ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
|
|
'''អរិយអដ្ឋង្គិកមគ្គអរិយដ្ឋង្គិកមគ្គ''' ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path) គឺជា[[ធម៌]]សំខាន់មួយក្នុងចំណោមផ្នែកទាំងឡាយដែលព្រះពុទ្ធទ្រង់បានបង្រៀនភិក្ខុនិងបរិស័ទដើម្បីការរលត់អស់ទៅនៃទុក្ខទាំងពួង ជាផ្លូវឆ្ពោះទៅកាន់និព្វាន ។ អរិយអដ្ឋង្គិកមគ្គ ជាពាក្យផ្សំមកពី ៤ បទ គឺ អរិយៈ ប្រែថា ប្រសើរ, អដ្ឋ ប្រែថា ៨, និង អង្គៈ ប្រែថា អង្គ ឬ តួ, និង មគ្គៈ ប្រែថា ផ្លូវ ។ ដូច្នេះអរិយអដ្ឋង្គិកមគ្គដូច្នេះ អដ្ឋង្គិកមគ្គ មានន័យថា មាគ៌ាឬផ្លូវមានអង្គ ៨ ដ៏ប្រសើរ ។ តើអង្គទាំង ៨ របស់អរិយមគ្គមានអ្វីខ្លះ ? ហេតុអ្វីទើបហ៊ានពោលថា "ប្រសើរ" ? អង្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ (ការយល់ត្រូវ), សម្មាសង្កប្បៈ (ការត្រិះរិះត្រូវ), សម្មាវាចា (ការពោលពាក្យសម្តីល្អគួរស្តាប់ និងត្រូវកាលទេសៈ), សម្មាកម្មន្តៈ (ការធ្វើការងារត្រូវតាមក្បួនខ្នាត ឬ នីតិវិធី), សម្មាវាយាមៈ (ការព្យាយាមត្រូវ), សម្មាអាជីវៈ (ការប្រកបរបរចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការមានសេចក្តីរឭកត្រូវ ឬ ផ្ចង់ស្មារតីត្រូវ), និង សម្មាសមាធិ (ការតាំងចិត្តមាំត្រូវ) ។ ការហ៊ានពោលថាមគ្គទាំង ៨ ជាផ្លូវដ៏ប្រសើរព្រោះថាវាជាផែនទីចង្អុលទិសឲ្យអ្នកប្រតិបត្តិតាមអាចសម្រេចគោលដៅដ៏សំខាន់ក្នុងជីវិត ពោលគឺការរំលត់អស់នូវទុក្ខទាំងពួង ដែលធ្វើឲ្យគេរស់នៅក្នុងជីវិតប្រកបដោយបរមសុខ ឬ ព្រះនិព្វាន ។<br />
# '''សម្មាទិដ្ឋិ'''គឺការយល់ត្រូវ, ការដឹងក្នុង[[អរិយសច្ច៤|អរិយសច្ចៈ៤]], គឺការដឹងថាអ្វីជាទុក្ខ, ការដឹងនូវមូលហេតុជាទីកើតឡើងនៃទុក្ខ, ការដឹងវិធីរំលត់ទុក្ខ, និង ការដឹងក្នុងការប្រតិបត្តិតាមវិធីរំលត់ទុក្ខ។
|