គ្រិស្តសាសនា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៣៖
 
# '''ទទួលព្រះវិញ្ញាណបរិសុទ្ធ''' : នៅ​ពេល​មនុស្ស​ម្នាក់​សម្រេច​ចិត្ត​ថា​ជឿថា​ព្រះ​យេស៊ូ​ជា​ព្រះ​អង្គ​សង្គ្រោះ​ប្រចាំ​ជីវិត​របស់​ខ្លួន គាត់ក៏​អធិដ្ឋាន​សុំទទួលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ (God) មក​គង់ក្នុងចិត្ត ។
 
# '''ការអធិស្ឋាន''' : ភាព​ខុសគ្នា​ដ៏​ចម្បង​​នៃ​អ្នក​ជឿ​តាម​គ្រិស្តសាសនា​​និកាយ​ កាតូលិក និង ប្រូតេស្តង់ គឺ​នៅ​ត្រង់​ចំណុច​នេះ​ឯង ។ អ្នក​ជឿ​តាម​និកាយ កាតូលិក ត្រូវ​អធិដ្ឋាន​សុំ​រួច​បាប​ ឬ​ សុំ​ពរ​ទាំង​ឡាយ​ពី​ព្រះ​ តាម​រយៈ​លោក​អាចារ្យ​ម្នាក់ (Priest) ព្រោះ​វិហារ​ កាតូលិក​បង្រៀន​ថា​មាន​តែ​លោក​អាចារ្យ​ទេ​ទើប​អាច​និយាយ​ផ្ទាល់​ជា​មួយ​ព្រះ​បាន ។ រីឯ អ្នក​ជឿ​តាម​និកាយ​នានា​នៃ​ក្រុម​ ប្រូតេស្តង់ អាច​និយាយ​ដោយ​ផ្ទាល់​ជាមួយ​ព្រះ ទោះ​ជា​ការ​សុំ​រួចបាប​ ឬ សុំ​ពរ​ទាំង​ឡាយ​ក៏​ដោយ ។
# '''កំណើត​អស្ចារ្យ''' : គ្រិស្ទាន​កាន់​ជំនឿ​ថា ព្រះ​យេស៊ូ​ កើត​មក​ពី​នាង ម៉ារី ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី មិន​ដែល​រួម​ដំណេក​ជា​មួយ​បុរស​ណា​ម្នាក់ ។ ពួក​គេ​ជឿ​ថា​ ព្រះ​យេស៊ូ ជា​វិញ្ញាណ​របស់​ព្រះ​បិតា​ដែល​ចុះ​មក​ខ្ចី​ពោះ​នាង​ ម៉ារី ដើម្បី​ចាប់​កំណើត​ជា​​កូន​មនុស្ស​លើ​ផែនដី​ ដើម្បី​ឲ្យ​គេ​ធ្វើ​គុត​ជា​ថ្លៃ​លោះ​​អំពើ​បាប​របស់​មនុស្ស​ ដែល​ទទួល​មក​តាំង​ពី​ជំនាន់ ​អាដាំ និង នាង​ អេវ៉ា ។
 
# '''ថៃ្ងបរិសុទ្ធ''' : ថ្ងៃឈប់សំរាក (Sabbath or Holy Day) ជាថ្ងៃ​ដែល​អ្នក​កាន់​ជំនឿ​សាសនា​នេះ​ទៅ​វិហារ​ដើម្បី​ច្រៀង​សរសើរ​តម្កើង​ព្រះ, សុំ​រួច​បាប, សុំ​ពរ និង ជួប​ជុំ​ជា​សហគមន៍​រួម ។ ការ​កំណត់​យក​ថ្ងៃ​សុក្រ, ថ្ងៃ​សៅរ៍ ឬ ថ្ងៃ​អាទិត្យ​ថា​ជា​ថ្ងៃ​បរិសុទ្ធ​ វា​ស្រេច​លើ​និកាយ​នីមួយ​ៗ ជា​អ្នក​សម្រេច ។ ពួក​ខាង​កាតូលិក​ច្រើន​ជ្រើស​យក​ថ្ងៃ​សៅរ៍ រីឯ​ពួក​ប្រូតេស្តង់​ច្រើន​ជ្រើស​យក​ថ្ងៃ​អាទិត្យ​ ជា​ថ្ងៃ​ថ្វាយ​បង្គុំ​ព្រះ ។
 
