ភាពខុសគ្នារវាងកំណែនានារបស់ "ព្រះពុទ្ធសាសនា"

=== [[ធម្មរតនៈ]] ===
 
::ព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺ[[ព្រះនិព្វាន]]ដែល[[ព្រះសង្គីតិកាចារ្យ]]ទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពី[[ព្រះត្រៃបិដក]]ទាំង ៨៤០០០ ព្រះ[[ធម្មក្ខន្ធ]] ដែលចែកជា ១) [[វិនយបិដក]] មាន ២១០០០ ព្រះធម្មក្ខន្ធ, ២) [[សុត្តន្តបិដក]] មាន ២១០០០ ព្រះធម្មក្ខន្ធ, និង ៣) [[អភិធម្មបិដក]] មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែ[[ព្រះធម្មចក្កប្បវត្តនសូត្រ|ព្រះបឋមទេសនា]]គឺការសម្តែង[[ព្រះធម្មចក្កប្បវត្តនសូត្រ]] ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការ​មាន​ទុក្ខារិយសច្ច, សមុទយារិយសច្ច, និរោធារិយសច្ច, និង មគ្គារិយសច្ច ហើយ​​ដែល​ជា​រឿយ​ៗ​ព្រះ​អង្គ​ទ្រង់​ដឹក​នាំ​សត្វ​ឲ្យ​ដើរ​តាម[[អរិយដ្ឋង្គិកមគ្គ]] គឺ​មាគ៌ា​មាន​អង្គ ៨ មាន​ សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់​ការ​រំលត់ទុក្ខ ពោលគឺ[[ព្រះនិព្វាន]] ។ ក្រៅពី[[អរិយសច្ច៤]] នៅមាន[[ត្រៃលក្ខណ៍]] គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering,​ impermanence, and non-self) និង [[បដិច្ចសមុប្បាទធម៌]] ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមាន​អធិប្បាយពិស្តារក្នុង [[អភិធម្មបិដក គម្ពី [[មហាបដ្ឋានប្បករណ៍]]ដែលចែកចេញជា[[២៤ បច្ច័យ]]មាន [[ហេតុប្បច្ច័យ]]ជាដើម។ [[ព្រះពុទ្ធសាសនា]]តែងលើកឡើងពីកម្មផល ហេតុដូច្នេះព្រះសម្មាសម្ពុទ្ធ
 
 
អ្នក​ប្រើ​ប្រាស់អនាមិក