នយោបាយ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១០៖
==ប្រវត្តិរបស់នយោបាយ==
 
*ប្រវិត្តិរបស់នយោបាយ គឺបានឆ្លុះបញ្ចាំអោយឃើញពីដើមកំណើត និងការអភិវឌ្ឍន៍​ សេដ្ឋកិច្ច និងការស្ថាបនារបស់រដ្ឋាភិបាល។
 
*ជាទូទៅផ្នត់គំនិតរបស់ប្រជាពលរដ្ឋដែលតែងតែមិនពេញចិត្តស្អប់ខ្ពើមចំពោះរឿងនយោបាយ ពោលគឺវាកើតមាននៅលើជុំវិញពិភពលោកទាំងអស់ជាពិសេសគឺនៅបណ្តាប្រទេសដែលក្រីក្រ មានប្រជាពលរដ្ឋល្ងង់ៗ មិនសូវមានចំណេះដឹង និងការយល់ដឹងខ្ពស់ ហើយនិងប្រទេសដែលទើបតែងើបចេញពីភ្លើងសង្រ្គាមជាដើម។ ពួកគេបានចាត់ទុកការងារនយោបាយថា ជាការបោកប្រាស់ ការងារខ្មៅកខ្វក់ និងកាចសាហាវជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបានលុះត្រាតែអ្នកនោះពូកែខាងបោកប្រាស់ ភូតកុហក ជាដើម។
ពាក្យថា នយោបាយ គឺជាការបោកប្រាស ការងារខ្មៅកខ្វក់ ការងារស្មោកគ្រោកនោះ បានលេចឮឡើងតាំងពីសម័យយូរលង់ណាស់មកហើយនៅលើសកលលោកនេះ មិនមែនទើបតែឮនៅក្នុងពេលបច្ចុប្បន្ននោះទេ។ សម្រាប់បរិបទប្រទេស កម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បានឲ្យនិយមន័យនយោបាយ ក្នុងគោលដៅចំអក ឬស្អប់ ចំពោះពាក្យ នយោបាយថា គឺជានយោបោក ហើយថែមទាំងយល់ថា នយោបាយគឺជាការងារមួយថោកទាប មិនស្មោះត្រង់ និងពោរពេញដោយល្បិចកលខ្មៅងងឹត គ្រប់បែបយ៉ាង ធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមបក្ខពួករបស់ខ្លួន និងដើម្បីតែអំណាចប៉ុណ្ណោះ។
*ពលរដ្ឋទាំងនោះ បានធ្វើការកំណត់ថា អ្នកដែលចូលខ្លួនប្រឡូកក្នុងឆាកនយោបាយបាននោះ ទាមទារឲ្យមានសមត្ថភាពខាងនិយាយកុហក បំផ្លើសបំភ្លៃការពិត បោកប្រាស់ ដោយមិនមែនជាមនុស្សល្អស្មោះត្រង់ សុចរិតនោះទេ។ ពួកគេបានយល់ឃើញថា សម្រាប់មនុស្សដែលល្អ ដែលត្រឹមត្រូវ ស្មោះត្រង់ មិនត្រូវប្រឡាក់ប្រឡូកក្នុងរឿងនយោបាយឡើយ ព្រោះបើពាក់ព័ន្ធនឹងរឿងនយោបាយនោះគឺជាមនុស្សចោលម្សៀតទាំងស្រុង។ តួយ៉ាង នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ពេលខ្លះប្រជាពលរដ្ឋ ឲ្យតែឮគេនិយាយរឿងនយោបាយ ពួកគាត់នាំគ្នាខ្លាចដូចខ្មោចងាប់ ៧ ថ្ងៃអ៊ីចឹង។ ផ្នត់គំនិតបែបនេះ ពួកគេបានប្រាប់ ឬទូន្មានប្រៀនប្រដៅកូនចៅតៗគ្នា ដូចជាឪពុកម្តាយទូន្មានកូនជាដើម មិនឲ្យកូនចូលរួមក្នុងសកម្មភាពនយោបាយ ដោយពួកគេប្រាប់ថា បើរៀនគិតតែរឿងរៀនទៅ បើធ្វើស្រែឲ្យគិតតែពីរឿងធ្វើស្រែទៅ បើលក់ដូរ គិតតែពីរឿងលក់ដូរដើម្បីបានប្រាក់ចំណេញទៅបានហើយ កុំនាំគ្នាទៅរវល់កិច្ចការនយោបាយកុំទៅខ្វល់រឿងនយោបាយ ធ្វើម៉េចអោយតែគ្រួសារយើងរស់ទៅ ប្រយ័ត្នគុក ប្រយ័ត្នងាប់ រស់នៅសម្ងំយកតែសុខរៀងៗខ្លួនទៅ អាណាងាប់ងាប់ទៅ កុំទៅចំណាយពេលឥតប្រយោជន៍គិតគូរវាច្រើនពេក រឿងនយោបាយហ្នឹង វាមិនមែនជារឿងរបស់ពួកយើងទេ។ ព្រោះរឿងស្រុកទេសរឿងជាតិអីហ្នឹង មានគេចាត់ចែងហើយ យើងពលរដ្ឋមិនចាំបាច់ខ្វល់នោះទេ អារឿងនយោបាយស្អីហ្នឹងនោះ។
ម្យ៉ាងវិញទៀត រឿងនយោបាយនេះ មិនល្អសោះឡើយ មិនស្រួលៗនោះ អាចបាត់បង់អាយុជីវិតផងក៏មានដែរ។ បើនៅក្នុងផ្តត់គំនិត គិតតែបែបនេះនោះ តើយើងគួរទាត់ចោលរឿងនយោបាយឬទេ? ហើយថានយោបាយជារឿងខ្មៅកខ្វក់ អាក្រក់ឬយ៉ាងណា? ចម្លើយគឺយើងមិនត្រូវទាត់ចោលនយោបាយនោះទេ។
*នយោបាយ មកពី ន + យោបាយ “ន” មកពីំាក្យថា នរៈ គឺ ជនទាំងប្រុសស្រី។ រីឯ “ យោបាយ” មកពីមកពាក្យថា “ មធ្យោ + បាយ ( យោ មកពី មធ្យោ ) មាន័យថា របៀប ឬ វិធីផ្លូវសម្រាប់ជាការដោះស្រាយបញ្ហាឬ ភាពទាល់ច្រកអ្វី។ អញ្ជឹង ពាក្យថា នយោបាយ គឺជាជនទាំងប្រុសស្រីទាំងឡាយ ដែលមានគំនិត ឬផ្លូវសម្រាប់ដោះស្រាយបញ្ហា ឬវិធីក្នុងការធ្វើឲ្យបានសម្រេចគោលដៅអ្វីមួយពិតប្រាកដ។ ដូចនេះ នយោបាយ គឺជារបៀបវិធី ឬសិល្បៈនៃការធ្វើនាំឲ្យបានសម្រេចទៅគោលដៅហើយដែលគោលដៅនោះប្រាសចាកភាពអាត្មានិយម។ ម៉្យាងទៀត នយោបាយមិនមែនជាមុខរបររកស៊ីនោះទេ ប៉ុន្តែនយោបាយជាការងារសម្រាប់បុគ្គលមានចិត្តសប្បុរស មានបេះដូងស្មោះត្រង់បរិសុទ្ធមានទស្សនវិស័យ ហើយធ្វើការងារដើម្បីជួយសង្គ្រោះមនុស្ស និងសង្គមជាតិ។ លើសពីនេះ នយោបាយគឺជាតម្រូវការរបស់មនុស្ស នយោបាយធ្វើឲ្យមានការឯកភាព ហើយមានតែនយោបាយមួយទេ ដែលជួយមនុស្សរស់នៅនៅក្នុងសង្គមបានពីព្រោះថា គ្មានការធ្វើបុណ្យឯណាដែលល្អប្រសើរថ្លៃថ្លា ជាងការធ្វើនយោបាយជួយជាតិនោះទេ។ បើយើងពិចារណានិងស្វែងយល់តាមដានយូរទៅចំពោះរឿងនយោបាយឲ្យបានច្បាស់ទៅនោះ យើងនឹងយល់ថា មិនមែននយោបាយជាការងារខ្មៅកខ្វក់ទេ តែអ្នកនយោបាយមួយចំនួនឯណោះទេ ដែលធ្វើឲ្យនយោបាយក្លាយទៅជាការងារខ្មៅកខ្វក់ដោយសារគំនិតអាក្រក់ អាត្មានិយម អវិជ្ជា យកនយោបាយជាមុខរបររកស៊ី មកចិញ្ចឹមជីវិតខ្លួន គ្រួសារខ្លួនទាំងនោះ។