កោណ្ឌញ្ញៈ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Bot: Migrating 6 interwiki links, now provided by Wikidata on d:q2708070 (translate me)
No edit summary
បន្ទាត់ទី១៖
<h2 style="margin:.5em; margin-top:.1em; border-bottom:0; font-weight:bold;">=ជីវប្រវត្តិព្រះអញ្ញាកោណ្ឌញ្ញៈ</h2>==
ភិក្ខុឃឹម សាលីម
----
 
 
{| cellspacing="0" cellpadding="0" width=100% style="border:2px solid #B8C7D9; padding:0px;"
|-
| colspan="2" style="background:#CEDFF2; text-align:center; padding:2px; border-bottom:1px #B8C7D9 solid;" |
<h2 style="margin:.5em; margin-top:.1em; border-bottom:0; font-weight:bold;">ជីវប្រវត្តិព្រះអញ្ញាកោណ្ឌញ្ញៈ</h2>
|-
| valign="top" style="padding:8px 8px 0px 8px; background:#F5FAFF;" <!--H210 S4 V100--> |
ជីវប្រវត្តិរបស់[[ព្រះអរហន្តសាវ័ក]]អ្នកបានលំដាប់ជាសាវ័កទី១ ក្នុង[[ព្រះពុទ្ធសាសនា]]នេះ ត្រូវបានទៅលើ[[ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ]] ព្រោះមានជោគជាទី១ច្រើនប្រការក្នុងអត្តភាពនេះ ដែលភិក្ខុដទៃរកបានដោយកម្រ ព្រោះបុគ្គលមួយរូបបានទទួលការលើកតម្កើងច្រើនយ៉ាង។
គឺភាវៈជាកំពូលរបស់លោក បានដល់ការទាយគតិរបស់[[ព្រះសិទ្ធត្ថរាជកុមារ]] ថាមានគតិតែម្យ៉ាង​គឺស្តេចទ្រង់ចេញសាងផ្នួស មិនមែនជាអ្នកគ្រប់គ្រងផ្ទះ មួយទៀតការសម្រេចចិត្តចេញបួសតាមព្រះបរម[[[[ព្រះបរមពោធិសត្វ|ពោធិសត្វ]]]] ការបានស្តាប់[[បឋមទេសនា]] គឺការសម្តែងធម៌ជាដំបូង ទាំងបានសម្រេចអរិយធម៌ ការបានជាបឋមសាវ័ក គឺសាវ័កមុនគេ និងការបានទទួលតែងតាំងអំពីព្រះដ៏មានព្រះភាគថាជា[[ឯតទគ្គៈ]] ខាងមានវស្សាចាស់ជាងគេ [រត្តញ្ញូនំ យទិទំ អញ្ញាកោណ្ឌញ្ញោ]។