# '''[[ព្រះយេស៊ូវ គ្រិស្ត]] (Jesus Christ)''' : ចាប់​តាំង​ពី​ជាង ៤០០​ ឆ្នាំ​នៃ​គ្រិស្តសករាជ​មក អ្នក​កាន់​គ្រិស្តសាសនា​នៅ​តែ​​ពុំ​ទាន់​អាច​ដោះ​ស្រាយ​​​បញ្ហា​នៃ​ការ​​ឲ្យ​តម្លៃ ឬ​ការគោរព​ជា​ចម្បង​​ទៅ​លើ​ព្រះ​ជា​បិតា, ព្រះ​យេស៊ូ, ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ដូច្នេះ​ហើយ គេ​ក៏​យល់​ព្រម​ទុក​​អ្នក​ទាំង​បី​ថា​ជា​បុគ្គល​តែ​ម្នាក់​ ប៉ុន្តែ​​ដើរ​តួនាទី​ខុស​គ្នា ដែល​ពួក​គេ​ហៅ​ថា ត្រៃ​ទេព (Trinity) ។ ពួក​ប្រូតេស្តង់​មួយ​ចំនួន​ចាត់​ទុក​ព្រះ​យេស៊ូ​ថា​ជា​ព្រះ​ពិត, ព្រះ​បិតា និង ជា​ព្រះ​អង្គ​សង្គ្រោះ ។ ចំណែក​ពួក ស្មរបន្ទាល់​ព្រះ​យេហូវ៉ា រាប់​ព្រះ​បិតា (យេហូវ៉ា) ថា​ជា​ព្រះ​ពិត​តែ​មួយ រួច​ចាត់​ទុក​ព្រះ​យេស៊ូ ថា​គ្រាន់​តែ​ជា​កូន​មនុស្ស​ម្នាក់​ដែល​បាន​បំពេញ​កិច្ចការ​ដ៏​អស្ចារ្យ​ឲ្យ​ព្រះ​បិតា​ប៉ុណ្ណោះ ។ ពួក​ប្រូតេស្តង់​ទាំង​អស់​មិន​ដែល​រាប់​រក​​នាង ម៉ារី ជា​ម្តាយ​របស់​ព្រះ​យេស៊ូ ថា​ជា​មនុស្ស​អស្ចារ្យ​ទេ ។ ចំណែក​​អ្នក​កាន់​តាម​​និកាយ ​កាតូលិក ទោះ​បី​ពួក​គេ​កាន់​ជំនឿ​ត្រៃ​ទេព​ក៏​ពិត​មែន ពួក​គេ​នៅ​តែ​លើក​មាតា​របស់​ព្រះ​យេស៊ូ​ថា​ជា​ព្រះ​ម៉ែ ម៉ារី បរិសុទ្ធ ដែល​មាន​អំណាច​ជួយ​លោះ​បាប និង ប្រទាន​ពរ​ផង​ដែរ ។ ​គេ​អាច​មើល​ឃើញ​រូបភាព​តំណាង​​នាង ម៉ារី ច្រើន​ស្អេក​ស្កះ​នៅ​ក្នុង​វិហារ​កាតូលិក និង តាម​ផ្ទះ​អ្នក​ជឿ​ទាំង​នោះ ។ ​
 
# '''ព្រះគម្ពីរបរិសុទ្ធ''' : ទោះ​បី​និកាយ​នីមួយៗ​អះ​អាង​ថា​ព្រះ​គម្ពីរ​គឺ​ជា​ពាក្យ​សម្តី​របស់​ព្រះ​ដែល​បាន​បញ្ជា​ឲ្យ​មនុស្ស​ ៤០ នាក់​សរសេរ​ទុក​នូវ​បំណង​, កិច្ចសន្យា (សញ្ញា) និង ផែនការ​ របស់​ព្រះ​សម្រាប់​មនុស្ស​ម្នាក់​ៗ​ក៏​ដោយ គេ​អាច​រក​ឃើញ​មាន​កំណែ​នៃ​គម្ពីរ​នេះ​ច្រើន​រាប់​សឹង​មិន​អស់ ចាប់​តាំង​ពី​គម្ពីរ​ជា​ភាសា ឡាតាំង របស់​វិហារ​ កាតូលិក​សម័យ​ដើម ដែល​មាន​ពោរពេញ​ដោយ​កំហុស​ឆ្គង រហូត​ដល់​គម្ពីរ​ជា​ភាសា​ ក្រិក ដែល​គេ​ចាប់​ផ្តើម​បក​ប្រែ​នា​ពេល​ក្រោយ រហូត​ដល់​ គម្ពីរ​ថ្មីៗ របស់​ និកាយ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា (Jehova Witnesses) និង និកាយ ម៉័រម៉ឹន (Mormons) ដែល​តែង​សាច់​រឿង​ថ្មី​របស់​ ​ព្រះ​យេស៊ូ​ ។ វិហារ​ កាតូលិក មាន​សៀវភៅ​មួយចំនួន​នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​ពួក​ប្រូតេស្តង់​យល់​ថា​មិន​ត្រឹម​ត្រូវ ទើប​ពួក​គេ​ដក​ចេញ​ពី​កំណែ​នៃ​គម្ពីរ​របស់​និកាយ​ពួក​គេ ។
# '''សេចក្តីសង្គ្រោះ''' : ការសង្រោះត្រូវបានផ្តល់អោយដោយព្រះជាម្ចាស់ តាមរយៈជំនឿ ។ អ្នក​មាន​ជំនឿ​លើ​ទ្រង់​ត្រូវ​តែ​ពឹងពាក់​លើ​វិញ្ញាណបរិសុទ្ធ ដើម្បី​ទទួល​បាន​ភាពបរិសុទ្ធ ដើម្បី​លើក​តម្កើងព្រះ​ជាម្ចាស់ និង​ដើម្បីស្រលាញ់មនុស្សជាតិ ។
 
