មហាបុរិសលក្ខណៈ៣២ប្រការ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបន្ថែមចំនាត់ថ្នាក់ក្រុម "ព្រះពុទ្ធសាសនា" (ដោយប្រើ HotCat)
No edit summary
បន្ទាត់ទី៥៖
បើមហាបុរសនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះផ្សាយអំណាចរហូតដល់ផែនដីដែលមានមហាសមុទ្រទាំង៤ព័ទ្ធជុំវិញ
ទ្រង់ដល់នូវភាវៈជាអ្នកមានជនបទដ៏មាំមួន ទ្រង់ប្រកបដោយរតន៍​ ៧ ប្រការ។ ឯរតន៍ ៧ ប្រការនៃស្តេចចក្រពត្តិនោះគឺ

::::# ចក្ករតន៍១ (ចក្ករតន៍ជាទិព្វមានកាំ១.០០០ ព្រមទំាងខ្នងកង់ទាំងដុំ សំរាប់បង្រ្កាបសត្រូវ)
::::# ហត្ថិរតន៍១ (ដំរីកែវ ជាដំរីមានរឹទ្ធ ឈ្មោះឧបោសថ)
::::# អស្សរតន៍១(សេះកែវ ជាស្តេចសេះឈ្មោះវលាហកៈ)
::::# មណិរតន៍កែវ(ជាកែវពិទរ្យមានជ្រុង៨ មានពន្លឺផ្សាយបាន១យោជន៍ជុំវិញ)
::::# ឥត្ថិរតន៍កែវ(ស្រីកែវ មានរូបឆោមល្អលើសស្រីដទៃ)
::::# គហបតីរតន៍(មានទិព្វចក្ខុអាចមើលឃើញកំណប់ទ្រព្យដែលមានម្ចាស់ រឺ អត់ម្ចាស់)
::::# បរិនាយករតន៍(ព្រះរាជបុត្រច្បង ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច)

ព្រះរាជបុត្ររបស់ស្តេចចក្រពត្តិនោះមានចំនួនច្រើនពាន់ សុទ្ធតែអង់អាច អាចញាំញីសត្រូវបាន។ ព្រះអង្គគ្រប់គ្រងប្រទេសដោយធម៌ មិនប្រើអជ្ញា ឬ គ្រឿងសាស្ត្រាវុធឡើយ។

=== ចេញបួស ===

បើមហាបុរសនោះចេញបួសហើយ នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោកមានដំបូល គឺកិលេសបើកចេញហើយ។

== មហាបុរិសលក្ខណៈ ==
=== ព្រះបាទស្មើ ===

::ព្រះមហាបុរសមានព្រះបាទប្រតិស្ថានល្អ ដាក់ព្រះបាទលើផែនដីក៏ស្មើ លើកឡើងក៏ស្មើ គឺព្រះបាទដិតស៊ប់នឹងផែនដីសព្វផ្ទៃជើង។ ហេតុដែលនាំអោយព្រះមហាបុរសមានព្រះបាទស្មើល្អ
ព្រោះព្រះអង្គ តែងត្រកអរក្នុងវចីសច្ចៈផង ក្នុងធម៌ គឺកុសលកម្មបទ១០ផង ក្នុងការទូន្មាននូវឥន្រ្ឬិយផង ក្នុងសេចក្តីសង្រួម(ក្នុងសីល)ផង ក្នុងការសំអាតផ្លូវកាយ សីល និង​ ឧបោសថកម្មផង ក្នុងកិរិយាមិនបៀតបៀនសត្វ ក្នុងអំពើដែលមិនរួសរាន់ សមាទានមាំទាំ ប្រព្រឹត្តគ្រប់ទាំងអស់។

=== ផ្ទៃព្រះបាទមានរូបចក្រ ===
::ត្រង់ផ្ទៃព្រះបាទទាំងគូមានរូបចក្រ ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ ១.០០០ មានចន្លោះស្មើគ្នាគ្រប់អន្លើ។ ហេតុដែលនាំអោយមានផលយ៉ាងនេះ ព្រោះព្រះមហាបុរស
អាស្រ័យនូវជាតិពីមុន បាននាំសេចក្តីសុខ អោយដល់ជនច្រើននាក់ផង ជាអ្នកកំចាត់បង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល និងសេចក្តីតក់ស្លត់ផង ជាអ្នកចាត់ចែងនូវការរក្សាការពារគ្រប់គ្រងប្រកប ដោយធម៌ផង បានអោយទានផង។
=== ព្រះបណ្ហិ ===
::កែងព្រះបាទវែង

