មហាវិភង្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១៥០១៖
===[[តេរសកណ្ឌ]]===
 
====[[សង្ឃាទិសេសទី ១]]====
====សង្ឃាទិសេសទី១====
 
ឥមេ ខោ បនាយស្មន្តោ តេរស សង្ឃាទិសេសា
 
ធម្មា ឧទ្ទេសំ អាគច្ឆន្តិ
 
បឋមសង្ឃាទិសេសំ
 
[១] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា សេយ្យសកោ អនភិរតោ ព្រហ្មចរិយំ ចរតិ។ សោ តេន កិសោ ហោតិ លូខោ ទុព្វណ្ណោ ឧប្បណ្ឌុប្បណ្ឌុកជាតោ ធមនិសន្ថតគត្តោ។ អទ្ទសា ខោ អាយស្មា ឧទាយិ អាយស្មន្តំ សេយ្យសកំ កិសំ លូខំ ទុព្វណ្ណំ ឧប្បណ្ឌុប្បណ្ឌុកជាតំ ធមនិសន្ថតគត្តំ។ ទិស្វាន អាយស្មន្តំ សេយ្យសកំ ឯតទវោច កិស្ស ត្វំ អាវុសោ សេយ្យសក កិសោ លូខោ ទុព្វណ្ណោ ឧប្បណ្ឌុប្បណ្ឌុកជាតោ ធមនិសន្ថតគត្តោ កច្ចិ នោ ត្វំ អាវុសោ សេយ្យសក អនភិរតោ ព្រហ្មចរិយំ ចរសីតិ។ ឯវមាវុសោតិ។ តេនហិ ត្វំ អាវុសោ សេយ្យសក យាវទត្ថំ ភុញ្ជ យាវទត្ថំ សុប យាវទត្ថំ នហាយ យាវទត្ថំ ភុញ្ជិត្វា យាវទត្ថំ សុបិត្វា យាវទត្ថំ នហាយិត្វា យទា តេ អនភិរតិ ឧប្បជ្ជតិ រាគោ ចិត្តំ អនុទ្ធំសេតិ តទា ហត្ថេន ឧបក្កមិត្វា អសុចឹ មោចេហីតិ។ កិន្នុ ខោ អាវុសោ កប្បតិ ឯវរូបំ កាតុន្តិ។ អាមាវុសោ អហំបិ ឯវរូបំ [ឱ.ម.ឯវំ។] ករោមីតិ។ អថខោ អាយស្មា សេយ្យសកោ យាវទត្ថំ ភុញ្ជិ យាវទត្ថំ សុបិ យាវទត្ថំ នហាយិ យាវទត្ថំ ភុញ្ជិត្វា យាវទត្ថំ សុបិត្វា យាវទត្ថំ នហាយិត្វា យទា អនភិរតិ ឧប្បជ្ជតិ រាគោ ចិត្តំ អនុទ្ធំសេតិ តទា ហត្ថេន ឧបក្កមិត្វា អសុចឹ មោចេតិ ។ អថខោ អាយស្មា សេយ្យសកោ អបរេន សមយេន វណ្ណវា អហោសិ បិនិន្ទ្រិយោ បសន្នមុខវណ្ណោ វិប្បសន្នច្ឆវិវណ្ណោ។ អថខោ អាយស្មតោ សេយ្យសកស្ស សហាយកា ភិក្ខូ អាយស្មន្តំ សេយ្យសកំ ឯតទវោចុំ បុព្វេ ខោ ត្វំ អាវុសោ សេយ្យសក កិសោ អហោសិ លូខោ ទុព្វណ្ណោ ឧប្បណ្ឌុប្បណ្ឌុកជាតោ ធមនិសន្ថតគត្តោ សោទានិ ត្វំ ឯតរហិ វណ្ណវា បីនិន្ទ្រិយោ បសន្នមុខវណ្ណោ វិប្បសន្នច្ឆវិវណ្ណោ កិន្នុ ខោ ត្វំ អាវុសោ សេយ្យសក ភេសជ្ជំ ករោសីតិ។ ន ខោ អហំ អាវុសោ ភេសជ្ជំ ករោមិ អបិចាហំ យាវទត្ថំ ភុញ្ជាមិ យាវទត្ថំ សុបាមិ យាវទត្ថំ នហាយាមិ យាវទត្ថំ ភុញ្ជិត្វា យាវទត្ថំ សុបិត្វា យាវទត្ថំ នហាយិត្វា យទា មេ អនភិរតិ ឧប្បជ្ជតិ រាគោ ចិត្តំ អនុទ្ធំសេតិ តទា ហត្ថេន ឧបក្កមិត្វា អសុចឹ មោចេមីតិ។ កឹ បន ត្វំ អាវុសោ សេយ្យសក យេនេវ ហត្ថេន សទ្ធាទេយ្យំ ភុញ្ជសិ តេនេវ ហត្ថេន ឧបក្កមិត្វា អសុចឹ មោចេសីតិ។ ឯវមាវុសោតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា សេយ្យសកោ ហត្ថេន ឧបក្កមិត្វា អសុចឹ មោចេស្សតីតិ។ អថខោ តេ ភិក្ខូ អាយស្មន្តំ សេយ្យសកំ អនេកបរិយាយេន វិគរហិត្វា ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា អាយស្មន្តំ សេយ្យសកំ បដិបុច្ឆិ សច្ចំ កិរ ត្វំ សេយ្យសក ហត្ថេន ឧបក្កមិត្វា អសុចឹ មោចេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ មោឃបុរិស អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម ត្វំ មោឃបុរិស ហត្ថេន ឧបក្កមិត្វា អសុចឹ មោចេស្សសិ ននុ មយា មោឃបុរិស អនេកបរិយាយេន វិរាគាយ ធម្មោ ទេសិតោ នោ សរាគាយ វិសំយោគាយ ធម្មោ ទេសិតោ នោ សំយោគាយ អនុបាទានាយ ធម្មោ ទេសិតោ នោ សឧបាទានាយ តត្ថ នាម ត្វំ មោឃបុរិស មយា វិរាគាយ ធម្មេ ទេសិតេ សរាគាយ ចេតេស្សសិ វិសំយោគាយ ធម្មេ ទេសិតេ សំយោគាយ ចេតេស្សសិ អនុបាទានាយ ធម្មេ ទេសិតេ សឧបាទានាយ ចេតេស្សសិ ននុ មយា មោឃបុរិស អនេកបរិយាយេន រាគវិរាគាយ ធម្មោ ទេសិតោ មទនិម្មទនាយ បិបាសវិនយាយ អាលយសមុគ្ឃាតាយ វដ្ដូបច្ឆេទាយ តណ្ហក្ខយាយ វិរាគាយ និរោធាយ និព្វានាយ ធម្មោ ទេសិតោ ននុ មយា មោឃបុរិស អនេកបរិយាយេន កាមានំ បហានំ អក្ខាតំ កាមសញ្ញានំ បរិញ្ញា អក្ខាតា កាមបិបាសានំ បដិវិនយោ អក្ខាតោ កាមវិតក្កានំ សមុគ្ឃាតោ អក្ខាតោ កាមបរិឡាហានំ វូបសមោ អក្ខាតោ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ អថខ្វេតំ មោឃបុរិស អប្បសន្នានញ្ចេវ អប្បសាទាយ បសន្នានញ្ច ឯកច្ចានំ អញ្ញថត្តាយាតិ។ អថខោ ភគវា អាយស្មន្តំ សេយ្យសកំ អនេកបរិយាយេន វិគរហិត្វា ទុព្ភរតាយ ទុប្បោសតាយ ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ សញ្ចេតនិកា សុក្កវិសដ្ឋិ សង្ឃាទិសេសោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះ [[សង្ឃាទិសេស]]ទាំង ១៣ សិក្ខាបទនេះមកកាន់ឧទ្ទេស
 
[១] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តជេតពន ជារបស់​អានាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យ​នោះ សេយ្យសកភិក្ខុ​ដ៏មានអាយុ មិនត្រេកអរ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ (ចង់សឹក)។ ដោយ​ហេតុនោះ សេយ្យសកភិក្ខុ ក៏ទៅ​ជាស្គាំស្គម មាន​សម្បុរ​អាប់អន់ កើតមាន​រោគស្គមលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ។ឧទាយិត្ថេរដ៏មាន​អាយុឃើញ​សេយ្យសកភិក្ខុ​មានអាយុ​ស្គាំងស្គម មានសម្បុរ​អាប់អន់ កើតមាន​រោគស្គមលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ លុះឃើញ​ហើយ ទើបសួរសេយ្យសក​ភិក្ខុថា ម្នាលអាវុសោ​សេយ្យសក ហេតុអ្វី បានជា​លោកស្គាំស្គម មាន​សម្បុរអាប់អន់ កើតមាន​រោគលឿង ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ (ដូច្នេះ) ម្នាល​អាវុសោ​សេយ្យសក លោកមិន​ត្រេកអរនឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឬអ្វី។ សេយ្យសក​ភិក្ខុឆ្លើយ​ថា ករុណា អាវុសោ។ ឧទាយិ​ក៏បង្គាប់ថា ម្នាលអាវុសោ​សេយ្យសក បើដូច្នោះ លោកចូរ​ឆាន់ឲ្យឆ្អែត សិងឲ្យស្កប់ ស្រង់ឲ្យ​ពេញចំណង់​ទៅ លុះដល់​ឆាន់ឆ្អែត សិងស្កប់ ស្រង់ពេញ​ចំណង់ហើយ កាលណា​បើសេចក្តី​អផ្សុកកើតមាន​ដល់លោក រាគៈគ្រប​សង្កត់ចិត្តលោក លោក​ចូរព្យាយាមដោយ​ដៃ ញុំាងទឹកអសុចិ​ឲ្យឃ្លាតចេញ​ក្នុងកាលនោះ​ចុះ។ ទើបសេយ្យសកភិក្ខុ​សួរថា ម្នាលអាវុសោ កិរិយា​ដែលសមណៈ​ធ្វើយ៉ាងហ្នឹងគួរ​ដែរឬ។ ឧទាយិឆ្លើយ​ថា ករុណា អាវុសោ ទុកជា​ខ្ញុំក៏ធ្វើយ៉ាង​ហ្នឹងដែរ។ លំដាប់​តពីនោះមក សេយ្យសក​ដ៏មានអាយុ ក៏ឆាន់​ទាល់តែឆ្អែត សិង​ទាល់តែ​ស្កប់ ស្រង់ទាល់តែ​ពេញចំណង់ លុះដល់ឆាន់​ឆ្អែត សិងស្កប់ ស្រង់ពេញ​ចំណង់ហើយ កាលណា​សេចក្តីអផ្សុក​កើតឡើង រាគៈគ្រប​សង្កត់ចិត្ត ក៏ព្យាយាម​ដោយដៃ ញុំាងទឹកអសុចិ​ឲ្យឃ្លាតចេញ​ក្នុងកាលនោះ។ គ្រាតមក សេយ្យសកភិក្ខុ​ក៏ត្រឡប់មាន​សម្បុរ មានឥន្ទ្រិយ​ពេញលេញ មានសម្បុរមុខ​ស្រស់បស់ មានសម្បុរ​ស្បែកដ៏ផូរផង់​ឡើងវិញ។ គ្រានោះ ពួកភិក្ខុ​ដែលជាសំឡាញ់​​របស់សេយ្យសកដ៏​មានអាយុ ក៏សួរសេយ្យសក​ដ៏មានអាយុ​ថា ម្នាលអាវុសោ​សេយ្យសក កាលពីដើម លោក​ស្គាំស្គម មានសម្បុរ​អាប់អន់ កើតទៅជា​រោគស្គមលឿង ស្លេកស្លាំង មាន​ខ្លួនរវាម​ដោយសរសៃ ឥឡូវ​នេះ លោកមាន​សម្បុរ មានឥន្ទ្រិយ​ពេញលេញ មានសម្បុរ​មុខស្រស់បស់ មានសម្បុរ​ស្បែកផូរផង់​ឡើងវិញ លោកបាន​ធ្វើថ្នាំអ្វី (ឆាន់) អាវុសោ​សេយ្យសក។ សេយ្យសកភិក្ខុ​ឆ្លើយតបថា ម្នាលអាវុសោ​ទាំងឡាយ ខ្ញុំគ្មានធ្វើ​ថ្នាំអ្វី (ឆាន់) ទេ តែខ្ញុំបាន​ឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹក​ពេញចំណង់ លុះបាន​ឆាន់ឆ្អែត សិងស្កប់ ស្រង់ទឹកពេញ​ចំណង់ហើយ កាលណា​សេចក្តីអផ្សុក​កើតឡើង រាគគ្រប​សង្កត់ចិត្តខ្ញុំ ៗព្យាយាម​បញ្ចេញ​ទឹកអសុចិដោយ​ដៃក្នុងកាល​នោះ។ ទើបពួកភិក្ខុ​ជាសំឡាញ់សួរ​ថា ម្នាលអាវុសោ​សេយ្យសក លោកទទួល​បរិភោគនូវ​របស់ដែល​គេឲ្យដោយ​សទ្ធា ដោយ​ដៃណា លោកព្យាយាម​បញ្ចេញទឹកអសុចិ​ដោយដៃនោះ​ឯង ឬអ្វី។ សេយ្យសក​ឆ្លើយថា ម្នាលអាវុសោ​ទាំងឡាយ ពិតដូច្នោះ​ឯង។ ភិក្ខុ​ទាំងឡាយណា​ដែលជាអ្នកមាន​សេចក្តីប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ ក៏ពោល​ទោសត្មះតិះ​ដៀលថា ហេតុអ្វីបាន​ជាសេយ្យសក​ដ៏មានអាយុ ព្យាយាម​បញ្ចេញ​ទឹកអសុចិ​ដោយដៃ (ដូច្នោះ)។ គ្រានោះ ពួកភិក្ខុទាំងនោះ​ក៏តិះដៀលសេយ្យសក​ដ៏មានអាយុ ដោយអនេក​បរិយាយ ហើយបាន​ក្រាបទូលដំណើរ​នុ៎ះចំពោះព្រះ​ដ៏មានព្រះភាគ។ ទើបព្រះដ៏មាន​ព្រះភាគ អាស្រ័យ​ហេតុនេះ អាស្រ័យ​ដំណើរនេះ ទ្រង់ត្រាស់​ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​ត្រាស់សួរ​ចំពោះទៅ​សេយ្យសក​ដ៏មានអាយុ​ថា ម្នាលសេយ្យសក បានឮថា​អ្នកឯងព្យាយាម​ញុំាងទឹកអសុចិ​ឲ្យឃ្លាតចេញ​ដោយដៃមែន​ឬ។ សេយ្យសក​ទូលតបថា សូមទ្រង់​ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់តិះដៀល​ថា ម្នាលបុរស​ឥតអំពើ កម្មនុ៎ះមិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែប មិនមែន​ជារបស់សមណៈ មិនគប្បី​សោះ មិនគួរធ្វើសោះ ម្នាល​មោឃបុរស ហេតុអ្វីបាន​ជាអ្នកឯង​ព្យាយាមបញ្ចេញ​ទឹកអសុចិដោយដៃ (ដូច្នោះ) ម្នាល​មោឃបុរស ធម៌ដែល​តថាគតសំដែង​ហើយ ដោយបរិយាយ​ដ៏ច្រើន (សុទ្ធតែ) ដើម្បី​ឲ្យប្រាស​ចាករាគៈ មិនមែន​ដើម្បីប្រកប​ដោយរាគៈ​ទេ ធម៌ដែល​តថាគតសំដែង​ហើយ ដើម្បីឲ្យ​ប្រាសចាក​គ្រឿងប្រកប មិនមែន​ដើម្បីគ្រឿង​ប្រកបទេ ធម៌ដែល​តថាគតសំដែង​ហើយ ដើម្បីឲ្យប្រាសចាក​សេចក្តីប្រកាន់​មាំ មិនមែនដើម្បី​សេចក្តីប្រកាន់​មាំទេ (ដូច្នេះ) មិនមែន​ឬ ម្នាលមោឃបុរស កាលបើ ធម៌ដែល​តថាគតសំដែង​ហើយ (សុទ្ធតែ) ដើម្បីឲ្យ​ប្រាសចាករាគៈ អ្នកឯង​បែរជារិះគិត​ត្រង់ធម៌នោះ ដើម្បី​ប្រកបដោយ​រាគៈទៅវិញ កាលបើ​ធម៌ដែលតថាគត​សំដែងហើយ ដើម្បីឲ្យ​ប្រាសចាកគ្រឿង​ប្រកប អ្នកឯងបែរ​ជារិះគិតដើម្បី​គ្រឿងប្រកប​វិញ កាលបើធម៌​ដែលតថាគត​សំដែងហើយ ដើម្បីឲ្យ​ប្រាសចាក​សេចក្តីប្រកាន់​មាំ អ្នក​ឯងបែរជារិះគិត​ដើម្បីប្រកប​ដោយសេចក្តី​ប្រកាន់មាំវិញ ម្នាល​មោឃបុរស ធម៌ដែល​តថាគតសំដែង​ហើយ ដោយបរិយាយ​ដ៏ច្រើន (សុទ្ធតែ) ដើម្បី​នឿយណាយ​ចាករាគៈ ដើម្បីញាំញី​នូវសេចក្តីស្រវឹង ដើម្បី​បន្ទោបង់នូវ​សេចក្តីស្រេក ដើម្បី​ដករំលើងនូវ​សេចក្តីអាល័យ ដើម្បី​កាត់ផ្តាច់នូវវដ្ត ដើម្បី​ឲ្យអស់ទៅ​នៃតណ្ហា ដើម្បីឲ្យ​ប្រាសចាករាគៈ ដើម្បី​កិរិយារលត់ ដើម្បី​និព្វាន (ដូច្នេះ) មិនមែន​ឬ ម្នាលមោឃបុរស កិរិយាលះបង់​នូវកាមទាំងឡាយ តថាគត​បានសំដែង​ហើយដោយ​អនេកបរិយាយ កិរិយាកំណត់​ដឹងនូវសេចក្តី​សំគាល់ក្នុង​កាមទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​បន្ទោបង់​នូវសេចក្តី​ស្រេកក្នុង​កាមទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​ដករំលើងនូវ​កាមវិតក្ក​ទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយារម្ងាប់​បង់នូវសេចក្តី​ក្តៅក្រហាយ​ព្រោះកាមទាំង​ឡាយ តថាគត​បានសំដែង​ហើយ មិនមែនឬ ម្នាល​មោឃបុរស អំពើដែល​អ្នកឯងធ្វើនុ៎ះ មិនមែន​នាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែលមិន​ទាន់ជ្រះថ្លា (នោះ) ទេ មិនមែននាំ​ឲ្យរឹងរឹតតែជ្រះថ្លា​ឡើងដល់ជន​ទាំងឡាយដែល​មានសេចក្តីជ្រះថ្លា​ហើយ (នោះ)ទេ ម្នាល​មោឃបុរស អំពើ​របស់អ្នក​ឯងនុ៎ះ បានតែខាង​នាំមិនឲ្យជ្រះថ្លា​ដល់ពួកជនខ្លះ​ដែលមិនទាន់​មានសេចក្តី​ជ្រះថ្លា នាំឲ្យ​រាយមាយ​រសាយចិត្ត​បាត់សេចក្តីជ្រះថ្លា​ដល់ជនពួកខ្លះ​ដែលមានសេចក្តី​ជ្រះថ្លាហើយ (នោះ) ប៉ុណ្ណោះឯង។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់តិះដៀល​សេយ្យសកភិក្ខុ​ដ៏មានអាយុដោយ​អនេកបរិយាយ ហើយទ្រង់​សំដែងទោស​នៃកោសជ្ជ ដែលជាហេតុ​នាំឲ្យគេចិញ្ចឹម​បីបាច់រក្សាបាន​ដោយកម្រ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងនូវ​សិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុមានចិត្តក្លែង ញុំាងទឹកសុក្ក​ឲ្យឃ្លាតចេញ ត្រូវសង្ឃាទិសេស។ សិក្ខាបទ​នេះព្រះដ៏មានព្រះភាគ​បានទ្រង់បញ្ញត្ត​ហើយដល់ភិក្ខុ​ទាំងឡាយយ៉ាង​នេះឯង។
 
