សម្បជញ្ញៈ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៖
{{គន្ថធុរៈ}}
==សម្បជញ្ញៈ==
({{lang-en|ភាសា​អង់គ្លេស៖ Clear Comprehension}}, សំស្រ្កឹត៖ សំប្រជ្ញ, សំប្រជ្ញា, សម្ប្រជ្ញ)<br/>
សម្បជញ្ញៈ (Sampajañña) ជា​ពាក្យ​បាលី មាន​ន័យ​ថា សេចក្តី​យល់​ច្បាស់ សេចក្តី​ដឹង​ច្បាស់ ជាប់​ជា​និច្ច​ក្នុង​ការ​យល់​ដឹង អំពី​សេចក្តី​មិន​ទៀង (អនិច្ចំ) មាន​ស្មារតី​រលឹក ឬ​ដឹង​ខ្លួន​ពេញ​លេញ ព្រម​ទាំង​សេចក្តី​ប្រយ័ត្ន សេចក្តី​សង្កេត​ពិនិត្យ សេចក្តី​វិនិច្ឆ័យ​ សេចក្តី​យល់ សេចក្តី​ប្រុង​ប្រៀប​ខ្លួន ។<br/>
សម្បជញ្ញៈ​ ជា​ពាក្យ​បាលី ប្រើ​នៅ​ក្នុង​សូត្រ​ផ្នែក​ថេរវាទ ។ ពាក្យសំស្រ្កឹត សំប្រជ្ញ ឃើញ​មាន​ប្រើ​នៅ​ក្នុង​គម្ពីរ​សំស្រ្កឹត ដែល​ប្រើ​ប្រាស់ (ក្នុង​ការ​បក​ប្រែ) ដោយ​ពួក​គ្រូ​បង្ហាត់​សមាធិ​ផ្សេងៗ ដូច​ជា ព្រះ​គ្រូ​និកាយ​ហ្សេន (និកាយ​ធ្យាន) នាម ធិច (= ព្រះ​តេជគុណ) ញ៉ឹត​ហាញ (Thích Nhất Hạnh) ព្រះ​សង្ឃ​ជាតិ​វៀតណាម ហើយ​និង​ក្នុង​ប្រពៃណី​ប្រទេស​​ទីបេ ។