មហាវិភង្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៤៥៖
 
====[[បាចិត្តិយកណ្ឌ​ទី ២]]====
 
បាចិត្តិយកណ្ឌំ
 
ឆដ្ឋសិក្ខាបទំ
 
[១] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ វរសេយ្យាយោ បលិពុទ្ធន្តិ ថេរេ ភិក្ខូ ឧដ្ឋាបេន្តិ។ អថខោ ឆព្វគ្គិយានំ ភិក្ខូនំ ឯតទហោសិ កេន នុ ខោ មយំ ឧបាយេន ឥធេវ វស្សំ វសេយ្យាមាតិ។ អថខោ ឆព្វគ្គិយា ភិក្ខូ ថេរេ ភិក្ខូ អនុប្បខជ្ជ សេយ្យំ កប្បេន្តិ យស្ស សម្ពាធោ ភវិស្សតិ សោ បក្កមិស្សតីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ថេរេ ភិក្ខូ អនុប្បខជ្ជ សេយ្យំ កប្បេស្សន្តីតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ថេរេ ភិក្ខូ អនុប្បខជ្ជ សេយ្យំ កប្បេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ថេរេ ភិក្ខូ អនុប្បខជ្ជ សេយ្យំ កប្បេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សង្ឃិកេ វិហារេ ជានំ បុព្វូបគតំ ភិក្ខុំ អនុប្បខជ្ជ សេយ្យំ កប្បេយ្យ យស្ស សម្ពាធោ ភវិស្សតិ សោ បក្កមិស្សតីតិ ឯតទេវ បច្ចយំ ករិត្វា អនញ្ញំ បាចិត្តិយន្តិ។
 
[១] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះឯង ពួក​ឆព្វគ្គិយភិក្ខុ បៀតបៀន​យកទីដេក​ល្អៗ ញុំាង​ភិក្ខុចាស់​ទាំងឡាយ​ឲ្យក្រោកចេញទៅ។ លំដាប់នោះ ពួកឆព្វគ្គិយ​ភិក្ខុគិតគ្នាថា យើង​ទាំងឡាយ​នៅចាំ​វស្សា​ក្នុងទីនេះ​ដោយឧបាយ​ដូចម្តេច​ហ្ន៎។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុ​ចូលទៅដេក​ច្រៀត​បៀត​ភិក្ខុចាស់​ទាំងឡាយ​ដោយ​​គិតថា ភិក្ខុ​ណា​មាន​សេចក្តី​ចង្អៀត​ចង្អល់ ភិក្ខុនោះ​នឹងចៀស​ចេញទៅ។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​​នោះ ក៏ពោល​ទោស តិះ​ដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុ​មិនសមបីនឹង​ចូលទៅដេកច្រៀត​បៀត​ពួក​ភិក្ខុចាស់​សោះ។ ទើប​ភិក្ខុទាំងនោះ​នាំគ្នា​ក្រាប​ទូលដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា​អ្នករាល់គ្នា​ចូល​​ទៅដេក​ច្រៀតបៀត​ភិក្ខុចាស់​ទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ការនោះពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់​តិះដៀល​ថា នែមោឃបុរសទាំងឡាយ ពួកអ្នក​ឯង​មិនគួរនឹង​ចូលទៅដេក​ច្រៀតបៀត​ពួកភិក្ខុ​ចាស់សោះ​ឡើយ នែមោឃបុរស​ទាំងឡាយអំពើដែល​អ្នកទាំងឡាយធ្វើ​នេះមិននាំឲ្យ​ជ្រះថ្លា​ដល់ពួក​បុគ្គល​ដែលមិន​ទាន់​ជ្រះថ្លា​នោះទេ។បេ។ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយ​ដឹងហើយ ​ចូលទៅច្រៀតបៀត​នូវភិក្ខុ​ដែល​ចូល​ទៅនៅ​មុន ហើយ​សម្រេច​នូវទីដេកក្នុងវិហារ​របស់​សង្ឃ​ដោយគិតថា ភិក្ខុណា​មានសេចក្តី​ចង្អៀតចង្អល់​ ភិក្ខុនោះ​នឹង​ចៀសចេញ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើ​នូវសេចក្តី​ច្រៀតបៀត​នោះឯង​ឲ្យជាបច្ច័យ​ មិនមែន​ហេតុ​ដទៃ​ទេ។
 
[២] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សង្ឃិកោ នាម វិហារោ សង្ឃស្ស ទិន្នោ ហោតិ បរិច្ចត្តោ។ ជានាតិ នាម វុឌ្ឍោតិ ជានាតិ គិលានោតិ ជានាតិ សង្ឃេន ទិន្នោតិ ជានាតិ។ អនុប្បខជ្ជាតិ អនុប្បវិសិត្វា។ សេយ្យំ កប្បេយ្យាតិ មញ្ចស្ស វា បីឋស្ស វា បវិសន្តស្ស វា និក្ខមន្តស្ស វា ឧបចារេ សេយ្យំ សន្ថរតិ វា សន្ថរាបេតិ វា អាបត្តិ ទុក្កដស្ស អភិនិសីទតិ វា អភិនិបជ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ ឯតទេវ បច្ចយំ ករិត្វា អនញ្ញន្តិ ន អញ្ញោ កោចិ បច្ចយោ ហោតិ អនុប្បខជ្ជ សេយ្យំ កប្បេតុំ។
 
[២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ វិហារ​ដែល​គេលះ​ប្រគេន​ដល់​សង្ឃ ហៅ​ថា​វិហាររបស់​សង្ឃ។ ដែលហៅថា ដឹង គឺភិក្ខុ​ដឹង​ថា ភិក្ខុ​នេះ​ចាស់ ដឹងថាភិក្ខុនេះឈឺ ដឹងថា វិហារនេះសង្ឃបានឲ្យហើយ។ ពាក្យថា ចូលទៅច្រៀតបៀត គឺចូលទៅច្រៀតជ្រែក។ ពាក្យថា សម្រេចនូវទីដេក សេចក្តីថា ភិក្ខុក្រាលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវ​ទីដេក​​ក្នុងឧបចារ [ឧបចារគ្រែនិងតាំង តាមអដ្ឋកថា ថា កំណត់ពីរហត្ថមួយចំអាម។] នៃគ្រែ​ក្តី នៃតាំងក្តី នៃភិក្ខុចូលទៅក្តី ចេញមកក្តី ត្រូវ​អាបត្តិទុក្កដ ភិក្ខុអង្គុយ​សង្កត់ក្តី ដេកសង្កត់ក្តី (លើ​ទីដេក​នោះ) ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ព្រោះធ្វើ​នូវ​សេចក្តី​ច្រៀតបៀត​នេះ​ឯង​ឲ្យជាបច្ច័យ មិនមែនហេតុដទៃទេ សេចក្តីថា គ្មានហេតុដទៃនីមួយ​ដែលក្រៅពីការចូលទៅដេកច្រៀតបៀត​នោះ​ឡើយ។
 
[៣] សង្ឃិកេ សង្ឃិកសញ្ញី អនុប្បខជ្ជ សេយ្យំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ សង្ឃិកេ វេមតិកោ អនុប្បខជ្ជ សេយ្យំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ សង្ឃិកេ បុគ្គលិកសញ្ញី អនុប្បខជ្ជ សេយ្យំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ មញ្ចស្ស វា បីឋស្ស វា បវិសន្តស្ស វា និក្ខមន្តស្ស វា ឧបចារំ ឋបេត្វា សេយ្យំ សន្ថរតិ វា សន្ថរាបេតិ វា អាបត្តិ ទុក្កដស្ស។ អភិនិសីទតិ វា អភិនិបជ្ជតិ វា អាបត្តិ ទុក្កដស្ស។ វិហារស្ស ឧបចារេ វា ឧបដ្ឋានសាលាយំ វា មណ្ឌបេ វា រុក្ខមូលេ វា អជ្ឈោកាសេ វា សេយ្យំ សន្ថរតិ វា សន្ថរាបេតិ វា អាបត្តិ ទុក្កដស្ស។ អភិនិសីទតិ វា អភិនិបជ្ជតិ វា អាបត្តិ ទុក្កដស្ស។ បុគ្គលិកេ សង្ឃិកសញ្ញី អាបត្តិ ទុក្កដស្ស។ បុគ្គលិកេ វេមតិកោ អាបត្តិ ទុក្កដស្ស។ បុគ្គលិកេ បុគ្គលិកសញ្ញី អញ្ញស្ស បុគ្គលិកេ អាបត្តិ ទុក្កដស្ស។ អត្តនោ បុគ្គលិកេ អនាបត្តិ។
 
[៣] វិហាររបស់សង្ឃ ភិក្ខុសំគាល់ថា វិហាររបស់សង្ឃមែន ហើយចូលទៅដេកច្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ។ វិហារ​របស់​សង្ឃ ភិក្ខុមានសេចក្តីសង្ស័យ ហើយចូលទៅដេកច្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុសំគាល់ថារបស់បុគ្គលវិញ ហើយ​ចូលទៅដេក​ច្រៀត​បៀត ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្រាលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវទីដេក វៀរលែងតែ​ឧបចារ​នៃ​គ្រែ​ក្តី នៃ​តាំង​ក្តី នៃភិក្ខុចូលទៅក្តី ចេញមកក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុក្រាលឯងក្តី ប្រើគេឲ្យ​ក្រាល​ក្តី នូវ​ទីដេក ក្នុងឧបចារនៃវិហារក្តី ក្នុងឧបដ្ឋាន​សាលាក្តី [ប្រែថា សាលាសម្រាប់បម្រើ តែអដ្ឋកថាថា បានដល់​សាលា​សម្រាប់​ឆាន់ ឬ​រោង​​ឆាន់។] ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុងទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុអង្គុយសង្កត់ក្តី ដេក​សង្កត់​ក្តី ត្រូវអាបត្តិទុក្កដ។ វិហារ​របស់​បុគ្គល ភិក្ខុសំគាល់ថារបស់សង្ឃ ត្រូវអាបត្តិទុក្កដ។ វិហាររបស់​បុគ្គល​ ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ វិហារ​របស់​បុគ្គល ភិក្ខុសំគាល់ថារបស់បុគ្គលដដែល ត្រូវ​អាបត្តិទុក្កដ ព្រោះ​វិហារនោះ​ជារបស់​​បុគ្គល គឺវិហារ​នៃភិក្ខុ​ដទៃ។ ភិក្ខុមិនត្រូវអាបត្តិ ព្រោះ​វិហារ​ជារបស់បុគ្គល​ គឺវិហារ​របស់ខ្លួនឯង។
 
[៤] អនាបត្តិ គិលានោ បវិសតិ សីតេន វា ឧណ្ហេន វា បីឡិតោ បវិសតិ អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៤] អាបត្តិមិនមានដល់ភិក្ខុ​ដែលមានជម្ងឺចូលទៅដេក ដល់ភិក្ខុដែលត្រូវ​ត្រជាក់ ឬក្តៅ​បៀតបៀន​ហើយចូលទៅក្តី ដល់​ភិក្ខុ​មាន​សេចក្តី​អន្តរាយក្តី ដល់ភិក្ខុឆ្កួតក្តី ដល់ភិក្ខុដើមបញ្ញត្តិក្តី។
 
សិក្ខាបទទី៦ ចប់។
 
សត្តមសិក្ខាបទំ
 
[៥] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន សត្តរសវគ្គិយា ភិក្ខូ អញ្ញតរំ បច្ចន្តិមំ មហាវិហារំ បដិសង្ខរោន្តិ ឥធ មយំ វស្សំ វសិស្សាមាតិ។ អទ្ទសំសុ ខោ ឆព្វគ្គិយា ភិក្ខូ សត្តរសវគ្គិយេ ភិក្ខូ វិហារំ បដិសង្ខរោន្តេ ទិស្វាន ឯវមាហំសុ ឥមេ អាវុសោ សត្តរសវគ្គិយា ភិក្ខូ វិហារំ បដិសង្ខរោន្តិ ហន្ទ នេ[តេតិបិ បាឋោ] វុដ្ឋាបេស្សាមាតិ។ ឯកច្ចេ ឯវមាហំសុ អាគមេថាវុសោ យាវ បដិសង្ខរោន្តិ បដិសង្ខតេ វុដ្ឋាបេស្សាមាតិ។ អថខោ ឆព្វគ្គិយា ភិក្ខូ សត្តរសវគ្គិយេ ភិក្ខូ ឯតទវោចុំ ឧដ្ឋេថាវុសោ អម្ហាកំ វិហារោ បាបុណាតីតិ។ ននុ អាវុសោ បដិកច្ចេវ អាចិក្ខិតព្វំ មយញ្ច អញ្ញំ បដិសង្ខរេយ្យាមាតិ។ ននុ អាវុសោ សង្ឃិកោ វិហារោតិ។ អាមាវុសោ សង្ឃិកោ វិហារោតិ។ ឧដ្ឋេថាវុសោ អម្ហាកំ វិហារោ បាបុណាតីតិ។ មហល្លកោ អាវុសោ វិហារោ តុម្ហេបិ វសថ មយំបិ វសិស្សាមាតិ។ ឧដ្ឋេថាវុសោ អម្ហាកំ វិហារោ បាបុណាតីតិ កុបិតា អនត្តមនា គិវាយំ គហេត្វា និក្កឌ្ឍន្តិ។ តេ និក្កឌ្ឍិយមានា រោទន្តិ។ ភិក្ខូ ឯវមាហំសុ កិស្ស តុម្ហេ អាវុសោ រោទថាតិ។ ឥមេ អាវុសោ ឆព្វគ្គិយា ភិក្ខូ កុបិតា អនត្តមនា អម្ហេ សង្ឃិកា វិហារា និក្កឌ្ឍន្តីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ កុបិតា អនត្តមនា ភិក្ខូ សង្ឃិកា វិហារា និក្កឌ្ឍិស្សន្តីតិ។ អថខោ តេ ភិក្ខូ ឆព្វគ្គិយា ភិក្ខូ កុបិតា អនត្តមនា ភិក្ខូ សង្ឃិកា វិហារា និក្កឌ្ឍិស្សន្តីតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឆព្វគ្គិយេ ភិក្ខូ បដិបុច្ឆិ សច្ចំ កិរ តុម្ហេ ភិក្ខវេ កុបិតា អនត្តមនា ភិក្ខូ សង្ឃិកា វិហារា និក្កឌ្ឍថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា កុបិតា អនត្តមនា ភិក្ខូ សង្ឃិកា វិហារា និក្កឌ្ឍិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុំ កុបិតោ អនត្តមនោ សង្ឃិកា វិហារា និក្កឌ្ឍេយ្យ វា និក្កឌ្ឍាបេយ្យ វា បាចិត្តិយន្តិ។
 
[៥] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះឯង ពួកសត្តរសវគ្គិយភិក្ខុ (ភិក្ខុមានពួក១៧រូប) នាំគ្នាជួសជុលវិហារធំ១ មាននៅក្នុងបច្ចន្តប្រទេស ដោយគិតគ្នាថា យើង​ទាំងឡាយ​នឹងនៅ​ចាំវស្សា​ក្នុងទីនេះ។ ពួកឆព្វគ្គិយភិក្ខុ (ភិក្ខុមានពួក៦រូប) បានឃើញពួកសត្តរសវគ្គិយភិក្ខុនាំគ្នាជួសជុលវិហារ លុះ​ឃើញ​ហើយ​បាននិយាយគ្នាយ៉ាងនេះថា ម្នាលអាវុសោ ពួកសត្តរសវគ្គិយភិក្ខុនេះនាំគ្នាជួសជុលវិហារ បើដូច្នោះ យើងទាំងឡាយនឹងធ្វើ​ឲ្យភិក្ខុទាំងនោះ​ចៀសចេញ​ទៅ។ ឆព្វគ្គិយភិក្ខុពួកខ្លះ បាននិយាយ​យ៉ាងនេះថា ម្នាលអាវុសោ សូមលោកទាំងឡាយបង្អង់ចាំឲ្យ​សត្តរសវគ្គិយភិក្ខុទាំងឡាយ​ជួសជុលវិហាររួចសិន លុះជួសជុលស្រេច​ហើយ យើងទាំងឡាយ​នឹង​ធ្វើ​ភិក្ខុទាំងនោះឲ្យចៀសចេញទៅ។ គ្រានោះ ពួក​ឆព្វគ្គិយភិក្ខុ​បាននិយាយ​ពាក្យនេះ​នឹងពួក​សត្តរសវគ្គិយភិក្ខុ​ថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួក​យើងទេ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ ហេតុដូចម្តេច ក៏ពួកលោកមិនប្រាប់យើងជាមុន​សិន យើង​ទាំងឡាយ​នឹងបាន​ជួសជុល​វិហារ​ឯទៀតវិញ។ ពួកឆព្វគ្គិយភិក្ខុសួរថា ម្នាលអាវុសោ ក្រែងវិហារនោះជារបស់សង្ឃទេដឹង។ ពួកសត្តរសវគ្គិយភិក្ខុនិយាយតបថា អើអាវុសោ វិហារ​ជារបស់សង្ឃ។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ពួកលោក​ចូរនាំគ្នា​ចៀសចេញ​ទៅ វិហារ​ត្រូវ​បាន​ពួកយើង​ទេ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារជាវិហារធំ ពួកលោក​ក៏នៅ​បាន ពួកយើង​ក៏នៅបាន។ ពួកឆព្វគ្គិយភិក្ខុនិយាយដដែលទៀតថា ម្នាលអាវុសោ ពួកលោក​ចូរនាំគ្នាចៀសចេញទៅ វិហារ​ត្រូវបាន​ពួកយើងទេ ហើយមានចិត្តកម្រើក​ខឹង​ឡើង នាំគ្នាចាប់​​កកន្ត្រាក់​ទាញចេញទៅ។ ពួកសត្តរសវគ្គិយភិក្ខុនោះ កាលត្រូវ​ពួក​ឆព្វគ្គិយ​ភិក្ខុ​កន្ត្រាក់​ក​ទាញចេញ ក៏នាំគ្នាយំ។ ទើបភិក្ខុទាំងឡាយ (ភិក្ខុដទៃ​ចាកភិក្ខុពីរពួកនោះ) បាននាំគ្នាសួរយ៉ាង​នេះថា ម្នាល​អាវុសោ ហេតុអ្វី​បានជា​ពួកលោក​យំ។ ពួកសត្តរសវគ្គិយភិក្ខុ​និយាយតបថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុ​ទាំងនេះ​មានចិត្ត​កម្រើកខឹង នាំគ្នា​បណ្តេញ​ពួកយើង​ចេញចាកវិហារ​របស់សង្ឃ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយភិក្ខុ​មិនសមបីនឹងមានចិត្តក្រោធខឹង ទង់ទាញភិក្ខុ​ទាំងឡាយ​ចេញ​ចាក​វិហាររបស់សង្ឃសោះ។ ទើប​ភិក្ខុ​ទាំងនោះ​នាំគ្នា​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។បេ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់​សួរពួក​ឆព្វគ្គិយ​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា​អ្នកទាំងឡាយ​មានចិត្តក្រោធខឹង ទង់ទាញភិក្ខុទាំងឡាយ​ចេញចាកវិហារ​របស់សង្ឃ មែនឬទេ។ ពួកឆព្វគ្គិយ​ភិក្ខុ​ក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលមោឃបុរស​ទាំងឡាយ អ្នក​ទាំងឡាយ​​មិន​សមបី​នឹងមាន​ចិត្តក្រោធខឹង ទង់ទាញភិក្ខុទាំងឡាយចេញចាកវិហាររបស់សង្ឃសោះ ម្នាលមោឃបុរស​​ទាំងឡាយ​អំពើ​ដែល​អ្នកទាំងឡាយធ្វើ​នេះមិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ទាំងឡាយ​​ដែលមិន​ទាន់​ជ្រះថ្លា​នោះទេ។បេ។ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយមានចិត្តក្រោធខឹងនឹងភិក្ខុផងគ្នា ហើយទង់ទាញ​ឯងក្តី ប្រើគេឲ្យទង់ទាញក្តី ចេញ​ចាក​វិហារ​របស់សង្ឃ ត្រូវអាបត្តិបាចិត្តយ។
 
[៦] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុន្តិ អញ្ញំ ភិក្ខុំ។ កុបិតោ អនត្តមនោតិ អនភិរទ្ធោ អាហតចិត្តោ ខិលជាតោ។
 
[៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា នឹងភិក្ខុ គឺនឹងភិក្ខុដទៃ។ ពាក្យថា មានចិត្តក្រោធខឹង សេចក្តីថា មានចិត្តមិនត្រេកអរ មានចិត្តដែលទោសកំចាត់បង់ មានចិត្តរឹងរូស។
 
[៧] សង្ឃិកោ នាម វិហារោ សង្ឃស្ស ទិន្នោ ហោតិ បរិច្ចត្តោ។ និក្កឌ្ឍេយ្យាតិ គព្ភេ គហេត្វា បមុខំ និក្កឌ្ឍតិ អាបត្តិ បាចិត្តិយស្ស។ បមុខេ គហេត្វា ពហិ និក្កឌ្ឍតិ អាបត្តិ បាចិត្តិយស្ស។ ឯកេន បយោគេន ពហុកេបិ ទ្វារេ អតិក្កាមេតិ អាបត្តិ បាចិត្តិយស្ស។ និក្កឌ្ឍាបេយ្យាតិ អញ្ញំ អាណាបេសិ អាបត្តិ បាចិត្តិយស្ស។ សកឹ អាណត្តោ ពហុកេបិ ទ្វារេ អតិក្កាមេតិ អាបត្តិ បាចិត្តិយស្ស។
 
[៧] វិហារដែលគេបរិច្ចាគប្រគេនដល់សង្ឃ ឈ្មោះថា វិហាររបស់សង្ឃ។ ពាក្យថា ទង់ទាញ​ឯង គឺភិក្ខុចាប់យក​ពីក្នុងបន្ទប់ ហើយទង់ទាញទៅឯរបៀងវិហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុចាប់យកពីក្នុងរបៀង ហើយទង់ទាញទៅខាងក្រៅ ក៏ត្រូវអាបត្តិបាចិត្តិយ។ ទុកជាភិក្ខុទង់​ទាញ​ភិក្ខុឲ្យកន្លង​ទ្វារទាំងឡាយជាច្រើន តែដោយប្រយោគមួយ ក៏ត្រូវអាបត្តិបាចិត្តិយតែមួយ។ ពាក្យថា ប្រើគេឲ្យទង់ទាញនោះ គឺបង្គាប់អ្នកដទៃ (ភិក្ខុអ្នកបង្គាប់នោះ) ក៏ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់តែវារៈម្តង អ្នកទទួលបង្គាប់​ ទៅទង់ទាញ​ភិក្ខុដទៃ​ឲ្យកន្លង​ទ្វារសូម្បីច្រើន ក៏ត្រូវអាបត្តិបាចិត្តិយតែមួយ។
 
[៨] សង្ឃិកេ សង្ឃិកសញ្ញី កុបិតោ អនត្តមនោ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា អាបត្តិ បាចិត្តិយស្ស។ សង្ឃិកេ វេមតិកោ កុបិតោ អនត្តមនោ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា អាបត្តិ បាចិត្តិយស្ស។ សង្ឃិកេ បុគ្គលិកសញ្ញី កុបិតោ អនត្តមនោ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា អាបត្តិ បាចិត្តិយស្ស។ តស្ស បរិក្ខារំ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា អាបត្តិ ទុក្កដស្ស។ វិហារស្ស ឧបចារា វា ឧបដ្ឋានសាលាយ វា មណ្ឌបា វា រុក្ខមូលា វា អជ្ឈោកាសា វា និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា អាបត្តិ ទុក្កដស្ស។ តស្ស បរិក្ខារំ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នំ វិហារា វា វិហារស្ស ឧបចារា វា ឧបដ្ឋានសាលាយ វា មណ្ឌបា វា រុក្ខមូលា វា អជ្ឈោកាសា វា និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា អាបត្តិ ទុក្កដស្ស។ តស្ស បរិក្ខារំ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា អាបត្តិ ទុក្កដស្ស។ បុគ្គលិកេ សង្ឃិកសញ្ញី អាបត្តិ ទុក្កដស្ស។ បុគ្គលិកេ វេមតិកោ អាបត្តិ ទុក្កដស្ស។ បុគ្គលិកេ បុគ្គលិកសញ្ញី អញ្ញស្ស បុគ្គលិកេ អាបត្តិ ទុក្កដស្ស។ អត្តនោ បុគ្គលិកេ អនាបត្តិ។
 
[៨] វិហាររបស់សង្ឃ ភិក្ខុសម្គាល់ថាជារបស់សង្ឃដដែល ហើយមានចិត្តក្រោធខឹង ទង់ទាញ​ឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុមានសេចក្តី​សង្ស័យ ហើយមានចិត្តក្រោធខឹង ទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិ​បាចិត្តិយ។ វិហារ​របស់សង្ឃ ភិក្ខុសំគាល់ថាជារបស់បុគ្គលទៅវិញ ហើយមានចិត្ត​ក្រោធ​ខឹង ទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខារ​របស់​ភិក្ខុ​នោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេ​ឲ្យទង់ទាញ​ក្តី នូវ​ភិក្ខុ​ឲ្យចាក​ឧបចារ​នៃវិហារ​ក្តី ចាកឧបដ្ឋានសាលាក្តី ចាកមណ្ឌបក្តី ចាកម្លប់ឈើក្តី ចាកទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​ទង់​ទាញ​ឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខារនៃ​ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើ​គេឲ្យ​ទង់ទាញក្តី នូវអនុបសម្បន្ន​ឲ្យ​ចាកវិហារក្តី ចាកឧបចារនៃវិហារក្តី ចាកឧបដ្ឋានសាលាក្តី ចាក​មណ្ឌបក្តី ចាកម្លប់ឈើក្តី ចាកទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេ​ឲ្យទង់​ទាញ​ក្តី នូវបរិក្ខាររបស់​អនុបសម្បន្ននោះ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុ​សំគាល់​ថាជា​របស់​សង្ឃ ត្រូវអាបត្តិ​ទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហារ​របស់​បុគ្គល ភិក្ខុសំគាល់ថាជារបស់បុគ្គល ត្រូវអាបត្តិទុក្កដ ព្រោះវិហារ​ជារបស់បុគ្គលនៃភិក្ខុដទៃ គឺវិហារ​របស់​គេ ភិក្ខុមិនត្រូវអាបត្តិ ព្រោះវិហារ​ជារបស់​បុគ្គល​នៃខ្លួន គឺវិហាររបស់ខ្លួនឯង។
 
[៩] អនាបត្តិ អលជ្ជឹ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា តស្ស បរិក្ខារំ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា ឧម្មត្តកំ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា តស្ស បរិក្ខារំ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា ភណ្ឌនការកំ វា កលហការកំ វា វិវាទការកំ ភស្សការកំ វា សង្ឃេ អធិករណការកំ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា តស្ស បរិក្ខារំ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា អន្តេវាសិកំ វា សទ្ធិវិហារិកំ វា ន សម្មាវត្តន្តំ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា តស្ស បរិក្ខារំ និក្កឌ្ឍតិ វា និក្កឌ្ឍាបេតិ វា ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៩] អាបត្តិមិនមានដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុអលជ្ជី ដល់​ភិក្ខុ​ដែលទង់ទាញ​ឯង ឬប្រើគេឲ្យទង់ទាញ​នូវបរិក្ខារ​របស់​ភិក្ខុ​អលជ្ជី​នោះ ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុឆ្កួត ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេ​ឲ្យទង់ទាញ​នូវបរិក្ខាររបស់​ភិក្ខុ​ឆ្កួតនោះ ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុ​ជាអ្នក​ធ្វើ​នូវ​សេចក្តី​បង្ករ​ហេតុ​ក្តី អ្នក​ធ្វើ​នូវ​សេចក្តី​ប្រកួត​ប្រកាន់ក្តី អ្នកធ្វើនូវ​សេចក្តីទាស់ទែងក្តី អ្នក​ធ្វើ​នូវពាក្យ​ឡេះឡោះ​តាម​តែ​រួច​ពីមាត់ក្តី [ពោលពាក្យជាតិរច្ឆាន​កថា ឬនិយាយ​​សរសើរ​ពីស្រី​និង​ប្រុស​ជាដើម។ ន័យ​អដ្ឋកថា។] អ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃក្តី ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់​ភិក្ខុ​នោះចេញ ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវអន្តេវាសិក ឬសទ្ធិវិហារិក ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ ដល់ភិក្ខុ​ដែលទង់​ទាញ​ឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់​អន្តេវាសិក ឬសទ្ធិវិហារិកដែលប្រព្រឹត្ត​មិនត្រឹមត្រូវ​នោះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
 
សិក្ខាបទទី៧ ចប់។
 
អដ្ឋមសិក្ខាបទំ
 
[១០] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ទ្វេ ភិក្ខូ សង្ឃិកេ វិហារេ ឧបរិវេហាសកុដិយា ឯកោ ហេដ្ឋា វិហរតិ ឯកោ ឧបរិ។ ឧបរិមោ ភិក្ខុ អាហច្ចបាទកំ មញ្ចំ សហសា អភិនិសីទិ។ មញ្ចបាទោ បតិត្វា ហេដ្ឋិមស្ស ភិក្ខុនោ មត្ថកេ អវត្ថាសិ។ សោ ភិក្ខុ វិស្សរមកាសិ។ ភិក្ខូ ឧបធាវិត្វា តំ ភិក្ខុំ ឯតទវោចុំ កិស្ស ត្វំ អាវុសោ វិស្សរមកាសីតិ។ អថខោ សោ ភិក្ខុ ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខុ សង្ឃិកេ វិហារេ ឧបរិវេហាសកុដិយា អាហច្ចបាទកំ មញ្ចំ សហសា អភិនិសីទិស្សតីតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា តំ ភិក្ខុំ បដិបុច្ឆិ សច្ចំ កិរ ត្វំ ភិក្ខុ សង្ឃិកេ វិហារេ ឧបរិវេហាសកុដិយា អាហច្ចបាទកំ មញ្ចំ សហសា អភិនិសីទសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស សង្ឃិកេ វិហារេ ឧបរិវេហាសកុដិយា អាហច្ចបាទកំ មញ្ចំ សហសា អភិនិសីទិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សង្ឃិកេ វិហារេ ឧបរិវេហាសកុដិយា អាហច្ចបាទកំ មញ្ចំ វា បីឋំ វា អភិនិសីទេយ្យ វា អភិនិបជ្ជេយ្យ វា បាចិត្តិយន្តិ។
 
[១០] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុ២រូប ១រូបនៅថ្នាក់ខាងក្រោម ១រូបនៅ​ថ្នាក់​ខាងលើ ក្នុងវិហារ​របស់​សង្ឃ។ ភិក្ខុដែលនៅខាងលើ អង្គុយចុះដោយរហ័ស សង្កត់គ្រែ​ដែលមាន​ជើង​គ្រាន់​តែ​ស៊ក​ទុក (ដោយបណ្តោះអាសន្ន)។ ជើងគ្រែ (នោះ) ក៏របូត​ធ្លាក់ចុះមក​ទង្គិច​ក្បាល​ភិក្ខុអ្នក​នៅ​ខាង​ក្រោម។ ភិក្ខុនោះបានស្រែកសំឡេងឮប្លែក។ ភិក្ខុទាំងឡាយបានស្ទុះទៅសួរភិក្ខុនោះយ៉ាង​នេះ​ថា ម្នាលអាវុសោ ហេតុអ្វីក៏លោកស្រែក។ ភិក្ខុនោះ​បានប្រាប់​សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុ​មិនសមបីនឹង​មកអង្គុយចុះ ដោយរហ័សសង្កត់គ្រែដែលមាន​ជើង​គ្រាន់​តែស៊ក​ទុក (ដោយបណ្តោះអាសន្ន) លើ​ថ្នាក់​​ក្នុងវិហាររបស់សង្ឃសោះ។ ទើបភិក្ខុទាំងឡាយនោះ​នាំគ្នា​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគត្រាស់សួរ​ភិក្ខុនោះ​ថា ម្នាលភិក្ខុ ឮថា​អ្នកឯងអង្គុយចុះ​ដោយរហ័សសង្កត់គ្រែ​ដែលមាន​ជើង​គ្រាន់​តែស៊ក​ទុក (ដោយ​បណ្តោះ​អាសន្ន) លើ​ថ្នាក់​ក្នុងវិហាររបស់សង្ឃ ពិតមែនឬ។ ភិក្ខុនោះក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលមោឃបុរស អ្នកឯង​មិន​សម​បើនឹងមកអង្គុយចុះ ដោយរហ័សសង្កត់គ្រែដែលមាន​ជើង​គ្រាន់​តែស៊ក​ទុក (ដោយ​បណ្តោះអាសន្ន) លើ​ថ្នាក់​ក្នុងវិហាររបស់សង្ឃទេ ម្នាលមោឃបុរសអំពើដែល​អ្នកធ្វើ​នេះមិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គលអ្នកមិន​ទាន់​ជ្រះថ្លាទេ។បេ។ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយ​អង្គុយចុះ ដោយ​រហ័ស​សង្កត់ ឬដេកសង្កត់នូវគ្រែក្តី នូវតាំងក្តី ដែលមាន​ជើង​គ្រាន់​តែស៊ក​ទុក (ដោយបណ្តោះអាសន្ន) លើ​ថ្នាក់​ក្នុងវិហាររបស់សង្ឃ ត្រូវអាបត្តិបាចិត្តិយ។
 
[១១] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សង្ឃិកោ នាម វិហារោ សង្ឃស្ស ទិន្នោ ហោតិ បរិច្ចត្តោ។
 
[១១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ វិហារ​ដែលគេបរិច្ចាគប្រគេនដល់សង្ឃ ហៅថា វិហាររបស់សង្ឃ។
 
[១២] វេហាសកុដឹ នាម មជ្ឈិមស្ស បុរិសស្ស អសីសឃដ្ដា។ អាហច្ចបាទកោ នាម មញ្ចោ អង្គេ វិជ្ឈិត្វា ឋិតោ ហោតិ។ អាហច្ចបាទកំ នាម បីឋំ អង្គេ វិជ្ឈិត្វា ឋិតំ ហោតិ។ អភិនិសីទេយ្យាតិ តស្មឹ អភិនិសីទតិ អាបត្តិ បាចិត្តិយស្ស។ អភិនិបជ្ជេយ្យាតិ តស្មឹ អភិនិបជ្ជតិ អាបត្តិ បាចិត្តិយស្ស។
 
[១២] ធ្នើរ (ដែលគេធ្វើខ្ពស់) មិនទង្គិចក្បាលមជ្ឈិមបុរស ហៅថាថ្នាក់។ គ្រែដែលមានជើង​គ្រាន់តែស៊ក​ចូលក្នុង​មេ ហើយតំាងទុក ហៅថា គ្រែដែលមានជើងគ្រាន់តែស៊ក​ទុក។ តាំងដែល​មានជើង​គ្រាន់តែស៊កចូលក្នុងមេ ហៅថា តាំងដែលមានជើង​គ្រាន់​តែ​ស៊កទុក។ ពាក្យថា អង្គុយ​សង្កត់ គឺភិក្ខុអង្គុយ​សង្កត់លើគ្រែ ឬតាំងនោះ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ដេកសង្កត់ គឺ​ភិក្ខុ​ដេកសង្កត់​លើគ្រែ ឬតាំងនោះ ត្រូវអាបត្តិបាចិត្តិយ។
 
[១៣] សង្ឃិកេ សង្ឃិកសញ្ញី ឧបរិវេហាសកុដិយា អាហច្ចបាទកំ មញ្ចំ វា បីឋំ វា អភិនិសីទតិ វា អភិនិបជ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ សង្ឃិកេ វេមតិកោ ឧបរិវេហាសកុដិយា អាហច្ចបាទកំ មញ្ចំ វា បីឋំ វា អភិនិសីទតិ វា អភិនិបជ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ សង្ឃិកេ បុគ្គលិកសញ្ញី ឧបរិវេហាសកុដិយា អាហច្ចបាទកំ មញ្ចំ វា បីឋំ វា អភិនិសីទតិ វា អភិនិបជ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ បុគ្គលិកេ សង្ឃិកសញ្ញី អាបត្តិ ទុក្កដស្ស។ បុគ្គលិកេ វេមតិកោ អាបត្តិ ទុក្កដស្ស។ បុគ្គលិកេ បុគ្គលិកសញ្ញី អញ្ញស្ស បុគ្គលិកេ អាបត្តិ ទុក្កដស្ស។ អត្តនោ បុគ្គលិកេ អនាបត្តិ។
 
[១៣] វិហាររបស់សង្ឃ ភិក្ខុសម្គាល់ថាជារបស់សង្ឃមែន ហើយអង្គុយសង្កត់ ឬដេក​សង្កត់​លើគ្រែក្តី លើតាំងក្តី ដែលមានជើង​គ្រាន់តែស៊កទុកក្នុងមេ (ដែល​គេតាំងទុក) លើថ្នាក់ ត្រូវ​អាបត្តិ​បាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុមានសេចក្តីសង្ស័យ ហើយ​អង្គុយ​សង្កត់ ឬដេក​​សង្កត់​លើគ្រែក្តី លើតាំងក្តី ដែលមានជើង​គ្រាន់តែស៊កទុកក្នុងមេ (ដែល​គេតាំងទុក) លើថ្នាក់ ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុសំគាល់ថាជារបស់បុគ្គលវិញ ហើយអង្គុយសង្កត់ ឬដេក​សង្កត់​លើគ្រែក្តី លើតាំងក្តី ដែលមានជើង​គ្រាន់តែ​ស៊កទុក​ក្នុងមេ (ដែល​គេតាំងទុក) លើថ្នាក់ ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់សង្ឃវិញ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់បុគ្គលដដែល ត្រូវអាបត្តិទុក្កដ ព្រោះ​វិហារ​នោះ ជារបស់បុគ្គលនៃភិក្ខុដទៃ គឺវិហាររបស់គេ។ ភិក្ខុមិនត្រូវអាបត្តិ ព្រោះ​វិហារ​ជារបស់ខ្លួន គឺវិហារ​របស់ខ្លួនឯង។
 
[១៤] អនាបត្តិ អវេហាសកុដិយា សីសឃដ្ដាយ ហេដ្ឋា អបរិភោគំ ហោតិ បទរសញ្ចិតំ ហោតិ បដាណិ ទិន្នា ហោតិ តស្មឹ ឋិតោ គណ្ហាតិ វា លគ្គេតិ វា ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៤] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយ ឬដេក​សង្កត់លើគ្រែក្តី តាំងក្តី ដែលគេ​តម្កល់​ទុក​លើ​ទីដែលមិនមែនថ្នាក់ លើទីទាបដែលដើរ​ទង្គិច​ក្បាល ទីដែលមិនបានប្រើប្រាស់​ខាង​ក្រោម​ឲ្យ​ជាទីនៅ ទីដែល​គេក្រាលជិតដោយរនាប លើគ្រែ ឬតាំងនោះ ដែលគេ​ដាក់​​គន្លឹះហើយ ដល់​ភិក្ខុ​ដែល​ឈរនៅលើគ្រែ ឬតាំងនោះ ហើយកាន់យក ឬព្យួរ​នូវបរិក្ខារ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។
 
សិក្ខាបទទី៨ ចប់។
 
នវមសិក្ខាបទំ
 
[១៥] តេន សមយេន ពុទ្ធោ ភគវា កោសម្ពិយំ វិហរតិ ឃោសិតារាមេ។ តេន ខោ បន សមយេន អាយស្មតោ ឆន្នស្ស ឧបដ្ឋាកោ មហាមត្តោ អាយស្មតោ ឆន្នស្ស វិហារំ ការាបេតិ។ អថខោ អាយស្មា ឆន្នោ កតបរិយោសិតំ វិហារំ បុនប្បុនំ ឆាទាបេសិ[ឱ.ម.ឆាទាបេតិ] បុនប្បុនំ លិម្បាបេសិ[លិម្បាបេតិ] អតិភារិកោ[អតិភារិតោ] វិហារោ បរិបតិ។ អថខោ អាយស្មា ឆន្នោ តិណញ្ច កដ្ឋញ្ច សង្កឌ្ឍន្តោ អញ្ញតរស្ស ព្រាហ្មណស្ស យវខេត្តំ ទូសេសិ។ អថខោ សោ ព្រាហ្មណោ ឧជ្ឈាយតិ ខីយតិ វិបាចេតិ កថំ ហិ នាម ភទ្ទន្តា អម្ហាកំ យវខេត្តំ ទូសេស្សន្តីតិ។ អស្សោសុំ ខោ ភិក្ខូ តស្ស ព្រាហ្មណស្ស ឧជ្ឈាយន្តស្ស ខីយន្តស្ស វិបាចេន្តស្ស។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឆន្នោ កតបរិយោសិតំ វិហារំ បុនប្បុនំ ឆាទាបេស្សតិ បុនប្បុនំ លិម្បាបេស្សតិ អតិភារិកោ វិហារោ បរិបតីតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។បេ។ សច្ចំ កិរ ត្វំ ឆន្ន កតបរិយោសិតំ វិហារំ បុនប្បុនំ ឆាទាបេសិ បុនប្បុនំ លិម្បាបេសិ អតិភារិកោ វិហារោ បរិបតីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស កតបរិយោសិតំ វិហារំ បុនប្បុនំ ឆាទាបេស្សសិ បុនប្បុនំ លិម្បាបេស្សសិ អតិភារិកោ វិហារោ បរិបតិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ មហល្លកំ បន ភិក្ខុនា វិហារំ ការយមានេន យាវ ទ្វារកោសា អគ្គឡដ្ឋបនាយ អាលោកសន្ធិបរិកម្មាយ ទ្វិត្តិច្ឆទនស្ស បរិយាយំ អបហរិតេ ឋិតេន អធិដ្ឋាតព្វំ តតោ ចេ ឧត្តរឹ[ឱ.ម.ឧត្តរិ] អបហរិតេបិ ឋិតោ អធិដ្ឋហេយ្យ បាចិត្តិយន្តិ។
 
[១៥] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងឃោសិតារាម ជិត​ក្រុងកោសម្ពី។ គ្រានោះឯង មហាមាត្យជាឧបដ្ឋាករបស់ឆន្នភិក្ខុដ៏មានអាយុ បានឲ្យគេធ្វើវិហារ​ប្រគេនឆន្នភិក្ខុ​ដ៏មានអាយុ។ លំដាប់នោះ ឆន្នភិក្ខុដ៏មានអាយុ បានឲ្យគេប្រក់ និង​បូកលាប​វិហារដែល​គេធ្វើ​ស្រេច​ហើយនោះញយៗ វិហារនោះធ្ងន់ហួសកំណត់ ក៏បាក់​រលំចុះមក។ គ្រានោះ ឆន្នភិក្ខុ​ដ៏មានអាយុ ក៏ជញ្ជូនយកស្មៅ និងឈើ​ទៅធ្វើ (វិហារទៀត) ប្រៀតបៀនស្រែស្រូវរបស់​ព្រាហ្មណ៍​ម្នាក់ឲ្យខូចខាតទៅ។ ទើបព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​ទាំងឡាយ មិនសមបើនឹងមកបៀតបៀនស្រែស្រូវរបស់យើងឲ្យខូចខាតទៅសោះ។ ភិក្ខុ​ទាំងឡាយ​បានឮពាក្យរបស់ព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុ​ទាំងឡាយ​ណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ មិនគួរនឹងឲ្យគេប្រក់រឿយៗ បូកលាបរឿយៗ នូវវិហារ​ដែល​គេធ្វើ​ស្រេចហើយ ទាល់តែវិហារនោះធ្ងន់ហួសកំណត់ បាក់រលំ​ចុះមកសោះ។ ភិក្ខុអម្បាលនោះ​នាំគ្នា​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរ​​ថា ម្នាលឆន្ន ឮថាអ្នកឯងឲ្យគេប្រក់រឿយៗ និងបូកលាបរឿយៗ នូវវិហារដែលគេធ្វើស្រេចហើយ ទាល់តែ​វិហារ​នោះធ្ងន់ហួសកំណត់ បាក់រលំចុះមក ពិតមែនឬ។ ឆន្នភិក្ខុក្រាប​ទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់​តិះដៀល​ថា នែមោឃបុរស អ្នកឯង​មិន​សម​បើនឹងឲ្យគេប្រក់រឿយៗ និងបូកលាបរឿយៗ នូវវិហារដែលគេធ្វើស្រេចហើយ ទាល់តែវិហារ​នោះធ្ងន់​ហួសកំណត់ បាក់រលំចុះមកទេ ម្នាលមោឃបុរសអំពើដែល​អ្នកធ្វើ​នេះមិននាំឲ្យ​ជ្រះថ្លា​​ដល់​បុគ្គលដែលមិន​ទាន់​ជ្រះថ្លាទេ។បេ។ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុកាលឲ្យគេធ្វើវិហារធំ គប្បីឈរ (លាបបូកញយៗបាន) កំណត់​ទី​មានឱកាសត្រឹមតែសន្លឹកទ្វារ​[ក្នុងមហាបច្ចរីថា មាន​ទំហំ​មួយហត្ថ​មួយចំអាម រាប់អំពីមេទ្វារចេញ​ទៅ ក្នុងកុរុន្ទិថា កំណត់ត្រឹមសន្លឹកទ្វារទាំងពីរជាប្រមាណ ក្នុងមហាអដ្ឋកថាថា សន្លឹកទ្វារនោះ​មួយហត្ថមួយចំអាមក៏មាន ពីរហត្ថក៏មាន ពីរហត្ថមួយចំអាមក៏មាន។] (និងសន្លឹកបង្អួច) ដើម្បី​ទុក​ប្រើប្រាស់នូវទ្វារ និងដើម្បី​បរិកម្មនូវ​សន្លឹក​បង្អួច ឯដំបូល ភិក្ខុត្រូវឈរក្នុងទីដែលគ្មានដំណាំ (នោះ​ទើប) ប្រក់បានត្រឹមពីរ ឬបីជាន់ បើភិក្ខុប្រក់ឲ្យច្រើនលើសជាងកំណត់នោះទៅ ទុកជាឈរ​នៅក្នុង​ទី​ដែលគ្មានដំណាំ ក៏គង់ត្រូវអាបត្តិបាចិត្តយ។
 
[១៦] មហល្លកោ នាម វិហារោ សស្សាមិកោ វុច្ចតិ។ វិហារោ នាម ឧល្លិត្តោ វា ហោតិ អវលិត្តោ វា ឧល្លិត្តាវលិត្តោ វា។ ការយមានេនាតិ ករោន្តោ វា ការាបេន្តោ វា។ យាវ ទ្វារកោសាតិ បិដ្ឋិសង្ឃាដស្ស សាមន្តា ហត្ថបាសា។ អគ្គឡដ្ឋបនាយាតិ ទ្វារដ្ឋបនាយ។ អាលោកសន្ធិបរិកម្មាយាតិ វាតបានបរិកម្មាយ សេតវណ្ណំ កាឡវណ្ណំ គេរកវណ្ណំ មាលាកម្មំ លតាកម្មំ មករទន្តកំ បញ្ចប្បដ្ឋកំ។ ទ្វិត្តិច្ឆទនស្ស បរិយាយំ អបហរិតេ ឋិតេន អធិដ្ឋាតព្វន្តិ ហរិតំ នាម បុព្វណ្ណំ អបរណ្ណំ។ សចេ ហរិតេ ឋិតោ អធិដ្ឋាតិ អាបត្តិ ទុក្កដស្ស។ មគ្គេន ឆាទេន្តស្ស ទ្វេ មគ្គេ អធិដ្ឋហិត្វា តតិយំ មគ្គំ អាណាបេត្វា បក្កមិតព្វំ។ បរិយាយេន ឆាទេន្តស្ស ទ្វេ បរិយាយេ អធិដ្ឋហិត្វា តតិយំ បរិយាយំ អាណាបេត្វា បក្កមិតព្វំ។
 
[១៦] ដែលហៅថាវិហារធំ សំដៅយកវិហារដែលមានទាយកជាម្ចាស់របស់។ ដែលហៅថា​វិហារ គឺវិហារដែលគេបូកខាងក្នុងក្តី បូកខាងក្រៅក្តី បូកទាំងខាងក្នុង ខាងក្រៅក្តី។ ពាក្យថា ឲ្យគេ​ធ្វើ គឺធ្វើខ្លួនឯងក្តី ប្រើគេឲ្យធ្វើក្តី។ ពាក្យថា កំណត់ទីមានឱកាស​ត្រឹមតែ​​សន្លឹកទ្វារ គឺកំណត់​ត្រឹម​ហត្ថបាសដោយជុំវិញ​នៃ​ក្របទ្វារ។ ពាក្យថា ដើម្បីទុកប្រើប្រាស់នូវទ្វារ គឺដើម្បីបើកបិទនូវទ្វារ។ ពាក្យថា ដើម្បីបរិកម្មនូវសន្លឹកបង្អួច សេចក្តីថា (តថាគតអនុញ្ញាត) នូវវត្ថុមានពណ៌ស ពណ៌ខ្មៅ ពណ៌រង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញ​មករ និងក្បាច់ឈ្មោះបញ្ចបដ្ឋិក​[ក្បាច់ដែលមាន​ស្រទាប់៥ ឬជាន់៥។] ដើម្បីបរិកម្មនូវសន្លឹកបង្អួច។ ពាក្យថា ឯដំបូល ភិក្ខុត្រូវឈរក្នុងទីដែល​គ្មាន​ដំណាំ (នោះទើប) ប្រក់បានត្រឹមពីរបីជាន់ ឯដំណាំនោះ បានដល់វត្ថុ​ដែលត្រូវស៊ីមុន (គឺ​ស្រូវ​៧​ប្រការ មានស្រូវស ស្រូវក្រហមជាដើម) និងវត្ថុដែលត្រូវស៊ីក្រោយ (បានដល់សណ្តែកបាយ សណ្តែករាជមាសជាដើម)។ បើភិក្ខុឈរធ្វើការប្រក់ក្នុងទីមានដំណាំ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុ​ប្រើឲ្យគេប្រក់ម្តងរួចទៅហើយ ត្រូវប្រក់ខ្លួនឯងបានត្រឹមពីរដង ដល់គ្រាទីបី ត្រូវបង្គាប់​​គេហើយ ចៀសចេញទៅ។ កាលភិក្ខុប្រើឲ្យគេប្រក់មួយជាន់រួចហើយ ត្រូវប្រក់ខ្លួនឯងបានត្រឹមពីរជាន់ ដល់ជាន់ទីបី ត្រូវបង្គាប់គេហើយចៀសចេញទៅ។
 
[១៧] តតោ ចេ ឧត្តរឹ អបហរិតេបិ ឋិតោ អធិដ្ឋហេយ្យាតិ ឥដ្ឋកាយ ឆាទេន្តស្ស ឥដ្ឋកិដ្ឋកាយ អាបត្តិ បាចិត្តិយស្ស។ សិលាយ ឆាទេន្តស្ស សិលាយ សិលាយ អាបត្តិ បាចិត្តិយស្ស។ សុធាយ ឆាទេន្តស្ស បិណ្ឌេ បិណ្ឌេ អាបត្តិ បាចិត្តិយស្ស។ តិណេន ឆាទេន្តស្ស ករឡេ ករឡេ អាបត្តិ បាចិត្តិយស្ស។ បណ្ណេន ឆាទេន្តស្ស បណ្ណេ បណ្ណេ អាបត្តិ បាចិត្តិយស្ស។
 
[១៧] ត្រង់ពាក្យថា បើភិក្ខុប្រក់ឲ្យច្រើន លើសជាងកំណត់នោះទៅ ទុកជាឈរនៅ​ក្នុងទី​ដែល​គ្មាន​ដំណាំ សេចក្តីថា កាលភិក្ខុប្រើគេឲ្យប្រក់ដោយក្បឿង ត្រូវអាបត្តិបាចិត្តិយគ្រប់ៗផែន​ក្បឿង។ កាលភិក្ខុប្រើគេឲ្យប្រក់ដោយថ្ម ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗ​ផែនថ្ម។ កាលភិក្ខុ​ប្រើគេ​ឲ្យ​ប្រក់​ដោយកំបោ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗ​ដុំកំបោ។ កាលភិក្ខុប្រើគេឲ្យប្រក់​ដោយ​ស្មៅ ត្រូវអាបត្តិ​បាចិត្តិយគ្រប់ៗកណ្តប។ កាលភិក្ខុប្រើគេឲ្យ​ប្រក់ដោយ​ស្លឹកឈើ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗ​សន្លឹក។
 
[១៨] អតិរេកទ្វិត្តិបរិយាយេ អតិរេកសញ្ញី អធិដ្ឋាតិ អាបត្តិ បាចិត្តិយស្ស។ អតិរេកទ្វិត្តិបរិយាយេ វេមតិកោ អធិដ្ឋាតិ អាបត្តិ បាចិត្តិយស្ស។ អតិរេកទ្វិត្តិបរិយាយេ ឩនកសញ្ញី អធិដ្ឋាតិ អាបត្តិ បាចិត្តិយស្ស។ ឩនកទ្វិត្តិបរិយាយេ អតិរេកសញ្ញី អាបត្តិ ទុក្កដស្ស។ ឩនកទ្វិត្តិបរិយាយេ វេមតិកោ អាបត្តិ ទុក្កដស្ស។ ឩនកទ្វិត្តិបរិយាយេ ឩនកសញ្ញី អនាបត្តិ។
 
[១៨] វិហារបូកប្រក់លើសកំណត់ពីរបីជាន់ ភិក្ខុសម្គាល់ថាលើសមែន ហើយនៅតែធ្វើ​ថែម ត្រូវ​អាបត្តិ​បាចិត្តិយ។ វិហារបូកប្រក់លើសកំណត់ពីរបីជាន់ ភិក្ខុសង្ស័យ ហើយនៅតែធ្វើ​ថែម ត្រូវ​អាបត្តិ​បាចិត្តិយ។ វិហារបូកប្រក់លើសកំណត់ពីរបីជាន់ ភិក្ខុ​សម្គាល់​ថាខ្វះវិញ ហើយធ្វើ​ថែម ត្រូវ​អាបត្តិ​បាចិត្តិយ។ វិហារបូកប្រក់មិនទាន់ដល់ពីរបីជាន់ ភិក្ខុសំគាល់ថាលើស ហើយ (ធ្វើ​ថែម) ត្រូវ​អាបត្តិ​ទុក្កដ។ វិហារបូកប្រក់មិនទាន់ដល់ពីរបីជាន់ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហារបូកប្រក់​មិន​ទាន់ដល់ពីរបីជាន់ ភិក្ខុសំគាល់​ថាមិនទាន់ដល់មែន មិនត្រូវអាបត្តិ។
 
[១៩] អនាបត្តិ ទ្វិត្តិបរិយាយេ ឩនកទ្វិត្តិបរិយាយេ លេណេ គុហាយ តិណកុដិកាយ អញ្ញស្សត្ថាយ អត្តនោ ធនេន វាសាគារំ ឋបេត្វា សព្វត្ថ អនាបត្តិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៩] អាបត្តិមិនមានដល់ភិក្ខុដែលបូកប្រក់វិហារត្រឹមពីរបីជាន់ ដល់ភិក្ខុ​ដែល​បូក​ប្រក់​វិហារ​មិនដល់ពីរបីជាន់ ដល់ភិក្ខុ​ដែលបូក​ប្រក់​លេណ (ទីពួន) គុហា កុដិប្រក់​ដោយស្មៅ ធ្វើដើម្បី​ប្រយោជន៍​ដល់​អ្នកដទៃ ធ្វើដោយទ្រព្យរបស់ខ្លួន ទីសេនាសនៈទាំងពួង វៀរលែង​តែ​កុដិ​សម្រាប់​នៅរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
 
សិក្ខាបទទី៩ ចប់។
 
ទសមសិក្ខាបទំ
 
[២០] តេន សមយេន ពុទ្ធោ ភគវា អាឡវិយំ វិហរតិ អគ្គាឡវេ ចេតិយេ។ តេន ខោ បន សមយេន អាឡវិកា ភិក្ខូ នវកម្មំ ករោន្តា ជានំ សប្បាណកំ ឧទកំ តិណម្បិ មត្តិកម្បិ សិញ្ចន្តិបិ សិញ្ចាបេន្តិបិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាឡវិកា ភិក្ខូ ជានំ សប្បាណកំ ឧទកំ តិណម្បិ មត្តិកម្បិ សិញ្ចិស្សន្តិបិ សិញ្ចាបេស្សន្តិបីតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ជានំ សប្បាណកំ ឧទកំ តិណម្បិ មត្តិកម្បិ សិញ្ចថបិ សិញ្ចាបេថបីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ជានំ សប្បាណកំ ឧទកំ តិណម្បិ មត្តិកម្បិ សិញ្ចិស្សថបិ សិញ្ចាបេស្សថបិ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ជានំ សប្បាណកំ ឧទកំ តិណំ វា មត្តិកំ វា សិញ្ចេយ្យ វា សិញ្ចាបេយ្យ វា បាចិត្តិយន្តិ។
 
[២០] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ កាលគង់នៅក្នុង​អគ្គាលវចេតិយ ទៀបស្រុក​អាឡវី។ គ្រានោះឯង ភិក្ខុស្រុកអាឡវីទាំងឡាយកាលធ្វើនូវនវកម្ម (កម្មទើបតែកសាងថ្មី) ដឹងថា​ទឹក​មានសត្វ ក៏ស្រោច​ឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ។ ភិក្ខុទាំងឡាយណា​ជាអ្នក​មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុ​ស្រុកអាឡវី​ដឹងថាទឹកមានសត្វហើយ មិនសមបីនឹងយកមកស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះសោះឡើយ។ ទើបភិក្ខុទាំងនោះ​នាំគ្នា​​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។បេ។ ព្រះអង្គត្រាស់សួរ​​ថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយដឹងថា​ទឹកមានសត្វហើយ ស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ ពិតមែនឬ។ ភិក្ខុ​ទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់​បន្ទោស​ថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯង​ដឹងថា​ទឹកមានសត្វហើយ មិនសម​បើនឹង​យក​មក​ស្រោច​ឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះទេ នែមោឃបុរសទាំងឡាយ អំពើ​ដែល​​អ្នកធ្វើនេះ មិននាំ​ឲ្យជ្រះថ្លា​ដល់បុគ្គល​ទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬមួយញុំាងបុគ្គលដែល​ជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយដឹងថាទឹក​មានសត្វ​ហើយស្រោច​ឯងក្តី ប្រើ​គេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិបាចិត្តិយ។
 
[២១] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ជានំ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ។
 
[២១] ត្រង់ពាក្យថា ភិក្ខុណាមួយមានសេចក្តី​ដូចគ្នាក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ភិក្ខុដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃ​ប្រាប់ដល់ភិក្ខុនោះក្តី ឈ្មោះថា ភិក្ខុដឹង។
 
[២២] សិញ្ចេយ្យាតិ សយំ សិញ្ចតិ អាបត្តិ បាចិត្តិយស្ស។ សិញ្ចាបេយ្យាតិ អញ្ញំ អាណាបេតិ អាបត្តិ បាចិត្តិយស្ស។ សកឹ អាណត្តោ ពហុកំបិ សិញ្ចតិ អាបត្តិ បាចិត្តិយស្ស។ សប្បាណកេ សប្បាណកសញ្ញី តិណំ វា មត្តិកំ វា សិញ្ចតិ វា សិញ្ចាបេតិ វា អាបត្តិ បាចិត្តិយស្ស។ សប្បាណកេ វេមតិកោ តិណំ វា មត្តិកំ វា សិញ្ចតិ វា សិញ្ចាបេតិ វា អាបត្តិ ទុក្កដស្ស។ សប្បាណកេ អប្បាណកសញ្ញី តិណំ វា មត្តិកំ វា សិញ្ចតិ វា សិញ្ចាបេតិ វា អនាបត្តិ។ អប្បាណកេ សប្បាណកសញ្ញី អាបត្តិ ទុក្កដស្ស។ អប្បាណកេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អប្បាណកេ អប្បាណកសញ្ញី អនាបត្តិ។
 
[២២] ត្រង់ពាក្យថា ស្រោចឯង គឺភិក្ខុស្រោចដោយខ្លួនឯង​ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើគេឲ្យ​ស្រោច គឺភិក្ខុបង្គាប់អ្នកដទៃ​ឲ្យស្រោច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុប្រើតែម្តង ហើយអ្នក​ទទួល​បង្គាប់​ទៅស្រោច​ច្រើនដង ភិក្ខុ​អ្នកប្រើ​ត្រូវអាបត្តិ​បាចិត្តិយ។ (ទឹក) មានសត្វ ភិក្ខុ​សំគាល់​ថា (ទឹក) មានសត្វមែន ហើយស្រោច​ឯងក្តី ប្រើគេឲ្យ​ស្រោចក្តី នូវស្មៅ ឬដី ត្រូវអាបត្តិបាចិត្តិយ។ (ទឹក) មានសត្វ ភិក្ខុមានសចក្តីសង្ស័យ ហើយស្រោច​ឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិទុក្កដ។ (ទឹក) មានសត្វ ភិក្ខុសំគាល់​ថាគ្មាន​សត្វវិញ ហើយស្រោចឯងក្តី ប្រើគេឲ្យ​ស្រោច​ក្តី នូវស្មៅឬដី មិនត្រូវអាបត្តិអ្វីឡើយ។ (ទឹក) មិនមានសត្វ ភិក្ខុសំគាល់ថា មានសត្វ​ ត្រូវ​អាបត្តិទុក្កដ។ (ទឹក) មិនមានសត្វ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ (ទឹក) មិនមានសត្វ ភិក្ខុសំគាល់ថា មិនមានសត្វ មិន​ត្រូវ​អាបត្តិអ្វីឡើយ។
 
[២៣] អនាបត្តិ អសញ្ចិច្ច អសតិយា អជានន្តស្ស ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៣] អាបត្តិមិនមានដល់ភិក្ខុមិនក្លែង ដល់ភិក្ខុមិនមានស្មារតី ដល់ភិក្ខុមិនដឹង ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
 
សិក្ខាបទទី១០ ចប់។
 
ភូតគាមវគ្គទី២ ចប់។
 
តស្ស ឧទ្ទានំ
 
ភូតំ អញ្ញាយ ឧជ្ឈាយំ
 
បក្កមន្តេន តេ ទុវេ
 
បុព្វេ និក្កឌ្ឍនាហច្ច ទ្វារំ
 
សប្បាណកេន[ឱ.ម.ទ្វារសប្បាណកេន] ចាតិ។
 
ចំនួនសិក្ខាបទក្នុងភូតគាមវគ្គនោះគឺ
 
ភិក្ខុធ្វើភូតគាមឲ្យដាច់ចាកទី១ ភិក្ខុយករឿងដទៃ​មកបន្លប់ដើម្បី​បិទបាំង​ទោសខ្លួន១ ភិក្ខុ​លើកទោស​ភិក្ខុអ្នក​ធ្វើការសង្ឃ១ ភិក្ខុយកគ្រែតាំង ពូកកៅអីរបស់​សង្ឃ​ទៅចោល​ក្នុងទីវាល ហើយចៀសចេញទៅ១ ភិក្ខុយកកម្រាលរបស់សង្ឃទៅក្រាលចោល ហើយ​ចៀសចេញ​ទៅ១ ភិក្ខុដេកបៀតច្រៀតភិក្ខុអ្នកនៅមុនក្នុងកុដិសង្ឃ១ ភិក្ខុខឹងនឹងភិក្ខុឯទៀត ហើយបណ្តេញ​ចាក​វិហារ​របស់សង្ឃ១ ភិក្ខុអង្គុយ ឬដេកលើគ្រែមានជើងស៊កទុក១ ភិក្ខុលាបបូកវិហារញយៗ បានកំណត់​ត្រឹមសន្លឹកទ្វារ ឬសន្លឹកបង្អួចដោយជុំវិញ១ ភិក្ខុយក​ទឹកមានសត្វស្រោចស្មៅ ឬដី១។
 
ឱវាទវគ្គស្ស បឋមសិក្ខាបទំ
 
[២៤] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទន្តា លាភិនោ ហោន្តិ ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានំ។ អថខោ ឆព្វគ្គិយានំ ភិក្ខូនំ ឯតទហោសិ ឯតរហិ ខោ អាវុសោ ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទន្តា លាភិនោ ហោន្តិ ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានំ ហន្ទាវុសោ មយំបិ ភិក្ខុនិយោ ឱវទាមាតិ។ អថខោ ឆព្វគ្គិយា ភិក្ខូ ភិក្ខុនិយោ ឧបសង្កមិត្វា ឯតទវោចុំ ឯថ អម្ហេបិ ភគិនិយោ ឧបសង្កមថ មយំបិ ឱវទិស្សាមាតិ។ អថខោ តា ភិក្ខុនិយោ យេន ឆព្វគ្គិយា ភិក្ខូ តេនុបសង្កមឹសុ ឧបសង្កមិត្វា ឆព្វគ្គិយេ ភិក្ខូ អភិវាទេត្វា ឯកមន្តំ និសីទឹសុ។ អថខោ ឆព្វគ្គិយា ភិក្ខូ ភិក្ខុនីនំ បរិត្តំ យេវ ធម្មឹ កថំ កត្វា ទិវសំ តិរច្ឆានកថាយ វីតិនាមេត្វា ឧយ្យោជេសុំ គច្ឆថ ភគិនិយោតិ។ អថខោ តា ភិក្ខុនិយោ យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋំសុ។ ឯកមន្តំ ឋិតា ខោ តា ភិក្ខុនិយោ ភគវា ឯតទវោច កច្ចិ ភិក្ខុនិយោ ឱវាទោ ឥទ្ធោ អហោសីតិ។ កុតោ ភន្តេ ឱវាទោ ឥទ្ធោ ភវិស្សតិ អយ្យា ឆព្វគ្គិយា បរិត្តំ យេវ ធម្មឹ កថំ កត្វា ទិវសំ តិរច្ឆានកថាយ វីតិនាមេត្វា ឧយ្យោជេសុន្តិ។ អថខោ ភគវា តា ភិក្ខុនិយោ ធម្មិយា កថាយ សន្ទស្សេសិ សមាទបេសិ សមុត្តេជេសិ សម្បហំសេសិ។ អថខោ តា ភិក្ខុនិយោ ភគវតា ធម្មិយា កថាយ សន្ទស្សិតា សមាទបិតា សមុត្តេជិតា សម្បហំសិតា ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កមឹសុ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា ឆព្វគ្គិយេ ភិក្ខូ បដិបុច្ឆិ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខុនីនំ បរិត្តំ យេវ ធម្មឹ កថំ កត្វា ទិវសំ តិរច្ឆានកថាយ វីតិនាមេត្វា ឧយ្យោជេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខុនីនំ បរិត្តំ យេវ ធម្មឹ កថំ កត្វា ទិវសំ តិរច្ឆានកថាយ វីតិនាមេត្វា ឧយ្យោជេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ វិគរហិត្វា ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ ភិក្ខុនោវាទកំ សម្មន្និតុំ ឯវញ្ច បន ភិក្ខវេ សម្មន្និតព្វោ បឋមំ ភិក្ខុ យាចិតព្វោ។ យាចិត្វា ព្យត្តេន ភិក្ខុនា បដិពលេន សង្ឃោ ញាបេតព្វោ សុណាតុ មេ ភន្តេ សង្ឃោ យទិ សង្ឃស្ស បត្តកល្លំ សង្ឃោ ឥត្ថន្នាមំ ភិក្ខុំ ភិក្ខុនោវាទកំ សម្មន្នេយ្យ។ ឯសា ញត្តិ។ សុណាតុ មេ ភន្តេ សង្ឃោ សង្ឃោ ឥត្ថន្នាមំ ភិក្ខុំ ភិក្ខុនោវាទកំ សម្មន្នតិ។ យស្សាយស្មតោ ខមតិ ឥត្ថន្នាមស្ស ភិក្ខុនោ ភិក្ខុនោវាទកស្ស សម្មតិ សោ តុណ្ហស្ស យស្ស នក្ខមតិ សោ ភាសេយ្យ។ ទុតិយម្បិ ឯតមត្ថំ វទាមិ។បេ។ តតិយម្បិ ឯតមត្ថំ វទាមិ។ សុណាតុ មេ ភន្តេ សង្ឃោ សង្ឃោ ឥត្ថន្នាមំ ភិក្ខុំ ភិក្ខុនោវាទកំ សម្មន្នតិ។ យស្សាយស្មតោ ខមតិ ឥត្ថន្នាមស្ស ភិក្ខុនោ ភិក្ខុនោវាទកស្ស សម្មតិ សោ តុណ្ហស្ស យស្ស នក្ខមតិ សោ ភាសេយ្យ។ សម្មតោ សង្ឃេន ឥត្ថន្នាមោ ភិក្ខុ ភិក្ខុនោវាទកោ។ ខមតិ សង្ឃស្ស តស្មា តុណ្ហី។ ឯវមេតំ ធារយាមីតិ។ អថខោ ភគវា ឆព្វគ្គិយេ ភិក្ខូ អនេកបរិយាយេន វិគរហិត្វា ទុព្ភរតាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អសម្មតោ ភិក្ខុនិយោ ឱវទេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[២៤] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយទូន្មានភិក្ខុនី​ទាំងឡាយ ក៏បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ។ លំដាប់​នោះ ពួកឆព្វគ្គិយ​ភិក្ខុបានគិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ ឥឡូវនេះ ភិក្ខុជាថេរៈទាំងឡាយទូន្មានពួកភិក្ខុនី​ បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ ម្នាលអាវុសោ​ទាំងឡាយ បើដូច្នោះ យើងទាំងឡាយក៏ទូន្មាន​ពួកភិក្ខុនី​ដែរ។ វេលានោះ ពួកឆព្វគ្គិយភិក្ខុ​នាំគ្នាចូលទៅ​រកភិក្ខុនី​ទាំងឡាយ ហើយបាននិយាយយ៉ាងនេះថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាង​ចូរមករកពួកយើង ៗនឹងទូន្មាន។ គ្រានោះ ភិក្ខុនីទាំងឡាយនោះក៏ចូល​ទៅរក​ឆព្វគ្គិយ​ភិក្ខុទាំងឡាយ លុះចូលទៅដល់ហើយ បាន​ថ្វាយបង្គំ​ឆព្វគ្គិយភិក្ខុ​ទាំងឡាយ ហើយអង្គុយក្នុង​ទី​គួរ​មួយ។ ពួកឆព្វគ្គិយភិក្ខុធ្វើធម្មីកថាបន្តិចបន្តួចដល់​ពួកភិក្ខុនី ហើយក៏ពោលតិរច្ឆានកថាឲ្យ​កន្លង​អស់១ថ្ងៃ រួចបញ្ជូនពួកភិក្ខុនី​ឲ្យត្រឡប់ទៅវិញ ដោយពាក្យថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាង​ចូរ​ទៅវិញចុះ។ គ្រានោះ ភិក្ខុនី​ទាំងឡាយនោះចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់​ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់សួរពួកភិក្ខុនីនោះដែលឈរក្នុងទីដ៏សមគួរ​ដោយពុទ្ធដីកាយ៉ាង​នេះថា ម្នាលភិក្ខុនី​ទាំងឡាយ ឱវាទ (នោះ) បានបរិបូណ៌សម្រេចហើយឬ។ ភិក្ខុនីទាំងឡាយទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ឱវាទ (នោះ) នឹងបរិបូណ៌សម្រេច​មកពីណា ព្រោះលោកម្ចាស់​ឆព្វគ្គិយ​ទាំងឡាយ​ធ្វើ​ធម្មីកថាតែបន្តិចបន្តួចប៉ុណ្ណោះ ហើយពោលតិរច្ឆានកថាឲ្យ​កន្លង​អស់១ថ្ងៃ រួចក៏បញ្ជូន​​ខ្ញុំព្រះអង្គ​ទាំងឡាយ​ឲ្យ​ត្រឡប់​មកវិញ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ភិក្ខុនី​ទាំងឡាយនោះ​ឲ្យ​ឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ លំដាប់នោះ ភិក្ខុនី​ទាំងឡាយ​នោះ លុះព្រះដ៏មានព្រះភាគ​ទ្រង់ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យ​រីករាយ​ដោយ​ធម្មីកថា ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចៀស​ចេញ​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់​សួរ​បញ្ជាក់​ឆព្វគ្គិយភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ ឮថា​អ្នកទាំងឡាយធ្វើធម្មីកថា​ដល់​ភិក្ខុនី​ទាំងឡាយតិចណាស់ ពោលតែតិរច្ឆានកថា ឲ្យកន្លងអស់១ថ្ងៃ ហើយក៏បញ្ជូនភិក្ខុនី​ទាំងនោះឲ្យត្រឡប់ទៅវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួក​អ្នក​ឯង​មិនសមបើនឹងធ្វើធម្មីកថា​ដល់​ភិក្ខុនី​ទាំងឡាយ​តិចពេក ពោលតែតិរច្ឆានកថាឲ្យកន្លង​អស់១ថ្ងៃ ហើយបញ្ជូនភិក្ខុនីទាំងឡាយឲ្យត្រឡប់ទៅវិញសោះ នែមោឃបុរសទាំងឡាយ អំពើ​ដែល​អ្នករាល់គ្នាធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬមួយ​នាំបុគ្គល​អ្នកដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាមិនបាន។បេ។ លុះព្រះដ៏មានព្រះភាគទ្រង់តិះដៀល​ហើយ ក៏ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថា ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ម្នាលភិក្ខុទាំងឡាយ សង្ឃ​ត្រូវ​សន្មតភិក្ខុឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនីយ៉ាងនេះ សង្ឃត្រូវអារាធនាភិក្ខុ (នោះ) ជាមុនសិន។ លុះ​អារាធនារួចហើយ ភិក្ខុអ្នកឈ្លាសអង់អាច គប្បី​ញុំាង​សង្ឃឲ្យ​ដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មនេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ នេះជាវាចាប្រកាសសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូម​ព្រះសង្ឃស្តាប់ខ្ញុំ សង្ឃ​សន្មតភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ ការសម្មតិភិក្ខុឈ្មោះ​នេះ​ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គ​នោះ​គប្បីស្ងៀមនៅ មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គ​នោះ​គប្បី​ពោល​​ឡើង។ ខ្ញុំពោលសេចក្តី​នេះអស់វារៈពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះអស់វារៈបីដងផង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុ​ឈ្មោះ​នេះ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ ការសម្មតិភិក្ខុឈ្មោះ​នេះ​ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី គួរដល់​លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គ​នោះ​គប្បីស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គ​នោះ​គប្បីពោល​ឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នកឲ្យ​ឱវាទ​ដល់ភិក្ខុនីហើយ។ សម្មតិកម្មនេះគួរដល់សង្ឃ ហេតុនោះ​បានជា​សង្ឃ​ស្ងៀម​នៅ។ ខ្ញុំសូមចាំទុក​នូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលនូវ​ឆព្វគ្គិយភិក្ខុទាំងឡាយដោយបរិយាយជាច្រើន។បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​នេះយ៉ាង​នេះ​ថា ភិក្ខុណាមួយ​ដែលសង្ឃ​មិនបាន​សន្មត ហើយទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយដោយប្រការយ៉ាងនេះ។
 
[២៥] តេន ខោ បន សមយេន ថេរា ភិក្ខូ សម្មតា ភិក្ខុនិយោ ឱវទន្តា តថេវ លាភិនោ ហោន្តិ ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានំ។ អថខោ ឆព្វគ្គិយានំ ភិក្ខូនំ ឯតទហោសិ ឯតរហិ ខោ អាវុសោ ថេរា ភិក្ខូ សម្មតា ភិក្ខុនិយោ ឱវទន្តា តថេវ លាភិនោ ហោន្តិ ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានំ ហន្ទាវុសោ មយំបិ និស្សីមំ គន្ត្វា អញ្ញមញ្ញំ ភិក្ខុនោវាទកំ សម្មន្និត្វា ភិក្ខុនិយោ ឱវទាមាតិ។ អថខោ ឆព្វគ្គិយា ភិក្ខូ និស្សីមំ គន្ត្វា អញ្ញមញ្ញំ ភិក្ខុនោវាទកំ សម្មន្និត្វា ភិក្ខុនិយោ ឧបសង្កមិត្វា ឯតទវោចុំ មយំបិ ភគិនិយោ សម្មតា អម្ហេ ឧបសង្កមថ មយំបិ ឱវទិស្សាមាតិ។ អថខោ តា ភិក្ខុនិយោ យេន ឆព្វគ្គិយា ភិក្ខូ តេនុបសង្កមឹសុ ឧបសង្កមិត្វា ឆព្វគ្គិយេ ភិក្ខូ អភិវាទេត្វា ឯកមន្តំ និសីទឹសុ។ អថខោ ឆព្វគ្គិយា ភិក្ខូ ភិក្ខុនីនំ បរិត្តំយេវ ធម្មឹ កថំ កត្វា ទិវសំ តិរច្ឆានកថាយ វីតិនាមេត្វា ឧយ្យោជេសុំ គច្ឆថ ភគិនិយោតិ។ អថខោ តា ភិក្ខុនិយោ យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋំសុ។ ឯកមន្តំ ឋិតា ខោ តា ភិក្ខុនិយោ ភគវា ឯតទវោច កច្ចិ ភិក្ខុនិយោ ឱវាទោ ឥទ្ធោ អហោសីតិ។ កុតោ ភន្តេ ឱវាទោ ឥទ្ធោ ភវិស្សតិ អយ្យា ឆព្វគ្គិយា បរិត្តំយេវ ធម្មឹ កថំ កត្វា ទិវសំ តិរច្ឆានកថាយ វីតិនាមេត្វា ឧយ្យោជេសុន្តិ។ អថខោ ភគវា តា ភិក្ខុនិយោ ធម្មិយា កថាយ សន្ទស្សេសិ សមាទបេសិ សមុត្តេជេសិ សម្បហំសេសិ។ អថខោ តា ភិក្ខុនិយោ ភគវតា ធម្មិយា កថាយ សន្ទស្សិតា សមាទបិតា សមុត្តេជិតា សម្បហំសិតា ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កមឹសុ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា ឆព្វគ្គិយេ ភិក្ខូ បដិបុច្ឆិ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខុនីនំ បរិត្តំយេវ ធម្មឹ កថំ កត្វា ទិវសំ តិរច្ឆានកថាយ វីតិនាមេត្វា ឧយ្យោជេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខុនីនំ បរិត្តំយេវ ធម្មឹ កថំ កត្វា ទិវសំ តិរច្ឆានកថាយ វីតិនាមេត្វា ឧយ្យោជេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ វិគរហិត្វា ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ អដ្ឋហង្គេហិ សមន្នាគតំ ភិក្ខុំ ភិក្ខុនោវាទកំ សម្មន្និតុំ សីលវា ហោតិ បាតិមោក្ខសំវរសំវុតោ វិហរតិ អាចារគោចរសម្បន្នោ អនុមត្តេសុ វជ្ជេសុ ភយទស្សាវី សមាទាយ សិក្ខតិ សិក្ខាបទេសុ ពហុស្សុតោ ហោតិ សុតធរោ សុតសន្និចយោ យេ តេ ធម្មា អាទិកល្យាណា មជ្ឈេកល្យាណា បរិយោសានកល្យាណា សាត្ថំ សព្យញ្ជនំ កេវលបរិបុណ្ណំ បរិសុទ្ធំ ព្រហ្មចរិយំ អភិវទន្តិ តថារូបាស្ស ធម្មា ពហុស្សុតា ហោន្តិ ធាតា វចសា បរិចិតា មនសានុបេក្ខិតា ទិដ្ឋិយា សុប្បដិវិទ្ធា ឧភយានិ ខោ បនស្ស បាតិមោក្ខានិ វិត្ថារេន ស្វាគតានិ ហោន្តិ សុវិភត្តានិ សុប្បវត្តីនិ[សុប្បវត្តានីតិបិ បាឋោ] សុវិនិច្ឆិតានិ សុត្តសោ អនុព្យញ្ជនសោ កល្យាណវាចោ ហោតិ កល្យាណវាក្ករណោ យេភុយ្យេន ភិក្ខុនីនំ បិយោ ហោតិ មនាបោ បដិពលោ ហោតិ ភិក្ខុនិយោ ឱវទិតុំ ន ខោ បនេតំ ភគវន្តំ ឧទ្ទិស្ស បព្វជិតាយ កាសាយវត្ថវសនាយ គរុធម្មំ អជ្ឈាបន្នបុព្វោ ហោតិ វីសតិវស្សោ វា ហោតិ អតិរេកវីសតិវស្សោ វា អនុជានាមិ ភិក្ខវេ ឥមេហិ អដ្ឋហង្គេហិ សមន្នាគតំ ភិក្ខុំ ភិក្ខុនោវាទកំ សម្មន្និតុន្តិ។
 