[២] តេន ខោ បន សមយេន ភិក្ខូ បណីតានិ ភោជនានិ ភុញ្ជិត្វា មុដ្ឋស្សតី អសម្បជានា និទ្ទំ ឱក្កមន្តិ។ តេសំ មុដ្ឋស្សតីនំ អសម្បជានានំ និទ្ទំ ឱក្កមន្តានំ សុបិនន្តេន អសុចិ មុច្ចតិ។ តេសំ កុក្កុច្ចំ អហោសិ ភគវតា សិក្ខាបទំ បញ្ញត្តំ សញ្ចេតនិកា សុក្កវិសដ្ឋិ សង្ឃាទិសេសោតិ អម្ហាកញ្ច សុបិនន្តេន អសុចិ មុច្ចតិ [ឱ. មុច្ចិ] អត្ថិ ចេត្ថ ចេតនា ឧបលព្ភតិ [លព្ភា] កច្ចិ នុ ខោ មយំ សង្ឃាទិសេសំ អាបត្តឹ អាបន្នាតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អត្ថេសា ភិក្ខវេ ចេតនា សា ច ខោ អព្វោហារិកាតិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា អាមន្តេសិ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ សញ្ចេតនិកា សុក្កវិសដ្ឋិ អញ្ញត្រ សុបិនន្តា សង្ឃាទិសេសោតិ។
 
[២] សម័យនោះ ភិក្ខុទាំងឡាយបានឆាន់បណីតភោជន​ទាំងឡាយ ហើយភ្លេច​ស្មារតី មិនដឹងខ្លួន សិងលក់ទៅ។ កាលបើភិក្ខុ​ទាំងនោះកំពុងតែ​ភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ ទឹកអសុចិ​ក៏ឃ្លាតចេញដោយ​យល់សប្តិ។ ភិក្ខុទាំងនោះ​ក៏មានសេចក្តី​សង្ស័យដូច្នេះថា សិក្ខាបទ​ព្រះដ៏មាន​ព្រះភាគ​បានទ្រង់​បញ្ញត្តហើយ​ថា ភិក្ខុក្លែងញុំាង​ទឹកសុក្កឲ្យ​ឃ្លាតចេញ ត្រូវសង្ឃាទិសេស ក៏ទឹក​អសុចិរបស់​យើងទាំងឡាយ​ឃ្លាតចេញ​ដោយយល់​សប្តិ ឯចេតនា​ក៏មានក្នុងកាល​ដែលយល់​សប្តិនោះដែរ យើងត្រូវ​អាបត្តិសង្ឃាទិសេស​ហើយដឹង។ ក៏ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ចេតនា​នោះមានមែន ប៉ុន្តែ​ចេតនានោះ​ជា​អព្វោហារិក ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់អាស្រ័យ​ដំណើរនេះ​ជាហេតុ អាស្រ័យ​ដំណើរនេះ​ជាទីតាំង ទើបទ្រង់​សំដែងធម្មកថា​ហើយត្រាស់​ហៅភិក្ខុទាំង​ឡាយមក​ថា។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុក្លែង​ញុំាងទឹក​សុក្កឲ្យឃ្លាត​ចេញ ត្រូវសង្ឃាទិសេស លើកលែង​តែយល់សប្តិ។
 
[៣] សញ្ចេតនិកាតិ ជានន្តោ សញ្ជានន្តោ ចេច្ច អភិវិតរិត្វា វីតិក្កមោ។ សុក្កន្តិ ទស សុក្កានិ នីលំ បីតកំ លោហិតកំ ឱទាតំ តក្កវណ្ណំ ទកវណ្ណំ តេលវណ្ណំ ខីរវណ្ណំ ទធិវណ្ណំ សប្បិវណ្ណំ។ វិសដ្ឋីតិ ឋានា [ឱ.ម. ឋានតោ] ចាវនា វុច្ចតិ វិសដ្ឋីតិ។ អញ្ញត្រ សុបិនន្តាតិ ឋបេត្វា សុបិនន្តំ។ សង្ឃាទិសេសោតិ សង្ឃោ វ តស្សា អាបត្តិយា បរិវាសំ ទេតិ មូលាយ បដិកស្សតិ មានត្តំ ទេតិ អព្ភេតិ ន សម្ពហុលា ន ឯកបុគ្គលោ តេន វុច្ចតិ សង្ឃាទិសេសោតិ។ តស្សេវ អាបត្តិនិកាយស្ស នាមកម្មំ អធិវចនំ តេនបិ វុច្ចតិ សង្ឃាទិសេសោតិ។
 
[៣] ត្រង់ពាក្យថា ភិក្ខុក្លែង សេចក្តីថា ភិក្ខុកំពុងដឹង កំពុងចាំច្បាស់ ហើយក្លែង​បំពានធ្វើឲ្យកន្លង។ ត្រង់ពាក្យថា ទឹកសុក្ក សេចក្តីថា ទឹកសុក្កមាន១០យ៉ាងគឺ ទឹកសុក្កពណ៌ខៀវ១ ទឹកសុក្កពណ៌លឿង១ ទឹកសុក្កពណ៌ក្រហម១ ទឹកសុក្កពណ៌ស១ ទឹកសុក្កពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ១ ទឹកសុក្កពណ៌​ដូចទឹក១ ទឹកសុក្កពណ៌​ដូចប្រេង១ ទឹកសុក្កពណ៌ដូច​ទឹកដោះស្រស់១ ទឹកសុក្កពណ៌ដូច​ទឹកដោះជូរ១ ទឹកសុក្កពណ៌​ដូចទឹកដោះថ្លា១។ ត្រង់ពាក្យថា ឲ្យឃ្លាត​ចេញសេចក្តីថា​ឲ្យកក្រើកឃ្លាត​ចេញចាក​ទីកន្លែង (ដើម) តថាគត​ហៅថា ឲ្យឃ្លាតចេញ។ ត្រង់ពាក្យថា លើកលែង​តែយល់សប្តិ (នោះ) សេចក្តីថា វៀរលែង​តែយល់សប្តិ។ ត្រង់ពាក្យថា សង្ឃាទិសេស (នោះ) សេចក្តីថា សង្ឃ​តែម្យ៉ាងដែល​ឲ្យនូវបរិវាស​ព្រោះអាបត្តិ​នោះ ត្រឡប់សើរើចាក​មូលាបត្តិ ឲ្យនូវមានត្ត ឲ្យនូវអព្ភាន មិនមែន​ភិក្ខុច្រើនរូប មិនមែន​បុគ្គលតែ១រូប ព្រោះ​ហេតុនោះ​បានជា​តថាគតហៅថា សង្ឃាទិសេស។ ម្យ៉ាងទៀតថា ជានាមកម្ម គឺថាជា​ឈ្មោះរបស់​កងអាបត្តិនោះ​ឯង ព្រោះហេតុនោះ បានជាហៅ​ថាសង្ឃាទិសេស។
 
[៤] អជ្ឈត្តរូបេ មោចេតិ ពហិទ្ធារូបេ មោចេតិ អជ្ឈត្តពហិទ្ធារូបេ មោចេតិ អាកាសេ កដឹ កម្បេន្តោ មោចេតិ រាគូបត្ថម្ភេ មោចេតិ វច្ចូបត្ថម្ភេ មោចេតិ បស្សាវូបត្ថម្ភេ មោចេតិ វាតូបត្ថម្ភេ មោចេតិ ឧច្ចាលិង្គប្បាណកទដ្ឋូបត្ថម្ភេ មោចេតិ អារោគ្យត្ថាយ មោចេតិ សុខត្ថាយ មោចេតិ ភេសជ្ជត្ថាយ មោចេតិ ទានត្ថាយ មោចេតិ បុញ្ញត្ថាយ មោចេតិ យញ្ញត្ថាយ មោចេតិ សគ្គត្ថាយ មោចេតិ វីជត្ថាយ មោចេតិ វីមំសត្ថាយ មោចេតិ ទវត្ថាយ មោចេតិ នីលំ មោចេតិ បីតកំ មោចេតិ លោហិតកំ មោចេតិ ឱទាតំ មោចេតិ តក្កវណ្ណំ មោចេតិ ទកវណ្ណំ មោចេតិ តេលវណ្ណំ មោចេតិ ខីរវណ្ណំ មោចេតិ ទធិវណ្ណំ មោចេតិ សប្បិវណ្ណំ មោចេតិ។
 
[៤] ភិក្ខុញុំាងទឹកសុក្កឲ្យ​ឃ្លាតចេញក្នុងរូបខាងក្នុង (អវយវខ្លួនឯង) ភិក្ខុញុំាង​ទឹកសុក្កឲ្យឃ្លាត​ចេញក្នុងរូបខាង​ក្រៅ (អវយវអ្នកដទៃ) ភិក្ខុញុំាង​ទឹកសុក្កឲ្យឃ្លាត​ចេញក្នុងរូបខាង​ក្នុង និងរូបខាងក្រៅ ភិក្ខុធ្វើ​ចង្កេះឲ្យញ័រ​ក្នុងអាកាស ញុំាងទឹកសុក្កឲ្យ​ឃ្លាតចេញ ភិក្ខុញុំាង​ទឹកសុក្កឲ្យ​ឃ្លាតចេញ​ព្រោះសេចក្តី​ឧបត្ថម្ភដោយ​រាគៈ ភិក្ខុញុំាងទឹកសុក្ក​ឲ្យឃ្លាតចេញ ព្រោះសេចក្តី​ឧបត្ថម្ភដោយលាមក ភិក្ខុញុំាង​ទឹកសុក្កឲ្យឃ្លាត​ចេញ ព្រោះសេចក្តី​ឧបត្ថម្ភដោយ​មូត្រ ភិក្ខុញុំាង​ទឹកសុក្កឲ្យ​ឃ្លាតចេញ ព្រោះសេចក្តី​ឧបត្ថម្ភដោយ​ខ្យល់ ភិក្ខុញុំាង​ទឹកសុក្កឲ្យ​ឃ្លាតចេញ ព្រោះសេចក្តី​ឧបត្ថម្ភ​ដោយដង្កូវរមាស់រោល ភិក្ខុញុំាង​ទឹកសុក្កឲ្យឃ្លាត​ចេញដើម្បី​ប្រយោជន៍​មិនឲ្យមាន​រោគ ភិក្ខុញុំាងទឹក​សុក្កឲ្យឃ្លាតចេញ​ដើម្បីប្រយោជន៍​ឲ្យបាន​សេចក្តីសុខ ភិក្ខុញុំាង​ទឹកសុក្កឲ្យឃ្លាត​ចេញដើម្បី​ត្រូវការដោយ​ភេសជ្ជៈ ភិក្ខុញុំាង​ទឹកសុក្កឲ្យ​ឃ្លាតចេញ​ដើម្បីប្រយោជន៍​ដល់ទាន ភិក្ខុ​ញុំាងទឹកសុក្ក​ឲ្យឃ្លាតចេញ​ដើម្បីប្រយោជន៍​ដល់បុណ្យ ភិក្ខុញុំាង​ទឹកសុក្កឲ្យ​ឃ្លាតចេញ​ដើម្បីប្រយោជន៍​ដល់ការបូជា ភិក្ខុញុំាង​ទឹកសុក្កឲ្យ​ឃ្លាតចេញដើម្បី​ប្រយោជន៍ដល់​ស្ថានសួគ៌ ភិក្ខុ​ញុំាងទឹកសុក្ក​ឲ្យឃ្លាតចេញ​ដើម្បីប្រយោជន៍​ដល់ពូជ ភិក្ខុ​ញុំាងទឹក​សុក្កឲ្យ​ឃ្លាតចេញ​ដើម្បីប្រយោជន៍​ដល់ការល្បង​មើល ភិក្ខុញុំាង​ទឹកសុក្កឲ្យ​ឃ្លាតចេញ​ដើម្បីប្រយោជន៍​ដល់ការលេង ភិក្ខុញុំាង​ទឹកសុក្កពណ៌​ខៀវឲ្យឃ្លាត​ចេញ ភិក្ខុញុំាង​ទឹកសុក្កពណ៌លឿង​ឲ្យឃ្លាតចេញ ភិក្ខុញុំាង​ទឹកសុក្កពណ៌​ក្រហមឲ្យឃ្លាត​ចេញ ភិក្ខុញុំាង​ទឹកសុក្កពណ៌​សឲ្យឃ្លាត​ចេញ ភិក្ខុញុំាង​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ​ឲ្យឃ្លាតចេញ ភិក្ខុញុំាង​ទឹកសុក្កពណ៌​ដូចទឹកឲ្យ​ឃ្លាតចេញ ភិក្ខុញុំាង​ទឹកសុក្កពណ៌​ដូចប្រេងឲ្យ​ឃ្លាតចេញ ភិក្ខុញុំាង​ទឹកសុក្កពណ៌​ដូចទឹកដោះ​ស្រស់ឲ្យឃ្លាត​ចេញ ភិក្ខុញុំាង​ទឹកសុក្កពណ៌​ដូចទឹកដោះជូរ​ឲ្យឃ្លាតចេញ ភិក្ខុញុំាង​ទឹកសុក្កពណ៌​ដូចទឹកដោះថា្ល​ឲ្យឃ្លាតចេញ។
 
