មហាបុរិសលក្ខណៈ៣២ប្រការ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៤៦៖
==ការ​វិភាគ​អត្ថបទ​អក្សរសិល្ប៍==
 
អ្នក​និពន្ធ​រឿង​និទាន​ពុទ្ធនិយម​ច្រើន​បាន​ទទួល​ការសិក្សា​អប់រំ​ពី​គ្រូ​ដើម​ជា​អាចារ្យ​ខាង​លទ្ធិព្រាហ្មណ៍ ដែល​ចេះចាំ​គម្ពីរ​វេទ ។ នៅ​ក្នុង​គម្ពីរវេទ ស្លោក​​ភាគច្រើន​ដែល​មនុស្ស​ជំនាន់​ដើម​តាក់តែង​ឡើង ច្រើន​ជា​ប្រភេទ​កំណាព្យ​​សូត្រ​អរគុណ​ និង សរសើរ​ ដី ​ស្រែ ភ្លើង រន្ទះ ផ្គរ ទន្លេ ភ្នំ ពពក ខ្យល់ អាកាស ។ល។ ​​លំដាប់​ក្រោយ​មក មនុស្ស​ជំនាន់​នោះ​បាន​លើក​ភ្នំ​ទុក​ជា​ទេវ​មួយមនុស្ស​ជំនាន់​នោះ​បាន​លើក​ភ្នំ​ទុក​ជា​ទេវៈ​មួយ ទន្លេ​ថា​ជា​ទេវ​មួយទន្លេ​ថា​ជា​ទេវៈ​​មួយ ខ្យល់​ថា​ជា​ទេវៈមួយ ។ល។ ហើយ​ទេវៈ​ទាំង​នោះ​ ក្រោយ​មក​ត្រូវ​បាន​ពួក​គេ​គូរ ឬ​ឆ្លាក់​ថ្ម​ជា​​រូប​សត្វ ឬ មនុស្ស​តំណាង​ ។ ចំណែក​កំណាព្យ​សរសើរ​​ធម្មជាតិ​ក៏​​ត្រូវ​បាន​ពួក​អាចារ្យ​ព្រាហ្មណ៍​​សូត្រ​សរសើរ​រូប​សំណាក​ទាំង​នោះ​វិញ​ម្តង ។ ​កំណាព្យ​​ច្រើន​សន្ធឹក​សម្រាប់​សូត្រ​សរសើរ​ព្រះ​ព្រហ្ម ព្រះ​វិស្ណុ ព្រះ​សិវៈ និង អវតារ​​​ដ៏​ច្រើន​រាប់​សឹង​មិន​អស់​នៃ​ទេវៈ​ទាំង​នោះ​ ត្រូវ​បាន​ពួក​គេ​ចងក្រង​សម្រាប់​បង្រៀន​ពួក​កូន​ចៅ​ព្រាហ្មណ៍​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ឲ្យ​ទន្ទេញ​សម្រាប់​សូត្រ ។ <br>
 
កូន​ចៅ​ព្រាហ្មណ៍​ខ្លះ​ដែល​បាន​ប្តូរ​​ចិត្ត​មក​បួស​ក្នុង​ព្រះ​ពុទ្ធសាសនា​ក៏​បាន​យក​កំណាព្យ​​សម្រាប់​សូត្រ​សរសើរ​ទេវៈ​នៃ​លទ្ធិ​ព្រាហ្មណ៍​ មក​សូត្រ​សរសើរ​អង្គ​កាយ​របស់​ព្រះ​ពុទ្ធ​វិញ​ម្តង ។ ហេតុ​នេះ​ហើយ​ទើប​យើង​ប្រទះ​ឃើញ​កំណាព្យ​​ទាំង​នោះ​​មួយ​ចំនួន​ត្រូវ​បាន​មនុស្ស​​ដែល​ចូល​រួម​តាក់តែង​គម្ពីរ​ព្រះត្រៃបិដក​ជំនាន់​ដំបូង​​​បាន​ព្រម​ព្រៀង​គ្នា​សម្រេច​រក្សា​ទុក​​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ ពួក​គេ​ភ្លេច​គិត​ថា ពេល​ព្រះ​ពុទ្ធ​គង់​ជា​ធរមាន​ ទ្រង់​មិន​បាន​ចូលចិត្ត​ឲ្យ​សាវ័ក​របស់​ព្រះ​អង្គ​ពោល​ពាក្យ​សរសើរ​អង្គកាយ​របស់​ព្រះ​អង្គ​ទេ ។ នៅ​ពេល​ពុទ្ធសាសនិក​ខិតខំ​ពោល​សរសើរ​តែ​ភាព​អស្ចារ្យ​របស់​ព្រះពុទ្ធ​ ចាប់​តាំង​ពី​កំណើត​អស្ចារ្យ រហូត​ដល់​បរិនិព្វាន​អស្ចារ្យ ពេល​នោះ​ពុទ្ធសាសនិក​បាន​បន្ទាប​តម្លៃ​នៃ​ភាព​ជា​មនុស្ស​របស់​ព្រះ​ពុទ្ធ និង បន្ទាប​ការ​ប្រឹងប្រែង​សិក្សា​និង​ភាវនា​ស្វែង​ការ​សច្ចធម៌​របស់​ព្រះ​ពុទ្ធ ។ លើស​ពី​នោះ​ទៅ​ទៀត​ពុទ្ធសាសនិក​ នឹង​ភ្លេច​គិត​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង ហើយ​រំពឹង​​រង់ចាំ​ឲ្យ​ព្រះ​ពុទ្ធ​ជួយ​ដោះ​ស្រាយ​ ឬ​​សង្ឃឹម​រង់ចាំ​កើត​ជាតិ​ថ្មី​នឹង​អាច​បាន​ល្អ ដែល​ជា​ការ​សង្ឃឹម​ខុស ។ <br>