អនុស័យ​៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៩៖
សត្តានុសយា អនុស័យ​ ៧ ប្រការ​នោះ​គឺ ៖

១- កាមរាគានុស័យ<bbr>
២- បដិឃានុស័យ<bbr>
៣- មានានុស័យ<bbr>
៤- ទិដ្ឋានុស័យ<bbr>
៥- វិចិកិច្ឆានុស័យ<bbr>
៦- ភវរាគានុស័យ<bbr>
៧- អវិជ្ជានុស័យ ។

ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​បុច្ឆា​ថា '''យស្ស អនុសេតិ១''' បើ​'''កាមរាគានុស័យ''' ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា '''បដិឃានុស័យ''' ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ​ឬ ? ម្យ៉ាង​ទៀត បើ​ប'''ដិឃានុស័យ'''​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា '''កាមរាគានុស័យ​'''ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ​ឬ ? បើ​'''កាមរានុស័យ​'''ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា '''មានានុស័យ''' '''ទិដ្ឋានុស័យ''' '''វិចិកិច្ឆានុស័យ''' '''ភវរាគានុស័យ''' នឹង​'''អវិជ្ជានុស័យ​'''ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ​ឬ ? បើ​'''មានានុស័យ''' '''ទិដ្ឋានុស័យ''' '''វិចិកិច្ឆានុស័យ''' '''ភវរាគានុស័យ''' នឹង​'''អវិជ្ជានុស័យ'''​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា '''កាមរាគានុស័យ​'''ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ​ឬ ឬ​មិន​បនា​ដេក​នៅ​ផង​ទេ ?

ទ្រង់​ត្រាស់​វិសជ្ជនាថា បើ​កាមរាគានុស័យ​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា បដិឃានុស័យ មានានុស័យ ទិដ្ឋានុស័យ វិចិកិច្ឆានុស័យ ភវរាគានុស័យ នឹង​អវិជ្ជានុស័យ ក៏​ដេក​នៅ​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ បើ​កាមរាគានុស័យ​មាន​ក្នុង​សន្ដាន​នៃ​បុគ្គល​ណា អនុស័យ​ ៦ ប្រការ​ទៀត​ក៏​មាន​ក្នុង​សន្ដាន​នៃ​បុគ្គល​នោះ​ដែរ ។

Line ៣៣ ⟶ ៣៤:

មាន​ពាក្យ​បុច្ឆា​ថា កាមរាគានុស័យ​នោះ​តើ​ដូច​ម្ដេច ? អ្វី​ហៅ​ថា កាមរាគ ? អ្វី​ហៅ​ថា អនុស័យ ? កាមរាគានុស័យ​នោះ​តើ​អាស្រ័យ​ហេតុ​ដូច​ម្ដេច ?
មាន​ពាក្យ​វិសជ្ជនាថា '''កាមរាគៈ​'''នោះ​បាន​សេចក្ដី​តម្រេក​ក្នុង​កាម​អនុស័យ​នោះ គឺ​ការ​ដេក​តាម​ឬ​ត្រាំ​នៅ​ក្នុង​ខន្ធ​សន្ដាន​នៃ​សត្វ​រឿយ ៗ ។ កាមរាគ គឺ​សេចក្ដី​ត្រេកអរ​ក្នុង​កាម ២ ប្រការ គឺ​កិលេសកាម និង​ វត្ថុកាម

កិលេស​ឈ្មោះ​ថា​កាម​នោះ ព្រោះ​ហេតុ​ថា​កិលេស​ដែល​សត្វ​គប្បី​ប្រាថ្នា ។ វត្ថុ​ឈ្មោះ​ថា​កាម​នោះ ព្រោះ​ហេតុ​ថា​ជា​របស់​ដែល​សត្វ​គប្បី​ប្រាថ្នា​ដូច​គ្នា ។
សេចក្ដី​ត្រេកអរ​ក្នុង​កាម ២ ប្រការ​នោះ​ឈ្មោះ​ថា អនុស័យ ព្រោះ​ហេតុ​ថា​ដេក​ត្រាំ​នៅ​ឬ​លិច​នៅ​ក្នុង​ខន្ធ​សន្ដាន នៃ​សព្វ​សត្វ​ដេក​នៅ​រឿយនៃ​សព្វ​សត្វ​ដេក​នៅ​រឿយៗ ៗ​ដេក​ត្រាំ​នៅ​ជានិច្ច​ដេក​ត្រាំ​នៅ​ជានិច្ច ក្នុង​ខន្ធ​សន្ដាន​នៃ​សត្វ​ទាំង​ឡាយ វៀរ​លែង​តែ​ព្រះ​អរិយ​បុគ្គល​ដែល​ប្រកប​ដោយ​លោកុត្តរ​ចិត្ត ទើប​មិន​អាច​ដេក​ត្រាំ​នៅ​បាន ។

