មហាវិភង្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៣៣៖
'''របៀប​សំដែង​អំពី​អង្គជាតិ និង ទ្វារ​មគ្គ​មាន​ស្រោម​ទ្រនាប់''' ទំព័រ ១០៧ <br>
'''វិនីតវត្ថុ រឿង​ភិក្ខុ​មិន​បាន​ពោល​លា​សិក្ខា​ជា​ដើម''' ទំព័រ ១១៣ <br>
 
 
បារាជិកកណ្ឌេ បឋមសិក្ខាបទំ <br>
សុទិន្នភាណវារោ <br>
 
[១០] តេន ខោ បន សមយេន វេសាលិយា អវិទូរេ កលន្ទគ្គាមោ [កលន្ទកគាមោ នាម។ កលន្ទគាមោ] ហោតិ។ តត្ថ សុទិន្នោ នាម កលន្ទបុត្តោ [កលន្ទកបុត្តោ] សេដ្ឋិបុត្តោ ហោតិ។ អថខោ សុទិន្នោ កលន្ទបុត្តោ សម្ពហុលេហិ សហាយកេហិ សទ្ធឹ វេសាលឹ អគមាសិ កេនចិទេវ ករណីយេន។ តេន ខោ បន សមយេន ភគវា មហតិយា បរិសាយ បរិវុតោ ធម្មំ ទេសេន្តោ និសិន្នោ ហោតិ។ អទ្ទសា ខោ សុទិន្នោ កលន្ទបុត្តោ ភគវន្តំ មហតិយា បរិសាយ បរិវុតំ ធម្មំ ទេសេន្តំ និសិន្នំ។ ទិស្វានស្ស ឯតទហោសិ យន្នូនាហំបិ ធម្មំ សុណេយ្យន្តិ។ អថខោ សុទិន្នោ កលន្ទបុត្តោ យេន សា បរិសា តេនុបសង្កមិ ឧបសង្កមិត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នស្ស ខោ សុទិន្នស្ស កលន្ទបុត្តស្ស ឯតទហោសិ យថា យថា ខោ អហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ នយិទំ សុករំ អគារំ អជ្ឈាវសតា ឯកន្តបរិបុណ្ណំ ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយំ ចរិតុំ យន្នូនាហំ កេសមស្សុំ ឱហារេត្វា កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្វជេយ្យន្តិ។ អថខោ សា បរិសា ភគវតា ធម្មិយា កថាយ សន្ទស្សិតា សមាទបិតា សមុត្តេជិតា សម្បហំសិតា ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កាមិ។ អថខោ សុទិន្នោ កលន្ទបុត្តោ អចិរវុដ្ឋិតាយ បរិសាយ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ សុទិន្នោ កលន្ទបុត្តោ ភគវន្តំ ឯតទវោច យថា យថាហំ ភន្តេ ភគវតា ធម្មំ ទេសិតំ អាជានាមិ នយិទំ សុករំ អគារំ អជ្ឈាវសតា ឯកន្តបរិបុណ្ណំ ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយំ ចរិតុំ ឥច្ឆាមហំ ភន្តេ កេសមស្សុំ ឱហារេត្វា កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្វជិតុំ បព្វាជេតុ មំ ភគវាតិ។ អនុញ្ញាតោសិ បន ត្វំ សុទិន្ន មាតាបិតូហិ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ ន ខោ អហំ ភន្តេ អនុញ្ញាតោ មាតាបិតូហិ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ ន ខោ សុទិន្ន តថាគតា អននុញ្ញាតំ មាតាបិតូហិ បុត្តំ បព្វាជេន្តីតិ។ សោហំ ភន្តេ តថា ករិស្សាមិ យថា មំ មាតាបិតរោ អនុជានិស្សន្តិ អគារស្មា អនគារិយំ បព្វជ្ជាយាតិ [តតោ បរំ កត្ថចិ អថខោ សុទិន្នោ កលន្ទបុត្តោ ភគវតោ ភាសិតំ អភិនន្ទិត្វា ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កាមីតិ លិខិតំ]។
 
[១០] ក្នុងសម័យនោះឯង មានស្រុកមួយឈ្មោះកលន្ទនៅ​មិនឆ្ងាយប៉ុន្មានអំពីក្រុងវេសាលី។ ក្នុងស្រុក​នោះមាន​កូនសេដ្ឋីម្នាក់​ឈ្មោះ​សុទិន្នកុមារជាបុត្ររបស់​កលន្ទសេដ្ឋី។ គ្រានោះ សុទិន្នកុមារកលន្ទបុត្រ​ជាមួយនឹងសំឡាញ់​ទាំងឡាយ​ច្រើននាក់ នាំគ្នាទៅឯ​ក្រុងវេសាលី​ដោយ មានកិច្ចការ​អ្វីមួយ។ សម័យនោះ​ឯង ព្រះដ៏មានព្រះភាគ​ជាអង្គម្ចាស់មានពពួក​បរិសទ្យច្រើនគាល់​ត្រៀបត្រា ទ្រង់កំពុងគង់​សំដែងព្រះធម៌។ សុទិន្នកលន្ទបុត្រ ក៏ទៅប្រទះ​បានឃើញ​ព្រះអង្គមាន​បរិសទ្យ​ច្រើន​គាល់​ត្រៀបត្រា កំពុង​សំដែងធម៌។ លុះឃើញ​ហើយ សុទិន្នកុមារ​នោះក៏មាន​សេចក្តីតិ្រះរិះ​ថា អាត្មាអញ​គួរតែស្តាប់ធម៌សិន។ គ្រានោះ​សុទិន្នកលន្ទបុត្រក៏​ចូលទៅកាន់ទីដែល​បរិស័ទ្យអង្គុយនោះ លុះចូល​ទៅដល់ហើយ បានអង្គុយ​នៅក្នុងទីមួយ​ដ៏សមគួរ។ កាលដែល​សុទិន្នកុមារកលន្ទកបុត្រ​បានអង្គុយ​នៅក្នុងទីមួយ​ដ៏សមគួរហើយ ក៏មាន​សេចក្តីត្រិះរិះថា ធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដោយ​ដំណើរ​យ៉ាងណាៗ អញក៏បាន​ស្តាប់​យល់តាម​ដំណើរ​ទាំងនោះ​ហើយ ប៉ុន្តែបើ​អញ​នៅជា​គ្រហស្ថ​គ្រប់គ្រងផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌អោយបរិបូណ៌​តែម្យ៉ាង អោយ​បរិសុទ្ធ​តែម្យ៉ាង​ដូចជា​ស័ង្ខដែល​គេ​ខាត់ហើយ​​នោះទេ បើលុះ​តែអញ​កោរសក់​និងពុកមាត់​ពុកចង្កា រូចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាកផ្ទះ​ទៅបួស​ប្រតិបត្តិ​ក្នុងផ្នួស​ដែល​គ្មានប្រយោជន៍ ដោយកិច្ចការ​ក្នុងផ្ទះ​(នោះទើប​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​កើត)។ គ្រានោះ ពួក​បរិសទ្យ​បានស្តាប់ធម្មីកថា​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ណែនាំ​ពន្យល់​អោយជឿជាក់​កុសលធម៌ ឲ្យរីករាយ​រាល់គ្នាហើយ ក៏ក្រោក​ចាក​ទីអង្គុយ ក្រាបថ្វាយបង្គំ​ព្រះអង្គ រួចដើរ​ប្រទក្សិណ​ហើយក៏ចេញ​អស់ទៅ។ ឯ​សុទិន្នកលន្ទកបុត្រ កាល​បើពួក​ពុទ្ធបរិស័ទ្យ​ក្រោកទៅអស់​ហើយភ្លាម ក៏ចូលទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ ក្រាបថ្វាយ​បង្គំ​ព្រះអង្គ​ដោយគោរព រួចអង្គុយ​ក្នុងទីមួយ​ដ៏សមគួរ។ លុះ​សុទិន្នកលន្ទកបុត្រ អង្គុយ​នៅក្នុងទីមួយដ៏សម​គួរហើយ ក៏ក្រាបទូល​ព្រះអង្គថា សូមទ្រង់​ព្រះមេត្តា​ប្រោស ធម៌​ដែលព្រះអង្គ​សំដែងហើយ ដោយដំណើរ​យ៉ាងណាៗ ខ្ញុំព្រះអង្គ​បាន​យល់​តាមដំណើរ​ទាំង​នោះដែរហើយ ប៉ុន្តែ​បើខ្ញុំ​ព្រះអង្គ​នៅជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ (យ៉ាង​នេះ) ក៏មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខដែល​គេ​ខាត់ហើយ​នោះទេ សូមទាន​ខ្ញុំ​ព្រះអង្គ​ចង់​កោរសក់ និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាក​ផ្ទះ​មកបួស​ប្រតិបត្តិ​ក្នុងផ្នួស ដែលគ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុងផ្ទះ (នោះ​ណាស់) សូម​ព្រះដ៏មាន​ជោគ ទ្រង់​បំបួស​ខ្ញុំព្រះអង្គ​ផង។ ព្រះសាស្តា​ទ្រង់ត្រាស់​សួរថា ម្នាលសុទិន្ន ចុះអ្នក​ឯងមាតាបិតា​បាន​យល់ព្រម​ឲ្យចេញចាក​ផ្ទះមក​បួសប្រតិបត្តិ​ក្នុងបព្វជ្ជា ដែលគ្មាន​ប្រយោជន៍​ដោយ​កិច្ចការ​ក្នុង​ផ្ទះ​ហើយឬ។ សុទិន្នក្រាប​ទូលថា សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​មាតាបិតា​មិនទាន់​បានយល់ព្រម​ឲ្យចេញចាក​ផ្ទះ​មកបួស​ក្នុង​ព្រះពុទ្ធសាសនា​នៅឡើយទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​តបថា ម្នាលសុទិន្ន ព្រះតថាគត​ទាំងឡាយ មិនដែល​បំបួសកូនដែល​មាតាបិតា មិនទាន់​អនុញ្ញាត​នោះទេ។ សុទិន្នក្រាប​ទូល​ថា សូម​ទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ​នឹង​ទទួចលា​មាតាបិតា ត្រាតែ​អនុញ្ញាត​ឲ្យ​ខ្ញុំព្រះអង្គ​ចេញចាកផ្ទះ​មក​បួសក្នុង​ព្រះពុទ្ធសាសនា​ឲ្យបាន។
 
[១១] អថខោ សុទិន្នោ កលន្ទបុត្តោ វេសាលិយំ តំ ករណីយំ តីរេត្វា យេន កលន្ទគ្គាមោ យេន មាតាបិតរោ តេនុបសង្កមិ ឧបសង្កមិត្វា មាតាបិតរោ ឯតទវោច អម្ម តាត យថា យថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ នយិទំ សុករំ អគារំ អជ្ឈាវសតា ឯកន្តបរិបុណ្ណំ ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយំ ចរិតុំ ឥច្ឆាមហំ កេសមស្សុំ ឱហារេត្វា កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្វជិតុំ អនុជានាថ មំ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ ឯវំ វុត្តេ សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ តាត សុទិន្ន អម្ហាកំ ឯកបុត្តកោ បិយោ មនាបោ សុខេធិតោ សុខបរិហតោ ន ត្វំ តាត សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ មយន្តេ អកាមកា វិនា ភវិស្សាម កឹ បន មយំ តំ ជីវន្តំ អនុជានិស្សាម អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ ទុតិយម្បិ ខោ សុទិន្នោ កលន្ទបុត្តោ មាតាបិតរោ ឯតទវោច អម្ម តាត យថា យថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ នយិទំ សុករំ អគារំ អជ្ឈាវសតា ឯកន្តបរិបុណ្ណំ ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយំ ចរិតុំ ឥច្ឆាមហំ កេសមស្សុំ ឱហារេត្វា កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្វជិតុំ អនុជានាថ មំ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ ទុតិយម្បិ ខោ សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ តាត សុទិន្ន អម្ហាកំ ឯកបុត្តកោ បិយោ មនាបោ សុខេធិតោ សុខបរិហតោ ន ត្វំ តាត សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ មយន្តេ អកាមកា វិនា ភវិស្សាម កឹ បន មយំ តំ ជីវន្តំ អនុជានិស្សាម អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ តតិយម្បិ ខោ សុទិន្នោ កលន្ទបុត្តោ មាតាបិតរោ ឯតទវោច អម្ម តាត យថា យថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ នយិទំ សុករំ អគារំ អជ្ឈាវសតា ឯកន្តបរិបុណ្ណំ ឯកន្តបរិសុទ្ធំ សង្ខលិខិតំ ព្រហ្មចរិយំ ចរិតុំ ឥច្ឆាមហំ កេសមស្សុំ ឱហារេត្វា កាសាយានិ វត្ថានិ អច្ឆាទេត្វា អគារស្មា អនគារិយំ បព្វជិតុំ អនុជានាថ មំ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ តតិយម្បិ ខោ សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ តាត សុទិន្ន អម្ហាកំ ឯកបុត្តកោ បិយោ មនាបោ សុខេធិតោ សុខបរិហតោ ន ត្វំ តាត សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ មយន្តេ អកាមកា វិនា ភវិស្សាម កឹ បន មយំ តំ ជីវន្តំ អនុជានិស្សាម អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ អថខោ សុទិន្នោ កលន្ទបុត្តោ ន មំ មាតាបិតរោ អនុជានន្តិ អគារស្មា អនគារិយំ បព្វជ្ជាយាតិ តត្ថេវ អនន្តរហិតាយ ភូមិយា និបជ្ជិ ឥធេវ មេ មរណំ ភវិស្សតិ បព្វជ្ជា វាតិ [បព្វជ្ជាយាតិបិ បាឋោ]។ អថខោ សុទិន្នោ កលន្ទបុត្តោ ឯកំបិ ភត្តំ ន ភុញ្ជិ ទ្វេបិ ភត្តានិ ន ភុញ្ជិ តីណិបិ ភត្តានិ ន ភុញ្ជិ ចត្តារិបិ ភត្តានិ ន ភុញ្ជិ បញ្ចបិ ភត្តានិ ន ភុញ្ជិ ឆបិ ភត្តានិ ន ភុញ្ជិ សត្តបិ ភត្តានិ ន ភុញ្ជិ។
 
[១១] លំដាប់នោះ សុទិន្នកលន្ទបុត្របានសម្រេចកិច្ចភារៈ​ដែលខ្លួន​ត្រូវធ្វើក្នុង​ក្រុងវេសាលីនោះរួច​ស្រេច​ហើយ ក៏វិល​ត្រឡប់​មក​ស្រុកកលន្ទ​វិញ បានចូល​ទៅរកមាតាបិតា ហើយ​ជំរាប​មាតាបិតា​ថា បពិត្រ​អ្នកម្តាយ អ្នកឪពុក ខ្ញុំបាទ​បានស្តាប់​ធម៌​ដែល​ព្រះដ៏មាន​ជោគ​ទ្រង់សំដែង​ដោយ​ដំណើរ​យ៉ាងណាៗ ក៏យល់​តាម​ដំណើរ​ទាំងនោះ​ហើយ ខ្ញុំបាទ​គិតថា បើខ្ញុំ​នៅជា​គ្រហស្ថ​គ្រប់គ្រង​ផ្ទះ​នោះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាងដូចជា​ស័ង្ខដែលគេខាត់​ហើយនោះទេ ខ្ញុំបាទ​ចង់កោរសក់ និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​អម្ចត់ ហើយចេញ​ចាកផ្ទះទៅ​បួសប្រតិបត្តិ​ក្នុងផ្នួស​ដែលគ្មាន​ប្រយោជន៍​ដោយកិច្ចការ​ក្នុងផ្ទះ​(នោះ​ណាស់) សូមអ្នក​ម្តាយ អ្នកឪពុក​អនុញ្ញាត​ឲ្យ​ខ្ញុំបាទ​ចេញ​ចាកផ្ទះ​ទៅ​បួស​ក្នុង​ព្រះពុទ្ធសាសនា​ឲ្យទាន។ មាតាបិតា​របស់​សុទិន្នកលន្ទបុត្រ កាលបើ​បានឮកូន​លាដូច្នេះ​ហើយ ក៏និយាយ​ឃាត់ថា ម្នាល​សុទិន្នកូន បាឯង​ជាបុត្រឯក​របស់យើង ជាទី​ស្រឡាញ់​ពេញចិត្ត​របស់យើង ធ្លាប់​ឋិត​នៅក្នុង​សេចក្តីសុខ មានអ្នក​ទំនុកបម្រុង​ឲ្យបានសេចក្តី​សុខ នែ​សុទិន្នកូន បាឯង​មិនដែល​ស្គាល់​ទុក្ខបន្តិច​បន្តួច​សោះឡើយ ទោះបី​បាឯងស្លាប់​ក្តី យើងក៏​មិន​ចង់ព្រាត់ប្រាស​ចាកបា​ឯងទេ យើង​នឹង​អនុញ្ញាត​បាកំពុង​រស់នៅ​ឲ្យ​ចេញចាក​ផ្ទះ​ទៅបួស​ក្នុង​ព្រះពុទ្ធសាសនា​ម្តេចបាន។ ទើប​សុទិន្នកលន្ទបុត្រ​និយាយ​ពាក្យនេះ​នឹង​មាតាបិតា​ជាគំរប់ពីរដង​ថា បពិត្រមាតាបិតា ធម៌ដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយ​ដោយ​ដំណើរ​យ៉ាងណាៗ ខ្ញុំបាន​យល់តាម​ដំណើរ​ទាំងនោះ​ដែរ​ហើយ ប៉ុន្តែ​បើខ្ញុំ​នៅជា​គ្រហស្ថ​គ្រប់គ្រងផ្ទះ​​(យ៉ាង​នេះ) ក៏មិន​ងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខ​ដែលគេខាត់​ហើយ​នោះទេ ខ្ញុំចង់​កោរសក់​និងពុកមាត់​ពុកចង្កា រួចស្លៀក​ដណ្តប់សម្ពត់​ជ្រលក់​អម្ចត់ ហើយ​ចេញ​ចាក​ផ្ទះ មកបួស​ក្នុងព្រះពុទ្ធសាសនា សូម​មាតា​បិតា​អនុញ្ញាត​ឲ្យ​ខ្ញុំចេញចាក​ផ្ទះ ទៅបួស​ក្នុងព្រះពុទ្ធ​សាសនា​ឲ្យទាន។ មាតាបិតា​របស់សុទិន្នកលន្ទបុត្រ ទើប​និយាយ​នឹង​សុទិន្នកលន្ទបុត្រ​ជាគំរប់ពីរដង​ដូច្នេះថា នែសុទិន្នកូន បាឯង​ជាបុត្រតែមួយ ជាទី​ស្រឡាញ់ពេញចិត្ត​របស់យើង (បាឯង) ធ្លាប់​ឋិត​នៅក្នុង​សេចក្តី​សុខ មាន​អ្នក​ថែរក្សា​ឲ្យបាន​សេចក្តី​សុខ នែបាសុទិន្ន បាមិនធ្លាប់​ស្គាល់សេចក្តី​ទុក្ខបន្តិច​បន្តួច​សោះ ទោះបី​បាឯង​ស្លាប់ក្តី យើងមិន​ចង់​ព្រាត់ប្រាស​ចាកបា​ទេ យើងនឹង​​អនុញ្ញាត​បា​កំពុងរស់​នៅឲ្យ​ចេញចាក​ផ្ទះ​ទៅបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ម្តេច​បាន។ សុទិន្នកលន្ទបុត្រ បាន​និយាយ​ពាក្យនេះ​នឹងមាតាបិតា​ជាគំរប់បី​ដងថា បពិត្រ​មាតាបិតា ខ្ញុំ​ដឹង​ច្បាស់​នូវធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ដោយអាការ​យ៉ាងណាៗ ធម្មតា​អ្នកនៅ​គ្រប់គ្រង​ផ្ទះ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌​តែម្យ៉ាង ឲ្យបរិសុទ្ធ​តែម្យ៉ាង ដូចជា​ស័ង្ខដែល​បុគ្គល​ដុសខាត់​ហើយ មិនងាយ​ធ្វើទេ ខ្ញុំប្រាថ្នា​ដើម្បី​កោរសក់ និង​ពុកមាត់ ហើយ​ស្លៀក​ដណ្តប់​សម្ពត់កាសាយៈ ហើយចេញ​ចាក​ផ្ទះទៅបួសជា​បុគ្គល​មិនត្រូវ​ការដោយ​ផ្ទះ ហេតុនេះ​សូម​មាតា​បិតា​អនុញ្ញាត​ខ្ញុំ ឲ្យចេញ​ចាក​ផ្ទះទៅបួស​ជាបុគ្គល​មិនត្រូវ​ការ​ដោយផ្ទះ​វិញ​ចុះ។ មាតាបិតា​របស់​សុទិន្នកលន្ទបុត្រ បាន​និយាយ​ពាក្យនេះ​នឹងសុទិន្នកលន្ទបុត្រ​ជាគំរប់បី​ដងថា នែ​សុទិន្ន​កូន បាឯង​ជាបុត្រតែមួយ ជាទី​ស្រឡាញ់​ពេញចិត្ត​របស់​យើង ធ្លាប់ឋិតនៅ​ក្នុងសេចក្តី​សុខ មានអ្នក​ថែទាំឲ្យបាន​សេចក្តីសុខ នែបាសុទិន្ន បាមិន​ស្គាល់​សេចក្តី​ទុក្ខ​បន្តិច​សោះ ទោះបី​ស្លាប់ទៅក្តី យើងក៏​មិនប្រាថ្នាឲ្យ​ព្រាត់ប្រាសចាក​បា យើងនឹង​អនុញ្ញាតបា ដែល​កំពុង​រស់នៅ​ឲ្យ​ចេញ​ចាក​ផ្ទះ​ហើយ​បួសក្នុង​សាសនា​ម្តេចបាន។ គ្រានោះឯង​សុទិន្នកលន្ទបុត្រគិត​ថា មាតាបិតា​មិនអនុញ្ញាត​អញ​ឲ្យ​ចេញ​ចាក​ផ្ទះ​បួស​ក្នុង​សាសនា ដូច្នេះ​ហើយ ក៏ដួល​ដេក​នៅលើ​ផែនដី ប្រាសចាក​គ្រឿងកំរាល​ក្នុង​ទីនោះ​ឯងដោយ​គិតថា អញ​នឹង​ស្លាប់​ឬនឹង​បានបួស​ក្នុងទីនេះ​ជាប្រាកដ។ គ្រានោះ សុទិន្នកលន្ទបុត្រ មិនបាន​បរិភោគបាយ​អស់មួយ​ពេល ២ពេល​ក៏មាន ៣ពេលក៏មាន ៤ពេលក៏មាន ៥ពេល​ក៏មាន ៦ពេល​ក៏មាន ៧ពេលក៏មាន។
 
[១២] អថខោ សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ តាត សុទិន្ន អម្ហាកំ ឯកបុត្តកោ បិយោ មនាបោ សុខេធិតោ សុខបរិហតោ ន ត្វំ តាត សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ មយន្តេ អកាមកា វិនា ភវិស្សាម កឹ បន មយំ តំ ជីវន្តំ អនុជានិស្សាម អគារស្មា អនគារិយំ បព្វជ្ជាយ ឧដ្ឋេហិ តាត សុទិន្ន ភុញ្ជ ច បិវ ច បរិចារេហិ ច ភុញ្ជន្តោ បិវន្តោ បរិចារេន្តោ កាមេ បរិភុញ្ជន្តោ បុញ្ញានិ ករោន្តោ អភិរមស្សុ ន តំ មយំ អនុជានាម អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ ឯវំ វុត្តេ សុទិន្នោ កលន្ទបុត្តោ តុណ្ហី អហោសិ។ ទុតិយម្បិ ខោ ។បេ។ តតិយម្បិ ខោ សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ តាត សុទិន្ន អម្ហាកំ ឯកបុត្តកោ បិយោ មនាបោ សុខេធិតោ សុខបរិហតោ ន ត្វំ តាត សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ មយន្តេ អកាមកា វិនា ភវិស្សាម កឹ បន មយំ តំ ជីវន្តំ អនុជានិស្សាម អគារស្មា អនគារិយំ បព្វជ្ជាយ ឧដ្ឋេហិ តាត សុទិន្ន ភុញ្ជ ច បិវ ច បរិចារេហិ ច ភុញ្ជន្តោ បិវន្តោ បរិចារេន្តោ កាមេ បរិភុញ្ជន្តោ បុញ្ញានិ ករោន្តោ អភិរមស្សុ ន តំ មយំ អនុជានាម អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ តតិយម្បិ ខោ សុទិន្នោ កលន្ទបុត្តោ តុណ្ហី អហោសិ។
 
[១២] លំដាប់នោះ មាតាបិតារបស់សុទិន្នកលន្ទបុត្រនិយាយ​នឹង​សុទិន្នកលន្ទបុត្រថា ម្នាល​សុទិន្នកូន បាឯង​​ជាកូនប្រុស​​តែមួយ ហើយជា​ទីស្រឡាញ់​ពេញចិត្ត​របស់យើង ធ្លាប់សុខ​ធ្លាប់សប្បាយ​ដោយមាន​ស្រីពីលៀង​ថែរក្សា សុទិន្នកូន បាឯង​មិនធ្លាប់​ស្គាល់​សេចក្តីទុក្ខ​តិចតួច​សោះទេ ទោះបី​បាស្លាប់ទៅ​ក្តី យើង​ក៏មិនចង់​ឲ្យព្រាត់​ប្រាសចាក​បាឡើយ យើងនឹង​អនុញ្ញាត​អ្នកកំពុង​រស់នៅ ឲ្យចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ដូចម្តេច​បាន សុទិន្នកូន អ្នកចូរ​ក្រោកឡើង​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើទៅ កាល​បើអ្នក​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើ​ហើយ ចូរបរិភោគ​កាមនិងធ្វើ​បុណ្យចុះ យើងមិន​ព្រមអនុញ្ញាត​ឲ្យអ្នក​ចេញចាក​ផ្ទះ ហើយបួស​ក្នុង​ព្រះពុទ្ធ​សាសនា​ទេ។ កាលបើ​មាតាបិតា​ពោលយ៉ាង​នេះហើយ សុទិន្នកលន្ទបុត្រ​ក៏ស្ងៀមនៅ។ ឯ​មាតាបិតា​សុទិន្នកលន្ទបុត្រ​និយាយលួង​លោម​សុទិន្នកលន្ទបុត្រ​ពីរដង។បេ។ បីដង​ថា នែ​សុទិន្នកូន អ្នក​ឯងជា​កូនប្រុស​តែមួយ ជាទី​ស្រឡាញ់​ពេញចិត្ត​យើង ធ្លាប់ចំរើន​ដោយសេចក្តី​សុខ មានទាំង​ស្រីពីលៀង​ថែរក្សា​សប្បាយ សុទិន្នកូន អ្នកឯង​មិនដែល​ស្គាល់សេចក្តី​ទុក្ខតិចតួច​សោះ ទោះបី​អ្នកឯង​ស្លាប់ទៅ​ក្តី យើងមិន​ចង់ឲ្យព្រាត់​ប្រាសចាក​អ្នកឯង​ឡើយ យើង​នឹង​អនុញ្ញាត​ដល់អ្នក​កំពុង​រស់នៅ​ឲ្យចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធ​សាសនា​ដូចម្តេច​បាន សុទិន្នកូន អ្នកចូរ​ក្រោកឡើង​បរិភោគ​បាយ ផឹកទឹក និងឲ្យ​គេបំរើទៅ កាលបរិភោគ​បាយ ផឹកទឹក និងឲ្យគេ​បំរើហើយ ចូរបរិភោគ​កាម និងធ្វើ​បុណ្យតាម​ប្រាថ្នាចុះ យើងមិន​ព្រម​អនុញ្ញាត​ឲ្យអ្នក​ចេញចាក​ផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ទេ។ សុទិន្នកលន្ទបុត្រ​ក៏ស្ងៀមនៅ​ទៅវិញ​ជាគំរប់បីដង។
 
[១៣] អថខោ សុទិន្នស្ស កលន្ទបុត្តស្ស សហាយកា យេន សុទិន្នោ កលន្ទបុត្តោ តេនុបសង្កមឹសុ ឧបសង្កមិត្វា សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ សម្ម សុទិន្ន មាតាបិតូនំ ឯកបុត្តកោ បិយោ មនាបោ សុខេធិតោ សុខបរិហតោ ន ត្វំ សម្ម សុទិន្ន កិញ្ចិ ទុក្ខស្ស ជានាសិ មរណេនបិ តេ មាតាបិតរោ អកាមកា វិនា ភវិស្សន្តិ កឹ បន តំ ជីវន្តំ អនុជានិស្សន្តិ អគារស្មា អនគារិយំ បព្វជាយ ឧដ្ឋេហិ សម្ម សុទិន្ន ភុញ្ជ ច បិវ ច បរិចារេហិ ច ភុញ្ជន្តោ បិវន្តោ បរិចារេន្តោ កាមេ បរិភុញ្ជន្តោ បុញ្ញានិ ករោន្តោ អភិរមស្សុ ន តំ មាតាបិតរោ អនុជានន្តិ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ ឯវំ វុត្តេ សុទិន្នោ កលន្ទបុត្តោ តុណ្ហី អហោសិ។ ទុតិយម្បិ ខោ ។បេ។ តតិយម្បិ ខោ សុទិន្នស្ស កលន្ទបុត្តស្ស សហាយកា សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ ត្វំ ខោសិ សម្ម សុទិន្ន ។បេ។ តតិយម្បិ ខោ សុទិន្នោ កលន្ទបុត្តោ តុណ្ហី អហោសិ។ អថខោ សុទិន្នស្ស កលន្ទបុត្តស្ស សហាយកា យេន សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ តេនុបសង្កមឹសុ ឧបសង្កមិត្វា សុទិន្នស្ស កលន្ទបុត្តស្ស មាតាបិតរោ ឯតទវោចុំ អម្ម តាត ឯសោ សុទិន្នោ អនន្តរហិតាយ ភូមិយា និបន្នោ ឥធេវ មេ មរណំ ភវិស្សតិ បព្វជ្ជា វាតិ សចេ តុម្ហេ សុទិន្នំ នានុជានិស្សថ អគារស្មា អនគារិយំ បព្វជ្ជាយ តត្ថេវ មរណំ អាគមិស្សតិ សចេ បន តុម្ហេ សុទិន្នំ អនុជានិស្សថ អគារស្មា អនគារិយំ បព្វជ្ជាយ បព្វជិតំបិ នំ ទក្ខិស្សថ សចេ សុទិន្នោ នាភិរមិស្សតិ អគារស្មា អនគារិយំ បព្វជ្ជាយ កា តស្ស អញ្ញា គតិ ភវិស្សតិ ឥធេវ បច្ចាគមិស្សតិ អនុជានាថ សុទិន្នំ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ អនុជានាម តាតា សុទិន្នំ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។
 
[១៣] លំដាប់នោះ ពួកសំឡាញ់​សុទិន្នកលន្ទបុត្របាន​នាំគ្នាចូលទៅ​និយាយអង្វរ​សុទិន្នកលន្ទបុត្រ​ថា នែសុទិន្នសំឡាញ់ អ្នកឯង​ជាកូនប្រុស​តែមួយ ហើយ​ជាទីស្រឡាញ់​ពេញចិត្ត​របស់​មាតាបិតា ធ្លាប់បាន​សេចក្តីសុខ មានទាំង​ស្រីពីលៀង​ថែរក្សា​សប្បាយ នែ​សុទិន្ន​សំឡាញ់ អ្នកឯង​មិនធ្លាប់​ស្គាល់សេចក្តី​លំបាកតិច​តួចសោះ​ទេ ទោះបីអ្នក​ស្លាប់ទៅ​ក្តី មាតាបិតា​របស់អ្នក ក៏មិន​ចង់ឲ្យ​ព្រាត់ប្រាស​ចាកអ្នក​ឡើយ មាតាបិតា​ទាំងឡាយ​របស់អ្នក​នឹងអនុញ្ញាត​អ្នកដែល​កំពុងរស់​នៅឲ្យចេញ​ចាកផ្ទះ ហើយបួស​ក្នុង​ព្រះពុទ្ធសាសនា​ដូចម្តេច​បាន នែសុទិន្ន​សំឡាញ់ ចូរអ្នក​ក្រោកឡើង បរិភោគ​បាយ ផឹកទឹក ឲ្យគេ​បំរើទៅ កាលបើអ្នក​បរិភោគបាយ​ចំណី ផឹកទឹក​ឲ្យគេបំរើខ្លួន​ហើយ និងបរិភោគ​នូវកាមទាំង​ឡាយ ធ្វើបុណ្យ (ឲ្យទាន) រីករាយ​សប្បាយ​តាមសេចក្តី​ប្រាថ្នាចុះ មាតាបិតា​ទាំងឡាយ​របស់អ្នក មិនព្រម​អនុញ្ញាត​ឲ្យអ្នកចេញ​ចាកផ្ទះ ហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ទេ។ កាល​បើពួកសំឡាញ់​របស់សុទិន្ន​ពោលពាក្យ​យ៉ាងនេះ​ហើយ សុទិន្នកលន្ទបុត្រ​ក៏នៅស្ងៀម។ ពួក​សំឡាញ់​របស់​សុទិន្នកលន្ទបុត្រ​បានពោល​នូវពាក្យ​នេះនឹង​សុទិន្នកលន្ទបុត្រ​ពីរដង។បេ។ បីដង​ថា នែសុទិន្ន​សំឡាញ់ អ្នក​ឯង។បេ។ សុទិន្នកលន្ទបុត្រ​ក៏នៅស្ងៀម​អស់វារៈជា​គំរប់បី​ដង។ គ្រានោះ​ឯង មាតាបិតា​ទាំងឡាយ​របស់​សុទិន្នកលន្ទបុត្រ​នៅក្នុង​ទីណា សំឡាញ់​ទាំងឡាយ​របស់​សុទិន្នកលន្ទបុត្រ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់ហើយ បានពោល​នូវពាក្យ​នេះនឹងមាតា​បិតាទាំងឡាយ​នៃសុទិន្នកលន្ទបុត្រ​ថា បពិត្រ​លោកម្តាយ លោក​ឪពុក សុទិន្ន​នេះដេកនៅ​លើផែនដី រក​គ្រឿង​កំរាល​អ្វីគ្មាន​សោះទេ ហើយ​គិតថា សេចក្តី​ស្លាប់ក្តី បព្វជ្ជា​ក្តី នឹងមាន​ដល់អញ​ក្នុងទីនេះ​ឯង បើលោក​ទាំងឡាយ​មិនព្រម​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយបួស​ក្នុងព្រះពុទ្ធ​សាសនា​ទេ សុទិន្ន​នឹងដល់​នូវសេចក្តី​ស្លាប់ក្នុង​ទីនោះ​មិនខាន​ឡើយ ប្រសិន​ណាបើ​លោក​ទាំងឡាយ​ព្រម​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយបួស​ក្នុង​ព្រះពុទ្ធ​សាសនា គង់តែ​នឹងបាន​ឃើញមុខ​សុទិន្ន ដែល​នៅជា​អ្នកបួស​តទៅ បើ​សុទិន្នមិន​ត្រេកអរ​ក្នុងបព្វជ្ជា​ហើយ គតិ​របស់សុទិន្ន​នោះប្រព្រឹត្ត​ទៅក្នុង​ទីដទៃ​ដូចម្តេច​បាន មុខជា​នឹងត្រឡប់​មកក្នុង​ទីនេះ​វិញ​មិនខាន ដូច្នេះ​សូម​លោក​ទាំងឡាយ​អនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយ​បួសក្នុង​ព្រះពុទ្ធ​សាសនា។ មាតាបិតា​ទាំងឡាយ​នៃសុទិន្ន​ក៏ពោល​ថា ម្នាលអ្នក​ទាំងឡាយ យើង​ទាំងឡាយ​ព្រមអនុញ្ញាត​ឲ្យសុទិន្ន​ចេញចាក​ផ្ទះហើយ​បួសក្នុង​ព្រះពុទ្ធសាសនា​ចុះ។
 
[១៤] អថខោ សុទិន្នស្ស កលន្ទបុត្តស្ស សហាយកា យេន សុទិន្នោ កលន្ទបុត្តោ តេនុបសង្កមឹសុ ឧបសង្កមិត្វា សុទិន្នំ កលន្ទបុត្តំ ឯតទវោចុំ ឧដ្ឋេហិ សម្ម សុទិន្ន អនុញ្ញាតោសិ មាតាបិតូហិ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ អថខោ សុទិន្នោ កលន្ទបុត្តោ អនុញ្ញាតោម្ហិ កិរ មាតាបិតូហិ អគារស្មា អនគារិយំ បព្វជ្ជាយាតិ ហដ្ឋោ ឧទគ្គោ បាណិនា គត្តានិ បរិបុញ្ឆន្តោ វុដ្ឋាសិ។ អថខោ សុទិន្នោ កលន្ទបុត្តោ កតិបាហំ ពលំ គាហេត្វា [យេភុយ្យេន គហេត្វាតិ បាឋោ ទិស្សតិ។] យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ សុទិន្នោ កលន្ទបុត្តោ ភគវន្តំ ឯតទវោច អនុញ្ញាតោម្ហិ [អនុញ្ញាតោ] អហំ ភន្តេ មាតាបិតូហិ អគារស្មា អនគារិយំ បព្វជ្ជាយ បព្វាជេតុ មំ ភគវាតិ ។ អលត្ថ ខោ សុទិន្នោ កលន្ទបុត្តោ ភគវតោ សន្តិកេ បព្វជ្ជំ អលត្ថ ឧបសម្បទំ។ អចិរុបសម្បន្នោ ច បនាយស្មា សុទិន្នោ ឯវរូបេ ធូតគុណេ សមាទាយ វត្តតិ អារញ្ញិកោ ហោតិ បិណ្ឌបាតិកោ បំសុកូលិកោ សបទានចារិកោ អញ្ញតរំ វជ្ជិគាមំ ឧបនិស្សាយ វិហរតិ។
 