ក្នុង[[អដ្ឋកថា]][[មនោរថបូរណី]] ដែលអធិប្បាយសេចក្តីនៃគម្ពីរ[[អង្គុត្តរនិកាយ]] [[ថេរគាថា]] មានសេចក្តីថា [[ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ]] កើតជាបុត្ររបស់[[ព្រាហ្មណ៍]]មហាសាល ក្នុង[[ព្រាហ្មណគ្រាម]]ឈ្នោះថា [[ទោណវត្ថុ]] ដែលនៅជិតនឹង[[កបិលវត្ថុ|ក្រុងកបិលព័ស្ថុ]]ពីដើមឡើយលោកមានឈ្មោះថា [[កោណ្ឌញ្ញៈ]] កាលលោកមានវ័យវឌ្ឍនាការចម្រើនឡើង បានសិក្សាវិជ្ជាចេះចប់[[ត្រៃវេទ]] ព្រមទាំងរៀនមន្តលក្ខណៈ គឺតម្រាទាយលក្ខណៈ ឬក្នុងសម័យនេះ ហៅថាតម្រា នរលក្ខណ៍ គឺក្បួនតម្រាមើលលក្ខណៈមនុស្ស វិជ្ជាទាយលក្ខណៈនេះឯង ជាវិជ្ជាជួយឲ្យលោកបានទទួលការអញ្ជើញរួមជាមួយព្រាហ្មណ៍ ១០៧នាក់ ចូលទៅក្នុងព្រះរាជវាំងរបស់[[ព្រះបាទសិរីសុទ្ធោទនមហារាជ]] ក្នុងគ្រាដែល[[ព្រះពោធិសត្វ]]ប្រសូត្រហើយបានប្រមាណ៥ថ្ងៃប្រសូត្រហើយបានប្រមាណ ៥ ថ្ងៃ [[ព្រះបាទសុទ្ធោទនមហារាជ]] មានព្រះរាជបញ្ជាឲ្យអញ្ជើញព្រាហ្មណ៍មក១០៨នាក់ ដើម្បីទំនុកបម្រុង[[មធុបាយាស]]មានទឹកតិច ក្នុងថ្ងៃទាយព្រះលក្ខណៈ និងថ្វាយព្រះនាមតាមរាជប្រពៃណី លុះទំនុកបម្រុងអាហាររួចរាល់ហើយ ជ្រើសរើសព្រាហ្មណ៍ដែលឈ្លាសវៃក្នុងការមើលព្រះលក្ខណៈ ក្នុងចំណោមព្រាហ្មណ៍ទាំង១០៨នាក់នោះ ជ្រើសរើសយកត្រឹមតែ៨នាក់ប៉ុណ្ណោះដែលបានទទួលកិត្តិយស ឲ្យជាអ្នកទស្សន៍ទាយព្រះលក្ខណៈ[[ព្រះពោធិសត្វ]]សិទ្ធត្ថរាជាកុមារ។
ព្រាហ្មណ៍ទាំង៨នាក់នោះមានឈ្មោះតាមដែលប្រកដក្នុង[[អដ្ឋកថា]][[ជាតក]] [[អវិទូរេនិទាន]] នៃព្រាហ្មណកថាគឺ រាមា១ ធជៈ១ លក្ខណៈ១ សុជាតិមន្តី១ ភោជៈ១ សុយាមៈ១ សុទត្ត១ [[កោណ្ឌញ្ញៈ]]១។ ចំណែកក្នុង[[បឋមពោធិកថា]] និង[[អដ្ឋកថា]][[សារត្ថបកាសិនី]] ក៏សម្តែងដែរ តែមានការខុសប្លែកគ្នាដោយឈ្មោះខ្លះៗ។
ក្នុងចំនួនព្រាហ្មណ៍ទាំង៨នាក់ដែលបានជ្រើសរើសទុកនោះ មាន[[កោណ្ឌញ្ញព្រាហ្មណ័]] ជាព្រាហ្មណ៍ដែលនៅក្មេងជាគេទាំងអស់ និងឆ្លាតឈ្លាសជាងគេ។​ កាលជ្រើសរើសព្រាហ្មណ៍អ្នកពិចារណាមើល [[ព្រះមហាបុរិសលក្ខណៈទាំង៣២ប្រការ]] ក៏បានអញ្ជើញឲ្យឡើងទៅអង្គុយលើអាសនៈក្នុងផ្ទៃព្រះរោងហើយ ទើបតាក់តែង[[ព្រះពោធិសត្វសិទ្ធត្ថរាជកុមារ]]ឲ្យផ្ទុះលើសំពត់កម្ពលយ៉ាងល្អ ហើយនាំចេញមកដើម្បីឲ្យព្រាហ្មណ៍ទាំង៨នាក់បានពិចារណាមើល [[ព្រះលក្ខណៈ]] និងទាយឲ្យបានដឹងថា តើល្អ ឬអាក្រក់យ៉ាងណា?