::'''បដិឃៈ''' = ចិត្ត​ប្រកប​ដោយ​សេចក្ដី​ក្រោធ ។

::'''មានៈ''' = ​សេចក្ដី​ប្រកាន់​ខ្លួន ។

::'''ទិដ្ឋិៈ''' = ​ការ​ដែល​បុគ្គល​យល់​ឃើញ​ខុស នឹង​ប្រកាន់​ខុស​ហើយ​ប្រៀន​ប្រដៅ​ឲ្យ​អ្នក​ដទៃ​យល់​ឃើញ​ខុស​ប្រកាន់​ខុស​តាម​ខ្លួន ។

::'''វិចិកិច្ឆាៈ''' = ​បុគ្គល​មាន​ចិត្ត​គិត​សង្ស័យ មិន​បាន​កំណត់​ឲ្យ​ដាច់​ស្រេច ។

::'''អវិជ្ជា''' = ​ការ​មិន​ដឹង ។

ធម៌​ទាំង​ ៧ នេះ​ឈ្មោះ​ថា អនុស័យ ព្រោះ​ហេតុ​ថា​ដេក​ត្រាំ​នៅ​ជាប់​ជានិច្ច​ក្នុង​ខន្ធ​សន្ដាន​នៃ​សត្វ​ទាំង​ឡាយ លុះ​តែ​បាន​សម្រេច​អរិយ​មគ្គ អរីយផល ទើប​ធម៌​ទាំង​ប្រាំ​ពីរ​នេះ​លែង​ត្រាំ​ក្នុង​សន្ដាន ។
Line ៧៨ ⟶ ៧៩:

'''ការ​ស្រវឹង​ក្នុង​បរិវារ​'''នោះ គឺ​ប្រកាន់​ថា​អាត្មា​អញ​នេះ​មាន​បរិវារ​ច្រើន​រាប់​រយ​ពាន់​នាក់ ឥត​អ្នក​ណា​មាន​បរិវារ​ច្រើន​ស្មើ​នឹង​អញ​ទេ លុះ​ស្រវឹង​យ៉ាង​នេះ​ហើយ ក៏​តាំង​អហង្ការ​មមង្ការ គឺ​ប្រកាន់​ថា​មាន​តែ​អញ​ជា​អ្នក​ប្រសើរ​វិសេស​ជាង​គេ ចំណែក​អ្នក​ប្រាជ្ញ​វិញ បើ​ទុក​ជា​មាន​បរិវារ​ច្រើន​ដល់​ប៉ុន្មាន ក៏​លោក​មិន​ស្រវឹង​ដូច្នេះ​ដែរ ។
'''ការ​ស្រវឹង​ក្នុង​សម្បត្តិ​'''នោះ​គឺ​ស្រវឹង​ដោយ​អំណាច​នៃ​គំនិត​គិត​ឃើញ​ថា អាត្មា​អញ​មាន​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន នឹង​មាន​កាមគុណ​ទាំង​ប្រាំ ជា​ទី​ប្រលោម​លួងលោម​ចិត្ត​ក៏​ច្រើន ស្រី​ស្រិង្គារ​នឹង​វត្ថុ​អ្វី ៗ ក៏​មាន​គ្រប់​មុខ​ឥត​ខ្វះ យល់​ឃើញ​ដូច្នេះ​ហើយ​មិន​បាន​ធ្វើ​ការ​កុសល​ណា​មួយ​ទេ បែរ​ជា​តាំង​ខ្លួន​ក្នុង​អហង្ការ​មមង្ការ​សំគាល់​ថា អាត្មា​អញ​ជា​អ្នក​មាន​សម្បត្តិ​ច្រើន​ជាង​គេ ឥត​អ្នក​ណា​មាន​ស្មើ​ទៅ​វិញ ។ ចំណែក​បណ្ឌិត​វិញ បើ​ទុក​ជា​មាន​សម្បត្តិ​ច្រើន​ដល់​ប៉ុន្មាន ក៏​លោក​មិន​ស្រវឹង​យ៉ាង​នេះ​ដែរ លោក​តែង​បែង​ចែក​ទ្រព្យ​របស់​ខ្លួន​ជា​បួន​ចំណែក គឺ​មួយ​ចំណែក​ទុក​ចំណាយ​ក្នុង​គ្រា​មាន​គ្រោះ​ថ្នាក់​អាសន្ន​អន្តរាយ ពីរ​ចំណែក​សម្រាប់​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​មាន​ពាណិជ្ជកម្ម​ជា​ដើម២ ចំណែក​សម្រាប់​ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​មាន​ពាណិជ្ជកម្ម​ជា​ដើម នឹង​ចិញ្ចឹម​គ្រួសារ​ខ្លួន មួយ​ចំណែក​ទៀត​សម្រាប់​ធ្វើ​បុណ្យ បណ្ឌិត​លោក​បែង​ចែក​ទ្រព្យ​ជា​បួន​ចំណែក​យ៉ាង​នេះ ។

'''ការ​ស្រវឹង​ក្នុង​សរីរៈ​ពណ៌​សណ្ឋាន​'''នោះ គឺ​សំគាល់​ថា អភិរូបោ បាសាទិកោ អាត្មា​អញ​មាន​រូប​រាង​កាយ​ពណ៌​សម្បុរ​ទ្រង់​ទ្រាយ​ល្អ​ឆើត​ឆាយ​សមរម្យ​នាំ​ឲ្យ​អ្នក​ផង​មាន​ចិត្ត​ជ្រះ​ថ្លា​ស្រឡាញ់ អ្នក​ដទៃ​សូម្បី​មាន​រូប​រាង​ល្អ ក៏​មិន​ស្មើ​នឹង​អញ គ្មាន​គេ​សរសើរ​ដូច​អញ​ដែរ ។
Line ៩០ ⟶ ៩១:
'''មានះ​''' ដែល​កើត​មាន​ឡើង​ដោយ​អំណាច​នៃ​សេចក្ដី​ស្រវឹង​នោះ បើ​ពោល​ដោយ​ប្រភេទ​មាន​ច្រើន​យ៉ាង​ណាស់ ។ ប៉ុន្តែ​​សូម​នាំ​មក​សំដែង​ក្នុង​ទី​នេះ​ដោយ​សង្ខេប​ប៉ុណ្ណេះ ។ អ្នក​មាន​បញ្ញា​គប្បី​ជ្រាប​ចុះ​ថា មានះ​​គឺ​ការ​ប្រកាន់​ផ្សេង ៗ ដែល​នឹង​មាន​ទោស​ក្នុង​ជាតិ​នេះ​ឬ​ជាតិ​មុខ ។ តួ​យ៉ាង​ដូច​'''សុប្បពុទ្ធ​សាក្យរាជ''' ​ជា​ព្រះ​បរម​ញាតិ​របស់​​ព្រះ​ពុទ្ធ​អង្គ​, ជា​បិតា​នៃ​ព្រះ​នាង​ពិម្ពា​ និង ​ព្រះ​ទេវទត្ត និង ជា​ព្រះ​បរម​ជេដ្ឋា​របស់​ព្រះ​នាង​សិរិមហា​មាយា ហើយ​ក៏​រាប់​ចូល​ក្នុង​វង្ស​នៃ​សាក្យរាជ ។ ​'''សុប្បពុទ្ធ​សាក្យរាជ'''​ប្រកប​ដោយ​ព្រះ​ទ័យ​រឹង​រូស​ មាន​មានះ ទើប​បាន​ចង​អាឃាត​ព្យាបាទ​នឹង​ព្រះ​បរម​សាស្ដា​ដោយ​ហេតុ​ ២ ប្រការ គឺ​ការ​លះ​បង់​ព្រះ​នាង​ពិម្ពា​ទៅ​បព្វជ្ជា និង ​ការ​​តាំង​នៅ​ក្នុង​ទី​ជា​ពៀរ​នៃ​ព្រះ​ទេវទត្ត ។ ​ដោយ​សារ​តែ​គំនំ​​ចង​ពៀរ​ដូច្នេះ​ ទើប'''សុប្បពុទ្ធ​សាក្យរាជ'''​រាំង​ផ្លូវ​គោចរ​បិណ្ឌបាត​នៃ​​ព្រះ​បរម​ត្រៃ​លោក​នាថ ហើយ​'''សុប្បពុទ្ធ​សាក្យរាជ'''​​ក៏​​បាន​សោយ​ផល​នៃ​កម្ម​ជា​ទិដ្ឋធម្ម​វេទនីយ៍ គឺ​មហា​ប្រឹឋពី​ស្រូប​​ចុះ​ទៅ​កើត​ក្នុង​មហា​អវចី​នរក អាស្រ័យ​ហេតុ​ដែល​ប្រកប​ដោយ'''​មានានុស័យ''' ។

បុគ្គល​ដែល​ប្រកប​ដោយ​'''ទិដ្ឋានុស័យ''' '''វិចិកិច្ឆានុស័យ''' '''ភវរាគានុស័យ''' និង'''​អវិជ្ជានុស័យ''' ក៏​ជា​ហេតុ​នឹង​ឲ្យ​ដល់​នូវ​សេចក្ដី​វិនាស​ក្នុង​ជាតិ​នេះ​ និង ​ជាតិ​មុខ​ដូច​គ្នា ។ ហេតុ​នោះ បាន​ជា​​ព្រះ​បរម​សាស្ដា​ទ្រង់​ត្រាស់​ទេសនា អនុស័យ​ ៧ ប្រការ​បញ្ចូល​ក្នុង​[[យមកបរកណ៍​]]ដោយ​ប្រការ​ដូច្នេះ ។