គ្រោងឆ្អឹងមនុស្ស៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១៖
[[ឯកសារ:Skeleton2.jpg|150px|right|thumb|រូបគ្រោងឆ្អឹងមនុស្ស​(ប្រើក្នុងសៀវភៅជីវវិទ្យា)]]
 
គ្រោងឆ្អឹងកើតចេញប្រជុំឆ្អឹងដ៏ច្រើន ដែលមានចំនួន២០៦ រៀបតាមលំដាប់លំដោយ ហើយភ្ជាប់គ្នាដោយសារសរសៃ ចំណង។
គ្រោង​ឆ្អឹង​មនុស្ស​ (human skeleton) គឺ​ជា​គ្រោងរាង​ផ្នែក​ខាង​ក្នុង​នៃ​រាងកាយ ។ ទារក​ទើប​កើត​ភ្លា​ម​​មាន​ឆ្អឹង​ទាំង​អស់ ២៧០ បំណែក (១) (២) (៣) ហើយ​ចំនួន​នេះ​ចាប់​ផ្តើម​ថយ​ចុះ​ទៅ​នៅ​ត្រឹម​តែ ២០៦ បំណែក​ប៉ុណ្ណោះ​ពេល​មនុស្ស​ធំធាត់​ចូល​​ដល់​ពេញវ័យ ព្រោះ​ថា​ ឆ្អឹង​មួយ​ចំនួន​បាន​រំលាយ​ខ្លួន​បញ្ចូល​គ្នា​ទៅ​ជា​បំណែក​មួយ ។ ម៉ាស់​ឆ្អឹង​ទាំង​អស់​នៃ​គ្រោង​ឆ្អឹង​​កើន​ឡើង​ដល់​ចំណុច​កំពូល​នៅ​ពេល​មនុស្ស​ឈាន​ចូល​អាយុ ៣០ ឆ្នាំ ។ គ្រោង​ឆ្អឹង​មនុស្ស​អាច​បែងចែក​ជា​ គ្រោង​ឆ្អឹង​អ័ក្ស​ (សន្លាក់) (axial skeleton) និង គ្រោង​ឆ្អឹង​សន្ធាន (តភ្ជាប់) (appendicular skeleton) ។ គ្រោង​ឆ្អឹង​សន្លាក់​ផ្សំ​ឡើង​ដោយ​ ឆ្អឹង​កង​ខ្នង (vertebral column) ឆ្អឹង​ជំនីរ (rib cage) និង ឆ្អឹង​លលាដ៍​ក្បាល (skull) ។ ចំណែក​ឯ​គ្រោង​ឆ្អឹង​តភ្ជាប់​វិញ ដែល​​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​គ្រោង​ឆ្អឹង​សន្លាក់ ផ្សំ​ឡើង​​ដោយ​ឆ្អឹង​សន្ទះ​ទ្រូង​ (pectoral girdles) ឆ្អឹង​ត្រគាក (pelvic girdle) ព្រម​ទាំង​ ឆ្អឹង​​ដៃ​ (upper limbs) និង​ឆ្អឹង​ជើង (lower limbs) ។
 
គ្រោង​ឆ្អឹង​មនុស្ស​ដើរ​តួ​សំខាន់​នៅ​ក្នុង​មុខងារ ៦ យ៉ាង​នៃ​ខ្លួន​ប្រាណ ពោល​គឺ ១) មុខ​ងារ​ទ្រទ្រង់ (support)​, ២) មុខ​ងារ​ធ្វើ​ចលនា (movement), ៣) មុខ​ងារ​ការពារ (protection), ៤) មុខ​ងារ​បង្កើត​គ្រាប់​ឈាម (production of blood cells), ៥) មុខ​ងារ​រក្សា​ទុក​អ៊ីយ៉ុង​ផ្សេងៗ (storage of ions) និង ៦) មុខ​ងារ​​ត្រួតត្រា​ក្រពេញ​អង់ដូគ្រីន (endocrine regulation) ។
 
