ត្រៃលក្ខណ៍៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១៖
{{គន្ថធុរៈ}}
Pali: tilakkhaṇa; Sanskrit: trilakṣaṇa. EN:[http://en.wikipedia.org/wiki/Three_marks_of_existence Three marks of existence]
==ត្រៃលក្ខណ៍==

Line ១៨ ⟶ ១៦:

==អនិច្ចំ==

បាតុភូតទាំងអស់ ដែលជារបស់លាយគ្នា (វត្ថុនិងការពិសោធន៍) ជាធម្មជាតិប្រែប្រួល មិននៅនឹង ហើយមិនស្ថិតស្ថេរ ។ អ្វីៗដែលយើងអាចពិសោធន៍ឃើញ ដោយវិញ្ញាណរបស់យើង កើតឡើងដោយ ចំណែករួមគ្នា ហើយវត្តមានរបស់វាអាស្រ័យ លើបច្ច័យខាងក្រៅ ។ អ្វីៗមានការផ្លាស់ប្តូរជានិច្ច ហើយបច្ច័យរបស់វា និងអ្វីៗខ្លួនវាក៏ផ្លាស់ប្តូរ ជានិច្ចដែរ ។ អ្វីៗកើតឡើងជាមាន ហើយសាបសូន្យទៅជាគ្មាន ជាដរាប គ្មានអ្វីនៅគង់វង់ឡើយ ។

ចំណុចសំខាន់ក្នុងទីនេះគឺ បាតុភូតកើតនិងរលត់ ទៅតាមបច្ច័យ (ដ៏ស្មុគស្មាញ) ។ នៅក្នុងព្រះពុទ្ធសាសនាមហាយាន សេចក្តីព្រមព្រៀងមួយបានដាក់ថាៈ គេពិតជាត្រូវចម្រើនសមាធិលើអនិច្ចំ និងធម្មជាតិមិនស្ថិតស្ថេរ នៃទ្រង់ទ្រាយនិងបាតុភូតទាំងឡាយ ប៉ុន្តែគេត្រូវប្រយ័ត្នកុំឲ្យបន្លាយវា ទៅក្នុងវិស័យនៃព្រះនិព្វាន ដែលអនិច្ចំមិនទោរទន់ទៅរកទេ ។ ក្នុងទស្សនៈបែបនេះ ធម្មជាតិពិតទីបំផុត បានរួចផុតអំពីភាពសៅហ្មង នៃគំនិតពីរយ៉ាង ហើយដោយហេតុនេះ គេមិនត្រូវប្រកាន់យកមួយណាទេ (ថាទៀងឬមិនទៀង) ។

លោក Dzongsar Jamyang Khyentse Rinpoche បានប្រកាសថា ក្នុងត្រា៤នៃ[[មហាយាន]] ព្រះនិព្វានត្រូវឃើញជាទស្សនៈ ហួសផុតពីភាពហួសប្រមាណ (Extremes) ។ លោកប្រកាសថែមទៀតថា ក្នុងទស្សនវិជ្ជាឬសាសនាជាច្រើន គោលដៅទីបំផុតគឺ អ្វីដែលគេអាចកាន់យក ហើយរក្សាទុកបាន ។ គឺគោលដៅទីបំផុតតែប៉ុណ្ណោះ ដែលជាអ្វីដែលមានពិត ។ ប៉ុន្តែព្រះនិព្វានមិនមែនជាអ្វី ដែលគេបង្កើតទេ ដូច្នេះវាមិនមែនជាអ្វី ដែលគេអាចកាន់យកនោះឡើយ ។ គេពោលអំពីវាថាជា ហួសផុតពីភាពហួសប្រមាណ ។

