ចន ឡុក៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ '''ជីវប្រវត្តិរបស់ ចន ឡុក''' '''John Locke ( ១៦៣២-១៧០៤ នៃ...
 
No edit summary
បន្ទាត់ទី១៖
'''ជីវប្រវត្តិរបស់ ចន ឡុក''' '''John Locke ( ១៦៣២-១៧០៤ នៃគ.ស.​ )''' លោក​'''ចន ឡុក'''ជាទស្សនវិទូ​ និងជាអ្នកទ្រឹស្តីនយោបាយ ជនជាតិអង់គ្លេស ​។​ គាត់កើតនៅ​ថ្ងៃទី​ ២៩​ ខែសីហា​ ១៦៣២ ​នៃគ.ស. នៅក្នុង​​​ភូមិ​ រីងថុណ ​ក្រុង សាំសេត ខាងត្បូងឈៀងខាងលិច នៃ​​ប្រទេសអង់គ្លេស ​។ ​​ហើយបានទទួលមរណកាលនៅថ្ងៃ​ទី​ ២៨ ខែតុលា ​ឆ្នាំ​ ១៧០៤ ​នៃគ.ស​. ក្នុងជន្មាយុ​ ៧២ ឆ្នាំ​ ​ក្នុងក្រុង អេសសេច ​ភាគខាងកើត នៃប្រទេសអង់គ្លេស​ ។ គាត់ក៏ជាស្ថាបនិកទ្រឹស្តីសេរីនិយមម្នាក់ដែរ ។​
 
''ទស្សនៈវិជ្ជារបស់​'''ចន ឡុក'''''
== ទស្សនៈវិជ្ជារបស់''''​''''ចន ឡុក ==
ទស្សននយោបាយរបស់លោក​'''ចន ឡុក'''ដែលធ្វើឲ្យលោកមានកិត្យានុភាពល្បីល្បាញ​ ក្លាយជាអ្នកនយោបាយវិទ្យា គឺស្នាដៃ «អភិប្រាយពីរនៃការដឹកនាំរដ្ឋ​ (Two Treatises of Government)» ​ដែលបានបោះពុម្ពផ្សាយលើកទីមួយ​ នៅក្នុងឆ្នាំ​ ១៦៩០ ។ ​នៅក្នុងស្នាដៃលោក​'''ចន ឡុក'''បានបង្ហាញយ៉ាងច្បាស់​ នូវការកំណត់មូលន័យ ​នៃសេរីនិយម​ ដូចជា «បុគ្គលភាព​» ​ «សង្គម» ​«រដ្ឋ» ​ហើយបានដាក់ «បុគ្គលភាព» ​ឲ្យខ្ពស់ជាង ​​«សង្គម» ​និង «រដ្ឋ» ។​ ​ពោលគឺបានបកស្រាយ អំពីបញ្ហារបស់មនុស្ស​ តាមសភាពធម្មជាតិ​ ការកកើតសង្គម និងការកកើតរដ្ឋ​ ។ ​«អ្វីដែលមាននៅក្នុងគំនិត ​គឺអ្វីដែលធ្លាប់មានក្នុងពិសោធន៍​»​ នេះជាការអះអាងរបស់​'''ចន ឡុក''' ។ ​យោងតាមទស្សនៈបស់លោក​'''ចន ឡុក'''ថា​​ «មនុស្សមានសិទ្ធិ​រស់ ​សេរីភាព​ កម្មសិទ្ធិ​»​ នេះជាលក្ខណៈ ពិសេសរបស់មនុស្ស ដែលមានមកតាំងពីកំណើត​ ។ លោក John Locke មានការចាប់អារម្មណ៍ ទៅលើបញ្ហាកម្មសិទ្ធិជាឯកជន ​​ចាត់ទុកជាច្បាប់ធម្មជាតិរបស់មនុស្ស
លោក​'''ចន ឡុក'''យល់ថា ​«រដ្ឋ ត្រូវមានស្ថានភាព​ជាអ្នកនាំមុខសង្គម​» ​។ រដ្ឋ ជាយន្តការ មានលទ្ធភាព​ និងប្រសិទ្ធិភាព ​ការពារយុត្តិធម៌​ ។ ​ចំណែកការរស់នៅក្នុងធម្មជាតិ​ មានលក្ខណៈខុសពីរដ្ឋ​ ។ ​លោក John Locke បានសរសេរថា ​​«ដោយឈរលើវិចារណញ្ញាណ មនុស្សបានសន្មតគ្នា ដើម្បីអនុវត្តន៍ច្បាប់ ដោយឆ្ពោះទៅរកគោលការណ៍​ នៃកិច្ចព្រមព្រៀងគ្នា ​ដោយរួមជាសង្គម​ (Social Contract) ហើយបង្កើតបានជារដ្ឋ​»​ ។