[១៤] គ្រានោះឯង សុទិន្នកលន្ទបុត្រនៅក្នុងទីណា សំឡាញ់​ទាំងឡាយ​នៃសុទិន្នកលន្ទបុត្រ ក៏​ចូលទៅក្នុង​ទីនោះ លុះ​ចូលទៅ​ដល់ហើយ បាន​ពោលនូវ​ពាក្យនេះ​នឹងសុទិន្នកលន្ទបុត្រ​ថា នែ​សុទិន្នសំឡាញ់ ចូរអ្នក​ក្រោកឡើង អ្នក​ឯងមាតា​បិតាព្រម​ព្រៀង​អនុញ្ញាត​ឲ្យចេញ​ចាកផ្ទះ​បួសក្នុង​ព្រះពុទ្ធសាសនា​ហើយ។ គ្រានោះ​សុទិន្នកលន្ទបុត្រ​បានដឹង​ថាមាតាបិតា​ព្រមព្រៀង​អនុញ្ញាតឲ្យ​ចេញចាក​ផ្ទះ ដើម្បី​បួសក្នុង​ព្រះពុទ្ធសាសនា (ដូច្នោះ) ហើយ ក៏មាន​ចិត្តរីករាយ​ដូចជា​អណ្តែត​ឡើង ជូត​សំអាត​ខ្លួនដោយ​ដៃទាំង​ឡាយ ហើយ​ក្រោកឡើង។ គ្រា​នោះ សុទិន្នកលន្ទបុត្រ​សំរាក​កំលាំង​បានពីរបី​ថ្ងៃ ព្រះដ៏មាន​ព្រះភាគ​គង់ក្នុង​ទីណា ក៏ចូល​ទៅកាន់​ទីនោះ លុះចូល​ទៅហើយ ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុងទីដ៏​សមគួរ។ លុះ​សុទិន្នកលន្ទបុត្រ​អង្គុយក្នុង​ទីដ៏សមគួរ​ហើយ បានក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចម្រើន ខ្ញុំព្រះអង្គ​ជា​បុគ្គល គឺមាតា​បិតាអនុញ្ញាត​ឲ្យចេញ​ចាកផ្ទះ​ហើយបួស​ក្នុង​ភេទជា​បុគ្គលមិន​មានប្រយោជន៍​ដោយ​ការងារ​ក្នុងផ្ទះ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន សូម​ព្រះដ៏មាន​ព្រះភាគ​ទ្រង់បំបួស​ខ្ញុំព្រះអង្គ​ផងចុះ។ សុទិន្នកលន្ទបុត្រ​បានបព្វជ្ជា និង​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មាន​ព្រះភាគ​ហើយ។ សុទិន្នភិក្ខុ​ដ៏មាន​អាយុបាន​ឧបសម្បទា​ហើយ​មិនយូរ​ប៉ុន្មាន ក៏ប្រព្រឹត្ត​សមាទាន​ធុតង្គគុណ មាន​សភាព​យ៉ាងនេះ​គឺ ជាអ្នក​នៅក្នុង​ព្រៃ ប្រព្រឹត្ត​បិណ្ឌបាត ប្រើប្រាស់​សម្ពត់​បំសុកូល និងត្រេច​ទៅ​(បិណ្ឌបាត) តាម​លំដាប់ផ្ទះ ហើយ​ចូលទៅ​អាស្រ័យ​នៅក្នុង​ស្រុកវជ្ជី​ឯណា​នីមួយ។
 
[១៥] តេន ខោ បន សមយេន វជ្ជី ទុព្ភិក្ខា ហោតិ ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ។ អថខោ អាយស្មតោ សុទិន្នស្ស ឯតទហោសិ ឯតរហិ ខោ វជ្ជី ទុព្ភិក្ខា ទ្វីហិតិកា សេតដ្ឋិកា សលាកាវុត្តា ន សុករា ឧញ្ឆេន បគ្គហេន យាបេតុំ ពហូ ខោ បន មេ វេសាលិយំ ញាតកា [ញាតី] អឌ្ឍា មហទ្ធនា មហាភោគា បហូតជាតរូបរជតា បហូតវិត្តូបករណា បហូតធនធញ្ញា យន្នូនាហំ ញាតកានំ [ញាតី] ឧបនិស្សាយ វិហរេយ្យំ ញាតកាបិ [ញាតី] មំ និស្សាយ ទានានិ ទស្សន្តិ បុញ្ញានិ ករិស្សន្តិ ភិក្ខូ ច លាភំ លច្ឆន្តិ អហញ្ច បិណ្ឌកេន ន កិលមិស្សាមីតិ។ អថខោ អាយស្មា សុទិន្នោ សេនាសនំ សំសាមេត្វា បត្តចីវរមាទាយ យេន វេសាលី តេន បក្កាមិ អនុបុព្វេន ចារិកំ [តីសុបិ បោត្ថកេសុ ឥទំ បាឋទ្វយំ ន ទិស្សតិ។] ចរមានោ យេន វេសាលី តទវសរិ។ តត្រ សុទំ អាយស្មា សុទិន្នោ វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ។ អស្សោសុំ ខោ អាយស្មតោ សុទិន្នស្ស ញាតកា សុទិន្នោ កិរ កលន្ទបុត្តោ វេសាលឹ អនុប្បត្តោតិ។ តេ អាយស្មតោ សុទិន្នស្ស សដ្ឋិមត្តេ ថាលិបាកេ ភត្តាភិហារំ អភិហរឹសុ។ អថខោ អាយស្មា សុទិន្នោ តេ សដ្ឋិមត្តេ ថាលិបាកេ ភិក្ខូនំ វិស្សជ្ជេត្វា បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ កលន្ទគាមំ បិណ្ឌាយ បាវិសិ កលន្ទគាមេ សបទានំ បិណ្ឌាយ ចរមានោ យេន សកបិតុ និវេសនំ តេនុបសង្កមិ។ តេន ខោ បន សមយេន អាយស្មតោ សុទិន្នស្ស ញាតិទាសី អាភិទោសិកំ កុម្មាសំ ឆឌ្ឌេតុកាមា ហោតិ។ អថខោ អាយស្មា សុទិន្នោ តំ ញាតិទាសឹ ឯតទវោច សចេ តំ ភគិនិ ឆឌ្ឌនីយធម្មំ ឥធ មេ បត្តេ អាកិរាតិ។ អថខោ អាយស្មតោ សុទិន្នស្ស ញាតិទាសី តំ អាភិទោសិកំ កុម្មាសំ អាយស្មតោ សុទិន្នស្ស បត្តេ អាកិរន្តី ហត្ថានញ្ច បាទានញ្ច សរស្ស ច និមិត្តំ អគ្គហេសិ។ អថខោ អាយស្មតោ សុទិន្នស្ស ញាតិទាសី យេនាយស្មតោ សុទិន្នស្ស មាតា តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មតោ សុទិន្នស្ស មាតរំ ឯតទវោច យគ្ឃយ្យេ ជានេយ្យាសិ អយ្យបុត្តោ សុទិន្នោ អនុប្បត្តោតិ។ សចេ ជេ សច្ចំ ភណសិ អទាសឹ តំ ករោមីតិ។ តេន ខោ បន សមយេន អាយស្មា សុទិន្នោ តំ អាភិទោសិកំ កុម្មាសំ អញ្ញតរំ កុឌ្ឌមូលំ និស្សាយ បរិភុញ្ជតិ។ បិតាបិ ខោ អាយស្មតោ សុទិន្នស្ស កម្មន្តា អាគច្ឆន្តោ អទ្ទស អាយស្មន្តំ សុទិន្នំ តំ អាភិទោសិកំ កុម្មាសំ អញ្ញតរំ កុឌ្ឌមូលំ និស្សាយ បរិភុញ្ជន្តំ ទិស្វាន យេនាយស្មា សុទិន្នោ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មន្តំ សុទិន្នំ ឯតទវោច អត្ថិ នាម តាត សុទិន្ន អាភិទោសិកំ កុម្មាសំ បរិភុញ្ជិស្សសិ ននុ [ននុ នាម] តាត សុទិន្ន សកគេហំ [សកំ គេហំ] គន្តព្វន្តិ។ អគមម្ហា ខោ តេ គហបតិ គេហំ តត្ថាយំ [តត្រាយំ] អាភិទោសិកោ កុម្មាសោ មយា លទ្ធោតិ [មយា លទ្ធោតិ នាមទ្វយំ ឱរោបិយមរម្មបោត្ថកេសុ ន ទិស្សតិ។]។ អថខោ អាយស្មតោ សុទិន្នស្ស បិតា អាយស្មតោ សុទិន្នស្ស ពាហាយំ គហេត្វា អាយស្មន្តំ សុទិន្នំ ឯតទវោច ឯហិ តាត សុទិន្ន ឃរំ គមិស្សាមាតិ។ អថខោ អាយស្មា សុទិន្នោ យេន សកបិតុ និវេសនំ តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ អថខោ អាយស្មតោ សុទិន្នស្ស បិតា អាយស្មន្តំ សុទិន្នំ ឯតទវោច ភុញ្ជ តាត សុទិន្នាតិ។ អលំ គហបតិ កតំ មេ អជ្ជ ភត្តកិច្ចន្តិ។ អធិវាសេហិ តាត សុទិន្ន ស្វាតនាយ ភត្តន្តិ។ អធិវាសេសិ ខោ អាយស្មា សុទិន្នោ តុណ្ហីភាវេន។ អថខោ អាយស្មា សុទិន្នោ ឧដ្ឋាយាសនា បក្កាមិ។
 
[១៥] សម័យនោះឯង ស្រុកវជ្ជីមានអំណត់អត់បាយ មនុស្ស​ទាំងឡាយនឹង​ចិញ្ចឹមជីវិត​បានដោយ​កម្រក្រៃពេក មនុស្សណា​ដែលក្រលំ​បាកស្រាប់ ក៏ដល់​នូវសេចក្តី​ស្លាប់មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញ​ដូរស្រូវ​អង្ករ​គេបាន ក៏​មិនងាយ​នឹងទិញ​ដូរដែរ លុះ​តែមានស្លាក​ជាទី​សំគាល់​ទើបទិញ​ដូរបាន ជនទាំង​អស់ក្នុង​ស្រុកនោះ​នឹងព្យាយាម​ស្វែងរក​អាហារបាន​ដោយកម្រ​ក្រៃពេក។ លំដាប់​នោះឯង​សុទិន្នភិក្ខុដ៏​មានអាយុ​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ក្នុង​កាលឥឡូវ​នេះ ស្រុកវជ្ជី​មានអំណត់​អត់បាយ មនុស្ស​ទាំងឡាយ​នឹង​ចិញ្ចឹម​ជីវិត​បានដោយ​កម្រ​ក្រៃពេក មនុស្ស​ណាដែល​ក្រលំបាក​ស្រាប់ ក៏ដល់​នូវសេចក្តី​ស្លាប់មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញ​ដូរស្រូវ​អង្ករបាន ក៏មិន​ងាយនឹង​ទិញដូរ​ដែរ លុះតែ​មានស្លាក​ជាទីសំគាល់ ទើប​ទិញដូរ​បាន ជង​ទាំងអស់​ក្នុងស្រុក​នោះ នឹង​ព្យាយាម​ស្វែងរក​អាហារ​បានដោយ​កម្រក្រៃ​ពេក ញាតិទាំង​ឡាយរបស់​អញមាន​ច្រើនក្នុង​ក្រុងវេសាលី ជា​អ្នកស្តុកស្តម្ភ​មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មានមាស​ប្រាក់ច្រើន មាន​គ្រឿង​ឧបករណ៍​ច្រើន មានទ្រព្យ​និងស្រូវ​ច្រើន បើ​ដូច្នោះ មានតែ​អាត្មាអញ​គប្បីចូល​ទៅអាស្រ័យ​នូវញាតិ​ទាំងឡាយ​ហើយ​នៅ ញាតិ​ទាំងឡាយ​សោត អាស្រ័យ​នូវអាត្មា​អញហើយ នឹង​បានឲ្យ​ទាន និង​ធ្វើបុណ្យ ភិក្ខុ​ទាំងឡាយ​នឹងបាន​លាភផង អាត្មាអញ​នឹងមិន​លំបាកដោយ​បិណ្ឌបាត​ផង។ ទើប​សុទិន្នភិក្ខុដ៏​មានអាយុ​រៀបចំ​សេនាសនៈ ហើយ​កាន់យក​បាត្រនិង​ចីវរ ក្រុងវេសាលី​នៅក្នុង​ទិសណា ក៏ចៀស​ចេញទៅ​ក្នុង​ទិស​នោះ កាល​ដែលត្រាច់​ទៅកាន់​ចារិកដោយ​លំដាប់ៗ ក្រុងវេសាលី​នៅក្នុង​ទីណា ក៏ចូល​ទៅដល់​ទីនោះ។ មាន​ដំណឹង​ថា សុទិន្នភិក្ខុដ៏​មានអាយុ​នៅក្នុង​កូដាគារសាលា​ព្រៃមហាវន​ទៀបក្រុង​វេសាលី​នោះ។ ពួក​ញាតិ​សុទិន្នភិក្ខុដ៏​មានអាយុ​បានឮថា​សុទិន្នភិក្ខុ​ជាកលន្ទបុត្រ​មកដល់​ក្រុងវេសាលី​ហើយ ពួក​ញាតិ​ទាំងនោះ ក៏​នាំនូវ​ភោជន​ប្រមាណ​ហុកសិប​សម្រាប់ទៅ​ប្រគេន​សុទិន្នភិក្ខុ​ដ៏មានអាយុ។ លំដាប់​នោះឯង សុទិន្នភិក្ខុ​ដ៏មានអាយុ​ចែកចាយ​សម្រាប់​ប្រមាណ​ហុកសិបថាស​នោះ ដល់ភិក្ខុ​ទាំងឡាយ ហើយ​ស្លៀកស្បង់​ប្រដាប់ដោយ​បាត្រនិង​ចីវរក្នុង​វេលាព្រឹក ហើយ​ចូល​ទៅកាន់​កលន្ទគ្រាម​ដើម្បី​បិណ្ឌបាត កាលដើរ​ទៅដើម្បី​បិណ្ឌបាត​តាមលំដាប់​ផ្ទះក្នុង​កលន្ទគ្រាម លំនៅ​នៃបិតា​របស់ខ្លួន​នៅក្នុង​ទីណា ក៏ចូល​ទៅក្នុង​ទីនោះ។ ក៏ក្នុង​សម័យ​នោះឯង ទាសី​របស់ញាតិ​នៃសុទិន្នភិក្ខុ​ដ៏មានអាយុ មាន​ប្រាថ្នាដើម្បី​ចោលនំកុម្មាស​ផ្អូម។ គ្រានោះ សុទិន្នភិក្ខុ​ដ៏មាន​អាយុ​និយាយ​នឹងខ្ញុំស្រី​របស់ញាតិ​នោះថា ម្នាលនាង​ទាសី បើនំ​នោះជារបស់​ចោលហើយ ចូរនាង​ចាក់ដាក់​មកក្នុង​បាត្រអាត្មា​នេះវិញ។ លំដាប់​នោះ ខ្ញុំស្រីនៃ​ញាតិរបស់​សុទិន្នដ៏​មានអាយុ ក៏ចាក់​នំកុម្មាសផ្អូម​នោះទៅ​ក្នុងបាត្រ​របស់​សុទិន្ន ហើយ​បានស្គាល់​ជាក់នូវ​ដៃជើង និង​សំឡេង​របស់​សុទិន្ននោះ​ច្បាស់។ វេលា​នោះ មាតា​របស់សុទិន្ន​ដ៏មានអាយុ​នៅក្នុង​ទីណា ខ្ញុំស្រី​របស់ញាតិ​នៃសុទិន្ន​ដ៏មានអាយុ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់ហើយ ក៏​និយាយនឹង​មាតារបស់​សុទិន្នដ៏​មានអាយុ​ថា បពិត្រ​អ្នកម្ចាស់ សូម​អ្នកជ្រាប សុទិន្នជា​អយ្យបុត្រ​និមន្តមក​ដល់ហើយ។ មាតា​របស់​សុទិន្ន​ឆ្លើយថា នែ​ហង បើហង​ឯងនិយាយ​ពាក្យពិត​មែន អញ​នឹងឲ្យ​ហងរួចជា​អ្នកជា។ សម័យ​នោះឯង សុទិន្នភិក្ខុ​ដ៏មានអាយុ​ក៏ឆាន់​នំកុម្មាសផ្អូម​នោះប្រប​ជញ្ជាំង​សាលា១។ ចំណែក​ខាងបិតា​របស់សុទិន្ន​មកពីធ្វើ​ការងារវិញ ក៏បាន​ឃើញ​សុទិន្នកំពុង​ឆាន់នំកុម្មាសផ្អូម​នោះប្រប​ជញ្ជាំង​សាលា លុះឃើញ​ហើយ សុទិន្នភិក្ខុ​នៅក្នុង​ទីណា (បិតានោះ) ក៏ចូល​ទៅក្នុង​ទីនោះ លុះចូល​ទៅហើយ ក៏​និយាយ​នឹងសុទិន្ន​ដ៏មាន​អាយុថា នែ​សុទិន្នកូន យើង​ជាអ្នកមាន​ទ្រព្យ​សម្បត្តិ​ច្រើន ថ្វីក៏​លោកមក​ឆាន់នំកុម្មាសផ្អូម​វិញ សុទិន្ន​កូនគួរតែ​លោកទៅ​ឯផ្ទះរបស់​ខ្លួនវិញ។ សុទិន្នភិក្ខុ​ឆ្លើយថា បពិត្រ​គហបតី អាត្មា​បានទៅ​ឯផ្ទះ​ញោម​ហើយ នំកុម្មាសផ្អូម​នេះ អាត្មា​បានពីផ្ទះ​នោះមក។ លំដាប់​នោះ បិតា​សុទិន្នភិក្ខុ​ក៏ចាប់កំភួន​ដៃសុទិន្នភិក្ខុ ហើយ​និយាយ​នឹង​សុទិន្នថា សុទិន្ន​កូន លោក​ចូរមក យើង​នឹងទៅ​ផ្ទះ។ លំដាប់​នោះ លំនៅ​​បិតា​របស់​ខ្លួននៅ​ក្នុងទីណា សុទិន្ន​ដ៏មានអាយុ​ក៏ចូលទៅ​ក្នុងទីនោះ លុះ​ចូលទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ដែលគេ​បានក្រាល​ប្រគេន។ បិតា​ក៏និយាយ​នឹងសុទិន្ន​ក្នុងពេល​នោះថា សុទិន្នកូន សូម​លោកនិមន្ត​ឆាន់ចង្ហាន់។ សុទិន្ន​ឆ្លើយថា ណ្ហើយ​គហបតី ថ្ងៃនេះ​អាត្មាភាព​ឆាន់រួច​ហើយ។ បិតា​ឆ្លើយថា សុទិន្ន សូម​លោក​និមន្ត​ទទួល​ចង្ហាន់​ក្នុងថ្ងៃ​ស្អែក។ សុទិន្នភិក្ខុ​ក៏ទទួល​និមន្ត​ដោយ​តុណ្ហីភាព។ សុទិន្នភិក្ខុ​ក៏ក្រោក​ចាកអាសនៈ ហើយ​និមន្តទៅ​ក្នុងពេល​នោះឯង។
 
[១៦] អថ ខោ អាយស្មតោ សុទិន្នស្ស មាតា តស្សា រត្តិយា អច្ចយេន ហរិតេន គោមយេន បថវឹ ឱបុញ្ឆាបេត្វា ទ្វេ បុញ្ជេ ការាបេសិ ឯកំ ហិរញ្ញស្ស ឯកំ សុវណ្ណស្ស តាវ មហន្តា បុញ្ជា អហេសុំ ឱរតោ ឋិតោ បុរិសោ បារតោ ឋិតំ បុរិសំ ន បស្សតិ បារតោ ឋិតោ បុរិសោ ឱរតោ ឋិតំ បុរិសំ ន បស្សតិ តេ បុញ្ជេ កិលញ្ជេហិ បដិច្ឆាទាបេត្វា មជ្ឈេ អាសនំ បញ្ញាបេត្វា តិរោករណីយំ បរិក្ខិបាបេត្វា[យេភុយ្យេន បរិក្ខិបិត្វាតិ បាឋោ ទិស្សតិ] អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកំ អាមន្តេសិ តេនហិ វធុ យេន អលង្ការេន អលង្កតា បុត្តស្ស សុទិន្នស្ស បិយា អហោសិ មនាបា តេន អលង្ការេន អលង្ករាតិ។ ឯវំ អយ្យេតិ ខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា អាយស្មតោ សុទិន្នស្ស មាតុយា បច្ចស្សោសិ។ អថខោ អាយស្មា សុទិន្នោ បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ យេន សកបិតុ និវេសនំ តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ អថខោ អាយស្មតោ សុទិន្នស្ស បិតា យេនាយស្មា សុទិន្នោ តេនុបសង្កមិ ឧបសង្កមិត្វា តេ បុញ្ជេ វិវរាបេត្វា អាយស្មន្តំ សុទិន្នំ ឯតទវោច ឥទន្តេ តាត សុទិន្ន មាតុមត្តិកំ ឥត្ថិកាយ ឥត្ថីធនំ អញ្ញំ បេត្តិកំ អញ្ញំ បិតាមហំ លព្ភា តាត សុទិន្ន ហីនាយាវត្តិត្វា ភោគា ច ភុញ្ជិតុំ បុញ្ញានិ ច កាតុំ ឯហិ ត្វំ តាត សុទិន្ន ហីនាយាវត្តិត្វា ភោគេ ច ភុញ្ជស្សុ បុញ្ញានិ ច ករោហីតិ។ តាត ន ឧស្សហាមិ ន វិសហាមិ អភិរតោ អហំ ព្រហ្មចរិយំ ចរាមីតិ។ ទុតិយម្បិ ខោ ។បេ។ តតិយម្បិ ខោ អាយស្មតោ សុទិន្នស្ស បិតា អាយស្មន្តំ សុទិន្នំ ឯតទវោច ឥទន្តេ តាត សុទិន្ន មាតុមត្តិកំ ឥត្ថិកាយ ឥត្ថីធនំ អញ្ញំ បេត្តិកំ អញ្ញំ បិតាមហំ លព្ភា តាត សុទិន្ន ហីនាយាវត្តិត្វា ភោគា ច ភុញ្ជិតុំ បុញ្ញានិ ច កាតុំ ឯហិ ត្វំ តាត សុទិន្ន ហីនាយាវត្តិត្វា ភោគេ ច ភុញ្ជស្សុ បុញ្ញានិ ច ករោហីតិ។ វទេយ្យាម ខោ តំ គហបតិ សចេ ត្វំ នាតិកឌ្ឍេយ្យាសីតិ។ វទេហិ តាត សុទិន្នាតិ។ តេនហិ ត្វំ គហបតិ មហន្តេ មហន្តេ សាណិបសិព្វកេ ការាបេត្វា ហិរញ្ញសុវណ្ណស្ស បូរាបេត្វា សកដេហិ និព្វាហាបេត្វា មជ្ឈេ គង្គាយ សោតេ ឱសាទេហិ [ឱគារេហិ,​ឱសារេហិ] តំ កិស្ស ហេតុ យំ ហិ តេ គហបតិ ភវិស្សតិ តតោនិទានំ ភយំ វា ឆម្ភិតត្តំ វា លោមហំសោ វា អារក្ខោ វា សោ តេ ន ភវិស្សតីតិ។ ឯវំ វុត្តេ អាយស្មតោ សុទិន្នស្ស បិតា អនត្តមនោ អហោសិ កថំ ហិ នាម បុត្តោ សុទិន្នោ ឯវំ វក្ខតីតិ។ អថខោ អាយស្មតោ សុទិន្នស្ស បិតា អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកំ អាមន្តេសិ តេនហិ វធុ ត្វំ បិយា ច មនាបា ច អប្បេវនាម បុត្តោ សុទិន្នោ តុយ្ហំបិ វចនំ ករេយ្យាតិ។ អថខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា អាយស្មតោ សុទិន្នស្ស បាទេសុ គហេត្វា អាយស្មន្តំ សុទិន្នំ ឯតទវោច កីទិសា នាម តា អយ្យបុត្ត អច្ឆរាយោ យាសំ ត្វំ ហេតុ ព្រហ្មចរិយំ ចរសីតិ។ ន ខោ អហំ ភគិនិ អច្ឆរានំ ហេតុ ព្រហ្មចរិយំ ចរាមីតិ។ អថខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា អជ្ជតគ្គេ មំ អយ្យបុត្តោ សុទិន្នោ ភគិនិវាទេន សមុទាចរតីតិ តត្ថេវ មុច្ឆិតា បបតា។ អថខោ អាយស្មា សុទិន្នោ បិតរំ ឯតទវោច សចេ គហបតិ ភោជនំ ទាតព្វំ ទេថ មា នោ វិហេឋយិត្ថាតិ។ ភុញ្ជ តាត សុទិន្នាតិ។ អថខោ អាយស្មតោ សុទិន្នស្ស មាតា ច បិតា ច អាយស្មន្តំ សុទិន្នំ បណីតេន ខាទនីយេន ភោជនីយេន សហត្ថា សន្តប្បេសុំ សម្បវារេសុំ។ អថខោ អាយស្មតោ សុទិន្នស្ស មាតា អាយស្មន្តំ សុទិន្នំ ភុត្តាវឹ ឱនីតបត្តបាណឹ ឯតទវោច ឥទំ តាត សុទិន្ន កុលំ អឌ្ឍំ មហទ្ធនំ មហាភោគំ បហូតជាតរូបរជតំ បហូតវិត្តូបករណំ បហូតធនធញ្ញំ លព្ភា តាត សុទិន្ន ហីនាយាវត្តិត្វា ភោគា ច ភុញ្ជិតុំ បុញ្ញានិ ច កាតុំ ឯហិ ត្វំ តាត សុទិន្ន ហីនាយាវត្តិត្វា ភោគេ ច ភុញ្ជស្សុ បុញ្ញានិ ច ករោហីតិ។ អម្ម ន ឧស្សហាមិ ន វិសហាមិ អភិរតោ អហំ ព្រហ្មចរិយំ ចរាមីតិ។ ទុតិយម្បិ ខោ ។បេ។ តតិយម្បិ ខោ អាយស្មតោ សុទិន្នស្ស មាតា អាយស្មន្តំ សុទិន្នំ ឯតទវោច ឥទំ តាត សុទិន្ន កុលំ អឌ្ឍំ មហទ្ធនំ មហាភោគំ បហូតជាតរូបរជតំ បហូតវិត្តូបករណំ បហូតធនធញ្ញំ តេនហិ តាត សុទិន្ន ពីជកំបិ ទេហិ មា នោ អបុត្តកំ សាបតេយ្យំ លិច្ឆវិនោ [សព្វត្ថ បោត្ថកេសុ លិច្ឆវិយោតិ បាឋោ ទិស្សតិ។] អតិហរាបេសុន្តិ។ ឯតំ ខោ មេ អម្ម សក្កា កាតុន្តិ។ កហំ បន តាត សុទិន្ន ឯតរហិ វិហរសីតិ។ មហាវនេ អម្មាតិ។ អថខោ អាយស្មា សុទិន្នោ ឧដ្ឋាយាសនា បក្កាមិ។
 
[១៦] លុះដល់វេលាព្រឹកឡើង មាតាសុទិន្នភិក្ខុ​ប្រើមនុស្ស​ឲ្យបង្ហាប់​ប្រថពី​ដោយអាចមន៍គោ​ស្រស់ រួចឲ្យ​គរគំនរទ្រព្យ​ពីរគំនរ គឺប្រាក់​១គំនរ មាស​១គំនរ ជាគំនរ​ធំៗ បុរស​ឈរខាងអាយ​មើលទៅ​បុរសឈរ​ខាងនាយ​មិនឃើញ បុរស​ឈរខាង​នាយមើល​មកបុរស​ឈរខាង​អាយក៏​មិន​ឃើញ ហើយ​ឲ្យបិទ​បាំងគំនរ​ទាំងពីរនោះ​ដោយ​កន្ទេល ឲ្យ​ក្រាលអាសនៈ​ទុកត្រង់​កណ្តាល រួចឲ្យ​បាំងរនាំ​ជុំវិញពី​ខាងក្រៅ (គំនរ​នោះ) ហើយ​ហៅស្រីជា​គូពីមុន​របស់​សុទិន្នដ៏​មានអាយុ​មកបង្គាប់​ថា កូនស្រី បើ​ដូច្នោះ គ្រឿង​ប្រដាប់​ណាដែល​ឯងស្អិត​ស្អាង​ហើយ​ជាទី​ស្រឡាញ់​ពេញចិត្ត​របស់​សុទិន្ន​កូនអញ ត្រូវឯង​ស្អិតស្អាង​គ្រឿងប្រដាប់​នោះចុះ។ ស្រីជាគូ​ពីមុន​របស់​សុទិន្នដ៏​មានអាយុ ក៏ទទួល​ពាក្យមាតា​របស់​សុទិន្ន​ដ៏មាន​អាយុថា ចា៎ស​អ្នកមាតា។ គ្រា​នោះ សុទិន្នដ៏​មានអាយុ​ស្លៀកស្បង់​រួចកាន់​យកបាត្រ​និងចីវរ​ក្នុងវេលា​ព្រឹក លំនៅ​បិតារបស់​ខ្លួននៅ​ត្រង់ទី​ណា ក៏ចូល​ទៅត្រង់​ទីនោះ លុះ​ចូលទៅដល់​ហើយ ក៏គង់​លើអាសនៈ​ដែលគេ​ក្រាលទុក​បំរុង។ លំដាប់​នោះ បិតា​របស់សុទិន្ន​ដ៏មានអាយុ សុទិន្ន​ដ៏មានអាយុ​នៅត្រង់​ទីណា ក៏ចូល​ទៅត្រង់​ទីនោះ លុះចូល​ទៅដល់​ហើយ បង្គាប់​អ្នកបំរើ​ឲ្យបើក​គំនរទ្រព្យ​ទាំងនោះ ហើយ​ប្រាប់សុទិន្ន​ដ៏មានអាយុ​ថា សុទិន្នកូន នេះជា​ទ្រព្យ​សម្បាច់​ដើមខាង​ស្រីរបស់​មាតា​លោក នៅមាន​ទ្រព្យសម្បាច់​ដើមខាង​ប្រុសរបស់​បិតានិង​មត៌ករបស់​ជីតាផ្សេង​ទៀត សុទិន្នកូន បើ​លោកបាន​សឹកចេញ​ជាគ្រហស្ថ​មក នឹងបាន​ប្រើប្រាស់​សម្បត្តិ​ផង ធ្វើបុណ្យ​ទាំងឡាយ​ផង សុទិន្នកូន ចូរ​លោកសឹក​ចេញជា​គ្រហស្ថ​មក ហើយ​នឹង​ប្រើប្រាស់​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទាន​ផង។ សុទិន្ន​តបថា ញោម អាត្មា​មិនអាច​នឹងសឹក​បានទេ ព្រោះ​អាត្មាពេញ​ចិត្តតែ​ក្នុងការ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌។ បិតាសុទិន្ន​ដ៏មានអាយុ​និយាយ​នឹងសុទិន្ន​ដ៏មានអាយុ​ជាគំរប់​ពីរដង​ផង។បេ។ ជាគំរប់​បីដង​ផងថា សុទិន្នកូន នេះ​ជាទ្រព្យ​សម្បាច់​ដើមខាង​ស្រីរបស់​មាតាលោក នៅមាន​ទ្រព្យ​សម្បាច់​ដើមខាង​ប្រុសរបស់​បិតានិង​មត៌ករបស់​ជីតាផ្សេង​ទៀត សុទិន្នកូន បើ​លោកបាន​សឹកចេញ​ជាគ្រហស្ថ​មក នឹងបាន​គ្រប់គ្រង​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទាន​ផង។ សុទិន្នកូន ចូរ​លោកសឹក​ចេញជា​គ្រហស្ថ​មក ហើយ​គ្រប់គ្រង​សម្បត្តិ​ទាំងឡាយ​ផង ធ្វើបុណ្យ​ឲ្យទាន​ផង។ សុទិន្នតប​ថា គហបតី បើ​ញោមអត់​ទោសឲ្យ​អាត្មាភាព ៗ នឹង​សូមជំរាប​ញោមបន្តិច។ បិតា​ទទួល​ព្រមថា សុទិន្នកូន ចូរ​លោកនិយាយ​មកចុះ មិន​ជាអ្វីទេ។ សុទិន្នភិក្ខុ​ក៏ប្រាប់ថា គហបតី បើ​ដូច្នោះ ញោម​ត្រូវបង្គាប់​មនុស្ស​ឲ្យធ្វើ​ការុងធ្មៃ​ធំៗ ហើយ​ឲ្យច្រក​ប្រាក់​និងមាស​ឲ្យពេញ រួចផ្ទុក​ដោយ​រទេះ យក​ទៅចាក់​ចោលក្នុង​កណ្តាល​ខ្សែទឹក​ទន្លេគង្គា ហេតុអ្វី​បានជា​អាត្មាថា​ដូច្នោះ គហបតី ព្រោះថា​ទ្រព្យទាំង​ពួងតែង​មានដល់​អ្នកណា​ហើយ សេចក្តី​ខ្លាចក្តី សេចក្តី​តក់ស្លុតក្តី សេចក្តី​ព្រឺរោមក្តី ការថែ​រក្សាក្តី តែង​មានដល់​អ្នកនោះ​មិនខាន ព្រោះ​តែទ្រព្យ​ទាំងនោះ​ជាហេតុ (បើ​អ្នកយក​មាសប្រាក់​ទៅចាក់​ចោលក្នុង​ខ្សែទឹក​ហើយ) សេចក្តី​អន្តរាយ​មានភ័យ​ជាដើម​នោះ នឹង​មិនមាន​ដល់អ្នក​ឡើយ។ កាល​សុទិន្នដ៏មាន​អាយុពោល​យ៉ាងនេះ​ហើយ បិតា​របស់សុទិន្ន​ដ៏មានអាយុ មាន​សេចក្តី​ទោមនស្ស​តូចចិត្ត​ថា ហេតុ​ដូចម្តេច​បានជា​លោក​សុទិន្នជា​កូនពោល​យ៉ាងនេះ។ គ្រានោះ​ឯង បិតា​របស់​សុទិន្នដ៏​មានអាយុ ទើប​ហៅស្រី​បុរាណទុតិយិកា​របស់សុទិន្ន​ដ៏មានអាយុ​មកប្រាប់​ថា នែនាង​ក្រមុំ បើ​ដូច្នោះ នាងឯង​ជាទីស្រឡាញ់​ពេញចិត្ត​របស់​សុទិន្នកូន​អញ នាង​ធ្វើដូចម្តេច​នឹងឲ្យសុទិន្ន​កូនអញ​ធ្វើតាម​ពាក្យនាង​បាន។ គ្រានោះ​ឯង ស្រីបុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ​បានប្រវា​ឱបជើង​ទាំងពីរ​របស់សុទិន្ន​ដ៏មានអាយុ ហើយ​បាននិយាយ​ពាក្យនេះ​នឹងសុទិន្នភិក្ខុ​ថា បពិត្រ​អយ្យបុត្រ លោក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះ​ហេតុនៃ​ស្រីអប្សរ​ទាំងឡាយ​ណា ស្រីអប្សរ​ទាំងឡាយ​នោះមាន​ទ្រង់ទ្រាយ​ប្រពៃដូច​ម្តេចទៅ។ សុទិន្នភិក្ខុ​ឆ្លើយថា នែប្អូន​ស្រី អាត្មា​មិនបាន​ប្រព្រឹត្តព្រហ្មចរិយធម៌​ដើម្បីស្រីអប្សរ​ទាំងនោះ​ទេ។ វេលានោះ ស្រីបុរាណទុតិយិកា​របស់សុទិន្នភិក្ខុ​ក៏នឹក​ទោមនស្ស​តូចចិត្តថា តាំងពី​ថ្ងៃនេះទៅ លោក​សុទិន្ន​អយ្យបុត្រ​គ្រាន់តែហៅ​អញថាប្អូន​ស្រីៗប៉ុណ្ណោះ​ទេ ដូច្នេះ​ហើយក៏ជ្រប់​ដួល​ដេក​ក្នុងទី​នោះឯង។ គ្រានោះ សុទិន្ន​ដ៏មាន​អាយុ​ទើបនិយាយ​ពាក្យនេះ​នឹងបិតា​ថា គហបតី បើ​ញោមមាន​ភោជន គួរនឹង​ឲ្យទាន អាត្មា​បានសូម​ញោមឲ្យ​ទានមកចុះ កុំធ្វើ​អាត្មាឲ្យ​លំបាកពេក​ឡើយ។ បិតា​សុទិន្ន​ឆ្លើយថា សុទិន្នកូន ភោជនាហារ​នោះមាន សូមលោក​និមន្តឆាន់​ចុះ។ វេលានោះ មាតា​បិតារបស់​សុទិន្នដ៏មាន​អាយុ​បានចាត់​ចែងចង្ហាន់​ដ៏ឆ្ងាញ់ពិសារ​ឲ្យ​សុទិន្នភិក្ខុ​ដ៏មានអាយុ​ឆាន់ដោយ​ដៃខ្លួនឯង។ សម័យ​នោះឯង មាតា​របស់សុទិន្ន​ដ៏មានអាយុ​បាននិយាយ​នឹងសុទិន្ន​ភិក្ខុនៅវេលា​ឆាន់រួចហើយ លែង​លូកដៃ​ទៅក្នុងបាត្រ​ហើយថា នែ​សុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ​មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មាន​មាសប្រាក់​បរិបូណ៌ មាន​គ្រឿង​ឧបករណ៍​បរិបូណ៌ មានស្រូវ​អង្ករ​បរិបូណ៌ នែ​សុទិន្នកូន សូមលោក​និមន្តសឹក​ចេញជា​គ្រហស្ថ​មក នឹងបាន​ប្រើប្រាស់​នូវទ្រព្យ​សម្បត្តិទាំង​ឡាយផង ធ្វើបុណ្យ​ឲ្យទានផង សុទិន្នកូន សូម​លោកនិមន្ត​សឹកចេញ​ជាគ្រហស្ថ​មក ហើយ​នឹងចាយ​វាយនូវ​សម្បត្តិ​ទាំងឡាយ ធ្វើ​បុណ្យ​ឲ្យទាន​ចុះ។ សុទិន្នភិក្ខុ​ឆ្លើយថា ញោម អាត្មា​មិនអាច​ហ៊ាន (ធ្វើ​យ៉ាងនោះ​ទេ) អាត្មា​ត្រេកអរ​ចំពោះតែ​ត្រង់ប្រព្រឹត្ត​ព្រហ្មចរិយធម៌​តែម្យ៉ាង។ មាតា​របស់​សុទិន្នដ៏​មានអាយុ​បាននិយាយ​ពាក្យនេះ​នឹងសុទិន្នភិក្ខុ​ដ៏មានអាយុ​ជាគំរប់ពីរ​ដងផង។បេ។ ជាគំរប់​បីដងផង​ថា សុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ​មានទ្រព្យ​ច្រើន មានភោគៈ​ច្រើន មានមាស​ប្រាក់បរិបូណ៌ មាន​គ្រឿង​ឧបករណ៍​បរិបូណ៌ មាន​ស្រូវអង្ករ​បរិបូណ៌ សុទិន្នកូន បើដូច្នេះ សូម​លោកអាណិត​គ្រាន់តែ​ឲ្យពូជ​បន្តិចចុះ កុំឲ្យ​ពួកស្តេច​លិច្ឆវីមក​រឹបជាន់ យក​ទ្រព្យសម្បត្តិ​ជារបស់​យើង ដែល​ជាត្រកូល​ឥតកូន​នោះឡើយ។ សុទិន្នភិក្ខុ​ឆ្លើយថា ញោម បើគ្រាន់​តែធ្វើ​កិច្ចប៉ុណ្ណេះ អាត្មា​អាចធ្វើ​ឲ្យបាន។ មាតា​សុទិន្ន​សួរថា សុទិន្នកូន ឥឡូវ​នេះលោក​គង់នៅ​ឯណា។ សុទិន្នភិក្ខុ​តបថា ញោម អាត្មា​នៅក្នុង​ព្រៃមហាវន។ គ្រានោះ​ឯង សុទិន្នដ៏​មានអាយុ ក៏​ក្រោកចាក​អាសនៈ​ហើយ​ចេញដើរ​ទៅ។
 
[១៧] អថខោ អាយស្មតោ សុទិន្នស្ស មាតា អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកំ អាមន្តេសិ តេនហិ វធុ យទា ឧតុនី អហោសិ បុប្ផំ តេ ឧប្បន្នំ ហោតិ អថ មេ អារោចេយ្យាសីតិ។ ឯវំ អយ្យេតិ ខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា អាយស្មតោ សុទិន្នស្ស មាតុយា បច្ចស្សោសិ។ អថខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា ន ចិរស្សេវ ឧតុនី អហោសិ បុប្ផំសា ឧប្បជ្ជិ។ អថខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា អាយស្មតោ សុទិន្នស្ស មាតរំ ឯតទវោច ឧតុនិម្ហិ អយ្យេ បុប្ផំ មេ ឧប្បន្នន្តិ។ តេនហិ វធុ យេន អលង្ការេន អលង្កតា បុត្តស្ស សុទិន្នស្ស បិយា អហោសិ មនាបា តេន អលង្ការេន អលង្ករាតិ។ ឯវំ អយ្យេតិ ខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា អាយស្មតោ សុទិន្នស្ស មាតុយា បច្ចស្សោសិ។ អថខោ អាយស្មតោ សុទិន្នស្ស មាតា អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកំ អាទាយ យេន មហាវនំ យេនាយស្មា សុទិន្នោ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មន្តំ សុទិន្នំ ឯតទវោច ឥទំ តាត សុទិន្ន កុលំ អឌ្ឍំ មហទ្ធនំ មហាភោគំ បហូតជាតរូបរជតំ បហូតវិត្តូបករណំ បហូតធនធញ្ញំ លព្ភា តាត សុទិន្ន ហីនាយាវត្តិត្វា ភោគា ច ភុញ្ជិតុំ បុញ្ញានិ ច កាតុំ ឯហិ ត្វំ តាត សុទិន្ន ហីនាយាវត្តិត្វា ភោគេ ច ភុញ្ជស្សុ បុញ្ញានិ ច ករោហីតិ។ អម្ម ន ឧស្សហាមិ ន វិសហាមិ អភិរតោ អហំ ព្រហ្មចរិយំ ចរាមីតិ។ ទុតិយម្បិ ខោ ។បេ។ តតិយម្បិ ខោ អាយស្មតោ សុទិន្នស្ស មាតា អាយស្មន្តំ សុទិន្នំ ឯតទវោច ឥទំ តាត សុទិន្ន កុលំ អឌ្ឍំ មហទ្ធនំ មហាភោគំ បហូតជាតរូបរជតំ បហូតវិត្តូបករណំ បហូតធនធញ្ញំ តេនហិ តាត សុទិន្ន ពីជកំបិ ទេហិ មា នោ អបុត្តកំ សាបតេយ្យំ លិច្ឆវិនោ អតិហរាបេសុន្តិ។ ឯតំ ខោ មេ អម្ម សក្កា កាតុន្តិ បុរាណទុតិយិកាយ ពាហាយំ គហេត្វា មហាវនំ អជ្ឈោគាហេត្វា អប្បញ្ញត្តេ សិក្ខាបទេ អនាទីនវទស្សោ បុរាណទុតិយិកាយ តិក្ខត្តុំ មេថុនំ ធម្មំ អភិវិញ្ញាបេសិ។ សា តេន គព្ភំ គណ្ហិ។
 
[១៧] គ្រានោះ មាតារបស់សុទិន្នដ៏មានអាយុ ហៅនាង​បុរាណទុតិយិកា​របស់សុទិន្នដ៏​មានអាយុមក ហើយ​និយាយ​ថា ម្នាលនាង​កូនប្រសា បើកាល​ណានាង​មានរដូវ​ហើយ ផ្កាគឺឈាម​របស់នាង​កើតឡើង​ហើយ នាងត្រូវ​ប្រាប់ដល់​ម៉ែក្នុង​កាលនោះ។ នាង​បុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ បាន​ទទួល​ពាក្យមាតា​របស់​សុទិន្នដ៏​មានអាយុ​ថា ចា៎សម៉ែ។ លំដាប់​នោះ នាង​បុរាណទុតិយិកា​របស់សុទិន្ន​ដ៏មានអាយុ មិន​យូរប៉ុន្មាន នាង​ក៏មាន​រដូវ ផ្កា​គឺឈាម​នៃនាងនោះ​ក៏កើត​ឡើង។ ទើប​នាងបុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ បាន​ប្រាប់មាតា​របស់​សុទិន្នដ៏​មានអាយុ​យ៉ាងនេះ​ថា ម៉ែ ខ្ញុំមាន​រដូវហើយ ផ្កា​គឺឈាម​របស់ខ្ញុំ​កើតហើយ។ មាតា​តបថា ម្នាល​នាង​កូនប្រសា បើ​ដូច្នោះ នាង​ឯងប្រដាប់​តាក់តែង​ដោយគ្រឿង​អលង្ការ​ឯណា ដែលជា​ទីស្រឡាញ់​ពេញចិត្ត​របស់​សុទិន្នកូន (យើង) នាង​ចូរប្រដាប់​តាក់តែង​ដោយគ្រឿង​សម្រាប់​ស្អិតស្អាង​នោះចុះ។ នាង​បុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ បាន​ទទួលពាក្យ​មាតារបស់​សុទិន្នដ៏​មានអាយុថា ច៎ាសម៉ែ។ លំដាប់​នោះ មាតា​របស់សុទិន្ន​ដ៏មានអាយុ ក៏នាំនាង​បុរាណទុតិយិកា​របស់សុទិន្ន​ដ៏មានអាយុ​ចូលទៅ​កាន់​ព្រៃមហាវន​ដែលសុទិន្នភិក្ខុ​នៅនោះឯង លុះ​ចូលទៅ​ហើយ ក៏​បានពោល​នូវពាក្យ​នេះនឹង​សុទិន្នដ៏មាន​អាយុថា ម្នាល​សុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ មាន​ទ្រព្យច្រើន មាន​របស់​សម្រាប់​ប្រើប្រាស់ មានមាស​ប្រាក់ច្រើន មាន​គ្រឿង​ឧបករណ៍​ជាទីគាប់ចិត្ត​ច្រើន មានធន​ធានស្រូវ​អង្ករច្រើន ម្នាល​សុទិន្នកូន អ្នក​ត្រឡប់មក​ដើម្បី​ហីនភេទ ក៏គង់​នឹងបាន​បរិភោគ​នូវភោគ​សម្បត្តិផង ធ្វើ​បុណ្យ​ទាំងឡាយ​ផង ម្នាល​សុទិន្នកូន អ្នក​ត្រូវត្រឡប់​មកកាន់​ហីនភេទ​ជាគ្រហស្ថ​វិញ ហើយ​បរិភោគ​នូវភោគ​សម្បត្តិផង ធ្វើ​បុណ្យទាំង​ឡាយផង។ សុទិន្ន​តបថា ញោម អាត្មា​សឹកមិនកើត​ទេ អាត្មាមិន​ព្រមសឹក​ទេ អាត្មា​ត្រេកអរ​តែប្រព្រឹត្ត​ព្រហ្មចរិយធម៌។ មាតា​របស់សុទិន្ន​ដ៏មានអាយុ បាន​និយាយ​នឹងសុទិន្ន​ដ៏មានអាយុ​អស់វារៈ២-៣​ដងយ៉ាងនេះ​ថា នែសុទិន្នកូន ត្រកូល​នេះស្តុកស្តម្ភ មាន​ទ្រព្យច្រើន មានភោគៈ​ច្រើន មាសប្រាក់​ច្រើន មាន​គ្រឿង​ឧបករណ៍​ជាទីគាប់​ចិត្តច្រើន មាន​ធនធាន​ស្រូវអង្ករ​ច្រើន នែសុទិន្ន​កូន បើដូច្នោះ អ្នក​ចូរអោយ​ត្រឹមតែពូជ​ចុះ កុំឲ្យ​ពួកស្តេច​លិច្ឆវីមក​រឹបយក​សម្បត្តិ​ទ្រព្យយើង ដែល​ជាត្រកូល​ឥតកូន​ទៅបាន។ សុទិន្ន​ឆ្លើយថា ញោម អាត្មាអាច​ធ្វើកិច្ចនេះ​ជូនបាន ហើយ​ក៏ចាប់ដៃ​នាងបុរាណទុតិយិកា កៀក​ចូលទៅ​កាន់ព្រៃ​មហាវន យល់​ឃើញថា​មិនមានទោស ព្រោះ​សិក្ខាបទ​ព្រះអង្គ​មិនទាន់​បានបញ្ញត្ត ហើយ​ញុំាង​មេថុនធម្ម​ឲ្យសម្រេច​ដោយនាង​បុរាណទុតិយិកា​អស់វារៈ៣​ដង នាង​ក៏មាន​គភ៌ដោយ​មេថុនសេវនៈ​នោះ។
 
[១៨] ភុម្មា ទេវា សទ្ទមនុស្សាវេសុំ និរព្វុទោ វត ភោ ភិក្ខុសង្ឃោ និរាទីនវោ សុទិន្នេន កលន្ទបុត្តេន អព្វុទំ ឧប្បាទិតំ អាទីនវោ ឧប្បាទិតោតិ។ ភុម្មានំ ទេវានំ សទ្ទំ សុត្វា ចាតុម្មហារាជិកា ទេវា សទ្ទមនុស្សាវេសុំ តាវតឹសា ទេវា យាមា ទេវា តុសិតា ទេវា និម្មានរតី ទេវា បរនិម្មិតវសវត្តី ទេវា ព្រហ្មកាយិកា ទេវា សទ្ទមនុស្សាវេសុំ និរព្វុទោ វត ភោ ភិក្ខុសង្ឃោ និរាទីនវោ សុទិន្នេន កលន្ទបុត្តេន អព្វុទំ ឧប្បាទិតំ អាទីនវោ ឧប្បាទិតោតិ។ ឥតិហ តេន ខណេន តេន មុហុត្តេន យាវ ព្រហ្មលោកា សទ្ទោ អព្ភុគ្គច្ឆិ។ អថខោ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកា តស្ស គព្ភស្ស បរិបាកមន្វាយ បុត្តំ វិជាយិ។ អថខោ អាយស្មតោ សុទិន្នស្ស សហាយកា តស្ស ទារកស្ស ពីជកោតិ នាមំ អកំសុ អាយស្មតោ សុទិន្នស្ស បុរាណទុតិយិកាយ ពីជកមាតាតិ នាមំ អកំសុ អាយស្មតោ សុទិន្នស្ស ពីជកបិតាតិ នាមំ អកំសុ។ តេ អបរេន សមយេន ឧភោ អគារស្មា អនគារិយំ បព្វជិត្វា អរហត្តំ សច្ឆាកំសុ។
 
[១៨] ភុម្មទេវតាទាំងឡាយ ក៏ញុំាងសំឡេងឲ្យឮ​ទូទ័រឡើងទៅថា ម្នាលគ្នា​យើងទាំងឡាយ ពួក​ភិក្ខុមិនដែលវឹកវរ មិន​ដែលមាន​ទោស (ឥឡូវនេះ) សុទិន្នកលន្ទបុត្រ​ធ្វើសេចក្តីវឹកវរ និង​ទោសឲ្យកើត​ឡើងហើយ។ ចាតុម្មហារាជិកា​ទេវតា​ទាំងឡាយ​ឮ​សំឡេង​ភុម្មទេវតា​ទាំងនោះ​ហើយ ក៏ញុំាង​សំឡេង​ឲ្យឮឡើង​ទៅ ពួកទេវតា​ជាន់តាវតឹង្ស យាមា តុសិតា និម្មានរតី បរនិម្មិតវសវត្តី (រហូត​ដល់) ពួកព្រហ្ម (បាន​ឮសំឡេង​តៗគ្នាមក​ហើយ) ក៏ញុំាង​សំឡេងឲ្យ​ឮឡើងៗ​ទៅថា ម្នាលគ្នា​យើងទាំង​ឡាយ ពួកភិក្ខុ​មិនដែល​វឹកវរ មិន​ដែលមាន​ទោស (ឥឡូវ​នេះ) សុទិន្នកលន្ទបុត្រ មក​ធ្វើ​សេចក្តី​វឹកវរ និងទោស​ឲ្យកើត​ឡើង​ហើយ។ សូរសព្ទ (យ៉ាង​នេះ) ក៏ឮ​កងរំពង​ឡើងទៅ​ដរាប​ដល់​ព្រហ្មលោក​ដោយ១ខណៈ ១រំពេច​នោះឯង។ គ្រានោះ នាង​បុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ អាស្រ័យ​គភ៌នោះ​កាន់តែចាស់​ឡើងជា​លំដាប់ ទើប​សំរាលនូវ​កូនប្រុស​មួយ។ លំដាប់​នោះ ពួក​សំឡាញ់​សុទិន្នដ៏​មានអាយុ បាន​តាំងឈ្មោះ​ទារកនោះ​ថា ពីជក បាន​តាំងឈ្មោះ​នាងបុរាណទុតិយិកា​របស់​សុទិន្នដ៏​មានអាយុ​ថា ពីជក​មាតា បានតាំង​ឈ្មោះ​សុទិន្នដ៏មាន​អាយុថា​ពីជកបិតា។ លុះ​ដល់សម័យ​ខាងក្រោយ​មក អ្នក​ទាំងពីរ​នោះបាន​ចេញចាក​ផ្ទះ ហើយ​បួស​ក្នុងភេទ​ជាបុគ្គល​អ្នកមិន​មាន​ប្រយោជន៍​ដល់ការងារ​ក្នុងផ្ទះ​ហើយបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះអរហត្តផល។
 
[១៩] អថខោ អាយស្មតោ សុទិន្នស្ស អហុទេវ កុក្កុច្ចំ អហុ វិប្បដិសារោ អលាភា វត មេ ន វត មេ លាភា ទុល្លទ្ធំ វត មេ ន វត មេ សុលទ្ធំ យោហំ ឯវំ ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា នាសក្ខឹ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ ចរិតុន្តិ។ សោ តេនេវ កុក្កុច្ចេន តេន វិប្បដិសារេន កិសោ អហោសិ លូខោ ទុព្វណ្ណោ ឧប្បណ្ឌុប្បណ្ឌុកជាតោ ធមនិសន្ថតគត្តោ អន្តោមនោ លីនមនោ ទុក្ខី ទុម្មនោ វិប្បដិសារី បជ្ឈាយិ។ អថខោ អាយស្មតោ សុទិន្នស្ស សហាយកា ភិក្ខូ អាយស្មន្តំ សុទិន្នំ ឯតទវោចុំ បុព្វេ ខោ ត្វំ អាវុសោ សុទិន្ន វណ្ណវា អហោសិ បីណិន្ទ្រិយោ បសន្នមុខវណ្ណោ វិប្បសន្នច្ឆវិវណ្ណោ បរិយោទាតោ សោទានិ ត្វំ ឯតរហិ កិសោ លូខោ ទុព្វណ្ណោ ឧប្បណ្ឌុប្បណ្ឌុកជាតោ ធមនិសន្ថតគត្តោ អន្តោមនោ លីនមនោ ទុក្ខី ទុម្មនោ វិប្បដិសារី បជ្ឈាយសិ កច្ចិ នោ ត្វំ អាវុសោ សុទិន្ន អនភិរតោ ព្រហ្មចរិយំ ចរសីតិ។ ន ខោ អហំ អាវុសោ អនភិរតោ ព្រហ្មចរិយំ ចរាមិ អត្ថិ មេ បាបកម្មំ [បាបំ កម្មំ។ ម. បាបកំ។] កតំ បុរាណទុតិយិកាយ មេថុនោ ធម្មោ បដិសេវិតោ តស្ស មយ្ហំ អាវុសោ អហុទេវ កុក្កុច្ចំ អហុ វិប្បដិសារោ អលាភា វត មេ ន វត មេ លាភា ទុល្លទ្ធំ វត មេ ន វត មេ សុលទ្ធំ យោហំ ឯវំ ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា នាសក្ខឹ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ ចរិតុន្តិ។ អលំ ហិ តេ អាវុសោ សុទិន្ន កុក្កុច្ចាយ អលំ វិប្បដិសារាយ យំ ត្វំ ឯវំ ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា ន សក្ខិស្សសិ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ ចរិតុំ ននុ អាវុសោ ភគវតា អនេកបរិយាយេន វិរាគាយ ធម្មោ ទេសិតោ នោ សរាគាយ វិសំយោគាយ ធម្មោ ទេសិតោ នោ សំយោគាយ អនុបាទានាយ ធម្មោ ទេសិតោ នោ សឧបាទានាយ តត្ថ នាម ត្វំ អាវុសោ ភគវតា វិរាគាយ ធម្មេ ទេសិតេ សរាគាយ ចេតេស្សសិ វិសំយោគាយ ធម្មេ ទេសិតេ សំយោគាយ ចេតេស្សសិ អនុបាទានាយ ធម្មេ ទេសិតេ សឧបាទានាយ ចេតេស្សសិ ននុ អាវុសោ ភគវតា អនេកបរិយាយេន រាគវិរាគាយ ធម្មោ ទេសិតោ មទនិម្មទនាយ បិបាសវិនយាយ អាលយសមុគ្ឃាតាយ វដ្ដូបច្ឆេទាយ តណ្ហក្ខយាយ វិរាគាយ និរោធាយ និព្វានាយ ធម្មោ ទេសិតោ ននុ អាវុសោ ភគវតា អនេកបរិយាយេន កាមានំ បហានំ អក្ខាតំ កាមសញ្ញានំ បរិញ្ញា អក្ខាតា កាមបិបាសានំ បដិវិនយោ អក្ខាតោ កាមវិតក្កានំ សមុគ្ឃាតោ អក្ខាតោ កាមបរិឡាហានំ វូបសមោ អក្ខាតោ នេតំ អាវុសោ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ អថខ្វេតំ អាវុសោ អប្បសន្នានញ្ចេវ អប្បសាទាយ បសន្នានញ្ច ឯកច្ចានំ អញ្ញថត្តាយាតិ។ អថខោ តេ ភិក្ខូ អាយស្មន្តំ សុទិន្នំ អនេកបរិយាយេន វិគរហិត្វា ភគវតោ ឯតមត្ថំ អារោចេសុំ។
 
[១៩] គ្រានោះ សេចក្តីសង្ស័យ និងសេចក្តីក្តៅក្រហាយ​ស្តាយក្រោយ ក៏កើត​មានដល់​សុទិន្នដ៏មាន​អាយុថា អាត្មាអញ​ពេញហៅ​ជាឥតលាភ លាភ​មិនមាន​ដល់អាត្មា​អញទេ ភាព​ជាមនុស្ស ពេញហៅ​អាត្មាអញ​បានដោយ​អាក្រក់ មិនមែន​អាត្មាអញ​បានដោយ​ល្អទេ ដោយ​ហេតុ​អាត្មាអញ​បានបួស​ក្នុងធម្មវិន័យ ដែល​ព្រះសាស្តា​ទ្រង់សំដែង​ដោយប្រពៃ​យ៉ាងនេះ ហើយ​មិនអាច​ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌ បរិសុទ្ធ​ដរាបដល់​អស់ជីវិត។ ព្រោះ​សេចក្តី​សង្ស័យ និង​សេចក្តីក្តៅ​ក្រហាយ​ស្តាយក្រោយ​នោះឯង សុទិន្ន​ក៏ទៅជា​ស្គមប្រដក់ មាន​សម្បុរ​អាក្រក់​កើតទៅ​ជារោគ​លឿងស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ មានចិត្ត​ក្រៀមក្រំ​ទ្រមឹងទ្រមើយ កើត​ទុក្ខតូចចិត្ត​នឹកស្តាយ​ក្រោយ សញ្ជប់​សញ្ជឹង។ លំដាប់​នោះ ភិក្ខុ​ទាំងឡាយ​ជាសំឡាញ់​របស់សុទិន្ន​ដ៏មានអាយុ បាន​និយាយ​ពាក្យនេះ​នឹងសុទិន្ន​ដ៏មានអាយុ​ថា អាវុសោសុទិន្ន កាល​ពីដើម លោក​មានសម្បុរ​ល្អ មានឥន្ទ្រិយ​ពេញលេញ មាន​សម្បុរមុខ​ដ៏ថ្លា មាន​សម្បុរថ្ងៃ​ស្រស់បស់​ផូរផង់​ល្អ ឥឡូវ​នេះលោក​ទៅជាស្គម​សៅហ្មង មាន​សម្បុរ​អាក្រក់ កើតរោគ​លឿងស្លេក​ស្លាំង មានខ្លួន​រវាមដោយ​សរសៃមាន​ចិត្តក្រៀម​ក្រំទ្រមឹង​ទ្រមើយ កើត​ទុក្ខតូចចិត្ត​ក្តៅក្រហាយ​សញ្ជប់​សញ្ជឹង ម្នាល​អាវុសោ​សុទិន្ន លោក​មិនសូវ​ត្រេកអរ​ហើយចេះ​តែខំប្រព្រឹត្ត​ព្រហ្មចរិយធម៌​ទៅទេ​ឬអ្វី។ សុទិន្ន​ឆ្លើយតប​ថា នែលោក​ដ៏មានអាយុ​ទាំងឡាយ ខ្ញុំមិន​មែនមិន​ត្រេកអរ​ហើយចេះ​តែខំប្រព្រឹត្ត​ព្រហ្មចរិយធម៌​ទេ ខ្ញុំបាន​ធ្វើបាបកម្ម គឺ​សេពមេថុនធម្ម​នឹងស្រ្តីបុរាណទុតិយិកា ម្នាល​អាវុសោ​ទាំងឡាយ សេចក្តី​សង្ស័យ និង​សេចក្តីស្តាយ​ក្រោយ​ក៏កើត​មានដល់​ខ្ញុំនោះ​ឯងថា អាត្មាអញ​ពេញហៅ​ជាឥតលាភ លាភ​មិនមាន​ដល់អាត្មា​អញទេ ភាព​ជាមនុស្ស​ពេញហៅ​អាត្មាអញ​បានដោយ​អាក្រក់ មិន​មែនអាត្មា​អញបាន​ដោយល្អ​ទេ ដោយ​ហេតុ​អាត្មាអញ​បាន​បួសក្នុង​ធម្មវិន័យ​ដែល​ព្រះសាស្តា​ទ្រង់​សំដែង​ដោយប្រពៃ​យ៉ាងនេះ ហើយ​មិនអាច​ដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិបូណ៌ បរិសុទ្ធ​ដរាប​ដល់អស់​ជីវិត។ ភិក្ខុ​ទាំងឡាយ​ជាសំឡាញ់​ក៏និយាយ​ថា អាវុសោ​សុទិន្ន លោកបួស​ក្នុងធម្មវិន័យ ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ល្អហើយ​យ៉ាងនេះ មិន​អាចដើម្បី​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ​ពេញលេញ​ដរាប​ដល់អស់​ជីវិតបាន ព្រោះ​មេថុនធម្ម​សេវនកិច្ច​ណា ម្នាល​អាវុសោ មេថុនធម្មសេវនកិច្ច​នោះ ល្មមឲ្យ​លោកសង្ស័យ ល្មម​ឲ្យស្តាយ​ក្រោយមែន ម្នាល​អាវុសោ ធម៌​ដែលព្រះដ៏​មានព្រះភាគ​ទ្រង់សំដែង​ហើយដោយ​អនេក​បរិយាយ (សុទ្ធតែ) ដើម្បី​ឲ្យប្រាស​ចាករាគៈ មិន​មែន​សំដែង​ដើម្បីឲ្យ​ប្រកប​ដោយរាគៈ​ទេ ធម៌​ដែលព្រះអង្គ​សំដែង​ហើយ ដើម្បី​ឲ្យប្រាសចាក​កិលេស​ជាគ្រឿង​ប្រកប មិនមែន​សំដែង​ដើម្បីតម្រូវ​ទៅរក​កិលេស​ជាគ្រឿង​ប្រកប​ទេ ធម៌ដែល​ព្រះអង្គ​សំដែង​ហើយ ដើម្បីមិន​ឲ្យប្រកាន់​មាំ មិនមែន​សំដែង​ដើម្បី​ឲ្យប្រកាន់​មាំទេ (ក្រែង​ដូច្នេះ) មិនមែន​ឬ នែអាវុសោ ត្រង់​ធម៌ដែល​ព្រះដ៏មាន​ព្រះភាគទ្រង់​សំដែង​ហើយ ដើម្បី​ឲ្យប្រាស​ចាករាគៈ លោក​ត្រឡប់​ជាយល់​ក្នុងធម៌​នោះថា ប្រកប​ដោយរាគៈ​ទៅវិញ ត្រង់​ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយ ដើម្បី​ឲ្យប្រាស​ចាកកិលេស​ជាគ្រឿង​ប្រកប លោក​ត្រឡប់​ជាចូល​ចិត្ត​តម្រូវ​ទៅរក​កិលេស​ជាគ្រឿង​ប្រកប​ទៅវិញ ត្រង់​ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​សំដែង​ហើយ ដើម្បី​មិនឲ្យ​ប្រកាន់មាំ លោក​ទៅជាចូល​ចិត្តថាឲ្យ​ប្រកាន់មាំ​វិញ ម្នាល​អាវុសោ ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដោយ​អនេក​បរិយាយ ដើម្បី​ប្រាសចាក​រាគៈ ធម៌​ដែល​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយ ដើម្បី​ញំាញី​នូវសេចក្តី​ស្រវឹង​ដើម្បីកំចាត់​បង់នូវ​សេចក្តី​ស្រេកឃ្លាន​ក្នុងកាម ដើម្បី​ដកចេញ​នូវសេចក្តី​អាល័យ​ក្នុងកាម ដើម្បី​ផ្តាច់បង់​នូវវដ្តៈ ដើម្បី​អស់ទៅ​នៃតណ្ហា ដើម្បី​គ្មានរាគៈ ដើម្បី​និរោធ ដើម្បី​ព្រះនិព្វាន (ក្រែង​ដូច្នេះ) មិនមែន​ឬ ម្នាល​អាវុសោ កិរិយា​លះបង់​នូវកាម​ទាំងឡាយ ព្រះ​ដ៏មានព្រះភាគ​ទ្រង់​សំដែង​ហើយ ការកំណត់​ដឹងនូវ​សេចក្តី​សំគាល់​ក្នុងកាម ព្រះអង្គ​ក៏បាន​សំដែងហើយ កិរិយា​កំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម ព្រះអង្គ​ក៏បាន​សំដែង​ហើយ កិរិយា​ដកចេញ​នូវសេចក្តី​ត្រិះរិះ​ក្នុងកាម​ទាំងឡាយ ក៏​ព្រះអង្គ​បាន​សំដែង​ហើយ កិរិយា​ចូល​ទៅ​រម្ងាប់​នូវសេចក្តី​ក្តៅក្រហាយ​អន្ទះអន្ទែង​ក្នុងកាម​ទាំងឡាយ ក៏​ព្រះអង្គ​បានសំដែង​ហើយ​ដោយ​អនេក​បរិយាយ (យ៉ាងនេះ) មិន​មែនឬ ម្នាល​អាវុសោ កម្ម​ដ៏លាមក​របស់​លោកនេះ មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិន​ទាន់ជ្រះថ្លា​នោះទេ មិន​មែន​ដឹកនាំ​ជនដែល​ជ្រះថ្លា​ហើយ ឲ្យរឹង​រឹតតែជ្រះ​ថ្លាឡើង​ទេ ម្នាល​អាវុសោ កម្មដ៏លាមក​របស់លោក​នេះ រមែង​ដឹកនាំ​សេចក្តី​មិនជ្រះថ្លា​ឲ្យកើត​មានដល់​ជនទាំងឡាយ​ដែលមិន​ទាន់ជ្រះថ្លា​នៅឡើយ ដឹកនាំ​ជនទាំង​ឡាយខ្លះ​ដែលជ្រះថ្លា​ហើយឲ្យ​ទាស់ចិត្ត​គំនិត​ទៅវិញ​ទេតើ។ លំដាប់​នោះ ភិក្ខុ​ទាំងនោះ​ក៏តិះដៀល​សុទិន្ន​ដ៏មាន​អាយុ​ដោយ​អនេក​បរិយាយ ហើយនាំ​គ្នាក្រាប​ទូលនូវ​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។
 
[២០] អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា អាយស្មន្តំ សុទិន្នំ បដិបុច្ឆិ សច្ចំ កិរ ត្វំ សុទិន្ន បុរាណទុតិយិកាយ មេថុនំ ធម្មំ បដិសេវសីតិ [បដិសេវីតិ]។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ [យេភុយ្យេន អននុច្ឆវិយន្តិ បាឋោ ទិស្សតិ] មោឃបុរិស អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម ត្វំ មោឃបុរិស ឯវំ ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា ន សក្ខិស្សសិ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ ចរិតុំ ននុ មយា មោឃបុរិស អនេកបរិយាយេន វិរាគាយ ធម្មោ ទេសិតោ នោ សរាគាយ វិសំយោគាយ ធម្មោ ទេសិតោ នោ សំយោគាយ អនុបាទានាយ ធម្មោ ទេសិតោ នោ សឧបាទានាយ តត្ថ នាម ត្វំ មោឃបុរិស មយា វិរាគាយ ធម្មេ ទេសិតេ សរាគាយ ចេតេស្សសិ វិសំយោគាយ ធម្មេ ទេសិតេ សំយោគាយ ចេតេស្សសិ អនុបាទានាយ ធម្មេ ទេសិតេ សឧបាទានាយ ចេតេស្សសិ ននុ មយា មោឃបុរិស អនេកបរិយាយេន រាគវិរាគាយ ធម្មោ ទេសិតោ មទនិម្មទនាយ បិបាសវិនយាយ អាលយសមុគ្ឃាតាយ វដ្ដូបច្ឆេទាយ តណ្ហក្ខយាយ វិរាគាយ និរោធាយ និព្វានាយ ធម្មោ ទេសិតោ ននុ មយា មោឃបុរិស អនេកបរិយាយេន កាមានំ បហានំ អក្ខាតំ កាមសញ្ញានំ បរិញ្ញា អក្ខាតា កាមបិបាសានំ បដិវិនយោ អក្ខាតោ កាមវិតក្កានំ សមុគ្ឃាតោ អក្ខាតោ កាមបរិឡាហានំ វូបសមោ អក្ខាតោ វរន្តេ មោឃបុរិស អាសីវិសស្ស ឃោរវិសស្ស មុខេ អង្គជាតំ បក្ខិត្តំ ន ត្វេវ មាតុគាមស្ស អង្គជាតេ អង្គជាតំ បក្ខិត្តំ វរន្តេ មោឃបុរិស កណ្ហសប្បស្ស មុខេ អង្គជាតំ បក្ខិត្តំ ន ត្វេវ មាតុគាមស្ស អង្គជាតេ អង្គជាតំ បក្ខិត្តំ វរន្តេ មោឃបុរិស អង្គារកាសុយា អាទិត្តាយ សម្បជ្ជលិតាយ សញ្ជោតិភូតាយ [យេភុយ្យេន សជ្ជោតិភូតាយាតិ បាឋោ ទិស្សតិ។] អង្គជាតំ បក្ខិត្តំ ន ត្វេវ មាតុគាមស្ស អង្គជាតេ អង្គជាតំ បក្ខិត្តំ តំ កិស្ស ហេតុ តតោនិទានំ ហិ មោឃបុរិស មរណំ វា និគច្ឆេយ្យ មរណមត្តំ វា ទុក្ខំ ន ត្វេវ តប្បច្ចយា កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ ឥតោនិទានញ្ច ខោ មោឃបុរិស កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ តត្ថ នាម ត្វំ មោឃបុរិស យំ ត្វំ អសទ្ធម្មំ គាមធម្មំ វសលធម្មំ ទុដ្ឋុល្លំ ឱទកន្តិកំ រហស្សំ ទ្វយំ ទ្វយសមាបត្តឹ សមាបជ្ជិស្សសិ ពហុន្នំ ខោ ត្វំ មោឃបុរិស អកុសលានំ ធម្មានំ អាទិកត្តា បុព្វង្គមោ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ អថខ្វេតំ មោឃបុរិស អប្បសន្នានញ្ចេវ អប្បសាទាយ បសន្នានញ្ច ឯកច្ចានំ អញ្ញថត្តាយាតិ។ អថខោ ភគវា អាយស្មន្តំ សុទិន្នំ អនេកបរិយាយេន វិគរហិត្វា ទុព្ភរតាយ ទុប្បោសតាយ មហិច្ឆតាយ អសន្តុដ្ឋតាយ សង្គណិកាយ កោសជ្ជស្ស អវណ្ណំ ភាសិត្វា អនេកបរិយាយេន សុភរតាយ សុបោសតាយ អប្បិច្ឆស្ស សន្តុដ្ឋស្ស សល្លេខស្ស ធូតស្ស បាសាទិកស្ស អបចយស្ស វីរិយារម្ភស្ស វណ្ណំ ភាសិត្វា ភិក្ខូនំ តទនុច្ឆវិកំ តទនុលោមិកំ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ តេនហិ ភិក្ខវេ ភិក្ខូនំ សិក្ខាបទំ បញ្ញាបេស្សាមិ ទស អត្ថវសេ បដិច្ច សង្ឃសុដ្ឋុតាយ សង្ឃផាសុតាយ ទុម្មង្កូនំ បុគ្គលានំ និគ្គហាយ បេសលានំ ភិក្ខូនំ ផាសុវិហារាយ ទិដ្ឋធម្មិកានំ អាសវានំ សំវរាយ សម្បរាយិកានំ អាសវានំ បដិឃាតាយ អប្បសន្នានំ បសាទាយ បសន្នានំ ភិយ្យោភាវាយ សទ្ធម្មដ្ឋិតិយា វិនយានុគ្គហាយ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ មេថុនំ ធម្មំ បដិសេវេយ្យ បារាជិកោ ហោតិ អសំវាសោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[២០] ព្រោះរឿងនេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគ​ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​ត្រាស់សួរសុទិន្នដ៏មាន​អាយុក្នុងកាល​នោះថា នែ​សុទិន្ន ឮថាអ្នក​ឯងសេពមេថុនធម្ម​នឹងនាងបុរាណទុតិយិកា ពិត​មែនឬ។ សុទិន្ន​ក្រាបទូល​ថា សូមទាន​ពិតមែន។ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់​តិះដៀល​ថា នែមោឃបុរស បាបកម្ម​ដែលអ្នក​ឯងធ្វើនេះ​មិនសមគួរ មិន​ត្រូវទំនង មិនត្រូវ​បែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើទេ នែ​មោឃបុរស គួរបើ​ដែរ អ្នកឯង​បួសក្នុង​ធម្មវិន័យ​ដែលតថាគត​សំដែង​ហើយ ដោយ​ប្រពៃ​យ៉ាងនេះ​ត្រឡំាង ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ​ពេញលេញ​ដរាប​ដល់អស់​ជីវិត​មិនកើត នែ​មោឃបុរស ធម៌​ដែលតថាគត​សំដែង​ហើយដោយ​អនេក​បរិយាយ (សុទ្ធតែ) ដើម្បី​ប្រាសចាក​រាគៈ មិនមែន​ដើម្បីប្រកប​ដោយរាគៈ​ទេ ធម៌​ដែល​តថាគត​សំដែង​ហើយ ដើម្បី​ឲ្យប្រាសចាក​កិលេសជា​គ្រឿង​ប្រកប មិន​មែន​សំដែង​ដើម្បីតម្រូវ​ទៅរក​កិលេស​ជាគ្រឿង​ប្រកប​ទេ ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​មិនឲ្យ​ប្រកាន់មាំ មិនមែន​សំដែង​ដើម្បីឲ្យ​ប្រកាន់មាំ​ទេ មិនមែន​ឬ ម្នាល​មោឃបុរស ត្រង់​ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​ឲ្យប្រាស​ចាករាគៈ អ្នកឯង​ត្រឡប់​ចូលចិត្ត​ក្នុងធម៌​នោះថា​ឲ្យប្រកប​ដោយរាគៈ​វិញ ត្រង់​ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​ឲ្យប្រាសចាក​កិលេស​ជាគ្រឿង​ប្រកប អ្នកឯង​ត្រឡប់​ជាចូលចិត្ត​ថា ឲ្យប្រកប​ដោយ​កិលេស​ជាគ្រឿង​ប្រកបវិញ ត្រង់​ធម៌ដែល​តថាគត​សំដែង​ហើយ ដើម្បី​មិនឲ្យ​ប្រកាន់មាំ អ្នកឯង​ត្រឡប់ទៅ​ជាចូលចិត្ត​ថាឲ្យប្រកាន់​មាំវិញ នែ​មោឃបុរស ធម៌ដែល​តថាគត​សំដែង​ហើយដោយ​អនេក​បរិយាយ ដើម្បី​ឲ្យប្រាស​ចាករាគៈ ធម៌ដែល​តថាគត​សំដែងហើយ ដើម្បី​ញាំញី​នូវសេចក្តី​ស្រវឹង ដើម្បី​កំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម ដើម្បីដក​ចេញនូវសេចក្តី​អាល័យ​ក្នុងកាម ដើម្បី​ផ្តាច់បង់​នូវវដ្តៈ ដើម្បី​អស់ទៅនៃ​តណ្ហា ដើម្បី​ប្រាសចាក​តម្រេក ដើម្បី​រំលត់ ដើម្បី​ព្រះនិព្វាន មិនមែន​ឬ នែមោឃបុរស កិរិយា​លះបង់នូវកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយ ការកំណត់​ដឹងនូវសេចក្តី​សំគាល់ក្នុង​កាមទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​កំចាត់បង់​នូវសេចក្តី​ស្រេកឃ្លាន​ក្នុងកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​ដកចេញ​នូវសេចក្តី​ត្រិះរិះ​ក្នុងកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយ កិរិយា​ចូលទៅរម្ងាប់​នូវសេចក្តី​ក្តៅក្រហាយ​ក្នុងកាម​ទាំងឡាយ តថាគត​បានសំដែង​ហើយដោយ​អនេកបរិយាយ មិនមែន​ឬ ម្នាល​មោឃបុរស អ្នក​ឯងដាក់​អង្គជាត​ទៅក្នុងមាត់​អាសិរពិស ជាសត្វ​មានពិស​ក្លៀវក្លា ប្រសើរ​ជាងអ្នក​ឯងដាក់​អង្គជាត​ទៅក្នុង​អង្គជាត​របស់​មាតុគ្រាម​មិនប្រសើរ​ឡើយ មោឃបុរស អ្នក​ឯងដាក់​អង្គជាត​ទៅក្នុងមាត់​ពស់វែក​ប្រសើរជាង អង្គជាត​ដែលអ្នក​ឯងដាក់​ទៅក្នុងអង្គជាត​របស់​មាតុគ្រាម​មិនប្រសើរ​ឡើយ មោឃបុរស អ្នក​ឯងដាក់​អង្គជាត​ទៅក្នុងគំនរ​រងើកភ្លើង​ដែលឆេះ​ភ្លឺច្រាល​រន្ទាល​ប្រសើរ​ជាង អង្គជាត​ដែលអ្នក​ដាក់ទៅ​ក្នុងអង្គជាត​របស់​មាតុគ្រាម​មិនប្រសើរ​ឡើយ ហេតុអ្វី បាន​ជាតថាគត​ពោល​ដូច្នោះ មោឃបុរស ព្រោះថា​មនុស្ស​ដែលដាក់​អង្គជាត​ទៅក្នុង​គំនររងើក​ភ្លើង គ្រាន់តែ​ដល់នូវ​សេចក្តី​ស្លាប់ ឬដល់​នូវសេចក្តី​ទុក្ខប្រហែល​នឹងស្លាប់​ប៉ុណ្ណោះ ឯ​នឹងបាន​ទំលាយ​រាងកាយ​ស្លាប់ហើយ ទៅ​កើត​ក្នុង​តិរច្ឆាន​កំណើត ប្រេត អសុរកាយ នរក ព្រោះ​បច្ច័យ​ដែលដាក់​អង្គជាត​ទៅក្នុង​គំនរ​រងើកភ្លើង​នោះក៏ទេ នែ​មោឃបុរស ចំណែក​ខាងភិក្ខុ​ដែលដាក់​អង្គជាត​ទៅក្នុង​អង្គជាត​របស់​មាតុគ្រាម​នោះ តែទំលាយ​រាងកាយ​ហើយ ត្រូវ​ទៅកើត​ក្នុង​តិរច្ឆាន​កំណើត ប្រេត អសុរកាយ នរក ម្នាល​មោឃបុរស កាល​បើកម្ម​ទាំងនោះ (សុទ្ធ​តែជា​កម្មប្រកប​ដោយទោស​ធំយ៉ាង​នេះ) អ្នក​ឯងនៅ​តែប្រព្រឹត្ត​ធ្វើនូវ​អសទ្ធម្ម ជាធម៌​របស់អ្នក​ស្រុក ជាធម៌​របស់មនុស្ស​ថោកថយ អាក្រក់ មានកិច្ច​ដោយទឹក​ជាទីបំផុត ជាធម៌​លាក់លៀម ជាធម៌​របស់ជន​ពីរៗអ្នក តែង​ប្រជុំធ្វើ​តាមតែ​ប្រទះ​នោះ មោឃបុរស (ក្នុង​សាសនា​នេះ) មាន​តែអ្នក​ឯងហើយ ជាអ្នក​ធ្វើអកុសល​ខាងដើម​នៃអកុសលធម៌​ទាំងឡាយ​មានប្រមាណ​ច្រើន ហៅថា​ជាអ្នក​ផ្តើមធ្វើ​មុនគេ ម្នាល​មោឃបុរស កម្មដ៏​លាមក​របស់​អ្នកឯង​នេះ មិន​បណ្តាលឲ្យ​កើត​សេចក្តីជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ឡើយ មិន​មែន​ដឹកនាំ​ជនដែល​ជ្រះថ្លា​ហើយឲ្យ​រឹងរឹត​តែជ្រះថ្លា​ថែមឡើង​ទៀតទេ ម្នាល​មោឃបុរស កម្ម​ដ៏លាមក​របស់អ្នក​ឯងនេះ រមែង​បណ្តាល​ឲ្យកើត​សេចក្តី​មិនជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លា​នៅឡើយ ដឹកនាំ​ជនទាំងឡាយ​ខ្លះដែល​ជ្រះថ្លា​ហើយ ឲ្យត្រឡប់​ទាស់ចិត្ត​គំនិត​ទៅវិញ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​តិះដៀល​សុទិន្នភិក្ខុដ៏​មានអាយុ​ដោយអនេក​បរិយាយ ហើយ​ទ្រង់សំដែង​នូវទោស​នៃការ​ចិញ្ចឹមក្រ ថែ​ទាំរក្សា​ក្រ ប្រាថ្នា​ច្រើន មិន​សន្តោស ច្រឡូក​ច្រឡំដោយ​ពួកគណៈ និង​សេចក្តី​ខ្ជិលច្រអូស ទើប​ទ្រង់សំដែង​ដោយ​អនេក​បរិយាយ​នូវគុណ​នៃការដែល​គេចិញ្ចឹម​ងាយ ការ​ដែលគេ​ថែទាំ​រក្សាងាយ ប្រាថ្នា​តិច សន្តោស ចិត្តផូរផង់ ការកំចាត់​បង់នូវ​កិលេស ការនាំ​ឲ្យកើត​សេចក្តីជ្រះថ្លា ការ​មិនសន្សំ និង​ការប្រារព្ធ​ព្យាយាម ហើយ​ទ្រង់សំដែង​ធម្មីកថា​ដ៏ល្មមសម​គួរដល់​សិក្ខាបទ​នោះ ដល់​សំវរៈនោះ​ចំពោះភិក្ខុ​ទាំងឡាយ ហើយ​ហៅភិក្ខុ​ទាំងឡាយ​មក (មាន​ព្រះពុទ្ធដីកា)ថា ម្នាល​ភិក្ខុ​ទាំងឡាយ បើដូច្នោះ តថាគត​នឹងបញ្ញត្ត​សិក្ខាបទ​ដល់ភិក្ខុ​ទាំងឡាយ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍១០​យ៉ាងគឺដើម្បី​សេចក្តីល្អ​ដល់សង្ឃ១ ដើម្បី​នៅសប្បាយ​ដល់សង្ឃ១ ដើម្បី​សង្កត់សង្កិន​នូវបុគ្គល​ទាំងឡាយ​ដែលមិន​អៀនខ្មាស១ ដើម្បី​នៅជា​សុខស្រួល​ដល់ភិក្ខុ​ទាំងឡាយ​ដែលមាន​សីលជា​ទីស្រឡាញ់១ ដើម្បី​រារាំង​អាសវធម៌​ទាំងឡាយ​ក្នុងបច្ចុប្បន្ន១ ដើម្បី​កំចាត់បង់​នូវអាសវ​ធម៌ទាំងឡាយ​ក្នុង​បរលោក១ ដើម្បី​ញុំាងបុគ្គល​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លា​ឡើង១ ដើម្បី​ញុំាងបុគ្គល​ទាំងឡាយ​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ច្រើន​ឡើង១ ដើម្បី​ឲ្យតំកល់​នៅមាំ​នៃ​ព្រះសទ្ធម្ម១ ដើម្បី​អនុគ្រោះ​ដល់វិន័យ១ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវសំដែង​នូវសិក្ខាបទ​នេះដូច្នេះ​ថា ភិក្ខុ​ណាមួយ​សេពមេថុនធម្ម (ភិក្ខុ​នោះ) ត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយចំពោះ​ភិក្ខុទាំងឡាយ​ដោយ​ប្រការ​យ៉ាងនេះ។
 
