ទ្រឹស្ដីគមនាគមន៍៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១៧៖
4. ការប្រាស្រ័យទាក់ទង គឺជាដំណើរនៃការបញ្ជូនសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត (Com- munication is the process of sending a message from one sender to a receiver)។
5. មនុស្សធ្វើការប្រាស្រ័យទាក់ទងគ្នាភាគច្រើន តាមរយៈការនិយាយនិងការសរសេរ (People communicate by speaking and writing)។ មនុស្សក៏ធ្វើការប្រាស្រ័យទាក់ទងគ្នាតាមរយៈ កាយវិការទឹកមុខ និងជំហររាងការយរបស់ខ្លូនផងដែរ (Individuals also communicate by means of gestures, facial expression, and even positions of the body)។
ការប្រាស្រ័យទាក់ទង ត្រូវបានបែងចែកជាពីរប្រភេទធំៗ គឺការប្រាស្រ័យទាក់ទងតាមរយៈ ការប្រើភាសា និងតាមរយៈការប្រើប្រាស់កាយវិការ (Verbal Communication and No-Verbal Communication)។
ការប្រាស្រ័យទាក់ទងមានទំរង់ប្រាំយ៉ាងធំៗគឺៈ
1. *ការប្រាស្រ័យទាក់ទងនៅក្នុងខ្លួនបុគ្គល (Intrapersonal Communication) គឺជាការប្រាស្រ័យ ទាក់ទងដែលកើតចេញឡើងនៅក្នុងអារម្មណ៏ ឬ គំនិតរបស់បុគ្គលដោយ មិនចេញវាចារអ្វី ទាំងអស់។ ឧ. បុរសម្នាក់កំពុងអង្គុយគិតទៅដល់នារីម្នាក់ដែលអង្គុយ ទល់មុខគេហើយនារី នោះក៏គិតត្រលប់មកបុរសនោះវិញផងដែរ។ អ្នកទាំងពីរនេះធ្វើការប្រាស្រ័យ ទាក់ទងគ្នាតាម រយៈ អារម្មណ៏ដោយមិនមានការនិយាយគ្នា ឬប្រើកាយវិការឡើយ។
2. *ការប្រាស្រ័យទាក់ទងរវាងបុគ្គលនិងបុគ្គល (Interpersonal Communication) គឺជាការប្រាស្រ័យ ទាក់ទងរវាងមនុស្សម្នាក់និងមនុស្សម្នាក់ទៀត។
3. *ការប្រាស្រ័យទាក់ទងនៅក្នុងក្រុមតូចៗ (Small Group Communication) គឺជាការប្រាស្រ័យ ទាក់ទងក្នុងចំណោមមនុស្សមួយក្រុមតូច។
4. *ការប្រាស្រ័យទាក់ទងជាសាធារណៈ (Public Communication) គឺជាការប្រាស្រ័យទាក់ទង ជាមួយសាធារណជនមដូចជាការប្រជុំសិក្ខាសិលា…………។
5. *ការប្រាស្រ័យទាក់ទងតាមរយៈបណ្តាញព័ត៌មាន (Mass Communication) គឺជាការប្រាស្រ័យ ទាក់ទងគ្នាតាមរយៈ បណ្តាញព័ត៌មាននានាដូចជា កាសែត វិទ្យុ ទូរទស្សន៏ អ៊ីនធឺណែត ជាដើម……។
វិធីសាស្រ្តនៃការប្រាស្រ័យទាក់ទងគ្នា មានភាពខុសគ្នា ពីវប្បធម៌មួយទៅវប្បធម៏មួយទៀត ហើយការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗគ្នា ត្រូវប្រើវិធីសាស្រ្តផ្សេងៗគ្នាផងដែរ។ ការប្រាស្រ័យទាក់ទងដែលល្អត្រូវចេះបត់បែន ទៅតាមស្ថានភាពនិងកាលៈទេសៈជាក់ស្តែង។