កោណ្ឌញ្ញៈ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
 
បន្ទាត់ទី១៥៖
# ហេតុអ្វី​បាន​ជា​អ្នក​និពន្ធ​លើក​តម្កើង​ព្រាហ្មណ៍​ក្មេង​ម្នាក់​ឲ្យ​មាន​ប្រាជ្ញា​លើស​ព្រាហ្មណ៍​ចាស់​ៗ​ដទៃ​ទៀត​ ?
# នគរ​សក្យ​របស់​បិតា​របស់​ព្រះ​សិទ្ធត្ថ​កុមារ និង នគរ​កោលិយ​របស់​បិតា​​ព្រះ​នាង​ពិម្ពា​យសោធរា (មហេសី​របស់​ព្រះ​សិទ្ធត្ថកុមារ) គឺជា​​នគរ​ចំណុះ​ក្រោម​នឹម​អាណានិគម​របស់​នគរ​កោសល​ ។ ចុះ​ហេតុអ្វី​បាន​ជា​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ហ៊ាន​ទស្សន៍​ទាយ​ថា​ព្រះ​សិទ្ធត្ថ​កុមារ​នឹង​ក្លាយ​ជា​​ស្តេច​ចក្រពត្តិ​បើសិន​ព្រះ​អង្គ​គង់​នៅ​សោយរាជ​ជា​ស្តេច ?
# ម្យ៉ាង​ទៀត​នគរ​របស់​បិតា​ព្រះ​ពុទ្ធ​មាន​របៀប​ដឹកនាំ​ប្រទេស​បែប​​សាធារណៈរដ្ឋ ដែល​មាន​ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ ។ ប្រសិន​បើ​​ព្រះ​សិទ្ធត្ថ​សុខចិត្ត​​ចូលរួម​ក្នុង​ការ​ដឹកនាំ​ប្រទេស​មែន នោះ​ព្រះ​អង្គ​ប្រហែល​ជា​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​មេ​កុលសម្ព័ន្ធ​សក្យ​ប៉ុណ្ណោះ ដែល​មាន​លំនាំ​ដូច​ជា​ប្រធានាធិបតី​ គឺ​មិន​មែន​ស្តេច​ចក្រពត្តិ​ទេ ។ ស្តេច​​នគរ​កោសល​ដែល​ជា​ម្ចាស់​លើ​នគរ​សក្យ​នឹង​មិន​ឈរ​អោប​ដៃ​បណ្តោយ​ឲ្យ​កូន​ប្រទេស​តូចតា​ច​ទាំង​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ ។ ប្រសិន​បើ​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ជា​មនុស្ស​ចេះ​ដឹង​ប្រាកដ​ខាង​នយោបាយ​និង​ការ​គ្រប់គ្រង​ប្រទេស​មែន នោះ​ពួក​គេ​ច្បាស់​ជា​ពុំ​ហ៊ាន​ហើប​មាត់​ទស្សន៍ទាយ​នូវ​អ្វី​ដែល​មិន​មែន​ជា​ការពិត​សោះ​ឡើយ ។ ប្រហែល​ជា​ពួក​គេ​ធ្វើ​ដូច្នោះ​គ្រាន់​តែ​ជា​ការ​អែបអប​យក​​លាភសក្ការៈ​ ឬ​អាច​ជា​សង្គ្រាម​ចិត្តសាស្ត្រ​ដើម្បី​ជំរុញឲ្យ​ប្រជាជន​នគរ​សក្យ​ដ៏​តូចល្អិត​នោះ​ឲ្យ​មាន​​​សេចក្តី​ក្លាហាន​ងើប​ឈរ​ប្រឆាំង​ការ​ជិះជាន់​របស់​នគរ​កោសល​ទេដឹង
# តើ​និកាយ​ណា​ជា​អ្នក​សរសេរ​បញ្ចូល​ក្នុង​ព្រះ​ត្រៃបិដក​នូវ​បណ្តា​លក្ខណៈ​អស្ចារ្យ​ទាំង​ឡាយ​របស់​ព្រះ​ពុទ្ធ​ឬ​សាវ័ក​របស់​ព្រះ​ពុទ្ធ ? ប្រហែល​ជា​ពួក​មហាយាន​ ឬ ពួក​ព្រាហ្មណ៍​ដែល​ចូល​បួស​ក្នុង​ពុទ្ធសាសនា​ ដែល​ចង់​អួត​បំប៉ោង​​​​នូវ​លទ្ធភាព​គ្មាន​កម្រិត​របស់​ព្រះ​ពុទ្ធ​ដើម្បី​វាយ​បំបាក់​​អំនួត​គ្មាន​ទី​បំផុត​របស់​ពួក​អ្នក​កាន់​លទ្ធិ​ព្រាហ្មណ៍​ ដែល​តែង​អួត​ពី​ព្រះ​អាទិទេព​របស់​ពួក​គេ​ថា​ គ្មាន​នរណា​ខ្លាំង​ដូច ។ ​
 
==ពន្យល់​ពាក្យ​សំខាន់ៗ==