ព្រះពុទ្ធសាសនា៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៥៣៖
ពាក្យថា រតនត្រ័យ មានពីបទ គឺ រតនៈ និង ត្រ័យ ។ តាមវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណា ពាក្យថា រតនៈ ជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត និង បាលី មានន័យអត្ថានុរូបថា វត្ថុឬរបស់ដែលញ៉ាំងចិត្តឲ្យរីករាយ ដូចជា កែវ ពេជ្រ, ត្បូងគ្រប់ប្រភេទ; សូម្បីមាស, ប្រាក់ក៏ហៅ រតនៈ ដែរ ឬហៅថា រតនវត្តុ ក៏បាន; វត្តុ, ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស. សត្វវិសេស ក៏ហៅ រតនៈ បានដែរ ។ <br>
សព្ទនេះបើ ប្រើភ្ជាប់ជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសរៀងពីខាងដើមក៏បាន ពីខាងចុងក៏បាន, បើរៀងពីខាងដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើរៀងពីខាងចុង អានថា រ័ត, ដូចជា : រតនករ (រៈតៈន៉ៈក) អ្នកធ្វើរតនៈគឺអ្នកជីកត្បូង, អ្នកច្នៃត្បូង; ជាងមាសប្រាក់; ព្រះវេស្សវ័ណ ។
'''[[រតនត្រ័យ]]''', រត្នត្រ័យ ឬ--ត្រៃ រតនៈបីយ៉ាងគឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ ហៅថា ពុទ្ធរតនៈ, ធម្ម រតនៈ, សង្ឃរតនៈ ឬព្រះពុទ្ធរ័ត្ន, ព្រះធម៌រ័ត្ន, ព្រះសង្ឃរ័ត្ន ក៏បាន ។ '''រត្នត្រ័យប្រណាម''' ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ ។ '''រតននិធិ''' កំណប់រតនៈ គឺសមុទ្រ; ភ្នំព្រះសុមេរុ ។ '''រតនប្បភា''' ឬ'''រត្នប្រភា''' (រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺរតនៈ; ផែនដី ។ '''រតនពាណិជ''' អ្នកលក់ពេជ្រ, អ្នកលក់ត្បូង; អ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូង ។ '''រតនពាណិជ្ជ''' ឬ '''រតនពាណិជ្យ''' ការលក់ត្បូង, ជំនួញត្បូង (ប្រើជា រតនវណិជ្ជ ឬ រតនវណិជ្ជា ក៏បាន) ។ '''រតនម័យ''' គុ. ដែលប្រដាប់ដោយរតនៈ, ដែលដាំពេជ្រ, ដាំត្បូង ។ '''រតនមាលា''' កម្រងកែវ; ខ្សែខ្លួនឬខ្សែ-កដាំពេជ្រ ។ '''រតនរង្សី''' ស្មើរតនៈ, ពន្លឺពេជ្រ ។ '''រតនរាសី''' គំនរកែវ; មហាសមុទ្រ ។ '''រតនវត្ថុ''' ឬ '''រត្នព័ស្តុ''' វត្ថុជារតនៈ មានកែវ, ត្បូង, មាស, ប្រាក់ជាដើម ។ '''រតនវិកតិ''' ឬ '''រតនវិក័តិ''' ការរចនាដោយរតនៈ, របស់ដាំត្បូង ។ '''រតនវិចិត្រ''' ឬ '''រត្នពិចិត្រ''' ដែលវិចិត្រដោយរតនៈ, ការរចនារំលេចដោយត្បូង ។ '''រតនសុវណ្ណ''' ឬ '''រត្នសុព័ណ៌''' មាសប្រដាប់ដោយត្បូង, មាសដាំពេជ្រ ។ '''រតនសោភា''' លំអរតនៈ ។ '''រតនាករ''' (<រតន+អាករ) អណ្តូងរតនៈ, កន្លែងដែលកើតពេជ្រ, ដែលកើតត្បូង; សមុទ្រ (ប្រើជា រត្នាករ ក៏បាន, < រត្ន+អាករ) ។ '''រតនាគារ''' (<រតន+អគារ) អគារនៃរតនៈ, ឃ្លាំងរ័តន៍; ឃ្លាំងប្រាក់ ។ '''រតនាលង្ការ''' (<រតន+អលង្ការ) គ្រឿងអលង្ការប្រដាប់ដោយពេជ្រ, ដោយត្បូង ។ '''រតនាលោក''' (<រតន+អាលោក) ឬ រតនោភាស (<រតន+ឱភាស) ពន្លឺរតនៈ, ពន្លឺពេជ្រ ។ '''រតនាវលី''' (<រតន+អាវលិ) ខ្សែ-កដាំពេជ្រ ។ល។ គហបតីរ័តន៍ គហបតីកែវ, នាយឃ្លាំងកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ '''ចក្ករ័តន៍''' ឬ '''ចក្ររ័ត្ន''' កង់កែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ '''ទ្រទូងរ័ត្ន''' ទ្រទូងកែវគឺសមណស័ក្តិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជរដ្ឋពីក្នុងសម័យបុរាណ (ម. ព. ទ្រទូង ២ ន. ផង) ។ '''នារីរ័ត្ន''' នាងកែវ, ស្ត្រីកែវឬស្រីថ្លៃ, ស្ត្រីមានលំអប្រហែលដូចពេជ្រ ។ '''បរិនាយករ័តន៍''' នាយពលកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ '''បុរសរត្ន''' ឬ '''ប្រុសរ័ត្ន''' ប្រុសកែវ ឬប្រុសថ្លៃ,... ។ '''ប្រពាលរ័ត្ន''' កែវប្រពាល ។ មណីរ័ត្ន កែវមណី, ពេជ្រមានតម្លៃ (សម្រាប់ស្ដេចចក្រពត្តិ ក៏មាន) ។ '''មហាបុរសរ័ត្ន''' មហាបុរសថ្លៃថ្លា,... ។ '''ហត្ថិរ័តន៍''' ឬដំរីរ័ត្ន ដំរីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ '''អស្សរ័តន៍''' (អ័ស-សៈ--) ឬ សេះរ័តន៍ សេះកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ '''ឥត្ថីរ័តន៍''' ឬ ស្ត្រីរ័ត្ន ស្ត្រីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ល។ ។ អាចសរសេរថា រត្នៈ, រ័តន៍, រ័ត្ន បានផងដែរ ។
=== ពុទ្ធរតនៈ ===
|