ព្រះរតនត្រ័យ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៥៖
# ពួក[[កម្មឲ្យផលតាមកាល]]​មាន ៤ យ៉ាង គឺ ៖ [[ទិដ្ឋធម្មវេទនិយកម្ម]] (កម្មឲ្យផលក្នុងជាតិបច្ចុប្បន្នឃើញទាន់ភ្នែក), [[ឧបបជ្ជវេទនិយកម្ម]] (កម្ម​ឲ្យ​ផលក្នុងជាតិបន្ទាប់គឺជាតិទី ២), [[អបរាបរិយវេទនិយកម្ម]] (កម្មឲ្យផលតាំងតែ​[[បវត្តិកាល]]ជាដើមទៅ ឬ​ឲ្យ​​ផល​តាំង​តែ​ជាតិ​ទី ៣ ឡើង​ទៅ​, និង [[អហោសិកម្ម]] (កម្មដែលមិនមានផល ឬ មិនបង្កើតផលដល់អ្នកធ្វើ ឬគ្ មានឱកាសឲ្យផល) ។<br>
 
# ពួក[[កម្មឲ្យផលតាមកិច្ច]]មាន ៤ យ៉ាង គឺ [[ជនកកម្ម]] (កម្មដែលមានតួនាទីក្នុងការញ៉ាំងជាតិកំណើតឲ្យកើត ឬ ឲ្យ​ចាប់​[[បដិសន្ធិ]], [[ឧបត្ថម្ភកកម្ម]] (កម្ម​ដែល​ចូលមកឧបត្ថម្ភគាំទ្រកម្មមុនៗមានជាតិដូចគ្នា), [[ឧបបីឡកកម្ម]] (កម្ម​ចូល​មក​បៀតបៀន​កម្ម​មុនៗ​ជា​បរបក្ស​ឲ្យ​មាន​កម្លាំង​ថយ​ខ្សោយចុះ), [[ឧបឃាដកកម្ម]] (កម្ម​មាន​កម្លាំង​ខ្លាំង​ចូល​មក​កាត់​ផ្តាច់​កម្លាំង​[[ជនកកម្ម]]​ និង ​[[ឧបត្ថម្ភកកម្ម]] (​ឲ្យ​ផល​ដោយ​ខ្លួន​ឯង​) ។ <br>
 
# ពួក[[កម្មឲ្យផលតាមលំដាប់]] ឬតាមកម្លាំងមាន៤យ៉ាងគឺ៖ [[គរុកម្ម]] កម្មធ្ងន់បានដល់[[ឈានសមាបត្តិ ៨]]គឺ[[រូបឈាន ៤]] [[អរូបឈាន ៤]] និង[[អនន្តរិយកម្ម ៥]] គឺសម្លាប់ម្តាយខ្លួនឯង, សម្លាប់ឪពុកបង្កើតខ្លួនឯង, សម្លាប់[[ព្រះអរហន្ត]], ញ៉ាំង​លោហិត​[[ព្រះពុទ្ធ]]​ឲ្យ​ចេញ និង​[[បំបែកសង្ឃ]]ឲ្យបែកខ្ញែកគ្នា ។ <br><br>