មហាសុខាវតីវ្យូហសូត្រ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី៦០៥៖
[44] ម្នាលមេត្រេយ! លើសពីនេះទៀត ប្រសិនបើព្រះពោធិសត្វខ្ពង់ខ្ពស់ ក្នុងដែនដីព្រះពុទ្ធ នៃទិសផ្សេងៗ មានបំណងចង់ជួបព្រះពុទ្ធអាមិតាភៈ ហើយគោរពបូជា ថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គ និងព្រះពោធិសត្វ និងព្រះសាវ័កដែលរស់នៅទីនោះ អ្នកទាំងនោះបន្ទាប់ពីមរណៈភាព នឹងបានទៅកើតក្នុងដែនដី របស់ព្រះពុទ្ធអាមិតាភៈ ។ គេនឹងកើតក្នុងផ្កាឈូករតនៈ៧ពណ៌ ដោយការប្រែរូបភ្លាម ។

មេត្រេយ! អ្នកគប្បីដឹងថា អ្នកដែលកើតដោយការប្រែរូប មានញាណដ៏ឧត្តម ចំណែកអ្នកដែលកើតក្នុងភាព មិនទាន់ពេញរូបលក្ខណៈ ខ្វះញាណទាំងនោះ ហើយត្រូវចំរើនឡើងអស់៥០០ឆ្នាំ ដោយមិនអាចឃើញព្រះពុទ្ធ ឮការបង្រៀនធម៌របស់ព្រះអង្គ ឃើញព្រះពោធិសត្វនិងព្រះសាវ័ក ថ្វាយគ្រឿងសក្ការៈដល់ព្រះពុទ្ធ សិក្សាសិក្ខាបទសំរាប់ពោធិសត្វ ឬធ្វើកុសលកម្មឡើយ ។ អ្នកត្រូវដឹងថា ហេតុនេះមកពីអ្នកទាំងនោះ កើតមានសេចក្តីសង្ស័យ ហើយខ្វះបញ្ញា ក្នុងជាតិដែលកន្លងមកហើយនោះ ។

This Sutra expounds the Sacred Story of Amitabha and was delivered by Shakyamuni Buddha and translated into Chinese during the Ts'ao-Wei dynasty by
==កំណើតមិនទាន់ពេញរូប==
the Tripitaka Master Samghavarman from India.
Translated from Chinese by Hisao Inagaki
បកប្រែជាភាសាខ្មែរដោយ ហេង​ ជា

[45] ព្រះពុទ្ធមានព្រះបន្ទូល ទៅកាន់ព្រះពោធិសត្វមេត្រេយថាៈ ឧបមាថាស្តេចចក្រពត្រាធិរាជ មានបន្ទប់ពិសេសមួយ ដែលលំអរដោយរតនៈវត្ថុ៧យ៉ាង ហើយមានគ្រែពូក តុបតែងទៅដោយផ្ទាំងបដាសូត្រ ព្យួរពីពិដានខាងលើ ។ ប្រសិនបើក្សត្រខ្លះធ្វើខុសវិន័យ ប្រឆាំងនឹងស្តេច ត្រូវគេយកទៅដាក់ក្នុងបន្ទប់នោះ ហើយចងដោយច្រវាក់មាស ។ នៅទីនោះ ក្សត្រទាំងនោះមានគេបំរើ ម្ហូបចំណីភេសជ្ជៈ សម្លៀកបំពាក់ គ្រែអង្គុយនិងពូកខ្នើយ ផ្កានិងគ្រឿងក្រអូប ហើយអាចកំសាន្តដូរ្យដន្ត្រី ។ ត្រូវគេបំរើដូចស្តេចចក្រពត្រាធិរាជដែរ ក្សត្រទាំងនោះគ្មានចង់បានអ្វីទៀតទេ ។ តើអ្នកគិតថា ក្សត្រទាំងនោះ ចង់រស់នៅទីនោះឬទេ?

ព្រះមេត្រេយឆ្លើយថាៈ ទេ! ក្សត្រទាំងនោះមិនចង់រស់នៅ ក្នុងទីនោះទេ ។ គេនឹងរកវិធីផ្សេងៗ ដើម្បីសុំឲ្យអ្នកមានអំណាច ជួយគេឲ្យរំដោះខ្លួនចេញពីទីនោះ ។

