ភាពខុសគ្នារវាងកំណែនានារបស់ "សុខភាព"

គ្មាន​ចំណារពន្យល់ការកែប្រែ
(New page: សុខភាព​ ជា​អ្វី? ::យើង​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​ប្រើ​ និង​ឮ​ពាក្យ​ ...)
 
::យើង​គ្រប់គ្នា​សុទ្ធតែ​ធ្លាប់​ប្រើ​ និង​ឮ​ពាក្យ​ សុខភាព​ ហើយ​ខ្លួនប្រាណ​ និង​ជីវិត​រស់នៅ​របស់​យើង​ផ្ទាល់​ ក៏​ពាក់ព័ន្ធ​នឹង​សុខភាព​ផង​ដែរ​ ។ អ្នកខ្លះ​យល់ដឹង​បាន​ច្បាស់​ពី​បញ្ហា​សុខភាព​ រីឯ​អ្នកខ្លះ​ទៀត​មិន​ខ្វល់ខ្វាយ​នឹង​សុខភាព​ឡើយ​ ។ កាល​ពីមុន​ សុខភាព​ ត្រូវ​បាន​គេ​គិតគូរ​ត្រឹម​កម្រិត​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​ តាមបែបបទ​មាត្រដ្ឋាន​មួយ​ ។​ មាន​សុខភាព​ គប្បី​ត្រូវ​ឆ្លើយតប​ទៅ​នឹង​លក្ខណៈ​វិនិច្ឆ័យ​មួយ​ចំនួន​ ដូចជា​ទម្ងន់​ លទ្ធភាព​សម្លឹង​មើល​ឃើញ​ លទ្ធភាព​ស្ដាប់​ ស្ថានភាព​ដក​ដង្ហើម​ជាដើម​ ។ នៅ​ឆ្នាំ​១៩៤៦​ អង្គការ​សុខភាព​ពិភពលោក​ បាន​ដាក់​បញ្ចូល​កម្រិត​សង្គម​ ដោយ​ឲ្យ​និយមន័យ​ថា​ សុខភាព​ គឺ​ជា​ស្ថានភាព​សរុប​នៃ​សុខុមាលភាព​ផ្លូវកាយ​ ផ្លូវចិត្ត​ អារម្មណ៍​ និង​សុខុមាលភាព​ សង្គម​ពោល​ សុខភាព​មិន​ត្រឹមតែ​ភាព​គ្មាន​ជម្ងឺ​ ឬ​ពិការភាព​ប៉ុណ្ណោះ​ទេ​ ។
::បន្ទាប់​មក​ការវិវឌ្ឍន៍​នៃ​សុខភាព​ បាន​ឈាន​មួយ​កម្រិត​ទៅ​រក​ប្រធានបទ​សកម្ម​នៃ​សុខភាព​ ដោយ​ចាប់​ផ្ដើម​គិតគូរ​អំពី​តម្រូវ​ការ​ និង​រឿងរ៉ាវ​បុគ្គល​ ។​ នៅ​ចុង​ទសវត្សរ៍​ទី​២០​នេះ​ សុខភាព​ បាន​ផ្លាស់ប្ដូរ​មុខមាត់​នៅ​តាម​បណ្ដា​ប្រទេស​លូតលាស់​មួយ​ចំនួន​ ។​ ដោយ​ឡែក​ មជ្ឈមណ្ឌល​អប់រំ​សុខភាព​នៅ​ប្រទេស​បារាំង​បាន​ឲ្យ​និយមន័យ​ថា​ សុខភាព​ គឺ​ជា​សុខភាព​សភាវៈ​មនុស្ស​រស់នៅ​ក្នុង​សង្គម​ បូក​រួម​ទាំង​ធាតុ​ផ្សំ​ ជីវិត​ ផ្លូវកាយ​ ផ្លូវចិត្ត​ និង​សង្គម​ ដោយ​គិតគូរ​ទាំង​ប្រការ​ប្រតិបត្តិ​ទាំងឡាយ​ ដែល​ពាក់ព័ន្ធ​ នឹង​សុខភាព​ ជា​អាទិ​ ស្ថានភាព​សុខភាព​ផ្ទាល់​ខ្លួន​ រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ កម្រិត​ស្ថានភាព​សង្គម​ សេដ្ឋកិច្ច​ ច្បាប់​ និង​វប្បធម៌​ នៅក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​នោះ​ ។
បន្ទាប់ពីបានឆ្លងកាត់ សង្រ្គាមអស់រយៈ ពេលជាង ពីរទសវត្សរ៍ កន្លងមក ប្រទេសកម្ពុជា​យើង ​បានទទួលការ​ បាត់