វារៈពោលអំពីរឿងសុទិន្នភិក្ខុ ចប់។
 
មក្កដីវត្ថុ
 
[២១] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វេសាលិយំ មហាវនេ មក្កដឹ អាមិសេន ឧបលាបេត្វា តស្សា មេថុនំ ធម្មំ បដិសេវតិ។ អថខោ សោ ភិក្ខុ បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ វេសាលឹ បិណ្ឌាយ បាវិសិ។ តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ សេនាសនចារិកំ អាហិណ្ឌន្តា យេន តស្ស ភិក្ខុនោ វិហារោ តេនុបសង្កមឹសុ។ អទ្ទសា ខោ សា មក្កដី តេ ភិក្ខូ ទូរតោ វ អាគច្ឆន្តេ ទិស្វាន យេន តេ ភិក្ខូ តេនុបសង្កមិ ឧបសង្កមិត្វា តេសំ ភិក្ខូនំ បុរតោ កដឹបិ ចាលេសិ ឆេប្បំបិ ចាលេសិ កដឹបិ ឱឌ្ឌិ និមិត្តំបិ អកាសិ។ អថខោ តេសំ ភិក្ខូនំ ឯតទហោសិ និស្សំសយំ ខោ សោ ភិក្ខុ ឥមិស្សា មក្កដិយា មេថុនំ ធម្មំ បដិសេវតីតិ ឯកមន្តំ និលីយឹសុ។ អថខោ សោ ភិក្ខុ វេសាលិយំ បិណ្ឌាយ ចរិត្វា បិណ្ឌបាតំ អាទាយ បដិក្កមិ។ អថខោ សា មក្កដី យេន សោ ភិក្ខុ តេនុបសង្កមិ។ អថខោ សោ ភិក្ខុ តំ បិណ្ឌបាតំ ឯកទេសំ ភុញ្ជិត្វា ឯកទេសំ តស្សា មក្កដិយា អទាសិ។ អថខោ សា មក្កដី តំ បិណ្ឌបាតំ [ឱ. តំ បិណ្ឌំ។] ភុញ្ជិត្វា តស្ស ភិក្ខុនោ កដឹ ឱឌ្ឌិ។ អថខោ សោ ភិក្ខុ តស្សា មក្កដិយា មេថុនំ ធម្មំ បដិសេវតិ។ អថខោ តេ ភិក្ខូ តំ ភិក្ខុំ ឯតទវោចុំ ននុ អាវុសោ ភគវតា សិក្ខាបទំ បញ្ញត្តំ កិស្ស ត្វំ អាវុសោ ឥមិស្សា [បាយតោយំ បាឋោ នត្ថិ] មក្កដិយា មេថុនំ ធម្មំ បដិសេវសីតិ។ សច្ចំ អាវុសោ ភគវតា សិក្ខាបទំ បញ្ញត្តំ តញ្ច ខោ មនុស្សិត្ថិយា នោ តិរច្ឆានគតាយាតិ។ ននុ អាវុសោ តថេវ តំ ហោតិ អននុច្ឆវិកំ អាវុសោ អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម ត្វំ អាវុសោ ឯវំ ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា ន សក្ខិស្សសិ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ ចរិតុំ ននុ អាវុសោ ភគវតា អនេកបរិយាយេន វិរាគាយ ធម្មោ ទេសិតោ នោ សរាគាយ ។បេ។ កាមបរិឡាហានំ វូបសមោ អក្ខាតោ នេតំ អាវុសោ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ អថខ្វេតំ អាវុសោ អប្បសន្នានញ្ចេវ អប្បសាទាយ បសន្នានញ្ច ឯកច្ចានំ អញ្ញថត្តាយាតិ។ អថខោ តេ ភិក្ខូ តំ ភិក្ខុំ អនេកបរិយាយេន វិគរហិត្វា ភគវតោ ឯតមត្ថំ អរោចេសុំ។
 
[២១] សម័យនោះ មានភិក្ខុ១រូបប្រលោម​លួងមេស្វាដោយ​អាមិសៈ ក្នុង​ព្រៃមហាវន ទៀប​ក្រុងវេសាលី ហើយ​សេព​មេថុនធម្ម​នឹង​មេស្វា​នោះ។ លំដាប់នោះ ភិក្ខុនោះស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរ ហើយ​ចូល​ទៅ​កាន់​ក្រុង​វេសាលី​ដើម្បី​បិណ្ឌបាត​ក្នុង​វេលា​ព្រឹក​ព្រហាម។ ក្នុង​សម័យ​នោះ ភិក្ខុ​ទាំងឡាយ​ច្រើនរូប​ដើរ​ទៅ​កាន់​សេនាសន​ចារិក ក៏​នាំ​គ្នា​ចូលទៅ​ត្រង់​កន្លែង​ដែលភិក្ខុ​នោះនៅ។ មេស្វា​នោះ​បាន​ឃើញ​ភិក្ខុអម្បាលនោះ​មកអំពី​ចម្ងាយ ក៏ចូល​ទៅត្រង់​កន្លែងដែល​ភិក្ខុទាំង​នោះ​នៅ លុះចូល​ទៅ​ដល់ហើយ (ក៏សំដែង​អាការ) ធ្វើចង្កេះ​ឲ្យញាក់ញ័រ​ផង ធ្វើកន្ទុយ​ឲ្យកំរើក​ផង ពើង​ចង្កេះផង បានធ្វើ​នូវនិមិត្តផង អំពី​ខាងមុខភិក្ខុ​ទាំងឡាយ​នោះ។ គ្រានោះ ភិក្ខុទាំងនោះ​មានសេចក្តីត្រិះរិះ​យល់ឃើញ​ថា ភិក្ខុនោះ​សេពមេថុនធម្ម​នឹង​មេស្វា​នេះ​ដោយ​ពិត​ឥតសង្ស័យ ទើបនាំ​គ្នាពួនចាំ​ឃ្លាំមើល​ក្នុងទី​កំបាំង១។ លំដាប់​នោះ ភិក្ខុនោះ​ដើរបិណ្ឌបាត​ក្នុង​ក្រុងវេសាលី បាន​បិណ្ឌបាត​ហើយ​ត្រឡប់​មក​វិញ។ គ្រានោះ មេស្វានោះ​ក៏ចូលទៅ​ត្រង់កន្លែង​ដែលភិក្ខុ​នោះនៅ។ លំដាប់នោះ ភិក្ខុ​នោះឆាន់​បិណ្ឌបាត​នោះ​មួយ​ចំណែក បានឲ្យ​ដល់មេស្វា​មួយ​ចំណែក។ គ្រានោះ មេស្វា​ស៊ីអាហារ​បិណ្ឌបាត​នោះ​ហើយ ក៏​ពើង​ចង្កេះ​ចំពោះ​ទៅ​ភិក្ខុ​នោះ។ លំដាប់​នោះ ភិក្ខុនោះ​ក៏​សេព​មេថុនធម្ម​នឹង​មេស្វា​នោះ។ ទើបភិក្ខុ​ទាំងឡាយ​នោះបាន​ពោលពាក្យ​នេះ​នឹង​ភិក្ខុ​នោះ​ថា អាវុសោ សិក្ខាបទ ព្រះ​ដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយមិន​មែនឬ នែអាវុសោ ហេតុអ្វី​ក៏​បាន​ជា​អ្នក​មក​សេព​មេថុនធម្ម​នឹង​មេស្វា​នេះ។ ភិក្ខុនោះ​ឆ្លើយថា នែ​អាវុសោ​ទាំងឡាយ សិក្ខាបទ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​បញ្ញត្តពិត​មែនហើយ តែ​សិក្ខាបទ​នោះ ទ្រង់​បញ្ញត្ត​ចំពោះតែ​ស្រីមនុស្ស មិនមែន​បញ្ញត្ត​ចំពោះ​សត្វតិរច្ឆាន​ញីទេ។ ភិក្ខុទាំង​ឡាយនោះ​ពោលថា នែ​អាវុសោ សិក្ខាបទ​ដែលព្រះអង្គ​បញ្ញត្តចំពោះ​ស្រីមនុស្ស ក៏ដូច​សត្វតិរច្ឆាន​ញីដែរ មិនមែន​ឬ នែ​អាវុសោ (អំពើ​អាក្រក់ដែល​អ្នកធ្វើ​នោះ) ជា​អំពើ​មិន​សមគួរ មិន​ត្រូវ​ទំនង មិន​ត្រូវ​បែប មិន​មែន​ជា​របស់​សមណៈ មិន​គប្បី មិន​គួរ​ធ្វើទេ នែ​អាវុសោ គួរ​បើ​ដែរ អ្នក​ឯង​បួស​ក្នុង​ធម្មវិន័យ​ដែលព្រះដ៏មាន​ព្រះភាគត្រាស់​សំដែងល្អ​ហើយ​យ៉ាងនេះ​ត្រឡំាង ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យ​បរិសុទ្ធពេញលេញ​ដរាបអស់​ជីវិត​មិនកើត នែ​អាវុសោ ធម៌​ដែលព្រះដ៏មាន​ព្រះភាគ​ទ្រង់សំដែង​ហើយដើម្បី​ឲ្យប្រាសចាក​រាគៈ មិន​មែន​ដើម្បី​ប្រកប​ដោយរាគៈ​ទេ ។បេ។ កិរិយា​រម្ងាប់នូវ​សេចក្តី​ក្តៅក្រហាយ អន្ទះអន្ទែង​ក្នុងកាម​ទាំងឡាយ ព្រះអង្គ​ទ្រង់សំដែង​ហើយដោយ​អនេក​បរិយាយ មិនមែន​ឬ ម្នាល​អាវុសោ អំពើ​អាក្រក់ដែល​អ្នកធ្វើនេះ មិនមែន​នាំឲ្យកើត​សេចក្តីជ្រះថ្លា​ដល់​ជន​ទាំង​ឡាយ​ដែល​មិន​ទាន់​ជ្រះថ្លា​ទេ មិនមែន​ដឹកនាំ​ជន​ទាំង​ឡាយ​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរិត​តែ​ជ្រះថ្លា​ថែម​ទៀតទេ នែ​អាវុសោ អំពើអាក្រក់​ដែលអ្នក​ធ្វើនេះ រមែងនាំ​ឲ្យកើតសេចក្តី​មិនជ្រះថ្លា​ដល់​ជន​ទាំងឡាយ​​ដែល​មិនទាន់​ជ្រះថ្លា ដឹកនាំ​ជន​ទាំង​ឡាយ​ខ្លះ​ដែល​ជ្រះថ្លា​ហើយ ឲ្យបាត់​ជ្រះថ្លា​ទៅវិញ។ គ្រានោះ ភិក្ខុ​ទាំងឡាយ​នោះ ក៏តិះដៀល​ភិក្ខុនោះ​ដោយបរិយាយ​ច្រើន ហើយ​​នាំ​គ្នា​ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។
 
[២២] អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា តំ ភិក្ខុំ បដិបុច្ឆិ សច្ចំ កិរ ត្វំ ភិក្ខុ មក្កដិយា មេថុនំ ធម្មំ បដិសេវសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ មោឃបុរិស អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម ត្វំ មោឃបុរិស ឯវំ ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា ន សក្ខិស្សសិ យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ ចរិតុំ ននុ មយា មោឃបុរិស អនេកបរិយាយេន វិរាគាយ ធម្មោ ទេសិតោ នោ សរាគាយ ។បេ។ កាមបរិឡាហានំ វូបសមោ អក្ខាតោ វរន្តេ មោឃបុរិស អាសីវិសស្ស ឃោរវិសស្ស មុខេ អង្គជាតំ បក្ខិត្តំ ន ត្វេវ មក្កដិយា អង្គជាតេ អង្គជាតំ បក្ខិត្តំ វរន្តេ មោឃបុរិស កណ្ហសប្បស្ស មុខេ អង្គជាតំ បក្ខិត្តំ ន ត្វេវ មក្កដិយា អង្គជាតេ អង្គជាតំ បក្ខិត្តំ វរន្តេ មោឃបុរិស អង្គារកាសុយា អាទិត្តាយ សម្បជ្ជលិតាយ សញ្ជោតិភូតាយ អង្គជាតំ បក្ខិត្តំ ន ត្វេវ មក្កដិយា អង្គជាតេ អង្គជាតំ បក្ខិត្តំ តំ កិស្ស ហេតុ តតោនិទានំ ហិ មោឃបុរិស មរណំ វា និគច្ឆេយ្យ មរណមត្តំ វា ទុក្ខំ ន ត្វេវ តប្បច្ចយា កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ ឥតោនិទានញ្ច ខោ មោឃបុរិស កាយស្ស ភេទា បរំ មរណា អបាយំ ទុគ្គតឹ វិនិបាតំ និរយំ ឧបបជ្ជេយ្យ តត្ថ នាម ត្វំ មោឃបុរិស យំ ត្វំ អសទ្ធម្មំ គាមធម្មំ វសលធម្មំ ទុដ្ឋុល្លំ ឱទកន្តិកំ រហស្សំ ទ្វយំ ទ្វយសមាបត្តឹ សមាបជ្ជិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ មេថុនំ ធម្មំ បដិសេវេយ្យ អន្តមសោ តិរច្ឆានគតាយបិ បារាជិកោ ហោតិ អសំវាសោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[២២] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ឲ្យប្រជុំសង្ឃ ហើយ​ត្រាស់សួរភិក្ខុ​នោះ ក្នុងវេលា​នោះថា ម្នាល​ភិក្ខុ ឮថា​អ្នកឯង​សេព​មេថុនធម្ម​នឹង​មេស្វា ពិត​មែន​ឬ។ ភិក្ខុនោះ​ក្រាបទូល​ថា សូមទាន​ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់តិះដៀល​ថា នែ​មោឃបុរស (អំពើអាក្រក់​ដែលអ្នកឯង​ធ្វើនេះ) ជាអំពើ​មិនសមគួរ មិន​ត្រូវទំនង មិន​ត្រូវ​បែប មិនមែន​ជា​របស់​សមណៈ មិនគប្បី មិនគួរធ្វើទេ នែមោឃបុរស គួរបើដែរ អ្នកឯង​បួសក្នុងធម្ម​វិន័យ​ដែល​តថាគត សំដែង​ហើយដោយ​ល្អ​យ៉ាង​នេះ​ត្រឡំាង ទៅ​ជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ​ពេញលេញ​ដរាប​ដល់អស់​ជីវិត​មិន​កើត នែមោឃបុរស ធម៌ដែល​តថាគត​សំដែង​ហើយដើម្បី​ប្រាសចាក​រាគៈ មិនមែន​ដើម្បីប្រកប​ដោយរាគៈទេ ។បេ។ កិរិយា​រម្ងាប់នូវសេចក្តី​ក្តៅក្រហាយ អន្ទះ​អន្ទែង​ក្នុង​កាម​ទាំង​ឡាយ តថាគត​សំដែងហើយ​ដោយ​អនេកបរិយាយ នែ​មោឃបុរស អ្នកឯង​ដាក់​អង្គជាត​ទៅក្នុងមាត់​អាសិរពិស មាន​ពិសដ៏ក្លៀវក្លា​ប្រសើរជាង អ្នកឯង​ដាក់អង្គជាត​ទៅក្នុងអង្គជាត​របស់មេស្វា​មិនប្រសើរ​សោះឡើយ ម្នាល​មោឃបុរស អ្នកឯង​ដាក់អង្គជាត​ទៅក្នុង​មាត់ពស់វែក​ប្រសើរជាង​ដែលអ្នកឯង​ដាក់អង្គជាត​ទៅក្នុងអង្គជាត​របស់មេស្វា​នោះ​ពុំ​ប្រសើរ​សោះ​ឡើយ ម្នាល​មោឃបុរស សូវ​អ្នកឯង​ដាក់អង្គជាត​ទៅក្នុងគំនរ​រងើកភ្លើង​ក្តៅ ដែលកំពុង​ឆេះសន្ធោរសន្ធៅ មាន​អណ្តាត​ភ្លើង​ដ៏​រុងរឿង​វិញប្រសើរ​ជាង ឯអង្គជាត​ដែលអ្នកឯងដាក់​ទៅក្នុងអង្គជាត​របស់​មេស្វានោះ ពុំ​ប្រសើរ​ឡើយ ពាក្យ​ដែល​តថាគត​ពោល​នោះ ព្រោះហេតុអ្វី ម្នាល​មោឃបុរស ព្រោះ​ថា​ទោះបី​បុគ្គល​ដល់​នូវ​សេចក្តី​ស្លាប់ ឬសេចក្តី​ទុក្ខស្ទើរនឹង​ស្លាប់​ដោយ​ហេតុ​ដែល​ដាក់​អង្គជាតទៅ​ក្នុងមាត់ពស់វែក​ជាដើមនោះ​ក៏ដោយ បុគ្គល​នោះលុះរំលាង​ខន្ធ នឹងបាន​ចូលទៅកាន់​តិរច្ឆាន​កំណើត ប្រេត អសុរកាយ នរក ព្រោះតែដាក់​អង្គជាតទៅក្នុង​មាត់ពស់វែក​ជាដើមនោះ​ក៏ទេ ម្នាល​មោឃបុរស (ឯភិក្ខុ​នោះ) លុះ​រំលាង​ខន្ធ ក៏រមែង​តែទៅកាន់​តិរច្ឆានកំណើត ប្រេត អសុរកាយ នរក ព្រោះហេតុ​ដែលដាក់​អង្គជាតទៅក្នុង​អង្គជាត​មេស្វា​នេះ​ឯង ម្នាល​មោឃបុរស កាល​បើកម្មនោះ​មានទោសធ្ងន់​ដល់ម្ល៉ោះ​ហើយ អ្នកឯង​មិនគួរបើហ៊ាន​សេពអសទ្ធម្ម​ជាធម៌របស់​អ្នក​ស្រុក ជា​ធម៌​របស់​មនុស្ស​ថោកទាប ក្រាស់​ដោយ​អំពើ​អាក្រក់ មានកិច្ច​ដោយទឹក​ជាទីបំផុត​របស់ជនមាន​គូស្រករ ជាធម៌​លាក់លៀម ដែល​គេ​ត្រូវ​រួប​រួម​គ្នាតែ​ពីរ​នាក់​នោះសោះ ម្នាល​មោឃបុរស អំពើ​ដែលអ្នកឯង​ធ្វើនោះ មិនប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លាទេ ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បីសំដែង​សិក្ខាបទនេះ​យ៉ាង​នេះ​ថា ភិក្ខុ​ណា​មួយ​សេពមេថុនធម្ម ដោយ​ហោច​ទៅ សូម្បីនឹង​សត្វតិរច្ឆានញី ភិក្ខុនោះ​ត្រូវ​អាបត្តិ​បារាជិក​រកសំវាសគ្មាន។ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​សិក្ខាបទនេះ ចំពោះ​ភិក្ខុទាំងឡាយ​ដោយ​ហេតុ​យ៉ាង​នេះឯង។
 
និទានមេស្វា ចប់។
 
សន្ថតភាណវារ
 
[២៣] តេន ខោ បន សមយេន សម្ពហុលា វេសាលិកា វជ្ជីបុត្តកា ភិក្ខូ យាវទត្ថំ ភុញ្ជឹសុ យាវទត្ថំ សុបឹសុ យាវទត្ថំ នហាយឹសុ យាវទត្ថំ ភុញ្ជិត្វា យាវទត្ថំ សុបិត្វា យាវទត្ថំ នហាយិត្វា អយោនិសោ មនសិករិត្វា សិក្ខំ អប្បច្ចក្ខាយ ទុព្វល្យំ អនាវិកត្វា មេថុនំ ធម្មំ បដិសេវឹសុ។ តេ អបរេន សមយេន ញាតិព្យសនេនបិ ផុដ្ឋា ភោគព្យសនេនបិ ផុដ្ឋា រោគព្យសនេនបិ ផុដ្ឋា អាយស្មន្តំ អានន្ទំ ឧបសង្កមិត្វា ឯវំ វទេន្តិ ន មយំ ភន្តេ អានន្ទ ពុទ្ធគរហិនោ ន ធម្មគរហិនោ ន សង្ឃគរហិនោ អត្តគរហិនោ មយំ ភន្តេ អានន្ទ អនញ្ញគរហិនោ មយមេវម្ហា អលក្ខិកា មយំ អប្បបុញ្ញា យេ មយំ ឯវំ ស្វាក្ខាតេ ធម្មវិនយេ បព្វជិត្វា នាសក្ខិម្ហា យាវជីវំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ ចរិតុំ ឥទានិបិ ចេ [ឥទានិ ចេបិ] មយំ ភន្តេ អានន្ទ លភេយ្យាម ភគវតោ សន្តិកេ បព្វជ្ជំ លភេយ្យាម ឧបសម្បទំ ឥទានិបិ មយំ វិបស្សកា កុសលានំ ធម្មានំ បុព្វរត្តាបររត្តំ ពោធិបក្ខិកានំ ធម្មានំ ភាវនានុយោគមនុយុត្តា វិហរេយ្យាម សាធុ ភន្តេ អានន្ទ ភគវតោ ឯតមត្ថំ អារោចេហីតិ។ ឯវមាវុសោតិ ខោ អាយស្មា អានន្ទោ វេសាលិកានំ វជ្ជីបុត្តកានំ បដិស្សុណិត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវតោ ឯតមត្ថំ អារោចេសិ។ អដ្ឋានមេតំ អានន្ទ អនវកាសោ យំ តថាគតោ វជ្ជីនំ វា វជ្ជីបុត្តកានំ វា ការណា សាវកានំ បារាជិកំ សិក្ខាបទំ បញ្ញត្តំ សមូហនេយ្យាតិ។
 
[២៣] ក្នុងសម័យនោះ ពួកភិក្ខុវជ្ជីបុត្រនៅក្នុងក្រុងវេសាលីជា​ច្រើនរូប នាំគ្នាឆាន់ឆ្អែត​ហើយសឹង ៗស្កប់ហើយ​ស្រង់ទឹក ៗហើយ​ឆាន់ ៗហើយ​សឹង ៗស្កប់ស្កល់​ហើយស្រង់ទឹក ឥតបាន​ធ្វើទុកក្នុង​ចិត្តដោយ​ឧបាយប្រាជ្ញា​ឡើយ មិនពោល​លាសិក្ខា មិន​ធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំង​ថយ (គឺមិន​សឹកសិន) ហើយ​សេពមេថុនធម្ម។ លុះ​សម័យតមក​ខាងក្រោយ ភិក្ខុ​ទាំង​នោះ​ប្រទះ​សេចក្តី​ព្រាត់ប្រាស​ចាកញាតិខ្លះ ប្រទះ​សេចក្តីវិនាស​ភោគសម្បត្តិខ្លះ ប្រទះរោគ​មកបៀតបៀន​ខ្លះ (ក៏នាំគ្នា) ចូល​ទៅ​រក​ព្រះអានន្ទ​ដ៏មានអាយុ ហើយ​ពោលពាក្យ​យ៉ាងនេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចម្រើន យើងខ្ញុំ​ទាំងឡាយ​មិនមែន​ជាអ្នក​តិះដៀល​ព្រះពុទ្ធ តិះដៀល​ព្រះធម៌ តិះដៀល​ព្រះសង្ឃទេ បពិត្រ​ព្រះអានន្ទ​ដ៏ចម្រើន យើងខ្ញុំ​ទាំងឡាយ​ជាអ្នកតិះដៀល​តែ​ខ្លួន​ឯង មិន​មែន​តិះដៀលអ្នក​ដទៃទេ យើងខ្ញុំ​ទាំងឡាយ បាន​មកបួស​ក្នុង​ធម្មវិន័យ​ដែលព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​សំដែង​ហើយ​ដោយ​ប្រពៃ​យ៉ាងនេះ ក៏ទៅជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបរិសុទ្ធ ឲ្យបរិបូណ៌​អស់មួយ​ជីវិតមិនកើត យើងខ្ញុំ​ទាំងឡាយហៅ​ពេញ​ជា​មនុស្ស​ឥត​សំណាង​វាសនា យើងខ្ញុំ​ពេញជាមនុស្ស​ឥតបុណ្យ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន បើប្រសិន​ជាយើងខ្ញុំ​បាននូវ​បព្វជ្ជា បាន​នូវ​ឧបសម្បទា​ក្នុងសំណាក់​ព្រះដ៏មាន​ព្រះភាគឥឡូវ​នេះទៀត នោះយើង​ខ្ញុំគង់នឹង​បានឃើញ​នូវកុសលធម៌​ទាំង​ឡាយ និង​ខំ​ប្រឹង​ប្រកប​ព្យាយាមជា​គ្រឿងញុំាង​ធម៌ទាំងឡាយ​ដែលជាចំណែក​នៃពោធិញាណ​ឲ្យចំរើន​អស់រាត្រី​មុន និង​រាត្រី​ក្រោយ (គឺ​បឋមយាម​និង​បច្ឆិមយាម) ក្នុង​កាលឥឡូវ​នេះឯង បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន យើងខ្ញុំ​សូមអង្វរ សូមលោក​ម្ចាស់​នាំ​សេចក្តី​នេះ​ទៅ​ក្រាប​ទូល​ព្រះដ៏មានព្រះភាគ​ឲ្យទានផង។ ព្រះអានន្ទដ៏​មានអាយុ​ក៏ទទួលពាក្យ​របស់ពួក​ភិក្ខុវជ្ជីបុត្រ​អ្នក​ក្រុង​វេសាលីថា អើ អាវុសោ ហើយ​ចូលទៅកាន់​ទីដែលព្រះ​ដ៏មានព្រះភាគ​គង់ លុះចូលទៅ​ដល់ហើយ ក៏បាន​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលអានន្ទ តថាគត​គប្បីដក​សិក្ខាបទ​ឈ្មោះបារាជិក ដែល​តថាគត បាន​បញ្ញត្ត​ហើយដល់​សាវកទាំងឡាយ ព្រោះហេតុ​នៃជនអ្នក​នៅក្នុងដែនវជ្ជី​ទាំងឡាយ​ក្តី ព្រោះហេតុ​នៃវជ្ជីបុត្តកភិក្ខុ​ទាំង​ឡាយ​ក្តី ដោយ​អំពើណា អំពើ​នុ៎ះ​មិនមែន​ជា​ហេតុ មិនមែន​ជាឱកាស​ឡើយ។
 
[២៤] អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ យោ ខោ [ឱ. បន។] ភិក្ខវេ ភិក្ខុ សិក្ខំ អប្បច្ចក្ខាយ ទុព្វល្យំ អនាវិកត្វា មេថុនំ ធម្មំ បដិសេវតិ សោ អាគតោ ន ឧបសម្បាទេតព្វោ យោ ច ខោ ភិក្ខវេ ភិក្ខុ [សព្វត្ថាយំ បាឋោ នត្ថិ។] សិក្ខំ បច្ចក្ខាយ ទុព្វល្យំ អាវិកត្វា មេថុនំ ធម្មំ បដិសេវតិ សោ អាគតោ ឧបសម្បាទេតព្វោ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខូនំ សិក្ខាសាជីវសមាបន្នោ សិក្ខំ អប្បច្ចក្ខាយ ទុព្វល្យំ អនាវិកត្វា មេថុនំ ធម្មំ បដិសេវេយ្យ អន្តមសោ តិរច្ឆានគតាយបិ បារាជិកោ ហោតិ អសំវាសោតិ។
 
[២៤] ព្រោះនិទាននេះ ព្រោះដំណើរនេះ ទើបព្រះដ៏មាន​ព្រះភាគជាម្ចាស់​ទ្រង់សំដែង​ធម្មីកថា ហើយត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក ហើយមាន​ពុទ្ធដីកាថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា​មួយមិនពោលលា​សិក្ខា មិនប្រកាស​ខ្លួន​ថា​ជា​អ្នក​មាន​កំឡាំង​ថយ ហើយ​សេពមេថុនធម្ម បើភិក្ខុ​នោះមក (សូមឧបសម្បទា​នឹងសង្ឃទៀត) សង្ឃមិន​ត្រូវ​ឲ្យ​ឧបសម្បទា​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើភិក្ខុ​ណាមួយ​ពោលលាសិក្ខា​ហើយ ប្រកាសខ្លួន​ថាជាអ្នកមាន​កំឡាំងថយ ហើយ​សេព​មេថុនធម្ម បើ​ភិក្ខុ​នោះ​(សូម​បួស​ទៀត) សង្ឃ​គប្បីឲ្យ​ឧបសម្បទា​ចុះ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែង​សិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុណា​​មួយ​ដល់​ព្រម​ដោយ​សិក្ខា​និង​សាជីវៈ (ដែល​តថាគត​បញ្ញត្ត​ហើយ) សម្រាប់​ភិក្ខុ​ទាំងឡាយ ហើយ​មិនពោលលា​សិក្ខា មិន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ភាវៈ​ជា​អ្នក​មាន​កំឡាំងថយ ហើយ​សេពមេថុនធម្ម ដោយហោច​ទៅសូម្បីតែ​នឹងសត្វ​តិរច្ឆានញី ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន។
 
[២៥] យោ បនាតិ យោ យាទិសោ យថាយុត្តោ យថាជច្ចោ យថានាមោ យថាគោត្តោ យថាសីលោ យថាវិហារី យថាគោចរោ ថេរោ វា នវោ វា មជ្ឈិមោ វា ឯសោ វុច្ចតិ យោ បនាតិ។
 
[២៥] ត្រង់ពាក្យថា​ណាមួយ អធិប្បាយថា ភិក្ខុជាថេរៈ​ក្តី ភិក្ខុបួសថ្មីក្តី ភិក្ខុកណ្តាល​ក្តីឯណា គឺថាតាម​តែភិក្ខុរូបណា​ដែល​ប្រកប​ក្នុង​កម្មយ៉ាងណា មានជាតិ​យ៉ាងណា មានឈ្មោះ​យ៉ាងណា មានគោត្រ​យ៉ាងណា មានប្រក្រតី​យ៉ាង​ណា មានគ្រឿង​នៅ​យ៉ាងណា មានគោចរ​យ៉ាងណា​ក៏ដោយ ភិក្ខុនេះ​តថាគត​ហៅថា (ភិក្ខុ) ណាមួយ។
 
[២៦] ភិក្ខូតិ ភិក្ខកោតិ ភិក្ខុ។ ភិក្ខាចរិយំ អជ្ឈូបគតោតិ ភិក្ខុ។ ភិន្នបដធរោតិ ភិក្ខុ។ សមញ្ញាយ ភិក្ខុ។ បដិញ្ញាយ ភិក្ខុ។ ឯហិភិក្ខូតិ ភិក្ខុ។ តីហិ សរណគមនេហិ ឧបសម្បន្នោតិ ភិក្ខុ។ ភទ្រោតិ [អនុបុព្វេន ភទ្រោត្យាទីសុ ចតូសុ បាឋេសុ ឥតិសទ្ទា សព្វត្ថ ន ទិស្សន្តិ។] ភិក្ខុ។ សារោ ភិក្ខុ។ សេខោតិ ភិក្ខុ។ អសេខោតិ ភិក្ខុ។ សមគ្គេន សង្ឃេន ញត្តិចតុត្ថេន កម្មេន អកុប្បេន ឋានារហេន ឧបសម្បន្នោតិ ភិក្ខុ។ តត្រ យ្វាយំ ភិក្ខុ សមគ្គេន សង្ឃេន ញត្តិចតុត្ថេន កម្មេន អកុប្បេន ឋានារហេន ឧបសម្បន្នោ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។
 
[២៦] ត្រង់ពាក្យថា ភិក្ខុ មានវិគ្រោះ​ថា សមណៈណា​ជាអ្នកសូម សមណៈ​នោះហៅថា​ភិក្ខុ។ សមណៈណា​ចូល​ទៅ​អាស្រ័យ​នូវភិក្ខាចរិយវត្ត សមណៈ​នោះហៅថា​ភិក្ខុ។ ជន​ណា​ទ្រទ្រង់សម្ពត់​ដែលគេកាត់​ហើយ ជននោះ​ហៅថាភិក្ខុ។ ជន​ដែល​ហៅថា​ភិក្ខុ ព្រោះហេតុ​វោហារ​បញ្ញត្តិ​ថា សមណៈ។ ហៅថា​ភិក្ខុ ព្រោះបាន​ប្តេជ្ញាខ្លួន។ ហៅថាភិក្ខុ ព្រោះ​សម្រេចជា​ឯហិភិក្ខុ។ ហៅថា​ភិក្ខុ ព្រោះបាន​ឧបសម្បទា​ដោយ​សរណគមន៍៣។ ហៅថាភិក្ខុ ព្រោះហេតុ​ជាអ្នក​ចំរើន។ ហៅថាភិក្ខុ ព្រោះមាន​សារធម៌។ ហៅថាភិក្ខុ​ព្រោះជា​អ្នកសិក្សា។ ហៅថាភិក្ខុ ព្រោះ​មិនបាច់​សិក្សា។ ហៅថាភិក្ខុ ព្រោះ​បាន​ឧបសម្បទា​ដោយ​ញត្តិចតុត្ថកម្មវាចា​ដ៏សមគួរ​ដល់ហេតុ​ដែលមិនមាន​សេចក្តីអន្តរាយ ដោយ​សង្ឃដែល​ព្រមព្រៀង​ហើយ។ បណ្តាភិក្ខុ​ទាំងនោះ ភិក្ខុណា​ដែលបាន​ឧបសម្បទា​ដោយញត្តិចតុត្ថកម្មវាចា ដ៏សមគួរ​ដល់ហេតុដែល​មិនមាន​វិបត្តិកំរើក ដោយ​សង្ឃដែល​ព្រមព្រៀង​ហើយ ភិក្ខុនេះ តថាគត​សំដៅ​យក​ក្នុង​អត្ថនេះ។
 
[២៧] សិក្ខាតិ តិស្សោ សិក្ខា អធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា តត្រ យាយំ អធិសីលសិក្ខា អយំ ឥមស្មឹ អត្ថេ អធិប្បេតា សិក្ខាតិ។
 
[២៧] ត្រង់ពាក្យថា សិក្ខា សំដៅ​ត្រង់សិក្ខា៣​គឺ អធិសីលសិក្ខា១ អធិចិត្តសិក្ខា១ អធិប្បញ្ញសិក្ខា១ បណ្តា​សិក្ខាទាំង​៣​នោះ សិក្ខាណា​ដែលហៅថា អធិសីលសិក្ខា សិក្ខានេះ តថាគត​សំដៅ​យក​ក្នុងសេចក្តីនេះ។
 
[២៨] សាជីវំ នាម យំ ភគវតា បញ្ញត្តំ សិក្ខាបទំ ឯតំ សាជីវំ នាម តស្មឹ សិក្ខតិ តេន វុច្ចតិ សាជីវសមាបន្នោតិ។
 
[២៨] ត្រង់ពាក្យថា សាជីវៈ គឺសិក្ខាបទណា ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ សិក្ខាបទ​ដែលព្រះដ៏មាន​ព្រះ​ភាគ​បាន​បញ្ញត្ត​ហើយនុ៎ះ ហៅថា​សាជីវៈ ភិក្ខុដែល​សិក្សាក្នុង​សិក្ខាបទ ហៅថា​សាជីវៈនោះ តថាគត​ហៅថា អ្នកដល់​ព្រមដោយ​សាជីវៈដោយ​ហេតុនោះ​ឯង។
 
[២៩] សិក្ខំ អប្បច្ចក្ខាយ ទុព្វល្យំ អនាវិកត្វាតិ អត្ថិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អត្ថិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច បច្ចក្ខាតា។
 
[២៩] ត្រង់ពាក្យថា មិនពោលលាសិក្ខា មិនធ្វើឲ្យ​ច្បាស់នូវ​ភាវៈជាអ្នកមាន​កំឡាំងថយ (មាន​ព្រះពុទ្ធភាសិត​ថា) ម្នាល​ភិក្ខុ​ទាំង​ឡាយ កិរិយា​ដែលភិក្ខុគ្រាន់​តែធ្វើឲ្យច្បាស់​នូវភាវៈជាអ្នក​មានកំឡាំង​ថយ ប៉ុន្តែ​សិក្ខាហៅថា ភិក្ខុមិនទាន់​ពោលលា​នៅ​ឡើយ​ក៏មាន។ ម្នាលភិក្ខុ​ទាំងឡាយ កិរិយា​ដែលភិក្ខុ​បានធ្វើឲ្យ​ជាក់ច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំង​ថយហើយ សិក្ខា​ហៅថា ភិក្ខុ​បាន​ពោលលា​ហើយ​ក៏មាន។
 
[៣០] កថញ្ច ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ ឥធ ភិក្ខវេ ភិក្ខុ ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ឧបាសកភាវំ បត្ថយមានោ អារាមិកភាវំ បត្ថយមានោ សាមណេរភាវំ បត្ថយមានោ តិត្ថិយភាវំ បត្ថយមានោ តិត្ថិយស្សាវកភាវំ បត្ថយមានោ អស្សមណភាវំ បត្ថយមានោ អសក្យបុត្តិយភាវំ បត្ថយមានោ យន្នូនាហំ ពុទ្ធំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ យន្នូនាហំ ធម្មំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ ។បេ។ យន្នូនាហំ សង្ឃំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សិក្ខំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ វិនយំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ បាតិមោក្ខំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ ឧទ្ទេសំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ ឧបជ្ឈាយំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ អាចរិយំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សទ្ធិវិហារិកំ [បុព្វេ សទ្ធិវិហារិកន្តិ បឋន្តិ ន តំ សព្វត្ថ សបេតិ ] បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ អន្តេវាសិកំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សមានុបជ្ឈាយកំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សមានាចរិយកំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សព្រហ្មចារឹ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ គិហី អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ ឧបាសកោ អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ អារាមិកោ អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ សាមណេរោ អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ តិត្ថិយោ អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ តិត្ថិយស្សាវកោ អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ អស្សមណោ អស្សន្តិ វទតិ វិញ្ញាបេតិ។ យន្នូនាហំ អសក្យបុត្តិយោ អស្សន្តិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ យទិ បនាហំ ពុទ្ធំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ ។បេ។ យទិ បនាហំ អសក្យបុត្តិយោ អស្សន្តិ វទតិ វិញ្ញាបេតិ ។បេ។ អថាហំ [អបាហំ] ពុទ្ធំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ ។បេ។ អថាហំ អសក្យបុត្តិយោ អស្សន្តិ វទតិ វិញ្ញាបេតិ ។បេ។ ហន្ទាហំ ពុទ្ធំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ ។បេ។ ហន្ទាហំ អសក្យបុត្តិយោ អស្សន្តិ វទតិ វិញ្ញាបេតិ ។បេ។ ហោតុ មេ ពុទ្ធំ បច្ចក្ខេយ្យន្តិ វទតិ វិញ្ញាបេតិ ។បេ។ ហោតុ មេ អសក្យបុត្តិយោ អស្សន្តិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ មាតរំ សរាមីតិ វទតិ វិញ្ញាបេតិ។ បិតរំ សរាមីតិ វទតិ វិញ្ញាបេតិ។ ភាតរំ សរាមីតិ វទតិ វិញ្ញាបេតិ។ ភគិនឹ សរាមីតិ វទតិ វិញ្ញាបេតិ។ បុត្តំ សរាមីតិ វទតិ វិញ្ញាបេតិ។ ធីតរំ សរាមីតិ វទតិ វិញ្ញាបេតិ។ បជាបតឹ សរាមីតិ វទតិ វិញ្ញាបេតិ។ ញាតកេ សរាមីតិ វទតិ វិញ្ញាបេតិ។ មិត្តេ សរាមីតិ វទតិ វិញ្ញាបេតិ។ គាមំ សរាមីតិ វទតិ វិញ្ញាបេតិ។ និគមំ សរាមីតិ វទតិ វិញ្ញាបេតិ។ ខេត្តំ សរាមីតិ វទតិ វិញ្ញាបេតិ។ វត្ថុំ សរាមីតិ វទតិ វិញ្ញាបេតិ។ ហិរញ្ញំ សរាមីតិ វទតិ វិញ្ញាបេតិ។ សុវណ្ណំ សរាមីតិ វទតិ វិញ្ញាបេតិ។ សិប្បំ សរាមីតិ វទតិ វិញ្ញាបេតិ។ បុព្វេ ហសិតំ លបិតំ កីឡិតំ សមនុស្សរាមីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ មាតា មេ អត្ថិ សា មយា បោសេតព្វាតិ វទតិ វិញ្ញាបេតិ។ បិតា មេ អត្ថិ សោ មយា បោសេតព្វោតិ វទតិ វិញ្ញាបេតិ។ ភាតា មេ អត្ថិ សោ មយា បោសេតព្វោតិ វទតិ វិញ្ញាបេតិ។ ភគិនី មេ អត្ថិ សា មយា បោសេតព្វាតិ វទតិ វិញ្ញាបេតិ។ បុត្តោ មេ អត្ថិ សោ មយា បោសេតព្វោតិ វទតិ វិញ្ញាបេតិ។ ធីតា មេ អត្ថិ សា មយា បោសេតព្វោតិ វទតិ វិញ្ញាបេតិ។ បជាបតី មេ អត្ថិ សា មយា បោសេតព្វាតិ វទតិ វិញ្ញាបេតិ។ ញាតកា មេ អត្ថិ តេ មយា បោសេតព្វាតិ វទតិ វិញ្ញាបេតិ។ មិត្តា មេ អត្ថិ តេ មយា បោសេតព្វាតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ មាតា មេ អត្ថិ សា មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ បិតា មេ អត្ថិ សោ មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ ភាតា មេ អត្ថិ សោ មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ ភគិនី មេ អត្ថិ សា មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ បុត្តោ មេ អត្ថិ សោ មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ ធីតា មេ អត្ថិ សា មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ បជាបតី មេ អត្ថិ សា មំ បោសេស្សតីតិ វទតិ វិញ្ញាបេតិ។ ញាតកា មេ អត្ថិ តេ មំ បោសេស្សន្តីតិ វទតិ វិញ្ញាបេតិ។ មិត្តា មេ អត្ថិ តេ មំ បោសេស្សន្តីតិ វទតិ វិញ្ញាបេតិ។ គាមោ មេ អត្ថិ តេនបាហំ [តេន បាហន្តិបិ បាឋោ] ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ និគមោ មេ អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ ខេត្តំ មេ អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ វត្ថុំ មេ អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ ហិរញ្ញំ មេ អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ សុវណ្ណំ មេ អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ សិប្បំ មេ អត្ថិ តេនបាហំ ជីវិស្សាមីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ ទុក្ករន្តិ វទតិ វិញ្ញាបេតិ។ ន សុករន្តិ វទតិ វិញ្ញាបេតិ។ ទុច្ចរន្តិ វទតិ វិញ្ញាបេតិ។ ន សុចរន្តិ វទតិ វិញ្ញាបេតិ។ ន ឧស្សហាមីតិ វទតិ វិញ្ញាបេតិ។ ន វិសហាមីតិ វទតិ វិញ្ញាបេតិ។ ន រមាមីតិ វទតិ វិញ្ញាបេតិ។ នាភិរមាមីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ខោ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច អប្បច្ចក្ខាតា។
 
[៣០] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុគ្រាន់​តែធ្វើឲ្យជាក់ច្បាស់​នូវភាវៈជាអ្នកមាន​កំឡាំងថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុ​មិនទាន់បាន​ពោលលានៅ​ឡើយ នោះតើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ អផ្សុក​មិនរីករាយ ចង់ដើម្បី​ឲ្យឃ្លាតផុតចាក​ភេទជា​សមណៈ នឿយណាយ ធុញទ្រាន់ ខ្ពើមរអើម​នឹងភាពខ្លួន​ជាភិក្ខុ ប្រាថ្នាភាពជា​គ្រហស្ថ ប្រាថ្នាភាព​ជាឧបាសក ប្រាថ្នាភាព​ជាអ្នករក្សា​អារាម ប្រាថ្នា​ភាពជា​សាមណេរ ប្រាថ្នា​ភាពជាតិរ្ថិយ ប្រាថ្នា​ភាពជា​តិរ្ថិយសាវក ប្រាថ្នា​ភាពនៃខ្លួន​មិនមែនជា​សមណៈ ប្រាថ្នាភាព​នៃខ្លួនមិនមែន​ជា​សក្យបុត្រ ក៏​និយាយ​ឲ្យ​អ្នក​ដទៃដឹងច្បាស់​ថា បើដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ឯងហៅថា កិរិយា​ដែលភិក្ខុ​គ្រាន់តែធ្វើ​ឲ្យជាក់ច្បាស់​នូវភាវៈជាអ្នក​មានកំឡាំង​ថយ ប៉ុន្តែសិក្ខា ហៅថា ភិក្ខុ​មិនទាន់បាន​ពោលលានៅ​ឡើយ។ ម្យ៉ាងទៀត ភិក្ខុអផ្សុក មិនរីករាយ ចង់​ចេញចាក​សមណ​ភាព នឿយណាយ​ធុញទ្រាន់ ខ្ពើមរអើម​នឹងភាពខ្លួន​ជាភិក្ខុ ប្រាថ្នា​ភាពជា​គ្រហស្ថ ។បេ។ ប្រាថ្នា​នូវភាពមិនមែន​ជាសក្យបុត្រ ក៏និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​ព្រះធម៌ ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំលះបង់​ព្រះសង្ឃ។ និយាយ​ឲ្យ​អ្នក​ដទៃដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​សិក្ខា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​វិន័យ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​បាតិមោក្ខ។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​ឧទ្ទេស។ និយាយ​ឲ្យ​អ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​ឧបជ្ឈាយ៍។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវ​លះបង់​អាចារ្យ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវលះបង់​សទ្ធិវិហារិក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវ​លះបង់​អន្តេវាសិក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ភិក្ខុដែល​មានឧបជ្ឈាយ៍​ស្មើគ្នា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ភិក្ខុដែល​មាន​អាចារ្យស្មើគ្នា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មាន​តែខ្ញុំត្រូវ​លះបង់​ភិក្ខុអ្នក​ប្រព្រឹត្តធម៌​ដ៏​ប្រសើរ​ស្មើគ្នា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាគ្រហស្ថ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាឧបាសក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវ​ទៅជាអ្នក​រក្សាវត្ត។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើ​ដូច្នោះ មាន​តែខ្ញុំត្រូវ​ទៅជា​សាមណេរ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​ដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាតិរ្ថិយ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មានតែ​ខ្ញុំត្រូវទៅ​ជាតិរ្ថិយសាវក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បើដូច្នោះ មាន​តែខ្ញុំលែង​ធ្វើជា​សមណៈ។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់​ថា បើ​ដូច្នោះ មានតែ​ខ្ញុំលែង​ធ្វើជា​សក្យបុត្រ។ ម្នាល​ភិក្ខុទាំង​ឡាយ យ៉ាងនេះ​ឯងហៅថា កិរិយា​ដែលភិក្ខុ​គ្រាន់តែ​ធ្វើឲ្យជាក់ច្បាស់​នូវភាវៈជា​អ្នកមាន​កំឡាំងថយ ប៉ុន្តែ​សិក្ខា មិនទាន់​ហៅថាភិក្ខុ​បានពោលលា​នៅឡើយ។ មួយ​វិញទៀត ភិក្ខុ​អផ្សុក មិនរីករាយ ចង់​ឃ្លាតចាក​សមណភាព កាល​ជា​ទុក្ខ​ធុញទ្រាន់ ខ្ពើមរអើម​ភាពជាភិក្ខុ ប្រាថ្នា​ភាពជា​គ្រហស្ថ ។បេ។ ប្រាថ្នា​ភាពមិនមែន​ជា​សក្យបុត្រ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​មែន មានតែ​ខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បើ​មែន មានតែ​ខ្ញុំត្រូវលែង​ធ្វើ​ជា​សក្យបុត្រ ។បេ។ និយាយ​ឲ្យ​អ្នកដទៃ​ដឹង​ច្បាស់​ថា កាល​បើហេតុ​យ៉ាងនេះ​មានពិត​មែន ខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា កាល​បើ​យ៉ាងនេះ មាន​តែខ្ញុំត្រូវ​លែងធ្វើជា​សក្យបុត្រ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ណ្ហើយចុះ ខ្ញុំ​ត្រូវតែ​លះបង់​ព្រះពុទ្ធ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ណ្ហើយចុះ ខ្ញុំ​ត្រូវ​លែង​ធ្វើ​ជា​សក្យបុត្រ ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ហេតុ​របស់ខ្ញុំ​លើកទុក​សិនចុះ ខ្ញុំត្រូវ​លះបង់​ព្រះពុទ្ធ។បេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ហេតុរបស់​ខ្ញុំលើក​ទុកសិន​ចុះ ត្រូវតែ​ខ្ញុំលែងធ្វើ​ជាសក្យបុត្រ។ ម្នាល​ភិក្ខុទាំង​ឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់​តែ​ធ្វើ​ឲ្យ​ច្បាស់​នូវ​ភាវៈ​ជាអ្នក​មាន​កំឡាំងថយ ប៉ុន្តែ​សិក្ខា មិនទាន់​ហៅថា​ភិក្ខុបាន​ពោលលា​នៅឡើយ។ មួយ​វិញទៀត ភិក្ខុ​អផ្សុក មិន​រីករាយ ប្រាថ្នា​ដើម្បីឲ្យឃ្លាត​ផុតចាក​សមណភាព ជាទុក្ខ​ធុញទ្រាន់ ខ្ពើម​រអើមភាព​ជាភិក្ខុ ប្រាថ្នា​ភាពជា​គ្រហស្ថ។បេ។ នឹងចង់​ឲ្យខ្លួនទៅ​ជាអសក្យបុត្រ ក៏និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំ​រឭក​មាតា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​បិតា។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​បងប្អូនប្រុស។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​បងប្អូនស្រី។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំ​រឭកកូន​ប្រុស។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំ​រឭក​កូនស្រី។ និយាយ​ឲ្យ​អ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ប្រពន្ធ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំរឭក​ពួកញាតិ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ខ្ញុំ​រឭក​ពួកមិត្ត។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ស្រុក។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​និគម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ស្រែ។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់ថា ខ្ញុំ​រឭកចំការ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​ប្រាក់។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា ខ្ញុំ​រឭកមាស។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំរឭក​សិល្បសាស្ត្រ។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា ខ្ញុំ​រឭក​ជាញឹកញយ​នូវការសើច ការស្រដី និងការ​លេង​អំពីមុន។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់តែ​ធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំងថយ ប៉ុន្តែ​សិក្ខា មិនចាត់​ថាភិក្ខុបាន​ពោលលាឡើយ។ មួយ​វិញទៀត ភិក្ខុ​អផ្សុក មិនរីករាយ ប្រាថ្នា​ឲ្យឃ្លាត​ផុតចាក​សមណភាព ជាទុក្ខ​ធុញទ្រាន់ ខ្ពើម​រអើមភាព​ជាភិក្ខុ ពេញចិត្ត​នឹងភាព​គ្រហស្ថ។បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ ក៏​និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមាន​មាតា ៗនោះខ្ញុំ​ត្រូវតែ​ចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា បិតា​របស់ខ្ញុំ​មាន បិតានោះ​ខ្ញុំត្រូវតែ​ចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បងប្អូន​ប្រុសរបស់​ខ្ញុំមាន បងប្អូន​ប្រុសនោះ​ខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់​ថា បងប្អូន​ស្រីរបស់​ខ្ញុំមាន បងប្អូន​ស្រីនោះ​ខ្ញុំត្រូវតែ​ចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា កូនប្រុស​របស់ខ្ញុំ​មាន កូនប្រុស​នោះខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់​ថា កូនស្រី​របស់ខ្ញុំ​មាន កូនស្រីនោះ​ខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹង​ច្បាស់ថា ប្រពន្ធ​របស់ខ្ញុំ​មាន ប្រពន្ធនោះ​ខ្ញុំត្រូវ​តែចិញ្ចឹម។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា ពួកញាតិ​របស់ខ្ញុំ​មាន អ្នកទាំង​នោះត្រូវ​តែខ្ញុំចិញ្ចឹម។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ពួកមិត្ត​របស់ខ្ញុំមាន ពួកមិត្ត​ទាំងនោះ​ខ្ញុំត្រូវតែ​ចិញ្ចឹម។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់​តែ​ធ្វើ​ឲ្យ​ច្បាស់​នូវ​ភាវៈ​ជា​អ្នក​មាន​កំឡាំង​ថយ ប៉ុន្តែ​សិក្ខា មិនទាន់​ហៅថាភិក្ខុ​បានពោលលា​ឡើយ។ ន័យ​មួយទៀត ភិក្ខុ​អផ្សុក មិន​រីករាយ ចង់ឃ្លាត​ចេញចាក​សមណភាព ជាទុក្ខ​ធុញទ្រាន់ ខ្ពើម​រអើមភាព​ជាភិក្ខុ ប្រាថ្នា​ភាព​គ្រហស្ថ។បេ។ មិនប្រាថ្នា​ភាព​ជាសក្យបុត្រ ក៏​និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា មាតា​របស់ខ្ញុំ​មាន មាតា​នោះ​នឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បិតា​របស់ខ្ញុំ​មាន បិតានោះ​នឹង​ចិញ្ចឹមខ្ញុំ។ និយាយ​ឲ្យអ្នក​ដទៃដឹង​ច្បាស់ថា បង​ប្អូនប្រុស​របស់ខ្ញុំ​មាន បងប្អូន​ប្រុសនោះ​នឹងចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា បងប្អូន​ស្រីរបស់​ខ្ញុំមាន បងប្អូន​ស្រីនោះ​នឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យ​អ្នក​ដទៃ​ដឹង​ច្បាស់​ថា កូន​ប្រុស​របស់​ខ្ញុំមាន កូនប្រុស​នោះនឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា កូនស្រី​របស់ខ្ញុំ​មាន កូនស្រី​នោះនឹង​ចិញ្ចឹមខ្ញុំ។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា ប្រពន្ធ​របស់ខ្ញុំ​មាន ប្រពន្ធនោះ​នឹងចិញ្ចឹមខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ពួកញាតិ​របស់ខ្ញុំមាន ពួក​ញាតិទាំងនោះ​នឹង​ចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ពួកមិត្ត​របស់ខ្ញុំមាន មិត្ត​ទាំងនោះ​នឹងចិញ្ចឹម​ខ្ញុំ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ស្រុក​របស់ខ្ញុំមាន ខ្ញុំ​នឹងចិញ្ចឹម​ជីវិតដោយ​ស្រុកនោះ​ក៏បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា និគម​របស់ខ្ញុំ​មាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយនិគម​នោះក៏បាន។ និយាយ​ឲ្យ​អ្នក​ដទៃដឹង​ច្បាស់ថា ស្រែ​របស់ខ្ញុំ​មាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយស្រែ​នោះក៏បាន។ និយាយ​ឲ្យអ្នក​ដទៃដឹងច្បាស់​ថា ចំការ​របស់ខ្ញុំ​មាន ខ្ញុំនឹង​ចិញ្ចឹម​ជីវិតដោយចំការ​នោះក៏បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា ប្រាក់​របស់ខ្ញុំមាន ខ្ញុំ​នឹងចិញ្ចឹម​ជីវិតដោយ​ប្រាក់នោះ​ក៏បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹង​ច្បាស់​ថា មាសរបស់​ខ្ញុំមាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយមាស​នោះក៏​បាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា សិល្បសាស្ត្រ​របស់​ខ្ញុំមាន ខ្ញុំនឹង​ចិញ្ចឹមជីវិត​ដោយសិល្បសាស្ត្រ​នោះ​ក៏បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់តែធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នក​មានកំឡាំង​ថយ ប៉ុន្តែ​សិក្ខា មិន​ទាន់​ហៅថា​ភិក្ខុបានពោលលា​ឡើយ។ ន័យ​មួយទៀត ភិក្ខុ​អផ្សុក មិនរីករាយ ចង់ចេញ​ចាកភាព​ជាសមណៈ ជាទុក្ខនឹង​ភាពជា​ភិក្ខុ ជិនឆ្អន់ ខ្ពើមរអើម​ភិក្ខុភាព ប្រាថ្នា​នូវភាពជា​គ្រហស្ថ។បេ។ ប្រាថ្នា​ភាពមិនមែន​ជាសក្យបុត្រ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា (អំពើនេះ) កម្រ​បុគ្គលនឹង​ធ្វើបាន។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា (អំពើនេះ) បុគ្គល​មិនមែនងាយ​នឹងធ្វើបានទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា (អំពើ​នេះ) បុគ្គល​ប្រព្រឹត្តបាន​ដោយ​កម្រ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់ថា (អំពើ​នេះ) បុគ្គល​មិនមែនប្រព្រឹត្ត​បានដោយ​ងាយទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិន​អាច (នៅ​ក្នុង​ភេទបព្វជិត​បាន)​ទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិនហ៊ាន (នៅ​ក្នុង​ភេទបព្វជិត) ទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិន​ត្រេកអរ (នឹង​ភេទបព្វជិត) ទេ។ និយាយ​ឲ្យអ្នកដទៃ​ដឹងច្បាស់​ថា ខ្ញុំមិន​ពេញចិត្ត (នឹង​ភេទបព្វជិត) ទេ។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាងនេះ​ហៅថា កិរិយា​គ្រាន់តែ​ធ្វើ​ឲ្យច្បាស់​នូវភាវៈ​ជាអ្នកមាន​កំឡាំងថយ ប៉ុន្តែសិក្ខា មិនទាន់​ហៅថាភិក្ខុ​បានពោលលា​ឡើយ។
 
[៣១] កថញ្ច ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច បច្ចក្ខាតា។ ឥធ ភិក្ខវេ ភិក្ខុ ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ ពុទ្ធំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ ធម្មំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សង្ឃំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សិក្ខំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ វិនយំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ បាតិមោក្ខំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ ឧទ្ទេសំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ ឧបជ្ឈាយំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ អាចរិយំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សទ្ធិវិហារិកំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ អន្តេវាសិកំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សមានុបជ្ឈាយកំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សមានាចរិយកំ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ សព្រហ្មចារឹ បច្ចក្ខាមីតិ វទតិ វិញ្ញាបេតិ។ គិហីតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ ឧបាសកោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ អារាមិកោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ សាមណេរោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ តិត្ថិយោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ តិត្ថិយស្សាវកោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ អស្សមណោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ អសក្យបុត្តិយោតិ មំ ធារេហីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច បច្ចក្ខាតា។ អថវា បន ឧក្កណ្ឋិតោ អនភិរតោ សាមញ្ញា ចវិតុកាមោ ភិក្ខុភាវំ អដ្ដិយមានោ ហរាយមានោ ជិគុច្ឆមានោ គិហិភាវំ បត្ថយមានោ ។បេ។ អសក្យបុត្តិយភាវំ បត្ថយមានោ អលំ មេ ពុទ្ធេនាតិ វទតិ វិញ្ញាបេតិ ។បេ។ អលំ មេ សព្រហ្មចារីហីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ។បេ។ អថវា បន ។បេ។ កិន្នុ មេ ពុទ្ធេនាតិ វទតិ វិញ្ញាបេតិ។បេ។ កិន្នុ មេ សព្រហ្មចារីហីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ។បេ។ អថវា បន ។បេ។ ន មមត្ថោ ពុទ្ធេនាតិ វទតិ វិញ្ញាបេតិ ។បេ។ ន មមត្ថោ សព្រហ្មចារីហីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ។បេ។ អថវា បន ។បេ។ សុមុត្តាហំ ពុទ្ធេនាតិ វទតិ វិញ្ញាបេតិ ។បេ។ សុមុត្តាហំ សព្រហ្មចារីហីតិ វទតិ វិញ្ញាបេតិ។ ឯវំបិ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច បច្ចក្ខាតា។ យានិ វា បនញ្ញានិបិ អត្ថិ ពុទ្ធវេវចនានិ វា ធម្មវេវចនានិ វា សង្ឃវេវចនានិ វា សិក្ខាវេវចនានិ វា វិនយវេវចនានិ វា បាតិមោក្ខវេវចនានិ វា ឧទ្ទេសវេវចនានិ វា ឧបជ្ឈាយវេវចនានិ វា អាចរិយវេវចនានិ វា សទ្ធិវិហារិកវេវចនានិ វា អន្តេវាសិកវេវចនានិ វា សមានុបជ្ឈាយកវេវចនានិ វា សមានាចរិយកវេវចនានិ វា សព្រហ្មចារិវេវចនានិ វា គិហិវេវចនានិ វា ឧបាសកវេវចនានិ វា អារាមិកវេវចនានិ វា សាមណេរវេវចនានិ វា តិត្ថិយវេវចនានិ វា តិត្ថិយស្សាវកវេវចនានិ វា អស្សមណវេវចនានិ វា អសក្យបុត្តិយវេវចនានិ វា តេហិ អាការេហិ តេហិ លិង្គេហិ តេហិ និមិត្តេហិ វទតិ វិញ្ញាបេតិ។ ឯវំបិ ខោ ភិក្ខវេ ទុព្វល្យាវិកម្មញ្ចេវ ហោតិ សិក្ខា ច បច្ចក្ខាតា។
 
[៣១] ម្នាលភិក្ខុទាំងឡាយ កិរិយាដែលភិក្ខុ​ធ្វើឲ្យជាក់ច្បាស់​នូវភាវៈ​នៃខ្លួន​ជាបុគ្គល​មាន​កំឡាំងថយ ទាំង​សិក្ខាក៏​ហៅថា​ភិក្ខុ​បាន​​ពោលលា​​នោះ តើដូចម្តេច។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​ក្នុងសាសនា​នេះ អផ្សុក​មិន​ត្រេកអរ ចង់ឃ្លាត​ចាកភាព​ជា​សមណៈ នឿយ​ណាយ ជិនឆ្អន់ ខ្ពើមរអើម​នឹង​ភាព​ជាភិក្ខុ ប្រាថ្នា​នូវ​ភាព​ជា​​គ្រហស្ថ។បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ ក៏និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូមលះបង់​ព្រះពុទ្ធ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាងនេះ​ទើបហៅ​ថា កិរិយា​ធ្វើឲ្យជាក់ច្បាស់​នូវភាវៈ​នៃខ្លួនជា​បុគ្គលមាន​កំឡាំងថយ ទាំង​សិក្ខា ក៏ហៅថា​ភិក្ខុបាន​ពោលលា។ ម្យ៉ាង​ទៀត ភិក្ខុ​អផ្សុក មិន​ត្រេកអរ ប្រាថ្នា​ចង់ឃ្លាត​ចាកភាព​ជាសមណៈ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម​នឹង​ភាព​ជាភិក្ខុ ពេញចិត្ត​នឹងភាព​ជា​គ្រហស្ថ។បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ ក៏និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​ព្រះធម៌។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូម​លះបង់​ព្រះសង្ឃ។ និយាយ​ឲ្យគេ​ដឹងច្បាស់​ថា ខ្ញុំសូម​លះបង់​សិក្ខា។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​វិន័យ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​បាតិមោក្ខ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​នូវឧទ្ទេស។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​ឧបជ្ឈាយ៍។ និយាយ​ឲ្យ​គេ​ដឹង​ច្បាស់​ថា ខ្ញុំសូម​លះបង់​អាចារ្យ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​សទ្ធិវិហារិក។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំសូម​លះបង់​អន្តេវាសិក។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូមលះបង់​បព្វជិត ដែលមាន​ឧបជ្ឈាយ៍​ស្មើគ្នា។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​សូម​លះបង់​បព្វជិត​ដែល​មាន​អាចារ្យ​ស្មើគ្នា។ និយាយ​ឲ្យគេ​ដឹងច្បាស់​ថា ខ្ញុំសូម​លះបង់​ភិក្ខុដែល​ប្រព្រឹត្ត​ព្រហ្មចរិយៈជាមួយ​គ្នា។បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​គ្រហស្ថចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​ឧបាសក​ចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោក​ចូរចាំ​ទុកនូវ​ខ្ញុំថា​ជា​ញោមវត្ត​ចុះ។ និយាយ​ឲ្យគេ​ដឹងច្បាស់​ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​សាមណេរ​ចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជា​តិរ្ថិយចុះ។ និយាយ​ឲ្យគេដឹងច្បាស់​ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាជាសាវក​នៃតិរ្ថិយចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាមិនមែន​ជាសមណៈ​ទេចុះ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា លោកចូរ​ចាំទុកនូវ​ខ្ញុំថាមិន​មែនជា​សក្យបុត្រ​ទេ។ ម្នាល​ភិក្ខុទាំងឡាយ យ៉ាង​នេះទើប​ហៅថា កិរិយា​ធ្វើឲ្យជាក់​ច្បាស់នូវ​ភាវៈនៃខ្លួន​ជាបុគ្គល​មានកំឡាំង​ថយ ទាំង​សិក្ខា ក៏ហៅ​ថាភិក្ខុបាន​ពោលលា​ហើយ។ ម្យ៉ាង​ទៀត ភិក្ខុអផ្សុក មិនត្រេកអរ ចង់​ឃ្លាត​ចាក​ភាព​ជា​សមណៈ នឿយ​ណាយ ជិនឆ្អន់ ខ្ពើមរអើម​នឹងភាព​ជាភិក្ខុ ពេញចិត្ត​នឹងភាព​ជា​គ្រហស្ថ។បេ។ ពេញចិត្ត​នឹងភាព​មិនមែន​ជាសក្យបុត្រ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំមិនត្រូវ​ការដោយ​ព្រះពុទ្ធទេ។បេ។ ពោលឲ្យ​គេដឹងច្បាស់​ថា ខ្ញុំមិនត្រូវ​ការដោយ​បព្វជិត​មាន​ព្រហ្មចារ្យ​ស្មើគ្នា​ទាំងឡាយទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏យ៉ាង​នេះ។បេ។ ម្យ៉ាងទៀត ។បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ប្រយោជន៍​អ្វីដោយ​ព្រះពុទ្ធ​ដល់ខ្ញុំ។បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ប្រយោជន៍​អ្វីដោយ​សព្រហ្មចារីភិក្ខុ​ទាំងឡាយ​ដល់ខ្ញុំ។ ក៏យ៉ាងនេះ ។បេ។ ម្យ៉ាងទៀត ។បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា សេចក្តី​ត្រូវ​ការដោយ​ព្រះពុទ្ធ​នៃខ្ញុំ​មិនមាន។បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា សេចក្តី​ត្រូវការ​ដោយ​សព្រហ្មចារីភិក្ខុ​ទាំងឡាយ​នៃខ្ញុំ​មិនមាន។ ក៏យ៉ាងនេះ ។បេ។ ម្យ៉ាងទៀត ។បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​រួចស្រឡះ​ចាកព្រះពុទ្ធ​ហើយ។ បេ។ និយាយ​ឲ្យគេដឹង​ច្បាស់ថា ខ្ញុំ​រួចស្រឡះ​ចាក​សព្រហ្មចារីភិក្ខុ​ទាំងឡាយ​ហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក៏​យ៉ាងនេះ ហៅថា ការបាន​ធ្វើឲ្យជាក់​ច្បាស់នូវ​ភាវៈនៃខ្លួន​ជាបុគ្គល​មានកំឡាំង​ថយ ទាំងសិក្ខា​ក៏ហៅថា ភិក្ខុ​បានពោលលា​ហើយ។ ម្យ៉ាងទៀត ពាក្យ​ទាំងឡាយ​ណា សូម្បី​ដទៃជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា​ព្រះពុទ្ធក្តី ជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា​ព្រះធម៌ក្តី ជា​ពាក្យ​ផ្លាស់​ប្តូរដោយ​ពាក្យថា​ព្រះសង្ឃក្តី ជាពាក្យ​ផ្លាស់ប្តូរដោយ​ពាក្យថា​សិក្ខាក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា វិន័យក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា បាតិមោក្ខក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា ឧទ្ទេសក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា ឧបជ្ឈាយ៍ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា អាចារ្យ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា សទ្ធិវិហារិកក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាអន្តេវាសិក​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាសមានុបជ្ឈាយកៈ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយ​ពាក្យថា សមានាចរិយកៈ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា សព្រហ្មចារីក្តី ជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា គ្រហស្ថ​ក្តី ជា​ពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាឧបាសកក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា អារាមិកៈ​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថា សាមណេរក្តី ជា​ពាក្យផ្លាស់​ប្តូរដោយ​ពាក្យថា​តិត្ថិយក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាតិត្ថិយសាវក​ក្តី ជាពាក្យ​ផ្លាស់ប្តូរ​ដោយ​ពាក្យថា​មិនមែន​ជាសមណៈ​ក្តី ជា​ពាក្យ​ផ្លាស់ប្តូរ​ដោយពាក្យ​ថាមិនមែន​ជា​សក្យបុត្រ​ក្តី ភិក្ខុ​និយាយ​ឲ្យគេដឹង​ច្បាស់ដោយ​ពាក្យអម្បាល​នោះ ដែល​ជាអាការ​ពោលលា​សក្ខា) ដែល​ជាភេទ ដែល​ជានិមិត្ត។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាង​នេះហៅ​ថា ការធ្វើ​ឲ្យជាក់​ច្បាស់នូវ​ភាវៈនៃ​ខ្លួនជា​បុគ្គលមាន​កំឡាំងថយ ទាំង​សិក្ខា ក៏​ហៅថា ភិក្ខុ​បាន​ពោល​លា​ហើយ។
 