ព្រះពុទ្ធមានព្រះបន្ទូល ទៅកាន់ព្រះពោធិសត្វមេត្រេយថាៈ អ្នកដែលកើតក្នុងផ្កាឈូកមិនទាន់រីក ក៏ដូចគ្នាដែរ ។ ដោយមកពីសេចក្តីសង្ស័យ របស់អ្នកទាំងនោះ ចំពោះបញ្ញាញាណរបស់ព្រះពុទ្ធ គេក៏កើតនៅក្នុងវិមាន ។ ពិតមែនតែ គេមិនទទួលទោស ឬការប្រមាថណាមួយ សូម្បីត្រឹមតែមួយពេលក៏ដោយ ប៉ុន្តែគេត្រូវឆ្លងកាត់៥០០ឆ្នាំ ដោយមិនអាចឃើញត្រៃរតនៈ ថ្វាយគ្រឿងសក្ការៈបូជាដល់ព្រះពុទ្ធ ឬបណ្តុះគុណធម៌ណាមួយបានឡើយ ។ នេះជាការចង្អៀតចង្អល់ចិត្ត ចំពោះអ្នកទាំងនោះ ។ ពិតមែនតែមានការកំសាន្តសប្បាយផ្សេងៗ គេមិនរីករាយ នឹងការរស់នៅទីនោះទេ ។

ប្រសិនបើអ្នកទាំងនោះ ត្រឡប់ជាដឹងកំហុសរបស់ខ្លួន ដែលមានពីអតីតជាតិ ហើយសូមខមាទោស ដោយការស្តាយយ៉ាងខ្លាំង ប្រសិនបើគេមានបំណង គេអាចចាកចេញពីវិមាន
ហើយទៅកាន់ទីកន្លែង ដែលព្រះពុទ្ធអាមិតាភៈគង់នៅ ។ ពេលនោះគេអាច គោរពបូជា និងថ្វាយគ្រឿងសក្ការៈ ដល់ព្រះអង្គបាន គេថែមទាំងអាចទៅមើល ព្រះពុទ្ធ
ដទៃទៀតរាប់ពុំអស់ ដើម្បីបំពេញបុណ្យកុសលផ្សេងៗ ។ មេត្រេយ! អ្នកគប្បីដឹងថា ព្រះពោធិសត្វណា ដែលបណ្តោយឲ្យ សេចក្តីសង្ស័យកើតឡើង នឹងខាតបង់នូវផលប្រយោជន៍ច្រើនណាស់ ។ ព្រោះហេតុនេះ អ្នកត្រូវតែតាំងចិត្តមាំក្នុងសទ្ធា ចំពោះបញ្ញាញាណ ខ្ពស់បំផុតរបស់ព្រះពុទ្ធ ។

==ទស្សនកិច្ចនៃព្រះពោធិសត្វពីដែនដីព្រះពុទ្ធដទៃ==

[46] ព្រះពោធិសត្វមេត្រេយ មានបន្ទូលទៅកាន់ព្រះពុទ្ធថាៈ ព្រះដ៏មានយសក្នុងលោក! តើមានពោធិសត្វដែលមិនធ្លាក់ចុះ ប៉ុន្មានអង្គក្នុងលោកនេះ ដែលនឹងទៅកើតក្នុងដែនដីព្រះពុទ្ធនោះ
(អាមិតាភៈ)?

ព្រះពុទ្ធមានព្រះបន្ទូលតបថាៈ ពោធិសត្វដែលមិនធ្លាក់ចុះ ពីលោកនេះ៦៧កោដិ នឹងទៅកើតនៅទីនោះ ។ ព្រះពោធិសត្វទាំងអស់នេះ សុទ្ធតែបានថ្វាយគ្រឿងសក្ការៈ ដល់ព្រះពុទ្ធរាប់ពុំអស់ ដោយសេចក្តីប្រឹងប្រែង ដូចអ្នកបានធ្វើដែរ មេត្រេយ! ។ ក្រៅពីនេះទៀត ព្រះពោធិសត្វ ដែលមានការបដិបត្តិតិចជាង និងអ្នកដែលបានបំពេញ កុសលតូចៗ ដែលមានចំនួនមិនអាចធ្វើលេខបាន ក៏នឹងទៅកើតនៅទីនោះដែរ ។

