បារាជិកកណ្ឌ​សិក្ខាបទ​ទី ៤៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ បារាជិកកណ្ឌេ ចតុត្ថសិក្ខាបទំ <br> [២២៧] តេន សម...
 
No edit summary
បន្ទាត់ទី៤២១៖
[៣០០] ឧទ្ទិដ្ឋា ខោ អាយស្មន្តោ ចត្តារោ បារាជិកា ធម្មា យេសំ ភិក្ខុ អញ្ញតរំ វា អញ្ញតរំ វា អាបជ្ជិត្វា ន លភតិ ភិក្ខូហិ សទ្ធឹ សំវាសំ យថា បុរេ តថា បច្ឆា បារាជិកោ ហោតិ អសំវាសោ។ តត្ថាយស្មន្តេ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា ទុតិយម្បិ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា តតិយម្បិ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា បរិសុទ្ធេត្ថាយស្មន្តោ តស្មា តុណ្ហី។ ឯវមេតំ ធារយាមីតិ។
 
[300៣០០] បពិត្រលោកដ៏មានអាយុ​ទាំងឡាយ អាបត្តិឈ្មោះ​បារាជិកទាំង៤ ដែលខ្ញុំ​បានសំដែង​ហើយនេះ បណ្តា​អាបត្តិទាំង​៤នុ៎ះ ភិក្ខុណា​ត្រូវអាបត្តិ​ណាមួយ​ហើយ ក៏មិនបាន​នូវកិរិយា​នៅរួបរួមជាមួយ​នឹងភិក្ខុ​ទាំងឡាយ​ឡើយ ភិក្ខុនោះ​ជាបារាជិក រកសំវាសគ្មាន កាលពី​មុនយ៉ាង​ណាមិញ ខាងក្រោយ​ក៏ដូច្នោះ​ដែរ [អដ្ឋកថា ពន្យល់​សេចក្តីថា កាល​ដែលបុគ្គល​នោះនៅ​ជាគ្រហស្ថ ឬនៅជា​សាមណេរ មិនអាចរួបរួម​សង្ឃកម្ម​ជាមួយនឹង​ភិក្ខុទាំងឡាយ​បាន យ៉ាងណា លុះដល់​ត្រូវអាបត្តិ​បារាជិក​ហើយ ក៏ដូច្នោះ​ដែរ។]។ ខ្ញុំព្រះករុណា សូម​សួរលោក​ដ៏មានអាយុ​ទាំងឡាយ ក្នុង​អាបត្តិ​បារាជិក​ទាំង៤នោះ លោក​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំព្រះករុណា សូមសួរ​គំរប់ពីរ​ដងទៀត លោក​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំព្រះករុណា សូមសួរ​គំរប់៣ដង​ទៀត លោកទាំង​ឡាយជាអ្នក​បរិសុទ្ធ​ហើយឬ លោក​ដ៏មាន​អាយុ​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយ​ក្នុងបារាជិកាបត្តិ​ទាំង៤នុ៎ះ ព្រោះ​ហេតុដូច្នោះ បានជា​ស្ងៀម។ ខ្ញុំព្រះករុណា​ដឹងថា លោក​ទាំងឡាយ​បរិសុទ្ធ​ហើយ ដោយហេតុ​ដែលស្ងៀម​យ៉ាងនេះ។
 
បារាជិកកណ្ឌ ចប់។