ជាតំណាងនៃអាយុវែង មិនអាចមានអ្នកណាមកផ្តាច់បង់ជីវិតក្នុងរវាងអាយុឡើយ។ កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។

=== ព្រះអង្គុលី ===
::ព្រះមហាបុរសមានម្រាមព្រះហស្តនិងព្រះបាទវែង។ ម្រាមព្រះហស្តម្ខាងៗទាំង៤ស្មើគ្នា វៀរលែងម្រាមមេដៃ។ ម្រាមព្រះបាទម្ខាងៗ ស្មើគ្នាទាំង៥។

កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។

=== ផ្ទៃព្រះហស្តនិងផ្ទៃព្រះបាទ ===
::ព្រះមហាបុរសមានផ្ទៃព្រះបាទនិងផ្ទៃព្រះហស្តដ៏ទន់ដូចសំឡីដែលគេថ្ពេចអស់១០០ដង។

នេះគឺជាផលដែលព្រះមហាបុរសក្នុងកាលមុនបានសង្រ្គោះដល់ពួកជនដោយសង្គហវត្ថុ ៤ប្រការ គឺ ទាន១ ពាក្យជាទីស្រឡាញ់១ ការប្រព្រឹត្តដែលជាប្រយោជន៍១ ការតាំងខ្លួនស្មើ គឺមិនប្រកាន់១។

=== ផ្ទៃព្រះបាទនិងព្រះហស្ត ===
::ព្រះមហាបុរសមានផ្ទៃព្រះបាទនិងព្រះហស្តប្រទាក់ដោយក្រឡាដូចសំណាញ់។ បុព្វហេតុទាំងនេះនាំអោយព្រះអង្គមានម្រាមព្រះហស្តនិងព្រះបាទវែង១ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទប្រទាក់ក្រឡាដូចសំណាញ់។ ហើយព្រះអង្គក៏បានជារូបល្អ ទន់ភ្លន់គូរពិចពិល រមិលរមើល បាននូវការរុងរឿង ឈ្លាសវៃ។ពួកបរិស័ទទាំងឡាយមាន ព្រាហ្មណ៍ គហបតី មហាមាត្រ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាដើម ក៏ជ្រះថ្លា គោរពតាមពាក្យឱវាទរបស់ព្រះអង្គ ដោយសារផលរបស់កម្មនោះឯង។

=== ព្រះបាទអណ្តែតឡើងលើ ===
::ក.ជើងដូចជាអណ្តែតឡើងខាងលើ ហាក់ដូចជាមិនជាប់គ្នានឹងខ្នងព្រះបាទ។

ក្នុងជាតិកាលពីមុន ព្រះមហាបុរសតែងពោលពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខដល់សត្វទាំងឡាយ ជាអ្នកមិនកំណាញ់ បូជានូវធម្មទាន។ ព្រោះកុសលកម្មដែលព្រះអង្គបានធ្វើ សន្សំអោយធំទូលាយនោះ បានជាព្រះអង្គជាអ្នកបាននូវលក្ខណៈពីរយ៉ាងនេះ គឺ មាន ក ជើងដូចជាអណ្តែតឡើងខាងលើ១ និងមានចុងរោម ង ឡើងលើ១។ មានសន្លាក់ជើងប្រតិស្ឋានល្អ មានសាច់ឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ។

=== ព្រះជង្ឃា ===
::ស្មងរៀវមូលត្រសូលស្រដៀងនឹងស្មងសត្វទ្រាយរឺស្រដៀងនឹងដង្ហើមស្រូវ។

ព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកបានបង្ហាញនូវសិល្ប៍សាស្ត្រថោកទាប និងសិល្ប៍សាស្ត្រឧត្តមផង នូវវិជ្ជាច្រើនប្រការ មានវិជ្ចាស្តោះពស់ជាដើមផង នូវចរណៈ គឺ សីល៥ សីល៨ រឺ សីល១០ ឬបាតិមោក្ខសំវរសីលផង នូវការងារផង ដោយយកចិត្តទុកដាក់ ដោយតាំងចិត្តថា ធ្វើម្តេចហ្ន៎ ពួកជននេះបានចេះដឹងឆាប់ បានទទួលសេចក្តីប្រតិបត្តិឆាប់ កុំអោយលំបាកអស់កាលជាយូរអង្វែងឡើយ។​ ដោយបុព្វហេតុនោះ ដែលជាកម្មញុំាងសុខអោយចំរើន ទើបបាននូវស្មងដ៏ល្អ មានរបៀបរៀបរយល្អ។