បង់យ៉ាងធំធេងដែ​លមិនអាចពណ៍នាបានឡើយក្រោយពីស្តារ​ និងរៀបចំឡើងវិញនូវ​រចនាសម្ព័ន្ធ​សង្គម រួចមក​ប្រទេសកម្ពុជា​
បានប្រែប្រួល ​ និងផ្លាស់ប្តូរ​យ៉ាងខ្លាំង ​ ។ ​ប៉ុន្តែការរ​ស់នៅដោយ​ឆ្លងកាត់វិបត្តិផ្សេង​ៗ​ រួមទាំងការការប្រែប្រួល​ក្នុងសង្គម​​បានជះ
 
ឥទ្ធិព​លយ៉ាងខ្លាំងមកលើកា​ររស់នៅរបស់ប្រ​ជាជនកម្ពុជា​យើង ។ ​ឥទ្ធិពលអវិជ្ជមាន ទាំងឡាយ ដែលបានកើត​ឡើងក្នុងសង្គម​​​
នា ​ពេល​ បច្ចុប្បន្ន ​ ជាពិសេ​ស​​បញ្ហា ​ ដែល​​បន្សល់ទុក​​ពីសង្គ្រាម​ ដូចជា​​ ការ​ព្រាត់​ប្រាស់ ​​ឪពុក​ម្តាយ បងប្អូន​វិនាសទ្រព្យសម្បត្តិ
ការធ្លាក់ខ្លួនពីការ​និងផលប៉ះពាល់អវិជ្ជមានផ្សេងៗទៀតទៀត​ បានធ្វើ​ឲ្យ​មានការ​​ប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ផ្លូវចិត្តរបស់​ប្រជាជន
​យើង​ដែល អាចបង្កើត​ជាបញ្ហាផ្លូវចិត្ត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ​។
បញ្ហាទាំងអស់នេះ​ ​ រួមជាមួយ​នឹងបញ្ហាអវិជ្ជមានមួយចំនួនទៀត ​ ​ក្នុងសង្គមដូច​ជា ​​ ភាពក្រីក្រ​​ សកម្មភាពអានាចារ
ផ្សេងៗ ​អាចបង្កឲ្យយុវជនដែលជា មនុស្ស​ជំនាន់ថ្មី​​មានស្ថាន ភាព ផ្លូវ ចិត្ត​ពុំល្អ​ប្រសើរ ឡើយ ហើយជាកត្តា ជំរុញឲ្យមានអំពើរ
ហិង្សារជម្លោះ​ប្រដាប់អាវុធក្នុងសង្គម ​ ​ និងនិន្នាការអវិជ្ជមានផ្សេងៗ ​ ​ ជាច្រើនទាក់ទង​ទៅនឹងឥរិយាបទ និងអកប្ប​កិរិយារបស់
យុវជននៅក្នុងផ្នែកមួយ​ ​ ស្តីអំពី​ ​ អារម្មណ៍ទុក្ខ ព្រួយ​ នៃឯកសារ ស្តីពីការ ​ អង្កេតថ្នាក់ជាតិ ទៅលើឥរិយាបទ​ប្រកបដោយគ្រោះ
ថ្នាក់របស់ ​ យុវវ័យដែលធ្វើឡើង​ដោយ ​ ក្រសួងអប់រំ​ ​ យុវជន​ និងកីឡា​ ឧបត្ថម្ភ ដោយ​អង្គការ​ ​ យួនិសេហ្វ និងយូនិស្កូ ​ នៅក្នុង
ឆ្នាំ២០០៤បានបង្ហាញថា ​ យ៉ាងហោចណាស់ក៏មានយុវជន រហូតទៅដល់​២០%​ ​ធ្លាប់មាន​អារ​ម្មណ៍ទុក្ខព្រួយ​ អស់សង្ឃឹម រហូត
ដល់​ចង់ធ្វើអ្វីក្នុងរយៈពេលច្រើនជា​ងមួយសប្តាហ៍ ​ហើយនៅក្នុងចំណោម អ្នក​ដែលមានអារម្មណ៍​ទុក្ខព្រួយ និង​ អស់សង្ឃឹម២០%
ម្នាក់ក្នុងចំណោម ៥នាក់ ឬ ​ ​៤% ​ នៃយុវវ័យ ទូទាំងប្រទេស ធ្លាប់បានគិត ដល់ការ ធ្វើ អត្តឃាត ។ ​នៅពេល​ ដែលយុវជន​ទាំង
នោះមានអារម្មណ៍ខូចចិត្ត​​ គឺមានតែម្តាយ​ឪពុក​ ឬអាណា​​ ព្យាបាលជាស្រ្តី និងមិត្តភក្តិ​តែប៉ុណ្ណោះដែលបានជួយលួងលោម​ផ្តល់