[៥] អជ្ឈត្តរូបេតិ អជ្ឈត្តំ ឧបាទិន្នរូបេ។ ពហិទ្ធារូបេតិ ពហិទ្ធា ឧបាទិន្នេ វា អនុបាទិន្នេ វា។ អជ្ឈត្តពហិទ្ធារូបេតិ តទុភយេ។ អាកាសេ កដឹ កម្បេន្តោតិ អាកាសេ វាយមន្តស្ស អង្គជាតំ កម្មនិយំ ហោតិ។ រាគូបត្ថម្ភេតិ រាគេន បីឡិតស្ស អង្គជាតំ កម្មនិយំ ហោតិ។ វច្ចូបត្ថម្ភេតិ វច្ចេន បីឡិតស្ស អង្គជាតំ កម្មនិយំ ហោតិ។ បស្សាវូបត្ថម្ភេតិ បស្សាវេន បីឡិតស្ស អង្គជាតំ កម្មនិយំ ហោតិ។ វាតូបត្ថម្ភេតិ វាតេន បីឡិតស្ស អង្គជាតំ កម្មនិយំ ហោតិ។ ឧច្ចាលិង្គប្បាណកទដ្ឋូបត្ថម្ភេតិ ឧច្ចាលិង្គប្បាណកទដ្ឋេន បីឡិតស្ស អង្គជាតំ កម្មនិយំ ហោតិ។ អារោគ្យត្ថាយាតិ អរោគោ ភវិស្សាមីតិ។ សុខត្ថាយាតិ សុខំ វេទនំ ឧប្បាទេស្សាមីតិ។ ភេសជ្ជត្ថាយាតិ ភេសជ្ជំ ភវិស្សតីតិ។ ទានត្ថាយាតិ ទានំ ទស្សាមីតិ។ បុញ្ញត្ថាយាតិ បុញ្ញំ ភវិស្សតិ។ យញ្ញត្ថាយាតិ យញ្ញំ យជ្ជិស្សាមីតិ។ សគ្គត្ថាយាតិ សគ្គំ គមិស្សាមីតិ។ វីជត្ថាយាតិ វីជំ ភវិស្សតិ។ វីមំសត្ថាយាតិ វីមំសិស្សាមិ [ឱ.ម. បោត្ថកេសុ អយំ បាឋោ ន បញ្ញាយតិ។] នីលំ ភវិស្សតិ បីតកំ ភវិស្សតិ លោហិតកំ ភវិស្សតិ ឱទាតំ ភវិស្សតិ ។បេ។ សប្បិវណ្ណំ ភវិស្សតីតិ។ ទវត្ថាយាតិ ខិឌ្ឌាធិប្បាយោ។
 
[៥] ត្រង់ពាក្យថា ក្នុងរូបខាងក្នុង សេចក្តីថា ក្នុងរូបដែលមាន​វិញ្ញាណចូលទៅ​អាស្រ័យនៅជាខាងក្នុង។ ត្រង់ពាក្យថា ក្នុងរូបខាងក្រៅ សេចក្តីថា ក្នុងរូប​ដែលមានវិញ្ញាណ​ក្តី ក្នុងរូបដែល​ឥតវិញ្ញាណក្តី​ជាខាងក្រៅ។ ត្រង់ពាក្យថា ក្នុងរូប​ខាងក្នុង និងរូប​ខាងក្រៅ សេចក្តីថា ក្នុងរូប​ទាំង២នោះ។ ត្រង់ពាក្យថា ធ្វើចង្កេះ​ឲ្យញ័រក្នុង​អាកាស សេចក្តីថា អង្គជាត​របស់ភិក្ខុដែល​កំពុងព្យាយាម​ទៅក្នុងអាកាស ក៏ជាអវយវៈ​គួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តី​ឧបត្ថម្ភដោយ​រាគៈ សេចក្តីថា អង្គជាត​របស់ភិក្ខុដែល​រាគៈបៀតបៀន​ហើយ ជាអរយវៈ​គួរដល់កម្ម។ ត្រង់​ពាក្យថា ព្រោះសេចក្តី​ឧបត្ថម្ភដោយ​លាមក សេចក្តីថា អង្គជាត​របស់ភិក្ខុដែល​លាមកបៀត​បៀនហើយ ជាអវយវៈ​គួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តី​ឧបត្ថម្ភដោយ​មូត្រ សេចក្តីថា អង្គជាត​របស់ភិក្ខុដែល​មូត្របៀតបៀន​ហើយ ជាអវយវៈ​គួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះ​សេចក្តីឧបត្ថម្ភ​ដោយខ្យល់ សេចក្តីថា អង្គជាត​របស់ភិក្ខុដែល​ខ្យល់បក់ត្រូវ​ហើយ ជាអវយវៈ​គួរដល់កម្ម។ ត្រង់ពាក្យថា ព្រោះសេចក្តី​ឧបត្ថម្ភដោយ​ដង្កូវរមាស់រោល សេចក្តីថា អង្គជាត​របស់ភិក្ខុដែល​ដង្កូវរមាស់រោល​បៀតបៀន​ហើយ ជាអវយវៈ​គួរដល់កម្ម។ ត្រង់ពាក្យថា ដើម្បី​ប្រយោជន៍​មិនឲ្យមាន​រោគ សេចក្តីថា ភិក្ខុគិតថា អញ​នឹងជាអ្នកមិន​មានរោគ។ ត្រង់ពាក្យថា ដើម្បី​ប្រយោជន៍ឲ្យ​បានសេចក្តី​សុខ សេចក្តីថា ភិក្ខុ​គិតថា អញនឹងញុំាង​សុខវេទនាឲ្យ​កើតឡើង។ ត្រង់ពាក្យថា ដើម្បី​ត្រូវការដោយ​ភេសជ្ជៈ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្ក​នេះនឹងបានជា​ថ្នាំ។ ត្រង់ពាក្យថា ដើម្បី​ប្រយោជន៍​ដល់ទាន សេចក្តីថា ភិក្ខុ​គិតថា អញនឹង​ឲ្យទឹកសុក្ក​ជាទាន។ ត្រង់ពាក្យថា ដើម្បី​ប្រយោជន៍​ដល់បុណ្យ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្ក​នេះនឹងជា​បុណ្យ។ ត្រង់ពាក្យថា ដើម្បី​ប្រយោជន៍​ដល់ការបូជា សេចក្តីថា ភិក្ខុ​តាំងចិត្តថា អញនឹង​បូជាទឹកសុក្ក​ជាគ្រឿង​យញ្ញ។ ត្រង់ពាក្យថា ដើម្បី​ប្រយោជន៍​ដល់ស្ថាន​សួគ៌ សេចក្តីថា ភិក្ខុគិតថា អញ​នឹងទៅកាន់​ស្ថានសួគ៌។ ត្រង់ពាក្យថា ដើម្បី​ប្រយោជន៍​ដល់ពូជ សេចក្តីថា ភិក្ខុគិតថា ទឹកសុក្ក​នេះនឹងជា​ពូជ។ ត្រង់ពាក្យថា ដើម្បី​ប្រយោជន៍​ដល់ការល្បង​មើល សេចក្តីថា ភិក្ខុ​គិតថា អញនឹងល្បង​មើល ទឹកសុក្ក​នេះនឹងជាពណ៌​ខៀវ នឹងជាពណ៌​លឿង នឹងជា​ពណ៌ក្រហម នឹងជា​ពណ៌ស។បេ។ ទឹកសុក្កនេះ​នឹងជាពណ៌​ដូចទឹកដោះថ្លា។ ត្រង់​ពាក្យថា ដើម្បី​ប្រយោជន៍​ដល់ការលេង សេចក្តីថា ភិក្ខុ​មានបំណង​ក្នុងការលេង។
 
[៦] អជ្ឈត្តរូបេ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ពហិទ្ធារូបេ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អជ្ឈត្តពហិទ្ធារូបេ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អាកាសេ កដឹ កម្បេន្តោ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ រាគូបត្ថម្ភេ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ វច្ចូបត្ថម្ភេ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ បស្សាវូបត្ថម្ភេ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ វាតូបត្ថម្ភេ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ឧច្ចាលិង្គប្បាណកទដ្ឋូបត្ថម្ភេ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថាយ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ សុខត្ថាយ ។បេ។ ភេសជ្ជត្ថាយ ទានត្ថាយ បុញ្ញត្ថាយ យញ្ញត្ថាយ សគ្គត្ថាយ វីជត្ថាយ វីមំសត្ថាយ ទវត្ថាយ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលំ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ បីតកំ លោហិតកំ ឱទាតំ តក្កវណ្ណំ ទកវណ្ណំ តេលវណ្ណំ ខីរវណ្ណំ ទធិវណ្ណំ សប្បិវណ្ណំ ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
[៦] ភិក្ខុគិតចំពោះរូបខាងក្នុង ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុគិតចំពោះ​រូបខាងក្រៅ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​ចំពោះរូបខាង​ក្នុង និងរូបខាង​ក្រៅ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​នឹងធ្វើចង្កេះឲ្យ​ញ័រទៅក្នុងអាកាស ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតក្នុង​សេចក្តីឧបត្ថម្ភ​ដោយរាគៈ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​ក្នុងសេចក្តី​ឧបត្ថម្ភដោយ​លាមក ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​ក្នុងសេចក្តី​ឧបត្ថម្ភដោយ​មូត្រ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​ក្នុងសេចក្តី​ឧបត្ថម្ភដោយ​ខ្យល់ ក៏ព្យាយាម ទាល់តែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតក្នុង​សេចក្តី​ឧបត្ថម្ភ​ដោយសត្វ​ដង្កូវរមាស់​រោល ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​ដើម្បីប្រយោជន៍​មិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែទឹក​សុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​ដើម្បីប្រយោជន៍​ឲ្យបានសេចក្តី​សុខ។បេ។ ដើម្បីត្រូវ​ការដោយ​ភេសជ្ជៈ ដើម្បី​ប្រយោជន៍​ដល់ទាន ដើម្បី​ប្រយោជន៍​ដល់បុណ្យ ដើម្បីប្រយោជន៍​ដល់ការបូជា ដើម្បីប្រយោជន៍​ដល់ស្ថានសួគ៌ ដើម្បី​ប្រយោជន៍​ដល់ពូជ ដើម្បីប្រយោជន៍​ដល់ការល្បង​មើល ដើម្បីប្រយោជន៍​ដល់ការលេង ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតចំពោះ​ទឹកសុក្ក​ពណ៌ខៀវ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​ចំពោះទឹកសុក្ក​ពណ៌លឿង ចំពោះទឹកសុក្ក​ពណ៌ក្រហម ចំពោះ​ទឹកសុក្កពណ៌​ស ចំពោះទឹក​សុក្កពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ ចំពោះទឹក​សុក្កពណ៌ដូច​ទឹក ចំពោះទឹក​សុក្កពណ៌ដូច​ប្រេង ចំពោះ​ទឹកសុក្ក​ពណ៌ដូចទឹក​ដោះស្រស់ ចំពោះទឹក​សុក្កពណ៌ដូច​ទឹកដោះជូរ ចំពោះ​ទឹកសុក្កពណ៌​ដូចទឹកដោះថ្លា ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
បទភាជនីយសុទ្ធិក ចប់។
 
[៧] អារោគ្យត្ថញ្ច សុខត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថញ្ច ភេសជ្ជត្ថញ្ច។ អារោគ្យត្ថញ្ច ទានត្ថញ្ច។ អារោគ្យត្ថញ្ច បុញ្ញត្ថញ្ច។ អារោគ្យត្ថញ្ច យញ្ញត្ថញ្ច។ អារោគ្យត្ថញ្ច សគ្គត្ថញ្ច។ អារោគ្យត្ថញ្ច វីជត្ថញ្ច។ អារោគ្យត្ថញ្ច វីមំសត្ថញ្ច។ អារោគ្យត្ថញ្ច ទវត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
ឯកមូលំ [ឱ.ម. ឯកមូលកស្ស] ខណ្ឌចក្កំ និដ្ឋិតំ។
 
[៧] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ និងដើម្បីសេចក្តីសុខ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត ដើម្បី​មិនឲ្យមាន​រោគ និងដើម្បី​ជាភេសជ្ជ។ ដើម្បីមិន​ឲ្យមានរោគ និងដើម្បី​ជាទាន។ ដើម្បីមិន​ឲ្យមានរោគ និងដើម្បី​ជាបុណ្យ។ ដើម្បីមិន​ឲ្យមានរោគ និងដើម្បី​ជាគ្រឿងយញ្ញ។ ដើម្បីមិន​ឲ្យមានរោគ និងដើម្បី​ស្ថានសួគ៌។ ដើម្បីមិន​ឲ្យមានរោគ និងដើម្បី​ជាពូជ។ ដើម្បីមិន​ឲ្យមានរោគ និងដើម្បី​ល្បងមើល។ ដើម្បីមិន​ឲ្យមានរោគ និងដើម្បី​ការលេង ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ខណ្ឌចក្កមានមូល១ ចប់។
 
[៨] សុខត្ថញ្ច ភេសជ្ជត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ សុខត្ថញ្ច ទានត្ថញ្ច។ សុខត្ថញ្ច បុញ្ញត្ថញ្ច។ សុខត្ថញ្ច យញ្ញត្ថញ្ច។ សុខត្ថញ្ច សគ្គត្ថញ្ច។ សុខត្ថញ្ច វីជត្ថញ្ច។ សុខត្ថញ្ច វីមំសត្ថញ្ច។ សុខត្ថញ្ច ទវត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ សុខត្ថញ្ច អារោគ្យត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
[៨] ភិក្ខុគិតដើម្បីសេចក្តីសុខ និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​ដើម្បីសេចក្តីសុខ និង​ដើម្បីជាទាន។ ដើម្បី​សេចក្តីសុខ និងដើម្បី​ជាបុណ្យ។ ដើម្បី​សេចក្តីសុខ និងដើម្បី​ជាគ្រឿង​យញ្ញ។ ដើម្បី​សេចក្តីសុខ និង​ដើម្បីស្ថាន​សួគ៌។ ដើម្បី​សេចក្តីសុខ និងដើម្បី​ជាពូជ។ ដើម្បី​សេចក្តីសុខ និងដើម្បី​ល្បងមើល។ ដើម្បី​សេចក្តីសុខ និងដើម្បី​ការលេង ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត​ដើម្បីសេចក្តីសុខ និងដើម្បី​មិនឲ្យមាន​រោគ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។
 