=== ព្រះហស្តវែង ===
::ព្រះហស្តអាចស្ទាបជង្គុងដល់ដោយមិនបាច់អោនចុះ។

ក្នុងកាលពីមុន មហាបុរសបានពិចារណានូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ (គឺស្គាល់ថាអ្នកនេះមានគុណធម៌ស្មើនឹងអ្នកនោះ ហើយក៏ទទួលរាក់ទាក់តាមវិធីដែលត្រូវទទួល) ស្គាល់ដោយខ្លួនឯង(គឺ ស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ) ស្គាល់បុរស(គឺ ស្គាល់ថាបុរសនេះជាន់ខ្ពស់ ជាន់កណ្តាល ឬ ជាន់ទាប) ស្គាល់គុណវិសេសរបស់បុរស ថាបុរសបែបណាគួរទទួលគ្រឿងសក្ការៈបែបណា។ ព្រោះកម្មនោះ​ មហាបុរសក៏មានមហាបុរិសលក្ខណៈទាំងពីរនេះ គឺ មានបរិមណ្ឌលនៃកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ ក៏អាចស្ទាបពាល់ជង្គង់ដោយដៃទាំងពីរបាន១។

=== ព្រះអង្គាវយវៈ ===
::នៅក្នុងស្រោមដូចជាអង្គជាតិរបស់ដំរី ឬ គោឈ្មោល។

ក្នុងកាលមុន ព្រះមហាបុរសបានរាប់អាននូវញាតិមិត្ត សំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាស់និរាសបាត់មុខយូរហើយផង ជាអ្នករាប់អានមាតាព្រមទាំងកូនផង រាប់អានកូនព្រមទាំងមាតាផង ជាដើម ហើយក៏ត្រេកអរក្រៃលែង ព្រោះបានធ្វើគេអោយព្រមព្រៀងគ្នាផង។ ព្រោះកម្មនោះ មហាបុរសក៏បាននូវលក្ខណៈនេះ គឺ ជាអ្នកមានអង្គាវយវៈ ដែលត្រូវលាក់អោយកំបាំងដោយសំពត់ ឋិតនៅក្នុងស្រោម។

=== ព្រះឆវីវណ្ណ ===
::ព្រះមហាបុរសមានពណ៌សំបុរស្បែក សំបុរថ្ងៃ លឿងភ្លឺអន្លងដូចមាស។

ក្នុងកាលមុនព្រះមហាបុរសជាអ្នកមិនមានសេចក្តីក្រោធ មិនច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត សូម្បីជនច្រើនអ្នកនាំគ្នាស្តីថាអោយ ក៏មិនឈឺចិត្ត មិនក្រោធ មិនចងកំហឹងទុក មិនដម្កល់ទុក នូវសេចក្តីក្រោធ ទាំងមិនបានធ្វើនូវការប្រទូស្ត នឹងសេចក្តីតូចចិត្តអោយប្រាកដឡើង ដោយកាយវិការ ឬ វចីវិការឡើយ។ ព្រះអង្គបានធ្វើទាននូវកំរាល និងសំពត់ដណ្តប់ដែលមានសាច់មដ្ឋ ល្អិតទន់ល្មៃ មានពណ៌ស្រស់។ ព្រោះកម្មនោះ មហាបុរសក៏បាននូវលក្ខណៈនេះ គឺជាអ្នកមានពណ៌សំបុរស្បែកលឿងភ្លឺបំព្រងដូចជាសំបុរនៃមាស និងស្បែកជិតស្និទ្ធល្អដូចមាស។

=== ព្រះឆវី ===
::ព្រះឆវីរបស់ព្រះមហាបុរសល្អិតផូរផង់រលីងស្រិលរអិលធូលីធ្លាក់មកត្រូវ មិនជាប់កាយ។

ក្នុងកាលមុនព្រះអង្គបានចូលទៅរកបព្វជិត ហើយសាកសួរនូវប្រស្នា (ដូចជា បពិត្រលោកដ៏ចំរើន អំពើដូចម្តេចជាកុសល អំពើដូចម្តេចជាអកុសល អំពើដូចម្តេចដែលប្រកបដោយទោស អំពើដូចម្តេចដែលមិនប្រកបដោយទោស អំពើដូចម្តេចគួរសេព អំពើដូចម្តេចមិនគួរសេព អំពើដូចម្តេចដែលខ្ញុំធ្វើហើយប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេចដែលខ្ញុំធ្វើហើយប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខអស់កាលយូរអង្វែង) បានស្តាប់ដោយគោរព ធ្វើនូវសេចក្តីអោយតាំងនៅខាងក្នុង ហើយចំណាំនូវពាក្យ ដែលប្រកបដោយប្រយោជន៍ តែមួយយ៉ាង។ ដោយកម្មនេះឯង ព្រះអង្គក៏បាននូវសម្បុរដ៏ល្អ និងស្បែកក៏ល្អិតផូរផង់រលីងស្រិល។

=== ព្រះលោមា ===
::ព្រះលោមា(រោម) ក្នុង១រណ្តៅ តែ១សសៃ។

កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកលះបង់់នូវមុសាវាទ វៀរស្រឡះហើយចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរអោយគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ លុះមកកាន់អត្តភាពថ្មីនេះ ព្រះអង្គក៏បាននូវលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានរោមក្នុងរណ្តៅ១ៗតែ១សសៃៗ១ មានរោមត្រង់ប្រជុំចិញ្ចើមដុះត្រង់ ចន្លោះចិញ្ចើមមានពណ៌ ស ក្បុសទន់ល្វន់ដូចជាសំឡី១។

=== ចុងព្រះលោមា ===
::ចុងព្រះលោមា ង ឡើងលើ វិលព័ទ្ធពេនទៅខាងស្តាំ មានពណ៌ខៀវស្រស់ដូច[[ផ្កាអញ្ជ័ន]] កួចមូលដូចជាកុណ្ឌល។

ក្នុងជាតិកាលពីមុន ព្រះមហាបុរសតែងពោលពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខដល់សត្វទាំងឡាយ ជាអ្នកមិនកំណាញ់ បូជានូវធម្មទាន។ ព្រោះកុសលកម្មដែលព្រះអង្គបានធ្វើ សន្សំអោយធំទូលាយនោះ បានជាព្រះអង្គជាអ្នកបាននូវលក្ខណៈពីរយ៉ាងនេះ គឺ មាន ក ជើងដូចជាអណ្តែតឡើងខាងលើ១ និងមានចុងរោម ង ឡើងលើ១។ មានសន្លាក់ជើងប្រតិស្ឋានល្អ មានសាច់ឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ។

=== កាយ ===
::ព្រះកាយត្រង់ដូចជាកាយរបស់ព្រហ្ម។

កាលដែលព្រះមហាបុរសមានលក្ខណៈនេះ ព្រោះក្នុងកាលពីមុន ព្រះអង្គបានលះបង់នូវបាណាតិបាត (ការសំលាប់សត្វ) មានសេចក្តីខ្មាស់បាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វដោយប្រយោជន៍។ ដោយសារបុព្វហេតុទាំងនេះ ទើបធ្វើអោយព្រះមហាបុរសមានលក្ខណៈទាំង៣ គឺ កែងព្រះបាទវែង១ ម្រាមព្រះហស្តនិងម្រាមព្រះបាទវែង១ មានកាយត្រង់ដូចជាកាយព្រហ្ម១។

=== ព្រះមំសៈ ===
::ព្រះមំសៈ(សាច់) ៧អន្លើពេញលេញ ឥតមានឃើញសសៃ គឺត្រង់ ខ្នងព្រះហស្តទាំង២ ខ្នងព្រះបាទទាំង២ ព្រះអង្សកូច(ចង្កួយស្មា)ទាំង២ និង ព្រះខន្ធប្បទេស(ត្រង់ ក) ១។

