ល្វី ឯម៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ល្វី ឯម |
|||
បន្ទាត់ទី១៖
==ប្រវត្តិសម្ដេចព្រះធម្មលិខិត ល្វី ឯម==
សាស្ត្រាចារ្យ ឈឹម
បន្ទាត់ទី៧៖
កាលលោកឧកញ៉ា មាន់ ត្រឡប់ពីធ្វើចៅហ្វាយស្រុក ខេត្តត្បូងឃ្មុំ ផ្លាស់ទៅខេត្តលង្វែក បានបំបួសកុមារ ឯម ដែលមានជន្មាយុ ១៥ ឆ្នាំ ជាសាមណេរ មានសម្ដេចព្រះមហាសង្ឃរាជ ទៀង ជាព្រះឧបជ្ឈាយ៍ ក្នុងវត្តឧណ្ណាលោម ពី ព. ស. ២៤៣៧ ។ សាមណេរ ឯម បានហាត់សូត្រធម៌ ១ ចប់ ភាណវារបាលី ព្រមទាំងរៀនប្រែគម្ពីរបាលី ក្នុងសំណាក់ព្រះតេជព្រះគុណព្រះនាមវិមលធម្ម ថោង បាន ៣ គម្ពីរ, តមក បានរៀបប្រែគម្ពីរបាលី ក្នុងសំណាក់លោកគ្រូអាចារ្យ យ៉ាំង, លោកគ្រូអាចារ្យ រ៉ត, លោកឧកញ៉ា សុធម្មមេធា អ៊ុង និងលោកឧកញ៉ាសទ្ធម្មប្រីជា កង ទៀត រួមទាំងអស់ ៩ គម្ពីរ ។
សាមណេរ ឯម បានបព្វជ្ជាអស់ ៦ វស្សា ដល់ជន្មាយុគ្រប់ ២១ ឆ្នាំ បានសូមឧបសម្បទាជាភិក្ខុ ពី ព. ស. ២៤៤៣ មានសម្ដេចព្រះមហាសង្ឃរាជ ទៀង ជាព្រះឧបជ្ឈាយ៍, ព្រះពុទ្ធវង្ស នន្ទ និងព្រះមង្គលទេពាចារ្យ កុយ ជាឧបសម្បទាចារ្យ នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ, មានលោកឧកញ៉ាមហាមន្ត្រី ប៉ុក
សម្ដេចព្រះមហាសង្ឃរាជ បានតាំងភិក្ខុ ឯម ដែលទើបនឹងបានឧបសម្បទាថ្មី ៗ ឲ្យធ្វើជាអាចារ្យបង្ហាត់សូត្រធម៌ភាណវារបាលី ឲ្យប្រើខ្យល់វែង ខ្លី ទីឃៈ រស្សៈ ត្រឹមត្រូវតាមវិធីភាសាបាលី ដូចគំរូភាសាបាលី ដែលប្រើក្នុងភាសាបាលីជាន់ខ្ពស់សព្វថ្ងៃនេះ ។ ភិក្ខុ ឯម ព្យាយាមបង្ហាត់សូត្រធម៌ ក្នុងវត្តឧណ្ណាលោមផង ក្នុងវត្តកំពង់ឆ្នាំងជាដើមផង អស់វេលាពីរឆ្នាំ ។
ដល់ ព. ស. ២៤៤៥ សម្ដេចព្រះមហាសង្ឃរាជ បាត់ចាត់លោកគ្រូអាចារ្យ ឯម ឲ្យទៅធ្វើចៅអធិការវត្តស៊ីធរ ឃុំស៊ីធរ ស្រុកស្រីស៊ីធរ ខេត្តព្រៃវែង (សព្វថ្ងៃនេះ រួចចូលក្នុងស្រុកខ្សាច់កណ្ដាល) ។ លោកគ្រូចៅអធិការ ឯម បានរៀបចំវត្តស៊ីធរ ដែលជាវត្តចាស់មានទីសេនាសនៈបាក់បែក ឲ្យទៅជាវត្តមួយមានព្រះវិហារដ៏រុងរឿង មានកុដិសាលាធំ ៗ ចំនួន ៣ ខ្នង មានដំណាំឈើធំ ៗ និងផលព្រឹក្ស ខ្នុរ ស្វាយ ដូង ស្លា ដ៏ច្រើនរយដើម ព្រមទាំងបង្រៀនគម្ពីរបាលីដល់ពួកភិក្ខុសាមណេរច្រើនអង្គ អស់វេលា ៩ ឆ្នាំ មានកិត្តិសព្ទល្បីល្បាញខាងការសម្ដែងធម៌ទេសនានិងការបង្ហាត់បង្រៀន ព្រមទាំងការកសាងវត្តអារាម ។
