ភាពខុសគ្នារវាងកំណែនានារបស់ "ព្រះពុទ្ធសាសនា"

ពាក្យ​ថា '''រតនត្រ័យ''' មាន​ពី​បទ គឺ '''រតនៈ''' និង '''ត្រ័យ''' (៣) ។ តាម​វចនានុក្រម​ខ្មែរ​របស់​សម្តេច​សង្ឃរាជ ជួន ណា ពាក្យ​ថា ​រតនៈ ជា​ពាក្យ​ខ្ចី​មក​ពី​ភាសា​សំស្ក្រឹត និង បាលី មាន​ន័យ​អត្ថានុរូប​ថា វត្ថុ​ឬ​របស់​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​រីក​រាយ ដូច​ជា កែវ ពេជ្រ, ត្បូង​គ្រប់​ប្រភេទ; សូម្បី​មាស, ប្រាក់​ក៏​ហៅ រតនៈ ដែរ ឬ​ហៅ​ថា រតន​វត្តុ ក៏​បាន; វត្តុ, ធម្ម​ជាតិ​ដ៏​ប្រសើរ​វិសេស​ឬ​មនុស្ស​ប្រសើរ​វិសេស. សត្វ​វិសេស ក៏​ហៅ រតនៈ បាន​ដែរ ។ <br><br>
សព្ទ​នេះ​បើ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​នាម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​ក៏​បាន ពី​ខាង​ចុង​ក៏​បាន, បើ​រៀង​ពី​ខាង​ដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើ​រៀង​ពី​ខាង​ចុង អានថា រ័ត, ដូច​ជា : រតន​ករ (រៈតៈន៉ៈក) អ្នក​ធ្វើ​រតនៈ​គឺ​អ្នក​ជីក​ត្បូង, អ្នក​ច្នៃ​ត្បូង; ជាង​មាស​ប្រាក់; ព្រះ​វេស្សវ័ណ ។ '''រតន​ករណ្ឌ''' (រៈតៈន៉ៈកៈរ៉ន់) ទូ​ឬ​ហឹប​ដាក់​រតនៈ, ដាក់​ពេជ្រ, ដាក់​ត្បូង ។ '''រតន​គភ៌''' ឬ '''រត្ន​គ័ភ៌''' ផ្ទៃ​ជា​ទី​កើត​រតនៈ គឺ​សមុទ្រ (ព្រោះ​សមុទ្រ​ជា​ទី​កើត​រតនៈ​ផេ្សង​ៗ); ព្រះ​បាទ​កុវេរៈ គឺ​ព្រះ​វេស្សវ័ណ​(ព្រោះ​ព្រះ​បាទ​កុវេរៈ ពួក​មនុស្ស​ពី​បុរាណ​យល់​ថា​ជា​ទេវតា​ម្ចាស់​រតនៈ​ឬ​ម្ចាស់​ទ្រព្យ) ។ '''រតន​គញ្ភ''' ឬ '''រត្ន​គ័ភ៌ា''', រត្ន​គ័រ្ភី​ផែន​ដី (ព្រោះ​ផែន​ដី​ជា​ទី​កើត​រតនៈ​ផ្សេង​ៗ ។
'''[[រតន​ត្រ័យព្រះរតន​ត្រ័យ|ព្រះរតនត្រ័យរតនត្រ័យ]]''', រត្ន​ត្រ័យ ឬ--ត្រៃ រតនៈ​បី​យ៉ាង​គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ ហៅ​ថា ពុទ្ធ​រតនៈ, ធម្ម​ រតនៈ, សង្ឃ​រតនៈ ឬ​ព្រះ​ពុទ្ធ​រ័ត្ន, ព្រះ​ធម៌​រ័ត្ន, ព្រះ​សង្ឃ​រ័ត្ន ក៏​បាន​ ។ '''រត្ន​ត្រ័យ​ប្រណាម''' ការ​បង្អោន​កាយ​វាចា​ចិត្ត​គោរព​ព្រះ​រត្ន​ត្រ័យ​ ។ '''រតន​និធិ''' កំណប់​រតនៈ គឺ​សមុទ្រ; ភ្នំ​ព្រះ​សុមេរុ ។ '''រតនប្បភា''' ឬ​'''រត្ន​ប្រភា''' (រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺ​រតនៈ; ផែន​ដី ។ '''រតន​ពាណិជ''' អ្នក​លក់​ពេជ្រ, អ្នក​លក់​ត្បូង; អ្នក​លក់​គ្រឿង​ប្រដាប់​ដែល​ដាំ​ត្បូង ។ '''រតន​ពាណិជ្ជ''' ឬ '''រតន​ពាណិជ្យ''' ការ​លក់​ត្បូង, ជំនួញ​ត្បូង (ប្រើ​ជា រតន​វណិជ្ជ ឬ រតន​វណិជ្ជា ក៏​បាន) ។ '''រតន​ម័យ''' គុ. ដែល​ប្រដាប់​ដោយ​រតនៈ, ដែល​ដាំ​ពេជ្រ, ដាំ​ត្បូង ។ '''រតន​មាលា''' កម្រង​កែវ; ខ្សែ​ខ្លួន​ឬ​ខ្សែ-ក​ដាំ​ពេជ្រ ។ '''រតន​រង្សី''' ស្មើ​រតនៈ, ពន្លឺ​ពេជ្រ ។ '''រតន​រាសី''' គំនរ​កែវ; មហា​សមុទ្រ ។ '''រតន​វត្ថុ''' ឬ '''រត្ន​ព័ស្តុ''' វត្ថុ​ជា​រតនៈ មាន​កែវ, ត្បូង, មាស, ប្រាក់​ជាដើម ។ '''រតន​វិកតិ''' ឬ '''រតន​វិក័តិ''' ការ​រចនា​ដោយ​រតនៈ, របស់​ដាំ​ត្បូង ។ '''រតន​វិចិត្រ''' ឬ '''រត្ន​ពិចិត្រ''' ដែល​វិចិត្រ​ដោយ​រតនៈ, ការ​រចនា​រំលេច​ដោយ​ត្បូង ។ '''រតន​សុវណ្ណ''' ឬ '''រត្ន​សុព័ណ៌''' មាស​ប្រដាប់​ដោយ​ត្បូង, មាស​ដាំ​ពេជ្រ ។ '''រតន​សោភា''' លំអ​រតនៈ ។ '''រតនាករ''' (<រតន+អាករ) អណ្តូង​រតនៈ, កន្លែង​ដែល​កើត​ពេជ្រ, ដែល​កើត​ត្បូង; សមុទ្រ (ប្រើ​ជា រត្នាករ ក៏​បាន, < រត្ន+អាករ) ។ '''រតនាគារ''' (<រតន+អគារ) អគារ​នៃ​រតនៈ, ឃ្លាំង​រ័តន៍; ឃ្លាំង​ប្រាក់ ។ '''រតនាលង្ការ''' (<រតន+អលង្ការ) គ្រឿង​អលង្ការ​ប្រដាប់​ដោយ​ពេជ្រ, ដោយ​ត្បូង ។ '''រតនាលោក''' (<រតន+អាលោក) ឬ រតនោភាស (<រតន+ឱភាស) ពន្លឺ​រតនៈ, ពន្លឺ​ពេជ្រ ។ '''រតនាវលី''' (<រតន+អាវលិ) ខ្សែ-ក​ដាំ​ពេជ្រ ។ល។ គហបតី​រ័តន៍ គហបតី​កែវ, នាយ​ឃ្លាំង​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។ '''ចក្ក​រ័តន៍''' ឬ '''ចក្រ​រ័ត្ន''' កង់​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ '''ទ្រទូង​រ័ត្ន''' ទ្រទូង​កែវ​គឺ​សមណ​ស័ក្តិ​ទី​រាជា​គណៈ​សម្រាប់​ឯក​នៅ​កម្ពុជ​រដ្ឋ​ពី​ក្នុង​សម័យ​បុរាណ (ម. ព. ទ្រទូង ២ ន. ផង) ។ '''នារី​រ័ត្ន''' នាង​កែវ, ស្ត្រី​កែវ​ឬ​ស្រី​ថ្លៃ, ស្ត្រី​មាន​លំអ​ប្រហែល​ដូច​ពេជ្រ ។ '''បរិ​នាយក​រ័តន៍''' នាយ​ពល​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ '''បុរស​រត្ន''' ឬ '''​ប្រុស​រ័ត្ន''' ប្រុស​កែវ ឬ​ប្រុស​ថ្លៃ,... ។ '''ប្រពាល​រ័ត្ន''' កែវ​ប្រពាល ។ មណី​រ័ត្ន កែវ​មណី, ពេជ្រ​មាន​តម្លៃ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ ក៏​មាន) ។ '''មហា​បុរស​រ័ត្ន''' មហា​បុរស​ថ្លៃ​ថ្លា,... ។ '''ហត្ថិ​រ័តន៍''' ឬ​ដំរី​រ័ត្ន ដំរី​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។ '''អស្ស​រ័តន៍''' (អ័ស-សៈ--) ឬ សេះ​រ័តន៍ សេះ​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។ '''ឥត្ថី​រ័តន៍''' ឬ ស្ត្រី​រ័ត្ន ស្ត្រី​កែវ (សម្រាប់​ព្រះ​រា​ជា​ចក្រ​ពត្តិ) ។ល។ ។ អាចសរសេរថា រត្នៈ, រ័តន៍, រ័ត្ន បាន​ផង​​ដែរ ។
 
=== ពុទ្ធរតនៈ ===
អ្នក​ប្រើ​ប្រាស់អនាមិក