ភាពខុសគ្នារវាងកំណែនានារបស់ "ព្រះពុទ្ធសាសនា"

តាំងតែពេលនោះដរាបដល់សព្វថ្ងៃនេះឯង។
 
== [[ព្រះរតនត្រ័យ]] ==
 
 
 
គឺជា(មានសរសេរត)
 
 
ពាក្យ​ថា រតនត្រ័យ មាន​ពី​បទ គឺ រតនៈ និង ត្រ័យ ។ តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​សង្ឃរាជ ជួន ណា ពាក្យ​ថា ​រតនៈ ជា​ពាក្យ​ខ្ចី​មក​ពី​ភាសា​សំស្ក្រឹត និង បាលី មាន​ន័យ​អត្ថានុរូប​ថា វត្ថុ​ឬ​របស់​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​រីក​រាយ ដូច​ជា កែវ ពេជ្រ, ត្បូង​គ្រប់​ប្រភេទ; សូម្បី​មាស, ប្រាក់​ក៏​ហៅ រតនៈ ដែរ ឬ​ហៅ​ថា រតន​វត្តុ ក៏​បាន; វត្តុ, ធម្ម​ជាតិ​ដ៏​ប្រសើរ​វិសេស​ឬ​មនុស្ស​ប្រសើរ​វិសេស. សត្វ​វិសេស ក៏​ហៅ រតនៈ បាន​ដែរ ។ សព្ទ​នេះ​បើ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​នាម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​ក៏​បាន ពី​ខាង​ចុង​ក៏​បាន, បើ​រៀង​ពី​ខាង​ដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើ​រៀង​ពី​ខាង​ចុង អានថា រ័ត, ដូច​ជា : រតន​ករ (រៈតៈន៉ៈក) អ្នក​ធ្វើ​រតនៈ​គឺ​អ្នក​ជីក​ត្បូង, អ្នក​ច្នៃ​ត្បូង; ជាង​មាស​ប្រាក់; ព្រះ​វេស្សវ័ណ ។ រតន​ករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូ​ឬ​ហឹប​ដាក់​រតនៈ, ដាក់​ពេជ្រ, ដាក់​ត្បូង ។ រតន​គភ៌ ឬ រត្ន​គ័ភ៌ ផ្ទៃ​ជា​ទី​កើត​រតនៈ គឺ​សមុទ្រ (ព្រោះ​សមុទ្រ​ជា​ទី​កើត​រតនៈ​ផេ្សង​ៗ); ព្រះ​បាទ​កុវេរៈ គឺ​ព្រះ​វេស្សវ័ណ​(ព្រោះ​ព្រះ​បាទ​កុវេរៈ ពួក​មនុស្ស​ពី​បុរាណ​យល់​ថា​ជា​ទេវតា​ម្ចាស់​រតនៈ​ឬ​ម្ចាស់​ទ្រព្យ) ។ រតន​គញ្ភ ឬ រត្ន​គ័ភ៌ា, រត្ន​គ័រ្ភី​ផែន​ដី (ព្រោះ​ផែន​ដី​ជា​ទី​កើត​រតនៈ​ផ្សេង​ៗ ។ រតន​ត្រ័យ, រត្ន​ត្រ័យ ឬ--ត្រៃ រតនៈ​បី​យ៉ាង​គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ ហៅ​ថា ពុទ្ធ​រតនៈ, ធម្ម​ រតនៈ, សង្ឃ​រតនៈ ឬ​ព្រះ​ពុទ្ធ​រ័ត្ន, ព្រះ​ធម៌​រ័ត្ន, ព្រះ​សង្ឃ​រ័ត្ន ក៏​បាន​ ។ រត្ន​ត្រ័យ​ប្រណាម ការ​បង្អោន​កាយ​វាចា​ចិត្ត​គោរព​ព្រះ​រត្ន​ត្រ័យ​ ។ រតន​និធិ កំណប់​រតនៈ គឺ​សមុទ្រ; ភ្នំ​ព្រះ​សុមេរុ ។ រតនប្បភា ឬ​រត្ន​ប្រភា (រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺ​រតនៈ; ផែន​ដី ។ រតន​ពាណិជ អ្នក​លក់​ពេជ្រ, អ្នក​លក់​ត្បូង; អ្នក​លក់​គ្រឿង​ប្រដាប់​ដែល​ដាំ​ត្បូង ។ រតន​ពាណិជ្ជ ឬ​ពាណិជ្យ ការ​លក់​ត្បូង, ជំនួញ​ត្បូង (ប្រើ​ជា រតន​វណិជ្ជ ឬ រតន​វណិជ្ជា ក៏​បាន) ។ រតន​ម័យ គុ. ដែល​ប្រដាប់​ដោយ​រតនៈ, ដែល​ដាំ​ពេជ្រ, ដាំ​ត្បូង ។ រតន​មាលា កម្រង​កែវ; ខ្សែ​ខ្លួន​ឬ​ខ្សែ-ក​ដាំ​ពេជ្រ ។ រតន​រង្សី ស្មើ​រតនៈ, ពន្លឺ​ពេជ្រ ។ រតន​រាសី គំនរ​កែវ; មហា​សមុទ្រ ។ រតន​វត្ថុ ឬ រត្ន​ព័ស្តុ វត្ថុ​ជា​រតនៈ មាន​កែវ, ត្បូង, មាស, ប្រាក់​ជាដើម ។ រតន​វិកតិ ឬ រតន​វិក័តិ ការ​រចនា​ដោយ​រតនៈ, របស់​ដាំ​ត្បូង ។ រតន​វិចិត្រ ឬ រត្ន​ពិចិត្រ ដែល​វិចិត្រ​ដោយ​រតនៈ, ការ​រចនា​រំលេច​ដោយ​ត្បូង ។ រតន​សុវណ្ណ ឬ រត្ន​សុព័ណ៌ មាស​ប្រដាប់​ដោយ​ត្បូង, មាស​ដាំ​ពេជ្រ ។ រតន​សោភា លំអ​រតនៈ ។ រតនាករ (<រតន+អាករ) អណ្តូង​រតនៈ, កន្លែង​ដែល​កើត​ពេជ្រ, ដែល​កើត​ត្បូង; សមុទ្រ (ប្រើ​ជា រត្នាករ ក៏​បាន, < រត្ន+អាករ) ។ រតនាគារ (<រតន+អគារ) អគារ​នៃ​រតនៈ, ឃ្លាំង​រ័តន៍; ឃ្លាំង​ប្រាក់ ។ រតនាលង្ការ (<រតន+អលង្ការ) គ្រឿង​អលង្ការ​ប្រដាប់​ដោយ​ពេជ្រ, ដោយ​ត្បូង ។ រតនាលោក (<រតន+អាលោក) ឬ រតនោភាស (<រតន+ឱភាស) ពន្លឺ​រតនៈ, ពន្លឺ​ពេជ្រ ។ រតនាវលី (<រតន+អាវលិ) ខ្សែ-ក​ដាំ​ពេជ្រ ។ល។ គហបតី​រ័តន៍ គហបតី​កែវ, នាយ​ឃ្លាំង​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។ ចក្ក​រ័តន៍ ឬ ចក្រ​រ័ត្ន កង់​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ ទ្រទូង​រ័ត្ន ទ្រទូង​កែវ​គឺ​សមណ​ស័ក្តិ​ទី​រាជា​គណៈ​សម្រាប់​ឯក​នៅ​កម្ពុជ​រដ្ឋ​ពី​ក្នុង​សម័យ​បុរាណ (ម. ព. ទ្រទូង ២ ន. ផង) ។ នារី​រ័ត្ន នាង​កែវ, ស្ត្រី​កែវ​ឬ​ស្រី​ថ្លៃ, ស្ត្រី​មាន​លំអ​ប្រហែល​ដូច​ពេជ្រ ។ បរិ​នាយក​រ័តន៍ នាយ​ពល​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ បុរស​រត្ន ឬ​ប្រុស​រ័ត្ន ប្រុស​កែវ ឬ​ប្រុស​ថ្លៃ,... ។ ប្រពាល​រ័ត្ន កែវ​ប្រពាល ។ មណី​រ័ត្ន កែវ​មណី, ពេជ្រ​មាន​តម្លៃ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ ក៏​មាន) ។ មហា​បុរស​រ័ត្ន មហា​បុរស​ថ្លៃ​ថ្លា,... ។ ហត្ថិ​រ័តន៍ ឬ​ដំរី​រ័ត្ន ដំរី​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។ អស្ស​រ័តន៍ (អ័ស-សៈ--) ឬ សេះ​រ័តន៍ សេះ​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ ឥត្ថី​រ័តន៍ ឬ ស្ត្រី​រ័ត្ន ស្ត្រី​កែវ (សម្រាប់​ព្រះ​រា​ជា​ចក្រ​ពត្តិ) ។ល។ (ចំពោះ​ពាក្យ រតនៈ នេះ​សុំ​មើល ក្នុង​ពាក្យ លិក្ខា ឬ លិក្សា ទៀត​ផង) ។រត្នៈ, រ័តន៍, រ័ត្ន
 
=== ពុទ្ធរតនៈ ===
អ្នក​ប្រើ​ប្រាស់អនាមិក