មហាសុខាវតីវ្យូហសូត្រ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី១៖
{{ដែនដីបរិសុទ្ធ}}
[[File:'Amitabha in Sukhavati Paradise', Tibetan, circa 1700, San Antonio Museum of Art.jpg|thumb|ផ្ទាំងគំនូរទីបេតាន នៃព្រះពុទ្ធអាមិតាភៈ ក្នុងសុខាវតី ដែនដីបរិសុទ្ធ]]
Guimet 5887 Avalokiteshvara.jpg|[[Cambodia]]n statue of Avalokiteśvara. Sandstone, 7th century CE
EN: Pure Land Buddhism

=មហាសុខាវតីវ្យូហសូត្រ=

(នៅពុំទាន់រួចសព្វគ្រប់នៅឡើយ)
==កថាដើម==

Line ៦៣៦ ⟶ ៦៣៧:

[47] ព្រះពុទ្ធមានព្រះបន្ទូល ទៅកាន់ព្រះមេត្រេយថាៈ ប្រសិនបើមានអ្នក ដែលឮឈ្មោះ ព្រះពុទ្ធអង្គនោះ ហើយរីករាយយ៉ាងខ្លាំង ដូចបានរាំ ហើយចងចាំព្រះអង្គបានត្រឹមមួយដង នោះអ្នកត្រូវដឹងថា អ្នកទាំងនោះ បានផលប្រយោជន៍ដ៏ច្រើន ដោយបានទទួលនូវគុណធម៌ គ្មានអ្វីលើស ។ ព្រោះហេតុនេះហើយ មេត្រេយ! សូម្បីតែប្រសិនបើភ្លើងឆេះពេញក្នុងលោកទាំង១រយកោដិ ក៏អ្នកត្រូវតែឆ្លងកាត់វា ដើម្បីបានស្តាប់សូត្រនេះ ដើម្បីបង្កើតសទ្ធាដ៏រីករាយ ដើម្បីលើកស្ទួយនិងសូត្រ ហើយប្រតិបត្តិតាមការបង្រៀន របស់សូត្រនេះ ។ នេះព្រោះតែមានព្រះពោធិសត្វជាច្រើន ដែលចង់ឮការបង្រៀននេះ ប៉ុន្តែនៅពុំទាន់បានឮ ។ ប្រសិនបើមានសត្វមានវិញ្ញាណ ដែលបានឮសូត្រនេះ អ្នកទាំងនោះនឹងបាននូវការមិនធ្លាក់ចុះ ក្នុងការសម្រេចការត្រាស់ដឹង ខ្ពស់បំផុត ។
ព្រោះហេតុដូច្នេះ អ្នកត្រូវទទួលយកជំនឿ ដោយចិត្តតែមួយ លើកស្ទួយហើយសូត្រ និងប្រតិបត្តិតាមការប្រៀនប្រដៅ នៃសូត្រនេះ ។

ព្រះពុទ្ធមានព្រះបន្ទូលបន្ថែមទៀតថាៈ តថាគតបានពន្យល់ អំពីការបង្រៀននេះ ដើម្បីផលប្រយោជន៍ នៃសត្វមានវិញ្ញាណ ហើយធ្វើឲ្យអ្នកអាចឃើញ ព្រះពុទ្ធអាមិតាភៈនិងអ្វីៗទាំងអស់ ក្នុងដែនដីរបស់ព្រះអង្គ ។ ចូរអ្នកខិតខំធ្វើ អ្វីដែលអ្នកត្រូវធ្វើ ។ បន្ទាប់ពីតថាគតចូលបរិនិព្វានទៅ កុំបណ្តោយឲ្យ សេចក្តីសង្ស័យកើតឡើងឲ្យសោះ ។ ក្នុងអនាគតខាងមុខ គម្ពីរធម៌និងការប្រៀនប្រដៅ របស់ព្រះពុទ្ធ នឹងត្រូវសាបសូន្យ ។ ដោយក្តីអាណិតនិងករុណា តថាគតនឹងរក្សាទុកសូត្រនេះ ជាពិសេស ហើយទ្រទ្រង់វាក្នុងលោក ឲ្យស្ថិតស្ថេរ១រយឆ្នាំថែមទៀត ។ សត្វលោកទាំងឡាយណា ដែលជួបប្រទះសូត្រនេះ នឹងបានដល់ការរួចរំដោះ តាមសេចក្តីប្រាថ្នារបស់ខ្លួន ។

ព្រះពុទ្ធមានព្រះបន្ទូល ទៅកាន់ព្រះមេត្រេយថាៈ ជាការពិបាកនឹងបានជួប និងឃើញព្រះតថាគត នៅពេលដែលព្រះអង្គ ត្រាស់ដឹងក្នុងលោក ។ ការបង្រៀនរបស់ព្រះពុទ្ធនិងគម្ពីរធម៌
Line ៦៤៧ ⟶ ៦៤៨:

[48] នៅពេលដែលព្រះដ៏មានយសក្នុងលោក បានបញ្ចប់សេចក្តីពន្យល់ នៃសូត្រនេះសេចក្តីប្រាថ្នាចង់បាន ការត្រាស់ដឹងខ្ពស់បំផុត ត្រូវបានរលឹកឡើងនៅក្នុងចិត្ត របស់សត្វមានវិញ្ញាណរាប់ពុំអស់ ។ មនុស្ស១២ពាន់នយុត្ត បានសម្រេចធម្មចក្ខុបរិសុទ្ធ ទេវតានិងមនុស្ស២២កោដិ បានសម្រេចអនាគាមិ ភិក្ខុ៨សែនបានសម្រេច អាសវក្ខយ្យេញាណ(បញ្ញាកំចាត់អាសវកិលេស) ព្រះពោធិសត្វ៤០កោដិ បានសម្រេចការមិនធ្លាក់ចុះ(នៅជាពោធិសត្វដរាបដល់ ត្រាស់ដឹងជាព្រះពុទ្ធ) ហើយអ្នកទាំងអស់គ្នា ប្រដាប់ដោយគុណធម៌ នៃអធិដ្ឋានសកល នឹងបានសម្រេច ការត្រាស់ដឹងពេញបរិបូណ៌
នៅទីបំផុត ។

នៅពេលនោះ ភពចក្រវាឡទាំងមូល នៃលោកទាំង១០០កោដិ កក្រើករញ្ជួយ៦បែបហើយពន្លឺដ៏អស្ចារ្យក្រៃលែង ចាំងបំភ្លឺដែនដីទាំងអស់ ក្នុងទិសទាំង១០ ។ ភ្លេងតន្រី្ត១០០ពាន់យ៉ាង លេងប្រគំដោយឯកឯង ហើយបុផ្ផាដ៏អស្ចារ្យធ្លាក់ចុះ ពីលើមេឃមកពាសពេញ ។

ពេលដែលព្រះពុទ្ធ បានប្រទាននូវសូត្រនេះ ចប់សព្វគ្រប់ហើយ ព្រះពោធិសត្វមេត្រេយ ហើយនិងព្រះពោធិសត្វ ដែលមកពីដែនដីក្នុងទិសទាំង១០ ជាមួយនឹងព្រះអានន្ទជារាមច្បង សាវ័កធំៗឯទៀត ហើយនិងអ្នកទាំងអស់ក្នុងអង្គប្រជុំ គ្មានសល់ មានសេចក្តីសោមនស្សរីករាយ ចំពោះធម្មទេសនា របស់ព្រះពុទ្ធគ្រប់ៗគ្នា ៕

ចប់មហាសុខាវតីវ្យូហសូត្រ