វិគីភីឌា:ទំព័រហាត់៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ជំនួសខ្លឹមសារនៃទំព័រដោយ 'សេសេរនៅទីនេះ...'
 
បន្ទាត់ទី១៖
សេសេរនៅទីនេះ...
សង្ឃវរ្ម័នថេរៈ ឬ សង្ឃបាលត្ថេរៈ ជាបណ្ឌិតសង្ឃខ្មែរនាសម័យនគរភ្នំ ឬ ហ្វ៊ូណន ដែលត្រូវបានបញ្ជូនទៅធ្វើការបកប្រែគម្ពីរព្រះពុទ្ធសាសនាពីភាសាបាលី ឬ សំស្ក្រឹតឱ្យទៅជាភាសាចិន ហើយត្រូវបានព្រះចៅអធិរាជ្យចិនតែងតាំងជាព្រះរាជគ្រូរបស់ព្រះអង្គផងទៀត ។ ព្រះថេរៈខ្មែរអង្គនេះបានចំណាយពេលធ្វើការនៅប្រទេសចិនរហូតអស់ជន្មាយុនៅទីនោះពោលគឺព្រះអង្គមិនបាននិមន្តវិលមកនគរភ្នំដែលជាមាតុប្រទេសរបស់ព្រះអង្គវិញឡើយ ។
ការលេចឡើងជារូបរាងនូវគម្ពីរវិមុត្តិមគ្គ ( Path of Freedom=វិថីឆ្ពោះទៅរកការរួចផុត)ជាភាសាខ្មែរ ជាគម្ពីរដ៏មានវ័យចំណាស់ក្នុងព្រះពុទ្ធសាសនាថេរៈវាទ ធ្វើឱ្យយើងបានដឹងថាខេមរៈបណ្ឌិតសង្ឃនគរភ្នំ ព្រះនាម សង្ឃវរ្ម័នថេរៈ ឬ សង្ឃបាលត្ថេរៈ មានចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ភាសាឥណ្ឌា និង ភាសាចិនដ៏ជ្រៅជ្រះដែលអាណាចក្រចិនដ៏មានមនុស្សរាប់ពាន់លាននាក់មិនអាចរកអ្នកប្រាជ្ញណាម្នាក់ឱ្យស្មើនឹងព្រះថេរៈខ្មែររូបនេះ ។
យើងហ៊ាននិយាយបែបនេះ ដោយបន្ទាប់ពីបានសិក្សាប្រវត្តិគម្ពីរវិមុត្តមគ្គ ឃើញថា គម្ពីរនេះត្រូវបានបកប្រែពីភាសាបាលី ឬ ភាសាសំស្ក្រឹតដោយព្រះសង្ឃវរ្ម័នត្ថេរៈ ដែលត្រូវបានស្នើសុំមកនគរភ្នំដោយព្រះចៅអធិរាជ្យចិន ព្រះនាម វូ ។ ប្រសិនបើមានអ្នកប្រាជ្ញរូបណាមួយក្នុងស្រុកមានសមត្ថភាពផ្នែកព្រះពុទ្ធសាសនា ផ្នែកភាសាឥណ្ឌា និង ភាសាចិន ស្មើនឹងព្រះថេរៈខ្មែរអង្គនេះនោះ ម្ល៉េះសមព្រះចៅអធិរាជ្យចិន មុខជាមិនបានស្នើសុំព្រះថេរៈអង្គនេះពីនគរភ្នំឱ្យទៅបំពេញកាតព្វកិច្ចនេះរហូតដល់តាំងព្រះថេរៈរូបនេះជារាជគ្រូរបស់ព្រះអង្គឡើយ ។
គម្ពីរដែលព្រះថេរៈបណ្ឌិតរូបនេះបានបកប្រែមានចំនួ១១មុខ ឬ ៤៨កណ្ឌ មានដូចជាអសោកសូត្រ វិមោក្សមាគ៌ និង គម្ពីរវិមុត្តិមគ្គ ជាដើម ។
ប្រវត្តិរបស់ព្រះថេរៈអង្គនេះយើងដកស្រង់ចេញពីគម្ពីរវិមុត្តិមគ្គ ជាភាសាខ្មែរ ដែលរៀបរៀងដោយ ធម្មបណ្ឌិត ហេង មណីចិន្តា មានសេចក្តីដូចតទៅនេះ ៖