[៣២] កថញ្ច ភិក្ខវេ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ឥធ ភិក្ខវេ ភិក្ខុនា [១.ទំព័រ៨៧] យេហិ អាការេហិ យេហិ លិង្គេហិ យេហិ និមិត្តេហិ សិក្ខា បច្ចក្ខាតា ហោតិ តេហិ អាការេហិ តេហិ លិង្គេហិ តេហិ និមិត្តេហិ ឧម្មត្តកោ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ឧម្មត្តកស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ខិត្តចិត្តោ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ខិត្តចិត្តស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ វេទនាដ្ដោ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ វេទនដ្ដស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ទេវតាយ សន្តិកេ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ តិរច្ឆានគតស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ អរិយកេន មិលក្ខកស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ សោ ចេ [២.ទំព័រ៨៧] ន បដិវិជានាតិ អប្បច្ចក្ខាតា ហោតិ សិក្ខា។ មិលក្ខកេន អរិយកស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ សោ ចេ ន បដិវិជានាតិ អប្បច្ចក្ខាតា ហោតិ សិក្ខា។ អរិយកេន អរិយកស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ សោ ចេ ន បដិវិជានាតិ អប្បច្ចក្ខាតា ហោតិ សិក្ខា។ មិលក្ខកេន មិលក្ខកស្ស សន្តិកេ សិក្ខំ បច្ចក្ខាតិ។ សោ ចេ ន បដិវិជានាតិ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ទវាយ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ រវាយ សិក្ខំ បច្ចក្ខាតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ អសាវេតុកាមោ សាវេតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ សាវេតុកាមោ ន សាវេតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ អវិញ្ញុស្ស សាវេតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ វិញ្ញុស្ស ន សាវេតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ សព្វសោ វា បន ន សាវេតិ។ អប្បច្ចក្ខាតា ហោតិ សិក្ខា។ ឯវំ ខោ ភិក្ខវេ អប្បច្ចក្ខាតា ហោតិ សិក្ខា។
 
[៣២] ម្នាលភិក្ខុទាំងឡាយ សិក្ខា​ដែលភិក្ខុ​មិនបាន​ពោលលា​នោះ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ សិក្ខាដែល​ភិក្ខុក្នុង​សាសនា​នេះ បាន​ពោលលា​ហើយ​ដោយ​អាការ និងភេទ និង​និមិត្តទាំងឡាយ​ណាៗ ភិក្ខុ​ជា​មនុស្សឆ្កួត ក៏បាន​ពោលលាសិក្ខា​ដោយ​អាការ និង​ភេទ និង​និមិត្ត​ទាំងឡាយ​នោះៗ​ដែរ។ សិក្ខា មិន​ហៅថា​ភិក្ខុឆ្កួតនោះ​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​បុគ្គលឆ្កួត។ សិក្ខា​មិនហៅថា ភិក្ខុ​បានពោល​លាទេ។ ភិក្ខុ​មានចិត្ត​រវើរវាយ ហើយ​ពោលលា​សិក្ខា។ សិក្ខា មិន​ហៅថា​ភិក្ខុបាន​ពោលលា​ទេ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​បុគ្គល​មានចិត្ត​រវើរវាយ​ហើយ។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ដែល​វេទនា​កំពុងគ្រប​សង្កត់ ពោលលា​សិក្ខា។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុងសំណាក់​បុគ្គល​ដែលវេទនា​កំពុងគ្រប​សង្កត់។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​ទេវតា។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុពោលលា​សិក្ខាក្នុង​សំណាក់​សត្វតិរច្ឆាន។ សិក្ខា មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុង​សំណាក់​ជនជា​មិលក្ខកជាតិ ដោយ​អរិយកភាសា។ បើ​ជនជា​មិលក្ខកជាតិ​នោះ មិន​ដឹង​សេចក្តី​ច្បាស់ទេ សិក្ខា​ក៏មិន​ហៅថា ភិក្ខុ​បាន​ពោល​លា​ទេ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​ជនជា​អរិយកជាតិ​ដោយ​មិលក្ខកភាសា។ បើ​ជន​ជា​អរិយកជាតិ​នោះ មិនដឹង​សេចក្តី​ច្បាស់​ទេ សិក្ខា​មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ទេ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុង​សំណាក់​ជន​ជា​អរិយកជាតិ​ដោយ​អរិយកភាសា។ បើ​ជន​ជា​អរិយកជាតិ​នោះ​មិនដឹង​សេចក្តី​ច្បាស់ទេ សិក្ខា​មិន​ហៅថា ភិក្ខុ​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខា​ក្នុង​សំណាក់​ជនជា​មិលក្ខកជាតិ​ដោយ​មិលក្ខកភាសា។ បើ​ជន​ជា​មិលក្ខកជាតិ​នោះ​មិនដឹង​សេចក្តី​ច្បាស់ទេ សិក្ខា ហៅថា ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខា​ជា​ល្បែង​លេង។ សិក្ខា ហៅថា ភិក្ខុ​មិន​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលា​សិក្ខាដោយ​ភ្លាត់មាត់។ សិក្ខា ហៅថា ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ភិក្ខុ​មិន​មាន​ប្រាថ្នា​ឲ្យអ្នក​ដទៃឮ តែ​បែរ​ជាឲ្យ​ឮវិញ [សំដៅ​ភិក្ខុ​ដែលកំពុង​បង្ហាញ​ក្តី សាកសួរ​ក្តី រៀនក្តី ទន្ទេញ​ក្តី ពណ៌នា​ក្តី នូវ​បាឡីសូត្រ​លាសិក្ខា គឺសូត្រ​បាឡីសឹក។] សិក្ខា ហៅថា ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ភិក្ខុ​មានប្រាថ្នា​ឲ្យអ្នក​ដទៃឮ តែ​បែរ​ជា​មិនឲ្យ​ឮវិញ [សំដៅ​ភិក្ខុ​ដែលមិន​បញ្ចេញ​វចីភេទ​ឲ្យអ្នក​ដទៃឮ]។ សិក្ខា ហៅថា​ភិក្ខុមិន​បាន​ពោលលា​ឡើយ។ ភិក្ខុ​ពោលលាសិក្ខា​ក្នុង​សំណាក់​មនុស្ស​ដែលមិន​ដឹង​សេចក្តី​ច្បាស់។ សិក្ខា​ហៅថា​ភិក្ខុមិន​បាន​ពោលលា​ឡើយ។ ភិក្ខុ​មិន​ពោលលា​សិក្ខា​ឲ្យឮ​ដល់​មនុស្ស​ដែលដឹង​សេចក្តី​ច្បាស់។ សិក្ខា ហៅថា​ភិក្ខុ​មិនបាន​ពោលលា​ឡើយ។ ម្យ៉ាងទៀត ភិក្ខុ​ពោលលា​សិក្ខា​ខ្សឹបៗ គ្រប់បទ​មិនឲ្យ​អ្នកដទៃ​ឮ។ សិក្ខា ហៅថា​ភិក្ខុមិន​បាន​ពោលលា​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ យ៉ាង​នេះ​ឯង សិក្ខា ហៅ​ថា​ភិក្ខុ​មិនបាន​ពោលលា​ឡើយ។
 
[៣៣] មេថុនធម្មោ នាម យោ សោ អសទ្ធម្មោ គាមធម្មោ វសលធម្មោ ទុដ្ឋុល្លំ ឱទកន្តិកំ រហស្សំ ទ្វយំ ទ្វយសមាបត្តិ ឯសោ មេថុនធម្មោ នាម។
 
[៣៣] ធម៌ដែល​ហៅថា​មេថុននោះ គឺ​ធម៌ដែលជា​របស់​អសប្បុរស ធម៌​របស់​អ្នកស្រុក ធម៌​របស់​មនុស្ស​ថោកទាប ឬអំពើ​អាក្រក់ មានកិច្ច​ដោយ​ទឹកជាទី​បំផុត ជាអំពើ​ដែលជនពីរ​នាក់តែង​រួបរួមគ្នា​ក្នុងទី​កំបាំង នេះឯង​ហៅថា មេថុនធម្ម។
 
[៣៤] បដិសេវតិ នាម យោ និមិត្តេន និមិត្តំ អង្គជាតេន អង្គជាតំ អន្តមសោ តិលផលមត្តំបិ បវេសេតិ ឯសោ បដិសេវតិ នាម។
 
[៣៤] បុគ្គលណា ឲ្យនិមិត្ត​ខ្លួនចូលទៅ​ដោយនិមិត្ត​(គេ) ឲ្យ​អង្គកំណើត (ខ្លួន) ចូល​ទៅដោយ​អង្គកំណើត​(គេ) ដោយហោច​ទៅសូម្បី​អស់ទី​ត្រឹមតែ​១គ្រាប់ល្ង បុគ្គល​នោះ​ហៅថា​សេព។
 
[៣៥] អន្តមសោ តិរច្ឆានគតាយបីតិ តិរច្ឆានគតិត្ថិយាបិ មេថុនំ ធម្មំ បដិសេវិត្វា អស្សមណោ ហោតិ អសក្យបុត្តិយោ បគេវ មនុស្សិត្ថិយា តេន វុច្ចតិ អន្តមសោ តិរច្ឆានគតាយបីតិ។
 
[៣៥] ត្រង់ពាក្យថា ដោយ​ហោចទៅ​សូម្បីដោយ​សត្វតិរច្ឆានញី អធិប្បាយ​ថា ភិក្ខុ​សេពចំពោះ​មេថុនធម្ម សូម្បី​ដោយ​សត្វ​តិរច្ឆានញី ក៏​មិនមែន​ជា​សមណៈ មិនមែន​ជា​សក្យបុត្រ​ឡើយ នឹង​បាច់​និយាយ​ទៅ​ថ្វី​ដល់ភិក្ខុ​ដែល​សេពមេថុនធម្ម​ដោយ​ស្រីមនុស្ស ព្រោះ​ហេតុនោះ​បាន​ជា​ហៅថា (ភិក្ខុ​សេពមេថុនធម្ម) យ៉ាង​ហោច​ទៅសូម្បី​ដោយ​សត្វតិរច្ឆានញី (ក៏​ត្រូវ​អាបត្តិបារាជិក)។
 
[៣៦] បារាជិកោ ហោតីតិ សេយ្យថាបិ នាម បុរិសោ សីសច្ឆិន្នោ អភព្វោ តេន សរីរពន្ធនេន ជីវិតុំ ឯវមេវ ភិក្ខុ មេថុនំ ធម្មំ បដិសេវិត្វា អស្សមណោ ហោតិ អសក្យបុត្តិយោ តេន វុច្ចតិ បារាជិកោ ហោតីតិ។
 
[៣៦] ត្រង់ពាក្យថា ភិក្ខុត្រូវ​អាបត្តិបារាជិក អធិប្បាយ​ថា ធម្មតា បុរស​ដែលមាន​ក្បាល​ដាច់ មិនអាច​នឹង​តភ្ជាប់​ដោយសរីរៈ​នោះ ហើយ​រស់នៅ​វិញបាន យ៉ាងណា​មិញ ភិក្ខុ​តែ​សេពមេថុនធម្ម​ហើយ ក៏មិន​មែន​ជា​សមណៈ មិនមែន​ជា​សក្យបុត្រ យ៉ាង​នោះ​ឯង ព្រោះ​ហេតុ​នោះ បាន​ជា​ហៅថា ត្រូវ​អាបត្តិបារាជិក។
 
[៣៧] អសំវាសោតិ សំវាសោ នាម ឯកកម្មំ ឯកុទ្ទេសោ សមសិក្ខតា ឯសោ សំវាសោ នាម សោ តេន សទ្ធឹ នត្ថិ តេន វុច្ចតិ អសំវាសោតិ។
 
[៣៧] ត្រង់ពាក្យថា រកសំវាសគ្មាន អធិប្បាយ​ថា សង្ឃកម្ម​ជាមួយគ្នា​ក្តី ឧទ្ទេសជាមួយគ្នា​ក្តី ការសិក្សា​ស្មើគ្នា​ក្តី នេះឯង​ហៅថា​សំវាស សំវាសនោះ​មិនមាន​ជាមួយ​នឹងភិក្ខុ​ដែលត្រូវ​អាបត្តិបារាជិក​នោះទេ ព្រោះ​ហេតុ​នោះ បាន​ជាហៅថា រកសំវាសគ្មាន។
 
[៣៨] តិស្សោ ឥត្ថិយោ មនុស្សិត្ថី អមនុស្សិត្ថី តិរច្ឆានគតិត្ថី។ តយោ ឧភតោព្យញ្ជនកា មនុស្សឧភតោព្យញ្ជនកោ អមនុស្សឧភតោព្យញ្ជនកោ តិរច្ឆានគតឧភតោព្យញ្ជនកោ។ តយោ បណ្ឌកា មនុស្សបណ្ឌកោ អមនុស្សបណ្ឌកោ តិរច្ឆានគតបណ្ឌកោ។ តយោ បុរិសា មនុស្សបុរិសោ អមនុស្សបុរិសោ តិរច្ឆានគតបុរិសោ។ មនុស្សិត្ថិយា តយោ មគ្គេ មេថុនំ ធម្មំ បដិសេវន្តស្ស អាបត្តិ បារាជិកស្ស វច្ចមគ្គេ បស្សាវមគ្គេ មុខេ។ អមនុស្សិត្ថិយា ។បេ។ តិរច្ឆានគតិត្ថិយា តយោ មគ្គេ មេថុនំ ធម្មំ បដិសេវន្តស្ស អាបត្តិ បារាជិកស្ស វច្ចមគ្គេ បស្សាវមគ្គេ មុខេ។ មនុស្សឧភតោព្យញ្ជនកស្ស។បេ។ អមនុស្សឧភតោព្យញ្ជនកស្ស។បេ។ តិរច្ឆានគតឧភតោព្យញ្ជនកស្ស តយោ មគ្គេ មេថុនំ ធម្មំ បដិសេវន្តស្ស អាបត្តិ បារាជិកស្ស វច្ចមគ្គេ បស្សាវមគ្គេ មុខេ។ មនុស្សបណ្ឌកស្ស ទ្វេ មគ្គេ មេថុនំ ធម្មំ បដិសេវន្តស្ស អាបត្តិ បារាជិកស្ស វច្ចមគ្គេ មុខេ។ អមនុស្សបណ្ឌកស្ស ។បេ។ តិរច្ឆានគតបណ្ឌកស្ស ។បេ។ អមនុស្សបុរិសស្ស ។បេ។ តិរច្ឆានគតបុរិសស្ស ទ្វេ មគ្គេ មេថុនំ ធម្មំ បដិសេវន្តស្ស អាបត្តិ បារាជិកស្ស វច្ចមគ្គេ មុខេ។
 
[៣៨] ស្រីមាន៣ពួក គឺស្រីមនុស្ស១ ស្រីអមនុស្ស១ សត្វតិរច្ឆានញី១។ ឧភតោព្យញ្ជនក គឺជន​ដែលមាន​ភេទពីរ មាន​៣ពួក គឺ​មនុស្ស​មានភេទ​ពីរ១ អមនុស្សមាន​ភេទពីរ១ តិរច្ឆាន​មានភេទ​ពីរ១។ បណ្ឌក គឺជន​ខ្ទើយ មាន​៣ពួក​គឺ មនុស្សខ្ទើយ១ អមនុស្សខ្ទើយ១ តិរច្ឆានខ្ទើយ១។ បុ្រស​មាន៣​ពួក គឺមនុស្ស​ប្រុស១ អមនុស្សប្រុស១ តិរច្ឆានឈ្មោល១។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺវច្ចមគ្គ (ទ្វារធំ)១ បស្សាវមគ្គ (ទ្វារតូច)១ មុខមគ្គ (ទ្វារមាត់)១ (ទ្វារមគ្គ​ណា​មួយ) របស់​មនុស្សស្រី ត្រូវ​អាបត្តិ​បារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺ​វច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សស្រី ។បេ។ របស់​តិរច្ឆានញី ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំង៣ គឺវច្ចមគ្គ១ បស្សាវមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​មនុស្ស​មានភេទ​ពីរ។បេ។ របស់​អមនុស្ស​មានភេទ​ពីរ ។បេ។ របស់​តិរច្ឆាន​មាន​ភេទពីរ ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំងពីរ គឺ​វច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​មនុស្សខ្ទើយ ត្រូវ​អាបត្តិបារាជិក។ កាល​បើ​ភិក្ខុ​សេពមេថុនធម្ម​ចំពោះ​ទ្វារមគ្គ​ទាំងពីរ គឺ​វច្ចមគ្គ១ មុខមគ្គ១ (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សខ្ទើយ។បេ។ របស់​តិរច្ឆានខ្ទើយ។បេ។ របស់​អមនុស្ស​ប្រុស។បេ។ របស់​តិរច្ឆាន​ឈ្មោល ត្រូវ​អាបត្តិបារាជិក។
 
[៣៩] ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ មនុស្សិត្ថិយា វច្ចមគ្គំ អង្គជាតំ បវេសេន្តស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ មនុស្សិត្ថិយា បស្សាវមគ្គំ អង្គជាតំ បវេសេន្តស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ មនុស្សិត្ថិយា មុខំ អង្គជាតំ បវេសេន្តស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ អមនុស្សិត្ថិយា ។បេ។ តិរច្ឆានគតិត្ថិយា មនុស្សឧភតោព្យញ្ជនកស្ស អមនុស្សឧភតោព្យញ្ជនកស្ស តិរច្ឆានគតឧភតោព្យញ្ជនកស្ស វច្ចមគ្គំ បស្សាវមគ្គំ មុខំ អង្គជាតំ បវេសេន្តស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ មនុស្សបណ្ឌកស្ស វច្ចមគ្គំ។បេ។ មុខំ អង្គជាតំ បវេសេន្តស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុស្ស សេវនចិត្តំ ឧបដ្ឋិតេ អមនុស្សបណ្ឌកស្ស ។បេ។ តិរច្ឆានគតបណ្ឌកស្ស មនុស្សបុរិសស្ស អមនុស្សបុរិសស្ស តិរច្ឆានគតបុរិសស្ស វច្ចមគ្គំ មុខំ អង្គជាតំ បវេសេន្តស្ស អាបត្តិ បារាជិកស្ស។
 
[៣៩] ភិក្ខុមានចិត្តចង់សេពផ្តួចផ្តើមឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​ផ្តួចផ្តើម​ឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅ​កាន់​ទ្វារបស្សាវមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ចិត្ត​ចង់សេព​ផ្តួចផ្តើម​ឡើង ហើយ​បញ្ចូលអង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារមុខមគ្គ​មនុស្សស្រី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​ផ្តួច​ផ្តើម​ឡើង ហើយ​បញ្ចូល​អង្គជាត​របស់ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​ក្តី ទ្វារបស្សាវមគ្គ​ក្តី ទ្វារមុខមគ្គ​ក្តី (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្ស​ស្រី។បេ។ របស់​តិរច្ឆានញី របស់​មនុស្សមាន​ភេទពីរ របស់​អមនុស្ស​មាន​ភេទពីរ របស់​តិរច្ឆាន​មានភេទ​ពីរ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានចិត្ត​ចង់សេព​តាំង​ឡើង​ប្រាកដ ហើយ​បញ្ចូល​អង្គជាត​របស់ខ្លួន​ទៅ​កាន់​ទ្វារវច្ចមគ្គ​ក្តី។បេ។ មុខមគ្គក្តី របស់​មនុស្សខ្ទើយ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ចិត្ត​ចង់​សេព​តាំងឡើង​ប្រាកដ ហើយ​បញ្ចូល​អង្គជាត​របស់​ខ្លួន​ទៅកាន់​ទ្វារវច្ចមគ្គ​ក្តី ទ្វារមុខមគ្គ​ក្តី (ទ្វារមគ្គ​ណាមួយ) របស់​អមនុស្សខ្ទើយ។បេ។ របស់​តិរច្ឆានខ្ទើយ របស់​មនុស្សប្រុស របស់​អមនុស្សប្រុស របស់​តិរច្ឆានឈ្មោល ត្រូវ​អាបត្តិបារាជិក។
 
[៤០] ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ ន សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ, ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ ន សាទិយតិ បវិដ្ឋំ ន សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ ន សាទិយតិ បវិដ្ឋំ ន សាទិយតិ ឋិតំ ន សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ ន សាទិយតិ បវិដ្ឋំ ន សាទិយតិ ឋិតំ ន សាទិយតិ ឧទ្ធរណំ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ អានេត្វា បស្សាវមគ្គេន។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ជាគរន្តឹ សុត្តំ មត្តំ ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស។ មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន បស្សាវមគ្គេន មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា អមនុស្សិត្ថឹ ។បេ។ តិរច្ឆានគតិត្ថឹ មនុស្សឧភតោព្យញ្ជនកំ អមនុស្សឧភតោព្យញ្ជនកំ តិរច្ឆានគតឧភតោព្យញ្ជនកំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន បស្សាវមគ្គេន មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា តិរច្ឆានគតឧភតោព្យញ្ជនកំ ជាគរន្តំ សុត្តំ មត្តំ ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស។បេ។ មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន បស្សាវមគ្គេន មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា មនុស្សបណ្ឌកំ ។បេ។ អមនុស្សបណ្ឌកំ តិរច្ឆានគតបណ្ឌកំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា តិរច្ឆានគតបណ្ឌកំ ជាគរន្តំ សុត្តំ មត្តំ ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស។បេ។ មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា មនុស្សបុរិសំ ។បេ។ អមនុស្សបុរិសំ ។បេ។ តិរច្ឆានគតបុរិសំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា តិរច្ឆានគតបុរិសំ ជាគរន្តំ សុត្តំ មត្តំ ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស។បេ។ មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។
 
[៤០] ពួកភិក្ខុជាសត្រូវនាំយក​មនុស្សស្រី (១នាក់) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុនោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិបារាជិក។ ពួកភិក្ខុ​ជាសត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅតាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិន​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅទេ តែ​ថា ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិបារាជិក។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិនត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់​ទៅ​ហើយក្តី តែ​ថា​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។ ពួក​ភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើ​ភិក្ខុនោះ​មិនត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី តែ​ថា​ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ ត្រូវ​អាបត្តិ​បារាជិក។ ពួកភិក្ខុ​ជា​សត្រូវ​នាំ​យក​មនុស្ស​ស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅតាម​ទ្វារវច្ចមគ្គ (ស្រី​នោះ)។ បើភិក្ខុ​នោះ​មិន​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី មិន​ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សស្រី (១នាក់) មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារបស្សាវមគ្គ​ក្តី។បេ។ ទ្វារមុខមគ្គ​ក្តី (របស់​ស្រី​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ បើ​ភិក្ខុនោះ​មិន​ត្រេកអរ ក៏ពុំ​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សស្រី​(១នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ មាន​ទ្វារមគ្គ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ​មានទ្វារមគ្គ​សត្វពុំទាន់​ស៊ី​ដោយ​ច្រើន​ក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។ ពួក​ភិក្ខុ​ជាសត្រូវ​នាំយក​មនុស្ស​ស្រីស្លាប់​(១នាក់) ដែល​មាន​ទ្វារមគ្គ សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅសល់​បន្តិច​បន្តួច) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​មនុស្សស្រី​ស្លាប់នោះ)។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ បើ​ភិក្ខុ​នោះ​មិន​ត្រេកអរ​ទេ ក៏ពុំ​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជា​សត្រូវនាំ​យក​អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មានភេទ​ពីរ តិរច្ឆាន​មាន​ភេទពីរ មក​កាន់​សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជន​ទាំង​នោះ)។ បើភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ បើ​មិន​ត្រេកអរ​ទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆាន​មាន​ភេទពីរ ដែល​នៅ​ភ្ញាក់ដឹង​ខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ សត្វ​មិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ​សត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី ។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុ​ជាសត្រូវ​នាំយក​តិរច្ឆាន​មានភេទ​ពីរដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆាន​មាន​ភេទពីរ ដែល​ស្លាប់​ហើយ​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយក​មនុស្សខ្ទើយ។បេ។ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុ​នោះ) ទៅ​តាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​ជន​ទាំងនោះ)។ បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ បើ​មិន​ត្រេកអរ​ទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆានខ្ទើយ​ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារមគ្គ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារ​មគ្គសត្វ​មិនទាន់​ស៊ីហើយ​ដោយ​ច្រើន​ក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆានខ្ទើយ​ដែល​ស្លាប់​ហើយមាន​ទ្វារមគ្គសត្វ​ស៊ីហើយ​ដោយច្រើន​(នៅសល់​បន្តិច​បន្តួច) មកកាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (ភិក្ខុនោះ) ទៅតាម​ទ្វារវច្ចមគ្គ​ក្តី ។បេ។ ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆានខ្ទើយ​ដែលស្លាប់​ហើយ​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គនោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជាសត្រូវ នាំ​យក​មនុស្សប្រុស។បេ។ អមនុស្ស​ប្រុស។បេ។ តិរច្ឆាន​ឈ្មោល មក​កាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូលអង្គជាត​(ភិក្ខុនោះ) ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ មុខមគ្គក្តី (របស់​ជន​ទាំងនោះ)។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវអាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ នាំយក​តិរច្ឆានឈ្មោល ដែល​នៅភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​មានទ្វារមគ្គ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​មាន​ទ្វារមគ្គសត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវនាំ​យកតិរច្ឆាន​ឈ្មោលដែល​ស្លាប់​ហើយ មាន​ទ្វារមគ្គសត្វ​ស៊ីហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត​ភិក្ខុនោះ​ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆាន​នោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។
 
[៤១] ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន បស្សាវមគ្គេន មុខេន អង្គជាតំ អភិនិសីទេន្តិ សន្ថតាយ អសន្ថតស្ស អសន្ថតាយ សន្ថតស្ស សន្ថតាយ សន្ថតស្ស អសន្ថតាយ អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ ។ ភិក្ខុប្បច្ចត្ថិកា មនុស្សិត្ថឹ ជាគរន្តឹ សុត្តំ មត្តំ ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស ។បេ។ មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន បស្សាវមគ្គេន មុខេន អង្គជាតំ អភិនិសីទេន្តិ សន្ថតាយ អសន្ថតស្ស អសន្ថតាយ សន្ថតស្ស សន្ថតាយ សន្ថតស្ស អសន្ថតាយ អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា អមនុស្សិត្ថឹ ។បេ។ តិរច្ឆានគតិត្ថឹ មនុស្សឧភតោព្យញ្ជនកំ អមនុស្សឧភតោព្យញ្ជនកំ តិរច្ឆានគតឧភតោព្យញ្ជនកំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន បស្សាវមគ្គេន មុខេន អង្គជាតំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា តិរច្ឆានគតឧភតោព្យញ្ជនកំ ជាគរន្តំ សុត្តំ មត្តំ ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស។បេ។ មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា មនុស្សបណ្ឌកំ អមនុស្សបណ្ឌកំ តិរច្ឆានគតបណ្ឌកំ មនុស្សបុរិសំ អមនុស្សបុរិសំ តិរច្ឆានគតបុរិសំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា តិរច្ឆានគតបុរិសំ ជាគរន្តំ សុត្តំ មត្តំ ឧម្មត្តំ បមត្តំ មតំ អក្ខាយិតំ មតំ យេភុយ្យេន អក្ខាយិតំ ។បេ។ អាបត្តិ បារាជិកស្ស ។បេ។ មតំ យេភុយ្យេន ខាយិតំ ភិក្ខុស្ស សន្តិកេ អានេត្វា វច្ចមគ្គេន ។បេ។ មុខេន អង្គជាតំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។
 
[៤១] ពួកភិក្ខុជាសត្រូវនាំយកមនុស្សស្រី (១នាក់) មកកាន់​សំណាក់ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុនោះ) ដែល​គ្មានស្រោម​ទ្រនាប់​តាម​ទ្វារវច្ចមគ្គ ឬ​បស្សាវមគ្គ ឬ​មុខមគ្គ (របស់​ស្រី) ដែល​មានស្រោម​ទ្រនាប់ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ស្រី) ដែល​គ្មានស្រោម​ទ្រនាប់ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុ​ជាសត្រូវ នាំ​យកមនុស្ស​ស្រី​(១នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែលឆ្កួត​ក្តី ដែល​ខូចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីដោយ​ច្រើន​ក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយកស្រី​ដែល​ស្លាប់ហើយ​សត្វស៊ីហើយ​ដោយច្រើន (នៅ​សល់បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រី) ដែល​មានស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ស្រី) មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ស្រី) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែលស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្សមាន​ភេទពីរ អមនុស្សមាន​ភេទពីរ តិរច្ឆាន​មានភេទពីរ មក​កាន់​សំណាក់ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មានស្រោម​ទ្រនាប់ទៅ​តាម​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជនទាំង​នោះ) ដែលមាន​ស្រោមទ្រនាប់​ក្តី អង្គជាត​ភិក្ខុមាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) គ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែលគ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ នាំយក​តិរច្ឆាន​មានភេទពីរ ដែលនៅ​ភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក ។បេ។ ពួក​ភិក្ខុជាសត្រូវ​នាំយកតិរច្ឆាន​មានភេទពីរ​ដែលស្លាប់​ហើយសត្វ​ស៊ីហើយ​ដោយ​ច្រើន (នៅសល់​បន្តិច​បន្តួច) មក​កាន់សំណាក់​ភិក្ខុ (១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆាន​មានភេទពីរ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ តាម​ទ្វារមគ្គ (របស់​តិរច្ឆានមាន​ភេទពីរ) ដែលគ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​តាមទ្វារ​មគ្គ (របស់​តិរច្ឆាន​មានភេទពីរ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់ តាម​ទ្វារមគ្គ (របស់​តិរច្ឆានមាន​ភេទពីរ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុនោះ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវអាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្សប្រុស អមនុស្សប្រុស តិរច្ឆានឈ្មោល មកកាន់​សំណាក់ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុនោះ) ដែល​គ្មានស្រោម​ទ្រនាប់​តាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​ជន​ទាំងនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មានស្រោម​ទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់​ជន​ទាំងនោះ) ដែល​មានស្រោម​ទ្រនាប់​ក្តី អង្គជាត (របស់​ភិក្ខុ) ដែល​គ្មាន​ស្រោមទ្រនាប់ (តាម​ទ្វារមគ្គ​របស់ជន​ទាំងនោះ) ដែល​គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុ​នោះ ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលចូល​ស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាតដែល​បន្ថយចេញ​ក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ​នោះ) មិន​ត្រេកអរទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជាសត្រូវ​នាំយក​តិរច្ឆានឈ្មោល​ដែលនៅ​ភ្ញាក់ដឹង​ខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែលឆ្កួត​ក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយ សត្វ​មិនទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​តិរច្ឆានឈ្មោល​ដែលស្លាប់​ហើយសត្វស៊ី​ហើយ​ដោយច្រើន (នៅ​សល់​បន្តិច​បន្តួច) មកកាន់​សំណាក់​ភិក្ខុ​(១រូប) ហើយ​បញ្ចូល​អង្គជាត (របស់​ភិក្ខុ) ដែល​ឥតស្រោម​ទ្រនាប់​ទៅតាម​ទ្វារវច្ចមគ្គ​ក្តី។បេ។ តាម​ទ្វារមុខមគ្គ​ក្តី (របស់​តិរច្ឆានឈ្មោល) ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់​តាម​ទ្វារមគ្គតិរច្ឆាន​ឈ្មោល​ដែលគ្មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ)ដែលមាន​ស្រោមទ្រនាប់​តាម​ទ្វារមគ្គ (របស់​តិរច្ឆានឈ្មោល)ដែល​មាន​ស្រោមទ្រនាប់​ក្តី អង្គជាត​(របស់​ភិក្ខុ) ដែល​គ្មានស្រោម​ទ្រនាប់តាម​ទ្វារមគ្គ (របស់​តិរច្ឆានឈ្មោល​ដែលគ្មាន​ស្រោមទ្រនាប់​ក្តី។ បើភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ) ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរទេ ក៏​មិន​ត្រូវ​អាបត្តិ​ឡើយ។
 
[៤២] ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ មនុស្សិត្ថិយា សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ បស្សាវមគ្គំ មុខំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ មនុស្សិត្ថិយា ជាគរន្តិយា សុត្តាយ មត្តាយ ឧម្មត្តាយ បមត្តាយ មតាយ អក្ខាយិតាយ មតាយ យេភុយ្យេន អក្ខាយិតាយ ។បេ។ អាបត្តិ បារាជិកស្ស ។បេ។ មតាយ យេភុយ្យេន ខាយិតាយ សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ បស្សាវមគ្គំ មុខំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ អមនុស្សិត្ថិយា ។បេ។ តិរច្ឆានគតិត្ថិយា មនុស្សឧភតោព្យញ្ជនកស្ស អមនុស្សឧភតោព្យញ្ជនកស្ស តិរច្ឆានគតឧភតោព្យញ្ជនកស្ស មនុស្សបណ្ឌកស្ស អមនុស្សបណ្ឌកស្ស តិរច្ឆានគតបណ្ឌកស្ស មនុស្សបុរិសស្ស អមនុស្សបុរិសស្ស តិរច្ឆានគតបុរិសស្ស សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ មុខំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ តិរច្ឆានគតបុរិសស្ស ជាគរន្តស្ស សុត្តស្ស មត្តស្ស ឧម្មត្តស្ស បមត្តស្ស មតស្ស អក្ខាយិតស្ស មតស្ស យេភុយ្យេន អក្ខាយិតស្ស ។បេ។ អាបត្តិ បារាជិកស្ស ។បេ។ មតស្ស យេភុយ្យេន ខាយិតស្ស សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ មុខំ អភិនិសីទេន្តិ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។
 
[៤២] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់​សំណាក់​មនុស្សស្រី (ម្នាក់) ហើយ​បញ្ចូល​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ស្រីនោះ) ឲ្យចូល​ទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយកភិក្ខុ​(១រូប) មក​កាន់​សំណាក់​មនុស្សស្រី (ម្នាក់) ដែល​នៅភ្ញាក់​ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​មនុស្សស្រី​ដែលស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រីនោះ) ឲ្យ​ចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើ​ភិក្ខុ​នោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយកភិក្ខុ (១រូប) មក​កាន់សំណាក់​អមនុស្សស្រី។បេ។ តិរច្ឆាន​ញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មានភេទ​ពី តិរច្ឆាន​មានភេទ​ពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្ស​ប្រុស អមនុស្ស​ប្រុស តិរច្ឆាន​ឈ្មោល ហើយ​ញុំាង​ទ្វាវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ជន​ទាំងនោះ) ឲ្យចូល​ទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ) ។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ចូល​ទៅក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ​(១រូប) មកកាន់​សំណាក់​តិរច្ឆាន​ឈ្មោល ដែលនៅ​ភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេក​លក់ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វ​មិនទាន់​ស៊ីក្តី ដែល​ស្លាប់​ហើយសត្វ​មិនទាន់​ស៊ីដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់សំណាក់​តិរច្ឆាន​ឈ្មោល ដែលស្លាប់​ហើយ​សត្វស៊ី​ហើយដោយ​ច្រើន (នៅ​សល់បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆានឈ្មោល​នោះ) ឲ្យចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុនោះ)។ បើភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​ចូលស៊ប់​ទៅហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែលកំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញ​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។
 
[៤៣] ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ មនុស្សិត្ថិយា សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ បស្សាវមគ្គំ មុខំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតាយ អសន្ថតស្ស សន្ថតាយ សន្ថតស្ស សន្ថតាយ អសន្ថតស្ស អសន្ថតាយ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ មនុស្សិត្ថិយា ជាគរន្តិយា សុត្តាយ មត្តាយ ឧម្មត្តាយ បមត្តាយ មតាយ អក្ខាយិតាយ មតាយ យេភុយ្យេន អក្ខាយិតាយ ។បេ។ អាបត្តិ បារាជិកស្ស ។បេ។ មតាយ យេភុយ្យេន ខាយិតាយ សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ បស្សាវមគ្គំ មុខំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតាយ អសន្ថតស្ស សន្ថតាយ សន្ថតស្ស សន្ថតាយ អសន្ថតស្ស អសន្ថតាយ។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ អមនុស្សិត្ថិយា ។បេ។ តិរច្ឆានគតិត្ថិយា មនុស្សឧភតោព្យញ្ជនកស្ស អមនុស្សឧភតោព្យញ្ជនកស្ស តិរច្ឆានគតឧភតោព្យញ្ជនកស្ស មនុស្សបណ្ឌកស្ស អមនុស្សបណ្ឌកស្ស តិរច្ឆានគតបណ្ឌកស្ស មនុស្សបុរិសស្ស អមនុស្សបុរិសស្ស តិរច្ឆានគតបុរិសស្ស សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ មុខំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ បារាជិកស្ស ។បេ។ ន សាទិយតិ អនាបត្តិ។ ភិក្ខុប្បច្ចត្ថិកា ភិក្ខុំ តិរច្ឆានគតបុរិសស្ស ជាគរន្តស្ស សុត្តស្ស មត្តស្ស ឧម្មត្តស្ស បមត្តស្ស មតស្ស អក្ខាយិតស្ស មតស្ស យេភុយ្យេន អក្ខាយិតស្ស ។បេ។ អាបត្តិ បារាជិកស្ស ។បេ។ មតស្ស យេភុយ្យេន ខាយិតស្ស សន្តិកេ អានេត្វា អង្គជាតេន វច្ចមគ្គំ មុខំ អភិនិសីទេន្តិ សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស សន្ថតស្ស សន្ថតស្ស សន្ថតស្ស អសន្ថតស្ស អសន្ថតស្ស។ សោ ចេ បវេសនំ សាទិយតិ បវិដ្ឋំ សាទិយតិ ឋិតំ សាទិយតិ ឧទ្ធរណំ សាទិយតិ អាបត្តិ ថុល្លច្ចយស្ស ។បេ។ ន សាទិយតិ អនាបត្តិ។
 
