នយោបាយ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី២៤៖
 
ជារួមមកនៅក្នុងសង្គមជាតិមួយ រឿងនយោបាយគឺជារឿងដែលសំខាន់បំផុត មិនអាចខ្វះបាននោះទេ ពីព្រោះរឿងនយោបាយ ជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋ ហើយនយោបាយជះឥទ្ធិពលដល់ ជីវភាពរស់នៅ និងអាយុជីវិតពលរដ្ឋប្រចាំថ្ងៃ និងវាសនាអនាគតប្រទេសជាតិ។ គ្មានសង្គមណាមួយរីកចំរើនបានឡើយ បើប្រជាពលរដ្ធដែលជាម្ចាស់ប្រទេសមិនព្រមគិតគូរសង្គមរបស់ពួកគេនោះ។ ហើយនៅក្នុងសង្គមមួយដែលរីកចំរើន ធនធាននៅក្នុងសង្គមមួយនោះគឺភាគច្រើនសុទ្ធសឹងតែជាមនុស្សដែលចូលចិត្តតាមដានស្តាប់ ចូលចិត្តអាន ចូលចិត្តសង្កេតនិងយល់ដឹង អំពីបញ្ហាប្រទេស ហើយព្រមទាំងចូលរួមបំពេញកាតព្វកិច្ចរបស់ពួកគេដែលជាប្រជាពលរដ្ធនៅក្នុងសង្គមនោះ។ តួយ៉ាងប្រសិនបើប្រទេសជាតិមួយ មានបញ្ហាជាប់គាំងនយោបាយ មិនអាចដោះស្រាយចេញគេកុំបាច់និយាយដល់ការអភិវឌ្ឍធ្វើអ្វី។ ពីព្រោះថា បើនយោបាយជាប់គាំង ជាតិច្របូកច្របល់ អ្នកវិនិយោគក្នុង និងក្រៅប្រទេស ឈប់មករកស៊ី ពលរដ្ឋអត់មានការងារធ្វើ បាតុកម្មមានជាហូរហែ វិបត្តិសេដ្ឋកិច្ចនឹងកើតឡើង ជាតិនឹងត្រូវមហន្តរាយជាក់ជាមិនខាន។ ហើយម៉្យាងទៀតទៅនោះ កាលណាប្រជាពលរដ្ឋនៃសង្គមជាតិមួយ មិនរវល់ខ្វល់ទៅគិតគូររឿងនយោបាយ វាជាកត្តាល្អមួយនៃអ្នកនយោបាយ មានឱកាសបង្កើតជាបណ្តាញខ្សែរយៈ គ្រួសារ បក្សពួកក្នុងគ្រប់ស្ថាប័នរដ្ឋពង្រឹងអំណាចរហូតដល់បង្កើតជា របបផ្តាច់ការ បក្សពួកក្រុមគ្រួសារនិយម បំផ្លាញដល់ផលប្រយោជន៍ជាតិ និងប្រជាជន។ លើសពីនេះ អាចមានជាការបង្កើតក្រុមអង្គរក្សដោយខ្លួនឯង ស្មើនឹងការបង្កើតក្រុមប្រដាប់អាវុធមួយអាចជាលទ្ធភាពយកទៅ បំរើមហិច្ឆិតាអ្នកគ្រប់គ្រង ធ្វើការគៀបសង្កត់ ឬគំរាមកំហែងដល់ប្រជាពលរដ្ឋ ដើម្បីរក្សា និងបន្តក្រាញក្នុងអំណាចរបស់ខ្លួន និងមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ កងកំលាំងប្រដាប់អាវុធ ជាឧបករណ៍សម្រាប់ការពារអំណាចរបស់ខ្លួន។ ហើយជាងនេះទៅទៀតនោះ ការដឹកនាំអាចឈានទៅភាពផ្តាច់ការ មានការប្រមូលផ្តុំអំណាចទៀតផង។ ហើយកាលណាប្រទេសមួយវាអំណចប្រមូលផ្តុំហើយនោះ គឺធ្វើអោយច្បាប់ធូររលុង ប្រទេសគ្មាននីតិរដ្ឋពិតប្រាកដ ហើយនៅពេលដែលប្រទេសមួយមានការអនុវត្តន៍ច្បាប់គ្មានប្រសិទ្ធិភាព ប្រទេសមួយនោះតែងបង្កើតបានតែភាពអនាធិបតេយ្យ ឥតសណ្នាប់ធ្នាប់ពាសពេញប្រទេស កើតមានបញ្ហារាប់មិនអស់ដូចជា ជនអន្តោប្រវេសន៍ខុសច្បាប់ ការរំលោភយកដីធ្លី ការបំពុលបរិស្ថាន ការបំផ្លិចបំផ្លាញព្រៃឈើ ការរំលោភបំពានសិទ្ធិមនុស្ស សង្គមអយុត្តិធម៌ អសីលធម៌ អាត្មានិយម អំពើពុករលួយ បញ្ហាសេដ្ឋកិច្ច ភាពគ្មានការងារធ្វើ ប្រេងសាំង ទំនិញឡើងថ្លៃ គ្មានការប្រកួតប្រជែងគុណភាពផលិតផល បញ្ហានយោបាយ និងបញ្ហាសាសនា ជាដើម។ ដោយឡែកច្បាប់សម្រាប់ពួកអ្នកធំ អ្នកកាន់អំណាច មានតម្លៃត្រឹមតែសីលធម៌ប៉ុណ្ណោះ រឿងគេមិនធ្វើ ឬមិនគោរព វាអាស្រ័យទៅលើឆន្ទៈរបស់គេ។ អំណាចប្រមូលផ្តុំ អ្នកដឹកនាំអាចលូកដៃចូលគ្រប់ស្ថាប័នទាំងអស់ ទោះជាតុលាការ និង អំណាចនិតិបញ្ញត្តិ ក៍គេអាចធ្វើបានដែរ។ អ្នកដែលរស់ស្រួលនៅក្នុងសង្គមអំណាចប្រមូលផ្តុំមានតែ អ្នកមានអំណាច មានលុយ មានបក្ខពួក ខ្សែ ខ្នង។ ជាលទ្ធផល អ្នកដែលរងគ្រោះ រងទុក្ខវេទនានោះគឺ គ្មានអ្នកណាក្រៅពី ប្រជាពលរដ្ឋ ដែលជាអ្នកខ្សោយ គ្មានលុយ គ្មានអំណាច គ្មានខ្សែ។ ជាពិសេសនោះ គឺអំណាចទាំងអស់ក្នុងការចាត់ចែងកិច្ចការប្រទេសនោះ ស្ថិតទៅលើកណ្តាប់ដៃរបស់បុគ្គលតែម្នាក់ ឬបុគ្គលតែមួយក្រុមតូច។ ហើយរដ្ឋដែលដឹកនាំដោយប្រមូលផ្តុំអំណាចទៅលើមនុស្សតែម្នាក់ ឬមនុស្សមួយក្រុម នោះ មានសភាពលក្ខណៈបែបបក្ខពួកនិយម គ្រួសារនិយម ពោលគឺ បុគ្គលម្នាក់ ឬមួយក្រុមជាអ្នកសម្រេចកិច្ចការគ្រប់ជាន់ថ្នាក់របស់ប្រទេសជាតិ។ រាល់កាសម្រេចត្រូវធ្វើទៅតាមការចង់បានរបស់ថ្នាក់លើ និងបម្រើផលប្រយោជន៍ថ្នាក់លើទាំងអស់។ ចំពោះការអនុវត្តន៍ការងារវិញ គ្មានប្រសិទ្ធិភាព ដោយសារ មន្រ្តីរាជការនៅថ្នាក់ក្រោមជាតិរុញការទទួលខុសត្រូវទៅអោយមន្រ្តីនៅថ្នាក់លើជាបន្តបន្ទាប់ ពោលគឺ ឃុំរុញទៅស្រុក ស្រុករុញទៅខេត្ត និងខេត្តរុញទៅថា្នក់ជាតិដើម្បីបង្ហាញប្រជាពលរដ្ឋថា ខ្លួនមិនមែនជាអ្នកមានកំហុសនោះទេ។ ជាលទ្ធផលគឺ ការអនុវត្តន៍ទម្រង់នៃការដឹកនាំរដ្ឋមួយដែលប្រមូលផ្តុំអំណាច វាងាយណាស់ឈានទៅរករបបផ្តាច់ការ ហើយប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ដែលអាចនឹង បាត់បង់ទឹកដី រឺធ្វើឲ្យខ្ទេចខ្ទីជាតិដោយមិនចាំបាច់មានបរទេសណាមកឈ្លានពាននោះទេ។ ហើយបើជនជាតិសាសន៍នៃប្រទេសណាមួយ ដែលមិនសូវខ្វាយខ្វល់គិតគូររឿងនយោបាយ មិនសូវចូលចិត្តស្តាប់ មិនសូវចូលចិត្តអាន មិនសូវចូលចិត្តសង្តេត មិនសូវចូលចិត្តតាមដាន មិនសូវចូលចិត្តចូលរួមគិតគូរនិងធ្វើអំពើល្អ ហើយគិតតែពីជឿ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មានភាពអសកម្ម ភាពអាត្មានិយម ការរស់នៅសំងំនៅស្ងៀមយកតែរួចខ្លួន គឺជាជោគជ័យដ៍មហាសាលរបស់មនុស្សអាក្រក់ និងជាឪកាសដ៍ល្អនៃការឈ្លានពានរបស់បរទេសជិតខាង។ ស្របគ្នា នឹង គតិមួយលើកឡើងថា ប្រទេសជាតិមួយអាចនឹងរលាយបាន បើជនជាតិនៃប្រទេសនោះមិននាំគ្នាខ្វាយខ្វល់គិតគូររឿងនយោបាយ។ ម៉្លោះហើយពលរដ្ឋម្នាក់ៗ ត្រូវតែចូលរួមក្នុងសកម្មភាពនយោបាយ៕
 
