មហាវិភង្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី៥៨៖
'''និយាយ​អំពី​ដំណើរ​បង្គាប់​ឲ្យ​ស្លាប់​ជា​ដើម''' ទំព័រ​ ២៥៥<br>
'''វិនីតវត្ថុ រឿង​ភិក្ខុ​ពណ៌នា​សេចក្តី​ស្លាប់​ជា​ដើម''' ទំព័រ​ ២៥៧<br>
 
បារាជិកកណ្ឌេ តតិយសិក្ខាបទំ
[១៧៦] តេន សមយេន ពុទ្ធោ ភគវា វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ។ តេន ខោ បន សមយេន ភគវា ភិក្ខូនំ អនេកបរិយាយេន អសុភកថំ កថេតិ អសុភាយ វណ្ណំ ភាសតិ អសុភភាវនាយ វណ្ណំ ភាសតិ អាទិស្ស អាទិស្ស អសុភសមាបត្តិយា វណ្ណំ ភាសតិ។ អថខោ ភគវា ភិក្ខូ អាមន្តេសិ ឥច្ឆាមហំ ភិក្ខវេ អទ្ធមាសំ បដិសល្លីយិតុំ នម្ហិ កេនចិ ឧបសង្កមិតព្វោ អញ្ញត្រ ឯកេន បិណ្ឌបាតនីហារកេនាតិ។ ឯវំ ភន្តេតិ ខោ តេ ភិក្ខូ ភគវតោ បដិស្សុណិត្វា នាស្សុធ កោចិ ភគវន្តំ ឧបសង្កមតិ អញ្ញត្រ ឯកេន បិណ្ឌបាតនីហារកេន។ ភិក្ខូ ភគវា ខោ អនេកបរិយាយេន អសុភកថំ កថេតិ អសុភាយ វណ្ណំ ភាសតិ អសុភភាវនាយ វណ្ណំ ភាសតិ អាទិស្ស អាទិស្ស អសុភសមាបត្តិយា វណ្ណំ ភាសតីតិ តេ [អតី រកបាឋេន ភវិតព្វំ។] អនេកាការវោការំ អសុភភាវនានុយោគមនុយុត្តា វិហរន្តិ។ តេ សកេន កាយេន អដ្ដិយន្តិ ហរាយន្តិ ជិគុច្ឆន្តិ សេយ្យថាបិ នាម ឥត្ថី វា បុរិសោ វា ទហរោ យុវា មណ្ឌនកជាតិកោ សីសំ នហាតោ អហិកុណបេន វា កុក្កុរកុណបេន វា មនុស្សកុណបេន វា កណ្ឋេ អាលគ្គេន[ឱ.ម. អាសត្តេន។ រា. អាសដ្ឋេន។] អដ្ដិយេយ្យ ហរាយេយ្យ ជិគុច្ឆេយ្យ ឯវមេវ តេ ភិក្ខូ សកេន កាយេន អដ្ដិយន្តា ហរាយន្តា ជិគុច្ឆន្តា អត្តនាបិ អត្តានំ ជីវិតា វោរោបេន្តិ អញ្ញមញ្ញំបិ ជីវិតា វោរោបេន្តិ មិគលណ្ឌិកំបិ សមណកុត្តកំ ឧបសង្កមិត្វា ឯវំ វទេន្តិ[ឱ.ម. វទន្តិ។] សាធុ នោ អាវុសោ ជីវិតា វោរោបេហិ ឥទំ តេ បត្តចីវរំ ភវិស្សតីតិ។ អថខោ មិគលណ្ឌិកោ សមណកុត្តកោ បត្តចីវរេហិ ភដោ សម្ពហុលេ ភិក្ខូ ជីវិតា វោរោបេត្វា លោហិតកំ [ឱ.ម. លោហិតគតំ។] អសឹ អាទាយ យេន វគ្គុមុទា នទី តេនុបសង្កមិ។ អថខោ មិគលណ្ឌិកស្ស សមណកុត្តកស្ស លោហិតកំ តំ[តេសុ បោត្ថកេសុ អយំ បាឋោ នត្ថិ។] អសឹ ធោវន្តស្ស អហុទេវ កុក្កុច្ចំ អហុ វិប្បដិសារោ អលាភា វត មេ ន វត មេ លាភា ទុល្លទ្ធំ វត មេ ន វត មេ សុលទ្ធំ ពហុំ វត មយា អបុញ្ញំ បសុតំ យោហំ ភិក្ខូ សីលវន្តេ កល្យាណធម្មេ ជីវិតា វោរោបេសិន្តិ។ អថខោ អញ្ញតរា មារកាយិកា ទេវតា អភិជ្ជមានេ ឧទកេ អាគន្ត្វា មិគលណ្ឌិកំ សមណកុត្តកំ ឯតទវោច សាធុ សាធុ សប្បុរិស លាភា តេ សប្បុរិស សុលទ្ធំ តេ សប្បុរិស ពហុំ តយា សប្បុរិស បុញ្ញំ បសុតំ យំ ត្វំ អតិណ្ណេ តារេសីតិ។ អថខោ មិគលណ្ឌិកោ សមណកុត្តកោ លាភា កិរ មេ សុលទ្ធំ កិរ មេ ពហុំ កិរ មយា បុញ្ញំ បសុតំ អតិណ្ណេ កិរាហំ តារេមីតិ តិណ្ហំ[ឱ.ម.រា. តិក្ខំ។] អសឹ អាទាយ វិហារេន វិហារំ បរិវេណេន បរិវេណំ ឧបសង្កមិត្វា ឯវំ វទេតិ កោ អតិណ្ណោ កំ តារេមីតិ។ តត្ថ យេ តេ ភិក្ខូ អវីតរាគា តេសំ តស្មឹ សមយេ ហោតិយេវ ភយំ ហោតិ ឆម្ភិតត្តំ ហោតិ លោមហំសោ។ យេ បន តេ ភិក្ខូ វីតរាគា តេសំ តស្មឹ សមយេ ន ហោតិ ភយំ ន ហោតិ ឆម្ភិតត្តំ ន ហោតិ លោមហំសោ។ អថខោ មិគលណ្ឌិកោ សមណកុត្តកោ ឯកំបិ ភិក្ខុំ ឯកាហេនវ ជីវិតា វោរោបេសិ ទ្វេបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ តយោបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ ចត្តារោបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ បញ្ចបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ ។បេ។ ទសបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ វីសំបិ [ឱ. វីសតឹ។ ម.រា. វីសតិបិ។] ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ តឹសំបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ ចត្តាឡីសំបិ[ឱ. ចត្តារីសំ។] ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ បញ្ញាសំបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ សដ្ឋឹបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ។
 
[១៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់គង់​នៅក្នុង​កូដាគារសាលា [សាលា គឺផ្ទះ​មានកំពូល។ តាមអដ្ឋកថា ថា ក្នុងព្រៃ​មហាវននោះ គេសាង​វត្ត សង់​សាលា ធ្វើគន្ធកុដិ សម្រាប់ជា​ទីប្រថាប់​នៃព្រះបរម​សាស្តា។] ក្បែរព្រៃ​មហាវន [គឺព្រៃធំ​មួយក្បែរ​កបិលវស្តុបូរី ជិតជាប់គ្នាមិនមាន​ដាច់នឹង​ព្រៃហេមពាន្តទៅទល់​នឹងមហា​សមុទ្រ​(ឥណ្ឌា)។] ទៀប​ក្រុងវេសាលី [ឈ្មោះ​ក្រុង​របស់​ដែន​វជ្ជី ពីដើម​មកជា​ទីក្រុង​ធំមួយ មានកំពែង​ព័ទ្ធជុំវិញ​ដល់៣ជាន់។ (សេចក្តី​នេះមាននិយាយ​ពិស្តារ​ក្នុង​​គម្ពីរ​បរមត្ថជោតិកា អដ្ឋកថា​ខុទ្ទកនិកាយ)។]។ កាល​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​​អសុភកថា ទ្រង់​សំដែងរៀប​រាប់អំពី​អសុភ ទ្រង់​សំដែងគុណ​នៃការចំរើន​អសុភកម្មដ្ឋាន ទ្រង់​​សំដែង​គុណ​​នៃ​អសុភ​សមាបត្តិ​ក្នុងអសុភកម្មដ្ឋាន​ជាញឹកញយ ដោយ​បរិយាយ​ដ៏ច្រើន។ លំដាប់​នោះឯង ព្រះ​ដ៏​មានព្រះភាគ ទ្រង់ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ដោយ​ព្រះពុទ្ធ​ដីកាថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​ចង់​គេច​ចាកអារម្មណ៍ សម្ងំនៅ​អស់កាល​កន្លះខែ (ក្នុង​កម្មដ្ឋាន) កុំឲ្យ​អ្នកណាមួយ​ចូល​ទៅ​រក​តថាគត​ឡើយ វៀរលែង​តែភិក្ខុ​មួយរូប​ជាអ្នក​នាំបិណ្ឌបាត​ទៅឲ្យ​តថាគត។ ទើប​ពួក​ភិក្ខុ​ទាំងនោះ ទទួល​ព្រះពុទ្ធដីកា​របស់​ព្រះដ៏មាន​ព្រះភាគ​ថា ឯវំភន្តេ (យ៉ាង​ហ្នឹង​ព្រះអង្គ) តាំង​ពីកាល​នោះមក មិនមាន​អ្នកណា​មួយចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ​ឡើយ វៀរលែង​តែភិក្ខុមួយ​រូបជា​អ្នក​នាំ​​បិណ្ឌបាត​​ទៅថ្វាយ​ព្រះអង្គ។ ភិក្ខុ​ទាំងឡាយ​គិតគ្នាថា ព្រះដ៏មាន​ព្រះភាគទ្រង់​សំដែង​អសុភ​​កថា ទ្រង់​សំដែង​រៀប​​រាប់អំពី​​អសុភ ទ្រង់​សំដែងគុណ​នៃការ​ចំរើន​អសុភកម្មដ្ឋាន ទ្រង់​សំដែង​​គុណ​នៃ​​អសុភ​សមាបត្តិ ក្នុង​អសុភកម្មដ្ឋាន​ជាញឹក​ញយ។ ដោយ​បរិយាមិន​តែមួយ លុះ​គិត​ដូច្នេះហើយ ក៏​នាំគ្នា​ប្រកបសេចក្តី​ព្យាយាមក្នុង​ការចំរើន​​អសុភកម្មដ្ឋាន​​ជា​​ច្រើនបែប​ច្រើនវិធី។ ពួក​ភិក្ខុ​ទាំង​នោះ​​កើត​សេចក្តី​​ទុក្ខ នឿយណាយ ខ្ពើមឆ្អើម​​នឹងរាងកាយ​របស់ខ្លួន​ឯង មាន​គួរនា​ដូចជា​ស្រីក្រមុំ ឬ​ប្រុស​​កំឡោះ ជាអ្នក​មានកិរិយាស្អិតស្អាង​ជាប្រក្រតី លុះបាន​ងូតទឹក កក់ក្បាល​ហើយ រមែង​​ជាទុក្ខ​​នឿយ​ណាយ ខ្ពើមឆ្អើម​​សាក​អសុភពស់ សាក​អសុភឆ្កែ ឬសាក​អសុភមនុស្ស​​ដែល​គេ​ព្យួរ​​នឹង​ក យ៉ាង​​ណា​មិញ ពួកភិក្ខុ​ទាំងនោះ​ ក៏ជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹង​កាយ​របស់ខ្លួន យ៉ាង​នោះឯង ទើប​​ផ្តាច់​ជីវិត​​ខ្លួន​ដោយ​​ខ្លួនឯងខ្លះ ផ្តាច់ជីវិត​គ្នាទៅវិញ​ទៅមកខ្លះ ភិក្ខុខ្លះ​ចូលទៅរក​សមណកុត្តក [តាមន័យ​ក្នុង​អដ្ឋកថា ថា សមណកុត្តក ប្រែថា អ្នក​ទ្រង់នូវ​ភេទ​​ប្រហែល​​នឹង​សមណៈ។ ក្នុង​ដីកា ថា អ្នក​ធ្វើកិច្ចការ​បម្រើ​សមណៈ។ មាន​សេចក្តីពន្យល់​ក្នុង​អដ្ឋកថា ថា គាត់​កោរសក់​ឡៅ ឲ្យ​មាន​​សល់​បន្តិច​​ទុកជាជុក គាត់​ស្លៀកសម្ពត់​ជ្រលក់​​អម្ចត់មួយ បង់​កមួយ ចិញ្ចឹម​ជីវិតដោយ​សារ​អាហារ​​ដែល​សេស​សល់​អំពី​ភិក្ខុសង្ឃ។ ឯ​ពាក្យថា មិគលណ្ឌិក គឺជា​​ឈ្មោះ​របស់​​គាត់។] ឈ្មោះ​​មិគលណ្ឌិក ហើយ​ពោលយ៉ាង​នេះថា នែអ្នក​ដ៏មាន​អាយុ យើងសូម​អង្វរអ្នក ៗចូរ​ផ្តាច់បង់​ជីវិតពួក​យើងចុះ បាត្រ​​និង​ចីវរ​ទាំង​នេះ នឹងបាន​ជារបស់​អ្នក។ គ្រានោះ​ឯង សមណកុត្តក​ឈ្មោះមិគលណ្ឌិក​ទទួល​ស៊ី​ឈ្នួល​​យក​បាត្រ និង​​ចីវរហើយ ទើប​ផ្តាច់បង់​ជីវិតភិក្ខុ​ទាំងឡាយ​ជាច្រើន​រូប ហើយ​កាន់ដាវ​​ប្រឡាក់​​ឈាមដើរ​ទៅកាន់ស្ទឹង​ឈ្មោះ​វគ្គុមុទា កាល​ដែល​សមណកុត្តក​ឈ្មោះ​មិគលណ្ឌិក​កំពុង​លាង​​ដាវ​ប្រឡាក់​​ឈាមនោះ (គាត់) ក៏​មាន​សេចក្តី​សង្ស័យ ក្តៅក្រហាយ​ស្តាយក្រោយ​ក្នុងកាលនោះ ដោយ​គិត​ឃើញថា ការនេះ​មិនមែន​ជា​លាភ​របស់អញ​ទេតើ នឹងចាត់​ថាជាលាភ​​របស់​អញ​មិនបាន​ឡើយ ជាតិ​ជា​មនុស្ស​អញ​បាន​ដោយក្រ​ណាស់ ជាតិជាមនុស្ស​ឈ្មោះថា អញ​បានដោយ​ងាយមិនមែន​ឡើយ អញបាន​បាបច្រើន​ណាស់ ព្រោះអញ​បានផ្តាច់​បង់ជីវិត​ពួកភិក្ខុអ្នក​មានសីល មាន​ធម៌ល្អ។ លំដាប់​នោះ ទេវតា ជាពួក​របស់មារ ដើរមក​លើទឹកមិនមាន​បែកធ្លាយ បាននិយាយ​ពាក្យនេះ​នឹង​សមណកុត្តក​ឈ្មោះ​មិគលណ្ឌិក​ថា ល្អហើយ​ៗអ្នកសប្បុរស ការនេះ​ជាលាភ​របស់អ្នក​ហើយ អ្នក​សប្បុរស ជាតិជាមនុស្ស​អ្នកក៏បាន​ដោយប្រពៃ​ហើយ អ្នកសប្បុរស អ្នកបាន​ប្រទះបុណ្យ​​ច្រើន​ហើយ អ្នក​សប្បុរស ព្រោះអ្នក​បានញុំាងជន​ទាំងឡាយដែល​មិនទាន់ឆ្លង​សង្សារវដ្ត​ឲ្យ​ឆ្លងផុត​ទៅបាន។ គ្រានោះ​ឯង សមណកុត្តក​ឈ្មោះមិគលណ្ឌិក ក៏នឹកអរ​ថា ឮថា (ការនេះ) ជាលាភ​របស់អញ ឮគេថា ជាតិ​មនុស្ស អញបាន​ដោយល្អ​ហើយ ឮគេថា អញបាន​ប្រទះបុណ្យ​ជាច្រើន ឮគេថា អញបាន​ញុំាង​ជន​ទាំងឡាយ​ដែលមិនទាន់ឆ្លង (សង្សារវដ្ត) ឲ្យឆ្លង​ផុតទៅបាន លុះ​គិតដូច្នេះ​ហើយ ក៏កាន់​ដាវមុត​ដើរ​ចេញពីវិហារ​ចូលទៅ​កាន់វិហារ ចេញ​ពីបរិវេណ​ចូលទៅ​កាន់បរិវេណ ហើយ​ពោលយ៉ាង​នេះថា លោកណា​មិនទាន់ឆ្លង (សង្សារវដ្ត) ខ្ញុំនឹង​ឲ្យលោកណា​ឆ្លងសង្សារវដ្ត​បាន។ បណ្តា​ភិក្ខុទាំងនោះ ភិក្ខុ​ទាំងឡាយ​ណាដែលមិន​ទាន់ប្រាសចាក​រាគៈ សេចក្តីខ្លាច សេចក្តី​ញាប់ញ័រ និងសេចក្តី​ព្រឺ​រោម ក៏​មាន​ដល់ភិក្ខុ​ទាំងនោះជា​ប្រាកដក្នុង​សម័យនោះ។ ចំណែក​ភិក្ខុទាំង​ឡាយណា ដែល​ប្រាសចាក​​រាគៈ​ហើយ សេចក្តីខ្លាច សេចក្តី​ញាប់ញ័រ និង​សេចក្តីព្រឺរោម ក៏​មិនមាន​ដល់ភិក្ខុ​ទាំងនោះក្នុង​សម័យ​នោះ​ឡើយ។ គ្រានោះ សមណកុត្តក​ឈ្មោះ​​មិគលណ្ឌិក ក៏ផ្តាច់​បង់ជីវិតភិក្ខុ​ក្នុងមួយថ្ងៃ​១រូបក៏មាន ក្នុង១ថ្ងៃ​ ផ្តាច់​បង់ជីវិត​ភិក្ខុពីររូប​ក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​បីរូបក៏មាន ១ថ្ងៃផ្តាច់​បង់ជីវិត​ភិក្ខុបួនរូប​​ក៏​មាន ១ថ្ងៃផ្តាច់​បង់ជីវិតភិក្ខុ​ប្រាំរូបក៏​មាន ។បេ។ ១ថ្ងៃផ្តាច់​បង់ជីវិត​ភិក្ខុដប់រូប​ក៏មាន ១ថ្ងៃផ្តាច់​បង់ជីវិតភិក្ខុ​ម្ភៃរូបក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​សាមសិបរូប​ក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​សែសិបរូប​ក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​ហាសិប​រូបក៏មាន ១ថ្ងៃផ្តាច់​បង់ជីវិត​ភិក្ខុហុកសិប​រូបក៏មាន
 
[១៧៧] អថខោ ភគវា តស្ស អទ្ធមាសស្ស អច្ចយេន បដិសល្លានា វុដ្ឋិតោ អាយស្មន្តំ អានន្ទំ អាមន្តេសិ កឹ នុ ខោ អានន្ទ តនុភូតោ វិយ ភិក្ខុសង្ឃោតិ។ តថា ហិ បន ភន្តេ ភគវា ភិក្ខូនំ អនេកបរិយាយេន អសុភកថំ កថេតិ អសុភាយ វណ្ណំ ភាសតិ អសុភភាវនាយ វណ្ណំ ភាសតិ អាទិស្ស អាទិស្ស អសុភសមាបត្តិយា វណ្ណំ ភាសតិ តេ ច ភន្តេ ភិក្ខូ ភគវា ខោ អនេកបរិយាយេន អសុភកថំ កថេតិ អសុភាយ វណ្ណំ ភាសតិ អសុភភាវនាយ វណ្ណំ ភាសតិ អាទិស្ស អាទិស្ស អសុភសមាបត្តិយា វណ្ណំ ភាសតីតិ អនេកាការវោការំ អសុភភាវនានុយោគមនុយុត្តា វិហរន្តិ។ តេ សកេន កាយេន អដ្ដិយន្តិ ហរាយន្តិ ជិគុច្ឆន្តិ សេយ្យថាបិ នាម ឥត្ថី វា បុរិសោ វា ទហរោ យុវា មណ្ឌនកជាតិកោ សីសំ នហាតោ អហិកុណបេន វា កុក្កុរកុណបេន វា មនុស្សកុណបេន វា កណ្ឋេ អាលគ្គេន អដ្ដិយេយ្យ ហរាយេយ្យ ជិគុច្ឆេយ្យ ឯវមេវ តេ ភិក្ខូ សកេន កាយេន អដ្ដិយន្តា ហរាយន្តា ជិគុច្ឆន្តា អត្តនាបិ អត្តានំ ជីវិតា វោរោបេន្តិ អញ្ញមញ្ញំបិ ជីវិតា វោរោបេន្តិ មិគលណ្ឌិកំបិ សមណកុត្តកំ ឧបសង្កមិត្វា ឯវំ វទេន្តិ សាធុ នោ អាវុសោ ជីវិតា វោរោបេហិ ឥទំ តេ បត្តចីវរំ ភវិស្សតីតិ អថខោ ភន្តេ មិគលណ្ឌិកោ សមណកុត្តកោ បត្តចីវរេហិ ភដោ ឯកំបិ ភិក្ខុំ ឯកាហេន ជីវិតា វោរោបេសិ ។បេ។ សដ្ឋឹបិ ភិក្ខូ ឯកាហេន ជីវិតា វោរោបេសិ សាធុ ភន្តេ ភគវា អញ្ញំ បរិយាយំ អាចិក្ខតុ យថាយំ ភិក្ខុសង្ឃោ អញ្ញាយ សណ្ឋហេយ្យាតិ។ តេនហានន្ទ យាវតិកា ភិក្ខូ វេសាលឹ ឧបនិស្សាយ វិហរន្តិ តេ សព្វេ ឧបដ្ឋានសាលាយំ សន្និបាតេហីតិ។ ឯវំ ភន្តេតិ ខោ អាយស្មា អានន្ទោ ភគវតោ បដិស្សុណិត្វា យាវតិកា ភិក្ខូ វេសាលឹ ឧបនិស្សាយ វិហរន្តិ តេ សព្វេ ឧបដ្ឋានសាលាយំ សន្និបាតេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ ឯតទវោច សន្និបតិតោ ភន្តេ ភិក្ខុសង្ឃោ យស្សិទានិ ភន្តេ ភគវា កាលំ មញ្ញតីតិ។
 