គ្រោង​ឆ្អឹង​មនុស្ស​គ្មាន​រូបសណ្ឋាន​ទ្វេភាព (រូបរាង​ពីរ​ខុស​គ្នា) រវាង​ភេទ​​ទាំង​ពីរ (sexually dimorphic) ​​​ដូច​ជា​គ្រោង​ឆ្អឹង​របស់​​ពួក​សត្វ​អំបូរ​ពានរ (ស្វា) (primate species) ជាច្រើន​យ៉ាង​នោះ​ទេ ប៉ុន្តែ​គ្រោង​ឆ្អឹង​​មនុស្ស​មាន​ភាព​ខុស​គ្នា​បន្តិចបន្តួច​ស្ទើរ​មើល​មិន​យល់ នៃ​រូប​សណ្ឋាន​របស់​​​ភេទ​ទាំង​ពីរ ឧទាហរណ៍​ឆ្អឹង​ក្បាល (skull) គ្រោង​ឆ្អឹង​ធ្មេញ (dentition) ឆ្អឹង​វែង (long bones) និង ឆ្អឹង​ត្រគាក (pelves) ។ ជា​ទូទៅ​ ធាតុ​ទាំង​ឡាយ​នៃ​គ្រោង​ឆ្អឹង​របស់​សត្វ​ញី​​ ភាគ​ច្រើន​ជា​ឆ្អឹង​តូច​ជាង​និង​មិន​រឹង​មាំ​ដូច​ឆ្អឹង​របស់​សត្វ​ឈ្មោល​នៅ​ក្នុង​​ក្រុម​សត្វ​ដែល​មាន​អំបូរ​តែ​មួយ​នោះ​ទេ ។ ឆ្អឹង​ត្រគាក​​នៃ​គ្រោង​ឆ្អឹង​​​សត្វ​ញី​ ក៏​ខុស​គ្នា​ពី​ឆ្អឹង​ត្រគាក​នៃ​គ្រោង​ឆ្អឹង​សត្វ​ឈ្មោល​ដែរ ដើម្បី​សម្រួល​ដល់​ការ​បង្កើត​កូន​ចេញ​មក​ក្រៅ (child birth) ។
 
== រូបផ្គុំទូទៅនៃឆ្អឹង ==
 
មានបីចំណែក គឺឆ្អឹងក្បាល ឆ្អឹងដងខ្លួន និងឆ្អឹងអវយវៈ ៖
 
=== ឆ្អឹងក្បាល ===
 
ឆ្អឹងក្បាលមានពីរ៖
 
* ឆ្អឹងលលាដ៍ មាន ឆ្អឹងថ្ងាស ឆ្អឹងចំហៀង ឆ្អឹងលលា ឆ្អឹងពយ
* ឆ្អឹងមុខ មាន ឆ្អឹងប្រឡង់ភ្នែក ឆ្អឹងច្រមុះ (ខ្ទង់ច្រមុះ) ឆ្អឹងថ្ពាល់ ឆ្អឹងថ្គាមលើ និងថ្គាមក្រោម។
 
=== ឆ្អឹងដងខ្លួន ===
 
មានបីគឺ ឆ្អឹងខ្នង ឆ្អឹង ជំនីរ និងឆ្អឹងទ្រូង៖
 
==== ឆ្អឹងខ្នង ====
 
ឆ្អឹងខ្នងមានឆ្អឹងកងចំនួន ៣១ កង ចែកជា៖<ref name="spinalcord">[http://emedicine.medscape.com/article/1148570-overview Topographic and Functional Anatomy of the Spinal Cord] </ref>
 
* ឆ្អឹងកងក ចំនួន៨
* ឆ្អឹងកងឧរា (ឆ្អឹងកងខ្នង) ចំនួន ១២
Line ១៩ ⟶ ៣៣:
 
==== ឆ្អឹងជំនីរ ====
 
ឆ្អឹងជំនីរមាន១២គូចែកជា៖
 
* ឆ្អឹងជំនីរជុំ ៧គូ
* ឆ្អឹងជំនីរស្ទើរ ៣គូ
Line ២៥ ⟶ ៤១:
 