យើងគិតតាមរបៀបណាមួយថា យើងអាចទៅកន្លែងណាមួយ ដែលយើងនឹងអាចបាន កៅអីពូកប្រសើរជាង ប្រដាប់ងូតទឹកប្រសើរជាង លូទឹកប្រសើរជាង ស្ថាននិព្វានដែល អ្នកមិនចាំបាច់មាន ប្រដាប់ចុចបញ្ជាពីចម្ងាយ ដែលអ្វីៗមាននៅទីនោះភ្លាម តាមតែចិត្តរបស់អ្នកគិត ។ ប៉ុន្តែដូចខ្ញុំបាននិយាយរួចមកហើយ ថាមិនមែនយើងបន្ថែមអ្វីមួយថ្មី ដែលគ្មាននៅទីនោះពីមុនទេ ។ ព្រះនិព្វានអាចសម្រេចបាន កាលណាអ្នកយកចេញ អ្វីៗទាំងអស់ដែលក្លែងក្លាយ និងធ្វើឲ្យងងឹត ។

==ទុក្ខំ==

ក្នុងព្រះពុទ្ធសាសនា អរិយសច្ច៤បង្រៀនអំពីទុក្ខ ជាមាគ៌ាដំបូងឆ្ពោះទៅរកទិសដៅ នៃព្រះនិព្វាន ។ ក្នុងសំស្ក្រឹតគំរូ ពាក្យ ទុក្ខ ប្រៀបបានទៅនឹងប្រដាប់បង្វិល របស់ស្មូនឆ្នាំង ដែលតែងបញ្ចេញសម្លេង សង្កៀត នៅពេលដែលវាវិល ព្រោះវាវិលមិនស្រួល ។​​ ពាក្យផ្ទុយនឹងទុក្ខៈ គឺសុខៈ ដែលចិត្តទទួលដឹង កាលណាប្រដាប់ស្មូនឆ្នាំង វិលស្រួល ហើយគ្មានបញ្ចេញសម្លេងសោះ ។ ឧទាហរណ៍មួយទៀត ពីប្រទេសចិន គឺរទេះដែលកង់ម្ខាងបាក់បន្តិច ដូច្នេះអ្នកជិះរទេះ តែងរលាក់ខ្លួន កាលណាកង់រទេះវិលដល់ កន្លែងបាក់ម្តងៗ ។ ថ្វីដ្បិតគេប្រែពាក្យទុក្ខៈថា សេចក្តីឈឺចាប់ តាមន័យទស្សនវិជ្ជា ពាក្យនេះប្រៀបបានទៅនឹងការកង្វល់ ការរំខាន ឬការរុកគួន ជាសភាពនៃសេចក្តីជ្រួលច្របល់ ។ យ៉ាងនេះ សេចក្តីឈឺចាប់ជាពាក្យ មិនគ្រប់គ្រាន់ មានបង្កប់ន័យជាការធ្លាក់ទឹកចិត្ត ដែលអាចឲ្យ
យល់ថា ទស្សនៈរបស់ពុទ្ធសាសនិក ជាទុទិដ្ឋិនិយម ។ ប៉ុន្តែព្រះពុទ្ធសាសនា មិនមែនជាទុទិដ្ឋិនិយម ក៏មិនមែនជាសុទិដ្ឋិនិយមដែរ តែជាប្រាកដនិយម ។

