រឿងមហាភារតយុទ្ធ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៣៣៖
!ភាគ
!ចំណងជើង
!Sub-parvas
!បរិយាយ
|-
|ភាគ​ទី​១
|សេចក្ដី​ឫស្យា​នៃ​ញាតិ
|ក្នុង​យុគ​ជា​ដំបូង នៃ​ប្រជាវតារ​របស់​លោក ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​លើ មាន​ក្សត្រិយ៍​ទ្រង់​ព្រះ​នាម​ថា សាន្តនុ ជា​ពូជ​ពង្ស​វង្ស​ព្រះ​ចៅ​ភរត ដែល​ជា​ឱរស​របស់​ព្រះ​ចៅ ទុសយន្ត និង​នាង សកុន្តលា ជា​បរម​ក្សត្រិយ៍ ដែល​ល្បីល្បាញ​ព្រះ​កិត្តិនាម ជាង​ព្រះ​ចៅ សាន្តនុ ក្សត្រិយ៍​អង្គ​នេះ ទ្រង់​រក្សា​រាជ​ប្រវេណី នៃ​ប្រយូរវង្ស​របស់​ព្រះ​អង្គ​ទុក​ដោយ​ប្រពៃ យក​ព្រះ​ហឫទ័យ​ទុក​ដាក់​ពេចពិល​រមិល​មើល សុខ​ទុក្ខ​របស់​ប្រជា​រាស្ត្រ ដោយ ​ការុណ្យ​ចិត្ត​ជា​យ៉ាង​ក្រៃពេក អ្នក​នគរ​ស្មោះ​សរ​ស្រឡាញ់​ព្រះ​អង្គ ហាក់​បី​ដូចជា​ដួង​ហឫទ័យ​របស់​គេ រាប់អាន​តម្កុំតម្កើង​លើក​ឡើង​បូជា​ព្រះ​អង្គ...
|-
|ភាគ​ទី​២
|ការ​ស្វយម្ពរ​នៃ​នាង​ទ្រៅបទី (ការ​រើស​រក​គូ​ព្រេង)
|សុំ​ឲ្យ​នឹក​មើល​ចុះ​ថា ម្ដាយ​និង​កូន​ដែល​ត្រូវ​និរទេស​ចាក​និវេសន៍​រាជស្ថាន​ទៅ​ក្នុង​យប់​នោះ រមែង​ល្ហិតល្ហៃ​យ៉ាង​ម្ដេច តែ​ទោះ​បី​ម្ល៉ឹង ជាតិ​ខត្តិយៈ​អ្នក​ចម្បាំង​រមែង​មាន​មានះ​ជា​ធម្មតា នាំ​គ្នា​ដើរ​កាត់​ព្រៃ​ទៅ​ដោយ​ប្រមាណ​ស្មាន​ក្នុង​ចិត្ត មិន​ដឹង​ជា​គ្រោះ​កម្ម​វា​និង​នាំ​ទៅ​ដល់​ណា ១​ទៀត​នឹក​បារម្ភ​ក្រែង​ពួក​សត្រូវ​ដិត​ដោយ​តាម​មក​យាយី ទើប​ដោះ​គ្រឿង​ទ្រង់​ចេញ​អស់ យក​ផង់​ធូលី​ខ្មៅ​មក​ប្រឡាក់​លាប​កាយ ផ្លាស់ផ្លែង​តែង​ខ្លួន​ជា​យោគី ដើម្បី​សុំ​ទៅ​បន្តិច​ប៉ុណ្ណោះ ឯ​ព្រះ​ជននី​សោត ក៏​តោង​ប្លម​ព្រះ​អង្គ​ជា​ស្រី​អនាថា​...
|-
|ភាគ​ទី​៣
| អាវាហមង្គល​នៃ​នាង ទ្រៅបទី
|ស្រី​អនាថា អាស្រ័យ​នៅ​ក្នុង​រោង​នាយ​ស្មូន​ឆ្នាំង ចាំ​មើល​ផ្លូវ​កូន​ទាំង​៥ ដែល​នាំ​គ្នា​ទៅ​មើល​ការ​ស្វយម្ពរ​នាង ទ្រៅបទី បុត្រ​ទៅ​បាត់​យូរ​ពេក​ខុស​ពេល​វេលា នាង​ក៏​ព្រួយ​ក្នុង​ចិន្ដា ក្រែង​ថា​កើត​ហេតុ​ភេទ​ភ័យ​ឡើង​ក្នុង​ស្រុក​គេ ខណៈ​នោះ នាង​ឮ​សូរ​សន្ធឹក​ជើង​ដើរ​ចូល​មក​ដល់ ដឹក​ទាំង​ដៃ​នាង​ក្រមុំ​មួយ​មក​ផង​សឹង​តែង​កាយ​ដោយ​គ្រឿង​ប្រដាប់​ដ៏​វិចិត្រ សុទ្ធ​តែ​ពេជ្រ-និល-ចិន្ដា​ព្រោងព្រាយ ខណៈ​ដែល​បែរ​ទៅ​ឃើញ​នាង​ធីតា​ទ្រង់​នៅ​ឆោម​ឆើតឆាយ សេចក្ដី​បីតិ​ត្រេកអរ​ក៏​ផ្សាយ​សព្វ​សារពាង្គ​រាង​កាយ...
|-
|ភាគ​ទី​៤
|ទី​ប្រជុំ​រដ្ឋ​មន្ត្រី
|កាល ទ្រៅបទី អភិសេក​សម​រស នឹង​អរជុន​រាជ​កុមារ សូរេច​ហើយ បាណ្ឌវ​ក្សត្រិយ៍​ក៏​នៅ​ជា​សុខ​ក្នុង​អំណាច​រក្ខា​នៃ​បញ្ចាលរាជការ ​គ្រប់គ្រង​រក្សា​ដូច​នេះ ជា​ទី​ត្រូវ​ហឫទ័យ​បាណ្ឌវ​ក្សត្រិយ៍​ណាស់ នឹង​ប្លម​អង្គ​ដើរ​ហើរ​ទៅ​ឯណា​ដូច​អំពី​ដើម​ទៀត​ពុំ​បាន​ឡើយ ព្រោះ​ទុរយោធន៍​ បាន​ឃើញ​ហើយ​ចាំ​បាន​ជា​ប្រាកដ​ថា រាជ​កុមារ​អម្បាល​នេះ​នៅ​មាន​ជីវិត​រស់​នៅ ទុរយោធន៍​គង់​ជា​ភ្ញាក់​ខ្លួន​មិន​តិច​ដែរ មក​ឃើញ​ បាណ្ឌវ​ក្សត្រិយ៍​នៅ​មាន​ជីវិត​រស់​នៅ​ក្នុង​លោក ហើយ​គង់​នឹក​ឆ្ងល់​ក្នុង​ហឫទ័យ​ជា​បំផុត ដែល​មក​ឃើញ​អរជុន​មាន​ជ័យ បាន​នាង​ក្សត្រី​បញ្ចាល...
|-
|ភាគ​ទី​៥
|ឥន្ទ្របថរដ្ឋ រាជអាណាចក្រ​ថ្មី
|ត​មក បាណ្ឌវ​ក្សត្រិយ៍​ទាំង ៥​អង្គ ក៏​នាំ​គ្នា​ទៅ​សាង​រាជធានី​ទីក្រុង​ថ្មី​នៅ​ខណ្ឌវបថ ផ្ដើម​កសាង​កាប់​គាស់​ឈើ​ព្រៃ ចូល​ចាំង​ជម្រះ​ដី ទី​ទួល​ឲ្យ​រាប​ទៀប​ស្មើ​ផ្ទៃ ស្រេច​ហើយ​នៃ ទើប​សាង​ព្រះ​រាជ​មន្ទីរ ព្រម​ទៅ​ដោយ​កំផែង​ដ៏​វិចិត្រ ហាក់​ដូចជា​ទេព​និម្មិត្រ​ក៏​ប្រហែល​គ្នា តាំង​នៅ ​ឆ្នេរ​ទន្លេ​យមុនា​ខ្ពស់​ត្រដឹម​ស្កឹមស្កៃ លេច​កំពូល​ច្រូងច្រាង​ប្រាង្គ​លលៃ​គ្រប​ទៅ​លើ​ទន្លេ ជីក​ស្រះ​ជីក​គូ​នឹង​បន្លាយ​ជ្រលង​អូរ សម្រាប់​បង្ហូរ​ទឹក​ ចេញ​ចូល​តាម​ត្រូវ​ការ ធ្វើ​ទាំង​ឱទ្យាន​សួន​ផ្កា និង​សួន​ច្បារ​ផលាផល​ជុំវិញ​ព្រះ​រាជ​មន្ទីរ​សុទ្ធសឹង​តែ​ព្រឹក្សា​លតា​ជាតិ​ដ៏​មាន​ផ្លែ​ផ្កា គួរ​ជាទី​ទស្សនា ...