ព្រះពុទ្ធមានព្រះបន្ទូល ទៅកាន់ព្រះមេត្រេយថាៈ មិនត្រឹមតែពោធិសត្វ អំពីលោកនេះប៉ុណ្ណោះទេ ប៉ុន្តែពោធិសត្វពីដែនដីព្រះពុទ្ធ ក្នុងទិសដទៃទៀត ក៏កើតនៅទីនោះដែរ ។
ដំបូងនៅក្នុងដែនដីនៃ ព្រះពុទ្ធព្រះនាម បំភ្លឺដល់ទីឆ្ងាយ មានព្រះពោធិសត្វ១៨០កោដិ ដែលទៅទស្សនាទីនោះទាំងអស់ ។ ទី២ក្នុងដែនដីព្រះពុទ្ធ ឃ្លាំងរតនៈ មានព្រះពោធិសត្វ៩០កោដិ ដែលទស្សនាទីនោះទាំងអស់ ។ ទី៣ក្នុងដែនដីព្រះពុទ្ធ សម្លេងអប្បមាណ មានព្រះពោធិសត្វ២២០កោដិ ដែលទៅទស្សនាទីនោះទាំងអស់ ។ ទី៤ក្នុងដែនដីព្រះពុទ្ធ រសនៃទឹកដមផ្កា មានព្រះពោធិសត្វ២៥០កោដិ ទៅទស្សនាទីនោះទាំងអស់ ។ ទី៥ក្នុងដែនដីព្រះពុទ្ធ បង្ក្រាបនាគ មានព្រះពោធិសត្វ១៤០កោដិ ដែលទស្សនាទី នោះទាំងអស់ ។ ទី៦ក្នុងដែនដីព្រះពុទ្ធ ឧត្តមឫទ្ធី មានព្រះពោធិសត្វ១៤ពាន់ ដែលទៅទស្សនាទីនោះទាំងអស់ ។ ទី៧ក្នុងដែនដីព្រះពុទ្ធ សឹង្ហៈ មានព្រះពោធិសត្វ៥០០កោដិ ដែលទៅទស្សនាទីនោះទាំងអស់ ។ ទី៨ក្នុងដែនដីព្រះពុទ្ធ ពន្លឺឥតធូលី មានព្រះពោធិ សត្វ៨០កោដិ ដែលទៅទស្សនាទីនោះទាំងអស់ ។ ទី៩ក្នុងដែនដីព្រះពុទ្ធ កំពូលគុណធម៌ មានព្រះពោធិសត្វ៦០កោដិ ដែលទៅទស្សនាទីនោះទាំងអស់ ។ ទី១០ក្នុងដែនដី
ព្រះពុទ្ធ ភ្នំនៃគុណធម៌ប្រណិត មានព្រះពោធិសត្វ៦០កោដិ ដែលទៅទស្សនាទីនោះ ទាំងអស់ ។ ទី១១ក្នុងដែនដីព្រះពុទ្ធ ស្តេចនៃបុរស មានព្រះពោធិសត្វ១០កោដិ ដែលទៅទស្សនាទីនោះទាំងអស់ ។ ទី១២ក្នុងដែនដីព្រះពុទ្ធ បុផ្ផាល្អត្រចង់ មានព្រះពោធិ សត្វច្រើនរាប់ពុំអស់ និងពុំអាចគិតលេខបាន ដែលជាអ្នកមិនធ្លាក់ចុះ ហើយមានបញ្ញាគ្មានអ្វីស្មើ ដែលពីអតីតកាល បានថ្វាយគ្រឿងសក្ការៈ ដល់ព្រះពុទ្ធរាប់ពុំអស់ ហើយអាចសិក្សាការបង្រៀនធម៌ដ៏រឹងមាំ ក្នុង៧ថ្ងៃ ដែលមានតែព្រះមហាសត្វ ទើបចាប់យកបាន បន្ទាប់ពីហាត់រៀនអស់រយៈ ១រយពាន់កោដិកល្ប ។ ព្រះពោធិសត្វទាំងនោះ
ទៅទស្សនាទីនោះទាំងអស់ ។ ទី១៣ក្នុងដែនដីព្រះពុទ្ធ គ្មានសេចក្តីខ្លាច មានព្រះពោធិសត្វឧត្តម៧៩០កោដិ និងព្រះពោធិសត្វថ្នាក់ទាប និងភិក្ខុរាប់ពុំអស់ ទៅទស្សនាទីនោះទាំងអស់ ។

ព្រះពុទ្ធមានព្រះបន្ទូល ទៅកាន់ព្រះមេត្រេយថាៈ មិនត្រឹមតែព្រះពោធិសត្វ មកពីដែនដីព្រះពុទ្ធ១៤នោះ ទៅទស្សនាដែនដីនោះប៉ុណ្ណោះទេ ប៉ុន្តែនៅមានព្រះពោធិសត្វ ពីដែនដីព្រះពុទ្ធរាប់ពុំអស់ ក្នុងទិសទាំង១០ ដែលពុំអាចគិតលេខបាន ។ សូម្បីប្រសិនបើតថាគតគ្រាន់តែប្រាប់អ្នក ឈ្មោះព្រះពុទ្ធក្នុងទិសទាំង១០ ហើយនិងចំនួនព្រះពោធិសត្វ និងភិក្ខុ ដែលទៅទស្សនាដែនដីនោះ រាប់ចំនួនទាំងថ្ងៃទាំងយប់ អស់១កល្ប ក៏តថាគតនៅតែរាប់ពុំចប់ ។ ព្រោះហេតុនេះហើយ បានជាតថាគត រាប់រៀបប្រាប់អ្នកដោយខ្លីៗប៉ុណ្ណោះ ។