[១៧៧] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាក​ទីសម្ងំក្នុងព្រះកម្មដ្ឋាន​ដោយកន្លង​កន្លះខែ​នោះទៅ ទើបទ្រង់​ត្រាស់​នឹង​ព្រះអានន្ទ​ដ៏មានអាយុ ដោយ​ព្រះពុទ្ធដីកា​ថា ដូចម្តេច​ហ្ន៎ អានន្ទ បានជា​ភិក្ខុសង្ឃហាក់​ដូចជាស្តួច​ស្តើងទៅ។ ទើប​ព្រះអានន្ទត្ថេរ ក្រាប​បង្គំទូល​ថា បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន ពិតដូច​ព្រះពុទ្ធដីកា​ណាស់ ព្រោះ​ព្រះ​ដ៏មានព្រះភាគ​ទ្រង់​សំដែង​អសុភកថា ដោយ​បរិយាយ​​ជាច្រើន ទ្រង់​សរសើររៀប​រាប់អំពី​អសុភ ទ្រង់​សរសើរ​គុណ​អសុភភាវនា ទ្រង់​សរសើរគុណ​នៃ​អសុភ​សមាបត្តិ ក្នុង​អសុភកម្មដ្ឋាន​ជាញឹកញយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ទាំងនោះ ក៏គិត​គ្នាថា ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​អសុភកថា ដោយ​បរិយាយដ៏​ច្រើន ទ្រង់​​សរសើរ​​រៀប​រាប់​អំពី​អសុភ​​កថា ទ្រង់​សរសើរគុណ​អសុភភាវនា ទ្រង់​សរសើរគុណ​នៃការ​ប្រកប​ដោយអសុភកម្មដ្ឋាន​ជាញឹក​ញយ ហើយ (នាំគ្នា) ប្រកប​សេចក្តីព្យាយាម​ក្នុងអសុភភាវនា ជា​ច្រើនវិធី​ណាស់។ ទើប​ភិក្ខុ​ទាំងនោះ ជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹងកាយ​របស់ខ្លួន ប្រៀបដូច​ជាស្រីក្រមុំ ឬបុរស​ក្មេង​កំឡោះ មាន​ជាតិជាអ្នក​ស្អិតស្អាង លុះងូតទឹក កក់ក្បាល​ហើយ រមែង​ជា​ទុក្ខនឿយ​ណាយ ខ្ពើម​ឆ្អើម​សាកអសុភពស់​ក្តី សាកអសុភឆ្កែ​ក្តី សាកអសុភ​មនុស្ស​ក្តី ដែលចង​ភ្ជាប់នឹងក មាន​ឧបមាយ៉ាង​ណា​មិញ ភិក្ខុ​ទាំងអម្បាល​នោះ កាលជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹងកាយ​របស់ខ្លួន ក៏មាន​ឧបមេយ្យ​​យ៉ាងនោះ ទើបផ្តាច់​បង់ជីវិតខ្លួន​ដោយខ្លួន​ឯងក៏មាន ខ្លះផ្លាស់​គ្នាឲ្យផ្តាច់​បង់ជីវិត​ទៅវិញទៅមក​ក៏​មាន រូបខ្លះ​បានចូលទៅ​រកសមណកុត្តក​ឈ្មោះមិគលណ្ឌិក ហើយ​ពោលយ៉ាង​នេះថា ម្នាល​អាវុសោ ពួកយើង​សូមអង្វរ​អ្នក អ្នកចូរ​ផ្តាច់បង់​ជីវិតពួក​យើងចុះ បាត្រ និងចីវរ​នេះនឹងបាន​ជារបស់អ្នក បពិត្រ​​ព្រះអង្គដ៏ចំរើន គ្រានោះ​ឯង សមណកុត្តក​ឈ្មោះមិគលណ្ឌិក លុះបាន​ទទួលស៊ីឈ្នួល​យកបាត្រ និងចីវរ​ហើយ ទើបផ្តាច់​បង់ជីវិត​ភិក្ខុមួយ​រូបមួយថ្ងៃ​ក៏មាន។បេ។ មួយថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​ហុកសិប​រូប​​ក៏មាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​សូមអង្វរ ភិក្ខុសង្ឃ​នេះគប្បីស្ថិត​ស្ថេរនៅបាន​ដោយ​ហេតុ​​ណា សូមព្រះដ៏​មានព្រះភាគ ទ្រង់​សំដែងហេតុ​នោះដទៃ​ទៀត។ ទើប​​ព្រះដ៏មាន​ព្រះភាគទ្រង់​​ត្រាស់​ថា ម្នាល​អានន្ទ បើដូច្នោះ ភិក្ខុ​ទាំង​អម្បាល​មាណ​ដែលអាស្រ័យ​នៅក្នុង​ក្រុងវេសាលី អ្នកចូរ​ឲ្យ​ភិក្ខុ​​អម្បាលនោះ​ទាំងអស់ប្រជុំ​គ្នាក្នុង​ឧបដ្ឋាន​សាលាចុះ។ ព្រះអានន្ទ​ដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកា​​របស់ព្រះ​ដ៏មានព្រះភាគ​ថា ព្រះករុណា​ព្រះអង្គ ដូច្នេះ​ហើយ ភិក្ខុ​ទាំងឡាយ​មានប្រមាណ​​ប៉ុន្មាន​ដែល​​អាស្រ័យ​​នៅក្នុង​ក្រុងវេសាលី ព្រះអានន្ទ​ក៏បង្គាប់​ភិក្ខុអម្បាល​នោះទាំង​អស់ឲ្យ​ប្រជុំគ្នាក្នុង​​ឧបដ្ឋានសាលា [សាលា​ជាទីបម្រើ គឺសាលា​សម្រាប់​ប្រើប្រាស់​ដោយកិច្ច​ផ្សេងៗ មានឆាន់​ចង្ហាន់​ជាដើម។] ទើប​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ ហើយ​បានក្រាប​បង្គំទូល​ព្រះដ៏​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​សង្ឃប្រជុំគ្នា​ព្រមហើយ ព្រះករុណា​ម្ចាស់ សូម​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំគាល់​កាលដ៏សម​គួរក្នុង​កាល​ឥឡូវនេះ។
 
[១៧៨] អថខោ ភគវា យេន ឧបដ្ឋានសាលា តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ និសជ្ជ ខោ ភគវា ភិក្ខូ អាមន្តេសិ អយំបិ ខោ ភិក្ខវេ អានាបានស្សតិសមាធិ ភាវិតោ ពហុលីកតោ សន្តោ ចេវ បណីតោ ច អសេចនកោ ច សុខោ ច វិហារោ ឧប្បន្នុប្បន្នេ ច បាបកេ អកុសលេ ធម្មេ ឋានសោ អន្តរធាបេតិ វូបសមេតិ សេយ្យថាបិ ភិក្ខវេ គិម្ហានំ បច្ឆិមេ មាសេ ឩហតំ រជោជល្លំ តមេនំ មហាអកាលមេឃោ ឋានសោ អន្តរធាបេតិ វូបសមេតិ ឯវមេវ ខោ ភិក្ខវេ អានាបានស្សតិសមាធិ ភាវិតោ ពហុលីកតោ សន្តោ ចេវ បណីតោ ច អសេចនកោ ច សុខោ ច វិហារោ ឧប្បន្នុប្បន្នេ ច បាបកេ អកុសលេ ធម្មេ ឋានសោ អន្តរធាបេតិ វូបសមេតិ កថំ ភាវិតោ ច ភិក្ខវេ អានាបានស្សតិសមាធិ កថំ ពហុលីកតោ សន្តោ ចេវ បណីតោ ច អសេចនកោ ច សុខោ ច វិហារោ ឧប្បន្នុប្បន្នេ ច បាបកេ អកុសលេ ធម្មេ ឋានសោ អន្តរធាបេតិ វូបសមេតិ ឥធ ភិក្ខវេ ភិក្ខុ អរញ្ញគតោ វា រុក្ខមូលគតោ វា សុញ្ញាគារគតោ វា និសីទតិ បល្លង្កំ អាភុជិត្វា ឧជុំ កាយំ បណិធាយ បរិមុខំ សតឹ ឧបដ្ឋបេត្វា សោ សតោ វ អស្សសតិ សតោ បស្សសតិ ទីឃំ វា អស្សសន្តោ ទីឃំ អស្សសាមីតិ បជានាតិ ទីឃំ វា បស្សសន្តោ ទីឃំ បស្សសាមីតិ បជានាតិ រស្សំ វា អស្សសន្តោ រស្សំ អស្សសាមីតិ បជានាតិ រស្សំ វា បស្សសន្តោ រស្សំ បស្សសាមីតិ បជានាតិ សព្វកាយប្បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ សព្វកាយប្បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ បស្សម្ភយំ កាយសង្ខារំ អស្សសិស្សាមីតិ សិក្ខតិ បស្សម្ភយំ កាយសង្ខារំ បស្សសិស្សាមីតិ សិក្ខតិ បីតិប្បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ បីតិប្បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ សុខប្បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ សុខប្បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ ចិត្តសង្ខារប្បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ចិត្តសង្ខារប្បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ បស្សម្ភយំ ចិត្តសង្ខារំ អស្សសិស្សាមីតិ សិក្ខតិ បស្សម្ភយំ ចិត្តសង្ខារំ បស្សសិស្សាមីតិ សិក្ខតិ ចិត្តប្បដិសំវេទី អស្សសិស្សាមីតិ សិក្ខតិ ចិត្តប្បដិសំវេទី បស្សសិស្សាមីតិ សិក្ខតិ អភិប្បមោទយំ ចិត្តំ អស្សសិស្សាមីតិ សិក្ខតិ អភិប្បមោទយំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ សមាទហំ ចិត្តំ អស្សសិស្សាមីតិ សិក្ខតិ សមាទហំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ វិមោចយំ ចិត្តំ អស្សសិស្សាមីតិ សិក្ខតិ វិមោចយំ ចិត្តំ បស្សសិស្សាមីតិ សិក្ខតិ អនិច្ចានុបស្សី អស្សសិស្សាមីតិ សិក្ខតិ អនិច្ចានុបស្សី បស្សសិស្សាមីតិ សិក្ខតិ វិរាគានុបស្សី អស្សសិស្សាមីតិ សិក្ខតិ វិរាគានុបស្សី បស្សសិស្សាមីតិ សិក្ខតិ និរោធានុបស្សី អស្សសិស្សាមីតិ សិក្ខតិ និរោធានុបស្សី បស្សសិស្សាមីតិ សិក្ខតិ បដិនិស្សគ្គានុបស្សី អស្សសិស្សាមីតិ សិក្ខតិ បដិនិស្សគ្គានុបស្សី បស្សសិស្សាមីតិ សិក្ខតិ ឯវំ ភាវិតោ ខោ ភិក្ខវេ អានាបានស្សតិសមាធិ ឯវំ ពហុលីកតោ សន្តោ ចេវ បណីតោ ច អសេចនកោ ច សុខោ ច វិហារោ ឧប្បន្នុប្បន្នេ ច បាបកេ អកុសលេ ធម្មេ ឋានសោ អន្តរធាបេតិ វូបសមេតីតិ។
 
[១៧៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅកាន់​ឧបដ្ឋានសាលា លុះចូល​​ទៅដល់ហើយ ទ្រង់​ប្រថាប់លើ​អាសនៈដែលគេ​តាក់តែងថ្វាយ។ លុះ​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​​គង់​ប្រថាប់​​ស្រេចហើយ ទើបត្រាស់​នឹងភិក្ខុ​ទាំងឡាយ​ដោយព្រះពុទ្ធដីកា​ថា ម្នាលភិក្ខុ​ទាំងឡាយ អានាបានស្សតិ​សមាធិ​នេះឯង ដែល​បុគ្គលចំរើន​ហើយ ធ្វើឲ្យច្រើន​ជាប្រក្រតី​ហើយ ជាធម៌​​ល្អិត​ផង ជាធម៌​​ឧត្តមផង ជាធម៌​​មិនច្រឡូក​ច្រឡំ គឺជាធម៌​ដោយឡែក​ផង ជាគ្រឿង​នៅ នាំមកនូវ​សេចក្តី​សុខ​​ផង តែងញុំាង​អកុសលធម៌​ទាំងឡាយ​ដ៏លាមក ដែល​កើតឡើង​ៗឲ្យសាប​សូន្យទៅ​ផង ឲ្យស្ងប់​រម្ងាប់​​ទៅផង ដោយ​ទំនងដ៏​សមគួរ ម្នាល​ភិក្ខុទាំងឡាយ ប្រៀប​ដូចកំទេច​ធូលីដែល​ខ្យល់បក់​​កួចឡើងក្នុង​ខែដែលជា​ចុងគិម្ហន្ត​រដូវ គឺខែ​អាសាឡ្ហ មហា​អកាលមេឃ (ភ្លៀង​ធំបង្អុរចុះ​​ខុស​កាល​​វេលា) តែងញុំាង​​កំទេចធូលី​នោះឲ្យ​អន្តរធាន ឲ្យ​ស្ងប់ទៅ​បាន ដោយ​ទំនង​ដ៏សមគួរ មាន​ឧបមា​យ៉ាង​ណាមិញ ម្នាល​ភិក្ខុទាំងឡាយ អានាបានស្សតិ​សមាធិ ដែល​បុគ្គល​បានអប់រំ ធ្វើឲ្យ​ច្រើន​ជា​​ប្រក្រតី​ហើយ ជាធម៌ល្អិត​ផង ជាធម៌​ឧត្តម​ផង ជាធម៌មិន​ច្រឡូកច្រឡំ គឺ​ជា​ធម៌ដោយ​ឡែកផង ជា​​គ្រឿងនៅ នាំមក​នូវសេចក្តី​សុខផង តែង​ញុំាង​អកុសលធម៌​ទាំងឡាយ​​ដ៏លាមក ដែលកើត​ឡើងៗ ឲ្យ​សាបសូន្យ​ទៅ ឲ្យស្ងប់​រំងាប់ទៅ​ដោយទំនង​ដ៏សមគួរ ក៏មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ អានាបានស្សតិ​សមាធិដែល​បុគ្គលចំរើន​ហើយ តើដូចម្តេច ដែល​បុគ្គលធ្វើ​ឲ្យច្រើន​ជា​ប្រក្រតី​ហើយ ជាធម៌​ល្អិតផង ជា​ធម៌ឧត្តមផង ជា​ធម៌មិនច្រឡូក​ច្រឡំ គឺជាធម៌​​ដោយឡែក​ផង ជា​គ្រឿង​នៅ នាំមក​នូវសេចក្តី​សុខផង តែងញុំាង​​អកុសលធម៌​ទាំងឡាយ​​ដ៏លាមក ដែលកើត​ឡើងៗ ឲ្យសាប​សូន្យទៅ ឲ្យស្ងប់​រំងាប់ទៅដោយ​ទំនងដ៏សម​គួរ តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​​សាសនានេះ ទៅកាន់​ព្រៃក្តី ទៅកាន់​ទីជិតនៃ​ដើមឈើក្តី ទៅកាន់​ផ្ទះដ៏ស្ងាត់​ក្តី អង្គុយ​ពែនភ្នែន តាំង​​កាយ​ឲ្យត្រង់ ដំកល់​សតិឲ្យ​មានមុខ​ឆ្ពោះទៅ​រកកម្មដ្ឋាន ភិក្ខុ​នោះមាន​សតិ ដក​ដង្ហើមចេញ មាន​​សតិ​ដកដង្ហើម​ចូល កាលដក​ដង្ហើមចេញ​វែង ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចេញ​វែង ឬកាល​​ដកដង្ហើម​​ចូលវែង ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចូល​វែង កាលដក​ដង្ហើមចេញ​ខ្លី ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចេញ​ខ្លី ឬកាល​​ដកដង្ហើម​​ចូលខ្លី ក៏ដឹង​ច្បាស់ថា អញ​ដកដង្ហើម​ចូលខ្លី (ភិក្ខុ) សិក្សា​ថា អញនឹង​កំណត់ដឹង​ច្បាស់នូវ​កងខ្យល់​ទាំងពួង សឹម​ដកដង្ហើម​ចេញ សិក្សា​ថា អញ​នឹង​​កំណត់​ដឹង​​ច្បាស់​នូវ​​កង​ខ្យល់​​ទាំងពួង សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​រម្ងាប់កាយ​សង្ខារ (គឺ​ខ្យល់​អស្សាស​បស្សាស) សឹម​ដកដង្ហើម​ចេញ សិក្សាថា អញ​នឹងរម្ងាប់​កាយសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវបីតិ (គឺ​សេចក្តី​ឆ្អែតកាយ​ឆ្អែតចិត្ត) សឹម​ដក​ដង្ហើមចេញ សិក្សា​​ថា អញ​នឹង​កំណត់​ដឹងច្បាស់​នូវបីតិ សឹមដក​ដង្ហើមចូល សិក្សា​ថា អញនឹង​កំណត់ដឹង​ច្បាស់នូវ​សុខ (គឺ​សុខកាយ សុខចិត្ត) សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹងច្បាស់​នូវសុខ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវចិត្តសង្ខារ (គឺវេទនា និងសញ្ញា) សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹងច្បាស់​នូវចិត្តសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងរម្ងាប់​ចិត្តសង្ខារ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងរំងាប់​ចិត្តសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវចិត្ត សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹង​ច្បាស់​នូវចិត្ត សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងធ្វើចិត្ត​ឲ្យរីករាយ សឹម​ដក​ដង្ហើមចេញ សិក្សា​ថា អញ​នឹង​ធ្វើចិត្ត​ឲ្យរីករាយ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងតាំង​ចិត្តខ្ជាប់ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងតាំង​ចិត្តខ្ជាប់ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងដោះចិត្ត​ឲ្យផុត​ស្រឡះ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងដោះ​ចិត្តឲ្យផុត​ស្រឡះ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹង​ពិចារណា​ដោយ​សភាពជា​របស់មិន​ទៀង សឹម​ដក​ដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាព​ជារបស់មិនទៀង សឹមដកដង្ហើម​ចូល សិក្សាថា អញនឹង​ពិចារណា​ដោយសភាពឥតរាគៈ សឹម​ដកដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាព​ឥតរាគៈ សឹមដកដង្ហើមចូល សិក្សាថា អញនឹង​ពិចារណា​ដោយសភាពរលត់ទៅ សឹម​ដកដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាពរលត់ទៅ សឹមដកដង្ហើមចូល សិក្សាថា អញនឹង​ពិចារណា​រឿយៗ ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹម​ដកដង្ហើម​ចេញ សិក្សា​ថា អញ​នឹងពិចារណារឿយៗ ​ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចូល ម្នាលភិក្ខុ​ទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ដែលបុគ្គលធ្វើឲ្យច្រើនហើយ​យ៉ាងនេះ ជាធម៌​ល្អិតផង ជាធម៌​ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌​ដោយឡែកផង ជាគ្រឿង​នៅ នាំមកនូវសេចក្តីសុខផង តែង​ញុំាង​​អកុសលធម៌​ទាំងឡាយដ៏លាមក​ដែល​កើតឡើងៗ ឲ្យ​សាបសូន្យទៅ ឲ្យ​ស្ងប់ទៅ ដោយទំនងដ៏សមគួរ។
 
[១៧៩] អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា ភិក្ខូ បដិបុច្ឆិ សច្ចំ កិរ ភិក្ខវេ ភិក្ខូ អត្តនាបិ អត្តានំ ជីវិតា វោរោបេន្តិ អញ្ញមញ្ញំបិ ជីវិតា វោរោបេន្តិ មិគលណ្ឌិកំបិ សមណកុត្តកំ ឧបសង្កមិត្វា ឯវំ វទេន្តិ សាធុ នោ អាវុសោ ជីវិតា វោរោបេហិ ឥទំ តេ បត្តចីវរំ ភវិស្សតីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ ភិក្ខវេ តេសំ ភិក្ខូនំ អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម តេ ភិក្ខវេ ភិក្ខូ អត្តនាបិ អត្តានំ ជីវិតា វោរោបេស្សន្តិ អញ្ញមញ្ញំបិ ជីវិតា វោរោបេស្សន្តិ មិគលណ្ឌិកំបិ សមណកុត្តកំ ឧបសង្កមិត្វា ឯវំ វក្ខន្តិ សាធុ នោ អាវុសោ ជីវិតា វោរោបេហិ ឥទំ តេ បត្តចីវរំ ភវិស្សតីតិ នេតំ ភិក្ខវេ អប្បសន្នានំ វា បសាទាយ ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សញ្ចិច្ច មនុស្សវិគ្គហំ ជីវិតា វោរោបេយ្យ សត្ថហារកំ វាស្ស បរិយេសេយ្យ អយម្បិ បារាជិកោ ហោតិ អសំវាសោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​ទ្រង់​សាកសួរ​ភិក្ខុ​ទាំងឡាយ​ក្នុងគ្រានោះ​ថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា ពួកភិក្ខុ​ផ្តាច់បង់​ជីវិត​ខ្លួន​ដោយខ្លួន​ឯងខ្លះ ផ្លាស់គ្នា​ឲ្យផ្តាច់បង់​ជីវិតទៅវិញ​ទៅមកខ្លះ ភិក្ខុ​ខ្លះ​ចូល​ទៅរក​សមណកុត្តក ឈ្មោះ​មិគលណ្ឌិក ហើយ​និយាយ​យ៉ាងនេះថា ម្នាល​អាវុសោ ពួកយើង​សូមអង្វរអ្នក ៗចូរ​ផ្តាច់បង់​ជីវិត​ពួក​យើងចុះ បាត្រ និង​ចីវរ​ទាំងនេះនឹង​បានជារបស់​អ្នក (យ៉ាងនេះ) ពិតមែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា សូមទ្រង់​ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏ទ្រង់​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​ភិក្ខុ​​ទាំងឡាយ អំពើ​ដែលអ្នក​ទាំងឡាយ​បានធ្វើហើយ​នេះ មិនសម មិនទំនង មិនគួរ មិនមែន​ជា​កិច្ច​របស់​សមណៈ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលភិក្ខុ​ទាំងឡាយ ហេតុ​ដូចម្តេច បានជា​ពួកភិក្ខុ​ទាំង​នោះទៅផ្តាច់​បង់ជីវិត​ខ្លួនដោយ​ខ្លួនឯងខ្លះ ផ្លាស់​គ្នាឲ្យផ្តាច់​ជីវិតទៅវិញ​ទៅមកខ្លះ ភិក្ខុខ្លះ​ចូល​ទៅ​រកសមណកុត្តក ឈ្មោះ​មិគលណ្ឌិក ហើយពោល​យ៉ាងនេះថា ម្នាល​អាវុសោ ពួកយើង​សូម​អង្វរ​អ្នក ៗចូរផ្តាច់​បង់ជីវិត​ពួកយើង​ចុះ បាត្រ និង​ចីវរ​នេះនឹងបាន​ជារបស់​អ្នក ម្នាល​ភិក្ខុទាំងឡាយ អំពើនេះ​មិន​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លា។បេ។ ម្នាល​​ភិក្ខុទាំង​ឡាយ អ្នក​ទាំងឡាយ​​គប្បីសំដែង​សិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយក្លែង​ផ្តាច់​បង់​រាង​កាយ​របស់​មនុស្ស​ឲ្យឃ្លាតចាក​ជីវិតក្តី ទោះបី​ស្វែងរក​គ្រឿងសស្ត្រាវុធ (ឲ្យគេ​សម្លាប់) រាងកាយ​មនុស្ស​នោះក្តី ភិក្ខុនេះឯង​ហៅថា ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ ដល់ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ។
 
