ភាពខុសគ្នារវាងកំណែនានារបស់ "គ្រិស្តសាសនា"

អ្នក​កាន់​​គ្រិស្តសាសនា​ (គ្រិស្ទាន) ​បាន​បែក​ជា​ក្រុម​​បក្ស ឬ​ និកាយ (denomination) រាប់​រយ​នៅ​​តាម​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក ។ និកាយ​នីមួយ​ៗ ប្រកាន់​យក​គោលការណ៍​ជំនឿ​ និង ការ​គោរព ឬ​ ឲ្យ​តម្លៃ​ទៅ​លើ​ការ​បង្រៀន​ផ្សេង​ៗ​គ្នា ។ ប៉ុន្តែ​ ពួក​គេ​មាន​ជំនឿ​មួយ​ចំនួន ដែល​អាច​ចាត់​ថា​ជា​ចំណុច​រួម​ ។ ខាង​ក្រោម​នេះ​ជា​សម្រង់​នៃ​គោលការណ៍​រួម​​មួយ​ចំនួន​នៃ​ជំនឿ​ក្នុង​គ្រិស្តសាសនា ៖
 
# '''ទទួលព្រះវិញ្ញាណបរិសុទ្ធ''' : នៅ​ពេល​មនុស្ស​ម្នាក់​សម្រេច​ចិត្ត​ថា​ជឿថា​ព្រះ​យេស៊ូ​ជា​ព្រះ​អង្គ​សង្គ្រោះ​ប្រចាំ​ជីវិត​របស់​ខ្លួននៅ​ពេល​មនុស្ស​ម្នាក់​សម្រេច​ចិត្ត​​ជឿថា​ព្រះ​យេស៊ូ​ជា​ព្រះ​អង្គ​សង្គ្រោះ​ប្រចាំ​ជីវិត​របស់​ខ្លួន គាត់ក៏​អធិដ្ឋាន​សុំទទួលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះ (God) មក​គង់ក្នុងចិត្ត ។
# '''ការអធិស្ឋាន''' : ភាព​ខុសគ្នា​ដ៏​ចម្បង​​នៃ​អ្នក​ជឿ​តាម​គ្រិស្តសាសនា​​និកាយ​ កាតូលិក និង ប្រូតេស្តង់ គឺ​នៅ​ត្រង់​ចំណុច​នេះ​ឯង ។ អ្នក​ជឿ​តាម​និកាយ កាតូលិក ត្រូវ​អធិដ្ឋាន​សុំ​រួច​បាប​ ឬ​ សុំ​ពរ​ទាំង​ឡាយ​ពី​ព្រះ​ តាម​រយៈ​លោក​អាចារ្យ​ម្នាក់ (Priest) ព្រោះ​វិហារ​ កាតូលិក​បង្រៀន​ថា​មាន​តែ​លោក​អាចារ្យ​ទេ​ទើប​អាច​និយាយ​ផ្ទាល់​ជា​មួយ​ព្រះ​បាន ។ រីឯ អ្នក​ជឿ​តាម​និកាយ​នានា​នៃ​ក្រុម​ ប្រូតេស្តង់ អាច​និយាយ​ដោយ​ផ្ទាល់​ជាមួយ​ព្រះ ទោះ​ជា​ការ​សុំ​រួចបាប​ ឬ សុំ​ពរ​ទាំង​ឡាយ​ក៏​ដោយ ។
# '''កំណើត​អស្ចារ្យ''' : គ្រិស្ទាន​កាន់​ជំនឿ​ថា ព្រះ​យេស៊ូ​ កើត​មក​ពី​នាង ម៉ារី ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី មិន​ដែល​រួម​ដំណេក​ជា​មួយ​បុរស​ណា​ម្នាក់ ។ ពួក​គេ​ជឿ​ថា​ ព្រះ​យេស៊ូ ជា​វិញ្ញាណ​របស់​ព្រះ​បិតា​ដែល​ចុះ​មក​ខ្ចី​ពោះ​នាង​ ម៉ារី ដើម្បី​ចាប់​កំណើត​ជា​​កូន​មនុស្ស​លើ​ផែនដី​ ដើម្បី​ឲ្យ​គេ​ធ្វើ​គុត​ជា​ថ្លៃ​លោះ​​អំពើ​បាប​របស់​មនុស្ស​ ដែល​ទទួល​មក​តាំង​ពី​ជំនាន់ ​អាដាំ និង នាង​ អេវ៉ា ។
អ្នក​ប្រើ​ប្រាស់អនាមិក