==ព្រះពុទ្ធសក្យមុនីលើកទឹកចិត្តឲ្យទទួលយកសូត្រនេះ==

[47] ព្រះពុទ្ធមានព្រះបន្ទូល ទៅកាន់ព្រះមេត្រេយថាៈ ប្រសិនបើមានអ្នក ដែលឮឈ្មោះ ព្រះពុទ្ធអង្គនោះ ហើយរីករាយយ៉ាងខ្លាំង ដូចបានរាំ ហើយចងចាំព្រះអង្គបានត្រឹមមួយដង នោះអ្នកត្រូវដឹងថា អ្នកទាំងនោះ បានផលប្រយោជន៍ដ៏ច្រើន ដោយបានទទួលនូវគុណធម៌ គ្មានអ្វីលើស ។ ព្រោះហេតុនេះហើយ មេត្រេយ! សូម្បីតែប្រសិនបើភ្លើងឆេះពេញក្នុងលោកទាំង១រយកោដិ ក៏អ្នកត្រូវតែឆ្លងកាត់វា ដើម្បីបានស្តាប់សូត្រនេះ ដើម្បីបង្កើតសទ្ធាដ៏រីករាយ ដើម្បីលើកស្ទួយនិងសូត្រ ហើយប្រតិបត្តិតាមការបង្រៀន របស់សូត្រនេះ ។ នេះព្រោះតែមានព្រះពោធិសត្វជាច្រើន ដែលចង់ឮការបង្រៀននេះ ប៉ុន្តែនៅពុំទាន់បានឮ ។ ប្រសិនបើមានសត្វមានវិញ្ញាណ ដែលបានឮសូត្រនេះ អ្នកទាំងនោះនឹងបាននូវការមិនធ្លាក់ចុះ ក្នុងការសម្រេចការត្រាស់ដឹង ខ្ពស់បំផុត ។
ព្រោះហេតុដូច្នេះ អ្នកត្រូវទទួលយកជំនឿ ដោយចិត្តតែមួយ លើកស្ទួយហើយសូត្រ និងប្រតិបត្តិតាមការប្រៀនប្រដៅ នៃសូត្រនេះ ។<br/

ព្រះពុទ្ធមានព្រះបន្ទូលបន្ថែមទៀតថាៈ តថាគតបានពន្យល់ អំពីការបង្រៀននេះ ដើម្បីផលប្រយោជន៍ នៃសត្វមានវិញ្ញាណ ហើយធ្វើឲ្យអ្នកអាចឃើញ ព្រះពុទ្ធអាមិតាភៈនិងអ្វីៗទាំងអស់ ក្នុងដែនដីរបស់ព្រះអង្គ ។ ចូរអ្នកខិតខំធ្វើ អ្វីដែលអ្នកត្រូវធ្វើ ។ បន្ទាប់ពីតថាគតចូលបរិនិព្វានទៅ កុំបណ្តោយឲ្យ សេចក្តីសង្ស័យកើតឡើងឲ្យសោះ ។ ក្នុងអនាគតខាងមុខ គម្ពីរធម៌និងការប្រៀនប្រដៅ របស់ព្រះពុទ្ធ នឹងត្រូវសាបសូន្យ ។ ដោយក្តីអាណិតនិងករុណា តថាគតនឹងរក្សាទុកសូត្រនេះ ជាពិសេស ហើយទ្រទ្រង់វាក្នុងលោក ឲ្យស្ថិតស្ថេរ១រយឆ្នាំថែមទៀត ។ សត្វលោកទាំងឡាយណា ដែលជួបប្រទះសូត្រនេះ នឹងបានដល់ការរួចរំដោះ តាមសេចក្តីប្រាថ្នារបស់ខ្លួន ។<br/