[១៨០] តេន ខោ បន សមយេន អញ្ញតរោ ឧបាសកោ គិលានោ ហោតិ។ តស្ស បជាបតិ អភិរូបា ហោតិ ទស្សនីយា បាសាទិកា ឆព្វគ្គិយា ភិក្ខូ តស្សា ឥត្ថិយា បដិពទ្ធចិត្តា ហោន្តិ។ អថខោ ឆព្វគ្គិយានំ ភិក្ខូនំ ឯតទហោសិ សចេ ខោ សោ អាវុសោ ឧបាសកោ ជីវិស្សតិ ន មយំ តំ ឥត្ថឹ លភិស្សាម ហន្ទ មយំ អាវុសោ តស្ស ឧបាសកស្ស មរណវណ្ណំ សំវណ្ណេមាតិ។ អថខោ ឆព្វគ្គិយា ភិក្ខូ យេន សោ ឧបាសកោ តេនុបសង្កមឹសុ ឧបសង្កមិត្វា តំ ឧបាសកំ ឯតទវោចុំ ត្វំ ខោសិ ឧបាសក កតកល្យាណោ កតកុសលោ កតភីរុត្តាណោ អកតបាបោ អកតលុទ្ធោ អកតកិព្វិសោ កតំ តយា កល្យាណំ អកតំ តយា បាបំ កឹ តុយ្ហិមិនា បាបកេន ទុជ្ជីវិតេន មតន្តេ ជីវិតា សេយ្យោ ឥតោ ត្វំ កាលកតោ កាយស្ស ភេទា បរំ មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជិស្សសិ តត្ថ ទិព្វេហិ បញ្ចហិ កាមគុណេហិ សមប្បិតោ សមង្គិភូតោ បរិចារេស្សសីតិ។ អថខោ សោ ឧបាសកោ សច្ចំ ខោ អយ្យា អាហំសុ អហញ្ហិ កតកល្យាណោ កតកុសលោ កតភីរុត្តាណោ អកតបាបោ អកតលុទ្ធោ អកតកិព្វិសោ កតំ មយា កល្យាណំ អកតំ មយា បាបំ កឹ មយ្ហិមិនា បាបកេន ទុជ្ជីវិតេន មតំ មេ ជីវិតា សេយ្យោ ឥតោ អហំ កាលកតោ កាយស្ស ភេទា បរំ មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជិស្សាមិ តត្ថ ទិព្វេហិ បញ្ចហិ កាមគុណេហិ សមប្បិតោ សមង្គិភូតោ បរិចារេស្សាមីតិ។ សោ អសប្បាយានិ ចេវ ភោជនានិ ភុញ្ជិ អសប្បាយានិ ច ខាទនីយានិ ខាទិ អសប្បាយានិ ច សាយនីយានិ សាយិ អសប្បាយានិ ច បានានិ បិវិ។ តស្ស អសប្បាយានិ ចេវ ភោជនានិ ភុញ្ជតោ អសប្បាយានិ ច ខាទនីយានិ ខាទតោ អសប្បាយានិ ច សាយនីយានិ សាយតោ អសប្បាយានិ ច បានានិ បិវតោ ខរោ អាពាធោ ឧប្បជ្ជិ សោ តេនេវ អាពាធេន កាលមកាសិ។ តស្ស បជាបតិ ឧជ្ឈាយតិ ខីយតិ វិបាចេតិ អលជ្ជិនោ ឥមេ សមណា សក្យបុត្តិយា ទុស្សីលា មុសាវាទិនោ ឥមេ ហិ នាម ធម្មចារិនោ សមចារិនោ ព្រហ្មចារិនោ សច្ចវាទិនោ សីលវន្តោ កល្យាណធម្មា បដិជានិស្សន្តិ នត្ថិ ឥមេសំ សាមញ្ញំ នត្ថិ ឥមេសំ ព្រហ្មញ្ញំ នដ្ឋំ ឥមេសំ សាមញ្ញំ នដ្ឋំ ឥមេសំ ព្រហ្មញ្ញំ កុតោ ឥមេសំ សាមញ្ញំ កុតោ ឥមេសំ ព្រហ្មញ្ញំ អបគតា ឥមេ សាមញ្ញា អបគតា ឥមេ ព្រហ្មញ្ញា ឥមេ មេ សាមិកស្ស មរណវណ្ណំ សំវណ្ណេសុំ ឥមេហិ មេ សាមិកោ មារិតោតិ។ អញ្ញេបិ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ អលជ្ជិនោ ឥមេ សមណា សក្យបុត្តិយា ទុស្សីលា មុសាវាទិនោ ឥមេ ហិ នាម ធម្មចារិនោ សមចារិនោ ព្រហ្មចារិនោ សច្ចវាទិនោ សីលវន្តោ កល្យាណធម្មា បដិជានិស្សន្តិ នត្ថិ ឥមេសំ សាមញ្ញំ នត្ថិ ឥមេសំ ព្រហ្មញ្ញំ នដ្ឋំ ឥមេសំ សាមញ្ញំ នដ្ឋំ ឥមេសំ ព្រហ្មញ្ញំ កុតោ ឥមេសំ សាមញ្ញំ កុតោ ឥមេសំ ព្រហ្មញ្ញំ អបគតា ឥមេ សាមញ្ញា អបគតា ឥមេ ព្រហ្មញ្ញា ឥមេ ឧបាសកស្ស មរណវណ្ណំ សំវណ្ណេសុំ ឥមេហិ ឧបាសកោ មារិតោតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា ។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ឧបាសកស្ស មរណវណ្ណំ សំវណ្ណេស្សន្តីតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ឧបាសកស្ស មរណវណ្ណំ សំវណ្ណេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា អននុច្ឆវិកំ មោឃបុរិសា អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម តុម្ហេ មោឃបុរិសា ឧបាសកស្ស មរណវណ្ណំ សំវណ្ណេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សញ្ចិច្ច មនុស្សវិគ្គហំ ជីវិតា វោរោបេយ្យ សត្ថហារកំ វាស្ស បរិយេសេយ្យ មរណវណ្ណំ វា សំវណ្ណេយ្យ មរណាយ វា សមាទបេយ្យ អម្ភោ បុរិស កឹ តុយ្ហិមិនា បាបកេន ទុជ្ជីវិតេន មតន្តេ ជីវិតា សេយ្យោតិ ឥតិ ចិត្តមនោ ចិត្តសង្កប្បោ អនេកបរិយាយេន មរណវណ្ណំ វា សំវណ្ណេយ្យ មរណាយ វា សមាទបេយ្យ អយម្បិ បារាជិកោ ហោតិ អសំវាសោតិ។
 
[១៨០] សម័យនោះឯង មានឧបាសកម្នាក់មានជម្ងឺ។ ប្រពន្ធរបស់​ឧបាសកនោះ មានរូប​ល្អ​​ស្រស់បស់​មុខគួរឲ្យគយ​គន់ជាទីនាំ​មកនូវសេចក្តី​ជ្រះថ្លា។ ពួក​ឆព្វគ្គិយភិក្ខុ​មានចិត្ត​ប្រតិព័ទ្ធ​​ចំពោះ​ស្រី​នោះ។ គ្រានោះ​សេចក្តីបរិវិតក្ក​នេះបានមាន​ដល់ពួកឆព្វគ្គិយភិក្ខុ​ដូច្នេះថា ម្នាល​អាវុសោ​ទាំង​ឡាយ បើ​ឧបាសកនោះ​នឹងរស់នៅ ពួកយើង​មុខជានឹង​មិនបានស្រី​នោះទេ ម្នាល​អាវុសោ​ទាំង​ឡាយ បើដូច្នោះ យើង (នាំគ្នា) ពណ៌នា​គុណនៃសេចក្តី​ស្លាប់ដល់​ឧបាសកនោះ។ គ្រានោះ​ឯង ពួក​ឆព្វគ្គិយភិក្ខុ​នាំគ្នាចូលទៅ​កាន់ទីដែល​ឧបាសក​នោះនៅ លុះចូល​ទៅដល់​ហើយ ក៏និយាយ​ពាក្យ​នេះ​នឹង​ឧបាសក​នោះថា ម្នាល​ឧបាសក អ្នកឯង​បានធ្វើអំពើ​ល្អមកហើយ បាន​ធ្វើកុសលមក​ហើយ បាន​ធ្វើ​កម្មជាគ្រឿង​ការពារភ័យ​រួចអស់​ហើយ អ្នកឯង​មិនដែល​ធ្វើបាប មិនដែល​ធ្វើអំពើ​លាមក មិនដែល​ធ្វើអំពើអាក្រក់ អំពើល្អ​អ្នកបាន​ធ្វើហើយ បាបអ្នក​មិនធ្លាប់​ធ្វើឡើយ អ្នកឯង​មាន​ប្រយោជន៍​​អ្វី​ដោយ​ជីវិតអាក្រក់​លាមកនេះ អ្នកស្លាប់​ទៅប្រសើរ​ជាងរស់នៅ អ្នកធ្វើ​កាលកិរិយា រំលាង​ខន្ធ​ស្លាប់​ចាក​មនុស្សលោកនេះ ទៅកាន់​បរលោក នឹងកើតក្នុង​មនុស្សសុគតិ ឬស្ថាន​សួគ៌ អ្នកនឹងបាន​ឆ្អែត​ស្កប់​ស្កល់ (នឹងបាន​ឲ្យស្រីអប្សរ​ទាំងឡាយ) បម្រើ​ដោយកាមគុណ​ទាំង៥ ដ៏ជាទិព្វ​ក្នុងស្ថាន​សួគ៌​នោះ។ គ្រានោះ​ឯង ឧបាសក​នោះគិតថា លោកម្ចាស់​ទាំងឡាយ​និយាយ (នេះ) ពិត​ណាស់ ដ្បិត​ខ្លួន​​អញ​ជាមនុស្ស​បានធ្វើអំពើ​ល្អមកហើយ បាន​ធ្វើកុសល​មកហើយ បានធ្វើ​វិធីការពារ​ភ័យ (ក្នុង​អបាយភូមិ) ហើយ បាប អញមិន​ដែលធ្វើ​ឡើយ អំពើ​អាក្រក់ ក៏អញ​មិនដែល​ធ្វើ មិន​ធ្លាប់ធ្វើ​អំពើ​អាក្រក់​​សោះ អំពើ​ប្រពៃ អញបាន​ធ្វើហើយ បាប អញ​មិនធ្លាប់​ធ្វើឡើយ អញ​មាន​​ប្រយោជន៍​អ្វី​ដោយ​ជីវិតអាក្រក់​លាមកនេះ អញ​​ស្លាប់ទៅ​ប្រសើរជាង​រស់នៅ អញ​​ធ្វើកាលកិរិយា​ រំលាង​ខន្ធស្លាប់​ចាកមនុស្ស​លោកនេះ ទៅកាន់​បរលោក នឹងកើត​ក្នុងមនុស្ស​សុគតិ ឬស្ថាន​សួគ៌ អញ​មុខ​​ជានឹងបាន​ឆ្អែតស្កប់​ស្កល់ (ឲ្យស្រី​ទេពអប្សរ​ទាំងឡាយ) បម្រើ​ដោយកាមគុណ​ទាំង៥ ដែល​ជា​ទិព្វក្នុងស្ថាន​សួគ៌នោះ។ ឧបាសក​នោះបរិភោគ​ភោជនទាំងឡាយ​ដែលមិន​សប្បាយ (គឺអាហារ​​ដែល​ស្លែង​​នាំឲ្យកើត​រោគ) ទំពាស៊ី​តែខាទនីយ (គ្រឿង​ទំពា) ដែលមិន​សប្បាយផង ជញ្ជាប់​​ជញ្ជក់​តែវត្ថុ​សម្រាប់​ជញ្ជាប់ជញ្ជក់​ដែលមិន​សប្បាយផង ផឹកទឹក​ដែលមិន​សប្បាយផង។ កាលឧបាសក​​នោះ​បរិភោគ​ភោជនដែល​មិនសប្បាយ​តែម្យ៉ាងផង កាលទំពា​ស៊ីខាទនីយ​វត្ថុដែលមិន​សប្បាយផង កាល​ជញ្ជាប់ជញ្ជក់​វត្ថុសម្រាប់​ជញ្ជាប់ជញ្ជក់​​មិនសប្បាយ​ផង ផឹកទឹក​​ដែល​មិន​សប្បាយ​ផង អាពាធ​ដ៏​ក្លៀវក្លា​​ក៏កើត​ឡើង។ ឧបាសក​នោះក៏ធ្វើកាល​កិរិយាស្លាប់​ទៅដោយ​អាពាធនោះ​ឯង។ ទើប​​ប្រពន្ធ​របស់​​ឧបាសក​នោះពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួក​សមណៈ​ទាំងនេះ ជាសក្យបុត្រ ជាបុគ្គល​ឥតខ្មាស ជាមនុស្ស​ទ្រុស្តសីល មានប្រក្រតី​ពោលពាក្យ​មុសា ពួកសមណៈ​ទាំងនេះ​នឹង​ប្តេជ្ញាខ្លួនថា​ជាអ្នក​ប្រព្រឹត្តធម៌ ជា​អ្នកប្រព្រឹត្ត​រៀបរយ ជាអ្នក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ជាអ្នក​​ពោល​ពាក្យ​សត្យ ជាអ្នក​មានសីល ជាអ្នក​មានកល្យាណធម៌ ដូច​ម្តេចបាន ភាព​សមណៈរ​បស់ភិក្ខុ​​ទាំង​នេះ​គ្មាន​ទេ ព្រហ្មចរិយធម៌​របស់ភិក្ខុ​ទាំងនេះ​ក៏គ្មានទេ សាមញ្ញ​គុណរបស់​សមណៈទាំង​នេះវិនាស​អស់​​ហើយ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់សមណៈ​​ទាំង​នេះ​​នឹងមានមក​ពីណា ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះនឹង​មានមកពីណា សមណៈ​ទាំងនេះបា្រស​​ចាក​សាមញ្ញគុណ​ហើយ សមណៈ​ទាំងនេះប្រាស​ចាកព្រហ្មញ្ញ​គុណហើយ (ព្រោះ) សមណៈ​ទាំង​នេះ​បានពណ៌នា​គុណនៃសេចក្តី​ស្លាប់​ដល់​ស្វាមីរបស់​អញ ស្វាមីរបស់​អញ គឺ​សមណៈ​ទាំងនេះ​សម្លាប់​ហើយ។ ទាំងពួកមនុស្ស​ឯទៀតក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ពួកនេះ ជាសក្យបុត្រ ជាមនុស្ស​ឥតខ្មាស ជាមនុស្ស​ទ្រុស្តសីល ពោល​តែពាក្យ​មុសា ពួក​សមណៈ​ទាំងនេះ​​ប្តេជ្ញាខ្លួន​ថាជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្ត​រៀបសា ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ​ពោល​​ពាក្យសច្ច មាន​សីល មានកល្យាណធម៌ ដូចម្តេច​បាន (ព្រោះ) សាមញ្ញគុណ​របស់សមណៈ​ទាំងនេះគ្មាន​ទេ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះក៏​គ្មានទេ សាមញ្ញគុណ​របស់សមណៈ​​ទាំង​នេះ​វិនាស​អស់ហើយ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់សមណៈ​ទាំងនេះនឹង​មានមក​ពីណា ព្រហ្មញ្ញគុណ​របស់សមណៈ​​ទាំងនេះ​នឹង​​មាន​មក​ពីណា ពួកសមណៈ​ទាំងនេះបា្រស​​ចាក​សាមញ្ញគុណ​ហើយ ពួក​​សមណៈ​​ទាំងនេះ​ប្រាស​​ចាក​ព្រហ្មញ្ញ​គុណហើយ (ព្រោះ) សមណៈ​ទាំងនេះ​បានពណ៌នា​គុណនៃ​សេចក្តីស្លាប់​ដល់​ឧបាសក ឧបាសក​ដែលស្លាប់ ពីព្រោះ​តែសមណៈ​ទាំងនេះ។ ភិក្ខុទាំង​ឡាយបាន​ឮមនុស្ស​​ពួកនោះ​​កំពុង​​ពោល​ទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុ​ណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ ក៏ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា​ ហេតុម្តេច​បានជាពួក​ឆព្វគ្គិយភិក្ខុទៅ​ពណ៌នា​គុណ​​នៃ​សេចក្តី​ស្លាប់ដល់​ឧបាសក (ដូច្នោះ)។ គ្រានោះ​ឯង ពួកភិក្ខុ​ទាំងនោះ បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។បេ។ ព្រះបរម​សាស្តា​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា អ្នក​ទាំង​ឡាយ​ពណ៌នា​គុណនៃ​សេចក្តី​ស្លាប់ដល់​ឧបាសក មែនឬ។ ពួកភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា បពិត្រ​​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់តិះដៀល​ថា ម្នាលមោឃបុរស​ទាំងឡាយ (អំពើ​ដែលអ្នក​ទាំងអស់គ្នា​ធ្វើហើយនុ៎ះ) មិន​សមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើសោះ ម្នាល​មោឃបុរស​ទាំងឡាយ ហេតុម្តេច​ បានជា​អ្នកទាំងឡាយ ទៅពណ៌នា​គុណនៃ​សេចក្តីស្លាប់​ដល់ឧបាសក (ដូច្នោះ) ម្នាល​មោឃបុរស​ទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ​គប្បី​សំដែង​​សិក្ខាបទនេះ យ៉ាងនេះ​ថា ភិក្ខុណា​មួយក្លែង​ផ្តាច់បង់​រាងកាយ​របស់មនុស្ស ឲ្យឃ្លាត​ចាក​ជីវិត​ក្តី ទោះបី​ស្វែងរក​គ្រឿង​សស្ត្រាវុធ (ឲ្យគេ​សម្លាប់) រាងកាយ​មនុស្សនោះ​ក្តី ពណ៌នា​គុណ​នៃ​​សេចក្តី​ស្លាប់ក្តី ឬនិយាយ​ណែនាំដើម្បី​សេចក្តី​ស្លាប់ថា នែបុរស​ដ៏ចំរើន អ្នកមាន​ប្រយោជន៍អ្វី​​ដោយ​ជីវិត​អាក្រក់លាមក​នេះ អ្នកស្លាប់​ទៅ​ប្រសើរ​ជាងរស់នៅ (ភិក្ខុ) មាន​ចិត្តគិត​ដូច្នេះ មានសេចក្តី​ត្រិះរិះ​ក្នុង​ចិត្ត​ដូច្នេះ គប្បីពណ៌នា​គុណនៃ​សេចក្តីស្លាប់ ឬគប្បី​ណែនាំដើម្បី​សេចក្តីស្លាប់​ដោយអនេក​​បរិយាយ ភិក្ខុនេះ​ក្តី ហៅថា​ត្រូវអាបត្តិ​បារាជិក មិនមាន​សំវាសឡើយ។
 
[១៨១] យោ បនាតិ យោ យាទិសោ ។បេ។ ភិក្ខូតិ ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សញ្ចិច្ចាតិ ជានន្តោ សញ្ជានន្តោ ចេច្ច អភិវីតរិត្វា វីតិក្កមោ។ មនុស្សវិគ្គហោ នាម យំ មាតុកុច្ឆិស្មឹ បឋមំ ចិត្តំ ឧប្បន្នំ បឋមំ វិញ្ញាណំ បាតុភូតំ យាវ មរណកាលា ឯត្ថន្តរេ ឯសោ មនុស្សវិគ្គហោ នាម។ ជីវិតា វោរោបេយ្យាតិ ជីវិតិន្ទ្រិយំ ឧបច្ឆិន្ទតិ ឧបរោធេតិ សន្តតឹ វិកោបេតិ។ សត្ថហារកំ វាស្ស បរិយេសេយ្យាតិ អសឹ វា សត្តឹ វា ភេណ្ឌឹ វា សូលំ វា លគុឡំ វា បាសាណំ វា សត្ថំ វា វិសំ វា រជ្ជុំ វា។
 
[១៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ (ក្នុងបេយ្យាលទាំងពីរ មាន​សេចក្តីអធិប្បាយ​ដូចក្នុង​​បារាជិកកណ្ឌទី១)។ ត្រង់បទ​ថា ក្លែង (នោះ) គឺដឹងជាក់​ច្បាស់ហើយ ក្លែង​សម្លាប់។ ដែលហៅថា រាងកាយ​នៃមនុស្ស (នោះ) គឺបឋម​ចិត្តណាដែល​កើតឡើង​ហើយ បឋមវិញ្ញាណ​ណាដែល​​កើត​ឡើង​​ប្រាកដ​ហើយ ក្នុងផ្ទៃ​នៃមាតា ដរាបដល់​ពេលស្លាប់ ក្នុងរវាង​​កាលប៉ុណ្ណេះ នេះឯង​ហៅថា រាងកាយ​​របស់​មនុស្ស។ ត្រង់​ពាក្យថា ផ្តាច់បង់​ចាកជីវិត គឺចូល​ទៅផ្តាច់បង់ ញុំាង​ឥន្ទ្រិយ គឺជីវិត​ឲ្យរលត់ទៅ គឺថាញុំាង​សន្តតិ (ខ្សែត​នៃចិត្ត) ឲ្យ​កំរើក។ ត្រង់​ពាក្យថា ទោះបី​ស្វែងរក​គ្រឿងសាស្ត្រាវុធ (ឲ្យ​គេសម្លាប់) រាង​កាយមនុស្ស​នោះក្តី សេចក្តីថា គឺគប្បី​ស្វែងរក​ដាវក្តី លំពែង​ក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ថ្នាំពិសក្តី ខ្សែក្តី។
 
[១៨២] មរណវណ្ណំ វា សំវណ្ណេយ្យាតិ ជីវិតេ អាទីនវំ ទស្សេតិ មរណេ វណ្ណំ ភណតិ។
 
[១៨២] ត្រង់ពាក្យថា ពណ៌នាគុណនៃ​សេចក្តីស្លាប់ក្តី សេចក្តីថា សំដែង​​ទោស​ក្នុងកិរិយា​រស់​នៅ ពោល​សរសើរគុណ​ក្នុងការស្លាប់។
 
[១៨៣] មរណាយ វា សមាទបេយ្យាតិ សត្ថំ វា អាហរ វិសំ វា ខាទ រជ្ជុយា វា ឧព្វន្ធិត្វា កាលំ ករោហីតិ។
 
[១៨៣] ត្រង់ពាក្យថា និយាយណែនាំដើម្បីសេចក្តីស្លាប់ក្តី សេចក្តីថា និយាយ​ណែនាំថា អ្នក​ចូរ​នាំគ្រឿង​សស្ត្រាមកក្តី ថាអ្នកចូរ​ស៊ីថ្នាំពិសក្តី ថាអ្នកចូរ​ចងរិតដោយខ្សែ ហើយធ្វើ​មរណកាល​​ទៅ​ក្តី (យ៉ាងនេះ​ហៅថា និយាយ​ណែនាំដើម្បី​សេចក្តី​ស្លាប់)។
 
[១៨៤] អម្ភោ បុរិសាតិ អាលបនាធិវចនមេតំ អម្ភោបុរិសាតិ[តេសុ វុត្តបោត្ថកេសុ ឥទំ វចនំ ន បញ្ញាយតិ។]។ កឹ តុយ្ហិមិនា បាបកេន ទុជ្ជីវិតេន មតន្តេ ជីវិតា សេយ្យោតិ បាបកំ នាម ជីវិតំ អឌ្ឍានំ ជីវិតំ ឧបាទាយ ទលិទ្ទានំ ជីវិតំ បាបកំ សធនានំ ជីវិតំ ឧបាទាយ អធនានំ ជីវិតំ បាបកំ ទេវានំ ជីវិតំ ឧបាទាយ មនុស្សានំ ជីវិតំ បាបកំ។ ទុជ្ជីវិតំ នាម ហត្ថច្ឆិន្នស្ស បាទច្ឆិន្នស្ស ហត្ថបាទច្ឆិន្នស្ស កណ្ណច្ឆិន្នស្ស នាសច្ឆិន្នស្ស កណ្ណនាសច្ឆិន្នស្ស។ កឹ ឥមិនា ច បាបកេន ឥមិនា ច ទុជ្ជីវិតេន មតន្តេ ជីវិតា សេយ្យោតិ។ ឥតិចិត្តមនោតិ យំ ចិត្តំ តំ មនោ យំ មនោ តំ ចិត្តំ។ ចិត្តសង្កប្បោតិ មរណសញ្ញី មរណចេតនោ មរណាធិប្បាយោ។ អនេកបរិយាយេនាតិ ឧច្ចាវចេហិ អាការេហិ។ មរណវណ្ណំ វា សំវណ្ណេយ្យាតិ ជីវិតេ អាទីនវំ ទស្សេតិ មរណេ វណ្ណំ ភណតិ ឥតោ ត្វំ កាលកតោ កាយស្ស ភេទា បរំ មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជិស្សសិ តត្ថ ទិព្វេហិ បញ្ចហិ កាមគុណេហិ សមប្បិតោ សមង្គីភូតោ បរិចារេស្សសីតិ។
 
[១៨៤] ត្រង់ពាក្យថា នែបុរសដ៏ចំរើន (នេះ) ជាឈ្មោះនៃពាក្យអាលបន (ពាក្យ​សម្រាប់​​ហៅ​រក) ថា ម្នាលបុរស​ដ៏ចំរើន។ ត្រង់ពាក្យ​ថា អ្នកមាន​ប្រយោជន៍​អ្វី​ដោយជីវិត​អាក្រក់លាមកនេះ អ្នក​ស្លាប់ទៅប្រសើរ​ជាងកិរិយា​រស់នៅ មាន​អធិប្បាយថា ជីវិត​របស់ពួក​មនុស្សកំសត់ បើ​ធៀប​ផ្ទឹម​នឹង​ជីវិត​របស់​ពួក​មនុស្សស្តុកស្តម្ភ (ក៏ឃើញថា) ជាជីវិត​លាមក ជីវិត​របស់ពួក​មនុស្សឥត​ទ្រព្យ បើ​ធៀប​ផ្ទឹម​នឹងជីវិត​របស់​ពួកមនុស្ស​មានទ្រព្យ (ក៏ឃើញ​ថា) ជាជីវិត​លាមក ជីវិត​របស់​មនុស្ស​ទាំងឡាយ បើ​​ធៀបផ្ទឹម​​គ្នានឹងជីវិត​របស់​ទេវតា​ទាំងឡាយ (ក៏ឃើញ​ថា) ជាជីវិត​លាមក (យ៉ាងនេះ) ហៅថា ជីវិត​លាមក។ ជីវិត​របស់​មនុស្ស​ដាច់ដៃ ដាច់ជើង ដាច់ទាំង​ដៃទាំង​ជើង មនុស្ស​ដាច់ត្រចៀក មនុស្ស​ដាច់​ច្រមុះ មនុស្សដាច់​ទាំងត្រចៀក ទាំង​ច្រមុះ (ទាំងនេះ) ហៅថា ជីវិត​អាក្រក់។ អ្នក​មានប្រយោជន៍​អ្វី​នឹង​ជីវិត​ដ៏លាមក​នេះ នឹងជីវិតដ៏​អាក្រក់នេះ អ្នក​ស្លាប់ទៅ​ប្រសើរ​ជាងរស់នៅ។ ត្រង់​ពាក្យថា មាន​​ចិត្ត​គិត​ដូច្នេះ សេចក្តីថា ធម្មជាត​ណាជា​ចិត្ត ធម្មជាត​នោះជា​មនោ ធម្មជាត​ណាជា​មនោ ធម្មជាត​នោះ​គឺ​ចិត្ត។ ត្រង់​ពាក្យថា មាន​សេចក្តី​ត្រិះរិះ​ក្នុង​ចិត្តដូច្នេះ សេចក្តី​ថា មាន​សេចក្តី​សំគាល់ក្នុង​សេចក្តី​ស្លាប់ មាន​ចេតនាចង់​ឲ្យស្លាប់ មាន​សេចក្តី​​ប៉ុនប៉ង​ចង់ឲ្យ​ស្លាប់។ ត្រង់​ពាក្យថា ដោយ​អនេក​បរិយាយ គឺ​ដោយ​អាការទាំងឡាយ​ខ្ពស់និងទាប (ដោយ​ឧបាយ​ច្រើនយ៉ាង)។ ត្រង់​ពាក្យថា ពណ៌នា​​គុណនៃ​សេចក្តី​ស្លាប់ក្តី អធិប្បាយថា ភិក្ខុ​សំដែង​ទោស​ក្នុងការ​រស់នៅ ពោល​សរសើរគុណ​ក្នុង​ការ​ស្លាប់​ទៅដូច្នេះ​ថា អ្នកស្លាប់​អំពីលោក​នេះ គឺអ្នក​រំលាង​ខន្ធស្លាប់​ទៅកាន់​បរលោក នឹង​កើតក្នុង​មនុស្ស​សុគតិ ឬស្ថានសួគ៌ អ្នក​នឹងបាន​ឆ្អែតស្កប់​ស្កល់ (ឲ្យស្រី​ទេពអប្សរ​ទាំង​ឡាយ) បម្រើ​ដោយ​កាមគុណ​ទាំង៥ដ៏​ជាទិព្វក្នុង​ស្ថានសួគ៌​នោះ។
 
[១៨៥] មរណាយ វា សមាទបេយ្យាតិ សត្ថំ វា អាហរ វិសំ វា ខាទ រជ្ជុយា វា ឧព្វន្ធិត្វា កាលំ ករោហិ សោព្ភេ វា នរកេ វា បបាតេ វា បបតាតិ។
 
[១៨៥] ត្រង់ពាក្យថា ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ សេចក្តីថា (និយាយ​ដឹកនាំ) ថា អ្នក​ចូរនាំគ្រឿង​សស្ត្រាមក​ក្តី អ្នកចូរស៊ីថ្នាំពិសក្តី អ្នកចូរចងរឹតដោយខ្សែ ហើយធ្វើកាលកិរិយាទៅ​ក្តី អ្នកចូរលោតទម្លាក់ទៅក្នុងបឹងក្តី អណ្តូងក្តី ជ្រោះក្តី។
 
[១៨៦] អយម្បីតិ បុរិមេ ឧបាទាយ វុច្ចតិ។ បារាជិកោ ហោតីតិ សេយ្យថាបិ នាម បុថុសិលា ទ្វេធា ភិន្នា អប្បដិសន្ធិកា ហោតិ ឯវមេវ ភិក្ខុ សញ្ចិច្ច មនុស្សវិគ្គហំ ជីវិតា វោរោបេត្វា អស្សមណោ ហោតិ អសក្យបុត្តិយោ តេន វុច្ចតិ បារាជិកោ ហោតីតិ។ អសំវាសោតិ សំវាសោ នាម ឯកកម្មំ ឯកុទ្ទេសោ សមសិក្ខាតា ឯសោ សំវាសោ នាម សោ តេន សទ្ធឹ នត្ថិ តេន វុច្ចតិ អសំវាសោតិ។
 
[១៨៦] ត្រង់ពាក្យថា ភិក្ខុនេះក្តី មានសេចក្តីអធិប្បាយដូចខាងដើម (ត្រង់​បារាជិក​កណ្ឌ​ទី១)។ ត្រង់ពាក្យថា ត្រូវ​អាបត្តិ​បារាជិក អធិប្បាយ​ថា ថ្មក្រាស់​បែកជា​ពីរចំណែក ជាវត្ថុ​ភ្ជាប់គ្នា​មិន​បាន​ទៀតយ៉ាងណាមិញ ភិក្ខុក្លែងផ្តាច់​បង់រាងកាយ​របស់​មនុស្ស​ឲ្យចាក​ជីវិត មិនមែន​ជាសមណៈ មិនមែន​ជាសក្យបុត្រ មាន​ឧបមេយ្យ​ដូច្នោះឯង ព្រោះ​ហេតុនោះ ទើប​ហៅថា ត្រូវ​អាបត្តិ​បារាជិក។ ត្រង់​ពាក្យ​ថា រកសំវាសគ្មាន សេចក្តី​ថា កម្មជា​មួយគ្នា ឧទ្ទេស​ជាមួយគ្នា សិក្ខា​ស្មើគ្នា នេះ​ហៅថា មាន​​សំវាស ភិក្ខុ​នោះ​គ្មានសំវាស​ដូច្នោះទេ ព្រោះ​ហេតុនោះ ទើប​ហៅថា រកសំវាសគ្មាន។
 
[១៨៧] សាមំ អធិដ្ឋាយ ទូតេន ទូតបរម្បរាយ វិសក្កិយេន ទូតេន គតប្បច្ចាគតេន ទូតេន អរហោ រហោសញ្ញី រហោ អរហោសញ្ញី អរហោ អរហោសញ្ញី រហោ រហោសញ្ញី កាយេន សំវណ្ណេតិ វាចាយ សំវណ្ណេតិ កាយេន វាចាយ សំវណ្ណេតិ ទូតេន សំវណ្ណេតិ លេខាយ សំវណ្ណេតិ ឱបាតំ អបស្សេនំ ឧបនិក្ខិបនំ ភេសជ្ជំ រូបូបហារោ សទ្ទូបហារោ គន្ធូបហារោ រសូបហារោ ផោដ្ឋព្វូបហារោ ធម្មូបហារោ អាចិក្ខនា អនុសាសនី សង្កេតកម្មំ និមិត្តកម្មន្តិ។
 
[១៨៧] ភិក្ខុស្ថិតនៅក្នុងទីជិត (តាំងចិត្តនឹងសម្លាប់មនុស្ស) ដោយខ្លួនឯង ដោយ​ប្រើបម្រើ ដោយ​ប្រើបម្រើ តៗគ្នា ដោយ​បម្រើទៅ​ធ្វើការ​ខុសសង្កេត ដោយ​បម្រើទៅ​ហើយ ត្រឡប់​មកវិញ ភិក្ខុ​នៅក្នុង​ទីមិន​កំបាំង សំគាល់​ថាកំបាំង នៅក្នុង​ទីកំបាំង សំគាល់​ថាមិន​កំបាំង នៅក្នុង​ទីមិន​កំបាំង សំគាល់​ថាមិន​កំបាំង នៅក្នុង​ទីកំបាំង សំគាល់​ថាកំបាំង ភិក្ខុ​ពណ៌នា (សេចក្តី​ស្លាប់) ដោយ​កាយ ពណ៌នា​ដោយវាចា ពណ៌នា​ដោយ​កាយ និងវាចា ពណ៌នា​ដោយប្រើ​បម្រើ ពណ៌នា​ដោយ​ចារិក​អក្សរ ជីក​រណ្តៅ ធ្វើបង្អែក បង្កប់​ចម្រូង ឲ្យភេសជ្ជៈ សម្លាប់​ដោយរូប សម្លាប់​ដោយ​សម្លេង សម្លាប់​ដោយក្លិន សម្លាប់​ដោយរស សម្លាប់​ដោយ​សម្ផស្ស សម្លាប់​ដោយធម៌ បង្គាប់​ឲ្យស្លាប់ ប្រៀន​​ប្រដៅ​ដើម្បីឲ្យ​ស្លាប់ ធ្វើសង្កេត​កម្ម ធ្វើនិមិត្តកម្ម។
 
[១៨៨] សាមន្តិ សយំ ហនតិ កាយេន វា កាយប្បដិពទ្ធេន វា និស្សគ្គិយេន វា។ អធិដ្ឋាយាតិ អធិដ្ឋហិត្វា អាណាបេតិ ឯវំ វិជ្ឈ ឯវំ បហរ ឯវំ ឃាតេហីតិ។
 
[១៨៨] ត្រង់ពាក្យថា ដោយខ្លួនឯង គឺភិក្ខុសម្លាប់ (គេ) ខ្លួនឯង ដោយកាយក្តី ដោយ​​អាវុធ​ដែល​ជាប់​​នឹងកាយក្តី ដោយ​គ្រឿងប្រយោល​ក្តី។ ត្រង់ពាក្យ​ថា ឋិតនៅ​ក្នុងទីជិត សេចក្តី​ថា ឋិតនៅ​ (ក្នុង​ទីជិត) ក៏បង្គាប់​ថា អ្នកចូរ​ចាក់យ៉ាង​នេះ អ្នកចូរ​ប្រហារ​យ៉ាងនេះ អ្នក​ចូរសម្លាប់​យ៉ាងនេះ។
 
[១៨៩] ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ តំ មញ្ញមានោ តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ តំ មញ្ញមានោ អញ្ញំ ជីវិតា វោរោបេតិ មូលដ្ឋស្ស អនាបត្តិ វធកស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ អញ្ញំ មញ្ញមានោ តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ អញ្ញំ មញ្ញមានោ អញ្ញំ ជីវិតា វោរោបេតិ មូលដ្ឋស្ស អនាបត្តិ វធកស្ស អាបត្តិ បារាជិកស្ស។
 
[១៨៩] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិត​មនុស្ស​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ​ចំណាំ​មនុស្សនោះ​បាន ហើយផ្តាច់​បង់ជីវិត​មនុស្សនោះ ត្រូវ​​អាបត្តិ​​បារាជិក​ទាំងពីររូប។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់​ជីវិតមនុស្ស​ឈ្មោះនេះ​ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​ចំណាំ​មនុស្សបាន (ប៉ុន្តែ) ទៅ​ផ្តាច់បង់​ជីវិតមនុស្ស​ដទៃវិញ ភិក្ខុ​អ្នក​បង្គាប់មិន​ត្រូវអាបត្តិ​ឡើយ ភិក្ខុអ្នក​សម្លាប់ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់ជីវិត​មនុស្សឈ្មោះ​នេះដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួល​បង្គាប់​​ចំណាំ​​មនុស្ស​ដទៃ​វិញ (ប៉ុន្តែ) ទៅផ្តាច់​បង់ជីវិត​មនុស្សនោះ (គឺ​មនុស្សដែល​អ្នកប្រើ ប្រាប់​ឲ្យសម្លាប់​នោះ) ត្រូវ​អាបត្តិ​បារាជិក​ទាំងពីររូប។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់​ជីវិតមនុស្ស​ឈ្មោះនេះ ដូច្នេះ ត្រូវ​​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​ចំណាំមនុស្ស​ដទៃវិញ (លុះ​វេលា) ទៅផ្តាច់​បង់ ៗជីវិត​មនុស្ស​ដទៃ​នោះ (បើធ្វើ​ខុសបង្គាប់​ដូច្នេះ) ភិក្ខុអ្នក​បង្គាប់មិន​ត្រូវអាបត្តិ​ឡើយ ភិក្ខុអ្នក​សម្លាប់​ត្រូវ​អាបត្តិ​​បារាជិក។
 
[១៩០] ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមស្ស បាវទ ឥត្ថន្នាមោ ឥត្ថន្នាមស្ស បាវទតុ ឥត្ថន្នាមោ ឥត្ថន្នាមំ ជីវិតា វោរោបេតូតិ អាបត្តិ ទុក្កដស្ស។ សោ ឥតរស្ស អារោចេតិ អាបត្តិ ទុក្កដស្ស។ វធកោ បដិគ្គណ្ហាតិ មូលដ្ឋស្ស អាបត្តិ ថុល្លច្ចយស្ស។ សោ តំ ជីវិតា វោរោបេតិ អាបត្តិ សព្វេសំ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមស្ស បាវទ ឥត្ថន្នាមោ ឥត្ថន្នាមស្ស បាវទតុ ឥត្ថន្នាមោ ឥត្ថន្នាមំ ជីវិតា វោរោបេតូតិ អាបត្តិ ទុក្កដស្ស។ សោ អញ្ញំ អាណាបេតិ អាបត្តិ ទុក្កដស្ស។ វធកោ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ សោ តំ ជីវិតា វោរោបេតិ មូលដ្ឋស្ស អនាបត្តិ អាណាបកស្ស ច វធកស្ស ច អាបត្តិ បារាជិកស្ស។
 
[១៩០] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា [ក្នុងអដ្ឋកថា ពន្យល់សេចក្តីថា ភិក្ខុជាអាចារ្យ​ប្រើភិក្ខុ​ឈ្មោះ​ពុទ្ធរក្ខិតឲ្យទៅ​ប្រាប់ភិក្ខុឈ្មោះ​ធម្មរក្ខិតឲ្យ​ប្រាប់ភិក្ខុឈ្មោះ​សង្ឃរក្ខិត ឲ្យទៅ​សម្លាប់មនុស្ស​​ឈ្មោះនេះ។ ត្រង់​ពាក្យថា ឈ្មោះនេះ គឺ​មនុស្សនោះ​ឈ្មោះអ្វី ក៏ចេញ​ឈ្មោះនោះ​ឯង។] លោកចូរ​ប្រាប់​ភិក្ខុឈ្មោះ​នេះ ឲ្យភិក្ខុ​ឈ្មោះនេះ​ប្រាប់ដល់​ភិក្ខុឈ្មោះ​នេះថា ភិក្ខុឈ្មោះ​នេះចូរផ្តាច់​បង់ជីវិត​​បុគ្គល​ឈ្មោះ​នេះដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​នោះទៅប្រាប់​អ្នកឯ​ទៀតវិញ (ដូច្នេះ) ក៏ត្រូវ​អាបត្តិ​ទុក្កដដែរ។ ភិក្ខុអ្នក​សម្លាប់ទទួល​បង្គាប់ ភិក្ខុអ្នក​ប្រើដើម​ត្រូវអាបត្តិ​ថុល្លច្ច័យ។ លុះ​ភិក្ខុ​អ្នក​សម្លាប់​បានផ្តាច់​បង់ជីវិត​បុគ្គលនោះ​សម្រេច ត្រូវអាបត្តិ​បារាជិក​គ្រប់ទាំង​បួនរូប។ ភិក្ខុ​​បង្គាប់​ភិក្ខុ​​ផង​គ្នាថា លោកចូរ​ទៅប្រាប់​ភិក្ខុឈ្មោះ​នេះ ឲ្យភិក្ខុ​ឈ្មោះនេះទៅ​ប្រាប់ភិក្ខុឈ្មោះ​នេះថា ភិក្ខុ​ឈ្មោះ​នេះ ចូរទៅ​ផ្តាច់បង់​ជីវិតបុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ ទៅ​បង្គាប់​​ភិក្ខុឯ​ទៀតវិញ (ធ្វើខុស​បង្គាប់​ដូច្នេះ) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​សម្លាប់​ទទួល​បង្គាប់ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​សម្លាប់នោះ បានផ្តាច់​បង់ជីវិត​បុគ្គលនោះ​សម្រេច ភិក្ខុអ្នក​បង្គាប់​ដើម​​មិនត្រូវ​​អាបត្តិ​ឡើយ ត្រូវអាបត្តិ​បារាជិក​តែភិក្ខុអ្នក​បង្គាប់ និងភិក្ខុ​អ្នក​សម្លាប់។
 
[១៩១] ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ គន្ត្វា បុន បច្ចាគច្ឆតិ នាហំ សក្កោមិ តំ ជីវិតា វោរោបេតុន្តិ។ សោ បុន អាណាបេតិ យទា សក្កោសិ តទា តំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។
 
[១៩១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ ទៅ​ហើយ ត្រឡប់​មកប្រាប់​វិញថា ខ្ញុំ​មិន​អាច​នឹង​ផ្តាច់​​បង់​ជីវិត​​បុគ្គលនោះ​ទេ។ ភិក្ខុនោះ​បង្គាប់​ទៀតថា លោកអាច​វេលាណា លោកចូរ​ទៅផ្តាច់បង់​ជីវិត​គេ​វេលា​នោះចុះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ លុះភិក្ខុ​អ្នកទទួល​បង្គាប់នោះ បានផ្តាច់​បង់ជីវិត​​បុគ្គលនោះ​​សម្រេច​ ក៏ត្រូវ​អាបត្តិ​បារាជិក​ទាំងពីររូប។
 
[១៩២] ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ តំ អាណាបេត្វា វិប្បដិសារី ន សាវេតិ មា ឃាតេហីតិ។ សោ តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ អាណាបេត្វា វិប្បដិសារី សាវេតិ មា ឃាតេហីតិ។ សោ អាណត្តោ អហំ តយាតិ តំ ជីវិតា វោរោបេតិ មូលដ្ឋស្ស អនាបត្តិ វធកស្ស អាបត្តិ បារាជិកស្ស។ ភិក្ខុ ភិក្ខុំ អាណាបេតិ ឥត្ថន្នាមំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ សោ អាណាបេត្វា វិប្បដិសារី សាវេតិ មា ឃាតេហីតិ។ សោ សាធូតិ ឱរមតិ ឧភិន្នំ អនាបត្តិ។
 
[១៩២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនោះ លុះបង្គាប់​ភិក្ខុផងគ្នា​នោះហើយ ក៏ស្រាប់​តែកើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) តែ​នឹងបាន​ប្រាប់ឲ្យ​ដឹងថា លោកកុំ​ទៅសម្លាប់​ដូច្នេះ​ក៏ទេ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់ លុះ​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​ស្រេច​ ក៏ត្រូវ​អាបត្តិ​បារាជិក​ទាំង​ពីររូប។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា លោកចូរ​ទៅផ្តាច់​បង់ជីវិត​បុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​​ទុក្កដ។ (តែ) ភិក្ខុ​នោះ លុះ​បង្គាប់​រួច​ហើយ ក៏ស្រាប់​តែកើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) ទើប​ប្រាប់​វិញថា លោក​កុំទៅ​សម្លាប់​ឡើយ។ ភិក្ខុ​នោះ​អាងថា លោកបង្គាប់​ខ្ញុំហើយ ក៏ទៅ​ផ្តាច់ជីវិត​បុគ្គលនោះ​ទៅ (យ៉ាងនេះ) ភិក្ខុ​អ្នក​ប្រើ​ដើមមិនត្រូវ​អាបត្តិទេ ត្រូវ​អាបត្តិ​បារាជិក​តែអ្នក​សម្លាប់។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ទៅ​ផ្តាច់​ជីវិតបុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ លុះ​ភិក្ខុនោះ បង្គាប់​ហើយ ក៏​កើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) ទើប​ប្រាប់​វិញថា លោក​កុំទៅសម្លាប់​ឡើយ។ ភិក្ខុអ្នក​សម្លាប់​នោះទទួល​ថា សាធុ ហើយ​ឈប់វិញ (ដូច្នេះ) មិន​ត្រូវអាបត្តិ​ទាំងពីររូប។
 