|-
|ភាគ​ទី ៦
|ការ​លេង​ស្កា​ភ្នាល់​យ៉ាង​ធំ
|ឥឡូវ​នេះ​ទុរយោធន៍​និង​សកុនី បាន​រួម​គំនិត​គិត​ការ​ត្រៀម​ទុក​ព្រម​ស្រេច​ហើយ លំដាប់​នោះ ទុរយោធន៍ ក៏​ចូល​ទៅ​គាល់​ព្រះ​រាជ​បិតា ក្រាប​ចុះ​យុគល​បាទ ទ្រង់​ព្រះ​កន្សែង​អាក់អួល​ទឹក​ព្រះ​នេត្រ​ស្រក់​សស្រាក់​ស្រោច​ភក្ត្រា ព្រះ​រាជ​បិតា​ឃើញ​អាការ​កូន​សម្លាញ់​ដូច​នោះ ក៏​ត្រាស់​សួរ​ដល់​ហេតុ​ផល​...
|-
|ភាគ ៧
|ការ​និរទេស បាណ្ឌវ​ក្សត្រិយ៍
|
|បាណ្ឌវ​ក្សត្រិយ៍ បង​ប្អូន​ទាំង​ប្រាំ​អង្គ ព្រម​ដោយ​ទ្រៅបទី​ទេវី ត្រូវ​គេ​និរទេស​ចាក​ភារា ក៏​ស្ដេច​នាំ​គ្នា​លីលា​ចាក​ក្រុង​សន្សឹម​ៗ​ទៅ​បែរ ​ព្រះ​ភក្ត្រ​ឆ្ពោះ​សំដៅ​អារញ្ញ​ប្រទេស​ដែន​ព្រៃ ព្រះ​ភក្ត្រ​ស្លក់ស្លាំង ព្រះ​ឱស្ឋ​ស្ងួត​ក្រៀម ព្រះ​នេត្រ​អាប់​ឥត​រស្មី អ្នក​ដែល​ប្រទះ​ឃើញ​ស្ដេច​តាម​ផ្លូវ តាម​ព្រៃ ក៏​ដក​ដង្ហើម​ធំ​រាល់​ៗ​គ្នា ស្ដេច​នាំ​គ្នា​យាត្រា​តត្រុក​ទៅ​មិន​មាន​ចរចា ហាក់​ដូចជា​ថា បើក​ព្រះ​ឱស្ឋ​ចេញ​ទៅ​សោត ក្រែង​ហួស​កម្លាំង ហឫទ័យ​នឹង​ទទួល​ទ្រាំ​ទ្រ​បាន នៅ​វេលា​មួយ​នោះ ទើប​មួយ​អង្គ​ក្នុង​ពួក​នោះ មាន​បន្ទូល​ចេញ​មក​ថា អរជុន​ក្នុង​រវាង​នេះ​ទៅ​ទល់​នឹង​វេលា​ដែល...