[២៥] សម័យនោះឯង ភិក្ខុជាថេរៈទាំងឡាយដែលសង្ឃបានសន្មតរួចហើយ ក៏ទៅ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ ក៏បានចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់ភិក្ខុឈឺ​យ៉ាង​នោះដដែល។ គ្រានោះ ឆព្វគ្គិយភិក្ខុទាំងឡាយ បានគិតគ្នាថា អាវុសោ ឥឡូវ​នេះ ភិក្ខុជាថេរៈ​ទាំងឡាយដែលសង្ឃបានសន្មតហើយ ក៏ទៅ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ បានចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់ភិក្ខុឈឺ​យ៉ាង​នោះដដែល អាវុសោ បើដូច្នោះ មានតែ​ពួកយើងទៅកាន់ទីគ្មានសីមា ហើយ​សន្មត​គ្នាទៅ​វិញទៅមក​ឲ្យជាអ្នកប្រដៅភិក្ខុនី រួចប្រដៅ​ពួក​ភិក្ខុនី។ គ្រានោះ ពួកឆព្វគ្គិយភិក្ខុនាំគ្នាទៅកាន់ទីគ្មានសីមា ហើយសន្មតគ្នា​ទៅវិញទៅ​មក​ឲ្យជា​អ្នក​ប្រដៅភិក្ខុនី ហើយចូលទៅរកភិក្ខុនីទាំងឡាយ ពោលយ៉ាងនេះថា ម្នាលប្អូស្រីទាំងឡាយ សង្ឃបានសន្មតពួកយើងហើយ នាងទាំងឡាយ​ចូរមករកពួកយើងចុះ យើងនឹងប្រដៅទូន្មាន។ ទើបភិក្ខុនីទាំងឡាយនោះចូលទៅរកឆព្វគ្គិយភិក្ខុទាំងឡាយ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ឆព្វគ្គិយភិក្ខុទាំងឡាយ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ គ្រានោះ ឆព្វគ្គិយភិក្ខុទាំងឡាយធ្វើ​ធម្មីកថា​បន្តិចបន្តួច​ដល់ភិក្ខុនីទាំងឡាយ ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃទៅ រួចក៏​បញ្ជូន​ភិក្ខុនីទាំងឡាយនោះឲ្យត្រឡប់ទៅវិញដោយពាក្យថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាង​ចូរទៅវិញចុះ។ ទើបភិក្ខុនីទាំងនោះនាំគ្នាចូលទៅកាន់ទីគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរភិក្ខុនីទាំងឡាយ ដែលឈរនៅក្នុងទីដ៏សមគួរនោះថា ម្នាលភិក្ខុនីទាំងឡាយ ឱវាទបានសម្រេចបរិបូណ៌ឬទេ។ ភិក្ខុនីទាំងឡាយទូលថា បពិត្រព្រះ​អង្គដ៏​​ចំរើន ឱវាទ​នឹងបានសម្រេច​បរិបូណ៌​មកពីឯណា លោកម្ចាស់ឆព្វគ្គិយទាំងឡាយធ្វើធម្មីកថា​បន្តិច​បន្តួច ហើយពោលតែតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ រួចក៏​បញ្ជូន​យើងខ្ញុំឲ្យ​ត្រឡប់មកវិញ។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ភិក្ខុនី​ទាំងឡាយ​នោះឲ្យ​ឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ ភិក្ខុនីអម្បាលនោះ លុះព្រះដ៏មានព្រះភាគទ្រង់​ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយព្រះធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​ធ្វើប្រទក្សិណ​ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ រួចសួរបញ្ជាក់​ពួក​ឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយធ្វើធម្មីកថាដល់ភិក្ខុនីទាំងឡាយបន្តិច​បន្តួច ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់មួយថ្ងៃ រួចក៏​បញ្ជូន​ភិក្ខុនីទាំងនោះឲ្យ​ត្រឡប់ទៅវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់​តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកមិនសមបីនឹងធ្វើ ធម្មីកថា​បន្តិច​បន្តួចដល់ភិក្ខុនី ហើយពោល​តិរច្ឆានកថា​ឲ្យកន្លង​អស់មួយថ្ងៃ រួច​បញ្ជូនភិក្ខុនីទាំងនោះឲ្យ​ត្រឡប់ទៅវិញសោះ នែមោឃបុរសទាំងឡាយ អំពើដែល​អ្នកធ្វើ​នេះមិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គលទាំងឡាយ​ដែលមិន​ទាន់​ជ្រះថ្លា​ទេ ឬមួយញុំាងបុគ្គលដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ទ្រង់តិះដៀល​ហើយ ក៏ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថា ម្នាល​ភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុដែលប្រកបដោយអង្គ៨ឲ្យជាអ្នក​ប្រដៅ​ភិក្ខុនី គឺ​ភិក្ខុជាអ្នកមានសីលសង្រួមតាមបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារ (មារយាទ) និងទីគោចរ ជាអ្នកឃើញ​ភ័យ​ក្នុងទោស​ទាំងឡាយមានប្រមាណតិចតួច សមាទានសិក្សាក្នុងសិក្ខាបទ​ទាំងឡាយ១ ភិក្ខុជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ សន្សំនូវពុទ្ធវចនធម៌ទាំងឡាយណា ពីរោះខាង​ដើម ពីរោះកណ្តាល ពីរោះខាងចុង តែង​ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ​ឲ្យ​បរិសុទ្ធបរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពយ៉ាងនេះ ភិក្ខុនោះចាំច្រើនហើយ ទ្រទ្រង់​ហើយ សន្សំហើយ ដោយវាចាដ៏ស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ត្រូវល្អដោយ​ទិដ្ឋិ១ ចំណែកបាតិមោក្ខទាំងពីរ ភិក្ខុនោះក៏​ចេះចាំដោយពិស្តារ ចែកចេញបានដោយប្រពៃ ចាំស្ទាត់​រត់មាត់ កាត់សេចក្តីបានដោយល្អ ដោយសុត្ត (គឺខន្ធកៈ និងបរិវារៈ) ដោយអនុព្យញ្ជនៈ១ ភិក្ខុនោះ​មានវាចាពោលត្រឹមត្រូវដោយសិថិលធនិតជាដើម មានសំឡេងពីរោះ១ ភិក្ខុនោះ​ជាទី​ស្រឡាញ់​ពេញចិត្ត​​នៃភិក្ខុនីទាំងឡាយដោយច្រើន១ ភិក្ខុនោះ​ជាអ្នក​អាច​ដើម្បីនឹង​ប្រដៅភិក្ខុនី​បាន១ ភិក្ខុនោះមិនធ្លាប់ប្រព្រឹត្តកន្លង​គរុធម៌នឹងភិក្ខុនី​ដែល​ស្លៀក​ដណ្តប់​សម្ពត់​ជ្រលក់​ដោយ​ទឹក​ចត់ បួសចំពោះព្រះដ៏មានព្រះភាគនេះ១ ភិក្ខុនោះមានវស្សាម្ភៃ ឬមាន​វស្សាជាង​ម្ភៃ១ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតនូវភិក្ខុដែល​ប្រកបដោយអង្គទាំងឡាយ៨នេះ ឲ្យ​ជាអ្នកប្រដៅភិក្ខុនី។
 
[២៦] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អសម្មតោ នាម ញត្តិចតុត្ថេន កម្មេន អសម្មតោ។ ភិក្ខុនិយោ នាម ឧភតោសង្ឃេ ឧបសម្បន្នា។
 
[២៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុដែលឈ្មោះថាសង្ឃមិនបានសន្មតនោះ គឺសង្ឃមិនបានសន្មតដោយញត្តិចតុត្ថកម្មវាចា។ ពួកស្រីដែលឈ្មោះថាភិក្ខុនីនោះ បាន​ដល់ស្រី​ដែលបាន​ឧបសម្បទា​ហើយក្នុង​ឧភតោសង្ឃ។
 
[២៧] ឱវទេយ្យាតិ អដ្ឋហិ គរុធម្មេហិ ឱវទតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញេន ធម្មេន ឱវទតិ អាបត្តិ ទុក្កដស្ស។ ឯកតោឧបសម្បន្នំ ឱវទតិ អាបត្តិ ទុក្កដស្ស។
 
[២៧] ត្រង់ពាក្យថា ប្រដៅ គឺភិក្ខុទូន្មានដោយគរុធម៌៨ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុប្រដៅ​ដោយធម៌ដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុប្រដៅភិក្ខុនីដែលបានឧបសម្បទាក្នុងសំណាក់​សង្ឃតែ​មួយចំណែក ត្រូវអាបត្តិ​ទុក្កដ។
 
[២៨] តេន សម្មតេន ភិក្ខុនា បរិវេណំ សម្មជ្ជិត្វា បានីយំ បរិភោជនីយំ ឧបដ្ឋាបេត្វា អាសនំ បញ្ញាបេត្វា ទុតិយំ គហេត្វា និសីទិតព្វំ។ ភិក្ខុនីហិ តត្ថ គន្ត្វា តំ ភិក្ខុំ អភិវាទេត្វា ឯកមន្តំ និសីទិតព្វំ។ តេន សម្មតេន [ឱ.ម.បោត្ថកេ អយំ បាឋោ ន ហោតិ] ភិក្ខុនា បុច្ឆិតព្វា សមគ្គត្ថ ភគិនិយោតិ។ សចេ សមគ្គម្ហាយ្យាតិ ភណន្តិ វត្តន្តិ ភគិនិយោ អដ្ឋ គរុធម្មាតិ។ សចេ វត្តន្តិ អយ្យាតិ ភណន្តិ ឯសោ ភគិនិយោ ឱវាទោតិ និយ្យាទេតព្វោ។ សចេ ន វត្តន្តិ អយ្យាតិ ភណន្តិ ឱសារេតព្វា វស្សសតុបសម្បន្នាយ ភិក្ខុនិយា តទហុបសម្បន្នស្ស ភិក្ខុនោ អភិវាទនំ បច្ចុដ្ឋានំ អញ្ជលិកម្មំ សាមីចិកម្មំ កាតព្វំ អយំ ធម្មោ សក្កត្វា គរុកត្វា មានេត្វា បូជេត្វា យាវជីវំ អនតិក្កមនីយោ។ ន ភិក្ខុនិយា អភិក្ខុកេ អាវាសេ វស្សំ វសិតព្វំ អយម្បិ ធម្មោ សក្កត្វា គរុកត្វា មានេត្វា បូជេត្វា យាវជីវំ អនតិក្កមនីយោ។ អន្វឌ្ឍមាសំ ភិក្ខុនិយា ភិក្ខុសង្ឃតោ ទ្វេ ធម្មា បច្ចាសឹសិតព្វា ឧបោសថបុច្ឆកញ្ច ឱវាទុបសង្កមនញ្ច អយម្បិ ធម្មោ សក្កត្វា គរុកត្វា មានេត្វា បូជេត្វា យាវជីវំ អនតិក្កមនីយោ។ វស្សំ វុត្ថាយ ភិក្ខុនិយា ឧភតោសង្ឃេ តីហិ ឋានេហិ បវារេតព្វំ ទិដ្ឋេន វា សុតេន វា បរិសង្កាយ វា អយម្បិ ធម្មោ សក្កត្វា គរុគត្វា មានេត្វា បូជេត្វា យាវជីវំ អនតិក្កមនីយោ។ គរុធម្មំ អជ្ឈាបន្នាយ ភិក្ខុនិយា ឧភតោសង្ឃេ បក្ខមានត្តំ ចរិតព្វំ អយម្បិ ធម្មោ សក្កត្វា គរុកត្វា មានេត្វា បូជេត្វា យាវជីវំ អនតិក្កមនីយោ។ ទ្វេ វស្សានិ ឆសុ ធម្មេសុ សិក្ខិតសិក្ខាយ សិក្ខមានាយ ឧភតោសង្ឃេ ឧបសម្បទា បរិយេសិតព្វា អយម្បិ ធម្មោ សក្កត្វា គរុកត្វា មានេត្វា បូជេត្វា យាវជីវំ អនតិក្កមនីយោ។ ន ភិក្ខុនិយា កេនចិ បរិយាយេន ភិក្ខុ អក្កោសិតព្វោ បរិភាសិតព្វោ អយម្បិ ធម្មោ សក្កត្វា គរុកត្វា មានេត្វា បូជេត្វា យាវជីវំ អនតិក្កមនីយោ។ អជ្ជតគ្គេ ឱវដោ ភិក្ខុនីនំ ភិក្ខូសុ វចនបថោ អនោវដោ ភិក្ខូនំ ភិក្ខុនីសុ វចនបថោ អយម្បិ ធម្មោ សក្កត្វា គរុកត្វា មានេត្វា បូជេត្វា យាវជីវំ អនតិក្កមនីយោតិ។ សចេ សមគ្គម្ហាយ្យាតិ ភណន្តិ(១.២.ឱ.ម.ភណន្តំ) អញ្ញំ ធម្មំ ភណតិ អាបត្តិ ទុក្កដស្ស។ សចេ វគ្គម្ហាយ្យាតិ ភណន្តិ(២) អដ្ឋ គរុធម្មេ ភណតិ អាបត្តិ ទុក្កដស្ស។ ឱវាទំ អនិយ្យាទេត្វា អញ្ញំ ធម្មំ ភណតិ អាបត្តិ ទុក្កដស្ស។
 
[២៨] ភិក្ខុដែលសង្ឃសន្មតនោះ គប្បីបោសច្រាសនូវទីបរិវេណ រួចត្រូវតាំងទឹកឆាន់​ និង​ទឹកប្រើប្រាស់ តែងតាំងនូវអាសនៈទុក ហើយនាំយកភិក្ខុជាគំរប់ពីរទៅអង្គុយនៅចុះ។ ភិក្ខុនី​ទាំងឡាយគប្បីទៅក្នុងទីនោះ ហើយថ្វាយបង្គំនូវភិក្ខុនោះ រួចអង្គុយ​នៅក្នុងទី​ដ៏សមគួរ។ ភិក្ខុដែលសង្ឃសន្មតនោះ គប្បីសួរភិក្ខុនីទាំងឡាយថា ម្នាលនាងទាំងឡាយ ពួកនាងព្រមព្រៀង​គ្នាហើយឬ។ បើភិក្ខុនីទាំងឡាយពោលថា លោកម្ចាស់ យើងខ្ញុំទាំងឡាយព្រមព្រៀងគ្នាហើយ ភិក្ខុគប្បីសួរថា ម្នាលនាងទាំងឡាយ គរុធម៌៨​ចាំស្ទាត់​រត់មាត់​ហើយឬ។ បើភិក្ខុនីទាំងឡាយពោល​តបថា បពិត្រលោកម្ចាស់ ចាំស្ទាត់រត់មាត់ហើយ ភិក្ខុគប្បីប្រគល់ឱវាទដោយពាក្យថា ម្នាលនាង​ទាំងឡាយ នេះហើយជាឱវាទ។ បើភិក្ខុនីទាំងឡាយពោលថា គរុធម៌មិនទាន់ស្ទាត់ទេលោកម្ចាស់ ភិក្ខុគប្បីសូត្រប្រាប់ភិក្ខុនីថា ភិក្ខុនី​ឧបសម្បទា​ហើយបានមួយរយវស្សា ត្រូវធ្វើអភិវាទនកម្ម បច្ចុបដ្ឋានកម្ម អញ្ជលីកម្ម និងសាមីចិកម្មដល់ភិក្ខុ (សូម្បី) ឧបសម្បទាហើយក្នុងថ្ងៃនោះ នេះ​ជា​ធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីមិនត្រូវ​នៅចាំវស្សាក្នុង​អាវាសដែលគ្មានភិក្ខុ នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរប្រការ គឺការ​សាកសួរនូវឧបោសថ១ ការចូលទៅទទួលឱវាទ១ អំពីភិក្ខុសង្ឃគ្រប់ៗកន្លះខែ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើ​ឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនី​នៅចាំវស្សារួចហើយ ត្រូវបវារណាក្នុងឧភតោសង្ឃ ដោយហេតុ៣យ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា កុំប្រព្រឹត្ត​កន្លង​ដរាប​អស់មួយជីវិត១។ ភិក្ខុនីត្រូវគរុកាបត្តិ (ជាសតេកិច្ឆា) ហើយត្រូវប្រព្រឹត្តបក្ខមានត្តក្នុង​ឧភតោសង្ឃ នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា កុំប្រព្រឹត្តកន្លង​ដរាបអស់​មួយជីវិត១។ ភិក្ខុនីត្រូវស្វែងរកឧបសម្បទាក្នុងឧភតោសង្ឃដល់សិក្ខមានាដែល​មាន​សិក្ខា​សិក្សា​ក្នុងធម៌ទាំងឡាយ៦ អស់ពីរវស្សាហើយ នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីមិនត្រូវជេរ មិនត្រូវ​ប្រទេច​ផ្តាសា​ភិក្ខុដោយបរិយាយណាមួយឡើយ នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរព​រាប់អាន​បូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ពួកភិក្ខុនី​មិនត្រូវស្តីប្រដៅ​ពួក​ភិក្ខុឡើយ ពួកភិក្ខុត្រូវ​ស្តីប្រដៅ​ដល់ពួកភិក្ខុនីបាន តាំងអំពីថ្ងៃនេះជាដើម នេះជាធម៌​ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ បើភិក្ខុនី​ទាំងឡាយ​ពោលថា បពិត្រលោកម្ចាស់ យើងខ្ញុំទាំងឡាយព្រមព្រៀងគ្នាហើយ ភិក្ខុពោលធម៌​ដទៃ​វិញ ត្រូវអាបត្តិទុក្កដ។ បើភិក្ខុនីទាំងឡាយពោលថា បពិត្រលោកម្ចាស់ យើងខ្ញុំទាំងឡាយ​បែកគ្នាជា​ពួកៗ ភិក្ខុចេះតែពោលនូវគរុធម៌៨ដដែល ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនបាន​ប្រគល់ឱវាទ​ឲ្យ​ដល់​ភិក្ខុនី ត្រឡប់ពោលធម៌ដទៃវិញ ត្រូវអាបត្តិទុក្កដ។
 
[២៩] អធម្មកម្មេ អធម្មកម្មសញ្ញី វគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ អាបត្តិ បាចិត្តិយស្ស។ អធម្មកម្មេ អធម្មកម្មសញ្ញី វគ្គំ ភិក្ខុនីសង្ឃំ វេមតិកោ ឱវទតិ អាបត្តិ បាចិត្តិយស្ស។ អធម្មកម្មេ អធម្មកម្មសញ្ញី វគ្គំ ភិក្ខុនីសង្ឃំ សមគ្គសញ្ញី ឱវទតិ អាបត្តិ បាចិត្តិយស្ស។
 
[២៩] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
 
[៣០] អធម្មកម្មេ វេមតិកោ វគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ។បេ។ វេមតិកោ ឱវទតិ។បេ។ សមគ្គសញ្ញី ឱវទតិ អាបត្តិ បាចិត្តិយស្ស។
 
[៣០] ភិក្ខុសង្ស័យក្នុងកម្មមិនជាធម៌ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
 
[៣១] អធម្មកម្មេ ធម្មកម្មសញ្ញី វគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ។បេ។ វេមតិកោ ឱវទតិ។បេ។ សមគ្គសញ្ញី ឱវទតិ អាបត្តិ បាចិត្តិយស្ស។
 
[៣១] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មជាធម៌ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថា​ព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
 
[៣២] អធម្មកម្មេ អធម្មកម្មសញ្ញី សមគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ។បេ។ វេមតិកោ ឱវទតិ។បេ។ សមគ្គសញ្ញី ឱវទតិ អាបត្តិ បាចិត្តិយស្ស។
 
[៣២] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
 
[៣៣] អធម្មកម្មេ វេមតិកោ សមគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ។បេ។ វេមតិកោ ឱវទតិ។បេ។ សមគ្គសញ្ញី ឱវទតិ អាបត្តិ បាចិត្តិយស្ស។
 
[៣៣] កម្មមិនមែនជាធម៌ ភិក្ខុសង្ស័យ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នា​ជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថា​ព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
 
[៣៤] អធម្មកម្មេ ធម្មកម្មសញ្ញី សមគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ។បេ។ វេមតិកោ ឱវទតិ។បេ។ សមគ្គសញ្ញី ឱវទតិ អាបត្តិ បាចិត្តិយស្ស។
 
[៣៤] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មជាធម៌ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
 
[៣៥] ធម្មកម្មេ អធម្មកម្មសញ្ញី វគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ អាបត្តិ ទុក្កដស្ស។ ធម្មកម្មេ អធម្មកម្មសញ្ញី វគ្គំ ភិក្ខុនីសង្ឃំ វេមតិកោ ឱវទតិ អាបត្តិ ទុក្កដស្ស។ ធម្មកម្មេ អធម្មកម្មសញ្ញី វគ្គំ ភិក្ខុនីសង្ឃំ សមគ្គសញ្ញី ឱវទតិ អាបត្តិ ទុក្កដស្ស។
 
[៣៥] កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជាធម៌ ភិក្ខុសំគាល់ថាកម្ម​មិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្ម​ជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។
 
[៣៦] ធម្មកម្មេ វេមតិកោ វគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ។បេ។ វេមតិកោ ឱវទតិ។បេ។ សមគ្គសញ្ញី ឱវទតិ អាបត្តិ ទុក្កដស្ស។
 
[៣៦] កម្មជាធម៌ ភិក្ខុសង្ស័យ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។
 
[៣៧] ធម្មកម្មេ ធម្មកម្មសញ្ញី វគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ។បេ។ វេមតិកោ ឱវទតិ។បេ។ សមគ្គសញ្ញី ឱវទតិ អាបត្តិ ទុក្កដស្ស។
 
[៣៧] កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថា​ព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។
 
[៣៨] ធម្មកម្មេ អធម្មកម្មសញ្ញី សមគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ។បេ។ វេមតិកោ ឱវទតិ។បេ។ សមគ្គសញ្ញី ឱវទតិ អាបត្តិ ទុក្កដស្ស។
 
[៣៨] កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មមិនមែនជាធម៌វិញ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។
 
[៣៩] ធម្មកម្មេ វេមតិកោ សមគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ។បេ។ វេមតិកោ ឱវទតិ។បេ។ សមគ្គសញ្ញី ឱវទតិ អាបត្តិ ទុក្កដស្ស។
 
[៣៩] កម្មជាធម៌ ភិក្ខុមានសេចក្តីសង្ស័យ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។
 
[៤០] ធម្មកម្មេ ធម្មកម្មសញ្ញី សមគ្គំ ភិក្ខុនីសង្ឃំ វគ្គសញ្ញី ឱវទតិ អាបត្តិ ទុក្កដស្ស។ ធម្មកម្មេ ធម្មកម្មសញ្ញី សមគ្គំ ភិក្ខុនីសង្ឃំ វេមតិកោ ឱវទតិ អាបត្តិ ទុក្កដស្ស។ ធម្មកម្មេ ធម្មកម្មសញ្ញី សមគ្គំ ភិក្ខុនីសង្ឃំ សមគ្គសញ្ញី ឱវទតិ អនាបត្តិ។
 
[៤០] កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាព្រមព្រៀងគ្នាមែន ហើយប្រដៅ មិនត្រូវអាបត្តិអ្វីឡើយ។
 
[៤១] អនាបត្តិ ឧទ្ទេសំ ទេន្តោ បរិបុច្ឆំ ទេន្តោ ឱសារេហិ អយ្យាតិ វុច្ចមានោ ឱសារេតិ បញ្ហំ បុច្ឆតិ បញ្ហំ បុដ្ឋោ កថេតិ អញ្ញស្សត្ថាយ ភណន្តំ ភិក្ខុនិយោ សុណន្តិ សិក្ខមានាយ សាមណេរិយា ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៤១] អាបត្តិមិនមានដល់ភិក្ខុដែលសំដែងនូវបាឡីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែង​នូវ​អដ្ឋកថានៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលភិក្ខុនីពោលថា លោកម្ចាស់ ចូរសូត្រទៅ ភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នា ហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ឲ្យអ្នកដទៃស្តាប់ ហើយភិក្ខុនី​ចូលស្តាប់ផង ដល់ភិក្ខុប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
 
សិក្ខាបទទី១ ចប់។
 
ទុតិយសិក្ខាបទំ
 
[៤២] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទន្តិ បរិយាយេន។ តេន ខោ បន សមយេន អាយស្មតោ ចូឡបន្ថកស្ស បរិយាយោ ហោតិ ភិក្ខុនិយោ ឱវទិតុំ។ ភិក្ខុនិយោ ឯវមាហំសុ នទានិ អជ្ជ ឱវាទោ ឥទ្ធោ ភវិស្សតិ តញ្ញេវទានិ ឧទានំ អយ្យោ ចូឡបន្ថកោ បុនប្បុនំ ភណិស្សតីតិ។ អថខោ តា ភិក្ខុនិយោ យេនាយស្មា ចូឡបន្ថកោ តេនុបសង្កមឹសុ ឧបសង្កមិត្វា អាយស្មន្តំ ចូឡបន្ថកំ អភិវាទេត្វា ឯកមន្តំ និសីទឹសុ។ ឯកមន្តំ និសិន្នា ខោ តា ភិក្ខុនិយោ អាយស្មា ចូឡបន្ថកោ ឯតទវោច សមគ្គត្ថ ភគិនិយោតិ។ សមគ្គម្ហាយ្យាតិ។ វត្តន្តិ ភគិនិយោ អដ្ឋ គរុធម្មាតិ។ វត្តន្តិ អយ្យាតិ។ ឯសោ ភគិនិយោ ឱវាទោតិ និយ្យាទេត្វា ឥមំ ឧទានំ បុនប្បុនំ អភាសិ
 
អធិចេតសោ អប្បមជ្ជតោ មុនិនោ មោនបថេសុសិក្ខតោ
 
សោកា ន ភវន្តិ តាទិនោ ឧបសន្តស្ស សទា សតីមតោតិ។
 
[៤២] សម័យនោះ ព្រះពុទ្ធ​ដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនីដោយវេន​ជាលំដាប់ៗ។ សម័យនោះឯង ព្រះចូឡបន្ថកដ៏មានអាយុត្រូវវេនប្រដៅភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីនិយាយគ្នា​ថា ថ្ងៃនេះឱវាទគង់នឹងមិនសម្រេចបរិបូណ៌ទេ លោកម្ចាស់ចូឡបន្ថកគង់នឹងពោលនូវ​ឧទាន​នោះឯងដដែលៗ ឥឡូវហ្នឹង។​ ភិក្ខុនី​ទាំងនោះនាំគ្នាចូល​ទៅរកព្រះចូឡបន្ថកដ៏មានអាយុ លុះទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​ព្រះចូឡបន្ថកដ៏​មានអាយុ ហើយអង្គុយ​នៅក្នុង​ទី​ដ៏សមគួរ​។ ឯព្រះ​ចូឡបន្ថកដ៏​មានអាយុ បាននិយាយ​នឹងភិក្ខុនីទាំងនោះ ដែលអង្គុយ​នៅហើយក្នុង​ទីដ៏សមគួរ ដោយពាក្យ​យ៉ាងនេះថា ម្នាលនាង​ទាំងឡាយ ពួកនាង​ព្រមព្រៀងគ្នា​ហើយឬ។ ពួកភិក្ខុនី​តបថា ព្រមព្រៀងគ្នា​ហើយលោកម្ចាស់។ ព្រះ​ចូឡបន្ថក​សួរថា ម្នាលនាង​ទាំងឡាយ គរុធម៌៨​ចាំស្ទាត់​ហើយឬ។ ពួកភិក្ខុនី​តបថា ចាំស្ទាត់ហើយ​លោកម្ចាស់។ ព្រះ​ចូឡបន្ថក​ប្រាប់ថា ម្នាលនាង​ទាំងឡាយ​ នេះហើយ​ជាឱវាទ ហើយបាន​ពោលនូវឧទាន​នេះដដែល​ថា
 
សេចក្តីសោកទាំងឡាយ រមែងមិនមានដល់មុនីដែលមានអធិចិត្តមិនប្រមាទ សិក្សា​នៅក្នុង​ផ្លូវ​នៃមោនធម៌ (គឺអរហត្តញាណ) មិនញាប់ញ័រ (ដោយលោកធម៌) មានចិត្តស្ងប់ (ចាកកិលេស) តែង​មានស្មារតីជានិច្ច។
 
[៤៣] ភិក្ខុនិយោ ឯវមាហំសុ ននុ អវោចុម្ហា នទានិ អជ្ជ ឱវាទោ ឥទ្ធោ ភវិស្សតិ តញ្ញេវទានិ ឧទានំ អយ្យោ ចូឡបន្ថកោ បុនប្បុនំ ភណិស្សតីតិ។ អស្សោសិ ខោ អាយស្មា ចូឡបន្ថកោ តាសំ ភិក្ខុនីនំ ឥមំ កថាសល្លាបំ។ អថខោ អាយស្មា ចូឡបន្ថកោ វេហាសំ អព្ភុគ្គន្ត្វា អាកាសេ អន្តលិក្ខេ ចង្កមតិបិ តិដ្ឋតិបិ និសីទតិបិ សេយ្យំបិ កប្បេតិ ធូមាយតិបិ បជ្ជលតិបិ អន្តរធាយតិបិ តញ្ចេវ ឧទានំ ភណតិ អញ្ញញ្ច ពហុំ ពុទ្ធវចនំ។ ភិក្ខុនិយោ ឯវមាហំសុ អច្ឆរិយំ វត ភោ អព្ភូតំ វត ភោ ន វត នោ ឥតោ បុព្វេ ឱវាទោ ឯវំ ឥទ្ធោ ភូតបុព្វោ យថា អយ្យស្ស ចូឡបន្ថកស្សាតិ។ អថខោ អាយស្មា ចូឡបន្ថកោ តា ភិក្ខុនិយោ យាវ សមន្ធការា ឱវទិត្វា ឧយ្យោជេសិ គច្ឆថ ភគិនិយោតិ។ អថខោ តា ភិក្ខុនិយោ នគរទ្វារេ ថក្កិតេ ពហិនគរេ វសិត្វា កាលស្សេវ នគរំ បវិសន្តិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ អព្រហ្មចារិនិយោ ឥមា ភិក្ខុនិយោ អារាមេ ភិក្ខូហិ សទ្ធឹ វសិត្វា ឥទានិ នគរំ បវិសន្តីតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ចូឡបន្ថកោ អត្ថង្គតេ សុរិយេ ភិក្ខុនិយោ ឱវទិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ចូឡបន្ថក អត្ថង្គតេ សុរិយេ ភិក្ខុនិយោ ឱវទសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ ចូឡបន្ថក អត្ថង្គតេ សុរិយេ ភិក្ខុនិយោ ឱវទិស្សសិ នេតំ ចូឡបន្ថក អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ សម្មតោបិ ចេ ភិក្ខុ អត្ថង្គតេ សុរិយេ ភិក្ខុនិយោ ឱវទេយ្យ បាចិត្តិយន្តិ។
 
[៤៣] ភិក្ខុនីទាំងឡាយ បាននិយាយគ្នាយ៉ាងនេះថា យើងទាំងឡាយបាននិយាយគ្នាទុក​មកហើយថា វេលាថ្ងៃនេះឱវាទគង់នឹងមិនសម្រេចបរិបូណ៌ទេ លោកម្ចាស់ចូឡបន្ថក​គង់នឹងពោលនូវ​ឧទាន​នោះឯងដដែលក្នុងកាលឥឡូវហ្នឹង។ ព្រះចូឡបន្ថកដ៏មានអាយុ​បានស្តាប់​ពាក្យនិយាយចរចានេះរបស់ភិក្ខុនីទាំងឡាយនោះហើយ។ គ្រានោះ ព្រះចូឡបន្ថកដ៏មានអាយុ​ហោះទៅកាន់វិហារស្ថាន​ហើយចង្ក្រមខ្លះ ឈរខ្លះ អង្គុយខ្លះ ដេកខ្លះ បង្ហុយផ្សែងខ្លះ បញ្ចេញ​ពន្លឺ​ភ្លើងខ្លះ បំបាត់​ខ្លួនទៅខ្លះ ហើយពោលឧទាននោះទៀតផង និងពុទ្ធវចនៈដទៃ​ជាច្រើន​ផង ឰដ៏​អាកាសវាលទទេ។ ភិក្ខុនីទាំងឡាយបាននិយាយគ្នាយ៉ាងនេះថា ម្នាលគ្នាយើងទាំងឡាយ សេចក្តី​អស្ចារ្យ​(នេះ) ចំឡែក​ពេកណាស់ ម្នាលគ្នាយើងទាំងឡាយ ហេតុមិនធ្លាប់កើត ៗហើយ ឱវាទ​ដែល​សម្រេចបរិបូណ៌ដូចជាឱវាទរបស់​លោកម្ចាស់ចូឡបន្ថកយ៉ាងនេះ កាលពីដើម យើងមិនធ្លាប់បាន​(ស្តាប់)ទេ។ លំដាប់នោះ ព្រះចូឡបន្ថកដ៏មានអាយុប្រដៅភិក្ខុនីអម្បាលនោះដរាបដល់យប់ ហើយ​បញ្ជូន​ទៅវិញថា ម្នាលនាងទាំងឡាយ ពួកនាងចូរទៅចុះ។ វេលានោះ ទ្វារនគរគេបិទ​ហើយ ភិក្ខុនីទាំងនោះក៏នៅខាងក្រៅនគរ លុះព្រឹកឡើងទើបចូលទៅកាន់នគរ។ មនុស្ស​ទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយនេះ មិនមែនជា​ព្រហ្មចារិនី (មិនមែនជាអ្នកប្រព្រឹត្តល្អ)ទេ នៅជាមួយនឹងភិក្ខុទាំងឡាយក្នុងអារាម ​ហើយទើបតែចូល​មក​កាន់​នគរក្នុងកាលឥឡូវនេះ។ ភិក្ខុទាំងឡាយបានឮមនុស្សអម្បាលនោះពោលទោស តិះដៀល បន្តុះ​បង្អាប់ហើយ។ ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោល​ទោស តិះដៀល បន្តុះ​បង្អាប់ថា ចូឡបន្ថកដ៏មានអាយុ កាលព្រះអាទិត្យអស្តង្គតហើយ មិនគួរ​នឹងទៅ​ប្រដៅ​ភិក្ខុនីទាំងឡាយទេ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាលចូឡបន្ថកៈ ឮថា កាលព្រះអាទិត្យអស្តង្គតហើយ អ្នកឯងទៅប្រដៅភិក្ខុនីទាំងឡាយ ពិតមែនឬ។ ព្រះចូឡបន្ថកដ៏មានអាយុទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មាន​ព្រះ​ភាគ ទ្រង់បន្ទោសថា ម្នាលចូឡបន្ថកៈ កាលព្រះអាទិត្យអស្តង្គតទៅហើយ អ្នកឯងមិនគួរ​នឹងទៅ​ប្រដៅ​ភិក្ខុនីទាំងឡាយទេ ម្នាលចូឡបន្ថៈ អំពើដែល​អ្នកធ្វើ​នេះមិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គលទាំងឡាយ​ដែលមិន​ទាន់​ជ្រះថ្លាទេ។បេ។ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុបើទុកជាសង្ឃបានសន្មតហើយ កាលបើព្រះអាទិត្យអស្តង្គតហើយ ទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិ​បាចិត្តិយ។
 
[៤៤] សម្មតោ នាម ញត្តិចតុត្ថេន កម្មេន សម្មតោ។ អត្ថង្គតេ សុរិយេតិ ឧគតេ សុរិយេ។ ភិក្ខុនិយោ នាម ឧភតោសង្ឃេ ឧបសម្បន្នា។ ឱវទេយ្យាតិ អដ្ឋហិ វា គរុធម្មេហិ អញ្ញេន វា ធម្មេន ឱវទតិ អាបត្តិ បាចិត្តិយស្ស។
 
[៤៤] ដែលហៅថា សង្ឃបានសន្មតនោះ គឺសង្ឃសន្មតដោយញត្តិចតុត្ថកម្មវាចា។ ត្រង់ពាក្យថា ព្រះអាទិត្យអស្តង្គតហើយ សេចក្តីថា ព្រះអាទិត្យលិចចុះហើយ។ ពួកស្រីដែល​បាន​ឧបសម្បទាក្នុងជំនុំសង្ឃពីរចំណែក ហៅថាភិក្ខុនី។ ពាក្យថា ប្រដៅ សេចក្តីថា ភិក្ខុប្រដៅ​ភិក្ខុនី​ដោយ​គរុធម៌៨ក្តី ដោយធម៌ដទៃក្តី ត្រូវអាបត្តិបាចិត្តិយ។
 
[៤៥] អត្ថង្គតេ អត្ថង្គតសញ្ញី ឱវទតិ អាបត្តិ បាចិត្តិយស្ស។ អត្ថង្គតេ វេមតិកោ ឱវទតិ អាបត្តិ បាចិត្តិយស្ស។ អត្ថង្គតេ អនត្ថង្គតសញ្ញី ឱវទតិ អាបត្តិ បាចិត្តិយស្ស។ ឯកតោ ឧបសម្បន្នំ[យេភុយ្យេន ឯកតោ ឧបសម្បន្នាយាតិ បាឋោ ទិស្សតិ។] ឱវទតិ អាបត្តិ ទុក្កដស្ស។ អនត្ថង្គតេ អត្ថង្គតសញ្ញី អាបត្តិ ទុក្កដស្ស។ អនត្ថង្គតេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនត្ថង្គតេ អនត្ថង្គតសញ្ញី អនាបត្តិ។
 
[៤៥] ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុសំគាល់ថា អស្តង្គតមែន ហើយទៅប្រដៅ (ភិក្ខុនី) ត្រូវអាបត្តិបាចិត្តិយ។ ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយទៅប្រដៅ ត្រូវ​អាបត្តិបាចិត្តិយ។ ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុសំគាល់ថាមិនទាន់អស្តង្គត ហើយទៅប្រដៅ​ ត្រូវ​អាបត្តិបាចិត្តិយ។ ភិក្ខុប្រដៅភិក្ខុនីដែលឧបសម្បទាហើយក្នុងជំនុំសង្ឃមួយចំណែក ត្រូវអាបត្តិ​ទុក្កដ។ ព្រះអាទិត្យមិនទាន់អស្តង្គត ភិក្ខុសំគាល់ថាអស្តង្គតហើយ ត្រូវអាបត្តិទុក្កដ។ ព្រះអាទិត្យមិនទាន់អស្តង្គត ភិក្ខុមានសេចក្តីសង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ព្រះអាទិត្យមិនទាន់​អស្តង្គត ភិក្ខុសំគាល់ថាមិនទាន់អស្តង្គត មិនត្រូវ​អាបត្តិអ្វីឡើយ។
 
[៤៦] អនាបត្តិ ឧទ្ទេសំ ទេន្តោ បរិបុច្ឆំ ទេន្តោ ឱសារេហិ អយ្យាតិ វុច្ចមានោ ឱសារេតិ បញ្ហំ បុច្ឆតិ បញ្ហំ បុដ្ឋោ កថេតិ អញ្ញស្សត្ថាយ ភណន្តំ ភិក្ខុនិយោ សុណន្តិ សិក្ខមានាយ សាមណេរិយា ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៤៦] អាបត្តិមិនមានដល់ភិក្ខុដែលសំដែងនូវបាលីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែង​នូវ​អដ្ឋកថានៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលភិក្ខុនីពោលថា លោកម្ចាស់ចូរសូត្រទៅ ភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នា ហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ឲ្យអ្នកដទៃស្តាប់ ហើយភិក្ខុនី​ចូលស្តាប់ផង ដល់ភិក្ខុប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
 
សិក្ខាបទទី២ ចប់។
 
តតិយសិក្ខាបទំ
 
[៤៧] តេន សមយេន ពុទ្ធោ ភគវា សក្កេសុ វិហរតិ កបិលវត្ថុស្មឹ និគ្រោធារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ភិក្ខុនូបស្សយំ ឧបសង្កមិត្វា ឆព្វគ្គិយា ភិក្ខុនិយោ ឱវទន្តិ។ ភិក្ខុនិយោ ឆព្វគ្គិយា ភិក្ខុនិយោ ឯតទវោចុំ ឯថ អយ្យេ ឱវាទំ គមិស្សាមាតិ។ យម្បិ [ឱ.ម.យំ ហិ] មយំ អយ្យេ គច្ឆេយ្យាម ឱវាទស្ស ការណា អយ្យា ឆព្វគ្គិយា ឥធេវ អម្ហេ ឱវទន្តីតិ។ ភិក្ខុនិយោ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ភិក្ខុនូបស្សយំ ឧបសង្កមិត្វា ភិក្ខុនិយោ ឱវទន្តីតិ។ អថខោ តា ភិក្ខុនិយោ ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ភិក្ខុនូបស្សយំ ឧបសង្កមិត្វា ភិក្ខុនិយោ ឱវទន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខុនូបស្សយំ ឧបសង្កមិត្វា ភិក្ខុនិយោ ឱវទថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខុនូបស្សយំ ឧបសង្កមិត្វា ភិក្ខុនិយោ ឱវទិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុនូបស្សយំ ឧបសង្កមិត្វា ភិក្ខុនិយោ ឱវទេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៤៧] សម័យនោះ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ កាលគង់នៅនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែន​ឈ្មោះសក្កៈ។ គ្រានោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ចូលទៅកាន់លំនៅរបស់ភិក្ខុនី ហើយ​ប្រដៅឆព្វគ្គិយភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយបាននិយាយបបួលឆព្វគ្គិយភិក្ខុនីយ៉ាងនេះថា ម្នាលនាងទាំងឡាយ ពួកនាងចូរមក យើងនឹងទៅទទួលឱវាទ (ជាមួយគ្នា)។ ឆព្វគ្គិយភិក្ខុនី​និយាយ​ថា ម្នាលនាងទាំងឡាយ យើងទាំងឡាយនាំគ្នាទៅព្រោះហេតុនៃឱវាទ​ធ្វើអ្វី ដ្បិត​ឆព្វគ្គិយភិក្ខុ​ជាម្ចាស់ទាំងឡាយមកប្រដៅពួកយើង​ក្នុងលំនៅ​នេះហើយ។ ភិក្ខុនីទាំងឡាយ​នាំគ្នា ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរ​នឹងចូលដល់លំនៅ​ភិក្ខុនី ហើយ​ប្រដៅ​ភិក្ខុនីទាំងឡាយទេ។ លំដាប់នោះ ភិក្ខុនីអម្បាលនោះប្រាប់ដំណើរនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរ​ចូលដល់លំនៅ​របស់ភិក្ខុនី ហើយ​ប្រដៅ​ភិក្ខុនី។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយប្រដៅភិក្ខុនីទាំងឡាយចូល​ដល់លំនៅភិក្ខុនី ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មាន​ព្រះ​ភាគ ទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរ​នឹងទៅ​ប្រដៅ​ភិក្ខុនីទាំងឡាយ ចូលដល់លំនៅភិក្ខុនីទេ នែមោឃបុរសទាំងឡាយ អំពើដែល​អ្នកឯងធ្វើ​នេះមិននាំឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែលមិន​ទាន់​ជ្រះថ្លាទេ។បេ។ម្នាល​ភិក្ខុទាំងឡាយ​ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយចូលដល់លំនៅ​របស់​ភិក្ខុនី ហើយប្រដៅភិក្ខុនីទាំងឡាយ ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទ​នេះ​ដល់ភិក្ខុ​ទាំងឡាយយ៉ាងនេះ។
 
[៤៨] តេន ខោ បន សមយេន មហាបជាបតិ គោតមី គិលានា ហោតិ។ ថេរា ភិក្ខូ យេន មហាបជាបតិ គោតមី តេនុបសង្កមឹសុ ឧបសង្កមិត្វា មហាបជាបតឹ គោតមឹ ឯតទវោចុំ កច្ចិ តេ គោតមិ ខមនីយំ កច្ចិ យាបនីយន្តិ។ ន មេ អយ្យា ខមនីយំ ន យាបនីយំ ឥង្ឃយ្យា ធម្មំ ទេសេថាតិ។ ន តាវ ភគិនិ កប្បតិ ភិក្ខុនូបស្សយំ ឧបសង្កមិត្វា ភិក្ខុនិយោ ធម្មំ ទេសេតុន្តិ កុក្កុច្ចាយន្តា ន ទេសេសុំ។ អថខោ ភគវា បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ យេន មហាបជាបតិ គោតមី តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ និសជ្ជ ខោ ភគវា មហាបជាបតឹ គោតមឹ ឯតទវោច កច្ចិ តេ គោតមិ ខមនីយំ កច្ចិ យាបនីយន្តិ។ បុព្វេ មេ ភន្តេ ថេរា ភិក្ខូ អាគន្ត្វា ធម្មំ ទេសេន្តិ តេន មេ ផាសុ ហោតិ ឥទានិ បន ភគវតា បដិក្ខិត្តន្តិ កុក្កុច្ចាយន្តា ន ទេសេន្តិ តេន មេ ន ផាសុ ហោតីតិ។ អថខោ ភគវា មហាបជាបតឹ គោតមឹ ធម្មិយា កថាយ សន្ទស្សេត្វា សមាទបេត្វា សមុត្តេជេត្វា សម្បហំសេត្វា ឧដ្ឋាយាសនា បក្កាមិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ ភិក្ខុនូបស្សយំ ឧបសង្កមិត្វា គិលានំ ភិក្ខុនឹ ឱវទិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុនូបស្សយំ ឧបសង្កមិត្វា ភិក្ខុនិយោ ឱវទេយ្យ អញ្ញត្រ សមយា បាចិត្តិយំ តត្ថាយំ សមយោ គិលានា ហោតិ ភិក្ខុនី អយំ តត្ថ សមយោតិ។
 
[៤៨] សម័យនោះឯង ព្រះមហាបជាបតិគោតមីភិក្ខុនីមានជម្ងឺ។ ភិក្ខុជាថេរៈទាំងឡាយ ចូលទៅកាន់លំនៅ​ព្រះមហាបជាបតិគោតមីភិក្ខុនី លុះចូលទៅដល់ហើយ បាននិយាយសួរ​​ព្រះមហាបជាបតិគោតមីភិក្ខុនីយ៉ាងនេះថា ម្នាលព្រះនាងគោតមី សរីរយន្តព្រះនាងល្មម​អត់​ទ្រាំ​បានដែរឬទេ ល្មមប្រព្រឹត្តទៅបានស្រួល​ដែរឬទេ។ ​ព្រះមហាបជាបតិគោតមីភិក្ខុនីតបថា លោក​ម្ចាស់ សរីរយន្តខ្ញុំមិនអាចអត់ទ្រាំបានទេ ខ្ញុំមិនអាចប្រព្រឹត្តទៅបានស្រួលទេ បពិត្រលោកម្ចាស់​ទាំងឡាយ ណ្ហើយចុះ សូមពួកលោកម្ចាស់សំដែងធម៌ឲ្យទាន។ ភិក្ខុទាំងនោះនិយាយថា ម្នាល​នាង កិរិយាដែលភិក្ខុចូលមកកាន់លំនៅ​របស់ភិក្ខុនី ហើយសំដែងធម៌ដល់ភិក្ខុនី មិនគួរឡើយ ហើយមានសេចក្តីសង្ស័យ (យ៉ាងនេះ) ក៏មិនហ៊ាន​សំដែងធម៌ឡើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរក្នុងវេលាព្រឹក ហើយ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់លំនៅ​របស់​ព្រះមហាបជាបតិគោតមី លុះដល់​ហើយ ទ្រង់គង់លើ​អាសនៈ​ដែល​តែងតាំងទុក។ ព្រះដ៏មានព្រះភាគ​ទ្រង់គង់ហើយ ទ្រង់ត្រាស់សួរ​ព្រះមហា​បជាបតិគោតមី​យ៉ាងនេះថា ព្រះនាងគោតមី សរីរយន្តព្រះនាងល្មម​អត់​ទ្រាំ​បានដែរឬ ល្មមឲ្យ​ប្រព្រឹត្តទៅ​បាន​ស្រួល​​ដែរឬ។ ​ព្រះនាងទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលមុនភិក្ខុជាថេរៈទាំងឡាយ មក​សំដែង​ធម៌​ដល់ខ្ញុំព្រះអង្គ ហេតុនោះ ខ្ញុំព្រះអង្គមានសេចក្តីសប្បាយ ក៏ឥឡូវនេះ ព្រះដ៏មាន​ព្រះភាគទ្រង់ហាមឃាត់ហើយ ព្រោះហេតុនោះ ភិក្ខុជាថេរៈ​ទាំងឡាយ​មានសេចក្តីខ្លាច​ក្រែង ទើប​មិនហ៊ានសំដែង សេចក្តីមិនសប្បាយ​មានដល់ខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ព្រះមហាបជាបតិគោតមីឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់សំដែងធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅភិក្ខុនី​ដែល​មាន​ជម្ងឺ​បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែ​មាន​សម័យ ឯសម័យ​ក្នុងសិក្ខាបទនេះ គឺភិក្ខុនីមានជម្ងឺ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។
 
[៤៩] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុនូបស្សយោ[ភិក្ខុនូបស្សយន្តិបិ បាឋោ] នាម យត្ថ ភិក្ខុនិយោ ឯករត្តម្បិ វសន្តិ។ ឧបសង្កមិត្វាតិ តត្ថ គន្ត្វា។ ភិក្ខុនិយោ នាម ឧភតោសង្ឃេ ឧបសម្បន្នា។ ឱវទេយ្យាតិ អដ្ឋហិ គរុធម្មេហិ ឱវទតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញត្រ សមយាតិ ឋបេត្វា សមយំ។ គិលានា នាម ភិក្ខុនី ន សក្កោតិ ឱវាទាយ វា សំវាសាយ វា គន្តុំ។
 
[៤៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ភិក្ខុនីទាំងឡាយនៅក្នុងទីណា សូម្បីអស់រាត្រី១ ទៅនោះហៅថាទីនៅរបស់ភិក្ខុនី។ ពាក្យថា ចូលដល់ គឺទៅក្នុងទីនោះ។ ពួកស្រីដែលបានឧបសម្បទាក្នុងសង្ឃពីរចំណែក ហៅថាភិក្ខុនី។ ពាក្យថា ប្រដៅ គឺភិក្ខុប្រដៅដោយគរុធម៌៨ ត្រូវអាបត្តិអាចិត្តិយ។ ពាក្យថា វៀរលែងតែ​មាន​សម័យ គឺលើក​លែងតែមានសម័យ។ ភិក្ខុនីមិនអាចទៅទទួលឱវាទ​ ឬទៅនៅ​រួម​សង្ឃកម្ម​បាន ហៅថាមានជម្ងឺ។
 
[៥០] ឧបសម្បន្នាយ ឧបសម្បន្នសញ្ញី ភិក្ខុនូបស្សយំ ឧបសង្កមិត្វា អញ្ញត្រ សមយា ឱវទតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នាយ វេមតិកោ ភិក្ខុនូបស្សយំ ឧបសង្កមិត្វា អញ្ញត្រ សមយា ឱវទតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នាយ អនុបសម្បន្នសញ្ញី ភិក្ខុនូបស្សយំ ឧបសង្កមិត្វា អញ្ញត្រ សមយា ឱវទតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញេន ធម្មេន ឱវទតិ អាបត្តិ ទុក្កដស្ស។ ឯកតោ ឧបសម្បន្នំ ឱវទតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នាយ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នាយ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នាយ អនុបសម្បន្នសញ្ញី អនាបត្តិ។
 
[៥០] ភិក្ខុសំគាល់ភិក្ខុនីដែលបានឧបសម្បទាហើយ ថាបានឧបសម្បទាមែន ហើយចូល​ទៅដល់លំនៅ​របស់ភិក្ខុនី​ ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសង្ស័យក្នុងភិក្ខុនីដែលបានឧបសម្បទាហើយ ចូលទៅដល់លំនៅរបស់​ភិក្ខុនី ហើយប្រដៅ ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុនីឧបសម្បទាហើយ ភិក្ខុសំគាល់ថា មិនទាន់បាន​ឧបសម្បទាទេ ហើយចូលទៅដល់​លំនៅ​របស់ភិក្ខុនី ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុប្រដៅភិក្ខុនីដោយធម៌ដទៃ (ក្រៅពី​គរុធម៌) ត្រូវអាបត្តិទុក្កដ។ ភិក្ខុប្រដៅភិក្ខុនីដែលបានឧបសម្បទាក្នុងសង្ឃតែមួយចំណែក ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងស្រីមិនទាន់បានឧបសម្បទា ថាបានឧបសម្បទាហើយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងស្រីដែលមិនទាន់បានឧបសម្បទា ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងស្រីដែលមិនទាន់បានឧបសម្បទា ថាមិនទាន់ឧបសម្បទាមែន មិនត្រូវ​អាបត្តិអ្វីឡើយ។
 
[៥១] អនាបត្តិ សមយេ ឧទ្ទេសំ ទេន្តោ បរិបុច្ឆំ ទេន្តោ ឱសារេហិ អយ្យាតិ វុច្ចមានោ ឱសារេតិ បញ្ហំ បុច្ឆតិ បញ្ហំ បុដ្ឋោ កថេតិ អញ្ញស្សត្ថាយ ភណន្តំ ភិក្ខុនិយោ សុណន្តិ សិក្ខមានាយ សាមណេរិយា ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៥១] អាបត្តិមិនមានដល់ភិក្ខុដែលប្រដៅភិក្ខុនីក្នុងសម័យ ដល់ភិក្ខុ​ដែលសំដែង​បាឡីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែង​​អដ្ឋកថានៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលភិក្ខុនីពោលថា លោកម្ចាស់ចូរសូត្រទៅ ភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នា ហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ដើម្បីអ្នកដទៃ ហើយភិក្ខុនី​ចូលស្តាប់ផង ដល់ភិក្ខុដែលប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុ​ឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
 
សិក្ខាបទទី៣ ចប់។
 
ចតុត្ថសិក្ខាបទំ
 
[៥២] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទន្តា លាភិនោ ហោន្តិ ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារានំ។ ឆព្វគ្គិយា ភិក្ខូ ឯវំ វទេន្តិ[ឱ.ម.វទន្តិ] ន ពហុកតា ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទិតុំ អាមិសហេតុ ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទន្តីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ឯវំ វក្ខន្តិ ន ពហុកតា ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទិតុំ អាមិសហេតុ ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ឯវំ វទេថ ន ពហុកតា ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទិតុំ អាមិសហេតុ ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទន្តីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ឯវំ វក្ខថ ន ពហុកតា ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទិតុំ អាមិសហេតុ ថេរា ភិក្ខូ ភិក្ខុនិយោ ឱវទន្តីតិ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ឯវំ វទេយ្យ អាមិសហេតុ ភិក្ខូ ភិក្ខុនិយោ ឱវទន្ទីតិ បាចិត្តិយន្តិ។
 
[៥២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី តែងបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ។ ពួកឆព្វគ្គិយភិក្ខុ និយាយគ្នាយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយកចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយ​ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស។ ភិក្ខុទាំងឡាយណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ថ្វី​ឡើយ ពួក​ឆព្វគ្គិយ​ភិក្ខុមកនិយាយយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយកចិត្ត​ទុកដាក់នឹង​ប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយ​ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយនិយាយគ្នាយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយមិនសូវយកចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីប៉ុន្មានទេ ភិក្ខុជាថេរៈទាំងឡាយ​ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា នែ​មោឃបុរស​ទាំងឡាយ ក៏ថ្វីឡើយ ពួកអ្នកឯង​មកពោលយ៉ាងនេះថា ភិក្ខុជាថេរៈ​ទាំងឡាយ​មិនសូវ​យកចិត្ត​ទុក​ដាក់​នឹងប្រៀនប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយ​ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស នែមោឃបុរសទាំងឡាយ អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់​បុគ្គលទាំងឡាយ​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយពោលយ៉ាងនេះថា ភិក្ខុទាំងឡាយ ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ត្រូវអាបត្តិបាចិត្តិយ។
 
[៥៣] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អាមិសហេតូតិ ចីវរហេតុ បិណ្ឌបាតហេតុ សេនាសនហេតុ គិលានប្បច្ចយភេសជ្ជបរិក្ខារហេតុ សក្ការហេតុ គរុការហេតុ មាននហេតុ វន្ទនហេតុ បូជនហេតុ។
 
[៥៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ព្រោះហេតុតែអាមិស សេចក្តីថា ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជាបច្ច័យដល់​មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា។
 
[៥៤] ឯវំ វទេយ្យាតិ ឧបសម្បន្នំ សង្ឃេន សម្មតំ ភិក្ខុនោវាទកំ អវណ្ណំ កត្តុកាមោ អយសំ កត្តុកាមោ មង្កុកត្តុកាមោ ឯវំ វទេតិ ចីវរហេតុ បិណ្ឌបាតហេតុ សេនាសនហេតុ គិលានប្បច្ចយភេសជ្ជបរិក្ខារហេតុ សក្ការហេតុ គរុការហេតុ មាននហេតុ វន្ទនហេតុ បូជនហេតុ ឱវទតីតិ ភណតិ អាបត្តិ បាចិត្តិយស្ស។
 
[៥៤] ពាក្យថា ពោលយ៉ាងនេះ សេចក្តីថា ភិក្ខុណាប្រាថ្នាដើម្បីនឹងធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីនឹងធ្វើបង្អាប់​យស ប្រាថ្នាដើម្បីនឹងធ្វើនូវសេចក្តីបង្អាប់បង្អោន ចំពោះឧបសម្បន្ន​ដែល​សង្ឃសន្មត ឲ្យជាអ្នកប្រដៅភិក្ខុនី ហើយពោលយ៉ាងនេះ គឺនិយាយថា ភិក្ខុប្រដៅភិក្ខុនី​ ព្រោះ​ហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារ ជាបច្ច័យ​ដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តី​គោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
 
[៥៥] ធម្មកម្មេ ធម្មកម្មសញ្ញី ឯវំ វទេតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ វេមតិកោ ឯវំ វទេតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ អធម្មកម្មសញ្ញី ឯវំ វទេតិ អាបត្តិ បាចិត្តិយស្ស។
 
[៥៥] កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ហើយពោលយ៉ាងនេះ ត្រូវអាបត្តិ​បាចិត្តិយ។ កម្មជាធម៌ ភិក្ខុសង្ស័យ ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តយ។ កម្ម​ជាធម៌ ភិក្ខុសំគាល់​ថា​កម្ម​មិនមែនជាធម៌វិញ ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។
 
[៥៦] ឧបសម្បន្នំ សង្ឃេន អសម្មតំ ភិក្ខុនោវាទកំ អវណ្ណំ កត្តុកាមោ អយសំ កត្តុកាមោ មង្កុកត្តុកាមោ ឯវំ វទេតិ ចីវរហេតុ បិណ្ឌបាតហេតុ សេនាសនហេតុ គិលានប្បច្ចយភេសជ្ជបរិក្ខារហេតុ សក្ការហេតុ គរុការហេតុ មាននហេតុ វន្ទនហេតុ បូជនហេតុ ឱវទតីតិ ភណតិ អាបត្តិ ទុក្កដស្ស។
 
[៥៦] ភិក្ខុណាប្រាថ្នាដើម្បីធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីធ្វើបង្អាប់យស ប្រាថ្នា​ដើម្បីធ្វើនូវសេចក្តីបង្អាប់បង្អោនចំពោះ​ឧបសម្បន្នដែលសង្ឃមិនបានសន្មតឲ្យជាអ្នក​ប្រដៅ​ភិក្ខុនី ហើយពោលយ៉ាងនេះ គឺនិយាយថា ភិក្ខុប្រដៅភិក្ខុនី ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយ​បង្គំ និងកិរិយាបូជា (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។
 
[៥៧] អនុបសម្បន្នំ សង្ឃេន សម្មតំ វា អសម្មតំ វា ភិក្ខុនោវាទកំ អវណ្ណំ កត្តុកាមោ អយសំ កត្តុកាមោ មង្កុកត្តុកាមោ ឯវំ វទេតិ ចីវរហេតុ បិណ្ឌបាតហេតុ សេនាសនហេតុ គិលានប្បច្ចយភេសជ្ជបរិក្ខារហេតុ សក្ការហេតុ គរុការហេតុ មាននហេតុ វន្ទនហេតុ បូជនហេតុ ឱវទតីតិ ភណតិ អាបត្តិ ទុក្កដស្ស។
 
[៥៧] ភិក្ខុណា ប្រាថ្នាដើម្បីធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីធ្វើបង្អាប់យស ប្រាថ្នាដើម្បីធ្វើនូវសេចក្តីបង្អាប់បង្អោន​ ចំពោះ​អនុបសម្បន្នបុគ្គល ដែលសង្ឃសន្មតក្តី មិនបានសន្មតក្តី ឲ្យជាអ្នក​ប្រដៅ​ភិក្ខុនី ហើយពោលយ៉ាងនេះ គឺពោលថា ភិក្ខុប្រដៅភិក្ខុនី ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយ​បង្គំ និងកិរិយាបូជា (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។
 
[៥៨] អធម្មកម្មេ ធម្មកម្មសញ្ញី អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ អធម្មកម្មសញ្ញី អាបត្តិ ទុក្កដស្ស។
 
[៥៨] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនមែនជាធម៌ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថាកម្មមិនមែនជាធម៌ ត្រូវ​អាបត្តិ​ទុក្កដ។
 
[៥៩] អនាបត្តិ បកតិយា ចីវរហេតុ បិណ្ឌបាតហេតុ សេនាសនហេតុ គិលានប្បច្ចយភេសជ្ជបរិក្ខារហេតុ សក្ការហេតុ គរុការហេតុ មាននហេតុ វន្ទនហេតុ បូជនហេតុ ឱវទន្តំ ភណតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៥៩] អាបត្តិមិនមានដល់ភិក្ខុ​ដែលពោល​ចំពោះ​ភិក្ខុផងគ្នាដែលជាអ្នកប្រដៅភិក្ខុនី ព្រោះ​ហេតុ​តែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តី​គោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជាដោយប្រក្រតី ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី៤ ចប់។
 
បញ្ចមសិក្ខាបទំ
 
[៦០] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សាវត្ថិយំ អញ្ញតរិស្សា វិសិខាយ បិណ្ឌាយ ចរតិ។ អញ្ញតរាបិ ភិក្ខុនី តស្សា វិសិខាយ បិណ្ឌាយ ចរតិ។ អថខោ សោ ភិក្ខុ តំ ភិក្ខុនឹ ឯតទវោច គច្ឆ ភគិនិ អមុកស្មឹ ឱកាសេ ភិក្ខា ទីយតីតិ។ សាបិ ឯវមាហ គច្ឆ អយ្យ អមុកស្មឹ ឱកាសេ ភិក្ខា ទីយតីតិ។ តេ អភិណ្ហទស្សនេន សន្ទិដ្ឋា អហេសុំ។ តេន ខោ បន សមយេន សង្ឃស្ស ចីវរំ ភាជិយតិ។ អថខោ សា ភិក្ខុនី ឱវាទំ គន្ត្វា យេន សោ ភិក្ខុ តេនុបសង្កមិ ឧបសង្កមិត្វា តំ ភិក្ខុំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ។ ឯកមន្តំ ឋិតំ ខោ តំ ភិក្ខុនឹ សោ ភិក្ខុ ឯតទវោច អយំ មេ ភគិនិ ចីវរប្បដិវិសោ សាទិយិស្សសីតិ។ អាម អយ្យ ទុព្វលចីវរម្ហីតិ។ អថខោ សោ ភិក្ខុ តស្សា ភិក្ខុនិយា ចីវរំ អទាសិ។ សោបិ ខោ ភិក្ខុ ទុព្វលចីវរោ ហោតិ។ ភិក្ខូ តំ ភិក្ខុំ ឯតទវោចុំ ករោហិទានិ តេ អាវុសោ ចីវរន្តិ។ អថខោ សោ ភិក្ខុ ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខុ ភិក្ខុនិយា ចីវរំ ទស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ភិក្ខុ ភិក្ខុនិយា ចីវរំ អទាសីតិ។ សច្ចំ ភគវាតិ។ ញាតិកា តេ ភិក្ខុ អញ្ញាតិកាតិ។ អញ្ញាតិកា ភគវាតិ។ អញ្ញាតកោ មោឃបុរិស អញ្ញាតិកាយ ន ជានាតិ បដិរូបំ វា អប្បដិរូបំ វា សន្តំ វា អសន្តំ វា កថំ ហិ នាម ត្វំ មោឃបុរិស អញ្ញាតិកាយ ភិក្ខុនិយា ចីវរំ ទស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អញ្ញាតិកាយ ភិក្ខុនិយា ចីវរំ ទទេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៦០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបត្រាច់ទៅបិណ្ឌបាតតាមផ្លូវ ឬច្រកមួយ ក្នុងក្រុងសាវត្ថី។ មានភិក្ខុនីមួយរូបទៀតក៏ត្រាច់ទៅបិណ្ឌបាតតាមផ្លូវ ឬច្រកនោះដែរ។ ទើបភិក្ខុនោះនិយាយ​នឹង​ភិក្ខុនីនោះយ៉ាងនេះថា ម្នាលនាង នាងចូរទៅក្នុងឱកាសឯណោះ គេប្រគេនភិក្ខា។ ឯភិក្ខុនីនោះ​ ក៏និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់ចូរទៅក្នុងឱកាសឯណោះ​ចុះ គេប្រគេន​ចង្ហាន់។ ភិក្ខុ និងភិក្ខុនីនោះបានស្គាល់គ្នា ព្រោះបានឃើញគ្នាញឹកញយ។ គ្រានោះឯង សង្ឃ​កំពុង​ចែកចីវរគ្នា។ លំដាប់នោះ ភិក្ខុនីនោះកាលទៅទទួលឱវាទ ក៏ចូលទៅរកភិក្ខុនោះ លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយបង្គំភិក្ខុនោះហើយ បានឋិតនៅក្នុងទីដ៏សមគួរ។ ភិក្ខុនោះបាននិយាយ​នឹង​ភិក្ខុនីដែលឋិតនៅ​ក្នុងទីដ៏សមគួរនោះយ៉ាងនេះថា ម្នាលនាង ចំណែក​ចីវរ​នេះរបស់យើង នាង​នឹង​ត្រូវការដែរឬទេ។ ភិក្ខុនីនោះឆ្លើយថា ករុណាលោកម្ចាស់ ខ្ញុំករុណាមានចីវរចាស់ហើយ។ ភិក្ខុនោះឲ្យចីវរដល់ភិក្ខុនីនោះ។ ចំណែកភិក្ខុនោះជាអ្នកមានចីវរទុព្វលភាព។ ភិក្ខុទាំងឡាយបាន​និយាយនឹងភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរធ្វើចីវររបស់អ្នក​ក្នុងកាល​ឥឡូវនេះចុះ។ ភិក្ខុនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមគួរ​នឹង​ឲ្យ​ចីវរដល់ភិក្ខុនីទេ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាល​ភិក្ខុ ឮថាអ្នកឯងបានឲ្យចីវរដល់​ភិក្ខុនី ពិតមែនឬ។ ភិក្ខុនោះក្រាបទូលតបថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏មាន​ព្រះភាគ​​ត្រាស់សួរថា ម្នាលភិក្ខុ ភិក្ខុនីនោះជាញាតិរបស់អ្នកឯង ឬមិនមែនញាតិទេ។ ភិក្ខុនោះទូលថា សូមទ្រង់​មេត្តាប្រោស ភិក្ខុនី​នោះមិនជាញាតិទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា នែ​មោឃបុរស ប្រុសមិនមែនជាញាតិ រមែងមិនដឹងនូវកម្មដ៏សមគួរ ឬមិនសមគួរ ល្អិតល្អ ឬមិន​ល្អិតល្អរបស់ស្រីដែលមិនមែនជាញាតិទេ នែមោឃបុរស អ្នកឯងមិនគួរនឹងឲ្យចីវរដល់​ភិក្ខុនី​មិនមែន​ញាតិទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកបុគ្គល​ ​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យចីវរដល់ភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
 
[៦១] តេន ខោ បន សមយេន ភិក្ខូ កុក្កុច្ចាយន្តា ភិក្ខុនីនំ បារិវដ្តកំ ចីវរំ ន ទេន្តិ។ ភិក្ខុនិយោ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អយ្យា អម្ហាកំ បារិវដ្តកំ ចីវរំ ន ទស្សន្តីតិ។ អស្សោសុំ ខោ ភិក្ខូ តាសំ ភិក្ខុនីនំ ឧជ្ឈាយន្តីនំ ខីយន្តីនំ វិបាចេន្តីនំ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ បញ្ចន្នំ បារិវដ្តកំ ទាតុំ ភិក្ខុស្ស ភិក្ខុនិយា សិក្ខមានាយ សាមណេរស្ស សាមណេរិយា អនុជានាមិ ភិក្ខវេ ឥមេសំ បញ្ចន្នំ បារិវដ្តកំ ទាតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អញ្ញាតិកាយ ភិក្ខុនិយា ចីវរំ ទទេយ្យ អញ្ញត្រ បារិវដ្តកា បាចិត្តិយន្តិ។
 
[៦១] សម័យនោះឯង ភិក្ខុទាំងឡាយសង្ស័យ មិនហ៊ានផ្លាស់ប្តូរចីវរនឹងភិក្ខុនីទាំងឡាយ។ ពួក​ភិក្ខុនីនាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិនសមបីនឹង​មិនហ៊ានផ្លាស់ប្តូរចីវរនឹងពួកយើងសោះ។ ភិក្ខុទាំងឡាយបានឮពួកភិក្ខុនី​នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងនោះនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏​មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំង​ឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្លាស់ប្តូរចីវរនឹងសហធម្មិកទាំង​៥ គឺ ភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុផ្លាស់ប្តូរចីវរនឹងសហធម្មិកទាំង៥ នេះបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យចីវរដល់ភិក្ខុនីមិនមែនជាញាតិ ត្រូវអាបត្តិ​បាចិត្តិយ វៀរតែផ្លាស់ប្តូរគ្នា។
 
[៦២] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អញ្ញាតិកា នាម មាតិតោ វា បិតិតោ វា យាវ សត្តមា បិតាមហយុគា អសម្ពទ្ធា[អសម្ពន្ធាតិបិ បាឋោ។]។ ភិក្ខុនី នាម ឧភតោសង្ឃេ ឧបសម្បន្នា។ ចីវរំ នាម ឆន្នំ ចីវរានំ អញ្ញតរំ ចីវរំ វិកប្បនុបគំ បច្ឆិមំ [ឱ.វិកប្បនុបគបច្ឆិមំ]។ អញ្ញត្រ បារិវដ្តកាតិ ឋបេត្វា បារិវដ្តកំ ទេតិ អាបត្តិ បាចិត្តិយស្ស។
 
[៦២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុនីដែលមិនបានសម្ពន្ធជាប់វង្សគ្នាមកអំពីចំណែកខាងមាតាក្តី អំពីចំណែកខាងបិតាក្តី ដរាប​អំពី​គូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនជាញាតិ។ ស្រីដែលបានឧបសម្បទាហើយក្នុង​សង្ឃ​ពីរចំណែក ហៅថា ភិក្ខុនី។ បណ្តាចីវរ៦យ៉ាង​ចីវរណាមួយ យ៉ាងតូចបំផុតដ៏គួរដល់វិកប្បបាន ហៅថា ចីវរ។ ពាក្យថា វៀរលែងតែផ្លាស់ប្តូរគ្នា សេចក្តីថា ភិក្ខុឲ្យ (ចីវរដល់ភិក្ខុនីមិនមែន​ញាតិ) ត្រូវអាបត្តិបាចិត្តិយ លើកលែងតែផ្លាស់ប្តូរគ្នា។
 
[៦៣] អញ្ញាតិកាយ អញ្ញាតិកសញ្ញី ចីវរំ ទេតិ អញ្ញត្រ បារិវដ្តកា អាបត្តិ បាចិត្តិយស្ស។ អញ្ញាតិកាយ វេមតិកោ ចីវរំ ទេតិ អញ្ញត្រ បារិវដ្តកា អាបត្តិ បាចិត្តិយស្ស។ អញ្ញាតិកាយ ញាតិកសញ្ញី ចីវរំ ទេតិ អញ្ញត្រ បារិវដ្តកា អាបត្តិ បាចិត្តិយស្ស។ ឯកតោ ឧបសម្បន្នាយ ចីវរំ ទេតិ អញ្ញត្រ បារិវដ្តកា អាបត្តិ ទុក្កដស្ស។ ញាតិកាយ អញ្ញាតិកសញ្ញី អាបត្តិ ទុក្កដស្ស។ ញាតិកាយ វេមតិកោ អាបត្តិ ទុក្កដស្ស។ ញាតិកាយ ញាតិកសញ្ញី អនាបត្តិ។
 
[៦៣] ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ហើយឲ្យចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសង្ស័យ ហើយឲ្យចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសំគាល់ថាជាញាតិ ហើយឲ្យចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុឲ្យចីវរ​ដល់ភិក្ខុនីដែលបានឧបសម្បទា​អំពី​សង្ឃ​មួយចំណែក ត្រូវអាបត្តិទុក្កដ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថា​មិនមែន​ញាតិ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវ​អាបត្តិអ្វីឡើយ។
 
[៦៤] អនាបត្តិ ញាតិកាយ បារិវដ្តកំ បរិត្តេន វា វិបុលំ វិបុលេន វា បរិត្តំ ភិក្ខុនី វិស្សាសំ គណ្ហាតិ តាវកាលិកំ គណ្ហាតិ ចីវរំ ឋបេត្វា អញ្ញំ បរិក្ខារំ ទេតិ សិក្ខមានាយ សាមណេរិយា ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៦៤] អាបត្តិមិនមានដល់ភិក្ខុ​ដែលឲ្យចីវរដល់ភិក្ខុនីជាញាតិ ដល់ភិក្ខុដែលផ្លាស់​ប្តូរចីវរ​គ្នា ដល់ភិក្ខុដែលប្តូរយកចីវរមានដំឡៃ​ច្រើនដោយចីវរមានដំឡៃតិច ឬចីវរមានដំឡៃតិច​ដោយ​ចីវរ​មាន​ដំឡៃ​ច្រើន ដល់ភិក្ខុដែលភិក្ខុនី​កាន់យកចីវរ​របស់​ខ្លួន​ដោយសេចក្តី​ស្និទ្ធស្នាល ដល់ភិក្ខុដែលភិក្ខុនីកាន់យកចីវរជារបស់ខ្ចីគ្នា ដល់ភិក្ខុ​ដែល​ឲ្យ​បរិក្ខារដទៃ ​វៀរ​លែង​តែចីវរ ដល់ភិក្ខុដែលឲ្យចីវរដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី៥ ចប់។
 
ឆដ្ឋសិក្ខាបទំ
 
[៦៥] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា ឧទាយិ បដ្ឋោ ហោតិ ចីវរកម្មំ កាតុំ។ អញ្ញតរា ភិក្ខុនី យេនាយស្មា ឧទាយិ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មន្តំ ឧទាយឹ ឯតទវោច សាធុ មេ ភន្តេ អយ្យោ ចីវរំ សិព្វេតូតិ។ អថខោ អាយស្មា ឧទាយិ តស្សា ភិក្ខុនិយា ចីវរំ សិព្វេត្វា សុរត្តំ សុបរិកម្មកតំ កត្វា មជ្ឈេ បដិភាណចិត្តំ វុដ្ឋាបេត្វា សំហរិត្វា និក្ខិបិ។ អថខោ សា ភិក្ខុនី យេនាយស្មា ឧទាយិ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មន្តំ ឧទាយឹ ឯតទវោច កថំ[កតិ តេតិបិ បាឋោ។ឱ.ម.កហន្តំ។] តេ ភន្តេ ចីវរន្តិ។ ហន្ទ ភគិនិ ឥមំ ចីវរំ យថាសំហដំ ហរិត្វា និក្ខិបិត្វា យទា ភិក្ខុនីសង្ឃោ ឱវាទំ អាគច្ឆតិ តទា ឥមំ ចីវរំ បារុបិត្វា ភិក្ខុនីសង្ឃស្ស បិដ្ឋិតោ បិដ្ឋិតោ អាគច្ឆាតិ។ អថខោ សា ភិក្ខុនី តំ ចីវរំ យថាសំហដំ ហរិត្វា និក្ខិបិត្វា យទា ភិក្ខុនីសង្ឃោ ឱវាទំ អាគច្ឆតិ តទា តំ ចីវរំ បារុបិត្វា ភិក្ខុនីសង្ឃស្ស បិដ្ឋិតោ បិដ្ឋិតោ អាគច្ឆតិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ យាវច្ឆិន្និកា ឥមា ភិក្ខុនិយោ ធុត្តិកា អហិរិកាយោ យត្រ ហិ នាម ចីវរេ បដិភាណចិត្តំ វុដ្ឋាបេស្សន្តីតិ។ ភិក្ខុនិយោ ឯវមាហំសុ កស្សិទំ កម្មន្តិ។ អយ្យស្ស ឧទាយិស្សាតិ។ យេបិ តេ ឆិន្នកា ធុត្តកា អហិរិកា តេសំបិ ឯវរូបំ ន សោភេយ្យ កឹ បន អយ្យស្ស ឧទាយិស្សាតិ។ អថខោ តា ភិក្ខុនិយោ ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឧទាយិ ភិក្ខុនិយា ចីវរំ សិព្វេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឧទាយិ ភិក្ខុនិយា ចីវរំ សិព្វេសីតិ។ សច្ចំ ភគវាតិ។ ញាតិកា តេ ឧទាយិ អញ្ញាតិកាតិ។ អញ្ញាតិកា ភគវាតិ។ អញ្ញាតកោ មោឃបុរិស អញ្ញាតិកាយ ន ជានាតិ បដិរូបំ វា អប្បដិរូបំ វា បាសាទិកំ វា អប្បាសាទិកំ វា កថំ ហិ នាម ត្វំ មោឃបុរិស អញ្ញាតិកាយ ភិក្ខុនិយា ចីវរំ សិព្វេស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អញ្ញាតិកាយ ភិក្ខុនិយា ចីវរំ សិព្វេយ្យ វា សិព្វាបេយ្យ វា បាចិត្តិយន្តិ។
 