==== ឆ្អឹងទ្រូង ====
 
ឆ្អឹងទ្រូងមានតែមួយគត់ ហើយមានលក្ខណៈស្ពោត។
 
=== ឆ្អឹងអវយវៈ ===
 
ឆ្អឹងអវយវៈមានពីរប្រភេទ គឺ ឆ្អឹងអវយវៈក្រោម និងឆ្អឹងអវយវៈលើ ៖
 
==== ឆ្អឹងអវយវៈក្រោម ====
 
ឆ្អឹងអវយវៈក្រោមមានពីរគឺ៖
 
* ឆ្អឹងអវយវៈប្រាកដ មាន ឆ្អឹងភ្លៅ ឆ្អឹងអង្គញ់ ឆ្អឹងកំភួនជើង និងឆ្អឹងប្រអប់ជើង
* ឆ្អឹងអវយវៈមិនប្រាកដ គឺ ឆ្អឹងត្រគាក សម្រាប់ភ្ជាប់ ជើងមកដងខ្លួន និង ទ្រអាការៈក្នុង។
 
==== ឆ្អឹងអវយវៈលើ====
 
ឆ្អឹងអវយវៈលើមានពីរដូចគ្នាដែរ គឺ៖
 
* ឆ្អឹងអវយវៈប្រាកដ មាន ឆ្អឹងដើមដៃ ឆ្អឹងកំភួនដៃ និងឆ្អឹងប្រអប់ដៃ
* ឆ្អឹងអវយវៈមិនប្រាកដ មាន ឆ្អឹងក្រវ៉ាត់ស្មាមានឆ្អឹងដងកាំបិតមួយគូ ឆ្អឹងស្លាបប្រចៀវមួយគូ សម្រាប់ភ្ជាប់អវយវៈប្រាកដមកដងខ្លួន។
 
== នាទីគ្រោងឆ្អឹង ==
 
គ្រោងឆ្អឹងមាននាទីប្រាំយ៉ាងគឺ៖
 
* ទ្រទ្រង់រាងកាយ
* ការពាររាងកាយ
Line ៤៤ ⟶ ៧១:
* ផ្ទុក[[សារធាតុខនិជ]]
* ផលិត[[គោលិកាឈាម]]។
 
== ផ្នែកផ្សេងៗនៃឆ្អឹងកង ==
 
ផ្នែកផ្សេងៗនៃ ឆ្អឹងកងមាន៖
 
* តួឆ្អឹង
* ប្រហោងឆ្អឹង
Line ៥១ ⟶ ៨១:
* ពកសន្លាក់
* ពកឆ្អឹងកង។
 
ទ្រនាប់ឆ្អឹង ជាឆ្អឹងខ្ចីសម្រាប់ការពារការសង្កត់ទម្ងន់ ប៉ះទង្គិចពេលរត់ ឬ លោត។
 
== ការសិក្សាលើទម្រង់ឆ្អឹងវែង និងជាលិកាឆ្អឹង ==
 
=== ការសិក្សាដោយប្រើភ្នែកទទេ ===
 
ការសិក្សាដោយប្រើភ្នែកទទេទៅលើឆ្អឹងវែងឃើញថា ឆ្អឹងវែងមាន៖
 
* ក្បាលឆ្អឹង
* សម្បកឆ្អឹង
Line ៦០ ⟶ ៩៥:
* ឆ្អឹងស្ពោត ផ្ទុក[[ខួរក្រហម]]
* ប្រហោងឆ្អឹង ផ្ទុក[[ខួរលឿង]]។
 
ចំណាំ៖
* ខួរលឿង ផលិត[[គោលិកាឈាម]]ពេលបាត់បង់ឈាមច្រើន។
* ខួរក្រហាម ផលិត[[គោលិកាឈាម]]មុនពេលមនុស្សពេញវ័យ។
 
=== ការសិក្សាដោយប្រើ[[អតិសុខុមទស្សន៍]] ===
 
ការសិក្សាដោយប្រើ[[អតិសុខុមទស្សន៍]]ទៅលើជាលិកាឆ្អឹងឃើញមាន៖
* សម្បកឆ្អឹង
Line ៧២ ⟶ ១១០:
 
