ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
|
|
==ការវិភាគអត្ថបទអក្សរសិល្ប៍==
អ្នកនិពន្ធរឿងនិទានពុទ្ធនិយមច្រើនបានទទួលការសិក្សាអប់រំពីគ្រូដើមជាអាចារ្យខាងលទ្ធិព្រាហ្មណ៍ ដែលចេះចាំគម្ពីរវេទ ។ នៅក្នុងគម្ពីរវេទ ស្លោកភាគច្រើនដែលមនុស្សជំនាន់ដើមតាក់តែងឡើង ច្រើនជាប្រភេទកំណាព្យសូត្រអរគុណ និង សរសើរ ដី ស្រែ ភ្លើង រន្ទះ ផ្គរ ទន្លេ ភ្នំ ពពក ខ្យល់ អាកាស ។ល។ លំដាប់ក្រោយមក មនុស្សជំនាន់នោះបានលើកភ្នំទុកជាទេវមួយ ទន្លេថាជាទេវមួយ ខ្យល់ថាជាទេវមួយ ។ល។ ហើយទេវទាំងនោះ ក្រោយមកត្រូវបានពួកគេគូរ ឬឆ្លាក់ថ្មជារូបសត្វ ឬ មនុស្សតំណាង ។ ចំណែកកំណាព្យសរសើរធម្មជាតិក៏ត្រូវបានពួកអាចារ្យព្រាហ្មណ៍សូត្រសរសើររូបសំណាកទាំងនោះវិញម្តង ។ កំណាព្យច្រើនសន្ធឹកសម្រាប់សូត្រសរសើរព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ និង អាវតារដ៏ច្រើនរាប់សឹងមិនអស់នៃទេវទាំងនោះអវតារដ៏ច្រើនរាប់សឹងមិនអស់នៃទេវទាំងនោះ ត្រូវបានពួកគេចងក្រងសម្រាប់បង្រៀនពួកកូនចៅព្រាហ្មណ៍ពីមួយជំនាន់ទៅមួយជំនាន់ ។ កូនចៅព្រាហ្មណ៍ខ្លះដែលបានផ្តូរចិត្តមកបួសក្នុងព្រះពុទ្ធសាសនាក៏បានយកកំណាព្យសម្រាប់សូត្រសរសើរទេវៈនៃលទ្ធិព្រាហ្មណ៍ មកសូត្រសរសើរអង្គកាយរបស់ព្រះពុទ្ធវិញម្តង ។ ហេតុនេះហើយទើបយើងប្រទះឃើញកំណាព្យនោះត្រូវបានមនុស្សដែលចូលរួមតាក់តែងគម្ពីរព្រះត្រៃបិដកជំនាន់ដំបូងបានព្រមព្រៀងគ្នាសម្រេចរក្សាទុកបន្តរហូតមកដល់បច្ចុប្បន្ននេះ ។ ពួកគេភ្លេចគិតថា ពេលព្រះពុទ្ធគង់ជាធរមាន ទ្រង់មិនបានចូលចិត្តឲ្យសាវ័ករបស់ព្រះអង្គពោលពាក្យសរសើរអង្គកាយរបស់ព្រះអង្គទេ ។ ព្រះអង្គទ្រង់តែងរំឭកសាវ័កទាំងឡាយឲ្យព្យាយាមយកធម៌ ដែលជាពាក្យបង្រៀនរបស់ទ្រង់ មកពិចារណា និង ប្រតិបត្តិជាប្រចាំ ដើម្បីបានជាទីពឹងពេលទ្រង់បរិនិព្វាន ។ ប៉ុន្តែ ពុទ្ធសាសនិកជំនាន់ក្រោយបានដើរឆ្ងាយពីការបង្រៀនរបស់ព្រះអង្គ ដោយពួកគេខិតខំចំណាយពេលទៅលើការកសាងវិហារដ៏ប្រណិត សាលាឆាន់ដ៏សម្បើម កុដិដ៏ភ្លឺចិញ្ចាច ចេតិយដ៏ខ្ពស់ ស្រះទឹកដ៏អស្ចារ្យ រូបបដិមាករធ្វើពីមាសឬត្បូងមានតម្លៃ ។ល។ ពួកគេខិតខំទន្ទេញចម្រៀងសរសើរតម្កើងឈ្មោះព្រះពុទ្ធ ឬលក្ខណៈអស្ចារ្យនៃកាយរបស់ព្រះពុទ្ធ ឬទីស្ថានរំឭកទាំងឡាយ ប៉ុន្តែបើមាននរណាសួរអំពីទស្សនវិជ្ជាដែលជាខ្លឹមក្នុងនៃព្រះពុទ្ធសាសនា ពួគគេមិនដឹងឆ្លើយ ឬបានត្រឹមចេះឆ្លើយតែមិនដឹងន័យ ឬបានត្រឹមដឹងន័យតែមិនធ្លាប់ប្រតិបត្តិ ឬបានត្រឹមប្រតិបត្តិមួយដងមួយយាមតែមិនបានជាប់ជាប្រចាំទេ ។
== ឯកសារយោង ==
|