[៦៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ឧទាយិដ៏មានអាយុ​ ជាអ្នកប្រសប់ធ្វើចីវរកម្ម។ មានភិក្ខុនី១រូប​ចូលទៅកាន់ទីដែល​ឧទាយិ​ដ៏មានអាយុ​នៅ លុះចូលទៅដល់ហើយ បាននិយាយនឹង​ឧទាយិ​ដ៏​មានអាយុយ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ដេរចីវរឲ្យខ្ញុំផង។ គ្រានោះ ឧទាយិដ៏មានអាយុក៏ដេរចីវរ ហើយធ្វើកិច្ចជ្រលក់ គក់ បោកដ៏ល្អ រួចធ្វើរូបគំនូរ [អដ្ឋកថា ថា គូរូបភាពបុរសស្រ្តី ធ្វើសណ្ឋវៈគ្នា មានឧបាយលាយដោយវត្ថុពណ៌ផ្សេងៗតាមគំនិតរបស់​ខ្លួន ត្រង់​កណ្តាលចីវរ។] ត្រង់កណ្តាលចីវរ ស្រេចហើយ បត់ទុកឲ្យភិក្ខុនីនោះ។ គ្រានោះ ភិក្ខុនីនោះទៅកាន់​លំនៅ​ឧទាយិដ៏មានអាយុ លុះទៅដល់ហើយ បាននិយាយនឹង​ឧទាយិដ៏មានអាយុយ៉ាង​នេះថា បពិត្រលោកម្ចាស់ ចីវររបស់លោកម្ចាស់នោះ ដូចម្តេចទៅ។ ឧទាយិឆ្លើយថា ម្នាលប្អូនស្រី ហ៏ នាង​ចូរនាំយក​ចីវរនេះទៅទាំងផ្នត់ហើយទុក កាលណាភិក្ខុនីសង្ឃមកទទួលឱវាទ ចូរដណ្តប់​ចីវរ​នេះ​ដើរ​ទៅតាមក្រោយៗភិក្ខុនីសង្ឃក្នុងកាលណោះ។ លំដាប់នោះ ភិក្ខុនីនោះនាំយកចីវរនោះ​ទៅ​ទាំង​ផ្នត់​ហើយទុក កាលណាភិក្ខុនីសង្ឃមកទទួលឱវាទ នាងក៏ដណ្តប់​ចីវរនោះ​ដើរ​ទៅតាម​ក្រោយៗ​ភិក្ខុនីសង្ឃក្នុងកាលណោះ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីអម្បាលនេះជាស្រីគ្មាន​កោតញញើត ជាស្រីអ្នកលេង គ្មានអៀនខ្មាស មិនសមបើនឹងគូរ​គំនូរក្នុងចីវរសោះ។ ភិក្ខុនីទាំងឡាយបាននិយាយសួរគ្នាយ៉ាងនេះថា នេះជាការងាររបស់​អ្នក​ណា។ ភិក្ខុនីទាំងឡាយឆ្លើយថា នេះជាការងាររបស់លោកម្ចាស់ឧទាយិ។ ពួកភិក្ខុនីនិយាយ​គ្នាថា ជនទាំងឡាយណាជាអ្នកគ្មានសេចក្តីកោតញញើត ជាអ្នកលេង ជាអ្នកគ្មានសេចក្តីអៀនខ្មាស កម្មមានសភាពយ៉ាងនេះ ក៏គង់​មិនល្អដល់ជនទាំងឡាយនោះ នឹងពោល​ទៅថ្វីដល់​លោកម្ចាស់​ឧទាយិ។ ពួកភិក្ខុនីនោះនាំគ្នាប្រាប់សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧទាយិដ៏មានអាយុ មិនគួរនឹងដេរចីវរដល់ភិក្ខុនីសោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាលឧទាយិ ឮថាអ្នកឯងដេរចីវរឲ្យ​ភិក្ខុនី ពិតមែនឬ។ ឧទាយិភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏មាន​ព្រះភាគ​​ត្រាស់សួរថា នែឧទាយិ ភិក្ខុនីនោះជាញាតិរបស់អ្នកឯង ឬមិនមែនជាញាតិទេ។ ឧទាយិភិក្ខុទូលថា សូមទ្រង់​មេត្តាប្រោស មិនមែនជាញាតិទេ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់ថា នែ​មោឃបុរស ប្រុសដែលមិនមែនជាញាតិ រមែងមិនស្គាល់កម្មដ៏សមគួរក្តី មិនសមគួរក្តី កម្មជាទីជ្រះថ្លាក្តី មិនជាទីជ្រះថ្លាក្តី របស់ស្ត្រីដែលមិនមែនជាញាតិទេ នែមោឃបុរស អ្នកឯងមិនសមគួរនឹងដេចីវរឲ្យ​ភិក្ខុនី​មិនមែន​ញាតិទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិននាំ​ឲ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ដេរឯង ឬប្រើគេឲ្យដេរនូវចីវរឲ្យភិក្ខុនីមិនមែនញាតិ (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។
 
[៦៦] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អញ្ញាតិកា នាម មាតិតោ វា បិតិតោ វា យាវ សត្តមា បិតាមហយុគា អសម្ពទ្ធា[អសម្ពន្ធាតិបិ បាឋោ ទិស្សតិ]។ ភិក្ខុនី នាម ឧភតោសង្ឃេ ឧបសម្បន្នា។ ចីវរំ នាម ឆន្នំ ចីវរានំ អញ្ញតរំ ចីវរំ វិកប្បនុបកំ បច្ឆិមំ។ សិព្វេយ្យាតិ សយំ សិព្វេតិ អារាបថេ អារាបថេ អាបត្តិ បាចិត្តិយស្ស។ សិព្វាបេយ្យាតិ អញ្ញំ អាណាបេតិ អាបត្តិ បាចិត្តិយស្ស។ សកឹ អាណត្តោ ពហុកំបិ សិព្វេតិ អាបត្តិ បាចិត្តិយស្ស។
 
[៦៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុនីដែលមិនបានជាប់តវង្សគ្នាមកអំពីចំណែកខាងមាតាក្តី អំពីចំណែកខាងបិតាក្តី ដរាប​អំពី​គូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនញាតិ។ ស្រីដែលបានឧបសម្បទាហើយក្នុង​សង្ឃ​ពីរចំណែក ហៅថា ភិក្ខុនី។ បណ្តាចីវរ៦យ៉ាង​ ចីវរណាមួយ យ៉ាងតូចបំផុតល្មមវិកប្បបាន ហៅថា ចីវរ។ ពាក្យថា ដេរឯង គឺភិក្ខុដេរដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយរាល់ៗផ្លូវម្ជុល។ ពាក្យថា ប្រើគេឲ្យដេរ គឺភិក្ខុបង្គាប់​អ្នកដទៃ​ឲ្យដេរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់តែម្តង អ្នកទទួល​បង្គាប់​ ដេរច្រើនដង ត្រូវអាបត្តិបាចិត្តិយ (តែមួយ)។
 
[៦៧] អញ្ញាតិកាយ អញ្ញាតិកសញ្ញី ចីវរំ សិព្វេតិ វា សិព្វាបេតិ វា អាបត្តិ បាចិត្តិយស្ស។ អញ្ញាតិកាយ វេមតិកោ ចីវរំ សិព្វេតិ វា សិព្វាបេតិ វា អាបត្តិ បាចិត្តិយស្ស។ អញ្ញាតិកាយ ញាតិកសញ្ញី ចីវរំ សិព្វេតិ វា សិព្វាបេតិ វា អាបត្តិ បាចិត្តិយស្ស។ ឯកតោ ឧបសម្បន្នាយ ចីវរំ សិព្វេតិ វា សិព្វាបេតិ វា អាបត្តិ ទុក្កដស្ស។ ញាតិកាយ អញ្ញាតិកសញ្ញី អាបត្តិ ទុក្កដស្ស។ ញាតិកាយ វេមតិកោ អាបត្តិ ទុក្កដស្ស។ ញាតិកាយ ញាតិកសញ្ញី អនាបត្តិ។
 
[៦៧] ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិមែន ហើយដេរឯងក្តី ប្រើគេ​ឲ្យដេរ​ក្តីនូវចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុមានសេចក្តីសង្ស័យ ហើយដេរឯងក្តី ប្រើគេ​ឲ្យដេរ​ក្តីនូវចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាជាញាតិ ហើយដេរឯងក្តី ប្រើគេ​ឲ្យដេរ​ក្តីនូវចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុដេរឯងក្តី ប្រើគេ​ឲ្យដេរ​ក្តីនូវចីវរដើម្បីភិក្ខុនីដែលបានឧបសម្បទា​អំពី​សង្ឃតែ​មួយចំណែក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថា​មិនមែន​ញាតិ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិមែន មិនត្រូវ​អាបត្តិអ្វីឡើយ។
 
[៦៨] អនាបត្តិ ញាតិកាយ ចីវរំ ឋបេត្វា អញ្ញំ បរិក្ខារំ សិព្វេតិ វា សិព្វាបេតិ វា សិក្ខមានាយ សាមណេរិយា ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៦៨] អាបត្តិមិនមានដល់ភិក្ខុ​ដែលដេរចីវរដល់ភិក្ខុនីជាញាតិ ដល់ភិក្ខុដែលដេរឯង ឬប្រើគេ​ឲ្យដេរនូវបរិក្ខារដទៃក្រៅពីចីវរ (ឲ្យភិក្ខុនី) ឲ្យសិក្ខមានា ឬឲ្យសាមណេរី ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី៦ ចប់។
 
សត្តមសិក្ខាបទំ
 
[៦៩] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ភិក្ខុនីហិ សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជន្តិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ យថេវ មយំ សប្បជាបតិកា[ឱ.ម.សមជាបតិកា។] អាហិណ្ឌាម ឯវមេវិមេ សមណា សក្យបុត្តិយា ភិក្ខុនីហិ សទ្ធឹ អាហិណ្ឌន្តីតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ភិក្ខុនីហិ សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខុនីហិ សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខុនីហិ សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុនិយា សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជេយ្យ អន្តមសោ គាមន្តរម្បិ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៦៩] សម័យនោះឯង ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ បបួលភិក្ខុនី​ដើរទៅកាន់​ផ្លូវឆ្ងាយមួយជាមួយគ្នា។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងទាំងឡាយមានប្តីប្រពន្ធ ដើរទៅយ៉ាងណា សមណៈទាំងឡាយនេះ ជាកូនចៅ​ព្រះពុទ្ធ ជាសក្យបុត្រ ដើរទៅ​មួយអន្លើដោយភិក្ខុនីទាំងឡាយ យ៉ាងនោះឯង។ ភិក្ខុ​ទាំងឡាយបានឮពាក្យ​មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបីបើ​ឆព្វគ្គិយ​ភិក្ខុ​ទាំងឡាយ បបួលភិក្ខុនី​ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នាទេ។បេ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយ បបួលភិក្ខុនី​ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ពិត​មែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរសទាំងឡាយ អ្នកទាំងឡាយ​មិនគួរ​នឹង​បបួលភិក្ខុនី​​ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នាទេ ម្នាលមោឃបុរសទាំងឡាយ ការនេះ មិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវ​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ បបួលភិក្ខុនី​ដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ដោយហោចទៅ​ សូម្បីកាន់ទីជាលង្វែក​នៃ​ស្រុក១ (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាង​នេះ។
 
[៧០] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ ច ភិក្ខុនិយោ ច សាកេតា សាវត្ថឹ អទ្ធានមគ្គប្បដិបន្នា ហោន្តិ។ អថខោ តា ភិក្ខុនិយោ តេ ភិក្ខូ ឯតទវោចុំ មយំបិ អយ្យេហិ សទ្ធឹ គមិស្សាមាតិ។ ន ភគិនី កប្បតិ ភិក្ខុនិយា សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជិតុំ តុម្ហេ វា បឋមំ គច្ឆថ មយំ វា គមិស្សាមាតិ។ អយ្យា ភន្តេ អគ្គបុរិសា អយ្យា វ បឋមំ គច្ឆន្តូតិ។ អថខោ តាសំ ភិក្ខុនីនំ បច្ឆា គច្ឆន្តីនំ អន្តរាមគ្គេ ចោរា អច្ឆិន្ទឹសុ ចេវ ទូសេសុញ្ច[ឱ.ម.អច្ឆិន្ទឹសុ ច ទូសេសុំ ច]។ អថខោ តា ភិក្ខុនិយោ សាវត្ថឹ គន្ត្វា ភិក្ខុនីនំ ឯតមត្ថំ អារោចេសុំ។ ភិក្ខុនិយោ ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ សត្ថគមនីយេ មគ្គេ សាសង្កសម្មតេ សប្បដិភយេ ភិក្ខុនិយា សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុនិយា សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជេយ្យ អន្តមសោ គាមន្តរម្បិ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ សត្ថគមនីយោ ហោតិ មគ្គោ សាសង្កសម្មតោ សប្បដិភយោ អយំ តត្ថ សមយោតិ។
 
[៧០] សម័យនោះឯង ភិក្ខុ និងភិក្ខុនីទាំងឡាយច្រើនរូប ដើរទៅកាន់ផ្លូវ​ឆ្ងាយអំពី​ក្រុង​សាកេត ទៅកាន់ក្រុងសាវត្ថី។ កាលនោះ ភិក្ខុនីទាំងឡាយនោះ ឃើញពួកភិក្ខុនោះហើយ បានពោល​ពាក្យ​នេះថា យើងទាំងឡាយនឹងទៅជាមួយនឹងលោកម្ចាស់ទាំងឡាយ។ ភិក្ខុ​ទាំងនោះ​ឆ្លើយថា ម្នាលនាង ការដែលភិក្ខុបបួលភិក្ខុនី​ដើរទៅកាន់ផ្លូវឆ្ងាយ​មួយជាមួយគ្នា មិនគួរទេ នាង​ទាំងឡាយទៅមុនឬ ៗយើងទាំងឡាយនឹងទៅមុន។ ភិក្ខុនីទាំងនោះឆ្លើយថា បពិត្រលោកដ៏​ចំរើន លោកម្ចាស់ទាំងឡាយជាបុរសដ៏ប្រសើរ គួរតែលោកម្ចាស់ទាំងឡាយនិមន្តទៅមុន។ កាលភិក្ខុនី​ទាំងនោះដើរ​ទៅជាខាងក្រោយនៃភិក្ខុទាំងឡាយដល់ពាក់កណ្តាលផ្លូវ ចោរទាំងឡាយ​ក៏​ដណ្តើម​យក (បាត្រ និងចីវរ) ផង ប្រទុស្តផង (កំហែង​ធ្វើសេវនកិច្ច) ក្នុងកាលនោះឯង។ ទើប​ភិក្ខុនី​ទាំងនោះ​ទៅដល់ក្រុងសាវត្ថី ក៏ប្រាប់សេចក្តីនុ៎ះ​ដល់ពួកភិក្ខុនី។ ពួកភិក្ខុនី​ប្រាប់សេចក្តី​នុ៎ះ​ដល់​ពួក​ភិក្ខុ។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយបបួលភិក្ខុនី​ដើរទៅកាន់​ផ្លូវឆ្ងាយ​ជាមួយគ្នា ក្នុង​ផ្លូវ​ដែល​គួរ​នឹងទៅ ដោយមានគ្នីគ្នាជាពួកដែលគេសន្មត​ថា ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យ​ចំពោះមុខ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើង​នូវសិក្ខាបទនេះ​យ៉ាងនេះថា ភិក្ខុ​ណាមួយបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ដោយហោចទៅ សូម្បី​ទៅកាន់​ទីជា​លង្វែក​នៃស្រុក១ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ វៀរលែងតែ​មានសម័យ។ ឯសម័យក្នុងសិក្ខា​បទ​នោះគឺ ផ្លូវដែលគួរនឹងទៅដោយមានគ្នីគ្នាជាពួក១ ដែលគេសន្មតថាប្រកបដោយសេចក្តីរង្កៀស​១ ដែលប្រកបដោយភ័យ​ចំពោះមុខ១ នេះជាសម័យក្នុងសិក្ខាបទនោះ។
 
[៧១] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុនី នាម ឧភតោសង្ឃេ ឧបសម្បន្នា។ សទ្ធិន្តិ ឯកតោ។ សំវិធាយាតិ គច្ឆាម ភគិនិ គច្ឆាម អយ្យ គច្ឆាម អយ្យ គច្ឆាម ភគិនិ អជ្ជ វា ហិយ្យោ វា បរេ វា គច្ឆាមាតិ សំវិទហតិ អាបត្តិ ទុក្កដស្ស។ អន្តមសោ គាមន្តរម្បីតិ កុក្កុដសម្បាតេ គាមេ គាមន្តរេ[ឱ.ម.គាមន្តរេ គាមន្តរេ] អាបត្តិ បាចិត្តិយស្ស។ អគាមកេ អរញ្ញេ អឌ្ឍយោជនេ អឌ្ឍយោជនេ អាបត្តិ បាចិត្តិយស្ស។ អញ្ញត្រ សមយាតិ ឋបេត្វា សមយំ។ សត្ថគមនីយោ នាម មគ្គោ ន សក្កា ហោតិ វិនា សត្ថេន គន្តុំ។ សាសង្កំ នាម តស្មឹ មគ្គេ ចោរានំ និវិដ្ឋោកាសោ ទិស្សតិ ភុត្តោកាសោ ទិស្សតិ ឋិតោកាសោ ទិស្សតិ និសិន្នោកាសោ ទិស្សតិ និបន្នោកាសោ ទិស្សតិ។ សប្បដិភយំ នាម តស្មឹ មគ្គេ ចោរេហិ មនុស្សា ហតា ទិស្សន្តិ វិលុត្តា ទិស្សន្តិ អាកោដិតា ទិស្សន្តិ។ សប្បដិភយំ គន្ត្វា អប្បដិភយំ ទស្សេត្វា[ឱ.ទស្សិត្វា។ ម.ទស្សេត្វា។] ឧយ្យោជេតព្វា គច្ឆថ ភគិនិយោតិ។
 
[៧១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថាភិក្ខុនី គឺស្ត្រីដែលបានឧបសម្បទាក្នុង​ឧភតោសង្ឃ។ ពាក្យថា ជាមួយគ្នា សេចក្តីថា ពួក​ជាមួយគ្នា។ ពាក្យថា បបួល គឺបបួលគ្នាថា ម្នាលនាង យើងទាំងឡាយនឹងទៅ បពិត្រលោក​ម្ចាស់ យើងទាំងឡាយនឹងទៅ បពិត្រលោកម្ចាស់ យើងទាំងឡាយនឹងទៅ ម្នាលនាង យើង​ទាំងឡាយ​នឹងទៅ យើងទាំងឡាយនឹងទៅក្នុងថ្ងៃនេះ ឬក្នុងថ្ងៃស្អែក ក្នុងថ្ងៃខានស្អែក ត្រូវអាបត្តិ​ទុក្កដ។ ពាក្យថា ដោយហោចទៅ សូម្បីទៅកាន់ទីជាលង្វែកនៃស្រុក១ សេចក្តីថា (ភិក្ខុបបួល​ភិក្ខុនី​ដើរជាមួយគ្នាទៅ) ក្នុងទីជាចន្លោះនៃស្រុក ក្នុងស្រុកមានចម្ងាយ​ល្មម​មាន់ហើរទៅដល់ (គឺ​១រយៈ​មាន់ហើរ) ត្រូវអាបត្តិបាចិត្តិយ។ (ភិក្ខុបបួលភិក្ខុនីដើរជាមួយគ្នាទៅ) ក្នុងព្រៃដែលមិនមែនស្រុក ត្រូវអាបត្តិបាចិត្តិយគ្រប់ៗកន្លះយោជន៍។ ពាក្យថា វៀរលែងតែមានសម័យ សេចក្តីថា លើក​ទុក​តែ​មានសម័យ។ ដែលហៅថា ផ្លូវដែល​គួរនឹងទៅ ដោយមានគ្នីគ្នាជាពួក គឺផ្លូវដែលបុគ្គល​ឥតមាន​គ្នី​គ្នា មិនអាចដើរទៅបាន។ ដែលហៅថា ផ្លូវប្រកបដោយសេចក្តីរង្កៀស គឺកន្លែង​ដែលចោរ​អាស្រ័យ​នៅក៏ប្រាកដ កន្លែង​ដែល​ចោរ​បរិភោគ​អាហារក៏ប្រាកដ កន្លែង​ដែល​ចោរ​ឈរ​នៅ​ក៏​ប្រាកដ កន្លែង​ដែលចោរអង្គុយ​ក៏ប្រាកដ កន្លែង​ដែល​ចោរ​ដេក​ក៏ប្រាកដ ក្នុងផ្លូវនោះ។ ដែលហៅ​ថា ផ្លូវ​ប្រកប​ដោយ​ភ័យ​ចំពោះមុខ គឺផ្លូវនោះដែលចោរទាំងឡាយសម្លាប់មនុស្ស​ក៏ប្រាកដ ប្លន់​មនុស្ស​ក៏ប្រាកដ វាយដំមនុស្សក៏ប្រាកដ។ ភិក្ខុដើរទៅកាន់ផ្លូវដែល​ប្រកបដោយភ័យ​ចំពោះមុខ ហើយ ឃើញ​ផ្លូវមិនប្រកបដោយភ័យចំពោះមុខវិញ ត្រូវបញ្ជូនភិក្ខុនីទៅ ដោយពាក្យថា ម្នាលនាង​ទាំងឡាយ នាងទាំងឡាយចូរទៅចុះ។
 
[៧២] សំវិទហិតេ សំវិទហិតសញ្ញី ឯកទ្ធានមគ្គំ បដិបជ្ជតិ អន្តមសោ គាមន្តរម្បិ អញ្ញត្រ សមយា អាបត្តិ បាចិត្តិយស្ស។ សំវិទហិតេ វេមតិកោ ឯកទ្ធានមគ្គំ បដិបជ្ជតិ អន្តមសោ គាមន្តរម្បិ អញ្ញត្រ សមយា អាបត្តិ បាចិត្តិយស្ស។ សំវិទហិតេ អសំវិទហិតសញ្ញី ឯកទ្ធានមគ្គំ បដិបជ្ជតិ អន្តមសោ គាមន្តរម្បិ អញ្ញត្រ សមយា អាបត្តិ បាចិត្តិយស្ស។ ភិក្ខុ សំវិទហតិ ភិក្ខុនី ន សំវិទហតិ អាបត្តិ ទុក្កដស្ស។ អសំវិទហិតេ សំវិទហិតសញ្ញី អាបត្តិ ទុក្កដស្ស។ អសំវិទហិតេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អសំវិទហិតេ អសំវិទហិតសញ្ញី អនាបត្តិ។
 
[៧២] ភិក្ខុបបួលគ្នាហើយ សំគាល់ថាបបួលមែន ដើរទៅកាន់ផ្លូវ​ឆ្ងាយមួយ ដោយហោច​ទៅ​ សូម្បីទៅកាន់ទីជាលង្វែក​នៃស្រុក១ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុ​សង្ស័យក្នុងការដែលបាន​បបួលគ្នា ហើយដើរទៅកាន់ផ្លូវ​ឆ្ងាយមួយ ដោយហោច​ទៅ​ សូម្បីទៅកាន់ទីជាចន្លោះ​នៃស្រុក១ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុបបួលគ្នា ហើយសំគាល់ថាមិនបានបបួល ដើរទៅកាន់ផ្លូវ​ឆ្ងាយមួយ ដោយហោច​ទៅ​ សូម្បីទៅកាន់ទីជាចន្លោះ​នៃស្រុក១ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុបបួល តែភិក្ខុនីមិនបបួល (ភិក្ខុនោះ) ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុមិនបានបបួលគ្នា ហើយសំគាល់ថា​បានបបួល ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងការដែលមិនបានបបួល ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់​ថា មិនបានបបួល​ក្នុងការដែល​មិនបាន​បបួល មិនត្រូវអាបត្តិឡើយ។
 
[៧៣] អនាបត្តិ សមយេ អសំវិទហិត្វា គច្ឆន្តិ ភិក្ខុនី សំវិទហតិ ភិក្ខុ ន សំវិទហតិ វិសង្កេតេន គច្ឆន្តិ អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៧៣] អាបត្តិមិនមានដល់ភិក្ខុ​ដែលមានសម័យ ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនី​ហើយដើរទៅ ដល់ភិក្ខុដែលភិក្ខុនីបបួល តែភិក្ខុមិនបានបបួល ដល់ភិក្ខុនិង​ភិក្ខុនី​ដែល​ទៅ​ដោយ​ខុស​សង្កេត ដល់ភិក្ខុដែលទៅ (ជាមួយនឹងភិក្ខុនី) ដោយ​មាន​សេចក្តី​អន្តរាយ ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុជាខាងដើម​បញ្ញត្តិ។
 
សិក្ខាបទទី៧ ចប់។
 
អដ្ឋមសិក្ខាបទំ
 
[៧៤] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ភិក្ខុនីហិ សទ្ធឹ សំវិធាយ ឯកនាវំ អភិរូហន្តិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ យថេវ មយំ សប្បជាបតិកា ឯកនាវាយ កីឡាម ឯវមេវិមេ សមណា សក្យបុត្តិយា ភិក្ខុនីហិ សទ្ធឹ សំវិធាយ ឯកនាវាយ កីឡន្តីតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ភិក្ខុនីហិ សទ្ធឹ សំវិធាយ ឯកនាវំ អភិរូហិស្សន្តីតិ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឆព្វគ្គិយេ ភិក្ខូ បដិបុច្ឆិ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខុនីហិ សទ្ធឹ សំវិធាយ ឯកនាវំ អភិរូហថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខុនីហិ សទ្ធឹ សំវិធាយ ឯកនាវំ អភិរូហិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុនិយា សទ្ធឹ សំវិធាយ ឯកនាវំ អភិរូហេយ្យ ឧទ្ធង្គាមិនឹ[ឧទ្ធគាមិនិន្តិបិ បាឋោ] វា អធោគាមិនឹ វា បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយបបួលពួកភិក្ខុនី​ឡើងជិះទូក១ជា​មួយគ្នា។​ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងទាំងឡាយមានប្តីប្រពន្ធ ជិះលេងលើទូក១យ៉ាងណា សមណៈទាំងឡាយនេះជាកូនចៅ​ព្រះពុទ្ធ ជាសក្យបុត្រ បបួលពួក​ភិក្ខុនីជិះលេងលើទូក១ជាមួយគ្នា យ៉ាងនោះឯង។ ភិក្ខុ​ទាំងឡាយបានឮ​មនុស្សទាំងឡាយនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ​ឆព្វគ្គិយ​ភិក្ខុ​ទាំងឡាយមិនគួរ​បើនឹង​ បបួលពួកភិក្ខុនីឡើងជិះទូក១ជាមួយគ្នាទេ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់សួរចំពោះ​ឆព្វគ្គិយ​ភិក្ខុទាំងឡាយក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយបបួលភិក្ខុនីឡើងជិះទូកជាមួយគ្នា ពិត​មែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរសទាំងឡាយ អ្នកទាំងឡាយ​មិនគួរ​នឹង​បបួលភិក្ខុនី​​ឡើងជិះទូក១ជាមួយគ្នាទេ ម្នាលមោឃបុរសទាំងឡាយ ការនេះមិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ បបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នា ទៅច្រាស​ទឹក​ក្តី ទៅបណ្តោយទឹកក្តី (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាង​នេះ។
 
[៧៥] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ ច ភិក្ខុនិយោ ច សាកេតា សាវត្ថឹ អទ្ធានមគ្គប្បដិបន្នា ហោន្តិ។ អន្តរាមគ្គេ នទី ឧត្តរិតព្វា[ឱ.ម.តរិតព្វា] ហោតិ។ អថខោ តា ភិក្ខុនិយោ តេ ភិក្ខូ ឯតទវោចុំ មយំបិ អយ្យេហិ សទ្ធឹ ឧត្តរិស្សាមាតិ។ ន ភគិនី កប្បតិ ភិក្ខុនិយា សទ្ធឹ សំវិធាយ ឯកនាវំ អភិរូហិតុំ តុម្ហេ វា បឋមំ ឧត្តរថ មយំ វា ឧត្តរិស្សាមាតិ។ អយ្យា ភន្តេ អគ្គបុរិសា អយ្យាវ បឋមំ ឧត្តរន្តូតិ។ អថខោ តាសំ ភិក្ខុនីនំ បច្ឆា ឧត្តរន្តីនំ ចោរា អច្ឆិន្ទឹសុ ចេវ ទូសេសុញ្ច។ អថខោ តា ភិក្ខុនិយោ សាវត្ថឹ គន្ត្វា ភិក្ខុនីនំ ឯតមត្ថំ អារោចេសុំ។ ភិក្ខុនិយោ ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ តិរិយន្តរណាយ ភិក្ខុនិយា សទ្ធឹ សំវិធាយ ឯកនាវំ អភិរូហិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុនិយា សទ្ធឹ សំវិធាយ ឯកនាវំ អភិរូហេយ្យ ឧទ្ធគ្គាមិនឹ វា អធោគាមិនឹ វា អញ្ញត្រ តិរិយន្តរណាយ បាចិត្តិយន្តិ។
 
[៧៥] សម័យនោះឯង ភិក្ខុ និងភិក្ខុនីទាំងឡាយច្រើនរូប ដើរទៅកាន់ផ្លូវ​ឆ្ងាយអំពី​ក្រុង​សាកេត ទៅកាន់ក្រុងសាវត្ថី។ ក្នុងទីកណ្តាលផ្លូវមានស្ទឹង១ដែលគេតែងតែឆ្លង។ ទើបភិក្ខុនី​ទាំងឡាយនោះបានពោពាក្យនេះនឹងភិក្ខុទាំងឡាយនោះថា យើងទាំងឡាយនឹង​ឆ្លងមួយអន្លើដោយលោកម្ចាស់ទាំងឡាយដែរ។ ភិក្ខុ​ទាំងឡាយនោះ​ឆ្លើយថា ម្នាលនាង ការដែលភិក្ខុបបួលភិក្ខុនី​ឡើងជិះទូក១ជាមួយគ្នា មិនគួរទេ (បើដូច្នោះ) នាង​ទាំងឡាយឆ្លងទៅ​មុនឬ ៗយើងទាំងឡាយនឹងឆ្លងទៅមុន។ ភិក្ខុនីទាំងឡាយឆ្លើយថា បពិត្រលោកដ៏​ចំរើន លោកម្ចាស់ទាំងឡាយជាបុរសដ៏ប្រសើរ លោកម្ចាស់ទាំងឡាយចូរឆ្លងទៅមុនចុះ។ កាលភិក្ខុនី​ទាំងឡាយនោះឆ្លង​ទៅជាខាងក្រោយ ចោរទាំងឡាយ​ក៏​ដណ្តើម​យក (បាត្រ និងចីវរ) ផង ប្រទុស្តផង ក្នុង​កាលណោះ។ លុះភិក្ខុនីទាំងឡាយនោះ​ទៅដល់ក្រុងសាវត្ថីហើយ ក៏ប្រាប់សេចក្តីនុ៎ះ​ដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនី​ក៏ប្រាប់សេចក្តី​នុ៎ះ​ដល់​​ភិក្ខុទាំងឡាយ។ ពួកភិក្ខុក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបបួលភិក្ខុនីឡើងជិះទូក១​ជាមួយគ្នាដើម្បីឆ្លងទទឹង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុ​ណាមួយបបួលភិក្ខុនី​ឡើងជិះទូក១​ជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែការឆ្លងទទឹង។
 
[៧៦] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុនី នាម ឧភតោសង្ឃេ ឧបសម្បន្នា។ សទ្ធិន្តិ ឯកតោ។ សំវិធាយាតិ អភិរូហាម ភគិនិ អភិរូហាម អយ្យ អភិរូហាម អយ្យ អភិរូហាម ភគិនិ អជ្ជ វា ហិយ្យោ វា បរេ វា អភិរូហាមាតិ សំវិទហតិ អាបត្តិ ទុក្កដស្ស។ ភិក្ខុនិយា អភិរូឡ្ហេ ភិក្ខុ អភិរូហតិ អាបត្តិ បាចិត្តិយស្ស។ ភិក្ខុស្មឹ អភិរូឡ្ហេ ភិក្ខុនី អភិរូហតិ អាបត្តិ បាចិត្តិយស្ស។ ឧភតោ[ឱ.ម.ឧភោ] វា អភិរូហន្តិ អាបត្តិ បាចិត្តិយស្ស។ ឧទ្ធង្គាមិនិន្តិ ឧជ្ជវនិកាយ។ អធោគាមិនិន្តិ ឱជវនិកាយ។ អញ្ញត្រ តិរិយន្តរណាយាតិ ឋបេត្វា តិរិយន្តរណំ[ឱ.តិរិយន្តរណាយ]។ កុក្កុដសម្បាតេ គាមេ គាមន្តរេ គាមន្តរេ អាបត្តិ បាចិត្តិយស្ស។ អគាមកេ អរញ្ញេ អឌ្ឍយោជនេ អឌ្ឍយោជនេ អាបត្តិ បាចិត្តិយស្ស។
 
[៧៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃ​បារាជិកកណ្ឌ។បេ។ ដែលហៅថាភិក្ខុនី គឺស្ត្រីដែលបានឧបសម្បទាក្នុងសំណាក់នៃ​​ឧភតោសង្ឃ​[សង្ឃពីរពួក គឺភិក្ខុសង្ឃ១ ភិក្ខុនីសង្ឃ១]។ ពាក្យថា ជាមួយគ្នា គឺពួក​ជាមួយគ្នា។ ពាក្យថា បបួល គឺបបួលគ្នាថា ម្នាលនាង យើងទាំងឡាយនឹងឡើងជិះទូក បពិត្រលោក​ម្ចាស់ យើងទាំងឡាយនឹងឡើងជិះទូក បពិត្រលោកម្ចាស់ យើងទាំងឡាយនឹងឡើងជិះទូក ម្នាលនាង យើង​ទាំងឡាយ​នឹងឡើងជិះទូក យើងទាំងឡាយនឹងឡើងជិះទូកក្នុងថ្ងៃនេះ ឬក្នុងថ្ងៃស្អែក ក្នុងថ្ងៃខានស្អែក ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុនីឡើងជិះទូក ភិក្ខុក៏ឡើងជិះដែរ ត្រូវ​អាបត្តិ​បាចិត្តិយ។ កាលភិក្ខុឡើងជិះទូក ភិក្ខុនីក៏ឡើងជិះដែរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនិងភិក្ខុនីឡើង​ជិះទូកស្មើគ្នា ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ទៅច្រាសទឹក សេចក្តីថា នាវាទៅទីខាងលើទឹក។ ពាក្យថា ទៅបណ្តោយទឹក សេចក្តីថា នាវាទៅទីខាងក្រោមទឹក។ ពាក្យថា វៀរលែង​តែការ​ឆ្លង​ទទឹង សេចក្តីថា លើកទុកតែការឆ្លងទទឹង។ (ភិក្ខុបបួលភិក្ខុនី​ឡើងជិះទូក) ទៅក្នុងស្រុក​ចម្ងាយ​មាន់​ល្មម​ហើរទៅដល់ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗចន្លោះស្រុក។ (ភិក្ខុបបួលភិក្ខុនីឡើងជិះទូក) ទៅក្នុងព្រៃ​មិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍។
 
[៧៧] សំវិទហិតេ សំវិទហិតសញ្ញី ឯកនាវំ អភិរូហតិ ឧទ្ធង្គាមិនឹ វា អធោគាមិនឹ វា អញ្ញត្រ តិរិយន្តរណាយ អាបត្តិ បាចិត្តិយស្ស។ សំវិទហិតេ វេមតិកោ ឯកនាវំ អភិរូហតិ ឧទ្ធង្គាមិនឹ វា អធោគាមិនឹ វា អញ្ញត្រ តិរិយន្តរណាយ អាបត្តិ បាចិត្តិយស្ស។ សំវិទហិតេ អសំវិទហិតសញ្ញី ឯកនាវំ អភិរូហតិ ឧទ្ធង្គាមិនឹ វា អធោគាមិនឹ វា អញ្ញត្រ តិរិយន្តរណាយ អាបត្តិ បាចិត្តិយស្ស។ ភិក្ខុ សំវិទហតិ ភិក្ខុនី ន សំវិទហតិ អាបត្តិ ទុក្កដស្ស។ អសំវិទហិតេ សំវិទហិតសញ្ញី អាបត្តិ ទុក្កដស្ស។ អសំវិទហិតេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អសំវិទហិតេ អសំវិទហិតសញ្ញី អនាបត្តិ។
 
[៧៧] ការដែលបានបបួលហើយ ភិក្ខុសំគាល់ថាបានបបួលគ្នាមែន ហើយឡើងជិះទូកជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែការឆ្លងទទឹង។ ភិក្ខុ​មានសចក្តីសង្ស័យក្នុងការដែលបាន​បបួលគ្នា ហើយឡើងជិះទូក​ជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែឆ្លងទទឹង។ ការដែលបានបបួលគ្នា ភិក្ខុសំគាល់ថាមិនបានបបួលគ្នា ហើយឡើងជិះទូកជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែឆ្លងទទឹង។ ភិក្ខុបបួល ភិក្ខុនីមិនបានបបួល ត្រូវ​អាបត្តិទុក្កដ។ មិនបានបបួលគ្នាទេ តែភិក្ខុសំគាល់ថា​បានបបួលគ្នាហើយ ត្រូវអាបត្តិទុក្កដ។ មិនបានបបួលគ្នាទេ តែភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនបាន​បបួលគ្នាទេ ភិក្ខុសំគាល់​ថា មិនបានបបួល​គ្នាមែន មិនត្រូវអាបត្តិ។
 
[៧៨] អនាបត្តិ តិរិយន្តរណាយ អសំវិទហិត្វា អភិរូហន្តិ ភិក្ខុនី សំវិទហតិ ភិក្ខុ ន សំវិទហតិ វិសង្កេតេន អភិរូហន្តិ អាបទាសុ ឧម្មត្តកស្ស អាទិកម្មិស្សាតិ។
 
[៧៨] អាបត្តិមិនមានដល់ភិក្ខុ​ដែលឆ្លងទទឹង ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនី​ហើយឡើងជិះទូក ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនី តែភិក្ខុនីបបួល ដល់ភិក្ខុ​ដែលឡើង​ជិះទូកជាមួយនឹងភិក្ខុនីដោយខុស​សង្កេតគ្នា ដល់ភិក្ខុដែលមានសេចក្តីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុជាខាងដើម​បញ្ញត្តិ។
 
សិក្ខាបទទី៨ ចប់។
 
នវមសិក្ខាបទំ
 
[៧៩] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ វេឡុវនេ កលន្ទកនិវាបេ។ តេន ខោ បន សមយេន ថុល្លនន្ទា ភិក្ខុនី អញ្ញតរស្ស កុលស្ស កុលុបិកា[ឱ.កុលូបិកា] ហោតិ និច្ចភត្តិកា។ តេន ច គហបតិនា ថេរា ភិក្ខូ និមន្តិតា ហោន្តិ។ អថខោ ថុល្លនន្ទា ភិក្ខុនី បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ យេន តំ កុលំ តេនុបសង្កមិ ឧបសង្កមិត្វា តំ គហបតឹ ឯតទវោច កិមិទំ គហបតិ បហូតំ ខាទនីយំ ភោជនីយំ បដិយត្តន្តិ។ ថេរា មយា អយ្យេ និមន្តិតាតិ។ កេ បន តេ គហបតិ ថេរាតិ។ អយ្យោ សារិបុត្តោ អយ្យោ មហាមោគ្គល្លានោ អយ្យោ មហាកច្ចានោ អយ្យោ មហាកោដ្ឋិកោ អយ្យោ មហាកប្បិនោ អយ្យោ មហាចុន្ទោ អយ្យោ អនុរុទ្ធោ អយ្យោ រេវតោ អយ្យោ ឧបាលិ អយ្យោ អានន្ទោ អយ្យោ រាហុលោតិ។ កឹ បន ត្វំ គហបតិ មហានាគេ តិដ្ឋមានេ ចេតកេ និមន្តេសីតិ។ កេ បន តេ អយ្យេ មហានាគាតិ។ អយ្យោ ទេវទត្តោ អយ្យោ កោកាលិកោ អយ្យោ កតមោរកតិស្សកោ អយ្យោ ខណ្ឌទេវិយា បុត្តោ អយ្យោ សមុទ្ទទត្តោតិ។ អយញ្ចរហិ[ឱ.ម.អយំ ចរហិ] ថុល្លនន្ទាយ ភិក្ខុនិយា អន្តរា កថា វិប្បកតា។ អថ ថេរា[ឱ.ម.អថ តេ ថេរា] ភិក្ខូ បវិសឹសុ។ សច្ចំ មហានាគា ខោ តយា គហបតិ និមន្តិតាតិ។ ឥទានេវ ខោ ត្វំ អយ្យេ ចេតកេ អកាសិ ឥទានិ មហានាគេតិ គេហតោ[ឱ.ម.ឃរតោ] ច និក្កឌ្ឍិ និច្ចភត្តញ្ច ឧបច្ឆិន្ទិ[បច្ឆិន្ទិ]។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ទេវទត្តោ ជានំ ភិក្ខុនីបរិបាចិតំ បិណ្ឌបាតំ ភុញ្ជិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ទេវទត្ត ជានំ ភិក្ខុនីបរិបាចិតំ បិណ្ឌបាតំ ភុញ្ជសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស ជានំ ភិក្ខុនីបរិបាចិតំ បិណ្ឌបាតំ ភុញ្ជិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ជានំ ភិក្ខុនីបរិបាចិតំ បិណ្ឌបាតំ ភុញ្ជេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៧៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ភិក្ខុនីឈ្មោះថុល្លនន្ទា ជាជីតុនរបស់ត្រកូល១ ជាភិក្ខុនី​ប្រកប​ដោយ​និច្ចភត្ត។ ចំណែកគហបតីនោះ ក៏បាន​និមន្តពួកភិក្ខុ​ជាថេរៈ​ទៅផង។ គ្រានោះឯង ភិក្ខុនី​ឈ្មោះ​ថុល្លនន្ទាស្លៀកស្បង់ ប្រដាប់ដោយបាត្រនិងចីវរក្នុងវេលាព្រឹក ហើយចូលទៅកាន់​ត្រកូល​នោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ​នឹងគហបតីនោះថា ម្នាលគហបតី ខាទនីយ​ភោជនីយាហារមានប្រមាណ​ច្រើននេះ គេចាត់ចែងដើម្បីអ្វី។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំបាន​និមន្ត​ព្រះថេរៈទាំងឡាយមកឆាន់។ ភិក្ខុនីឈ្មោះថុល្លនន្ទាសួរថា ម្នាលគហបតី ព្រះថេរៈ​ទាំងនោះ គឺព្រះថេរៈណាខ្លះ។ គហបតីឆ្លើយថា ព្រះសារីបុត្តជាម្ចាស់ ព្រះមោគ្គល្លានជាម្ចាស់ ព្រះមហាកច្ចានៈជាម្ចាស់ ព្រះមហាកោដ្ឋិតៈជាម្ចាស់ ព្រះមហាកប្បិនជាម្ចាស់ ព្រះមហាចុន្ទ​ជាម្ចាស់ ព្រះអនុរុទ្ធជាម្ចាស់ ព្រះរេវត្តជាម្ចាស់ ព្រះឧបាលិជាម្ចាស់ ព្រះអានន្ទជាម្ចាស់ ព្រះរាហុល​ជាម្ចាស់។ ភិក្ខុនីឈ្មោះថុល្លនន្ទាឆ្លើយថា ម្នាលគហបតី កាលព្រះថេរៈមហានាគ​ដ៏​ប្រសើរ​មាន​នៅ​ទេតើ ហេតុដូចម្តេចក៏អ្នក​ទៅនិមន្តពួកកូនក្មេងមកវិញ។ គហបតីសួរថា បពិត្រលោកម្ចាស់ ព្រះថេរៈមហានាគដ៏ប្រសើរទាំងនោះ មានព្រះនាម​ដូចម្តេចខ្លះ។ ភិក្ខុនី​ឈ្មោះ​ថុល្លនន្ទា​ឆ្លើយ​ថា លោកម្ចាស់ទេវទត្ត លោកម្ចាស់កោកាលិក លោកម្ចាស់កតមោរកតិស្សកៈ លោកម្ចាស់​ខណ្ឌទេវីបុត្រ លោកម្ចាស់សមុទ្ទទត្ត។ កាលភិក្ខុនីឈ្មោះ​ថុល្លនន្ទាកំពុងតែនិយាយ​ពាក្យ​នេះ​មិន​ទាន់​អស់​នៅឡើយ។ ស្រាប់តែភិក្ខុជាថេរៈទាំងឡាយចូលមកក្នុងពេលនោះ។ ភិក្ខុនីឈ្មោះ​ថុល្លនន្ទា​សួរថា ម្នាលគហបតី ព្រះថេរៈ​មហានាគដ៏ប្រសើរ​ទាំងឡាយ អ្នកបាននិមន្តហើយ ពិតមែនឬ។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់ ឥឡូវនេះ លោកម្ចាស់​បានធ្វើនូវព្រះថេរៈ​មហានាគ​ដ៏ប្រសើរ​ទាំងឡាយថាជាកូនក្មេង លោកម្ចាស់ត្រឡប់ធ្វើពួកភិក្ខុជា​កូនក្មេង​ថាជា​មហានាគ​ដ៏ប្រសើរទៅវិញ (ថាដូច្នោះហើយ) ក៏ចាប់ទាញភិក្ខុនីឈ្មោះ​ថុល្លនន្ទា​ចេញ​ពីផ្ទះផង និច្ចភត្ត (គឺ​ចង្ហាន់​ដែលផ្គត់ផ្គង់ជានិច្ច) ក៏ផ្តាច់បង់ចេញ គឺឈប់​ឲ្យតទៅទៀតផង។ ភិក្ខុទាំង​ឡាយណា​​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ​ទេវទត្តបានដឹងហើយ មិនគួរនឹងឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងទេ។បេ។ ព្រះអង្គត្រាស់​សួរថា ម្នាលទេវទត្ត ឮថាអ្នកដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ពិត​មែនឬ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជា​ម្ចាស់​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែ​មោឃបុរស អ្នកឯងដឹងហើយ មិនគួរនឹងឆាន់បិណ្ឌបាតដែលភិក្ខុនី​ចាត់​ចែង​ទេ ម្នាលមោឃបុរស ការនេះមិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ កាលដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាង​នេះ។
 
[៨០] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ រាជគហា បព្វជិតោ ញាតិកុលំ អគមាសិ។ មនុស្សា ចិរស្សាបិ ភទ្ទន្តោ អាគតោតិ សក្កច្ចំ ភត្តំ អកំសុ។ តស្ស កុលស្ស កុលុបិកា ភិក្ខុនី តេ មនុស្សេ ឯតទវោច ទេថ អាវុសោ អយ្យស្ស ភត្តន្តិ។ អថខោ សោ ភិក្ខុ ភគវតា បដិក្ខិត្តំ ជានំ ភិក្ខុនីបរិបាចិតំ បិណ្ឌបាតំ ភុញ្ជិតុន្តិ កុក្កុច្ចាយន្តោ នប្បដិគ្គហេសិ នាសក្ខិ បិណ្ឌាយ ចរិតុំ ឆិន្ទភត្តោ អហោសិ។ អថខោ សោ ភិក្ខុ អារាមំ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ បុព្វេ គិហិសមារម្ភេ ជានំ ភិក្ខុនីបរិបាចិតំ បិណ្ឌបាតំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ជានំ ភិក្ខុនីបរិបាចិតំ បិណ្ឌបាតំ ភុញ្ជេយ្យ អញ្ញត្រ បុព្វេ គិហិសមារម្ភា បាចិត្តិយន្តិ។
 
[៨០] សម័យនោះឯង មានភិក្ខុ១រូបចេញពីក្រុងរាជគ្រិះទៅបួស ហើយទៅ​កាន់​ត្រកូល​ញាតិ។ មនុស្សទាំងឡាយនិយាយគ្នាថា លោកម្ចាស់ដ៏ចំរើនខាននិមន្តមកយូរហើយ (ថាដូច្នោះ​ហើយ) ក៏នាំគ្នាធ្វើចង្ហាន់​ប្រគេនដោយគោរព។ មានភិក្ខុនីម្នាក់ជាជីតុនរបស់ត្រកូលនោះ បាន​និយាយពាក្យនេះនឹងមនុស្សទាំងឡាយនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរឲ្យចង្ហាន់​ដល់​លោក​ម្ចាស់ចុះ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា កាលដឹង​ហើយបរិភោគ​បិណ្ឌបាតដែលភិក្ខុនីចាត់​ចែង​ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ (សង្ស័យដូច្នោះហើយ) ក៏មិនទទួល (បិណ្ឌបាតនោះ) ហើយ​មិន​អាច​នឹង​ត្រាច់​ទៅដើម្បីបិណ្ឌបាតទៀតផង ក៏អត់ចង្ហាន់​ក្នុងពេលនោះឯង។ ទើបភិក្ខុនោះ​ទៅ​អារាម ហើយប្រាប់​សេចក្តីនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ពួក​ភិក្ខុក៏ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះ​ដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅ​ភិក្ខុ​ទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលចង្ហាន់​មានគ្រហស្ថ​ប្រារព្ធ​ជាមុន​ហើយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលដឹង​ឆាន់បិណ្ឌបាតដែល​ភិក្ខុនី​ចាត់ចែង​បាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ​កាល​ដឹង​ហើយ ឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែចង្ហាន់​ដែល​គ្រហស្ថ​បានប្រារព្ធ​ជាមុន។
 
[៨១] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ជានាតិ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ សា វា អារោចេតិ។ ភិក្ខុនី នាម ឧភតោសង្ឃេ ឧបសម្បន្នា។ បរិបាចេតិ នាម បុព្វេ អទាតុកាមានំ អកត្តុកាមានំ អយ្យោ ភាណកោ អយ្យោ ពហុស្សុតោ អយ្យោ សុត្តន្តិកោ អយ្យោ វិនយធរោ អយ្យោ ធម្មកថិកោ ទេថ អយ្យស្ស ករោថ អយ្យស្សាតិ ឯសា បរិបាចេតិ នាម។ បិណ្ឌបាតោ នាម បញ្ចន្នំ ភោជនានំ អញ្ញតរំ ភោជនំ។ អញ្ញត្រ បុព្វេ គិហិសមារម្ភាតិ ឋបេត្វា គិហិសមារម្ភំ។ គិហិសមារម្ភោ នាម ញាតកា វា ហោន្តិ បវារិតា វា បកតិប្បដិយត្តា វា។ អញ្ញត្រ បុព្វេ គិហិសមារម្ភា ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ បាចិត្តិយស្ស។
 
[៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃ​បារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹងឯងក្តី ជនទាំងឡាយដទៃដឹងហើយប្រាប់ដល់ភិក្ខុនោះក្តី ភិក្ខុនីនោះ​ប្រាប់​ក្តី។ ដែលហៅថា ភិក្ខុនី គឺស្រ្តីដែលបានឧបសម្បទាក្នុងសំណាក់​ឧភតោសង្ឃ។ ដែលហៅថា ចាត់ចែង (គឺភិក្ខុនី​និយាយប្រាប់ដល់ជន) ដែលមិនចង់ឲ្យ មិនចង់ធ្វើទានក្នុងកាលមុនថា លោក​ម្ចាស់នេះជាអ្នកពោល លោកម្ចាស់នេះជាពហុស្សូត លោកម្ចាស់នេះជាអ្នកចេះព្រះសូត្រ លោកម្ចាស់នេះ​ទ្រទ្រង់វិន័យ លោកម្ចាស់នេះជាធម្មកថិក អ្នកទាំងឡាយចូរឲ្យ (ចង្ហាន់) ដល់​លោកម្ចាស់​អង្គនេះ ចូរធ្វើ(ចង្ហាន់) ដល់លោកម្ចាស់​នេះ ភិក្ខុនីនេះ ហៅថា ចាត់ចែង។ ដែលហៅ​ថា បិណ្ឌបាត បានដល់ភោជនទាំង៥ ភោជនណាមួយ។ ពាក្យថា វៀរលែងតែចង្ហាន់ដែល​គ្រហស្ថ​ប្រារព្ធ​ជាមុន សេចក្តីថា លើកទុក​តែចង្ហាន់ដែលគ្រហស្ថគេផ្តើមជាមុន។ ដែលហៅថា​គ្រហស្ថប្រារព្ធ គឺជនទាំងឡាយជាញាតិក្តី បិណ្ឌបាតដែលគេបវារណាក្តី ចង្ហាន់ដែល​គេ​តាក់​តែង​ជាប្រក្រតីក្តី។ ភិក្ខុទទួលបិណ្ឌបាតដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែ​បិណ្ឌបាត ដែលគ្រហស្ថប្រារព្ធជាមុន។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូល។
 
[៨២] បរិបាចិតេ បរិបាចិតសញ្ញី ភុញ្ជតិ អញ្ញត្រ បុព្វេ គិហិសមារម្ភា អាបត្តិ បាចិត្តិយស្ស។ បរិបាចិតេ វេមតិកោ ភុញ្ជតិ អញ្ញត្រ បុព្វេ គិហិសមារម្ភា អាបត្តិ ទុក្កដស្ស។ បរិបាចិតេ អបរិបាចិតសញ្ញី ភុញ្ជតិ អញ្ញត្រ បុព្វេ គិហិសមារម្ភា អនាបត្តិ។ ឯកតោ ឧបសម្បន្នាយ បរិបាចិតំ ភុញ្ជតិ អញ្ញត្រ បុព្វេ គិហិសមារម្ភា អាបត្តិ ទុក្កដស្ស។ អបរិបាចិតេ បរិបាចិតសញ្ញី អាបត្តិ ទុក្កដស្ស។ អបរិបាចិត្តេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អបរិបាចិតេ អបរិបាចិតសញ្ញី អនាបត្តិ។
 
[៨២] ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុសំគាល់ថាភិក្ខុនីចាត់ចែង ហើយឆាន់ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែ​ចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន។ ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុមានសេចក្តីសង្ស័យ ហើយឆាន់ ត្រូវ​អាបត្តិទុក្កដ វៀរលែងតែ​ចង្ហាន់ដែលគ្រហស្ថ​ប្រារព្ធជាមុន។ ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុសំគាល់ថាមិនបានចាត់ចែងទេ នឹងចង្ហាន់ដែល​គ្រហស្ថប្រារព្ធជាមុន ហើយឆាន់ មិនត្រូវ​អាបត្តិឡើយ។ ភិក្ខុឆាន់ភោជន ដែលភិក្ខុនី​បាន​ឧបសម្បទាក្នុងឯកតោសង្ឃបានចាត់ចែង ត្រូវអាបត្តិទុក្កដ វៀរលែងតែភោជន​ដែល​គ្រហស្ថ​គេ​ប្រារព្ធ​ឡើងជាមុន។ ភិក្ខុសំគាល់ភោជនដែលភិក្ខុនីមិនបានចាត់ចែងថា បានចាត់ចែងទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងភោជនដែលភិក្ខុនីមិនបានចាត់ចែង ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ភោជនដែលភិក្ខុនីមិនបានចាត់ចែងថា មិនបានចាត់ចែង មិនត្រូវអាបត្តិ។
 
[៨៣] អនាបត្តិ[ឱ.ម.អនាបត្តិ បុព្វេ] គិហិសមារម្ភេ សិក្ខមានា បរិបាចេតិ សាមណេរី បរិបាចេតិ បញ្ច ភោជនានិ ឋបេត្វា សព្វត្ថ អនាបត្តិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៨៣] អាបត្តិមិនមានដល់ភិក្ខុ​ដែលឆាន់ភោជន​ដែលគ្រហស្ថប្រារព្ធឡើងជាមុន ដល់ភិក្ខុដែលឆាន់ភោជនដែលសិក្ខមានាចាត់ចែង ដល់ភិក្ខុដែលឆាន់ភោជនដែលសាមណេរី​ចាត់ចែង អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ភោជនទាំងពួងក្រៅពីភោជន​៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុជាខាងដើម​បញ្ញត្តិ។
 
សិក្ខាបទទី៩ ចប់។
 
ទសមសិក្ខាបទំ
 
[៨៤] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មតោ ឧទាយិស្ស បុរាណទុតិយិកា ភិក្ខុនីសុ បព្វជិតា ហោតិ។ សា ភិក្ខុនី[ឱ.ម.បោត្ថកេសុ ន ទិស្សតិ] អាយស្មតោ ឧទាយិស្ស សន្តិកេ អភិក្ខណំ អាគច្ឆតិ។ អាយស្មាបិ ឧទាយិ តស្សា ភិក្ខុនិយា សន្តិកេ អភិក្ខណំ គច្ឆតិ។ តេន ខោ បន សមយេន អាយស្មា ឧទាយិ តស្សា ភិក្ខុនិយា សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឧទាយិ ភិក្ខុនិយា សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឧទាយិ ភិក្ខុនិយា សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស ភិក្ខុនិយា សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុនិយា សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេយ្យ បាចិត្តិយន្តិ។
 
[៨៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ស្រ្តីជាគូពីដើម​របស់​ឧទាយិ​ដ៏មានអាយុ បួសក្នុង​សំណាក់​ភិក្ខុនីទាំងឡាយ។ ភិក្ខុនីនោះតែងមកក្នុងសំណាក់​ឧទាយិ​ដ៏​មានអាយុ​រឿយៗ។ ចំណែក​ខាងឧទាយិដ៏មានអាយុ​ តែង​ទៅក្នុងសំណាក់​ភិក្ខុនី​នោះ​រឿយៗ។ គ្រានោះ ឧទាយិដ៏មាន​អាយុ​ម្នាក់​ឯង អង្គុយក្នុងទីស្ងាត់ជាមួយនឹង​ភិក្ខុនីនោះតែម្នាក់ឯង។ ភិក្ខុ​ទាំង​ឡាយណា​​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វី បាន​ជា​ឧទាយិដ៏មានអាយុម្នាក់ឯងសម្រេច​ការអង្គុយ​ក្នុងទីស្ងាត់​ជាមួយ​នឹងភិក្ខុនីតែម្នាក់ឯង។បេ។ ព្រះអង្គត្រាស់​សួរថា ម្នាលឧទាយិភិក្ខុ ឮថាអ្នកឯងតែម្នាក់​ឯង សម្រេច​ការអង្គុយ​ក្នុងទីស្ងាត់​ជាមួយ​នឹងភិក្ខុនីម្នាក់ឯង ពិត​មែនឬ។ ឧទាយិភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស អ្នកឯងតែម្នាក់ឯង​មិនគួរនឹង​សម្រេចការអង្គុយ​ក្នុងទីស្ងាត់​ជាមួយនឹងភិក្ខុនីតែម្នាក់ឯងទេ នែមោឃបុរស ការនេះមិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែលមិនទាន់ជ្រះថ្លា ឬនាំជន​ទាំងឡាយ​ដែល​ជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លា​ក្រៃលែង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយ សម្រេច​ការអង្គុយ​ក្នុងទីស្ងាត់​ជាមួយ​នឹង​ភិក្ខុនី​តែម្នាក់នឹងម្នាក់ (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។
 
[៨៥] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុនី នាម ឧភតោសង្ឃេ ឧបសម្បន្នា។ សទ្ធិន្តិ ឯកតោ។ ឯកោ ឯកាយាតិ ភិក្ខុ ចេវ ហោតិ ភិក្ខុនី ច។ រហោ នាម ចក្ខុស្ស រហោ សោតស្ស រហោ។ ចក្ខុស្ស រហោ នាម ន សក្កា ហោតិ អក្ខីនិ វា និខនិយមានេ ភមុកំ វា ឧក្ខិបិយមានេ សីសំ វា ឧក្ខិបិយមានេ បស្សិតុំ។ សោតស្ស រហោ នាម ន សក្កា ហោតិ បកតិកថា សោតុំ។ និសជ្ជំ កប្បេយ្យាតិ ភិក្ខុនិយា និសិន្នាយ ភិក្ខុ ឧបនិសិន្នោ វា ហោតិ ឧបនិបន្នោ វា អាបត្តិ បាចិត្តិយស្ស។ ភិក្ខុ និសិន្នេ ភិក្ខុនី ឧបនិសិន្នា វា ហោតិ ឧបនិបន្នា វា អាបត្តិ បាចិត្តិយស្ស។ ឧភោ វា និសិន្នា ហោន្តិ ឧភោ វា និបន្នា អាបត្តិ បាចិត្តិយស្ស។
 
[៨៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃ​បារាជិកកណ្ឌ។ ដែលហៅថា ភិក្ខុនី គឺស្រីដែលបានឧបសម្បទាក្នុងសំណាក់​ឧភតោសង្ឃ។ ពាក្យថា ជាមួយ គឺ​ក្នុងទីជាមួយ។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺភិក្ខុនិងភិក្ខុនី។ ដែលហៅថា ទីស្ងាត់ គឺទីកំបាំង​ភ្នែក១ ទីកំបាំងត្រចៀក១។ ដែលហៅថាទីកំបាំងភ្នែក គឺទីដែល​គេមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាល​ក្តី ក៏មិនអាចមើលឃើញបាន។ ដែលហៅថា ទីកំបាំងត្រចៀក គឺទីដែល​គេមិនអាចដើម្បីស្តាប់​ពាក្យ​ពោល​ជាប្រក្រតីបាន។ ពាក្យថា សម្រេច​ការ​អង្គុយ សេចក្តីថា កាលភិក្ខុនីអង្គុយ ភិក្ខុអង្គុយ​ជិតក្តី ដេកជិតក្តី ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុអង្គុយ ភិក្ខុនីអង្គុយ​ជិតក្តី ដេកជិតក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ជនទាំងពីររូប (គឺភិក្ខុនិងភិក្ខុនី) អង្គុយក្តី ជនទាំងពីររូប (គឺភិក្ខុនិងភិក្ខុនី) ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។
 
[៨៦] រហោ រហោសញ្ញី ឯកោ ឯកាយ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ រហោ វេមតិកោ ឯកោ ឯកាយ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ រហោ អរហោសញ្ញី ឯកោ ឯកាយ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ អរហោ រហោសញ្ញី អាបត្តិ ទុក្កដស្ស។ អរហោ វេមតិកោ អាបត្តិ ទុក្កដស្ស។ អរហោ អរហោសញ្ញី អនាបត្តិ។
 
[៨៦] ទីស្ងាត់ ភិក្ខុក៏សំគាល់ថាទីស្ងាត់ ហើយអង្គុយ​ជាមួយនឹងភិក្ខុនីតែមួយនឹងមួយ ត្រូវ​អាបត្តិ​បាចិត្តិយ។ ទីស្ងាត់ តែភិក្ខុសង្ស័យ ហើយអង្គុយ​ជាមួយនឹងភិក្ខុនីតែម្នាក់និងម្នាក់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ទីស្ងាត់ ភិក្ខុសំគាល់ថាមិនស្ងាត់ ហើយអង្គុយ​ជាមួយនឹងភិក្ខុនីតែម្នាក់និងម្នាក់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ទីមិនស្ងាត់ ភិក្ខុសំគាល់ថាទីស្ងាត់ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុមានសេចក្តី​សង្ស័យ​ក្នុង​ទីមិនស្ងាត់ ត្រូវ​អាបត្តិទុក្កដ។ ទីមិនស្ងាត់ ភិក្ខុក៏សំគាល់ថាមិនស្ងាត់ មិនត្រូវ​អាបត្តិឡើយ។
 
[៨៧] អនាបត្តិ យោ កោចិ វិញ្ញូ បុរិសោ[ឱ.ម.បុរិសោ នត្ថិ] ទុតិយោ ហោតិ តិដ្ឋតិ ន និសីទតិ អរហោបេក្ខោ អញ្ញវិហិតោ និសីទតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៨៧] អាបត្តិមិនមានដល់ភិក្ខុ​ដែលមានបុរសណានីមួយ​ដែលដឹង​សេចក្តី​នៅជាពីរនាក់​នឹងខ្លួន ដល់ភិក្ខុដែលឈរ មិនអង្គុយ ដល់ភិក្ខុដែលមានបំណង​នូវទីមិនស្ងាត់ ហើយ(អង្គុយ) ដល់ភិក្ខុដែលមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃអង្គុយនៅ ដល់ភិក្ខុឆ្កួត ដល់​ភិក្ខុជាខាងដើម​បញ្ញត្តិ។
 
សិក្ខាបទទី១០ ចប់។
 
ឱវាទវគ្គ ជាគំរប់៣ ចប់។
 
តស្សុទ្ទានំ
 
អសម្មត្ថង្គតា ឧបស្សយ
 
អាមិសទានេន សិព្វតិ
 
អទ្ធានំ នាវំ ភុញ្ជេយ្យ
 
ឯកោ ឯកាយ តេ ទសាតិ។
 
ចំនួនសិក្ខាបទនៃឱវាទវគ្គនោះមាន១០គឺ
 
អសម្មតសិក្ខាបទ (ភិក្ខុនោវាទសិក្ខាបទ)១ អដ្ឋង្គតសិក្ខាបទ១ ឧបស្សយសិក្ខាបទ (ភិក្ខុ​នូបស្សយ)១ អាមិសសិក្ខាបទ១ ទានសិក្ខាបទ (ចីវរទានសិក្ខាបទ)១ សិព្វនសិក្ខាបទ (ចីវរសិព្វន​សិក្ខាបទ)១ អទ្ធានសិក្ខាបទ (សំវិធានសិក្ខាបទ)១ នាវាភិរុហនសិក្ខាបទ១ ភុញ្ជនសិក្ខាបទ (បរិបាចនសិក្ខាបទ)១ ឯកោឯកាយសិក្ខាបទ (រហោនិសជ្ជសិក្ខាបទ)១។
 
ភោជនវគ្គស្ស បឋមសិក្ខាបទំ
 
[៨៨] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន សាវត្ថិយា អវិទូរេ អញ្ញតរស្ស បូគស្ស អាវសថបិណ្ឌោ បញ្ញត្តោ ហោតិ។ ឆព្វគ្គិយា ភិក្ខូ បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ សាវត្ថឹ[១.២.សាវត្ថិយន្តិបិ ទិស្សតិ] បិណ្ឌាយ បវិសិត្វា បិណ្ឌំ អលភមានា អាវសថំ អគមំសុ។ មនុស្សា ចិរស្សាបិ ភទ្ទន្តា អាគតាតិ សក្កច្ចំ បរិវិសឹសុ។ អថខោ ឆព្វគ្គិយា ភិក្ខូ ទុតិយំបិ ទិវសំ តតិយំបិ ទិវសំ បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ សាវត្ថឹ[ឱ.ម.គន្ត្វា] បិណ្ឌាយ បវិសិត្វា បិណ្ឌំ អលភមានា អាវសថំ គន្ត្វា ភុញ្ជឹសុ។ អថខោ ឆព្វគ្គិយានំ ភិក្ខូនំ ឯតទហោសិ កឹ មយំ ករិស្សាម អារាមំ គតា[ឱ.ម.គន្ត្វា] ភិយ្យោបិ ឥធេវ អាគន្តព្វំ ភវិស្សតីតិ។ តត្ថេវ អនុវសិត្វា អនុវសិត្វា អាវសថបិណ្ឌំ ភុញ្ជន្តិ។ តិត្ថិយា អបសក្កន្តិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សមណា សក្យបុត្តិយា អនុវសិត្វា អនុវសិត្វា អាវសថបិណ្ឌំ ភុញ្ជិស្សន្តិ នយិមេសញ្ញេវ អាវសថបិណ្ឌោ បញ្ញត្តោ សព្វេសញ្ញេវ អាវសថបិណ្ឌោ បញ្ញត្តោតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ អនុវសិត្វា អនុវសិត្វា អាវសថបិណ្ឌំ ភុញ្ជិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ អនុវសិត្វា អនុវសិត្វា អាវសថបិណ្ឌំ ភុញ្ជថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា អនុវសិត្វា អនុវសិត្វា អាវសថបិណ្ឌំ ភុញ្ជិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ ឯកោ អាវសថបិណ្ឌោ ភុញ្ជិតព្វោ តតោ ចេ ឧត្តរឹ[ឱ.ម.ឧត្តរិ] ភុញ្ជេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៨៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានពួកជន១ពួកនៅជិតក្រុងសាវត្ថីបាននាំគ្នា​តាក់​តែង​បិណ្ឌបាតក្នុងផ្ទះសំណាក់ ឬរោងទាន។ ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាស្លៀកស្បង់ ហើយប្រដាប់​ដោយ​បាត្រ និងចីវរអំពីព្រឹក ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ដល់មិនបានបិណ្ឌបាត ក៏នាំ​គ្នា​ទៅកាន់​ផ្ទះ​សំណាក់ ឬរោងទាន (នោះ)។ មនុស្សទាំងឡាយនិយាយគ្នាថា លោកម្ចាស់ទាំងឡាយ​ខាននិមន្តមកយូរណាស់ហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាអង្គាសដោយគោរព។ កាលនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នាស្លៀកស្បង់ហើយប្រដាប់ដោយបាត្រនិងចីវរ​អំពីព្រឹក ចូលទៅកាន់​ក្រុង​សាវត្ថីដើម្បី​បិណ្ឌបាត ដល់មិនបាន ក៏នាំ​គ្នា​ទៅកាន់​ផ្ទះ​សំណាក់ ឬរោងទាន (នោះ) ហើយ​ឆាន់ ក្នុងថ្ងៃជាគំរប់ពីរផង ក្នុងថ្ងៃជាគំរប់បីផង។ ទើបឆព្វគ្គិយភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះ​រិះ​ដូច្នេះ​ថា យើងទាំងឡាយទៅអារាម​ធ្វើអ្វី យើងគួរតែមកក្នុងផ្ទះសំណាក់ ឬរោងទាននេះ​ប៉ុណ្ណោះ​បានហើយ។ ឆព្វគ្គិយភិក្ខុទាំងឡាយ​នៅហើយនៅទៀតក្នុងផ្ទះសំណាក់នោះឯង នាំគ្នាឆាន់​នូវ​អាវសថបិណ្ឌបាត (គឺបិណ្ឌបាត​ក្នុងផ្ទះសំណាក់ ឬរោងទាននោះ)។ តិរ្ថីយទាំងឡាយ​ក៏ចៀស​ចេញ​ទៅ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ទាំងឡាយជាកូន​ចៅព្រះពុទ្ធ​ជាសក្យបុត្រ មិនគួរនឹងនៅត្រាំត្រែង​ឆាន់​អាវសថបិណ្ឌបាត អាវសថបិណ្ឌបាត មិនមែន​ជនតាក់តែងដើម្បីតែពួកសមណៈនេះទេ អាវសថបិណ្ឌបាត ជនតាក់តែងដើម្បី​ជន​ទាំងឡាយ​ទាំងពួងរាល់គ្នា។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងឡាយនោះពោល​ទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុ​ទាំង​ឡាយណា​​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុទាំងឡាយ មិនគួរនឹងនៅត្រាំត្រែង​ឆាន់​អាវសថបិណ្ឌបាតសោះ។បេ។ ព្រះអង្គត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយនៅ​ត្រាំ​ត្រែង​​ឆាន់​អាវសថបិណ្ឌបាត ពិត​មែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងនៅត្រាំត្រែង​ឆាន់​អាវសថបិណ្ឌបាតទេ ម្នាលមោឃបុរសទាំងឡាយ ការនេះមិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែលមិនទាន់ជ្រះថ្លា និងមិននាំជន​​ដែល​ជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លា​តទៅទៀត​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា អាហារក្នុងផ្ទះសំណាក់ ឬរោង​ទាន ភិក្ខុត្រូវឆាន់​បានតែម្តង បើឆាន់​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
 
[៨៩] តេន ខោ បន សមយេន អាយស្មា សារីបុត្តោ កោសលេសុ ជនបទេសុ សាវត្ថឹ គច្ឆន្តោ យេន អញ្ញតរោ អាវសថោ តេនុបសង្កមិ។ មនុស្សា ចិរស្សាបិ ថេរោ អាគតោតិ សក្កច្ចំ បរិវិសឹសុ។ អថខោ អាយស្មតោ សារីបុត្តស្ស ភុត្តាវិស្ស ខរោ អាពាធោ ឧប្បជ្ជិ។ នាសក្ខិ តម្ហា អាវសថា បក្កមិតុំ។ អថខោ តេ មនុស្សា ទុតិយំបិ ទិវសំ អាយស្មន្តំ សារីបុត្តំ ឯតទវោចុំ ភុញ្ជថ ភន្តេតិ។ អថខោ អាយស្មា សារិបុត្តោ ភគវតា បដិក្ខិត្តំ អនុវសិត្វា អនុវសិត្វា អាវសថបិណ្ឌំ ភុញ្ជិតុន្តិ កុក្កុច្ចាយន្តោ ន បដិគ្គហេសិ ឆិន្នភត្តោ អហោសិ។ អថខោ អាយស្មា សារីបុត្តោ សាវត្ថឹ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ គិលានេន ភិក្ខុនា អនុវសិត្វា អនុវសិត្វា អាវសថបិណ្ឌំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ អគិលានេន ភិក្ខុនា ឯកោ អាវសថបិណ្ឌោ ភុញ្ជិតព្វោ តតោ ចេ ឧត្តរឹ ភុញ្ជេយ្យ បាចិត្តិយន្តិ។
 
[៨៩] សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ​និមន្តទៅក្រុងសាវត្ថីក្នុងកោសល​ជនបទ បានចូលទៅកាន់ផ្ទះសំណាក់ ឬរោងទាន១។ មនុស្សទាំងឡាយនិយាយគ្នាថា ព្រះថេរៈខាន​និមន្ត​មក​យូរណាស់ហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាអង្គាស​ដោយគោរព។ លំដាប់នោះ ព្រះសារីបុត្ត​ដ៏​មានអាយុ​ឆាន់រួចហើយ ក៏មានអាពាធជាទម្ងន់។ លោកមិនអាចនឹងចៀស​ចេញ​ពីផ្ទះសំណាក់​ ឬរោងទាននោះទៅបាន។ ទើបមនុស្សទាំងឡាយនោះ បានពោលពាក្យនេះនឹងព្រះសារីបុត្ត​ដ៏មានអាយុ​ក្នុងថ្ងៃជាគំរប់ពីរថា បពិត្រ​ព្រះថេរដ៏ចំរើន សូមលោកនិមន្តឆាន់ចុះ។ ព្រះសារីបុត្ត​ដ៏មានអាយុ​មានសេចក្តីសង្ស័យថា ការ​ដែល​នៅត្រាំត្រែងឆាន់បិណ្ឌបាតក្នុងផ្ទះសំណាក់​ ឬរោង​ទាន ព្រះដ៏មានព្រះភាគ​បានហាមហើយ ហើយមិនទទួលបិណ្ឌបាត ក៏អត់ចង្ហាន់​ក្នុងពេលនោះ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ​និមន្ត​ទៅកាន់ក្រុងសាវត្ថី ហើយដំណាលសេចក្តីនុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ ៗក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុមានជម្ងឺអាស្រ័យនៅរឿយៗ ឆាន់ភោជន​ក្នុង​រោង​ទានបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា បិណ្ឌបាត​ក្នុងរោងទាន ភិក្ខុមិនមានជម្ងឺត្រូវឆាន់បានតែម្តង បើឆាន់ឲ្យលើស​ពីកំណត់​នោះ​ទៅ ត្រូវ​អាបត្តិបាចិត្តិយ។
 
[៩០] អគិលានោ នាម សក្កោតិ តម្ហា អាវសថា បក្កមិតុំ។ គិលានោ នាម ន សក្កោតិ តម្ហា អាវសថា បក្កមិតុំ។ អាវសថបិណ្ឌោ នាម បញ្ចន្នំ ភោជនានំ អញ្ញតរំ ភោជនំ សាលាយ[ឱ.សាលាយំ] វា មណ្ឌបេ វា រុក្ខមូលេ វា អជ្ឈោកាសេ វា អនោទិស្ស យាវទត្ថោ បញ្ញត្តោ ហោតិ។ អគិលានេន ភិក្ខុនា សកឹ ភុញ្ជិតព្វោ តតោ ចេ ឧត្តរឹ ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ បាចិត្តិយស្ស។
 
[៩០] ភិក្ខុដែលអាច​ដើម្បីចៀសចេញពីរោងទាន​នោះទៅបាន ហៅថា មិនមានជម្ងឺ។ ភិក្ខុដែល​មិនអាច​ដើម្បីចៀស​ចេញពីរោងទាន​នោះទៅបាន ហៅថា មានជម្ងឺ។ ដែលហៅថា បិណ្ឌបាតក្នុងរោងទាន បានដល់ភោជនទាំង៥យ៉ាង ភោជនណាមួយដែលគេតាក់តែង​ក្នុង​សាលាក្តី ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុងទីវាលក្តី មិនចំពោះបុគ្គលណា គេតាក់តែង​កំណត់​ល្មម​មួយឆ្អែត (គ្រប់ៗគ្នា)។ ភិក្ខុមិនមានជម្ងឺត្រូវឆាន់បានតែម្តង បើទទួលឲ្យហួសពីកំណត់​នោះ​ទៅ ដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិ​បាចិត្តិយគ្រប់ៗវារៈដែលលេប​ចូលទៅ។
 
[៩១] អគិលានេ[ឱ.អគិលានោ] អគិលានសញ្ញី តទុត្តរឹ[ឱ.ម.តតុត្តរឹ] អាវសថបិណ្ឌំ ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ អគិលានេ វេមតិកោ តទុត្តរឹ អាវសថបិណ្ឌំ ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ អគិលានេ គិលានសញ្ញី តទុត្តរឹ អាវសថបិណ្ឌំ ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ គិលានេ អគិលានសញ្ញី អាបត្តិ ទុក្កដស្ស។ គិលានេ វេមតិកោ អាបត្តិ ទុក្កដស្ស។ គិលានេ គិលានសញ្ញី អនាបត្តិ។
 
[៩១] ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ ហើយបរិភោគ​អាវសថបិណ្ឌបាត​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ខ្លួនមិនមានជម្ងឺ ភិក្ខុមានសេចក្តីសង្ស័យ ហើយបរិភោគ​អាវសថបិណ្ឌបាត​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ ហើយឆាន់​អាវសថបិណ្ឌបាត​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ មិនត្រូវអាបត្តិឡើយ។
 
[៩២] អនាបត្តិ គិលានស្ស អគិលានោ សកឹ ភុញ្ជតិ គច្ឆន្តោ វា អាគច្ឆន្តោ វា ភុញ្ជតិ សាមិកា និមន្តេត្វា ភោជេន្តិ ឱទិស្ស បញ្ញត្តោ ហោតិ ន យាវទត្ថោ បញ្ញត្តោ ហោតិ បញ្ច ភោជនានិ ឋបេត្វា សព្វត្ថ អនាបត្តិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៩២] អាបត្តិមិនមានដល់ភិក្ខុមានជម្ងឺ ដល់ភិក្ខុមិនមានជម្ងឺឆាន់តែម្តង ដល់​ភិក្ខុដែល​ដើរ​ទៅក្តី ដើរមកក្តី ហើយឆាន់ [បានដល់ភិក្ខុមានដំណើរ​ចេញពីស្រុក១ទៅស្រុក១ ចម្ងាយ​ផ្លូវ​ទៅមួយ​ថ្ងៃ ​មកមួយថ្ងៃ ថ្ងៃទីមួយទៅឆាន់ម្តង ថ្ងៃទីពីរត្រឡប់​មកវិញឆាន់ម្តងទៀត។] ដល់​ភិក្ខុដែល​ជនជាម្ចាស់​ទានគេនិមន្តឲ្យឆាន់ ដល់ភិក្ខុដែលឆាន់បិណ្ឌបាត​ដែល​គេ​តាក់តែង​ចំពោះ ដល់​ភិក្ខុដែលឆាន់បិណ្ឌបាតដែលគេតាក់តែង​មិនដល់មួយចំអែត អាបត្តិមិនមានដល់ភិក្ខុ​ព្រោះ​ឆាន់​ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
 