ដល់ ព. ស. ២៤៥៤ ព្រះករុនាព្រះបាទសម្ដេចព្រះស៊ីសិវត្ថិ មុនីវង្ស កាលនៅជាព្រះអង្គម្ចាស់អធិបតី ដែលសាងព្រះរាជដំណាក់ជិតវត្តលង្កា ទ្រង់បានឃើញវត្តលង្កា ដែលឋិតនៅក្នុងទីទំនាបទឹកលិច សល់ត្រឹមតែខឿនព្រះវិហារ ដែលមានតែរោងស្បូវមួយ គ្របព្រះពុទ្ធរូប ១ ព្រះអង្គ, ទ្រង់ក៏មានព្រះរាជវិតក្កអាណិតព្រះពុទ្ធរូប ដែលគេមើលទៅឃើញដូចជាគេបណ្ដែតពោងពាយចោលកណ្ដាលបឹង ស្ងាត់ឈឹង មិនសូវមានបរិស័ទសោះ ទើបទ្រង់ចូលទៅគាល់សម្ដេចព្រះមហាសង្ឃរាជ ទូលស្នើសុំឲ្យសម្ដេចនិមន្តលោកគ្រូចៅអធិការ ឯម ពីវត្តស៊ីធរ មកគង់នៅវត្តលង្កាវិញ ដើម្បីជួយកសាងវត្តនេះ ព្រោះលោកគ្រូចៅអធិការ ខាត់ សុគតទៅហើយ ។ សម្ដេចព្រះមហាសង្ឃរាជ ទ្រង់បង្គាប់លោកគ្រូព្រះមហាវិមលធម្ម ថោង ឲ្យចាត់ការផ្ទេររៀបចំចៅអធិការវត្តទាំងពីរនេះ ។ លោកគ្រូព្រះមហាវិមលធម្ម បានចាត់លោកគ្រូអាចារ្យ ឯម ឲ្យមកធ្វើចៅអធិការវត្តលង្កា ពីព. ស. ២៤៥៤។ លោកគ្រូព្រះអាចារ្យ ឯម ជាចៅអធិការវត្តលង្កា គង់នៅក្នុងសេនាសនៈចាស់មួយ ដែលជាសាលារៀនផង ជាកុដិសម្រាប់ចៅអធិការផង ដែលលោកអ្នកឧកញ៉ាយោមរាជ ម៉ែម សេនាបតីក្រសួងយុត្តិធម៌ រុះរោងល្ខោនរបស់លោកមកកសាងប្រគេន ។ លោកគ្រូចៅអធិការ ឯម ខំខ្វល់ខ្វាយកសាងព្រះវិហារ តាំងពីផ្ដើមរៀបឥដ្ឋសសរ និងជញ្ជាំងឡើងជាដំបូង ដរាបដល់ខឿនកំពែង និងបល្ល័ង្កព្រះពុទ្ធរូបធំ ដែលរំកិលយកពីវត្តលង្កាចាស់ ខាងអាគ្នេយ៍វត្តភ្នំ មកតម្កល់ក្នុងព្រះវិហារវត្តលង្កាសព្វថ្ងៃនេះ ព្រមទាំងបានកសាងកុដិ ១ ខ្នង ពីរជាន់ ដែលរុះចេញបាត់ទៅ ហើយកសាងកុដិថ្មធំសព្វថ្ងៃនេះឡើងវិញ, លោកបានកសាងហោត្រៃមួយខ្នង ដោយឥដ្ឋស៊ីម៉ងត៍ពីរជាន់, សាលាធម្មសភាមួយខ្នង គ្រឿងស៊ីម៉ងត៍ ២ ជាន់ មានរោងជួង ១ ជាន់នៅនោះផង, កំពែងស៊ីម៉ងត៍ ៤៧ ល្វែង ព័ទ្ធវត្តលង្កា ពីចំហៀងខាងជើងនិងខាងកើត ប្រវែង ២៤៧ ម. ៨២ បានកសាងសាលាបាលីរង ១ ខ្នង, សាលាបឋមសិក្សាបំពេញវិជ្ជា ១ ខ្នង គ្រឿងឥដ្ឋស៊ីម៉ងត៍ភ្លោះទន្ទឹមគ្នា ចំខាងក្រោយព្រះវិហារ, បានកសាងកុដិឈើ ១ ខ្នង ខាងលិចកុដិថ្មធំ, បានសាងប្រាង្គ ១ ខាងមុខព្រះវិហារ បញ្ចុះព្រះអដ្ឋិធាតុព្រះសពព្រះមហាវិមលធម្ម ថោង , បានចាក់ដីជម្រៅ ២ ម៉ែត្រ ពេញវត្តលង្កាទាំងមូល ព្រមទាំងបានជួយឧបត្ថម្ភការកសាងកុដិ ពេញបរិវេណវត្តលង្កាចំនួន ៣៦ ខ្នង ។ មិនតែប៉ុណ្ណោះ, លោកបានកសាងសាលាបាលីរង ១ និងកុដិធំ ១ (គ្រឿងឈើ) ចេតិយ ១ នៅវត្តក្រាំងពន្លៃ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បញ្ចុះធាតុលោកឧកញ៉ា ល្វីជោ មាន់ (១) ជាបិតា និងលោកស្រី ប្រាក់ ជាមាតា ។ (១) ឧកញ៉ា ល្វី ជោ ជាងារនៃចៅហ្វាយខេត្តលង្វែក ព្រោះសាលាខេត្តនេះ តាំងនៅក្នុងឃុំល្វី ។ ឃុំល្វី កែជាឃុំបន្ទាយលង្វែក ពីឆ្នាំ ១៩៣៥ តាមពាក្យសុំរបស់លោក ម៉ី អ៊ុំ មេឃុំល្វី និងលោក ទេស