[៩] ភេសជ្ជត្ថញ្ច ទានត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ភេសជ្ជត្ថញ្ច បុញ្ញត្ថញ្ច។ ភេសជ្ជត្ថញ្ច យញ្ញត្ថញ្ច។ ភេសជ្ជត្ថញ្ច សគ្គត្ថញ្ច។ ភេសជ្ជត្ថញ្ច វីជត្ថញ្ច។ ភេសជ្ជត្ថញ្ច វីមំសត្ថញ្ច។ ភេសជ្ជត្ថញ្ច ទវត្ថញ្ច។ ភេសជ្ជត្ថញ្ច អារោគ្យត្ថញ្ច។ ភេសជ្ជត្ថញ្ច សុខត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
[៩] ភិក្ខុគិត ដើម្បីភេសជ្ជៈ និងដើម្បីជាទាន ក៏ព្យាយាម ទាល់តែទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត ដើម្បី​ជាភេសជ្ជៈ និងដើម្បី​ជាបុណ្យ។ ដើម្បីជា​ភេសជ្ជៈ និងដើម្បី​ជាគ្រឿងយញ្ញ។ ដើម្បី​ជាភេសជ្ជៈ និងដើម្បី​ស្ថានសួគ៌។ ដើម្បីជា​ភេសជ្ជៈ និងដើម្បី​ជាពូជ។ ដើម្បី​ជាភេសជ្ជៈ និងដើម្បី​ល្បងមើល។ ដើម្បី​ជាភេសជ្ជៈ និងដើម្បី​ការលេង។ ដើម្បី​ជាភេសជ្ជៈ និងដើម្បី​មិនឲ្យមានរោគ។ ដើម្បី​ជាភេសជ្ជៈ និងដើម្បី​សេចក្តីសុខ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
[១០] ទានត្ថញ្ច បុញ្ញត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ទានត្ថញ្ច យញ្ញត្ថញ្ច។ ទានត្ថញ្ច សគ្គត្ថញ្ច។ ទានត្ថញ្ច វីជត្ថញ្ច។ ទានត្ថញ្ច វីមំសត្ថញ្ច។ ទានត្ថញ្ច ទវត្ថញ្ច។ ទានត្ថញ្ច អារោគ្យត្ថញ្ច។ ទានត្ថញ្ច សុខត្ថញ្ច។ ទានត្ថញ្ច ភេសជ្ជត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
[១០] ភិក្ខុគិត ដើម្បីជាទាន និងដើម្បីជាបុណ្យ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត ដើម្បី​ជាទាន និងដើម្បីជា​គ្រឿងយញ្ញ។ ដើម្បីជាទាន និងដើម្បី​ស្ថានសួគ៌។ ដើម្បីជាទាន និងដើម្បី​ជាពូជ។ ដើម្បី​ជាទាន និងដើម្បី​ល្បងមើល។ ដើម្បី​ជាទាន និងដើម្បី​ការលេង។ ដើម្បី​ជាទាន និងដើម្បី​មិនឲ្យមានរោគ។ ដើម្បី​ជាទាន និងដើម្បី​សេចក្តីសុខ។ ដើម្បី​ជាទាន និងដើម្បី​ជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
[១១] បុញ្ញត្ថញ្ច យញ្ញត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ បុញ្ញត្ថញ្ច សគ្គត្ថញ្ច។ បុញ្ញត្ថញ្ច វីជត្ថញ្ច។ បុញ្ញត្ថញ្ច វីមំសត្ថញ្ច។ បុញ្ញត្ថញ្ច ទវត្ថញ្ច។ បុញ្ញត្ថញ្ច អារោគ្យត្ថញ្ច។ បុញ្ញត្ថញ្ច សុខត្ថញ្ច។ បុញ្ញត្ថញ្ច ភេសជ្ជត្ថញ្ច។ បុញ្ញត្ថញ្ច ទានត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
[១១] ភិក្ខុគិត ដើម្បីជាបុណ្យ និងដើម្បីជាគ្រឿងយញ្ញ ក៏ព្យាយាម ទាល់តែទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត ដើម្បី​ជាបុណ្យ និងដើម្បី​ស្ថានសួគ៌។ ដើម្បី​ជាបុណ្យ និងដើម្បី​ជាពូជ។ ដើម្បីជា​បុណ្យ និងដើម្បី​ល្បងមើល។ ដើម្បី​ជាបុណ្យ និងដើម្បី​ការលេង។ ដើម្បី​ជាបុណ្យ និងដើម្បី​មិនឲ្យមាន​រោគ។ ដើម្បី​ជាបុណ្យ និងដើម្បី​សេចក្តីសុខ។ ដើម្បី​ជាបុណ្យ និងដើម្បី​ជាភេសជ្ជៈ។ ដើម្បី​ជាបុណ្យ និងដើម្បី​ជាទាន ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
[១២] យញ្ញត្ថញ្ច សគ្គត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ យញ្ញត្ថញ្ច វីជត្ថញ្ច។ យញ្ញត្ថញ្ច វីមំសត្ថញ្ច។ យញ្ញត្ថញ្ច ទវត្ថញ្ច។ យញ្ញត្ថញ្ច អារោគ្យត្ថញ្ច។ យញ្ញត្ថញ្ច សុខត្ថញ្ច។ យញ្ញត្ថញ្ច ភេសជ្ជត្ថញ្ច។ យញ្ញត្ថញ្ច ទានត្ថញ្ច។ យញ្ញត្ថញ្ច បុញ្ញត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
[១២] ភិក្ខុគិត ដើម្បីជាគ្រឿងយញ្ញ និងដើម្បីស្ថានសួគ៌ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិសង្ឃា​ទិសេស។ ភិក្ខុគិត ដើម្បី​ជាគ្រឿងយញ្ញ និងដើម្បី​ជាពូជ។ ដើម្បីជា​គ្រឿងយញ្ញ និងដើម្បី​ល្បងមើល។ ដើម្បីជា​គ្រឿងយញ្ញ និងដើម្បី​ការលេង។ ដើម្បី​ជាគ្រឿងយញ្ញ និង​ដើម្បីមិន​ឲ្យមានរោគ។ ដើម្បីជា​គ្រឿងយញ្ញ និងដើម្បី​សេចក្តីសុខ។ ដើម្បីជា​គ្រឿងយញ្ញ និងដើម្បី​ជាភេសជ្ជៈ។ ដើម្បីជា​គ្រឿងយញ្ញ និងដើម្បី​ជាទាន។ ដើម្បីជា​គ្រឿងយញ្ញ និងដើម្បី​ជាបុណ្យ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
[១៣] សគ្គត្ថញ្ច វីជត្ថញ្ច។ សគ្គត្ថញ្ច វីមំសត្ថញ្ច។ សគ្គត្ថញ្ច ទវត្ថញ្ច។ សគ្គត្ថញ្ច អារោគ្យត្ថញ្ច។ សគ្គត្ថញ្ច សុខត្ថញ្ច។ សគ្គត្ថញ្ច ភេសជ្ជត្ថញ្ច។ សគ្គត្ថញ្ច ទានត្ថញ្ច។ សគ្គត្ថញ្ច បុញ្ញត្ថញ្ច។ សគ្គត្ថញ្ច យញ្ញត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
[១៣] ភិក្ខុគិត ដើម្បីស្ថានសួគ៌ និងដើម្បីជាពូជ។ ដើម្បីស្ថានសួគ៌ និងដើម្បី​ល្បងមើល។ ដើម្បីស្ថាន​សួគ៌ និងដើម្បី​ការលេង។ ដើម្បីស្ថានសួគ៌ និងដើម្បី​មិនឲ្យមានរោគ។ ដើម្បីស្ថានសួគ៌ និងដើម្បី​សេចក្តីសុខ។ ដើម្បីស្ថានសួគ៌ និងដើម្បី​ជាភេសជ្ជៈ។ ដើម្បី​ស្ថានសួគ៌ និងដើម្បី​ជាទាន។ ដើម្បីស្ថានសួគ៌ និងដើម្បីជាបុណ្យ។ ដើម្បីស្ថានសួគ៌ និងដើម្បីជា​គ្រឿងយញ្ញ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
[១៤] វីជត្ថញ្ច វីមំសត្ថញ្ច។ វីជត្ថញ្ច ទវត្ថញ្ច។ វីជត្ថញ្ច អារោគ្យត្ថញ្ច។ វីជត្ថញ្ច សុខត្ថញ្ច។ វីជត្ថញ្ច ភេសជ្ជត្ថញ្ច។ វីជត្ថញ្ច ទានត្ថញ្ច។ វីជត្ថញ្ច បុញ្ញត្ថញ្ច។ វីជត្ថញ្ច យញ្ញត្ថញ្ច។ វីជត្ថញ្ច សគ្គត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
[១៤] ភិក្ខុគិត ដើម្បីជាពូជ និងដើម្បីល្បងមើល។ ដើម្បីជាពូជ និងដើម្បី​ការលេង។ ដើម្បីជាពូជ និងដើម្បី​មិនឲ្យមាន​រោគ។ ដើម្បីជាពូជ និងដើម្បី​សេចក្តីសុខ។ ដើម្បី​ជាពូជ និងដើម្បី​ជាភេសជ្ជៈ។ ដើម្បី​ជាពូជ និងដើម្បី​ជាទាន។ ដើម្បី​ជាពូជ និងដើម្បី​ជាបុណ្យ។ ដើម្បី​ជាពូជ និងដើម្បី​ជាគ្រឿងយញ្ញ។ ដើម្បី​ជាពូជ និងដើម្បី​ស្ថានសួគ៌ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
[១៥] វីមំសត្ថញ្ច ទវត្ថញ្ច។ វីមំសត្ថញ្ច អារោគ្យត្ថញ្ច។ វីមំសត្ថញ្ច សុខត្ថញ្ច។ វីមំសត្ថញ្ច ភេសជ្ជត្ថញ្ច។ វីមំសត្ថញ្ច ទានត្ថញ្ច។ វីមំសត្ថញ្ច បុញ្ញត្ថញ្ច។ វីមំសត្ថញ្ច យញ្ញត្ថញ្ច។ វីមំសត្ថញ្ច សគ្គត្ថញ្ច។ វីមំសត្ថញ្ច វីជត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
[១៥] ភិក្ខុគិត ដើម្បីល្បងមើល និងដើម្បីការលេង។ ដើម្បីល្បងមើល និងដើម្បីមិនឲ្យ​មានរោគ។ ដើម្បីល្បង​មើល និងដើម្បី​សេចក្តីសុខ។ ដើម្បីល្បងមើល និងដើម្បី​ជាភេសជ្ជៈ។ ដើម្បីល្បង​មើល និងដើម្បីជាទាន។ ដើម្បី​ល្បងមើល និងដើម្បី​ជាបុណ្យ។ ដើម្បី​ល្បងមើល និងដើម្បី​ជាគ្រឿងយញ្ញ។ ដើម្បី​ល្បងមើល និងដើម្បី​ស្ថានសួគ៌។ ដើម្បីល្បង​មើល និងដើម្បី​ជាពូជ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
[១៦] ទវត្ថញ្ច អារោគ្យត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ទវត្ថញ្ច សុខត្ថញ្ច។ ទវត្ថញ្ច ភេសជ្ជត្ថញ្ច។ ទវត្ថញ្ច ទានត្ថញ្ច។ ទវត្ថញ្ច បុញ្ញត្ថញ្ច។ ទវត្ថញ្ច យញ្ញត្ថញ្ច។ ទវត្ថញ្ច សគ្គត្ថញ្ច។ ទវត្ថញ្ច វីជត្ថញ្ច។ ទវត្ថញ្ច វីមំសត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
ឯកមូលកំ [ឱ.ម. ឯកមូលកស្ស] ពទ្ធចក្កំ និដ្ឋិតំ។
 
[១៦] ភិក្ខុគិត ដើម្បីការលេង និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត ដើម្បី​ការលេង និងដើម្បី​សេចក្តីសុខ។ ដើម្បី​ការលេង និងដើម្បី​ជាភេសជ្ជៈ។ ដើម្បី​ការលេង និងដើម្បី​ជាទាន។ ដើម្បី​ការលេង និងដើម្បី​ជាបុណ្យ។ ដើម្បី​ការលេង និងដើម្បី​ជាគ្រឿងយញ្ញ។ ដើម្បី​ការលេង និងដើម្បី​ស្ថានសួគ៌។ ដើម្បី​ការលេង និងដើម្បី​ជាពូជ។ ដើម្បី​ការលេង និងដើម្បី​ល្បងមើល ក៏ព្យាយាម ទាល់តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ពទ្ធចក្ក មានមូលមួយ ចប់។
 
ទុមូលកាទិបិ ឯវមេវ នេតព្វំ។
 
ឯចក្កមានមូលពីរជាដើម បណ្ឌិតគប្បីនាំមក (សំដែង) ដូចគ្នាផងចុះ។
 
[១៧] អារោគ្យត្ថញ្ច សុខត្ថញ្ច ភេសជ្ជត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។បេ។ អារោគ្យត្ថញ្ច សុខត្ថញ្ច ទវត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
[១៧] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីសេចក្តីសុខ និងដើម្បីជាភេសជ្ជៈ ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីសេចក្តីសុខ និងដើម្បីការលេង ក៏ព្យាយាម ទាល់តែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
 
ទុមូលកំ ខណ្ឌចក្កំ។
 
[១៨] សុខត្ថញ្ច ភេសជ្ជត្ថញ្ច ទានត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។បេ។ សុខត្ថញ្ច ភេសជ្ជត្ថញ្ច ទវត្ថញ្ច។បេ។ សុខត្ថញ្ច ភេសជ្ជត្ថញ្ច អារោគ្យត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។បេ។ វីមំសត្ថញ្ច ទវត្ថញ្ច អារោគ្យត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។បេ។ វីមំសត្ថញ្ច ទវត្ថញ្ច វីជត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
ទុមូលកំ ពទ្ធចក្កំ និដ្ឋិតំ។
 
ខណ្ឌចក្ក មានមូលពីរ។
 
[១៨] ភិក្ខុគិត ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីជាទាន ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីការលេង។បេ។ ភិក្ខុគិត ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង និងដើម្បីមិនឲ្យមានរោគ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។បេ។ ភិក្ខុគិត ដើម្បីល្បងមើល ដើម្បីការលេង និងដើម្បីជាពូជ ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
 
ពទ្ធចក្កមានមូលពីរ ចប់។
 
[១៩] តិមូលកំ ចតុម្មូលកំ បញ្ចមូលកំ ឆម្មូលកំ សត្តមូលកំ អដ្ឋមូលកំ នវមូលកំ ឯវមេវ កាតព្វំ។
 
[១៩] ពទ្ធចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះឯង។
 
ឥទំ សព្វមូលកំ។
 
[២០] អារោគ្យត្ថញ្ច សុខត្ថញ្ច ភេសជ្ជត្ថញ្ច ទានត្ថញ្ច បុញ្ញត្ថញ្ច យញ្ញត្ថញ្ច សគ្គត្ថញ្ច វីជត្ថញ្ច វីមំសត្ថញ្ច ទវត្ថញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
សព្វមូលកំ និដ្ឋិតំ។
 
នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីខាងក្រោយនេះ)។
 
[២០] ភិក្ខុគិត ដើម្បីមិនឲ្យមានរោគ ដើម្បីឲ្យស្រួលខ្លួន ដើម្បីជាភេសជ្ជៈ ដើម្បីជាទាន ដើម្បីជាបុណ្យ ដើម្បី​ជាគ្រឿង​បូជា ដើម្បីស្ថានសួគ៌ ដើម្បីជាពូជ ដើម្បីល្បងមើល និងដើម្បីការលេង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ចក្កមានមូលគ្រប់ទាំងអស់ ចប់។
 
[២១] នីលញ្ច បីតកញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលញ្ច លោហិតកញ្ច។បេ។ នីលញ្ច ឱទាតញ្ច។ នីលញ្ច តក្កវណ្ណញ្ច។ នីលញ្ច ទកវណ្ណញ្ច។ នីលញ្ច តេលវណ្ណញ្ច។ នីលញ្ច ខីរវណ្ណញ្ច។ នីលញ្ច ទធិវណ្ណញ្ច។ នីលញ្ច សប្បិវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
ឯកមូលកំ ខណ្ឌចក្កំ និដ្ឋិតំ។
 
[២១] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និងពណ៌លឿង ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ និងពណ៌ក្រហម។បេ។ ពណ៌ខៀវ និងពណ៌ស។ ពណ៌ខៀវ និងពណ៌​ដូច​ទឹកដោះជូរ​ឡើងពពុះ។ ពណ៌ខៀវ និងពណ៌​ដូចទឹក។ ពណ៌ខៀវ និងពណ៌​ដូចប្រេង។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះស្រស់។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះជូរ។ ពណ៌ខៀវ និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ខណ្ឌចក្កមានមូលមួយ ចប់។
 
[២២] បីតកញ្ច លោហិតកញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ បីតកញ្ច ឱទាតញ្ច។បេ។ បីតកញ្ច តក្កវណ្ណញ្ច។ បីតកញ្ច ទកវណ្ណញ្ច។ បីតកញ្ច តេលវណ្ណញ្ច។ បីតកញ្ច ខីរវណ្ណញ្ច។ បីតកញ្ច ទធិវណ្ណញ្ច។ បីតកញ្ច សប្បិវណ្ណញ្ច។ បីតកញ្ច នីលញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ លោហិតកញ្ច ឱទាតញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ លោហិតកញ្ច តក្កវណ្ណញ្ច។ លោហិតកញ្ច ទកវណ្ណញ្ច។ លោហិតកញ្ច តេលវណ្ណញ្ច។ លោហិតកញ្ច ខីរវណ្ណញ្ច។ លោហិតកញ្ច ទធិវណ្ណញ្ច។ លោហិតកញ្ច សប្បិវណ្ណញ្ច។ លោហិតកញ្ច នីលញ្ច។ លោហិតកញ្ច បីតកញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ឱទាតញ្ច តក្កវណ្ណញ្ច។ ឱទាតញ្ច ទកវណ្ណញ្ច។ ឱទាតញ្ច តេលវណ្ណញ្ច។ ឱទាតញ្ច ខីរវណ្ណញ្ច។ ឱទាតញ្ច ទធិវណ្ណញ្ច។ ឱទាតញ្ច សប្បិវណ្ណញ្ច។ ឱទាតញ្ច នីលញ្ច។ ឱទាតញ្ច បីតកញ្ច។ ឱទាតញ្ច លោហិតកញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ តក្កវណ្ណញ្ច ទកវណ្ណញ្ច។ តក្កវណ្ណញ្ច តេលវណ្ណញ្ច។ តក្កវណ្ណញ្ច ខីរវណ្ណញ្ច។ តក្កវណ្ណញ្ច ទធិវណ្ណញ្ច។ តក្កវណ្ណញ្ច សប្បិវណ្ណញ្ច។ តក្កវណ្ណញ្ច នីលញ្ច។ តក្កវណ្ណញ្ច បីតកញ្ច។ តក្កវណ្ណញ្ច លោហិតកញ្ច។ តក្កវណ្ណញ្ច ឱទាតញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ទកវណ្ណញ្ច តេលវណ្ណញ្ច។ ទកវណ្ណញ្ច ខីរវណ្ណញ្ច។ ទកវណ្ណញ្ច ទធិវណ្ណញ្ច។ ទកវណ្ណញ្ច សប្បិវណ្ណញ្ច។ ទកវណ្ណញ្ច នីលញ្ច។ ទកវណ្ណញ្ច បីតកញ្ច។ ទកវណ្ណញ្ច លោហិតកញ្ច។ ទកវណ្ណញ្ច ឱទាតញ្ច។ ទកវណ្ណញ្ច តក្កវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ តេលវណ្ណញ្ច ខីរវណ្ណញ្ច។ តេលវណ្ណញ្ច ទធិវណ្ណញ្ច។ តេលវណ្ណញ្ច សប្បិវណ្ណញ្ច។ តេលវណ្ណញ្ច នីលញ្ច។ តេលវណ្ណញ្ច បីតកញ្ច។ តេលវណ្ណញ្ច លោហិតកញ្ច។ តេលវណ្ណញ្ច ឱទាតញ្ច។ តេលវណ្ណញ្ច តក្កវណ្ណញ្ច។ តេលវណ្ណញ្ច ទកវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ខីរវណ្ណញ្ច ទធិវណ្ណញ្ច។ ខីរវណ្ណញ្ច សប្បិវណ្ណញ្ច។ ខីរវណ្ណញ្ច នីលញ្ច។ ខីរវណ្ណញ្ច បីតកញ្ច។ ខីរវណ្ណញ្ច លោហិតកញ្ច។ ខីរវណ្ណញ្ច ឱទាតញ្ច។ ខីរវណ្ណញ្ច តក្កវណ្ណញ្ច។ ខីរវណ្ណញ្ច ទកវណ្ណញ្ច។ ខីរវណ្ណញ្ច តេលវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ទធិវណ្ណញ្ច សប្បិវណ្ណញ្ច។ ទធិវណ្ណញ្ច នីលញ្ច។ ទធិវណ្ណញ្ច បីតកញ្ច។ ទធិវណ្ណញ្ច លោហិតកញ្ច។ ទធិវណ្ណញ្ច ឱទាតញ្ច។ ទធិវណ្ណញ្ច តក្កវណ្ណញ្ច។ ទធិវណ្ណញ្ច ទកវណ្ណញ្ច។ ទធិវណ្ណញ្ច តេលវណ្ណញ្ច។ ទធិវណ្ណញ្ច ខីរវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ សប្បិវណ្ណញ្ច នីលញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ សប្បិវណ្ណញ្ច បីតកញ្ច។ សប្បិវណ្ណញ្ច លោហិតកញ្ច។ សប្បិវណ្ណញ្ច ឱទាតញ្ច។ សប្បិវណ្ណញ្ច តក្កវណ្ណញ្ច។ សប្បិវណ្ណញ្ច ទកវណ្ណញ្ច។ សប្បិវណ្ណញ្ច តេលវណ្ណញ្ច។ សប្បិវណ្ណញ្ច ខីរវណ្ណញ្ច។ សប្បិវណ្ណញ្ច ទធិវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
ឯកមូលកំ ពទ្ធចក្កំ និដ្ឋិតំ។
 
[២២] ភិក្ខុគិត បញ្ចេញទឹកសុក្ក ពណ៌លឿង និងពណ៌ក្រហម ក៏ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌លឿង និងពណ៌​ស។បេ។ ពណ៌លឿង និងពណ៌​ដូចទឹកដោះ​ជូរឡើង​ពពុះ។ ពណ៌លឿង និងពណ៌​ដូចទឹក។ ពណ៌​លឿង និងពណ៌​ដូចប្រេង។ ពណ៌លឿង និងពណ៌​ដូចទឹកដោះ​ស្រស់។ ពណ៌លឿង និងពណ៌​ដូចទឹក​ដោះជូរ។ ពណ៌លឿង និងពណ៌​ដូចទឹកដោះ​ថ្លា។ ពណ៌លឿង និងពណ៌​ខៀវ ក៏ព្យាយាម ត្រា​តែទឹក​សុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌ក្រហម និង​ពណ៌ស ក៏​ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ក្រហម និងពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ។ ពណ៌​ក្រហម និងពណ៌​ដូចទឹក។ ពណ៌ក្រហម និងពណ៌​ដូចប្រេង។ ពណ៌ក្រហម និងពណ៌​ដូចទឹកដោះ​ស្រស់។ ពណ៌​ក្រហម និងពណ៌​ដូចទឹកដោះ​ជូរ។ ពណ៌​ក្រហម និងពណ៌​ដូចទឹកដោះថ្លា។ ពណ៌​ក្រហម និងពណ៌​ខៀវ។ ពណ៌ក្រហម និង​ពណ៌លឿង ក៏​ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌ស និងពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ។ ពណ៌ស និងពណ៌​ដូចទឹក។ ពណ៌ស និង​ពណ៌ដូច​ប្រេង។ ពណ៌ស និងពណ៌​ដូចទឹកដោះ​ស្រស់។ ពណ៌ស និងពណ៌​ដូចទឹកដោះ​ជូរ។ ពណ៌ស និងពណ៌​ដូចទឹក​ដោះថ្លា។ ពណ៌ស និងពណ៌​ខៀវ។ ពណ៌ស និងពណ៌​លឿង។ ពណ៌ស និង​ពណ៌ក្រហម ក៏ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ និងពណ៌​ដូចទឹក។ ពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ និងពណ៌​ដូចប្រេង។ ពណ៌ដូច​ទឹកដោះជូរឡើង​ពពុះ និងពណ៌​ដូចទឹកដោះ​ស្រស់។ ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ និងពណ៌​ដូចទឹកដោះ​ជូរ។ ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ និងពណ៌​ដូចទឹកដោះ​ថ្លា។ ពណ៌​ដូចទឹកដោះ​ជូរឡើងពពុះ និង​ពណ៌ខៀវ។ ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ និងពណ៌​លឿង។ ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ និងពណ៌​ក្រហម។ ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ និង​ពណ៌ស ក៏ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹក និង​ពណ៌ដូច​ប្រេង។ ពណ៌​ដូចទឹក និងពណ៌​ដូចទឹកដោះ​ស្រស់។ ពណ៌ដូចទឹក និង​ពណ៌ដូចទឹក​ដោះជូរ។ ពណ៌​ដូចទឹក និងពណ៌​ដូចទឹកដោះថ្លា។ ពណ៌​ដូចទឹក និង​ពណ៌ខៀវ។ ពណ៌​ដូចទឹក និងពណ៌​លឿង។ ពណ៌​ដូចទឹក និងពណ៌​ក្រហម ។ ពណ៌​ដូចទឹក និង​ពណ៌ស។ ពណ៌​ដូចទឹក និង​ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ ក៏ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ដូចប្រេង និងពណ៌​ដូចទឹកដោះ​ស្រស់។ ពណ៌​ដូចប្រេង និងពណ៌​ដូចទឹកដោះជូរ។ ពណ៌​ដូចប្រេង និងពណ៌​ដូចទឹកដោះថ្លា។ ពណ៌​ដូចប្រេង និង​ពណ៌ខៀវ។ ពណ៌​ដូចប្រេង និង​ពណ៌លឿង។ ពណ៌ដូច​ប្រេង និងពណ៌​ក្រហម។ ពណ៌​ដូចប្រេង និងពណ៌ស។ ពណ៌​ដូចប្រេង និងពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ។ ពណ៌​ដូចប្រេង និងពណ៌​ដូចទឹក ក៏​ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះ​ស្រស់ និងពណ៌​ដូចទឹកដោះជូរ។ ពណ៌​ដូចទឹកដោះ​ស្រស់ និងពណ៌​ដូចទឹកដោះ​ថ្លា។ ពណ៌ដូច​ទឹកដោះស្រស់ និងពណ៌​ខៀវ។ ពណ៌ដូច​ទឹកដោះស្រស់ និង​ពណ៌លឿង។ ពណ៌​ដូចទឹកដោះ​ស្រស់ និងពណ៌​ក្រហម។ ពណ៌ដូច​ទឹកដោះស្រស់ និង​ពណ៌ស។ ពណ៌ដូច​ទឹកដោះស្រស់ និង​ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ។ ពណ៌ដូច​ទឹកដោះស្រស់ និង​ពណ៌ដូច​ទឹក។ ពណ៌ដូច​ទឹកដោះស្រស់ និង​ពណ៌ដូច​ប្រេង ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ដូចទឹកដោះ​ជូរ និងពណ៌​ដូចទឹកដោះថ្លា។ ពណ៌​ដូចទឹកដោះ​ជូរ និងពណ៌​ខៀវ។ ពណ៌​ដូចទឹកដោះ​ជូរ និងពណ៌​លឿង។ ពណ៌ដូច​ទឹកដោះជូរ និងពណ៌​ក្រហម។ ពណ៌ដូច​ទឹកដោះជូរ និង​ពណ៌ស។ ពណ៌ដូច​ទឹកដោះជូរ និងពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ។ ពណ៌ដូច​ទឹកដោះជូរ និងពណ៌​ដូចទឹក។ ពណ៌​ដូចទឹកដោះជូរ និង​ពណ៌ដូច​ប្រេង។ ពណ៌ដូច​ទឹកដោះជូរ និង​ពណ៌ដូច​ទឹកដោះស្រស់ ក៏​ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ដូចទឹកដោះ​ថ្លា និងពណ៌​ខៀវ ក៏ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះថ្លា និង​ពណ៌លឿង។ ពណ៌ដូច​ទឹកដោះ​ថ្លា និងពណ៌​ក្រហម។ ពណ៌ដូច​ទឹកដោះថ្លា និង​ពណ៌ស។ ពណ៌​ដូចទឹកដោះ​ថ្លា និងពណ៌​ដូចទឹកដោះ​ជូរឡើង​ពពុះ។ ពណ៌ដូច​ទឹកដោះថ្លា និងពណ៌​ដូចទឹក។ ពណ៌ដូច​ទឹកដោះថ្លា និងពណ៌​ដូចប្រេង។ ពណ៌ដូច​ទឹកដោះថ្លា និងពណ៌​ដូចទឹកដោះ​ស្រស់។ ពណ៌ដូច​ទឹកដោះថ្លា និង​ពណ៌ដូច​ទឹកដោះ​ជូរ ក៏ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។
 
ពទ្ធចក្កមានមូលមួយ ចប់។
 
ទុមូលកាទិបិ ឯវមេវ នេតព្វំ។
 
ឯចក្កមានមូលពីរ ជាដើម បណ្ឌិតគប្បីនាំមក (សំដែង) ដូចគ្នាផងចុះ។
 
[២៣] នីលញ្ច បីតកញ្ច លោហិតកញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលញ្ច បិតកញ្ច ឱទាតញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។បេ។ នីលញ្ច បីតកញ្ច សប្បិវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
ទុមូលកំ ខណ្ឌចក្កំ និដ្ឋិតំ។
 
[២៣] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ក្រហម ក៏ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ខៀវ ពណ៌លឿង និងពណ៌ស ក៏​ព្យាយាម ត្រា​តែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។បេ។ ភិក្ខុគិតបញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង និងពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម ត្រាតែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិសង្ឃាទិសេស។
 
ខណ្ឌចក្កមានមូលពីរ ចប់។
 
[២៤] បីតកញ្ច លោហិតកញ្ច ឱទាតញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។បេ។ បីតកញ្ច លោហិតកញ្ច នីលញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។បេ។ ទធិវណ្ណញ្ច សប្បិវណ្ណញ្ច នីលញ្ច ចេតេតិ ឧបក្កមេតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។បេ។ ទធិវណ្ណញ្ច សប្បិវណ្ណញ្ច ខីរវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
ទុមូលកំ ពទ្ធចក្កំ និដ្ឋិតំ។
 
[២៤] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌លឿង ពណ៌ក្រហម និងពណ៌ស ក៏​ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។បេ។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌លឿង ពណ៌​ក្រហម និងពណ៌​ខៀវ ក៏ព្យាយាម ត្រា​តែទឹក​សុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។បេ។ ភិក្ខុ​គិត​បញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ ពណ៌ដូច​ទឹកដោះថ្លា និង​ពណ៌ខៀវ ក៏​ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។បេ។ ភិក្ខុ​គិត បញ្ចេញ​ទឹកសុក្កពណ៌​ដូចទឹក​ដោះជូរ ពណ៌​ដូចទឹក​ដោះថ្លា និងពណ៌​ដូចទឹកដោះ​ស្រស់ ក៏​ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។
 
ពទ្ធចក្កមានមូលពីរ ចប់។
 
[២៥] តិមូលកំ ចតុម្មូលកំ បញ្ចមូលកំ ឆម្មូលកំ សត្តមូលកំ អដ្ឋមូលកំ នវមូលកំ ឯវមេវ កាតព្វំ។
 
[២៥] ចក្កមានមូល៣ មូល៤ មូល៥ មូល៦ មូល៧ មូល៨ មូល៩ បណ្ឌិតគប្បីធ្វើយ៉ាងនោះផងចុះ។
 
ឥទំ សព្វមូលកំ។
 
[២៦] នីលញ្ច បីតកញ្ច លោហិតកញ្ច ឱទាតញ្ច តក្កវណ្ណញ្ច ទកវណ្ណញ្ច តេលវណ្ណញ្ច ខីរវណ្ណញ្ច ទធិវណ្ណញ្ច សប្បិវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
សព្វមូលកំ និដ្ឋិតំ។
 
នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីខាងក្រោយនេះ)។
 
[២៦] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ ពណ៌ដូចទឹក ពណ៌​ដូចប្រេង ពណ៌​ដូចទឹកដោះ​ស្រស់ ពណ៌ដូច​ទឹកដោះជូរ និងពណ៌​ដូចទឹកដោះថ្លា ក៏​ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ចក្កមានមូលគ្រប់ទាំងអស់ ចប់។
 