=== ព្រះកាយដូចរាជសីហ៍ ===
::កន្លះព្រះកាយខាងលើស្រដៀងនឹងកន្លះកាយខាងមុខរបស់រាជសីហ៍។

ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។

=== ចង្អួរនៃព្រះបិដ្ឋិប្រទេស ===
::ចង្អួរខ្នងពេញស្មើ ឥតមានខូងត្រង់កណ្តាលខ្នងឡើយ។

ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។

=== ព្រះកាយ ===
::ព្រះកាយប្រហែលនឹងបរិមណ្ឌលនៃដើមជ្រៃដែលដុះឡើងអំពីផែនដី។ គឺព្រះអង្គមានកាយនិងព្យាមមានប្រវែងស្មើគ្នា។

ក្នុងកាលពីមុន មហាបុរសបានពិចារណានូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ (គឺស្គាល់ថាអ្នកនេះមានគុណធម៌ស្មើនឹងអ្នកនោះ ហើយក៏ទទួលរាក់ទាក់តាមវិធីដែលត្រូវទទួល) ស្គាល់ដោយខ្លួនឯង(គឺ ស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ) ស្គាល់បុរស(គឺ ស្គាល់ថាបុរសនេះជាន់ខ្ពស់ ជាន់កណ្តាល ឬ ជាន់ទាប) ស្គាល់គុណវិសេសរបស់បុរស ថាបុរសបែបណាគួរទទួលគ្រឿងសក្ការៈបែបណា។ ព្រោះកម្មនោះ​ មហាបុរសក៏មានមហាបុរិសលក្ខណៈទាំងពីរនេះ គឺ មានបរិមណ្ឌលនៃកាយដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ ក៏អាចស្ទាបពាល់ជង្គង់ដោយដៃទាំងពីរបាន១។

=== ព្រះសុរង ===
::មាន ក មូលក្បំ។

ក្នុងជាតិកាលពីមុន ព្រះមហាបុរស ជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នានូវសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច កុំអោយជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ ចាគៈ សុតៈ បញ្ញា និងលោកិយធម៌ និងគុណគឺសេចក្តីល្អច្រើនប្រការ និងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធជាដើម។ ព្រោះកម្មនោះ ព្រះមហាបុរសគឺជាអ្នកមានមហាបុរិសលក្ខណៈទាំង៣ប្រការនេះ គឺ មានចំណែកកន្លះកាយខាងលើ ស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផតខូងត្រង់កណ្តាល១ មាន ក មូលសម១។

=== ព្រះប្រសាទ ===
::ជាអ្នកមាន ប្រសាទ គឺសរសៃល្អិតឆ្មារដ៏លើសលែង សម្រាប់ទទួលរសអាហារ។

កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកមិនបៀតបៀនសត្វទាំងឡាយដោយដៃ ឬដុំដី ឬក៏ដំបង គ្រឿងសាស្ត្រាវុធឡើយ។ ព្រោះហេតុនោះ​ ទើបព្រះអង្គបាននូវលក្ខណៈនេះ គឺ ជាអ្នកមានប្រសាទដ៏លើសលែង សំរាប់ទទួលរសអាហារ។ ឯប្រសាទនោះ មានចុង ង​ ឡើងលើ ប្រជុំស្រោបត្រង់ ក សំរាប់ទទួលរសអាហារ ជ្រួតជ្រាបសព្វសព៌ាង្គកាយ។

=== ព្រះហនុ ===
::ព្រះហនុ(ចង្កា) ដូចជាចង្កានៃរាជសីហ៍ ពេញបរិបូរណ៌ដូចព្រះច័ន្ទក្នុងថ្ងៃ១២កើត។

ក្នុងកាលពីមុន ព្រះអង្គជាអ្នកលះបង់នូវ សម្ផប្បលាបៈ(ពាក្យរោយរាយ ឥតប្រយោជន៍) ជាអ្នកពោលតាមកាលគួរ ពោលតែពាក្យពិត ពោលពាក្យប្រកបដោយហេតុនិងផល​ប្រកបដោយប្រយោជន៍ ត្រូវតាមកាល។ ព្រោះកម្មនោះ ព្រះអង្គក៏បានជាអ្នកមានលក្ខណៈនេះ គឺមានព្រះហនុមានសណ្ឋានដូចជាចង្កានៃរាជសីហ៍​ ដែលជាសត្វប្រសើរជាងពួកសត្វជើង៤។

=== ព្រះទន្ត៤០ ===
::ព្រះទន្ត(ធ្មេញ) ៤០គត់ គឺ ធ្មេញលើ២០ និង ធ្មេញក្រោម២០ ប្រតិស្ឋានដោយល្អនៅក្នុងមាត់។