[១៩៣] អរហោ រហោសញ្ញី ឧល្លបតិ អហោ ឥត្ថន្នាមោ ហតោ អស្សាតិ អាបត្តិ ទុក្កដស្ស។ រហោ អរហោសញ្ញី ឧល្លបតិ អហោ ឥត្ថន្នាមោ ហតោ អស្សាតិ អាបត្តិ ទុក្កដស្ស។ អរហោ អរហោសញ្ញី ឧល្លបតិ អហោ ឥត្ថន្នាមោ ហតោ អស្សាតិ អាបត្តិ ទុក្កដស្ស ។ រហោ រហោសញ្ញី ឧល្លបតិ អហោ ឥត្ថន្នាមោ ហតោ អស្សាតិ អាបត្តិ ទុក្កដស្ស។
 
[១៩៣] ភិក្ខុសំគាល់ទីដែលមិនស្ងាត់ថាទីស្ងាត់ ទើបពោលថា ឱ បុគ្គល​ឈ្មោះនេះ អញ​​ត្រូវតែ​​សម្លាប់ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុសំគាល់​ទីដែលស្ងាត់​ថាទីមិនស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូមឲ្យ​វិនាសទៅ​ចុះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុសំគាល់​ទីដែល​មិន​​ស្ងាត់​ថា​​ទី​មិន​ស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូម​វិនាស​ទៅចុះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​សំគាល់​ទី​​ដែលស្ងាត់​ថាស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូមឲ្យ​វិនាសទៅ​ចុះ ដូច្នេះ ត្រូវ​​អាបត្តិ​​ទុក្កដ។
 
[១៩៤] កាយេន សំវណ្ណេតិ នាម កាយេន វិការំ ករោតិ យោ ឯវំ មរតិ សោ ធនំ វា លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ តាយ សំវណ្ណនាយ មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ វាចាយ សំវណ្ណេតិ នាម វាចាយ ភណតិ យោ ឯវំ មរតិ សោ ធនំ វា លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ តាយ សំវណ្ណនាយ មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ កាយេន វាចាយ សំវណ្ណេតិ នាម កាយេន ច វិការំ ករោតិ វាចាយ ច ភណតិ យោ ឯវំ មរតិ សោ ធនំ វា លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ តាយ សំវណ្ណនាយ មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
 
[១៩៤] ដែលហៅថា ពណ៌នាដោយកាយ (នោះ) គឺភិក្ខុធ្វើ​វិការដោយ​កាយ​ដូច្នេះ បុគ្គល​ណា ស្លាប់ទៅ​យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬនឹង​បាន​យសស័ក្តិ ឬនឹង​ទៅកាន់​ស្ថានសួគ៌ (ភិក្ខុ​ធ្វើ​យ៉ាងនេះ) ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មនុស្សស្តាប់​សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើង​ដោយគិតថា អញ​នឹងស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ដែល​ហៅថា ពោល​ពណ៌នា​ដោយវាចា (នោះ) គឺ​ភិក្ខុ​ពោលដោយ​វាចាថា បុគ្គល​ណាស្លាប់​យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ (បើ​មនុស្ស​ស្តាប់សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​​ទុក្ខវេទនា​​ឲ្យ​កើត​ឡើង​ដោយគិតថា អញនឹង​ស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ​បុគ្គល​នោះ) ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ដែល​ហៅថា ពោល​ពណ៌នា​ដោយ​កាយ និងវាចា (នោះ) គឺ​ភិក្ខុ​ធ្វើវិការ​ដោយកាយ​ផង ពោល​ដោយវាចា​ផង ដូច្នេះថា បុគ្គល​ណាស្លាប់​ទៅយ៉ាង​នេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ (បើ​មនុស្សស្តាប់​សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​​ទុក្ខវេទនា​ឲ្យ​កើត​ឡើង​ដោយ​គិតថា អញ​នឹងស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​​ត្រូវអាបត្តិ​ថុល្លច្ច័យ។ បើ​បុគ្គលនោះ​ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។
 
[១៩៥] ទូតេន សំវណ្ណេតិ នាម ទូតស្ស សាសនំ អារោចេតិ យោ ឯវំ មរតិ សោ ធនំ វា លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ ទូតស្ស សាសនំ សុត្វា មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ លេខាយ សំវណ្ណេតិ នាម លេខំ ឆិន្ទតិ យោ ឯវំ មរតិ សោ ធនំ វា លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អក្ខរក្ខរាយ អាបត្តិ ទុក្កដស្ស។ លេខំ បស្សិត្វា មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
 
[១៩៥] ដែលហៅថា ពោលពណ៌នាដោយប្រើបម្រើ (នោះ) គឺ​ភិក្ខុប្រាប់ដំណឹង​ដល់បម្រើថា បុគ្គលណា​ស្លាប់យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬពុំនោះ​ទៅកាន់​ស្ថានសួគ៌ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ។ (បើ) បុគ្គល​នោះបាន​ស្តាប់ដំណឹង​របស់បម្រើ ហើយ​គិតថា អញ​នឹង​ស្លាប់ ហើយ​ក៏ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើងភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) បុគ្គលនោះ​ស្លាប់ ភិក្ខុត្រូវ​អាបត្តិ​បារាជិក។ ដែល​ហៅថា ពណ៌នា​ដោយវិធី​សរសេរ​អក្សរ (នោះ) គឺ​ភិក្ខុ​ឆ្លាក់អក្សរ (ជា​សេចក្តី) ថា បុគ្គល​ណាស្លាប់​ទៅយ៉ាង​នេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬ​បានយសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ​គ្រប់ៗ​អក្ខរ។ (បុគ្គល​នោះ) ឃើញ​អក្សរចារិក​ហើយគិត​ថា អញ​នឹង​ស្លាប់ទៅ ហើយ​ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើង ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) បុគ្គល​នោះ​ស្លាប់ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។
 
[១៩៦] ឱបាតំ នាម មនុស្សំ ឧទ្ទិស្ស ឱបាតំ ខនតិ បបតិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស[ឥតោ បរំ ឱរោបិយបោត្ថកេ មនុស្សោ តស្មឹ បបតិ អាបត្តិ ទុក្កដស្សាតិ អត្ថោ វុត្តោ។ សោ បន សព្វបោត្ថកេសុ ន ទិស្សតិ។]។ បបតិតេ ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ អនោទិស្ស ឱបាតំ ខនតិ យោ កោចិ បបតិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ មនុស្សោ តស្មិំ បបតតិ អាបត្តិ ទុក្កដស្ស។ បបតិតេ ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ យក្ខោ វា បេតោ វា តិរច្ឆានគតមនុស្សវិគ្គហោ វា តស្មឹ បបតតិ អាបត្តិ ទុក្កដស្ស។ បបតិតេ ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ទុក្កដស្ស។ មរតិ អាបត្តិ ថុល្លច្ចយស្ស។ តិរច្ឆានគតោ តស្មឹ បបតតិ អាបត្តិ ទុក្កដស្ស។ បបតិតេ ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ទុក្កដស្ស។ មរតិ អាបត្តិ បាចិត្តិយស្ស។
 
[១៩៦] ដែលហៅថា រណ្តៅ (នោះ) គឺ​ភិក្ខុជីករណ្តៅចំពោះមនុស្ស​ដោយ​តាំងចិត្តថា អ្នក​ណាមួយធ្លាក់ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ កាលបើ​អ្នកណាមួយ​ធ្លាក់ទៅ​ហើយ កើត​ទុក្ខ​វេទនាឡើង (ដល់អ្នកនោះ) ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ បើអ្នក​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។ ភិក្ខុ​​ជីក​រណ្តៅ​មិនចំពោះ (មនុស្ស​ ឬអមនុស្ស) ដោយ​គិតថា ជន​ណា​មួយធ្លាក់​ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ (បើ) មនុស្ស​ធ្លាក់ទៅក្នុង​រណ្តៅនោះ ភិក្ខុត្រូវ​អាបត្តិទុក្កដ។ កាល​មនុស្សនោះ​ធ្លាក់ទៅ កើត​ទុក្ខ​វេទនា​ឡើង ភិក្ខុត្រូវ​អាបត្តិថុល្លច្ច័យ។ (បើមនុស្ស​នោះ) ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ (បើ) យក្សក្តី ប្រេតក្តី សត្វតិរច្ឆាន​ដែលមាន​រាងកាយ​ដូចមនុស្ស​ក្តី ធ្លាក់​ទៅ​ក្នុងរណ្តៅនោះ ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ។ កាល​បើជន មានយក្ស​ជាដើមនោះ​ធ្លាក់ទៅហើយ កើត​ទុក្ខ​វេទនា ភិក្ខុ​ក៏ត្រូវអាបត្តិ​ទុក្កដដែរ។ (បើ) ជន​មានយក្ស​ជាដើមនោះ​ស្លាប់ ភិក្ខុត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) សត្វតិរច្ឆាន​ធ្លាក់ទៅក្នុង​រណ្តៅនោះ ភិក្ខុត្រូវ​អាបត្តិទុក្កដ។ កាលបើ​ធ្លាក់ទៅ​ហើយ កើតទុក្ខ​​វេទនា ត្រូវអាបត្តិ​ទុក្កដ។ (បើ) វាស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៩៧] អបស្សេនំ នាម អបស្សេនេ សត្ថំ វា ឋបេតិ វិសេន វា មក្ខេតិ ទុព្វលំ វា ករោតិ សោព្ភេ វា នរកេ វា បបាតេ វា ឋបេតិ ឥមិនា [ឱរោបិយបោត្ថកេ អយម្បិ បាឋោ ន បញ្ញាយតិ។] បបតិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ សត្ថេន វា វិសេន វា បបតិតេន វា ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
 
[១៩៧] ដែលហៅថា បង្អែក (នោះ) គឺភិក្ខុបង្កប់សស្ត្រាក្នុងទីសម្រាប់ផ្អែកក្តី លាបដោយ​​ថ្នាំ​ពិស​ក្តី ធ្វើឲ្យទ្រុឌទ្រោមក្តី បង្កប់សស្ត្រាក្នុង​ត្រពាំងក្តី ក្នុងអណ្តូងក្តី ក្នុង​ជ្រោះក្តី ដោយគិតថា មនុស្ស​ណា​មួយ​នឹងធ្លាក់​ទៅស្លាប់​ដោយ​គ្រឿង​ប្រហារនេះ ត្រូវអាបត្តិ​ទុក្កដ។ បើមនុស្ស​នោះមានទុក្ខ​វេទនា​កើត​ឡើង​ដោយ​សស្ត្រាក្តី ដោយថ្នាំ​ពិសក្តី ដោយដំណើរ​ដែលធ្លាក់ចុះ​ទៅ (តាមធម្មតា) ក្តី ភិក្ខុ​​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើមនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។
 
[១៩៨] ឧបនិក្ខិបនំ នាម អសឹ វា សត្តឹ វា ភេណ្ឌឹ វា សូលំ [តេសុ វុត្តបោត្ថកេសុ អយម្បិ បាឋោ ន បញ្ញាយតេវ] វា លគុឡំ វា បាសាណំ វា សត្ថំ វា វិសំ វា រជ្ជុំ វា ឧបនិក្ខិបតិ ឥមិនា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តេន មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
 
[១៩៨] ដែលហៅថា បង្កប់ចម្រូង (នោះ) គឺភិក្ខុបង្កប់ដាវក្តី លំពែងក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ​ថ្នាំ​ពិស​ក្តី ខ្សែក្តី ដោយ​គិតថា មនុស្ស​ណាមួយ​នឹងស្លាប់​ដោយ​វត្ថុមានដាវ​ជា​ដើម​នេះ (យ៉ាងនេះ) ត្រូវអាបត្តិ​ទុក្កដ។ (បើ) មនុស្ស​នោះញុំាង​ទុក្ខ​វេទនា​ឲ្យ​កើតឡើង​ដោយ​គិតថា អញ​នឹងស្លាប់​ដោយវត្ថុ​មានដាវ​ជាដើម​នោះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។
 
[១៩៩] ភេសជ្ជំ នាម សប្បឹ វា នវនីតំ វា តេលំ វា មធុំ វា ផាណិតំ វា ទេតិ ឥមំ សាយិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សាយិតេ ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
 
[១៩៩] ដែលហៅថា ភេសជ្ជៈ (នោះ) គឺភិក្ខុឲ្យសប្បិក្តី នវនីតក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅ​ក្តី [អដ្ឋកថា ពន្យល់ថា ភិក្ខុឲ្យ​ភេសជ្ជៈ មានសប្បិ​ជាដើម ដល់ភិក្ខុ​ដែលមាន​ជម្ងឺ ដោយមាន​បំណង​ថា តែឆាន់ទៅ​នឹងលាប់ស្លាប់។) ដោយ​តាំងចិត្តថា មនុស្ស​ដែលជញ្ជក់​ជញ្ជាប់ (ស៊ី) ភេសជ្ជៈ មាន​សប្បិ​ជាដើមនេះហើយ គង់នឹង​ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ កាលបើ​មនុស្ស​ស៊ីភេសជ្ជៈ មានសប្បិ​ជាដើម​នោះហើយ កើត​ទុក្ខ​វេទនា ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។
 
[២០០] រូបូបហារោ នាម អមនាបិកំ រូបំ ឧបសំហរតិ ភយានកំ ភេរវំ ឥមំ បស្សិត្វា ឧត្តសិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ បស្សិត្វា ឧត្តសតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ មនាបិកំ រូបំ ឧបសំហរតិ បេមនិយំ ហទយង្គមំ[ឥមេ ទ្វេ បាឋោ តីសុបិ បោត្ថកេសុ ន ទិស្សន្តិ។] ឥមំ បស្សិត្វា អលាភកេន សុស្សិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ បស្សិត្វា អលាភកេន សុស្សតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ សទ្ទូបហារោ នាម អមនាបិកំ សទ្ទំ ឧបសំហរតិ ភយានកំ ភេរវំ ឥមំ សុត្វា ឧត្តសិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សុត្វា ឧត្តសតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ មនាបិកំ សទ្ទំ ឧបសំហរតិ បេមនិយំ ហទយង្គមំ[ឥធ បន ឋានេ តាទិសា វ បាឋោ តត្ថាបិ ទិស្សន្តិ។] ឥមំ សុត្វា អលាភកេន សុស្សិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សុត្វា អលាភកេន សុស្សតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ គន្ធូបហារោ នាម អមនាបិកំ គន្ធំ ឧបសំហរតិ ជេគុច្ឆំ បាដិកុល្យំ ឥមំ ឃាយិត្វា ជេគុច្ឆតា បាដិកុល្យតា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ ឃាយិតេ ជេគុច្ឆតា បាដិកុល្យតា ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ មនាបិកំ គន្ធំ ឧបសំហរតិ ឥមំ ឃាយិត្វា អលាភកេន សុស្សិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ ឃាយិត្វា អលាភកេន សុស្សតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ រសូបហារោ នាម អមនាបិកំ រសំ ឧបសំហរតិ ជេគុច្ឆំ បាដិកុល្យំ ឥមំ សាយិត្វា ជេគុច្ឆតា បាដិកុល្យតា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សាយិតេ ជេគុច្ឆតា បាដិកុល្យតា ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ មនាបិកំ រសំ ឧបសំហរតិ ឥមំ សាយិត្វា អលាភកេន សុស្សិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សាយិត្វា អលាភកេន សុស្សតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ ផោដ្ឋព្វូបហារោ នាម អមនាបិកំ ផោដ្ឋព្វំ ឧបសំហរតិ ទុក្ខសម្ផស្សំ ខរសម្ផស្សំ ឥមិនា ផុដ្ឋោ មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តេន ផុដ្ឋស្ស ទុក្ខា វេទនា ឧប្បជ្ជតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ មនាបិកំ ផោដ្ឋព្វំ ឧបសំហរតិ សុខសម្ផស្សំ មុទុសម្ផស្សំ ឥមិនា ផុដ្ឋោ អលាភកេន សុស្សិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តេន ផុដ្ឋោ អលាភកេន សុស្សតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ ធម្មូបហារោ នាម នេរយិកស្ស និរយកថំ កថេតិ ឥមំ សុត្វា ឧត្តសិត្វា មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សុត្វា ឧត្តសតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ កល្យាណកម្មស្ស សគ្គកថំ កថេតិ ឥមំ សុត្វា អធិមុត្តោ មរិស្សតីតិ អាបត្តិ ទុក្កដស្ស។ តំ សុត្វា អធិមុត្តោ មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
 
[២០០] ដែលហៅថា សម្លាប់ដោយរូប (នោះ) គឺភិក្ខុនាំយករូបដែលមិនគាប់ចិត្ត មុខគួរឲ្យ​ខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយតាំងចិត្តថា មនុស្ស​ណាមួយមកឃើញរូបនេះហើយ នឹងតក់ស្លុត​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូប​នោះហើយតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយករូបដែលជាទីគាប់ចិត្ត គួរឲ្យស្រឡាញ់ ពេញចិត្ត ដោយបំណងថា មនុស្ស​ណាមួយមកឃើញរូបនេះហើយ តែមិនបាន (រូបនេះ) មុខ​ជានឹង​សង្រេង​សង្រៃ រីងរៃស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូប​នោះហើយក្រៀមក្រំ ព្រោះ​មិនបាន​ (តាមប្រាថ្នា) ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ដែលហៅថា សម្លាប់ដោយសម្លេង (នោះ) គឺភិក្ខុនាំយកសម្លេងមិនជាទីគាប់ចិត្ត មុខគួរឲ្យ​ខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយបំណងថា មនុស្ស​ណាមួយបានឮសម្លេងនេះហើយ នឹងតក់ស្លុត​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះមនុស្សឮសម្លេង​នោះហើយតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកសម្លេងជាទីគាប់ចិត្ត មុខគួរស្រឡាញ់ ចូលចាប់ដួងចិត្ត ដោយបំណងថា មនុស្ស​ណាមួយបានឮសម្លេងនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បាន​មិនបាន​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះមនុស្សឮសម្លេងនោះហើយ ក្រៀមក្រំចិត្ត ព្រោះចង់​បាន​មិនបាន ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយក្លិន (នោះ) គឺភិក្ខុនាំយកក្លិនមិនគាប់ចិត្ត មុខគួរខ្ពើមឆ្អើម ដោយបំណងថា មនុស្ស​ណាមួយហិតក្លិនហើយ គង់នឹងស្លាប់ ព្រោះជារបស់គួរខ្ពើម គួរឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើគេហិតក្លិននោះហើយ មានទុក្ខវេទនាកើតឡើង ព្រោះខ្ពើម ព្រោះឆ្អើម ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកក្លិនជាទីគាប់ចិត្តចូលទៅ ដោយបំណងថា មនុស្ស​ណាមួយបានហិតក្លិននេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បាន​មិនបាន​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេហិតក្លិននោះហើយ ក្រៀមក្រំព្រោះ​មិនបាន ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយរស (នោះ) គឺភិក្ខុនាំយក​រសដែលមិនជាទីគាប់​ចិត្ត មុខគួរខ្ពើមឆ្អើម ដោយតាំងចិត្តថា មនុស្ស​ណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹង​​ស្លាប់ ព្រោះជារសគួរខ្ពើមឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើគេជញ្ជក់ជញ្ជាប់រស​នោះហើយ មានទុក្ខ​វេទនាកើតឡើង ព្រោះជារបស់គួរខ្ពើមឆ្អើម ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយករសជាទីគាប់ចិត្ត ដោយបំណងថា មនុស្ស​ណាមួយបានជញ្ជក់​ជញ្ជាប់​រស​នេះ​ហើយ នឹងក្រៀមក្រំស្លាប់ ព្រោះ​មិនបាន (ដូចបំណង)​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះ​គេ​ជញ្ជក់​ជញ្ជាប់​រស​នោះហើយ កើតក្រៀមក្រំ ព្រោះ​មិនបាន (តាមបំណង) ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយសម្ផស្ស (នោះ) គឺភិក្ខុនាំយក​ផោដ្ឋព្វមិនជាទី​គាប់​ចិត្ត ដែលមានសម្ផស្សនាំមកនូវសេចក្តីទុក្ខ ដែលមានសម្ផស្សរឹង ដោយបំណងថា មនុស្ស​ណាមួយបានពាល់ត្រូវសម្ផស្សនេះ មុខជានឹង​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) ទុក្ខវេទនា​កើតឡើងដល់បុគ្គលដែលបានពាល់ត្រូវសម្ផស្ស​នោះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកផោដ្ឋព្វជាទីគាប់ចិត្ត ដែលមានសម្ផស្សជាសុខ ដែលមាន​សម្ផស្ស​ទន់ ដោយបំណងថា បុគ្គលណាមួយមកពាល់ត្រូវសម្ផស្សនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះ​មិនបាន​ (តាមប្រាថ្នា) ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេពាល់ត្រូវសម្ផស្សនោះហើយ កើត​ក្រៀម​ក្រំ ព្រោះ​មិនបាន (តាមប្រាថ្នា) ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។ ដែលហៅថា សម្លាប់ដោយធម៌ (នោះ) គឺភិក្ខុពោលអំពីរឿងនរក នៃសត្វដែលទៅកើត​ក្នុង​នរក ដោយបំណងថា មនុស្ស​ណាមួយបានស្តាប់រឿងនរកនេះហើយ នឹងតក់ស្លុត ហើយ​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេបានស្តាប់រឿងនរក​នោះហើយ កើតតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុពោលអំពីរឿងស្ថានសួគ៌នៃបុគ្គលដែល​បានធ្វើកម្មដ៏ល្អ ដោយបំណងថា មនុស្ស​ណាមួយបានស្តាប់និទានអំពីស្ថានសួគ៌នេះហើយ នឹងអត់ដង្ហើមស្លាប់ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេបានស្តាប់និទានអំពីស្ថានសួគ៌នោះហើយ ញុំាងទុក្ខវេទនា​ឲ្យ​កើត​ឡើង ដោយគិតថា អញនឹងអត់ដង្ហើម​ស្លាប់ ដូច្នេះ ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។
 
