មហាវិភង្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១៦៖
'''ពាក្យ​ពោល​ប្រារព្ធ​នូវ​សេចក្តី​បញ្ញត្តិ​សិក្ខាបទ''' ទំព័រ​ ២៧<br>
'''សំដែង​អំពី​ពុទ្ធដំណើរ​ទៅ​កាន់​ផ្ទះ​វេរញ្ជព្រាហ្មណ៍''' ទំព័រ​ ៣១<br>
 
===សេចក្តី​ពិស្តារ​​នៃ​វេរញ្ជកណ្ឌ​តាម​គម្ពីរ​ព្រះត្រៃបិដក===
 
[១]សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជាលំនៅរបស់​នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃមានប្រមាណច្រើនចំនួន ៥០០ រូប ។ វេរញ្ជព្រាហ្មណ៍ បានឮច្បាស់ (នូវ​ដំណឹងនោះហើយ ទើប​ប្រកាស​សេចក្តី​ថា) ម្នាល​គ្នា​យើង បាន​ឮថា ព្រះសមណគោតម ជា​សក្យបុត្រ​ចេញចាក​សក្យត្រកូល ទៅ​ទ្រង់​ព្រះផ្នួស ឥឡូវ​មក​គង់​នៅ​ក្បែរ​ដើម​ស្តៅ ជា​លំនៅ​របស់​នឡេរុ​យក្ស ជិត​ស្រុកវេរញ្ជា ជាមួយ​នឹង​ភិក្ខុសង្ឃ​មាន​ប្រមាណ​ច្រើន​ចំនួន​៥០០រូប។ កិត្តិសព្ទ​ដ៏​ពីរោះ​របស់​​ព្រះគោតម​ដ៏ចំរើន​នោះ ឮ​ខ្ចរខ្ចាយ សុះសាយ យ៉ាង​នេះ​ថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់​យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា ​និងចរណៈ គឺ​សេចក្តី​ចេះដឹង​និង​ក្រឹត្យ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត ថា សុគតោ ព្រោះ​ព្រះអង្គ​មាន​ដំណើរ​ល្អ ទៅ​កាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ថា អនុត្តរោ ព្រោះ​ព្រះអង្គ​ប្រសើរ ដោយ​សីលាទិគុណ រក​បុគ្គល​ណា​មួយ​ស្មើ​គ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជា​អ្នកទូន្មាន​នូវបុរស​ដែលគួរ​ទូន្មាន​បាន ថា សត្ថា ទេវមនុស្សានំ ព្រោះ​ព្រះអង្គ​ជា​គ្រូ​នៃ​​ទេវតា ​និង​មនុស្ស​ទាំងឡាយ ថា ពុទ្ធោ ព្រោះ​ព្រះអង្គ​បាន​ត្រាស់ដឹង​នូវ​អរិយសច្ចធម៌ ថា ភគវា ព្រោះ​​ព្រះអង្គ​​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត ព្រះអង្គ​បាន​ត្រាស់ដឹង បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ចំពោះ​ព្រះអង្គ​នូវលោក​នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈ​និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ហើយ​ទ្រង់ប្រកាស ទ្រង់សំដែងធម៌ ពីរោះ​បទដើម បទកណ្តាលនិងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និង​ព្យញ្ជនៈដ៏ពេញ​បរិបូណ៌​បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹង​ព្រះអរហន្ត​ទាំងឡាយ មានសភាពយ៉ាង​ហ្នឹង ជាការប្រពៃពេក ។