“ ក្នុងរជ្ជសម័យនៃរាជវង្ស រីយ៉ូ (Riyo) មានព្រះសង្ឃមួយអង្គព្រះនាម សង្ឃវរ្ម័ន ដែលជាបញ្ញវ័ន្តបរទេស ។ លោកមានចរិយាវត្តដ៏ឧត្តមណាស់ និង មានលក្ខណៈគួរឱ្យគយគន់ ។ លោកជាអ្នកដែលពូកែជជែកដ៏មានជំនាញ ។ ពេលដែលចូលមកដល់រាជធានីនេះ ព្រះអង្គស្នាក់នៅវត្តហ្សួក្វាន់ជិ ( មហាវិទរ្សនារាម) ។ ព្រះចៅអធិរាជព្រះនាម វូ (Bu) ទ្រង់លើកតម្កើង និង គោរពចំពោះព្រះថេរៈណាស់ និង គោរពប្រណិបត្តិលោកដោយការយកចិត្តទុកដាក់ជាខ្លាំង ។ ព្រះថេរៈត្រូវព្រះចៅអធិរាជសុំនិមន្តឱ្យប្រែគម្ពីរពុទ្ធសាសនាជាច្រើននៅក្នុង ជូកូដេន (Jukoden=អាយុប្រភាវិហារៈ) វត្តសេនអ៊ុនក្វាន់ (Sen-un-kwan…មេឃវិហារ ) ។ ព្រះថេរៈបានប្រែព្រះសូត្រដែលមានឈ្មោះថា មហាអសោកសូត្រ វិមោក្សមាគ៌សូត្រ និង គម្ពីរជាច្រើនទៀតដែលក្នុងនោះមានទាំងគម្ពីរវិមុត្តិមគ្គដ៏មានវ័យចំណាស់ ដែលជាការនិពន្ធរបស់ព្រះអរហន្ត ឧបតិស្សៈ ផងដែរ ។ មានព្រះសង្ឃព្រះនាមហូសូ ព្រះនាម អិនដុនអ៊ុ និង ច្រើនអង្គទៀតជាអ្នកជួយកិច្ចការ” ។
ធម្មបណ្ឌិត ហេង មណីចិន្តា បានបន្តពណ៌នាប្រវត្តិរបស់ព្រះសង្ឃវរ្ម័ន នៅក្នុងគម្ពីរ វិមុត្តិមគ្គ ជាភាសាខ្មែរទៀតថា៖
“ ប្រវត្តិព្រះថេរៈសង្ឃវរ្ម័ន មានចារទុកមួយកន្លែងទៀតនៅទំព័រ២០៦០ នៃព្រះត្រៃបិដកចិនដដែល និង មានសេចក្តីពិស្តាជាងដូចតទៅនេះ ៖
“ ព្រះនាមសង្ឃវរ្ម័ន តាំងតែពីនៅក្មេង ព្រះថេរៈជាមនុស្សមានការឆ្លាតវៃណាស់ ។ បន្ទាប់ពីសិក្សាព្រះធម៌ដោយជ្រៅជ្រះហើយ ព្រះអង្គក៏បានបំពេញឧបសម្បទាជាភិក្ខុ និង ពូកែនៅក្នុងព្រះអភិធម្មណាស់ ព្រមទាំងមានព្រះកិត្តិនាមល្បីល្បាញនៅក្នុងដែនដីទាំងឡាយនៃសមុទ្រភាគខាងត្បូងទៀតផង ។
បន្ទាប់ពីបានបញ្ចប់ការសិក្សា ( ប្រហែលជាការសិក្សាព្រះអភិធម្ម ) លោកក៏សិក្សានូវព្រះវិន័យបិដក ។ លោកដក់ព្រះទ័យនៅក្នុងការផ្សព្វផ្សាយព្រះធម៌របស់ព្រះជិនស្រីណាស់ ហើយនៅពេលដែលបានដឹងថា ពេលវេលាដូចជាមកដល់ហើយក្នុងការផ្សព្វផ្សាយនូវព្រះអរិយសច្ចៈទៅកាន់ដែនដីសៃ(Sai=Canton) នោះ ព្រះអង្គក៏និមន្តធ្វើដំណើរមកកាន់រាជធានីដោយនាវាសមុទ្ទ ។