កាលព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត ជាអ្នកឮពាក្យពីជនឯនេះ មិនទៅប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបំរុងនូវពួកជនដែលព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា។ លុះមកកាន់អត្តភាពនេះ ព្រះអង្គក៏បាន ជាអ្នកមានព្រះទន្ត៤០គត់១ មានព្រះទន្តជិតស្និទ្ធល្អ១។

=== ព្រះទន្តស្មើ ===
::ព្រះទន្តរាបស្មើ មិនជ្រួសគ្នា ឬ ជំពើស ខ្ពស់ទាបឡើយ។

ក្នុងជាតិកាលពីមុន ព្រះមហាបុរស បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាជីវៈ ជាអ្នកបានវៀរចារការបញ្ឆោតបន្លំ ដោយជញ្ជីង ដោយមាស ដោយរង្វាល់ជាដើម។ ជាអ្នកវៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សអោយវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ដោយបុព្វហេតុនេះ ព្រះអង្គក៏បានជាអ្នកមានព្រះទន្ត ស ស្អាត ជិតស្និទ្ធរាបស្មើល្អ១ មានចង្កូមទាំង៤ ស ស្អាត១។

=== របៀបនៃព្រះទន្ត ===
::របៀបនៃព្រះទន្តជិតស្និទ្ធល្អ។

កាលព្រះមហាបុរសអាស្រ័យនូវជាតិកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត ជាអ្នកឮពាក្យពីជនឯនេះ មិនទៅប្រាប់ជនឯណោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបំរុងនូវពួកជនដែលព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា។ លុះមកកាន់អត្តភាពនេះ ព្រះអង្គក៏បាន ជាអ្នកមានព្រះទន្ត៤០គត់១ មានព្រះទន្តជិតស្និទ្ធល្អ១។

=== ព្រះចង្កូម ===
::ព្រះចង្កូមទាំង៤ ស ស្អាត ចាំងពន្លឺ។
ក្នុងជាតិកាលពីមុន ព្រះមហាបុរស បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាជីវៈ ជាអ្នកបានវៀរចារការបញ្ឆោតបន្លំ ដោយជញ្ជីង ដោយមាស ដោយរង្វាល់ជាដើម។ ជាអ្នកវៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សអោយវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ដោយបុព្វហេតុនេះ ព្រះអង្គក៏បានជាអ្នកមានព្រះទន្ត ស ស្អាត ជិតស្និទ្ធរាបស្មើល្អ១ មានចង្កូមទាំង៤ ស ស្អាត១។

=== ព្រះជីវ្ហា ===
::ព្រះជីវ្ហា(អណ្តាត)វែង ធំទូលាយ ទន់ល្មមល្មៃ។

កាលពីមុន ព្រះមហាបុរស ជាអ្នកបានលះបង់នូវផរុសវាចារ(វាចារអាក្រក់ ពាក្យជេរ) ជាអ្នកនិយាយតែពាក្យដែលឥតទោស ពាក្យដែលជាសុខដល់ត្រចៀកគេ គួរអោយស្រឡាញ់ គួរអោយតាំងទុក ក្នុងហរទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់ពេញចិត្តនៃជនច្រើន។ លុះព្រះអង្គកាន់យកអត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានអណ្តាតវែង១ មានសូរស័ព្ទសំលេងក្រាងក្រអៅ ដូច[[សំលេងព្រហ្ម]] កាលបើបញ្ចេញវាចា លាន់ឭពិរោះដូចជាសំលង[[សត្វករវិក]]១។

=== សំឡេង ===
::សូរសៀងសំឡេងក្រអៅដូចជាសំឡេងនៃព្រហ្ម ឬសត្វករវិក។

កាលពីមុន ព្រះមហាបុរស ជាអ្នកបានលះបង់នូវផរុសវាចារ(វាចារអាក្រក់ ពាក្យជេរ) ជាអ្នកនិយាយតែពាក្យដែលឥតទោស ពាក្យដែលជាសុខដល់ត្រចៀកគេ គួរអោយស្រឡាញ់ គួរអោយតាំងទុក ក្នុងហរទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់ពេញចិត្តនៃជនច្រើន។ លុះព្រះអង្គកាន់យកអត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានអណ្តាតវែង១ មានសូរស័ព្ទសំលេងក្រាងក្រអៅ ដូច[[សំលេងព្រហ្ម]] កាលបើបញ្ចេញវាចា លាន់ឭពិរោះដូចជាសំលង[[សត្វករវិក]]១។

