មហាវិភង្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១៤៩៩៖
បារាជិកសិក្ខាបទទាំង៤ គឺ សេពមេថុន១ លួចទ្រព្យគេ១ សម្លាប់មនុស្ស១ ពោលអួតឧត្តរិមនុស្សធម្ម១ ហៅថាឆេជ្ជវត្ថុ (វត្ថុដាច់ចាកភិក្ខុភាវៈ) មិនត្រូវសង្ស័យឡើយ។
 
===[[តេរសកណ្ឌ]]===
 
====សង្ឃាទិសេសទី១====
 
ឥមេ ខោ បនាយស្មន្តោ តេរស សង្ឃាទិសេសា
Line ១៥១០ ⟶ ១៥១២:
 
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះ [[សង្ឃាទិសេស]]ទាំង ១៣ សិក្ខាបទនេះមកកាន់ឧទ្ទេស
 
====សង្ឃាទិសេសទី១====
 
[១] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តជេតពន ជារបស់​អានាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យ​នោះ សេយ្យសកភិក្ខុ​ដ៏មានអាយុ មិនត្រេកអរ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ (ចង់សឹក)។ ដោយ​ហេតុនោះ សេយ្យសកភិក្ខុ ក៏ទៅ​ជាស្គាំស្គម មាន​សម្បុរ​អាប់អន់ កើតមាន​រោគស្គមលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ។ឧទាយិត្ថេរដ៏មាន​អាយុឃើញ​សេយ្យសកភិក្ខុ​មានអាយុ​ស្គាំងស្គម មានសម្បុរ​អាប់អន់ កើតមាន​រោគស្គមលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ លុះឃើញ​ហើយ ទើបសួរសេយ្យសក​ភិក្ខុថា ម្នាលអាវុសោ​សេយ្យសក ហេតុអ្វី បានជា​លោកស្គាំស្គម មាន​សម្បុរអាប់អន់ កើតមាន​រោគលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ (ដូច្នេះ) ម្នាល​អាវុសោ​សេយ្យសក លោកមិន​ត្រេកអរនឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឬអ្វី។ សេយ្យសក​ភិក្ខុឆ្លើយ​ថា ករុណា អាវុសោ។ ឧទាយិ​ក៏បង្គាប់ថា ម្នាលអាវុសោ​សេយ្យសក បើដូច្នោះ លោកចូរ​ឆាន់ឲ្យឆ្អែត សិងឲ្យស្កប់ ស្រង់ឲ្យ​ពេញចំណង់​ទៅ លុះដល់​ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញ​ចំណង់ហើយ កាលណា​បើសេចក្តី​អផ្សុកកើតមាន​ដល់លោក រាគៈគ្រប​សង្កត់ចិត្តលោក លោក​ចូរព្យាយាមដោយ​ដៃ ញុំាងទឹកអសុចិ​ឲ្យឃ្លាតចេញ​ក្នុងកាលនោះ​ចុះ។ ទើបសេយ្យសកភិក្ខុ​សួរថា ម្នាលអាវុសោ កិរិយា​ដែលសមណៈ​ធ្វើយ៉ាងហ្នឹងគួរ​ដែរឬ។ ឧទាយិឆ្លើយ​ថា ករុណា អាវុសោ ទុកជា​ខ្ញុំក៏ធ្វើយ៉ាង​ហ្នឹងដែរ។ លំដាប់​តពីនោះមក សេយ្យសក​ដ៏មានអាយុ ក៏ឆាន់​ទាល់តែឆ្អែត សិង​ទាល់តែ​ស្កប់ ស្រង់ទាល់តែ​ពេញចំណង់ លុះដល់ឆាន់​ឆ្អែត សិងស្កប់ ស្រង់ពេញ​ចំណង់ហើយ កាលណា​សេចក្តីអផ្សុក​កើតឡើង រាគៈគ្រប​សង្កត់ចិត្ត ក៏ព្យាយាម​ដោយដៃ ញុំាងទឹកអសុចិ​ឲ្យឃ្លាតចេញ​ក្នុងកាលនោះ។ គ្រាតមក សេយ្យសកភិក្ខុ​ក៏ត្រឡប់មាន​សម្បុរ មានឥន្ទ្រិយ​ពេញលេញ មានសម្បុរមុខ​ស្រស់បស់ មានសម្បុរ​ស្បែកដ៏ផូរផង់​ឡើងវិញ។ គ្រានោះ ពួកភិក្ខុ​ដែលជាសំឡាញ់​​របស់សេយ្យសកដ៏​មានអាយុ ក៏សួរសេយ្យសក​ដ៏មានអាយុ​ថា ម្នាលអាវុសោ​សេយ្យសក កាលពីដើម លោក​ស្គាំស្គម មានសម្បុរ​អាប់អន់ កើតទៅជា​រោគស្គមលឿង ស្លេកស្លាំង មាន​ខ្លួនរវាម​ដោយសរសៃ ឥឡូវ​នេះ លោកមាន​សម្បុរ មានឥន្ទ្រិយ​ពេញលេញ មានសម្បុរ​មុខស្រស់បស់ មានសម្បុរ​ស្បែកផូរផង់​ឡើងវិញ លោកបាន​ធ្វើថ្នាំអ្វី (ឆាន់) អាវុសោ​សេយ្យសក។ សេយ្យសកភិក្ខុ​ឆ្លើយតបថា ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំគ្មានធ្វើ​ថ្នាំអ្វី (ឆាន់) ទេ តែខ្ញុំបាន​ឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹក​ពេញចំណង់ លុះបាន​ឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹកពេញ​ចំណង់ហើយ កាលណា​សេចក្តីអផ្សុក​កើតឡើង រាគគ្រប​សង្កត់ចិត្តខ្ញុំ ៗព្យាយាម​បញ្ចេញ​ទឹកអសុចិដោយ​ដៃក្នុងកាល​នោះ។ ទើបពួកភិក្ខុ​ជាសំឡាញ់សួរ​ថា ម្នាលអាវុសោ​សេយ្យសក លោកទទួល​បរិភោគនូវ​របស់ដែល​គេឲ្យដោយ​សទ្ធា ដោយ​ដៃណា លោកព្យាយាម​បញ្ចេញទឹកអសុចិ​ដោយដៃនោះ​ឯង ឬអ្វី។ សេយ្យសក​ឆ្លើយថា ម្នាលអាវុសោ​ទាំងឡាយ ពិតដូច្នោះ​ឯង។ ភិក្ខុ​ទាំងឡាយណា​ដែលជាអ្នកមាន​សេចក្តីប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ ក៏ពោល​ទោសត្មះតិះ​ដៀលថា ហេតុអ្វីបាន​ជាសេយ្យសក​ដ៏មានអាយុ ព្យាយាម​បញ្ចេញ​ទឹកអសុចិ​ដោយដៃ (ដូច្នោះ)។ គ្រានោះ ពួកភិក្ខុទាំងនោះ​ក៏តិះដៀលសេយ្យសក​ដ៏មានអាយុ ដោយអនេក​បរិយាយ ហើយបាន​ក្រាបទូលដំណើរ​នុ៎ះចំពោះព្រះ​ដ៏មានព្រះភាគ។ ទើបព្រះដ៏មាន​ព្រះភាគ អាស្រ័យ​ហេតុនេះ អាស្រ័យ​ដំណើរនេះ ទ្រង់ត្រាស់​ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​ត្រាស់សួរ​ចំពោះទៅ​សេយ្យសក​ដ៏មានអាយុ​ថា ម្នាលសេយ្យសក បានឮថា​អ្នកឯងព្យាយាម​ញុំាងទឹកអសុចិ​ឲ្យឃ្លាតចេញ​ដោយដៃមែន​ឬ។ សេយ្យសក​ទូលតបថា សូមទ្រង់​ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់តិះដៀល​ថា ម្នាលបុរស​ឥតអំពើ កម្មនុ៎ះមិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែប មិនមែន​ជារបស់សមណៈ មិនគប្បី​សោះ មិនគួរធ្វើសោះ ម្នាល​មោឃបុរស ហេតុអ្វីបាន​ជាអ្នកឯង​ព្យាយាមបញ្ចេញ​ទឹកអសុចិដោយដៃ (ដូច្នោះ) ម្នាល​មោឃបុរស ធម៌ដែល​តថាគតសំដែង​ហើយ ដោយបរិយាយ​ដ៏ច្រើន (សុទ្ធតែ) ដើម្បី​ឲ្យប្រាស​ចាករាគៈ មិនមែន​ដើម្បីប្រកប​ដោយរាគៈ​ទេ ធម៌ដែល​តថាគតសំដែង​ហើយ ដើម្បីឲ្យ​ប្រាសចាក​គ្រឿងប្រកប មិនមែន​ដើម្បីគ្រឿង​ប្រកបទេ ធម៌ដែល​តថាគតសំដែង​ហើយ ដើម្បីឲ្យប្រាសចាក​សេចក្តីប្រកាន់​មាំ មិនមែនដើម្បី​សេចក្តីប្រកាន់​មាំទេ (ដូច្នេះ) មិនមែន​ឬ ម្នាលមោឃបុរស កាលបើ ធម៌ដែល​តថាគតសំដែង​ហើយ (សុទ្ធតែ) ដើម្បីឲ្យ​ប្រាសចាករាគៈ អ្នកឯង​បែរជារិះគិត​ត្រង់ធម៌នោះ ដើម្បី​ប្រកបដោយ​រាគៈទៅវិញ កាលបើ​ធម៌ដែលតថាគត​សំដែងហើយ ដើម្បីឲ្យ​ប្រាសចាកគ្រឿង​ប្រកប អ្នកឯងបែរ​ជារិះគិតដើម្បី​គ្រឿងប្រកប​វិញ កាលបើធម៌​ដែលតថាគត​សំដែងហើយ ដើម្បីឲ្យ​ប្រាសចាក​សេចក្តីប្រកាន់​មាំ អ្នក​ឯងបែរជារិះគិត​ដើម្បីប្រកប​ដោយសេចក្តី​ប្រកាន់មាំវិញ ម្នាល​មោឃបុរស ធម៌ដែល​តថាគតសំដែង​ហើយ ដោយបរិយាយ​ដ៏ច្រើន (សុទ្ធតែ) ដើម្បី​នឿយណាយ​ចាករាគៈ ដើម្បីញាំញី​នូវសេចក្តីស្រវឹង ដើម្បី​បន្ទោបង់នូវ​សេចក្តីស្រេក ដើម្បី​ដករំលើងនូវ​សេចក្តីអាល័យ ដើម្បី​កាត់ផ្តាច់នូវវដ្ត ដើម្បី​ឲ្យអស់ទៅ​នៃតណ្ហា ដើម្បីឲ្យ​ប្រាសចាករាគៈ ដើម្បី​កិរិយារលត់ ដើម្បី​និព្វាន (ដូច្នេះ) មិនមែន​ឬ ម្នាលមោឃបុរស កិរិយាលះបង់​នូវកាមទាំងឡាយ តថាគត​បានសំដែង​ហើយដោយ​អនេកបរិយាយ កិរិយាកំណត់​ដឹងនូវសេចក្តី​សំគាល់ក្នុង​កាមទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​បន្ទោបង់​នូវសេចក្តី​ស្រេកក្នុង​កាមទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​ដករំលើងនូវ​កាមវិតក្ក​ទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយារម្ងាប់​បង់នូវសេចក្តី​ក្តៅក្រហាយ​ព្រោះកាមទាំង​ឡាយ តថាគត​បានសំដែង​ហើយ មិនមែនឬ ម្នាល​មោឃបុរស អំពើដែល​អ្នកឯងធ្វើនុ៎ះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែលមិន​ទាន់ជ្រះថ្លា (នោះ) ទេ មិនមែននាំ​ឲ្យរឹងរឹតតែជ្រះថ្លា​ឡើងដល់ជន​ទាំងឡាយដែល​មានសេចក្តីជ្រះថ្លា​ហើយ (នោះ)ទេ ម្នាល​មោឃបុរស អំពើ​របស់អ្នក​ឯងនុ៎ះ បានតែខាង​នាំមិនឲ្យជ្រះថ្លា​ដល់ពួកជនខ្លះ​ដែលមិនទាន់​មានសេចក្តី​ជ្រះថ្លា នាំឲ្យ​រាយមាយ​រសាយចិត្ត​បាត់សេចក្តីជ្រះថ្លា​ដល់ជនពួកខ្លះ​ដែលមានសេចក្តី​ជ្រះថ្លាហើយ (នោះ) ប៉ុណ្ណោះឯង។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់តិះដៀល​សេយ្យសកភិក្ខុ​ដ៏មានអាយុដោយ​អនេកបរិយាយ ហើយទ្រង់​សំដែងទោស​នៃកោសជ្ជ ដែលជាហេតុ​នាំឲ្យគេចិញ្ចឹម​បីបាច់រក្សាបាន​ដោយកម្រ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងនូវ​សិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុមានចិត្តក្លែង ញុំាងទឹកសុក្ក​ឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស។ សិក្ខាបទ​នេះព្រះដ៏មានព្រះភាគ​បានទ្រង់បញ្ញត្ត​ហើយដល់ភិក្ខុ​ទាំងឡាយយ៉ាង​នេះឯង។
បន្ទាត់ទី១៩៣២៖
 