ព្រះពុទ្ធមានព្រះបន្ទូល ចំពោះសេចក្តីទុក្ខថាៈ

ម្នាលភិក្ខុទាំងឡាយ! នេះគឺជាទុក្ខអរិយសច្ចៈ -ជាតិជាទុក្ខ, ជរាជាទុក្ខ, ព្យាធិជាទុក្ខ, មរណៈជាទុក្ខ ។ ការជួបនឹងអ្វីៗដែល មិនជាទីប្រាថ្នា ក៏ជាទុក្ខ ការប្រាស់ព្រាត់ពីអ្វី ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ ការមិនបាននូវអ្វី ដែលចង់បាន ក៏ជាទុក្ខ ។ បើពោលឲ្យខ្លី [[បញ្ចក្ខន្ធ|ឧបាទានក្ខន្ធ]]៥ គឺជាទុក្ខ ។ (សំយុត្តនិកាយ៥៦.១១) ។ ទុក្ខអាចសំដៅយកការពិសោធន៍ មិនជាទីសប្បាយផ្សេងៗ ក្នុងកំរិតខ្ពស់ទាប ។ វាអាច
មានតាំងពីការ មិនស្រណុកកាយនិងចិត្ត ដល់សេចក្តីឈឺចាប់ថែមទៀត ។ ព្រះពុទ្ធបានធ្វើពុទ្ធដំណើរស្វែងរកផ្លូវ ដើម្បីបញ្ចប់កុំឲ្យមាន ជរាមរណៈនិងទុក្ខ តទៅទៀត ។ ទុក្ខជាចំណុចសំខាន់ ក្នុងអរិយសច្ច៤ ដែលជាប់ទាក់ទិនជាមួយ នឹងធម្មជាតិនៃទុក្ខក្នុងជីវិតរស់នៅ អ្វីដែលជាហេតុឲ្យកើតទុក្ខ ការរលត់ទៅនៃទុក្ខ និងបច្ចេកទេសធ្វើឲ្យទុក្ខរលត់ ។ ផ្លូវឲ្យទៅដល់ការរំលត់ទុក្ខ គឺ[[អរិយអដ្ឋង្គិកមគ្គ]] (មគ្គ៨ដ៏ប្រសើរ) ។ គម្ពីរដូចជាចុលមលុនក្យោវាទសូត្រ និងអនុរធសូត្រ បានបង្ហាញថា ព្រះពុទ្ធបានបញ្ជាក់ជាញឹកញយថា ព្រះអង្គបង្រៀនតែអំពី សេចក្តីពិតនៃទុក្ខ និងអំពីផ្លូវទៅកាន់ការរំលត់ទុក្ខ ក្នុងគំនិតយកព្រះនិព្វាន ជាទិសដៅ ។ ថ្វីដ្បិតតែអរិយសច្ចៈទី១ដែលថា ជីវិតគឺទុក្ខ ហាក់ដូចជាធម្មតា មនុស្សជាច្រើនមិនងាយនឹងដឹងបានឡើយ ។ [[អានាបានស្សតិ]]សូត្រ និង[[សតិប្បដ្ឋាន]]សូត្រ បានបញ្ជាក់ថា បុគ្គលម្នាក់ៗត្រូវតែ ធ្វើសមាធិ ឲ្យចិត្តបានបរិសុទ្ធ ចាក[[នីវរណធម៌]]៥ ទៅកាន់បញ្ញា ហើយអាចឃើញអ្វីៗ ទៅតាមសភាពពិតរបស់វាសិន មុននឹងពិចារណាលើអរិយសច្ច៤ ដែលចាប់ផ្តើមពីធម្មជាតិ នៃទុក្ខក្នុងការរស់នៅ ។ ចំពោះអ្នកដែលមិនបានឃើញ ការ គ្មានទុក្ខតើមានសភាពដូចម្តេច អ្នកនោះពិបាកនឹងយល់ថា ការរស់នៅគឺជាទុក្ខ ។ រឿង ភាពស្រដៀងគ្នានៃគុហា របស់ទស្សនវិទូជាតិក្រិច ឈ្មោះប្លាតូ Plato អាចជាជំ នួយដ៏ល្អ ក្នុងរឿងយល់ដឹងអំពីទុក្ខនេះ ។ រឿងនេះបានសរសេរ ជាការប្រឌិតអំពីការ សន្ទនារវាងគ្រូរបស់លោកប្លាតូ សូក្រាតេស Socrates និងបងប្រុសរបស់ប្លាតូ គ្លូខន Glaucon នៅខាងដើមនៃសៀវភៅ ទី៧ ។ ក្នុងការសន្ទនានោះ សូក្រាតេស Socrates រាប់រៀបថា មនុស្សមួយក្រុម ដែលគេដាក់ច្រវាក់ជាប់ ទៅនឹងជញ្ជាំងនៃគុហា រស់នៅកន្លែងនេះអស់មួយជីវិត ដោយបែរមុខទៅរកជញ្ជាំង ។ អ្នកទាំងនោះពិនិត្យមើល ស្រមោលលើជញ្ជាំង ដែលចាំងមកអំពីអ្វីៗ ដែលដើរកាត់ពីមុខភ្លើង ខាងក្រោយខ្នងរបស់ពួកគេ ហើយនិយាយអះអាង អំពីរូបរាងស្រមោលទាំងនោះ ។ តាមលោកសូក្រាតេស