កាលពី ព. ស. ២៤៤៦ លោកគ្រូអាចារ្យ ឯម បានសមណស័ក្តិជាព្រះគ្រូវិមលប្បញ្ញា ។ ដល់មក ព. ស. ២៤៥៧ បានឡើងសមណស័ក្តិជាព្រះញាណបវរវិជ្ជា (រាជាគណៈចត្វា) ។ ដល់ ព. ស. ២៤៥៨ មានព្រះរាជប្រកាស និងអារ៉ែតេរ៉េស៊ីដងត៍ស៊ុបប៉េរីយើរ តាំងជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ដោយការប្រឡងរើសរូបជាប់លេខ គឺជាការប្រឡងរើសរូបសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់លើកដំបូងបំផុត ។
ជំនាន់មុន កាលសាលាបាលីជាន់ខ្ពស់ ពុំទាន់កើតឡើង ការសិក្សាធម៌វិន័យ និងការសិក្សាគម្ពីរបាលីនៃកុលបុត្រអ្នកកម្ពុជរដ្ឋ មានស្ដួចស្ដើងណាស់ ជាហេតុនាំឲ្យការប្រតិបត្តិផ្លូវធម៌វិន័យ ធ្លាក់ចុះក្នុងការវិបត្តិច្រើនអន្លើ ។ តាំងពីសាលាបាលីជាន់ខ្ពស់កើតឡើង មានព្រះសពព្រះមហាវិមល ថោង ជានាយក មានព្រះញាណបវរវិជ្ជា ឯម , ព្រះគ្រូសង្ឃសត្ថា ជួន
ដោយហេតុអធិករណ៍នេះ បានជាព្រះតេជព្រះគុណ ព្រះញាណបវរវិជ្ជា ល្វី ឯម ខំកសាងធម្មអាវុធ គឺសៀវភៅធម៌វិន័យផ្សេង ៗ (ដូចនឹងមានរាយឈ្មោះសៀវភៅ តទៅខាងមុខ) សរសេរបោះពុម្ពចែកជាធម្មទាន ដើម្បីជាគ្រឿងបំភ្លឺសតិបញ្ញា នៃពុទ្ធសាសនិកជន ជាគ្រឿងរម្ងាប់អធិករណ៍នោះ ។ ប៉ុណ្ណោះហើយ ក៏នៅតែពុំទាន់ស្ងប់, បានជាវេលាមួយ លោកសន្ទនាជាមួយនឹងអ្នកអម្ចាស់ នរោត្តម
លុះមកដល់ ព. ស. ២៤៧២ ព្រះតេជព្រះគុណព្រះញាណបវរវិជ្ជា ល្វី ឯម បានឡើងឋានៈជាចាងហ្វាងសាលាបាលីជាន់ខ្ពស់, ដល់ ព. ស. ២៤៧៥ បានឡើងសមណស័ក្តិជាព្រះ សីរីសម្មតិវង្ស, កាលដែលព្រះករុណា ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់បានរាជាភោសេកហើយ, ព្រះតេជព្រះគុណព្រះ សិរីសម្មតិវង្ស ល្វី ឯម បានថ្វាយព្រះពរទូលស្នើ អំពីការប្រែ និងការបោះពុម្ពព្រះត្រៃបិដកនោះទៀត ។ ព្រះករុណាព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស និងរាជការអាណាព្យាបាលបារាំងសែស ក្រោយដែលកុង្សីយ៍សេនាបតីជំនុំព្រមហើយ ព្រះអង្គក៏ទ្រ់ប្រោសព្រះរាជទានព្រះរាជានុញ្ញាតឲ្យបង្កើតក្រសួងពុទ្ធសាសនបណ្ឌិត្យ, ក្រុមជំនុំព្រះត្រៃបិដក ព្រមទាំងតែងតាំងព្រះតេជព្រះគុណព្រះ សិរីសម្មតិវង្ស ល្វី ឯម ជាអធិបតីក្រុមជំនុំព្រះត្រៃបិដកផង ។ ការកសាងព្រះត្រៃបិដក ក៏បានលូតលាស់មកជាលំដាប់ ។ ការសិក្សាធម្មវិន័យ ក្នុងសាលាបាលីជាន់ខ្ពស់ និងសាលាបាលីក្នុងវត្តលង្កា ក៏ចម្រើនដោយក្រៃលែង ដរាបតែព្រះថេរានុត្ថេរៈ ខេត្តក្រៅ មានខេត្តបាត់ដំបង និងកំពង់ឆ្នាំងជាដើម បានបើកសាលារៀនបាលី និងធម្មវិន័យ យកតម្រាប់តាមវត្តលង្កាជាច្រើនវត្ត ។
|