=== ព្រះនេត្រ ===
::ព្រះនេត្រខៀវស្រស់

ក្នុងកាលមុន ព្រះមហាបុរសជាអ្នកមិនសំឡក់មើល ដោយទោសៈចិត្ត មិនមៀងមើលដោយចុងភ្នែក មិនលបសំឡក់គេដោយការស្អប់ ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ៗពេញភ្នែក ជាអ្នកសំលឹងមើលជនច្រើន ដោយចក្ខុគួរអោយស្រឡាញ់។ លុះព្រះអង្គមកកាន់អត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានព្រះនេត្រខៀវ ត្រង់កន្លែងដែលគួរខៀវ គួរអោយរមិលមើល ដោយចិត្តរាប់អាន១ មានកែវភ្នែកស្រដៀងនឹងកែវភ្នែករបស់កូនគោ១។

=== ដួងព្រះនេត្រ ===
::ដួងព្រះនេត្រស្រដៀងនឹងកែវភែ្នកកូនគោដែលទើបនឹងកើត។

ក្នុងកាលមុន ព្រះមហាបុរសជាអ្នកមិនសំឡក់មើល ដោយទោសៈចិត្ត មិនមៀងមើលដោយចុងភ្នែក មិនលបសំឡក់គេដោយការស្អប់ ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ៗពេញភ្នែក ជាអ្នកសំលឹងមើលជនច្រើន ដោយចក្ខុគួរអោយស្រឡាញ់។ លុះព្រះអង្គមកកាន់អត្តភាពថ្មីនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានព្រះនេត្រខៀវ ត្រង់កន្លែងដែលគួរខៀវ គួរអោយរមិលមើល ដោយចិត្តរាប់អាន១ មានកែវភ្នែកស្រដៀងនឹងកែវភ្នែករបស់កូនគោ១។

=== ព្រះឧណ្ណាលោម ===
::រោមដុះត្រង់ចន្លោះព្រះភមូ(ប្រជុំចិញ្ចើម) មានសំបុរសក្បុះ ទន់ល្មើយដូចសំឡី។

កាលព្រះមហាបុរសអាស្រ័យនូវជាតិពីមុន ជាអ្នកលះបង់់នូវមុសាវាទ វៀរស្រឡះហើយចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរអោយគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ។ លុះមកកាន់អត្តភាពថ្មីនេះ ព្រះអង្គក៏បាននូវលក្ខណៈទាំងពីរនេះ គឺ ជាអ្នកមានរោមក្នុងរណ្តៅ១ៗតែ១សសៃៗ១ មានរោមត្រង់ប្រជុំចិញ្ចើមដុះត្រង់ ចន្លោះចិញ្ចើមមានពណ៌ ស ក្បុសទន់ល្វន់ដូចជាសំឡី១។

=== ព្រះសិរ្ស៍ ===
::ព្រះសីសៈហាក់ដូចជាប្រដាប់ដោយក្បាំងស្រេច។

ក្នុងកាលមុន ព្រះមហាបុរស ជាចម្បងរបស់ជនច្រើន ក្នុងកុសលធម៌ទាំងឡាយ ជាប្រធានរបស់ជនច្រើន ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិច្ចាកទាន សមាទានសីល កិរិយារក្សាឧបោសថ វត្តដែលត្រូវធ្វើចំពោះមាតាបិតា ចំពោះសមណៈ ព្រាហ្មណ៍ ជនដែលជាច្បងក្នុងត្រកូល និងក្នុងពួកកុសលធម៌ដ៏ក្រៃលែងឯទៀតៗ។ ដោយកម្មនោះ ព្រះអង្គក៏បានជាអ្នកមានសីសៈដូចជាប្រដាប់ដោយក្បាំងស្រេច រុងរឿងដូចព្រះមហាក្សត្រយ៍ដែលទ្រង់នូវក្បាំងព្រះភ័ក្រ្ត។

== យោង ==
::ដកស្រង់ចេញពីព្រះត្រៃបិដក (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ ឆដ្ឋភាគ) ១៩

[[Category:ព្រះពុទ្ធសាសនា]]