ទ្រឹស្ដីគមនាគមន៍៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី២៩៖
==<span style="font-family: khmer os muol light; font-size:100%;color:Green;">គោលដៅក្នុងការប្រស្រ័យទំនាក់ទំនង</span>==
នៅក្នុងគ្រប់ទំនាក់ទំនងគ្នាសុទ្ធតែមានគោលដៅច្បាស់លាស់។ការទំនាក់ទំនងណាមួយដែលគ្មានគោលដៅច្បាស់លាស់វាជាការចំណាយពេលនិងចំណាយជីវិតឥតប្រយោជន៍។នៅក្នុងទំនាក់ទំនងជាមួយមនុស្សផ្សេងៗគ្នា មានគោលដៅខុសៗគ្នា។ ការទំនាក់ទំនងខ្លះមានគោលដៅផ្លាស់ប្តូរគំនិតគ្នាខ្លះមានគោលដៅផ្តល់ព័ត៍មានខ្លះមានគោលដៅបញ្ចុះបញ្ចូលនិងខ្លះទៀតមានគោលដៅវាយប្រហារ។ការនិយាយដែលមានគោលដៅខុសៗគ្នាគឺត្រូវប្រើវិធីសាស្រ្តខុសៗគ្នា។ការនិយាយនៅក្នុងបរិបទខ្លះមិនចាំបាច់ជំនាញច្រើនទេតែការនិយាយក្នុងបរិបទខ្លះត្រូវការជំនាញនិងមនោសញ្ចេតនាជ្រាលជ្រៅ។ជាទូទៅការនិយាយមានគោលដៅមួយចំនួនដូចខាងក្រោមៈ
#*'''១.ដើម្បីជជែកគ្នាលេង'''
ការនិយាយខ្លះមិនមានគោលដៅជាសាច់ការទេគ្រាន់តែជាការជជែកគ្នាលេងធម្មតា។ដូចនេះការនិយាយគ្នាមិនចាំបាច់មានការប្រុងប្រយ័ត្នអ្វីច្រើនឡើយ។ការនិយាយគ្នានេះគឺគ្រាន់សំរាប់ការកែកំសាន្តធម្មតាប៉ុណ្ណោះ។
#*'''២.ដើម្បីផ្លាស់ប្តូរគំនិតយោបល់'''
ការនិយាយគ្នានៅចំណុចនេះមានសារៈសំខាន់សំរាប់គូរភាគីទាំងសងខាងដែលអាចរៀនសូត្រពីគ្នាទៅវិញទៅមក។ការនិយាយគ្នានេះត្រូវតែមានការយកចិត្តទុកដាក់ចំពោះគ្នាឲ្យបានខ្ជាប់ខ្ជួនដើម្បីឲ្យយើងអាចទាញប្រយោជន៍បានពីគ្នា។ការផ្លាស់ប្តូរគំនិតនេះអាចពាក់ព័ន្ធនិងរឿងរកស៊ីរឿងការងាររឿងជីវិតរឿងសេដ្ឋកិច្ចវប្បធម៍នយោបាយ…។
*'''៣.ដើម្បីផ្តល់ព័ត៍មាន'''
ការនិយាយនៅក្នុងចំនុចនេះមានគោលដៅផ្តល់ព័ត៍មានដល់ភាគីម្ខាងទៀតដែលភាគីម្ខាងជាអ្នកនិយាយច្រើនជាងគេ។អ្នកនិយាយត្រូវចេះផ្តល់ព័ត៍មានឲ្យបានច្បាស់លាស់ដល់ភាគីម្ខាងទៀតជៀសវាងការនិយាយអស់ពេលវេលាច្រើនតែមិនបានលទ្ធផលល្អដោយសារអ្នកស្តាប់មិនយល់ឬយល់មិនច្បាស់។បើយើងចង់ផ្តល់ព័ត៍មានអ្វីមួយទៅឲ្យគេគឺត្រូវផ្តោតទៅលើប្រធានបទនោះបានហើយកុំនិយាយចេញក្រៅច្រើនពេកធ្វើឲ្យគេមានការយល់ច្រលំ។
*'''៤.ដើម្បីផ្តល់ឪវាទនិងការអប់រំ'''
