សុត្តន្តបិដក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១១៖
[[ទីឃនិកាយ|'''ទីឃនិកាយ''']] គឺ​ជា​និកាយ​ដែល​មាន​សូត្រ​៣៤សូត្រ មាន​ព្រហ្មជាលសូត្រ​ជា​ដើម​ចាត់​ជា​៣​វគ្គ។ និកាយ​នេះ​មាន​ឈ្មោះ​ថា​ទីឃនិកាយ ព្រោះ​ជា​ទី​ប្រជុំ និង​ជា​ទី​នៅ​របស់​សូត្រ​ទាំង​ឡាយ​ដែល​មាន​ខ្នាត​វែង។
 
==គម្ពីរ​[[មជ្ឈិមនិកាយ]]==
 
[[គម្ពីរមជ្ឈិមនិកាយ|'''មជ្ឈិមនិកាយ''']] ជា​និកាយ​ដែល​មាន​សូត្រ​១៥២​សូត្រ មាន​មូល​បរិយាយ​សូត្រ​ជា​ដើម។ ជា​និកាយ​ដែល​មាន​ខ្នាត​កណ្តាល ចាត់​ជា​១៥​វគ្គ។
 
==គម្ពីរ​[[សំយុត្តនិកាយ]]==
 
'''[[សំយុត្តនិកាយ]]''' គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៧.៧៦២សូត្រ មាន​​ឱឃតរណសូត្រ​ជាដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ទេវតា​សំយុត្ត​ជាដើម។
 
==គម្ពីរ​អង្គុត្តរនិកាយ==
 
'''[[អង្គុត្តរនិកាយ]]''' គឺ​ជា​និកាយ​ដែល​មាន​សូត្រ ៩.៥៥៧សូត្រ មាន​ចិត្ត​បរិយាទាន​សូត្រ​ជា​ដើម ដែល​ត្រាស់​ទុក​ដោយ​អំណាច​នៃ​ការ​បន្ថែម​ឡើង ចែក​ជា​ពួក​ៗ។
 
==គម្ពីរ​[[ខុទ្ទកនិកាយ]]==
 
'''[[ខុទ្ទកនិកាយ]]'''(Khuddaka Nikaya) គឺ​ជា​ចង្កោម​ព្រះសូត្រ​ខ្លី​ៗ និង ជា​សៀវភៅ​​ចុង​ក្រោយ​​បំផុត​ក្នុង​ចំណោម​គម្ពីរ​ទាំង ៥ នៃ​គម្ពីរ[[ព្រះត្រៃបិដក]]​ ។ ព្រះត្រ័យបិដក​ភាសា​ខ្មែរ​​​ បាន​រៀង​គម្ពីរ​ទាំង​ឡាយ​នៅ​ក្នុង​និកាយ​នេះ​​ចាប់​តាំង​ពី​ សៀវភៅ​លេខ ៥២ រហូត​ដល់ លេខ ៧៧ ដែល​​បរិយាយ​អំពី​ប្រធានបទ​ផ្សេង​​ ដែល​លើក​ឡើង​ដោយ​ព្រះ​ពុទ្ធ និង សាវ័ក​សំខាន់​ៗ​របស់​ព្រះ​ពុទ្ធ ។ សៀវភៅ "''ប្រវត្តិ​​ពុទ្ធសាសនា​ នៅ​ប្រទេស​ឥណ្ឌា ''" (A History of Indian Buddhism), សាស្ត្រាចារ្យ [[ហ៊ីរ៉ាកាវ៉ា អាគីរ៉ា]] (Hirakawa Akira, 1915-2002) បាន​លើក​ឡើង​ថា គម្ពីរ​ខុទ្ធកនិកាយ​ បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​គោរព​ដំណាក់​កាល​នៃ​ការ​ចងក្រង​គម្ពីរ​ព្រះត្រៃបិដក ក្នុង​នោះ​បណ្តា​ឯកសារ​ថ្មី​ៗ​មិន​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​គម្ពីរ​ដើម​ទាំង ៤ នៃ​[[សុត្តន្តបិដក]]​ទេ ​​គឺ​គេ​យក​មក​ចង​ទុក​ក្នុង​គម្ពីរ​​ខុទ្ទកនិកាយ ។ គម្ពីរ​ដើម​ទាំង​ ៤ នៅ​ក្នុង​សុត្តន្តបិដក គឺ [[ទីឃនិកាយ]] (Digha Nikaya), [[មជ្ឈិមនិកាយ]] (Majjhima Nikaya), [[សំយុត្តនិកាយ]] (Samyutta Nikaya) និង [[អង្គុត្តរនិកាយ]] (Anguttara Nikaya) ។
 
= =ហេតុដែលព្រះពុទ្ធ​តាំង​ព្រះសូត្រ ==
 
ហេតុ​ដែល​នាំ​អោយ​ព្រះ​អង្គ​សំដែង​ព្រះ​សូត្រ​ មាន​៤​ប្រការ​គឺ<br />
បន្ទាត់ទី៣៥៖
# '''អគ្គុប្បត្តិក''' ប្រព្រឹត្ត​ទៅ​ដោយ​ហេតុ​ដែល​កើត​ឡើង។ គឺ​ពេល​ដែល​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​អាស្រ័យ​ហេតុ​ការណ៍​ដែល​កើត​ឡើង ទើប​ត្រាស់​ទេសនា។
 
== ឯកសារយោង ==
 
# ព្រះ​ត្រៃ​បិដក បាលី-ខ្មែរ របស់​វិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ [http://www.budinst.gov.kh/]