ល្បែងសី៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary

បន្ទាត់ទី៧៖
​សី​ទាំង ៣ យ៉ាង​មាន​ប្រដាប់​សម្រាប់​លេង និង​របៀប​លេង​ប្លែក​ពី​គ្នា ដូច​រៀបរាប់​តទៅ​នេះ​៖

==សី​មី​លោ​ង==
ក​. [[សី​មី​លោ​ង]] វត្ថុ​ដែល​គេ​យកមក​ធ្វើ​សី​នេះ គឺ​គេ​យក​បន្ទះ​ផ្ដៅ ឬ​រំពា​ក់មក​ចាក់​ជា​ក្រឡា​ភ្នែក​ក្រួច ឲ្យមាន​សណ្ឋាន​មូលប្រមាណ​ប៉ុនត្រ​ឡោកដូង​ធុន​តូច ហើយ​គេ​នាំគ្នា​ទាត់​លេង ។​
សកម្មភាព​នៃ​អ្នក​លេងសី​មី​លោង ដូច​ក្នុង​រូបភាព​ខាងក្រោម​នេះ​:

អ្នក​លេងសី​មី​លោង​គេ​បបួល​គ្នា​ចំនួន ៤ ទៅ ៥ នាក់ ​ដែល​គេ​ស្ម័គ្រ​ឲ្យមក​ឈរ​ដំកង់​ជា​វង់​មូល​ធំ ឬ​តូច តាម​ចំនួន​មនុស្ស​តិច​ច្រើន ។ ពេល​លេង​គេ​ចែក​ជា​គូៗ អ្នកណា​គូ​នឹង​អ្នក​ណា ត្រូវ​ឈរ​ទល់មុខ​អ្នកនោះ ។ មុនដំបូង​អ្នកលេង​ម្នាក់​ដែល​មាន​សី​នឹង​ដៃ ក៏​តាំង​ចាប់ផ្ដើម​បោះ​សី​ទៅឲ្យ​គូ​របស់ខ្លួន គូ​នោះ​ក៏​ទទួល​ទាត់​ដោយ​ខ្នងជើង លុះ​ទាត់​ហើយ​សី​នោះ​ក៏​អណ្ដែត​ឡើង​ខ្ពស់ ហើយ​ធ្លាក់​មក​វិញ ពេល​ធ្លាក់​នោះ ជួន​ក៏​ចំ​អ្នក​ទាត់​នោះ​វិញ ជួន​ក៏​ចំ​អ្នកដទៃ ហើយ​អ្នក​ដែល​សី​ធ្លាក់​មក​ចំ​នោះ​ក៏​ទទួល​ទាត់​ឡើង​ភ្លាម ។ ចំណែក​អ្នក​ឯទៀតៗ គេ​ត្រៀមខ្លួន​ចាំ ដោយ​សម្លឹង​ប្រុងប្រយ័ត្ន​ភ្នែក​ជានិច្ច បំរុង​តែ​និង​ទាត់​នៅពេល​ដែល​សី​ធា្ល​ក់​មក​ចំ​ខ្លួន ។ ម្នាក់ៗ​ដែល​សី​ធ្លាក់​មក​ចំ​ខ្លួន គេ​តែងតែ​ស្ទុះ​ទៅ​ទាត់​បញ្ជូន​ទៅឲ្យ​គូ​របស់គេ ។ ប៉ុន្តែ​ជួន​ក៏​បាន​ទៅ​ចំ​គូ​របស់​ខ្លួន ជួន​ក៏​ធ្លាក់​ទៅ​ចំ​គូ​របស់​អ្នកដទៃ ម្លោះ​ហើយគេ​ដណ្ដើម​គ្នា​ទាត់​តែ​រៀងៗ​ខ្លួន ។​

==សី​ដក់==
ខ​. [[សី​ដក់]] គេ​ធ្វើ​ដោយ​បន្ទះ​ផ្ដៅ ឬ​រំ​ពាក់ ឲ្យមាន​សណ្ឋាន​ដូច​សីមីលោង​ដែរ ប្លែក​តែ​សីដក់​គេ​ធ្វើឲ្យ​មាន​ទំហំ និង​មាន​ក្រឡា​ធំ​ជាង សី​មី​លោង​បន្តិច ។ សីដក​មាន​របៀប​លេង​ស្រដៀង​នឹង សី​មី​លោង​ដែរ ប្លែក​តែ​សី​មី​លោង​គេ​ទាត់​ដោយ​ខ្នង​ជើង ឯ​សីដក់​គេ​គះ​ដោយ​កែងដៃ ដោយ​ក្បាលជង្គង់ ដោយ​ស្មា និង​ដោយ​ក្បាល ។​
សកម្មភាព​របស់​អ្នកលេង​សីដក់ ដូច​រូបភាព​នេះ​:

==សី​ពែន==
គ​. [[សី​ពែន]] គេ​ធ្វើ​ដោយ​ស្លាប​សត្វ និង​ស្បែក ឬ​ស្រកាត្រី គឺ​ពាក់​ស្បែក​ឬ​ស្រកាត្រី​ត្រួតគ្នា ៣ ឬ ៤ ជាន់ ចៀរ​ជា​សណ្ឋាន​មូល ចោះ​ចំ​កណ្ដាល ជា​ប្រហោង​ហើយ​យក​ស្លាប​សត្វ ៤ ឬ ៥ ដែល​ខ្លីៗ​ល្មម​មកជ្រំ​ឲ្យ​ស្មើ រួច​សកគល់​ស្លាប​នោះ​ទៅក្នុង​រន្ធ​ស្បែក ឬ​ស្រកាត្រី​នោះ ហើយ​បត់​ទៅ​ខាងៗ ដោយ​ចង​ខ្សែលួស​ឆ្មា​រភ្ជាប់​ទៅ​នឹង​ស្បែក ឬ​ស្រកាត្រី​នោះ ការពារ​មិន​ឲ្យ​របួត រួច​គេ​យក​ទៅ​ទាត់ ។​

សកម្មភាព​របស់​អ្នក​លេង​សីពែន ដូច​ក្នុង​រូបភាព​នេះ​: