មហាវិភង្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៦៩៖
'''វិនីតវត្ថុ រឿង​ភិក្ខុ​មិន​បាន​ពោល​លា​សិក្ខា​ជា​ដើម''' ទំព័រ ១១៣

====បារាជិកកណ្ឌ​សិក្ខាបទ​ទី ២====

''សៀវភៅ​លេខ ១''

'''និទាន​ធនិយភិក្ខុ''' ទំព័រ ១៣៥

'''សេចក្តី​បញ្ញត្តិ​ជា​ដំបូង''' ទំព័រ​ ១៤៧

'''សេចក្តី​បញ្ញត្តិ​ជា​បន្ទាប់ ''' ទំព័រ ១៤៧

'''ចំណែក​សិក្ខាបទ''' ទំព័រ ១៥១

'''និយាយ​អំពី​ទ្រព្យ​ដែល​ស្ថិត​នៅ​ក្នុង​ផែនដី''' ទំព័រ​ ១៥៥

'''និយាយ​អំពី​ប្រយោគ​បង្គាប់​''' ទំព័រ​ ១៧៣

'''អាការ​នៃ​អវហារ''' ទំព័រ​ ១៧៥

'''វិនីតវត្ថុ រឿង​ភិក្ខុ​ត្រេច​ទៅ​បិណ្ឌបាត​ជា​ដើម​''' ទំព័រ​ ១៨៥

បារាជិកកណ្ឌេ បឋមសិក្ខាបទំ
Line ៣៨០ ⟶ ៣៦១:
[៧៨] សម័យនោះឯង មានភិក្ខុមួយរួប​នៅក្នុងព្រៃ។ មាន​កូនម្រឹគ១ ដើរមក​កាន់ទីដែល​ភិក្ខុនោះ​កំពុងបន្ទោរបង់​បស្សាវៈ ហើយ​ផឹកនូវ​បស្សាវៈ រួចបៀម​នូវអង្គជាត​ដោយ​មាត់វា។ ភិក្ខុនោះ​ក៏មាន​សេចក្តី​ត្រេកអរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ក៏​ក្រាប​ទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសាស្តា​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

បឋមបារាជិកបារាជិក​ទី ១ ចប់។

====បារាជិកកណ្ឌ​សិក្ខាបទ​ទី ២====
បារាជិកកណ្ឌេ ទុតិយសិក្ខាបទំ

អទិន្នាទាន បឋមភាណវារៈ
''សៀវភៅ​លេខ ១''