[២០១] អាចិក្ខនា នាម បុដ្ឋោ ភណតិ ឯវំ មរស្សុ យោ ឯវំ មរតិ សោ ធនំ វា លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ តាយ អាចិក្ខនាយ មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។ អនុសាសនី នាម អបុដ្ឋោ ភណតិ ឯវំ មរស្សុ យោ ឯវំ មរតិ សោ ធនំ វា លភតិ យសំ វា លភតិ សគ្គំ វា គច្ឆតីតិ អាបត្តិ ទុក្កដស្ស។ តាយ អនុសាសនិយា មរិស្សាមីតិ ទុក្ខំ វេទនំ ឧប្បាទេតិ អាបត្តិ ថុល្លច្ចយស្ស។ មរតិ អាបត្តិ បារាជិកស្ស។
 
[២០១] ដែលហៅថា បង្គាប់ឲ្យស្លាប់ (នោះ) គឺ​មានមនុស្សសួរភិក្ខុ ៗឆ្លើយថា អ្នកឯងចូរ​ស្លាប់​ទៅ​យ៉ាងនេះចុះ ព្រោះបុគ្គលណាមួយស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយស​ស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ បុគ្គលនោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយ​គិតថា អញនឹងស្លាប់ តាមបង្គាប់នោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ដែលហៅថា ប្រៀនប្រដៅដើម្បីឲ្យស្លាប់ (នោះ) គឺគេមិនបានសួរភិក្ខុទេ តែភិក្ខុនិយាយ​ថា អ្នកចូរ​ស្លាប់​យ៉ាងនេះចុះ (ព្រោះ) បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយស​ស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ព្រោះពាក្យប្រៀនប្រដៅប៉ុណ្ណោះ ទើប​បុគ្គល​នោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយ​គិតថា អញនឹងស្លាប់ ដូច្នេះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះបុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។
 
[២០២] សង្កេតកម្មំ នាម សង្កេតំ ករោតិ បុរេភត្តំ វា បច្ឆាភត្តំ វា រត្តឹ វា ទិវា វា តេន សង្កេតេន តំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ តេន សង្កេតេន តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ តំ សង្កេតំ បុរេ វា បច្ឆា វា តំ ជីវិតា វោរោបេតិ មូលដ្ឋស្ស អនាបត្តិ វធកស្ស អាបត្តិ បារាជិកស្ស។ និមិត្តកម្មំ នាម និមិត្តំ ករោតិ អក្ខឹ វា និក្ខនិស្សាមិ ភមុកំ វា ឧក្ខិបិស្សាមិ សីសំ វា ឧក្ខិបិស្សាមិ តេន និមិត្តេន តំ ជីវិតា វោរោបេហីតិ អាបត្តិ ទុក្កដស្ស។ តេន និមិត្តេន តំ ជីវិតា វោរោបេតិ អាបត្តិ ឧភិន្នំ បារាជិកស្ស។ តំ និមិត្តំ បុរេ វា បច្ឆា វា តំ ជីវិតា វោរោបេតិ មូលដ្ឋស្ស អនាបត្តិ វធកស្ស អាបត្តិ បារាជិកស្ស។
 
[២០២] ដែលហៅថា ធ្វើសង្កេតកម្ម (នោះ) គឺ​ភិក្ខុកំណត់វេលាថា លោកចូរទៅផ្តាច់បង់​ជីវិត​បុគ្គលនោះ តាមសេចក្តីកំណត់នោះ ទោះនៅវេលាមុនបាយក្តី ក្រោយបាយក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវអាបត្តិទុក្កដ។ បើភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមសេចក្តីកំណត់នោះ ត្រូវអាបត្តិ​បារាជិកទាំងពីររូប។ (បើ) ភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុនក្តី ក្រោយ​ក្តី អំពី​កំណត់​នោះ ភិក្ខុអ្នកប្រើដើម មិនត្រូវអាបត្តិទេ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។ ដែលហៅថា ធ្វើនិមិត្ត​កម្ម (នោះ) គឺ​ភិក្ខុធ្វើនិមិត្តសញ្ញាដូច្នេះថា បើ់ខ្ញុំប៉ប្រិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី លោកចូរផ្តាច់បង់​ជីវិត​បុគ្គលនោះ តាមនិមិត្តសញ្ញានោះចុះ (ធ្វើនិមិត្តសញ្ញាប៉ុណ្ណេះ) ត្រូវអាបត្តិទុក្កដ។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមនិមិត្តសញ្ញានោះ ត្រូវអាបត្តិ​បារាជិក​ទាំងពីររូប។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុន ឬក្រោយនិមិត្តសញ្ញា​នោះ ភិក្ខុអ្នកប្រើខាងដើម មិនត្រូវអាបត្តិឡើយ ឯអ្នកសម្លាប់ត្រូវអាបត្តិ​បារាជិក។
 
[២០៣] អនាបត្តិ អសញ្ចិច្ច អជានន្តស្ស នមរណាធិប្បាយស្ស ឧម្មត្តកស្ស ខិត្តចិត្តស្ស វេទនដ្ដស្ស [ឥមេ ទ្វេ បាឋោ ឱរោបិយមរម្មបោត្ថកេសុ ន ទិស្សន្តិ។] អាទិកម្មិកស្សាតិ។
 
[២០៣] ភិក្ខុមិនក្លែង១ ភិក្ខុមិនដឹង១ ភិក្ខុមិនប្រាថ្នាឲ្យស្លាប់១ ភិក្ខុឆ្កួត១ ភិក្ខុមាន​ចិត្ត​រវើ​រវាយ​១ ភិក្ខុមានវេទនាគ្របសង្កត់១ ភិក្ខុដើមបញ្ញត្តិ១ (ភិក្ខុទាំងនេះ) មិនត្រូវអាបត្តិទេ។
 
ចប់ បឋមភាណវារក្នុងមនុស្សវិគ្គហបារាជិក។
 
វិនីតវត្ថុ
 
[២០៤] សំវណ្ណនា និសីទន្តោ មុសលោ ទុក្ខលេន ច
 
វុឌ្ឍប្បព្វជិតា សន្តោ លគ្គំ មំសំ វិសេនបិ[វឌ្ឍប្បព្វជិត ភិសន្នោ អគ្គំ វិមំសនា វីសន្តិ តេសុ បោត្ថកេសុ អាគតំ។]
 
តយោ ច វត្ថុកម្មេហិ ឥដ្ឋកាហិ បរេ តយោ
 
វាសី គោបានសី ចេវ អដ្ដកោតរណំ បត្តិ
 
សេទនត្ថុញ្ច សម្ពាហោ នហាបនាព្ភញ្ជនេន ច
 
ឧដ្ឋាបេន្តោ និបាតេន្តោ អន្នបានេន មារណំ
 
ជារគព្ភោ សបត្តី ច មាតាបុត្តំ ឧភោ វធិ
 
ឧភោ ន មិយ្យរេ មទ្ទា តាបំ វញ្ឈា វិជាយិនី
 
បតោទំ និគ្គហេ យក្ខោ វាឡយក្ខញ្ច បាហិណិ
 
តំ មញ្ញមានោ បហរិ សគ្គញ្ច និរយំ ភណេ
 
អាឡវិយា តយោ រុក្ខា ទាយេហិ អបរេ តយោ
 
មា កិលមេសិ ន តុយ្ហំ តក្កំ សោចិរកេន[ឱ.ម.តក្កសុវិរកេន។ រា. តក្កំ សោវិរកេន។] ចាតិ។
 
(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)
 
[២០៤] រឿងភិក្ខុពណ៌នាសេចក្តីស្លាប់ រឿងភិក្ខុអង្គុយសង្កត់ក្មេង រឿងអង្រែ​និងត្បាល់ រឿងបិតា និងបុត្រ​បួសឯចាស់ រឿងសាច់​ជាប់បំពង់ក រឿងភិក្ខុ​បិណ្ឌបាតបាន​ចង្ហាន់លាយ​ថ្នាំពិស រឿងភិក្ខុ​៣ពួកធ្វើការ​កសាងទីលំនៅ រឿងភិក្ខុ៣ពួក​ទៀតធ្វើការ​កសាងដោយ​ឥដ្ឋ រឿង​កាំបិតព្រា រឿង​បង្កង់ រឿងរន្ទា រឿងឡើងភ្នំ រឿងនត្ថុថ្នាំ​ឲ្យចេញញើស រឿងច្របាច់ រឿងផ្ងូតទឹក រឿងលាបប្រេង រឿងភិក្ខុ​ធ្វើភិក្ខុមាន​ជម្ងឺឲ្យក្រោក រឿងភិក្ខុ​ផ្តួលភិក្ខុ​មានជម្ងឺ រឿងភិក្ខុ​សម្លាប់ភិក្ខុ​ដោយបាយ​និងទឹក រឿងស្រី​មានផ្ទៃពោះ​ព្រោះសហាយ រឿងស្រីរួមប្តី រឿងភិក្ខុ​សម្លាប់ម្តាយ​និងកូន​ទាំងពីរនាក់ រឿងស្រី​ពីរនាក់​រំលូតកូន តែមិនស្លាប់ រឿងកំដៅ​ផ្ទៃពោះ រឿងស្រីអារ រឿងស្រី​មានកូន រឿងភិក្ខុ​ចាក់ក្រឡេក រឿងខ្មោច​ចូលភិក្ខុ រឿងភិក្ខុ​បញ្ជូនភិក្ខុទៅ​កាន់ទីមាន​ខ្មោចលង រឿងភិក្ខុចំណាំ​ភិក្ខុជាសត្រូវ​ហើយប្រហារ រឿងភិក្ខុ​ពោលពីស្ថានសួគ៌ និងនរក រឿងភិក្ខុ​ស្រុកអាឡវី​បីរូបនាំ​គ្នាកាប់​ដើមឈើ រឿងភិក្ខុ​បីរូបទៀត​ដុតភ្លើងព្រៃ រឿងភិក្ខុ​និយាយនឹង​មនុស្សសម្លាប់​ចោរ រឿងប្រេង​ខ្លាញ់គោ និងថ្នាំ​ត្រាំទុកយូរ។
 
[២០៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តស្ស ភិក្ខូ ការុញ្ញេន មរណវណ្ណំ សំវណ្ណេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ កច្ចិ នុ ខោ មយំ បារាជិកំ អាបត្តឹ អាបន្នាតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អាបត្តឹ តុម្ហេ ភិក្ខវេ អាបន្នា បារាជិកន្តិ។
 
[២០៥] សម័យនោះឯង មានភិក្ខុមួយរូប​មានជម្ងឺ។ ទើបភិក្ខុ​ទាំងឡាយពណ៌នា​គុណនៃ​សេចក្តី​ស្លាប់ដល់​ភិក្ខុមាន​ជម្ងឺនោះ ដោយ​ចិត្តអាណិត​អាសូរ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ទើបភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យថា យើង​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ទេដឹង។ ភិក្ខុ​ទាំងនោះ​ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងកាល​នោះឯង។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិកហើយ។
 
[២០៦] តេន ខោ បន សមយេន អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ បីឋកេ បិលោតិកាយ បដិច្ឆន្នំ ទារកំ និសីទន្តោ ឱត្ថរិត្វា មារេសិ។ តស្ស កុក្កុច្ចំ អហោសិ កច្ចិ នុ ខោ អហំ បារាជិកំ អាបត្តឹ អាបន្នោតិ។ អថខោ សោ ភិក្ខុ ភគវតោ ឯតមត្ថំ អារោចេសិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ អប្បដិវេក្ខិត្វា អាសនេ និសីទិតព្វំ យោ និសីទេយ្យ អាបត្តិ ទុក្កដស្សាតិ។
 
[២០៦] សម័យនោះឯង មានភិក្ខុមួយរូបកាន់បិណ្ឌបាតចារិកវត្ត អង្គុយ​សង្កត់ក្មេង​ដែលគេដណ្តប់​ដោយកំណាត់​សម្ពត់នៅ​លើតាំង​ស្លាប់ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អាត្មា​ត្រូវអាបត្តិ​បារាជិក​ទេ​ដឹង។ ទើបភិក្ខុ​នោះក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​មិនទាន់បាន​ពិនិត្យទេ កុំអាល​អង្គុយលើ​អាសនៈ ភិក្ខុណា​អង្គុយ (ភិក្ខុនោះ) ត្រូវ​អាបត្តិទុក្កដ។
 
[២០៧] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ភត្តគ្គេ អន្តរឃរេ អាសនំ បញ្ញាបេន្តោ មុសលេ ឧស្សិតេ ឯកំ មុសលំ អគ្គហេសិ។ ទុតិយោ មុសលោ បរិបតិត្វា អញ្ញតរស្ស ទារកស្ស មត្ថកេ អវត្ថាសិ។ សោ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ អសញ្ចិច្ចោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ភត្តគ្គេ អន្តរឃរេ អាសនំ បញ្ញាបេន្តោ ឧទុក្ខលភណ្ឌិកំ អក្កមិត្វា បវដ្ដេសិ អញ្ញតរំ ទារកំ ឱត្ថរិត្វា មារេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។
 
[២០៧] សម័យនោះឯង មានភិក្ខុមួយរូបឲ្យគេក្រាលអាសនៈក្នុងរោងភត្ត​ត្រង់ចន្លោះ​ផ្ទះ ហើយបាន​ឈោងទៅចាប់​អង្រែមួយ​ត្រង់កន្លែង​ដែលគេ​បញ្ឈរ​អង្រែ។ អង្រែ​ជាគំរប់ពីរ រលំ​ទៅសង្កត់​លើក្បាល​ទារកម្នាក់។ ទារក​នោះក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនបាន​ក្លែងទេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិន​ត្រូវអាបត្តិ​ទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​ឲ្យគេក្រាល​អាសនៈ​ក្នុងរោង​ភត្តត្រង់​ចន្លោះផ្ទះ បានទៅ​ជាន់ឈើ ដែល​គេសម្រាប់​ដម្កល់ត្បាល់ ឲ្យវិល​ទៅសង្កត់​ទារកម្នាក់​ស្លាប់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិនត្រូវអាបត្តិទេ។
 
[២០៨] តេន ខោ បន សមយេន បិតាបុត្តា ភិក្ខូសុ បព្វជិតា ហោន្តិ។ កាលេ អារោចិតេ បុត្តោ បិតរំ ឯតទវោច គច្ឆ ភន្តេ សង្ឃោ តំ បតិមានេតីតិ បិដ្ឋិយំ គហេត្វា បណាមេសិ។ សោ បបតិត្វា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ នាហំ ភគវា មរណាធិប្បាយោតិ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន បិតាបុត្តា ភិក្ខូសុ បព្វជិតា ហោន្តិ។ កាលេ អារោចិតេ បុត្តោ បិតរំ ឯតទវោច គច្ឆ ភន្តេ សង្ឃោ តំ បតិមានេតីតិ មរណាធិប្បាយោ បិដ្ឋិយំ គហេត្វា បណាមេសិ។ សោ បបតិត្វា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន បិតាបុត្តា ភិក្ខូសុ បព្វជិតា ហោន្តិ។ កាលេ អារោចិតេ បុត្តោ បិតរំ ឯតទវោច គច្ឆ ភន្តេ សង្ឃោ តំ បតិមានេតីតិ មរណាធិប្បាយោ បិដ្ឋិយំ គហេត្វា បណាមេសិ។ សោ បបតិត្វា ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២០៨] សម័យនោះឯង បិតានិងបុត្របានចេញបួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាលដល់​ពេលចង្ហាន់​គេបានប្រាប់​ហើយ ភិក្ខុជា​បុត្របាន​និយាយនឹង​ភិក្ខុជា​បិតាថា បពិត្រ​លោកឪពុក​ដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ ព្រះសង្ឃ​នឹងអង្គាស​លោកឪពុក (ថា​ហើយក៏) ចាប់ខ្នង​ច្រានទៅ។ ភិក្ខុ​ជាបិតានោះ​ក៏ដួលស្លាប់។ ភិក្ខុ​ជាកូននោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ឥតមានបំណង​ឲ្យស្លាប់ទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណង​ឲ្យស្លាប់ទេ មិន​ត្រូវអាបត្តិ​ទេ។ សម័យ​នោះឯង បិតានិង​បុត្របាន​មកបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាល​ដល់ពេល​ឆាន់គេប្រាប់​ហើយ ភិក្ខុជា​បុត្របាន​និយាយនឹង​ភិក្ខុជាបិតា​ថា បពិត្រលោក​ឪពុកដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ សង្ឃនឹង​អង្គាស​លោកឪពុក (ថា​ហើយ) មាន​បំណងចង់​ឲ្យស្លាប់ ក៏ចាប់ខ្នង​ច្រានទៅ។ ភិក្ខុ​ជាបិតានោះ​ក៏ដួលចុះ​ហើយស្លាប់ទៅ។ ភិក្ខុ​ជាបុត្រនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង បិតា​និងបុត្រ​បានចេញ​បួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាល​ដល់ពេល​ចង្ហាន់គេបាន​ប្រាប់ហើយ ភិក្ខុ​ជាបុត្រ​បាននិយាយ​នឹងភិក្ខុ​ជាបិតា​ថា បពិត្រ​លោកឪពុក​ដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ សង្ឃនឹង​អង្គាសលោក​ឪពុក (ថាហើយ) មាន​បំណងចង់​ឲ្យស្លាប់ ទើបចាប់​ខ្នងច្រាន​ទៅ។ ភិក្ខុជា​បិតានោះក៏​ដួលទៅ តែមិន​ស្លាប់។ ភិក្ខុជា​បុត្រនោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[២០៩] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ភុញ្ជន្តស្ស មំសំ កណ្ឋេ វិលគ្គំ ហោតិ។ អញ្ញតរោ ភិក្ខុ តស្ស ភិក្ខុនោ គីវាយំ បហារំ អទាសិ។ សលោហិតំ មំសំ បតិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ភុញ្ជន្តស្ស មំសំ កណ្ឋេ វិលគ្គំ ហោតិ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ តស្ស ភិក្ខុនោ គីវាយំ បហារំ អទាសិ។ សលោហិតំ មំសំ បតិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ ភុញ្ជន្តស្ស មំសំ កណ្ឋេ វិលគ្គំ ហោតិ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ តស្ស ភិក្ខុនោ គីវាយំ បហារំ អទាសិ។ សលោហិតំ មំសំ បតិ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២០៩] សម័យនោះឯង មានភិក្ខុមួយរូប​កំពុងឆាន់​ចង្ហាន់ សាច់ក៏ស្លាក់​ជាប់ក្នុង​បំពង់ក។ មានភិក្ខុ​មួយរូបទៀត បានវាយ​ចំបំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់​សាច់ដោយទាំង​ឈាមមកផង។ ភិក្ខុ​នោះក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុអ្នក​វាយនោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងចង់​ឲ្យស្លាប់ទេ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​កំពុងឆាន់ សាច់ក៏​ស្លាក់ជាប់​ក្នុងបំពង់​ក។ មានភិក្ខុ​មួយរូបទៀត​ចង់សម្លាប់ ទើបវាយ​ចំបំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់សាច់​ដោយទាំង​ឈាមមក​ផង។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​វាយនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបកំពុង​ឆាន់ សាច់ក៏ស្លាក់​ជាប់ក្នុងបំពង់​ក។ មានភិក្ខុមួយ​រូបទៀតមាន​ប្រាថ្នាចង់​ឲ្យស្លាប់ ទើបវាយ​បំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់​សាច់ដោយ​ទាំងឈាម​មកផង តែភិក្ខុ​នោះមិន​ស្លាប់។ ភិក្ខុ​អ្នកវាយ​នោះមានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[២១០] តេន ខោ បន សមយេន អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ វិសគតំ បិណ្ឌបាតំ លភិត្វា បដិក្កមនំ ហរិត្វា ភិក្ខូនំ អគ្គការិកំ អទាសិ។ តេ ភិក្ខូ កាលមកំសុ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ នាហំ ភគវា ជានាមីតិ។ អនាបត្តិ ភិក្ខុ អជានន្តស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វីមំសាធិប្បាយោ អញ្ញតរស្ស ភិក្ខុនោ វិសំ អទាសិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ វីមំសាធិប្បាយោ អហំ ភគវាតិ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២១០] សម័យនោះឯង មានបិណ្ឌចារិកភិក្ខុមួយរូប បាន​ចង្ហាន់​លាយដោយ​ថ្នាំពិស ហើយនាំ​ចេញទៅ បាន​ប្រគេនភោជន​ដ៏ឧត្តមដល់​ភិក្ខុទាំងឡាយ ភិក្ខុ​ទាំងនោះក៏ (នាំគ្នា​ឆាន់) ពុលស្លាប់​អស់ទៅ។ ភិក្ខុ​អ្នកប្រគេន​បិណ្ឌបាត​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា នែភិក្ខុ អ្នក​ឯងមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹង​សោះ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនដឹង មិនត្រូវ​អាបត្តិទេ។សម័យ​នោះឯង មានភិក្ខុ​មួយរូប មានប្រាថ្នា​ចង់ល្បង​លេង បានឲ្យ​ថ្នាំពិសដល់​ភិក្ខុមួយ​រូប។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុ​អ្នកឲ្យ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងល្បង​លេងទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[២១១] តេន ខោ បន សមយេន អាឡវិកា [ឱ.ម. អាឡវកា។] ភិក្ខូ វិហារវត្ថុំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា សិលំ ឧច្ចារេសិ។ ឧបរិមេន ភិក្ខុនា ទុគ្គហិតា សិលា ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ អវត្ថាសិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ វិហារវត្ថុំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា សិលំ ឧច្ចារេសិ។ ឧបរិមោ ភិក្ខុ មរណាធិប្បាយោ ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ សិលំ មុញ្ចិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ វិហារវត្ថុំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា សិលំ ឧច្ចារេសិ។ ឧបរិមោ ភិក្ខុ មរណាធិប្បាយោ ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ សិលំ មុញ្ចិ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ វិហារស្ស កុឌ្ឌំ ឧដ្ឋាបេន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា ឥដ្ឋកំ ឧច្ចារេសិ។ ឧបរិមេន ភិក្ខុនា ទុគ្គហិតា ឥដ្ឋកា ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ អវត្ថាសិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ វិហារស្ស កុឌ្ឌំ ឧដ្ឋាបេន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា ឥដ្ឋកំ ឧច្ចារេសិ។ ឧបរិមោ ភិក្ខុ មរណាធិប្បាយោ ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ ឥដ្ឋកំ មុញ្ចិ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា វាសឹ ឧច្ចារេសិ។ ឧបរិមេន ភិក្ខុនា ទុគ្គហិតា វាសី ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ អវត្ថាសិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា វាសឹ ឧច្ចារេសិ។ ឧបរិមោ ភិក្ខុ មរណាធិប្បាយោ ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ វាសឹ មុញ្ចិ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា គោបានសឹ ឧច្ចារេសិ។ ឧបរិមេន ភិក្ខុនា ទុគ្គហិតា គោបានសី ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ អវត្ថាសិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ អសញ្ចិច្ចាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តិ។ អញ្ញតរោ ភិក្ខុ ហេដ្ឋា ហុត្វា គោបានសឹ ឧច្ចារេសិ។ ឧបរិមោ ភិក្ខុ មរណាធិប្បាយោ ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ គោបានសឹ មុញ្ចិ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តា អដ្ដកំ ពន្ធន្តិ។ អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ ឯតទវោច អាវុសោ អត្រ ឋិតោ ពន្ធាហីតិ។ សោ តត្រ ឋិតោ ពន្ធន្តោ បរិបតិត្វា កាលមកាសិ ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ កឹចិត្តោ ត្វំ ភិក្ខូតិ។ នាហំ ភគវា មរណាធិប្បាយោតិ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តា អដ្ដកំ ពន្ធន្តិ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ អញ្ញតរំ ភិក្ខុំ ឯតទវោច អាវុសោ អត្រ ឋិតោ ពន្ធាហីតិ។ សោ តត្រ ឋិតោ ពន្ធន្តោ បរិបតិត្វា កាលមកាសិ ។បេ។ បរិបតិត្វា ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២១១] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវីនាំគ្នារៀបចំទីវត្ត។ មានភិក្ខុមួយរូប​នៅខាង​ក្រោមហុច​ថ្មទៅ ភិក្ខុ​នៅខាងលើ​ទទួលថ្ម​មិនមាំ ក៏របូត​ធ្លាក់មក​ចំក្បាលភិក្ខុ​អ្នកនៅខាង​ក្រោម។ ភិក្ខុត្រូវ​ថ្មធ្លាក់លើ​នោះក៏ស្លាប់​ទៅ។ ភិក្ខុអ្នក​ទទួលថ្ម​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិទេ ព្រោះ​មិនបាន​ក្លែង។ សម័យនោះ​ឯង ពួកភិក្ខុ​ស្រុកអាឡវី (នាំគ្នា) រៀប​ចំទីវត្ត។ មានភិក្ខុ​មួយរូបនៅ​ខាងក្រោម​ហុចថ្ម​ទៅលើ។ ភិក្ខុ​អ្នកនៅខាង​លើ មានបំណង​ចង់សម្លាប់ ក៏ទម្លាក់​ថ្មមកចំ​ក្បាលភិក្ខុ​អ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុអ្នក​ទម្លាក់​ថ្មនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) រៀបចំ​ទីវត្ត។ មានភិក្ខុ​មួយរូប (ធ្វើការ) នៅខាង​ក្រោម បានហុច​ថ្មទៅ។ ភិក្ខុនៅ​ខាងលើ​មានបំណង​ចង់សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើប​ទម្លាក់ថ្ម​មកចំក្បាល​ភិក្ខុនៅ​ខាងក្រោម​នោះ។ ភិក្ខុនោះ​មិនស្លាប់។ ភិក្ខុអ្នក​ទម្លាក់ថ្មនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) លើក​ជញ្ជាំង​វិហារ។ មានភិក្ខុ​មួយរូបនៅ​ខាងក្រោម​ហុចឥដ្ឋ​ទៅខាង​លើ។ ឥដ្ឋ​ដែលភិក្ខុ​នៅខាង​លើចាប់​មិនមាំ ក៏ធ្លាក់​មកចំក្បាល​ភិក្ខុអ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុទទួល​ឥដ្ឋនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិ​ទេ ព្រោះមិន​បានក្លែង។ សម័យនោះ​ឯង ពួកភិក្ខុ​នៅក្នុងដែន​អាឡវី (នាំគ្នា) ក​ជញ្ជាំង​វិហារ។ មានភិក្ខុ​មួយរូប​នៅខាងក្រោម​ហុចឥដ្ឋ​ទៅ។ ភិក្ខុ (អ្នក​ទទួលឥដ្ឋ) នៅខាង​លើ មានបំណង​ចង់សម្លាប់ ក៏ទម្លាក់​ឥដ្ឋមកចំ​ក្បាលភិក្ខុ​អ្នកនៅខាង​ក្រោម។ ភិក្ខុនោះ​ស្លាប់។បេ។ ភិក្ខុនោះ​មិនស្លាប់។ ភិក្ខុអ្នក​ទម្លាក់ឥដ្ឋ​នោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅប្រទេស​អាឡវី (នាំគ្នា) ធ្វើ​នវកម្ម (ការកសាង)។ មាន​ភិក្ខុមួយរូប​ទៀតនៅខាង​ក្រោមហុច​កាំបិតព្រា​ទៅខាងលើ។ កាំបិតព្រា​ដែលភិក្ខុនៅ​ខាងលើចាប់​មិនជាប់ ក៏របូត​មកចំក្បាល​ភិក្ខុនៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាលកិរិយា​ទៅ។ ភិក្ខុ​អ្នកទទួល​កាំបិតនោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិទេ ព្រោះមិន​បានក្លែង។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) ធ្វើនវកម្ម។ មាន​ភិក្ខុមួយរូប​នៅខាងក្រោម​ហុចកាំបិតព្រា​ទៅខាង​លើ។ ភិក្ខុនៅ​ខាងលើ មាន​បំណងចង់​សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើប​ទម្លាក់​កាំបិតព្រា​ចំក្បាល​ភិក្ខុនៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាលកិរិយា​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​កាលកិរិយា។ ភិក្ខុអ្នក​ទម្លាក់កាំបិត​នោះមាន​សេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅដែនអាឡវី (នាំគ្នា) ធ្វើ​នវកម្ម។ មានភិក្ខុ​មួយរូប​នៅខាងក្រោម ហុចបង្កង់​វិហារទៅ​ខាងលើ។ បង្កង់ដែល​ភិក្ខុនៅខាង​លើចាប់មិនមាំ ក៏ធ្លាក់​មកចំក្បាល​ភិក្ខុអ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ក៏ធ្វើកាល​កិរិយាទៅ។ ភិក្ខុ​អ្នកទម្លាក់​នោះមានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិទេ ព្រោះមិន​បានក្លែង។ សម័យ​នោះឯង ពួកភិក្ខុ​នៅប្រទេស​អាឡវី (នាំគ្នា) ធ្វើនវកម្ម។ មាន​ភិក្ខុមួយរូប​នៅខាងក្រោម​ហុចបង្កង់​ទៅខាងលើ។ ភិក្ខុនៅ​ខាងលើ មាន​បំណងចង់​សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើបទម្លាក់​បង្កង់មក​ចំក្បាលភិក្ខុ​នៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាល​កិរិយាទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​កាលកិរិយា។ ភិក្ខុ​អ្នកទម្លាក់​បង្កង់នោះ​មានសេចក្តី​សង្ស័យ។បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) ធ្វើ​នវកម្ម​ចងរន្ទា។ មានភិក្ខុ​មួយរូប​បាននិយាយ​នឹងភិក្ខុ​មួយរូប​ទៀតថា ម្នាល​អាវុសោ លោកចូរ​ឈរក្នុងទីនោះ ហើយ​ចងរន្ទា​ទៅ។ ភិក្ខុនោះ​ឈរនៅក្នុង​ទីនោះ ចងរន្ទា ក៏ភ្លាត់​ធ្លាក់មក ហើយ​ធ្វើកាល​កិរិយាទៅ។ ភិក្ខុអ្នក​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនមាន​បំណងនឹង​សម្លាប់ទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ពួកភិក្ខុ​នៅដែនអាឡវី កាលនឹង​ធ្វើនវកម្ម (បាននាំគ្នា) ចងរន្ទា។ មានភិក្ខុ​មួយរូប​មានបំណង​នឹងសម្លាប់ ទើបនិយាយ​នឹងភិក្ខុ​មួយរូបថា ម្នាល​អាវុសោ លោកចូរ​ឈរនៅ​ទីនោះចង​រន្ទាទៅ។ ភិក្ខុ​នោះឈរ​នៅទីនោះ កំពុង​តែចងរន្ទា ក៏ភ្លាត់​ធ្លាក់ចុះ​មក ធ្វើ​មរណកាល​ទៅ។បេ។ (មានភិក្ខុ​មួយរូបទៀត) ភ្លាត់​ធ្លាក់ដែរ តែ​មិនបាន​ធ្វើមរណកាល​ទេ។ លោកដែល​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។
 