សិក្ខាបទទី១ ចប់។
 
ទុតិយសិក្ខាបទំ
 
[៩៣] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ វេឡុវនេ កលន្ទកនិវាបេ។ តេន ខោ បន សមយេន ទេវទត្តោ បរិហីនលាភសក្ការោ[ឱ.ម.បហីនលាភសក្ការោ] សបរិសោ កុលេសុ វិញ្ញាបេត្វា វិញ្ញាបេត្វា ភុញ្ជតិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សមណា សក្យបុត្តិយា កុលេសុ វិញ្ញាបេត្វា វិញ្ញាបេត្វា ភុញ្ជិស្សន្តិ កស្ស សម្បន្នំ ន មនាបំ កស្ស សាទុំ[កត្ថចិ បោត្ថកេ សាធូតិបិ ទិស្សតិ] ន រុច្ចតីតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ទេវទត្តោ សបរិសោ កុលេសុ វិញ្ញាបេត្វា វិញ្ញាបេត្វា ភុញ្ជិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ទេវទត្ត សបរិសោ កុលេសុ វិញ្ញាបេត្វា វិញ្ញាបេត្វា ភុញ្ជសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស សបរិសោ កុលេសុ វិញ្ញាបេត្វា វិញ្ញាបេត្វា ភុញ្ជិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ គណភោជនេ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៩៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ទេវទត្តមានលាភសក្ការៈសាបសូន្យហើយ ព្រមទាំង​បរិស័ទ​ក៏នាំគ្នា​ដើរសូមរឿយៗក្នុងពួកត្រកូលហើយឆាន់។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ទាំងឡាយជាកូន​ចៅព្រះពុទ្ធបុត្រសក្យរាជ មិនគួរនឹងនាំគ្នាដើរសូម​រឿយៗក្នុងពួកត្រកូល​ហើយឆាន់សោះ (ធម្មតាមនុស្ស) អ្នកណាមួយ​ដែល​មិនគាប់​ចិត្ត​នឹង​ភោជន​ល្អ អ្នកណាមួយដែល​មិនពេញចិត្ត​នឹងភោជន​ដ៏ឆ្ងាញ់ពីសារ។ ភិក្ខុទាំងឡាយបានឮមនុស្ស​ទាំង​នោះ​ពោលទោស ​តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុ​ទាំង​ឡាយណា​​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្ត​ព្រម​ទាំង​បរិសទ្យ មិនគួរនឹង​នាំគ្នា​ដើរសូមរឿយៗក្នុងត្រកូល​ទាំងឡាយ​ហើយឆាន់សោះ។បេ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលទេវទត្ត ឮថាអ្នកឯងព្រមទាំងបរិសទ្យនាំគ្នាដើរសូមរឿយៗក្នុង​ត្រកូល​ទាំងឡាយ ​ហើយឆាន់ ពិត​មែនឬ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស អ្នកឯង​ព្រមទាំង​បរិសទ្យ មិនគួរនឹងដើរសូមរឿយៗ​ក្នុងត្រកូល​ទាំងឡាយ ហើយឆាន់ទេ ម្នាលមោឃបុរស ការនេះមិន​មែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែលមិនទាន់ជ្រះថ្លា និងមិននាំជនទាំងឡាយ​​ដែល​ជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លាក្រៃលែង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុឆាន់គណភោជន ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
 
[៩៤] តេន ខោ បន សមយេន មនុស្សា គិលានេ ភិក្ខូ ភត្តេន និមន្តេន្តិ។ ភិក្ខូ កុក្កុច្ចាយន្តា នាធិវាសេន្តិ បដិក្ខិត្តំ ភគវតា គណភោជនន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ គិលានេន ភិក្ខុនា គណភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ គណភោជនេ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ គិលានសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៩៤] សម័យនោះឯង មនុស្សទាំងឡាយ​និមន្ត​ពួកភិក្ខុ​ដែលមានជម្ងឺ​ដោយភត្ត។ ពួក​ភិក្ខុ​សង្ស័យ មិនទទួល ដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ទើបពួកភិក្ខុ ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះ​ភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុមានជម្ងឺឆាន់គណភោជនបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុត្រូវ​អាបត្តិបាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​មានជម្ងឺ នេះ​ជា​សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ។
 
[៩៥] តេន ខោ បន សមយេន មនុស្សា ចីវរទានសមយេ សចីវរភត្តំ បដិយាទេត្វា ភិក្ខូ និមន្តេន្តិ ភោជេត្វា ចីវរេន អច្ឆាទេស្សាមាតិ។ ភិក្ខូ កុក្កុច្ចាយន្តា នាធិវាសេន្តិ បដិក្ខិត្តំ ភគវតា គណភោជនន្តិ។ ចីវរំ បរិត្តំ ឧប្បជ្ជតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ ចីវរទានសមយេ គណភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ គណភោជនេ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ គិលានសមយោ ចីវរទានសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៩៥] សម័យនោះឯង មនុស្សទាំងឡាយតាក់តែង​ចង្ហាន់​ព្រមទាំងចីវរ ក្នុងសម័យចីវរ​ទាន ហើយនិមន្តភិក្ខុទាំងឡាយថា យើងទាំងឡាយនឹងនិមន្តលោកម្ចាស់ទាំងឡាយឲ្យឆាន់ រួច​ហើយ​នឹង​ប្រគេន​ចីវរ​ឲ្យស្លៀកដណ្តប់។ ភិក្ខុទាំងឡាយ សង្ស័យ​មិនទទួល​ដោយគិតថា គណភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាមហើយ។ ចីវរក៏កើតឡើង​ដល់ភិក្ខុ​ដោយ​ស្តួច​ស្តើង។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យអ្នកទាំងឡាយឆាន់គណភោជន​បានក្នុងសម័យ​នៃចីវរ​ទាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​មានជម្ងឺ១ សម័យ​ដែលគេឲ្យចីវរ១ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
 
[៩៦] តេន ខោ បន សមយេន មនុស្សា ចីវរការកេ ភិក្ខូ ភត្តេន និមន្តេន្តិ។ ភិក្ខូ កុក្កុច្ចាយន្តា នាធិវាសេន្តិ បដិក្ខិត្តំ ភគវតា គណភោជនន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ ចីវរការសមយេ គណភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ គណភោជនេ អញ្ញត្រ សមយា បាចិត្តិយំ តត្ថាយំ សមយោ គិលានសមយោ ចីវរទានសមយោ ចីវរការសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៩៦] សម័យនោះឯង មនុស្សទាំងឡាយ និមន្តពួកភិក្ខុដែលជាអ្នកធ្វើចីវរ ដោយចង្ហាន់។ ភិក្ខុទាំងឡាយសង្ស័យ​ មិនទទួល​ដោយគិតថា គណភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ហើយ។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន​បានក្នុងសម័យ​ដែលធ្វើចីវរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវ​អាបត្តិបាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​មានជម្ងឺ១ សម័យ​ដែលគេប្រគេនចីវរ១ សម័យ​ដែល​ធ្វើ​ចីវរ១ នេះជាសម័យ​ក្នុង​សិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់​ភិក្ខុទាំងឡាយយ៉ាង​នេះ។
 
[៩៧] តេន ខោ បន សមយេន ភិក្ខូ មនុស្សេហិ សទ្ធឹ អទ្ធានំ គច្ឆន្តិ។ អថខោ តេ ភិក្ខូ តេ មនុស្សេ ឯតទវោចុំ មុហុត្តំ អាវុសោ អាគមេថ បិណ្ឌាយ ចរិស្សាមាតិ។ តេ ឯវមាហំសុ ឥធេវ ភន្តេ ភុញ្ជថាតិ។ ភិក្ខូ កុក្កុច្ចាយន្តា ន បដិគ្គណ្ហន្តិ បដិក្ខិត្តំ ភគវតា គណភោជនន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ អទ្ធានគមនសមយេ គណភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ គណភោជនេ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ គិលានសមយោ ចីវរទានសមយោ ចីវរការសមយោ អទ្ធានគមនសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៩៧] សម័យនោះឯង ភិក្ខុទាំងឡាយទៅកាន់ផ្លូវឆ្ងាយ​ មួយអន្លើដោយមនុស្សទាំងឡាយ។ ឯភិក្ខុទាំងនោះ និយាយពាក្យនេះនឹង​មនុស្ស​ទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរ​បង្អង់​ចាំ​១រំពេច យើងទាំងឡាយនឹង​ត្រាច់​ទៅ​ដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយ​នោះ និយាយ​យ៉ាង​នេះ​ថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយនិមន្តឆាន់ក្នុងទីនេះចុះ។ ភិក្ខុទាំងឡាយ សង្ស័យ​ មិនទទួល​ដោយគិតថា គណភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាមហើយ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន​ ក្នុងសម័យ​ដែល​ដើរ​ផ្លូវឆ្ងាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​មានជម្ងឺ១ សម័យ​ដែលគេប្រគេនចីវរ១ សម័យ​ដែល​ធ្វើនូវចីវរ១ សម័យ​ដែល​ទៅ​កាន់​ផ្លូវឆ្ងាយ១ នេះជា​សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។
 
[៩៨] តេន ខោ បន សមយេន ភិក្ខូ មនុស្សេហិ សទ្ធឹ នាវាយ គច្ឆន្តិ។ អថខោ តេ ភិក្ខូ តេ មនុស្សេ ឯតទវោចុំ មុហុត្តំ អាវុសោ តីរំ នាវំ [ឱ.ម.បោត្ថកេសុ អយំ បាឋោ ន ហោតិ] ឧបនេថ បិណ្ឌាយ ចរិស្សាមាតិ។ តេ ឯវមាហំសុ ឥធេវ ភន្តេ ភុញ្ជថាតិ។ ភិក្ខូ កុក្កុច្ចាយន្តា ន បដិគ្គណ្ហន្តិ បដិក្ខិត្តំ ភគវតា គណភោជនន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ នាវាភិរូហនសមយេ គណភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ គណភោជនេ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ គិលានសមយោ ចីវរទានសមយោ ចីវរការសមយោ អទ្ធានគមនសមយោ នាវាភិរូហនសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៩៨] សម័យនោះឯង ភិក្ខុទាំងឡាយទៅដោយទូក​ មួយអន្លើដោយមនុស្សទាំងឡាយ។ ឯភិក្ខុទាំងនោះ និយាយពាក្យនេះនឹង​មនុស្ស​ទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរអែបទូក​ទៀបឆ្នេរមួយរំពេចសិន យើងទាំងឡាយនឹង​ត្រាច់​ទៅ​ដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយ​នោះ និយាយ​យ៉ាង​នេះ​ថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយឆាន់ចង្ហាន់ក្នុងទីនេះចុះ។ ភិក្ខុ​ទាំងឡាយ សង្ស័យ​ មិនហ៊ានទទួល​ដោយគិតថា គណភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ហើយ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន​ ក្នុងសម័យ​ឡើងជិះទូកបាន ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​​មានជម្ងឺ១ សម័យ​ដែលគេប្រគេនចីវរ១ សម័យ​ដែល​ធ្វើចីវរ១ សម័យ​ដែល​ទៅ​កាន់​ផ្លូវឆ្ងាយ​១ សម័យដែល​ឡើងជិះទូក១ នេះជា​សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​​បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។
 
[៩៩] តេន ខោ បន សមយេន ទិសាសុ វស្សំ វុត្ថា ភិក្ខូ រាជគហំ អាគច្ឆន្តិ ភគវន្តំ ទស្សនាយ។ មនុស្សា នានាវេរជ្ជកេ ភិក្ខូ បស្សិត្វា ភត្តេន និមន្តេន្តិ។ ភិក្ខូ កុក្កុច្ចាយន្តា នាធិវាសេន្តិ បដិក្ខិត្តំ ភគវតា គណភោជនន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ មហាសមយេ គណភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ គណភោជនេ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ គិលានសមយោ ចីវរទានសមយោ ចីវរការសមយោ អទ្ធានគមនសមយោ នាវាភិរូហនសមយោ មហាសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៩៩] សម័យនោះឯង ភិក្ខុទាំងឡាយនៅចាំវស្សាក្នុងទិសទាំងឡាយ លុះចេញវស្សា​រួច​ហើយ ក៏នាំគ្នាមកឯក្រុងរាជគ្រឹះដើម្បីគាល់​ព្រះដ៏មានព្រះភាគ។ ពួកមនុស្ស​ឃើញ​ភិក្ខុ​ទាំងឡាយ​មក​ពីរជ្ជសីមា​[រាជអាណាចក្រដទៃ ប្រទេសដទៃ ដែនដទៃ។] ផ្សេងៗគ្នា ហើយក៏​និមន្ត​ឆាន់។ ភិក្ខុ​ទាំងឡាយ សង្ស័យ​ មិនទទួល​ដោយគិតថា គណភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ហើយ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតឲ្យអ្នកទាំងឡាយឆាន់គណភោជន​ ក្នុងមហាសម័យបាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​​មានជម្ងឺ១ សម័យ​ដែលគេប្រគេនចីវរ១ សម័យ​ដែល​ធ្វើនូវចីវរ១ សម័យ​ដែល​ទៅ​កាន់​ផ្លូវឆ្ងាយ​១ សម័យ​ដែល​​ឡើងជិះទូក១ សម័យ​ដែល​មានភិក្ខុច្រើន១ នេះជា​សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​​បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។
 
[១០០] តេន ខោ បន សមយេន រញ្ញោ មាគធស្ស សេនិយស្ស ពិម្ពិសារស្ស ញាតិសាលោហិតោ អាជីវកេសុ បព្វជិតោ ហោតិ។ អថខោ សោ អាជីវកោ យេន រាជា មាគធោ សេនិយោ ពិម្ពិសារោ តេនុបសង្កមិ ឧបសង្កមិត្វា រាជានំ មាគធំ សេនិយំ ពិម្ពិសារំ ឯតទវោច ឥច្ឆាមហំ មហារាជ សព្វបាសណ្ឌិកំ ភត្តំ[ឱ.ម.សព្វបាសណ្ឌិកភត្តំ] កាតុន្តិ។ សចេ ត្វំ ភន្តេ ពុទ្ធប្បមុខំ ភិក្ខុសង្ឃំ បឋមំ ភោជេយ្យាសិ ឯវំ ករេយ្យាមីតិ។ អថខោ សោ អាជីវកោ ភិក្ខូនំ សន្តិកេ ទូតំ បាហេសិ អធិវាសេន្តុ មេ ភិក្ខូ ស្វាតនាយ ភត្តន្តិ។ ភិក្ខូ កុក្កុច្ចាយន្តា នាធិវាសេន្តិ បដិក្ខិត្តំ ភគវតា គណភោជនន្តិ។ អថខោ សោ អាជីវកោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវតា សទ្ធឹ សម្មោទិ សម្មោទនីយំ កថំ សារាណីយំ វីតិសារេត្វា ឯកមន្តំ អដ្ឋាសិ។ ឯកមន្តំ ឋិតោ ខោ សោ អាជីវកោ ភគវន្តំ ឯតទវោច ភវំបិ គោតមោ បព្វជិតោ អហំបិ បព្វជិតោ អរហតិ បព្វជិតោ បព្វជិតស្ស បិណ្ឌំ បដិគ្គហេតុំ អធិវាសេតុ មេ ភវំ គោតមោ ស្វាតនាយ ភត្តំ សទ្ធឹ ភិក្ខុសង្ឃេនាតិ។ អធិវាសេសិ ភគវា តុណ្ហីភាវេន។ អថខោ សោ អាជីវកោ ភគវតោ អធិវាសនំ វិទិត្វា បក្កាមិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ សមណភត្តសមយេ គណភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ គណភោជនេ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ គិលានសមយោ ចីវរទានសមយោ ចីវរការសមយោ អទ្ធានគមនសមយោ នាវាភិរូហនសមយោ មហាសមយោ សមណភត្តសមយោ អយំ តត្ថ សមយោតិ។
 
[១០០] សម័យនោះឯង (មានបុរសម្នាក់) ត្រូវជាញាតិ​សាលោហិត​របស់​ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ បានបួសក្នុងសំណាក់អាជីវកទាំងឡាយ។ លំដាប់នោះ អាជីវក​នោះ​ចូលទៅគាល់​ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ ហើយបានទូលពាក្យនេះ​ចំពោះ​ព្រះបាទ​មាគធសេនិយពិម្ពិសាររាជថា បពិត្រមហារាជ អាត្មាប្រាថ្នាដើម្បីធ្វើ​នូវភត្ត​ជារបៀប​បាសណ្ឌសុទ្ធ​ [គឺរបៀបធ្វើភត្តរបស់មិច្ឆាទិដ្ឋិ ក្រៅពីព្រះពុទ្ធសាសនា។]។ ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ​ត្រាស់ថា​ បពិត្រលោកដ៏ចំរើន បើលោកនិមន្តភិក្ខុសង្ឃមានព្រះពុទ្ធ​ជាប្រធាន​ឆាន់មុនសិន (ទើប) យើង​ត្រូវធ្វើយ៉ាងនេះ (បាន)។ អាជីវកនោះក៏ប្រើបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយ​ក្នុងពេល​នោះថា ភិក្ខុទាំងឡាយសូមទទួលចង្ហាន់របស់ខ្ញុំ​ដើម្បីភត្តកិច្ច​ក្នុងថ្ងៃស្អែក។ ភិក្ខុ​ទាំងឡាយ​សង្ស័យ មិនទទួលដោយគិតថា គណភោជន ​ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ហើយ។ គ្រានោះ អាជីវកនោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ ដល់ហើយ ក៏ពោលពាក្យជាទីរាក់ទាក់​ជាមួយ​នឹង​ព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលបុគ្គល​គប្បីរីករាយ ដែលបុគ្គល​គប្បីរលឹក​ស្រេច​ហើយ ក៏​ស្ថិតនៅក្នុងទីដ៏សមគួរ។ អាជីវក​នោះ លុះ​ស្ថិត​នៅក្នុងទីដ៏សមគួរ​ហើយ ក៏បានក្រាបទូលពាក្យ​នេះ​ចំពោះព្រះដ៏មានព្រះភាគថា ព្រះគោតមដ៏ចំរើនជាអ្នកបួស ខ្ញុំព្រះអង្គក៏ជាអ្នក​បួសដែរ អ្នក​បួស​គួរ​ទទួល​ដុំបាយ​របស់អ្នកបួសផងគ្នា ព្រះគោតមដ៏ចំរើន សូមទទួលចង្ហាន់​របស់​ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ច​ក្នុងថ្ងៃស្អែក មួយអន្លើដោយភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ទទួល​ដោយ​តណ្ហីភាព។ អាជីវកនោះដឹងច្បាស់ជាព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏ចៀសចេញ​ទៅ​ក្នុងពេលនោះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុ​ទាំងឡាយមកជួបជុំក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន​ ក្នុងសម័យនៃសមណភត្តបាន​ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​គណភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​​មានជម្ងឺ១ សម័យ​ដែលគេប្រគេនចីវរ១ សម័យ​ដែល​ធ្វើនូវចីវរ១ សម័យ​ដែលដើរ​ផ្លូវឆ្ងាយ​១ សម័យ​ដែល​​ឡើងជិះទូក១ សម័យ​ដែល​មានភិក្ខុច្រើនអង្គ១ សម័យ​នៃសមណភត្ត១ នេះជា​សម័យ​ក្នុងសិក្ខាបទនោះ។
 
[១០១] គណភោជនំ នាម យត្ថ ចត្តារោ ភិក្ខូ បញ្ចន្នំ ភោជនានំ អញ្ញតរេន ភោជនេន និមន្តិតា ភុញ្ជន្តិ ឯតំ គណភោជនំ នាម។ អញ្ញត្រ សមយាតិ ឋបេត្វា សមយំ។ គិលានសមយោ នាម អន្តមសោ បាទាបិ ផាលិតា ហោន្តិ។ គិលានសមយោតិ ភុញ្ជិតព្វំ។ ចីវរទានសមយោ នាម អនត្ថតេ កឋិនេ វស្សានស្ស បច្ឆិមោ មាសោ អត្ថតេ កឋិនេ បញ្ច មាសា។ ចីវរទានសមយោតិ ភុញ្ជិតព្វំ។ ចីវរការសមយោ នាម ចីវរេ កយិរមានេ។ ចីវរការសមយោតិ ភុញ្ជិតព្វំ។ អទ្ធានគមនសមយោ នាម អឌ្ឍយោជនំ គមិស្សាមីតិ ភុញ្ជិតព្វំ។ គច្ឆន្តេន ភុញ្ជិតព្វំ។ អាគតេន ភុញ្ជិតព្វំ។ នាវាភិរូហនសមយោ នាម នាវំ អភិរូហិស្សាមីតិ ភុញ្ជិតព្វំ។ អារូឡ្ហេន ភុញ្ជិតព្វំ។ ឱរូឡ្ហេន ភុញ្ជិតព្វំ។ មហាសមយោ នាម យត្ថ ទ្វេ តយោ ភិក្ខូ បិណ្ឌាយ ចរិត្វា យាបេន្តិ ចតុត្ថេ អាគតេ ន យាបេន្តិ។ មហាសមយោតិ ភុញ្ជិតព្វំ។ សមណភត្តសមយោ នាម យោ កោចិ បរិព្វាជកសមាបន្នោ ភត្តំ ករោតិ។ សមណភត្តសមយោតិ ភុញ្ជិតព្វំ។ អញ្ញត្រ សមយា ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ បាចិត្តិយស្ស។
 
[១០១] ដែលហៅថា គណភោជន គឺភិក្ខុ៤រូបដែលគេនិមន្តចេញ ឈ្មោះភោជនទាំង៥ ដោយភោជនណាមួយ ហើយឆាន់ភោជនណា ភោជននុ៎ះហៅថា គណភោជន។ ពាក្យថា វៀរលែង​តែមានសម័យ គឺលើកទុកតែមានសម័យ (គឺ​ហេតុដែលគួរនឹងឆាន់បាន)។ ដែល​ហៅ​ថា សម័យ​មានជម្ងឺ ដោយហោចទៅ សូម្បីតែជើង​ទាំងឡាយ​ដែលបែក (បាក់​ផ្តៅ​ក៏ហៅថាមានជម្ងឺ)។ ភិក្ខុដឹងថាខ្លួនមានសម័យឈឺថ្កាត់ហើយ គប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យ​ដែល​គេ​ប្រគេនចីវរ គឺថាកាល​បើភិក្ខុមិនបានក្រាលកឋិនទេ (សម័យ​នៃចីវរទាន) បានត្រឹម​តែ១ខែ គឺ​ខែ​ជាខាងចុង​នៃវស្សានរដូវ [គឺគិតពី ១រោចខែអស្សុជ្ជ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្តិក។] បើភិក្ខុ​បាន​ក្រាលកឋិន (សម័យ​នៃចីវរទាន) បាន៥ខែ [គឺគិតពី ១រោជខែអស្សុជ្ជ ទៅដល់​ថ្ងៃពេញ​បូណ៌មី​ខែផគ្គុណ។]។ ភិក្ខុដឹងថាមានសម័យនៃចីវរទានហើយ គប្បីឆាន់គណភោជនបាន។ ដែល​ហៅ​ថា​ សម័យ​ដែល​ធ្វើនូវចីវរ គឺកាលដែលភិក្ខុកំពុងធ្វើចីវរ។ ភិក្ខុដឹងថាមានសម័យ​ជាទី​ធ្វើ​នូវ​ចីវរ​ហើយ គប្បីឆាន់គណភោជនបាន។ ដែល​ហៅ​ថា​ សម័យ​ដែលដើរផ្លូវឆ្ងាយ គឺភិក្ខុដឹងថា អញ​នឹងដើរផ្លូវឆ្ងាយប្រមាណកន្លះយោជន៍​ហើយ គប្បីឆាន់គណភោជនបាន។ កាលភិក្ខុកំពុងដើរ​ទៅ ក៏គប្បីឆាន់គណភោជនបាន។ កាលភិក្ខុមកវិញ ក៏គប្បីឆាន់គណភោជនបាន។ ដែល​ហៅ​ថា​ សម័យឡើងជិះទូក គឺភិក្ខុដឹងថា អញ​នឹងឡើងជិះទូក ហើយគប្បីឆាន់គណភោជនបាន។ ភិក្ខុ​ឡើង​ជិះទូកហើយគប្បីឆាន់គណភោជនបាន។ កាលភិក្ខុចុះអំពីទូក​ហើយគប្បីឆាន់គណភោជន​បាន។ ដែល​ហៅ​ថា​ សម័យ​មានភិក្ខុច្រើនអង្គ គឺសម័យដែល​ភិក្ខុទាំងឡាយពីរ ឬបីអង្គ​ត្រាច់ទៅ​ដើម្បីបិណ្ឌបាត ហើយបានឆាន់ឆ្អែតក្នុងទីណា ដល់ភិក្ខុមួយអង្គមកទៀត ត្រូវជាបួនអង្គ ឆាន់​មិនឆ្អែត។ ភិក្ខុដឹងថា សម័យ​មានភិក្ខុច្រើនអង្គដូច្នេះ ហើយគប្បីឆាន់គណភោជនបាន។ ដែល​ហៅ​ថា​ សម័យ​នៃសមណភត្ត គឺអ្នកណាមួយ​ដែលរាប់បញ្ចូល​ក្នុងពួកអ្នកបួស (ក្រៅ​ព្រះពុទ្ធ​សាសនា) ធ្វើភត្ត។ ភិក្ខុដឹងថា សម័យនៃសមណភត្ត ហើយគប្បីឆាន់គណភោជនបាន។ ភិក្ខុ​ទទួល​គណភោជនដោយគិតថា អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសម័យ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែល​លេបចូលក្នុងក។
 
[១០២] គណភោជនេ គណភោជនសញ្ញី អញ្ញត្រ សមយា ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ គណភោជនេ វេមតិកោ អញ្ញត្រ សមយា ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ គណភោជនេ នគណភោជនសញ្ញី អញ្ញត្រ សមយា ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ នគណភោជនេ គណភោជនសញ្ញី អាបត្តិ ទុក្កដស្ស។ នគណភោជនេ វេមតិកោ អាបត្តិ ទុក្កដស្ស។ នគណភោជនេ នគណភោជនសញ្ញី អនាបត្តិ។
 
[១០២] គណភោជន ភិក្ខុសំគាល់ថាគណភោជនមែន ហើយបរិភោគ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសង្ស័យក្នុងគណភោជនហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសំគាល់ក្នុងគណភោជនថា មិនមែនគណភោជន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនមែនគណភោជន ភិក្ខុសំគាល់ថាគណភោជន ត្រូវអាបត្តិទុក្កដ។ មិនមែនគណភោជន ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនគណភោជន ភិក្ខុសំគាល់ថា មិនមែនគណភោជន មិនត្រូវអាបត្តិ។
 
[១០៣] អនាបត្តិ សមយេ ទ្វេ តយោ ឯកតោ ភុញ្ជន្តិ បិណ្ឌាយ ចរិត្វា ឯកតោ សន្និបតិត្វា ភុញ្ជន្តិ និច្ចភត្តេ សលាកភត្តេ បក្ខិកេ ឧបោសថិកេ បាដិបទិកេ បញ្ច ភោជនានិ ឋបេត្វា សព្វត្ថ អនាបត្តិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១០៣] អាបត្តិមិនមានដល់ភិក្ខុមានសម័យ ដល់ភិក្ខុទាំងឡាយពីរឬបីអង្គ​ដែលឆាន់​ជាមួយគ្នា ដល់​ភិក្ខុទាំងឡាយដែលត្រាច់ទៅដើម្បីបិណ្ឌបាត ហើយប្រជុំគ្នាឆាន់​ក្នុងទី​ជាមួយ​គ្នា ដល់​ភិក្ខុដែលឆាន់និច្ចភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត បាដិបទិកភត្ត អាបត្តិមិនមាន​ដល់​ភិក្ខុដែលឆាន់​ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
 
សិក្ខាបទទី២ ចប់។
 
តតិយសិក្ខាបទំ
 
[១០៤] តេន សមយេន ពុទ្ធោ ភគវា វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ។ តេន ខោ បន សមយេន វេសាលិយំ បណីតានំ ភត្តានំ ភត្តបដិបាដិ អធិដ្ឋិតា ហោតិ។ អថខោ អញ្ញតរស្ស ទលិទ្ទស្ស កម្មការស្ស ឯតទហោសិ ន ខោ ឥទំ ឱរកំ ភវិស្សតិ យថាយិមេ[ឱ.ម.យថយិមេ] មនុស្សា សក្កច្ចំ ភត្តំ ករោន្តិ យន្នូ [ឱ.ម.យំ នូនាហំ] នាហំបិ ភត្តំ ករេយ្យន្តិ។ អថខោ សោ ទលិទ្ទោ កម្មការោ យេន កិរបតិកោ តេនុបសង្កមិ ឧបសង្កមិត្វា តំ កិរបតិកំ ឯតទវោច ឥច្ឆាមហំ អយ្យបុត្ត ពុទ្ធប្បមុខស្ស ភិក្ខុសង្ឃស្ស ភត្តំ កាតុំ ទេហិ មេ វេតនន្តិ។ សោបិ ខោ កិរបតិកោ សទ្ធោ ហោតិ បសន្នោ។ អថខោ សោ កិរបតិកោ តស្ស ទលិទ្ទស្ស កម្មការស្ស អតិរេកំ[ឱ.ម.អព្ភតិរេកំ] វេតនំ[វេត្តនន្តិបិ បាឋោ] អទាសិ។ អថខោ សោ ទលិទ្ទោ កម្មការោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ សោ ទលិទ្ទោ កម្មការោ ភគវន្តំ ឯតទវោច អធិវាសេតុ មេ ភន្តេ ភគវា ស្វាតនាយ ភត្តំ សទ្ធឹ ភិក្ខុសង្ឃេនាតិ។ មហា ខោ អាវុសោ ភិក្ខុសង្ឃោ ជានាហីតិ។ ហោតុ ភន្តេ មហាភិក្ខុសង្ឃោ ពហូ មេ ពទរា បដិយត្តា ពទរមិស្សកេន[ឱ.ម.ពទរមិស្សេន] បេយ្យា បរិបូរេស្សន្តីតិ។ អធិវាសេសិ ភគវា តុណ្ហីភាវេន។ អថខោ សោ ទលិទ្ទោ កម្មការោ ភគវតោ អធិវាសនំ វិទិត្វា ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កាមិ។ អស្សោសុំ ខោ ភិក្ខូ ទលិទ្ទេន កិរ កម្មការេន ស្វាតនាយ ពុទ្ធប្បមុខោ ភិក្ខុសង្ឃោ និមន្តិតោ ពទរមិស្សកេន បេយ្យា បរិបូរិស្សន្តីតិ។ តេ កាលស្សេវ បិណ្ឌាយ ចរិត្វា ភុញ្ជឹសុ។ អស្សោសុំ ខោ មនុស្សា ទលិទ្ទេន កិរ កម្មការេន ពុទ្ធប្បមុខោ ភិក្ខុសង្ឃោ និមន្តិតោតិ។ តេ ទលិទ្ទស្ស កម្មការស្ស បហូតំ ខាទនីយំ ភោជនីយំ អភិហរឹសុ។ អថខោ សោ ទលិទ្ទោ កម្មការោ តស្សា រត្តិយា អច្ចយេន បណីតំ ខាទនីយំ ភោជនីយំ បដិយាទាបេត្វា ភគវតោ កាលំ អារោចាបេសិ[អារោចេសីតិបិ បាឋោ] កាលោ ភន្តេ និដ្ឋិតំ ភត្តន្តិ។ អថខោ ភគវា បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ យេន តស្ស ទលិទ្ទស្ស កម្មការស្ស និវេសនំ តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ សទ្ធឹ ភិក្ខុសង្ឃេន។ អថខោ សោ ទលិទ្ទោ កម្មការោ ភត្តគ្គេ ភិក្ខូ បរិវិសតិ។ ភិក្ខូ ឯវមាហំសុ ថោកំ អាវុសោ ទេហិ ថោកំ អាវុសោ ទេហីតិ។ មា ខោ តុម្ហេ ភន្តេ អយំ ទលិទ្ទោ កម្មការោតិ ថោកំ ថោកំ បដិគ្គណ្ហិត្ថ បហូតំ មេ ខាទនីយំ ភោជនីយំ បដិយត្តំ បដិគ្គណ្ហាថ ភន្តេ យាវទត្ថន្តិ។ ន ខោ មយំ អាវុសោ ឯតំការណា ថោកំ ថោកំ បដិគ្គណ្ហាម អបិច មយំ កាលស្សេវ បិណ្ឌាយ ចរិត្វា ភុញ្ជិម្ហា តេន មយំ ថោកំ ថោកំ បដិគ្គណ្ហាមាតិ។ អថខោ សោ ទលិទ្ទោ កម្មការោ ឧជ្ឈាយតិ ខីយតិ វិបាចេតិ កថំ ហិ នាម ភទ្ទន្តា មយា និមន្តិតា អញ្ញត្រ ភុញ្ជិស្សន្តិ ន ចាហំ បដិពលោ យាវទត្ថំ ទាតុន្តិ។ អស្សោសុំ ខោ ភិក្ខូ តស្ស ទលិទ្ទស្ស កម្មការស្ស ឧជ្ឈាយន្តស្ស ខីយន្តស្ស វិបាចេន្តស្ស។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខូ អញ្ញត្រ និមន្តិតា អញ្ញត្រ ភុញ្ជិស្សន្តីតិ។បេ។ សច្ចំ កិរ ភិក្ខវេ ភិក្ខូ អញ្ញត្រ និមន្តិតា អញ្ញត្រ ភុញ្ជិស្សន្តីតិ[ឱ.ម.ភុញ្ជន្តីតិ]។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តេ ភិក្ខវេ មោឃបុរិសា អញ្ញត្រ និមន្តិតា អញ្ញត្រ ភុញ្ជិស្សន្តិ នេតំ ភិក្ខវេ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ បរម្បរភោជនេ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១០៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលា ក្នុងមហាវន ក្បែរ​ក្រុងវេសាលី។ សម័យនោះឯង ក្រុងវេសាលី គេបានចាត់ចែងភត្ត​ដ៏ឧត្តមទាំងឡាយតាំងនៅ​ជានិច្ច។ គ្រានោះ អ្នកធ្វើការម្នាក់ជាមនុស្សទាល់ក្រ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា មនុស្សទាំងឡាយ​នេះ​ធ្វើភត្តដោយគោរព តាមទំនងយ៉ាងណា (ទំនង) នេះមិនមែន​ជាថោក​ទាបឡើយ បើដូច្នោះ​ មានតែអញត្រូវធ្វើភត្តនឹងគេដែរ។ ឯអ្នកធ្វើការងារដែលជាមនុស្សទាល់ក្រនោះ ចូល​ទៅរក​បុរស​ឈ្មោះកិរបតិក លុះចូលទៅហើយ ក៏បាននិយាយពាក្យនេះនឹងបុរសឈ្មោះកិរបតិកនោះថា បពិត្រអយ្យបុត្រ ខ្ញុំប្រាថ្នាដើម្បីធ្វើភត្តដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន សូមអ្នកឲ្យថ្លៃឈ្នួល​មក​ខ្ញុំចុះ។ បុរសឈ្មោះ​កិរបតិកនោះឯង ក៏ជាមនុស្ស​មានសទ្ធាជ្រះថ្លាដែរ។ ឯបុរសឈ្មោះ​កិរបតិក​នោះ បានឲ្យថ្លៃឈ្នួល​ច្រើនគ្រាន់​បើដល់​អ្នកធ្វើការងារ​ដែល​ជា​មនុស្ស​ទាល់ក្រនោះ។ គ្រានោះ អ្នកធ្វើការងារ​ដែល​ជាមនុស្ស​ទាល់ក្រនោះចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ បុរសអ្នកធ្វើការងារដែល​ជា​មនុស្សទ័លក្រនោះ លុះអង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលពាក្យនេះចំពោះព្រះដ៏​មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគសូមទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បី​ភត្តកិច្ច​ក្នុងថ្ងៃស្អែកមួយអន្លើដោយភិក្ខុសង្ឃ។ ព្រះអង្គត្រាស់សួរថា ម្នាលអាវុសោ ភិក្ខុសង្ឃ​ច្រើន​ណាស់ អ្នកចូរដឹងចុះ។ បុរសកំសត់ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃច្រើនក៏ច្រើនចុះ (ព្រោះ) ផ្លែពទ្រាមានប្រមាណច្រើន ខ្ញុំព្រះអង្គបានចាត់ចែងហើយ គ្រឿងផឹកទាំងឡាយ​នឹង​បរិបូណ៌​ដោយបបរលាយដោយផ្លែពទ្រា។ ព្រះដ៏មានព្រះភាគទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ បុរស​អ្នកធ្វើការងារដ៏កំសត់នោះដឹងច្បាស់ថា ព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ភិក្ខុ​ទាំងឡាយ​បានដំណឹងថា ឮថា ភិក្ខុសង្ឃ​មានព្រះពុទ្ធជាប្រធាន អ្នកធ្វើការងារដ៏កំសត់​បាន​និមន្ត​ហើយដើម្បីភត្តកិច្ច​ក្នុងថ្ងៃស្អែក គ្រឿងផឹកទាំងឡាយនឹងបរិបូណ៌ដោយបបរលាយដោយ​ផ្លែពទ្រា។ ភិក្ខុទាំងនោះត្រាច់ទៅ ដើម្បីបិណ្ឌបាត ហើយឆាន់តាំងអំពីព្រឹក។ មនុស្សទាំងឡាយ​បានដំណឹងថា ឮថា ភិក្ខុសង្ឃមានព្រះពុទ្ធ​ជាប្រធាន អ្នកធ្វើការងារ​ដ៏កំសត់​បាននិមន្តហើយ។ មនុស្ស​ទាំងនោះនាំយកខាទនីយភោជនីយមានប្រមាណច្រើន ទៅដើម្បីអ្នកធ្វើការងារដ៏កំសត់​ (នោះ)។ លុះព្រឹកឡើង ទើបអ្នកធ្វើការងារដ៏កំសត់នោះឲ្យ​មនុស្សតាក់តែង​ខាទនីយភោជនីយ​ដ៏ឧត្តម ហើយឲ្យគេក្រាបទូលនូវភត្តកាលចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរ​ហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់​ស្លៀកស្បង់ ហើយ​ប្រដាប់​ដោយបាត្រនិងចីវរអំពីព្រឹក រួចហើយ​យាងចូលទៅកាន់លំនៅ​អ្នកធ្វើការងារដ៏កំសត់​នោះ លុះចូលទៅដល់ហើយក៏គង់​លើអាសនៈ​ដែលគេតាក់តែងថ្វាយ មួយអន្លើដោយភិក្ខុសង្ឃ។ ទើបអ្នក​ធ្វើការងារដ៏កំសត់នោះក៏អង្គាសភិក្ខុទាំងឡាយក្នុងរោងភត្ត។ ពួកភិក្ខុពោលយ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចហើយ ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចហើយ។ អ្នកធ្វើការងារដ៏​កំសត់នោះឆ្លើយថា បពិត្រ​លោកទាំងឡាយដ៏ចំរើន លោកទាំងឡាយសូមកុំទទួល​នូវវត្ថុបន្តិចៗ ដោយគិតថា អ្នកធ្វើការងារនេះជាមនុស្សកំសត់ឡើយ (ព្រោះ) ខាទនីយភោជនីយមានប្រមាណ​ច្រើន ខ្ញុំព្រះករុណាឲ្យគេតាក់តែងហើយ បពិត្រលោកម្ចាស់ទាំងឡាយ សូមលោក​ទាំងឡាយ​ទទួល (ឆាន់) ត្រាតែឆ្អែត។ ពួកភិក្ខុឆ្លើយថា ម្នាលអាវុសោ យើងទាំងឡាយទទួលវត្ថុបន្តិចៗ ព្រោះ​តែហេតុនេះ ក៏មិនមែនទេ មកពីយើងទាំងឡាយត្រាច់ទៅដើម្បីបិណ្ឌបាតឆាន់តាំងអំពីព្រឹកហើយ ហេតុនោះ បានជាយើងទាំងឡាយទទួល​តែបន្តិចៗម្នាក់។ លំដាប់នោះ អ្នកធ្វើការងារដ៏កំសត់​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកទាំងឡាយដ៏ចំរើន​ ខ្ញុំបាននិមន្ត​ហើយ មិនគួរនឹងឆាន់ក្នុងទីដទៃសោះ ឬខ្ញុំ​មិនអាច​ដើម្បីប្រគេន​ឲ្យឆាន់​ឆ្អែតទេដឹង។ ភិក្ខុ​ទាំងឡាយ​ឮអ្នកធ្វើការងារដ៏កំសត់​នោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ) ហើយ។ ភិក្ខុ​ទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកភិក្ខុដែលគេបាននិមន្តក្នុងទីដទៃហើយ មិនគួរនឹងឆាន់​ក្នុងទីដទៃសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុ ជនគេបាននិមន្តក្នុងទីដទៃហើយ ត្រឡប់​ឆាន់​ក្នុងទីដទៃវិញ ពិត​មែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ គេបាន​និមន្ត​ក្នុងទីដទៃហើយ មិនគួរនឹងឆាន់ក្នុងទីដទៃ ម្នាលភិក្ខុទាំងឡាយ ការនេះនឹងនាំ​ឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែលមិនទាន់ជ្រះថ្លា ឬនាំជនទាំងឡាយ​​ដែល​ជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លា​ឡើង​ក៏​​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយ ព្រោះឆាន់បរម្បរភោជន​[ព្រោះភិក្ខុនោះទទួលនិមន្តឆាន់ភោជន៥យ៉ាង ភោជន​ណាមួយក្នុងទីឯណេះ ហើយត្រឡប់​ទៅឆាន់​ក្នុងទីឯណោះវិញ ឬទទួល​និមន្តឆាន់​ក្នុងទី​ឯណោះ ហើយ​ត្រឡប់​មកឆាន់ក្នុងទីឯណេះវិញ។] (គឺភោជនដែលគេនិមន្តខាងក្រោយ) សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
 
[១០៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ គិលានោ ហោតិ។ អញ្ញតរោ ភិក្ខុ បិណ្ឌបាតំ អាទាយ យេន សោ ភិក្ខុ តេនុបសង្កមិ ឧបសង្កមិត្វា តំ ភិក្ខុំ ឯតទវោច ភុញ្ជាហិ អាវុសោតិ។ អលំ អាវុសោ អត្ថិ មេ ភត្តប្បច្ចាសាតិ។ តស្ស ភិក្ខុនោ បិណ្ឌបាតោ ឧស្សូរេ អាហរីយិត្ថ។ សោ ភិក្ខុ ន ចិត្តរូបំ ភុញ្ជិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ គិលានេន ភិក្ខុនា បរម្បរភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ បរម្បរភោជនេ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ គិលានសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១០៥] សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺ។ ភិក្ខុ១រូបទៀតកាន់យក​ចង្ហាន់​បិណ្ឌបាត​ចូលទៅរកភិក្ខុនោះ លុះចូលទៅហើយ បាននិយាយ​ពាក្យនេះនឹងភិក្ខុនោះថា ម្នាល​អាវុសោ លោកចូរឆាន់។ ភិក្ខុមានជម្ងឺឆ្លើយថា ម្នាលអាវុសោ កុំឡើយ ចង្ហាន់ដែលគេបម្រុង​ឲ្យខ្ញុំមានហើយ។ បិណ្ឌបាត​ដែល​គេនាំយកមកប្រគេនភិក្ខុនោះក្នុងពេលថ្ងៃពេក។ ភិក្ខុមានជម្ងឺនោះឆាន់មិនបានដោយ​ស្រួល​សោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុមានជម្ងឺឆាន់បរម្បរភោជនបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទនេះ​យ៉ាងនេះ​ថា ភិក្ខុត្រូវ​អាបត្តិបាចិត្តិយ ព្រោះ​ឆាន់បរម្បរភោជន វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែលភិក្ខុ​មានជម្ងឺ នេះ​ជា​សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ។
 
[១០៦] តេន ខោ បន សមយេន មនុស្សា ចីវរទានសមយេ សចីវរភត្តំ បដិយាទេត្វា ភិក្ខូ និមន្តេន្តិ ភោជេត្វា ចីវរេន អច្ឆាទេស្សាមាតិ។ ភិក្ខូ កុក្កុច្ចាយន្តា នាធិវាសេន្តិ បដិក្ខិត្តំ ភគវតា បរម្បរភោជនន្តិ។ ចីវរំ បរិត្តំ ឧប្បជ្ជតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ ចីវរទានសមយេ បរម្បរភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ បរម្បរភោជនេ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ គិលានសមយោ ចីវរទានសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១០៦] សម័យនោះឯង មនុស្សទាំងឡាយតាក់តែងភត្ត​ព្រមទាំងចីវរ ក្នុងសម័យនៃចីវរ​ទាន ហើយនិមន្តភិក្ខុទាំងឡាយថា ពួកយើងនឹងនិមន្តលោកម្ចាស់ទាំងឡាយឆាន់ រួច(​នឹង​ប្រគេន)​ចីវរ​ឲ្យស្លៀកដណ្តប់។ ភិក្ខុទាំងឡាយសង្ស័យ​ មិនទទួល​ដោយគិតថា បរម្បរភោជន​ ព្រះ​ដ៏មាន​ព្រះ​ភាគទ្រង់ហាមហើយ។ ចីវរក៏កើតឡើង​ដល់ភិក្ខុ​ដោយ​ស្តួច​ស្តើង។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុឆាន់បរម្បរភោជន​ក្នុងសម័យ​នៃចីវរ​ទានបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះ​ឆាន់បរម្បរភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​ភិក្ខុមានជម្ងឺ១ សម័យ​នៃចីវរទាន១ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់​ភិក្ខុ​ទាំងឡាយយ៉ាងនេះ។
 
[១០៧] តេន ខោ បន សមយេន មនុស្សា ចីវរការកេ ភិក្ខូ ភត្តេន និមន្តេន្តិ។ ភិក្ខូ កុក្កុច្ចាយន្តា នាធិវាសេន្តិ បដិក្ខិត្តំ ភគវតា បរម្បរភោជនន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ ចីវរការសមយេ បរម្បរភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ បរម្បរភោជនេ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ គិលានសមយោ ចីវរទានសមយោ ចីវរការសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១០៧] សម័យនោះឯង មនុស្សទាំងឡាយ និមន្តពួកភិក្ខុជាអ្នកធ្វើចីវរ ឲ្យឆាន់ចង្ហាន់។ ភិក្ខុទាំងឡាយសង្ស័យ​ មិនទទួល​ដោយគិតថា បរម្បរភោជន​ ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ហើយ។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុឆាន់បរម្បរភោជនក្នុងសម័យ​ជាទីធ្វើនូវចីវរបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើង​នូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ឆាន់​បរម្បរភោជន វៀរ​លែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ សម័យ​ដែល​ភិក្ខុមានជម្ងឺ១ សម័យ​នៃចីវរទាន១ សម័យជាទី​ធ្វើនូវ​ចីវរ១ នេះជាសម័យ​ក្នុង​សិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​បាន​បញ្ញត្តហើយដល់​ភិក្ខុទាំងឡាយយ៉ាង​នេះ។
 
[១០៨] អថខោ ភគវា បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ អាយស្មតា អានន្ទេន បច្ឆាសមណេន យេន អញ្ញតរំ កុលំ តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ អថខោ តេ មនុស្សា ភគវតោ ច អាយស្មតោ ច អានន្ទស្ស ភោជនំ អទំសុ។ អាយស្មា អានន្ទោ កុក្កុច្ចាយន្តោ ន បដិគ្គណ្ហាតិ។ គណ្ហាហិ អានន្ទាតិ។ អលំ ភគវា អត្ថិ មេ ភត្តប្បច្ចាសាតិ។ តេនហានន្ទ វិកប្បេត្វា គណ្ហាហីតិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ ភត្តប្បច្ចាសំ[ឱ.ម.បោត្ថកេសុ អយំ បាឋោ ន ហោតិ] វិកប្បេត្វា បរម្បរភោជនំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ វិកប្បេតព្វំ មយ្ហំ ភត្តប្បច្ចាសំ ឥត្ថន្នាមស្ស ទម្មីតិ។
 
[១០៨] គ្រានោះ ពេលបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ​ ទ្រង់ស្លៀកស្បង់ ហើយ​ប្រដាប់​ដោយ​បាត្រ​និង​ចីវរ មានព្រះអានន្ទដ៏មានអាយុជាបច្ឆាសមណៈ ព្រះអង្គទ្រង់យាងចូល​ទៅ​កាន់​ត្រកូល១ លុះចូលទៅហើយ ក៏ទ្រង់គង់លើអាសនៈដែលគេតាក់តែងថ្វាយ។ ទើប​មនុស្សទាំង​ឡាយ​នោះបានថ្វាយភោជនដល់ព្រះដ៏មានព្រះភាគផង ដល់ព្រះអានន្ទដ៏មានអាយុផង។ ព្រះអានន្ទ​ដ៏មានអាយុសង្ស័យ​ មិនហ៊ានទទួល ព្រះអង្គត្រាស់ថា ម្នាលអានន្ទ អ្នកទទួលចុះ។ ព្រះអានន្ទក្រាបទូលថា សូមទ្រង់មេត្តាប្រោស ក្រែងមិនគួរ ព្រោះខ្ញុំព្រះអង្គមានចង្ហាន់​គេបម្រុង​នឹងប្រគេនហើយ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរកំណត់​ (ចង្ហាន់នោះដល់​ភិក្ខុឯទៀត) ហើយទទួលយក (ចង្ហាន់នេះ) ចុះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន​ព្រះ​ភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុកំណត់នូវចង្ហាន់ដែលគេបម្រុង​ដើម្បីខ្លួន​ដល់ភិក្ខុឯទៀត ហើយឆាន់​បរម្បរភោជនបាន​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីកំណត់ដោយពាក្យយ៉ាងនេះថា ខ្ញុំឲ្យនូវ​ភត្ត​ដែល​គេ​បម្រុង​ទុកដើម្បីខ្ញុំដល់ភិក្ខុឈ្មោះនេះ។
 
[១០៩] បរម្បរភោជនំ នាម បញ្ចន្នំ ភោជនានំ អញ្ញតរេន ភោជនេន និមន្តិតោ តំ ឋបេត្វា អញ្ញំ បញ្ចន្នំ ភោជនានំ អញ្ញតរំ ភោជនំ ភុញ្ជតិ ឯតំ បរម្បរភោជនំ នាម។ អញ្ញត្រ សមយាតិ ឋបេត្វា សមយំ។ គិលានសមយោ នាម ន សក្កោតិ ឯកាសនេ និសិន្នោ យាវទត្ថំ ភុញ្ជិតុំ។ គិលានសមយោតិ ភុញ្ជិតព្វំ។ ចីវរទានសមយោ នាម អនត្ថតេ កឋិនេ វស្សានស្ស បច្ឆិមោ មាសោ អត្ថតេ កឋិនេ បញ្ច មាសា។ ចីវរទានសមយោតិ ភុញ្ជិតព្វំ។ ចីវរការសមយោ នាម ចីវរេ ករិយមានេ។ ចីវរការសមយោតិ ភុញ្ជិតព្វំ។ អញ្ញត្រ សមយា ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ បាចិត្តិយស្ស។
 
[១០៩] ដែលហៅថា បរម្បរភោជន គឺ(ភិក្ខុ)ដែលគេនិមន្តដោយភោជន​៥យ៉ាង ភោជន​ណាមួយ ហើយវៀរភោជននោះ បែរទៅឆាន់ភោជន៥យ៉ាង ភោជនណាមួយនៅទីដទៃ ភោជន​នុ៎ះ​ហៅថា បរម្បរភោជន។ ពាក្យថា វៀរ​តែមានសម័យ គឺលើកទុកតែមានសម័យ (គឺ​ហេតុដែលគួរនឹងឆាន់បាន)។ ដែល​ហៅ​ថា សម័យ​ដែលភិក្ខុមានជម្ងឺ គឺភិក្ខុ​មិនអាច​នឹងអង្គុយ​ឆាន់​ដរាប​ទាល់ឆ្អែតលើអាសនៈ​មួយ។ ភិក្ខុដឹងថាខ្លួនមានសម័យឈឺថ្កាត់ហើយ គប្បីឆាន់​(បរម្បរភោជនបាន)។ ដែលហៅថាសម័យនៃចីវរទាន គឺ​បើភិក្ខុមិនបានក្រាលកឋិនទេ សម័យ​ចីវរទាន មាន​តែ១ខែ គឺ​ខែ​ជាទីបំផុតនៃវស្សានរដូវ បើភិក្ខុ​បាន​ក្រាលកឋិន សម័យ​នៃចីវរទាន មាន៥ខែ។ ភិក្ខុដឹងថាសម័យនៃចីវរទាន គប្បីឆាន់(បរម្បរភោជនបាន)។ ដែល​ហៅ​ថា​ សម័យ​ជាទី​ធ្វើនូវចីវរ គឺកាលដែលភិក្ខុកំពុងធ្វើចីវរ។ ភិក្ខុដឹងថាសម័យ​ជាទី​ធ្វើ​នូវ​ចីវរ គប្បីឆាន់​(បរម្បរភោជន​បាន)។ ភិក្ខុ​ទទួល(បរម្បរភោជន)ដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសម័យ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែល​លេប។
 
[១១០] បរម្បរភោជនេ បរម្បរភោជនសញ្ញី អញ្ញត្រ សមយា ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ បរម្បរភោជនេ វេមតិកោ អញ្ញត្រ សមយា ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ បរម្បរភោជនេ នបរម្បរភោជនសញ្ញី អញ្ញត្រ សមយា ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ នបរម្បរភោជនេ បរម្បរភោជនសញ្ញី អាបត្តិ ទុក្កដស្ស។ នបរម្បរភោជនេ វេមតិកោ អាបត្តិ ទុក្កដស្ស។ នបរម្បរភោជនេ នបរម្បរភោជនសញ្ញី អនាបត្តិ។
 
[១១០] ភិក្ខុសំគាល់ក្នុងបរម្បរភោជនថាបរម្បរភោជនមែន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងបរម្បរភោជន ហើយឆាន់ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសំគាល់ក្នុងបរម្បរភោជនថា មិនមែនបរម្បរភោជន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនមែនបរម្បរភោជន ភិក្ខុសំគាល់ថាបរម្បរភោជន ត្រូវអាបត្តិទុក្កដ។ មិនមែនបរម្បរភោជន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនបរម្បរភោជន ភិក្ខុសំគាល់ថា មិនមែនជាបរម្បរភោជន មិនត្រូវអាបត្តិ​ឡើយ។
 
[១១១] អនាបត្តិ សមយេ វិកប្បេត្វា ភុញ្ជតិ ទ្វេ តយោ និមន្តនេ ឯកតោ ភុញ្ជន្តិ និមន្តនបដិបាដិយា ភុញ្ជតិ សកលេន គាមេន និមន្តិតោ តស្មឹ គាមេ យត្ថ កត្ថចិ ភុញ្ជតិ សកលេន បូគេន និមន្តិតោ តស្មឹ បូគេ យត្ថ កត្ថចិ ភុញ្ជតិ និមន្តិយមានោ ភិក្ខំ គហេស្សាមីតិ ភណតិ និច្ចភត្តេ សលាកភត្តេ បក្ខិកេ ឧបោសថិកេ បាដិបទិកេ បញ្ច ភោជនានិ ឋបេត្វា សព្វត្ថ អនាបត្តិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១១១] អាបត្តិមិនមានដល់(ភិក្ខុ​ដែលឆាន់បរម្បរភោជន)ក្នុងសម័យ ដល់​ភិក្ខុដែលបានកំណត់ (បរម្បរភោជនដល់ភិក្ខុឯទៀត) ហើយឆាន់ ដល់​ភិក្ខុពីរបីអង្គ​ឆាន់​ជាមួយគ្នា​ក្នុងទីដែល​គេនិមន្ត ដល់ភិក្ខុឆាន់​តាមលំដាប់លំដោយ​ដែលគេនិមន្ត ដល់ភិក្ខុដែលអ្នកស្រុក​ទាំងអស់​និមន្ត ហើយឆាន់ក្នុងទីណាមួយក្នុងស្រុកនោះ ដល់ភិក្ខុដែលប្រជុំជនទាំងអស់​និមន្ត ហើយ​ឆាន់ក្នុងទីណាមួយក្នុងប្រជុំជននោះ ដល់ភិក្ខុដែលគេនិមន្តហើយពោលថា អាត្មានឹង​ទទួល​តែ​ចង្ហាន់ (ដែល​បានមកដោយត្រាច់​បិណ្ឌបាត) ដល់ភិក្ខុដែលឆាន់និច្ចភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត បាដិបទិកភត្ត អាបត្តិមិនមាន​ដល់​ភិក្ខុដែលឆាន់​ភោជន​ទាំងពួងក្រៅពីភោជន៥​យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
 
សិក្ខាបទទី៣ ចប់។
 
ចតុត្ថសិក្ខាបទំ
 
[១១២] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន កាណមាតា ឧបាសិកា សទ្ធា ហោតិ បសន្នា។ កាណា គាមកេ អញ្ញតរស្ស បុរិសស្ស ទិន្នា ហោតិ។ អថខោ កាណា មាតុឃរំ អគមាសិ កេនចិទេវ ករណីយេន។ អថខោ កាណាយ សាមិកោ កាណាយ សន្តិកេ ទូតំ បាហេសិ អាគច្ឆតុ កាណា ឥច្ឆាមិ កាណាយ អាគតន្តិ។ អថខោ កាណមាតា ឧបាសិកា កិស្មឹ វិយ រិត្តហត្ថំ គន្តុន្តិ បូវំ បចិ។ បក្កេ បូវេ អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ កាណមាតាយ ឧបាសិកាយ និវេសនំ បាវិសិ។ អថខោ កាណមាតា ឧបាសិកា តស្ស ភិក្ខុនោ បូវំ ទាបេសិ។ សោ និក្ខមិត្វា អញ្ញស្ស អាចិក្ខិ។ តស្សាបិ បូវំ ទាបេសិ។ សោបិ និក្ខមិត្វា អញ្ញស្ស អាចិក្ខិ។ តស្សាបិ បូវំ ទាបេសិ។ យថាបដិយត្តំ បូវំ បរិក្ខយំ អគមាសិ។ ទុតិយម្បិ ខោ កាណាយ សាមិកោ កាណាយ សន្តិកេ ទូតំ បាហេសិ អាគច្ឆតុ កាណា ឥច្ឆាមិ កាណាយ អាគតន្តិ។ ទុតិយម្បិ ខោ កាណមាតា ឧបាសិកា កិស្មឹ វិយ រិត្តហត្តំ គន្តុន្តិ បូវំ បចិ។ បក្កេ បូវេ អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ កាណមាតាយ ឧបាសិកាយ និវេសនំ បាវិសិ។ អថខោ កាណមាតា ឧបាសិកា តស្ស ភិក្ខុនោ បូវំ ទាបេសិ។ សោ និក្ខមិត្វា អញ្ញស្ស អាចិក្ខិ។ តស្សាបិ បូវំ ទាបេសិ។ សោ និក្ខមិត្វា អញ្ញស្ស អាចិក្ខិ។ តស្សាបិ បូវំ ទាបេសិ។ យថាបដិយត្តំ បូវំ បរិក្ខយំ អគមាសិ។ តតិយម្បិ ខោ កាណាយ សាមិកោ កាណាយ សន្តិកេ ទូតំ បាហេសិ អាគច្ឆតុ កាណា ឥច្ឆាមិ កាណាយ អាគតំ សចេ កាណា នាគមិស្សតិ[ឱ.ម.នាគច្ឆិស្សតិ] អហំ អញ្ញំ បជាបតឹ អានេស្សាមីតិ។ តតិយម្បិ ខោ កាណមាតា ឧបាសិកា កិស្មឹ វិយ រិត្តហត្ថំ គន្តុន្តិ បូវំ បចិ។ បក្កេ បូវេ អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ កាណមាតាយ ឧបាសិកាយ និវេសនំ បាវិសិ។ អថខោ កាណមាតា ឧបាសិកា តស្ស ភិក្ខុនោ បូវំ ទាបេសិ។ សោ និក្ខមិត្វា អញ្ញស្ស អាចិក្ខិ។ តស្សាបិ បូវំ ទាបេសិ។ សោ និក្ខមិត្វា អញ្ញស្ស អាចិក្ខិ។ តស្សាបិ បូវំ ទាបេសិ។ យថាបដិយត្តំ បូវំ បរិក្ខយំ អគមាសិ។ អថខោ កាណាយ សាមិកោ អញ្ញំ បជាបតឹ អានេសិ។ អស្សោសិ ខោ កាណា តេន កិរ បុរិសេន អញ្ញា បជាបតិ អានីតាតិ។ សា រោទន្តី អដ្ឋាសិ។ អថខោ ភគវា បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ យេន កាណមាតាយ ឧបាសិកាយ និវេសនំ តេនុបសង្កមិ ឧបសង្កមិត្វា បញ្ញត្តេ អាសនេ និសីទិ។ អថខោ កាណមាតា ឧបាសិកា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នំ ខោ កាណមាតរំ ឧបាសិកំ ភគវា ឯតទវោច កិស្សាយំ កាណា រោទតីតិ។ អថខោ កាណមាតា ឧបាសិកា ភគវតោ ឯតមត្ថំ អារោចេសិ។ អថខោ ភគវា កាណមាតរំ ឧបាសិកំ ធម្មិយា កថាយ សន្ទស្សេត្វា សមាទបេត្វា សមុត្តេជេត្វា សម្បហំសេត្វា ឧដ្ឋាយាសនា បក្កាមិ។
 
[១១២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង ឧបាសិកាជាមាតារបស់នាងកាណា ជាស្រ្តីមានសទ្ធា​ជ្រះថ្លា។ (ឧបាសិកានោះ) បានឲ្យនាងកាណាជាកូនទៅបុរស១នាក់នៅក្នុងស្រុកតូច១។ គ្រានោះ នាងកាណាបានទៅផ្ទះមាតា​ដោយកិច្ចអ្វីនីមួយដែលខ្លួន​ត្រូវធ្វើ។ ទើប​ប្តីនាងកាណា​ប្រើបម្រើ​ទៅ​ក្នុងសំណាក់​នាងកាណាថា នាងកាណាចូរមក អញចង់ឲ្យ​នាងកាណាត្រឡប់មកវិញ។ កាលនោះ ឧបាសិកាជាមាតារបស់នាងកាណាគិតថា ការទៅដោយដៃទទេ​ដូចម្តេច​នឹងកើត (គិត​ដូច្នោះហើយ) នាងក៏ចំអិននំ។ ដល់នំឆ្អិន មានភិក្ខុអ្នកត្រាច់បិណ្ឌបាត១អង្គ​ចូលទៅកាន់លំនៅ​របស់​ឧបាសិកាជាមាតានាងកាណា។ ទើបឧបាសិកាជាមាតារបស់នាងកាណាឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុដទៃ។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ នំដែលមាតារបស់នាងកាណាបានចាត់ចែងហើយយ៉ាងណា ក៏អស់គ្មាន​សល់។ ស្វាមីរបស់នាងកាណាប្រើបម្រើទៅក្នុងសំណាក់នាងកាណាជាគំរប់ពីរដងថា នាងកាណា​ចូរមកវិញ អញចង់ឲ្យនាងកាណាត្រឡប់មកវិញ។ ឧបាសិកា​ជាមាតារបស់នាងកាណា​គិតថា ការ​ទៅដោយដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះហើយ) ក៏ចំអិននំអស់វារៈជាគំរប់ពីរដង។ កាលនំឆ្អិន មានភិក្ខុ១អង្គ អ្នកត្រាច់ទៅដើម្បីបិណ្ឌបាត ​ចូលទៅកាន់លំនៅ​របស់​ឧបាសិកា​ជាមាតានាងកាណា។ ទើបឧបាសិកាជាមាតារបស់នាងកាណាឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (ឧបាសិកា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (ឧបាសិកា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ នំដែលឧបាសិកាបានចាត់ចែងហើយទាំងប៉ុន្មាន ក៏អស់គ្មាន​សល់។ ស្វាមីរបស់នាងកាណា​ក៏ប្រើ​បម្រើ​ទៅក្នុងសំណាក់​នាងកាណា ជាគំរប់បីដងថា នាងកាណាចូរមកវិញ អញ​ចង់​ឲ្យ​នាង​កាណា​ត្រឡប់មកវិញ ថាបើនាងកាណា​មិនត្រឡប់មកវិញទេ អញនឹងយកប្រពន្ធឯទៀតហើយ។ ឧបាសិកា​ជាមាតារបស់នាងកាណាគិតថា ការទៅដោយដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះហើយ) ក៏ចំអិននំអស់វារៈជាគំរប់បីដង។ កាលនំឆ្អិន មានភិក្ខុអ្នកត្រាច់ទៅដើម្បី​បិណ្ឌបាត​១អង្គ ​ចូលទៅកាន់លំនៅ​របស់​ឧបាសិកាជាមាតារបស់នាងកាណា។ ទើបឧបាសិកា​ជាមាតារបស់នាងកាណាឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុ​ឯ​ទៀត។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំ​ដល់​ភិក្ខុនោះទៀត។ នំដែលមាតា​របស់នាង​កាណាបាន​ចាត់ចែងហើយទាំងប៉ុន្មាន ក៏អស់គ្មាន​សល់។ កាលនោះ ស្វាមីរបស់នាងកាណា​ក៏យក​ប្រពន្ធ១ទៀត។ នាងកាណាបានដឹងច្បាស់ថា ឮថាបុរសនោះយកប្រពន្ធទៀតហើយ។ នាង​កាណានោះក៏ឈរយំ។ គ្រានោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ស្លៀកស្បង់ ហើយប្រដាប់​ដោយ​បាត្រនិងចីវរអំពីព្រឹក យាងទៅកាន់លំនៅរបស់​ឧបាសិកាជាមាតានាងកាណា លុះយាង​ទៅដល់ហើយ ក៏គង់លើអាសនៈ​ដែលគេបានចាត់ចែងថ្វាយ។ ទើបឧបាសិកាជាមាតារបស់នាង​កាណា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយ​នៅក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកានេះនឹង​ឧបាសិកា​ជាមាតា​របស់នាងកាណាដែល​បាន​អង្គុយ​នៅក្នុងទីដ៏សមគួរថា នាងកាណានេះ ហេតុអ្វីបានជាយំ។ ឧបាសិកាជាមាតារបស់នាងកាណាក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងពេល​នោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់​ឧបាសិកា​ជាមាតារបស់នាងកាណា​ឲ្យឃើញ​ព្រម ឲ្យកាន់យកព្រម ឲ្យឧស្សាហ៍ ឲ្យរីករាយ ដោយពុទ្ធដីកាដ៏ប្រកបដោយធម៌ ហើយក្រោក​ចាក​អាសនៈ​យាងទៅវិញ។
 
[១១៣] តេន ខោ បន សមយេន អញ្ញតរោ សត្ថោ រាជគហា បដិយាលោកំ គន្តុកាមោ ហោតិ។ អញ្ញតរោ បិណ្ឌចារិកោ ភិក្ខុ តំ សត្ថំ បិណ្ឌាយ បាវិសិ។ អញ្ញតរោ ឧបាសកោ តស្ស ភិក្ខុនោ សត្តុំ ទាបេសិ។ សោ និក្ខមិត្វា អញ្ញស្ស អាចិក្ខិ។ តស្សាបិ សត្តុំ ទាបេសិ។ សោ និក្ខមិត្វា អញ្ញស្ស អាចិក្ខិ។ តស្សាបិ សត្តុំ ទាបេសិ។ យថាបដិយត្តំ បាថេយ្យំ បរិក្ខយំ អគមាសិ។ អថខោ សោ ឧបាសកោ តេ មនុស្សេ ឯតទវោច អជ្ជុណ្ហោ អយ្យា អាគមេថ យថាបដិយត្តំ បាថេយ្យំ អយ្យានំ ទិន្នំ បាថេយ្យំ បដិយាទេស្សាមីតិ។ នាយ្យ[ឱ.ម.នាយ្យោ] សក្កា អាគមេតុំ បយាតោ សត្ថោតិ អគមំសុ។ អថខោ តស្ស ឧបាសកស្ស បាថេយ្យំ បដិយាទេត្វា បច្ឆា គច្ឆន្តស្ស ចោរា អច្ឆិន្ទឹសុ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សមណា សក្យបុត្តិយា ន មត្តំ ជានិត្វា បដិគ្គហេស្សន្តិ អយំ ឥមេសំ ទត្វា បច្ឆា គច្ឆន្តោ ចោរេហិ អច្ឆិន្នោតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ តេនហិ ភិក្ខវេ ភិក្ខូនំ សិក្ខាបទំ បញ្ញាបេស្សាមិ ទស អត្ថវសេ បដិច្ច សង្ឃសុដ្ឋុតាយ សង្ឃផាសុតាយ។បេ។ វិនយានុគ្គហាយ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ ភិក្ខុំ បនេវ កុលំ ឧបគតំ បូវេហិ វា មន្ថេហិ វា អភិហដ្ឋុំ បវារេយ្យ។ អាកង្ខមានេន ភិក្ខុនា ទ្វិត្តិបត្តបូរា បដិគ្គហេតព្វា។ តតោ ចេ ឧត្តរឹ[ឱ.ម.ឧត្តរិ] បដិគ្គណ្ហេយ្យ បាចិត្តិយំ។ ទ្វិត្តិបត្តបូរេ បដិគ្គហេត្វា តតោ នីហរិត្វា ភិក្ខូហិ សទ្ធឹ សំវិភជិតព្វំ អយំ តត្ថ សាមីចីតិ។
 
[១១៣] សម័យនោះឯង មានពួករទេះ១ពួក មានសេចក្តីប្រាថ្នាដើម្បីចេញអំពីក្រុង​រាជគ្រឹះ ទៅកាន់​ប្រទេសឈ្មោះបដិយាលោក​[គឺប្រទេសនៅទិសខាងលិចចំព្រះអាទិត្យអស្តង្គត។] មានភិក្ខុអ្នកត្រាច់ទៅដើម្បីបិណ្ឌបាតមួយអង្គចូលទៅរកពួករទេះនោះដើម្បីបិណ្ឌបាត។ មានឧបាសកម្នាក់បានឲ្យគេប្រគេនសដូវដល់ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់​ភិក្ខុ​ឯទៀត។ ឧបាសកនោះឲ្យគេប្រគេនសដូវដល់ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់​ភិក្ខុឯទៀត។ ឧបាសកនោះឲ្យគេប្រគេន​សដូវដល់ភិក្ខុនោះទៀត។ ស្បៀងដែល​ឧបាសកនោះ​បាន​ចាត់ចែង​ហើយទាំងប៉ុន្មាន ក៏អស់គ្មានសល់។ ទើបឧបាសកនោះបាននិយាយពាក្យនេះនឹង​មនុស្ស​ទាំងនោះថា បពិត្រអ្នកម្ចាស់ទាំងឡាយ សូមអ្នកម្ចាស់រង់ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន (ព្រោះ) ស្បៀង​ដែល​ខ្ញុំបានចាត់ចែង​ហើយទាំងប៉ុន្មាន ខ្ញុំប្រគេន​ដល់លោកម្ចាស់​ទាំងឡាយ​អស់ទៅហើយ ខ្ញុំ​នឹង​ចាត់ចែងស្បៀង(ថ្មីទៀត)។ មនុស្សទាំងនោះឆ្លើយថា បពិត្រអ្នកម្ចាស់ យើងមិនអាចនឹងរង់ចាំ​បានទេ (ព្រោះ) ពួករទេះចេញទៅហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាទៅ។ កាលឧបាសកនោះ​ចាត់ចែងស្បៀងហើយ ក៏ទៅក្រោយគេ ចោរទាំងឡាយ​ក៏ដណ្តើម​យក (របស់ទ្រព្យ) ក្នុងពេលនោះ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាសក្យបុត្រ មិនសមបើនឹងមិនដឹងប្រមាណ ហើយទទួលសោះ ឧបាសក​នេះប្រគេនសដូវដល់សមណៈ​ទាំងនេះ ហើយទៅកាលជាខាងក្រោយ ចោរទាំងឡាយ​ក៏ដណ្តើម​យក (របស់ទ្រព្យ)។ ភិក្ខុទាំងឡាយ​បានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក​ក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទ​ដល់​ភិក្ខុទាំងឡាយ ព្រោះអាស្រ័យ​អំណាចប្រយោជន៍​១០យ៉ាង គឺដើម្បីការប្រពៃ​ដល់សង្ឃ ដើម្បី​នៅ​សប្បាយដល់សង្ឃ។បេ។ ដើម្បីសេចក្តីអនុគ្រោះ​ដល់ព្រះវិន័យ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ជនបវារណានូវភិក្ខុដែល​ចូលទៅ​កាន់​ត្រកូលដោយនំទាំងឡាយក្តី ដោយសដូវទាំងឡាយក្តី ដើម្បីនាំទៅបានតាមប្រាថ្នា។ ភិក្ខុ​មានសេចក្តីប្រាថ្នា ត្រូវទទួល​បានត្រឹមពេញពីរបីបាត្រ។ បើទទួល​ឲ្យលើស​ពីកំណត់​នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលបានទទួលនំ ឬសត្តូវកំណត់ពេញត្រឹមពីរបីបាត្រហើយ ត្រូវនាំ​ចេញអំពី​ទីនោះមកចែកមួយអន្លើដោយភិក្ខុទាំងឡាយ ការចែកនំ ឬសដូវ​នេះជាសាមីចិកម្ម​ក្នុង សិក្ខាបទនេះ។
 
[១១៤] ភិក្ខុំ បនេវ កុលំ ឧបគតន្តិ កុលំ នាម ចត្តារិ កុលានិ ខត្តិយកុលំ ព្រាហ្មណកុលំ វេស្សកុលំ សុទ្ទកុលំ។ ឧបគតន្តិ តត្ថ ឧបគតំ[ឱ.ម.គតំ]។ បូវំ នាម យង្កិញ្ចិ បហិណកត្ថាយ បដិយត្តំ។ មន្ថំ នាម យង្កិញ្ចិ បាថេយ្យត្ថាយ បដិយត្តំ។ អភិហដ្ឋុំ បវារេយ្យាតិ យាវតកំ ឥច្ឆសិ តាវតកំ គណ្ហាហីតិ។ អាកង្ខមានេនាតិ ឥច្ឆមានេន។ ទ្វិត្តិបត្តបូរា បដិគ្គហេតព្វាតិ ទ្វេតយោបត្តបូរា បដិគ្គហេតព្វា។ តតោ ចេ ឧត្តរឹ បដិគ្គណ្ហេយ្យាតិ តទុត្តរឹ[] បដិគ្គណ្ហាតិ អាបត្តិ បាចិត្តិយស្ស។ ទ្វិត្តិបត្តបូរេ បដិគ្គហេត្វា តតោ និក្ខមន្តេន ភិក្ខុំ បស្សិត្វា អាចិក្ខិតព្វំ អមុត្រ មយា ទ្វិត្តិបត្តបូរា បដិគ្គហិតា មា ខោ តត្ថ បដិគ្គណ្ហីតិ។ សចេ បស្សិត្វា នាចិក្ខតិ អាបត្តិ ទុក្កដស្ស។ សចេ អាចិក្ខិតេ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។
 
[១១៤] ត្រង់ពាក្យថា ភិក្ខុដែលចូរទៅកាន់ត្រកូល សេចក្តីថា ដែលហៅថាត្រកូល បានដល់​ត្រកូលមាន៤យ៉ាង គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នកជំនួញ១ ត្រកូលអ្នកគ្រួ១។ ពាក្យថាចូលទៅ គឺចូលទៅក្នុងត្រកូលទាំងនោះ។ ដែលហៅថានំ បានដល់វត្ថុអ្វីនីមួយ​ដែលគេ​ចាត់ចែង​ដើម្បីបញ្ជូនទៅ។ ដែលហៅថាសដូវ បានដល់វត្ថុអ្វីនីមួយដែលគេចាត់ចែងដើម្បីជា​ស្បៀង។ ពាក្យថា បវារណាដើម្បីនាំទៅតាមប្រាថ្នា សេចក្តីថា (ទាយកនាំមកបវារណាដោយ​ពាក្យថា) លោកប្រាថ្នានូវវត្ថុប៉ុន្មាន លោកយកវត្ថុប៉ុណ្ណោះចុះ។ ពាក្យថា មានសេចក្តីប្រាថ្នា គឺ​មានបំណង។ ពាក្យថា ត្រូវទទួលបានត្រឹមពេញពីរបីបាត្រ សេចក្តីថា គប្បីទទួលយកបាន​ត្រឹម​ពេញពីរបីបាត្រ។ ពាក្យថា បើទទួលឲ្យហួសពីកំណត់នោះទៅ សេចក្តីថា ភិក្ខុទទួលឲ្យលើស​លុប​ពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ (បើ) ភិក្ខុទទួល (នំ ឬសដូវ) កំណត់ពេញពីរបីបាត្រ​ហើយ ចេញពីទីនោះមក ឃើញភិក្ខុ (ឯទៀត) ត្រូវប្រាប់ថា ក្នុងទីឯណោះ ខ្ញុំទទួល (នំឬសដូវ) ពេញ​ពីរបីបាត្រមកហើយ លោកកុំទៅ​ទទួល​ក្នុងទីនោះឡើយ។ បើភិក្ខុឃើញហើយមិនប្រាប់ ត្រូវអាបត្តិទុក្កដ។ បើប្រាប់ហើយ ភិក្ខុនៅតែទទួល ត្រូវអាបត្តិទុក្កដ។
 
[១១៥] តតោ នីហរិត្វា ភិក្ខូហិ សទ្ធឹ សំវិភជិតព្វន្តិ បដិក្កមនំ នីហរិត្វា សំវិភជិតព្វំ។ អយំ តត្ថ សាមីចីតិ អយំ តត្ថ អនុធម្មតា។ អតិរេកទ្វិត្តិបត្តបូរេ អតិរេកសញ្ញី បដិគ្គណ្ហាតិ អាបត្តិ បាចិត្តិយស្ស។ អតិរេកទ្វិត្តិបត្តបូរេ វេមតិកោ បដិគ្គណ្ហាតិ អាបត្តិ បាចិត្តិយស្ស។ អតិរេកទ្វិត្តិបត្តបូរេ ឩនកសញ្ញី បដិគ្គណ្ហាតិ អាបត្តិ បាចិត្តិយស្ស។ ឩនកទ្វិត្តិបត្តបូរេ អតិរេកសញ្ញី អាបត្តិ ទុក្កដស្ស។ ឩនកទ្វិត្តិបត្តបូរេ វេមតិកោ អាបត្តិ ទុក្កដស្ស។ ឩនកទ្វិត្តិបត្តបូរេ ឩនកសញ្ញី អនាបត្តិ។
 
[១១៥] ត្រង់ពាក្យថា ត្រូវនាំចេញអំពីទីនោះហើយ ចែកមួយអន្លើដោយភិក្ខុទាំងឡាយ សេចក្តីថា ក្នុងពេលដែលត្រឡប់មក ត្រូវនាំយក (នំឬសដូវ)នោះមកចែកគ្នា។ ពាក្យថា ការចែក​នំឬសដូវនេះ ជាសាមីចិកម្មក្នុងសិក្ខាបទនោះ សេចក្តីថា ការចែកនំឬសដូវនេះ ជាទំនៀម​ដ៏សមគួរក្នុងសិក្ខាបទនោះ។ ភិក្ខុសំគាល់ក្នុងនំឬសដូវដ៏ច្រើនជាងកំណត់ពេញពីរបីបាត្រ​ ថាច្រើនជាងមែន ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសង្ស័យក្នុងនំ ឬសដូវដ៏ច្រើនជាង​កំណត់ពេញពីរបីបាត្រ ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់នំ ឬសដូវ​ដ៏ច្រើន​ជាង​កំណត់ពេញពីរបីបាត្រ ថាខ្វះទៅវិញ ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់​ក្នុងនំ ឬសដូវដែលមិនពេញកំណត់ពីរបីបាត្រ ថាលើសទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យ​ក្នុង​នំ ឬសដូវ​ដែលមិនពេញពីរបីបាត្រ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងនំ ឬសដូវ​ដែល​មិនពេញ​ពីរ​បីបាត្រ ថាមិនពេញមែន មិនត្រូវអាបត្តិ។
 
[១១៦] អនាបត្តិ ទ្វិត្តិបត្តបូរេ បដិគ្គណ្ហាតិ ឩនកទ្វិត្តិបត្តបូរេ បដិគ្គណ្ហាតិ ន បហិណកត្ថាយ ន បាថេយ្យត្ថាយ បដិយត្តំ ទេន្តិ បហិណកត្ថាយ វា បាថេយ្យត្ថាយ វា បដិយត្តសេសកំ ទេន្តិ គមនេ បដិប្បស្សទ្ធេ ទេន្តិ ញាតកានំ បវារិតានំ អញ្ញស្សត្ថាយ អត្តនោ ធនេន ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១១៦] អាបត្តិមិនមានដល់ភិក្ខុ​ដែលទទួលនំ ឬសដូវកំណត់ពេញត្រឹមតែពីរបីបាត្រ ដល់​ភិក្ខុដែលទទួលនំ ឬសដូវមិនពេញពីរបីបាត្រ ដល់​ភិក្ខុដែលទទួលវត្ថុ (ឯណានីមួយ) ដែល​ជន​មិនតាក់តែង ដើម្បីបញ្ជូនទៅ (ញាតិ) មិនតាក់តែង ដើម្បីជាស្បៀង ដល់ភិក្ខុដែលទទួល​វត្ថុដ៏​សេសសល់​អំពីនំ ឬសដូវដែលគេចាត់ចែងដើម្បីបញ្ជូនទៅ (ញាតិ)ក្តី ដើម្បីជាស្បៀងក្តី ដល់ភិក្ខុដែលទទួលនំ ឬសដូវអំពីជនដែលគេមានដំណើរប្រុងនឹងទៅហើយខានវិញ ដល់ភិក្ខុដែលទទួលនំ ឬសដូវរបស់ញាតិ ដល់ភិក្ខុដែលទទួលនំ ឬសដូវ​របស់ជន​ដែល​បវារណា ដល់ភិក្ខុដែលទទួល​នំ ឬសដូវ​ដើម្បីអ្នកដទៃ ដល់ភិក្ខុដែលទទួលនំ ឬសដូវដោយទ្រព្យរបស់​ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
 
សិក្ខាបទទី៤ ចប់។
 
បញ្ចមសិក្ខាបទំ
 
[១១៧] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អញ្ញតរោ ព្រាហ្មណោ ភិក្ខូ និមន្តេត្វា ភោជេសិ។ ភិក្ខូ ភុត្តាវី បវារិតា ញាតិកុលានិ គន្ត្វា ឯកច្ចេ ភុញ្ជឹសុ ឯកច្ចេ បិណ្ឌបាតំ អាទាយ អគមំសុ។ អថខោ សោ ព្រាហ្មណោ បដិវិស្សកេ ឯតទវោច ភិក្ខូ មយា អយ្យា សន្តប្បិតា ឯថ តុម្ហេបិ សន្តប្បេស្សាមីតិ។ តេ ឯវមាហំសុ កឹ ត្វំ អយ្យ អម្ហេ សន្តប្បេស្សសិ យេបិ តយា និមន្តិតា តេបិ អម្ហាកំ ឃរានិ អាគន្ត្វា ឯកច្ចេ ភុញ្ជឹសុ ឯកច្ចេ បិណ្ឌបាតំ អាទាយ អគមំសូតិ។ អថខោ សោ ព្រាហ្មណោ ឧជ្ឈាយតិ ខីយតិ វិបាចេតិ កថំ ហិ នាម ភទ្ទន្តា អម្ហាកំ ឃរេ ភុញ្ជិត្វា អញ្ញត្រ ភុញ្ជិស្សន្តិ ន ចាហំ បដិពលោ យាវទត្ថំ ទាតុន្តិ។ អស្សោសុំ ខោ ភិក្ខូ តស្ស ព្រាហ្មណស្ស ឧជ្ឈាយន្តស្ស ខីយន្តស្ស វិបាចេន្តស្ស។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខូ ភុត្តាវី បវារិតា អញ្ញត្រ ភុញ្ជិស្សន្តីតិ។បេ។ សច្ចំ កិរ ភិក្ខវេ ភិក្ខូ ភុត្តាវី បវារិតា អញ្ញត្រ ភុញ្ជន្តីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តេ ភិក្ខវេ មោឃបុរិសា ភុត្តាវី បវារិតា អញ្ញត្រ ភុញ្ជិស្សន្តិ នេតំ ភិក្ខវេ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភុត្តាវី បវារិតោ ខាទនីយំ វា ភោជនីយំ វា ខាទេយ្យ វា ភុញ្ជេយ្យ វា បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១១៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍ម្នាក់និមន្តភិក្ខុទាំងឡាយឲ្យឆាន់។ ពួកភិក្ខុឆាន់​ហើយ បានហាមភត្តហើយ ក៏ទៅកាន់ត្រកូលញាតិទាំងឡាយ ភិក្ខុពួកខ្លះ​ក៏ឆាន់​ ភិក្ខុពួកខ្លះកាន់យកបិណ្ឌបាតទៅ។ គ្រានោះ ព្រាហ្មណ៍នោះបាន​ពោលពាក្យនេះ​នឹង​ពួក​ជន​ជា​អ្នក​ស្និទ្ធស្នាល​ថា បពិត្រអ្នកម្ចាស់ទាំងឡាយ ភិក្ខុទាំងឡាយ ខ្ញុំបានប្រគេន​ចង្ហាន់​ឆាន់បរិបូណ៌​ហើយ សូមអ្នកទាំងឡាយអញ្ជើញមក ខ្ញុំនឹងអង្គាសអ្នករាល់គ្នាទៀត។ អ្នកស្និទ្ធស្នាលទាំងនោះ​ពោលយ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកនឹងអង្គាសយើងទាំងឡាយឲ្យឆ្អែត​ដូចម្តេចបាន អម្បាល​ភិក្ខុទាំងឡាយណាដែលអ្នកនិមន្ត​មកហើយ ភិក្ខុទាំងនោះមកកាន់ផ្ទះពួកយើង ខ្លះឆាន់ ខ្លះកាន់​យក​បិណ្ឌបាតហើយទៅ។ ទើបព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើន​ទាំងឡាយ មិនសមនឹងឆាន់ក្នុងផ្ទះយើងទាំងឡាយហើយ ទៅឆាន់​ក្នុងទីដទៃ​ទៀតសោះ ហាក់​ដូច​ជាខ្ញុំមិនអាច​ដើម្បីប្រគេនលោកឆាន់ឲ្យឆ្អែតបាន។ ពួកភិក្ខុឮព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយឆាន់ហើយ ហាមភត្តរួចហើយ មិនគួរនឹងទៅឆាន់​ក្នុងទីដទៃទៀតសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា​ភិក្ខុទាំងឡាយ​ឆាន់ហើយ ហាមភត្តហើយ រួចទៅឆាន់ក្នុងទីដទៃទៀត ពិតមែនឬ។ ពួកភិក្ខុ​ក្រាប​ទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ ឆាន់ហើយ ហាមភត្តរួចហើយ ហេតុអ្វី​ក៏ទៅឆាន់​ក្នុងទី​ដទៃ​ទៀត ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ​ឆាន់ហើយ ហាម​ភត្តហើយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយ ដល់ភិក្ខុ​ទាំងឡាយយ៉ាងនេះ។
 
[១១៨] តេន ខោ បន សមយេន ភិក្ខូ គិលានានំ ភិក្ខូនំ បណីតេ បិណ្ឌបាតេ នីហរន្តិ។ គិលានា ន ចិត្តរូបំ ភុញ្ជន្តិ។ តានិ ភិក្ខូ ឆឌ្ឌេន្តិ។ អស្សោសិ ខោ ភគវា ឧច្ចាសទ្ទំ មហាសទ្ទំ កាកោរវសទ្ទំ សុត្វាន អាយស្មន្តំ អានន្ទំ អាមន្តេសិ កិន្នុ ខោ សោ អានន្ទ ឧច្ចាសទ្ទោ មហាសទ្ទោ កាកោរវសទ្ទោតិ។ អថខោ អាយស្មា អានន្ទោ ភគវតោ ឯតមត្ថំ អារោចេសិ។ ភុញ្ជេយ្យុំ បនានន្ទ ភិក្ខូ គិលានាតិរិត្តន្តិ។ ន ភុញ្ជេយ្យុំ ភគវាតិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ គិលានស្ស ច អគិលានស្ស ច អតិរិត្តំ ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ អតិរិត្តំ កាតព្វំ អលមេតំ សព្វន្តិ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភុត្តាវី បវារិតោ អនតិរិត្តំ ខាទនីយំ វា ភោជនីយំ វា ខាទេយ្យ វា ភុញ្ជេយ្យ វា បាចិត្តិយន្តិ។
 
[១១៨] សម័យនោះឯង ភិក្ខុទាំងឡាយនាំយកបិណ្ឌបាតដ៏ឧត្តមទៅឲ្យពួកភិក្ខុឈឺ។ ពួក​ភិក្ខុឈឺ​ឆាន់មិនបានដោយស្រួល។ ពួកភិក្ខុនាំគ្នាចោលបិណ្ឌបាតដ៏ឧត្តមទាំងនោះ។ ព្រះដ៏មានព្រះភាគបានឮសំឡេងខ្លាំង សំឡេងធំ សំឡេងកញ្ជ្រៀវនៃក្អែក លុះឮហើយ ទ្រង់​ហៅ​ព្រះអានន្ទដ៏មានអាយុ ហើយត្រាស់សួរថា ម្នាលអានន្ទ សំឡេងខ្លាំង សំឡេងធំ សំឡេងកញ្ជ្រៀវនៃក្អែក សំឡេងនោះ ជាសំឡេងអ្វីហ្ន៎។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ​ក្រាប​ទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលអានន្ទ ពួកភិក្ខុឆាន់ភោជន​ដ៏សល់​អំពីភិក្ខុឈឺ ពិតមែនឬ។ ព្រះអានន្ទក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពួកភិក្ខុមិន​ឆាន់ទេ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយ​មកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុឆាន់​ភោជន​ដ៏សល់អំពីភិក្ខុឈឺក្តី ភិក្ខុមិនឈឺក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវធ្វើភោជនដ៏សល់ (អំពី​ភិក្ខុឈឺ) ដោយ​ពាក្យយ៉ាងនេះថា ភោជន​ទាំងអស់​នេះសមគួរហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឆាន់ហើយ បានហាមភោជន​ហើយ ទំពាស៊ីក្តី ឆាន់ក្តី នូវខាទនីយាហារ ឬភោជនីយាហារដែលជាអនតិរិត្ត គឺជាវត្ថុ​ដែល​មិនបាន​ធ្វើ​វិនយកម្ម និងមិនមែន​សល់អំពីភិក្ខុឈឺ ត្រូវអាបត្តិបាចិត្តិយ។
 
[១១៩] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភុត្តាវី នាម បញ្ចន្នំ ភោជនានំ អញ្ញតរំ ភោជនំ អន្តមសោ កុសគ្គេនបិ ភុត្តំ ហោតិ។ បវារិតោ នាម អសនំ បញ្ញាយតិ ភោជនំ បញ្ញាយតិ ហត្ថបាសេ ឋិតោ អភិហរតិ បដិក្ខេបោ បញ្ញាយតិ។ អនតិរិត្តំ នាម អកប្បិយកតំ ហោតិ អប្បដិគ្គហិតកតំ ហោតិ អនុច្ចារិតកតំ ហោតិ អហត្ថបាសេ កតំ ហោតិ អភុត្តាវិនា កតំ ហោតិ ភុត្តាវិនា បវារិតេន អាសនា វុដ្ឋិតេន កតំ ហោតិ អលមេតំ សព្វន្តិ អវុត្តំ ហោតិ ន គិលានាតិរិត្តំ ហោតិ ឯតំ អនតិរិត្តំ នាម។ អតិរិត្តំ នាម កប្បិយកតំ ហោតិ បដិគ្គហិតកតំ ហោតិ ឧច្ចារិតកតំ ហោតិ ហត្ថបាសេ កតំ ហោតិ ភុត្តាវិនា កតំ ហោតិ ភុត្តាវិនា បវារិតេន អាសនា អវុដ្ឋិតេន កតំ ហោតិ អលមេតំ សព្វន្តិ វុត្តំ ហោតិ គិលានាតិរិត្តំ ហោតិ ឯតំ អតិរិត្តំ នាម។ ខាទនីយំ នាម បញ្ច ភោជនានិ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ ឋបេត្វា អវសេសំ ខាទនីយំ នាម។ ភោជនីយំ នាម បញ្ច ភោជនានិ ឱទនោ កុម្មាសោ សត្តុ មច្ឆោ មំសំ។ ខាទិស្សាមិ ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ បាចិត្តិយស្ស។
 
[១១៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃ​បារាជិកកណ្ឌ។បេ។ ដែលហៅថាឆាន់ហើយ គឺឆាន់ភោជន៥យ៉ាង ភោជនណាមួយ ដោយ​ហោច​ទៅ សូម្បីតែភោជន​ប្រមាណប៉ុនចុងស្បូវ។ ដែលហៅថា ហាមភោជន (គឺហាមប្រកបដោយអង្គ​៥យ៉ាង) គឺភិក្ខុកំពុង​ឆាន់១ គេយកភោជនមកប្រគេនទៀត១ គេនៅក្នុងហត្ថបាស១ គេបង្អោន​ភោជន​មកចំពោះ១ ភិក្ខុហាមភោជន១។ ដែលហៅថា អនតិរិត្ត​ [អដ្ឋកថា ដែលហៅថា អនតិរិត្តភោជន បានដល់ភោជនដែលមិនគួរដល់អាការនៃវិនយកម្ម៧យ៉ាង និងភោជន​ដែលមិន​មែន​សល់​អំពីភិក្ខុឈឺ។ ឯអាការដែលមិនគួរដល់វិនយកម្ម៧យ៉ាងនោះ អធិប្បាយថា ១. វត្ថុទាំងឡាយ​មានផ្លែ និងមើមជាដើម ដែលគេមិនបានធ្វើឲ្យជាវត្ថុគួរដល់​សមណកប្បក្តី និងសាច់ដែល​មិន​គួរ​ក្តី ភោជនដែលមិនគួរក្តី ហៅថា អកប្បិយទាំងអស់ ភិក្ខុអ្នកធ្វើវិនយកម្ម យកអកប្បិយវត្ថុ​ទាំងនេះ​មកធ្វើជាវិនយកម្មថា វត្ថុទាំងនេះជារបស់គួរហើយ។ ២. វត្ថុដែលភិក្ខុអ្នកធ្វើវិនយកម្មមិនទាន់​បានទទួលមកទេ ហើយធ្វើវិនយកម្មថា វត្ថុទាំងអស់នេះគួរហើយ។ ៣.វត្ថុដែលភិក្ខុកាន់មកដើម្បី​ឲ្យភិក្ខុអ្នកធ្វើ​វិនយកម្ម ធ្វើឲ្យជារបស់គួរ តែមិនបានលើកឡើង ឬមិនបានបង្អោនទៅ ហើយធ្វើ​វិនយកម្មថា របស់ទាំងអស់នេះគួរហើយ។ ៤.ភិក្ខុកាន់យកវត្ថុមកដើម្បីឲ្យភិក្ខុផងគ្នាធ្វើវិនយកម្ម​ឲ្យ តែភិក្ខុអ្នកធ្វើវិនយកម្មនោះឋិតនៅខាងក្រៅហត្ថបាស ហើយធ្វើវិនយកម្មថា របស់ទាំងអស់​នេះគួរហើយ។ ៥.ភិក្ខុណាមួយធ្វើវិនយកម្មថា របស់ទាំងអស់​នេះគួរហើយ តែភិក្ខុ​អ្នកធ្វើ​វិនយ​កម្មនោះឯង មិនទាន់ឆាន់ភោជននៅឡើយ ហើយធ្វើវិនយកម្មថា របស់ទាំងអស់​នេះគួរហើយ។ ៦. ភិក្ខុអ្នកធ្វើវិនយកម្មបានឆាន់ហើយ ហាមភោជនហើយ ក្រោកចាកអាសនៈហើយ ទៅធ្វើ​វិនយកម្ម​ឲ្យគេថា របស់ទាំងអស់​នេះគួរហើយ។ ៧. ភិក្ខុអ្នកធ្វើវិនយកម្ម មិនបានបញ្ចេញវចីភេទថា របស់ទាំងអស់​នេះគួរហើយ។ និងភោជន៥យ៉ាង ភោជនណាមួយ​ដែល​មិនមែនសល់​អំពីភិក្ខុឈឺ។ វត្ថុដែលមិនគួរដល់​អាការនៃវិនយកម្មទាំង​៧យ៉ាង​នេះក្តី ភោជន​ដែល​មិនមែន​សល់​អំពីភិក្ខុ​ឈឺ​ក្តី ទាំងពីរចំណែកនេះ ហៅថា អនតិរិត្តភោជន។] បានដល់​វត្ថុ​ដែល​មិនបានធ្វើវិនយកម្ម (ដោយអាការ៧យ៉ាង) គឺ របស់ដែលគេមិនបានធ្វើឲ្យជាវត្ថុគួរ១ របស់ដែល​ភិក្ខុមិនបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុមិនបានលើកឡើង (ឬ) មិនបាន​បង្អោន​ចូលទៅជិតដើម្បីឲ្យភិក្ខុធ្វើឲ្យជារបស់គួរ១ ភិក្ខុមិនឋិតនៅខាងក្នុងហត្ថបាសហើយធ្វើ១ ភិក្ខុមិនទាន់បានឆាន់ហើយធ្វើ១ ភិក្ខុឆាន់ហើយ បានហាមភោជនហើយ ក្រោកចាកអាសនៈហើយ​ធ្វើ១ របស់ដែលភិក្ខុមិនពោលថា របស់ទាំងអស់នេះគួរហើយ១ និងវត្ថុដែលមិនមែនជារបស់​សល់​អំពីភិក្ខុឈឺ វត្ថុទាំងពីរ​យ៉ាងនេះហៅថា អនតិរិត្ត។ ដែលហៅថា អតិរិត្តនោះ បានដល់​​វត្ថុ​ដែលបានធ្វើវិនយកម្ម (ដោយអាការ៧យ៉ាង) គឺ របស់ដែលគេធ្វើឲ្យជាវត្ថុគួរ១ របស់ដែល​ភិក្ខុបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុលើកឡើង ឬបាន​បង្អោន​ទៅជិត ដើម្បីធ្វើឲ្យជារបស់គួរ១ ភិក្ខុនៅក្នុងហត្ថបាសហើយធ្វើ១ ភិក្ខុឆាន់រួចហើយទើបធ្វើ១ របស់ដែលភិក្ខុឆាន់ហើយ ហាមភោជនហើយ មិនទាន់ក្រោកចាកអាសនៈហើយ​ធ្វើ១ របស់ដែលភិក្ខុពោលថា របស់អស់ទាំងនេះគួរហើយ១ និងរបស់ដែល​សល់​អំពីភិក្ខុឈឺ វត្ថុទាំងពីរ​យ៉ាងនេះហៅថា អតិរិត្ត។ ដែលហៅថា ខាទនីយាហារនោះ បានដល់របស់ទាំងអស់ វៀរ​លែង​តែ​ភោជន៥យ៉ាង និងរបស់ជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយាហារ។ ដែលហៅថា ភោជនីយាហារនោះបានដល់ ភោជន៥យ៉ាង គឺបាយ នំស្រស់ នំក្រៀម ត្រី សាច់។ ភិក្ខុទទួលដោយគិតថា អញនឹងទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗវារៈដែលលេបចូល។
 
[១២០] អនតិរិត្តេ អនតិរិត្តសញ្ញី ខាទនីយំ វា ភោជនីយំ វា ខាទតិ វា ភុញ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ អនតិរិត្តេ វេមតិកោ ខាទនីយំ វា ភោជនីយំ វា ខាទតិ វា ភុញ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ អនតិរិត្តេ អតិរិត្តសញ្ញី ខាទនីយំ វា ភោជនីយំ វា ខាទតិ វា ភុញ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ អាហារត្ថាយ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ ទុក្កដស្ស។ អតិរិត្តេ អនតិរិត្តសញ្ញី អាបត្តិ ទុក្កដស្ស។ អតិរិត្តេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អតិរិត្តេ អតិរិត្តសញ្ញី អនាបត្តិ។
 
[១២០] ខាទនីយភោជនីយាហារ ជាអនតិរិត្ត ភិក្ខុសំគាល់ថាជាអនតិរិត្តពិតមែន ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសង្ស័យក្នុងខាទនីយភោជនីយាហារ ជាអនតិរិត្ត ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់ក្នុង​ខាទនីយភោជនីយាហារ ជាអនតិរិត្ត ថាជាអតិរិត្តទៅវិញ ហើយ​ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទទួលរបស់ជាយាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បីប្រយោជន៍​ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិ​ទុក្កដ​គ្រប់ៗវារៈ​ដែលលេបចូលទៅ។ ភិក្ខុសំគាល់ក្នុងខាទនីយភោជនីយាហារដែលជាអតិរិត្ត ថាជា​អនតិរិត្តទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យ​ក្នុងខាទនីយភោជនីយាហារដែលជា​អតិរិត្ត ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងខាទនីយភោជនីយាហារដែលជាអតិរិត្ត ថាជា​អតិរិត្តពិតមែន មិនត្រូវអាបត្តិ។
 
[១២១] អនាបត្តិ អតិរិត្តំ ការាបេត្វា ភុញ្ជតិ អតិរិត្តំ ការាបេត្វា ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អញ្ញស្សត្ថាយ ហរន្តោ គច្ឆតិ គិលានស្ស សេសកំ ភុញ្ជតិ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ សតិ បច្ចយេ បរិភុញ្ជតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១២១] អាបត្តិមិនមានដល់ភិក្ខុ​ដែលឲ្យគេធ្វើវិនយកម្មហើយឆាន់ ដល់​ភិក្ខុដែលទទួល​របស់​ដោយគិតថា អញនឹងឲ្យគេធ្វើវិនយកម្មហើយឆាន់ ដល់​ភិក្ខុដែលនាំយករបស់ទៅដើម្បី​ភិក្ខុដទៃ ដល់ភិក្ខុដែលឆាន់របស់ដ៏សេសសល់អំពីភិក្ខុឈឺ ដល់ភិក្ខុដែលឆាន់របស់ជាយាមកាលិក សត្តាហកាលិក យាវជីវិកដោយមានហេតុ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
 
សិក្ខាបទទី៥ ចប់។
 
ឆដ្ឋសិក្ខាបទំ
 
[១២២] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ទ្វេ ភិក្ខូ កោសលេសុ ជនបទេសុ សាវត្ថឹ អទ្ធានមគ្គប្បដិបន្នា ហោន្តិ។ ឯកោ ភិក្ខុ អនាចារំ អាចរតិ។ ទុតិយោ ភិក្ខុ តំ ភិក្ខុំ ឯតទវោច មា អាវុសោ ឯវរូបំ អកាសិ នេតំ កប្បតីតិ។ សោ តស្មឹ ឧបនន្ធិ។ អថខោ តេ ភិក្ខូ សាវត្ថឹ អគមំសុ។ តេន ខោ បន សមយេន សាវត្ថិយំ អញ្ញតរស្ស បូគស្ស សង្ឃភត្តំ ហោតិ។ ទុតិយោ ភិក្ខុ ភុត្តាវី បវារិតោ ហោតិ។ ឧបនទ្ធោ ភិក្ខុ ញាតិកុលំ គន្ត្វា បិណ្ឌបាតំ អាទាយ យេន សោ ភិក្ខុ តេនុបសង្កមិ ឧបសង្កមិត្វា តំ ភិក្ខុំ ឯតទវោច ភុញ្ជាហិ អាវុសោតិ។ អលំ អាវុសោ បរិបុណ្ណោម្ហីតិ។ សុន្ទរោ អាវុសោ បិណ្ឌបាតោ ភុញ្ជាហីតិ។ អថខោ សោ ភិក្ខុ តេន ភិក្ខុនា និប្បីឡិយមានោ តំ បិណ្ឌបាតំ ភុញ្ជិ[ឱ.ម.ភុញ្ជតិ]។ ឧបនទ្ធោ[ឱ.ម.ឧបនន្ធោ] ភិក្ខុ តំ ភិក្ខុំ ឯតទវោច ត្វំ ហិ នាម អាវុសោ មំ វត្តព្វំ មញ្ញសិ យំ ត្វំ ភុត្តាវី បវារិតោ អនតិរិត្តំ ភោជនំ ភុញ្ជសីតិ។ ននុ អាវុសោ អាចិក្ខិតព្វន្តិ។ ននុ អាវុសោ បុច្ឆិតព្វន្តិ។ អថខោ សោ ភិក្ខុ ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខុ ភិក្ខុំ ភុត្តាវឹ បវារិតំ អនតិរិត្តេន ភោជនេន អភិហដ្ឋុំ បវារេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ភិក្ខុ ភិក្ខុំ ភុត្តាវឹ បវារិតំ អនតិរិត្តេន ភោជនេន អភិហដ្ឋុំ បវារេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស ភិក្ខុំ ភុត្តាវឹ បវារិតំ អនតិរិត្តេន ភោជនេន អភិហដ្ឋុំ បវារេស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុំ ភុត្តាវឹ បវារិតំ អនតិរិត្តេន ខាទនីយេន វា ភោជនីយេន វា អភិហដ្ឋុំ បវារេយ្យ ហន្ទ ភិក្ខុ ខាទ វា ភុញ្ជ វាតិ ជានំ អាសាទនាបេក្ខោ ភុត្តស្មឹ បាចិត្តិយន្តិ។
 
[១២២] កាលណោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុពីររូបដើរផ្លូវឆ្ងាយទៅក្រុងសាវត្ថីក្នុងកោសល​ជនបទ។ ភិក្ខុ១រូបប្រព្រឹត្តអនាចារ។ ភិក្ខុជាគំរប់ពីរបាននិយាយពាក្យនេះ (ឃាត់) ភិក្ខុនោះ​ថា ម្នាលលោកដ៏មានអាយុ លោកកុំធ្វើអំពើយ៉ាងនេះ អំពើដែលលោកធ្វើនេះ មិនគួរទេ។ ភិក្ខុ​ដែលប្រព្រឹត្តអនាចារនោះក៏ចងពៀរនឹងភិក្ខុអ្នកឃាត់នោះ។ គ្រានោះ ភិក្ខុទាំងនោះ​បាន​ទៅកាន់​ក្រុង​សាវត្ថី។ សម័យនោះឯង ក្នុងក្រុងសាវត្ថីមានប្រជុំជនមួយពួក (ធ្វើ) សង្ឃភត្ត។ ភិក្ខុជាគំរប់​ពីរ​បានឆាន់សង្ឃភត្តរួចហើយ ហាមភត្តហើយ។ ភិក្ខុដែលចងពៀរ​ ទៅកាន់ត្រកូលជាញាតិ ហើយ​ទទួល​បិណ្ឌបាត រួចហើយក៏ចូលទៅរកភិក្ខុដែលហាមភត្តនោះ លុះចូលទៅដល់ហើយ បាន​និយាយ​ពាក្យនេះនឹងភិក្ខុអ្នកហាមភត្តនោះថា ម្នាលលោកដ៏មានអាយុ លោកចូរឆាន់ (ចង្ហាន់​នេះ) ចុះ។ ភិក្ខុអ្នកហាមភត្តក៏ប្រកែកថា កុំអាវុសោ ខ្ញុំឆាន់​បរិបូណ៌ហើយ។ ភិក្ខុដែលចងពៀរ​ក៏អង្វរថា ម្នាលអាវុសោ បិណ្ឌបាត (នេះ) ល្អ លោកចូរឆាន់ទៅ។ កាលបើភិក្ខុអ្នកចងពៀរ​នោះ​ជម្រុលខ្លាំងពេក ភិក្ខុអ្នកហាមភត្តនោះ (ទ្រាំមិនបាន) ក៏ឆាន់បិណ្ឌបាតនោះទៅ។ ភិក្ខុដែល​ចង​ពៀរ​ក៏ពោលពាក្យនេះនឹងភិក្ខុអ្នកហាមភត្តនោះថា ម្នាលអាវុសោ លោកសំគាល់មកខ្ញុំ​ថាជា​បុគ្គល​ដែលគេត្រូវតែស្តីថា ឬអ្វី ក៏រូបលោកឆាន់រួចហើយ ហាមភត្តហើយ ម្តេចឡើយ​ក៏នៅ​តែ​ឆាន់​អនតិរិត្តភោជន។ ភិក្ខុអ្នកហាមភត្តនោះតបថា ម្នាលអាវុសោ ហេតុម្តេច លោកមិនប្រាប់(ខ្ញុំ)ផង។ ភិក្ខុអ្នកចងពៀរក៏ឆ្លើយថា ហេតុម្តេច លោកមិនសួរ(ខ្ញុំជាមុន)។ ភិក្ខុអ្នកហាមភត្តនោះក៏ដំណាល​រឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយក្នុងខណៈនោះ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងនាំភត្តទៅ ហើយបវារណា​ បង្ខំភិក្ខុដែលឆាន់ហើយ ហាមភត្តហើយ ឲ្យឆាន់​នូវអនតិរិត្តភោជន (ដូច្នេះ) សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ ឮថា​អ្នកឯងបាននាំភត្តទៅបវារណា បង្ខំភិក្ខុដែល​ឆាន់ហើយ ហាមភោជនហើយ ឲ្យឆាន់អនតិរិត្តភោជន ពិតមែនឬ។ ភិក្ខុនោះ​ក្រាប​ទូល​ថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងមិនគួរ​នឹង​នាំភត្ត​ទៅបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាមភត្តហើយ ឲ្យឆាន់អនតិរិត្តភោជនទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ កាលដឹងហើយ រំពៃ​រកទោស នាំភត្តទៅបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាម​ភត្តហើយ ឲ្យទំពាស៊ីក្តី បរិភោគក្តី នូវអនតិរិត្តភោជន ដោយពាក្យថា នែភិក្ខុ អ្នកចូរទំពាស៊ីក្តី បរិភោគក្តី ដូច្នេះ និមិត្តតែភិក្ខុនោះ​ឆាន់​ហើយ ត្រូវអាបត្តិបាចិត្តិយ។
 
[១២៣] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុន្តិ អញ្ញំ ភិក្ខុំ។ ភុត្តាវី នាម បញ្ចន្នំ ភោជនានំ អញ្ញតរំ ភោជនំ អន្តមសោ កុសគ្គេនបិ ភុត្តំ ហោតិ។ បវារិតោ នាម អសនំ បញ្ញាយតិ ភោជនំ បញ្ញាយតិ ហត្ថបាសេ ឋិតោ អភិហរតិ បដិក្ខេបោ បញ្ញាយតិ។ អនតិរិត្តំ នាម អកប្បិយកតំ ហោតិ អប្បដិគ្គហិតកតំ ហោតិ អនុច្ចារិតកតំ ហោតិ អហត្ថបាសេ កតំ ហោតិ អភុត្តាវិនា កតំ ហោតិ ភុត្តាវិនា បវារិតេន អាសនា វុដ្ឋិតេន កតំ ហោតិ អលមេតំ សព្វន្តិ អវុត្តំ ហោតិ ន គិលានាតិរិត្តំ ហោតិ ឯតំ អនតិរិត្តំ នាម។ ខាទនីយំ នាម បញ្ច ភោជនានិ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ ឋបេត្វា អវសេសំ ខាទនីយំ នាម។ ភោជនីយំ នាម បញ្ច ភោជនានិ ឱទនោ កុម្មាសោ សត្តុ មច្ឆោ មំសំ។ អភិហដ្ឋុំ បវារេយ្យាតិ យាវតកំ ឥច្ឆសិ តាវតកំ គណ្ហាហីតិ។ ជានាតិ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ សោ វា អារោចេតិ។ អាសាទនាបេក្ខោតិ ឥមិនា ឥមំ ចោទេស្សាមិ សារេស្សាមិ បដិចោទេស្សាមិ បដិសារេស្សាមិ មង្កុំ ករិស្សាមីតិ អភិហរតិ អាបត្តិ ទុក្កដស្ស។ តស្ស វចនេន ខាទិស្សាមិ ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ ទុក្កដស្ស។ ភោជនបរិយោសានេ អាបត្តិ បាចិត្តិយស្ស។
 
[១២៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃ​បារាជិកកណ្ឌ។ ពាក្យថា ភិក្ខុ គឺភិក្ខុដទៃ។ ដែលហៅថាឆាន់ហើយ គឺភិក្ខុបានឆាន់នូវ​ភោជនទាំង៥យ៉ាង ភោជនណាមួយ ដោយ​ហោច​ទៅ សូម្បីតែប៉ុនចុងស្បូវភ្លាំង។ ដែលហៅថា ហាមភត្ត (គឺហាមប្រកបដោយអង្គ​៥យ៉ាង) គឺភិក្ខុកំពុង​ឆាន់១ គេយកភោជនមកប្រគេនទៀត១ គេឋិតនៅក្នុងហត្ថបាស១ គេបង្អោន​ភោជន​មកចំពោះ១ ភិក្ខុហាមភោជន១។ ដែលហៅថា អនតិរិត្ត​ បានដល់​វត្ថុ​ដែល​មិនបានធ្វើវិនយកម្មដោយ(អាការ៧យ៉ាង) គឺរបស់ដែលគេ​មិនបាន​ធ្វើឲ្យជាវត្ថុគួរ១ របស់ដែល​ភិក្ខុមិនបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុ​មិនបាន​លើក​ឡើង (ឬមិនបាន​បង្អោន​ចូលទៅជិតដើម្បីធ្វើឲ្យជារបស់គួរ)១ ភិក្ខុមិនស្ថិតនៅខាងក្នុង​ហត្ថបាស​ហើយធ្វើ១ ភិក្ខុមិនទាន់ឆាន់ហើយធ្វើ១ ភិក្ខុឆាន់ហើយ ហាមភោជនហើយ ក្រោកចាកអាសនៈហើយ​ធ្វើ១ របស់ដែលភិក្ខុមិនពោលថា របស់ទាំងអស់នេះគួរហើយ១ និងវត្ថុដែលមិនមែនជារបស់​សល់​អំពីភិក្ខុឈឺ វត្ថុទាំងពីរ​យ៉ាងនេះហៅថា អនតិរិត្ត។ ដែលហៅថា ខាទនីយ(នោះ) បានដល់វត្ថុទាំងអស់ លើក​លែង​​ភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ពាក្យថា នាំភត្តទៅបវារណា (នោះ) គឺភិក្ខុនិយាយថា លោកចង់បានប៉ុន្មាន និមន្តយកប៉ុណ្ណោះចុះ។ ដែលហៅថា ដឹង(នោះ) គឺភិក្ខុ​ដឹង​ខ្លួនឯង ឬពួកជនដទៃប្រាប់ដល់ភិក្ខុអ្នកចោទនោះ ឬក៏ភិក្ខុ​អ្នកហាមភោជននោះប្រាប់។ ពាក្យថា រំពៃរកទោស (នោះ) គឺភិក្ខុនាំយក (ខាទនីយ ឬភោជនីយ) ទៅដោយគិតថា អញនឹងចោទ នឹង​រំលឹកភិក្ខុនេះដោយវត្ថុនេះ អញនឹងចោទចំពោះ នឹងរំលឹកចំពោះភិក្ខុនេះ ដោយវត្ថុនេះ អញ​នឹង​ធ្វើ​ភិក្ខុនេះឲ្យអាប់មុខដោយវត្ថុនេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកហាមភោជន ទទួលដោយគិតថា អញ​នឹង​ទំពាស៊ី នឹងឆាន់​តាមពាក្យរបស់លោកអ្នកចោទ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិ​ទុក្កដ គ្រប់ៗខណៈ​ដែលលេប។ លុះភិក្ខុនោះឆាន់រួចស្រេច ភិក្ខុអ្នកបង្ខំ ត្រូវអាបត្តិបាចិត្តិយ។
 
[១២៤] បវារិតេ បវារិតសញ្ញី អនតិរិត្តេន ខាទនីយេន វា ភោជនីយេន វា អភិហដ្ឋុំ បវារេតិ អាបត្តិ បាចិត្តិយស្ស។ បវារិតេ វេមតិកោ អនតិរិត្តេន ខាទនីយេន វា ភោជនីយេន វា អភិហដ្ឋុំ បវារេតិ អាបត្តិ ទុក្កដស្ស។ បវារិតេ អប្បវារិតសញ្ញី[អបវារិតេ] អនតិរិត្តេន ខាទនីយេន វា ភោជនីយេន វា អភិហដ្ឋុំ បវារេតិ អនាបត្តិ។ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ អាហារត្ថាយ អភិហរតិ អាបត្តិ ទុក្កដស្ស។ តស្ស វចនេន ខាទិស្សាមិ ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ ទុក្កដស្ស។ អប្បវារិតេ បវារិតសញ្ញី អាបត្តិ ទុក្កដស្ស។ អប្បវារិតេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អប្បវារិតេ អប្បវារិតសញ្ញី អនាបត្តិ។
 
[១២៤] ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទសំគាល់ថាហាមហើយ ក៏នាំខាទនីយ ឬ​ភោជនីយ​ដែលជាអនតិរិត្តទៅបង្ខំ (ភិក្ខុនោះ) ឲ្យឆាន់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុហាមភោជន​ហើយ ភិក្ខុអ្នកចោទមានសេចក្តីសង្ស័យ ក៏នាំខាទនីយ ឬ​ភោជនីយ​ដែលជាអនតិរិត្តទៅបង្ខំ ឲ្យឆាន់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទសំគាល់ថាមិនទាន់ហាម ក៏នាំ​ខាទនីយ ឬ​ភោជនីយ​ដែលជាអនតិរិត្តទៅបង្ខំឲ្យឆាន់ មិនត្រូវអាបត្តិ។ ភិក្ខុអ្នកចោទ​បង្អោន​របស់​ដែលជាយាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បីជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​អ្នក​ហាម​ភោជន ទទួលវត្ថុទាំងនោះ ដោយគិតថា អញនឹងទំពាស៊ី នឹងឆាន់ តាមពាក្យរបស់លោកអ្នក​ចោទនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដរាល់ៗខណៈដែលលេប។ ភិក្ខុ​មិន​ហាម​ភោជនទេ តែភិក្ខុអ្នកចោទសំគាល់ថាហាម ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​មិន​ហាម​ភោជនទេ ភិក្ខុអ្នកចោទសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ​មិនទាន់​ហាម​ភោជន ភិក្ខុអ្នកចោទសំគាល់ថាមិនទាន់​ហាមមែន មិនត្រូវអាបត្តិ។
 
[១២៥] អនាបត្តិ អតិរិត្តំ ការេត្វា ទេតិ អតិរិត្តំ ការាបេត្វា ភុញ្ជាហីតិ ទេតិ អញ្ញស្សត្ថាយ ហរន្តោ គច្ឆាហីតិ ទេតិ គិលានស្ស សេសកំ ទេតិ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ សតិ បច្ចយេ បរិភុញ្ជាតិ ទេតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១២៥] អាបត្តិមិនមានដល់ភិក្ខុ​ដែលឲ្យភិក្ខុផងគ្នាធ្វើវិនយកម្មហើយឲ្យ ដល់​ភិក្ខុដែលឲ្យ​ដោយ ពាក្យថា លោកចូរឲ្យគេធ្វើឲ្យជាវិនយកម្ម ហើយនិមន្តឆាន់ចុះ ដល់​ភិក្ខុដែល​ឲ្យ ដោយពាក្យថា លោកចូរនាំ (ខាទនីយភោជនីយាហារនេះ) ទៅដើម្បីប្រយោជន៍​ដល់អ្នក​ដទៃចុះ ដល់ភិក្ខុដែលឲ្យរបស់ដ៏សល់អំពីភិក្ខុឈឺ ដល់ភិក្ខុដែលឲ្យរបស់ជាយាមកាលិក សត្តាហកាលិក យាវជីវិក ដោយពាក្យថា កាលបើមានហេតុ ចូរលោកឆាន់ចុះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី៦ ចប់។
 
សត្តមសិក្ខាបទំ
 
[១២៦] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ វេឡុវនេ កលន្ទកនិវាបេ។ តេន ខោ បន សមយេន រាជគហេ គិរគ្គសមជ្ជោ ហោតិ។ សត្តរសវគ្គិយា ភិក្ខូ គិរគ្គសមជ្ជំ ទស្សនាយ អគមំសុ។ មនុស្សា សត្តរសវគ្គិយេ ភិក្ខូ បស្សិត្វា នហាបេត្វា វិលិម្បេត្វា ភោជេត្វា ខាទនីយំ អទំសុ។ សត្តរសវគ្គិយា ភិក្ខូ ខាទនីយំ អាទាយ អារាមំ គន្ត្វា ឆព្វគ្គិយេ ភិក្ខូ ឯតទវោចុំ គណ្ហថាវុសោ ខាទនីយំ ខាទថាតិ។ កុតោ តុម្ហេហិ អាវុសោ ខាទនីយំ លទ្ធន្តិ។ សត្តរសវគ្គិយា ភិក្ខូ ឆព្វគ្គិយានំ ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ កឹ បន តុម្ហេ អាវុសោ វិកាលេ ភោជនំ ភុញ្ជថាតិ។ ឯវមាវុសោតិ។ ឆព្វគ្គិយា ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សត្តរសវគ្គិយា ភិក្ខូ វិកាលេ ភោជនំ ភុញ្ជិស្សន្តីតិ។ អថខោ ឆព្វគ្គិយា ភិក្ខូ ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សត្តរសវគ្គិយា ភិក្ខូ វិកាលេ ភោជនំ ភុញ្ជិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ វិកាលេ ភោជនំ ភុញ្ជថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា វិកាលេ ភោជនំ ភុញ្ជិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ វិកាលេ ខាទនីយំ វា ភោជនីយំ វា ខាទេយ្យ វា ភុញ្ជេយ្យ វា បាចិត្តិយន្តិ។
 
[១២៦] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ក្រុងរាជគ្រឹះលេងមហោស្រពលើកំពូលភ្នំ។ ពួកសត្តរសវគ្គិយ​ភិក្ខុ ក៏បានទៅដើម្បីមើលមហោស្រពដែលគេលេងលើកំពូលភ្នំ(នោះ)។ មនុស្សទាំងឡាយ​បាន​ឃើញ​ពួកសត្តរសវគ្គិយភិក្ខុហើយ និមន្តឲ្យស្រង់​ទឹក ឲ្យលាប ឲ្យឆាន់ស្រេចហើយ ក៏ប្រគេន​នូវ​ខាទនីយ។ ពួកសត្តរសវគ្គិយភិក្ខុ កាន់យកខាទនីយទៅអារាម ហើយនិយាយពាក្យនេះប្រាប់ពួក​ឆព្វគ្គិយភិក្ខុថា ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយចូរទទួលយកខាទនីយទៅឆាន់ចុះ។ ពួក​ឆព្វគ្គិយភិក្ខុទាំងនោះសួរថា ម្នាលអាវុសោទាំងឡាយ ពួកលោកបានខាទនីយមកពីណា។ ពួក​សត្តរសវគ្គិយភិក្ខុបានប្រាប់រឿងនុ៎ះ​ដល់​ឆព្វគ្គិយភិក្ខុទាំងឡាយ។ ពួកឆព្វគ្គិយភិក្ខុសួរថា ម្នាល​អាវុសោទាំងឡាយ លោកទាំងឡាយបានឆាន់ភោជនក្នុង​ពេលដែល​មិនគួរ មែនឬ។ ពួកសត្តរស​វគ្គិយភិក្ខុឆ្លើយថា មែនអាវុសោទាំងឡាយ។ ពួកឆព្វគ្គិយភិក្ខុពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​សត្តរសវគ្គិយភិក្ខុ មិនគួរនឹងឆាន់ភោជនក្នុងពេលវិកាល (ដូច្នេះ) សោះ។ ខណៈនោះ​ឯង ពួក​ឆព្វគ្គិយភិក្ខុបានប្រាប់​រឿងនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសត្តរសវគ្គិយភិក្ខុមិនគួរឆាន់ភោជន​ក្នុង​ពេលវិកាល (ដូច្នេះ) សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា​អ្នកទាំងឡាយ​ឆាន់ភោជនក្នុងពេលវិកាល ពិតមែនឬ។ ភិក្ខុទាំងនោះ​ក្រាប​ទូល​ថា បពិត្រព្រះ​ដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស​ទាំងឡាយ អ្នកទាំងឡាយមិនគួរ​នឹងឆាន់ភោជន​ក្នុងពេលវិកាលទេ នែមោឃបុរស​ទាំងឡាយ អំពើដែលពួកអ្នកឯងធ្វើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា និងមិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះដូច្នេះថា ភិក្ខុណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយក្នុងពេលវិកាល ត្រូវអាបត្តិបាចិត្តិយ។
 
[១២៧] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ វិកាលោ នាម មជ្ឈន្តិកេ វីតិវត្តេ យាវ អរុណុគ្គមនា។ ខាទនីយំ នាម បញ្ច ភោជនានិ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ ឋបេត្វា អវសេសំ ខាទនីយំ នាម។ ភោជនីយំ នាម បញ្ច ភោជនានិ ឱទនោ កុម្មាសោ សត្តុ មច្ឆោ មំសំ។ ខាទិស្សាមិ ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ បាចិត្តិយស្ស។
 
[១២៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងបឋមបារាជិកសិក្ខាបទ។ វេលា​ដែលព្រះអាទិត្យ​ជ្រេពីត្រង់ទៅទល់នឹងអរុណរះឡើង ហៅថាពេលវិកាល។ ដែលហៅថា ខាទនីយ(នោះ) បានដល់របស់ទាំងអស់ វៀរ​លែង​​ភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ភិក្ខុទទួលវត្ថុទាំងនោះ ដោយគិតថា អញ​នឹង​ទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗវារៈ​ដែលលេបចូលទៅ។
 
[១២៨] វិកាលេ វិកាលសញ្ញី ខាទនីយំ វា ភោជនីយំ វា ខាទតិ វា ភុញ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ វិកាលេ វេមតិកោ ខាទនីយំ វា ភោជនីយំ វា ខាទតិ វា ភុញ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ វិកាលេ កាលសញ្ញី ខាទនីយំ វា ភោជនីយំ វា ខាទតិ វា ភុញ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ អាហារត្ថាយ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ ទុក្កដស្ស។ កាលេ វិកាលសញ្ញី អាបត្តិ ទុក្កដស្ស។ កាលេ វេមតិកោ អាបត្តិ ទុក្កដស្ស។ កាលេ កាលសញ្ញី អនាបត្តិ។
 
[១២៨] ពេលវិកាល ភិក្ខុក៏សំគាល់ថា ពេលវិកាល ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ពេលវិកាល ភិក្ខុមានសេចក្តីសង្ស័យ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ពេលវិកាល ភិក្ខុសំគាល់ថា កាលគួរ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទទួលវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិក ទុក​សម្រាប់​ជាប្រយោជន៍ដល់អាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដគ្រប់ៗខណៈដែលលេប​ចូលទៅ។ ពេលជាកាលគួរ ភិក្ខុសំគាល់ថា ពេលវិកាល ត្រូវអាបត្តិទុក្កដ។ ពេលជាកាលគួរ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ពេលជាកាលគួរ ភិក្ខុសំគាល់ថា កាលគួរមែន មិនត្រូវអាបត្តិឡើយ។
 
[១២៩] អនាបត្តិ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ សតិ បច្ចយេ បរិភុញ្ជតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១២៩] អាបត្តិមិនមានដល់ភិក្ខុ​ដែលឆាន់តែវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិកដោយមានហេតុដែលគួរឆាន់បាន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី៧ ចប់។
 
អដ្ឋមសិក្ខាបទំ
 
[១៣០] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មតោ អានន្ទស្ស ឧបជ្ឈាយោ អាយស្មា វេឡដ្ឋសីសោ [ពេលដ្ឋសីសោ] អរញ្ញេ វិហរតិ។ សោ បិណ្ឌាយ ចរិត្វា ពហុំ បិណ្ឌបាតំ លភិត្វា[ពហុំ បិណ្ឌបាតំ លភិត្វាតិបិ មរម្មឱរោបិយបោត្ថកេ នត្ថិ] សុក្ខំ [ឱ.ម.សុក្ខក្ខរំ] កូរំ អារាមំ ហរិត្វា សុក្ខាបេត្វា និក្ខិបតិ យទា អាហារេន អត្ថោ ហោតិ តទា ឧទកេន តេមេត្វា ភុញ្ជតិ ចិរេន គាមំ បិណ្ឌាយ បវិសតិ។ ភិក្ខូ អាយស្មន្តំ វេឡដ្ឋសីសំ ឯតទវោចុំ កិស្ស ត្វំ អាវុសោ ចិរេន គាមំ បិណ្ឌាយ បវិសសីតិ។ អថខោ អាយស្មា វេឡដ្ឋសីសោ ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ កឹ បន ត្វំ អាវុសោ សន្និធិការកំ ភោជនំ ភុញ្ជសីតិ។ ឯវមាវុសោតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា វេឡដ្ឋសីសោ សន្និធិការកំ ភោជនំ ភុញ្ជិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ វេឡដ្ឋសីស សន្និធិការកំ ភោជនំ ភុញ្ជសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ វេឡដ្ឋសីស សន្និធិការកំ ភោជនំ ភុញ្ជិស្សសិ នេតំ វេឡដ្ឋសីស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សន្និធិការកំ ខាទនីយំ វា ភោជនីយំ វា ខាទេយ្យ វា ភុញ្ជេយ្យ វា បាចិត្តិយន្តិ។
 
[១៣០] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះវេឡដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍​របស់​ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងព្រៃ។ ព្រះថេរៈនោះត្រាច់ទៅបិណ្ឌបាត លុះបានអាហារ​បិណ្ឌបាតជាច្រើនហើយ ក៏នាំយកបាយសុទ្ធ​[អដ្ឋកថា គឺបាយតែម្យ៉ាង មិនមានសម្លនិងម្ហូប​ក្រៀមលាយជាមួយផង។] មកកាន់អារាម រួចហាលបាយនោះឲ្យស្ងួតក្រៀម ហើយទុកដាក់ កាលណាមានសេចក្តីត្រូវការដោយអាហារ ទើបយកបាយក្រៀមនោះមកត្រាំទឹក ហើយ​ក៏ឆាន់​ក្នុងកាលនោះ យូរៗបានលោកចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្តង។ ភិក្ខុទាំងឡាយបាន​និយាយ​ពាក្យនេះនឹងព្រះវេឡដ្ឋសីសៈដ៏មានអាយុថា ម្នាលអាវុសោ ចុះហេតុអ្វីបានជាយូរៗ​ទើបលោកចូលទៅកាន់ក្រុង​ដើម្បីបិណ្ឌបាតម្តង។ ទើបព្រះវេឡដ្ឋសីសៈដ៏មានអាយុ​ក៏ដំណាល​រឿង​នុ៎ះ​ប្រាប់ភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះក៏សួរថា ម្នាលអាវុសោ បើដូច្នោះ មានតែ​លោក​ឆាន់​ភោជនដែល​ខ្លួនទុកដាក់​ឲ្យកន្លងរាត្រីឬអ្វី។ ព្រះវេឡដ្ឋសីសៈ​ឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះវេឡដ្ឋសីសៈដ៏មានអាយុ មិនសមបើនឹងឆាន់ភោជន​ដែល​ខ្លួន​ទុកដាក់​ឲ្យកន្លង​រាត្រី (ដូច្នេះ)​ទេ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលវេឡដ្ឋសីសៈ ឮថា​អ្នកឯង​បានឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ពិតមែនឬ។ ព្រះវេឡដ្ឋសីសៈក្រាប​ទូល​ថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលវេឡដ្ឋសីសៈ អ្នកឯងមិនសមបើ​នឹងឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី (ដូច្នេះ)ទេ ម្នាលវេឡដ្ឋសីសៈ អំពើដែលអ្នកឯងធ្វើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា និងមិនមែន​នាំពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយជាសន្និធិការកៈ គឺវត្ថុដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ត្រូវអាបត្តិបាចិត្តិយ។
 
[១៣១] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សន្និធិការកំ នាម អជ្ជ បដិគ្គហិតំ អបរជ្ជុ ខាទិតំ ហោតិ។ ខាទនីយំ នាម បញ្ច ភោជនានិ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ ឋបេត្វា អវសេសំ ខាទនីយំ នាម។ ភោជនីយំ នាម បញ្ច ភោជនានិ ឱទនោ កុម្មាសោ សត្តុ មច្ឆោ មំសំ។ ខាទិស្សាមិ ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ បាចិត្តិយស្ស។
 
[១៣១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃ​បារាជិកកណ្ឌ។ ដែលហៅថាខ្លួនទុកដាក់ឲ្យកន្លងរាត្រី (បានដល់ខាទនីយ ឬភោជនីយ) ដែលខ្លួន​ទទួល​ទុក​ក្នុង​ថ្ងៃនេះ ហើយឆាន់​ក្នុងថ្ងៃខាងក្រោយ។ ដែលហៅថា ខាទនីយ(នោះ) បានដល់វត្ថុទាំងអស់​សម្រាប់ទំពាស៊ី វៀរ​លែងតែ​​ភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ភោជនទាំង៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ភិក្ខុទទួល ដោយគិតថា អញ​នឹង​ទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗវារៈ​ដែលលេបចូលទៅ។
 
[១៣២] សន្និធិការកេ សន្និធិការកសញ្ញី ខាទនីយំ វា ភោជនីយំ វា ខាទតិ វា ភុញ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ សន្និធិការកេ វេមតិកោ ខាទនីយំ វា ភោជនីយំ វា ខាទតិ វា ភុញ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ សន្និធិការកេ អសន្និធិការកសញ្ញី ខាទនីយំ វា ភោជនីយំ វា ខាទតិ វា ភុញ្ជតិ វា អាបត្តិ បាចិត្តិយស្ស។ យាមកាលិកំ សត្តាហកាលិកំ យាវជីវិកំ អាហារត្ថាយ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ ទុក្កដស្ស។ អសន្និធិការកេ សន្និធិការកសញ្ញី អាបត្តិ ទុក្កដស្ស។ អសន្និធិការកេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អសន្និធិការកេ អសន្និធិការកសញ្ញី អនាបត្តិ។
 
[១៣២] របស់ដែលជាសន្និធិការកៈ ភិក្ខុក៏សំគាល់ថា ជាសន្និធិការកៈមែន ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ របស់ដែលជាសន្និធិការកៈ ភិក្ខុមានសេចក្តីសង្ស័យ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ របស់ដែលជាសន្និធិការកៈ ភិក្ខុសំគាល់ថា មិនមែនជាសន្និធិការកៈ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទទួលវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បី​ប្រយោជន៍​ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗខណៈដែលលេប​ចូលទៅ។ របស់ដែលមិនមែន​ជាសន្និធិការកៈ ភិក្ខុសំគាល់ថា ជាសន្និធិការកៈ ត្រូវអាបត្តិទុក្កដ។ របស់​មិនមែន​ជាសន្និធិការកៈ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ របស់មិនមែនជាសន្និធិការកៈ ភិក្ខុក៏សំគាល់ថា មិនមែនជាសន្និធិការកៈ មិនត្រូវអាបត្តិឡើយ។
 
[១៣៣] អនាបត្តិ យាវកាលិកំ យាវកាលេ និទហិត្វា ភុញ្ជតិ យាមកាលិកំ យាមេ និទហិត្វា ភុញ្ជតិ សត្តាហកាលិកំ សត្តាហំ និទហិត្វា ភុញ្ជតិ យាវជីវិកំ សតិ បច្ចយេ បរិភុញ្ជតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៣៣] អាបត្តិមិនមានដល់ភិក្ខុ​ដែលទុកដាក់វត្ថុជាយាវកាលិក[អដ្ឋកថា អាហារមាន​បាយជាដើម ដែលអ្នកបួស​គប្បី​ឆាន់បានតាំងពីព្រឹក​ទៅដល់​ថ្ងៃត្រង់ ហៅថាយាវកាលិក។] ហើយឆាន់ត្រូវតាមកំណត់កាល ដល់ភិក្ខុដែលទុកដាក់វត្ថុជាយាមកាលិក​[ទឹក៨យ៉ាង មានទឹក​ស្វាយ​ជាដើម ដែលអ្នកបួសគប្បីឆាន់បានត្រឹមថ្ងៃ១យប់១ ហៅថាយាមកាលិក។] ហើយឆាន់​ត្រូវ​តាមកំណត់យាម (គឺថ្ងៃ១យប់១) ដល់ភិក្ខុដែលទុកដាក់វត្ថុជាសត្តាហកាលិក​[ភេសជ្ជៈ៥យ៉ាង មានទឹកដោះថ្លាជាដើម ដែលអ្នកបួសគប្បីទុកឆាន់បានក្នុងរវាង៧ថ្ងៃ ហៅថាសត្តាហកាលិក។] ហើយឆាន់អស់ត្រឹម៧ថ្ងៃ ដល់ភិក្ខុដែលឆាន់វត្ថុជាយាវជីវិក​[វត្ថុឯទៀតក្រៅពីកាលិកទាំង៣ខាង​ដើម ដែលអ្នកបួសគប្បីរក្សាទុកឆាន់បានដរាបទាល់អស់មួយជីវិត ហៅថា យាវជីវិក។] ព្រោះ​មានហេតុដែលគួរឆាន់បាន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី៨ ចប់។
 
នវមសិក្ខាបទំ
 
[១៣៤] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជន្តិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សមណា សក្យបុត្តិយា បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជិស្សន្តិ កស្ស សម្បន្នំ ន មនាបំ កស្ស សាទុំ ន រុច្ចតីតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យានិ ខោ បន តានិ បណីតភោជនានិ សេយ្យថីទំ សប្បិ នវនីតំ តេលំ មធុ ផាណិតំ មច្ឆោ មំសំ ខីរំ ទធិ។ យោ បន ភិក្ខុ ឯវរូបានិ បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១៣៤] កាលនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសូមភោជនដ៏ឧត្តម​ទាំងឡាយមកដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់។ ពួកមនុស្សពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រ មិនសមនឹងសូមភោជនដ៏ឧត្តមទាំងឡាយ ដើម្បីប្រយោជន៍ដល់ខ្លួនហើយឆាន់សោះ អ្នកណាមួយមិនគាប់ចិត្តនឹងភោជនដែលសម្បូរ អ្នក​ណាមួយ​មិនចូលចិត្តនឹងភោជនដែលមានរស​ឆ្ងាញ់។ ភិក្ខុទាំងឡាយបានឮពួកមនុស្ស​ទាំងនោះ​កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុ​ទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​មិនសមនឹង​សូម​ភោជន​ដ៏ឧត្តម​ទាំងឡាយមក ដើម្បីប្រយោជន៍​ដល់ខ្លួន ហើយឆាន់ដូច្នោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា​អ្នកទាំងឡាយសូមភោជន​ដ៏ឧត្តម​ទាំងឡាយមក ដើម្បីប្រយោជន៍​ដល់​ខ្លួន ហើយក៏នាំគ្នាឆាន់ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាប​ទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះសព្វញ្ញូពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលពួកបុរសសោះសូន្យ អ្នកទាំងឡាយ​មិនសម​នឹងសូមភោជនដ៏ឧត្តមទាំងឡាយមក ដើម្បីប្រយោជន៍​ដល់ខ្លួន ហើយឆាន់ដូច្នេះទេ នែ​ពួក​បុរសសោះសូន្យ អំពើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លាទេ ឬ​នាំ​ពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភោជនដ៏ឧត្តម​ទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះ ដូចម្តេច ភោជនដ៏ឧត្តមទាំងនោះគឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ។ ភិក្ខុណាមួយសូមភោជនដ៏ឧត្តម​ទាំងឡាយមានសភាពយ៉ាងនេះ ដើម្បីប្រយោជន៍​ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់​បានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
 
[១៣៥] តេន ខោ បន សមយេន ភិក្ខូ គិលានា ហោន្តិ។ គិលានបុច្ឆកា ភិក្ខូ គិលានេ ភិក្ខូ ឯតទវោចុំ កច្ចាវុសោ ខមនីយំ កច្ចិ យាបនីយន្តិ។ បុព្វេ មយំ អាវុសោ បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជាម តេន នោ ផាសុ ហោតិ ឥទានិ បន ភគវតា បដិក្ខិត្តន្តិ កុក្កុច្ចាយន្តា ន វិញ្ញាបេម តេន នោ ន ផាសុ ហោតីតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ គិលានេន ភិក្ខុនា បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យានិ ខោ បន តានិ បណីតភោជនានិ សេយ្យថីទំ សប្បិ នវនីតំ តេលំ មធុ ផាណិតំ មច្ឆោ មំសំ ខីរំ ទធិ។ យោ បន ភិក្ខុ ឯវរូបានិ បណីតភោជនានិ អគិលានោ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជេយ្យ បាចិត្តិយន្តិ។
 
[១៣៥] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ។ ពួកភិក្ខុអ្នកសួរជម្ងឺបាននិយាយ​ពាក្យនេះ​នឹងភិក្ខុឈឺទាំងឡាយថា ម្នាលអាវុសោ លោកអាចអត់ទ្រាំបានឬទេ អាច​ប្រព្រឹត្ត​ទៅបាន​ឬទេ។ ពួកភិក្ខុឈឺ​ឆ្លើយថា ម្នាលអាវុសោ ក្នុងកាលមុនយើងទាំងឡាយបានសូមភោជន​ដ៏​ឧត្តម​ទាំងឡាយមកដើម្បីប្រយោជន៍​ដល់ខ្លួន ហើយឆាន់ ព្រោះហេតុនោះ ទើបយើងទាំងឡាយ​មាន​សេចក្តី​សប្បាយ តែឥឡូវ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់​ហាមហើយ យើងទាំងឡាយខ្លាច​ក្រែង មិន​ហ៊ាន​សូមទៀត ទើបសេចក្តី​មិនសប្បាយ​មានដល់យើងទាំងឡាយ​ដោយ​ហេតុ​នោះ។ ភិក្ខុទាំង​ឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយ​មកក្នុងពេលនោះ ហើយត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុឈឺ សូមភោជន​ដ៏ឧត្តម​ទាំងឡាយ មកដើម្បីប្រយោជន៍​ដល់​ខ្លួន​ ហើយឆាន់បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាង​នេះ​ថា ភោជន​ដ៏ឧត្តម​ទាំងឡាយណាមួយ ភោជន​ដ៏ឧត្តម​ទាំងនោះដូចម្តេច ភោជនដ៏ឧត្តម​ទាំងនោះគឺ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះ​ជូរ។ ភិក្ខុណាមួយគ្មានជម្ងឺ សូមភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ ដើម្បី​ប្រយោជន៍​ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។
 
[១៣៦] យានិ ខោ បន តានិ បណីតភោជនានីតិ សប្បិ នាម គោសប្បិ វា អជិកាសប្បិ វា មហិសសប្បិ វា[ឱ.មាហិសំ វា សប្បិ។ ម.មាហឹសា សប្បិ។] យេសំ មំសំ កប្បតិ តេសំ សប្បិ។ នវនីតំ នាម តេសំយេវ នវនីតំ។ តេលំ នាម តិលតេលំ សាសបតេលំ មធុកតេលំ ឯរណ្ឌតេលំ វសាតេលំ។ មធុ នាម មក្ខិកាមធុ។ ផាណិតំ នាម ឧច្ឆុម្ហា និព្វត្តំ។ មច្ឆោ នាម ឧទកចរោ[សព្វត្ថ ឦទិសោយេវ បាឋោ ទិស្សតិ ភិក្ខុនីវិភង្គស្ស បាដិទេសនីយកណ្ឌេ បន សព្វត្ថាបិ ឧទកោតិ ទិស្សតិ។ វិបារេត្វា គហេតព្វំ។] វុច្ចតិ។ មំសំ នាម យេសំ មំសំ កប្បតិ តេសំ មំសំ។ ខីរំ នាម គោខីរំ វា អជិកាខីរំ វា មហិសខីរំ វា យេសំ មំសំ កប្បតិ តេសំ ខីរំ។ ទធិ នាម តេសំយេវ ទធិ។
 
[១៣៦] ត្រង់ពាក្យថា ភោជនដ៏ឧត្តម​ទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះ គឺ​ទឹកដោះ​ថ្លារបស់គោក្តី ទឹកដោះថ្លារបស់ពពែក្តី ទឹកដោះថ្លារបស់ក្របីក្តី ហៅថា ទឹកដោះថ្លា ឬ​សប្បិ និងសាច់​របស់​ពួកសត្វណាដ៏គួរ (ដល់​វិនយបញ្ញត្តិ) ទឹកដោះថ្លារបស់ពួកសត្វនោះ ហៅថា ទឹកដោះថ្លា ឬសប្បិ។ ទឹកដោះខាប់​របស់សត្វអម្បាល​នោះឯង ហៅថា ទឹកដោះខាប់ ឬនវនីត។ ប្រេងល្ង ប្រេងស្ពៃ ប្រេងស្រគំ ប្រេងល្ហុងខ្ញែ និងប្រេង​ គឺខ្លាញ់រាវ ហៅថា ប្រេង។ ទឹកផ្អែម​របស់​មេឃ្មុំ ហៅថា ទឹកឃ្មុំ។ ទឹកផ្អែមដែលកើតអំពីអំពៅ ហៅថា ទឹកអំពៅ ឬស្ករអំពៅ។ សត្វដែល​ត្រាច់​ទៅក្នុងទឹក ហៅថា ត្រី ឬមច្ឆជាតិ។ សាច់នៃពួក​សត្វណាក៏គួរ(ដល់វិនយបញ្ញត្តិ) សាច់​នៃ​ពួក​សត្វទាំងនោះ ហៅថា សាច់ ឬមំសៈ។ ទឹកដោះស្រស់របស់គោក្តី ទឹកដោះស្រស់​របស់​ពពែក្តី ទឹកដោះស្រស់របស់ក្របីក្តី ហៅថា ទឹកដោះស្រស់ ឬខីរៈ សាច់របស់ពួកសត្វណាដ៏គួរ (ដល់​វិនយបញ្ញត្តិ) ទឹកដោះស្រស់​របស់ពួក​សត្វទាំងនោះ ហៅថា ទឹកដោះស្រស់ ឬខីរៈ។ ទឹកដោះជូរ​របស់ពួក​សត្វ​ទាំងនោះ ហៅថា ទឹកដោះជូរ ឬទធិ។
 
[១៣៧] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ឯវរូបានិ បណីតភោជនានីតិ តថារូបានិ បណីតភោជនានិ។ អគិលានោ នាម យស្ស វិនា បណីតភោជនានិ ផាសុ ហោតិ។ គិលានោ នាម យស្ស វិនា បណីតភោជនានិ ន ផាសុ ហោតិ។ អគិលានោ អត្តនោ អត្ថាយ វិញ្ញាបេតិ បយោគេ ទុក្កដំ។ បដិលាភេន ភុញ្ជិស្សាមីតិ បដិគ្គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ បាចិត្តិយស្ស។
 
[១៣៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិកសិក្ខាបទ។ ពាក្យថា ភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ គឺភោជន​ដ៏ថ្លៃថ្លាទាំងឡាយ​មាន​សភាព​ដូច្នោះ។ ភិក្ខុណាវៀរភោជន​ដ៏ឧត្តម​ទាំងឡាយ ហើយនៅជាសប្បាយបាន ភិក្ខុនោះ​ហៅថា គ្មាន​ជម្ងឺ។ ភិក្ខុណាវៀរចាកភោជន​ដ៏ឧត្តម​ទាំងឡាយ ហើយនៅសប្បាយមិនបាន ភិក្ខុនោះ​ហៅថា មានជម្ងឺ។ ភិក្ខុគ្មានជម្ងឺ សូមភោជនទាំងនោះ ដើម្បីប្រយោជន៍​ដល់ខ្លួន ត្រូវ​អាបត្តិ​ទុក្កដរាល់​ប្រយោគ។ ភិក្ខុទទួលដោយតាំងចិត្តថា អញ​នឹង​ឆាន់ ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ខណៈ​ដែល​បាន​មក។ ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ​គ្រប់ៗ​វារៈ​ដែលលេបចូលទៅ។
 
[១៣៨] អគិលានោ អគិលានសញ្ញី បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ អគិលានោ វេមតិកោ បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ អគិលានោ គិលានសញ្ញី បណីតភោជនានិ អត្តនោ អត្ថាយ វិញ្ញាបេត្វា ភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ គិលានោ អគិលានសញ្ញី អាបត្តិ ទុក្កដស្ស។ គិលានោ វេមតិកោ អាបត្តិ ទុក្កដស្ស។ គិលានោ គិលានសញ្ញី អនាបត្តិ។
 
[១៣៨] ខ្លួនមិនឈឺ ភិក្ខុសំគាល់ថាខ្លួនមិនឈឺ ហើយសូមភោជន​ដ៏ឧត្តម​ទាំងឡាយ​មក​ដើម្បី​ប្រយោជន៍​ដល់ខ្លួន ហើយឆាន់​ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមិនឈឺ ភិក្ខុមានសេចក្តីសង្ស័យ ហើយសូមភោជន​ដ៏ឧត្តម​ទាំងឡាយ​មក ​ដើម្បី​ប្រយោជន៍​ដល់ខ្លួន ហើយឆាន់​ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមិនឈឺ ភិក្ខុសំគាល់ថាខ្លួនឈឺ ហើយសូមភោជន​ដ៏ឧត្តម​ទាំងឡាយ​មក​ដើម្បី​ប្រយោជន៍​ដល់ខ្លួន ហើយឆាន់​ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនឈឺ ភិក្ខុសំគាល់ថាខ្លួនមិនឈឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ ភិក្ខុសំគាល់ថាខ្លួនឈឺ មិនត្រូវអាបត្តិ។
 
[១៣៩] អនាបត្តិ គិលានស្ស គិលានោ ហុត្វា វិញ្ញាបេត្វា អគិលានោ ភុញ្ជតិ គិលានស្ស សេសកំ ភុញ្ជតិ ញាតកានំ បវារិតានំ អញ្ញស្សត្ថាយ អត្តនោ ធនេន ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៣៩] អាបត្តិមិនមានដល់ភិក្ខុឈឺ ដល់ភិក្ខុដែលមានជម្ងឺ ហើយសូម លុះសូម​បាន​មក​ក៏​បាត់ជម្ងឺ​នោះ ហើយឆាន់ ដល់ភិក្ខុដែលឆាន់ភោជនដ៏សល់អំពី​ភិក្ខុឈឺ ដល់ភិក្ខុដែលឆាន់ភោជន​របស់​ពួក​ញាតិ ដល់ភិក្ខុ​ដែល​ឆាន់​ភោជន​របស់ពួក​ជន​ដែល​បានបវារណា ដល់ភិក្ខុ​ដែល​សូម​ដើម្បីប្រយោជន៍​ដល់​អ្នកឯទៀត ដល់ភិក្ខុ​ដែល​ឆាន់​ភោជន​ដែល​កើត​ដោយ​ទ្រព្យ​របស់​ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើម​បញ្ញត្តិ។
 
សិក្ខាបទទី៩ ចប់។
 
ទសមសិក្ខាបទំ
 
[១៤០] តេន សមយេន ពុទ្ធោ ភគវា វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សព្វបំសុកូលិកោ សុសានេ វិហរតិ។ សោ មនុស្សេហិ ទីយមានំ ន ឥច្ឆតិ បដិគ្គហេតុំ។ សុសានេបិ រុក្ខមូលេបិ ឧម្មារេបិ អយ្យវោសាដិតកានិ សាមំ គហេត្វា ភុញ្ជតិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អយំ ភិក្ខុ អម្ហាកំ អយ្យវោសាដិតកានិ សាមំ គហេត្វា ភុញ្ជិស្សតិ ថេរោយំ ភិក្ខុ វធរោ មនុស្សមំសំ មញ្ញេ ខាទតីតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខុ អទិន្នំ មុខទ្វារំ អាហារំ អាហរិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ភិក្ខុ អទិន្នំ មុខទ្វារំ អាហារំ អាហរសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស អទិន្នំ មុខទ្វារំ អាហារំ អាហរិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អទិន្នំ មុខទ្វារំ អាហារំ អាហរេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១៤០] កាលនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលា ក្នុងមហាវន ក្បែរក្រុង​វេសាលី។ សម័យនោះឯង មានភិក្ខុ១រូប​ជាអ្នកប្រព្រឹត្តបំសុកូល​នូវ​របស់​គ្រប់​យ៉ាង [អដ្ឋកថា ភិក្ខុនោះ​ប្រព្រឹត្ត​បំសុកូល​គ្រប់​ជំពូក ដោយហោច​ទៅ​សូម្បី​ឈើស្ទន់​ ក៏បំសុកូល​យកដែរ។] នៅក្នុងព្រៃ​ស្មសាន។ ភិក្ខុនោះ​មិនប្រាថ្នា​នឹង​ទទួល​យកវត្ថុ​ដែល​មនុស្សទាំងឡាយ​ឲ្យ​ឡើយ។ ភិក្ខុនោះ​កាន់យក​នូវ​សំណែន​ក្នុងព្រៃស្មសាន​ខ្លះ ទៀប​គល់ឈើខ្លះ ទៀប​ធរណី​ទ្វារ​ខ្លះ ដោយ​ខ្លួនឯង ហើយឆាន់។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុនេះមិនគួរបើនឹងកាន់យកសំណែនរបស់យើង​ទាំងឡាយ​ដោយខ្លួន​ឯង ហើយឆាន់ទេ ភិក្ខុ​ជាថេរៈ​នេះ​មានកាយ​ធាត់ ទំនង​ជាស៊ី​សាច់មនុស្ស​ទេដឹង។ ភិក្ខុទាំងឡាយបានឮមនុស្ស​ទាំងនោះ​​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរ​នឹង​ស៊ីលេប​នូវ​អាហារ​តាមទ្វារមាត់ ជាអាហារ​ដែល​គេ​មិនបាន​ប្រគេន​សោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថា​អ្នកឯងស៊ីលេបនូវ​អាហារ​តាមទ្វារមាត់ ជាអាហារ​ដែល​គេមិនបាន​ប្រគេន​ ពិតមែនឬ។ ភិក្ខុនោះក្រាប​ទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់បន្ទោស​ថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងស៊ីលេប​នូវអាហារ​តាម​ទ្វារមាត់ ជាអាហារ​ដែល​គេ​មិនបាន​ប្រគេន (ដូច្នេះ)ទេ នែមោឃបុរស អំពើនេះ មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លាទេ ឬ​នាំ​ពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងតទៅទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ​លេប​នូវអាហារ​តាមទ្វារមាត់ ជាអាហារ​ដែលគេ​មិនបាន​ប្រគេន ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​​បានបញ្ញត្ត​ហើយដល់​ភិក្ខុទាំងឡាយ​យ៉ាងនេះ។
 
[១៤១] តេន ខោ បន សមយេន ភិក្ខូ ឧទកទន្តបោណេ កុក្កុច្ចាយន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ ឧទកទន្តបោណំ សាមំ គហេត្វា ភុញ្ជិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អទិន្នំ មុខទ្វារំ អាហារំ អាហរេយ្យ អញ្ញត្រ ឧទកទន្តបោណា បាចិត្តិយន្តិ។
 
[១៤១] សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យ​ក្នុង​ទឹក​ និងឈើស្ទន់។ ពួកភិក្ខុទាំងនោះបាន​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុកាន់យកទឹក និងឈើស្ទន់​ឆាន់ដោយខ្លួន​ឯង​បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាង​នេះ​ថា ភិក្ខុណាមួយ​លេបនូវអាហារ​តាមទ្វារមាត់ ជាអាហារ​ដែល​គេមិន​បានប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​តែ​ទឹក និង​ឈើស្ទន់។
 
[១៤២] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អទិន្នំ នាម អប្បដិគ្គហិតកំ វុច្ចតិ។ ទិន្នំ នាម កាយេន វា កាយប្បដិពទ្ធេន វា និស្សគ្គិយេន វា ទេន្តេ ហត្ថបាសេ ឋិតោ កាយេន វា កាយប្បដិពទ្ធេន វា បដិគ្គណ្ហាតិ ឯតំ ទិន្នំ នាម។ អាហារោ នាម ឧទកទន្តបោណំ ឋបេត្វា យង្កិញ្ចិ អជ្ឈោហរណីយំ ឯសោ អាហារោ នាម។ អញ្ញត្រ ឧទកទន្តបោណាតិ ឋបេត្វា ឧទកទន្តបោណំ។ ខាទិស្សាមិ ភុញ្ជិស្សាមីតិ គណ្ហាតិ អាបត្តិ ទុក្កដស្ស។ អជ្ឈោហារេ អជ្ឈោហារេ អាបត្តិ បាចិត្តិយស្ស។
 
[១៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថាគេមិនបានប្រគេន គឺ​សំដៅយកវត្ថុ​ដែលភិក្ខុ​មិនបាន​ទទួល​ប្រគេន។ ដែលហៅ​ថា របស់​ដែលគេប្រគេន គឺកាល​បើ​ទាយក​ឲ្យ​របស់ណា​ដោយ​កាយក្តី ដោយ​របស់​ដែល​ជាប់​នឹង​កាយ​ក្តី ដោយ​បោះឲ្យក្តី ភិក្ខុ​ក៏ស្ថិត​នៅក្នុង​ហត្ថបាស បានទទួល​​[អដ្ឋកថា កិរិយាទទួល​ប្រគេន​ប្រកប​ដោយអង្គ៥ គឺ១.វត្ថុដែល​បុរស​មានកំលាំង​យ៉ាង​កណ្តាល ល្មមលើកឡើងបាន។ ២.​អ្នក​ប្រគេន​ស្ថិត​នៅក្នុងហត្ថបាស។ ៣.​អ្នកប្រគេន​បានបង្អោន​ខ្លួនចូលមក។៤.​ទេវតាក្តី មនុស្សក្តី សត្វ​តិរច្ឆានក្តី​ប្រគេន។ ៥.​ភិក្ខុទទួលវត្ថុ​នោះដោយ​កាយក្តី ដោយវត្ថុ​ដែល​ជាប់​នឹង​កាយក្តី។] ដោយ​កាយ ឬដោយរបស់​ដែល​ជាប់​នឹង​កាយ របស់នេះ​ហៅថា គេ​ប្រគេន។ ដែលហៅថា អាហារ​ គឺ​របស់​ណាមួយ​ដែល​គួរ​លេប​ចូលទៅបាន វៀរ​លែង​តែទឹក និងឈើស្ទន់ របស់នេះហៅថា អាហារ។ ពាក្យថា វៀរលែងតែទឹក និងឈើស្ទន់ គឺលើកលែង​តែទឹក និងឈើស្ទន់។ ភិក្ខុ​ទទួល​យក​ដោយ​គិតថា អញនឹង​ទំពាស៊ី អញ​នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​វារៈដែលលេបចូលទៅ។
 
[១៤៣] អប្បដិគ្គហិតកេ អប្បដិគ្គហិតកសញ្ញី អទិន្នំ មុខទ្វារំ អាហារំ អាហរតិ អញ្ញត្រ ឧទកទន្តបោណា អាបត្តិ បាចិត្តិយស្ស។ អប្បដិគ្គហិតកេ វេមតិកោ អទិន្នំ មុខទ្វារំ អាហារំ អាហរតិ អញ្ញត្រ ឧទកទន្តបោណា អាបត្តិ បាចិត្តិយស្ស។ អប្បដិគ្គហិតកេ បដិគ្គហិតកសញ្ញី អទិន្នំ មុខទ្វារំ អាហារំ អាហរតិ អញ្ញត្រ ឧទកទន្តបោណា អាបត្តិ បាចិត្តិយស្ស។ បដិគ្គហិតកេ អប្បដិគ្គហិតកសញ្ញី អាបត្តិ ទុក្កដស្ស។ បដិគ្គហិតកេ វេមតិកោ អាបត្តិ ទុក្កដស្ស។ បដិគ្គហិតកេ បដិគ្គហិតកសញ្ញី អនាបត្តិ។
 
[១៤៣] វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុក៏សំគាល់ថា មិនបានទទួលប្រគេន ហើយលេប​នូវអាហារ​តាមទ្វារមាត់ ជាអាហារ​ដែលគេ​មិនប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​តែ​ទឹក​ និង​ឈើស្ទន់។ វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុសង្ស័យ ហើយលេប​នូវអាហារ​តាមទ្វារមាត់ ជាអាហារ​ដែលគេ​មិនប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​តែ​ទឹក​ និង​ឈើស្ទន់។ វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុសំគាល់ថា បានទទួលប្រគេន ហើយលេប​នូវអាហារ​តាមទ្វារមាត់ ជាអាហារ​ដែលគេ​មិនបានប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរ​លែង​តែ​ទឹក​ និង​ឈើស្ទន់។ វត្ថុដែលភិក្ខុបានទទួលប្រគេន ភិក្ខុសំគាល់ថា មិនទាន់បានទទួលប្រគេន ត្រូវអាបត្តិទុក្កដ។ វត្ថុដែលភិក្ខុទទួលប្រគេន ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ វត្ថុដែលភិក្ខុទទួលប្រគេនហើយ ភិក្ខុក៏សំគាល់ថា បានទទួលប្រគេនហើយ មិនត្រូវអាបត្តិឡើយ។
 
[១៤៤] អនាបត្តិ ឧទកទន្តបោណេ ចត្តារិ មហាវិកតានិ សតិ បច្ចយេ អសតិ កប្បិយការកេ សាមំ គហេត្វា បរិភុញ្ជតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៤៤] អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ទឹក និងឈើស្ទន់ ដល់ភិក្ខុដែលកាន់យក​ថ្នាំ​មហាវិកត៤យ៉ាង [មហាវិកត៤គឺ មូត១ គូថ១ ផេះ១ ដី១។] ដោយខ្លួនឯង ហើយឆាន់ ព្រោះ​មាន​ហេតុ ហើយគ្មាន​កប្បិយការក ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើម​បញ្ញត្តិ។
 
សិក្ខាបទទី១០ ចប់។
 
ភោជនវគ្គទី៤ ចប់។
 
តស្សុទ្ទានំ
 
បិណ្ឌោ គណំ បរំ បូវំ
 
ទ្វេ ច វុត្តា បវារណា[ឱ.ភុត្តា បវារណា]
 
វិកាលោ[ឱ.ម.វិកាលេ] សន្និធិការំ[ឱ.ម.សន្និធី ខីរំ]
 
បណីតំ ទ្វារកំ ទសាតិ [ឱ.ម.ទន្តបោណេន តេ ទសាតិ។]
 
ចំនួនសិក្ខាបទក្នុងភោជនវគ្គ​នោះមាន១០យ៉ាង គឺ
 
បិណ្ឌ (សិក្ខាបទ)១ គណ(សិក្ខាបទ)១ បរ(សិក្ខាបទ)១ បូវ(សិក្ខាបទ)១ បវារណា​(សិក្ខាបទ)ពីរ ព្រះដ៏មានព្រះភាគពោលហើយ វិកាល(សិក្ខាបទ)១ សន្និធិការ(សិក្ខាបទ)១ បណីត​(សិក្ខាបទ)១ ទ្វារក(សិក្ខាបទ)១។
 
អចេលកវគ្គស្ស បឋមសិក្ខាបទំ
 
[១៤៥] តេន សមយេន ពុទ្ធោ ភគវា វេសាលិយំ វិហរតិ មហាវនេ កូដាគារសាលាយំ។ តេន ខោ បន សមយេន សង្ឃស្ស ខាទនីយំ ឧប្បន្នំ ហោតិ។ អថខោ អាយស្មា អានន្ទោ ភគវតោ ឯតមត្ថំ អារោចេសិ។ តេនហានន្ទ វិឃាសាទានំ បូវំ ទេហីតិ។ ឯវំ ភន្តេតិ ខោ អាយស្មា អានន្ទោ ភគវតោ បដិស្សុណិត្វា វិឃាសាទេ បដិបាដិយា និសីទាបេត្វា ឯកេកំ បូវំ ទេន្តោ អញ្ញតរិស្សា បរិព្វាជិកាយ ឯកំ មញ្ញមានោ ទ្វេ បូវេ អទាសិ។ សាមន្តា បរិព្វាជិកាយោ តំ បរិព្វាជិកំ ឯតទវោចុំ ជារោ តេ ឯសោ សមណោតិ។ ន មេ សោ សមណោ ជារោ ឯកំ មញ្ញមានោ ទ្វេ បូវេ អទាសីតិ។ ទុតិយម្បិ ខោ អាយស្មា អានន្ទោ ឯកេកំ បូវំ ទេន្តោ តស្សាយេវ បរិព្វាជិកាយ ឯកំ មញ្ញមានោ ទ្វេ បូវេ អទាសិ។ សាមន្តា បរិព្វាជិកាយោ តំ បរិព្វាជិកំ ឯតទវោចុំ ជារោ តេ ឯសោ សមណោតិ។ ន មេ សោ សមណោ ជារោ ឯកំ មញ្ញមានោ ទ្វេ បូវេ អទាសីតិ។ តតិយម្បិ ខោ អាយស្មា អានន្ទោ ឯកេកំ បូវំ ទេន្តោ តស្សាយេវ បរិព្វាជិកាយ ឯកំ មញ្ញមានោ ទ្វេ បូវេ អទាសិ។ សាមន្តា បរិព្វាជិកាយោ តំ បរិព្វាជិកំ ឯតទវោចុំ ជារោ តេ ឯសោ សមណោតិ។ ន មេ សោ សមណោ ជារោ ឯកំ មញ្ញមានោ ទ្វេ បូវេ អទាសីតិ។ ជារោ ន ជារោតិ ឧប្ផណ្ឌឹសុ។ អញ្ញតរោបិ អាជីវកោ បរិវេសនំ អគមាសិ។ អញ្ញតរោ ភិក្ខុ បហូតេន សប្បិនា ឱទនំ មទ្ទិត្វា តស្ស អាជីវកស្ស មហន្តំ បិណ្ឌំ អទាសិ។ អថខោ សោ អាជីវកោ តំ បិណ្ឌំ អាទាយ អគមាសិ។ អញ្ញតរោ អាជីវកោ តំ អាជីវកំ ឯតទវោច កុតោ តយា អាវុសោ បិណ្ឌោ លទ្ធោតិ។ តស្សាវុសោ សមណស្ស គោតមស្ស មុណ្ឌគហបតិកស្ស បរិវេសនាយ លទ្ធោតិ។ អស្សោសុំ ខោ ឧបាសកា តេសំ អាជីវកានំ ឥមំ កថាសល្លាបំ។ អថខោ តេ ឧបាសកា យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទឹសុ។ ឯកមន្តំ និសិន្នា ខោ តេ ឧបាសកា ភគវន្តំ ឯតទវោចុំ ឥមេ ភន្តេ តិត្ថិយា អវណ្ណកាមា ពុទ្ធស្ស អវណ្ណកាមា ធម្មស្ស អវណ្ណកាមា សង្ឃស្ស សាធុ ភន្តេ អយ្យា តិត្ថិយានំ សហត្ថា ន ទទេយ្យុន្តិ។ អថខោ ភគវា តេ ឧបាសកេ ធម្មិយា កថាយ សន្ទស្សេសិ សមាទបេសិ សមុត្តេជេសិ សម្បហំសេសិ។ អថខោ តេ ឧបាសកា ភគវតា ធម្មិយា កថាយ សន្ទស្សិតា សមាទបិតា សមុត្តេជិតា សម្បហំសិតា ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កមឹសុ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ[ភិក្ខុសង្ឃំ។បេ។ តទនុលោមិកន្តិបិ មរម្មឱរោបិយបោត្ថកេ នត្ថិ។] បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា ភិក្ខូនំ តទនុច្ឆវិកំ តទនុលោមិកំ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ តេនហិ ភិក្ខវេ ភិក្ខូនំ សិក្ខាបទំ បញ្ញាបេស្សាមិ ទស អត្ថវសេ បដិច្ច សង្ឃសុដ្ឋុតាយ សង្ឃផាសុតាយ ។បេ។ សទ្ធម្មដ្ឋិតិយា វិនយានុគ្គហាយ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អចេលកស្ស វា បរិព្វាជកស្ស វា បរិព្វាជិកាយ វា សហត្ថា ខាទនីយំ វា ភោជនីយំ វា ទទេយ្យ បាចិត្តិយន្តិ។
 
[១៤៥] កាលនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ គង់នៅកូដាគារសាលា ក្នុងព្រៃមហាវន ទៀបក្រុង​វេសាលី។ សម័យនោះឯង របស់ដែល​បុគ្គល​គប្បីទំពាស៊ី​កើតឡើងដល់​សង្ឃ។ ព្រះអានន្ទ​ដ៏មានអាយុ​ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ បើដូច្នោះ​ អ្នកចូរឲ្យ​នំដល់​ពួក​មនុស្ស​អ្នកស៊ី​ដែល​ចុះ។ ព្រះអានន្ទ​ដ៏មានអាយុ​ទទួល​ព្រះពុទ្ធដីកា​ថា បពិត្រព្រះអង្គ​ដ៏ចំរើន យ៉ាងហ្នឹង​ហើយៗ ក៏ឲ្យពួកមនុស្ស​​ដែល​ជាអ្នក​ស៊ីដែលអង្គុយ​ជាជួរ ហើយក៏ឲ្យ​នំមួយៗ (ដល់​មនុស្ស​ដែល​ជាអ្នកស៊ីដែល) រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិព្វាជិកាម្នាក់ ដោយសំគាល់ថាឲ្យនំមួយដូច​គេទាំងពួង​ដែរ។ ពួកនាង​បរិព្វាជិកា​(ដែល​នៅ​)​ជុំវិញ បាននិយាយពាក្យនេះ​នឹង​នាងបរិព្វាជិកា​នោះថា សមណនោះ​ជា​សហាយ​របស់​នាងឬ។ នាង​បរិព្វាជិកានោះ​ឆ្លើយ​ថា សមណនុ៎ះ​មិនមែន​ជាសហាយ​របស់​ខ្ញុំទេ គឺ​លោក​សំគាល់​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ តែ​ត្រឡប់​ទៅជាឲ្យនំពីរមកវិញ។ វារៈជាគំរប់ពីរដង ព្រះអានន្ទដ៏​មានអាយុឲ្យ​នំ​មួយៗ (ដល់​មនុស្ស​ដែល​ជាអ្នកស៊ីដែល) រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិព្វាជិកាដដែលនោះ ដោយសំគាល់ថា​ឲ្យនំមួយ​ដូច​គេទាំងពួង​ដែរ។ ពួកនាង​បរិព្វាជិកា​(ដែល​នៅ​)​ជុំវិញ ក៏និយាយពាក្យនេះ​នឹង​នាងបរិព្វាជិកា​នោះថា សមណនុ៎ះ​ជា​សហាយ​របស់​នាងឬ។ នាង​បរិព្វាជិកានោះ​ឆ្លើយ​ថា សមណនុ៎ះ​មិនមែន​ជាសហាយ​របស់​ខ្ញុំទេ គឺ​លោក​សំគាល់​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ តែ​ត្រឡប់​ទៅជាឲ្យនំពីរមកវិញ។ វារៈជាគំរប់បីដងទៀត ព្រះអានន្ទដ៏​មានអាយុ​ឲ្យនំមួយៗ (ដល់​មនុស្ស​ដែល​ជាអ្នកស៊ីដែល) រួច​ឲ្យ​នំ​ពីរ​ទៅ​នាង​បរិព្វាជិកាដដែលនោះ ដោយសំគាល់ថាឲ្យនំមួយដូច​គេទាំងពួង​ដែរ។ ពួកនាង​បរិព្វាជិកា​(ដែល​នៅ​)​ជុំវិញ ក៏និយាយពាក្យនេះ​នឹង​នាងបរិព្វាជិកា​នោះថា សមណនុ៎ះ​ជា​សហាយ​របស់​នាងឬ។ នាង​បរិព្វាជិកានោះ​ឆ្លើយ​ថា សមណនុ៎ះ​មិនមែន​ជាសហាយ​របស់​ខ្ញុំទេ គឺ​លោក​សំគាល់​ថា​ឲ្យ​នំ​មួយ​ដល់​ខ្ញុំ តែ​ត្រឡប់​ទៅជាឲ្យនំពីរមកវិញ។ ពួក​នាង​បរិព្វាជិកា​ទាំងនោះ ក៏នាំគ្នា​និយាយ​ចម្អក​ថា (សមណនុ៎ះ​) សហាយ ឬ​មិនមែន​សហាយ។ (វេលានោះ) មានអាជីវក​ម្នាក់​ដើរទៅកាន់ទីដែល​គេអង្គាស ឬចែក(នំ)។ (ពេលនោះ) មានភិក្ខុ១រូប​កំពុងច្របាច់​បាយលាយដោយទឹកដោះ​ថ្លាដ៏ច្រើន ហើយក៏​ឲ្យ​ដុំបាយ​១ដុំ​ធំដល់​អាជីវក​នោះ។ លំដាប់នោះ អាជីវក​នោះក៏កាន់​យកដុំបាយ​នោះ ហើយ​ដើរទៅ។ (ពេលនោះ) ​មានអាជីវក​ម្នាក់ទៀត​បានពោលពាក្យ​នេះនឹង​អាជីវក​នោះថា ម្នាលអាវុសោ អ្នកឯង​បាន​ដុំ​បាយ​មក​ពីទីណា។ អាជីវក​ដែល​បាន​ដុំបាយ​នោះឆ្លើយ​តបថា ម្នាលអាវុសោ ដុំបាយខ្ញុំបានមកអំពី​ទីដែល​គេ​អង្គាស​នៃ​មុណ្ឌកគហបតី (គហបតីត្រងោល) របស់ព្រះ​សមណ​គោតមនោះ។ ពួក​ឧបាសក​បានឮពាក្យចរចារ​នេះ នៃពួកអាជីវក​នោះច្បាស់លាស់ហើយ។ ទើបពួក​ឧបាសក​ទាំងនោះ​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះដ៏​មានបុណ្យ ហើយក៏អង្គុយ​ក្នុងទី១ដ៏សមគួរ។ ឧបាសកទាំងនោះ លុះអង្គុយ​ក្នុងទីដ៏សមគួរ​ហើយ ក៏ក្រាបទូល​ពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពួក​តិរ្ថិយ​អម្បាលនេះ ប្រាថ្នានឹងពោល​ទោស​ដល់​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន សូមកុំ​ឲ្យលោក​ម្ចាស់​ទាំងឡាយ​ឲ្យ (វត្ថុអ្វីៗ) ដល់ពួកតិរ្ថិយ​ដោយ​ដៃ​របស់ខ្លួនឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ឧបាសក​ទាំងនោះ ឲ្យឃើញច្បាស់លាស់ ឲ្យកាន់​យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ។ ឯពួកឧបាសកទាំងនោះ កាលព្រះ​ដ៏មានព្រះភាគ ទ្រង់​ពន្យល់ឲ្យឃើញច្បាស់លាស់ ទ្រង់ឲ្យកាន់​យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏ក្រោក​ចាកអាសនៈ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយ​ចៀស​ចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគត្រាស់ឲ្យប្រជុំ​ភិក្ខុសង្ឃ ទ្រង់​ធ្វើ​ធម្មីកថាដ៏ល្មម​សមគួរ​តាមហេតុនោះដល់​ពួកភិក្ខុ ហើយទ្រង់ហៅ​ភិក្ខុទាំងឡាយមក ត្រាស់ថា នែភិក្ខុ​ទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទ​ដល់ភិក្ខុទាំងឡាយ ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​១០យ៉ាង គឺ ដើម្បី​សេចក្តីល្អ​ដល់សង្ឃ១ ដើម្បីសេចក្តី​សប្បាយ​ដល់​សង្ឃ១។បេ។ ដើម្បី​ញុំាង​ព្រះសទ្ធម្ម​ឲ្យ​ស្ថិតស្ថេរ១ ដើម្បីអនុគ្រោះ​ដល់វិន័យ១ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យ​វត្ថុ​ដែល​បុគ្គល​គួរ​ទំពាស៊ី ឬវត្ថុ​ដែលបុគ្គល​គួរ​បរិភោគ​ដល់អចេលកក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃ​របស់​ខ្លួន ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៤៦] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អចេលកោ នាម យោ កោចិ បរិព្វាជកសមាបន្នោ នគ្គោ។ បរិព្វាជកោ នាម ភិក្ខុញ្ច សាមណេរញ្ច ឋបេត្វា យោ កោចិ បរិព្វាជកសមាបន្នោ។ បរិព្វាជិកា នាម ភិក្ខុនិញ្ច សិក្ខមានញ្ច សាមណេរិញ្ច ឋបេត្វា យា កាចិ បរិព្វាជិកសមាបន្នា។ ខាទនីយំ នាម បញ្ច ភោជនានិ ឧទកទន្តបោណំ ឋបេត្វា អវសេសំ ខាទនីយំ នាម។ ភោជនីយំ នាម បញ្ច ភោជនានិ ឧទនោ កុម្មាសោ សត្តុ មច្ឆោ មំសំ។ ទទេយ្យាតិ កាយេន វា កាយប្បដិពទ្ធេន វា និស្សគ្គិយេន វា ទេតិ អាបត្តិ បាចិត្តិយស្ស។
 
[១៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថាអចេលក គឺបុគ្គល​ដែលបួស​ជាបរិព្វាជក មានកាយ​អាក្រាតទាំងអស់។ ដែលហៅ​ថា បរិព្វាជក គឺបុរសដែលបួសជាបរិព្វាជកទាំងអស់ វៀរ​លែងតែភិក្ខុ និងសាមណេរចេញ។ ដែល​ហៅថា បរិព្វាជិកា គឺស្រីដែលបួសជាបរិព្វាជិកាទាំងអស់ វៀរ​លែងតែភិក្ខុនី សិក្ខមានា និង​សាមណេរីចេញ។ ដែលហៅថា វត្ថុដែលបុគ្គល​គួរទំពាស៊ី គឺលើក​ទុកតែ​ភោជន​៥យ៉ាង ព្រម​ទាំង​ទឹក​ និងឈើស្ទន់ចេញ ក្រៅពីនោះ ហៅថា វត្ថុដែលបុគ្គល​គួរទំពាស៊ីទាំងអស់។ ដែលហៅថា វត្ថុ​ដែល​បុគ្គល​គួរបរិភោគ បានដល់ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ពាក្យថា ឲ្យ គឺភិក្ខុឲ្យដោយកាយក្តី ដោយវត្ថុដែលជាប់នឹងកាយក្តី ដោយបោះឲ្យក្តី ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៤៧] តិត្ថិយេ តិត្ថិយសញ្ញី សហត្ថា ខាទនីយំ វា ភោជនីយំ វា ទេតិ អាបត្តិ បាចិត្តិយស្ស។ តិត្ថិយេ វេមតិកោ សហត្ថា ខាទនីយំ វា ភោជនីយំ វា ទេតិ អាបត្តិ បាចិត្តិយស្ស។ តិត្ថិយេ អតិត្ថិយសញ្ញី សហត្ថា ខាទនីយំ វា ភោជនីយំ វា ទេតិ អាបត្តិ បាចិត្តិយស្ស។ ឧទកទន្តបោណំ ទេតិ អាបត្តិ ទុក្កដស្ស។ អតិត្ថិយេ តិត្ថិយសញ្ញី អាបត្តិ ទុក្កដស្ស។ អតិត្ថិយេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អតិត្ថិយេ អតិត្ថិយសញ្ញី អនាបត្តិ។
 
[១៤៧] ជនជាតិរ្ថិយ ភិក្ខុក៏សំគាល់ថា ជាតិរ្ថិយ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែល​គួរ​បរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ជនជាតិរ្ថិយ ភិក្ខុមានសេចក្តីសង្ស័យ ហើយឲ្យវត្ថុ​ដែលគួរទំពាស៊ី ឬវត្ថុដែល​គួរ​បរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ជនជាតិរ្ថិយ ភិក្ខុសំគាល់ថា មិនមែនជាតិរ្ថិយ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែល​គួរ​បរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុឲ្យទឹក និងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។ បុគ្គល​មិនមែន​ជាតិរ្ថិយ ភិក្ខុសំគាល់ថាជាតិរ្ថិយ ត្រូវអាបត្តិទុក្កដ។ ជន​មិនមែន​ជាតិរ្ថិយ ភិក្ខុសង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ជនមិនមែន​ជាតិរ្ថិយ ភិក្ខុសំគាល់ថាមិនមែន​ជាតិរ្ថិយ មិនត្រូវអាបត្តិឡើយ។
 
[១៤៨] អនាបត្តិ ទាបេតិ ន ទេតិ ឧបនិក្ខិបិត្វា ទេតិ ពាហិរលេបំ[ឱ.ម.ពាហិរាលេបំ] ទេតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៤៨] អាបត្តិមិនមានដល់ភិក្ខុដែលប្រើគេឲ្យឲ្យ មិនឲ្យដោយ​ខ្លួនឯង ដល់ភិក្ខុ​ដែលដាក់​[ភិក្ខុដាក់របស់ក្នុងភាជន៍ ហើយលើកយកភាជន៍នោះទៅដម្កល់​ទុកលើដី ជិតតិរ្ថិយ​ទាំងនោះ ហើយឲ្យ​ដោយវាចា។] វត្ថុទុកឲ្យ ដល់ភិក្ខុដែលឲ្យរបស់ជាគ្រឿង​លាបខាងក្រៅ [បានដល់​គ្រឿង​លាប​កាយគ្រប់យ៉ាង មានម្សៅជាដើម។] ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី១ ចប់។
 
ទុតិយសិក្ខាបទំ
 
[១៤៩] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា ឧបនន្ទោ សក្យបុត្តោ ភាតុនោ សទ្ធិវិហារិកំ ភិក្ខុំ ឯតទវោច ឯហាវុសោ គាមំ បិណ្ឌាយ បវិសិស្សាមាតិ តស្ស អទាបេត្វា ឧយ្យោជេសិ គច្ឆាវុសោ ន មេ តយា សទ្ធឹ កថា វា និសជ្ជា វា ផាសុ ហោតិ ឯកកស្ស មេ កថា វា និសជ្ជា វា ផាសុ ហោតីតិ។ អថខោ សោ ភិក្ខុ ឧបក្កដ្ឋេ កាលេ នាសក្ខិ បិណ្ឌាយ ចរិតុំ បដិក្កមនេបិ ភត្តវិស្សគ្គំ ន សម្ភាវេសិ ឆិន្នភត្តោ អហោសិ។ អថខោ សោ ភិក្ខុ អារាមំ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឧបនន្ទោ សក្យបុត្តោ ភិក្ខុំ ឯហាវុសោ គាមំ បិណ្ឌាយ បវិសិស្សាមាតិ តស្ស អទាបេត្វា ឧយ្យោជេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឧបនន្ទ ភិក្ខុំ ឯហាវុសោ គាមំ បិណ្ឌាយ បវិសិស្សាមាតិ តស្ស អទាបេត្វា ឧយ្យោជេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស ភិក្ខុំ ឯហាវុសោ គាមំ បិណ្ឌាយ បវិសិស្សាមាតិ តស្ស អទាបេត្វា ឧយ្យោជេស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុំ ឯវំ វទេយ្យ [ឥទំ បាឋទ្វយំ ឱ.ម. បោត្ថកេសុ ន ទិស្សតិ] ឯហាវុសោ គាមំ វា និគមំ វា បិណ្ឌាយ បវិសិស្សាមាតិ តស្ស ទាបេត្វា វា អទាបេត្វា វា ឧយ្យោជេយ្យ គច្ឆាវុសោ ន មេ តយា សទ្ធឹ កថា វា និសជ្ជា វា ផាសុ ហោតិ ឯកកស្ស មេ កថា វា និសជ្ជា វា ផាសុ ហោតីតិ ឯតទេវ បច្ចយំ ករិត្វា អនញ្ញំ បាចិត្តិយន្តិ។
 
[១៤៩] កាលនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ កាលគង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បាន​និយាយ​ពាក្យនេះ​នឹងភិក្ខុ​ជាសទ្ធិវិហារិក​របស់​ព្រះថេរៈ​ជាបងប្អូនថា ម្នាលអាវុសោ លោកចូរមក យើង​ទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ថាដូច្នេះហើយ ក៏មិនឲ្យគេប្រគេន​(អ្វីៗ) ដល់​ភិក្ខុនោះឡើយ (បែរជា) ប្រើឲ្យត្រឡប់ទៅវិញថា ម្នាលអាវុសោ លោកចូរទៅចុះ ខ្ញុំនឹង​និយាយ ឬនឹងអង្គុយ​ជាមួយ​នឹងលោក​មិនសប្បាយទេ ខ្ញុំ​នឹងនិយាយ ឬនឹងអង្គុយ​តែម្នាក់​ឯង​ស្រួលជាង។ គ្រានោះ កាលបើពេលដែលត្រូវឆាន់កាន់តែចូលមកជិតហើយ ភិក្ខុនោះ​មិនអាច​នឹង​ត្រាច់​ទៅបិណ្ឌបាត​បាន សូម្បីគ្រាន់តែ​ត្រឡប់​មកធ្វើភត្តកិច្ច​វិញ ក៏មិនទាន់ ជាអ្នក​អត់​ចង្ហាន់ (មួយ​ពេលនោះឯង)។ ទើបភិក្ខុនោះទៅកាន់​អារាម ហើយដំណាលរឿងនុ៎ះ​ប្រាប់​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទ​ជាសក្យបុត្រដ៏មានអាយុ​ មិនសមបើមកបបួល​ភិក្ខុថា ម្នាលអាវុសោ លោកចូរមក យើង​ទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិនឲ្យគេប្រគេនអ្វីៗដល់​ភិក្ខុនោះ ស្រាប់តែ​បញ្ជូនឲ្យត្រឡប់ទៅវិញ (ដូច្នេះ)សោះ។បេ។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ បានឮថា អ្នកឯងបបួលភិក្ខុថា ម្នាលអាវុសោ លោកចូរមក យើង​ទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិនឲ្យគេ (ឲ្យអ្វីៗ)​ដល់ភិក្ខុនោះ (បែរជា) បញ្ជូន​ឲ្យត្រឡប់​ទៅវិញ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនេះពិតមែន។ ព្រះសម្ពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង​មិនគួរនឹងបបួល​ភិក្ខុផងគ្នា​ថា ម្នាលអាវុសោ លោកចូរមក យើង​ទាំងឡាយនឹងទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិន​ឲ្យ​គេ​ឲ្យ(អ្វីៗ)ដល់​ភិក្ខុនោះ​ (បែរជា) បញ្ជូន​ឲ្យត្រឡប់​ទៅវិញ ដូច្នេះឡើយ នែមោឃបុរស អំពើ​នេះ​មិនមែននាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​មិនទាន់ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ឡើង​ទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវសិក្ខាបទ​នេះ​យ៉ាងនេះថា ភិក្ខុណាមួយនិយាយ​នឹងភិក្ខុយ៉ាងនេះថា ម្នាលអាវុសោ លោកចូរមក យើង​ទាំងឡាយនឹងទៅកាន់ស្រុក ឬនិគមដើម្បីបិណ្ឌបាត ហើយឲ្យគេឲ្យ ឬ​មិនឲ្យគេ​ឲ្យ (អ្វីៗ)​ដល់​ភិក្ខុនោះ ហើយបញ្ជូន​ឲ្យត្រឡប់​ទៅវិញ​ដោយពាក្យថា នែអាវុសោ លោកចូរទៅវិញចុះ ខ្ញុំ​និយាយ ឬអង្គុយ​ជាមួយនឹង​លោកមិនសប្បាយទេ ខ្ញុំនិយាយ ឬអង្គុយ​តែម្នាក់ឯង​ស្រួលជាង ដូច្នេះ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើនូវហេតុនុ៎ះ​ឯង​ឲ្យជាបច្ច័យ មិនមែនជាហេតុដទៃឡើយ។
 
[១៥០] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុន្តិ អញ្ញំ ភិក្ខុំ។ ឯហាវុសោ គាមំ វា និគមំ វាតិ គាមោបិ និគមោបិ នគរំបិ គាមោ ចេវ និគមោ ច។ តស្ស ទាបេត្វាតិ យាគុំ វា ភត្តំ វា ខាទនីយំ វា ភោជនីយំ វា ទាបេត្វា។ អទាបេត្វាតិ ន កិញ្ចិ ទាបេត្វា។ ឧយ្យោជេយ្យាតិ មាតុគ្គាមេន សទ្ធឹ ហសិតុកាមោ កីឡិតុកាមោ រហោនិសីទិតុកាមោ អនាចារំ អាចរិតុកាមោ ឯវំ វទេតិ គច្ឆាវុសោ ន មេ តយា សទ្ធឹ កថា វា និសជ្ជា វា ផាសុ ហោតិ ឯកកស្ស មេ កថា វា និសជ្ជា វា ផាសុ ហោតីតិ ឧយ្យោជេតិ អាបត្តិ ទុក្កដស្ស។ ទស្សនុបចារំ វា សវនុបចារំ វា វិជហន្តស្ស អាបត្តិ ទុក្កដស្ស។ វិជហិតេ អាបត្តិ បាចិត្តិយស្ស។ ឯតទេវ បច្ចយំ ករិត្វា អនញ្ញន្តិ ន អញ្ញោ កោចិ បច្ចយោ ហោតិ ឧយ្យោជេតុំ។
 
[១៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ពាក្យថា នឹងភិក្ខុ គឺនឹងភិក្ខុដទៃ។ ពាក្យថា ម្នាលអាវុសោ លោកចូរមក (យើងនឹងទៅ)​កាន់ស្រុក ឬ​និគម (ដើម្បីបិណ្ឌបាត) គឺស្រុកក្តី និគមក្តី នគរក្តី ក៏ហៅថាស្រុក និងនិគម (ក្នុងសិក្ខាបទនេះ)។ ពាក្យថា ឲ្យគេឲ្យ(អ្វីៗ) ដល់ភិក្ខុនោះ គឺ​ប្រើគេឲ្យឲ្យ​យាគូក្តី ភត្តក្តី ខាទនីយក្តី ភោជនីយក្តី (ដល់ភិក្ខុនោះ)។ ពាក្យថា មិនឲ្យគេឲ្យ គឺមិនឲ្យ​នរណាឲ្យ(អ្វីៗ)សោះ។ ពាក្យថា បញ្ជូន​ឲ្យត្រឡប់​ទៅវិញ សេចក្តីថា ភិក្ខុ​ប្រាថ្នា​ដើម្បីសើច ប្រាថ្នាដើម្បីលេង ប្រាថ្នាដើម្បីអង្គុយក្នុងទីស្ងាត់ ប្រាថ្នាដើម្បី​ប្រព្រឹត្ត​អនាចារ​ជា​មួយនឹង​មាតុគ្រាម ក៏និយាយ​យ៉ាងនេះថា ម្នាលអាវុសោ លោកចូរទៅវិញចុះ ខ្ញុំ​និយាយ ឬអង្គុយ​ជាមួយ​នឹងលោកមិនស្រួលទេ ខ្ញុំ​និយាយ ឬអង្គុយ​តែម្នាក់ឯង​ស្រួលជាង ថាហើយ ក៏បញ្ជូន​ឲ្យ​ត្រឡប់​ទៅវិញ ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុនោះកំពុងលះបង់ទីល្មមមើលគ្នាឃើញ ឬទី​ល្មម​ស្តាប់​ឮ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុនោះលះបង់ផុត (នូវទីល្មមមើលឃើញ ឬទីល្មមស្តាប់ឮ) ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ព្រោះ​ធ្វើនូវហេតុនុ៎ះឯង​ឲ្យជាបច្ច័យ មិនមែនជាហេតុដទៃឡើយ សេចក្តីថា មិន​មានហេតុ​នីមួយ​ដទៃ​ជាបច្ច័យ ក្រៅអំពី​ហេតុដែល​បញ្ជូន​ទៅនោះឡើយ។
 
[១៥១] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី ឧយ្យោជេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ ឧយ្យោជេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី ឧយ្យោជេតិ អាបត្តិ បាចិត្តិយស្ស។ កលិសាសនំ អារោបេតិ[កត្ថចិ បោត្ថកេ អារោចេតីតិ ទិស្សតិ។] អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នំ ឧយ្យោជេតិ អាបត្តិ ទុក្កដស្ស។ កលិសាសនំ អារោបេតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[១៥១] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន តែភិក្ខុសង្ស័យ ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុលើក​ឡើង​នូវ​ពាក្យ​បញ្ឈឺចិត្ត (ចំពោះ​ឧបសម្បន្ន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុបញ្ជូន​អនុបសម្បន្ន​ទៅ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​លើក​នូវ​ពាក្យបញ្ឈឺចិត្ត (ចំពោះ​អនុបសម្បន្ន) ត្រូវអាបត្តិទុក្កដ។ មិនមែនជា​ឧបសម្បន្ន ភិក្ខុ​សំគាល់​ថាជាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនជា​ឧបសម្បន្ន ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនជា​ឧបសម្បន្ន ភិក្ខុ​ក័សំគាល់​ថាមិនមែនជាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។
 
[១៥២] អនាបត្តិ ឧភោ ឯកតោ ន យាបេស្សាមាតិ ឧយ្យោជេតិ មហគ្ឃំ ភណ្ឌំ បស្សិត្វា លោភធម្មំ ឧប្បាទេស្សតីតិ ឧយ្យោជេតិ មាតុគ្គាមំ បស្សិត្វា អនភិរតឹ ឧប្បាទេស្សតីតិ ឧយ្យោជេតិ គិលានស្ស វា ឱហីយកស្ស វា វិហារបាលស្ស វា យាគុំ វា ភត្តំ វា[អយំ បាឋោ ឱ.បោត្ថកេ ន ទិស្សតិ។] ខាទនីយំ វា ភោជនីយំ វា នីហរាតិ ឧយ្យោជេតិ ន អនាចារំ អាចរិតុកាមោ សតិ ករណីយេ ឧយ្យោជេតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៥២] អាបត្តិមិនមានដល់ភិក្ខុដែលបញ្ជូនភិក្ខុផងគ្នាឲ្យត្រឡប់ទៅដោយ​គិតថា យើង​ទាំងពីររូប​នឹងញុំាង​ជីវិតឲ្យ​ប្រព្រឹត្តទៅក្នុងទីជាមួយគ្នាមិនបាន ដល់ភិក្ខុដែលបញ្ជូនភិក្ខុផងគ្នា​ឲ្យទៅដោយ​គិតថា ក្រែងភិក្ខុ​នោះបានឃើញ​របស់​មានដំឡៃ​ច្រើនហើយ នឹងញុំាង​លោក​ធម៌ឲ្យកើតឡើង ដល់ភិក្ខុបញ្ជូនភិក្ខុផងគ្នាឲ្យទៅដោយ​គិតថា ក្រែងភិក្ខុនោះ​បានឃើញ​មាតុគ្រាម​ហើយ នឹងញុំាង​សេចក្តីអផ្សុក​ឲ្យកើតឡើង ដល់ភិក្ខុបញ្ជូនភិក្ខុផងគ្នាឲ្យទៅដោយពាក្យថា លោក​ចូរនាំយាគូក្តី ភត្តក្តី ខាទនីយក្តី ភោជនីយក្តី ទៅឲ្យ​ដល់ភិក្ខុមានជម្ងឺ ឬភិក្ខុ​ដែលនៅ​ក្នុងវត្ត ឬអ្នក​ដែល​រក្សាវត្ត ដល់ភិក្ខុមិន​ប្រាថ្នានឹង​ប្រព្រឹត្ត​អនាចារទេ (តែ) កាលបើមាន​កិច្ច​ហើយ ក៏បញ្ជូន​ភិក្ខុ​ផងគ្នា​ទៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី២ ចប់។
 
តតិយសិក្ខាបទំ
 
[១៥៣] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា ឧបនន្ទោ សក្យបុត្តោ សហាយកស្ស ឃរំ គន្ត្វា តស្ស បជាបតិយា សទ្ធឹ សយនីឃរេ និសជ្ជំ កប្បេសិ។ អថខោ សោ បុរិសោ យេនាយស្មា ឧបនន្ទោ សក្យបុត្តោ តេនុបសង្កមិ ឧបសង្កមិត្វា អាយស្មន្តំ ឧបនន្ទំ សក្យបុត្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ សោ បុរិសោ បជាបតឹ ឯតទវោច ទេហយ្យស្ស ភិក្ខន្តិ។ អថខោ សា ឥត្ថី អាយស្មតោ ឧបនន្ទស្ស សក្យបុត្តស្ស ភិក្ខំ អទាសិ។ អថខោ សោ បុរិសោ អាយស្មន្តំ ឧបនន្ទំ សក្យបុត្តំ ឯតទវោច គច្ឆថ ភន្តេ យតោ អយ្យស្ស ភិក្ខា ទិន្នាតិ។ អថខោ សា ឥត្ថី សល្លក្ខេត្វា បរិយុដ្ឋិតោ អយំ បុរិសោតិ អាយស្មន្តំ ឧបនន្ទំ សក្យបុត្តំ ឯតទវោច និសីទថ ភន្តេ មា អគមិត្ថាតិ។ ទុតិយម្បិ ខោ សោ បុរិសោ។បេ។ តតិយម្បិ ខោ សោ បុរិសោ អាយស្មន្តំ ឧបនន្ទំ សក្យបុត្តំ ឯតទវោច គច្ឆថ ភន្តេ យតោ អយ្យស្ស ភិក្ខា ទិន្នាតិ។ តតិយម្បិ ខោ សា ឥត្ថី អាយស្មន្តំ ឧបនន្ទំ សក្យបុត្តំ ឯតទវោច និសីទថ ភន្តេ មា អគមិត្ថាតិ។ អថខោ សោ បុរិសោ និក្ខមិត្វា ភិក្ខូ ឧជ្ឈាបេសិ អយំ ភន្តេ អយ្យោ ឧបនន្ទោ មយ្ហំ បជាបតិយា សទ្ធឹ សយនីឃរេ និសិន្នោ សោ មយា ឧយ្យោជិយមានោ ន ឥច្ឆតិ គន្តុំ ពហុកិច្ចា មយំ ពហុករណីយាតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឧបនន្ទោ សក្យបុត្តោ សភោជនេ កុលេ អនុប្បខជ្ជ និសជ្ជំ កប្បេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឧបនន្ទ សភោជនេ កុលេ អនុប្បខជ្ជ និសជ្ជំ កប្បេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស សភោជនេ កុលេ អនុប្បខជ្ជ និសជ្ជំ កប្បេស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សភោជនេ កុលេ អនុប្បខជ្ជ និសជ្ជំ កប្បេយ្យ បាចិត្តិយន្តិ។
 
[១៥៣] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទ​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានដើរទៅផ្ទះរបស់សំឡាញ់ ហើយក៏អង្គុយនៅ​ក្នុងផ្ទះ​សម្រាប់​ដេក​ជាមួយ​នឹង​ប្រពន្ធ​របស់​សំឡាញ់​នោះ។ ឯបុរសនោះ​ក៏ចូលសំដៅ​ទៅត្រង់​ទីដែល​ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មាន​អាយុ​អង្គុយ​នោះ លុះ​ចូលទៅ​ដល់​ហើយ ក្រាប​ថ្វាយ​បង្គំ​ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ ហើយ​ក៏​អង្គុយ​ក្នុង​ទី​ដ៏សមគួរ។ លុះបុរសនោះ​អង្គុយ​ក្នុង​ទីដ៏សម​គួរ​ហើយ និយាយ​ពាក្យ​នេះ​នឹង​ប្រពន្ធ​ថា នាង​ចូរ​ប្រគេន​ចង្ហាន់​ដល់​លោកម្ចាស់​ចុះ។ ស្ត្រីនោះ​ក៏​ប្រគេន​ចង្ហាន់​ដល់​ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏​មានអាយុ​ក្នុងគ្រានោះ។ លំដាប់នោះ បុរស​នោះក៏​និយាយ​ពាក្យ​នេះ​នឹង​ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏មានអាយុថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូមលោក​ម្ចាស់​និមន្ត​ទៅចុះ ព្រោះ​យើង​ខ្ញុំ​បាន​ប្រគេន​ចង្ហាន់​ដល់​លោកម្ចាស់​ហើយ។ ឯស្ត្រីនោះ​កំណត់​ដឹង​ថា បុរស​នេះ​មាន​រាគៈ​គ្របសង្កត់​ហើយ ក៏​និយាយ​ពាក្យនេះ​នឹង​ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូម​លោក​ម្ចាស់​គង់​សិន កុំអាល​និមន្តទៅ។ បុរស​នោះ​(បាននិយាយ)ជាគំរប់​ពីរដង។បេ។ បុរសនោះ​បាននិយាយ​ពាក្យនេះ នឹង​ព្រះឧបនន្ទ​ជា​សក្យបុត្រ​ដ៏មានអាយុជាគំរប់​បីដងថា បពិត្រ​លោកម្ចាស់​​ដ៏ចំរើន សូមលោក​ម្ចាស់​និមន្ត​ទៅវិញចុះ ព្រោះ​យើង​ខ្ញុំ​បាន​ប្រគេន​ចង្ហាន់​ដល់​លោកម្ចាស់​ហើយ។ ឯស្ត្រីនោះ​សោត ក៏​និយាយ​ពាក្យនេះ​នឹង​ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ​ជាគំរប់​បីដង​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន សូម​លោក​ម្ចាស់​គង់​សិន កុំអាល​និមន្តទៅឡើយ។ ឯ​បុរស​នោះ ក៏ដើរ​ចេញ​អំពីផ្ទះទៅ ហើយពោលទោស​នឹងភិក្ខុ​ទាំងឡាយថា បពិត្រ​លោក​ទាំងឡាយ​ដ៏ចំរើន លោកម្ចាស់ឧបនន្ទ​នេះទៅ​អង្គុយ​ក្នុងផ្ទះ​សម្រាប់​ដេក​ជាមួយ​នឹង​ប្រពន្ធ​របស់​ខ្ញុំ ព្រះឧបនន្ទ​នោះ កាល​ខ្ញុំ​បញ្ជូន​ឲ្យទៅវិញ ក៏មិនចង់ទៅ យើងខ្ញុំ​ទាំងឡាយ​ជាអ្នកមាន​កិច្ច​ច្រើន មាន​រវល់ច្រើន។ ពួក​ភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុអម្បាលនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទ​ជាសក្យបុត្រដ៏មានអាយុ​ មិនសមបើនឹងហ៊ានចូលទៅ​អង្គុយ​នៅក្នុង​ត្រកូល​ដែល​មាន​ជន​តែ​ពីរ​នាក់ (គឺ​តែប្រុស និងស្រី) (ដូច្នោះ) សោះ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងបានចូលទៅអង្គុយ​នៅក្នុង​ត្រកូល​ដែល​មាន​ជនតែ​ពីរ​នាក់ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដំណើរនោះពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​មិនសមបើនឹងហ៊ាន​ចូលទៅ​អង្គុយ​នៅក្នុងត្រកូល​ដែល​មានជន​តែពីរនាក់ (ដូច្នោះ)ទេ នែមោឃបុរស អំពើដែលអ្នកឯង​ធ្វើ​​នេះ​មិនមែននាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​មិនទាន់ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នេះ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយចូលទៅសម្រេច​ការ​អង្គុយ​នៅក្នុង​ត្រកូល​ដែល​មាន​ជន​តែ​ពីរនាក់ ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៥៤] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សភោជនំ នាម កុលំ ឥត្ថី ចេវ ហោតិ បុរិសោ ច។ ឧភោ[ឥតោ បុព្វេ ឱ.ម.បោត្ថកេសុ ឥត្ថី ច បុរិសោ ចាតិ បាទទ្វយំ ទិស្សតិ។] អនិក្ខន្តា ហោន្តិ ឧភោ អវីតរាគា។ អនុបខជ្ជាតិ អនុប្បវិសិត្វា។ និសជ្ជំ កប្បេយ្យាតិ មហល្លកេ ឃរេ បិដ្ឋិសង្ឃាតស្ស ហត្ថបាសំ វិជហិត្វា និសីទតិ អាបត្តិ បាចិត្តិយស្ស។ ខុទ្ទកេ ឃរេ បិដ្ឋិវំសំ អតិក្កមិត្វា និសីទតិ អាបត្តិ បាចិត្តិយស្ស។
 
[១៥៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថា ត្រកូល​ដែលមាន​ជន​តែ​ពីរនាក់ គឺ​មានតែ​ស្រីនិងប្រុស​ប៉ុណ្ណោះ។ ជនទាំង​ពីរ​នាក់​មិនទាន់ចេញទៅ ហើយជន​ទាំងពីរនាក់​នោះ ជាមនុស្ស​មានរាគៈ​នៅឡើយ។ ពាក្យថា ចូលទៅ គឺ​ដើរចូលទៅ។ ពាក្យថា សម្រេចការអង្គុយ សេចក្តីថា ភិក្ខុលះ​ហត្ថបាស​នៃមេទ្វារ ឬធរណី​ក្នុង​ផ្ទះ​ធំ ហើយអង្គុយ​នៅ ត្រូវអាបត្តិ​បាចិត្តិយ។ (បើ) ក្នុងផ្ទះតូច ភិក្ខុចូល​ហួស​មេដំបូល [អដ្ឋកថា អធិប្បាយ​ថា ភិក្ខុចូលទៅហួស​ពាក់កណ្តាល​ផ្ទះ គឺហួស​មេដំបូលផ្ទះ។] ទៅ ហើយអង្គុយ ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[១៥៥] សយនីឃរេ សយនីឃរសញ្ញី សភោជនេ កុលេ អនុប្បខជ្ជ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ សយនីឃរេ វេមតិកោ សភោជនេ កុលេ អនុប្បខជ្ជ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ សយនីឃរេ នសយនីឃរសញ្ញី សភោជនេ កុលេ អនុប្បខជ្ជ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ នសយនីឃរេ សយនីឃរសញ្ញី អាបត្តិ ទុក្កដស្ស។ នសយនីឃរេ វេមតិកោ អាបត្តិ ទុក្កដស្ស។ នសយនីឃរេ នសយនីឃរសញ្ញី អនាបត្តិ។
 
[១៥៥] ផ្ទះសម្រាប់ដេក ភិក្ខុក៏សំគាល់ថាផ្ទះសម្រាប់ដេក ហើយចូលទៅសម្រេច​ការ​អង្គុយ​ក្នុងត្រកូល​ដែល​មានជន​តែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ ផ្ទះសម្រាប់ដេក ភិក្ខុសង្ស័យ ហើយចូលទៅសម្រេច​ការ​អង្គុយ​ក្នុងត្រកូល​ដែល​មានជន​តែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ ផ្ទះសម្រាប់ដេក ភិក្ខុសំគាល់ថាមិនមែនផ្ទះសម្រាប់ដេក ហើយចូលទៅសម្រេច​ការ​អង្គុយ​ក្នុងត្រកូល​ដែល​មានជន​តែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ មិនមែនផ្ទះ​សម្រាប់ដេក ភិក្ខុ​សំគាល់​ថា​ផ្ទះ​សម្រាប់ដេក ត្រូវអាបត្តិទុក្កដ។ មិនមែនផ្ទះ​សម្រាប់ដេក ភិក្ខុ​សង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនផ្ទះ​សម្រាប់ដេក ភិក្ខុ​ក៏សំគាល់​ថា​មិនមែនផ្ទះ​សម្រាប់ដេក មិនត្រូវអាបត្តិ។
 
[១៥៦] អនាបត្តិ មហល្លកេ ឃរេ បិដ្ឋិសង្ឃាតស្ស ហត្ថបាសំ អវិជហិត្វា និសីទតិ ខុទ្ទកេ ឃរេ បិដ្ឋិវំសំ អនតិក្កមិត្វា និសីទតិ ភិក្ខុ ទុតិយោ ហោតិ ឧភោ និក្ខន្តា ហោន្តិ ឧភោ វីតរាគា នសយនីឃរេ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៥៦] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយក្នុងផ្ទះធំ មិនលះហត្ថបាស​នៃ​មេទ្វារ​ ឬធរណី ដល់ភិក្ខុអង្គុយ​ក្នុងផ្ទះតូច មិនហួស​មេដំបូល ដល់​ភិក្ខុ​ដែល​មាន​ភិក្ខុ​ជាគំរប់​ពីរអង្គុយ​នៅផង ដល់​ភិក្ខុ​ដែល​អង្គុយ​នៅ តែជន​ទាំងពីរនាក់​គេចេញទៅហើយ ដល់ភិក្ខុដែល​អង្គុយនៅ​ជាមួយ​នឹង​ជន​ទាំងពីរនាក់​ជាបុគ្គល​មិនមាន​រាគៈ ដល់​ភិក្ខុអង្គុយ​នៅក្នុងផ្ទះ ដែលមិន​មែនជាផ្ទះ​សម្រាប់​ដេក ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី៣ ចប់។
 
ចតុត្ថសិក្ខាបទំ
 
[១៥៧] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា ឧបនន្ទោ សក្យបុត្តោ សហាយកស្ស ឃរំ គន្ត្វា តស្ស បជាបតិយា សទ្ធឹ រហោ បដិច្ឆន្នេ អាសនេ និសជ្ជំ កប្បេសិ។ អថខោ សោ បុរិសោ ឧជ្ឈាយតិ ខីយតិ វិបាចេតិ កថំ ហិ នាម អយ្យោ ឧបនន្ទោ មយ្ហំ បជាបតិយា សទ្ធឹ រហោ បដិច្ឆន្នេ អាសនេ និសជ្ជំ កប្បេស្សតីតិ។ អស្សោសុំ ខោ ភិក្ខូ តស្ស បុរិសស្ស ឧជ្ឈាយន្តស្ស ខីយន្តស្ស វិបាចេន្តស្ស។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឧបនន្ទោ សក្យបុត្តោ មាតុគ្គាមេន សទ្ធឹ រហោ បដិច្ឆន្នេ អាសនេ និសជ្ជំ កប្បេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឧបនន្ទ មាតុគ្គាមេន សទ្ធឹ រហោ បដិច្ឆន្នេ អាសនេ និសជ្ជំ កប្បេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស មាតុគ្គាមេន សទ្ធឹ រហោ បដិច្ឆន្នេ អាសនេ និសជ្ជំ កប្បេស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ មាតុគ្គាមេន សទ្ធឹ រហោ បដិច្ឆន្នេ អាសនេ និសជ្ជំ កប្បេយ្យ បាចិត្តិយន្តិ។
 
[១៥៧] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទ​នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានទៅកាន់ផ្ទះរបស់បុរសជាសំឡាញ់ ហើយក៏សម្រេចការ​អង្គុយលើអាសនៈ​ជាទី​ស្ងាត់​កំបាំង ជាមួយ​នឹង​ប្រពន្ធ​របស់​សំឡាញ់​នោះ។ គ្រានោះ បុរសនោះ​ក៏ពោលទោស​ តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាម្ចាស់ មិនគួរបើ​នឹងហ៊ាន​មកសម្រេច​ការអង្គុយ​លើ​អាសនៈ​ជាទី​ស្ងាត់​កំបាំង ជាមួយនឹង​ប្រពន្ធ​របស់ខ្ញុំ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយបានឮ​សំដី​នៃ​បុរស​នោះ និយាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួក​ភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទជាសក្យបុត្រ​ដ៏មានអាយុ មិនសមបើ​នឹងហ៊ានទៅសម្រេច​ការអង្គុយ​លើ​អាសនៈ​ជាទី​ស្ងាត់​កំបាំង ជាមួយនឹងមាតុគ្រាម​(ដូច្នេះ) ទេ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងទៅសម្រេច​ការ​អង្គុយ​​លើ​អាសនៈ​ជាទី​ស្ងាត់​កំបាំង ជាមួយនឹង​មាតុគ្រាម ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​មិនសមបើនឹងហ៊ានទៅសម្រេច​ការ​​អង្គុយលើអាសនៈ​ជាទីស្ងាត់​កំបាំង ជាមួយនឹង​មាតុគ្រាម (ដូច្នោះ)ទេ នែមោឃបុរស អំពើ​​នេះ​មិនមែននាំឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​មិនទាន់ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ឡើងទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​សម្រេច​ការ​អង្គុយលើអាសនៈ​ជាទីស្ងាត់​កំបាំង មួយអន្លើ​ដោយមាតុគ្រាម ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៥៨] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ មាតុគ្គាមោ នាម មនុស្សិត្ថី ន យក្ខី ន បេតី ន តិរច្ឆានគតា អន្តមសោ តទហុជាតាបិ ទារិកា បគេវ មហន្តតរី[ឱ.ម.មហត្តរី]។ សទ្ធិន្តិ ឯកតោ។ រហោ នាម ចក្ខុស្ស រហោ សោតស្ស រហោ។ ចក្ខុស្ស រហោ នាម ន សក្កា ហោតិ អក្ខីនិ វា និខនិយមានេ ភមុកំ វា ឧក្ខិបិយមានេ សីសំ វា ឧក្ខិបិយមានេ បស្សិតុំ។ សោតស្ស រហោ នាម ន សក្កា ហោតិ បកតិកថា សោតុំ។ បដិច្ឆន្នំ នាម អាសនំ កុឌ្ឌេន វា កវាដេន វា កិលញ្ជេន វា សាណិប្បាការេន វា រុក្ខេន វា ថម្ភេន វា កោដ្ឋឡិយា វា យេន កេនចិ បដិច្ឆន្នំ ហោតិ។ និសជ្ជំ កប្បេយ្យាតិ មាតុគ្គាមេ និសិន្នេ ភិក្ខុ ឧបនិសិន្នោ វា ហោតិ ឧបនិបន្នោ វា អាបត្តិ បាចិត្តិយស្ស។ ភិក្ខុ និសិន្នេ មាតុគ្គាមោ ឧបនិសិន្នោ វា ហោតិ ឧបនិបន្នោ វា អាបត្តិ បាចិត្តិយស្ស។ ឧភោ វា និសិន្នា ហោន្តិ ឧភោ វា និបន្នា អាបត្តិ បាចិត្តិយស្ស។
 
[១៥៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថា មាតុគ្រាម គឺស្រីមនុស្ស មិនមែនជា​យក្សស្រី មិនមែន​ជាប្រេតស្រី មិនមែន​តិរច្ឆានញី ដោយហោចទៅ សូម្បី​តែក្មេង​ស្រី​ដែលទើប​នឹង​កើតបាន១ថ្ងៃ មិនបាច់​និយាយ​ទៅថ្វី​ដល់​ស្រី​ធំទេ។ ពាក្យថា មួយអន្លើ គឺជាមួយ​គ្នា។ ដែលហៅថា ទីស្ងាត់ គឺទីដែលស្ងាត់​ភ្នែក ស្ងាត់​ត្រចៀក។ ដែលហៅថា ទីស្ងាត់ភ្នែក គឺកាល​បើភិក្ខុ​មិច​ភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី បុគ្គល​ដទៃ​មិនអាចឃើញបាន។ ដែលហៅថា ទីស្ងាត់​ត្រចៀក គឺទីដែលបុគ្គល​ដទៃ​មិនអាច​ស្តាប់ពាក្យ​ជាប្រក្រតី​បាន។ ដែលហៅថា​អាសនៈ​ជាទីកំបាំង គឺអាសនៈ​ដែលគេ​បិទបាំង​ដោយជញ្ជំាងក្តី ដោយ​សន្ទះ​ទ្វារក្តី ដោយ​កន្ទេល​ផែងក្តី ដោយ​រនាំង ឬវាំងននក្តី ដោយ​ឈើក្តី ដោយ​សសរ​ក្តី ដោយ​ស៊ុំក្តី ឬដោយ​វត្ថុ​ណាមួយ។ ពាក្យថា សម្រេចការអង្គុយ គឺកាលបើមាតុគ្រាម​អង្គុយ ភិក្ខុ​អង្គុយ​ជិត ឬដេកជិត ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើភិក្ខុ​អង្គុយ មាតុគ្រាម​អង្គុយជិត ឬដេក​ជិត ត្រូវ​អាបត្តិ​បាចិត្តិយ។ ជនទាំងពីរអង្គុយក្តី ជនទាំងពីរ​ដេកក្តី (ឯភិក្ខុ) ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៥៩] មាតុគ្គាមេ មាតុគ្គាមសញ្ញី រហោ បដិច្ឆន្នេ អាសនេ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ មាតុគ្គាមេ វេមតិកោ រហោ បដិច្ឆន្នេ អាសនេ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ មាតុគ្គាមេ អមាតុគ្គាមសញ្ញី រហោ បដិច្ឆន្នេ អាសនេ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ យក្ខិយា វា បេតិយា វា បណ្ឌកេន វា តិរច្ឆានគតមនុស្សវិគ្គហិត្ថិយា វា សទ្ធឹ រហោ បដិច្ឆន្នេ អាសនេ និសជ្ជំ កប្បេតិ អាបត្តិ ទុក្កដស្ស។ អមាតុគ្គាមេ មាតុគ្គាមសញ្ញី អាបត្តិ ទុក្កដស្ស។ អមាតុគ្គាមេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អមាតុគ្គាមេ អមាតុគ្គាមសញ្ញី អនាបត្តិ។
 
[១៥៩] មាតុគ្រាម ភិក្ខុក៏សំគាល់ថាមាតុគ្រាម ហើយសម្រេច​ការ​អង្គុយលើអាសនៈ​ជាទី​ស្ងាត់​កំបាំង ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសង្ស័យ ហើយសម្រេច​ការ​អង្គុយលើអាសនៈ​ជាទី​ស្ងាត់​កំបាំង ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយសម្រេច​ការ​អង្គុយលើអាសនៈ​ជាទី​ស្ងាត់​កំបាំង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសម្រេច​ការ​អង្គុយ​លើ​អាសនៈ​ជាទី​ស្ងាត់​កំបាំង ជាមួយនឹងយក្សស្រីក្តី ប្រេតស្រីក្តី ខ្ទើយក្តី តិរច្ឆានញី​ដែល​មាន​រាងកាយ​ដូច​មនុស្ស​ក្តី ត្រូវអាបត្តិ​ទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមិនមែន​មាតុគ្រាម មិនត្រូវអាបត្តិឡើយ។
 
[១៦០] អនាបត្តិ យោ កោចិ វិញ្ញូ បុរិសោ ទុតិយោ ហោតិ តិដ្ឋតិ ន និសីទតិ អរហោបេក្ខោ អញ្ញាវិហិតោ និសីទតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៦០] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយនៅ មានបុរស​ណាមួយ​ដែល​ជាមនុស្ស​ដឹង​ក្តី (នៅ) ជាគំរប់ពីរ ដល់ភិក្ខុឈរ​ មិនបានអង្គុយ ដល់ភិក្ខុបាន​ក្រឡេក​គយគន់​រកទី​មិន​ស្ងាត់​ ហើយ​អង្គុយ ដល់ភិក្ខុ​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ ហើយអង្គុយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី៤ ចប់។
 
បញ្ចមសិក្ខាបទំ
 
[១៦១] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា ឧបនន្ទោ សក្យបុត្តោ សហាយកស្ស ឃរំ គន្ត្វា តស្ស បជាបតិយា សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេសិ។ អថខោ សោ បុរិសោ ឧជ្ឈាយតិ ខីយតិ វិបាចេតិ កថំ ហិ នាម អយ្យោ ឧបនន្ទោ មយ្ហំ បជាបតិយា សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេស្សតីតិ។ អស្សោសុំ ខោ ភិក្ខូ តស្ស បុរិសស្ស ឧជ្ឈាយន្តស្ស ខីយន្តស្ស វិបាចេន្តស្ស។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឧបនន្ទោ សក្យបុត្តោ មាតុគ្គាមេន សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឧបនន្ទ មាតុគ្គាមេន សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស មាតុគ្គាមេន សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បាសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ មាតុគ្គាមេន សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេយ្យ បាចិត្តិយន្តិ។
 
[១៦១] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ ដើរទៅកាន់ផ្ទះរបស់សំឡាញ់ ហើយក៏សម្រេចការ​អង្គុយក្នុងទីស្ងាត់ ជាមួយ​នឹង​ប្រពន្ធ​របស់​សំឡាញ់​នោះតែម្នាក់​និងម្នាក់។ គ្រានោះ បុរសនោះ​ក៏ពោលទោស​ តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាម្ចាស់ មិនសមបើ​នឹងហ៊ាន​មកសម្រេច​ការអង្គុយក្នុងទីស្ងាត់ ជាមួយនឹង​ប្រពន្ធ​របស់ខ្ញុំតែម្នាក់​និងម្នាក់ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយបានឮពាក្យ​សំដី​នៃ​បុរស​នោះកំពុង​ពោល​ទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)​ហើយ។ ពួក​ភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទជាសក្យបុត្រ​ដ៏មានអាយុ មិនសមបើ​នឹងហ៊ានទៅសម្រេច​ការអង្គុយក្នុងទី​ស្ងាត់ ជាមួយនឹងមាតុគ្រាម​តែម្នាក់​និង​ម្នាក់​ទេ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯងទៅសម្រេច​ការ​អង្គុយក្នុងទី​ស្ងាត់ ជាមួយនឹង​មាតុគ្រាមតែម្នាក់និងម្នាក់ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​មិនសមបើនឹងហ៊ានទៅសម្រេច​ការ​​អង្គុយក្នុងទីស្ងាត់​ ជាមួយនឹង​មាតុគ្រាមតែម្នាក់និងម្នាក់ (ដូច្នោះ)ទេ នែមោឃបុរស អំពើដែលអ្នកឯង​ធ្វើ​​​នេះ​មិនមែន​នាំពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​សម្រេច​ការ​អង្គុយក្នុងទីស្ងាត់​ មួយអន្លើ​ដោយមាតុគ្រាមតែម្នាក់​និងម្នាក់ ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៦២] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ មាតុគ្គាមោ នាម មនុស្សិត្ថី ន យក្ខី ន បេតី ន តិរច្ឆានគតា វិញ្ញូ បដិពលា សុភាសិតទុព្ភាសិតំ ទុដ្ឋុល្លាទុដ្ឋុល្លំ អាជានិតុំ។ សទ្ធិន្តិ ឯកតោ។ ឯកោ ឯកាយាតិ ភិក្ខុ ចេវ ហោតិ មាតុគ្គាមោ ច។ រហោ នាម ចក្ខុស្ស រហោ សោតស្ស រហោ។ ចក្ខុស្ស រហោ នាម ន សក្កា ហោតិ អក្ខីនិ វា និខនិយមានេ ភមុកំ វា ឧក្ខិបិយមានេ សីសំ វា ឧក្ខិបិយមានេ បស្សិតុំ។ សោតស្ស រហោ នាម ន សក្កា ហោតិ បកតិកថា សោតុំ។ និសជ្ជំ កប្បេយ្យាតិ មាតុគ្គាមេ និសិន្នេ ភិក្ខុ ឧបនិសិន្នោ វា ហោតិ ឧបនិបន្នោ វា អាបត្តិ បាចិត្តិយស្ស។ ភិក្ខុ និសិន្នេ មាតុគ្គាមោ ឧបនិសិន្នោ វា ហោតិ ឧបនិបន្នោ វា អាបត្តិ បាចិត្តិយស្ស។ ឧភោ វា និសិន្នា ហោន្តិ ឧភោ វា និបន្នា អាបត្តិ បាចិត្តិយស្ស។
 
[១៦២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថា មាតុគ្រាម គឺចំពោះតែស្រីមនុស្ស មិនមែនជា​យក្សស្រី មិនមែន​ជាប្រេតស្រី មិនមែន​ជាតិរច្ឆានញី ជាអ្នកដឹងក្តី ជាអ្នក​អាច​ដើម្បី​ស្គាល់​ពាក្យសំដី ដែលបុគ្គល​និយាយ​ល្អ ឬ​អាក្រក់ ពាក្យ​អាសគ្រាម ឬមិនមែន​អាសគ្រាម។ ពាក្យថា មួយអន្លើ គឺជាមួយ​គ្នា។ ពាក្យថា តែម្នាក់​និង​ម្នាក់ គឺមានតែ​ភិក្ខុ និងមាតុគ្រាមប៉ុណ្ណោះ។ ដែលហៅថា ទីស្ងាត់ គឺទីស្ងាត់​ភ្នែក ស្ងាត់​ត្រចៀក។ ដែលហៅថា ទីស្ងាត់ភ្នែក គឺកាល​បើភិក្ខុ​មិច​ភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី ជន​ដទៃ​មិនអាច​ឃើញបាន។ ដែលហៅថា ទីស្ងាត់​ត្រចៀក គឺទីដែលបុគ្គល​​មិនអាច​ស្តាប់ពាក្យ​ជាប្រក្រតី​បាន។ ពាក្យថា សម្រេចការអង្គុយ គឺកាលដែលមាតុគ្រាម​អង្គុយហើយ ភិក្ខុ​អង្គុយ​ជិត ឬដេកជិត ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​អង្គុយ មាតុគ្រាម​អង្គុយជិត ឬដេក​ជិត (ភិក្ខុ) ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុនិង​ស្រីទាំងពីរនាក់អង្គុយក្តី ​ដេកក្តី (ភិក្ខុ) ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៦៣] មាតុគ្គាមេ មាតុគ្គាមសញ្ញី ឯកោ ឯកាយ រហោ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ មាតុគ្គាមេ វេមតិកោ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ មាតុគ្គាមេ អមាតុគ្គាមសញ្ញី ឯកោ ឯកាយ រហោ និសជ្ជំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ យក្ខិយា វា បេតិយា វា បណ្ឌកេន វា តិរច្ឆានគតមនុស្សវិគ្គហិត្ថិយា វា សទ្ធឹ ឯកោ ឯកាយ រហោ និសជ្ជំ កប្បេតិ អាបត្តិ ទុក្កដស្ស។ អមាតុគ្គាមេ មាតុគ្គាមសញ្ញី អាបត្តិ ទុក្កដស្ស។ អមាតុគ្គាមេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អមាតុគ្គាមេ អមាតុគ្គាមសញ្ញី អនាបត្តិ។
 
[១៦៣] មាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ហើយសម្រេច​ការ​អង្គុយក្នុងទី​ស្ងាត់​តែម្នាក់​និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសង្ស័យ ហើយសម្រេច​ការ​អង្គុយក្នុងទី​ស្ងាត់តែម្នាក់​និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយសម្រេច​ការ​អង្គុយក្នុងទី​ស្ងាត់តែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសម្រេច​ការ​អង្គុយក្នុងទី​ស្ងាត់ ជាមួយនឹងយក្សស្រីក្តី ប្រេតស្រីក្តី ខ្ទើយក្តី តិរច្ឆានញី​ដែល​មាន​រាងកាយ​ដូច​មនុស្ស​ក្តីតែ​ម្នាក់​និង​ម្នាក់​ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមិនមែន​មាតុគ្រាម មិនមានអាបត្តិ។
 
[១៦៤] អនាបត្តិ យោ កោចិ វិញ្ញូ បុរិសោ ទុតិយោ ហោតិ តិដ្ឋតិ ន និសីទតិ អរហោបេក្ខោ អញ្ញាវិហិតោ និសីទតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៦៤] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយនៅ មានបុរស​ណាម្នាក់​ជាអ្នកដឹងសេច​ក្តី នៅ ជាគំរប់ពីរ ដល់ភិក្ខុឈរ​ មិនបានអង្គុយ ដល់ភិក្ខុបាន​ក្រឡេក​គយគន់​រកទី​មិន​ស្ងាត់​ ហើយ​អង្គុយ​នៅ ដល់ភិក្ខុ​មានចិត្ត​បញ្ជូន​ទៅកាន់​អារម្មណ៍​ដទៃ អង្គុយនៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើម​បញ្ញត្តិ។
 
សិក្ខាបទទី៥ ចប់។
 
ឆដ្ឋសិក្ខាបទំ
 
[១៦៥] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ វេឡុវនេ កលន្ទកនិវាបេ។ តេន ខោ បន សមយេន អាយស្មតោ ឧបនន្ទស្ស សក្យបុត្តស្ស ឧបដ្ឋាកកុលំ អាយស្មន្តំ ឧបនន្ទំ សក្យបុត្តំ ភត្តេន និមន្តេសិ អញ្ញេបិ ភិក្ខូ ភត្តេន និមន្តេសិ។ តេន ខោ បន សមយេន អាយស្មា ឧបនន្ទោ សក្យបុត្តោ បុរេភត្តំ កុលានិ បយិរុបាសតិ។ អថខោ តេ ភិក្ខូ តេ មនុស្សេ ឯតទវោចុំ ទេថាវុសោ ភត្តន្តិ។ អាគមេថ ភន្តេ យាវ អយ្យោ ឧបនន្ទោ អាគច្ឆតីតិ។ ទុតិយម្បិ ខោ តេ ភិក្ខូ តេ មនុស្សេ ឯតទវោចុំ ទេថាវុសោ ភត្តន្តិ។ អាគមេថ ភន្តេ យាវ អយ្យោ ឧបនន្ទោ អាគច្ឆតីតិ។ តតិយម្បិ ខោ តេ ភិក្ខូ តេ មនុស្សេ ឯតទវោចុំ ទេថាវុសោ ភត្តំ បុរេ កាលោ អតិក្កមតីតិ។ យម្បិ មយំ ភន្តេ ភត្តំ ករិម្ហា អយ្យស្ស ឧបនន្ទស្ស ការណា អាគមេថ ភន្តេ យាវ អយ្យោ ឧបនន្ទោ អាគច្ឆតីតិ។ អថខោ អាយស្មា ឧបនន្ទោ សក្យបុត្តោ បុរេភត្តំ កុលានិ បយិរុបាសិត្វា ទិវា អាគច្ឆតិ។ ភិក្ខូ ន ចិត្តរូបំ ភុញ្ជឹសុ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឧបនន្ទោ សក្យបុត្តោ និមន្តិតោ សភត្តោ សមានោ បុរេភត្តំ កុលេសុ ចារិត្តំ អាបជ្ជិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឧបនន្ទ និមន្តិតោ សភត្តោ សមានោ បុរេភត្តំ កុលេសុ ចារិត្តំ អាបជ្ជសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស និមន្តិតោ សភត្តោ សមានោ បុរេភត្តំ កុលេសុ ចារិត្តំ អាបជ្ជិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ និមន្តិតោ សភត្តោ សមានោ បុរេភត្តំ កុលេសុ ចារិត្តំ អាបជ្ជេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១៦៥] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេច​ឥរិយាបទក្នុង​វត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរ​ក្រុង​រាជគ្រឹះ។ សម័យនោះឯង ត្រកូលជាឧបដ្ឋាក​របស់​ព្រះ​ឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ និមន្ត​ព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុ​ដោយ​ភត្ត ហើយ​ក៏​និមន្ត​ពួក​ភិក្ខុឯទៀត​ដោយ​ភត្ត​ដែរ។ សម័យ​នោះឯង ព្រះឧបនន្ទជាសក្យបុត្រ​ដ៏មានអាយុ អាល័យ​តែ​ចូល​ទៅរក​ត្រកូលទាំងឡាយ ក្នុងពេលមុនឆាន់។ ឯភិក្ខុ​ទាំងឡាយនោះ ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​មនុស្ស​អម្បាល​នោះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ​ចូរ​ប្រគេន​ចង្ហាន់​(មក)។ ពួក​មនុស្ស​អម្បាល​នោះ ក៏និយាយ​ឃាត់ថា បពិត្រលោកម្ចាស់​ទាំងឡាយដ៏ចំរើន សូមលោកម្ចាស់​ទាំងឡាយ​រង់ចាំ​សិន ទម្រាំ​ព្រះឧបនន្ទ​ជាម្ចាស់​លោកនិមន្ត​មក។ ភិក្ខុ​ទាំងឡាយនោះ បាន​និយាយ​ពាក្យ​នេះ​នឹង​ពួកមនុស្ស​អម្បាល​នោះជាគំរប់ពីរដងថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ​ចូរ​ប្រគេន​ចង្ហាន់​(មក)។ ពួក​មនុស្ស​អម្បាល​នោះ ក៏និយាយ​ឃាត់ថា បពិត្រព្រះករុណា​ទាំងឡាយដ៏ចំរើន សូមព្រះករុណា​ទាំងឡាយ​រង់ចាំ​សិនចុះ ទម្រាំ​តែព្រះឧបនន្ទ​ជាម្ចាស់និមន្ត​មក។ ពួកភិក្ខុ​អម្បាល​​នោះ ក៏​និយាយ​ពាក្យ​នេះ​នឹង​មនុស្ស​ទាំងឡាយ​នោះជាគំរប់បីដងថា ម្នាលអាវុសោទាំង​ឡាយ អ្នកទាំងឡាយ​ចូរ​ប្រគេន​ចង្ហាន់​មក (នឹងបង្អង់​នៅ) ក្រែង​ហួស​ពេល​ឆាន់។ ​មនុស្សទាំង​ឡាយ ក៏និយាយ​ថា បពិត្រព្រះករុណា​ទាំងឡាយដ៏ចំរើន យើងខ្ញុំទាំងឡាយ​បាន​ធ្វើ​ភត្ត​ទាំង​ប៉ុន្មាន​ ព្រោះតែ​ព្រះឧបនន្ទ​ជាម្ចាស់ (ទេតើ) បពិត្រ​ព្រះករុណា​ទាំងឡាយ​ដ៏ចំរើន សូម​ព្រះករុណា​ទាំងឡាយ​រង់ចាំ ទម្រាំតែ​ព្រះឧបនន្ទ​ជាម្ចាស់និមន្ត​មកសិន។ លំដាប់នោះ ព្រះឧបនន្ទ​ជាសក្យ​បុត្រ​ដ៏មានអាយុ​អាល័យ​តែចូល​ទៅគួរសម​នឹងត្រកូល​ទាំងឡាយក្នុងពេលមុនឆាន់ ហើយក៏​មក​ក្នុង​វេលាថ្ងៃពេក។ ភិក្ខុទាំងឡាយ​ក៏ឆាន់​ចង្ហាន់​មិនល្មម​ដល់ចិត្ត។ ពួក​ភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះឧបនន្ទជាសក្យបុត្រ​ដ៏មានអាយុ បានទទួល​និមន្ត​គេជាអ្នក​មាន​ភត្ត​ហើយ មិនគួរនឹង​ត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ (ដទៃ) ក្នុងពេលមុនឆាន់ (ដូច្នេះ)សោះ។បេ។ ព្រះអង្គ​ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯង បានទទួល​និមន្ត​គេជាអ្នក​មាន​ភត្ត​ហើយ ៗ​ត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ (ដទៃ) ក្នុង​ពេល​មុន​ឆាន់ ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស សេចក្តីនោះពិតមែន។ ព្រះពុទ្ធ​​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯង​បានទទួល​និមន្ត​គេជាអ្នក​មាន​ភត្ត​ហើយ មិនគួរនឹង​ត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ (ដទៃ) ក្នុងពេលមុនឆាន់ (ដូច្នេះ) ទេ នែមោឃបុរស អំពើដែលអ្នកឯង​ធ្វើ​​​នេះ​មិនមែន​នាំ​ឲ្យ​ជ្រះថ្លាដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ឡើងទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​បានទទួល​និមន្ត​គេជាអ្នក​មាន​ភត្ត​ហើយ ដល់នូវកិរិយាត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ ក្នុងពេលមុនឆាន់ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ​ដល់​ភិក្ខុទាំង​ឡាយ​យ៉ាងនេះ។
 
[១៦៦] តេន ខោ បន សមយេន អាយស្មតោ ឧបនន្ទស្ស សក្យបុត្តស្ស ឧបដ្ឋាកកុលំ សង្ឃស្សត្ថាយ ខាទនីយំ បាហេសិ អយ្យស្ស ឧបនន្ទស្ស ទស្សេត្វា សង្ឃស្ស ទាតព្វន្តិ។ តេន ខោ បន សមយេន អាយស្មា ឧបនន្ទោ សក្យបុត្តោ គាមំ បិណ្ឌាយ បវិដ្ឋោ ហោតិ។ អថខោ តេ មនុស្សា អារាមំ គន្ត្វា ភិក្ខូ បុច្ឆឹសុ កហំ ភន្តេ អយ្យោ ឧបនន្ទោតិ។ ឯសាវុសោ អាយស្មា ឧបនន្ទោ សក្យបុត្តោ គាមំ បិណ្ឌាយ បវិដ្ឋោតិ។ ឥទំ ភន្តេ ខាទនីយំ អយ្យស្ស ឧបនន្ទស្ស ទស្សេត្វា សង្ឃស្ស ទាតព្វន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ[ឥតោ បរំ អថខោ ភគវា ឯតស្មឹ និទានេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសីតិ បាណិ សព្វបោត្ថកេសុ ទិស្សតិ។ សា វិបារេតព្វា។]។ តេនហិ ភិក្ខវេ បដិគ្គហេត្វា និក្ខិបថ យាវ ឧបនន្ទោ អាគច្ឆតីតិ។ អថខោ អាយស្មា ឧបនន្ទោ សក្យបុត្តោ ភគវតា បដិក្ខិត្តំ បុរេភត្តំ កុលេសុ ចារិត្តំ អាបជ្ជិតុន្តិ បច្ឆាភត្តំ កុលានិ បយិរុបាសិត្វា ទិវា បដិក្កមិ។ ខាទនីយំ ឧស្សារិយិត្ថ[ឱ.ឧស្សាទិយិត្ថ]។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឧបនន្ទោ សក្យបុត្តោ បច្ឆាភត្តំ កុលេសុ ចារិត្តំ អាបជ្ជិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឧបនន្ទ បច្ឆាភត្តំ កុលេសុ ចារិត្តំ អាបជ្ជសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស បច្ឆាភត្តំ កុលេសុ ចារិត្តំ អាបជ្ជិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ និមន្តិតោ សភត្តោ សមានោ បុរេភត្តំ វា បច្ឆាភត្តំ វា កុលេសុ ចារិត្តំ អាបជ្ជេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១៦៦] កាលនោះ ត្រកូល​ឧបដ្ឋាក​របស់ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ បានបញ្ជូន​ខាទនីយាហារទៅដើម្បី​ប្រគេនដល់​សង្ឃ​ដោយពាក្យថា ខាទនីយ​នេះ អ្នកឯងត្រូវ​បង្ហាញ​ដល់​ព្រះឧបនន្ទ​ជាម្ចាស់ ហើយសិមប្រគេនដល់សង្ឃចុះ។ សម័យនោះឯង ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏​មានអាយុ​ចូលទៅកាន់​ស្រុក​ដើម្បីបិណ្ឌបាត។ ឯពួក​មនុស្ស​អម្បាលនោះ ទៅកាន់​អារាម​ ហើយ​សួរ​ភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់​ទាំងឡាយ​ដ៏ចំរើន ព្រះឧបនន្ទ​ជាម្ចាស់​និមន្ត​ទៅ​ឯណា។ ពួក​ភិក្ខុអម្បាល​នោះ​ប្រាប់​ថា ម្នាលអ្នកដ៏មានអាយុ​ទាំងឡាយ ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មាន​អាយុ​នុ៎ះ​និមន្ត​ទៅកាន់ស្រុក ដើម្បីបិណ្ឌបាត​ហើយ។ មនុស្ស​ទាំងឡាយក៏និយាយ​ថា បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន ខាទនីយាហារនេះ សូមលោកម្ចាស់ទាំងឡាយ​បង្ហាញ​ដល់​ព្រះឧបនន្ទ​ដ៏​មានអាយុ ហើយសិម​ប្រគេន​ដល់សង្ឃចុះ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​ត្រូវ​ទទួល​ហើយ ដម្កល់​ទុក ទម្រាំ​ឧបនន្ទ​ត្រឡប់​មកវិញ។ គ្រានោះ ព្រះឧបនន្ទ​ជាសក្យបុត្រ​ដ៏មានអាយុ​គិត​ថា ព្រះ​ដ៏មានព្រះភាគទ្រង់ហាម​ឃាត់​មិនឲ្យ​ត្រាច់​ទៅក្នុងត្រកូល​ទាំងឡាយក្នុង​វេលា​មុនភត្ត (គិត​ដូច្នោះ​ហើយ) ក៏ចូលទៅរក​ត្រកូល​ទាំងឡាយ​ក្នុងវេលា​ក្រោយភត្ត ហើយ​ត្រឡប់មក​ក្នុងវេលា​ហួស​ពេល។ ខាទនីយាហារ​គេក៏ផ្ញើរ​ត្រឡប់​ទៅវិញ។ ពួកភិក្ខុណា​ដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងនោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទ​ជាសក្យបុត្រដ៏មានអាយុ មិន​គួរ​បើ​នឹង​ត្រាច់​ទៅក្នុងត្រកូល​ទាំងឡាយក្នុង​វេលា​ក្រោយភត្ត (ដូច្នោះ) សោះ។បេ។ ព្រះអង្គត្រាស់សួរ​ថា ម្នាលឧបនន្ទ ឮថាអ្នកឯង​ត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយក្នុងវេលាក្រោយភត្ត ​ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស សេចក្តីនោះពិតមែន។ ព្រះពុទ្ធ​​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹង​ត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយក្នុងពេល​ក្រោយ​ភត្ត (ដូច្នេះ) ទេ នែមោឃបុរស អំពើដែលអ្នកឯង​ធ្វើ​​​នេះ​មិនមែន​នាំ​ឲ្យ​ជ្រះថ្លាដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លាទេ ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យ​រឹង​រឹត​តែជ្រះថ្លា​ឡើងទៀតទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​បានទទួល​និមន្ត​គេជាអ្នក​មាន​ភត្ត​ហើយ ដល់នូវកិរិយាត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ ក្នុងពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ​ដល់​ភិក្ខុទាំង​ឡាយ​យ៉ាងនេះ។
 