'''និទាន​ធនិយភិក្ខុ''' ទំព័រ ១៣៥

'''សេចក្តី​បញ្ញត្តិ​ជា​ដំបូង''' ទំព័រ​ ១៤៧

'''សេចក្តី​បញ្ញត្តិ​ជា​បន្ទាប់ ''' ទំព័រ ១៤៧

'''ចំណែក​សិក្ខាបទ''' ទំព័រ ១៥១

'''និយាយ​អំពី​ទ្រព្យ​ដែល​ស្ថិត​នៅ​ក្នុង​ផែនដី''' ទំព័រ​ ១៥៥

'''និយាយ​អំពី​ប្រយោគ​បង្គាប់​''' ទំព័រ​ ១៧៣

'''អាការ​នៃ​អវហារ''' ទំព័រ​ ១៧៥

'''វិនីតវត្ថុ រឿង​ភិក្ខុ​ត្រេច​ទៅ​បិណ្ឌបាត​ជា​ដើម​''' ទំព័រ​ ១៨៥

[៧៩] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ គិជ្ឈកូដេ បព្វតេ។ តេន ខោ បន សមយេន សម្ពហុលា សន្ទិដ្ឋា សម្ភត្តា ភិក្ខូ ឥសិគិលិបស្សេ តិណកុដិយោ ករិត្វា វស្សំ ឧបគច្ឆឹសុ។ អាយស្មាបិ ធនិយោ កុម្ភការបុត្តោ តិណកុដិកំ ករិត្វា វស្សំ ឧបគច្ឆិ។ អថខោ តេ ភិក្ខូ វស្សំ វុត្ថា តេមាសច្ចយេន តិណកុដិយោ ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច បដិសាមេត្វា ជនបទចារិកំ បក្កមឹសុ។ អាយស្មា បន ធនិយោ កុម្ភការបុត្តោ តត្ថេវ វស្សំ វសិ តត្ថ ហេមន្តំ តត្ថ គិម្ហំ។ អថខោ អាយស្មតោ ធនិយស្ស កុម្ភការបុត្តស្ស គាមំ បិណ្ឌាយ បវិដ្ឋស្ស តិណហារិយោ កដ្ឋហារិយោ តិណកុដិកំ ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច អាទាយ អគមំសុ។ ទុតិយម្បិ ខោ អាយស្មា ធនិយោ កុម្ភការបុត្តោ តិណញ្ច កដ្ឋញ្ច សំកឌ្ឍិត្វា តិណកុដិកំ អកាសិ។ ទុតិយម្បិ ខោ អាយស្មតោ ធនិយស្ស កុម្ភការបុត្តស្ស គាមំ បិណ្ឌាយ បវិដ្ឋស្ស តិណហារិយោ កដ្ឋហារិយោ តិណកុដិកំ ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច អាទាយ អគមំសុ។ តតិយម្បិ ខោ អាយស្មា ធនិយោ កុម្ភការបុត្តោ តិណញ្ច កដ្ឋញ្ច សំកឌ្ឍិត្វា តិណកុដិកំ អកាសិ។ តតិយម្បិ ខោ អាយស្មតោ ធនិយស្ស កុម្ភការបុត្តស្ស គាមំ បិណ្ឌាយ បវិដ្ឋស្ស តិណហារិយោ កដ្ឋហារិយោ តិណកុដិកំ ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច អាទាយ អគមំសុ។ អថខោ អាយស្មតោ ធនិយស្ស កុម្ភការបុត្តស្ស ឯតទហោសិ យាវតតិយកំ ខោ មេ គាមំ បិណ្ឌាយ បវិដ្ឋស្ស តិណហារិយោ កដ្ឋហារិយោ តិណកុដិកំ ភិន្ទិត្វា តិណញ្ច កដ្ឋញ្ច អាទាយ អគមំសុ អហំ ខោ បន សុសិក្ខិតោ អនវយោ សកេ អាចរិយកេ កុម្ភការកម្មេ បរិយោទាតសិប្បោ យន្នូនាហំ សាមំ ចិក្ខល្លំ មទ្ទិត្វា សព្វមត្តិកាមយំ កុដិកំ ករេយ្យន្តិ។ អថខោ អាយស្មា ធនិយោ កុម្ភការបុត្តោ សាមំ ចិក្ខល្លំ មទ្ទិត្វា សព្វមត្តិកាមយំ កុដិកំ ករិត្វា តិណញ្ច កដ្ឋញ្ច គោមយញ្ច សំកឌ្ឍិត្វា តំ កុដិកំ បចិ។ សា អហោសិ កុដិកា អភិរូបា ទស្សនីយា បាសាទិកា លោហិតកា [ឱ.ម.លោហិតិកា] សេយ្យថាបិ ឥន្ទគោបកោ។ សេយ្យថាបិ នាម កឹកិណិកសទ្ទោ ឯវមេវ តស្សា កុដិកាយ សទ្ទោ អហោសិ។ អថខោ ភគវា សម្ពហុលេហិ ភិក្ខូហិ សទ្ធឹ គិជ្ឈកូដា បព្វតា ឱរោហន្តោ អទ្ទស តំ កុដិកំ អភិរូបំ ទស្សនីយំ បាសាទិកំ លោហិតកំ ទិស្វាន ភិក្ខូ អាមន្តេសិ កឹ ឯតំ ភិក្ខវេ អភិរូបំ ទស្សនីយំ បាសាទិកំ លោហិតកំ សេយ្យថាបិ ឥន្ទគោបកោតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ ភិក្ខវេ តស្ស មោឃបុរិសស្ស អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម សោ ភិក្ខវេ មោឃបុរិសោ សាមំ ចិក្ខល្លំ មទ្ទិត្វា សព្វមត្តិកាមយំ កុដិកំ ករិស្សតិ ន ហិ នាម ភិក្ខវេ តស្ស មោឃបុរិសស្ស បាណេសុ អនុទ្ទយា អនុកម្បា អវិហេសា ភវិស្សតិ គច្ឆថេតំ ភិក្ខវេ កុដិកំ ភិន្ទថ មា បច្ឆិមា ជនតា បាណេសុ បាតព្យតំ [ឱ. បាតវ្យតំ។ ឥទំ សក្កដភាសា។] អាបជ្ជិ ន ច ភិក្ខវេ សព្វមត្តិកាមយា កុដិកា កាតព្វា យោ ករេយ្យ អាបត្តិ ទុក្កដស្សាតិ។ ឯវំ ភន្តេតិ ខោ តេ ភិក្ខូ ភគវតោ បដិស្សុណិត្វា យេន សា កុដិកា តេនុបសង្កមឹសុ ឧបសង្កមិត្វា តំ កុដិកំ ភិន្ទឹសុ។ អថខោ អាយស្មា ធនិយោ កុម្ភការបុត្តោ តេ ភិក្ខូ ឯតទវោច កិស្ស មេ តុម្ហេ អាវុសោ កុដិកំ ភិន្ទថាតិ។ ភគវា អាវុសោ ភេទាបេតីតិ។ ភិន្ទថាវុសោ សចេ ធម្មស្សាមី ភេទាបេតីតិ។