# '''ព្រះវិហារ''' : ១- ព្រះវិហារ ដែលស្ថាបនាដោយដៃមនុស្ស គឺជាអាគា ឬ កន្លែងថ្វាយបង្គំព្រះ ដែលគ្រិស្ទាន​អាចជួបជុំគ្នា រៀនព្រះបន្ទូល ប្រកបគ្នា សរសើរតម្កើងព្រះ; ២-​ ព្រះវិហារ ដែលព្រះវិញ្ញាណបរិសុទ្ធ គង់នៅនោះ គឺជាព្រះវិហារនៅក្នុង​ចិត្តរបស់គ្រីស្ទបរិស័ទនិមួយៗ ។
 
# '''ថ្ងៃ​វិនិច្ឆ័យ​ចុងក្រោយ''' : មាន​ការ​បក​ស្រាយ​ខុស​ៗ​នៃ​អត្ថន័យ និង ពេលវេលា ​របស់​ថ្ងៃ​វិនិច្ឆ័យ​ចុងក្រោយ​នេះ ។ គ្រិស្ទាន​មាន​ជំនឿ​ថា​ព្រះយេស៊ូ​នឹងយាងមកផែនដីជាលើកទីពីរ នៅក្នុងថ្ងៃចុងក្រោយរបស់ពិភពលោក​ដើម្បី​វាយ​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភពលោក ។ មនុស្ស​ណា​ជឿ​តាម​ព្រះ​យេស៊ូ នឹង​ត្រូវ​បាន​ជញ្ជូន​ឲ្យ​ទៅ​នៅ​ស្ថាន​សួគ៌ ឬ​ទុក​ឲ្យ​នៅ​រស់​នៅ​ក្នុង​ឧទ្យាន​ប្រណីត​នៅ​លើ​ផែន​ដី ។ ចំណែក​មនុស្ស​មិន​ជឿ​តាម​ព្រះ​យេស៊ូ នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាន​នរក ឬ​ថា​ នឹង​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​រស់​នៅ​ក្នុង​ឧទ្យាន​ប្រណីត​នៃផែន​ដី​ថ្មី​ទេ ។ មាន​គ្រិស្ទាន​ជ្រុល​និយម​មួយ​ក្តាប់​តូច​បាន​បំផុសបំផុល​ថា​ផែន​ដី​នឹង​រលាយ​នៅ​ថ្ងៃ​នេះ​ ឬ​ ម៉ោង​នេះ និង​ជា​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​ យាង​មក​ផែន​ដី ។ ប៉ុន្តែ​​មក​ដល់​ពេល​នេះ​ យើង​នៅ​តែ​មិន​ឃើញ​ផែន​ដី​រលាយ​រលត់​ដូច​ការ​ទស្សន៍ទាយ​កំណត់​របស់​ពួក​នោះ ។ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ បាន​រៀន​ពីមេរៀន​ដ៏​ជូរចត់​នៃ​ការ​ទាយ​ខុស​នេះ​ច្រើន​លើក​ច្រើន​គ្រា ទើប​លែង​ហ៊ាន​ដាក់​ថ្ងៃ​កំណត់​នៃ​ការ​យាង​មក​ផែន​ដី​របស់​ព្រះ​យេស៊ូ និង បាន​ត្រឹម​តែ​ថា ព្រះ​យេស៊ូ​ នឹង​យាង​មក​ឆាប់​ៗ​នេះ ដូច​ពួក​និកាយ​ដទៃ​ទៀត​ដែរ ។