ការនិយាយនៅក្នុងបរិបទនេះមានគោលដៅដើម្បីផ្តល់ការអប់រំឬឱវាទអំពីរ៊ឿងអ្វីមួយជាក់លាក់ដូចជាការអប់រំអំពីការរស់នៅការអប់រំអំពីច្បាប់ការអប់រំអំពីបរិស្ថានអំពីសង្គមជីវិត…។ការនិយាយនៅក្នុងបរិបទនេះទាមទារឱ្យអ្នកនិយាយមានបទពិសោធន៏ចំណេះដឹងនិងជំនាញទើបធ្វើអោយអ្នកស្តាប់អាចយល់បាន។ការនិយាយដើម្បីឱ្យគេយល់ដឹងមិនមែនងាយស្រួលដូចការនិយាយគ្រាន់តែផ្តល់ជាព័ត៌មាននោះទេ។
*''' ៥. ដើម្បីលួងលោម'''
ការនិយាយនៅក្នុងបរិបទនេះរឹតតែទាមជំនាញខ្ពស់ជាពិសេសត្រូវប្រើមនោសញ្ជេតនាជ្រាលជ្រៅ។បើខ្វះជំនាញនិងមនោសញ្ជេតនាហើយគឺមិនអាចនិយាយបានជោគជ័យឡើយ។ពេលខ្លះការនិយាយមួយដងក៏មិនទាន់បានសំរេចជោគជ័យដែរទាល់តែប្រើពេលវេលាច្រើនដងនិងមានការអត់ធ្មត់ខ្ពស់បំផុត។មនុស្សខុសៗគ្នាអាចត្រូវការរបៀបលួងលោមខុសៗគ្នាអាស្រ័យលើសេចក្តីត្រូវការជាក់ស្តែងរបស់បុគ្គលម្នាក់ៗ។
ពេលខ្លះការលួងលោមតាមវិធីមួយ មានប្រសិទ្ឋភាពបំផុតជាមួយមនុស្សម្នាក់នេះតែបែរជាគ្មានប្រសិទ្ឋភាពទាល់តែសោះជាមួយមនុស្សដ៏ទៃម្នាក់ទៀត។ដូចនេះវិធីសាស្រ្តក្នុងការនិយាយលួងលោមត្រូវប្រើខុសៗគ្នាទៅតាមតំរូវការជាក់ស្តែងរបស់មនុស្សម្នាក់ៗ។
*''' ៦.ដើម្បីបញ្ជុះបញ្ជូល'''
ការនិយាយនៅក្នុងបរិបទនេះត្រូវប្រើវិធីសាស្រ្តនិងជំនាញស្រដៀងគ្នានិងការនិយាយដើម្បីលួងលោមដែរ។ការនិយាយបញ្ជុះបញ្ជូលគឺត្រូវនិយាយយ៉ាងម៉េចដើម្បីឱ្យគេជឿលើអ្វីដែលយើងនិយាយហើយពេលខ្លះក៏មានការនិយាយបំភ័យផងដែរ។ប៉ុន្តែការនិយាយនោះត្រូវតែធ្វើយ៉ាងម៉េចឱ្យគេជឿលើយើង១០០ភាគរយហើយការនិយាយនោះត្រូវតែមានលក្ខណៈសមហេតុផល។
*'''៧.ដើម្បីសុំអ្វីមួយ'''
ការនិយាយក្នុងបរិបទនេះ គឺមានគោលដៅសុំឲ្យគេធ្វើអ្វីមួយឲ្យយើង។ ដូចនេះ ការនិយាយស្តីត្រូវ
ប្រើវិធីសាស្រ្តត្រជាក់ និងទន់ភ្លន់ ធ្វើយ៉ាងម៉េចឲ្យគេអាណិត។ នៅពេលគេមានអារម្មណ៍អាណិត ពេលនោះការប្រាស្រ័យទាក់ទងរបស់យើងពិតជាបានជោគជ័យ។
*'''៨.ដើម្បីវាយប្រហារ'''
ការនិយាយនៅក្នុងបរិបទនេះ គឺមានគោលដៅវាយប្រហារទៅលើដៃគូរបស់យើង។ ដូចនេះ ពាក្យពេចន៍ និងភាសា គឺយើងត្រូវប្រើភាសាមួយដែលមានលក្ខណៈម៉ឺងម៉ាត់ និងវាយប្រហារដៃគូររបស់យើង។ ភាសាដែលប្រើ គឺសំដៅវាយចំណុចខ្សោយរបស់គូរបដិបក្ខ។ ភាសាវាយប្រហារនេះ ប្រើច្រើនតាមសា រព៍ត័មាន ឬរវាយអ្នកនយោបាយក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោត…។