|-
|ភាគ ៨
|ព្រះ​រាជា​ក្រុង​វិរាជ
|
|វា​មួយ​នោះ ព្រះចៅ​ក្រុង​វិរាជ​ប្រថាប់​លើ​រាជាសនៈ ក្នុង​ព្រះ​ទីនាំង​វិនិច្ឆ័យ មាន​អាមាត្យ​មុខ​មន្ត្រី​បង្គំ​គាល់​ត្រៀបត្រា ទ្រង់​ស្ដាប់​ដីកា នឹង​ពាក្យ​ស្រែក​ថ្លែង​ទុក្ខ​របស់​បណ្ដារាស្ត្រ កំពុង​ទ្រង់​វិនិច្ឆ័យ​សេចក្ដី​ឲ្យ​ទៅ​តាម​យុត្តិធម៌ ដល់​ពួក​ដែរ​ត្រូវ​បៀតបៀន​ខណៈ​នោះ​ទត​ព្រះ​នេត្រ​ទៅ​ឃើញ​ប្រុស​បួន​ប្រាំ​នាក់​តែង​កាយ យ៉ាង​គ្រាំគ្រា​ឈរ​នៅ​ទ្វារ​ព្រះ​បរម​រាជវាំង ទើប​មាន​ព្រះ​រាជ​ឱង្ការ ឲ្យ​រាជភត្ត​ម្នាក់​ទៅ​សួរ​ថា អ្នក​អម្បាល​នោះ​ជា​អ្នក​ណា ត្រូវ​ការ​អ្វី​កាល​បាន​ទ្រង់​ព្រះ​សណ្ដាប់​សេចក្ដី​នោះ​ហើយ...
|-
|ភាគ​ទី ៩
|ពួក​កុរុ​ចូល​ជាន់​ដែន​វិរាជ
|
|ក្នុង​រវាង​ឆ្នាំ​ទី​បំផុត​នៃ​ការ​និរទេស​បាណ្ឌវ​ក្សត្រិយ៍ ទុរយោធន៍​បាន​ព្យាយាម​ស៊ើប​រក ទី​សំណាក់​ពាក់​ពួន​លាក់​ខ្លួន​ពួក​បាណ្ឌវ​ជានិច្ច ចំណែក​ឯ​បាណ្ឌវ​ក្សត្រិយ៍​ក៏​ពឹង​ពួន​លាក់​ខ្លួន​យ៉ាង​សុខុម គ្មាន​អ្នក​ណា​ដឹង​ដំណឹង​ឬ​ឮ​រហើបរហាយ​សោះ​ដូច​ប្រាកដ​ហើយ​ខាង​ដើម គ្រប់​ៗ ពួក​កង​ក្រវែល​ដែល​ទុរយោធន៍​ប្រើ​ទៅ​ឲ្យ​ក្រវែល​ស៊ើប​រក​ដំណឹង​នោះ បាន​ត្រឡប់​វិល​ទៅ​វិញ​ដោយ​ប្រាសចាក​ផល​ដែល​បំណង​ប៉ង​មក ទៅ​ថ្លែង​ការណ៍​ថ្វាយ​ទុរយោធន៍​ថា ពួក​គេ​បាន​ខ្មីឃ្មាត​ចេញ​ទៅ​ស៊ើប​រក​ខ្លួន​គ្រប់​កន្លែង​ដែល​មនុស្ស​អាស្រ័យ​នៅ...
|-
|ភាគ ១០
|ការ​ភព​ប្រសព្វ
|
|ថ្ងៃ​ត​មក​អំពី​ថ្ងៃ​ដែល​មាន​ជ័យ មាន​ការ​ប្រជុំ​ធំ​ជា​ផ្លូវ​រាជការ ដើម្បី​ប្រកាស​ព័ត៌មាន​ដ៏​មុខ​គួរ​បីតិ​ត្រេកអរ​ឲ្យ​ប្រាកដ​កិត្តិយស​ទួទៅ​ថា កងទ័ព​ក្រុង​វិរាជ​មាន​ជ័យជម្នះ​កងទ័ព​កុរុ​យ៉ាង​ស្រស់ មុខ​ព្រះ​ទីនាំង​គំនាល់​ពេញ​ទៅ​ដោយ​មនុស្ស ជ្រៀត​បៀត​ញៀត​ញាក់​គ្នា​ស្ទើរ​ដក​ដង្ហើម​មិន​រួច អ្នក​ដំណាង​រាស្ត្រ​គ្រប់​ពួក​គ្រប់​ជាន់​បាន​នាំ​គ្នា​មក​កុះករ ដើម្បី​មាន​ចំណែក​នៃ​សេចក្ដី​សោមនស្ស​រីករាយ វេលា​មុន​ដែល​ព្រះ​ចៅ​វិរាជ​និង​ស្ដេច​យាង​ចេញ​កាត់​ទី​ប្រជុំ...
