អនុស័យ​៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
 
បន្ទាត់ទី៤៤៖
ម្យ៉ាង​ទៀត អនុស័យ​ ៧ ប្រការ​មាន​កាមរាគានុស័យ​ជា​ដើម​នេះ​បើ​កើត​មាន​ក្នុង​ចិត្ត​នៃ​បុគ្គល​នៃ​បុគ្គល​ណា​ហើយ តែង​ញ៉ាំង​បុគ្គល​នោះ​ឲ្យ​ប្រព្រឹត្ត​ទុច្ចរិត​ផ្សេង ៗ ដែល​ខ្លួន​មិន​ធ្លាប់​ប្រព្រឹត្ត​ពី​មុន​មក​សោះ ។ ឧទាហរណ៍ ទៅ​ជា​នាំ​ឲ្យ​ហ៊ាន​ប្រព្រឹត្ត ជា​ហេតុ​នឹង​ឲ្យ​បាន​នូវ​សេចក្ដី​វិនាស​ក្នុង​ជាតិ​នេះ​នឹង​ជាតិ​មុខ ។ ហេតុ​ដូច្នោះ អ្នក​មាន​ប្រាជ្ញា​គួរ​តែ​ខំ​កំចាត់​បង់​នូវ​អនុស័យ​ទាំង​ ៧ ​ប្រការ​មាន​កាមរាគានុស័យ​ជា​ដើម​នេះ​ឲ្យ​អស់​ចេញ​ពី​សន្ដាន ។ ដូច​ជា​ការ​លះបង់​នូវ​សេចក្ដី​ត្រេកអរ​ក្នុង​កាម​ ២​ប្រការ លោក​សំដៅ​យក​ភេទ​បព្វជ្ជា​ទើប​លះ​បង់​កាម ២ ​នោះ​បាន ។ នេះ​កំណត់​ជាន់​ខ្ពស់​បំផុត ។ បើ​កំណត់​ជាន់​ទាប​វិញ បុគ្គល​ជា​ឃរាវាស​ក៏​អាច​លះ​បង់​កាម ២ នោះ​បាន​ដែរ គឺ​មិន​ឲ្យ​ត្រេកអរ​ក្នុង​កាម​គុណ​របស់​អ្នក​ដទៃ នឹង​វត្ថុ​របស់​អ្នក​ដទៃ ។ បើ​គ្រាន់​តែ​នឹក​ត្រេកអរ​ក្នុង​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ​ មិន​បញ្ចេញ​អាការ​ខាង​ក្រៅ​ឲ្យ​ឃើញ​ច្បាស់​ក៏​ឥត​ទោស ។ នេះ​ជា​ការ​ដែល​អ្នក​ប្រាជ្ញ​សរសើរ​ថា​ជា​បុគ្គល​សន្ដោស ។
 
===បដិឃានុស័យ===
 
''' បដិឃានុស័យ''' មាន​ន័យ​ថា​ សេចក្ដី​ក្រោធ កើត​មាន​ក្នុង​ចិត្ត​អ្នក​ណា​តែង​ធ្វើ​អ្នក​នោះ​ឲ្យ​បាន​ទុក្ខ​ទោស​ឲ្យ​វិនាស​ច្រើន​ឬ​តិច តាម​កម្លាំង​ក្រោធ​ខ្លាំង​ឬ​តិច ។ អ្នក​ក្រោធ​ខឹង​ មិន​បាន​សេចក្ដី​សុខ ​ឬ​ការ​ចំរើន​ផល​ប្រយោជន៍​អ្វីឡើយ ។
 
===មានានុស័យ===
 
'''មានានុស័យ''' មាន​ន័យ​ថា ការ​ប្រកាន់​ខ្លួន​ប្រាណ បើ​កើត​មាន​ក្នុង​ចិត្ត​អ្នក​ណា​ហើយ តែង​ធ្វើ​អ្នក​នោះ​ឲ្យ​បាន​នូវ​សេចក្ដី​វិនាស​ជា​ច្រើន​ប្រការ ។