[[ព្រាហ្មណ័ទាំង៨នាក់]] ពិនិត្យមើលព្រះលក្ខណៈរបស់[[មហាបុរស]]ហើយ ព្រហ្មណ៍៧នាក់លើកម្រាមដៃឡើង២ ព្រោះថាឃើញមានគតិ២យ៉ាងដោយ ក្រាបបង្គំទូលទាយថា បើព្រះរាជកុមារនេះនៅសោយរាជសម្បត្តិ នឹងបានជាស្តេចចក្រពត្តិ បើស្តេចចេញបព្វជា នឹងបានត្រាស់ជា[[ព្រះសម្មាសម្ពុទ្ធ]]ជាម្ចាស់ រីឯ[[កោណ្ឌញ្ញព្រាហ្មណ៍]] ឃើញមានគ្រប់តាមតម្រា[[មហាបុរិសលក្ខណៈ៣២ប្រការ]] របស់[[ព្រះមហាបុរស]] និងពិចារណាដល់ទីកន្លែងដែលទ្រង់ប្រសូត្រ យល់ឃើញថា ជានិម្មិតនៃការចេញបួស ដោយ[[កោណ្ឌញ្ញៈ]]បាន កសាងបុណ្យបារមីគ្រប់បរិបូណ៌ហើយ ធ្វើឲ្យលោកមានបញ្ញាពិចារណាឃើញគតិតែម្យ៉ាងរបស់[[ព្រះពោធិសត្វ]] ទើបលើកម្រាមដៃតែមួយឡើង ក្រាមបង្គំទូលទាយថា [[ព្រះលក្ខណៈ]]ដ៏ប្រសើរដូច្នេះ មិនមែនជាលក្ខណៈនៃអ្នកគ្រប់គ្រងផ្ទះទេ​ ព្រះរាជកុមារនេះនឹងចេញបព្វជាបានត្រាស់ដឹងជា [[ព្រះសម្មាសម្ពុទ្ធ]]ដោយពិតប្រាកដ ពាក្យទំនាយរបស់[[កោណ្ឌញ្ញៈ]] មិនមានព្រហ្មណ៍ណាម្នាក់ហ៊ានជំទាស់ឡើយ។
កាលពួកព្រាហ្មណ៍ត្រឡប់មកផ្ទះរៀង៊២ខ្លួន ក៏បានផ្តាំកូនៗ របស់ខ្លួនថា កូនអើយ ឪពុកចាស់ហើយ នឹងមានជីវិតរស់នៅមិនបានយូរ និងមិនទាន់ ឃើញព្រះរាជឱរស[[ព្រះបាទសុទ្ធោទនមហារាជ]] ដែលនឹងបានសម្រេច ព្រះសព្វញ្ញុត្តញ្ញាណ ដូច្នេះហើយ បើព្រះរាជកុមារនោះទ្រង់បានត្រាស់ជា ព្រះសម្មាសម្ពុទ្ធហើយ ពួកកូនៗ ចូរបួសក្នុង[[សាសនា]]របស់ព្រះអង្គចុះ។
ចំណែក[[ព្រះបាទសុទ្ធោទនមហារាជ]]ទ្រង់ស្តាប់ទំនាយដូច្នោះហើយ ទើបទ្រង់ទំនុកបម្រុង[[ព្រះពោធិសត្វសិទ្ធត្ថកុមារ]]យ៉ាងល្អក្រែលែង ធ្វើឲ្យ[[ព្រះសិទ្ធត្ថកុមារ]]បានសោយសម្បត្តិដូចជា[[ទេវបុត្រ]] ព្រោះមានប្រាសាទប្រថាប់៣ខ្នងព្រោះមានប្រាសាទប្រថាប់​ ៣ ខ្នង សម្រាប់៣រដូវ មានពួកស្រ្តីស្រីស្នំ រងចាំគាល់បម្រើគ្រប់ពេល ធ្វើដូច្នេះព្រោះ[[ព្រះបាទសុទ្ធោទនមហារាជ]] ទ្រង់ប្រាថ្នាឲ្យ[[ព្រះសិទ្ធត្ថកុមារ]]នៅសោយរាជ្យសម្បត្តិជា[[ស្តេចចក្រពត្តិ]]។
 