|-
|ភាគ ១១
|ប្រឹក្សា​ការ​ស្ងប់​សឹក ត្រៀម​ចម្បាំង
|
|ទូត​របស់​យុធិស្ឋិរ មក​ដល់​ក្រុង​ហស្ថិនបុរ ក៏​ត្រង់​ចូល​ទៅ​គាល់​ក្នុង​ព្រះ​ទីនាំង​គំនាល់ ក្រាប​ទូល​មូល​មតិ​ទៅ​ដូច​នេះ ៖
ព្រះ​រាជា​របស់​ទូល​បង្គំ​ជា​ខ្ញុំ ត្រាស់​ប្រើ​ឲ្យ​ទូល​បង្គំ​មក​ក្រាប​ទូល​ព្រះ​អង្គ​ថា​ដូច​នេះ បាណ្ឌព និង​គោរព​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា ហេតុ​ម្ដេច​ទើប​ឱរស​ធ្ឫតរាស្ត្រ បាន​រាជ​អាណាចក្រ​ទាំង​មូល​គ្រប់គ្រង ឱរស​បាណ្ឌុ​មិន​បាន​អ្វី​នឹង​គេ សូម្បី​តែ​ធូលី​មួយ​ក្ដាប់ ទុរយោធន៍​គិត​ព្យាបាទ​ព្រះ​ញាតិវង្ស​រាល់​ទិវា​រាត្រី ធ្វើ​ឧបាយកល​ឲ្យ​ទៅ​អញ្ជើញ​គេ​មក​លេង​ស្ការ​ភ្នាល់ អ្នក​ស្ការ​សំខាន់​របស់​ទុរយោធន៍​យក​ស្ការ​បង្កប់​សំណ​មក​លេង​ដោយ​កល​កោង​នឹង​ព្យាបាទ...
Line ៩៤ ⟶ ៨២:
|ភាគ ១២
|សង្គ្រាម កុរុ​ក្សេត្រ
|
|ព្រះ​ក្រិស្ណៈ នាំ​សារ​ទៅ​កាន់​រាជ​សំណាក់​កុរុ មិន​បាន​សម្រេច​ផល​ដូច​បំណង​ហើយ ត្រឡប់​មក​វិញ​មិន​យូរ​ប៉ុន្មាន ទុរយោធន៍​ក៏​បញ្ជូន​រាជសារ បបួល​ច្បាំង​ទៅ​ដល់​បាណ្ឌព​ក្សត្រ ក្នុង​រាជសារ​បបួល​ច្បាំង​នោះ សឹង​ពេញ​ទៅ​ដោយ​ពាក្យ​ប្រមាថ​មើលងាយ​ជា​យ៉ាង​ធ្ងន់​បំផុត មាន​មនោសញ្ចេតនា​ប្រុង​តែ​នឹង​ប្រើ​អាវុធ គឺ​ធ្វើ​ការ​មើលងាយ​ជាង​ការ​ប្រកាស​សង្គ្រាម សេចក្ដី​ក្នុង​រាជសារ​នោះ​ថា "ទ្រង់​ស្បថ​ទុក​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​ជ័យ​នឹង​យើង ឥឡូវ​នេះ ដល់​ពេល​វេលា​ហើយ ដែល​ទ្រង់​នឹង​ត្រូវ​ប្រតិបត្តិ​តាម​សម្បថ​ដ៏​ពិត​ប្រាកដ​នោះ, រាជ​អាណាចក្រ​របស់​ទ្រង់​ត្រូវ​យើង​រឹបអូស​យក, នាង​ទ្រៅបទី​ទេវី​របស់​ទ្រង់...
|-
|ភាគទី១៣
|សេចក្ដីទោមនស្សរបស់ទុរយោធន៍
|...
|-
|ភាគទី១៤
|
|...
|-
|ភាគទី១៥
|...
|-
|ភាគទី១៦
|...
|-
|ភាគទី១៧
|
|...
|}