[២១២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វិហារំ ឆាទេត្វា ឱតរតិ។ អញ្ញតរោ ភិក្ខុ តំ ភិក្ខុំ ឯតទវោច អាវុសោ ឥតោ ឱតរាហីតិ។ សោ តេន ឱតរន្តោ បរិបតិត្វា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ វិហារំ ឆាទេត្វា ឱតរតិ ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ តំ ភិក្ខុំ ឯតទវោច អាវុសោ ឥតោ ឱតរាហីតិ។ សោ តេន ឱតរន្តោ បរិបតិត្វា កាលមកាសិ ។បេ។ បរិបតិត្វា ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២១២] សម័យនោះឯង មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះ​មក។ មានភិក្ខុ​មួយ​រូបទៀត បាន​និយាយ​​នឹងភិក្ខុ​នោះ​ថា ម្នាល​អាវុសោ លោកចូរ​ចុះខាង​នេះ។ ភិក្ខុនោះ​កាលចុះ​មកតាម​ផ្លូវនោះ ក៏ធ្លាក់​ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​បង្គាប់នោះមានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់អ្នក​ដែលមិនមាន​បំណង​នឹងសម្លាប់​ទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​ប្រក់វិហារ ហើយ​ចុះមក។ មានភិក្ខុ​មួយរូប​ទៀត មានបំណង​នឹងសម្លាប់ ទើប​និយាយ​នឹងភិក្ខុនោះ​ថា ម្នាល​អាវុសោ លោកចូរចុះ​ខាងនេះ។ ភិក្ខុនោះ​កាលចុះតាម​ផ្លូវនោះ​មក ក៏ធ្លាក់ចុះ ធ្វើ​មរណកាល​ទៅ។បេ។ (មានភិក្ខុ​មួយរូប​ទៀត) ធ្លាក់​ចុះហើយ តែមិនបាន​ធ្វើមរណកាល។ ភិក្ខុអ្នក​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[២១៣] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អនភិរតិយា បីឡិតោ គិជ្ឈកូដំ អភិរូហិត្វា បបាតេ បបតន្តោ អញ្ញតរំ វិលីវការំ ឱត្ថរិត្វា មារេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស ន ច ភិក្ខវេ អត្តានំ បាតេតព្វំ យោ បាតេយ្យ អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ គិជ្ឈកូដំ បព្វតំ អភិរូហិត្វា ទវាយ សិលំ បវិជ្ឈឹសុ។ សា[ឱរោបិយមរម្មបោត្ថកេសុ អយំ បាឋោ ន ទិស្សតិ។ អមញ្ញបោត្ថកេ បន សិលាតិ ទិស្សតិ។] អញ្ញតរំ គោបាលកំ ឱត្ថរិ មារេសិ [ឱ.ម. មារេសុំ។]។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស ន ច ភិក្ខវេ ទវាយ សិលា បវិជ្ឈិតព្វា យោ បវិជ្ឈេយ្យ អាបត្តិ ទុក្កដស្សាតិ។
 
[២១៣] សម័យនោះឯង មានភិក្ខុមួយរូបមានសេចក្តីអផ្សុក​មកបៀតបៀន ឡើងទៅ​កាន់ភ្នំ​គិជ្ឈកូដ ក៏ទម្លាក់​ខ្លួនចុះមក​ក្នុងជ្រោះ​សង្កត់លើ​ជាងត្បាញ​ផែងម្នាក់​ស្លាប់ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​ភិក្ខុកុំ​គប្បីទម្លាក់​សម្លាប់ខ្លួន​ឯង ភិក្ខុណា​ទម្លាក់​សម្លាប់ខ្លួន​ឯង (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ (នាំគ្នា) ឡើង​ទៅកាន់ភ្នំ​គិជ្ឈកូដ ហើយប្រមៀល​ថ្មលេង។ ថ្មនោះ​ធ្លាក់មក​សង្កត់អ្នក​គង្វាលគោ​ម្នាក់ស្លាប់ទៅ។ ពួក​ភិក្ខុទាំង​នោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាល​ភិក្ខុទាំង​ឡាយ ប៉ុន្តែភិក្ខុ​មិនត្រូវ​ប្រមៀលថ្ម​ដើម្បីជា​ល្បែងលេង​ទេ ភិក្ខុណា​ប្រមៀល (ភិក្ខុនោះ) ត្រូវ​អាបត្តិទុក្កដ។
 
[២១៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ សេទេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ ។ តំ ភិក្ខូ មរណាធិប្បាយា សេទេសុំ។ សោ ភិក្ខុ កាលមកាសិ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ សីសាភិតាបោ ហោតិ។ តស្ស ភិក្ខូ នត្ថុំ អទំសុ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ សីសាភិតាបោ ហោតិ។ តស្ស ភិក្ខូ មរណាធិប្បាយា នត្ថុំ អទំសុ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ សម្ពាហេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ មរណាធិប្បាយា សម្ពាហេសុំ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខុ នហាបេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ មរណាធិប្បាយា នហាបេសុំ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ តេលេន អព្ភញ្ជឹសុ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ មរណាធិប្បាយា តេលេន អព្ភញ្ជឹសុ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ ឧដ្ឋាបេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ មរណាធិប្បាយា ឧដ្ឋាបេសុំ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ និបាតេសុំ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តំ ភិក្ខូ មរណាធិប្បាយា និបាតេសុំ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តស្ស ភិក្ខូ អន្នំ អទំសុ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តស្ស ភិក្ខូ មរណាធិប្បាយា អន្នំ អទំសុ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តស្ស ភិក្ខុ បានំ អទំសុ។ សោ ភិក្ខុ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ តស្ស ភិក្ខូ មរណាធិប្បាយា បានំ អទំសុ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២១៤] សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ទើបភិក្ខុទាំងឡាយនាំគ្នាឲ្យភិក្ខុនោះ​ឆ្ពុង។ ភិក្ខុនោះធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមានដល់​ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់​ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប​ឲ្យភិក្ខុ​នោះឆ្ពុង។ ភិក្ខុនោះ​ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបកើត​រោគក្តៅ​ក្បាល។ ទើបភិក្ខុ​ទាំងឡាយ​ឲ្យភិក្ខុនោះ​នត្ថុថ្នាំ។ ភិក្ខុនោះ​ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានរោគ​ក្តៅក្បាល។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបឲ្យ​ភិក្ខុនោះ​នត្ថុថ្នាំ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំង​ឡាយនាំគ្នា​ច្របាច់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបនាំ​គ្នាច្របាច់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះក៏មាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុមួយ​រូបមានជម្ងឺ។ ទើប​ភិក្ខុទាំងឡាយ​ឲ្យភិក្ខុនោះ​ងូតទឹក។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ទេ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបឲ្យ​ភិក្ខុនោះ​ស្រង់ទឹក។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ទើប​ភិក្ខុទាំង​ឡាយ យកប្រេង​មកលាបភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប (នាំគ្នា) យកប្រេង​មកលាប​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ទើបភិក្ខុ​ទាំងឡាយ​ឲ្យភិក្ខុ​នោះក្រោក​ឡើង។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ ឥត​មានអាបត្តិ​ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹង​សម្លាប់ ទើប​ញុំាងភិក្ខុ​នោះឲ្យស្ទុះ​ក្រោកឡើង។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​ចាប់ភិក្ខុ​នោះផ្តួល។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​ក៏មាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ ឥត​មានអាបត្តិ​ទេ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប (នាំគ្នា) ផ្តួល​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានឲ្យបាយ​ដល់ភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ​ឯង មានភិក្ខុ​​មួយរូប​​មានជម្ងឺ។ ភិក្ខុ​​ទាំងឡាយ​​មានបំណង​នឹងសម្លាប់ បាន​ឲ្យបាយ​ដល់ភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានឲ្យ​ទឹកសម្រាប់​ផឹកដល់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុដែល​មិនមាន​បំណងនឹង​សម្លាប់ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប​ឲ្យទឹក​សម្រាប់​ផឹកដល់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ មិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។
 
[២១៥] តេន ខោ បន សមយេន អញ្ញតរា ឥត្ថី បវុត្ថបតិកា ជារេន គព្ភិនី ហោតិ។ សា កុលូបកំ ភិក្ខុំ ឯតទវោច ឥង្ឃយ្យ គព្ភបាតនំ ជានាហីតិ។ សុដ្ឋុ ភគិនីតិ តស្សា គព្ភបាតនំ អទាសិ។ ទារកោ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរស្ស បុរិសស្ស ទ្វេ បជាបតិយោ ហោន្តិ ឯកា វញ្ឈា[វជ្ឈាតិបិ បាឋោ កត្ថចិ បោត្ថកេ ទិស្សតិ ន សោ បនិធ សមេតិ។] ឯកា វិជាយិនី។ វញ្ឈា ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច សចេ សា ភន្តេ វិជាយិស្សតិ សព្វស្ស កុដុម្ពស្ស ឥស្សរា ភវិស្សតិ ឥង្ឃយ្យ តស្សា គព្ភបាតនំ ជានាហីតិ។ សុដ្ឋុ ភគិនីតិ តស្សា គព្ភបាតនំ អទាសិ។ ទារកោ កាលមកាសិ។ មាតា ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរស្ស បុរិសស្ស ទ្វេ បជាបតិយោ ហោន្តិ ឯកា វញ្ឈា ឯកា វិជាយិនី។ វញ្ឈា ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច សចេ សា ភន្តេ វិជាយិស្សតិ សព្វស្ស កុដុម្ពស្ស ឥស្សរា ភវិស្សតិ ឥង្ឃយ្យ តស្សា គព្ភបាតនំ ជានាហីតិ។ សុដ្ឋុ ភគិនីតិ តស្សា គព្ភបាតនំ អទាសិ។ មាតា កាលមកាសិ ទារកោ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរស្ស បុរិសស្ស ទ្វេ បជាបតិយោ ហោន្តិ ឯកា វញ្ឈា ឯកា វិជាយិនី។ វញ្ឈា ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច សចេ សា ភន្តេ វិជាយិស្សតិ សព្វស្ស កុដុម្ពស្ស ឥស្សរា ភវិស្សតិ ឥង្ឃយ្យ តស្សា គព្ភបាតនំ ជានាហីតិ។ សុដ្ឋុ ភគិនីតិ តស្សា គព្ភបាតនំ អទាសិ។ ឧភោ កាលមកំសុ ។បេ។ ឧភោ ន កាលមកំសុ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរា គព្ភិនី ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច ឥង្ឃយ្យ គព្ភបាតនំ ជានាហីតិ។ តេន ហិ ភគិនិ មទ្ទស្សូតិ។ សា មទ្ទិត្វា គព្ភំ បាតេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរា គព្ភិនី ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច ឥង្ឃយ្យ គព្ភបាតនំ ជានាហីតិ។ តេន ហិ ភគិនិ តាបេហីតិ។ សា តាបេត្វា គព្ភំ បាតេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរា វញ្ឈា ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច ឥង្ឃយ្យ ភេសជ្ជំ ជានាហិ យេនាហំ វិជាយេយ្យន្តិ។ សុដ្ឋុ ភគិនីតិ តស្សា ភេសជ្ជំ អទាសិ។ សា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។ តេន ខោ បន សមយេន អញ្ញតរា វិជាយិនី ឥត្ថី កុលូបកំ ភិក្ខុំ ឯតទវោច ឥង្ឃយ្យ ភេសជ្ជំ ជានាហិ យេនាហំ ន វិជាយេយ្យន្តិ។ សុដ្ឋុ ភគិនីតិ តស្សា ភេសជ្ជំ អទាសិ។ សា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
 
[២១៥] សម័យនោះឯង មានស្រីម្នាក់ព្រាត់ប្រាស​ចាកប្តីមកយូរ​ហើយ ទើប​មានគភ៌​នឹងសហាយ។ ស្រីនោះ​បាននិយាយ​នឹងភិក្ខុ​ជាជីតុនថា [ភិក្ខុអ្នក​ចូលទៅកាន់​ត្រកូល គឺភិក្ខុ​ដែលជិត​ដិតស្និទ្ធ​ស្នាលនឹង​ត្រកូល។] សូមទាន​មេត្តាចុះ លោក​ម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ឲ្យ​ទាន​ខ្ញុំករុណា)។ ភិក្ខុ​នោះទទួល​ថា ស្រួលហើយ​ប្អូនស្រី ហើយ​ក៏បានឲ្យ​ថ្នាំរំលូត​គភ៌ដល់​ស្រីនោះ។ ទារក (ដែល​នៅក្នុង​គភ៌) ក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ (តែ) ប្រពន្ធ​ម្នាក់នោះ​ជាស្រីអារ ម្នាក់​ទៀតជាស្រី​មានកូន។ ស្រីអារ​និយាយនឹង​ភិក្ខុជា​ជីតុនថា បពិត្រ​លោកម្ចាស់ បើស្រីនោះ​សម្រាលកូន មុខតែ​នឹងបានជា​ធំលើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ​លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌​វាចេញ។ ភិក្ខុ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំ​រំលូតគភ៌​ដល់ស្រី​នោះ។ ទារក (ដែល​នៅក្នុង​គភ៌) ក៏ធ្វើ​មរណកាល​ទៅ។ ឯម្តាយ​មិនបានធ្វើ​មរណកាល​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ ប្រពន្ធ​ម្នាក់ជា​ស្រីអារ ម្នាក់​ជាស្រី​មានកូន។ ឯស្រីអារ​និយាយ​នឹងភិក្ខុ​ជាជីតុន​ថា បពិត្រ​លោកម្ចាស់ បើស្រី​នោះសម្រាល​កូន គេនឹង​បានជាធំ​លើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ លោក​ម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌​វាចេញ។ ភិក្ខុជា​ជីតុនទទួល​ថា ស្រួល​ហើយប្អូន​ស្រី (ថា​ហើយ) ក៏បាន​ឲ្យថ្នាំរំលូត​គភ៌ដល់​ស្រីនោះ។ ម្តាយ​ក៏ធ្វើ​មរណកាល​ទៅ។ ឯទារក​មិនធ្វើ​មរណកាល​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ ប្រពន្ធ​ម្នាក់ជា​ស្រីអារ ម្នាក់ទៀត​ជាស្រី​មានកូន។ ស្រីអារ​និយាយ​នឹងភិក្ខុជា​ជីតុនថា បពិត្រ​លោកម្ចាស់ បើស្រីនោះ​សម្រាលកូន គេនឹង​បានជាធំ​លើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំរំលូត​គភ៌វាចេញ។ ភិក្ខុ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏ឲ្យថ្នាំ​រំលូតគភ៌​ដល់ស្រីនោះ។ ម្តាយ​និងកូនទាំង​ពីរនាក់ ក៏ធ្វើ​មរណកាល​ទៅ។បេ។ ម្តាយ​និងកូនទាំង​ពីរនាក់មិន​បានធ្វើ​មរណកាល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិបារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានស្រីម្នាក់​មានគភ៌ បាននិយាយ​នឹងភិក្ខុជា​ជីតុនថា សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ដល់ខ្ញុំ)។ ភិក្ខុនោះ​ពោលថា នែប្អូនស្រី បើដូច្នោះ នាងចូរ​ច្របាច់ពោះ​ទៅ។ ស្រីនោះក៏​ច្របាច់ពោះ​រំលូតគភ៌​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានស្រីម្នាក់​មានគភ៌ បាន​និយាយ​នឹងភិក្ខុ​ជាជីតុន​ថា សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ឲ្យទាន​ខ្ញុំព្រះករុណា) ភិក្ខុ​នោះប្រាប់​ថា នែប្អូនស្រី បើដូច្នោះ នាងចូរ​កំដៅផ្ទៃពោះ​ទៅ។ នាងនោះ​ក៏កំដៅគភ៌​រំលូតកូន​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានស្រីអារ​ម្នាក់បាននិយាយ​នឹងកុលុបកភិក្ខុ​ជា (ជីតុន) ថា សូម​ទានមេត្តា​ចុះ លោកម្ចាស់ ខ្ញុំគប្បី​សម្រាលកូន​ដោយថ្នាំណា (ស្រួល) មេត្តា​ប្រាប់ថ្នាំ​នោះ (ដល់ខ្ញុំ)។ ភិក្ខុនោះ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំដល់​នាងនោះ។ នាងនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ទុក្កដ។ សម័យ​នោះឯង មានស្រីម្នាក់​ជាស្រីមាន​កូន បាននិយាយ​នឹងភិក្ខុជា​ជីតុនថា សូមទាន​មេត្តាចុះ លោកម្ចាស់ ខ្ញុំមិន​សម្រាលកូន​ដោយថ្នាំ​ណា សូមលោកម្ចាស់​ឲ្យថ្នាំនោះ (ដល់ខ្ញុំ)។ លោកនោះ​ទទួលថា ស្រួល​ហើយប្អូន​ស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំដល់​ស្រីនោះ។ នាងនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ទុក្កដ។
 