*'''៩.ដើម្បីការពារខ្លួន'''
ការនិយាយនៅក្នុងបរិបទនេះ គឺមានគោលដៅការពារខ្លួនទប់ទល់នឹងការវាយប្រហារ ឬការនិយាយមិនពិតពីដៃគូររបស់យើង។ការនិយាយនៅទីនេះ ត្រូវបង្ហាញឲ្យឃើញថាអ្វីដែលគេនិយាយសុទ្ធតែជា ពាក្យមួលបង្កាច់ ឬចោទប្រកាន់ដោយគ្មានមូលហេតុ។ ជាមួយគ្នានេះ យើងក៏ត្រូវលើកបង្ហាញពីភាពត្រឹម ត្រូវ ឬភាពបរិសុទ្ធរបស់យើងផងដែរ។
*'''១០.ដើម្បីញុះញង់'''
ការនិយាយនៅក្នុងបរិបទនេះ មានគោលដៅញុះញង់ឲ្យមានការបះបោរ ការខឹងសំបារ ការបែកបាក់ ឬការបង្ករបញ្ហាណាមួយដល់គូរបដិបក្ខរបស់យើង។ ភាសាដែលប្រើប្រាស់ សុទ្ធតែមានលក្ខណៈញុះញង់ឲ្យអ្នកដ៏ទៃធ្វើអំពើអ្វីមួយដែលមិនល្អ ខាតប្រយោជន៍របស់គេ។
*'''១១.ដើម្បីព្រមាន'''
ការនិយាយនៅក្នុងបរិបទនេះ មានគោលដៅធ្វើការព្រមានដល់គូរបដិបក្ខ កុំឲ្យធ្វើអ្វីមួយ ឬត្រូវធ្វើអ្វីមួយតាមការចង់បានរបស់យើង។ នៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាក្នុងវិស័យជំនួញ និងនយោបាយដែរ ការប្រើប្រាស់ភាសាព្រមាននេះ កើតមានជារឿយៗហើយទទួលបានផលល្អផងដែរ។
យើងអាចធ្វើការព្រមានគេបាន ទាល់តែយើងមានប្រៀបខ្លាំង ប្រៀបឈ្នះលើគូរបដិបក្ខក្នុងរឿងអ្វី មួយ។ បើយើងខ្សោយ ការព្រមានរបស់យើង នឹងមិនមានប្រសិទ្ឋភាពឡើយ ហើយធ្វើឲ្យយើងអស់តំលៃ និងអស់ឥទ្ឋិពលថែមទៀតផង។
*'''១២.ដើម្បីបង្ហាញឥទ្ឋិពល'''
ការនិយាយក្នុងបរិបទនេះ មានគោលដៅបង្ហាញដល់អ្នកដទៃឲ្យឃើញថាគេជាមនុស្សពូកែ មានការចេះដឹង ឬមានអំណាចនៅក្នុងសង្គម។ ការនិយាយនេះ ចង់ឲ្យអ្នកដទៃគោរព កោតខ្លាច និងប្រតិបត្តិ តាមគេ។ ការនិយាយខ្លះ ដើម្បីពង្រីកឥទ្ឋិពលដែលមានតិចឲ្យបានច្រើន ឬបង្ហាញឥទ្ឋិពលដែលមិនមាន អ្នកណាដឹង ឲ្យគេដឹង ។ល។
*'''១៣.ដើម្បីបំភ័យ '''
ការនិយាយក្នុងបរិបទនេះ មានគោលដៅជាចំបង ធ្វើការបំភិតបំភ័យដល់មនុស្សម្នា ដើម្បីឲ្យខ្លួនគេទទួលបានប្រយោជន៍អ្វីមួយ ឬរារាំងនរណាម្នាក់ ឬក្រុមណាមួយ កុំឲ្យធ្វើអ្វីមួយដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់គេ។ ភាសាបំភ័យ ច្រើនតែលើកឡើងថា “បើអ្នកឯង មិនធ្វើរឿងនេះ ឬមិនឈប់ធ្វើ រឿងនោះទេ នឹងមានរឿងអាក្រក់ណាមួយកើតឡើងជាមិនខាន”។
*'''១៤.ដើម្បីបំផ្លាញអ្នកដទៃ'''