[[ភិក្ខុ ឃឹម សាលីម]] សរសេរអត្ថបទ។
==សំណួរ​សំខាន់​ៗត្រូវ​ដោះ​ស្រាយ​==
 
# ហេតុ​អ្វី​បាន​ជា​អ្នក​និពន្ធ​គម្ពីរ​ព្រះត្រៃបិដក ​លើក​យក​រឿង​លក្ខណៈ​ពិសេស​ខាង​រាង​កាយ ​របស់​ព្រះ​សិទ្ធត្ថកុមារ​ មក​ដាក់​បញ្ចូល​ក្នុង​គម្ពីរ​ព្រះត្រៃបិដក ?
# ហេតុអ្វី​បាន​ជា​អ្នក​និពន្ធ​លើក​តម្កើង​ព្រាហ្មណ៍​ក្មេង​ម្នាក់​ឲ្យ​មាន​ប្រាជ្ញា​លើស​ព្រាហ្មណ៍​ចាស់​ៗ​ដទៃ​ទៀត​ ?
# នគរ​សក្យ​របស់​បិតា​របស់​ព្រះ​សិទ្ធត្ថ​កុមារ និង នគរ​កោលិយ​របស់​បិតា​​ព្រះ​នាង​ពិម្ពា​យសោធរា (មហេសី​របស់​ព្រះ​សិទ្ធត្ថកុមារ) គឺជា​​នគរ​ចំណុះ​ក្រោម​នឹម​អាណានិគម​របស់​នគរ​កោសល​ ។ ចុះ​ហេតុអ្វី​បាន​ជា​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ហ៊ាន​ទស្សន៍​ទាយ​ថា​ព្រះ​សិទ្ធត្ថ​កុមារ​នឹង​ក្លាយ​ជា​​ស្តេច​ចក្រពត្តិ​បើសិន​ព្រះ​អង្គ​គង់​នៅ​សោយរាជ​ជា​ស្តេច ?
# ម្យ៉ាង​ទៀត​នគរ​របស់​បិតា​ព្រះ​ពុទ្ធ​មាន​របៀប​ដឹកនាំ​ប្រទេស​បែប​​សាធារណៈរដ្ឋ ដែល​មាន​ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ ។ ប្រសិន​បើ​​ព្រះ​សិទ្ធត្ថ​សុខចិត្ត​​ចូលរួម​ក្នុង​ការ​ដឹកនាំ​ប្រទេស​មែន នោះ​ព្រះ​អង្គ​ប្រហែល​ជា​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​មេ​កុលសម្ព័ន្ធ​សក្យ​ប៉ុណ្ណោះ ដែល​មាន​លំនាំ​ដូច​ជា​ប្រធានាធិបតី​ គឺ​មិន​មែន​ស្តេច​ចក្រពត្តិ​ទេ ។ ស្តេច​​នគរ​កោសល​ដែល​ជា​ម្ចាស់​លើ​នគរ​សក្យ​នឹង​មិន​ឈរ​អោប​ដៃ​បណ្តោយ​ឲ្យ​កូន​ប្រទេស​តូចតា​ច​ទាំង​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ។
 
==ពន្យល់​ពាក្យ​សំខាន់ៗ==
*
 
==ឯកសារ​យោង==
__NOEDITSECTION__
 
# ព្រះត្រៃបិដក សៀវភៅ​លេខ ........... ទំព័រ​ទី ................
 
<br>
|}
[[Category:ព្រះពុទ្ធសាសនា]]
[[Category:សាវ័កព្រះពុទ្ធ]]