[២១៦] តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ សត្តរសវគ្គិយំ ភិក្ខុំ អង្គុលិបតោទកេន ហាសេសុំ។ សោ ភិក្ខុ ឧត្តសន្តោ[ឱ.ម. ឧត្តន្តោ។] អនស្សាសកោ កាលមកាសិ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ បាចិត្តិយស្សាតិ[ឱ.ម. អនាបត្តិ ភិក្ខវេ បារាជិកស្សាតិ]។
 
[២១៦] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ បានចាក់ក្រឡេកភិក្ខុ (មួយរូប) ដែលរាប់​បញ្ចូលក្នុងពួក​សត្តរសវគ្គិយភិក្ខុ ដោយចុង​ម្រាមដៃ។ ភិក្ខុនោះ (រសើប​ភ័យខ្លាំង) តក់ស្លុត ផុត​ដង្ហើមស្លាប់​ទៅ។ ពួកឆព្វគ្គិយភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​បាចិត្តិយ។
 
[២១៧] តេន ខោ បន សមយេន សត្តរសវគ្គិយា ភិក្ខូ ឆព្វគ្គិយំ ភិក្ខុំ កម្មំ ករិស្សាមាតិ ឱត្ថរិត្វា មារេសុំ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ បាចិត្តិយស្សាតិ[ឱ.ម. អនាបត្តិ ភិក្ខវេ បារាជិកស្សាតិ]។
 
[២១៧] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុគិតគ្នាថា យើងនឹង​ធ្វើកម្ម [ធ្វើបាបឲ្យ​ពិបាក។] (គិតហើយ) ក៏ចាប់​សង្កត់សម្រុញ​ឆព្វគ្គិយភិក្ខុ​មួយរូបទាល់​តែស្លាប់ទៅ។ ពួក​សត្តរសវគ្គិយភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យកើត​ឡើង។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​បាចិត្តិយ។
 
[២១៨] តេន ខោ បន សមយេន អញ្ញតរោ ភូតវេជ្ជកោ ភិក្ខុ យក្ខំ ជីវិតា វោរោបេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២១៨] សម័យនោះឯង មានភិក្ខុមួយរូបជាពេទ្យ​ចាប់ខ្មោច បានផ្តាច់​បង់ជីវិត​យក្ខមួយ។ ភិក្ខុនោះមាន​សេចក្តីសង្ស័យ​កើតឡើង។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។
 
[២១៩] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ វាឡយក្ខំ វិហារំ បាហេសិ។ តំ យក្ខា ជីវិតា វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ អញ្ញតរំ ភិក្ខុំ វាឡយក្ខំ វិហារំ បាហេសិ។ តំ យក្ខា ជីវិតា វោរោបេសុំ ។បេ។ តំ យក្ខា ជីវិតា ន វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ វាឡកន្តារំ បាហេសិ។ តំ វាឡា ជីវិតា វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ អញ្ញតរំ ភិក្ខុំ វាឡកន្តារំ បាហេសិ។ តំ វាឡា ជីវិតា វោរោបេសុំ ។បេ។ តំ វាឡា ជីវិតា ន វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ ចោរកន្តារំ បាហេសិ។ តំ ចោរា ជីវិតា វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ អញ្ញតរំ ភិក្ខុំ ចោរកន្តារំ បាហេសិ។ តំ ចោរា ជីវិតា វោរោបេសុំ ។បេ។ តំ ចោរា ជីវិតា ន វោរោបេសុំ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២១៩] សម័យនោះឯង មានភិក្ខុមួយរូប បានបញ្ជូនភិក្ខុមួយរូបទៅកាន់​វិហារដែលមាន​យក្ខកាច (អាស្រ័យនៅ)។ ពួក​យក្ខក៏ (នាំគ្នា) ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។ ឯភិក្ខុដែល​ជាអ្នកបញ្ជូន​ក៏មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនមាន​អាបត្តិ​ដល់ភិក្ខុ​ដែលមិនមាន​បំណងនឹង​សម្លាប់ទេ។ សម័យ​នោះឯង ភិក្ខុមួយរូប​មានបំណង​នឹងសម្លាប់ ក៏បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់វិហារ​ដែលមាន​យក្ខកាច។ ពួកយក្ខ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។បេ។ ពួកយក្ខ​មិនបានផ្តាច់​បង់ជីវិត​ភិក្ខុនោះ​ទេ។ ឯភិក្ខុជា​អ្នកបញ្ជូន​នោះក៏មាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ភិក្ខុ​មួយរូប បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​លំបាកមាន​សត្វសាហាវ។ សត្វសាហាវ​ទាំងឡាយ ក៏ផ្តាច់បង់​ជីវិតភិក្ខុ​នោះទៅ។ ភិក្ខុអ្នក​បញ្ជូនមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិន​មានអាបត្តិ​ដល់ភិក្ខុ​ដែលមិន​មានបំណង​នឹងសម្លាប់ទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូបមានបំណង​នឹងសម្លាប់ បានបញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​ស្រយាល​មានសត្វ​សាហាវ។ សត្វសាហាវ​ទាំងឡាយ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។បេ។ ពួកសត្វ​សាហាវ​មិនបានផ្តាច់​ជីវិតភិក្ខុ​នោះទេ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប បានបញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​សង្វែង មានចោរ (អាស្រ័យ​នៅ)។ ពួកចោរ​ក៏ផ្តាច់បង់​ជីវិតភិក្ខុ​នោះទៅ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូបមានបំណង​នឹងសម្លាប់ ក៏បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​សង្វែង ដែលមាន​ចោរ (អាស្រ័យនៅ)។ ពួកចោរ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។បេ។ ពួកចោរ​មិនបានផ្តាច់​បង់ជីវិត​ភិក្ខុនោះទេ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[២២០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ តំ មញ្ញមានោ តំ ជីវិតា វោរោបេសិ។ តំ មញ្ញមានោ អញ្ញំ ជីវិតា វោរោបេសិ។ អញ្ញំ មញ្ញមានោ តំ ជីវិតា វោរោបេសិ។ អញ្ញំ មញ្ញមានោ អញ្ញំ ជីវិតា វោរោបេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។
 
[២២០] សម័យនោះឯង មានភិក្ខុមួយរូបចំណាំ​ភិក្ខុជាសត្រូវ​នោះបាន ហើយក៏ទៅ​ផ្តាច់បង់​ជីវិតភិក្ខុ​ជាសត្រូវ​នោះទៅ។ ចំណាំភិក្ខុ​ជាសត្រូវនោះ​បាន តែទៅផ្តាច់បង់​ជីវិតភិក្ខុដទៃ​វិញ។ ចូលចិត្ត​ថាជាភិក្ខុ​ដទៃ តែទៅផ្តាច់បង់​ជីវិតភិក្ខុជា​សត្រូវនោះ​វិញ។ សំគាល់ថា​ជាភិក្ខុដទៃ ក៏ទៅ​ផ្តាច់បង់​ជីវិតភិក្ខុ​ដទៃ (នោះ)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។
 
[២២១] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អមនុស្សេន គហិតោ ហោតិ។ អញ្ញតរោ ភិក្ខុ តស្ស ភិក្ខុនោ បហារំ អទាសិ។ សោ ភិក្ខុ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អមនុស្សេន គហិតោ ហោតិ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ តស្ស ភិក្ខុនោ បហារំ អទាសិ។ សោ ភិក្ខុ កាលមកាសិ ។បេ។ សោ ភិក្ខុ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២២១] សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូល។ មានភិក្ខុ​មួយរូបទៀត​បានវាយភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុដែល​វាយនោះ​ក៏មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបខ្មោច​ចូលដែរ។ មានភិក្ខុ​មួយរូបទៀត​មានបំណង​នឹងសម្លាប់ បានវាយ​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[២២២] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ កល្យាណកម្មស្ស សគ្គកថំ កថេសិ។ សោ អធិមុត្តោ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ កល្យាណកម្មស្ស សគ្គកថំ កថេសិ។ សោ អធិមុត្តោ កាលមកាសិ ។បេ។ សោ អធិមុត្តោ ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ នេរយិកស្ស និរយកថំ កថេសិ។ សោ ឧត្តសិត្វា កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ នេរយិកស្ស និរយកថំ កថេសិ។ សោ ឧត្តសិត្វា កាលមកាសិ ។បេ។ សោ ឧត្តសិត្វា ន កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២២២] សម័យនោះឯង មានភិក្ខុមួយរូបពោលសគ្គកថា (ថ្លែងអំពីស្ថានសួគ៌) ដល់បុគ្គល​ដែលបាន​ធ្វើអំពើល្អ។ បុគ្គល​ដែលបាន​ស្តាប់នោះ ក៏អត់ដង្ហើម​ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​សំដែង មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបមាន​បំណងនឹង​សម្លាប់ ទើបសំដែង​សគ្គកថា របស់បុគ្គល​ដែលបានធ្វើ​អំពើល្អមក​ហើយ។ បុគ្គលនោះ ក៏អត់​ដង្ហើមធ្វើ​មរណកាល​ទៅ។បេ។ បុគ្គលនោះ បានអត់​ដង្ហើមដែរ តែមិន​បានធ្វើ​មរណកាល​ទេ។ ឯភិក្ខុអ្នក​សំដែងមាន​សេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​សំដែងនិរយ​កថា (ដំណាល​អំពីនរក) នៃសត្វ​ដែលទៅកើត​ក្នុងនរក។ ភិក្ខុអ្នកស្តាប់​នោះតក់ស្លុត ហើយធ្វើ​មរណកាល​ទៅ។ ភិក្ខុអ្នក​សំដែងនោះ មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកដែល​មិនមានប្រាថ្នា​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានប្រាថ្នា​នឹងសម្លាប់ ទើបពោល​និរយកថា នៃសត្វ​ដែលទៅកើត​ក្នុងនរក។ បុគ្គល​នោះ តក់ស្លុត ហើយធ្វើ​មរណកាល​ទៅ។បេ។ បុគ្គលនោះ​តក់ស្លុត តែមិន​បានធ្វើមរណកាល​ឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។
 
[២២៣] តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តា រុក្ខំ ឆិន្ទន្តិ។ អញ្ញតរោ ភិក្ខុ អញ្ញតរំ ភិក្ខុំ ឯតទវោច អាវុសោ អត្រ ឋិតោ ឆិន្ទាហីតិ។ តំ តត្រ ឋិតំ ឆិន្ទន្តំ រុក្ខោ ឱត្ថរិត្វា មារេសិ។ តស្ស កុក្កុច្ចំ អហោសិ។បេ។ អនាបត្តិ ភិក្ខុ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តា រុក្ខំ ឆិន្ទន្តិ។ អញ្ញតរោ ភិក្ខុ មរណាធិប្បាយោ អញ្ញតរំ ភិក្ខុំ ឯតទវោច អាវុសោ អត្រ ឋិតោ ឆិន្ទាហីតិ។ តំ តត្រ ឋិតំ ឆិន្ទន្តំ រុក្ខោ ឱត្ថរិត្វា មារេសិ ។បេ។ រុក្ខោ ឱត្ថរិត្វា ន មារេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២២៣] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី កាលធ្វើនវកម្ម ទើបនាំគ្នា​កាប់ដើមឈើ។ មានភិក្ខុ​មួយរូបបាន​និយាយនឹង​ភិក្ខុមួយ​រូបទៀតថា ម្នាលអាវុសោ លោកចូរ​ឈរត្រង់ទីនេះ​កាប់ឈើទៅ។ ដើមឈើ​ក៏រលំសង្កត់ភិក្ខុនោះ​ដែលកំពុង​ឈរកាប់ ស្លាប់ក្នុង​ទីនោះទៅ។ ភិក្ខុអ្នក​បង្គាប់​នោះ មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុ​ដែលមិនប្រាថ្នា​នឹងសម្លាប់​មិនត្រូវអាបត្តិ​ទេ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី កាលនឹង​ធ្វើនវកម្ម បាននាំ​គ្នាកាប់​ដើមឈើ។ មានភិក្ខុ​មួយរូប មានបំណង​នឹងសម្លាប់ ទើបនិយាយ​នឹងភិក្ខុមួយ​រូបទៀតថា ម្នាល​អាវុសោ លោក​ចូរឈរ​ត្រង់ទីនេះ​កាប់ឈើទៅ។ ដើមឈើ​ក៏រលំសង្កត់​ភិក្ខុនោះដែល​កំពុងឈរ​កាប់ ស្លាប់ក្នុង​ទីនោះ​ទៅ។បេ។ ដើមឈើ​រលំសង្កត់​មិនស្លាប់។ ភិក្ខុអ្នក​បង្គាប់នោះ មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។
 
[២២៤] តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ទាយំ អាលិម្បេសុំ។ មនុស្សា ទឌ្ឍា កាលមកំសុ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ នមរណាធិប្បាយស្សាតិ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ មរណាធិប្បាយា ទាយំ អាលិម្បេសុំ។ មនុស្សា ទឌ្ឍា កាលមកំសុ ។បេ។ មនុស្សា ទឌ្ឍា ន កាលមកំសុ។ តេសំ កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខវេ បារាជិកស្ស អាបត្តិ ថុល្លច្ចយស្សាតិ។
 
[២២៤] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាដុតភ្លើងព្រៃ។ មនុស្ស (ដែលនៅក្នុងព្រៃ) ត្រូវភ្លើង​ឆេះស្លាប់ (ជាច្រើន​នាក់)។ ភិក្ខុទាំងនោះ​ក៏មានសេចក្តី​សង្ស័យ។បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ពួក​ឆព្វគ្គិយភិក្ខុ​មានបំណង​នឹងសម្លាប់ ក៏នាំគ្នា​ដុតភ្លើងព្រៃ។ មនុស្ស​ទាំងឡាយ ត្រូវភ្លើងព្រៃ​ឆេះស្លាប់ (ជាច្រើន​នាក់)។បេ។ ពួកមនុស្ស​ត្រូវភ្លើងព្រៃឆេះ តែមិន​ស្លាប់។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ពួកអ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។
 
[២២៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អាឃាតនំ គន្ត្វា ចោរឃាតកំ ឯតទវោច អាវុសោ មាយិមំ កិលមេសិ ឯកេន បហារេន ជីវិតា វោរោបេហីតិ។ សុដ្ឋុ ភន្តេតិ ឯកេន បហារេន ជីវិតា វោរោបេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អាឃាតនំ គន្ត្វា ចោរឃាតកំ ឯតទវោច អាវុសោ មាយិមំ កិលមេសិ ឯកេន បហារេន ជីវិតា វោរោបេហីតិ។ សោ នាហំ តុយ្ហំ វចនំ ករិស្សាមីតិ តំ ជីវិតា វោរោបេសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អនាបត្តិ ភិក្ខុ បារាជិកស្ស អាបត្តិ ទុក្កដស្សាតិ។
 
[២២៥] សម័យនោះឯង មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយ​បាននិយាយ​នឹងពេជ្ឈឃាត​ថា ម្នាលអាវុសោ អ្នកកុំធ្វើ​ឲ្យបុរសនេះ​លំបាកឡើយ អ្នកចូរ​ផ្តាច់បង់ជីវិត​ដោយប្រហារ​ត្រឹមតែម្តង​ទៅ។ ពេជ្ឈឃាត​ទទួលពាក្យថា ស្រួលហើយ លោកម្ចាស់ (ថាហើយ) ក៏ផ្តាច់បង់​ជីវិត (ចោរ) ដោយប្រហារ​តែត្រឹមម្តង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបដើរ​ទៅកាន់ទី​សម្លាប់ចោរ ហើយបាន​និយាយនឹង​ពេជ្ឈឃាត​ថា ម្នាលអាវុសោ អ្នកកុំ​ធ្វើបុរសនេះ​ឲ្យលំបាកឡើយ ចូរអ្នក​ផ្តាច់បង់​ជីវិតដោយ​ប្រហារតែ​ត្រឹមម្តងទៅ។ ពេជ្ឈឃាត​ឆ្លើយថា ខ្ញុំព្រះករុណា​មិនធ្វើតាម​ពាក្យលោកទេ (ថាហើយ) ក៏ផ្តាច់បង់​ជីវិតបុរស​នោះទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិទុក្កដ។
 
[២២៦] តេន ខោ បន សមយេន អញ្ញតរោ បុរិសោ កុលឃរេ [ឱ.ម. ញាតិឃរេ] ហត្ថបាទច្ឆិន្នោ ញាតកេហិ សម្បរិកិណ្ណោ ហោតិ។ អញ្ញតរោ ភិក្ខុ តេ មនុស្សេ ឯតទវោច អាវុសោ ឥច្ឆថ ឥមស្ស មរណន្តិ។ អាម ភន្តេ ឥច្ឆាមាតិ។ តេនហិ តក្កំ បាយេថាតិ។ តេ តំ តក្កំ បាយេសុំ។ សោ កាលមកាសិ។ តស្ស កុក្កុច្ចំ អហោសិ ។បេ។ អាបត្តឹ ត្វំ ភិក្ខុ អាបន្នោ បារាជិកន្តិ។ តេន ខោ បន សមយេន អញ្ញតរោ បុរិសោ កុលឃរេ ហត្ថបាទច្ឆិន្នោ ញាតកេហិ សម្បរិកិណ្ណោ ហោតិ។ អញ្ញតរា ភិក្ខុនី តេ មនុស្សេ ឯតទវោច អាវុសោ ឥច្ឆថ ឥមស្ស មរណន្តិ។ អាមយ្យេ ឥច្ឆាមាតិ។ តេនហិ លោណសោចិរកំ[ឱ.ម. លោណសុចីរកំ។] បាយេថាតិ។ តេ តំ លោណសោចិរកំ បាយេសុំ។ សោ កាលមកាសិ។ តស្សា កុក្កុច្ចំ អហោសិ។ អថខោ សា ភិក្ខុនី ភិក្ខុនីនំ ឯតមត្ថំ អារោចេសិ។ ភិក្ខុនិយោ ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អាបត្តឹ សា ភិក្ខវេ ភិក្ខុនី អាបន្នា បារាជិកន្តិ។
 
[២២៦] សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ) ក្នុងផ្ទះត្រកូល មានពួក​ញាតិមកប្រជុំគ្នា​ព្យាបាល។ មានភិក្ខុ​មួយរូបបាន​និយាយនឹងពួក​មនុស្សទាំង​នោះថា ម្នាល​អាវុសោ អ្នកទាំងឡាយ​ចង់ឲ្យបុរសនេះ​ស្លាប់ទេ។ ពួកមនុស្ស​ឆ្លើយតបថា ករុណា យើងចង់​ឲ្យគាត់​ស្លាប់ដែរ។ ភិក្ខុនោះ​ប្រាប់ថា បើដូច្នោះ អ្នក​ទាំងឡាយ​ចូរឲ្យគាត់​ផឹកខ្លាញ់ទឹកដោះគោ​ទៅ។ ពួកមនុស្ស​ក៏ឲ្យបុរសនោះ​ផឹកខ្លាញ់ទឹកដោះគោ។ បុរសនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​បុរសម្នាក់ គេកាត់​ដៃកាត់ជើង (មកនៅ) ក្នុង​ផ្ទះត្រកូល ពួកញាតិ​ក៏ប្រជុំគ្នា​មកព្យាបាល។ មាន​ភិក្ខុនី (មួយរូប) និយាយ​នឹងពួកមនុស្ស​ទាំងនោះថា ម្នាល​អាវុសោ អ្នក​ទាំងឡាយ​ចង់ឲ្យបុរស​នេះស្លាប់​ឬទេ។ ពួក​មនុស្សឆ្លើយ​ថា ករុណា លោកម៉ែម្ចាស់ យើងចង់​ឲ្យស្លាប់​ដែរ។ ភិក្ខុនី​នោះប្រាប់​ថា បើដូច្នោះ អ្នកទាំងឡាយ​ចូរឲ្យគាត់​ផឹកថ្នាំត្រាំ​ដោយអំបិល​ទៅ។ មនុស្ស​ទាំងនោះក៏ឲ្យ​បុរសនោះ​ផឹកថ្នាំត្រាំ​ដោយអំបិល​នោះ។ បុរសនោះ​ធ្វើមរណកាល​ទៅ។ ភិក្ខុនីនោះ​មានសេចក្តី​សង្ស័យ។ លំដាប់​នោះឯង ភិក្ខុនី​នោះបានប្រាប់​ដំណឹងនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​ក៏ដំណាល​សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះ ត្រូវអាបត្តិ​បារាជិកហើយ។
 
បារាជិកទី៣ ចប់។
 
====បារាជិកកណ្ឌ​សិក្ខាបទ​ទី ៤====