[៤៣] ពួកភិក្ខុជាសត្រូវនាំយកភិក្ខុ (១រូប) មកកាន់សំណាក់​មនុស្សស្រី (ម្នាក់) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ស្រីនោះ) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​របស់​ស្រីដែល​មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) ដែល​គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិតនៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ​(១រូប) មក​កាន់​សំណាក់​មនុស្សស្រី (ម្នាក់) ដែល​នៅ​ភ្ញាក់ដឹងខ្លួន​ក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹងក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែល​ស្លាប់ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​មនុស្សស្រី​ដែល​ស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយ​ច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារបស្សាវមគ្គ ឬ​ទ្វារមុខមគ្គ (របស់​ស្រីនោះ) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ស្រី) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹងអង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់សំណាក់​អមនុស្សស្រី។បេ។ តិរច្ឆានញី មនុស្ស​មាន​ភេទពីរ អមនុស្ស​មាន​ភេទពីរ តិរច្ឆាន​មាន​ភេទពីរ មនុស្សខ្ទើយ អមនុស្សខ្ទើយ តិរច្ឆានខ្ទើយ មនុស្ស​ប្រុស អមនុស្ស​ប្រុស តិរច្ឆាន​ឈ្មោល ហើយញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ​(របស់​ជន​ទាំងនោះ) ដែលគ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូលទៅ​ដោយ​អង្គជាត (របស់​ភិក្ខុនោះ) ដែល​មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជនទាំង​នោះ) មាន​ស្រោម​ទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជន​ទាំងនោះ) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​ជន​ទាំងនោះ) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុ​នោះត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូល​ទៅក្តី ត្រេកអរ​នឹង​អង្គជាត​ដែលចូល​ស៊ប់ទៅ​ហើយ​ក្តី ត្រេកអរ​នឹងអង្គជាត​ដែល​កំពុងស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែលបន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​បារាជិក។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏មិន​ត្រូវ​អាបត្តិ​ឡើយ។ ពួកភិក្ខុ​ជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មកកាន់​សំណាក់​តិរច្ឆាន​ឈ្មោល ដែលនៅ​ភ្ញាក់ដឹង​ខ្លួនក្តី ដែល​កំពុង​ដេកលក់​ក្តី ដែល​ស្រវឹង​ក្តី ដែល​ឆ្កួតក្តី ដែល​ភ្លេចស្មារតី​ក្តី ដែលស្លាប់​ហើយ​សត្វមិនទាន់​ស៊ីក្តី ដែល​ស្លាប់ហើយ​សត្វមិន​ទាន់ស៊ី​ដោយ​ច្រើនក្តី។បេ។ ត្រូវ​អាបត្តិ​បារាជិក។បេ។ ពួក​ភិក្ខុជា​សត្រូវ​នាំយក​ភិក្ខុ (១រូប) មក​កាន់​សំណាក់​តិរច្ឆាន​ឈ្មោល​ដែលស្លាប់​ហើយ​សត្វស៊ី​ហើយ​ដោយច្រើន (នៅ​សល់​បន្តិច​បន្តួច) ហើយ​ញុំាង​ទ្វារវច្ចមគ្គ ឬ​ទ្វារមុខមគ្គ (របស់​តិរច្ឆាន​ឈ្មោល) ដែល​គ្មាន​ស្រោមទ្រនាប់ ឲ្យ​ចូល​ទៅដោយ​អង្គជាត (របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោម​ទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) មាន​ស្រោមទ្រនាប់​ក្តី ទ្វារមគ្គ​(របស់​តិរច្ឆាន​ឈ្មោល) គ្មាន​ស្រោមទ្រនាប់ អង្គជាត​(របស់​ភិក្ខុ) គ្មាន​ស្រោមទ្រនាប់​ក្តី។ បើ​ភិក្ខុនោះ​ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ចូលទៅ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​ចូលស៊ប់​ទៅ​ហើយ​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​កំពុង​ស្ថិត​នៅ (ក្នុង​ទ្វារមគ្គ​នោះ)​ក្តី ត្រេកអរ​នឹង​អង្គជាត​ដែល​បន្ថយ​ចេញក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។បេ។ (បើ​ភិក្ខុ) មិន​ត្រេកអរ​ទេ ក៏​មិនត្រូវ​អាបត្តិ​ឡើយ។
 
[៤៤] យថា ភិក្ខុប្បច្ចត្ថិកា វិត្ថារិតា ឯវំ រាជប្បច្ចត្ថិកា ចោរប្បច្ចត្ថិកា ធុត្តប្បច្ចត្ថិកា ឧប្បលគន្ធប្បច្ចត្ថិកា វិត្ថារេតព្វា។
 
[៤៤] ពួកភិក្ខុជាសត្រូវដែលបានសំដែងហើយដោយពិស្តារយ៉ាងណា ពួកស្តេចជាសត្រូវក្តី ពួកចោរ​ជាសត្រូវក្តី ពួកអ្នកលេង​ជាសត្រូវក្តី ពួកសត្រូវអ្នកពុះទ្រូងអារយកបេះដូងក្តី បណ្ឌិតគប្បីពោលឲ្យពិស្តារយ៉ាងនោះដែរចុះ។
 
[៤៥] មគ្គេន មគ្គំ បវេសេតិ អាបត្តិ បារាជិកស្ស។ មគ្គេន អមគ្គំ បវេសេតិ អាបត្តិ បារាជិកស្ស។ អមគ្គេន មគ្គំ បវេសេតិ អាបត្តិ បារាជិកស្ស។ អមគ្គេន អមគ្គំ បវេសេតិ អាបត្តិ ថុល្លច្ចយស្ស។
 
[៤៥] ភិក្ខុញុំាងមគ្គឲ្យចូលទៅដោយ​មគ្គ [គឺភិក្ខុញុំាង​អង្គជាតិរបស់​ខ្លួនឲ្យចូល​ទៅតាម​ទ្វារមគ្គទាំង៣ ទ្វារមគ្គ​ណាមួយ។] ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ញុំាងអមគ្គ​ឲ្យចូល​ទៅដោយ​មគ្គ [គឺបញ្ចូល​អង្គជាត​ទៅតាម​ទ្វាមគ្គ ហើយ​បន្ថយ​អង្គជាត​ចេញតាម​មុខដំបៅ​ដែលមាន​ជុំវិញ​ទ្វារមគ្គ​នោះ។] ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ញុំាងមគ្គ​ឲ្យ​ចូលទៅ​ដោយ​អមគ្គ [គឺបញ្ចូល​អង្គជាត​ទៅតាម​មុខដំបៅ ហើយ​បន្ថយ​ចេញតាម​ទ្វារមគ្គ​វិញ។] ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុញុំាង​អមគ្គ​ឲ្យចូល​ទៅ​ដោយ​អមគ្គ [គឺបញ្ចូល​អង្គជាត​ទៅតាម​មុខ​ដំបៅមួយ ហើយ​បន្ថយ​ចេញ​តាមមុខ​ដំបៅ​ផ្សេង​វិញ។] ត្រូវ​អាបត្តិ​ថុល្លច្ច័យ។
 
[៤៦] ភិក្ខុ សុត្តភិក្ខុម្ហិ វិប្បដិបជ្ជតិ បដិពុទ្ធោ សាទិយតិ ឧភោ នាសេតព្វា។ បដិពុទ្ធោ ន សាទិយតិ ទូសកោ នាសេតព្វោ។ ភិក្ខុ សុត្តសាមណេរម្ហិ វិប្បដិបជ្ជតិ បដិពុទ្ធោ សាទិយតិ ឧភោ នាសេតព្វា។ បដិពុទ្ធោ ន សាទិយតិ ទូសកោ នាសេតព្វោ។ សាមណេរោ សុត្តភិក្ខុម្ហិ វិប្បដិបជ្ជតិ បដិពុទ្ធោ សាទិយតិ ឧភោ នាសេតព្វា។ បដិពុទ្ធោ ន សាទិយតិ ទូសកោ នាសេតព្វោ។ សាមណេរោ សុត្តសាមណេរម្ហិ វិប្បដិបជ្ជតិ បដិពុទ្ធោ សាទិយតិ ឧភោ នាសេតព្វា។ បដិពុទ្ធោ ន សាទិយតិ ទូសកោ នាសេតព្វោ។
 
[៤៦] ភិក្ខុសេពមេថុនធម្មនឹងភិក្ខុផងគ្នាដែល​កំពុងដេកលក់ បើភិក្ខុ​នោះភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យវិនាស (គឺត្រូវផ្សឹកចេញ)ទាំងពីររូប។ បើភិក្ខុនោះ​ភ្ញាក់ឡើង ហើយ​មិនត្រេកអរ​ទេ សង្ឃត្រូវ​ឲ្យវិនាស​តែភិក្ខុ​ដែល​ប្រទូស្ត (គឺ​ភិក្ខុអ្នក​សេព​នោះ)។ ភិក្ខុ​សេព​មេថុនធម្ម​នឹង​សាមណេរ​ដែល​កំពុង​ដេកលក់ បើ​សាមណេរ​នោះ​ភ្ញាក់ឡើង ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យ​វិនាស​ទាំងពីរ​រូប។ បើ​សាមណេរ​នោះភ្ញា​ក់ឡើង ហើយ​មិន​ត្រេកអរ​ទេ សង្ឃ​ត្រូវឲ្យ​វិនាស​តែភិក្ខុ​ដែល​ប្រទូស្ត។ សាមណេរ​សេព​មេថុនធម្ម​នឹង​ភិក្ខុ​ដែលកំពុង​ដេកលក់ បើ​ភិក្ខុនោះ​ភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវឲ្យ​វិនាស​ទាំងពីរ​រូប។ បើ​ភិក្ខុនោះ​ភ្ញាក់ឡើង​ហើយ​មិនត្រេកអរ​ទេ សង្ឃត្រូវ​ឲ្យ​វិនាស​តែ​សាមណេរ​ដែល​ប្រទូស្ត។ សាមណេរ​សេព​មេថុនធម្ម​នឹង​សាមណេរ​ផងគ្នា​ដែល​កំពុង​ដេកលក់ បើ​សាមណេរ​នោះ​ភ្ញាក់ឡើង​ហើយ​ត្រេកអរ​ដែរ សង្ឃ​ត្រូវ​ឲ្យវិនាស​ទាំង​ពីររូប។ បើ​សាមណេរ​នោះ​ភ្ញាក់​ឡើង​ហើយ​មិន​ត្រេកអរ​ទេ សង្ឃ​ត្រូវ​ឲ្យ​វិនាស​តែ​សាមណេរ​ដែល​ប្រទូស្ត។
 
[៤៧] អនាបត្តិ អជានន្តស្ស ឧម្មត្តកស្ស ខិត្តចិត្តស្ស វេទនដ្ដស្ស អាទិកម្មិកស្សាតិ។
 
[៤៧] អាបត្តិមិនមាន (ដល់ភិក្ខុ៥ពួក) គឺ​ភិក្ខុមិនដឹង១ ភិក្ខុឆ្កួត១ ភិក្ខុមាន​ចិត្តរវើរវាយ១ ភិក្ខុដែល​វេទនាគ្រប​សង្កត់១ អាទិកម្មិកៈ (គឺ​ភិក្ខុ​ដើមបញ្ញត្តិ)១។
 
របៀបសំដែងអំពីអង្គជាត និងទ្វារមគ្គមានស្រោមទ្រនាប់ ចប់។
 
វិនីតវត្ថុ
 
[៤៨] មក្កដី វជ្ជិបុត្តា ច គិហី នគ្គោ ច តិត្ថិយា ទារិកុប្បលវណ្ណា ច ព្យញ្ជនេហិ បរេ ទុវេ មាតា ធីតា ភគិនី ច ជាយា ច មុទុលម្ពិនា ទ្វេ វណា លេបចិត្តញ្ច ទារុធីតលិកាយ ច សុន្ទរេន សហ បញ្ច បញ្ច សិវថិកដ្ឋិកា នាគី យក្ខី ច បេតី ច បណ្ឌកោបហតោ ឆុបេ ភទ្ទិយេ អរហំ សុត្តោ សាវត្ថិយំ ចតុរោ បរេ វេសាលិយា តយោ មាល្លា សុបិនោ ភារុកច្ឆកោ សុបព្វា សទ្ធា ភិក្ខុនី សិក្ខមានា សាមណេរី ច វេសិយា បណ្ឌកោ គិហី អញ្ញមញ្ញំ វុឌ្ឍបព្វជិតោ មិគោតិ។
 
[៤៨] (មាតិកានុក្រម គឺបញ្ជីររឿង​តាមលំដាប់​ហូរហែ ដែលនឹង​សំដែង​តទៅ​ដូចមាន​ខាង​ក្រោម​នេះគឺ) រឿងស្វាញី រឿងពួកវជ្ជីបុត្តកភិក្ខុ រឿងភិក្ខុក្លែងភេទជាគ្រហស្ថ រឿងភិក្ខុអាក្រាត រឿងពួកភិក្ខុប្រព្រឹត្តតាមលទ្ធិតិរ្ថិយ រឿងទារិកា រឿងឧប្បលវណ្ណាភិក្ខុនី រឿងជនផ្សេងគ្នាពីររូប គឺ​ភិក្ខុក្លាយភេទជាស្រី និងភិក្ខុនីក្លាយភេទជាបុរស រឿងមាតា រឿងធីតា រឿងប្អូនស្រី រឿងប្រពន្ធ រឿងភិក្ខុខ្នងទន់ រឿងភិក្ខុមានអង្គជាតយារ រឿងស្នាមដម្បៅពីរយ៉ាង រឿងរូបគំនូរ រឿងឈើចំឡាក់ជារូបធីតា រឿងភិក្ខុ៥រូប ទាំងសុន្ទរភិក្ខុផង រឿងភិក្ខុ៥រូបនៅក្នុងព្រៃខ្មោច រឿងនាគញី រឿងយក្ខិនី រឿងស្រីប្រេត រឿងភិក្ខុខ្ទើយ រឿងភិក្ខុកើតរោគស្ពឹក រឿងភិក្ខុចាប់មាតុគ្រាមប្រុងនឹងសេព រឿងភិក្ខុសឹងលក់ក្នុងទីស្ងាត់ក្បែរក្រុងភទ្ទិយ រឿងភិក្ខុទាំងឡាយ៤រូប​ឯទៀត​ក្នុង​ក្រុងសាវត្ថី រឿងអ្នកចំបាប់៣នាក់​ក្នុងក្រុងវេសាលី រឿងភារុកច្ឆកភិក្ខុយល់សុបិននិមិត្ត រឿងនាងសុបព្វា រឿងនាងសទ្ធា រឿងភិក្ខុនី រឿងសិក្ខមានា រឿងសាមណេរី រឿងស្រីផ្កាមាស រឿងមនុស្សខ្ទើយ រឿងគ្រហស្ថ រឿងភិក្ខុសេពគ្នានឹងគ្នា រឿងភិក្ខុបួសឯចាស់ រឿងសត្វម្រឹគ។
 
[៤៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មក្កដិយា មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ភគវតា សិក្ខាបទំ បញ្ញត្តំ កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៤៩] សម័យនោះឯង ភិក្ខុ១រូបបាន​សេពមេថុនធម្មនឹង​ស្វាញី។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយ អញ​ប្រហែល​ជាត្រូវ​អាបត្តិ​បារាជិក​ហើយដឹង។ ទើបភិក្ខុ​នោះ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិកហើយ។
 
[៥០] តេន ខោ បន សមយេន សម្ពហុលា វេសាលិកា វជ្ជីបុត្តកា ភិក្ខូ សិក្ខំ អប្បច្ចក្ខាយ ទុព្វល្យំ អនាវិកត្វា មេថុនំ ធម្មំ បដិសេវឹសុ។ តេសំ កុក្កុច្ចំ អហោសិ ភគវតា សិក្ខាបទំ បញ្ញត្តំ កច្ចិ នុ ខោ មយំ បារាជិកំ អាបត្តឹ អាបន្នាតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អាបត្តឹ តុម្ហេ ភិក្ខវេ អាបន្នា បារាជិកន្តិ។
 
[៥០] សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុ​ច្រើនរូប​នៅក្នុង​ក្រុងវេសាលី មិនបាន​លាសិក្ខា មិនបាន​ធ្វើឲ្យជាក់​ច្បាស់ថា​ខ្លួន​មាន​កំឡាំងថយ ហើយ​សេព​មេថុនធម្ម។ ភិក្ខុ​ទាំងអម្បាលនោះ​មានសេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ យើង​រាល់គ្នា​ប្រហែល​ជាត្រូវ​អាបត្តិ​បារាជិក​ហើយ​ដឹង។ ភិក្ខុ​ទាំងនោះ ក៏ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកឯង​ទាំងអស់​គ្នា​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
 
[៥១] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឯវំ មេ អនាបត្តិ ភវិស្សតីតិ គិហិលិង្គេន មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៥១] សម័យនោះឯង ភិក្ខុ១រូបក្លែងខ្លួន​ជាគ្រហស្ថ ហើយ​សេព​មេថុនធម្ម​ដោយគិតថា កាល​បើអញ​ធ្វើយ៉ាងនេះ អញ​នឹងមិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុ​នោះក៏មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
 
[៥២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឯវំ មេ អនាបត្តិ ភវិស្សតីតិ នគ្គោ ហុត្វា មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៥២] សម័យនោះឯង ភិក្ខុ១រូប​ធ្វើជាអ្នក​អាក្រាត ហើយ​សេព​មេថុនធម្ម​ដោយ​គិតថា កាលបើ​អញធ្វើ​យ៉ាងនេះ អញនឹង​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។
 
[៥៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឯវំ មេ អនាបត្តិ ភវិស្សតីតិ កុសចីរំ និវាសេត្វា ។បេ។ វាកចីរំ និវាសេត្វា ផលកចីរំ និវាសេត្វា កេសកម្ពលំ និវាសេត្វា វាលកម្ពលំ និវាសេត្វា ឧលូកបក្ខំ និវាសេត្វា អជិនក្ខិបំ និវាសេត្វា មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៥៣] សម័យនោះឯង ភិក្ខុ១រូប​ស្លៀកស្បូវក្រង។បេ។ ស្លៀកសម្ពត់សម្បកឈើ ស្លៀកសម្ពត់​ដែលត្បាញ​ជារូប​ផ្លែឈើ ស្លៀកសម្ពត់​ដែលត្បាញ​ដោយសក់ ស្លៀកសម្ពត់​ដែល​ត្បាញ​ដោយ​រោមកន្ទុយសត្វ ស្លៀកសម្ពត់​ដែល​ត្បាញ​ដោយ​ស្លាបមៀម ស្លៀកស្បែកខ្លា​ដែល​នៅមាន​ទាំង​រោម​ទាំង​ក្រចក ហើយ​សេព​មេថុនធម្ម ដោយ​គិតថា កាលបើ​អញ​ធ្វើ​យ៉ាងនេះ អញ​នឹង​មិន​ត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
 
[៥៤] តេន ខោ បន សមយេន អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ បីឋកេ និបន្នំ ទារិកំ បស្សិត្វា សារត្តោ អង្គុដ្ឋំ អង្គជាតំ បវេសេសិ។ សា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ សង្ឃាទិសេសស្សាតិ។
 
[៥៤] សម័យនោះឯង ភិក្ខុ១រូបជា​អ្នកប្រព្រឹត្ត​បិណ្ឌបាត បានឃើញ​នាង​ទារិកាម្នាក់​ដេក​នៅ​លើតាំង ក៏មាន​ចិត្តត្រេកអរ ហើយ​យក​មេជើង​(ខ្លួន) ទៅរុក​បញ្ចូល​ចំអង្គជាត​នាងទារិកា​នោះ។ នាង​ក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះសម្ពុទ្ធ​ជាម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។
 
[៥៥] តេន ខោ បន សមយេន អញ្ញតរោ មាណវកោ ឧប្បលវណ្ណាយ ភិក្ខុនិយា បដិពទ្ធចិត្តោ ហោតិ។ អថខោ សោ មាណវកោ ឧប្បលវណ្ណាយ ភិក្ខុនិយា គាមំ បិណ្ឌាយ បវិដ្ឋាយ កុដិកំ បវិសិត្វា និលីនោ អច្ឆិ។ ឧប្បលវណ្ណា ភិក្ខុនី បច្ឆាភត្តំ បិណ្ឌបាតប្បដិក្កន្តា បាទេ បក្ខាលេត្វា កុដិកំ បវិសិត្វា មញ្ចកេ និសីទិ។ អថខោ សោ មាណវកោ ឧប្បលវណ្ណំ ភិក្ខុនឹ ឧគ្គហេត្វា ទូសេសិ។ ឧប្បលវណ្ណា ភិក្ខុនី ភិក្ខុនីនំ ឯតមត្ថំ អារោចេសិ។ ភិក្ខុនិយោ ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនាបត្តិ ភិក្ខវេ អសាទិយន្តិយាតិ។
 
[៥៥] សម័យនោះឯង មាណពម្នាក់មាន​សេចក្តីប្រតិព័ទ្ធ ចាប់ចិត្ត​នឹង​ឧប្បលវណ្ណាភិក្ខុនី។ កាល​ដែល​ឧប្បលវណ្ណា​ភិក្ខុនី​ចូលទៅ​បិណ្ឌបាត​ក្នុងស្រុក មាណព​នោះក៏ចូល​ទៅពួននៅ​ក្នុង​កុដិតូចចាំ។ លុះ​ដល់​ឧប្បលវណ្ណា​ភិក្ខុនី​ត្រឡប់​មកពី​បិណ្ឌបាត​វិញ ឆាន់​រួច​ហើយ ក៏លាង​ជើង​ហើយ​ចូល​ទៅក្នុង​កុដិ អង្គុយ​នៅលើ​គ្រែ។ ខណៈ​នោះ មាណពនោះ​ក៏ស្ទុះ​មក​សង្គ្រុប​ឧប្បលវណ្ណា​ភិក្ខុនី ហើយ​ប្រទូស្ត។ ឧប្បលវណ្ណា​ភិក្ខុនី​ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុនី​ផងគ្នា។ ភិក្ខុនី​ទាំងឡាយ​ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ក៏នាំ​សេចក្តី​នុ៎ះ​ទៅ​ក្រាបបង្គំ​ទូល​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឧប្បលវណ្ណា​មិន​ត្រូវ​អាបត្តិ​ទេ ព្រោះ​មិនមាន​សេចក្តី​ត្រេកត្រអាល​ឡើយ។
 
[៥៦] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ឥត្ថីលិង្គំ បាតុភូតំ ហោតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ តំយេវ ឧបជ្ឈំ តមេវ ឧបសម្បទំ តានិ វស្សានិ ភិក្ខុនីហិ សង្កមិតុំ យា អាបត្តិយោ ភិក្ខូនំ ភិក្ខុនីហិ សាធារណា តា អាបត្តិយោ ភិក្ខុនីនំ សន្តិកេ វុដ្ឋាតុំ យា អាបត្តិយោ ភិក្ខូនំ ភិក្ខុនីហិ អសាធារណា តាហិ អាបត្តីហិ អនាបត្តីតិ។ តេន ខោ បន សមយេន អញ្ញតរិស្សា ភិក្ខុនិយា បុរិសលិង្គំ បាតុភូតំ ហោតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ តំយេវ ឧបជ្ឈំ តមេវ ឧបសម្បទំ តានិ វស្សានិ ភិក្ខូហិ សង្កមិតុំ យា អាបត្តិយោ ភិក្ខុនីនំ ភិក្ខូហិ សាធារណា តា អាបត្តិយោ ភិក្ខូនំ សន្តិកេ វុដ្ឋាតុំ យា អាបត្តិយោ ភិក្ខុនីនំ ភិក្ខូហិ អសាធារណា តាហិ អាបត្តីហិ អនាបត្តីតិ។
 
[៥៦] សម័យនោះឯង ភិក្ខុ១រូប​ក្លាយភេទខ្លួន​ប្រែទៅជា​ស្រី។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ឧបជ្ឈាយ៍​នោះ​ដដែល និង​ឧបសម្បទា​នោះ​ដដែល និង​វស្សា​ទាំង​នោះ [គឺ​ទ្រង់​អនុញ្ញាត​មិនបាច់​ឲ្យសូម​ឧបជ្ឈាយ៍ និង​ឧបសម្បទា​ជា​ថ្មីទៀត វស្សា​ក៏មិន​បាច់ឲ្យ​រាប់​ជាថ្មី ត្រូវ​រាប់​តាំង​ពី​ឧបសម្បទា​ជា​ភិក្ខុ​នោះ​មក​ដដែល។] និង​អនុញ្ញាត​ឲ្យនៅ​រួមជាមួយ​នឹងភិក្ខុនី​ទាំងឡាយ (ម្យ៉ាង​ទៀត) អាបត្តិ​ណា ជារបស់​ភិក្ខុ​ដែល​ទួទៅដល់​ភិក្ខុនី​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​អាបត្តិ​ទាំងនោះ ដើម្បី​ឲ្យភិក្ខុ​ដែល​ក្លាយភេទ​ជាស្រី​នោះនៅក្នុង​សំណាក់​ភិក្ខុនី​ទាំងឡាយ​បាន អាបត្តិ​ណាជា​របស់ភិក្ខុ​ដែលមិន​ទួទៅដល់​ភិក្ខុនី​ទាំងឡាយ ភិក្ខុនី​នោះ​មិនត្រូវ​អាបត្តិ​ព្រោះ​អាបត្តិ​នោះ​ឡើយ។ សម័យ​នោះឯង ភិក្ខុនី​១រូប ក្លាយ​ភេទខ្លួន​ទៅជា​ប្រុស។ ភិក្ខុ​ទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ឧបជ្ឈាយ៍​នោះ​ដដែល និង​ឧបសម្បទា​នោះ​ដដែល និង​វស្សា​ទាំងនោះ និង​អនុញ្ញាត​ឲ្យ​នៅរួម​ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ អាបត្តិ​ណា​ជារបស់​ភិក្ខុនី​ដែល​ទួទៅ​ដល់ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​អាបត្តិ​ទាំង​នោះ ដើម្បី​ឲ្យភិក្ខុនី​ដែល​ក្លាយភេទ​ខ្លួនជា​ប្រុសនោះ​នៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​បាន អាបត្តិ​ណា​ជារបស់​ភិក្ខុនី​ដែល​មិនទួទៅ​ដល់​ភិក្ខុ​ទាំងឡាយ​ទេ (ភិក្ខុនី​នេះ) មិន​មាន​អាបត្តិ​ព្រោះ​អាបត្តិ​ទាំងនោះ​ឡើយ។
 
[៥៧] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឯវំ មេ អនាបត្តិ ភវិស្សតីតិ មាតុយា មេថុនំ ធម្មំ បដិសេវិ ។បេ។ ធីតុយា មេថុនំ ធម្មំ បដិសេវិ ។បេ។ ភគិនិយា មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ បុរាណទុតិយិកាយ មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៥៧] សម័យនោះឯងភិក្ខុ១រូប​សេពមេថុនធម្ម​នឹងមាតា​(របស់ខ្លួន) ដោយ​យល់ថា កាលបើ​អញធ្វើ​យ៉ាងនេះ អញ​នឹងមិនត្រូវ​អាបត្តិ​ឡើយ។បេ។ សេព​មេថុនធម្ម​នឹង​ធីតា​(របស់ខ្លួន)។បេ។ សេព​មេថុនធម្ម​នឹងប្អូនស្រី​(របស់ខ្លួន)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ទើប​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​សេព​មេថុនធម្ម​នឹងស្រី​ដែល​មាតាបិតា​ផ្សំផ្គុំ​ឲ្យអំពី​មុន។ ភិក្ខុ​នោះ​ក៏មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ​។
 
[៥៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មុទុបិដ្ឋិកោ ហោតិ។ សោ អនភិរតិយា បីឡិតោ អត្តនោ អង្គជាតំ មុខេន អគ្គហេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ លម្ពី ហោតិ។ សោ អនភិរតិយា បីឡិតោ អត្តនោ អង្គជាតំ អត្តនោ វច្ចមគ្គំ បវេសេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៥៨] សម័យនោះឯងភិក្ខុ១រូបមានខ្នងទន់។ ភិក្ខុនោះ​មានសេចក្តី​អផ្សុក​បៀតបៀន ហើយបាន​យកអង្គជាត​ខ្លួន​មក​បៀម​នឹងមាត់។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង​ភិក្ខុ១រូប​មាន​អង្គជាតយារ​វែង។ ភិក្ខុ​នោះមាន​សេចក្តី​អផ្សុក​បៀតបៀន ក៏ចាប់​បំពត់​អង្គជាត​ខ្លួន​បញ្ចូល​ទៅក្នុង​វច្ចមគ្គ (គឺ​ទ្វារធំ) របស់​ខ្លួន។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។
 
[៥៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មតសរីរំ បស្សិ។ តស្មឹ ច សរីរេ អង្គជាតសាមន្តា វណោ ហោតិ។ សោ ឯវំ មេ អនាបត្តិ ភវិស្សតីតិ អង្គជាតេ អង្គជាតំ បវេសេត្វា វណេន នីហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មតសរីរំ បស្សិ។ តស្មឹ ច សរីរេ អង្គជាតសាមន្តា វណោ ហោតិ។ សោ ឯវំ មេ អនាបត្តិ ភវិស្សតីតិ វណេ អង្គជាតំ បវេសេត្វា អង្គជាតេន នីហរិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៥៩] សម័យនោះឯង ភិក្ខុ១រូបឃើញសរីរមនុស្សស្លាប់។ ឯសរីរនោះ មាន​ដម្បៅជុំវិញ​អង្គជាត។ ភិក្ខុនោះ​បាន​បញ្ចូល​អង្គជាត​(ខ្លួន)​ទៅក្នុង​អង្គជាត​(សរីរ​នោះ) ហើយ​បន្ថយអង្គជាត​ចេញ​មក​វិញតាម​ដម្បៅ​ដោយ​គិតថា កាលបើ​អញធ្វើ​យ៉ាងនេះ អញ​នឹងមិន​ត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប​ឃើញ​សរីរ​មនុស្សស្លាប់។ ឯសរីរ​នោះ មាន​ដម្បៅ​ជុំវិញ​អង្គជាត។ ភិក្ខុនោះ​បាន​បញ្ចូល​អង្គជាត​(ខ្លួន)​ទៅ​ក្នុង​ដម្បៅ ហើយ​បន្ថយ​ចេញ​មកវិញ​តាម​អង្គជាតិ ដោយ​គិតថា កាល​បើ​អញធ្វើ​យ៉ាងនេះ អញ​នឹង​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
 
[៦០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សារត្តោ លេបចិត្តស្ស និមិត្តំ អង្គជាតេន ឆុបិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សារត្តោ ទារុធីតលិកាយ និមិត្តំ អង្គជាតេន ឆុបិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
 
[៦០] សម័យនោះឯង ភិក្ខុ១រូបមានតម្រេក ហើយយកអង្គជាត(ខ្លួន)​ទៅញល់​នឹងនិមិត្ត​របស់​រូបគំនូរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​មាន​តម្រេក ហើយ​យក​អង្គជាត​(ខ្លួន)​ទៅញល់​នឹងនិមិត្ត​របស់​រូបតុក្កតា​ស្រី​ដែល​ធ្វើដោយ​ឈើ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​មិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែត្រឹម​អាបត្តិ​ទុក្កដ។
 
[៦១] តេន ខោ បន សមយេន សុន្ទរោ នាម ភិក្ខុ រាជគហា បព្វជិតោ រថិកាយ គច្ឆតិ។ អញ្ញតរា ឥត្ថី តំ បស្សិត្វា ឯតទវោច [តំ បស្សិត្វា ឯតទវោចាតិ ឱរោបិយមរម្មបោត្ថកេសុ ន ទិស្សតិ។] មុហុត្តំ ភន្តេ អាគមេហិ វន្ទិស្សាមីតិ។ សា វន្ទន្តី អន្តរវាសកំ ឧក្ខិបិត្វា មុខេន អង្គជាតំ អគ្គហេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ សាទិយិ ត្វំ ភិក្ខូតិ។ នាហំ ភគវា សាទិយិន្តិ។ អនាបត្តិ ភិក្ខុ អសាទិយន្តស្សាតិ។
 
[៦១] សម័យនោះឯង ភិក្ខុ១រូបឈ្មោះសុន្ទរៈ ចេញពីក្រុងរាជគ្រឹះទៅបួស ហើយ​ដើរទៅ​តាមថ្នល់។ មាន​ស្រីម្នាក់​បាន​ឃើញ​ភិក្ខុ​នោះ ហើយ​ក៏និយាយ​ថា បពិត្រ​លោកម្ចាស់ សូម​លោកម្ចាស់​បង្អង់១រំពេច​សិន ខ្ញុំព្រះករុណា​នឹង​ថ្វាយបង្គំ។ ស្រីនោះ​កាល​ដែល​ថ្វាយបង្គំ ក៏​សើយ​ស្បង់​ឡើង ហើយ​យកមាត់​ទៅបៀម​អង្គជាត​(របស់​ភិក្ខុ​នោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកឯង​ត្រេកអរ​ដែរឬ​ទេ? ភិក្ខុ​នោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​ទេ ព្រោះ​មិន​ត្រេកអរ។
 
[៦២] តេន ខោ បន សមយេន អញ្ញតរា ឥត្ថី ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ អហំ វាយមិស្សាមិ ត្វំ មា វាយមិ ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរា ឥត្ថី ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ ត្វំ វាយមាហិ អហំ ន វាយមិស្សាមិ ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរា ឥត្ថី ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ អព្ភន្តរំ ឃដ្ដេត្វា ពហិ មោចេហិ ។បេ។ ពហិ ឃដ្ដេត្វា អព្ភន្តរំ មោចេហិ ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៦២] សម័នោះឯង មានស្រីម្នាក់បាន​ឃើញភិក្ខុ១រូប ហើយ​និយាយថា បពិត្រ​លោកម្ចាស់ សូម​និមន្ត​លោកម្ចាស់​មក​សេព​មេថុន​ឯនេះ។ ភិក្ខុនោះ​និយាយ​ថា កុំនាង ការសេព​មេថុនធម្ម​នេះមិនគួរ​ទេ។ ស្រីនោះ​អង្វរថា បពិត្រ​លោកម្ចាស់ សូម​លោកម្ចាស់​និមន្ត​មក (កុំ​ប្រកែក) ខ្ញុំព្រះករុណា​នឹង​ព្យាយាម លោកម្ចាស់​មិនបាច់​ព្យាយាម​ទេ (នៅតែ​ស្ងៀម​បាន​ហើយ) សេព​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ទេ។ ភិក្ខុនោះ​ក៏បានធ្វើ​តាម​ពាក្យ​ស្រីនោះ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មាន​ស្រីម្នាក់​មាននាម​មិនប្រាកដ ឃើញ​ភិក្ខុ១រូប ហើយ​និយាយ​ថា បពិត្រ​លោកម្ចាស់ សូមនិមន្ត​លោក មកសេព​មេថុនធម្ម (នឹង​ខ្ញុំសិន)។ ភិក្ខុ​នោះឆ្លើយ​ថា កុំនាង អំពើ​នេះ​មិនគួរ​ទេ។ ស្រីនោះ​ក៏និយាយ​អង្វរថា បពិត្រ​លោកម្ចាស់ សូម​និមន្ត​មក សូម​លោកម្ចាស់​ព្យាយាម​ចុះ ខ្ញុំព្រះករុណា​មិន​ព្យាយាម​ទេ ធ្វើ​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យស្រី​នោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មានស្រី​ម្នាក់បាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​បបួល​ថា បពិត្រ​លោកម្ចាស់ សូម​និមន្តមក​សេព​មេថុនធម្ម (នឹងខ្ញុំ​ព្រះករុណា​ឯនេះ)។ ភិក្ខុ​នោះ​ឆ្លើយថា កុំប្អូនស្រី អំពើ​នេះមិន​គួរទេ។ ស្រីនោះ​ក៏ពន្យល់​ថា បពិត្រ​លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ក្នុង​អង្គជាត​ខ្ញុំ រួច​បញ្ចេញ​អសុចិ​ទៅខាង​ក្រៅអង្គជាតិ​វិញ។បេ។ ព្យាយាម​ខាងក្រៅ​អង្គជាត ហើយ​បញ្ចេញ​អសុចិ​ទៅខាង​ក្នុង​អង្គជាត​វិញ ធ្វើ​យ៉ាងនេះ លោកម្ចាស់​មិនត្រូវ​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាមពាក្យ​ស្រីនោះ​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
 
[៦៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សីវថិកំ គន្ត្វា អក្ខាយិតំ [អក្ខយិតំ។] សរីរំ បស្សិត្វា តស្មឹ មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សីវថិកំ គន្ត្វា យេភុយ្យេន អក្ខាយិតំ សរីរំ បស្សិត្វា តស្មឹ មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សីវថិកំ គន្ត្វា យេភុយ្យេន ខាយិតំ [ខយិតំ។] សរីរំ បស្សិត្វា តស្មឹ មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សីវថិកំ គន្ត្វា ឆិន្នសីសំ បស្សិត្វា វិវដ្ដកតេ[វត្តកតេ។] មុខេ ឆុបន្តំ អង្គជាតំ បវេសេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សីវថិកំ គន្ត្វា ឆិន្នសីសំ បស្សិត្វា វិវដ្ដកតេ មុខេ អច្ឆុបន្តំ អង្គជាតំ បវេសេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរិស្សា ឥត្ថិយា បដិពទ្ធចិត្តោ ហោតិ។ សា កាលកតា [ឱ.ម.រា. កាលង្កតា។] សុសានេ ឆឌ្ឌិតា [ឱ.ម. ឆឌ្ឌិតានិ។]។ អដ្ឋិកានិ វិប្បកិណ្ណានិ ហោន្តិ។ អថខោ សោ ភិក្ខុ សីវថិកំ គន្ត្វា អដ្ឋិកានិ សំកឌ្ឍិត្វា និមិត្តេ អង្គជាតំ បដិបាទេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
 