 
មោចេតិៈ ឱ.ម. មោចេសិ
 
Line ១៩៤១ ⟶ ១៩៤០:
ឧទាយិត្ថេរៈ អដ្ឋកថា ពន្យល់សេចក្តីថា ឧទាយិត្ថេរនេះជាឧបជ្ឈាយ៍របស់សេយ្យសកភិក្ខុ។
 
អព្វោហារិកៈ អព្វោហារិកា ប្រែថា មិនប្រកបដោយវោហារ គឺថា មិនប្រកបដោយហេតុដែលគួរនិយាយឡើយ ឬថា មិនមែនជាហេតុឲ្យទាស់ខុសនឹងបញ្ញត្តិណាមួយឡើយ។Pfeilមិនមែនជាហេតុឲ្យទាស់ខុសនឹងបញ្ញត្តិណាមួយឡើយ។
 
បិដ្ឋិចក្កស្សៈ បឋមំ បិដ្ឋិចក្កគមនន្តិ កត្ថចិ បោត្ថកេ ទិស្សតិ។
 
បិដ្ឋិចក្កំៈ ឱ.ម. បិដ្ឋិចក្កបេយ្យាលោ និដ្ឋិតោ។ តេសុ តេសុ បោត្ថកេសុ អាគតោ បេយ្យាលវិធិ យេភុយ្យេន វិសទិសោ ហោតិ កត្ថចិ សង្ខិត្តោ កត្ថចិ វិត្ថារោ។ តទត្ថិកេន តតោ តតោ បរិយេសិតព្វំ។
 
====[[សង្ឃាទិសេស​ទី ២]]====
 
''សូម​ចុច​លើ​ចំណង​ជើង​ជំពូក​នេះ​ដើម្បី​ចូល​ទៅ​អាន​សេចក្តី​ពិស្តារ''
 
====[[សង្ឃាទិសេស​ទី ៣]]====
Line ១៩៧៨ ⟶ ១៩៨១:
 
''សូម​ចុច​លើ​ចំណង​ជើង​ជំពូក​នេះ​ដើម្បី​ចូល​ទៅ​អាន​សេចក្តី​ពិស្តារ''
 
 
====[[សង្ឃាទិសេស​ទី ១១]]====
 
''សូម​ចុច​លើ​ចំណង​ជើង​ជំពូក​នេះ​ដើម្បី​ចូល​ទៅ​អាន​សេចក្តី​ពិស្តារ''
 
 
====[[សង្ឃាទិសេស​ទី ១២]]====
 
''សូម​ចុច​លើ​ចំណង​ជើង​ជំពូក​នេះ​ដើម្បី​ចូល​ទៅ​អាន​សេចក្តី​ពិស្តារ''
 
 
====[[សង្ឃាទិសេស​ទី ១៣]]====