[៧៩] សម័យនោះ ព្រះសព្វញ្ញុពុទ្ធដ៏មាន​ព្រះភាគ ទ្រង់គង់​នៅលើ​ភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ។ ក៏​ក្នុង​សម័យ​នោះ មានភិក្ខុ​ច្រើនរូប​ជាមិត្ត​សម្លាញ់ គ្រាន់​តែ​ជួប​ឃើញ​គ្នាខ្លះ ជាមិត្ត​សម្លាញ់​នៅ​រួបរួម​ជា​មួយ​គ្នាខ្លះ ធ្វើ​កុដិប្រក់​ដោយ​ស្មៅ​ក្បែរ​ជើងភ្នំ​ឥសិគិលិ ហើយ​ចាំ​វស្សា (នៅ​នោះ)។ មាន​ភិក្ខុ១រូប ឈ្មោះ​ធនិយ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង ធ្វើ​កុដិ​តូចប្រក់​ដោយ​ស្មៅ ហើយ​ចាំវស្សា​នៅនោះ​ដែរ។ គ្រានោះ ភិក្ខុ​ទាំងនោះ លុះចាំ​វស្សា​គ្រប់៣ខែ​ហើយ ក៏រុះរើ​កុដិ​ស្មៅ​នោះ ហើយ​រៀបចំ​ទុកដាក់​ស្មៅ និងឈើ (តាម​ដោយឡែក​ស្រួល​បួល) ហើយ​ចេញទៅ​កាន់​ជនបទ​ចារិក។ ចំណែក​ខាង​ឯធនិយភិក្ខុ​ដ៏មាន​អាយុជា​កូនស្មូនឆ្នាំង ក៏នៅ​តែក្នុង​ទីនោះ​អស់​វស្សានរដូវ ហើយ​នៅអស់​ហេមន្តរដូវ និង​គិម្ហរដូវ​ក្នុង​ទីនោះ (តទៅ​ទៀត)។ គ្រានោះ កាល​ដែល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ចូល​ទៅ​បិណ្ឌបាត​ក្នុងស្រុក មាន​ពួកអ្នក​រកស្មៅ និង​ពួកអ្នក​រកឧស នាំគ្នា​រុះកុដិ​ប្រក់ដោយ​ស្មៅ​(របស់​ធនិយភិក្ខុ) ហើយ​ប្រមូល​យកស្មៅ និងឈើ​ទៅអស់។ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូន​ស្មូនឆ្នាំង ក៏រក​ស្មៅ និងឈើមក ហើយសង់​កុដិប្រក់​ដោយស្មៅ​ជាគំរប់ពីរ​ដង។ កាល​ធនិយភិក្ខុដ៏​មានអាយុជា​កូនស្មូនឆ្នាំង ចូល​ទៅបិណ្ឌបាត​ក្នុងស្រុក ពួក​អ្នករក​ស្មៅ និងពួក​អ្នករកឧស ក៏រុះ​កុដិស្មៅ​ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅទៀត​ជាគំរប់ពីរ​ដង។ ធនិយភិក្ខុ​ដ៏មាន​អាយុជាកូន​ស្មូនឆ្នាំង ក៏​រកស្មៅ និង​ឈើមក ហើយ​សង់កុដិ​ស្មៅជា​គំរប់បី​ដង។ កាល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ចូល​ទៅ​បិណ្ឌបាត​ក្នុងស្រុក ពួក​អ្នក​រកស្មៅ និង​ពួកអ្នក​រកឧស ក៏រុះកុដិ​ស្មៅ​ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅ​ទៀត ជាគំរប់​បីដង។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ត្រិះរិះថា កាល​អញចូល​ទៅបិណ្ឌបាត​ក្នុងស្រុក មានពួក​អ្នករក​ស្មៅ និងពួក​អ្នករកឧស​មករុះរើ​កុដិ ហើយយក​ស្មៅ និងឈើ​ទៅអស់ ដរាប​អស់វារៈ​បីដង​ហើយ ឯខ្លួនអញ​ជាអ្នក​សិក្សា​រៀនសូត្រ​ដោយ​ពេញលេញ ឥត​មានខ្វះខាត​ដោយសិល្បសាស្ត្រ​ណាមួយ​ឡើយ បានចេះ​ប្រាកដ​ក្នុងសិល្បសាស្ត្រ​ខាងការងារ​ស្មូនឆ្នាំង​ក្នុងសំណាក់​គ្រូអាចារ្យ​របស់ខ្លួន​មកហើយ​ដែរ បើ​ដូច្នោះ មាន​តែអញ​ត្រូវជាន់ដី​ដោយខ្លួន​ឯង ហើយ​ធ្វើកុដិ​តូច១ ឲ្យ​សុទ្ធដោយដី​ទាំងអស់។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មាន​អាយុ​ជាកូនស្មូនឆ្នាំង ក៏​ជាន់ដី​ដោយ​ខ្លួនឯង ហើយ​ធ្វើកុដិតូច​ដោយដីសុទ្ធ​ទាំងអស់ រួចហើយ​យកស្មៅ ឧស និងអាចមន៍គោ​មកដុតកុដិ​នោះ (ដើម្បី​ឲ្យឆ្អិន)។ កុដិនោះ​មានទ្រង់ទ្រាយ​ល្អ គួរចង់​មើល គួរឲ្យ​កើតសេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម ដូច​ជាពណ៌​នៃ​សត្វមេភ្លៀង។ កុដិ​នោះ (កាល​បើមាន​ខ្យល់បក់​មកត្រូវ ក៏មាន​សម្លេង​លាន់ឮ) បីដូច​ជាសម្លេង​កណ្តឹង។ គ្រានោះ​ឯង ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ កាល​យាងចុះ​ពីភ្នំគិជ្ឈកូដ​ជាមួយនឹង​ភិក្ខុច្រើនរូប ទ្រង់​ទតទៅឃើញ​កុដិនោះ មាន​ទ្រង់ទ្រាយល្អ​គួរចង់​មើល គួរឲ្យ​កើតសេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម លុះទត​ហើយ ទើប​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ហើយមាន​ព្រះបន្ទូល​ថា ម្នាល​ភិក្ខុទាំងឡាយ កុដិនោះ​មានទ្រង់ទ្រាយ​ល្អ គួរចង់មើល គួរឲ្យកើត​សេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម ដូចជា​ពណ៌នៃ​សត្វមេភ្លៀង​ឬអ្វី។ ភិក្ខុ​ទាំងឡាយ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងគ្រា​នោះ។ ព្រះសព្វញ្ញុពុទ្ធ​ដ៏មាន​ព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលភិក្ខុ​ទាំងឡាយ (ការងារ) របស់​មោឃបុរស​នោះជាការងារ​មិនសមគួរ មិនមាន​ទំនង មិនមាន​បែបផែន មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើឡើយ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ហេតុដូចម្តេច​ក៏បានជា​មោឃបុរស​នោះជាន់​ដីដោយ​ខ្លួន​ឯង ហើយ​ធ្វើកុដិ​សុទ្ធដោយ​ដីទាំងអស់ (ដូច្នោះ) ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ករុណា សេចក្តី​អនុគ្រោះ និងសេចក្តី​មិនបៀតបៀន​ដល់ពួក​សត្វមាន​ជីវិត ទំនង​ជាមិនមាន​ដល់មោឃបុរស​នោះទេដឹង ម្នាល​ភិក្ខុ​ទាំងឡាយ ចូរអ្នក​ទាំងឡាយ​ទៅទំលាយ​កុដិនោះ​ចេញ កុំឲ្យ​បណ្តាជន​ជាខាងក្រោយ​បៀតបៀន​បំផ្លាញ​ដល់​បាណជាតិ​ទៀត​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ត្រូវធ្វើកុដិ​ឲ្យសុទ្ធដោយដី​ទាំងអស់ទេ បើ​ភិក្ខុ​ណាធ្វើ ភិក្ខុនោះ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ទាំងនោះ​ទទួល​ពុទ្ធដីកាថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យ៉ាងនេះ រួចហើយ កុដិនោះ​នៅក្នុងទីណា នាំគ្នា​ចូលទៅ​ក្នុងទីនោះ លុះចូល​ទៅដល់​ហើយ ក៏​វាយ​បំបាក់​កុដិនោះ​ទៅ។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង សួរភិក្ខុ​ទាំងនោះ​ថា នែលោក​ទាំងឡាយ ចុះហេតុអ្វី​បានជាលោក​នាំគ្នាមក​វាយបំបាក់​កុដិខ្ញុំ​ដូច្នេះ។ ភិក្ខុ​ទាំងនោះ​ឆ្លើយថា ម្នាល​អាវុសោ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់​ទ្រង់ត្រាស់​ឲ្យវាយ​បំបាក់។ ធនិយភិក្ខុ​ឆ្លើយតប​ថា អើ លោកដ៏មាន​អាយុទាំងឡាយ បើ​ព្រះដ៏មាន​ព្រះភាគ​ជា​ធម្មសាមី ទ្រង់​ត្រាស់ឲ្យ​វាយ​បំបាក់ និមន្ត​វាយ​បំបាក់ចុះ។