[៦៣] សម័យនោះឯង មានភិក្ខុ១រូប ចូលទៅកាន់ព្រៃខ្មោច ឃើញសរីរ​ខ្មោចដែល​សត្វមិនទាន់​ស៊ី ហើយសេព​មេថុនធម្ម​នឹងសរីរខ្មោច​នោះ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់​ព្រៃខ្មោច ឃើញ​សរីរខ្មោច​ដែលសត្វ​មិនទាន់ស៊ី​ច្រើនអន្លើ​ប៉ុន្មាន ហើយ​សេព​មេថុនធម្ម​នឹងសរីរខ្មោច​នោះ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង ភិក្ខុ១រូប​ចូលទៅ​កាន់ព្រៃ​ខ្មោច ឃើញ​សរីរខ្មោច​ដែលសត្វ​ស៊ីច្រើន​អន្លើ ហើយ​សេព​មេថុនធម្ម​នឹង​សរីរខ្មោច​នោះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ទៅកាន់​ព្រៃខ្មោច ឃើញ​ក្បាល​ខ្មោច​ដាច់ ក៏បញ្ច្រក​អង្គជាត (ខ្លួន) ឲ្យ​ចូលទៅ​ក្នុងមាត់​ដែល​បើកហា ឲ្យប៉ះ​ទង្គិច​(ក្នុងមាត់​នោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប ចូល​ទៅកាន់​ព្រៃខ្មោច ឃើញ​ក្បាលខ្មោច​ដាច់ ហើយ​បញ្ច្រក​អង្គជាត​(ខ្លួន) ទៅ​ក្នុងមាត់​ខ្មោច​ដែល​បើកហា មិន​ឲ្យប៉ះ​ទង្គិច​(ក្នុង​មាត់នោះ)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប មាន​ចិត្តប្រតិព័ទ្ធ​ស្រឡាញ់​ស្រី​ម្នាក់។ ស្រីនោះ​ធ្វើកាល​កិរិយា​ទៅ​ហើយ គេនាំ​ខ្មោច​យកទៅ​ចោលក្នុង​ព្រៃស្មសាន [ស្មសាន គឺព្រៃ​សម្រាប់ចោល​ខ្មោច ជាពាក្យ​សំស្ក្រឹតឲ្យ​អានថា ស្មៈសានៈ ដែលអាន​ក្លាយ​មកថា សំសាន។ ពាក្យ​បាលី​ថា សុសាន។]។ ឆ្អឹង​ទាំងឡាយ (នៃ​ខ្មោចស្រី​នោះ) ក៏ខ្ចាត់​ខ្ចាយ​រាត់រាយ។ គ្រានោះ ភិក្ខុនោះ​ទៅកាន់​ព្រៃខ្មោច ហើយ​ប្រមូល​ឆ្អឹងទាំងឡាយ​យក​មក​ដំរៀប ហើយ​បញ្ចូលអង្គជាត​(ខ្លួន)​ទៅក្នុង​និមិត្ត(នៃរាង​ឆ្អឹងនោះ)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងមិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ។
 
[៦៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ នាគិយា មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ យក្ខិនិយា មេថុនំ ធម្មំ បដិសេវិ ។បេ។ បេតិយា មេថុនំ ធម្មំ បដិសេវិ ។បេ។ បណ្ឌកស្ស មេថុនំ ធម្មំ បដិសេវិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៦៤] សម័យនោះឯង មានភិក្ខុ១រូប ទៅសេពមេថុនធម្ម​នឹងនាគី (នាគញី)។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ មានភិក្ខុ​១រូបសេព​មេថុនធម្ម​នឹង​យក្ខិនី ។បេ។ សេព​មេថុនធម្ម​នឹង​ស្រីប្រេត។បេ។ សេព​មេថុនធម្ម​នឹង​មនុស្សខ្ទើយ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវ​អាបត្តិបារាជិក​ហើយ។
 
[៦៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឧបហតិន្ទ្រិយោ ហោតិ។ សោ នាហំ វេទិយាមិ សុខំ វា ទុក្ខំ វា អនាបត្តិ [ឱ.ម.ឯវំ អនាបត្តិ។] មេ ភវិស្សតីតិ មេថុនំ ធម្មំ បដិសេវិ។បេ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ វេទយិ វា សោ ភិក្ខវេ មោឃបុរិសោ ន វា វេទយិ អាបត្តិ បារាជិកស្សាតិ។
 
[៦៥] សម័យនោះ មានភិក្ខុ១រូប មានឥន្ទ្រិយ​សាបសូន្យ (គឺមាន​រោគស្ពឹក)។ ភិក្ខុនោះ​ក៏សេពមេថុនធម្ម​ដោយ​គិតថា អញមិន​ដឹងសេចក្តី​សុខទុក្ខ អាបត្តិ​នឹងមិនមាន​ដល់អញ​ឡើយ។បេ។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុរស​សោះសូន្យ​នោះ ទោះបីដឹង​(សេចក្តី​សុខ​ទុក្ខ)​ក្តី មិន​ដឹងក្តី ក៏ត្រូវ​អាបត្តិ​បារាជិក​ហើយ។
 
[៦៦] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ឥត្ថិយា មេថុនំ ធម្មំ បដិសេវិស្សាមីតិ ឆុបិតមត្តេ វិប្បដិសារី អហោសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
 
[៦៦] សម័យនោះឯង មានភិក្ខុ១រូប គិតថា​អញនឹងសេពមេថុនធម្មនឹង​ស្រី គ្រាន់តែយក​ដៃទៅចាប់​ពាល់ ក៏​មាន​សេចក្តី​ក្តៅក្រហាយ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ឯងមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​ត្រឹម​អាបត្តិ​ទុក្កដ។
 
[៦៧] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ភទ្ទិយេ [ម. ភទ្ទិយនគរេ។] ជាតិយាវនេ ទិវាវិហារគតោ និបន្នោ ហោតិ។ តស្ស អង្គមង្គានិ វាតុបត្ថទ្ធានិ ហោន្តិ។ អញ្ញតរា ឥត្ថី បស្សិត្វា អង្គជាតេ អភិនិសីទិត្វា យាវទត្ថំ កត្វា បក្កាមិ។ ភិក្ខុ កិលិន្នំ បស្សិត្វា ភគវតោ ឯតមត្ថំ អារោចេសិ [អយមត្ថោ ឱរោបិយមរម្មបោត្ថកេសុ ពហុវចនវសេន ភតោ។]។ បញ្ចហិ ភិក្ខវេ អាការេហិ អង្គជាតំ កម្មនិយំ [កម្មណិយំ។] ហោតិ រាគេន វច្ចេន បស្សាវេន វាតេន ឧច្ចាលិង្គប្បាណកទដ្ឋេន ឥមេហិ ខោ ភិក្ខវេ បញ្ចហាការេហិ អង្គជាតំ កម្មនិយំ ហោតិ អដ្ឋានមេតំ ភិក្ខវេ អនវកាសោ យំ តស្ស ភិក្ខុនោ រាគេន អង្គជាតំ កម្មនិយំ អស្ស អរហំ សោ ភិក្ខវេ ភិក្ខុ អនាបត្តិ ភិក្ខវេ តស្ស ភិក្ខុនោតិ។
 
[៦៧] សម័យនោះឯង មានភិក្ខុ១រូប ទៅកាន់ទីសម្រាក​ក្នុងវេលាថ្ងៃ ក្នុងព្រៃ​ជាតិយាវន ជិត​នគរភទ្ទិយ ហើយ​សឹង​លក់​ទៅ។ ឯអវយវៈ​តូច​ធំ​របស់ភិក្ខុ​នោះ មាន​ខ្យល់បក់​មក​ឧបត្ថម្ភ (នាំឲ្យ​លោកនោះ​សឹងលក់​ស៊ប់)។ មាន​ស្រីម្នាក់​ឃើញ​ហើយ ក៏អង្គុយ​សង្កត់​ពីលើ​អង្គជាត​ធ្វើ (សេវនកិច្ច) ស្រេច​ហើយ​ក៏ចៀស​ចេញ​ទៅ។ ភិក្ខុ​នោះ​(ភ្ញាក់​ឡើង) ឃើញ​សេចក្តី​សៅហ្មង ក៏ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់​កម្ម​ដោយ​អាការ​៥យ៉ាងគឺ ដោយ​ដម្រេក១ ដោយ​អាចមន៍១ ដោយ​ទឹកមូត្រ១ ដោយ​ខ្យល់១ ដោយ​ដង្កូវ​រមាស់​រោល១ ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់​កម្មដោយ​អាការ៥​យ៉ាងនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ អង្គជាត​គួរ​ដល់កម្ម ព្រោះ​តម្រេក​របស់ភិក្ខុ​នោះ មិនមែន​ជាហេតុ មិនមែន​ជាទី​ឱកាស​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះជា​អរហន្ត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​នោះ​ឥតមាន​ត្រូវ​អាបត្តិ​អ្វី​ឡើយ។
 
[៦៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សាវត្ថិយំ អន្ធវនេ ទិវាវិហារគតោ និបន្នោ ហោតិ។ អញ្ញតរា គោបាលិកា បស្សិត្វា អង្គជាតេ អភិនិសីទិ។ សោ ភិក្ខុ បវេសនំ សាទិយិ បវិដ្ឋំ សាទិយិ ឋិតំ សាទិយិ ឧទ្ធរណំ សាទិយិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សាវត្ថិយំ អន្ធវនេ ទិវាវិហារគតោ និបន្នោ ហោតិ។ អញ្ញតរា អជបាលិកា បស្សិត្វា ។បេ។ អញ្ញតរា កដ្ឋហារិកា បស្សិត្វា ។បេ។ អញ្ញតរា គោមយហារិកា បស្សិត្វា អង្គជាតេ អភិនិសីទិ។ សោ ភិក្ខុ បវេសនំ សាទិយិ បវិដ្ឋំ សាទិយិ ឋិតំ សាទិយិ ឧទ្ធរណំ សាទិយិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៦៨] សម័យនោះឯង មានភិក្ខុ១រូប​ទៅកាន់ទី​សម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃអន្ធវន ទៀប​នគរសាវត្ថី​ហើយសឹង​លក់ទៅ។ មានស្រី​គង្វាលគោ​ម្នាក់ឃើញ​ហើយ ទៅអង្គុយ​សង្កត់ពីលើ​អង្គជាតភិក្ខុ​នោះ។ ភិក្ខុ​នោះ កាល​អង្គជាត​កំពុងតែចូល​ទៅ ក៏ត្រេកអរ ចូល​ស៊ប់ទៅ​ហើយ ក៏ត្រេកអរ ស្ថិតនៅ​ខាងក្នុង ក៏ត្រេកអរ បន្ថយ​ចេញ​មកវិញ ក៏ត្រេកអរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​១រូបទៅកាន់​ទីសម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃអន្ធវន ទៀប​នគរសាវត្ថី​ហើយសឹង​លក់ទៅ។ មាន​ស្រីគង្វាល​ពពែ​ម្នាក់​បានឃើញ​ភិក្ខុ​នោះ។បេ។ មាន​ស្រីអ្នក​រកឧស​ម្នាក់​បាន​ឃើញ​ភិក្ខុនោះ។បេ។ មាន​ស្រីអ្នក​នាំអាចមន៍គោម្នាក់​បាន​ឃើញ​ភិក្ខុនោះ ក៏​ទៅអង្គុយ​សង្កត់ពី​លើអង្គជាត។ ភិក្ខុ​នោះ កាលដែល​អង្គជាត​កំពុងតែចូល​ទៅ ត្រេកអរ ចូលស៊ប់​ទៅហើយ ត្រេកអរ ស្ថិតនៅ​ខាងក្នុង ត្រេកអរ បន្ថយ​ចេញមក​វិញ ត្រេកអរ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។
 
[៦៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វេសាលិយំ មហាវនេ ទិវាវិហារគតោ និបន្នោ ហោតិ។ អញ្ញតរា ឥត្ថី បស្សិត្វា អង្គជាតេ អភិនិសីទិត្វា យាវទត្ថំ កត្វា សាមន្តា ហសមានា ឋិតា ហោតិ។ សោ ភិក្ខុ បដិពុជ្ឈិត្វា តំ ឥត្ថឹ ឯតទវោច តុយ្ហិទំ កម្មន្តិ។ អាម មយ្ហិទំ [ឱ.ម. មយ្ហំ] កម្មន្តិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ ជានាសិ [ឱ.ម. សាទិយិ] ត្វំ ភិក្ខូតិ។ នាហំ ភគវា ជានាមីតិ។ អនាបត្តិ ភិក្ខុ អជានន្តស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វេសាលិយំ មហាវនេ ទិវាវិហារគតោ រុក្ខំ អបស្សាយ និបន្នោ ហោតិ។ អញ្ញតរា ឥត្ថី បស្សិត្វា អង្គជាតេ អភិនិសីទិ។ សោ ភិក្ខុ សហសា វុដ្ឋាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ សាទិយិ ត្វំ ភិក្ខូតិ។ នាហំ ភគវា សាទិយិន្តិ។ អនាបត្តិ ភិក្ខុ អសាទិយន្តស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វេសាលិយំ មហាវនេ ទិវាវិហារគតោ រុក្ខំ អបស្សាយ និបន្នោ ហោតិ។ អញ្ញតរា ឥត្ថី បស្សិត្វា អង្គជាតេ អភិនិសីទិ។ សោ ភិក្ខុ អក្កមិត្វា បវដ្តេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ សាទិយិ ត្វំ ភិក្ខូតិ។ នាហំ ភគវា សាទិយិន្តិ។ អនាបត្តិ ភិក្ខុ អសាទិយន្តស្សាតិ។
 
[៦៩] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុង​វេលាថ្ងៃក្នុង​ព្រៃមហាវន ទៀប​នគរវេសាលី ហើយ​សឹងលក់​ទៅ។ មាន​ស្រីម្នាក់​បានឃើញ ក៏ទៅ​អង្គុយសង្កត់​ពីលើ​អង្គជាត លុះធ្វើ​កិច្ចសម្រេច​ហើយ ក៏មក​ឈរសើច​ជិត​ភិក្ខុនោះ។ ភិក្ខុ​នោះភ្ញាក់​ឡើង ហើយ​និយាយ​ទៅនឹង​ស្រី​នោះ​ថា អំពើនេះ​ជាអំពើ​របស់​នាងឬ។ ស្រី​នោះ​ឆ្លើយថា ករុណា​លោកម្ចាស់ អំពើ​នេះជាអំពើ​របស់ខ្ញុំ​ករុណា។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​ដឹងដែរ​ឬ។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹងទេ។ ព្រះពុទ្ធ​ជាម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ឯងកាល​បើមិន​ដឹង មិនមាន​អាបត្តិ​ទេ។ សម័យ​នោះ មានភិក្ខុ១រូប​ទៅកាន់ទី​សម្រាក​ក្នុងវេលា​ថ្ងៃក្នុង​ព្រៃមហាវន ជិត​នគរវេសាលី ហើយសឹង​លក់ផ្អែក​នឹង​ដើមឈើ​មួយ។ មាន​ស្រីម្នាក់​បានឃើញ ក៏ទៅ​អង្គុយ​សង្កត់​ពីលើ​អង្គជាត។ ភិក្ខុនោះ ក៏ក្រោក​ឡើង​ដោយ​រហ័ស។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រេកអរ​ដែរឬ។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះដ៏មាន​បុណ្យទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​កាល​បើមិន​ត្រេកអរ មិនត្រូវ​អាបត្តិ​ទេ។ សម័យ​នោះ មាន​ភិក្ខុ​១រូប​ទៅកាន់​ទីសម្រាក​ក្នុង​វេលាថ្ងៃ​ក្នុង​ព្រៃមហាវន ជិត​នគរវេសាលី ហើយ​សឹងលក់​ផ្អែកនឹង​ដើមឈើ១។ មាន​ស្រីម្នាក់​ឃើញហើយ ក៏ទៅ​អង្គុយ​សង្កត់​ពីលើ​អង្គជាត។ ភិក្ខុ​នោះ ក៏ធាក់​ច្រាន (ឲ្យ​ស្រីនោះ) ខ្ទាត​ចេញទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នក​ត្រេកអរ​ឬទេ។ ភិក្ខុនោះ​ក្រាបទូល​វិញថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំ​ព្រះអង្គ​មិន​ត្រេកអរ​ទេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​កាលបើ​មិន​ត្រេកអរ មិន​មាន​អាបត្តិ​ទេ។
 
[៧០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វេសាលិយំ មហាវនេ កូដាគារសាលាយំ ទិវាវិហារគតោ ទ្វារំ វិវរិត្វា និបន្នោ ហោតិ។ តស្ស អង្គមង្គានិ វាតុបត្ថទ្ធានិ ហោន្តិ។ តេន ខោ បន សមយេន សម្ពហុលា ឥត្ថិយោ គន្ធញ្ច មាលញ្ច អាទាយ អារាមំ អាគមំសុ វិហារបេក្ខិកាយោ។ អថខោ តា ឥត្ថិយោ តំ ភិក្ខុំ បស្សិត្វា អង្គជាតេ អភិនិសីទិត្វា យាវទត្ថំ កត្វា បុរិសុសភោ វតាយន្តិ វត្វា គន្ធញ្ច មាលញ្ច អារោបេត្វា បក្កមឹសុ។ ភិក្ខុ កិលិន្នំ បស្សិត្វា ភគវតោ ឯតមត្ថំ អារោចេសិ [ឥធាបិ ឋានេ តេសុ វុត្តបោត្ថកេសុ ពហុវចនវសេន បយោគោ គតោ។]។ បញ្ចហិ ភិក្ខវេ អាការេហិ អង្គជាតំ កម្មនិយំ ហោតិ រាគេន វច្ចេន បស្សាវេន វាតេន ឧច្ចាលិង្គប្បាណកទដ្ឋេន ឥមេហិ ខោ ភិក្ខវេ បញ្ចហាការេហិ អង្គជាតំ កម្មនិយំ ហោតិ អដ្ឋានមេតំ ភិក្ខវេ អនវកាសោ យំ តស្ស ភិក្ខុនោ រាគេន អង្គជាតំ កម្មនិយំ អស្ស អរហំ សោ ភិក្ខវេ ភិក្ខុ អនាបត្តិ ភិក្ខវេ តស្ស ភិក្ខុនោ អនុជានាមិ ភិក្ខវេ ទិវា បដិសល្លីយន្តេន ទ្វារំ សំវរិត្វា បដិសល្លីយិតុន្តិ។
 
[៧០] សម័យនោះ មានភិក្ខុ១រូបទៅកាន់ទីសម្រាកក្នុង​វេលាថ្ងៃក្នុង​កូដាគារសាលា ព្ធដ៏ព្រៃ​មហាវន ជិត​នគរវេសាលី បើកទ្វារ​ហើយ ចូលទៅ​សឹង។ អវយវៈ​តូចធំរបស់​ភិក្ខុនោះ មានខ្យល់​បក់មក​ឧបត្ថម្ភ (នាំឲ្យ​សឹង​លក់ស៊ប់)។ សម័យ​នោះ មានស្រី​ទាំងឡាយ​ច្រើនគ្នា មាន​ប្រាថ្នា​នឹង​ទៅវត្ត ទើបកាន់​នូវគ្រឿង​ក្រអូបខ្លះ ផ្កា​កម្រងខ្លះ ដើរទៅ​កាន់អារាម។ គ្រានោះ ស្រី​ទាំងអស់​នោះ បានឃើញ​ភិក្ខុនោះ​ហើយ ក៏អង្គុយ​សង្កត់​ពីលើ​អង្គជាត​ធ្វើ (សេវនកិច្ច) ដរាប​ដល់​ហើយស្រេច ទើប​និយាយ​ថា ឱហ្ន៎ ភិក្ខុនេះ ជា​បុរសឧសភៈ ដូច្នេះ​ហើយ លើក​ឡើងនូវ​គ្រឿង​ក្រអូប និង​ផ្កាកម្រង ហើយ​ក៏ដើរ​ចៀសចេញ​ទៅ។ ភិក្ខុនោះ​ឃើញ​សេចក្តី​សៅហ្មង ក៏ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់មាន​ព្រះពុទ្ធដីកា​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម​ដោយ​អាការ៥​យ៉ាងគឺ ដោយ​ដម្រេក១ ដោយ​អាចមន៍១ ដោយ​ទឹកមូត្រ១ ដោយ​ខ្យល់១ ដោយ​ដង្កូវ​រមាស់​រោល១ ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម ដោយ​អាការ​៥យ៉ាងនេះ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ អង្គជាត​គួរដល់កម្ម​ព្រោះតម្រេក​របស់ភិក្ខុ​នោះ មិនមែន​ជាហេតុ ជា​ទីតាំង មិនមែន​ជា​ឱកាស​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ​ជាអរហន្ត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ​មិនមាន​អាបត្តិ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ កាល​ដែល​សឹង​សម្ងំ​ក្នុង​វេលាថ្ងៃ ត្រូវ​បិទទ្វារ ហើយ​សិម​សឹង​សម្ងំចុះ។
 
[៧១] តេន ខោ បន សមយេន អញ្ញតរោ ភារុកច្ឆកោ ភិក្ខុ សុបិនន្តេន បុរាណទុតិយិកាយ មេថុនំ ធម្មំ បដិសេវិត្វា អស្សមណោ អហំ វិព្ភមិស្សាមីតិ ភារុកច្ឆំ គច្ឆន្តោ អន្តរាមគ្គេ អាយស្មន្តំ ឧបាលឹ បស្សិត្វា ឯតមត្ថំ អារោចេសិ។ អាយស្មា ឧបាលិ ឯវមាហ អនាបត្តិ អាវុសោ សុបិនន្តេនាតិ។
 
[៧១] សម័យនោះ មានភិក្ខុ១រូបជាកូនអ្នកស្រុកភារុកច្ឆកៈ យល់​សប្តិឃើញថា សេព​មេថុនធម្ម​នឹងនាង​បុរាណទុតិយិកា ហើយគិត​ថាខ្លួនអញ​មិនមែន​ជា​សមណទេ អញ​នឹង​សឹកទៅ​វិញ ដូច្នេះ ហើយ​ដើរទៅកាន់​ជនបទ​ឈ្មោះភារុកច្ឆកៈ ក៏បាន​ឃើញ​ព្រះឧបាលិ​ដ៏មាន​អាយុ​ក្នុង​ទីពាក់​កណ្តាល​ផ្លូវ ហើយ​និយាយ​ប្រាប់រឿង​នុ៎ះ។ ព្រះឧបាលិថេរ​ដ៏មាន​អាយុ​បានប្រាប់​យ៉ាង​នេះថា ម្នាល​អាវុសោ ឥត​មានអាបត្តិ​អ្វីដោយ​ចំណែក​នៃយល់សប្តិ​នោះទេ។
 
[៧២] តេន ខោ បន សមយេន រាជគហេ សុបព្វា នាម ឧបាសិកា មុទុប្បសន្នា [យេភុយ្យេន ពុទ្ធប្បសន្នាតិ ទិស្សតិ។] ហោតិ។ សា ឯវំទិដ្ឋិកា ហោតិ យា មេថុនំ ធម្មំ ទេតិ សា អគ្គទានំ ទេតីតិ។ សា ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ ឩរុន្តរិកាយ [ឱ.ម.ឩរន្តរិកាយ] ឃដ្ដេហិ ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ សង្ឃាទិសេសស្សាតិ។ តេន ខោ បន សមយេន រាជគហេ សុបព្វា នាម ឧបាសិកា មុទុប្បសន្នា ហោតិ។ សា ឯវំទិដ្ឋិកា ហោតិ យា មេថុនំ ធម្មំ ទេតិ សា អគ្គទានំ ទេតីតិ។ សា ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ នាភិយំ [ឱ.ម.នាភិយា។] ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ ឧទរវដ្ដិយំ [ឱ.ម.ឧទរវដ្ឋិយា។] ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ ឧបកច្ឆកេ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ គីវាយំ [ឱ.ម.គីវាយ។] ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ កណ្ណច្ឆិទ្ទេ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ កេសវដ្ដិយំ [ឱ.ម.កេសវដ្តិយា] ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ អង្គុលន្តរិកាយ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ ហត្ថេន ឧបក្កមិត្វា មោចេស្សាមិ ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ សង្ឃាទិសេសស្សាតិ។
 
[៧២] សម័យនោះ ក្នុងក្រុងរាជគ្រឹះ មានឧបាសិកាម្នាក់ឈ្មោះសុបព្វា ជាស្រី​មានសេចក្តី​ជ្រះថ្លាខ្យោយ។ នាង​មានសេចក្តី​យល់ឃើញ​យ៉ាងនេះថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រីនោះ​ឈ្មោះថា​ឲ្យនូវទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្ត​ថា លោកម្ចាស់ សូម​លោកនិមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុនោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះមិន​គួរទេ។ នាងសុបព្វា​ពោលថា លោកម្ចាស់ សូមលោក​និមន្តមកព្យាយាម​ត្រង់ចន្លោះ​ភ្លៅចុះ កាលបើ​លោក​ព្យាយាម​ដូច្នេះ លោកនឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាមពាក្យ​នោះ។ ទើប​ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិ​សង្ឃាទិសេស។ សម័យ​នោះ ក្នុងក្រុង​រាជគ្រឹះ មាន​ឧបាសិកាម្នាក់​ឈ្មោះសុបព្វា ជាស្រី​មាន​សេចក្តី​ជ្រះថ្លា​ខ្យោយ។ នាង​មានសេចក្តី​យល់​ឃើញ​យ៉ាងនេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រី​នោះឈ្មោះ​ថា​ឲ្យនូវ​ទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បានឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្តថា លោកម្ចាស់ សូមលោក​និមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុនោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះមិន​គួរទេ។ នាង​សុបព្វា​ពោលថា លោកម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់ផ្ចិត​ចុះ។បេ។ លោកម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​ផ្នត់ពោះ​ចុះ។បេ។ លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់​ក្លៀក​ចុះ។បេ។ លោកម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​កចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់​រន្ធត្រចៀក​ចុះ។បេ។ លោក​ម្ចាស់ សូម​លោក​និមន្តមក​ព្យាយាម​ត្រង់​ផ្នួងសក់​ចុះ។បេ។ លោកម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់ចន្លោះ​ម្រាមដៃចុះ។បេ។ លោកម្ចាស់ សូមលោក​និមន្ត​មកចុះ ខ្ញុំព្រះករុណា​នឹងព្យាយាម​ឲ្យចេញ​ទឹកសុក្កៈ​ដោយ​ដៃខ្ញុំ កាល​បើដូច្នេះ លោកនឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បានធ្វើ​តាម​ពាក្យ​នោះ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។
 
[៧៣] តេន ខោ បន សមយេន សាវត្ថិយំ សទ្ធា នាម ឧបាសិកា មុទុប្បសន្នា ហោតិ។ សា ឯវំទិដ្ឋិកា ហោតិ យា មេថុនំ ធម្មំ ទេតិ សា អគ្គទានំ ទេតីតិ។ សា ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ ឩរុន្តរិកាយ ឃដ្ដេហិ ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ សង្ឃាទិសេសស្សាតិ។
 
[៧៣] សម័យនោះ ក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាអ្នកមាន​សេចក្តីជ្រះថ្លាខ្យោយ។ នាង​មាន​សេចក្តី​យល់ឃើញ​ដូច្នេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រីនោះ​ឈ្មោះ​ថាឲ្យ​នូវទាន​ដ៏ប្រសើរ។ លុះ​ដល់នាង​បានឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្តថា លោក​ម្ចាស់ សូម​លោក​និមន្ត​មកសេព​មេថុនធម្ម​ចុះ។ ភិក្ខុ​នោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះ​មិន​គួរទេ។ នាង​សទ្ធា​ពោលថា លោកម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ចន្លោះ​ភ្លៅ​ចុះ កាល​បើដូច្នេះ លោក​នឹង​មិនមាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យ​នោះទៅ។ ទើប​ភិក្ខុ​នោះ​កើតមាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។
 
[៧៤] តេន ខោ បន សមយេន សាវត្ថិយំ សទ្ធា នាម ឧបាសិកា មុទុប្បសន្នា ហោតិ។ សា ឯវំទិដ្ឋិកា ហោតិ យា មេថុនំ ធម្មំ ទេតិ សា អគ្គទានំ ទេតីតិ។ សា ភិក្ខុំ បស្សិត្វា ឯតទវោច ឯហិ ភន្តេ មេថុនំ ធម្មំ បដិសេវាតិ។ អលំ ភគិនិ នេតំ កប្បតីតិ។ ឯហិ ភន្តេ នាភិយំ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ ឧទរវដ្ដិយំ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ ឧបកច្ឆកេ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ គីវាយំ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ កណ្ណច្ឆិទ្ទេ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ កេសវដ្ដិយំ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ អង្គុលន្តរិកាយ ឃដ្ដេហិ ។បេ។ ឯហិ ភន្តេ ហត្ថេន ឧបក្កមិត្វា មោចេស្សាមិ ឯវន្តេ អនាបត្តិ ភវិស្សតីតិ។ សោ ភិក្ខុ តថា អកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ សង្ឃាទិសេសស្សាតិ [យថា បុរិមេសុ វត្ថូសុ វិសទិសតា ទិស្សតិ តថា ឥមេសុបិ វត្ថូសុ]។
 
[៧៤] សម័យនោះ ក្នុងក្រុងសាវត្ថី មានឧបាសិកាម្នាក់ឈ្មោះសទ្ធា ជាស្រី​មានសេចក្តី​ជ្រះថ្លាខ្យោយ។ នាង​មាន​សេចក្តី​យល់​ឃើញដូច្នេះ​ថា ស្រីណា​ឲ្យនូវ​មេថុនធម្ម ស្រី​នោះ​ឈ្មោះថា​ឲ្យនូវ​ទាន​ដ៏ប្រសើរ។ លុះ​នាងបាន​ឃើញ​ភិក្ខុ១រូប ក៏​និយាយ​និមន្ត​ថា លោកម្ចាស់ សូម​លោក​និមន្តមក​សេព​មេថុនធម្ម​ចុះ។ ភិក្ខុ​នោះ​ប្រកែក​ថា កុំប្អូនស្រី ការ​សេព​មេថុនធម្ម​នោះ​មិនគួរ​ទេ។ នាង​សទ្ធា​ពោល​ថា លោកម្ចាស់ សូម​លោក​និមន្តមក​ព្យាយាម​ត្រង់ផ្ចិត​ចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ផ្នត់ពោះ​ចុះ។បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មកព្យាយាម​ត្រង់​ក្លៀក​ចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្តមក​ព្យាយាម​ត្រង់​កចុះ។បេ។ លោក​ម្ចាស់ សូម​លោក​និមន្ត​មកព្យាយាម​ត្រង់​រន្ធត្រចៀក​ចុះ។បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មក​ព្យាយាម​ត្រង់​ផ្នួងសក់​ចុះ។បេ។ លោក​ម្ចាស់ សូមលោក​និមន្ត​មកព្យាយាម​ត្រង់​ចន្លោះ​ម្រាម​ដៃចុះ។បេ។ លោក​ម្ចាស់ សូម​លោកនិមន្ត​មកចុះ ខ្ញុំ​ព្រះករុណា​នឹង​ព្យាយាម​ឲ្យចេញ​ទឹកសុក្កៈដោយ​ដៃខ្ញុំ កាល​បើដូច្នេះ លោក​នឹងមិន​មាន​អាបត្តិ​ឡើយ។ ភិក្ខុនោះ​ក៏បាន​ធ្វើតាម​ពាក្យនោះ​ទៅ។ ទើប​ភិក្ខុនោះ​កើតមាន​សេចក្តី​សង្ស័យ។បេ។ ម្នាល​ភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹម​អាបត្តិ​សង្ឃាទិសេស។
 
[៧៥] តេន ខោ បន សមយេន វេសាលិយំ លិច្ឆវិកុមារកា ភិក្ខុំ គហេត្វា ភិក្ខុនិយា វិប្បដិបាទេសុំ។ ឧភោ សាទិយឹសុ ឧភោ នាសេតព្វា។ ឧភោ ន សាទិយឹសុ ឧភិន្នំ អនាបត្តិ។ តេន ខោ បន សមយេន វាសាលិយំ លិច្ឆវិកុមារកា ភិក្ខុំ គហេត្វា សិក្ខមានាយ វិប្បដិបាទេសុំ ។បេ។ សាមណេរិយា វិប្បដិបាទេសុំ។ ឧភោ សាទិយឹសុ ឧភោ នាសេតព្វា។ ឧភោ ន សាទិយឹសុ។ ឧភិន្នំ អនាបត្តិ។
 
[៧៥] សម័យនោះ ពួកលិច្ឆវិកុមារ​ក្នុងក្រុងវេសាលី​នាំភិក្ខុ១រូបទៅ ហើយ​ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងភិក្ខុនី។ បើ​អ្នកទាំងពីរ​មានសេចក្តី​ត្រេកអរ​ដូចគ្នា សង្ឃ​គប្បីឲ្យអ្នក​ទាំងពីរ​សឹកចេញ។ បើ​អ្នកទាំង​ពីរឥត​មានសេចក្តី​ត្រេកអរ​ទេ អ្នកទាំង​ពីរមិន​មាន​អាបត្តិ​ឡើយ។ សម័យ​នោះ ក្នុង​ក្រុងវេសាលី ពួក​លិច្ឆវិកុមារនាំ​ភិក្ខុ១រូប​ទៅ ហើយ​ឲ្យធ្វើមោះ​មិនគាប់​ជាមួយនឹង​សិក្ខមានា។បេ។ ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងសាមណេរី។ បើអ្នក​ទាំងពីរ​ត្រេកអរ​ដូចគ្នា​ហើយ សង្ឃត្រូវ​ឲ្យអ្នកទាំង​ពីរសឹក​ចេញ។ បើអ្នក​ទាំងពីរ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ អ្នកទាំង​ពីរឥត​មាន​អាបត្តិ​ឡើយ។
 
[៧៦] តេន ខោ បន សមយេន វេសាលិយំ លិច្ឆវិកុមារកា ភិក្ខុំ គហេត្វា វេសិយា វិប្បដិបាទេសុំ ។បេ។ បណ្ឌកេ វិប្បដិបាទេសុំ ។បេ។ គិហិនិយា វិប្បដិបាទេសុំ។ ភិក្ខុ សាទិយិ ភិក្ខុ នាសេតព្វោ។ ភិក្ខុ ន សាទិយិ។ ភិក្ខុស្ស អនាបត្តិ។ តេន ខោ បន សមយេន វេសាលិយំ លិច្ឆវិកុមារកា ភិក្ខុំ គហេត្វា អញ្ញមញ្ញំ វិប្បដិបាទេសុំ។ ឧភោ សាទិយឹសុ ឧភោ នាសេតព្វា។ ឧភោ ន សាទិយឹសុ ឧភិន្នំ អនាបត្តិ។
 
[៧៦] សម័យនោះ ក្នុងក្រុងវេសាលី ពួកលិច្ឆវិកុមារ​នាំភិក្ខុ១រូប​ទៅ ហើយឲ្យ​ធ្វើមោះមិនគាប់​ជាមួយ​នឹងស្រីវេស្យា។បេ។ ឲ្យធ្វើមោះ​មិនគាប់ជាមួយ​នឹងមនុស្សខ្ទើយ។បេ។ ឲ្យធ្វើមោះ​មិនគាប់​ជាមួយ​នឹងស្រីគ្រហស្ថ។ បើ​ភិក្ខុមាន​សេចក្តី​ត្រេកអរ សង្ឃត្រូវ​ឲ្យភិក្ខុ​(នោះ)​សឹក​ចេញ។ បើភិក្ខុ​ឥតមាន​សេចក្តី​ត្រេកអរ​ទេ ភិក្ខុនោះ ក៏​ឥតមាន​អាបត្តិ​អ្វី​ឡើយ។ សម័យ​នោះ ក្នុង​ក្រុងវេសាលី ពួក​លិច្ឆវិកុមារ​នាំភិក្ខុ១រូប​ទៅ ហើយឲ្យ​ធ្វើមោះមិន​គាប់ចំពោះ​គ្នា​នឹងគ្នា។ បើ​អ្នកទាំង​ពីរមាន​សេចក្តី​ត្រេកអរ​ដូចគ្នា សង្ឃ​ត្រូវឲ្យ​អ្នកទាំងពីរ​សឹកចេញ។ បើ​អ្នកទាំង​ពីរឥត​មានសេចក្តី​ត្រេកអរ​ទេ អ្នក​ទាំងពីរ​ឥត​មាន​អាបត្តិ​ឡើយ។
 
[៧៧] តេន ខោ បន សមយេន អញ្ញតរោ វុឌ្ឍបព្វជិតោ ភិក្ខុ បុរាណទុតិយិកាយ ទស្សនំ អគមាសិ។ សា ឯហិ ភន្តេ វិព្ភមាតិ អគ្គហេសិ។ សោ ភិក្ខុ បដិក្កមន្តោ ឧត្តានោ បរិបតិ។ សា ឧព្ភុជិត្វា អង្គជាតេ អភិនិសីទិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ សាទិយិ ត្វំ ភិក្ខូតិ។ នាហំ ភគវា សាទិយិន្តិ។ អនាបត្តិ ភិក្ខុ អសាទិយន្តស្សាតិ។
 
[៧៧] សម័យនោះឯង មានភិក្ខុមួយរូប បួស​ខាងឯចាស់ និមន្ត​ទៅសួរភរិយា​ដែលជា​គូស្រករ (របស់​ខ្លួន) ពីដើម។ ឯភរិយា​ក៏និយាយ​ថា បពិត្រលោក​ដ៏ចម្រើន លោកចូរ​និមន្តសឹក​ចេញទៅ ថាហើយ​ក៏ស្ទុះ​ទៅចាប់។ ភិក្ខុនោះ​ថយដោះ​ខ្លួន ក៏ដួល​ផ្ងារទៅ​ក្រោយ។ ភរិយាចាស់​ក៏ឡើង​ជិះអង្គុយ​សង្កត់​ពីលើ​អង្គជាត។ ទើប​ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ ហើយ​បាន​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសាស្តា​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកឯង​បានត្រេកអរ​ដែរឬ។ ភិក្ខុ​នោះ​ក្រាបទូល​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​មិនបាន​ត្រេកអរ​ទេ។ ព្រះសាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនបាន​ត្រេកអរ មិន​ត្រូវ​អាបត្តិ​ទេ។
 
[៧៨] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អរញ្ញេ វិហរតិ។ មិគបោតកោ តស្ស បស្សាវដ្ឋានំ អាគន្ត្វា បស្សាវំ បិវន្តោ មុខេន អង្គជាតំ អគ្គហេសិ។ សោ ភិក្ខុ សាទិយិ។ តស្ស កុក្កុច្ចំ អហោសិ។ ភគវតោ ឯតមត្ថំ អារោចេសិ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[៧៨] សម័យនោះឯង មានភិក្ខុមួយរួប​នៅក្នុងព្រៃ។ មាន​កូនម្រឹគ១ ដើរមក​កាន់ទីដែល​ភិក្ខុនោះ​កំពុងបន្ទោរបង់​បស្សាវៈ ហើយ​ផឹកនូវ​បស្សាវៈ រួចបៀម​នូវអង្គជាត​ដោយ​មាត់វា។ ភិក្ខុនោះ​ក៏មាន​សេចក្តី​ត្រេកអរ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ក៏​ក្រាប​ទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសាស្តា​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ឯង​ត្រូវ​អាបត្តិ​បារាជិក​ហើយ។
 
បារាជិក​ទី ១ ចប់។
 
====បារាជិកកណ្ឌ​សិក្ខាបទ​ទី ២====