[១៦៧] តេន ខោ បន សមយេន ភិក្ខូ ចីវរទានសមយេ កុក្កុច្ចាយន្តា កុលានិ ន បយិរុបាសន្តិ។ ចីវរំ បរិត្តំ ឧប្បជ្ជតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ ចីវរទានសមយេ កុលានិ បយិរុបាសិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ និមន្តិតោ សភត្តោ សមានោ បុរេភត្តំ វា បច្ឆាភត្តំ វា កុលេសុ ចារិត្តំ អាបជ្ជេយ្យ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ ចីវរទានសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១៦៧] សម័យ​នោះឯង ភិក្ខុទាំងឡាយ​មានសេចក្តី​សង្ស័យ​ក្នុងសម័យ​នៃ​ចីវរទាន ហើយ​មិនបាន​ចូលទៅ​រក​ត្រកូល​ទាំងឡាយ។ ចីវរ​ក៏កើតឡើង​តិចស្តួចស្តើង។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុចូល​ទៅរកត្រកូល​ទាំងឡាយ​ក្នុងសម័យ​នៃចីវរ​ទាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​ត្រូវសំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​បានទទួល​និមន្ត​គេ ជាអ្នក​មាន​ភត្ត​ហើយ ដល់នូវកិរិយាត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ ក្នុងពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ កាលដែល​ទាយក​ប្រគេនចីវរ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ​ដល់​ភិក្ខុទាំង​ឡាយ​យ៉ាងនេះ។
 
[១៦៨] តេន ខោ បន សមយេន ភិក្ខូ ចីវរកម្មំ ករោន្តិ អត្ថោ ច ហោតិ សូចិយាបិ សុត្តេនបិ សត្ថកេនបិ។ ភិក្ខូ កុក្កុច្ចាយន្តា កុលានិ ន បយិរុបាសន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ ចីវរការសមយេ កុលានិ បយិរុបាសិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ និមន្តិតោ សភត្តោ សមានោ បុរេភត្តំ វា បច្ឆាភត្តំ វា កុលេសុ ចារិត្តំ អាបជ្ជេយ្យ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ ចីវរទានសមយោ ចីវរការសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១៦៨] សម័យ​នោះឯង ភិក្ខុទាំងឡាយ​ធ្វើចីវរកម្ម គឺការដេរ​ចីវរ​ ក៏មានសេចក្តី​ត្រូវការ​ដោយ​ម្ជុលខ្លះ ដោយចេសខ្លះ ដោយកំាបិតខ្លះ។ ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យ មិនបាន​ចូលទៅ​រក​ត្រកូល​ទាំងឡាយឡើយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុចូល​ទៅរកត្រកូល​ទាំងឡាយ​ក្នុងសម័យធ្វើចីវរបាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​បានទទួល​និមន្ត​គេ ជាអ្នក​មាន​ភត្ត​ហើយ ដល់នូវកិរិយាត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ ក្នុងពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ កាលដែល​ទាយក​ប្រគេនចីវរ១ កាលដែលភិក្ខុ​ធ្វើ​ចីវរ១ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ​ដល់​ភិក្ខុទាំង​ឡាយ​យ៉ាងនេះ។
 
[១៦៩] តេន ខោ បន សមយេន ភិក្ខូ គិលានា ហោន្តិ អត្ថោ ច ហោតិ ភេសជ្ជេហិ។ ភិក្ខូ កុក្កុច្ចាយន្តា កុលានិ ន បយិរុបាសន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ សន្តំ ភិក្ខុំ អាបុច្ឆា កុលានិ បយិរុបាសិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ និមន្តិតោ សភត្តោ សមានោ សន្តំ ភិក្ខុំ អនាបុច្ឆា បុរេភត្តំ វា បច្ឆាភត្តំ វា កុលេសុ ចារិត្តំ អាបជ្ជេយ្យ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ ចីវរទានសមយោ ចីវរការសមយោ អយំ តត្ថ សមយោតិ។
 
[១៦៩] សម័យ​នោះឯង ភិក្ខុទាំងឡាយ​មានជម្ងឺ ក៏មានសេចក្តី​ត្រូវការ​ដោយ​ភេសជ្ជៈ​ទាំងឡាយ។ ភិក្ខុទាំងឡាយក៏សង្ស័យ មិនបាន​ចូលទៅ​រក​ត្រកូល​ទាំងឡាយឡើយ។ ភិក្ខុ​ទាំងឡាយ​​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះ​ភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុលា ឬប្រាប់​ភិក្ខុដែល​មាននៅ ហើយ​សឹម​ចូល​ទៅរកត្រកូល​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​បានទទួល​និមន្ត​គេ ជាអ្នក​មាន​ភត្ត​ហើយ មិនបានលា ឬប្រាប់​ភិក្ខុដែលមាននៅ ហើយដល់នូវកិរិយាត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ ក្នុងពេល​មុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ កាលដែល​ទាយក​ប្រគេនចីវរ១ កាលដែល​ភិក្ខុធ្វើ​ចីវរ១ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។
 
[១៧០] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ និមន្តិតោ នាម បញ្ចន្នំ ភោជនានំ អញ្ញតរេន ភោជនេន និមន្តិតោ។ សភត្តោ នាម យេន និមន្តិតោ តេន សភត្តោ។ សន្តំ នាម ភិក្ខុំ សក្កា ហោតិ អាបុច្ឆា បវិសិតុំ។ អសន្តំ នាម ភិក្ខុំ ន សក្កា ហោតិ អាបុច្ឆា បវិសិតុំ។ បុរេភត្តំ នាម យេន និមន្តិតោ តំ អភុត្តាវី។ បច្ឆាភត្តំ នាម យេន និមន្តិតោ អន្តមសោ កុសគ្គេនបិ ភុត្តំ ហោតិ។ កុលំ នាម ចត្តារិ កុលានិ ខត្តិយកុលំ ព្រាហ្មណកុលំ វេស្សកុលំ សុទ្ទកុលំ។ កុលេសុ ចារិត្តំ អាបជ្ជេយ្យាតិ អញ្ញស្ស ឃរុបចារំ ឱក្កមន្តស្ស អាបត្តិ ទុក្កដស្ស។ បឋមំ បាទំ ឧម្មារំ អតិក្កាមេតិ អាបត្តិ ទុក្កដស្ស។ ទុតិយំ បាទំ អតិក្កាមេតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញត្រ សមយាតិ ឋបេត្វា សមយំ។ ចីវរទានសមយោ នាម អនត្ថតេ កឋិនេ វស្សានស្ស បច្ឆិមោ មាសោ អត្ថតេ កឋិនេ បញ្ច មាសា។ ចីវរការសមយោ នាម ចីវរេ កយិរមានេ។
 
[១៧០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១​នៃ​បារាជិកកណ្ឌ។ ដែលហៅថា គេនិមន្ត គឺជន​និមន្ត​ដោយភោជន​ទាំង៥យ៉ាង ភោជនណាមួយ។ ដែលហៅថា ជាអ្នកមានភត្ត គឺភិក្ខុដែល​គេនិមន្ត​ដោយ​ភត្ត​ណា ឈ្មោះថា​ជាអ្នក​មានភត្ត​ ព្រោះ​ភត្ត​នោះ​ឯង។ ដែលហៅថា ភិក្ខុមាននៅនោះ គឺភិក្ខុ​អាច​នឹងលា​ភិក្ខុផងគ្នា​ ហើយចូល​ទៅកាន់​ (ត្រកូល)បាន។ ភិក្ខុ​ដែល​មិនមាននៅនោះ គឺភិក្ខុ​មិនអាច​លា​ភិក្ខុផងគ្នា ហើយចូលទៅកាន់​(ត្រកូល)ឡើយ។ ដែលហៅថា ក្នុងពេលមុនភត្ត គឺជន​និមន្ត​ដោយភត្ត​ណា ហើយភិក្ខុ​មិនទាន់បានឆាន់​ភត្តនោះ។ ដែលហៅថា ក្នុងពេល​ក្រោយភត្ត គឺជន​និមន្ត​ដោយភត្តណា ភិក្ខុ​បានឆាន់​ភត្ត​នោះហើយ ដោយ​ហោច​ទៅសូម្បី​ប៉ុន​ចុង​នៃស្បូវ។ ដែលហៅថា ត្រកូល គឺត្រកូលទាំងឡាយ៤ គឺត្រកូល​ក្សត្រ១ ត្រកូល​ព្រាហ្មណ៍១ ត្រកូលវេស្សៈ (អ្នក​រកស៊ី​ជួញ​ប្រែធ្វើ​ស្រែចំការ)១ ត្រកូលសុទ្ធៈ (អ្នក​ធ្វើ​ការ​ស៊ីឈ្នួល)១។ ពាក្យថា ដល់នូវកិរិយាត្រាច់ទៅក្នុង​ត្រកូល​ទាំងឡាយ គឺកាល​ដែល​ភិក្ខុ​ឈាន​ចូល​ទៅ​ដល់​ឧបចារ​ផ្ទះ​របស់​បុគ្គល​ដទៃទៅ ត្រូវអាបត្តិ​ទុក្កដ។ ឈានជើង​ជាដម្បូង​ឲ្យកន្លង​ហួស​ធរណី​ទ្វារទៅ ត្រូវ​អាបត្តិទុក្កដ។ ឈានជើងជាគំរប់ពីរ​ឲ្យ​កន្លង​ហួស​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា​វៀរ​លែងតែមានសម័យ គឺលើកទុក​តែមានសម័យ។ ដែលហៅថា កាលដែល​ទាយកប្រគេន​ចីវរ​នោះ គឺថា បើភិក្ខុមិនបាន​ក្រាលកឋិន កំណត់កាល​ត្រឹម១ខែ​ជាទីបំផុត​នៃវស្សានរដូវ (គឺ​តាំង​ពី១​រោច​ខែអស្សុជ ទៅដល់​១៥កើត ខែកត្តិក) បើភិក្ខុបាន​ក្រាលកឋិន កំណត់កាល​ត្រឹម​៥ខែ (តាំង​តែពី១រោចខែអស្សុជ ទៅដល់១៥កើត​ខែផល្គុន)។ ដែលហៅថា កាលដែល​ភិក្ខុធ្វើចីវរនោះ គឺ​ភិក្ខុ​កំពុង​ធ្វើចីវរ។
 
[១៧១] និមន្តិតេ និមន្តិតសញ្ញី សន្តំ ភិក្ខុំ អនាបុច្ឆា បុរេភត្តំ វា បច្ឆាភត្តំ វា កុលេសុ ចារិត្តំ អាបជ្ជតិ អញ្ញត្រ សមយា អាបត្តិ បាចិត្តិយស្ស។ និមន្តិតេ វេមតិកោ សន្តំ ភិក្ខុំ អនាបុច្ឆា បុរេភត្តំ វា បច្ឆាភត្តំ វា កុលេសុ ចារិត្តំ អាបជ្ជតិ អញ្ញត្រ សមយា អាបត្តិ បាចិត្តិយស្ស។ និមន្តិតេ អនិមន្តិតសញ្ញី សន្តំ ភិក្ខុំ អនាបុច្ឆា បុរេភត្តំ វា បច្ឆាភត្តំ វា កុលេសុ ចារិត្តំ អាបជ្ជតិ អញ្ញត្រ សមយា អាបត្តិ បាចិត្តិយស្ស។ អនិមន្តិតេ និមន្តិតសញ្ញី អាបត្តិ ទុក្កដស្ស។ អនិមន្តិតេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនិមន្តិតេ អនិមន្តិតសញ្ញី អនាបត្តិ។
 
[១៧១] មានគេនិមន្តហើយ ភិក្ខុសំគាល់ថាគេនិមន្តហើយ មិនបានលា​ភិក្ខុផងគ្នាដែល​មាននៅ ហើយត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ​ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ មានគេនិមន្តហើយ ភិក្ខុសង្ស័យ មិនបានលា​ភិក្ខុផងគ្នាដែល​មាននៅ ហើយត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ​ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ មានគេនិមន្តហើយ ភិក្ខុសំគាល់ថាមិនទាន់និមន្ត ហើយ​មិន​បានលា​ភិក្ខុផងគ្នាដែល​មាននៅ ហើយត្រាច់​ទៅក្នុង​ត្រកូល​ទាំងឡាយ​ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ គេមិនបាននិមន្ត ភិក្ខុសំគាល់ថានិមន្តហើយ ត្រូវអាបត្តិទុក្កដ។ គេមិនបាននិមន្ត ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ គេមិនបាននិមន្ត ភិក្ខុសំគាល់ថាមិនបាននិមន្ត មិនមានអាបត្តិ។
 
[១៧២] អនាបត្តិ សមយេ សន្តំ ភិក្ខុំ អាបុច្ឆា បវិសតិ អសន្តំ ភិក្ខុំ អនាបុច្ឆា បវិសតិ អញ្ញស្ស ឃរេន មគ្គោ ហោតិ ឃរុបចារេន មគ្គោ ហោតិ អន្តរារាមំ[ឱ.អន្តរគាមំ] គច្ឆតិ ភិក្ខុនូបស្សយំ គច្ឆតិ តិត្ថិយសេយ្យំ គច្ឆតិ បដិក្កមនំ គច្ឆតិ ភត្តិយឃរំ គច្ឆតិ អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៧២] អាបត្តិមិនមានដល់ភិក្ខុដែលមានសម័យ ដល់ភិក្ខុដែលបានលា​ភិក្ខុ​ផងគ្នា​ដែល​មាននៅ ហើយចូលទៅ ដល់ភិក្ខុដែល​មិនបានលាភិក្ខុ​ផងគ្នា ព្រោះ​មិនមាន​ភិក្ខុ​ផងគ្នា​ ហើយចូលទៅ ដល់​ភិក្ខុដែល​ដើរ​ទៅតាមផ្លូវ​ក្បែរ​ផ្ទះ​នៃ​បុគ្គល​ដទៃ ដល់​ភិក្ខុ​ដែល​ដើរ​ទៅ​ដោយ​ផ្លូវ​តាម​ឧបចារ​នៃផ្ទះ ដល់​ភិក្ខុដែល​ទៅកាន់​អារាម​ដែល​មាន​ក្នុងចន្លោះ​ស្រុក ដល់ភិក្ខុដែល​ទៅ​កាន់​លំនៅនៃ​នាង​ភិក្ខុនី ដល់​ភិក្ខុ​ដែល​ទៅកាន់​លំនៅ​នៃ​តិរ្ថិយ ដល់​ភិក្ខុដែល​ដើរ​ត្រឡប់​មកវិញ ដល់​ភិក្ខុ​ទៅកាន់​ផ្ទះ​នៃទាយកជាម្ចាស់ភត្ត ដល់ភិក្ខុដែល​មានសេចក្តី​អន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។
 
សិក្ខាបទទី៦ ចប់។
 
សត្តមសិក្ខាបទំ
 
[១៧៣] តេន សមយេន ពុទ្ធោ ភគវា សក្កេសុ វិហរតិ កបិលវត្ថុស្មឹ និគ្រោធារាមេ។ តេន ខោ បន សមយេន មហានាមស្ស សក្កស្ស ភេសជ្ជំ ឧស្សន្នំ ហោតិ។ អថខោ មហានាមោ សក្កោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ មហានាមោ សក្កោ ភគវន្តំ ឯតទវោច ឥច្ឆាមហំ ភន្តេ សង្ឃំ ចាតុម្មាសំ ភេសជ្ជេន បវារេតុន្តិ។ សាធុ សាធុ មហានាម តេនហិ ត្វំ មហានាម សង្ឃំ ចាតុម្មាសំ ភេសជ្ជេន បវារេហីតិ។ ភិក្ខូ កុក្កុច្ចាយន្តា នាធិវាសេន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ ចាតុម្មាសប្បច្ចយប្បវារណំ សាទិតុន្តិ។ តេន ខោ បន សមយេន ភិក្ខូ មហានាមំ សក្កំ បរិត្តំយេវ[ឱ.បរិត្តំ] ភេសជ្ជំ វិញ្ញាបេន្តិ។ តថេវ មហានាមស្ស សក្កស្ស ភេសជ្ជំ ឧស្សន្នំ ហោតិ។ ទុតិយម្បិ ខោ មហានាមោ សក្កោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ មហានាមោ សក្កោ ភគវន្តំ ឯតទវោច ឥច្ឆាមហំ ភន្តេ សង្ឃំ អបរំបិ ចាតុម្មាសំ ភេសជ្ជេន បវារេតុន្តិ។ សាធុ សាធុ មហានាម តេនហិ ត្វំ មហានាម សង្ឃំ អបរំបិ ចាតុម្មាសំ ភេសជ្ជេន បវារេហីតិ។ ភិក្ខូ កុក្កុច្ចាយន្តា នាធិវាសេន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ បុន បវារណំបិ សាទិតុន្តិ។ តេន ខោ បន សមយេន ភិក្ខូ មហានាមំ សក្កំ បរិត្តំយេវ ភេសជ្ជំ វិញ្ញាបេន្តិ។ តថេវ មហានាមស្ស សក្កស្ស ភេសជ្ជំ ឧស្សន្នំ ហោតិ។ តតិយម្បិ ខោ មហានាមោ សក្កោ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ មហានាមោ សក្កោ ភគវន្តំ ឯតទវោច ឥច្ឆាមហំ ភន្តេ សង្ឃំ យាវជីវំ ភេសជ្ជេន បវារេតុន្តិ។ សាធុ សាធុ មហានាម តេនហិ ត្វំ មហានាម សង្ឃំ យាវជីវំ ភេសជ្ជេន បវារេហីតិ។ ភិក្ខូ កុក្កុច្ចាយន្តា នាធិវាសេន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ និច្ចប្បវារណំបិ សាទិតុន្តិ។
 
[១៧៣] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅ​ក្នុងនិគ្រោធារាម ក្បែរ​ក្រុង​កបិលពស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង មហានាមសក្យៈ [អដ្ឋកថាថា មហានាម​សក្យៈនេះ ជាបុត្រនៃ​ចូឡបិតារបស់​ព្រះដ៏មានព្រះភាគ ចាស់ជាង​ព្រះដ៏មានព្រះភាគប្រមាណ​១ខែ ជាអរិយ​សាវក​បានដម្កល់​នៅក្នុងផល​ទាំងពីរ គឺសោតាបត្តិផល និងសកទាគាមិផល។] មានថ្នាំសម្រាប់​កែរោគដ៏​បរិបូណ៌។ លំដាប់នោះ មហានាមសក្យៈក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះមហានាមសក្យៈ​អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏​ក្រាបទូល​ពាក្យនេះ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គចង់​បវារណា​ព្រះសង្ឃ​ដោយថ្នាំ​សម្រាប់​កែរោគកំណត់​៤ខែ។ ព្រះអង្គ​ត្រាស់​ថា មហានាម ការនេះប្រពៃ​ពេកហើយ មហានាម បើដូច្នោះ ចូរព្រះអង្គ​បវារណា​សង្ឃ ដោយថ្នាំ​សម្រាប់​កែរោគកំណត់​៤ខែចុះ។ ពួក​ភិក្ខុមានសេចក្តីសង្ស័យ ក៏មិនហ៊ានទទួល។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​សេចក្តី​នោះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុត្រេកអរ​ចំពោះ​ការបវារណា​ដោយ​បច្ច័យ​កំណត់​ត្រឹម​៤ខែ។ សម័យនោះឯង ភិក្ខុទាំងឡាយ​ទៅសូម​ភេសជ្ជៈ​នឹងមហានាមសក្យៈតែបន្តិចៗ ភេសជ្ជៈ​របស់មហានាម​សក្យៈ ក៏ជារបស់នៅតែបរិបូណ៌ដដែល។ ឯមហា​នាមសក្យៈ​ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ​ជាគំរប់ពីរ​ដងទៀត លុះចូល​ទៅ​ដល់​ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះមហានាមសក្យៈ​អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏​ពោល​ពាក្យនេះ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគ​ដ៏ចំរើន ខ្ញុំព្រះអង្គចង់​បវារណា​ព្រះសង្ឃ​ដោយភេសជ្ជៈ​កំណត់​៤ខែតទៅទៀត។ ព្រះអង្គ​ត្រាស់​ថា មហានាម ការនេះ​ប្រពៃ​ហើយៗ មហានាម បើដូច្នោះ ចូរព្រះអង្គ​បវារណា​សង្ឃ ដោយភេសជ្ជៈកំណត់​៤ខែតទៅ​ទៀតចុះ។ ពួក​ភិក្ខុ​មានសេចក្តីសង្ស័យ ក៏មិនហ៊ានទទួល។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ត្រេកអរ​នឹងការបវារណា​ថែមម្តងទៀត។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយ​ទៅសូម​ភេសជ្ជៈ​នឹង​មហានាម​សក្យៈតែបន្តិចៗ។ ដោយហេតុនោះឯង ភេសជ្ជៈ​របស់មហានាមសក្យៈ​ក៏នៅ​តែ​បរិបូណ៌​ដដែល។ មហា​នាមសក្យៈ​ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគជាគំរប់បីដងទៀត លុះចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះមហានាមសក្យៈ​អង្គុយ​នៅក្នុងទីដ៏សមគួរហើយ បាន​ពោល​ពាក្យនេះ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គចង់​បវារណា​ព្រះសង្ឃ​ដោយភេសជ្ជៈ​ដរាបដល់អស់ជីវិត។ ព្រះអង្គ​ត្រាស់​តបថា មហានាម ការនោះ​ប្រពៃ​ហើយៗ មហានាម បើដូច្នោះ ចូរមហារាជ​បវារណា​សង្ឃ ដោយ​ភេសជ្ជៈ​ដរាបដល់អស់ជីវិតចុះ។ ពួក​ភិក្ខុ​មានសេចក្តីសង្ស័យ ក៏មិនហ៊ានទទួល។ ភិក្ខុទាំងឡាយ​ក៏ក្រាប​ទូល​​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ត្រេកអរ​នឹងការបវារណាអស់កាលជានិច្ចក៏បាន។
 
[១៧៤] តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ទុន្និវត្ថា ហោន្តិ ទុប្បារុតា អនាកប្បសម្បន្នា មហានាមេន សក្កេន វុត្តា ហោន្តិ[ឱ.ម.មហានាមោ សក្កោ វត្តា ហោតិ។] កិស្ស តុម្ហេ ភន្តេ ទុន្និវត្ថា ទុប្បារុតា អនាកប្បសម្បន្នា ននុ នាម បព្វជិតេន សុនិវត្ថេន ភវិតព្វំ សុបារុតេន អាកប្បសម្បន្នេនាតិ។ ឆព្វគ្គិយា ភិក្ខូ មហានាមេ សក្កេ ឧបនន្ធឹសុ។ អថខោ ឆព្វគ្គិយានំ ភិក្ខូនំ ឯតទហោសិ កេន នុ ខោ មយំ ឧបាយេន មហានាមំ សក្កំ មង្កុំ ករេយ្យាមាតិ។ អថខោ ឆព្វគ្គិយានំ ភិក្ខូនំ ឯតទហោសិ មហានាមេន[ឥតោ បរំ ឱ.ម.បោត្ថកេសុ ខោសទ្ធោ ទិស្សតិ] អាវុសោ សក្កេន សង្ឃោ ភេសជ្ជេន បវារិតោ ហន្ទ មយំ អាវុសោ មហានាមំ សក្កំ សប្បឹ វិញ្ញាបេមាតិ។ អថខោ ឆព្វគ្គិយា ភិក្ខូ យេន មហានាមោ សក្កោ តេនុបសង្កមឹសុ ឧបសង្កមិត្វា មហានាមំ សក្កំ ឯតទវោចុំ ទោណេន អាវុសោ សប្បិនា អត្ថោតិ។ អជ្ជុណ្ហោ ភន្តេ អាគមេថ មនុស្សា វជំ គតា សប្បឹ អាហរិតុំ កាលេ ហរិស្សថាតិ។ ទុតិយម្បិ ខោ។បេ។ តតិយម្បិ ខោ ឆព្វគ្គិយា ភិក្ខូ មហានាមំ សក្កំ ឯតទវោចុំ ទោណេន អាវុសោ សប្បិនា អត្ថោតិ។ អជ្ជុណ្ហោ ភន្តេ អាគមេថ មនុស្សា វជំ គតា សប្បឹ អាហរិតុំ កាលេ ហរិស្សថាតិ។ កឹ បន តយា អាវុសោ អទាតុកាមេន បវារិតេន យំ ត្វំ បវារេត្វា ន ទេសីតិ។ អថខោ មហានាមោ សក្កោ ឧជ្ឈាយតិ ខីយតិ វិបាចេតិ កថំ ហិ នាម ភទ្ទន្តា អជ្ជុណ្ហោ ភន្តេ អាគមេថាតិ វុច្ចមានា នាគមេស្សន្តីតិ។ អស្សោសុំ ខោ ភិក្ខូ មហានាមស្ស សក្កស្ស ឧជ្ឈាយន្តស្ស ខីយន្តស្ស វិបាចេន្តស្ស។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ មហានាមេន សក្កេន អជ្ជុណ្ហោ ភន្តេ អាគមេថាតិ វុច្ចមានា នាគមេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ មហានាមេន សក្កេន អជ្ជុណ្ហោ ភន្តេ អាគមេថាតិ វុច្ចមានា នាគមេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា មហានាមេន សក្កេន អជ្ជុណ្ហោ ភន្តេ អាគមេថាតិ វុច្ចមានា នាគមេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ អគិលានេន ភិក្ខុនា ចាតុម្មាសប្បច្ចយប្បវារណា សាទិតព្វា អញ្ញត្រ បុនប្បវារណាយ អញ្ញត្រ និច្ចប្បវារណាយ តតោ ចេ ឧត្តរឹ[ឱ.ម.ឧត្តរិ] សាទិយេយ្យ បាចិត្តិយន្តិ។
 
[១៧៤] សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកដណ្តប់មិនត្រឹមត្រូវ មានអាកប្បកិរិយាមិន​សមគួរ មហានាមសក្យៈ​ក៏និយាយថា បពិត្រលោក​ម្ចាស់ដ៏ចំរើន ហេតុដូចម្តេច បានជាលោក​ម្ចាស់​ទាំងឡាយ​ស្លៀក​ដណ្តប់​សំពត់​មិនត្រឹមត្រូវ មានអាកប្បកិរិយា​មិនសមគួរ (ដូច្នេះ) ធម្មតា អ្នកបួស គេត្រូវស្លៀកដណ្តប់​សំពត់​ឲ្យ​ត្រឹមត្រូវ​ល្អ ហើយមាន​អាកប្បកិរិយា​ដ៏សមគួរ​ទេតើ។ ពួក​ឆព្វគ្គិយ​ភិក្ខុក៏ចងទោស​នឹងមហានាមសក្យៈ។ សេចក្តីត្រិះរិះនេះ​កើតមានដល់​ពួក​ឆព្វគ្គិយ​ភិក្ខុ​ក្នុងវេលានោះថា យើងទាំងឡាយ​គួរ​ធ្វើ​មហានាម​សក្យៈឲ្យ​អាប់​អោន​ដោយឧបាយ​ដូចម្តេច​អេះ។ គ្រានោះ ពួកឆព្វគ្គិយភិក្ខុក៏បានប្រឹក្សាគ្នាដូច្នេះថា ម្នាលលោកដ៏មាន​អាយុ​ទាំងឡាយ មហានាម​សក្យៈ​បានបវារណាសង្ឃ​ដោយភេសជ្ជៈ​ហើយ ណ្ហើយចុះ ម្នាល​លោកដ៏មានអាយុ​ទាំងឡាយ យើង​ទាំងឡាយ​ទៅសូម​សប្បិ​អំពី​មហានាមសក្យៈចុះ។ ទើបពួកឆព្វគ្គិយភិក្ខុចូលទៅរក​មហានាម​សក្យៈ លុះចូលទៅដល់ហើយ ក៏និយាយ​ពាក្យនេះ​នឹង​មហានាម​សក្យៈថា ម្នាល​អាវុសោ ពួក​អាត្មា​ត្រូវការ​ដោយ​សប្បិមួយទោណៈ។ ឯមហានាមសក្យៈឆ្លើយតបថា បពិត្រលោកម្ចាស់​ដ៏ចំរើន សូមលោកម្ចាស់​បង្អង់​ចាំក្នុងថ្ងៃ​នេះ១ថ្ងៃសិន មនុស្ស​ទាំងឡាយ គេទៅឯក្រោលគោ​ដើម្បីនាំ​សប្បិ​មក លោក​ម្ចាស់​ទាំងឡាយ​នឹងយកសប្បិ​នោះទៅក្នុងកាលដ៏គួរ។ ពួកឆព្វគ្គិយ​ភិក្ខុនិយាយ​សូម​ជាគំរប់​ពីរដង។បេ។ ឆព្វគ្គិយភិក្ខុនិយាយ​ពាក្យនេះ​នឹង​មហានាម​សក្យៈជាគំរប់បីដងថា ម្នាល​អាវុសោ ពួក​អាត្មា​ត្រូវការ​ដោយ​សប្បិមួយទោណៈ។ មហានាមសក្យៈឆ្លើយតបថា បពិត្រលោកម្ចាស់​ដ៏ចំរើន សូមលោកម្ចាស់​បង្អង់​ចាំក្នុងថ្ងៃ​នេះ១ថ្ងៃសិន មនុស្ស​ទាំងឡាយ គេទៅឯក្រោលគោ​ដើម្បីនាំ​សប្បិ​មក លោក​ម្ចាស់​នឹងយកសប្បិ​នោះទៅក្នុងកាលដ៏គួរ។ ពួក​ឆព្វគ្គិយ​ភិក្ខុសួរថា ម្នាលអាវុសោ អ្នកបវារណា​ដោយភេសជ្ជៈណា ហើយ​មិនឲ្យវិញ ប្រយោជន៍​អ្វី​ដោយភេសជ្ជៈ​ដែលអ្នកបវារណា តែមិនចង់​ឲ្យនោះ។ គ្រានោះ មហានាម​សក្យៈក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើនទាំងឡាយ ខ្ញុំបានអង្វរ​ថា លោកម្ចាស់​ដ៏ចំរើន សូមពួក​លោក​ម្ចាស់​បង្អង់​ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន ចុះហេតុដូចម្តេច​បានជាមិនរង់ចាំ។ ភិក្ខុទាំងឡាយ​បានឮ​មហានាមសក្យៈ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ពួកភិក្ខុណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​ទាំងនោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​ កាលដែល​មហានាមសក្យៈ​បានអង្វរថា លោកម្ចាស់ដ៏​ចំរើន សូមពួកលោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃ​នេះ១ថ្ងៃសិន មិន​គួរ​នឹងមិនរង់ចាំសោះ។បេ។ ព្រះពុទ្ធជាម្ចាស់ត្រាស់សួរ​ថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយ កាលដែល​មហានាមសក្យៈ​បានអង្វរថា លោកម្ចាស់ដ៏​ចំរើន សូមពួកលោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃ​នេះ១ថ្ងៃសិនដូច្នេះ ហើយមិនរង់ចាំ ​ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់​​ដ៏មានព្រះភាគ ទ្រង់តិះដៀល​ថា ម្នាលពួកមោឃបុរស អ្នកទាំងឡាយ កាលដែល​មហានាមសក្យៈ​បានអង្វរថា លោកម្ចាស់ដ៏​ចំរើន សូមពួកលោកម្ចាស់​បង្អង់​ចាំ​ក្នុងថ្ងៃ​នេះ១ថ្ងៃសិន ហើយមិនសមនឹង​មិនរង់ចាំ​ (ដូច្នេះ) សោះ នែមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកឯង​ធ្វើ​​​នេះ​មិនមែន​នាំ​ឲ្យ​ជ្រះថ្លាដល់ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា និងមិនមែននាំឲ្យ​រឹង​រឹត​តែជ្រះថ្លាដល់ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់​ហើយនោះ​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុដែលគ្មានជម្ងឺ ត្រូវត្រេកអរ​នឹងការបវារណា​ដោយបច្ច័យ​កំណត់​ត្រឹម​៤ខែ បើភិក្ខុ​ត្រេកអរ​ក្រៃលែង​ជាងនោះទៅ ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែគេ​បានបវារណា​ថែមទៀត វៀរលែង​តែ​គេបាន​បវារណាជានិច្ច។
 
[១៧៥] អគិលានេន ភិក្ខុនា ចាតុម្មាសប្បច្ចយប្បវារណា សាទិតព្វាតិ គិលានប្បច្ចយប្បវារណា សាទិតព្វា បុនប្បវារណាបិ សាទិតព្វា យទា គិលានោ ភវិស្សាមិ តទា វិញ្ញាបេស្សាមីតិ និច្ចប្បវារណាបិ សាទិតព្វា យទា គិលានោ ភវិស្សាមិ តទា វិញ្ញាបេស្សាមីតិ។
 
[១៧៥] ត្រង់ពាក្យថា ភិក្ខុដែលគ្មានជម្ងឺត្រូវត្រេកអរ​នឹងការបវារណា​ដោយបច្ច័យ​កំណត់​ត្រឹម៤ខែ សេចក្តីថា ភិក្ខុគួរ​ត្រេកអរ​នឹងការបវារណា​ដោយគិលានបច្ច័យ ម្យ៉ាងទៀត ភិក្ខុ​គួរ​ត្រេក​អរ​នឹងការ​បវារណា​ថែមទៀត ដោយគិតថា អញ​ជាអ្នកមានជម្ងឺ​ក្នុងកាលណា អញ​នឹង​សូម​ក្នុង​កាលណោះ ម្យ៉ាងទៀត ភិក្ខុគួរ​ត្រេកអរ​នឹងការបវារណា​ជាប់ជានិច្ច ​ដោយគិតថា អញ​ជាអ្នក​មាន​ជម្ងឺ​ក្នុង​កាលណា អញ​នឹង​សូមក្នុងកាលណោះ។
 
[១៧៦] តតោ ចេ ឧត្តរឹ សាទិយេយ្យាតិ អត្ថិ បវារណា ភេសជ្ជបរិយន្តា ន រត្តិបរិយន្តា អត្ថិ បវារណា រត្តិបរិយន្តា ន ភេសជ្ជបរិយន្តា អត្ថិ បវារណា ភេសជ្ជបរិយន្តា ច រត្តិបរិយន្តា ច អត្ថិ បវារណា នេវ ភេសជ្ជបរិយន្តា ន រត្តិបរិយន្តា។ ភេសជ្ជបរិយន្តា នាម ភេសជ្ជានិ បរិគ្គហិតានិ ហោន្តិ ឯត្តកេហិ ភេសជ្ជេហិ បវារេមីតិ។ រត្តិបរិយន្តា នាម រត្តិយោ បរិគ្គហិតាយោ ហោន្តិ ឯត្តកាសុ រត្តីសុ បវារេមីតិ។ ភេសជ្ជបរិយន្តា ច រត្តិបរិយន្តា ច នាម ភេសជ្ជានិ ច បរិគ្គហិតានិ ហោន្តិ រត្តិយោ ច បរិគ្គហិតាយោ ហោន្តិ ឯត្តកេហិ ភេសជ្ជេហិ ឯត្តកាសុ រត្តីសុ បវារេមីតិ។ នេវ ភេសជ្ជបរិយន្តា ន រត្តិបរិយន្តា នាម ភេសជ្ជានិ ច អបរិគ្គហិតានិ ហោន្តិ រត្តិយោ ច អបរិគ្គហិតាយោ ហោន្តិ ឯត្តកេហិ ភេសជ្ជេហិ ឯត្តកាសុ រត្តីសុ បវារេមីតិ។
 
[១៧៦] ត្រង់ពាក្យថា បើភិក្ខុត្រេកអរក្រៃលែង​ជាងនោះ សេចក្តីថា បវារណាកំណត់​ភេសជ្ជៈ​ មិនកំណត់រាត្រី បវារណាកំណត់រាត្រី មិនកំណត់​ភេសជ្ជៈ បវារណាកំណត់ទាំងភេសជ្ជៈ កំណត់​ទាំងរាត្រី បវារណា​មិនកំណត់​ទាំងភេសជ្ជៈ មិនកំណត់​ទាំងរាត្រី។ ដែលហៅថា បវារណាកំណត់​ភេសជ្ជៈ (នោះ) គឺភេសជ្ជៈ​ដែលគេកំណត់​ដោយពាក្យថា ខ្ញុំព្រះករុណា​សូមបវារណា​ដោយភេសជ្ជៈ​ទាំងឡាយ​មានប្រមាណ​ប៉ុណ្ណេះ។ ដែលហៅថា បវារណាកំណត់រាត្រី គឺរាត្រី​ដែល​គេកំណត់​ដោយពាក្យថា ខ្ញុំព្រះករុណា​បវារណា​អស់​រាត្រី​ទាំងឡាយ​មានប្រមាណ​ប៉ុណ្ណេះ។ ដែល​ហៅថា បវារណា​កំណត់​ទាំង​ភេសជ្ជៈ កំណត់​ទាំង​រាត្រីនោះ គឺគេ​កំណត់​ភេសជ្ជៈ​ទាំងឡាយ​ផង កំណត់​រាត្រី​ទាំងឡាយផង ដោយពាក្យថា ខ្ញុំព្រះករុណា​សូមបវារណា​ដោយភេសជ្ជៈ​ទាំងឡាយ​មានប្រមាណ​ប៉ុណ្ណេះ អស់​រាត្រី​ទាំងឡាយ​មានប្រមាណ​ប៉ុណ្ណេះ។ ដែលហៅថា បវារណា​មិនកំណត់​ភេសជ្ជៈ មិនកំណត់រាត្រី (នោះ) គឺគេមិនកំណត់ភេសជ្ជៈទាំងឡាយ និង​មិនកំណត់​រាត្រីទាំងឡាយ ដោយពាក្យថា ខ្ញុំព្រះករុណា​សូម​បវារណា​ដោយភេសជ្ជៈ​ទាំងឡាយ​មាន​ប្រមាណ​ប៉ុណ្ណេះ និងអស់​រាត្រី​ទាំងឡាយ​មានប្រមាណ​ប៉ុណ្ណេះ។
 
[១៧៧] ភេសជ្ជបរិយន្តេ យេហិ ភេសជ្ជេហិ បវារិតោ ហោតិ តានិ ភេសជ្ជានិ ឋបេត្វា អញ្ញានិ ភេសជ្ជានិ វិញ្ញាបេតិ អាបត្តិ បាចិត្តិយស្ស។ រត្តិបរិយន្តេ យាសុ រត្តីសុ បវារិតោ ហោតិ តា រត្តិយោ ឋបេត្វា អញ្ញាសុ រត្តីសុ វិញ្ញាបេតិ អាបត្តិ បាចិត្តិយស្ស។ ភេសជ្ជបរិយន្តេ ច រត្តិបរិយន្តេ ច យេហិ ភេសជ្ជេហិ បវារិតោ ហោតិ តានិ ភេសជ្ជានិ ឋបេត្វា យាសុ រត្តីសុ បវារិតោ ហោតិ តា រត្តិយោ ឋបេត្វា អញ្ញានិ ភេសជ្ជានិ អញ្ញាសុ រត្តីសុ វិញ្ញាបេតិ អាបត្តិ បាចិត្តិយស្ស។ នេវ ភេសជ្ជបរិយន្តេ ន រត្តិបរិយន្តេ អនាបត្តិ។
 
[១៧៧] ឯពាក្យដែលថា កំណត់ភេសជ្ជៈនោះ អធិប្បាយថា គេបវារណា​ភិក្ខុដោយ​ភេសជ្ជៈ​ណា ភិក្ខុត្រឡប់ទៅសូមភេសជ្ជៈទាំងឡាយដទៃវិញ ក្រៅពីភេសជ្ជៈ​ដែល​គេ​បវារណា​នោះ ត្រូវអាបត្តិបាចិត្តិយ។ ឯកំណត់​រាត្រីនោះ គឺគេបវារណា​ភិក្ខុក្នុង​រាត្រីទាំងឡាយ​ណា ភិក្ខុ​ត្រឡប់​​សូមក្នុងរាត្រី​ទាំងឡាយ​ឯទៀតវិញ ក្រៅពីរាត្រី​ដែល​គេបវារណា​នោះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឯកំណត់ទាំងភេសជ្ជៈ កំណត់ទាំងរាត្រីនោះ គឺគេបវារណាភិក្ខុដោយភេសជ្ជៈ​ទាំង​ឡាយ​​ណា ភិក្ខុវៀរលែងភេសជ្ជៈទាំងនោះ គេបវារណា​ភិក្ខុក្នុងរាត្រីណា ភិក្ខុវៀរ​លែង​រាត្រី​ទាំងនោះ ហើយត្រឡប់​ទៅសូមភេសជ្ជៈទាំងឡាយដទៃ និងក្នុងរាត្រីទាំងឡាយឯទៀត​វិញ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឯមិនកំណត់​ភេសជ្ជៈ និង​មិនកំណត់​រាត្រី មិនមានអាបត្តិឡើយ។
 
[១៧៨] នភេសជ្ជេន ករណីយេ[ឱ.ម. នភេសជ្ជករណីយេន] ភេសជ្ជំ វិញ្ញាបេតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញេន ភេសជ្ជេន ករណីយេ[ឱ.ម.ករណីយេន] អញ្ញំ ភេសជ្ជំ វិញ្ញាបេតិ អាបត្តិ បាចិត្តិយស្ស។ តទុត្តរិ[តតុត្តរិ] តទុត្តរិសញ្ញី ភេសជ្ជំ វិញ្ញាបេតិ អាបត្តិ បាចិត្តិយស្ស។ តទុត្តរិ វេមតិកោ ភេសជ្ជំ វិញ្ញាបេតិ អាបត្តិ បាចិត្តិយស្ស។ តទុត្តរិ នតទុត្តរិសញ្ញី ភេសជ្ជំ វិញ្ញាបេតិ អាបត្តិ បាចិត្តិយស្ស។ នតទុត្តរិ តទុត្តរិសញ្ញី អាបត្តិ ទុក្កដស្ស។ នតទុត្តរិ វេមតិកោ អាបត្តិ ទុក្កដស្ស។ នតទុត្តរិ នតទុត្តរិសញ្ញី អនាបត្តិ។
 
[១៧៨] កាលបើមិនមានកិច្ចដោយភេសជ្ជៈ ហើយភិក្ខុទៅសូម​ភេសជ្ជៈ ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើមានកិច្ច​ដោយភេសជ្ជៈឯទៀត ហើយភិក្ខុទៅសូម​ភេសជ្ជៈឯទៀត​វិញ ត្រូវអាបត្តិ​បាចិត្តិយ។ ហួសកំណត់​ដែល​គេ​បវារណា​ហើយ ភិក្ខុសំគាល់ថា ហួសកំណត់​ដែល​គេបវារណា​មែន ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ ហួសកំណត់​ដែល​គេ​បវារណា​ហើយ ភិក្ខុសង្ស័យ ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ ហួសកំណត់​ដែល​គេ​បវារណា​ហើយ ភិក្ខុសំគាល់ថា មិនហួសកំណត់​បវារណា​ទេ ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ មិនទាន់ហួសកំណត់​ដែល​គេ​បវារណាទេ ភិក្ខុសំគាល់ថា ហួសកំណត់​ដែល​គេបវារណាហើយ ត្រូវអាបត្តិទុក្កដ។ មិនទាន់ហួសកំណត់​ដែល​គេ​បវារណាទេ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនទាន់ហួសកំណត់​ដែល​គេ​បវារណាទេ ភិក្ខុសំគាល់ថា មិនទាន់ហួសកំណត់បវារណា មិនមានអាបត្តិ។
 
[១៧៩] អនាបត្តិ យេហិ ភេសជ្ជេហិ បវារិតោ ហោតិ តានិ ភេសជ្ជានិ វិញ្ញាបេតិ យាសុ រត្តីសុ បវារិតោ ហោតិ តាសុ រត្តីសុ វិញ្ញាបេតិ ឥមេហិ តយា ភេសជ្ជេហិ បវារិតម្ហា អម្ហាកញ្ច ឥមិនា ច ឥមិនា ច ភេសជ្ជេន អត្ថោតិ អាចិក្ខិត្វា វិញ្ញាបេតិ យាសុ តយា រត្តីសុ បវារិតម្ហា តាយោ ច រត្តិយោ វីតិវត្តា អម្ហាកញ្ច ភេសជ្ជេន អត្ថោតិ អាចិក្ខិត្វា វិញ្ញាបេតិ ញាតកានំ បវារិតានំ អញ្ញស្សត្ថាយ អត្តនោ ធនេន ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៧៩] អាបត្តិមិនមានដល់ភិក្ខុដែលគេបវារណាដោយភេសជ្ជៈទាំងឡាយណា ភិក្ខុ​សូម​ភេសជ្ជៈទាំងឡាយនោះ ដល់ភិក្ខុ​ដែលគេបវារណាក្នុងរាត្រីទាំងឡាយណា ភិក្ខុសូម​ក្នុង​រាត្រី​ទាំងឡាយ​នោះ ដល់ភិក្ខុដែល​និយាយ​ប្រាប់គេថា យើងទាំងឡាយ គឺអ្នក​បាន​បវារណាហើយ ដោយភេសជ្ជៈទាំងឡាយនេះ (ឥឡូវនេះ) យើងទាំងឡាយត្រូវការដោយភេសជ្ជៈនេះផង នេះផង ហើយសូម ដល់ភិក្ខុដែលនិយាយប្រាប់គេថា យើងទាំងឡាយគឺអ្នកបានបវារណាហើយក្នុង​រាត្រី​ទាំងឡាយណា ឯរាត្រី​ទាំងឡាយនោះ​កន្លង​ហួសទៅហើយ (ឥឡូវនេះ) យើងទាំងឡាយ​ត្រូវការ​ដោយភេសជ្ជៈ ហើយសូម ដល់ភិក្ខុដែលសូមអំពីពួកញាតិ ដល់ភិក្ខុដែលសូមអំពី​ពួក​ទាយក​ដែល​គេបានបវារណា ដល់ភិក្ខុដែល​សូមដើម្បី​ជាប្រយោជន៍​ដល់​ភិក្ខុឯទៀត ដល់ភិក្ខុ​ដែល​បាន​មក​ដោយ​ទ្រព្យ​របស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។
 
សិក្ខាបទទី៧ ចប់។
 
អដ្ឋមសិក្ខាបទំ
 
[១៨០] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន រាជា បសេនទិ កោសលោ សេនាយ អព្ភុយ្យាតោ ហោតិ។ ឆព្វគ្គិយា ភិក្ខូ ឧយ្យុត្តំ សេនំ ទស្សនាយ អគមំសុ។ អទ្ទសា ខោ រាជា បសេនទិ កោសលោ ឆព្វគ្គិយេ ភិក្ខូ ទូរតោ វ អាគច្ឆន្តេ ទិស្វាន បក្កោសាបេត្វា ឯតទវោច កិស្ស តុម្ហេ ភន្តេ អាគតត្ថាតិ។ មហារាជានំ មយំ ទដ្ឋុកាមាតិ។ កឹ ភន្តេ មំ ទិដ្ឋេន យុទ្ធាភិនន្ទិនំ ននុ ភគវា បស្សិតព្វោតិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សមណា សក្យបុត្តិយា ឧយ្យុត្តំ សេនំ ទស្សនាយ អាគច្ឆិស្សន្តិ អម្ហាកម្បិ អលាភា អម្ហាកម្បិ ទុល្លទ្ធំ យេ មយំ អាជីវស្ស ហេតុ បុត្តទារស្ស ការណា សេនាយ អាគច្ឆាមាតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ឧយ្យុត្តំ សេនំ ទស្សនាយ គច្ឆិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ឧយ្យុត្តំ សេនំ ទស្សនាយ គច្ឆថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ឧយ្យុត្តំ សេនំ ទស្សនាយ គច្ឆិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ឧយ្យុត្តំ សេនំ ទស្សនាយ គច្ឆេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[១៨០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅ​វត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះបាទបសេនទិកោសលរាជ ទ្រង់លើក​កង​ទ័ព​ចេញ​ទៅ។ ពួកឆព្វគ្គិយភិក្ខុក៏បាន​ទៅមើលកងទ័ពដែលស្តេចលើក​ចេញទៅហើយ។ ព្រះបាទ​បសេនទិកោសល​​រាជ បានទតឃើញពួកឆព្វគ្គិយ​ដើរមកពីចម្ងាយ លុះទ្រង់​ឃើញហើយ ក៏មានបន្ទូល​ឲ្យនិមន្ត​មក ហើយទ្រង់ត្រាស់សួរ​ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួក​លោក​នាំគ្នាមកធ្វើអ្វី។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា ពួកអាត្មាមាន​ប្រាថ្នា​ដើម្បី​នឹងមើល​មហាបពិត្រ។ ស្តេច​ក៏ទ្រង់ត្រាស់ថា បពិត្រលោកម្ចាស់ ការមើលខ្ញុំព្រះករុណា​ជាអ្នក​ត្រេកអរ​ក្នុងការ​ច្បាំង​នឹងមានប្រយោជន៍អ្វី ពួកលោកត្រូវ​តែរមិលមើល​ព្រះដ៏មានព្រះភាគទេតើ។ មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ជាសក្យបុត្រ មិនគួរ​នឹង​មកមើល​កងទ័ព ដែលស្តេច​លើកចេញ​ទៅសោះ ពួកយើងឯណាមកក្នុងកងទ័ព ព្រោះហេតុ​តែ​ការ​ចិញ្ចឹម​ជីវិត និងបុត្រភរិយា យើងនោះ​ឈ្មោះថា​គ្មានលាភផង ឈ្មោះ​ថាបាន​របស់​អាក្រក់ផង។ ភិក្ខុទាំងឡាយ​បានឮពួកមនុស្សនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុទាំងឡាយណា​ជាអ្នកមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយនោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​មិនគួរ​នឹងនាំគ្នាទៅមើលកងទ័ពដែលស្តេចលើកចេញទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរ​ថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយ នាំគ្នាទៅមើលកងទ័ព​ដែលស្តេចលើកទៅ ​ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុ​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ ទ្រង់តិះដៀល​ថា នែមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនគួរ​នឹងទៅមើល​កងទ័ព​ដែលស្តេច​លើកចេញទៅទេ នែមោឃបុរសទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ជនទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ ទៅដើម្បីមើលកងទ័ពដែលគេលើកចេញ​ទៅ ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
 
[១៨១] តេន ខោ បន សមយេន អញ្ញតរស្ស ភិក្ខុនោ មាតុលោ សេនាយ គិលានោ ហោតិ។ សោ តស្ស ភិក្ខុនោ សន្តិកេ ទូតំ បាហេសិ អហំ ហិ សេនាយ គិលានោ អាគច្ឆតុ ភទ្ទន្តោ ឥច្ឆាមិ ភទ្ទន្តស្ស អាគតន្តិ។ អថខោ តស្ស ភិក្ខុនោ ឯតទហោសិ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ន ឧយ្យុត្តំ សេនំ ទស្សនាយ គន្តព្វន្តិ អយញ្ច មេ មាតុលោ សេនាយ គិលានោ កថំ នុ ខោ មយា បដិបជ្ជិតព្វន្តិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ តថារូបប្បច្ចយា សេនំ[ឧយ្យុត្តំ សេនន្តិបិ កត្ថចិ បោត្ថកេ ទិស្សតិ។] គន្តុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ឧយ្យុត្តំ សេនំ ទស្សនាយ គច្ឆេយ្យ អញ្ញត្រ តថារូបប្បច្ចយា បាចិត្តិយន្តិ។
 
[១៨១] សម័យនោះឯង ឪពុកធំ​របស់ភិក្ខុមួយរូបមានជម្ងឺ​ក្នុងកងទ័ព។ អ្នកនោះក៏​បញ្ជូន​ទូត​ទៅកាន់សំណាក់​ភិក្ខុនោះថា ខ្ញុំ​ព្រះករុណា​មានជម្ងឺក្នុងកងទ័ព សូមលោកម្ចាស់​និមន្តមក ខ្ញុំ​ព្រះករុណាចង់ឲ្យ​លោកម្ចាស់​និមន្ត​មកណាស់។ លំដាប់នោះ ភិក្ខុនោះ​មានសេចក្តី​ត្រិះរិះ​ដូច្នេះ​ថា ព្រះដ៏មានព្រះភាគទ្រង់​បញ្ញត្តសិក្ខាបទ​ដល់ភិក្ខុ​ទាំងឡាយ​ថា ភិក្ខុមិន​ត្រូវ​ទៅមើល​កងទ័ព​ដែល​គេ​លើក​ចេញទៅទេ តែឥឡូវ​ឪពុក​ធំអញ​នេះមានជម្ងឺ​នៅក្នុងកងទ័ព អញ​ត្រូវប្រតិបត្តិ​ដូចម្តេច​ហ្ន៎។ ទើបភិក្ខុ​ទាំងឡាយ​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ​ម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជា​ម្ចាស់ទ្រង់​ធ្វើ​ធម្មីកថា​ ត្រាស់ហៅភិក្ខុ​ទាំងឡាយមកក្នុង​ពេល​នោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតដើម្បីឲ្យ​ទៅកាន់កងទ័ពបាន ព្រោះ​ហេតុ​មាន​សភាព​យ៉ាង​នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះ​យ៉ាង​នេះថា ភិក្ខុណាមួយទៅដើម្បី​មើលកងទ័ព​ដែលគេលើក​ចេញទៅ ត្រូវអាបត្តិ​បាចិត្តិយ វៀរ​លែង​តែ​មានហេតុ​មានសភាពយ៉ាងនោះ។
 
[១៨២] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ឧយ្យុត្តា នាម សេនា គាមតោ និក្ខមិត្វា និវិដ្ឋា វា ហោតិ បយាតា វា។ សេនា នាម ហត្ថី អស្សា រថា បត្តិ។ ទ្វាទសបុរិសោ ហត្ថី។ តិបុរិសោ អស្សោ។ ចតុប្បុរិសោ រថោ។ ចត្តារោ បុរិសា សរហត្ថា បត្តិ។ ទស្សនាយ គច្ឆតិ អាបត្តិ ទុក្កដស្ស។ យត្ថ ឋិតោ បស្សតិ អាបត្តិ បាចិត្តិយស្ស។ ទស្សនុបចារំ វិជហិត្វា បុនប្បុនំ បស្សតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញត្រ តថារូបប្បច្ចយាតិ ឋបេត្វា តថារូបប្បច្ចយំ។
 
[១៨២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នា​ក្នុងសិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ​រួចហើយ។ ដែលហៅថា កងទ័ព​ដែលគេ​លើក​ចេញទៅ គឺកងទ័ពលើកចេញពីស្រុក​ ទៅតាំង​សំចត​នៅក្តី ចេញទៅហើយ​ ចេះតែដើរ​ទៅទៀតក្តី។ ដែលហៅថា កងទ័ព គឺពលដំរី ពលសេះ ពលរថ ពលថ្មើរជើង។ ពលដំរី (មួយៗ) មានបុរស១២នាក់។ ពលសេះ (មួយៗ)​មានបុរស​បីនាក់។ ពលរថ (មួយៗ)​មានបុរសបួននាក់។ ពលថ្មើរជើង(មួយៗ)​មានបុរស​បួននាក់​កាន់ធ្នូសរ។ ភិក្ខុដើរ​ទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើល (កងទ័ពនោះ) នៅទីណា ភិក្ខុនោះត្រូវអាបត្តិ​បាចិត្តិយ (ក្នុងទីនោះ)។ ភិក្ខុលះបង់ឧបចារសម្រាប់​មើលឃើញ ហើយមើល​រឿយៗ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា វៀរលែងតែមាន​ហេតុមានសភាព​យ៉ាងនោះ គឺលើក​លែងនូវ​ហេតុ​មាន​សភាព​យ៉ាងហ្នឹង។
 
[១៨៣] ឧយ្យុត្តេ ឧយ្យុត្តសញ្ញី ទស្សនាយ គច្ឆតិ អញ្ញត្រ តថារូបប្បច្ចយា អាបត្តិ បាចិត្តិយស្ស។ ឧយ្យុត្តេ វេមតិកោ ទស្សនាយ គច្ឆតិ អញ្ញត្រ តថារូបប្បច្ចយា អាបត្តិ បាចិត្តិយស្ស។ ឧយ្យុត្តេ អនុយ្យុត្តសញ្ញី ទស្សនាយ គច្ឆតិ អញ្ញត្រ តថារូបប្បច្ចយា អាបត្តិ បាចិត្តិយស្ស។ ឯកមេកំ ទស្សនាយ គច្ឆតិ អាបត្តិ ទុក្កដស្ស។ យត្ថ ឋិតោ បស្សតិ អាបត្តិ ទុក្កដស្ស។ ទស្សនុបចារំ វិជហិត្វា បុនប្បុនំ បស្សតិ អាបត្តិ ទុក្កដស្ស។ អនុយ្យុត្តេ ឧយ្យុត្តសញ្ញី អាបត្តិ ទុក្កដស្ស។ អនុយ្យុត្តេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុយ្យុត្តេ អនុយ្យុត្តសញ្ញី អនាបត្តិ។
 
[១៨៣] កងទ័ពលើកចេញទៅហើយ ភិក្ខុសំគាល់ថា កងទ័ពលើកចេញទៅមែន ហើយ​ដើរ​ទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែមានហេតុ​មានសភាពយ៉ាងនោះ។ កងទ័ព​លើក​ចេញទៅហើយ ភិក្ខុ​មានសេចក្តីសង្ស័យ ហើយ​នៅតែដើរ​ទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែមានហេតុ​មានសភាពយ៉ាងនោះ។ កងទ័ព​លើក​ចេញទៅហើយ ភិក្ខុសំគាល់ថា កងទ័ព​មិនទាន់​លើកចេញទៅទេ ហើយ​ដើរ​ទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែង​តែមានហេតុ​មានសភាពយ៉ាងនោះ។ ភិក្ខុ​ដើរទៅដើម្បី​មើលកងទ័ព​មួយៗ (ក្នុង​កងទ័ព​ទាំង៤) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុឈរមើលកងទ័ព​នៅទីណា ត្រូវអាបត្តិទុក្កដនៅ (ទីនោះ)។ ភិក្ខុលះបង់​នូវឧបចារ​សម្រាប់​មើលឃើញ ហើយមើលរឿយៗ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុសំគាល់ថា លើកចេញទៅហើយ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុសំគាល់ថា មិនទាន់លើកចេញទៅមែន មិនត្រូវអាបត្តិ។
 
[១៨៤] អនាបត្តិ អារាមេ ឋិតោ បស្សតិ ភិក្ខុស្ស ថិតោកាសំ វា និសិន្នោកាសំ វា និបន្នោកាសំ វា អាគច្ឆតិ បដិបថំ គច្ឆន្តោ បស្សតិ តថារូបប្បច្ចយា អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៨៤] អាបត្តិមិនមានដល់ភិក្ខុដែលឈរនៅក្នុងអារាម ហើយមើលឃើញ ដល់ភិក្ខុ​ដែល​កងទ័ពនោះ​លើកមកកាន់ទី​ដែល​ភិក្ខុ​ឈរនៅ (ក្តី) អង្គុយនៅ(ក្តី) ដេកនៅ (ក្តី) ដល់​ភិក្ខុដែល​ដើរ​ទៅ​ជួបផ្លូវ​គ្នាបានឃើញកងទ័ព ដល់ភិក្ខុដែលមានហេតុ​មានសភាព​យ៉ាងនោះ ដល់​ភិក្ខុដែល​មាន​សេចក្តី​អន្តរាយ​កើតឡើង [បើមានសេចក្តីអន្តរាយដល់​ជីវិត ដល់​ព្រហ្មចរិយធម៌ ភិក្ខុគិតថា អញ​ទៅ​ក្នុងកងទ័ព​នឹងបានរួចសេចក្តី​អន្តរាយ ហើយដើរចូរទៅ​ក្នុងកងទ័ព មិនត្រូវអាបត្តិ។] ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។
 
សិក្ខាបទទី៨ ចប់។
 
នវមសិក្ខាបទំ
 
[១៨៥] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ សតិ ករណីយេ សេនំ គន្ត្វា អតិរេកតិរត្តំ សេនាយ វសន្តិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សមណា សក្យបុត្តិយា សេនាយ វសិស្សន្តិ អម្ហាកម្បិ អលាភា អម្ហាកម្បិ ទុល្លទ្ធំ យេ មយំ អាជីវស្ស ហេតុ បុត្តទារស្ស ការណា សេនាយ បដិវសាមាតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ អតិរេកតិរត្តំ សេនាយ វសិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ អតិរេកតិរត្តំ សេនាយ វសថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា។ កថំ ហិ នាម តុម្ហេ មោឃបុរិសា អតិរេកតិរត្តំ សេនាយ វសិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ សិយា ច តស្ស ភិក្ខុនោ កោចិទេវ បច្ចយោ សេនំ គមនាយ ទិរត្តតិរត្តំ តេន ភិក្ខុនា សេនាយ វសិតព្វំ។ តតោ ចេ ឧត្តរឹ វសេយ្យ បាចិត្តិយន្តិ។
 
[១៨៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅ​ក្នុងជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុ​មានកិច្ចធុរៈ ក៏នាំគ្នាទៅកាន់​កងទ័ព ហើយឈប់​នៅក្នុងកងទ័ព​ច្រើនជាង​បីរាត្រីឡើងទៅ។ មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​សក្យបុត្រ មិនគួរ​នឹងនៅក្នុង​កងទ័ពទេ ពួកយើងឯណា​មកអាស្រ័យ​នៅ​​ក្នុង​កងទ័ព ក៏ព្រោះ​តែ​ការ​ចិញ្ចឹម​ជីវិតខ្លួន និងបុត្រភរិយា យើងទាំងនោះ​ឈ្មោះថា​គ្មានលាភផង ឈ្មោះ​ថាបាន​របស់​អាក្រក់ផង។ ពួកភិក្ខុ​បានឮពួកមនុស្ស​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ដូច្នោះហើយ។ ពួកភិក្ខុណា​ជាអ្នកមានសេចក្តី​ប្រាថ្នាតិច។បេ។ ពួកភិក្ខុ​នោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​មិនគួរ​នឹងនៅក្នុងកងទ័ព​ឲ្យ​ច្រើន​ជាង​បីរាត្រីទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរ​ថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯង​ទៅនៅក្នុងកងទ័ព​ឲ្យច្រើនជាង​បីរាត្រីទៅ ពិតមែនឬ។ ពួកឆព្វគ្គិយ​ភិក្ខុក្រាប​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ ទ្រង់តិះដៀល​ថា ម្នាលមោឃបុរស​ទាំង​ឡាយ ពួកអ្នកឯងមិនគួរ​នឹងនៅក្នុង​កងទ័ពឲ្យច្រើនជាងបីរាត្រីទៅទេ ម្នាលមោឃបុរសទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា (បើ) ភិក្ខុនោះមានហេតុអ្វីៗ គួរ​នឹងទៅកាន់កងទ័ពនោះ ភិក្ខុនោះ​ត្រូវនៅ​ក្នុងកងទ័ព​បានត្រឹម​ពីរបីរាត្រី។ បើនៅឲ្យហួសពីកំណត់​នោះទៅ ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៨៦] សិយា ច តស្ស ភិក្ខុនោ កោចិទេវ បច្ចយោ សេនំ គមនាយាតិ សិយា បច្ចយោ សិយា ករណីយំ។ ទ្វិរត្តតិរត្តំ តេន ភិក្ខុនា សេនាយ វសិតព្វន្តិ ទ្វេ តិស្សោ រត្តិយោ វសិតព្វំ។ តតោ ចេ ឧត្តរឹ វសេយ្យាតិ ចតុត្ថេ ទិវសេ អត្ថង្គតេ សុរិយេ សេនាយ វសតិ អាបត្តិ បាចិត្តិយស្ស។
 
[១៨៦] ត្រង់ពាក្យថា (បើ) ភិក្ខុនោះមានហេតុអ្វីៗ​គួរនឹងទៅកាន់កងទ័ព​ គឺថា ភិក្ខុ​មានហេតុ មានកិច្ចធុរៈ (ដែល​គួរ​ខានមិនបាន)។ ពាក្យថា ភិក្ខុនោះគប្បី​នៅក្នុង​កងទ័ព​បាន​ត្រឹម​ពីរ​បីរាត្រី គឺភិក្ខុត្រូវ​នៅបាន​ត្រឹម​ពីរបីយប់។ ពាក្យថា បើនៅឲ្យហួស​ពីកំណត់នោះទៅ សេចក្តីថា កាលព្រះអាទិត្យ អស្តង្គតក្នុងថ្ងៃជាគំរប់៤ ភិក្ខុ​ចេះតែ​នៅក្នុងកងទ័ពនោះ ត្រូវអាបត្តិបាចិត្តិយ។
 
[១៨៧] អតិរេកតិរត្តេ អតិរេកសញ្ញី សេនាយ វសតិ អាបត្តិ បាចិត្តិយស្ស។ អតិរេកតិរត្តេ វេមតិកោ សេនាយ វសតិ អាបត្តិ បាចិត្តិយស្ស។ អតិរេកតិរត្តេ ឩនកសញ្ញី សេនាយ វសតិ អាបត្តិ បាចិត្តិយស្ស។ ឩនកតិរត្តេ អតិរេកសញ្ញី អាបត្តិ ទុក្កដស្ស។ ឩនកតិរត្តេ វេមតិកោ អាបត្តិ ទុក្កដស្ស។ ឩនកតិរត្តេ ឩនកសញ្ញី អនាបត្តិ។
 
[១៨៧] កាលហួសកំណត់​បីរាត្រីហើយ ភិក្ខុសំគាល់ថាហួសមែន ហើយ​ចេះតែ​នៅក្នុង​កង​ទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលហួសកំណត់​បីរាត្រី​ហើយ ភិក្ខុមាន​សេចក្តី​សង្ស័យ ហើយចេះតែ​នៅក្នុង​កងទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលហួសកំណត់​បីរាត្រី​ហើយ ភិក្ខុសំគាល់ថានៅខ្វះ ហើយ​ប្រឹង​តែនៅក្នុងកងទ័ព ត្រូវអាបត្តិ​បាចិត្តិយ។ កាលមិនទាន់​ដល់​បីរាត្រី ភិក្ខុសំគាល់​ថាហួសហើយ ត្រូវ​អាបត្តិ​ទុក្កដ។ កាលមិនទាន់ដល់​បីរាត្រីទេ ភិក្ខុ​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ កាល​មិនទាន់​ដល់​បីរាត្រីទេ ភិក្ខុក៏​សំគាល់​ថា​មិនទាន់​ដល់​ មិនត្រូវ​អាបត្តិ។
 
[១៨៨] អនាបត្តិ ទ្វេ តិស្សោ រត្តិយោ វសតិ ឩនកទ្វេតិស្សោ រត្តិយោ វសតិ ទ្វេ រត្តិយោ វសិត្វា តតិយាយ រត្តិយា បុរារុណា និក្ខមិត្វា បុន វសតិ គិលានោ វសតិ គិលានស្ស ករណីយេន វសតិ សេនា បដិសេនាយ រុទ្ធា ហោតិ កេនចិ បលិពុទ្ធោ ហោតិ អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៨៨] អាបត្តិមិនមានដល់ភិក្ខុដែលនៅ​ត្រឹមពីរបីរាត្រី ដល់​ភិក្ខុ​ដែល​នៅមិនទាន់​ដល់​ពីរបី​រាត្រី ដល់ភិក្ខុដែល​នៅត្រឹម​ពីររាត្រីហើយ ក្នុងរាត្រី​ជាគំរប់បី បានចេញ​ទៅមុន​អរុណរះ ហើយ​ត្រឡប់​ទៅនៅវិញ​ទៀត ដល់ភិក្ខុដែល​មានជម្ងឺនៅ (ក្នុងកងទ័ព) ដល់​ភិក្ខុដែលនៅដោយ​កិច្ច​របស់​ភិក្ខុមានជម្ងឺ ដល់ភិក្ខុ​ដែល​នៅ​ក្នុងកងទ័ព ហើយមាន​កងទ័ព​ជាសត្រូវ​មកចោម​ព័ទ្ធ​កង​ទ័ព (នោះ​ឯង) ដល់ភិក្ខុដែល​ជាប់ជំពាក់ (ដោយ​បុគ្គល​មានពៀរ ឬឥស្សរជន) ណាមួយ ដល់ភិក្ខុដែល​មាន​សេចក្តី​អន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។
 
សិក្ខាបទទី៩ ចប់។
 
ទសមសិក្ខាបទំ
 
[១៨៩] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ទ្វិរត្តតិរត្តំ សេនាយ វសមានា ឧយ្យោធិកំបិ ពលគ្គំបិ សេនាព្យូហំបិ អនីកទស្សនំបិ គច្ឆន្តិ។ អញ្ញតរោបិ ឆព្វគ្គិយោ ភិក្ខុ ឧយ្យោធិកំ គន្ត្វា កណ្ឌេន បដិវិទ្ធោ ហោតិ។ មនុស្សា តំ ភិក្ខុំ[បស្សិត្វា ឧប្ផណ្ឌេសុន្តិបិ កត្ថចិ បោត្ថកេ ទិស្សតិ។] ឧប្ផណ្ឌេសុំ កច្ចិ ភន្តេ សុយុទ្ធំ អហោសិ កតិ តេ លក្ខានិ លទ្ធានីតិ។ សោ ភិក្ខុ តេហិ មនុស្សេហិ ឧប្ផណ្ឌិយមានោ មង្កុ អហោសិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សមណា សក្យបុត្តិយា ឧយ្យោធិកំ ទស្សនាយ អាគច្ឆិស្សន្តិ អម្ហាកម្បិ អលាភា អម្ហាកម្បិ ទុល្លទ្ធំ យេ មយំ អាជីវស្ស ហេតុ បុត្តទារស្ស ការណា ឧយ្យោធិកំ អាគច្ឆាមាតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ឧយ្យោធិកំ ទស្សនាយ គច្ឆិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ឧយ្យោធិកំ ទស្សនាយ គច្ឆថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ឧយ្យោធិកំ ទស្សនាយ គច្ឆិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ ទ្វិរត្តតិរត្តញ្ចេ ភិក្ខុ សេនាយ វសមានោ ឧយ្យោធិកំ វា ពលគ្គំ វា សេនាព្យូហំ វា អនីកទស្សនំ វា គច្ឆេយ្យ បាចិត្តិយន្តិ។
 
[១៨៩] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅ​វត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុ កាលនៅក្នុងកងទ័ពអស់ពីរបីរាត្រី បាន​នាំគ្នាទៅកាន់​ទីដែលគេច្បាំង​គ្នាខ្លះ ទីគេត្រួត​ពលខ្លះ ទីតាំង​នៅនៃ​កងទ័ព​ខ្លះ ទីសម្រាប់​មើល​គេ​ចាត់​ក្បួន​ទ័ព​ខ្លះ។ មានឆព្វគ្គិយ​ភិក្ខុមួយរូប ទៅកាន់​ទីដែល​គេច្បាំង ហើយភិក្ខុ​នោះ​ត្រូវ​សរ។ មនុស្ស​ទាំងឡាយក៏ឡកឡឺយឲ្យ​ភិក្ខុ​នោះថា លោកម្ចាស់ លោកច្បាំង​ស្រួលឬទេ លោក​បាន​ខ្នាច់​ប៉ុន្មានហើយ។ កាលមនុស្ស​ទាំងឡាយ​នោះចំអក​ចំអន់ឲ្យ ភិក្ខុនោះក៏អៀនអន់។ មនុស្ស​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​សមណៈ​ជាសក្យបុត្រ​មិនគួរ​នឹង​នាំ​គ្នា​មក​មើល​ចម្បាំងសោះ ឯពួក​យើងមកកាន់​ចម្បាំង​ក៏ព្រោះ​តែការចិញ្ចឹមជីវិត​ និងបុត្រភរិយា អំពើ​នេះ​មិនមែន​ជាលាភ​របស់យើងទេ គឺ​ទ្រព្យ​ដែល​ពួកយើងបានមក ឈ្មោះថា​បានហើយ​ដោយ​អាក្រក់​ទេតើ។ ភិក្ខុទាំងឡាយ​បានឮ​ពួកមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួក​ភិក្ខុណា​ជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំង​នោះក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​មិនគួរ​នឹងទៅមើលចម្បាំងសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ឮថាអ្នកទាំងឡាយ​ទៅមើលចម្បាំង ពិតមែនឬ។ ពួក​ភិក្ខុទាំងនោះក្រាប​ទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏​មានព្រះភាគ ទ្រង់បន្ទោស​ថា ម្នាល​មោឃបុរស​​ទាំង​ឡាយ អ្នករាល់គ្នាមិនគួរ​នឹងទៅមើលចម្បាំងទេ ម្នាលមោឃបុរសទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ជនទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា កាលបើភិក្ខុនៅក្នុងកងទ័ពកំណត់​ពីរបីរាត្រីហើយ ទៅកាន់​ទីដែលគេ​ច្បាំងគ្នាក្តី ទីដែលគេត្រួត​ពល​ក្តី ទីតាំង​នៅនៃកងទ័ព​ក្តី ទីសម្រាប់​គេចាត់ក្បួន​ទ័ព​ក្តី ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៩០] ទ្វិរត្តតិរត្តញ្ចេ ភិក្ខុ សេនាយ វសមានោតិ ទ្វេ តិស្សោ រត្តិយោ វសមានោ។ ឧយ្យោធិកំ នាម យត្ថ សម្បហារោ ទិស្សតិ។ ពលគ្គំ នាម ឯត្តកា ហត្ថី ឯត្តកា អស្សា ឯត្តកា រថា ឯត្តកា បត្តី។ សេនាព្យូហំ នាម ឥតោ ហត្ថី ហោន្តុ ឥតោ អស្សា ហោន្តុ ឥតោ រថា ហោន្តុ ឥតោ បត្តិកា ហោន្តុ។ អនីកំ នាម ហត្ថានីកំ អស្សានីកំ រថានីកំ បត្តានីកំ។ តយោ ហត្ថី បច្ឆិមំ ហត្ថានីកំ។ តយោ អស្សា បច្ឆិមំ អស្សានីកំ។ តយោ រថា បច្ឆិមំ រថានីកំ។ ចត្តារោ បុរិសា សរហត្ថា បច្ឆិមំ បត្តានីកំ។
 
[១៩០] ត្រង់ពាក្យថា បើភិក្ខុនៅក្នុងកងទ័ពកំណត់​ពីរបីរាត្រីហើយ សេចក្តីថា ភិក្ខុនៅក្នុង​កងទ័ព​បានត្រឹម​ពីរបីយប់។ ដែលហៅថា ទីដែលគេច្បាំង​គ្នានោះ គឺទីដែល​គេប្រហារ​គ្នា។ ដែល​ហៅថា ទីដែល​គេត្រួត​ពលនោះ គឺទីដែលគេរាប់ពលថា ពលដំរីមានប៉ុណ្ណេះ ពលសេះ​មាន​ប៉ុណ្ណេះ ពលរថ​មានប៉ុណ្ណេះ ពលថ្មើរជើង​មានប៉ុណ្ណេះ។ ដែលហៅថា ទីតាំងនៅនៃកងទ័ព​នោះ គឺ​ពល​ដំរីនៅត្រង់​កន្លែង​នេះ ពលសេះនៅត្រង់កន្លែងនេះ ពលរថនៅត្រង់កន្លែងនេះ ពលថ្មើរ​ជើងនៅត្រង់កន្លែងនេះ។ ដែលហៅថា ក្បួនទ័ពនោះ គឺពួកសេនាដំរី១ ពួកសេនាសេះ១ ពួក​សេនារថ១ ពួកសេនាថ្មើរជើង១។ ដំរីបី ហៅថា សេនាដំរីយ៉ាងតិចបំផុត។ សេះបី ហៅថា ពួកសេនាសេះ​យ៉ាងតិចបំផុត។ រថបី ហៅថា ពួកសេនារថយ៉ាងតិចបំផុត។ បុរស​បួន​នាក់​កាន់​សរគ្រប់ដៃ ហៅថា ពួកសេនាថ្មើរ​ជើង​យ៉ាងតិចបំផុត។
 
[១៩១] ទស្សនាយ គច្ឆតិ អាបត្តិ ទុក្កដស្ស។ យត្ថ ឋិតោ បស្សតិ អាបត្តិ បាចិត្តិយស្ស។ ទស្សនុបចារំ វិជហិត្វា បុនប្បុនំ បស្សតិ អាបត្តិ បាចិត្តិយស្ស។ ឯកមេកំ ទស្សនាយ គច្ឆតិ អាបត្តិ ទុក្កដស្ស។ យត្ថ ឋិតោ បស្សតិ អាបត្តិ ទុក្កដស្ស។ ទស្សនុបចារំ វិជហិត្វា បុនប្បុនំ បស្សតិ អាបត្តិ ទុក្កដស្ស។
 
[១៩១] ភិក្ខុទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើលឃើញក្នុងទីណា ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុលះបង់​ឧបចារ​នៃទីមើល ហើយក៏នៅមើលឃើញរឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទៅដើម្បី​មើលកងទ័ព​មួយៗ ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើលឃើញ​ក្នុងទីណា ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុលះបង់​ឧបចារ​នៃទីមើល​ហើយ ក៏នៅមើលឃើញ​រឿយៗ ត្រូវអាបត្តិទុក្កដ។
 
[១៩២] អនាបត្តិ អារាមេ ឋិតោ បស្សតិ ភិក្ខុស្ស ឋិតោកាសំ វា និសិន្នោកាសំ វា និបន្នោកាសំ វា អាគន្ត្វា សម្បហារោ ទិស្សតិ បដិបថំ គច្ឆន្តោ បស្សតិ សតិ ករណីយេ គន្ត្វា បស្សតិ អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៩២] អាបត្តិមិនមានដល់ភិក្ខុដែលឈរមើល​នៅក្នុងអារាម ដល់ភិក្ខុដែល​ឃើញ​ចម្បាំង​ជាដើម​ដែលគេមកកាន់ទីដែលខ្លួនឈរក្តី អង្គុយក្តី ដេកក្តី ដល់ភិក្ខុដែលដើរ​ទៅប្រទះ​ឃើញ​តាម​ផ្លូវ ដល់ភិក្ខុ​ដែលមាន​កិច្ច (ត្រូវទៅ) ហើយប្រទះឃើញ ដល់ភិក្ខុដែល​មាន​សេចក្តី​អន្តរាយ ដល់​ភិក្ខុឆ្កួត ដល់ភិក្ខុ​ដើម​បញ្ញត្តិ។
 
សិក្ខាបទទី១០ ចប់។
 
អចេលកវគ្គ ជាគំរប់៥ ចប់។
 
តស្សុទ្ទានំ
 
បូវំ កថោបនន្ទស្ស
 
តយំបដ្ឋាកមេវ ច
 
មហានាមោ បសេនទិ
 
សេនាវិទ្ធោ ឥមេ ទសាតិ។
 
ឧទ្ទាននៃអចេលកវគ្គនោះមាន១០ សិក្ខាបទគឺ
 
បូវសិក្ខាបទ១ កថាសិក្ខាបទ១ ឧបនន្ទ៣សិក្ខាបទ ឧបដ្ឋាកសិក្ខាបទ១ មហានាមសិក្ខាបទ១ បសេនទិសិក្ខាបទ១ សេនាសិក្ខាបទ១ វិទ្ធសិក្ខាបទ១។
 