លោកគង់នៅក្នុងវត្តមហវិទរ្សនារាម ហើយបានក្លាយទៅជាអន្តេវាសិក(សិស្ស) សិក្សាគម្ពីរវៃបុល្យៈ(Vaipulya) ជាមួយនឹងព្រះថេរៈព្រះនាមគុណភទ្រៈ(Gunabhadra)ដែលជាសមណៈមកពីប្រទេសឥណ្ឌា ។ ចំណេះដឹងរបស់ព្រះសង្ឃវរ្ម័នថេរៈ ទូលំទូលាយ និង ជ្រៅជ្រះណាស់ ហើយព្រះអង្គថែមទាំងមានការស្និទ្ធស្នាលនឹងភាសា និង គម្ពីរប្រទេសដទៃទៀតជាច្រើនផងដែរ ។
ព្រះសង្ឃវរ្ម័នថេរៈមានព្រះកាយនិងព្រះទ័យបរិសុទ្ធនិងមិនសូវចូលចិត្តនឹងការសន្ទនាគ្នាទេ ។ នៅក្នុងបន្ទប់ដែលដាច់ពីគេរបស់ព្រះអង្គ លោកគង់នៅនិងធ្វើការដោយភាពធម្មតាបំផុត ។
នៅក្នុងឆ្នាំទី៥ នៃរជ្ជសម័យតេងក្វាន់(Tenkwan) ព្រះចៅអធិរាជបានប្រទាននូវនិវេសនដ្ឋានចំនួន៥កន្លែងដល់ព្រះថេរៈ គឺ៖ ជូកូដេន ( Jukoden) ករិនេនដិន (Karinenden=សួនបុប្ផាព្រែ ) ស្ហូក្វានជិ(Shokwanji) និង ហ្វូណនក្វាន់ ( Funankwan=ការិយាល័យហ្វ៊ូណន) នៅក្នុងរាជធានីឈ្មោះ យ៉ូតូ (Yoto=អាទិត្យធានី) ។
ព្រះសង្ឃវរ្ម័នថេរៈ បានបំពេញការងារបកប្រែអស់រយៈពេល១៧ឆ្នាំ ( អត្ថបទរបស់អរិយបណ្ឌិតោ ប៉ាង ខាត់ ថា១៦ឆ្នាំ ) ។ សៀវភៅដែលលោកបកប្រែមានចំនួនដល់ទៅ១១មុខ ឬ ៤៨កណ្ឌតាមបែបភាសាចិនដែលមានដូចជាអសោកសូត្រ វិមោក្សមាគ៌ ជាដើម ។
នៅពេលដែលការបកប្រែចាប់ផ្តើមម្តងៗ ព្រះចៅអធិរាជ វូ តែងតែយាងមកកាន់វត្ត ជូកូដេន ដោយផ្ទាល់ព្រះអង្គដើម្បីទ្រង់ព្រះសណ្តាប់ការបរិយាយធម៌របស់ព្រះសង្ឃវរ្ម័ន ហើយព្រះចៅអធិរាជទ្រង់កត់ត្រានូវពាក្យដែលប្រែនោះដោយផ្ទាល់ព្រះហស្ថ។ រួចព្រះអង្គក៏ប្រគល់នូវសំណៅនៃការប្រែនោះទៅឱ្យក្រុមអាល័ក្សដើម្បីកត់ត្រា និង ចាត់ចែងបោះពុម្ពតទៅ ។ ព្រះចៅអធិរាជ្យទ្រង់បានត្រាស់បង្គាប់ឱ្យសមណៈ ហូសូ (Hoso) និង សមណៈ អេកូ (Echo) និង សមណៈ សូឈិ (Sochi) ដើម្បីជួយកិច្ចការព្រះសង្ឃវរ្ម័នថេរៈ ។ សេចក្តីប្រែជាភាសាចិនរបស់ព្រះសង្ឃវរ្ម័នថេរៈ មានលក្ខណៈខ្ពង់ខ្ពស់ និង ត្រឹមត្រូវត្រង់ទៅនឹងច្បាប់ដើមណាស់ ។ ព្រះចៅអធិរាជទ្រង់យកព្រះទ័យទុកដាក់នឹងព្រះថេរៈ ដោយព្រះទ័យស្មោះស្ម័គ្រ និង គោរពណាស់ ហើយបានស្ថាបនាព្រះថេរៈឱ្យទៅជាព្រះរាជគ្រូប្រចាំព្រះរាជដំណាក់របស់ព្រះអង្គទៀតផង ។ មានពាក្យគេនិយាយថា ព្រះថេរៈបានធ្វើការផ្លាស់ប្តូរទំនៀមទម្លាប់ជាច្រើនរបស់ប្រជាជន ។