ព្រះពុទ្ធមានព្រះបន្ទូល ទៅកាន់ព្រះមេត្រេយថាៈ ជាការពិបាកនឹងបានជួប និងឃើញព្រះតថាគត នៅពេលដែលព្រះអង្គ ត្រាស់ដឹងក្នុងលោក ។ ការបង្រៀនរបស់ព្រះពុទ្ធនិងគម្ពីរធម៌
ពិបាកនឹងចូលដល់ ពិបាកនឹងឮ ។ ជាការពិបាកថែមទៀតគឺ ឮការបង្រៀនឧត្តម បារមីតាសម្រាប់ព្រះពោធិសត្វ ។ ជាការពិបាកទៀតគឺ ជួបនឹងគ្រូល្អ ស្តាប់ព្រះធម៌ និងអនុវត្តន៍ការបដិបត្តិ ។ ប៉ុន្តែក្នុងការពិបាកទាំងអស់នោះ ការពិបាកជាងគេបំផុតគឺ ការបានឮនូវសូត្រនេះ មានសទ្ធាទៅលើសូត្រនេះ ដោយសេចក្តីរីករាយ ហើយចាប់យកដោយរួសរាន់ ។ គ្មានអ្វីពិបាកជាងនេះទៀតទេ ។ តថាគតបានប្រមូលធម៌ របស់តថាគតយ៉ាងនេះ តថាគតបានពន្យល់ធម៌ របស់តថាគតយ៉ាងនេះ តថាគតបានបង្រៀនធម៌ របស់តថាគតយ៉ាងនេះ ។ អ្នកត្រូវទទួលយកធម៌ទាំងនេះ ហើយបដិបត្តិវា
តាមវិធីដែលបានបញ្ញត្តិមកហើយ ។

==សេចក្តីបញ្ចប់==

[48] នៅពេលដែលព្រះដ៏មានយសក្នុងលោក បានបញ្ចប់សេចក្តីពន្យល់ នៃសូត្រនេះសេចក្តីប្រាថ្នាចង់បាន ការត្រាស់ដឹងខ្ពស់បំផុត ត្រូវបានរលឹកឡើងនៅក្នុងចិត្ត របស់សត្វមានវិញ្ញាណរាប់ពុំអស់ ។ មនុស្ស១២ពាន់នយុត្ត បានសម្រេចធម្មចក្ខុបរិសុទ្ធ ទេវតានិងមនុស្ស២២កោដិ បានសម្រេចអនាគាមិ ភិក្ខុ៨សែនបានសម្រេច អាសវក្ខយ្យេញាណ(បញ្ញាកំចាត់អាសវកិលេស) ព្រះពោធិសត្វ៤០កោដិ បានសម្រេចការមិនធ្លាក់ចុះ(នៅជាពោធិសត្វដរាបដល់ ត្រាស់ដឹងជាព្រះពុទ្ធ) ហើយអ្នកទាំងអស់គ្នា ប្រដាប់ដោយគុណធម៌ នៃអធិដ្ឋានសកល នឹងបានសម្រេច ការត្រាស់ដឹងពេញបរិបូណ៌
នៅទីបំផុត ។<br/

នៅពេលនោះ ភពចក្រវាឡទាំងមូល នៃលោកទាំង១០០កោដិ កក្រើករញ្ជួយ៦បែបហើយពន្លឺដ៏អស្ចារ្យក្រៃលែង ចាំងបំភ្លឺដែនដីទាំងអស់ ក្នុងទិសទាំង១០ ។ ភ្លេងតន្រី្ត១០០ពាន់យ៉ាង លេងប្រគំដោយឯកឯង ហើយបុផ្ផាដ៏អស្ចារ្យធ្លាក់ចុះ ពីលើមេឃមកពាសពេញ ។<br/

ពេលដែលព្រះពុទ្ធ បានប្រទាននូវសូត្រនេះ ចប់សព្វគ្រប់ហើយ ព្រះពោធិសត្វមេត្រេយ ហើយនិងព្រះពោធិសត្វ ដែលមកពីដែនដីក្នុងទិសទាំង១០ ជាមួយនឹងព្រះអានន្ទជារាមច្បង សាវ័កធំៗឯទៀត ហើយនិងអ្នកទាំងអស់ក្នុងអង្គប្រជុំ គ្មានសល់ មានសេចក្តីសោមនស្សរីករាយ ចំពោះធម្មទេសនា របស់ព្រះពុទ្ធគ្រប់ៗគ្នា ៕<br/

ចប់មហាសុខាវតីវ្យូហសូត្រ

This Sutra expounds the Sacred Story of Amitabha and was delivered by Shakyamuni Buddha
and translated into Chinese during the Ts'ao-Wei dynasty by
the Tripitaka Master Samghavarman from India.
Translated from Chinese by Hisao Inagaki
បកប្រែជាភាសាខ្មែរដោយ ហេង​ ជា

[[ចំណាត់ថ្នាក់ក្រុម:ព្រះពុទ្ធសាសនា]]