[២៧] អារោគ្យត្ថញ្ច នីលញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថញ្ច សុខត្ថញ្ច នីលញ្ច បីតកញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថញ្ច សុខត្ថញ្ច ភេសជ្ជត្ថញ្ច នីលញ្ច បីតកញ្ច លោហិតកញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថញ្ច សុខត្ថញ្ច ភេសជ្ជត្ថញ្ច ទានត្ថញ្ច នីលញ្ច បីតកញ្ច លោកហិតកញ្ច ឱទាតញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថញ្ច សុខត្ថញ្ច ភេសជ្ជត្ថញ្ច ទានត្ថញ្ច បុញ្ញត្ថញ្ច នីលញ្ច បីតកញ្ច លោហិតកញ្ច ឱទាតញ្ច តក្កវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថញ្ច សុខត្ថញ្ច ភេសជ្ជត្ថញ្ច ទានត្ថញ្ច បុញ្ញត្ថញ្ច យញ្ញត្ថញ្ច នីលញ្ច បីតកញ្ច លោហិតកញ្ច ឱទាតញ្ច តក្កវណ្ណញ្ច ទកវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថញ្ច សុខត្ថញ្ច ភេសជ្ជត្ថញ្ច ទានត្ថញ្ច បុញ្ញត្ថញ្ច យញ្ញត្ថញ្ច នីលញ្ច បីតកញ្ច លោហិតកញ្ច ឱទាតញ្ច តក្កវណ្ណញ្ច ទកវណ្ណញ្ច តេលវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថញ្ច សុខត្ថញ្ច ភេសជ្ជត្ថញ្ច ទានត្ថញ្ច បុញ្ញត្ថញ្ច យញ្ញត្ថញ្ច សគ្គត្ថញ្ច វីជត្ថញ្ច នីលញ្ច បីតកញ្ច លោហិតកញ្ច ឱទាតញ្ច តក្កវណ្ណញ្ច ទកវណ្ណញ្ច តេលវណ្ណញ្ច ខីរវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថញ្ច សុខត្ថញ្ច ភេសជ្ជត្ថញ្ច ទានត្ថញ្ច បុញ្ញត្ថញ្ច យញ្ញត្ថញ្ច សគ្គត្ថញ្ច វីជត្ថញ្ច វីមំសត្ថញ្ច នីលញ្ច បីតកញ្ច លោហិតកញ្ច ឱទាតញ្ច តក្កវណ្ណញ្ច ទកវណ្ណញ្ច តេលវណ្ណញ្ច ខីរវណ្ណញ្ច ទធិវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ អារោគ្យត្ថញ្ច សុខត្ថញ្ច ភេសជ្ជត្ថញ្ច ទានត្ថញ្ច បុញ្ញត្ថញ្ច យញ្ញត្ថញ្ច សគ្គត្ថញ្ច វីជត្ថញ្ច វីមំសត្ថញ្ច ទវត្ថញ្ច នីលញ្ច បីតកញ្ច លោហិតកញ្ច ឱទាតញ្ច តក្កវណ្ណញ្ច ទកវណ្ណញ្ច តេលវណ្ណញ្ច ខីរវណ្ណញ្ច ទធិវណ្ណញ្ច សប្បិវណ្ណញ្ច ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
ឧភតោពទ្ធមិស្សកចក្កំ [ឱ.ម. មិស្សកចក្កំ] និដ្ឋិតំ។
 
[២៧] ភិក្ខុគិត បញ្ចេញទឹកសុក្កពណ៌ខៀវតែម្យ៉ាង ដើម្បីមិនឲ្យមាន​រោគតែម្យ៉ាង ក៏ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ខៀវ និងពណ៌​លឿង ដើម្បី​មិនឲ្យមាន​រោគ និងដើម្បី​ឲ្យស្រួលខ្លួន ក៏​ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ពណ៌លឿង និង​ពណ៌ក្រហម ដើម្បី​មិនឲ្យមាន​រោគ ដើម្បី​ឲ្យស្រួលខ្លួន និងដើម្បី​ជាភេសជ្ជៈ ក៏ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ខៀវ ពណ៌លឿង ពណ៌ក្រហម និង​ពណ៌ស ដើម្បី​មិនឲ្យ​មានរោគ ដើម្បី​ឲ្យស្រួល​ខ្លួន ដើម្បី​ជាភេសជ្ជៈ និង​ដើម្បីជា​ទាន ក៏ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស និង​ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ ដើម្បី​មិនឲ្យ​មានរោគ ដើម្បី​ឲ្យស្រួល​ខ្លួន ដើម្បី​ជាភេសជ្ជៈ ដើម្បី​ជាទាន និងដើម្បី​ជាបុណ្យ ក៏ព្យាយាម ត្រា​តែទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ និងពណ៌​ដូចទឹក ដើម្បី​មិនឲ្យមាន​រោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បី​ជាភេសជ្ជៈ ដើម្បី​ជាទាន ដើម្បី​ជាបុណ្យ និងដើម្បី​ជាគ្រឿងបូជា ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ ពណ៌​ដូចទឹក និងពណ៌​ដូចប្រេង ដើម្បី​មិនឲ្យ​មានរោគ ដើម្បី​ឲ្យស្រួល​ខ្លួន ដើម្បីជា​ភេសជ្ជៈ ដើម្បី​ជាទាន ដើម្បី​ជាបុណ្យ ដើម្បី​ជាគ្រឿង​បូជា និងដើម្បី​ស្ថានសួគ៌ ក៏​ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ខៀវ ពណ៌​លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ ពណ៌​ដូចទឹក ពណ៌​ដូចប្រេង និងពណ៌​ដូចទឹកដោះ​ស្រស់ ដើម្បី​មិនឲ្យមាន​រោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បី​ជាភេសជ្ជៈ ដើម្បី​ជាទាន ដើម្បី​ជាបុណ្យ ដើម្បី​ជាគ្រឿងបូជា ដើម្បី​ស្ថានសួគ៌ និងដើម្បី​ជាពូជ ក៏ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូច​ប្រេង ពណ៌ដូច​ទឹកដោះស្រស់ និងពណ៌​ដូចទឹកដោះជូរ ដើម្បី​មិនឲ្យមាន​រោគ ដើម្បី​ឲ្យស្រួលខ្លួន ដើម្បី​ជាភេសជ្ជៈ ដើម្បី​ជាទាន ដើម្បី​ជាបុណ្យ ដើម្បី​ជាគ្រឿង​បូជា ដើម្បី​ស្ថានសួគ៌ ដើម្បី​ជាពូជ និងដើម្បី​ល្បងមើល ក៏ព្យាយាម ត្រាតែ​ទឹកសុក្កឃ្លាត​ចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត បញ្ចេញ​ទឹកសុក្កពណ៌​ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ ពណ៌​ដូចទឹក ពណ៌ដូច​ប្រេង ពណ៌ដូច​ទឹកដោះស្រស់ ពណ៌ដូច​ទឹកដោះជូរ និងពណ៌​ដូចទឹក​ដោះថ្លា ដើម្បី​មិនឲ្យមាន​រោគ ដើម្បីឲ្យ​ស្រួលខ្លួន ដើម្បីជា​ភេសជ្ជៈ ដើម្បី​ជាទាន ដើម្បី​ជាបុណ្យ ដើម្បី​ជាគ្រឿង​បូជា ដើម្បី​ស្ថានសួគ៌ ដើម្បី​ជាពូជ ដើម្បី​ល្បងមើល និងដើម្បី​ការលេង ក៏ព្យាយាម ត្រាតែ​ទឹកសុក្ក​ឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ឧភតោពទ្ធមិស្សកចក្ក ចប់។
 
[២៨] នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ បីតកំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ លោហិតកំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ឱទាតំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ តក្កវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ទកវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ តេលវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ខីរវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ទធិវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ សប្បិវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
ខណ្ឌចក្កំ និដ្ឋិតំ។
 
[២៨] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌លឿង​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ក្រហម​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ស​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹក​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញទឹក​សុក្កពណ៌​ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចប្រេង​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹក​ដោះស្រស់​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹក​ដោះជូរឃ្លាត​ចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូច​ទឹកដោះថ្លា​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ខណ្ឌចក្ក ចប់។
 
[២៩] បីតកំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ លោហិតកំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ បីតកំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ឱទាតំ មុច្ចតិ។បេ។ តក្កវណ្ណំ មុច្ចតិ។ ទកវណ្ណំ មុច្ចតិ។ តេលវណ្ណំ មុច្ចតិ។ ខីរវណ្ណំ មុច្ចតិ។ ទធិវណ្ណំ មុច្ចតិ។ សប្បិវណ្ណំ មុច្ចតិ។ នីលំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
ពទ្ធចក្កំ និដ្ឋិតំ។
 
[២៩] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ ក្រហម​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្កពណ៌​លឿង ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ស​ឃ្លាតចេញ​វិញ។បេ។ (បែរជា) ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ​ឃ្លាតចេញ​វិញ។ ពណ៌​ដូចទឹកឃ្លាត​ចេញវិញ។ ពណ៌​ដូចប្រេង​ឃ្លាតចេញ​វិញ។ ពណ៌ដូច​ទឹកដោះស្រស់​ឃ្លាតចេញ​វិញ។ ពណ៌ដូច​ទឹកដោះជូរ​ឃ្លាតចេញ​វិញ។ ពណ៌ដូច​ទឹកដោះថ្លា​ឃ្លាតចេញ​វិញ។ ពណ៌ខៀវ​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ពទ្ធចក្ក ចប់។
 
[៣០] លោហិតកំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ឱទាតំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ លោហិតកំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ តក្កវណ្ណំ មុច្ចតិ។បេ។ ទកវណ្ណំ មុច្ចតិ។ តេលវណ្ណំ មុច្ចតិ។ ខីរវណ្ណំ មុច្ចតិ។ ទធិវណ្ណំ មុច្ចតិ។ សប្បិវណ្ណំ មុច្ចតិ។ នីលំ មុច្ចតិ។បីតកំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ឱទាតំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ តក្កវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។បេ។ លោហិតកំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ (ឯវំ ចក្កានិ វេទិទព្វានិ) សប្បិវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ នីលំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ សប្បិវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ បីតកំ មុច្ចតិ។បេ។ លោហិតកំ មុច្ចតិ។ ឱទាតំ មុច្ចតិ។ តក្កវណ្ណំ មុច្ចតិ។ ទកវណ្ណំ មុច្ចតិ។ តេលវណ្ណំ មុច្ចតិ។ ខីរវណ្ណំ មុច្ចតិ។ ទធិវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
កុច្ឆិចក្កំ និដ្ឋិតំ។
 
[៣០] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌សឃ្លាត​ចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិតថា អញនឹង​បញ្ចេញទឹកសុក្ក​ពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹក​ដោះជូរឡើង​ពពុះឃ្លាត​ចេញវិញ។បេ។ (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹក​ឃ្លាតចេញ​វិញ។ ពណ៌ដូច​ប្រេងឃ្លាត​ចេញវិញ។ ពណ៌ដូច​ទឹកដោះស្រស់​ឃ្លាតចេញ​វិញ។ ពណ៌ដូច​ទឹកដោះជូរ​ឃ្លាតចេញ​វិញ។ ពណ៌ដូច​ទឹកដោះថ្លា​ឃ្លាត​ចេញ​វិញ។ ពណ៌ខៀវ​ឃ្លាតចេញ​វិញ។ ពណ៌លឿង​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹកដោះជូរ​ឡើងពពុះឃ្លាត​ចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។បេ។ (បែរជា) ទឹកសុក្ក​ពណ៌ក្រហម​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ (ចក្ក​ទាំងឡាយ បណ្ឌិត​គប្បីដឹង​ដោយអាការ​យ៉ាងនេះ) ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្កពណ៌​ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌លឿង​ឃ្លាតចេញ​វិញ។បេ។ (បែរជា) ទឹកសុក្ក​ពណ៌ក្រហម​ឃ្លាតចេញ​វិញ។ ពណ៌ស​ឃ្លាត​ចេញ​វិញ។ ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ​ឃ្លាតចេញ​វិញ។ ពណ៌ដូច​ទឹកឃ្លាត​ចេញវិញ។ ពណ៌ដូច​ប្រេងឃ្លាត​ចេញវិញ។ ពណ៌ដូច​ទឹកដោះស្រស់​ឃ្លាតចេញ​វិញ។ ពណ៌ដូច​ទឹកដោះជូរ​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
កុច្ឆិចក្ក ចប់។
 
[៣១] បីតកំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ នីលំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ លោហិតកំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ នីលំ មុច្ចតិ។ ឱទាតំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ នីលំ មុច្ចតិ។ តក្កវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ នីលំ មុច្ចតិ។ ទកវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ នីលំ មុច្ចតិ។ តេលវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ នីលំ មុច្ចតិ។ ខីរវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ នីលំ មុច្ចតិ។ ទធិវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ នីលំ មុច្ចតិ។ សប្បិវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ នីលំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
បិដ្ឋិចក្កស្ស ​បឋមំ គមនំ និដ្ឋិតំ។
 
[៣១] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញទឹកសុក្ក​ពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាតចេញ​វិញ។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ស ក៏​ព្យាយាម (បែរជា) ទឹក​សុក្កពណ៌​ខៀវឃ្លាត​ចេញវិញ ។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាតចេញ​វិញ។ ភិក្ខុគិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាត​ចេញវិញ។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាតចេញ​វិញ។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះស្រស់ ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាតចេញ​វិញ។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាតចេញ​វិញ។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្កពណ៌​ដូចទឹកដោះ​ថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ខៀវ​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ដំណើរនៃបិដ្ឋិចក្កទី១ ចប់។
 
[៣២] លោហិតកំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ បីតកំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ឱទាតំ [មរម្មបោត្ថកេ ឯត្ថន្តរេ បេយ្យាលោ ទិស្សតិ ឥតោ បរំឦទិសេ អន្តរេបិ ទិស្សតិយេវ។ តំ យុត្តំ។] តក្កវណ្ណំ ទកវណ្ណំ តេលវណ្ណំ ខីរវណ្ណំ ទធិវណ្ណំ សប្បិវណ្ណំ។ នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ បីតកំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
បិដ្ឋិចក្កស្ស ទុតិយំ គមនំ និដ្ឋិតំ។
 
[៣២] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌លឿង​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ទឹកសុក្ក​ពណ៌ស ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ ពណ៌​ដូចទឹក ពណ៌​ដូចប្រេង ពណ៌​ដូចទឹកដោះ​ស្រស់ ពណ៌ដូច​ទឹកដោះជូរ ពណ៌ដូច​ទឹកដោះ​ថ្លា។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌លឿង​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ដំណើរនៃបិដ្ឋិចក្កទី២ ចប់។
 
[៣៣] ឱទាតំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ លោហិតកំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ តក្កវណ្ណំ ទកវណ្ណំ តេលវណ្ណំ ខីរវណ្ណំ ទធិវណ្ណំ សប្បិវណ្ណំ នីលំ។ បីតកំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ លោហិតកំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
បិដ្ឋិចក្កស្ស តតិយំ គមនំ និដ្ឋិតំ។
 
[៣៣] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ស ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ក្រហម​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ទឹកសុក្ក​ពណ៌ដូចទឹកដោះ​ជូរឡើងពពុះ ពណ៌​ដូចទឹក ពណ៌​ដូចប្រេង ពណ៌ដូច​ទឹកដោះស្រស់ ពណ៌​ដូចទឹក​ដោះជូរ ពណ៌ដូច​ទឹកដោះថ្លា ពណ៌​ខៀវ។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌លឿង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ក្រហម​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ដំណើរនៃបិដ្ឋិចក្កទី៣ ចប់។
 
[៣៤] តក្កវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ឱទាតំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ទកវណ្ណំ តេលវណ្ណំ ខីរវណ្ណំ ទធិវណ្ណំ សប្បិវណ្ណំ នីលំ បីតកំ។ លោហិតកំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ឱទាតំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
បិដ្ឋិចក្កស្ស ចតុត្ថំ គមនំ និដ្ឋិតំ។
 
[៣៤] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌សឃ្លាត​ចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ទឹកសុក្ក​ពណ៌ដូចទឹក ពណ៌​ដូចប្រេង ពណ៌​ដូចទឹកដោះស្រស់ ពណ៌​ដូចទឹកដោះជូរ ពណ៌ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌​លឿង។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌ក្រហម ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ស​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ដំណើរនៃបិដ្ឋិចក្កទី៤ ចប់។
 
[៣៥] ទកវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ តក្កវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ តេលវណ្ណំ ខីរវណ្ណំ ទធិវណ្ណំ សប្បិវណ្ណំ នីលំ បីតកំ លោហិតកំ។ ឱទាតំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ តក្កវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
បិដ្ឋិចក្កស្ស បញ្ចមំ គមនំ និដ្ឋិតំ។
 
[៣៥] ] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹក ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ទឹកសុក្ក​ពណ៌ដូចប្រេង ពណ៌ដូច​ទឹកដោះស្រស់ ពណ៌ដូច​ទឹកដោះជូរ ពណ៌ដូច​ទឹកដោះថ្លា ពណ៌​ខៀវ ពណ៌លឿង។ ពណ៌ក្រហម។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្កពណ៌​ស ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ដំណើរនៃបិដ្ឋិចក្កទី៥ ចប់។
 