== សន្លាក់ ==
 
សន្លាក់គឺជាកន្លែងដែល ក្បាលឆ្អឹងពីរ ឬច្រើននៅប្រឈមមុខគ្នា ភាគច្រើនឲ្យឆ្អឹងកម្រើកបាន។
[[មនុស្ស]]មានសន្លាក់ចំនួនបី គឺ៖
 
* សន្លាក់អឌ្ឍចល័ត ជាសន្លាក់ឲ្យឆ្អឹងកម្រើកបានតែមានព្រំដែន
* សន្លាក់ចល័ត ជាសន្លាក់ឲ្យឆ្អឹងកម្រើកបានទូលំទូលាយ
* សន្លាក់អចល័ត ជាសន្លាក់ដែលមិនឲ្យឆ្អឹងកម្រើកបាន។
 
== ការលូតលាស់របស់ឆ្អឹង ==
 
* នៅអាយុ៧ខែនៅក្នុងផ្ទៃ ឆ្អឹងទាំងអស់នៅជាឆ្អឹងខ្ចី
* ក្រោយកំណើត កោសិកាឆ្អឹងខ្ចី ចាប់ផ្តើមរឹងដោយ[[សារធាតុខនិជ]] ហើយក្លាយជាឆ្អឹង
* ឆ្អឹងលូតលាស់នៅផ្នែកក្បាលឆ្អឹង
* ឆ្អឹងឈប់លូតលាស់នៅពេលមនុស្សមានអាយុ២៥ឆ្នាំ។
 
== តំហែរក្សាឆ្អឹង ==
 
ដើម្បីឲ្យឆ្អឹងរឹងមាំ លូតលាស់ល្អ មិនពុក និងមិនងាយបាក់ យើងត្រូវ៖
 
* ហាត់ប្រាណជាប្រចាំ
* បរិភោគអាហារសម្បូរពួក[[សារធាតុខនិជ]] និង[[វីតាមីន|ជីវជាតិ]]​ (ពិសេសវីតាមីន D)៕
 
== ឯកសារ​យោង ==
 
<references />
# Miller, Larry (2007-12-09). "We're Born With 300 Bones. As Adults We Have 206". Ground Report.
# "How many bones does the human body contain?". Ask.yahoo.com. 2001-08-08. Retrieved 2010-03-04.
# Exploring our human bodies. San Diego Supercomputer Center Education
# Fernández, KS; de Alarcón, PA (Dec 2013). "Development of the hematopoietic system and disorders of hematopoiesis that present during infancy and early childhood.". Pediatric clinics of North America 60 (6): 1273–89. PMID 24237971.
# Lee, Na Kyung; Sowa, Hideaki; Hinoi, Eiichi; Ferron, Mathieu; Ahn, Jong Deok; Confavreux, Cyrille; Dacquin, Romain; Mee, Patrick J.; McKee, Marc D.; Jung, Dae Young; Zhang, Zhiyou; Kim, Jason K.; Mauvais-Jarvis, Franck; Ducy, Patricia; Karsenty, Gerard (2007). "Endocrine Regulation of Energy Metabolism by the Skeleton". Cell 130 (3): 456–69. doi:10.1016/j.cell.2007.05.047. PMC 2013746. PMID 17693256.
# Buikstra, J.E.; D.H. Ubelaker (1994). Standards for data collection from human skeletal remains. Arkansas Archaeological Survey. p. 208.
# Phenice, T. W. (1969). "A newly developed visual method of sexing the os pubis". American Journal of Physical Anthropology 30 (2): 297–301. doi:10.1002/ajpa.1330300214. PMID 5772048.
# Assessment of fracture risk and its application to screening for postmenopausal osteoporosis. Report of a WHO Study Group. Technical Report Series 843. World Health Organization. 1994. ISBN 92-4-120843-0. PMID 7941614.[page needed]
 
[[ចំណាត់ថ្នាក់ក្រុម:ជីវវិទ្យា]]