==ការអោយនិយមន័យពាក្យ នយោបាយ==
 
នរយោបាយគឺជាសិល្បះ ឬយុទ្ធសាស្រ្តដើម្បីទៅដល់គោលដៅ។
*នរយោបាយមិនមែនជាមុខរបរកស៊ី
*នរយោបាយមិនមែនជាការសន្យា
*នរយោបាយមិនមែនចេះតែនិយាយអោយរួចពីមាត់
*នរយោបាយមិនមែនជារឿងចូលចិត្តឬមិនចូលចិត្តទេ តែវាជាកាត្វកិច្ចរបស់ពលរដ្ឋដែលរស់នៅក្នុងប្រទេសនោះ
*នរយោបាយមិនមែនជាការបោកប្រាស់ឡើយ
*នរយោបាយមិនមែនជាកន្លែងដើម្បីរកលាបសក្ការះផ្សេងៗឡើយ តែជាកន្លែងជួយជាតិយ៉ាងពិតប្រាកដ
*នរយោបាយមិនមែនទាល់តែឈ្នះឡើយ តែជាអ្វីដែលអាចអោយប្រសើរជាងមុនបំផុត
*នរយោបាយមិនមែនជារឿងរបស់អ្នកដឹកនាំទេ
*នរយោបាយគឺជារឿងរបស់ពលរដ្ឋទាំងអស់គ្រប់វណ្ណះ
*នរយោបាយគឺមិនមែនជារឿងកាលិចកាឡុចឡើយ
*នរយោបាយគឺជាការធ្វើបុណ្យដ៏ធំ លើសបុណ្យទាំងអស់ គ្មានការធ្វើបុណ្យណាធំជាងបុណ្យជួយជាតិមាតុភូមឡើយ។
*នយោបាយ គឺជាសិល្បៈដែលធ្វើឱ្យសម្រេចបាននូវគោលដៅ ។ ហើយកាលណានិយាយដល់ "សិល្បៈ" គេត្រូវនិយាយអំពី "ឥរិយាបទ" និង "ទស្សនៈវិស័យ" ។
"ឥរិយាបទ" គឺជារបៀបបត់បែនដោយភាពវៃឆ្លាត និង ប្រកបដោយភាពស្មោះត្រង់ និងត្រឹមត្រូវ ។ ការបត់បែនដោយភាពវៃឆ្លាតប្រកបដោយ ភាពស្មោះត្រង់ និង ត្រឹមត្រូវ គឺជាសោភ័ណ្ឌភាពរបស់សិល្បៈ ។
"ទស្សនៈវិស័យ" គឺសំដៅដល់ 'នីតិវិធី' និង 'គោលដៅ'។ ទស្សនៈដែលរ៉ាយរ៉ាប់អំពីនីតិវិធីដឹកនាំឆ្ពោះទៅរកគោលដៅជាក់លាក់ហៅថា #ទស្សនៈវិស័យ ។ ទស្សនៈវិស័យនយោបាយកើតចេញ #គំនិតរបស់អ្នកនយោបាយ ។ បើសិនជាខ្វះទស្សនៈវិស័យត្រឹមត្រូវ នោះក៏ខ្វះនូវឥរិយាបទត្រឹមត្រូវ ហើយបើអត់ឥរិយាបទត្រឹមត្រូវ នោះមានន័យអ្នកនយោបាយខ្វះនូវសិល្បៈត្រឹមត្រូវ ហើយគេក៏ពុំចាត់ទុកជាអ្នកនយោបាយត្រឹមត្រូវដែរ ។
#ដូច្នេះនយោបាយគឺជាសិល្បៈសុច្ចរិតដែលធ្វើឱ្យសម្រេចដល់នូវគោលដៅជាក់លាក់ ។
 
==ចំណាំ==
*នយោបាយមិនមែនជាមុខរបបរកស៊ីនោះទេ ប៉ុន្តែនយោបាយគឺជាសិល្បះនៃការធ្វើនាំសម្រេចទៅរកគោលដៅ។
*អ្នកអាចនឹងមិនគិតគូរអំពីនយោបាយ ប៉ុន្តែនយោបាយមិនដែលភ្លេចអំពីការគិតគូររបស់វាចំពោះអ្នកឡើយ។
 
==រដ្ឋ==