ការនិយាយក្នុងបរិបទនេះ មានគោលដៅដើម្បីទំលាក់កំហុស ឬចោទប្រកាន់អ្នកណាម្នាក់ ឬក្រុមណាមួយ ដើម្បីឲ្យជននោះទទួលទុក្ខទោសពីការចោទប្រកាន់របស់យើង។ ការនិយាយចោទប្រកាន់នេះ មានគោលដៅបង្កមហន្តរាយដល់គេ ដូចជាចោទថាគេជាចោរ ជាឃាតករ ជាឧក្រិដ្ឋជន…។ ការនិយាយ នេះ ធ្វើឡើងដើម្បីបំផ្លាញនរណាម្នាក់ ឬក្រុមណាមួយដែលគេមិនចូលចិត្ត។
ជារួមមក យើងសង្កេតឃើញថាការនិយាយមានគោលដៅច្រើនបែបច្រើនយ៉ាង។ ការនិយាយខ្លះ មានគោលដៅតែមួយ តែការនិយាយខ្លះទៀតមានគោលដៅច្រើនក្នុងពេលតែមួយក៏មាន។ ដូចនេះ យើង ត្រូវចេះសង្កេតមើលការនិយាយនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីយើងអាចឆ្លើយតបទៅវិញបានតាម ទិសដៅ ឬអ្វីដែលគេចង់បាន។
បន្ទាត់ទី៦៤៖
==<span style="font-family: khmer os muol light; font-size:100%;color:Green;">ការនិយាយទៅកាន់ទីសាធារណៈជន</span>==
ការនិយាយនៅទីនេះ គឺសំដៅទៅលើការនិយាយទៅកាន់ក្រុមមនុស្ស មានដូចជា ពេលធ្វើបទ បង្ហាញនៅក្នុងអង្គប្រជុំ នៅក្នុងសិក្ខាសាលា សន្និសិទ…។ ការនិយាយមនុស្សម្នាក់ទល់ម្នាក់ ឬពីរ បីនាក់ មានលក្ខណ:ងាយស្រួលជាងការនិយាយទៅកាន់មនុស្សច្រើន។ ជាទូទៅ ដើម្បីឲ្យការនិយាយរបស់យើងទៅកាន់ក្រុមមនុស្សទទួលបានលទ្ឋផលល្អ យើងត្រូវប្រកាន់ខ្ជាប់នូវចំណុចមួយចំនួនដូចខាងក្រោម នេះ :
*'''១.មានចំណេះដឹងអំពីប្រធានបទ'''
ដើម្បីឲ្យការនិយាយរបស់យើងទទួលបានជោគជ័យ យើងត្រូវមានចំណេះដឹងគ្រប់គ្រាន់អំពីប្រធានបទដែលយើងត្រូវនិយាយ។ បើគ្មានចំណេះដឹងពីប្រធានបទដែលត្រូវនិយាយទេ នោះការនិយាយ របស់យើងពិតជាជួបបរាជ័យមិនខាន។ ការដែលយើងមានចំណេះដឹងពីប្រធានបទ ធ្វើឲ្យយើងអាចផ្តល់ ការពន្យល់ដល់អ្នកចូលរួមស្តាប់បានច្បាស់លាស់ និងអាចត្រួតត្រានូវសភាពការណ៍បាន។
*'''២.ត្រៀមរៀបចំឲ្យបានល្អ'''
ការត្រៀមរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមប្រធានបទ ក៏ជាកត្តានាំឲ្យការនិយាយ របស់យើងទទួលបានជោគជ័យផងដែរ។ ការដែលយើងមានត្រឹមតែចំណេះដឹងអំពីរឿងអ្វីមួយមិនទាន់ គ្រប់គ្រាន់ទេ គឺត្រូវមានការរៀបចំឯកសារឲ្យបានល្អ ទើបធ្វើឲ្យការនិយាយរបស់យើងទទួលបានជោគ ជ័យ។ មានករណីច្រើនណាស់ដែលអ្នកមានជំនាញខាងប្រធានបទអ្វីមួយ ត្រូវជួបបញ្ហានូវពេលដែល ថ្លែងទៅកាន់ក្រុមមនុស្សដោយសារតែខ្លួនមិនបានត្រៀមលក្ខណ:ទុកជាមុនអំពីប្រធានបទនោះ។