[៣៦] តេលវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ទកវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ខីរវណ្ណំ ទធិវណ្ណំ សប្បិវណ្ណំ នីលំ បីតកំ លោហិតកំ ឱទាតំ។ តក្កវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ទកវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
បិដ្ឋិចក្កស្ស ឆដ្ឋំ គមនំ និដ្ឋិតំ។
 
[៣៦] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌​ដូចទឹកឃ្លាត​ចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ទឹកសុក្កពណ៌​ដូចទឹកដោះស្រស់ ពណ៌ដូច​ទឹកដោះជូរ ពណ៌ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូច​ទឹកឃ្លាត​ចេញវិញ ត្រូវ​អាបត្តិ​សង្ឃាទិសេស។
 
ដំណើរនៃបិដ្ឋិចក្កទី៦ ចប់។
 
[៣៧] ខីរវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ តេលវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ទធិវណ្ណំ សប្បិវណ្ណំ នីលំ បីតកំ លោហិតកំ ឱទាតំ តក្កវណ្ណំ។ ទកវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ តេលវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
បិដ្ឋិចក្កស្ស សត្តមំ គមនំ និដ្ឋិតំ។
 
[៣៧] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះស្រស់ ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចប្រេង​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ ពណ៌ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូច​ទឹកដោះជូរ​ឡើងពពុះ។ ភិក្ខុ​គិតថា អញនឹង​បញ្ចេញ​ទឹកសុក្ក​ពណ៌ដូចទឹក ក៏​ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចប្រេង​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ដំណើរនៃបិដ្ឋិចក្កទី៧ ចប់។
 
[៣៨] ទធិវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ខីរវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ សប្បិវណ្ណំ នីលំ បីតកំ លោហិតកំ ឱទាតំ តក្កវណ្ណំ ទកវណ្ណំ។ តេលវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ខីរវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
បិដ្ឋិចក្កស្ស អដ្ឋមំ គមនំ និដ្ឋិតំ។
 
[៣៨] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹកដោះ​ស្រស់ឃ្លាត​ចេញវិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ទឹកសុក្ក​ពណ៌ដូច​ទឹកដោះថ្លា ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ ពណ៌​ដូចទឹក។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្ក​ពណ៌ដូច​ប្រេង ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូច​ទឹកដោះស្រស់​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ដំណើរនៃបិដ្ឋិចក្កទី៨ ចប់។
 
[៣៩] សប្បិវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ទធិវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ នីលំ បីតកំ លោហិតកំ ឱទាតំ តក្កវណ្ណំ ទកវណ្ណំ តេលវណ្ណំ។ ខីរវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ ទធិវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
បិដ្ឋិចក្កស្ស នវមំ គមនំ និដ្ឋិតំ។
 
[៣៩] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះថ្លា ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូចទឹកដោះជូរ​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ទឹកសុក្ក​ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌​ដូចទឹកដោះជូរ​ឡើងពពុះ ពណ៌​ដូចទឹក ពណ៌​ដូចប្រេង។ ភិក្ខុ​គិតថា អញ​នឹងបញ្ចេញ​ទឹកសុក្កពណ៌​ដូចទឹកដោះស្រស់ ក៏ព្យាយាម (បែរជា) ទឹកសុក្ក​ពណ៌ដូច​ទឹកដោះជូរ​ឃ្លាតចេញ​វិញ ត្រូវអាបត្តិ​សង្ឃាទិសេស។
 
ដំណើរនៃបិដ្ឋិចក្កទី៩ ចប់។
 
[៤០] នីលំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ សប្បិវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ បីតកំ លោហិតកំ ឱទាតំ តក្កវណ្ណំ ទកវណ្ណំ តេលវណ្ណំ ខីរវណ្ណំ។ ទធិវណ្ណំ មោចេស្សាមីតិ ចេតេតិ ឧបក្កមតិ សប្បិវណ្ណំ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។
 
បិដ្ឋិចក្កស្ស ទសមំ គមនំ និដ្ឋិតំ។
 
បិដ្ឋិចក្កំ និដ្ឋិតំ។
 
[៤០] ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ខៀវ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។ ទឹកសុក្កពណ៌លឿង ពណ៌ក្រហម ពណ៌ស ពណ៌ដូចទឹកដោះជូរឡើងពពុះ ពណ៌ដូចទឹក ពណ៌ដូចប្រេង ពណ៌ដូចទឹកដោះស្រស់។ ភិក្ខុគិតថា អញនឹងបញ្ចេញទឹកសុក្កពណ៌ដូចទឹកដោះជូរ ក៏ព្យាយាម (បែរជា) ទឹកសុក្កពណ៌ដូចទឹកដោះថ្លាឃ្លាតចេញវិញ ត្រូវអាបត្តិសង្ឃាទិសេស។
 
ដំណើរនៃបិដ្ឋិចក្កទី១០ ចប់។
 
បិដ្ឋិចក្ក ចប់ហើយ។
 
[៤១] ចេតេតិ ឧបក្កមតិ មុច្ចតិ អាបត្តិ សង្ឃាទិសេសស្ស។ ចេតេតិ ឧបក្កមតិ ន មុច្ចតិ អាបត្តិ ថុល្លច្ចយស្ស។ ចេតេតិ ន ឧបក្កមតិ មុច្ចតិ អនាបត្តិ។ ចេតេតិ ន ឧបក្កមតិ ន មុច្ចតិ អនាបត្តិ។ ន ចេតេតិ ឧបក្កមតិ មុច្ចតិ អនាបត្តិ។ ន ចេតេតិ ឧបក្កមតិ ន មុច្ចតិ អនាបត្តិ។ ន ចេតេតិ ន ឧបក្កមតិ មុច្ចតិ អនាបត្តិ។ ន ចេតេតិ ន ឧបក្កមតិ ន មុច្ចតិ អនាបត្តិ។
 
[៤១] ភិក្ខុគិត ក៏ព្យាយាម ទាល់តែទឹកសុក្កឃ្លាតចេញ ត្រូវអាបត្តិ​សង្ឃាទិសេស។ ភិក្ខុគិត ក៏ព្យាយាម (ប៉ុន្តែ) ទឹកសុក្ក​មិនឃ្លាត​ចេញ ត្រូវអាបត្តិ​ថុល្លច្ច័យ។ ភិក្ខុគិត (តែ) មិន​ព្យាយាម (ក៏ស្រាប់​តែ) ទឹកសុក្ក​ឃ្លាតចេញ​ឯង មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុគិត (តែ) មិន​ព្យាយាម ទឹកសុក្ក​ក៏មិន​ឃ្លាតចេញ មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុមិន​គិតទេ (តែ) ព្យាយាម ទឹកសុក្ក​ឃ្លាតចេញ មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុមិន​គិតទេ (តែ) ព្យាយាម ទឹកសុក្ក​មិនឃ្លាតចេញ មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុ​មិនគិត មិន​ព្យាយាម (តែ) ទឹកសុក្ក​ឃ្លាតចេញ មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុ​មិនគិត មិន​ព្យាយាម ទឹកសុក្ក​ក៏មិនឃ្លាត​ចេញ មិនត្រូវ​អាបត្តិ​ឡើយ។
 
[៤២] អនាបត្តិ សុបិនន្តេន នមោចនាធិប្បាយស្ស ឧម្មត្តកស្ស ខិត្តចិត្តស្ស វេទនដ្ដស្ស អាទិកម្មិកស្សាតិ។
 
[៤២] (ភិក្ខុ ៦ពួក) គឺ ភិក្ខុយល់សប្តិ១ ភិក្ខុមិនមាន​បំណងឲ្យទឹកសុក្ក​ឃ្លាតចេញ១ ភិក្ខុឆ្កួត១ ភិក្ខុមាន​ចិត្តរវើរវាយ១ ភិក្ខុដែល​ទុក្ខវេទនា​គ្របសង្កត់១ ភិក្ខុ​ជាអាទិកម្មិក (អ្នកធ្វើ​ខុសមុន​បញ្ញត្តិ)១ មិនត្រូវ​អាបត្តិឡើយ។
 
[៤៣] សុបិនោច្ចារបស្សាវោ វិតក្កុណ្ហោទកេន ច ភេសជ្ជំ កណ្ឌុវំ មគ្គោ វត្ថិ ជន្តាឃរំ [ឱ.ម. វត្ថិ ជន្តាឃរុបក្កមោ។]ឩរុ សាមណេរោ ច សុត្តោ ច ឩរុ មុដ្ឋិនា បីឡយិ អាកាសេ ថម្ភំ និជ្ឈាយិ ឆិទ្ទំ កដ្ឋេន ឃដ្ដយិ សោតេ [ម. សោតោ] ឧទញ្ជលំ ធាវំ បុប្ផាវឡិយំ បោក្ខរំ វាលិកា កទ្ទមុស្សេកោ សយនង្គុដ្ឋកេន ចាតិ។
 
(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅដូចមានខាងក្រោយនេះ)
 
[៤៣] រឿង ភិក្ខុយល់សប្តិ១ ភិក្ខុបន្ទោបង់ឧច្ចារ១ ភិក្ខុបន្ទោបង់បស្សាវ១ ភិក្ខុត្រិះរិះ​ចំពោះកាមវិតក្ក១ ភិក្ខុ​ងូតទឹកក្តៅ១ ភិក្ខុ​លាបថ្នាំ១ ភិក្ខុអេះ​រមាស់ត្រង់​អណ្ឌ១ ភិក្ខុ​ដើរតាមផ្លូវ១ ភិក្ខុកាន់​ស្បែកចុង​អង្គជាត១ ភិក្ខុកំដៅ​ដម្បារពោះ​ក្នុងរោង​ភ្លើង១ ភិក្ខុដដុស​អង្គជាត​នឹងភ្លៅ១ ភិក្ខុឲ្យ​សាមណេរ​កាន់អង្គជាត១ ភិក្ខុចាប់​អង្គជាត​សាមណេរ​កំពុង​ដេកលក់១ ភិក្ខុត្បៀត​អង្គជាតនឹង​ភ្លៅទាំងពីរ១ ភិក្ខុក្តាប់​អង្គជាត​នឹងដៃ១ ភិក្ខុពើង​ចង្កេះព្ធដ៏​អាកាស១ ភិក្ខុមឹតពត់​កាយ១ ភិក្ខុសំឡឹង​មើលអង្គជាត​មាតុគ្រាម១ ភិក្ខុ​បញ្ចូលអង្គជាត​ក្នុង​ប្រហោងដាន១ [ប្រហោង ឬរន្ធ​អ្វីៗ ហៅថា​ប្រហោង​ដាន។] ភិក្ខុ​ដដុសអង្គជាត​នឹងកំណាត់​ឈើ១ ភិក្ខុងូតទឹក​ក្នុងទីច្រាស​ខ្សែទឹក១ ភិក្ខុលេង​ទឹកដែល​មានល្បាប់១ ភិក្ខុស្ទុះ​ចុះទៅក្នុង​ទឹក១ ភិក្ខុលេង​កងធ្វើដោយ​ផ្កា១ ភិក្ខុស្ទុះ​ចូលទៅ​ក្នុងព្រៃឈូក១ ភិក្ខុ​បញ្ចូលអង្គជាត​ក្នុងដីខ្សាច់១ ភិក្ខុ​បញ្ចូលអង្គជាត​ក្នុងភក់១ ភិក្ខុ​ស្រោចអង្គជាត​នឹងទឹក១ ភិក្ខុ​ផ្ទាប់អង្គជាត​នឹងកន្លែង​ដេក១ ភិក្ខុ​ដដុសអង្គជាត​នឹងមេជើង១។
 
[៤៤] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ សុបិនន្តេន អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ កច្ចិ នុ ខោ អហំ សង្ឃាទិសេសំ អាបត្តឹ អាបន្នោតិ។ អថខោ សោ ភិក្ខុ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ ភិក្ខុ សុបិនន្តេនាតិ។
 
[៤៤] សម័យនោះឯង ភិក្ខុ១រូប កំពុងយល់សប្តិ អសុចិក៏​ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អញ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយដឹង។ ទើបភិក្ខុនោះ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនមាន​អាបត្តិ​ព្រោះយល់​សប្តិទេ។
 
[៤៥] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ឧច្ចារំ ករោន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ កច្ចិ នុ ខោ អហំ សង្ឃាទិសេសំ អាបត្តឹ អាបន្នោតិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ នាហំ ភគវា មោចនាធិប្បាយោតិ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។
 
[៤៥] សម័យនោះឯង ភិក្ខុ១រូប កំពុងបន្ទោបង់ឧច្ចារ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះមាន​សេចក្តីសង្ស័យ​ថា អញត្រូវ​អាបត្តិសង្ឃាទិសេស​ហើយដឹង។ ភិក្ខុនោះ ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះ​ដ៏មានព្រះភាគ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក្រាបទូល​ថា សូមទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​មិនមានបំណង​ចង់ឲ្យ​អសុចិឃ្លាត​ចេញទេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនមាន​អាបត្តិដល់​ភិក្ខុដែលមិន​មានប្រាថ្នា​ឲ្យអសុចិ​ឃ្លាតចេញ (នោះ)ទេ។
 
[៤៦] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ បស្សាវំ ករោន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។
 
[៤៦] សម័យនោះឯង ភិក្ខុមួយរូប កំពុងបន្ទោបង់​បស្សាវ អសុចិ​ក៏ឃ្លាតចេញ។ សេចក្តី​សង្ស័យមាន​ដល់ភិក្ខុនោះ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនមាន​អាបត្តិដល់​ភិក្ខុដែល​មិនមានប្រាថ្នា​ឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។
 
[៤៧] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ កាមវិតក្កំ វិតក្កេន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ កាមវិតក្កំ [ឱ.ម. បោត្ថកេសុ អយំ បាឋោ ន ហោតិ។] វិតក្កេន្តស្សាតិ។
 
[៤៧] សម័យនោះឯង ភិក្ខុមួយរូប កំពុងត្រិះរិះចំពោះកាមវិតក្ក អសុចិ​ក៏ឃ្លាតចេញ។ សេចក្តី​សង្ស័យមាន​ដល់ភិក្ខុ​នោះ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនមាន​អាបត្តិដល់​ភិក្ខុដែល​ត្រិះរិះ​ចំពោះ​កាមវិតក្កទេ។
 
[៤៨] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ឧណ្ហោទកេន នហាយន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ នាហំ ភគវា មោចនាធិប្បាយោតិ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស ឧណ្ហោទកេន នហាយន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ សង្ឃាទិសេសន្តិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស ឧណ្ហោទកេន នហាយន្តស្ស អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៤៨] សម័យនោះឯង ភិក្ខុមួយរូប កំពុងងូតទឹកក្តៅ អសុចិក៏ឃ្លាតចេញ។ សេចក្តី​សង្ស័យមាន​ដល់ភិក្ខុ​នោះ។បេ។ ព្រះដ៏មាន​ព្រះភាគត្រាស់​សួរថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនមាន​បំណងឲ្យ​អសុចិ​ឃ្លាតចេញ​ទេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់​ភិក្ខុដែល​មិនមាន​បំណងឲ្យ​អសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យនោះ​ឯង ភិក្ខុ​មួយរូប មាន​បំណងនឹង​ឲ្យអសុចិ​ឃ្លាតចេញ កំពុង​តែងូតទឹក​ក្តៅ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ។ សម័យ​នោះឯង ភិក្ខុមួយ​រូប មានបំណង​នឹងឲ្យអសុចិ​ឃ្លាតចេញ កំពុង​ងូតទឹកក្តៅដែរ (តែ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[៤៩] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ អង្គជាតេ វណោ ហោតិ។ ភេសជ្ជេន អាលិម្បន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ កច្ចិ នុ ខោ អហំ សង្ឃាទិសេសំ អាបត្តឹ អាបន្នោតិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ នាហំ ភគវា មោចនាធិប្បាយោតិ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ អង្គជាតេ វណោ ហោតិ។ តស្ស មោចនាធិប្បាយស្ស ភេសជ្ជេន អាលិម្បន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៤៩] សម័យនោះឯង ភិក្ខុមួយរូប កើតដម្បៅត្រង់អង្គជាត។ កាលដែលភិក្ខុនោះ​លាបថ្នាំដម្បៅ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អញត្រូវ​អាបត្តិសង្ឃាទិសេស​ហើយទេដឹង។ ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯង​មានចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​នឹងមានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញក៏ទេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់​ភិក្ខុដែលមិន​មានបំណង​ឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យនោះ​ឯង ភិក្ខុ​មួយរូប កើត​ដម្បៅត្រង់​អង្គជាត។ ភិក្ខុនោះ​មានបំណង​នឹងឲ្យអសុចិ​ឃ្លាតចេញ កាលដែល​លាបថ្នាំដម្បៅ អសុចិ [ភិក្ខុដែល​មានអសុចិ​ឃ្លាតចេញ​នោះ ត្រូវអាបត្តិ​សង្ឃាទិសេស។] ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[៥០] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ អណ្ឌំ កណ្ឌុវន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស អណ្ឌំ កណ្ឌុវន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៥០] សម័យនោះឯង ភិក្ខុមួយរូប អេះត្រង់អណ្ឌ [ពងល្វា។] អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់ភិក្ខុ​ដែលមិនមាន​បំណងនឹងឲ្យ​អសុចិឃ្លាត​ចេញ (នោះ) ទេ។ សម័យនោះ​ឯង ភិក្ខុមួយ​រូប មាន​បំណងចង់​ឲ្យអសុចិ​ឃ្លាតចេញ ហើយអេះអណ្ឌ អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិសង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។
 