កម្លាំងចិត្តដល់ពួកគេ ។
ផ្តើមចេញពីបញ្ហានេះ​ក្រសួងអប់រំ យុវជន និងកីឡា​ បានលើកទឹកចិត្ត​ឲ្យស្ថាប័នជំនាញ​ក្នុងក្រសួងសហការជាមួយនឹង
សមាគមរញ្ជនពុទ្ធិបពោធនមិត្ត​/Cabokidsយកចិត្តទុកដាក់អភិវឌ្ឍន៏នូវគម្រោងមេរៀនអប់រំដល់យុវជនក៏ដូចជាការផ្តល់ការផ្តល់
ចំណេះដឹង​មួលដ្ឋានទាក់ទងនឹងការ ថែទាំសុខភាពចិត្តដើម្បឲ្យយុវជនយើងអាចយល់​ ដឹងពីទ្រឹស្តី ហើយប្រើប្រាស់ និង អនុវត្តន
ជាក់ស្តែងនៅក្នុងបំណិនជីវិត​ ក្នុងការគ្រប់គ្រងនូវការតានតឹងចិត្ត និង​អារម្មណ៍ អវិជ្ជមានដែលជំរុញឲ្យ គេធ្វើអត្តឃាតរួមនឹងការ
ជួយគាំទ្រឲ្យយុវជនអភិវឌ្ឍន៍បានល្អប្រសើរនូវការគោរពនិងឲ្យតម្លៃចំពោះខ្លួនឯងដែលជា​កត្តាបង្កើតនូវ​ភាពរឹងមាំផ្នែកផ្លូវចិត្ត ។
​ គម្រោងមេរៀននេះគឺជា​ឯកសារមូលដ្ឋានមួយ​ជួយដល់លោកគ្រូ​ អ្នកគ្រូអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការផ្តល់ចំណេះដឹង ផ្នែក
សុខភាពផ្លូវចិត្តដល់យុវវ័យបាន​ តាមរយៈកម្មវិធីសិក្សានៅក្ុងសាលាចាំណេះទូទៅ ​។ នៅក្នុង គ្រោងមេរៀន​ នេះ​ រួមមានខ្លឹមសារ
សំខាន់ៗជាមូលដ្ឋានមួយចំនួនទាក់ទងទៅនឹងការ​ថែទាំសុខភាពផ្លូវចិត្តដូចជា​៖
- ព័ត៌មានជាមូលដ្ឋានស្តីអំពីប្រភពដែលបង្កើតឲ្យមានបញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្ត​ ។​
- បច្ចេកទេសក្នុងក្របខ័ណ្ឌថែទាំសុខភាពបឋមផ្នែកផ្លូវចិត្ត ដែលជួយឲ្យយុវជនអាចជួយខ្លួនឯងបានក្នុងការ​គ្រប់គ្រង
-
វិធីសាស្រ្ត ក្នុងការជួយខ្លួន​ឯង ឲ្យយុវជនមានកម្លាំងចិត្ត រឹងមាំ​អាចប្រឈមមុខ ដោះស្រាយ នូវបញ្ហាផ្នែកផ្លូវចិត្តក្នុង
មធ្យោបាយវិជ្ជមានដែលរួមមានការបង្កើតអារម្មណ៍​ និង​ទស្សនៈវិជ្ជមានក្នុងផ្លូវចិត្ត​ ក៏ដូចជាការអភិវឌ្ឍន៍នូវការគោរព​ចំពោះតម្លៃ
ខ្លួនឯង។​
ក្រៅពីខ្លឹមសារសំខាន់ៗជាមូលដ្ឋានដូចខាងលើ ​នៅក្នុងសៀភៅណែនាំនេះក៏បានផ្តល់នូវវិធីសាស្រ្តសម្រាប់ដឹកនាំការ
ការបង្រៀនសិស្សដោយ​ផ្អែកលើគោលការណ៍សិស្ស មជ្ឈមណ្ឌល់ដើម្បីជំរុញការបង្រៀននិងការសិក្សារបស់សិស្ស។លោកគ្រូ
អ្នកគ្រូអាចប្រើប្រាស់សៀវភៅណែនាំនេះ គួបផ្សំនិងសមត្ថភាពជំនាញផ្នែក រៀបចំគម្រោងសម្រាប់ការបង្រៀន​ និងភាពប៉ិនប្រ
សប់ ក្នុងការបង្រៀន ដើម្បីផ្តល់នូវចំណេះដឹង ទាក់ទងនឹងការថែទាំសុខភាពផ្លូវចិត្តនេះដល់សិស្សឲ្យទទួលបាននូវប្រសិទ្ធភាព