ការត្រៀមលក្ខណ: អាចកត់ត្រានូវចំណុចអ្វីខ្លះដែលត្រូវនិយាយ និងចំណុចសំខាន់ដែលត្រូវលើក ឡើង ដោយធ្វើយ៉ាងណាឲ្យសមស្របទៅនឹងតំរូវការជាក់ស្តែង និងឆ្លើយតបបានចំពោះស្ថានការណ៍នា ពេលនិយាយនោះ។ ការនិយាយដោយគ្មានការត្រៀមទុកនូវចំណុចសំខាន់ៗ ធ្វើឲ្យការនិយាយនោះមិន សូវចំចំណុច ខាតពេលវេលា និងធ្វើឲ្យអ្នកស្តាប់មានការធុញទ្រាន់។
*'''៣.គោរពពេលវេលា'''
ការគោរពពេលវេលាក្នុងការនិយាយ ក៏ជារឿងសំខាន់ផងដែរ ព្រោះការនិយាយដែលគ្មានការគោ រពពេលវេលា ធ្វើឲ្យការនិយាយនោះមិនសូវមានខ្លឹមសារ ដោយសារតែការនិយាយមិនចំគោលដៅ ហើយធ្វើឲ្យអ្នកស្តាប់ធុញទ្រាន់នឹងការនិយាយផងដែរ។ ការនិយាយមានពេលវេលាត្រឹមត្រូវ មិនតិចពេក ឬច្រើនពេក ធ្វើឲ្យអ្វីៗប្រព្រឹត្តទៅដោយរលូន។
*'''៤.មានភាពស្វាហាប់'''
ការនិយាយក៏ត្រូវតែមានភាពស្វាហាប់ មិនស្ពឹកស្រពន់ ឬរយីករយាក។ ការនិយាយដោស្វាហាប់ បង្កើតចំណាប់អារម្មណ៍ពីអ្នកស្តាប់ និងធ្វើឲ្យអ្នកស្តាប់ឆាប់ងាយយល់។ អ្នកនិយាយស្ពឹកស្រពន់ ឬនិយាយដូចអត់បាយច្រើនថ្ងៃ គែធ្វើឲ្យអ្នកស្តាប់ធុនទ្រាន់ និងមិនយល់អ្វីទាំងអស់។
អ្នកខ្លះត្រូវនិយាយពន្យល់ប្រធានបទ តែបែរជាអាន ឬសូត្រពាក្យពេចន៍ទាំងនោះតែម្នាក់ឯង ដោយគ្មានចាប់អារម្មណ៍ពីអ្នកស្តាប់ឡើយ ធ្វើឲ្យអ្នកស្តាប់ទៅជាងងុយដេក ឬធុញទ្រាន់យ៉ាងខ្លាំង។ ការ ស្វាហាប់របស់យើង ធ្វើឲ្យការនិយាយរបស់យើងគួរឲ្យចង់ស្តាប់ និងធ្វើឲ្យអ្នកស្តាប់ផ្ចង់គំនិតរបស់គេមក លើការនិយាយរបស់យើង។
*'''៥.ភាពជាអ្នកដឹកនាំ'''
នៅពេលនិយាយអ្វីមួយ យើងត្រូវបង្ហាញគេឲ្យឃើញថា យើងជាអ្នកចេះដឹងជាងគេក្នុងរឿងនេះ គឺ ថាយើងជាអ្នកនាំគេឲ្យយល់ដឹងពីរឿងនេះ។ បើយើងនិយាយអំពីអ្វីមួយហើយយើងបែរជាឲ្យអ្នកស្តាប់ដឹក នាំយើងក្នុងរឿងនេះវិញ ធ្វើឲ្យអ្នកស្តាប់អស់ជំនឿ ជាហេតុធ្វើឲ្យការនិយាយរបស់យើងទទួលបរាជ័យ។
*'''៦.ចេះភាសាស្ទាត់ជំនាញ'''
ការដែលចេះតែនិយាយចេញពីមាត់ មិនទាន់គ្រប់គ្រាន់ទេ គឺត្រូវមានជំនាញក្នុងការនិយាយ ក្នុង ការពន្យល់បកស្រាយ និងដោះស្រាយបញ្ហានានា ដើម្បីឲ្យអ្នកស្តាប់ងាយយល់ និងទទួលបានព័ត៍មាន បទពិសោធន៍ ឬចំណេះដឹងពីយើងបានភ្លាមៗ។
*'''៧. មានទំនាក់ទំនងល្អជាមួយអ្នកចូលរួម'''
