ខុង ជឺ៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ត Bot: Migrating 191 interwiki links, now provided by Wikidata on d:q4604 (translate me) |
អក្ខរាវិរុទ្ធឈ្មោះឡាតាំងសម្រួលជាខ្មែរ |
||
បន្ទាត់ទី២៖
ខុង ជឺ ([[ភាសាអង់គ្លេស]]: Confucius, [[ភាសាចិន]]: 孔子) តាមអក្សរសាស្ត្រចិនត្រូវបានគេស្គាល់ថា "លោកគ្រូខុង" (តាមប្រតិទិនបុរាណ: ២៨ កញ្ញា ៥៥១ មុនគ.ស – ៤៧៩ មុនគ.ស) គឺជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ ដែលបានបង្រៀន និងបន្សល់ទុកនូវទស្សនវិជ្ជាដ៏មានឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះផ្នត់គំនិត និងជីវិតរស់នៅរបស់ប្រជាជន[[ចិន]] [[កូរ៉េ]] [[ជប៉ុន]] និង[[វៀតណាម]]។
[[ទស្សនវិជ្ជា]]របស់គាត់ បានបញ្ជាក់ពីធម្មចរិយាបុគ្គល និងការគ្រប់គ្រង ដោយសច្ចធម៌នៃទំនាក់ទំនងសង្គម យុត្តិធម៌ និងភាពស្មោះត្រង់។ តម្លៃទាំងនេះ បានលេចត្រដែតឡើងនៅក្នុងប្រទេស[[ចិន]] លើសលទ្ធិដទៃទៀតដូចជា លទ្ធិនីតិនិយម ឬ លទ្ធិតាវ ក្នុងសម័យ[[រាជវង្សហាន]] (២០៦ មុនគ.ស – គ.ស ២២០)។ ផ្នត់គំនិតរបស់ខុង ជឺ ត្រូវបានវិវឌ្ឍទៅជាប្រព័ន្ធទស្សនវិជ្ជា ដែលត្រូវបានគេស្គាល់ថា ''[[លទ្ធិខុងជឺ]]''។ លទ្ធិនេះ ត្រូវបាននាំចូលទៅ[[អឺរ៉ុប]] ដោយអ្នកបួសនិកាយយ៉េស៊ូអ៊ិតជាតិអ៊ីតាលីឈ្មោះ Matteo Ricci ដែលបានសរសេរឈ្មោះខុង ជឺ ជាភាសាឡាតាំងលើកដំបូងថា "Confucius" (
ការបង្រៀនរបស់គាត់ អាចត្រូវបានគេប្រទះឃើញនៅក្នុងចំណានអក្សរសាស្ត្រខុងជឺ គឺជាការប្រមូលផ្ដុំសម្រង់សុភាសិតខ្លី ដែលត្រូវបានគេចងក្រងឡើងអស់រយៈពេលជាច្រើនឆ្នាំក្រោយមរណភាពរបស់គាត់។ ប្រវត្តិសាស្ត្រសម័យទំនើប មិនជឿថា មានឯកសារជាក់លាក់ណាមួយ អាចបញ្ជាក់បានថា ត្រូវបានសរសេរដោយខុង ជឺ នោះឡើយ។ ប៉ុន្តែ អស់រយៈពេលជិត ២,០០០ មកនេះ គាត់ត្រូវបានគេជឿថា ជាអ្នកកែសម្រួល ឬ ជាអ្នកនិពន្ធ នូវគម្ពីរបុរាណទាំងប្រាំ ដូចជា គម្ពីរប្រតិបត្តិបញ្ញត្តិសាសនាបុរាណ Classic of Rites (五經) (អ្នកកែសម្រួល) និងគម្ពីរនិទាឃៈរដូវនិងសរទរដូវ Spring and Autumn Annals (春秋) (អ្នកនិពន្ធ)។
|