[៥១] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មគ្គំ គច្ឆន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស មគ្គំ គច្ឆន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៥១] សម័យនោះឯង ភិក្ខុមួយរូប កំពុងដើរទៅតាមផ្លូវ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមាន​សេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់ភិក្ខុ​ដែលមិនមាន​បំណងចង់ឲ្យ​អសុចិឃ្លាត​ចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ កំពុង​ដើរទៅតាម​ផ្លូវ អសុចិ​ក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិសង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។
 
[៥២] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ វត្ថឹ គហេត្វា បស្សាវំ ករោន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស វត្ថឹ គហេត្វា បស្សាវំ ករោន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៥២] សម័យនោះឯង ភិក្ខុមួយរូប កំពុងកាន់ស្បែកខាងចុងនៃអង្គជាតធ្វើបស្សាវ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់​ភិក្ខុដែលមិន​មានបំណង​នឹងឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មាន​បំណង​ចង់ឲ្យ​អសុចិឃ្លាត​ចេញ កំពុងចាប់​ស្បែកខាងចុង​នៃអង្គជាត​ធ្វើបស្សាវ អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។
 
[៥៣] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ជន្តាឃរេ ឧទរវដ្ដឹ តាបេន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស ជន្តាឃរេ ឧទរវដ្ដឹ តាបេន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៥៣] សម័យនោះឯង ភិក្ខុមួយរូប កំពុងកំដៅដំបារពោះក្នុងរោងភ្លើង អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់ភិក្ខុ​ដែលមិនមាន​បំណងចង់ឲ្យ​អសុចិឃ្លាត​ចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ កំពុង​កំដៅដំបារពោះ​ក្នុងរោងភ្លើង អសុចិ​ក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[៥៤] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ជន្តាឃរេ ឧបជ្ឈាយស្ស បិដ្ឋិបរិកម្មំ ករោន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស ជន្តាឃរេ ឧបជ្ឈាយស្ស បិដ្ឋិបរិកម្មំ ករោន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៥៤] សម័យនោះឯង ភិក្ខុមួយរូប កំពុងគក់ច្របាច់ខ្នងឲ្យឧបជ្ឈាយ៍​ក្នុងរោងភ្លើង អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​ដល់ភិក្ខុ​ដែលមិន​មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យនោះ​ឯង ភិក្ខុ​មួយរូប មានបំណង​ចង់ឲ្យ​អសុចិ​ឃ្លាតចេញ កំពុង​គក់ច្របាច់​ខ្នងឲ្យឧបជ្ឈាយ៍​ក្នុងរោង​ភ្លើង អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[៥៥] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ឩរុំ ឃដ្ដាបេន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស ឩរុំ ឃដ្ដាបេន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៥៥] សម័យនោះឯង ភិក្ខុមួយរូប យកអង្គជាតដដុស​នឹងភ្លៅ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់ភិក្ខុ​ដែលមិនមាន​បំណងចង់ឲ្យ​អសុចិឃ្លាត​ចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មាន​បំណងចង់​ឲ្យអសុចិ​ឃ្លាតចេញ ក៏យក​អង្គជាត​ដដុសនឹង​ភ្លៅ អសុចិ​ក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[៥៦] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មោចនាធិប្បាយោ អញ្ញតរំ សាមណេរំ ឯតទវោច ឯហិ មេ ត្វំ អាវុសោ សាមណេរ អង្គជាតំ គណ្ហាហីតិ។ សោ តស្ស អង្គជាតំ អគ្គហេសិ។ តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ សង្ឃាទិសេសន្តិ។
 
[៥៦] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ បាន​ពោលពាក្យនេះ​នឹងសាមណេរ​មួយរូបថា នែអាវុសោ​សាមណេរ អ្នកចូរ​មកនេះ ចូរកាន់​អង្គជាតអញ​ចុះ។ សាមណេរ​នោះ បានកាន់​អង្គជាតភិក្ខុ​នោះ។ អសុចិ​របស់ភិក្ខុ​នោះក៏ឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ។
 
[៥៧] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សុត្តស្ស សាមណេរស្ស អង្គជាតំ អគ្គហេសិ។ តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ទុក្កដស្សាតិ។
 
[៥៧] សម័យនោះឯង ភិក្ខុមួយរូប បានចាប់អង្គជាត​សាមណេរដែល​កំពុងដេកលក់។ អសុចិភិក្ខុ​នោះក៏ឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេសទេ ត្រូវតែ​ត្រឹមអាបត្តិ​ទុក្កដ។
 
[៥៨] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ឩរូហិ អង្គជាតំ បីឡេន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស ឩរូហិ អង្គជាតំ បីឡេន្តស្ស អសុចិ មុច្ចិ។។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៥៨] សម័យនោះឯង ភិក្ខុមួយរូប ត្បៀតនូវអង្គជាតដោយភ្លៅទាំងពីរ អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់​ភិក្ខុដែល​មិនមានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ ត្បៀត​នូវអង្គជាត​ដោយភ្លៅ​ទាំងពីរ អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិសង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[៥៩] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មុដ្ឋិនា បីឡេន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស មុដ្ឋិនា អង្គជាតំ បីឡេន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៥៩] សម័យនោះឯង ភិក្ខុមួយរូប ក្តាប់អង្គជាតដោយកណ្តាប់ដៃ អសុចិឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​ដល់ភិក្ខុដែល​មិនមាន​បំណងចង់​ឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មានបំណង​ចង់ឲ្យ​អសុចិ​ឃ្លាតចេញ ក្តាប់អង្គជាត​ដោយកណ្តាប់​ដៃ អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[៦០] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស អាកាសេ កដឹ កម្បេន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៦០] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ប្រឹង​បំពើងចង្កេះ​ព្ធដ៏អាកាស អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិសង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[៦១] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ កាយំ ថម្ភេន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស កាយំ ថម្ភេន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៦១] សម័យនោះឯង ភិក្ខុមួយរូប ប្រឹងមឹតពត់កាយ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមាន​សេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់​ភិក្ខុដែលមិន​មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ ប្រឹង​មឹតពត់កាយ អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាត​ចេញ។ ភិក្ខុនោះមាន​សេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។
 
[៦២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សារត្តោ មាតុគាមស្ស អង្គជាតំ ឧបនិជ្ឈាយិ។ តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស ន ច ភិក្ខវេ សារត្តេន មាតុគាមស្ស អង្គជាតំ ឧបនិជ្ឈាយិតព្វំ យោ ឧបនិជ្ឈាយេយ្យ អាបត្តិ ទុក្កដស្សាតិ។
 
[៦២] សម័យនោះឯង ភិក្ខុមួយរូប ត្រេកអរ សំឡឹងមើលអង្គជាតមាតុគ្រាម។ អសុចិភិក្ខុ​នោះក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ម្នាលភិក្ខុ​ទាំងឡាយ តែថា​ភិក្ខុមិនគួរ​ត្រេកអរ សំឡឹង​មើលអង្គជាត​មាតុគ្រាម​ឡើយ ភិក្ខុ​ណាសំឡឹង​មើល ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។
 
[៦៣] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស តាលច្ឆិទ្ទំ អង្គជាតំ បវេសេន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៦៣] សម័យនោះឯង ភិក្ខុមួយរូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ ក៏បញ្ចូល​អង្គជាតទៅ​នឹងប្រហោងដាន អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[៦៤] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស កដ្ឋេន អង្គជាតំ ឃដ្ដេន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៦៤] សម័យនោះឯង ភិក្ខុមួយរូប មានបំណងចង់ឲ្យអសុចិឃ្លាតចេញ ដដុសអង្គជាត​នឹងកំណាត់​ឈើ អសុចិក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិសង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[៦៥] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ បដិសោតេ នហាយន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស បដិសោតេ នហាយន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៦៥] សម័យនោះឯង ភិក្ខុមួយរូប ងូតទឹកក្នុងទីច្រាស​ខ្សែទឹក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់ភិក្ខុ​ដែលមិនមាន​បំណងនឹងឲ្យ​អសុចិឃ្លាត​ចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មាន​បំណងចង់​ឲ្យអសុចិ​ឃ្លាតចេញ ងូតទឹក​ក្នុងទី​ច្រាសខ្សែទឹក អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិសង្ឃា​ទិសេសទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[៦៦] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ឧទញ្ជលេ កីឡន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស ឧទញ្ជលេ កីឡន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៦៦] សម័យនោះឯង ភិក្ខុមួយរូប លេងទឹកដែលមានល្បាប់ អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់ភិក្ខុ​ដែលមិនមាន​បំណងចង់​ឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មាន​បំណងចង់​ឲ្យអសុចិ​ឃ្លាតចេញ លេង​ទឹកដែល​មានល្បាប់ អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[៦៧] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ឧទកេ ធាវន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស ឧទកេ ធាវន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៦៧] សម័យនោះឯង ភិក្ខុមួយរូប ស្ទុះចុះទៅក្នុងទឹក អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមាន​សេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់ភិក្ខុ​ដែលមិនមាន​បំណងចង់​ឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ ស្ទុះចុះ​ទៅក្នុងទឹក អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[៦៨] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ បុប្ផាវឡិយំ កីឡន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស បុប្ផាវឡិយំ កីឡន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៦៨] សម័យនោះឯង ភិក្ខុមួយរូប លេងកងផ្កា អសុចិក៏ឃ្លាតចេញ។ ភិក្ខុនោះមាន​សេចក្តីសង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់ភិក្ខុ​ដែលមិនមាន​បំណងចង់​ឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មាន​បំណងចង់​ឲ្យអសុចិ​ឃ្លាតចេញ លេង​កងធ្វើ​ដោយផ្កា អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាត​ចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[៦៩] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ បោក្ខរវនេ ធាវន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស បោក្ខរវនេ ធាវន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៦៩] សម័យនោះឯង ភិក្ខុមួយរូប ស្ទុះចូលទៅក្នុងព្រៃឈូក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់​ភិក្ខុដែលមិន​មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ ស្ទុះ​ចូលទៅ​ក្នុងព្រៃ​ឈូក អសុចិ​ក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិសង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[៧០] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស វាលិកំ អង្គជាតំ បវេសេន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៧០] សម័យនោះឯង ភិក្ខុមួយរូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ ដាក់បញ្ចូល​អង្គជាតទៅ​ក្នុងដីខ្សាច់ អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[៧១] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស កទ្ទមំ អង្គជាតំ បវេសេន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៧១] សម័យនោះឯង ភិក្ខុមួយរូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ ដាក់បញ្ចូលអង្គជាត​ទៅក្នុងភក់ អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិសង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[៧២] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ឧទកេន អង្គជាតំ ឱសិញ្ចន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមោចនាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស ឧទកេន អង្គជាតំ ឱសិញ្ចន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៧២] សម័យនោះឯង ភិក្ខុមួយរូប ស្រោច​អង្គជាត​ដោយទឹក អសុចិ​ក៏ឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិដល់ភិក្ខុ​ដែលមិនមាន​បំណងចង់ឲ្យ​អសុចិឃ្លាត​ចេញ (នោះ) ទេ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ ស្រោចអង្គជាត​ដោយទឹក អសុចិ​ក៏ឃ្លាត​ចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[៧៣] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស សយនេ អង្គជាតំ ឃដ្ដេន្តស្ស អសុចិ មុច្ចិ។បេ។ អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[៧៣] សម័យនោះឯង ភិក្ខុមួយរូប មានបំណង​ចង់ឲ្យអសុចិឃ្លាត​ចេញ ផ្ទប់អង្គជាត​លើទីដេក អសុចិ​ក៏ឃ្លាតចេញ។បេ។ (មានភិក្ខុខ្លះ) អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាលភិក្ខុ មិនត្រូវ​អាបត្តិសង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[៧៤] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស អង្គុដ្ឋេន អង្គជាតំ ឃដ្ដេន្តស្ស អសុចិ មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ កច្ចិ នុ ខោ អហំ សង្ឃាទិសេសំ អាបត្តឹ អាបន្នោតិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ សង្ឃាទិសេសន្តិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មោចនាធិប្បាយស្ស អង្គុដ្ឋេន អង្គជាតំ ឃដ្ដេន្តស្ស អសុចិ ន មុច្ចិ។ តស្ស កុក្កុច្ចំ អហោសិ កច្ចិ នុ ខោ អហំ សង្ឃាទិសេសំ អាបត្តឹ អាបន្នោតិ។ ភគវតា ឯតមត្ថំ អារោចេសិ។ អនាបត្តិ ភិក្ខុ សង្ឃាទិសេសស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
បឋមសង្ឃាទិសេសំ និដ្ឋិតំ។
 
[៧៤] សម័យនោះឯង ភិក្ខុមួយរូប មានបំណង​ចង់ឲ្យអសុចិឃ្លាត​ចេញ ដដុសអង្គជាត​នឹងមេជើង អសុចិ​ក៏ឃ្លាតចេញ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អញត្រូវ​អាបត្តិ​សង្ឃាទិសេស​ហើយទេ​ដឹង។ ក៏ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះដ៏​មានព្រះភាគ​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយ។ សម័យ​នោះឯង ភិក្ខុ​មួយរូប មានបំណង​ចង់ឲ្យអសុចិ​ឃ្លាតចេញ ដដុស​អង្គជាតនឹង​មេជើង អសុចិ​មិនឃ្លាតចេញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អញ​ត្រូវអាបត្តិ​សង្ឃាទិសេស​ហើយទេដឹង។ ក៏ក្រាប​ទូលដំណើរ​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​សង្ឃាទិសេស​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។
 
សង្ឃាទិសេសទី១ ចប់។
 
មោចេតិៈ ឱ.ម. មោចេសិ
 
បិនិន្ទ្រិយោៈ ម. បិណិន្ទ្រិយោ។
 
ឧទ្ទេសៈ បាលីដែលសំដែងឡើងទុកជាគោលដើមនៃសិក្ខាបទ ហៅថាឧទ្ទេស។
 
ឧទាយិត្ថេរៈ អដ្ឋកថា ពន្យល់សេចក្តីថា ឧទាយិត្ថេរនេះជាឧបជ្ឈាយ៍របស់សេយ្យសកភិក្ខុ។
 
អព្វោហារិកៈ អព្វោហារិកា ប្រែថា មិនប្រកបដោយវោហារ គឺថា មិនប្រកបដោយហេតុដែលគួរនិយាយឡើយ ឬថា មិនមែនជាហេតុឲ្យទាស់ខុសនឹងបញ្ញត្តិណាមួយឡើយ។
 
បិដ្ឋិចក្កស្សៈ បឋមំ បិដ្ឋិចក្កគមនន្តិ កត្ថចិ បោត្ថកេ ទិស្សតិ។
 
បិដ្ឋិចក្កំៈ ឱ.ម. បិដ្ឋិចក្កបេយ្យាលោ និដ្ឋិតោ។ តេសុ តេសុ បោត្ថកេសុ អាគតោ បេយ្យាលវិធិ យេភុយ្យេន វិសទិសោ ហោតិ កត្ថចិ សង្ខិត្តោ កត្ថចិ វិត្ថារោ។ តទត្ថិកេន តតោ តតោ បរិយេសិតព្វំ។
 
====[[សង្ឃាទិសេស​ទី ២]]====