សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី២៖
 
 
'''សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច'''
== វិបសាយ ==
ជាសាកលវិទ្យាល័យដែលចំណាស់ជាងគេនៅក្នុងគ្រឹះស្ថានឧត្ដមសិក្សានៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៨ ក្នុងទំរង់ជា វិទ្យាស្ថាននីតិសាស្ដ្រ នយោបាយ និងសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០០៣ ស្ថាប័ននេះត្រូវបានប្រកាសជាផ្លូវការជា សាកលវិទ្យាល័យ។
[http://www.rule.edu.kh វិបសាយផ្លូវការ ]
"'ប្រវត្ដិ"'
[[Category:គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា]]
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច គឺជាគ្រឹះស្ថានឧត្ដមសិក្សាដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងដំបូងបង្អស់នៅឆ្នាំ ១៩៤៨ ក្នុងនាមជា វិទ្យាស្ថាននីតិសាស្ដ្រ នយោបាយ និងសេដ្ឋកិច្ច។ ឆ្នាំ ១៩៥៧ គឺជាឆ្នាំមួយសម្រាប់ប្រវត្ដិសាស្ដ្រនៃសាកលវិទ្យាល័យ វិទ្យាស្ថានបានប្រែក្លាយជាមហាវិទ្យាល័យដោយព្រះរាជក្រឹត្យ។ ឆ្នាំ ២០០៣ គឺឆ្នាំដ៏សំខាន់មួយសម្រាប់ប្រវត្ដិសាស្ដ្រសាកលវិទ្យាល័យ។ មហវិទ្យាល័យនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យក្រោមនាមជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ឈ្មោះនៃសាកលវិទ្យាល័យនៅតែភ្ជាប់នូវពាក្យ នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចដដែល ដើម្បីចង្អុលបង្ហាញថាមុខវិជ្ជាទាំងពីរនេះគឺជា មុខវិជ្ជាគោលសម្រាប់កម្មវិធីសិក្សានៃសាកលវិទ្យាល័យ។ ទោះបីជាយ៉ាងណាក៏ដោយ មុខវិជ្ជាដទៃទៀតនៃផ្នែកវិទ្យាសាស្ដ្រសង្គម និងធម្មជាតិ ដូចជា ភាសា និងវិទ្យាសាស្ដ្រកុំទ្យូទ័រកំពុងត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សា។ ថ្មីៗនេះ សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន ៤ ថ្នាក់ក្រោយឧត្ដមសិក្សា ២ និងមជ្ឈមណ្ឌល ១។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅតែរក្សាតំណែងរបស់ខ្លួនជាសាកលវិទ្យាល័យជាតិចំបង និងជាសាកលវិទ្យាល័យឈានមុខគេក្នុងរង្វង់មុខវិជ្ជានីតិសាស្ដ្រ សេដ្ឋកិច្ច និងអប់រំពាណិជ្ជកម្ម។
"'គោលដៅ និងតួនាទី"'
ដោយដឹងថាផ្នែកសាធារណៈ និងផ្នែកឯកជនគឺជាសសរស្ដម្ភក្នុងការទ្រទ្រង់ការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជាំ សាកលវិទ្យាល័យបានពង្រីកគោលដៅរបស់ខ្លួន។ ជាទម្លាប់ គោលដៅតែមួយគត់របស់សាកលវិទ្យាល័យគឺដើម្បីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យសាធារណៈ។ ប៉ុន្ដែបច្ចុប្បន្ន គោលដៅនេះបានពង្រីកវិសាលភាពដោយបញ្ចូលវិស័យឯកជនផងដែរ។ កម្មវិធីបណ្ដុះបណ្ដាលផ្សេងៗនៃផ្នែកគ្រប់គ្រងពាណិជ្ជកម្មត្រូវបានបង្កើតឡើង និងអភិវឌ្ឍ ទទួលស្គាល់យ៉ាងឆាប់រហ័ស។ ពីមួយឆ្នាំទៅមួយឆ្នាំ សាកលវិទ្យាល័យមានមោទនភាពក្នុងការបញ្ជូនបុគ្គលមានសមត្ថភាពជាច្រើនទៅស្ថាប័នទាំងឯកជន និងសាធារណៈ។ និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបច្ចុប្បន្នកំពុងបម្រើការនៅស្ថាប័នរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា ក្រុមហ៊ុនឯកជន និងអង្គការអន្ដរជាតិមួយចំនួន។ ក្រៅពីតួនាទីនៃការផ្គត់ផ្គង់ធនធានមនុស្សសម្រាប់សង្គមកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចបម្រើជាតួនាទីមួយទៀតគឺជាមាគ៌ាពីកម្ពុជាឆ្ពោះទៅពិភពលោក។ តួនាទីនេះត្រូវបានបង្ហាញដោយសហប្រតិបត្ដិការយ៉ាងច្រើនជាមួយស្ថាប័នអន្ដរជាតិ និងសាកលវិទ្យាល័យនានាតាមរយៈការផ្លាស់ប្ដូរនិស្សិត និងសមាជិកដេប៉ាតឹម៉ង់។
បុគ្គលិក និងនិស្សិតនៅសាកលវិទ្យាល័យ
នៅក្នុងឆ្នាំ ២០០៣ មានសិស្សនិស្សិតបរិញ្ញាបត្រចំនួន ៤,៨០២ នាក់ដែលសិក្សាលើ ៤ មហាវិទ្យាល័យ។ ក្នុងចំណោមសិស្សទាំងនោះ មាននិស្សិតនារីចំនួន ១,៤៧៨ នាក់។ ចំណុចពិសេសមួយនៃចំណុចសំខាន់នៃសាកលវិទ្យាល័យ គឺការបង្ហាត់បង្រៀនដែលមានគុណភាពនិងបុគ្គលិករដ្ឋបាល។ បច្ចុប្បន្ននេះ ថ្នាក់ក្រោយឧត្ដមសិក្សាដែលទើបបង្កើតមានសិស្ស ៥០៧ នាក់។ មានសាស្ដ្រាចារ្យធ្វើការពេញម៉ោង ៨៤ នាក់ និងគ្រូបង្រៀនក្រៅម៉ោង ១១២ នាក់និង សាស្ដ្រាចារ្យបរទេសចំនួន ៧០ នាក់ដែលផ្ដល់ការបង្រៀនក្រោមកម្មវិធីផ្លាស់ប្ដូរនិស្សិត។
"'កម្មវិធីសិក្សា"'
ប្រព័ន្ធអប់រំវគ្គសិក្សាត្រូវបានបែងចែកជា ២ ឆមាស និងជា ៨ ឆមាសសម្រាប់ការសិក្សាបរិញ្ញបត្រទាំងមូល ៤ ឆ្នាំ។​ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចផ្ដល់កម្មវិធីសិក្សាជាមួយនឹងការផ្ដោតជាចំបងទៅលើនីតិសាស្ដ្រ សេដ្ឋកិច្ច និងការអប់រំពាណិជ្ជកម្ម។
 
Undergraduate Degree Programs: