ភាពខុសគ្នារវាងកំណែនានារបស់ "វិគីភីឌា:សុំធ្វើជាអភិបាល"

== សំណើសុំជាអ្នកអភិបាល ==
ខ្ញុំបាទឈ្មោះ ភួង ភិរម្យ ហៅភិរម្យធម្មភាសី
 
សូមគោរពជូន
 
លោក/លោកស្រី អ្នកគ្រប់គ្រងគេហទំព័រ វីគីភីឌា
 
កម្មវត្ថុៈ សំណើសុំជាអ្នកអភិបាល
 
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមជំរាបជូនលោក/លោកស្រី អ្នកគ្រប់គ្រងមេត្តាជ្រាបថា ខ្ញុំបាទកន្លងមកគ្រាន់តែ ជាអ្នកទទួលផល ពីគេហទំព័រនេះតាមរយៈការស្រាវជ្រាវ ។ ប៉ុន្តែក៏ឃើញថា មានចំណេះដឹងសំខាន់ និង ចាំបាច់មួយចំនួន ពុំទាន់ត្រូវ បានបញ្ចូលទៅក្នុង គេហទំព័រមួយនេះនៅឡើយ ។ ម្យ៉ាងដោយខ្ញុំបាទមានចំណេះដឹង មួយចំនួនពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា សង្គម អក្សរសាស្រ្តខ្មែរ ហើយមានចំណាប់អារម្មណ៍ចង់ជួយស្ថាបនា និង អភិវឌ្ឍន៍គេហទំព័រនេះឲ្យកាន់តែមានភាពប្រសើរឡើង និង បានជាទីពឹង ពំនាក់របស់កុលបុត្រកុលធីតាខ្មែរ អាចស្រាវជ្រាវដើម្បីសិក្សារៀនសូត្រ​ និង បំពេញសេចក្តីត្រូវការរបស់ពួកគេ ។
 
អាស្រ័យហេតុនេះសូមលោក/លោកស្រី មេត្តាពិនិត្យលទ្ធភាព និង អនុញ្ញាតដោយអនុគ្រោះ ។
 
សូមលោក/លោកស្រី ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ។
 
--ភរិម្យ ធម្មភាសី ម៉ោង០១:០១ ថ្ងៃច័ន្ទ ទី២៨ ខែមករា ឆ្នាំ២០១៣ (UTC)
 
==សំណើកំពុងពិចារណា (Pending requests)==

កំណែប្រែ