អភិធម្មបិដក៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary |

បន្ទាត់ទី៤៖
{{PaliCanon}}
==អត្ថន័យរបស់ព្រះអភិធម្មបិដក==
ព្រះអភិធម្មបិដកប្រមូលចងក្រងព្រះពុទ្ធវចនៈក្រុមព្រះអភិធម្ម ពោលគឺ មូលដ្ឋានគ្រិះនៃធម៌ និង សេចក្តីអធិប្បាយដែលជាមូលវិជ្ជា ដែលមិនជាប់ពាក់ព័ន្ធនឹងបុគ្គល ឬ ហេតុការណ៍ផ្សេងៗឡើយ ។ ព្រះគម្ពីរអភិធម្ម ត្រូវបានបែងចែកចេញជា ៧ គម្ពីរ ។ វិធីចងចាំសៀវភៅទាំងនោះ គឺទន្ទេញអក្សរកាត់តំណាងឈ្មោះគម្ពីរ ពោលគឺ '''សំ''' '''វិ''' '''ធា''' '''បុ''' '''ក''' '''យ''' '''ប''' ។

១. '''សង្គណី''' ឬ '''ធម្មសង្គណី''' ប្រមូលខនៃធម៌ជាក្រុុមៗ រួចហើយធ្វើការអធិបាយខនីមួយៗ ។

២. '''វិភង្គ''' ជ្រើសយកកងធម៌សំខាន់ៗធ្វើជាប្រធានរឿង រួចហើយបែងចែកចេញជាសេចក្តីអធិប្បាយចង្អុលបង្ហាញយ៉ាងលំអិត ។

៣. '''ធាតុកថា''' សង្គ្រោះខនៃធម៌ផ្សេងៗចូលទៅក្នុងខន្ធ អាយតនៈ និង ធាតុ ។

៤. '''បុគ្គលបញ្ញតិ''' បញ្ញតិអត្ថន័យរបស់បុគ្គលប្រភេទផ្សេងៗ តាមគុណធម៌ដែលមាននៅក្នុងបុគ្គលម្នាក់ៗ ។

៥. '''កថាវត្ថុ''' ថ្លែង និង វិនិច្ឆ័យទស្សនៈរបស់និកាយផ្សេងៗ នៅសម័យសង្គាយនាលើកទី ៣ ។

៦. '''យមក''' លើកយកមេកងធម៌មកវិនិច្ឆ័យដោយវិធីចោទឆ្លើយ ដោយការតាំងសំណួរជាគូៗ ។

៧. '''បដ្ឋាន''' ឬ '''មហាបករណ''' អធិប្បាយបច្ច័យ ២៤ សំដែងអំពីសម្ព័ន្ធនៃធម៌ទាំងឡាយដោយពិស្តារ ។

==ធម្មសង្គណី==