និងលទ្ធផលខ្ពស់​ ។​
== និយមន័យទូទៅនៃសុខភាព ==
១-សេចក្តីផ្តើម
ការរស់នៅ ប្រកបដោយសុខភាពល្អ គឺជា បំណងប្រាថ្នាទូទៅ របស់មនុស្សគ្រប់រូប​ ។​ មនុស្សដែលមាន​សុខភាពរឹងមាំ
តែងតែទទួលបាននូវសុភមង្គល​ ទាំងផ្លូវកាយ​ ផ្លូវចិត្ត​ និង​រួមរស់ជាមួយអ្នកដទៃប្រកបដោយភាពចុះសម្រុង​ដែលជាកត្តាធ្វើឲ្យគេ
ទទួលបានជោគជ័យក្នុងជីវិតរស់នៅប្រចាំថ្ងៃ រួមនិងកាត់បន្ថយ​បានយ៉ាងច្រើនមហិមាទៅលើការ​ ចំណាយផ្នែកថ្នាំសង្កូវ និងការ
ព្យាបាលជំងឺផ្សេងៗ​ ។​ ហើយអាចនិយាយឲ្យខ្លីថា​ សុខភាពគឺជាមាសប្រាក់ ។​
២-និយមន័យទូទៅនៃសុខភាព
សុខភាព គឺជាភាសាបាលី​ មានន័យថា​ ភាពសុខ​ សេចក្តីសុខ​ ។ ក្នុងន័យនេះគឺសំដៅទៅលើភាពគ្មានជំងឺ​​តម្កាត់នៅ
ក្នុងរាងកាយរបស់មនុស្សម្នាក់ៗ ។​​ បច្ចុប្បន្ននេះ​ សុខភាព មាន​ន័យទូលំទូលាយជាងន័យពិតប្រាកដរបស់វាទៅទៀត។សុខភាព
មិនត្រឹមតែមានន័យថា​ ភាពគ្មានជំងឺ​ ឬ​ គ្មានពិការភាពនោះទេ​ សុខភាពត្រូវបានកំណត់ថា ​ជាសភាព​មានសុខមាលភាពពេញ
លេញផ្នែករាងកាយ ផ្លូវចិត្ត និងផ្នែកសង្គម ។ យើងអាចនិយាយសរុបបានថា សុខភាពត្រូវបានចែកជាបីផ្នែក គឺ សុខភាព
រាងកាយ​ សុខភាពផ្លូវចិត្ត​ និងសុខភាពសង្គម​ ។​ បុគ្គលដែលមានសុខភាពល្អ គឺ ត្រូវបានកំណត់ថាជាបុគ្គលដែល មានសក្ខណៈ
សម្បត្តិទាំងបីដូចខាងលើ​ដែលជាគុណភាពនៃជីវិត​និងសុខមាលភាពរបស់បុគ្គលនោះនោះគ្របដណ្តប់ទៅលើសុខភាពទាំងបី
ផ្នែកគឺ​ សុខភាពរាងកាយ សុខភាពផ្លូវចិត្ត​ និងសុខភាពសង្គម​ ។​
៣-ខ្លឹមសារទូទៅនៃសុខភាពទាំងបីផ្នែក
ក-សុខភាពរាងកាយៈ
 
គឺជាការនិយាយយោងដល់ថាតើរាងកាយរបស់យើងមានល័ក្ខណ្ឌល្អប្រសើរយ៉ាងដូចម្តេច ។​​ នៅពេលយើងមានសុខ
ភាពផ្នែករាងកាយល្អ គឺយើងអាចបំពេញការងារប្រចាំថ្ងៃបានល្អ​ ដោយគ្មានភាពនឿយហត់​ ។​ យើងមាន​ ថាមពលគ្រប់គ្រាន់ក្នុង
ការទៅសាលាដើម្បីរៀនសូត្រ ឬបំពេញការងារផ្សេងៗដើម្បីចិញ្ចឹមជីវិត​ ។ ​យើងអាចរីករាយ​ និងពេលទំនេររបស់យើង មើលខុស
ត្រូវ​ និងថែទាំគ្រួសារក្នុងផ្ទះរបស់យើង​ ។​ មនុស្សដែលមានសុខភាពរាយកាយល្អ​ គឺជា​​អ្នក​ ដែលចេះប៉ាន់ប្រមាណក្នុងការបរិភោគ
បានសមស្រប ហាត់ប្រាណ​ ឬបញ្ចេញពលកម្មបានទៀងទាត់​ ទទួលទានដំណេក​ បានគ្រប់គ្រាន់ ថែរក្សាសុខភាពមាត់ធ្មេញ និង
សុខភាពរាងកាយទាំងមូលបានល្អប្រសើរ​ ។​
ខ-សុខភាពផ្លូវចិត្តៈ
គឺជាការនិយាយយោងដល់ថាតើ ​ យើងមានអារម្មណ៍ល្អប្រសើរយ៉ាង​ដូចម្តេច ​ ចំពោះខ្លួនយើង ហើយថាតើយើង​ត្រូវ
ប្រឈមមុខដោះស្រាយនឹងបញ្ហាផ្សេងៗដែលជាសំណូមពរនៃជីវិភាពរស់នៅប្រចាំថ្ងៃរបស់យើងបានល្អកម្រិតណា។​ នៅពេល
ដែលយើង ​​ មានសុខភាពផ្លូវចិត្ត​ល្អយើងពេញចិត្តនឹងខ្លួនរបស់យើង​ ស្គាល់ខ្លួនឯងថាជានរណា​ យើងទទួលស្គាល់​ សមិទ្ធិផល
ដែលយើងធ្វើបាន ​​និងរីករាយក្នុងការរៀនសូត្រអំពីកំហុសដែលយើងបានធ្វើ ​ ដើម្បីជាមេរៀនសម្រាប់តម្រង់ទិស​ជីវិតយើងទៅ
ថ្ងៃក្រោយ យើងអាចប្រើប្រាស់ ពេលវេលាក្នុងការសម្រាក​ មានអធ្យាស្រ័យល្អព្រមទាំងចែករំលែកអារម្មណ៍របស់យើងជាមួយ
នឹងអ្នកដ ទៃ​រួមនិងសាកល្បងនូវបទពិសោធន៍សំខាន់ផ្សេងៗ​ដែលយើងទទួលបាន ​ ដើម្បីជាផលប្រយោជន៍ចំពោះសុខភាពផ្លូវ
ចិត្តរបស់យើង ។​
គ-សុខភាពសង្គមៈ
គឺជាការនិយាយយោងទៅដល់ភាពចុះសម្រុងរបស់ខ្លួនយើងជាមួយអ្នកដទៃដែលនៅជុំវិញខ្លួនយើង ។​ នៅពេល​យើង
មានសុខភាពសង្គមល្អ យើងមានអារម្មណ៍ស្រឡាញ់មិត្តភាព​ និងរក្សានូវទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនយើង​បានល្អប្រសើរ
យើងចេះគោរពសិទ្ធិអ្នកដទៃ​ និងចេះជួយយកអាសាអ្នកដទៃ​ដោយពុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ការកសាងនូវទំនាក់ទំនង
មួយដ៏ល្អប្រសើរជាមួយនឹងសមាជិកគ្រួសារ ការបង្កើត​ និង​រក្សាបាននូវមិត្តភាពជាមួយនឹងមិត្ត​ ភក្តិផរបស់ខ្លួនទាំងអស់នេះឯងគឺ
មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសុខភាពផ្នែកសង្គម​ ។​
៤-សេចក្តីសន្និដ្ឋាន
ក្នុងនាមជាយុវជន យើងត្រូវខិតខំ ​ ថែទាំសុខភាពទាំងបីផ្នែកឲ្យបានល្អប្រសើរ ដោយជៀសវាងនូវរាល់ទង្វើ​ឬទម្លាប់
ទាំងឡាយបែបអវិជ្ជមានដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពទាំងបីនេះ។នៅពេលដែលយើងមានសុខភាព​ល្អ សុខភាព
នេះឯងជាមាសប្រាក់​ និងជាទ្រព្យសម្បត្តិដ៏មហាសាលដែលខ្លួនយើងមាន​ ។​
៥-ពាក្យស្លោកផ្សេងៗទាក់ទងនឹងការថែទាំសុខភាព
-
សុខភាពជាមាសប្រាក់ (សុភាសិតសកល)​
-
ការរស់នូវដោយមានអនាម័យនាំមកនូវសេចក្តីសុខ​ (ពុទ្ធោវាទ)
-
បុគ្គលគប្បីចង់បាននូវការមិនមានរោគ ដែលជាលាភយ៉ាងក្រៃលែង​ (ពុទ្ធោវាទ)​
៥៥

កំណែប្រែ