អ្នកនិយាយក៏ត្រូវមានទំនាក់ទំនងល្អជាមួយអ្នកស្តាប់ផងដែរ ដើម្បីឲ្យពួកគេដាក់កាយ និងចិត្ត ស្តាប់យើង។ បើអ្នកនិយាយចេញមកវាយឬក លើកតំកើងខ្លួន ឬមិនពេញចិត្តចំពោះអ្នកស្តាប់ នោះធ្វើឲ្យ ការនិយាយរបស់យើងទៅជាគ្មានប្រយោជន៍ ព្រោះកាលណាគេមិនចូលចិត្តយើងហើយ គេមិនស្តាប់ យើងនិយាយដែរ ទោះជាយើងនិយាយល្អយ៉ាងណាក៏ដោយ។
ដូចនេះ អ្នកនិយាយត្រូវតែមានទំនាក់ទំនងល្អ និងអាកប្បកិរិយាល្អ នៅក្នុងពេលនិយាយជាមួយ អ្នកស្តាប់។ បើយើងលើកខ្លួនខ្ពស់់ហួសពីអ្នកស្តាប់ហើយ ការនិយាយស្តីរបស់យើងពិតជាបរាជ័យមិន ខាន។
*'''៨.បញ្ជេញសំលេងច្បាស់លាស់'''
នៅក្នុងការនិយាយ យើងត្រូវបញ្ចេញសូរសំលេងឲ្យបានច្បាស់លាស់ ដើម្បីឲ្យអ្នកស្តាប់ងាយ ស្តាប់ និងងាយយល់។ រឿងល្អៗ និងមានប្រយោជន៍ទាំងឡាយ និងទៅជាឥតប្រយោជន៍ និងឥតខ្លឹមសារ ប្រសិនបើការនិយាយរបស់យើងមិនច្បាស់។ ដូចនេះ ទោះជាយើងមានប្រធានបទល្អៗ និងមានវិធីសាស្រ្តពិសេសៗក្នុងការពន្យល់បកស្រាយយ៉ាងណាក៏ដោយ ក៏វាមិនមានផលប្រយោជន៍អ្វីដែរ ព្រោះយើង និយាយទៅគេស្តាប់មិនបាន។
*'''៩.ត្រួតត្រាអារម្មណ៍/ស្ថានការណ៍ឲ្យបានល្អ'''
នៅពេលនិយាយ យើងត្រូវចេះត្រួតត្រាអារម្មណ៍របស់យើងឲ្យបានល្អ ទោះជាមានរឿងអ្វីកើត ឡើងក៏ដោយ ដូចជាមានការផ្ទុះកំហឹងពីអ្នកស្តាប់ មានប្រតិកម្មខ្លាំងពីអ្នកស្តាប់ ឬការនិយាយរបស់យើង មិនសូវបានល្អក៏ដោយ ក៏យើងត្រូវត្រួតត្រាអារម្មណ៍ និងស្ថានការណ៍ឲ្យនៅជាធម្មតា។ ការបរាជ័យក្នុង ការត្រួតត្រាអារម្មណ៍ និងស្ថានការណ៍ ធ្វើឲ្យការនិយាយរបស់យើងត្រូវបរាជ័យផងដែរ។ ដូចនេះ ការចេះ ត្រួតត្រាអារម្មណ៍ និងស្ថានការណ៍ ជួយឲ្យយើងអាចនិយាយបានល្អ និងទទួលបានជោគជ័យក្នុងការប្រា ស្រ័យទាក់ទងផងដែរ។
ជារួមមក ដើម្បីឲ្យការនិយាយទៅកាន់ក្រុមមនុស្សបានទទួលជោគជ័យ យើងត្រូវប្រតិបត្តិតាមចំ ណុចដែលបានរៀបរាប់ខាងលើនេះ ហើយជាមួយគ្នានេះដែរ គឺយើងត្រូវមានការបត់បែនតាមកាល:ទេ ស: និងពេលវេលាជាក់ស្តែងផងដែរ។ ការដែលយើងប្រតិបត្តិតាមទ្រឹស្តីខ្ជាប់ខ្ជួន១០០ភាគរយ ដោយមិន ចេះបត់បែនតាមកាល:ទេ ស: ក៏មិនមែនជាប្រការល្អនោះដែរ ព្រោះអ្វីៗសុទ្ឋតែមានការប្រែប្រួល និងខុស ប្លែកៗពីគ្នា។ ដើម្បីឲ្យអ្វីៗទទួលបានលទ្ឋផលល្អ គឺយើងត្រូវបូកផ្សំរវាងទ្រឹស្តី បទពិសោធន៍ និងការជាក់ ស្តែង។