ទ្រឹស្ដីគមនាគមន៍៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី៩៖
==<span style="font-family: khmer os muol light; font-size:100%;color:Green;">របៀបនៃការប្រាស្រ័យទាក់ទង</span>==
អ្វីទៅជាការប្រាស្រ័យទាក់ទង ?
1. #ការប្រាស្រ័យទាក់ទង គឺជាវិធីដែលមនុស្សផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវគំនិត, ព័ត៌មាន, យោបល់ និង អារម្មណ៍ ។
2. #ការប្រាស្រ័យទាក់ទង គឺជាដំណើរការដែលមនុស្សផ្លាស់ប្តូរព័ត៌មាន ឬសម្តែងគំនិត និង អារម្មណ៍របស់ពួកគេ ។
3. #ការប្រាស្រ័យទាក់ទង គឺជាដំណើរការរបស់មនុស្ស ក្នុងការឆ្លើយតបទៅនឹងអាកប្បកិរិយាជានិមិត្តសញ្ញារបស់មនុស្សដទៃ ។
4. #ការប្រាស្រ័យទាក់ទង គឺជាដំណើរការនៃការបញ្ជូនសារពីអ្នកផ្ញើម្នាក់ទៅកាន់អ្នកទទួលម្នាក់ ។
5. #មនុស្សប្រាស្រ័យទាក់ទងគ្នាភាគច្រើន តាមរយៈការនិយាយនិងការសរសេរ ។ មនុស្សក៏ប្រាស្រ័យទាក់ទងគ្នាតាមរយៈកាយវិការ, ទឹកមុខ និង ជំហរនៃរាងកាយរបស់ខ្លូនផងដែរ ។
ការប្រាស្រ័យទាក់ទង ត្រូវបានបែងចែកជា ២ ប្រភេទធំៗ គឺការប្រាស្រ័យទាក់ទងតាមរយៈភាសា និងតាមរយៈកាយវិការ ។
ការប្រាស្រ័យទាក់ទងមានទម្រង់ ៥ យ៉ាងធំៗគឺ ៖
បន្ទាត់ទី២៣៖
វិធីសាស្រ្តនៃការប្រាស្រ័យទាក់ទងគ្នា មានភាពខុសគ្នា ពីវប្បធម៌មួយទៅវប្បធម៏មួយទៀត ហើយការប្រាស្រ័យទាក់ទងជាមួយមនុស្សផ្សេងៗគ្នា ត្រូវប្រើវិធីសាស្រ្តផ្សេងៗគ្នាផងដែរ ។ ការប្រាស្រ័យទាក់ទងដែលល្អត្រូវចេះបត់បែន ទៅតាមស្ថានភាពនិងកាលៈទេសៈជាក់ស្តែង ។
គំរូនៃការទំនាក់ទំនង សំដៅទៅលើគំរូនៃគំនិត ធ្លាប់បានពន្យល់អំពីការទំនាក់ទំនង របស់មនុស្ស ។ គំរូសំខាន់ ដំបូងគេបានមកដល់នៅ ឆ្នាំ ១៩៤៩ តាមរយៈលោក ខ្លូដ អែលវុដ ស្ហែនណិន (Claude Elwood Shannon) និង វ័ររ៉ិន វីវ័រ (Warren Weaver) សម្រាប់មន្ទីរពិសោធន៍ បែល ឡែប (Bell Laboratories) គោរពតាមគំនិតគ្រឹះ ការទំនាក់ទំនងគឺជាវិធីមួយ ដែលបញ្ជួននិងទទួលសារ ឬ បញ្ជួនព័ត៌មាន ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែលជាអ្នកទទួល ។
 
==<span style="font-family: khmer os muol light; font-size:100%;color:Green;">គោលដៅក្នុងការប្រាស្រ័យទំនាក់ទំនង</span>==
នៅគ្រប់ទំនាក់ទំនងគ្នាសុទ្ធតែមានគោលដៅច្បាស់លាស់ ។ ការទំនាក់ទំនងណាមួយដែលគ្មានគោលដៅច្បាស់លាស់វាជាការចំណាយពេលនិងចំណាយជីវិតឥតប្រយោជន៍ ។ នៅក្នុងទំនាក់ទំនងជាមួយមនុស្សផ្សេងៗគ្នា មានគោលដៅខុសៗគ្នា ។ ការទំនាក់ទំនងខ្លះមានគោលដៅផ្លាស់ប្តូរគំនិតគ្នាខ្លះមានគោលដៅផ្តល់ព័ត៌មានខ្លះមានគោលដៅបញ្ចុះបញ្ចូលនិងខ្លះទៀតមានគោលដៅវាយប្រហារ ។ ការនិយាយដែលមានគោលដៅខុសៗគ្នាគឺត្រូវប្រើវិធីសាស្រ្តខុសៗគ្នា ។ ការនិយាយនៅក្នុងបរិបទខ្លះមិនចាំបាច់ជំនាញច្រើនទេ តែការនិយាយក្នុងបរិបទខ្លះត្រូវការជំនាញនិងមនោសញ្ចេតនាជ្រាលជ្រៅ ។ ជាទូទៅការនិយាយមានគោលដៅមួយចំនួនដូចខាងក្រោម ៖