ព្រះសង្ឃវរ្ម័នថេរៈ ពុំចេះលាក់ទុកឬប្រមូលទ្រព្យសម្បត្តិដែលទាយកទាយិកាប្រគេនទេ គឺព្រះអង្គតែងតែយកទេយ្យវត្ថុទាំងអស់នោះទៅកសាងវត្តមួយកន្លែងដែលមានឈ្មោះថា អារព្ធវិរ្យារា (Arabdha-viryarama) ។ មានលោករដ្ឋមន្ត្រីម្នាក់ឈ្មោះ រិនសេណូកូ (Rinsenoko) ក៏មានការជាប់ចិត្តចំពោះព្រះថេរៈខ្លាំងណាស់ដែរ ។
លុះក្នុងឆ្នាំទី៥នៃរជ្ជសម័យ ហ្វុតស៊ឺ ( Futsu) ព្រះសង្ឃវរ្ម័នថេរៈ ក៏បានចូលមរណភាពនៅឯវត្តស្ហូក្វាន់ជិ ក្នុងព្រះជន្មាយុ៦៥ព្រះវស្សា “ ។
ធម្មបណ្ឌិត ហេង មណីចិន្តា បានបន្តការពិគ្រោះទៀតថា “ បើតាមតួលេខនេះ យើងអាចរកឃើញថា ព្រះសង្ឃវរ្ម័នថេរៈ ប្រសូត្រក្នុងឆ្នាំ៤៥៥ នៃ គ.ស ។ និមន្តដល់ប្រទេសចិននៅមណ្ឌលកង់តុងនាឆ្នាំ៥០៣ និង ទទួលមរណភាពក្នុងឆ្នាំ៥២០ “ ។
ប៉ុន្តែអត្ថបទព្រះអរិយបណ្ឌិតោ ប៉ាង ខាត់ និង សៀវភៅបរទេសខ្លះទៀតថា ខេមរៈបណ្ឌិតសង្ឃរូបនេះប្រសូត្រក្នុងឆ្នាំ៤៦០ ទៅដល់ប្រទេសចិននៅឆ្នាំ ៥០៦ និង ទទួលមរណភាពក្នុងឆ្នាំ៥២៤ “ ។
ធម្មបណ្ឌិត ហេង មណីចិន្តា បានកត់សំគាល់ថា “ មានចំណុចមួយដែលយើងគួរកត់សំគាល់ដែរគឺសេចក្តីដែលមាននៅក្នុងព្រះត្រៃបិដកចិននោះនិយាយថា ព្រះសង្ឃវរ្ម័នថេរៈ លោកដក់ព្រះទ័យនៅក្នុងការផ្សព្វផ្សាយព្រះធម៌របស់ព្រះជិនស្រីណាស់ ហើយនៅពេលដែលបានដឹងថា ពេលវេលាដូចជាមកដល់ហើយក្នុងការផ្សព្វផ្សាយនូវព្រះអរិយសច្ចៈទៅកាន់ដែនដីសៃ(Sai=Canton) នោះ ព្រះអង្គក៏និមន្តធ្វើដំណើរមកកាន់រាជធានី ដោយនាវាសមុទ្ទ ។ តាមន័យនេះគឺហាក់ដូចជាលោកនិមន្តទៅដោយខ្លួនព្រះអង្គឯង” ។
ប៉ុន្តែអត្ថបទព្រះអរិយបណ្ឌិតោ ប៉ាង ខាត់ និង អត្ថបទបរទេសខ្លះទៀតនិយាយថា លោកត្រូវបានបញ្ជូនទៅប្រទេសចិនដោយព្រះមហាក្សត្រ ” ។
ចំណុចនេះយើងយល់ស្របនឹងទស្សនៈរបស់ ធម្មបណ្ឌិត ហេង មណីចិន្តា ដែលថា “ មូលដ្ឋាននៃព័ត៌មាននេះអាចយកជាការបានទាំងពីរ គឺប្រទេសចិនប្រកដជាបានដឹងថា មានព្រះសង្ឃនគរភ្នំដែលពូកែល្បីខាងពុទ្ធសាសនា និង ភាសាឥណ្ឌា ជាពិតប្រាកដ ហើយប្រហែលជាស្នើសុំមកនគរភ្នំ ។ ខាងនគរភ្នំក៏ប្រាកដជាមានទំនាក់ទំនងខ្លាំងណាស់ជាមួយព្រះសង្ឃអង្គនេះ ព្រោះជំនាន់នោះ ជនធម្មតាមិនអាចនឹងមានសមត្ថភាពរៀនភាសាសំស្ក្រឹត ឬ ពុទ្ធសាសនាដោយជ្រៅជ្រះបានទេ បើសិនជាមិនស្ថិតនៅក្នុងវណ្ណៈខ្ពង់ខ្ពស់ ឬ មានខ្សែស្រឡាយជាមួយមហាក្ស័ត្រ ព្រមទាំងមានព្រះនាមល្បីល្បាញដោយមិនមានការបៀតបៀនពីពួកព្រាហ្មណ៍ ។ ម្យ៉ាងទៀតព្រះមហាក្ស័ត្រខ្មែរ ក៏មិនចេះតែបញ្ជូនជនដែលគ្មានប្រយោជន៍ក្នុងទំនាក់ទំនងការទូតជាមួយចិនដែរ ឬ ក៏មិនចេះតែអនុញ្ញាត្តឱ្យនរណាក៏អាចធ្វើដំណើរទៅចិនបានដែរនោះទេ ព្រោះចរាចរណ៍នៅពេលនោះគឺត្រូវធ្វើតាមនាវា និង មានការអនុញ្ញាត្តច្បាស់លាស់ណាស់ទើបអាចចេញទៅបាន “ ។
គួរកត់សំគាល់ថា បន្ទាប់ពីព្រះសង្ឃវរ្ម័នថេរៈ ទៅ ព្រះរាជាខ្មែរដែលជំនាន់នោះគឺព្រះបាទកៅណ្ឌិន្យជ័យវរ្ម័ននោះ បានបញ្ជូនព្រះសង្ឃខ្មែរមួយរូបទៀតទៅប្រទេសចិនព្រះនាម មន្ទ្រសេនៈ ។ ទោះយ៉ាងណាគេពុំសូវឃើញមានការចារិកដែលថាព្រះចៅអធិរាជចិនគោរពប្រណិបត្តិព្រះថេរៈអង្គនេះដូចព្រះសង្ឃវរ្ម័នឡើយ ។
ករណីនេះធម្មបណ្ឌិត ហេង មណីចិន្តា មានទស្សនៈថា “ ការដែលព្រះចៅអធិរាជ្យចិនសុខចិត្តតែងតាំងព្រះសង្ឃវរ្ម័នឱ្យមានឋានៈជាព្រះរាជគ្រូនេះ ខ្ញុំគិតថាមិនត្រឹមតែព្រោះព្រះថេរៈមានចំណេះដឹងខាងភាសា និង ពុទ្ធសាសនានោះទេ គឺប្រាកដជាមានលាយឡំទៅដោយកិច្ចការនយោបាយ និង ការទូតជាមួយហ្វ៊ូណនមិនខាន ហើយក៏នឹងអាចថាព្រះថេរៈមានជាប់ខ្សែស្រឡាយជាក្ស័ត្រផងដែរ ព្រោះប្រទេសចិនមានការប្រកាន់ខ្លាំងណាស់នឹងរឿងពូជអំបូរ ខ្សែស្រឡាយ និង ជនជាតិ” ។
នៅក្នុងសំនៀងជាភាសាចិន ព្រះសង្ឃវរ្ម័ន មានព្រះនាមថា “ សេងជីប៉ូឡូ” ដែលន័យនេះអាចប្រែជាភាសាបាលីថា សង្ឃបាលៈ , បើជាភាសាសំស្ក្រឹតថា សង្ឃវរ្ម័ន ។
ធម្មបណ្ឌិត ហេង មណីចិន្តា មានទស្សនៈថា គួរប្រែព្រះនាមព្រះបណ្ឌិតសង្ឃខ្មែររូបនេះថា សង្ឃវរ្ម័ន ជាជាងថា សង្ឃបាលៈ ព្រោះលោកមានទស្សនៈដូចតទៅនេះ ។
- ប៉ូឡូ ជាភាសាចិន អាចប្រែថា បាលៈ (បាលី) ក៏បាន , វរ្ម័ន ជាភាសាសំស្ក្រឹត ក៏បាន ។
- ក្នុងសម័យនគរភ្នំ ភាសាដែលមានឥទ្ធិពលលើខ្មែរនាពេលនោះគឺភាសាសំស្ក្រឹត ។
- ព្រះថេរៈប្រាកដជាមានជាប់ខ្សែស្រឡាយជាសន្តតិវង្សជាមួយនឹងមហាក្ស័ត្រនគរភ្នំជាមិនខានដែលជាវង្ស វរ្ម័ន ។ ម្យ៉ាងទៀតការប្រើ វរ្ម័ន ជំនួស បាលៈ នេះ ព្រោះចង់បញ្ជាក់ប្រាប់ឱ្យប្រទេសដែលជាពុទ្ធមណ្ឌលដែលនៅក្បែរខ្មែរយើងទាំងឡាយដឹងថា សេងជីប៉ូឡូ នេះគឺជាខ្មែរ ហ្វ៊ូណន ឬ នគរភ្នំពិតៗ មិនមែនហ្វ៊ូណន-ថៃ ឬ ហ្វ៊ូណន-ភូមា ឬ ហ្វ៊ូណន-មន ទេ ព្រោះជំនាន់នោះមានតែខ្មែរទេដែលប្រើវង្ស វរ្ម័ន” ។