សុរាបានវគ្គស្ស បឋមសិក្ខាបទំ
 
[១៩៣] តេន សមយេន ពុទ្ធោ ភគវា ចេតិយេសុ[អគ្គាលវេ ចេតិយេ ចារិកន្តិបិ កត្ថចិ បោត្ថកេ ទិស្សតិ។] ចារិកំ ចរមានោ យេន ភទ្ទវតិកា តេន បាយាសិ។ អទ្ទសំសុ ខោ គោបាលកា បសុបាលកា កសកា បថាវិនោ ភគវន្តំ ទូរតោ វ អាគច្ឆន្តំ ទិស្វាន ភគវន្តំ ឯតទវោចុំ មា ខោ ភន្តេ ភគវា អម្ពតិត្ថំ អគមាសិ អម្ពតិត្ថេ ភន្តេ ជដិលស្ស អស្សមេ នាគោ បដិវសតិ ឥទ្ធិមា អាសីវិសោ ឃោរវិសោ សោ ភគវន្តំ មា វិហេថេសីតិ។ ឯវំ វុត្តេ ភគវា តុណ្ហី អហោសិ។ ទុតិយម្បិ ខោ។បេ។ តតិយម្បិ ខោ គោបាលកា បសុបាលកា កសកា បថាវិនោ ភគវន្តំ ឯតទវោចុំ មា ខោ ភន្តេ ភគវា អម្ពតិត្ថំ អគមាសិ អម្ពតិត្ថេ ភន្តេ ជដិលស្ស អស្សមេ នាគោ បដិវសតិ ឥទ្ធិមា អាសីវិសោ ឃោរវិសោ សោ ភគវន្តំ មា វិហេថេសីតិ។ តតិយម្បិ ខោ ភគវា តុណ្ហី អហោសិ។ អថខោ ភគវា អនុបុព្វេន ចារិកំ ចរមានោ យេន ភទ្ទវតិកា តទវសរិ។ តត្រ សុទំ ភគវា ភទ្ទវតិកាយំ វិហរតិ។ អថខោ អាយស្មា សាគតោ យេន អម្ពតិត្ថំ[ឱ.អម្ពតិត្ថកស្ស។ ម.អម្ពតិត្ថស្ស។] ជដិលស្ស អសមោ តេនុបសង្កមិ ឧបសង្កមិត្វា អគ្យាគារំ បវិសិត្វា តិណសន្ថារកំ បញ្ញាបេត្វា និសីទិ បល្លង្កំ អាភុជិត្វា ឧជុំ កាយំ បណិធាយ បរិមុខំ សតឹ ឧបដ្ឋបេត្វា។ អទ្ទសា ខោ សោ នាគោ អាយស្មន្តំ សាគតំ បវិដ្ឋំ ទិស្វាន ទុក្ខី ទុម្មនោ បធូបាសិ។ អាយស្មាបិ សាគតោ បធូបាសិ។ អថខោ សោ នាគោ មក្ខំ អសហមានោ បជ្ជលិ។ អាយស្មាបិ សាគតោ តេជោធាតុំ សមាបជ្ជិត្វា បជ្ជលិ។ អថខោ អាយស្មា សាគតោ តស្ស នាគស្ស តេជសា តេជំ បរិយាទយិត្វា យេន ភទ្ទវតិកា តេនុបសង្កមិ។ អថខោ ភគវា ភទ្ទវតិកាយំ យថាភិរន្តំ វិហរិត្វា យេន កោសម្ពី តេន ចារិកំ បក្កាមិ។ អស្សោសុំ ខោ កោសម្ពិកា ឧបាសកា អយ្យោ កិរ សាគតោ អម្ពតិត្ថកេន នាគេន សទ្ធឹ សង្គាមេសីតិ។ អថខោ ភគវា អនុបុព្វេន ចារិកំ ចរមានោ យេន កោសម្ពី តទវសរិ។ អថខោ កោសម្ពិកា ឧបាសកា ភគវតោ បច្ចុគ្គមនំ ករិត្វា យេនាយស្មា សាគតោ តេនុបសង្កមឹសុ ឧបសង្កមិត្វា អាយស្មន្តំ សាគតំ អភិវាទេត្វា ឯកមន្តំ អដ្ឋំសុ។ ឯកមន្តំ ឋិតា ខោ កោសម្ពិកា ឧបាសកា អាយស្មន្តំ សាគតំ ឯតទវោចុំ កឹ ភន្តេ អយ្យានំ ទុល្លភញ្ច មនាបញ្ច កឹ បដិយាទេមាតិ។ ឯវំ វុត្តេ ឆព្វគ្គិយា ភិក្ខូ កោសម្ពិកេ ឧបាសកេ ឯតទវោចុំ អត្ថាវុសោ កាបោតិកា នាម បសន្នា ភិក្ខូនំ ទុល្លភា ច មនាបា ច តំ បដិយាទេថាតិ។ អថខោ កោសម្ពិកា ឧបាសកា ឃរេ ឃរេ កាបោតិកំ បសន្នំ បដិយាទេត្វា អាយស្មន្តំ សាគតំ បិណ្ឌាយ ចរន្តំ [ឱ.ម.បវិដ្ឋំ] ទិស្វាន អាយស្មន្តំ សាគតំ ឯតទវោចុំ បិវតុ ភន្តេ អយ្យោ សាគតោ កាបោតិកំ បសន្នំ បិវតុ ភន្តេ អយ្យោ សាគតោ កាបោតិកំ បសន្នន្តិ។ អថខោ អាយស្មា សាគតោ ឃរេ ឃរេ កាបោតិកំ បសន្នំ បិវិត្វា នគរម្ហា និក្ខមន្តោ នគរទ្វារេ បរិបតិ។ អថខោ ភគវា សម្ពហុលេហិ ភិក្ខូហិ សទ្ធឹ នគរម្ហា និក្ខមន្តោ អទ្ទស អាយស្មន្តំ សាគតំ នគរទ្វារេ បរិបតិតំ ទិស្វាន ភិក្ខូ អាមន្តេសិ គណ្ហថ ភិក្ខវេ សាគតន្តិ។ ឯវំ ភន្តេតិ ខោ តេ ភិក្ខូ ភគវតោ បដិស្សុណិត្វា អាយស្មន្តំ សាគតំ អារាមំ នេត្វា យេន ភគវា តេន សីសំ កត្វា និបាតេសុំ។ អថខោ អាយស្មា សាគតោ បរិវត្តិត្វា យេន ភគវា តេន បាទេ កត្វា សេយ្យំ កប្បេសិ។ អថខោ ភគវា ភិក្ខូ អាមន្តេសិ ននុ ភិក្ខវេ សាគតោ តថាគតេ សគារវោ អហោសិ សប្បតិស្សោតិ។ ឯវំ ភន្តេ។ អបិ នុ ខោ ភិក្ខវេ សាគតោ ឯតរហិ តថាគតេ សគារវោ សប្បតិស្សោតិ។ នោ ហេតំ ភន្តេ។ ននុ ភិក្ខវេ សាគតោ អម្ពតិត្ថកេន នាគេន សង្គាមេសីតិ។ ឯវំ ភន្តេ។ អបិ នុ ខោ ភិក្ខវេ សាគតោ ឯតរហិ បហោតិ ទេឌ្ឌុកេនបិ[នាគេន សទ្ធិន្តិ កត្ថចិ បោត្ថកេ ទិស្សតិ។] សទ្ធឹ សង្គាមេតុន្តិ។ នោ ហេតំ ភន្តេ។ អបិ នុ ខោ ភិក្ខវេ តំ បាតព្វំ យំ បិវិត្វា វិសញ្ញី អស្សាតិ។ នោ ហេតំ ភន្តេ។ អននុច្ឆវិកំ ភិក្ខវេ សាគតស្ស អននុលោមិកំ អប្បដិរូបំ អស្សាមណកំ អកប្បិយំ អករណីយំ កថំ ហិ នាម ភិក្ខវេ សាគតោ មជ្ជំ បិវិស្សតិ នេតំ ភិក្ខវេ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ សុរាមេរយបានេ បាចិត្តិយន្តិ។
 
[១៩៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់ពុទ្ធដំណើរ​ទៅកាន់​ចារិក ក្នុង​ចេតិយ​ជនបទ ហើយយាងទៅកាន់​ស្រុក​ភទ្ទវតិកា។ ពួកអ្នកឃ្វាលគោ ពួកអ្នកឃ្វាល​បសុសត្វ (សត្វ​សម្រាប់​ចិញ្ចឹមជាអាហារ) ពួកអ្នកស្រែ ពួកអ្នកដើរផ្លូវ បានឃើញ​ព្រះដ៏មានព្រះភាគ​យាង​មក​អំពីចម្ងាយ លុះឃើញហើយ ក៏នាំគ្នាក្រាបទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មានព្រះភាគកុំយាងទៅ​កាន់កំពង់​ឈ្មោះ​អម្ពៈឡើយ បពិត្រព្រះអង្គ​ដ៏ចំរើន នាគ​មានរិទ្ធិ​ជាសត្វ​អាសិរ្ពិស មានពិស​ដ៏ក្លៀវក្លា​អាស្រ័យ​នៅ​ក្នុង​អាស្រម​របស់​ជដិល​ ទៀប​កំពង់​ឈ្មោះ​អម្ពៈ កុំឲ្យនាគ​នោះបៀតបៀន​ព្រះដ៏មានព្រះភាគ​បានឡើយ។ កាលពួក​ជន​ទាំងនោះ​ក្រាបទូល​យ៉ាងនេះហើយ ព្រះទ្រង់​ជោគ​ជាម្ចាស់​ក៏ស្ងៀម។ ពួក​អ្នកឃ្វាល​គោ អ្នក​ឃ្វាល​បសុសត្វ អ្នកស្រែ អ្នកដើរផ្លូវ បានក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ​ជាគំរប់​ពីរដងផង។បេ។ បីដងផងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះអង្គកុំយាងទៅ​កាន់កំពង់​អម្ពៈ​ឡើយ បពិត្រព្រះអង្គ​ដ៏ចំរើន (ព្រោះមាន) នាគ​មានរិទ្ធិ​ជាសត្វ​អាសិរ្ពិស មានពិស​ដ៏ក្លៀវក្លា​អាស្រ័យ​នៅ​ក្នុង​អាស្រម​របស់​ជដិល​ ទៀប​កំពង់​អម្ពៈ កុំឲ្យនាគ​នោះបៀតបៀន​ព្រះដ៏មាន​ព្រះភាគ​​បានឡើយ។ ព្រះដ៏មានព្រះភាគ​ក៏ទ្រង់​ស្ងៀម ជាគំរប់​បីដង។ លំដាប់នោះ ព្រះដ៏​មាន​ព្រះភាគ​ទ្រង់ពុទ្ធ​ដំណើរ​ទៅកាន់​ចារិក​ដោយលំដាប់ ក៏បានយាង​ទៅដល់​ស្រុក​ភទ្ទវតិកា។ មាន​ដំណឹង​ល្បីទៅថា ព្រះដ៏មានព្រះភាគគង់​នៅក្នុងស្រុកភទ្ទវតិកានោះ។ គ្រានោះឯង ព្រះសាគតៈដ៏​មានអាយុ​បានចូលទៅ​កាន់អាស្រម​របស់ជដិល​ ទៀបកំពង់អម្ពៈ លុះចូលទៅដល់ហើយ ក៏​ដើរ​ចូល​ទៅក្នុងរោងភ្លើង ក្រាលកម្រាលស្មៅ ហើយក៏​អង្គុយ​ពែន​ភ្នែន តាំងកាយដ៏​ត្រង់ ដម្កល់​សតិ​ផ្ចិត​ផ្ចង់។ ឯនាគនោះ​បានឃើញព្រះសាគតៈដ៏មានអាយុ​ចូលមកហើយ លុះឃើញ​ហើយ ក៏កើត​ទុក្ខទោមនស្ស​ បង្ហុយផ្សែង (ពិស​ចំពោះសាគតត្ថេរ)។ ចំណែកខាងព្រះសាគតៈដ៏មានអាយុ ក៏បង្ហុយ​ផ្សែងតបទៅវិញ។ លំដាប់នោះ នាគ​នោះ​ខំអត់ទ្រាំ​នូវសេចក្តី​រំលុបលើ (នោះ) មិនបាន ក៏​បណ្តាល​ឲ្យ​កើតភ្លើងឡើង។ ឯព្រះសាគតៈ​ដ៏មានអាយុ​ ក៏បាន​ចូលតេជោធាតុ ហើយបណ្តាល​ភ្លើង​តបទៅវិញ។ គ្រានោះឯង ព្រះសាគតៈ​ដ៏មានអាយុ ក៏បាន​គ្រប​សង្កត់​តេជះ​របស់នាគនោះ ដោយ​តេជះ​ (របស់លោក) ហើយក៏ចូលទៅកាន់ស្រុក​ភទ្ទវតិកា។ កាលដែល​ព្រះដ៏មានព្រះភាគ គង់នៅក្នុងស្រុក​ភទ្ទវតិកាតាមសមគួរដល់​ពុទ្ធ​អធ្យាស្រ័យហើយ ក៏ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក​ឯ​ក្រុង​កោសម្ពី។ ពួកឧបាសកនៅក្នុងក្រុង​កោសម្ពីបានឮ​គេនិយាយថា លោកម្ចាស់​សាគតៈ​បាន​ច្បាំងគ្នានឹងនាគឈ្មោះ​អម្ពតិត្ថកៈ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ចារិក​ដោយ​លំដាប់ ហើយទ្រង់សំដៅទៅ​ឯក្រុង​កោសម្ពីនោះ។ គ្រានោះឯង ពួកឧបាសកនៅ​ក្នុង​ក្រុង​កោសម្ពី​នាំគ្នា​ទៅទទួលព្រះដ៏មានព្រះភាគ ហើយក៏ចូល​ទៅរក​ព្រះសាគតៈ​ដ៏មានអាយុ លុះចូល​ទៅ​ហើយ ក៏ថ្វាយបង្គំ​ព្រះសាគតៈ​ដ៏មានអាយុ ហើយក៏ឋិតនៅ​ក្នុងទីដ៏សមគួរ។ ពួក​ឧបាសក​នៅ​ក្នុង​ក្រុងកោសម្ពី លុះឋិត​នៅក្នុងទីដ៏សមគួរហើយ ទើប​និយាយ​ពាក្យនេះនឹង​ព្រះសាគតៈដ៏​មានអាយុ​ថា បពិត្រលោកម្ចាស់ដ៏​ចំរើន វត្ថុអ្វីដែល​លោកម្ចាស់​បានដោយ​កម្រ​ផង ជាទី​គាប់​ចិត្ត​ផង ពួកយើងខ្ញុំ​នឹងតាក់តែង​វត្ថុអ្វីប្រគេន។ លុះឧបាសកទាំងនោះ​បានពោល​ពាក្យយ៉ាងនេះ​ហើយ ពួកឆព្វគ្គិយ​ភិក្ខុ បាននិយាយ​ពាក្យនេះ​នឹង​ពួក​ឧបាសក​ដែលនៅក្រុង​កោសម្ពីថា ម្នាល​អ្នក​ទាំងឡាយ សុរាថ្លាឈ្មោះកាបោតិកា (មានពណ៌ក្រហម​ដូចជើង​ព្រាប) ដែល​ភិក្ខុ​ទាំងឡាយ​រក​បាន​ដោយ​កម្រផង ជាទីគាប់ចិត្តរបស់​ពួក​ភិក្ខុផង ពួកអ្នក​ឯង​ចូរតាក់តែង​វត្ថុ​នោះប្រគេន​លោក​ចុះ។ លំដាប់នោះឯង ពួកឧបាសក​នៅក្រុង​កោសម្ពី​នាំគ្នាតាក់តែង​សុរាថ្លាឈ្មោះកាបោតិកាគ្រប់​ៗ​ផ្ទះ បានឃើញ​ព្រះសាគតៈ​ដ៏មានអាយុ​កំពុង​ដើរ​ទៅបិណ្ឌបាត ហើយបាននិយាយ​ពាក្យនេះ​នឹង​ព្រះ​សាគតៈដ៏មានអាយុថា បពិត្រ​លោក​ដ៏ចំរើន សូមលោកម្ចាស់​សាគតៈ​និមន្ត​ឆាន់​សុរាថ្លា​ឈ្មោះ​កាបោតិកាចុះ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់សាគតៈ​និមន្តឆាន់​សុរាថ្លាឈ្មោះ​កាបោតិកាចុះ។ លំដាប់នោះ ព្រះសាគតៈ​ដ៏មានអាយុ លុះបានឆាន់សុរាថ្លាឈ្មោះ​កាបោតិកា​គ្រប់ៗ​ផ្ទះហើយចេញចាកនគរទៅ ក៏ដួលដេកទៀបទ្វារនគរ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលចេញចាក​នគរ​ជាមួយនឹង​ពួក​ភិក្ខុ​ជាច្រើនអង្គ បានទតឃើញ​ព្រះសាគតៈ​ដ៏មានអាយុ​ដួល​ដេក​នៅទៀប​ទ្វារនគរ លុះទ្រង់ឃើញហើយក៏​ត្រាស់បង្គាប់ពួក​ភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ពួក​អ្នក​ឯងចូរគ្រាហ៍​សាគតភិក្ខុឡើង។ ភិក្ខុទាំងនោះ​ក៏ទទួល​ព្រះពុទ្ធដីកា​របស់ព្រះ​ដ៏មានព្រះភាគ​ដោយ​ពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយៗ ក៏គ្រាហ៍​ព្រះសាគតៈ​ដ៏មានអាយុ​ទៅ​កាន់​អារាម ហើយផ្តេក​បែរក្បាល​ទៅរកព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះសាគតៈ​ដ៏​មានអាយុ​ប្រែ​ត្រឡប់​ដេកដាក់​ជើងទៅរក​ព្រះដ៏មានព្រះភាគវិញ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​ត្រាស់​ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពីដើម​មក សាគតភិក្ខុ​មានសេចក្តីគោរព​កោតក្រែង​ដល់​តថាគត​មែនឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់​មេត្តាប្រោស ពិតយ៉ាងហ្នឹង​ហើយ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ចុះឥឡូវនេះ សាគតភិក្ខុ​មានសេចក្តី​គោរព​កោតក្រែង​ដល់​តថាគត​ឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស មិនគោរពទេ។ ព្រះអង្គទ្រង់ត្រាស់សួរ​ថា ម្នាលភិក្ខុទាំងឡាយ សាគតភិក្ខុ​បាន​ច្បាំង​នឹង​អម្ពតិត្ថកនាគ ពិតមែនឬទេ។ ពួកភិក្ខុក្រាបទូល​ថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ ចុះឥឡូវ​នេះ សាគតភិក្ខុ (ដែល​ដួលដេកមិនដឹងខ្លួនយ៉ាងនេះ) អាចច្បាំង​នឹងពស់ទឹក​[ពស់ឥតពិស បានដល់​ពស់​ចន្ទមម និងពស់​ព្រលិតជាដើម។] បានឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស មិនបានទេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រាសចាក​សញ្ញា​ព្រោះ​ផឹកទឹក​ណា ទឹកនោះភិក្ខុគួរផឹកឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស មិនគួរផឹកទេ។ ព្រះដ៏​មានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កម្មរបស់សាគតភិក្ខុមិនសមគួរ មិនទំនង មិន​ត្រូវ​បែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើ ម្នាលភិក្ខុទាំងឡាយ សាគតភិក្ខុ​មិនគួរ​នឹង​ផឹក​ទឹក​ស្រវឹងសោះ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួកជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុផឹកសុរានិងមេរ័យ​ ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៩៤] សុរា នាម បិដ្ឋសុរា បូវសុរា ឱទនសុរា កិណ្ណប្បក្ខិត្តា សម្ភារសំយុត្តា។ មេរយោ នាម បុប្ផាសវោ ផលាសវោ មធ្វាសវោ គុឡាសវោ សម្ភារសំយុត្តោ។ បិវេយ្យាតិ[អយំ បាឋោ វិបារេតព្វោ មាតិកាយំ អនាគតត្តា។] អន្តមសោ កុសគ្គេនបិ បិវតិ អាបត្តិ បាចិត្តិយស្ស។
 
[១៩៤] ដែលហៅថាសុរា គឺសុរាធ្វើដោយម្សៅ១ សុរាធ្វើដោយ​នំ១ សុរាធ្វើដោយបាយ១ សុរាដែល​គេដាក់ពូជសុរា១ សុរាដែលគេប្រកបព្រមដោយគ្រឿង​ផ្សំផ្សេងៗ១។ ដែលហៅថា មេរ័យនោះ គឺទឹក​ត្រាំដែលគេធ្វើដោយផ្កាឈើ១ ទឹក​ត្រាំដែលគេធ្វើដោយផ្លែឈើ១ ទឹក​ត្រាំដែលគេធ្វើដោយផ្លែចន្ទន៍ ឬគេធ្វើដោយទឹកឃ្មុំ១ ទឹក​ត្រាំដែលគេធ្វើដោយទឹកអំពៅ១ ទឹកត្រាំ​ដែល​គេ​ប្រកបព្រមដោយគ្រឿង​ផ្សំ​ផ្សេងៗ១។ ត្រង់ពាក្យថា ផឹក សេចក្តីថា ដោយហោចទៅ សូម្បីតែ​ភិក្ខុផឹក​ប្រមាណ​ប៉ុនចុងស្បូវ ក៏ត្រូវអាបត្តិបាចិត្តិយ។
 
[១៩៥] មជ្ជេ មជ្ជសញ្ញី បិវតិ អាបត្តិ បាចិត្តិយស្ស។ មជ្ជេ វេមតិកោ បិវតិ អាបត្តិ បាចិត្តិយស្ស។ មជ្ជេ អមជ្ជសញ្ញី បិវតិ អាបត្តិ បាចិត្តិយស្ស។ អមជ្ជេ មជ្ជសញ្ញី អាបត្តិ ទុក្កដស្ស។ អមជ្ជេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អមជ្ជេ អមជ្ជសញ្ញី អនាបត្តិ។
 
[១៩៥] ទឹកស្រវឹង ភិក្ខុសំគាល់ថា ទឹកស្រវឹង ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ ទឹកស្រវឹង ភិក្ខុមានសេចក្តីសង្ស័យ ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ ទឹកស្រវឹង ភិក្ខុសំគាល់ថា មិនមែន​ទឹក​ស្រវឹង ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ មិនមែនទឹកស្រវឹង ភិក្ខុសំគាល់ថាទឹកស្រវឹង ត្រូវអាបត្តិ​ទុក្កដ។ មិនមែនទឹកស្រវឹង ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែនទឹកស្រវឹង ភិក្ខុសំគាល់ថាមិនមែនទឹកស្រវឹង មិនត្រូវអាបត្តិ​ឡើយ។
 
[១៩៦] អនាបត្តិ អមជ្ជញ្ច ហោតិ មជ្ជវណ្ណំ មជ្ជគន្ធំ មជ្ជរសំ តំ បិវតិ សូបសំបាកេ មំសសំបាកេ តេលសំបាកេ អាមលកផាណិតេ អមជ្ជំ អរិដ្ឋំ បិវតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[១៩៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុផឹកទឹកមិនស្រវឹង តែទឹកនោះមានពណ៌ដូចជាទឹកស្រវឹង មានក្លិនដូចជាទឹកស្រវឹង មានរសដូច​ជាទឹកស្រវឹង១ ទឹក​ស្រវឹងដែលគេចំអិនលាយ​នឹងសម្ល១ ទឹកស្រវឹងដែលគេចំអិនលាយនឹងសាច់១ ទឹកស្រវឹង​ដែលគេ​ចំអិនលាយ​នឹងប្រេង១ ទឹកអំពៅ​ដែលគេត្រាំ​នឹងផ្លែកន្ទួតព្រៃ១ ភិក្ខុ​ផឹក​ថ្នាំ​អរិដ្ឋ​[ថ្នាំដែលគេ​ធ្វើ​ដោយ​រស​នៃ​ផ្លែឈើ មានផ្លែកន្ទួត​ព្រៃជាដើម។]​មិនស្រវឹង១ ដល់ភិក្ខុឆ្កួត១ ដល់ភិក្ខុ​ដើម​បញ្ញត្តិ១។
 
សិក្ខាបទទី១ ចប់។
 
ទុតិយសិក្ខាបទំ
 
[១៩៧] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ សត្តរសវគ្គិយំ ភិក្ខុំ អង្គុលិប្បតោទកេន ហាសេសុំ។ សោ ភិក្ខុ ឧត្តសន្តោ អនស្សាសកោ កាលមកាសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ភិក្ខុំ អង្គុលិប្បតោទកេន ហាសេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខុំ អង្គុលិប្បតោទកេន ហាសេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខុំ អង្គុលិប្បតោទកេន ហាសេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ អង្គុលិប្បតោទកេ បាចិត្តិយន្តិ។
 
[១៩៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន​ របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើសត្តរសវគ្គិយភិក្ខុ​មួយរូបឲ្យសើច​ដោយ​ជន្លួញ គឺម្រាមដៃ​[គឺយកម្រាមដៃចាក់ក្រលេកលេង]។ ភិក្ខុនោះ​សើចគាំង​ដកដង្ហើម​មិនរួច ក៏ធ្វើ​កាលកិរិយា​ទៅ។ ភិក្ខុទាំងឡាយណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុ​មិនគួរ​នឹង​ធ្វើ​ភិក្ខុ​ផងគ្នា​ឲ្យ​សើច​ដោយជន្លួញ​គឺម្រាមដៃសោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំង​ឡាយ ឮថាពួកអ្នកឯងធ្វើភិក្ខុ​ផងគ្នា​ឲ្យសើច​ដោយជន្លួញ​គឺម្រាមដៃ ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ​ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងធ្វើភិក្ខុផងគ្នាឲ្យសើច​ដោយជន្លួញ​គឺ​ម្រាមដៃ​ទេ ម្នាលមោឃបុរសទាំងឡាយ អំពើ​នេះមិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុចាក់ក្រលេក​ប្រលែងគ្នាដោយ​ជន្លួញ គឺម្រាមដៃ​ ត្រូវអាបត្តិ​បាចិត្តិយ។
 
[១៩៨] អង្គុលិប្បតោទកោ នាម អង្គុលិយាបិ តុទន្តិ។ ឧបសម្បន្នោ ឧបសម្បន្នំ ហស្សាធិប្បាយោ[ឱ.ហាសាធិប្បាយោ ម.ហសាធិប្បាយោ។] កាយេន កាយំ អាមសតិ អាបត្តិ បាចិត្តិយស្ស។
 
[១៩៨] ដែលហៅថាជន្លួញ គឺម្រាមដៃនោះ គឺភិក្ខុចាក់ដោយម្រាមដៃ។ ឧបសម្បន្ន ប៉ង​ដើម្បី​សើចលេង ហើយប៉ះត្រូវកាយរបស់ឧបសម្បន្នផងគ្នា ដោយកាយរបស់ខ្លួន ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[១៩៩] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី អង្គុលិប្បតោទកេន ហាសេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ អង្គុលិប្បតោទកេន ហាសេតិ អាបត្តិ បាចិត្តិយស្ស ។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី អង្គុលិប្បតោទកេន ហាសេតិ អាបត្តិ បាចិត្តិយស្ស។
 
[១៩៩] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយធ្វើឲ្យសើច​ដោយជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយធ្វើឲ្យសើច​ដោយជន្លួញ​គឺម្រាម​ដៃ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាជាអនុបសម្បន្នទៅវិញ ហើយធ្វើឲ្យសើច​ដោយជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។
 
[២០០] កាយេន កាយប្បដិពទ្ធំ អាមសតិ អាបត្តិ ទុក្កដស្ស។ កាយប្បដិពទ្ធេន កាយំ អាមសតិ អាបត្តិ ទុក្កដស្ស។ កាយប្បដិពទ្ធេន កាយប្បដិពទ្ធំ អាមសតិ អាបត្តិ ទុក្កដស្ស។ និស្សគ្គិយេន កាយំ អាមសតិ អាបត្តិ ទុក្កដស្ស។ និស្សគ្គិយេន កាយប្បដិពទ្ធំ អាមសតិ អាបត្តិ ទុក្កដស្ស។ និស្សគ្គិយេន និស្សគ្គិយំ អាមសតិ អាបត្តិ ទុក្កដស្ស។
 
[២០០] ភិក្ខុពាល់ត្រូវនូវវត្ថុដែលជាប់ដោយកាយ (របស់ភិក្ខុផងគ្នា) ដោយកាយ (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ (របស់ភិក្ខុផងគ្នា) ដោយវត្ថុដែលជាប់នឹងកាយ​(របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់នឹងកាយ (របស់ភិក្ខុផងគ្នា) ដោយវត្ថុដែល​ជាប់​នឹង​កាយ​(របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ​(របស់ភិក្ខុផងគ្នា) ដោយវត្ថុ​សម្រាប់​បោះ​ចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវ​វត្ថុដែលជាប់នឹងកាយ (របស់ភិក្ខុផងគ្នា) ដោយវត្ថុ​សម្រាប់បោះចោល (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុសម្រាប់បោះចោល​(របស់​ភិក្ខុផងគ្នា) ដោយវត្ថុ​សម្រាប់បោះចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។
 
[២០១] អនុបសម្បន្នំ កាយេន កាយំ អាមសតិ អាបត្តិ ទុក្កដស្ស។ កាយេន កាយប្បដិពទ្ធំ អាមសតិ អាបត្តិ ទុក្កដស្ស។ កាយប្បដិពទ្ធេន កាយំ អាមសតិ អាបត្តិ ទុក្កដស្ស។ កាយប្បដិពទ្ធេន កាយប្បដិពទ្ធំ អាមសតិ អាបត្តិ ទុក្កដស្ស។ និស្សគ្គិយេន កាយំ អាមសតិ អាបត្តិ ទុក្កដស្ស។ និស្សគ្គិយេន កាយប្បដិពទ្ធំ អាមសតិ អាបត្តិ ទុក្កដស្ស។ និស្សគ្គិយេន និស្សគ្គិយំ អាមសតិ អាបត្តិ ទុក្កដស្ស។
 
[២០១] ភិក្ខុពាល់ត្រូវកាយរបស់អនុបសម្បន្នដោយកាយ (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់នឹងកាយ (របស់អនុបសម្បន្ន) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ​(របស់អនុបសម្បន្ន) ដោយវត្ថុ​ដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់ដោយកាយ​របស់អនុបសម្បន្ន ដោយវត្ថុដែលជាប់​ដោយ​កាយរបស់​ខ្លួន ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ (របស់អនុបសម្បន្ន) ដោយ​វត្ថុសម្រាប់​បោះ​ចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវ​វត្ថុដែលជាប់នឹងកាយ (របស់អនុបសម្បន្ន) ដោយវត្ថុ​សម្រាប់បោះចោល (របស់​ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុសម្រាប់បោះចោល​(របស់​អនុបសម្បន្ន) ដោយវត្ថុ​សម្រាប់បោះចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។
 
[២០២] អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[២០២] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
 
[២០៣] អនាបត្តិ ន ហស្សាធិប្បាយោ សតិ ករណីយេ អាមសតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២០៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុគ្មាន​បំណង​នឹង​សើច​លេង១ ភិក្ខុមានកិច្ចហើយពាល់ត្រូវ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី២ ចប់។
 
តតិយសិក្ខាបទំ
 
[២០៤] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន សត្តរសវគ្គិយា ភិក្ខូ អចិរវតិយា នទិយា ឧទកេ កីឡន្តិ។ តេន ខោ បន សមយេន រាជា បសេនទិ កោសលោ មល្លិកាយ ទេវិយា សទ្ធឹ ឧបរិប្បាសាទវរគតោ ហោតិ។ អទ្ទសា ខោ រាជា បសេនទិ កោសលោ សត្តរសវគ្គិយេ ភិក្ខូ អចិរវតិយា នទិយា ឧទកេ កីឡន្តេ ទិស្វាន មល្លិកំ ទេវឹ ឯតទវោច ឯតេ ហេ មល្លិកេ អរហន្តោ ឧទកេ កីឡន្តីតិ។ និស្សំសយំ ខោ មហារាជ ភគវតា សិក្ខាបទំ អប្បញ្ញត្តំ តេ វា ភិក្ខូ អប្បកតញ្ញុនោតិ។ អថខោ រញ្ញោ បសេនទិស្ស កោសលស្ស ឯតទហោសិ កេន នុ ខោ អហំ ឧបាយេន ភគវតោ ច ន អារោចេយ្យំ ភគវា ច ជានេយ្យ ឥមេ ភិក្ខូ ឧទកេ កីឡន្តីតិ។ អថខោ រាជា បសេនទិ កោសលោ សត្តរសវគ្គិយេ ភិក្ខូ បក្កោសាបេត្វា តេសំ មហន្តំ គុឡបិណ្ឌំ អទាសិ ឥមំ ភន្តេ គុឡបិណ្ឌំ ភគវតោ ទេថាតិ។ សត្តរសវគ្គិយា ភិក្ខូ តំ គុឡបិណ្ឌំ អាទាយ យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវន្តំ ឯតទវោចុំ ឥមំ ភន្តេ គុឡបិណ្ឌំ រាជា ភគវតោ ទេតីតិ។ កហំ បន តុម្ហេ ភិក្ខវេ រាជា អទ្ទសាតិ។ អចិរវតិយា នទិយា ភគវា ឧទកេ កីឡន្តេតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ឧទកេ កីឡិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ ឧទកេ ហស្សធម្មេ [ហាសធម្មេតិបិ បាឋោ។] បាចិត្តិយន្តិ។
 
[២០៤] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតពន​ របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុលេងទឹក​ក្នុងស្ទឹង​ឈ្មោះ​អចិរវតី។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់គង់​នៅលើ​ប្រាសាទដ៏ប្រសើរ ជាមួយ​នឹង​ព្រះទេពី​ព្រះនាម​មល្លិកា។ ព្រះបាទបសេនទិកោសលទ្រង់​ទត​ឃើញ​ពួក​សត្តរសវគ្គិយភិក្ខុ​កំពុង​លេង​ទឹក ក្នុងស្ទឹង​អចិរវតី លុះទ្រង់​​ឃើញហើយក៏មាន​ព្រះបន្ទូលនឹង​នាងមល្លិកាទេវីយ៉ាង​នេះថា នែ​នាង​មល្លិកា ព្រះអរហន្តទាំងនេះលេងទឹកទេតើ។ នាងមល្លិកាទេវីក្រាបទូលថា បពិត្រមហារាជ សូម​ព្រះអង្គកុំសង្ស័យ ព្រះដ៏មានព្រះភាគ​មិនទាន់​បញ្ញត្តសិក្ខាបទទេ ពុំនោះសោត ភិក្ខុទាំងនោះ​ជាអ្នក​មិនដឹងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់​បញ្ញត្តរួចហើយ។ លំដាប់នោះ ព្រះបាទ​បសេនទិកោសលទ្រង់​ត្រិះរិះ​យ៉ាងនេះថា ដោយឧបាយដូចម្តេចហ្ន៎ ដែលអញ​មិន​បាច់​ក្រាប​ទូលព្រះដ៏មានព្រះភាគផង ទាំងព្រះដ៏មានព្រះភាគ​ ក៏ទ្រង់​ជ្រាបថា ភិក្ខុទាំងនេះលេង​ទឹក​ផង។ កាល​នោះ ព្រះបាទបសេនទិកោសល ទ្រង់ឲ្យនិមន្ត​ពួកសត្តរសវគ្គិយភិក្ខុមក ហើយប្រគេន​ដុំ​ស្ករអំពៅ​មួយដុំធំដល់​ពួកភិក្ខុទាំងនោះ ដោយព្រះតម្រាស់ថា បពិត្រលោកម្ចាស់ សូម​លោកម្ចាស់​ទាំងឡាយថ្វាយដុំ​ស្ករអំពៅ​នេះដល់ព្រះដ៏មានព្រះភាគផង។ ពួកសត្តរសវគ្គិយភិក្ខុយក​ដុំស្ករ​អំពៅ​នោះចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបទូលព្រះដ៏មានព្រះ​ភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ស្តេច​ថ្វាយដុំស្ករអំពៅនេះចំពោះព្រះអង្គ។ ព្រះដ៏មានព្រះ​ភាគ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ស្តេចឃើញពួក​អ្នកឯង​នៅទីណា។ ពួកភិក្ខុក្រាបទូល​ថា សូមទ្រង់មេត្តាប្រោស ស្តេចទតឃើ់ញ​ពួកខ្ញុំព្រះអង្គកំពុង​លេងទឹកក្នុងស្ទឹង​អចិរវតី។ ព្រះពុទ្ធដ៏​មាន​ជោគ​​ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងនាំគ្នាលេងទឹកទេ ម្នាលមោឃបុរសទាំងឡាយ អំពើ​នេះមិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុលេងទឹក ត្រូវអាបត្តិ​បាចិត្តិយ។
 
[២០៥] ឧទកេ ហស្សធម្មោ នាម ឧបរិគោប្ផកេ ឧទកេ ហស្សាធិប្បាយោ និមុជ្ជតិ វា ឧម្មុជ្ជតិ វា បលវតិ វា អាបត្តិ បាចិត្តិយស្ស។
 
[២០៥] ដែលហៅថាលេងទឹកនោះ គឺភិក្ខុមានបំណងនឹងលេងទឹកដែល​ជ្រៅ​ជាង​ភ្នែក​គោ​ឡើងទៅ ទោះមុជចុះក្តី ងើបឡើងក្តី ហែលក្តី ត្រូវអាបត្តិបាចិត្តិយ។
 
[២០៦] ឧទកេ ហស្សធម្មេ ហស្សធម្មសញ្ញី អាបត្តិ បាចិត្តិយស្ស។ ឧទកេ ហស្សធម្មេ វេមតិកោ អាបត្តិ បាចិត្តិយស្ស។ ឧទកេ ហស្សធម្មេ អហស្សធម្មសញ្ញី អាបត្តិ បាចិត្តិយស្ស។
 
[២០៦] លេងទឹក ភិក្ខុសំគាល់ថាលេងទឹក ត្រូវអាបត្តិបាចិត្តិយ។ លេងទឹក ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិបាចិត្តិយ។ លេងទឹក ភិក្ខុសំគាល់ថាមិនបានលេងវិញ ត្រូវអាបត្តិបាចិត្តិយ។
 
[២០៧] ហេដ្ឋាគោប្ផកេ ឧទកេ កីឡតិ អាបត្តិ ទុក្កដស្ស។ នាវាយ កីឡតិ អាបត្តិ ទុក្កដស្ស។ ហត្ថេន វា បាទេន វា កដ្ឋេន វា កថលាយ វា ឧទកេ ហនតិ[ឱ.ម.ឧទកំ បហរតិ] អាបត្តិ ទុក្កដស្ស។ ភាជនគតំ ឧទកំ វា កញ្ជិកំ វា ខីរំ វា តក្កំ វា រជនំ វា បស្សាវំ វា ចិក្ខល្លំ វា កីឡតិ អាបត្តិ ទុក្កដស្ស។
 
[២០៧] ភិក្ខុលេងទឹករាក់ជាងភ្នែកគោ ត្រូវអាបត្តិទុក្កដ។ ភិក្ខុលេងទឹក​ដោយទូក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុប្រហារទឹកដោយដៃក្តី ជើងក្តី កំណាត់ឈើក្តី អម្បែងក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុលេងទឹក​ដែលមានក្នុងភាជន៍ក្តី លេងទឹកបាយក្តី ទឹកដោះស្រស់ក្តី ទឹកដោះជូរក្តី ទឹកជ្រលក់ក្តី ទឹកនោមក្តី ភក់ក្តី ត្រូវអាបត្តិ​ទុក្កដ។
 
[២០៨] ឧទកេ អហស្សធម្មេ ហស្សធម្មសញ្ញី អាបត្តិ ទុក្កដស្ស។ ឧទកេ អហស្សធម្មេ វេមតិកោ អាបត្តិ ទុក្កដស្ស។ ឧទកេ អហស្សធម្មេ អហស្សធម្មសញ្ញី អនាបត្តិ។
 
[២០៨] មិនបានលេងទឹកទេ ភិក្ខុសំគាល់ថាលេង ត្រូវអាបត្តិទុក្កដ។ មិនបានលេងទឹកទេ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនបានលេងទឹកទេ ភិក្ខុសំគាល់ថាមិនបានលេង មិនត្រូវអាបត្តិឡើយ។
 
[២០៩] អនាបត្តិ ន ហស្សាធិប្បាយោ សតិ ករណីយេ ឧទកំ ឱតរិត្វា និមុជ្ជតិ វា ឧម្មុជ្ជតិ វា បលវតិ វា បារំ គច្ឆន្តោ និមុជ្ជតិ វា ឧម្មុជ្ជតិ វា បលវតិ វា អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២០៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺ ភិក្ខុគ្មាន​បំណង​នឹង​លេង១ ភិក្ខុមានកិច្ចហើយចុះទឹកមុជចុះក្តី ងើបក្តី ហែលក្តី១ ភិក្ខុឆ្លងទៅត្រើយនាយ មុជចុះក្តី ងើបក្តី ហែលក្តី១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៣ ចប់។
 
ចតុត្ថសិក្ខាបទំ
 
[២១០] តេន សមយេន ពុទ្ធោ ភគវា កោសម្ពិយំ វិហរតិ ឃោសិតារាមេ។ តេន ខោ បន សមយេន អាយស្មា ឆន្នោ អនាចារំ អាចរតិ។ ភិក្ខូ ឯវមាហំសុ មា អាវុសោ ឆន្ន ឯវរូបំ អកាសិ នេតំ កប្បតីតិ។ សោ អនាទរិយំ បដិច្ច ករោតិយេវ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឆន្នោ អនាទរិយំ ករិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឆន្ន អនាទរិយំ ករោសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស អនាទរិយំ ករិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ អនាទរិយេ បាចិត្តិយន្តិ។
 
[២១០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ឆន្នដ៏មានអាយុតែងតែប្រព្រឹត្តអនាចារ។ ភិក្ខុទាំងឡាយក៏និយាយយ៉ាង​នេះ​ថា ម្នាលឆន្នដ៏មានអាយុ លោកកុំធ្វើអំពើមានសភាពដូច្នេះឡើយ អំពើនេះមិនសមគួរទេ។ ឆន្ន​ភិក្ខុ​នោះអាស្រ័យ​នូវសេចក្តីមិនអើពើ ហើយចេះតែធ្វើ​(កម្មនោះ)​ដដែល។ ភិក្ខុទាំងឡាយណាមាន​សេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ឆន្ន​ដ៏មាន​អាយុ មិនគួរ​នឹងធ្វើនូវ​សេចក្តីមិនអើពើសោះ។បេ។ ព្រះអង្គ​​ទ្រង់ត្រាស់សួរថា នែឆន្ន ឮថា​អ្នកឯង​ធ្វើនូវ​សេចក្តី​មិនអើពើ ពិតមែនឬ។ ឆន្នភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងធ្វើនូវសេចក្តី​មិនអើពើទេ ម្នាល​មោឃបុរស អំពើ​នេះមិន​នាំ​ឲ្យ​ជ្រះថ្លាដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុមិនអើពើ ត្រូវអាបត្តិ​បាចិត្តិយ។
 
[២១១] អនាទរិយំ នាម ទ្វេ អនាទរិយានិ បុគ្គលានាទរិយញ្ច ធម្មានាទរិយញ្ច។ បុគ្គលានាទរិយំ នាម ឧបសម្បន្នេន បញ្ញត្តេន វុច្ចមានោ អយំ ឧក្ខិត្តោ វា វម្ភិតោ វា គរហិតោ វា ឥមស្ស វចនំ អកតំ ភវិស្សតីតិ អនាទរិយំ ករោតិ អាបត្តិ បាចិត្តិយស្ស។ ធម្មានាទរិយំ នាម ឧបសម្បន្នេន បញ្ញត្តេន វុច្ចមានោ កថាយំ នស្សេយ្យ វា វិនស្សេយ្យ វា អន្តរធាយេយ្យ វាតិ តំ វា ន សិក្ខិតុកាមោ អនាទរិយំ ករោតិ អាបត្តិ បាចិត្តិយស្ស។
 
[២១១] ដែលហៅថាមិនអើពើ បានដល់សេចក្តីមិនអើពើពីរយ៉ាង គឺ​មិនអើពើ​នឹង​បុគ្គល​១ មិនអើពើនឹងធម៌១។ ដែលហៅថាមិនអើពើនឹងបុគ្គលនោះ គឺ​ឧបសម្បន្ន កាលបើមាន​ឧបសម្បន្ន​ផងគ្នា​ពោលដាស់តឿន​តាមសិក្ខាបទ​ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្តហើយៗគិតថា ភិក្ខុនេះ​សង្ឃបានលើកវត្តហើយក្តី សង្ឃផ្តាសាហើយក្តី សង្ឃតិះដៀល​ហើយក្តី ពាក្យរបស់ភិក្ខុនេះ អញ​នឹង​មិនធ្វើតាមទេ ហើយក៏ធ្វើសេចក្តី​មិន​អើពើ ត្រូវអាបត្តិបាចិត្តិយ។ ដែលហៅថា មិនអើពើ​នឹង​ធម៌​នោះ គឺឧបសម្បន្ន កាលបើមានឧបសម្បន្ន​ផងគ្នាពោល​ដាស់តឿន​តាមសិក្ខាបទ​ដែល​ព្រះ​ដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តទុក​ហើយៗគិតថា ធ្វើដូចម្តេចហ្ន៎ ធម៌នេះបាត់ទៅក្តី សាបសូន្យទៅ​ក្តី អន្តរធានទៅក្តី ឬមិនចង់​សិក្សាធម៌នោះ ហើយក៏ធ្វើ​សេចក្តី​មិនអើពើ ត្រូវអាបត្តិបាចិត្តិយ។
 
[២១២] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី អនាទរិយំ ករោតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ អនាទរិយំ ករោតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី អនាទរិយំ ករោតិ អាបត្តិ បាចិត្តិយស្ស។
 
[២១២] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ហើយធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ហើយធ្វើសេចក្តី​មិនអើពើ ត្រូវអាបត្តិបាចិត្តិយ។
 
[២១៣] ឧបសម្បន្នេន អប្បញ្ញត្តេន វុច្ចមានោ ឥទំ ន សល្លេខាយ ន ធូតត្តាយ ន បាសាទិកតាយ ន អបចយាយ ន វីរិយារម្ភាយ សំវត្តតីតិ អនាទរិយំ ករោតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេន បញ្ញត្តេន វា អប្បញ្ញត្តេន វា វុច្ចមានោ ឥទំ ន សល្លេខាយ ន ធូតត្តាយ ន បាសាទិកតាយ ន អបចយាយ ន វីរិយារម្ភាយ សំវត្តតីតិ អនាទរិយំ ករោតិ អាបត្តិ ទុក្កដស្ស។
 
[២១៣] ឧបសម្បន្ន កាលបើមានឧបសម្បន្នផងគ្នា​ពោលដាស់តឿន​ដោយពាក្យ​ឯទៀត ដែល​មិនមែនជា​វិនយប្បញ្ញត្តិ ហើយគិតថា ពាក្យនេះ​មិននាំឲ្យចិត្ត​ផូរផង់ មិននាំឲ្យកំចាត់​បង់​កិលេស​វដ្ត មិននាំឲ្យ​កើតសេចក្តី​ជ្រះថ្លា មិនមែននាំ​ឲ្យកើត​សេចក្តី​មិនសន្សំ​នូវកិលេស​វដ្ត មិននាំ​ឲ្យ​ប្រារព្ធ​សេចក្តីព្យាយាម ហើយធ្វើនូវ​សេចក្តី​មិនអើពើ ត្រូវអាបត្តិទុក្កដ។ ឧបសម្បន្ន កាល​បើ​មាន​អនុបសម្បន្ន​ពោលដាស់តឿន​តាមសិក្ខាបទដែល​ព្រះដ៏មានព្រះភាគ​ទ្រង់បញ្ញត្ត​ហើយក្តី មិនបញ្ញត្តហើយ​​[គឺពាក្យដែលមាន​មក​ក្នុង​ព្រះសូត្រ​ និង​ព្រះអភិធម្ម។]​ក្តី ហើយគិតថា ពាក្យនេះ​មិននាំឲ្យចិត្ត​ផូរផង់ មិននាំឲ្យកំចាត់​បង់​កិលេស​វដ្ត មិននាំឲ្យ​កើតសេចក្តី​ជ្រះថ្លា មិនមែននាំ​ឲ្យកើត​សេចក្តី​មិនសន្សំ​នូវកិលេស​វដ្ត មិននាំ​ឲ្យ​ប្រារព្ធ​សេចក្តីព្យាយាម ហើយធ្វើ​សេចក្តី​មិនអើពើ ត្រូវអាបត្តិទុក្កដ។
 
[២១៤] អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[២១៤] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។
 
[២១៥] អនាបត្តិ ឯវំ អម្ហាកំ អាចរិយានំ ឧគ្គហោ បរិបុច្ឆាតិ ភណតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២១៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុពោថា​ បាឡី​អដ្ឋកថានៃ​អាចារ្យទាំងឡាយ​របស់យើង​យ៉ាងនេះ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៤ ចប់។
 
បញ្ចមសិក្ខាបទំ
 
[២១៦] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ សត្តរសវគ្គិយេ ភិក្ខូ ភឹសាបេន្តិ។ តេ ភឹសាបិយមានា រោទន្តិ។ ភិក្ខូ ឯវមាហំសុ កិស្ស តុម្ហេ អាវុសោ រោទថាតិ។ ឥមេ អាវុសោ ឆព្វគ្គិយា ភិក្ខូ អម្ហេ ភឹសាបេន្តីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ភិក្ខូ ភឹសាបេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខូ ភឹសាបេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខូ ភឹសាបេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុំ ភឹសាបេយ្យ បាចិត្តិយន្តិ។
 
[២១៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ធ្វើសត្តរសវគ្គិយភិក្ខុឲ្យខ្លាច។ ពួក​សត្តរស​វគ្គិយភិក្ខុទាំងនោះ កាលបើគេ​ធ្វើឲ្យខ្លាច ក៏ស្រែកយំ។ ភិក្ខុទាំងឡាយបាន​សួរ​យ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជា​អ្នកទាំងឡាយ​ស្រែកយំ។ ពួក​សត្តរសវគ្គិយភិក្ខុ​ប្រាប់ថា ម្នាល​អាវុសោ ពួកឆព្វគ្គិយ​ភិក្ខុទាំងនេះ​ធ្វើយើងរាល់គ្នាឲ្យខ្លាច។ ពួកភិក្ខុណាមាន​សេចក្តីប្រាថ្នា​តិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុ​មិនគួរ​នឹងធ្វើភិក្ខុផងគ្នាឲ្យខ្លាចសោះ។បេ។ ព្រះអង្គ​​ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា​អ្នករាល់គ្នា​ធ្វើភិក្ខុផងគ្នាឲ្យខ្លាច ពិតមែនឬ។ ឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ​ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នករាល់គ្នា​មិនគួរ​នឹងបន្លាច​ភិក្ខុផងគ្នាទេ នែ​មោឃបុរសទាំងឡាយ អំពើ​នេះមិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេ​ដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​ធ្វើភិក្ខុផងគ្នាឲ្យខ្លាច ត្រូវអាបត្តិ​បាចិត្តិយ។
 
[២១៧] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុន្តិ អញ្ញំ ភិក្ខុំ។ ភឹសាបេយ្យាតិ ឧបសម្បន្នោ ឧបសម្បន្នំ ភឹសាបេតុកាមោ រូបំ វា សទ្ទំ វា គន្ធំ វា រសំ វា ផោដ្ឋព្វំ វា ឧបសំហរតិ ភាយេយ្យ វា សោ ន វា ភាយេយ្យ អាបត្តិ បាចិត្តិយស្ស។ ចោរកន្តារំ វា វាឡកន្តារំ វា បិសាចកន្តារំ វា អាចិក្ខតិ ភាយេយ្យ វា សោ ន វា ភាយេយ្យ អាបត្តិ បាចិត្តិយស្ស។
 
[២១៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងបឋមបារាជិក។ ពាក្យថា ភិក្ខុ​ផងគ្នា គឺភិក្ខុដទៃ (ក្រៅពីខ្លួន)។ ពាក្យថា ឲ្យខ្លាច គឺឧបសម្បន្ន​មានបំណង​នឹង​ធ្វើ​ឧបសម្បន្ន​ឲ្យ​ខ្លាច ហើយសំដែង​រូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី ទោះបីឧបសម្បន្ន​នោះខ្លាចក្តី មិនខ្លាច​ក្តី ក៏ត្រូវអាបត្តិបាចិត្តិយ។ (ឧបសម្បន្ន មានសេចក្តីប្រាថ្នា​ដើម្បីបន្លាចឧបសម្បន្នផងគ្នា) ហើយប្រាប់​ផ្លូវលំបាកដោយចោរក្តី ផ្លូវលំបាកដោយម្រឹគសាហាវ​ក្តី ផ្លូវ​លំបាក​ដោយខ្មោចក្តី ទោះបី​ឧបសម្បន្ន​នោះខ្លាចក្តី មិនខ្លាចក្តី ត្រូវអាបត្តិបាចិត្តិយ។
 
[២១៨] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី ភឹសាបេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ ភឹសាបេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី ភឹសាបេតិ អាបត្តិ បាចិត្តិយស្ស។
 
[២១៨] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយបន្លាច ត្រូវអាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុ​សង្ស័យ ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថា​អនុបសម្បន្នទៅវិញ ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ។
 
[២១៩] ឧបសម្បន្នោ អនុបសម្បន្នំ ភឹសាបេតុកាមោ រូបំ វា សទ្ទំ វា គន្ធំ វា រសំ វា ផោដ្ឋព្វំ វា ឧបសំហរតិ ភាយេយ្យ វា សោ ន វា ភាយេយ្យ អាបត្តិ ទុក្កដស្ស។ ចោរកន្តារំ វា វាឡកន្តារំ វា បិសាចកន្តារំ វា អាចិក្ខតិ ភាយេយ្យ វា សោ ន វា ភាយេយ្យ អាបត្តិ ទុក្កដស្ស។
 
[២១៩] ឧបសម្បន្ន មានបំណងនឹងបន្លាច​អនុបសម្បន្ន ហើយសំដែងរូបក្តី សំឡេងក្តី ក្លិនក្តី ផ្សព្វក្តី រសក្តី ទោះបីអនុបសម្បន្ននោះខ្លាចក្តី មិនខ្លាចក្តី ក៏ត្រូវអាបត្តិទុក្កដ។ (ឧបសម្បន្ន​មាន​សេចក្តី​ប្រាថ្នាដើម្បី​បន្លាចអនុបសម្បន្ន) ហើយប្រាប់ផ្លូវលំបាកដោយចោរក្តី ផ្លូវលំបាក​ដោយ​ម្រឹគសាហាវក្តី ផ្លូវលំបាកដោយខ្មោចក្តី ទោះបីអនុបសម្បន្ន​នោះខ្លាចក្តី មិនខ្លាចក្តី ត្រូវអាបត្តិ​ទុក្កដ។
 
[២២០] អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[២២០] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
 
[២២១] អនាបត្តិ ន ភឹសាបេតុកាមោ រូបំ វា សទ្ទំ វា គន្ធំ វា រសំ វា ផោដ្ឋព្វំ វា ឧបសំហរតិ ចោរកន្តារំ វា វាឡកន្តារំ វា បិសាចកន្តារំ វា អាចិក្ខតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុគ្មានបំណងនឹង​បន្លាច ហើយសំដែងរូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី១ ភិក្ខុ​(គ្មានបំណង​នឹងបន្លាចហើយ) ប្រាប់ផ្លូវ​លំបាកដោយចោរក្តី ផ្លូវលំបាក​ដោយម្រឹគសាហាវក្តី ផ្លូវលំបាកដោយខ្មោចក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៥ ចប់។
 
សិក្ខាបទទី៦
 
[២២២] តេន សមយេន ពុទ្ធោ ភគវា ភគ្គេសុ វិហរតិ សុំសុមារគិរេ ភេសកលាវនេ មិគទាយេ។ តេន ខោ បន សមយេន ភិក្ខូ ហេមន្តិកេ មាសេ អញ្ញតរំ មហន្តំ សុសិរកដ្ឋំ ជោតឹ សមាទហិត្វា វិសិព្វេសុំ។ តស្មឹ ច សុសិរេ កណ្ហសប្បោ អគ្គិនា សន្តត្តោ និក្ខមិត្វា ភិក្ខូ បរិបាតេសិ។ ភិក្ខូ តហឹ តហឹ ឧបធាវឹសុ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខូ ជោតឹ សមាទហិត្វា វិសិព្វេស្សន្តីតិ។បេ។ សច្ចំ កិរ ភិក្ខវេ ភិក្ខូ ជោតឹ សមាទហិត្វា វិសិព្វេន្តីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តេ ភិក្ខវេ មោឃបុរិសា ជោតឹ សមាទហិត្វា វិសិព្វេស្សន្តិ នេតំ ភិក្ខវេ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ វិសីវនាបេក្ខោ[ឱ.ម.វិសិព្វនាបេក្ខោ] ជោតឹ សមាទហេយ្យ វា សមាទហាបេយ្យ វា បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[២២២] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅភេសកលាវន ជាទីឲ្យ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុងភគ្គជេនបទ។ សម័យនោះឯង ភិក្ខុទាំងឡាយ​នាំគ្នា​បង្កាត់​ភ្លើង​នឹងឈើដែលមានប្រហោង១ដុំ​ធំ ហើយនាំគ្នាអាំងក្នុង​ខែរងា។ មានពស់ខ្មៅ១​នៅក្នុង​ប្រហោង​ឈើនោះ លុះត្រូវកំដៅភ្លើង ក៏លូនចេញមក ហើយធ្វើភិក្ខុទាំងឡាយឲ្យដួលដាស​ពាស។ ភិក្ខុ​ទាំងឡាយ​ក៏ស្ទុះ​រត់​ទៅក្នុងទីនោះៗ។ ភិក្ខុទាំងឡាយណាជាអ្នកមាន​សេចក្តីប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុទាំងឡាយមិនគួរ​នឹងបង្កាត់​ភ្លើង​អាំង​សោះ។បេ។ ព្រះអង្គ​​ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយ​បង្កាត់ភ្លើងអាំង ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ​ទ្រង់​បន្ទោស​ថា នែភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនគួរនឹងបង្កាត់ភ្លើងអាំងទេ ម្នាលភិក្ខុ​ទាំងឡាយ អំពើ​នេះមិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើងក៏​ទេ​ដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយមានបំណងនឹងអាំងភ្លើង បង្កាត់ខ្លួនឯងក្តី ប្រើគេ​ឲ្យបង្កាត់​ក្តី នូវភ្លើង ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏មានព្រះភាគ​បានទ្រង់​បញ្ញត្ត​សិក្ខាបទនេះដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះហើយ។
 
[២២៣] តេន ខោ បន សមយេន ភិក្ខូ គិលានា ហោន្តិ។ គិលានបុច្ឆកា ភិក្ខូ គិលានេ ភិក្ខូ ឯតទវោចុំ កច្ចាវុសោ ខមនីយំ កច្ចិ យាបនីយន្តិ។ បុព្វេ មយំ អាវុសោ ជោតឹ សមាទហិត្វា វិសិព្វេម តេន នោ ផាសុ ហោតិ ឥទានិ បន ភគវតា បដិក្ខិត្តន្តិ កុក្កុច្ចាយន្តា ន វិសិព្វេម តេន នោ ន ផាសុ ហោតីតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ គិលានេន ភិក្ខុនា ជោតឹ សមាទហិត្វា វា សមាទហាបេត្វា វា វិសិព្វេតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អគិលានោ វិសីវនាបេក្ខោ ជោតឹ សមាទហេយ្យ វា សមាទហាបេយ្យ វា បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[២២៣] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ។ ឯពួកភិក្ខុអ្នក​សួរជម្ងឺក៏និយាយ​ពាក្យ​នេះ​នឹងភិក្ខុដែល​មានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មម​អត់ធន់​បានឬទេ ល្មម​ញុំាង​អត្តភាព​ឲ្យប្រព្រឹត្តទៅបានឬទេ។ ពួកភិក្ខុមានជម្ងឺ​ប្រាប់ថា ម្នាលអាវុសោ ពីដើម​យើង​រាល់​គ្នា​បង្កាត់​ភ្លើងអាំង បានជាយើង​បានសេចក្តីសុខ​សប្បាយ​រាល់គ្នា ដោយហេតុ​បាន​អាំង​ភ្លើងនោះ ទេ​ឥឡូវនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ហាមហើយ ហេតុនោះទើបយើង​មានសេចក្តី​ខ្លាចក្រែង មិនហ៊ាន​អាំងភ្លើង បានជាយើង​មិនមាន​សេចក្តីសុខ​សប្បាយ​ដោយហេតុនោះឯង។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែល​មានជម្ងឺ​បង្កាត់ភ្លើង​ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់​ក្តី ហើយ​អាំងបាន ម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនមានជម្ងឺ ប្រាថ្នា​នឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវ​អាបត្តិបាចិត្តិយ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តហើយដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។
 
[២២៤] តេន ខោ បន សមយេន ភិក្ខូ បទីបេបិ ជោតិកេបិ ជន្តាឃរេបិ កុក្កុច្ចាយន្តិ[ឱ. តេន ខោ បន សមយេន ភិក្ខូ ន បទីបេសុំ ជោតិកេបិ ជន្តាឃរេបិ កុក្កុច្ចាយន្តា។]។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ តថារូបប្បច្ចយា ជោតឹ សមាទហិតុំ សមាទហាបេតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អគិលានោ វិសីវនាបេក្ខោ ជោតឹ សមាទហេយ្យ វា សមាទហាបេយ្យ វា អញ្ញត្រ តថារូបប្បច្ចយា បាចិត្តិយន្តិ។
 
[២២៤] សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យក្នុង​ការ​អុជប្រទីបខ្លះ បង្កាត់ភ្លើងដុតបាត្រជាដើម​ខ្លះ រោងភ្លើងខ្លះ។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តីនោះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើមានហេតុយ៉ាងនោះ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​បង្កាត់ភ្លើង​ខ្លួនឯង ឬប្រើគេឲ្យបង្កាត់បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនមានជម្ងឺ មានបំណង​នឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​ហេតុ មាន​សភាពយ៉ាងនោះ។
 
[២២៥] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អគិលានោ នាម យស្ស វិនា អគ្គិនា ផាសុ ហោតិ។ គិលានោ នាម យស្ស វិនា អគ្គិនា ន ផាសុ ហោតិ។ វិសីវនាបេក្ខោតិ តប្បិតុកាមោ។ ជោតិ នាម អគ្គិ វុច្ចតិ។ សមាទហេយ្យាតិ សយំ សមាទហតិ អាបត្តិ បាចិត្តិយស្ស។ សមាទហាបេយ្យាតិ អញ្ញំ អាណាបេតិ អាបត្តិ បាចិត្តិយស្ស។ សកឹ អាណត្តោ ពហុកំបិ សមាទហតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញត្រ តថា រូបប្បច្ចយាតិ ឋបេត្វា តថារូបប្បច្ចយំ។
 
[២២៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងបឋមបារាជិក។ ភិក្ខុណាវៀរចាកភ្លើង ហើយសប្បាយ ភិក្ខុនោះហៅថា ជាអ្នកមិនមានជម្ងឺ។ ភិក្ខុណាវៀវចាកភ្លើង ហើយមិនសប្បាយ ភិក្ខុនោះហៅថា អ្នកមានជម្ងឺ។ ពាក្យថាមានបំណងនឹងអាំងភ្លើង គឺចង់កំដៅកាយ។ ដែលហៅថាភ្លើង គឺភ្លើងធម្មតានោះឯង។ ពាក្យថា បង្កាត់ខ្លួនឯង គឺ​ភិក្ខុ​បង្កាត់​ខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើឲ្យគេបង្កាត់ គឺភិក្ខុបង្គាប់អ្នកដទៃ​ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុបង្គាប់តែម្តង អ្នកទទួលបង្គាប់​ទៅបង្កាត់ភ្លើងច្រើនដង (ភិក្ខុអ្នកបង្គាប់) ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា វៀរលែងតែមានហេតុ មានសភាពយ៉ាងនោះ គឺលើកទុក​ចំពោះ​ហេតុមានសភាព​យ៉ាងនោះ។
 
[២២៦] អគិលានោ អគិលានសញ្ញី វិសីវនាបេក្ខោ ជោតឹ សមាទហតិ វា សមាទហាបេតិ វា អញ្ញត្រ តថារូបប្បច្ចយា អាបត្តិ បាចិត្តិយស្ស។ អគិលានោ វេមតិកោ វិសីវនាបេក្ខោ ជោតឹ សមាទហតិ វា សមាទហាបេតិ វា អញ្ញត្រ តថារូបប្បច្ចយា អាបត្តិ បាចិត្តិយស្ស។ អគិលានោ គិលានសញ្ញី វិសីវនាបេក្ខោ ជោតឹ សមាទហតិ វា សមាទហាបេតិ វា អញ្ញត្រ តថារូបប្បច្ចយា អាបត្តិ បាចិត្តិយស្ស។ បដិលាតំ ឧក្ខិបតិ អាបត្តិ ទុក្កដស្ស។ គិលានោ អគិលានសញ្ញី អាបត្តិ ទុក្កដស្ស។ គិលានោ វេមតិកោ អាបត្តិ ទុក្កដស្ស។ គិលានោ គិលានសញ្ញី អនាបត្តិ។
 
[២២៦] ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ មានបំណងនឹងអាំងភ្លើង ហើយ​បង្កាត់​ភ្លើងឯងក្តី ប្រើអ្នកដទៃ​ឲ្យបង្កាត់ក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានហេតុ​មានសភាព​យ៉ាងនោះ។ ខ្លួនមិនមានជម្ងឺ ភិក្ខុ​មានសេចក្តីសង្ស័យ មានបំណងនឹងអាំងភ្លើង ហើយ​បង្កាត់​ភ្លើងឯងក្តី ប្រើអ្នកដទៃ​ឲ្យបង្កាត់ក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានហេតុ​មានសភាព​យ៉ាងនោះ។ ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ មានបំណងនឹងអាំងភ្លើង ហើយ​បង្កាត់​ភ្លើងឯងក្តី ប្រើអ្នកដទៃ​ឲ្យបង្កាត់ក្តី ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមានហេតុ​មានសភាព​យ៉ាងនោះ។ ភិក្ខុចាប់អង្កត់ភ្លើងលើកឡើង ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថា មិនមាន​ជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុមានសេចក្តីសង្ស័យ មិនមាន​ជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថា មាន​ជម្ងឺ មិនត្រូវអាបត្តិឡើយ។
 
[២២៧] អនាបត្តិ គិលានស្ស អញ្ញេន កតំ វិសិព្វេតិ វិតច្ឆិតង្គារំ វិសិព្វេតិ បទីបេបិ ជោតិកេបិ ជន្តាឃរេបិ តថារូបប្បច្ចយា អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២២៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺ ភិក្ខុមានជម្ងឺ១ ភិក្ខុអាំង​ភ្លើង​ដែលអ្នកដទៃ​បង្កាត់១ ភិក្ខុអាំងរងើកភ្លើង​ដែលគ្មានអណ្តាត១ ភិក្ខុមានហេតុ​មានសភាព​យ៉ាង​នោះ គឺអុជ​ប្រទីបក្តី បង្កាត់ភ្លើង (ដើម្បីដុតបាត្រជាដើម)ក្តី បង្កាត់ភ្លើងក្នុងរោង​ភ្លើងក្តី១ ភិក្ខុមាន​សេចក្តីអន្តរាយ​[ភិក្ខុពស់ចឹក ចោរ ឬម្រឹគ​សាហាវ​បៀតបៀនជាដើម ហៅថា មានសេចក្តី​អន្តរាយ។]១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៦ ចប់។
 
សត្តមសិក្ខាបទំ
 
[២២៨] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ វេឡុវនេ កលន្ទកនិវាបេ។ តេន ខោ បន សមយេន ភិក្ខូ តបោទេ ន្ហាយន្តិ។ អថខោ រាជា មាគធោ សេនិយោ ពិម្ពិសារោ សីសំ ន្ហាយិស្សាមីតិ តបោទំ គន្ត្វា យាវ អយ្យា ន្ហាយន្តីតិ ឯកមន្តំ បដិមានេសិ។ ភិក្ខូ យាវ សមន្ធការា ន្ហាយឹសុ។ អថខោ រាជា មាគធោ សេនិយោ ពិម្ពិសារោ វិកាលេ សីសំ ន្ហាយិត្វា នគរទ្វារេ ថក្កិតេ ពហិនគរេ វសិត្វា កាលស្សេវ អសម្ភិន្នេន វិលេបនេន យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នំ ខោ រាជានំ មាគធំ សេនិយំ ពិម្ពិសារំ ភគវា ឯតទវោច កិស្ស ត្វំ មហារាជ កាលស្សេវ អាគតោ អសម្ភិន្នេន វិលេបនេនាតិ។ អថខោ រាជា មាគធោ សេនិយោ ពិម្ពិសារោ ភគវតោ ឯតមត្ថំ អារោចេសិ។ អថខោ ភគវា រាជានំ មាគធំ សេនិយំ ពិម្ពិសារំ ធម្មិយា កថាយ សន្ទស្សេសិ សមាទបេសិ សមុត្តេជេសិ សម្បហំសេសិ។ អថខោ រាជា មាគធោ សេនិយោ ពិម្ពិសារោ ភគវតា ធម្មិយា កថាយ សន្ទស្សិតោ សមាទបិតោ សមុត្តេជិតោ សម្បហំសិតោ ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កាមិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា ភិក្ខូ បដិបុច្ឆិ សច្ចំ កិរ ភិក្ខវេ ភិក្ខូ រាជានំបិ បស្សិត្វា ន មត្តំ ជានិត្វា ន្ហាយន្តីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តេ ភិក្ខវេ មោឃបុរិសា រាជានំបិ បស្សិត្វា ន មត្តំ ជានិត្វា ន្ហាយិស្សន្តិ នេតំ ភិក្ខវេ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ឱរេនឌ្ឍមាសំ[ឱរេនទ្ធមាសន្តិបិ បាឋោ។] ន្ហាយេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[២២៨] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ពួកភិក្ខុ​នាំគ្នាទៅស្រង់ទឹកឯកំពង់ទឹកឈ្មោះតបោទ។ គ្រានោះ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរក្នុងដែនមគធៈ ទ្រង់យាងទៅកាន់​កំពង់ទឹក​ឈ្មោះតបោទ ដោយ​តាំងព្រះហ្ឫទ័យថានឹងស្រង់ជម្រះព្រះសិរ្ស ហើយក៏ទ្រង់​ប្រថាប់ចាំ ក្នុងទីដ៏សមគួរ ដោយតាំង​ព្រះហ្ឫទ័យ​ថា ចាំលោកម្ចាស់​ទាំងឡាយ​ស្រង់ទឹករួចសិន។ ភិក្ខុទាំងឡាយ​ក៏​ស្រង់​ទឹក​ទាល់តែយប់ងងឹត។ គ្រានោះ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ ស្រង់​ជម្រះ​ព្រះសិរ្ស​ក្នុងវេលាវិកាល ពួកជនបិទទ្វារនគរ (ហួស)ទៅ ស្តេចក៏ឋិតនៅខាងក្រៅនគរ លុះដល់​ព្រឹក​ឡើង ស្តេចមានគ្រឿង​លាបព្រះអង្គមិនទាន់បានសំអាត ហើយទ្រង់ព្រះដំណើរទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​ក្នុងទីដ៏សមគួរ។ លុះព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ គង់ក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា បពិត្រមហារាជ ហេតុអ្វីបានជាព្រះអង្គមាន​គ្រឿង​លាប​មិនទាន់​​បានសំអាត ហើយស្តេច​មកក្នុងវេលាព្រឹក (យ៉ាងនេះ)។ គ្រានោះ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់​ពន្យល់​ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈឲ្យ​យល់​ច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ​ក្នុងពេលនោះ ដោយធម្មីកថា។ លំដាប់នោះ ព្រះ​បាទពិម្ពិសារ​សេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ លុះព្រះដ៏មានព្រះភាគទ្រង់​ពន្យល់​ឲ្យ​យល់​ច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ​​ដោយធម្មីកថាហើយ ទ្រង់ក្រោកពី​អាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ ធ្វើ​ប្រទក្សិណចៀសចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ​ទ្រង់ឲ្យ​ប្រជុំភិក្ខុសង្ឃ​ ហើយទ្រង់ត្រាស់​សួរបញ្ជាក់​ភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថាពួកភិក្ខុបានឃើញ​ស្តេច​ហើយ ងូតទឹក​មិនដឹងប្រមាណ​កាល ពិតមែនឬ។ ពួក​ភិក្ខុ​ក្រាបទូលថា សូមទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់​បន្ទោស​ថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសទាំងនោះ បានឃើញស្តេច​ហើយ មិនគួរនឹងងូតទឹក​មិនដឹង​ប្រមាណកាលសោះ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះមិនមែន​នាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​​ហើយ ឲ្យ​រឹង​រឹត​តែជ្រះ​ថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​មិនទាន់ដល់​កំណត់​កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្ត​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះរួចហើយ។
 
[២២៩] តេន ខោ បន សមយេន ភិក្ខូ ឧណ្ហសមយេ បរិឡាហសមយេ កុក្កុច្ចាយន្តា ន ន្ហាយន្តិ សេទគតេន គត្តេន សយន្តិ។ ចីវរំបិ សេនាសនំបិ ទុស្សតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ ឧណ្ហសមយេ បរិឡាហសមយេ ឱរេនឌ្ឍមាសំ ន្ហាយិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ឱរេនឌ្ឍមាសំ ន្ហាយេយ្យ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ ទិយឌ្ឍោ មាសោ សេសោ គិម្ហានន្តិ វស្សានស្ស បឋមោ មាសោ ឥច្ចេតេ អឌ្ឍតេយ្យមាសា ឧណ្ហសមយោ បរិឡាហសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[២២៩] សម័យនោះឯង ភិក្ខុទាំងឡាយសង្ស័យក្នុង​សម័យក្តៅ ក្នុងសម័យ​ស្អុះស្អាប់ ក៏​មិនហ៊ាន​ងូតទឹកឡើយ មានខ្លួនប្រឡាក់ដោយ​ញើសក្អែល ហើយក៏ចេះតែសឹងទៅ។ ចីវរក្តី សេនាសនៈក្តី ក៏ប្រឡាក់​ប្រឡូស (ដោយហេតុនោះ)។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ក្នុងសម័យក្តៅ សម័យ​ស្អុះស្អាប់ ទុក​ជាមិនទាន់​ដល់​កន្លះខែ តថាគត​អនុញ្ញាត​ឲ្យភិក្ខុងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះ គឺមួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែ​ខាងដើម​នៃវស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​[១.២.មួយខែកន្លះខាងចុង​គិម្ហរដូវ គឺតាំងពី១កើត​ខែជេស្ឋទៅដល់១៥កើតខែ​អាសាឡ្ហ នេះជាខេត្តរបស់សម័យក្តៅ។ ឯមួយខែខាងដើមនៃវស្សានរដូវ គឺតាំងពី​១រោច​ខែ​អាសាឡ្ហ ទៅដល់១៥កើត​ខែស្រាពណ៍ នេះជាខេត្ត​របស់​សម័យ​ស្អុះស្អាប់។] សម័យ​ស្អុះស្អាប់​[២] នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគ​ទ្រង់​បញ្ញត្តដល់ភិក្ខុទាំងឡាយ​យ៉ាងនេះរួចហើយ។
 
[២៣០] តេន ខោ បន សមយេន ភិក្ខូ គិលានា ហោន្តិ។ គិលានបុច្ឆកា ភិក្ខូ គិលានេ ភិក្ខូ ឯតទវោចុំ កច្ចាវុសោ ខមនីយំ កច្ចិ យាបនីយន្តិ។ បុព្វេ មយំ អាវុសោ ឱរេនឌ្ឍមាសំ ន្ហាយាម តេន នោ ផាសុ ហោតិ ឥទានិ បន ភគវតា បដិក្ខិត្តន្តិ កុក្កុច្ចាយន្តា ន ន្ហាយាម តេន នោ ន ផាសុ ហោតីតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ គិលានេន ភិក្ខុនា ឱរេនឌ្ឍមាសំ ន្ហាយិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ឱរេនឌ្ឍមាសំ ន្ហាយេយ្យ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ ទិយឌ្ឍោ មាសោ សេសោ គិម្ហានន្តិ វស្សានស្ស បឋមោ មាសោ ឥច្ចេតេ អឌ្ឍតេយ្យមាសា ឧណ្ហសមយោ បរិឡាហសមយោ គិលានសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[២៣០] សម័យនោះឯង ភិក្ខុមានជម្ងឺជាច្រើនអង្គ។ ឯពួកភិក្ខុ​ជាអ្នកសួរជម្ងឺបាន​និយាយ​ពាក្យនេះ​នឹង​ភិក្ខុដែល​មានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មម​អត់ធន់​បានឬទេ ល្មម​ញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅបាន​ឬទេ។ ពួកភិក្ខុមានជម្ងឺ​ប្រាប់ថា ម្នាលអាវុសោ ពីដើម យើងទាំងឡាយ​មិនទាន់​ដល់កំណត់កន្លះខែ ក៏តែង​តែងូតទឹក ព្រោះហេតុ​នោះ ទើបពួកយើង​មានសេចក្តីសប្បាយ តែឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ហេតុនេះយើងទាំងឡាយ​មានសេចក្តីសង្ស័យ​ មិនហ៊ានងូតទឹក​ឡើយ បានជាយើង​មិនបាន​សេចក្តី​សប្បាយ​ដោយ​ហេតុ​នោះឯង។ ទើបភិក្ខុទាំងឡាយនាំសេចក្តីនុ៎ះ​ក្រាបទូល​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជម្ងឺ ទុកជាមិនទាន់ដល់​កន្លះខែ តថាគត​អនុញ្ញាតឲ្យងូត​ទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​សម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែ​ខាងដើម​នៃវស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យភិក្ខុមានជម្ងឺ នេះហៅថា សម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ត​ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះរួចហើយ ។
 
[២៣១] តេន ខោ បន សមយេន ភិក្ខូ នវកម្មំ កត្វា កុក្កុច្ចាយន្តា ន ន្ហាយន្តិ សេទគតេន គត្តេន សយន្តិ។ ចីវរំបិ សេនាសនំបិ ទុស្សតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ កម្មសមយេ ឱរេនឌ្ឍមាសំ ន្ហាយិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ឱរេនឌ្ឍមាសំ ន្ហាយេយ្យ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ។ ទិយឌ្ឍោ មាសោ សេសោ គិម្ហានន្តិ វស្សានស្ស បឋមោ មាសោ ឥច្ចេតេ អឌ្ឍតេយ្យមាសា ឧណ្ហសមយោ បរិឡាហសមយោ គិលានសមយោ កម្មសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[២៣១] សម័យនោះឯង ភិក្ខុទាំងឡាយ ធ្វើនវកម្ម ហើយមានសេចក្តីរង្កៀស (ខ្លាចក្រែងត្រូវទោស) មិនហ៊ានងូតទឹកឡើយ ហើយក៏សឹងទាំងខ្លួនប្រឡាក់ ដោយញើសក្អែល។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​ក្រាបទូល​ចំពោះព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យធ្វើការងារ ទោះ​មិនទាន់​ដល់​កំណត់កន្លះខែ តថាគត​អនុញ្ញាតឲ្យភិក្ខុងូត​ទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​សម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែ​ខាងដើម​នៃវស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យភិក្ខុមានជម្ងឺ សម័យ​ធ្វើការងារ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ត​ដល់ពួកភិក្ខុ​យ៉ាងនេះហើយ ។
 
[២៣២] តេន ខោ បន សមយេន ភិក្ខូ អទ្ធានមគ្គំ គន្ត្វា កុក្កុច្ចាយន្តា ន ន្ហាយន្តិ សេទគតេន គត្តេន សយន្តិ។ ចីវរំបិ សេនាសនំបិ ទុស្សតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ អទ្ធានគមនសមយេ ឱរេនឌ្ឍមាសំ ន្ហាយិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ឱរេនឌ្ឍមាសំ ន្ហាយេយ្យ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ ទិយឌ្ឍោ មាសោ សេសោ គិម្ហានន្តិ វស្សានស្ស បឋមោ មាសោ ឥច្ចេតេ អឌ្ឍតេយ្យមាសា ឧណ្ហសមយោ បរិឡាហសមយោ គិលានសមយោ កម្មសមយោ អទ្ធានគមនសមយោ អយំ តត្ថ សមយោតិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[២៣២] សម័យនោះឯង ភិក្ខុទាំងឡាយ ដើរផ្លូវឆ្ងាយ មានសេចក្តីរង្កៀស (ខ្លាចក្រែង​ត្រូវទោស) ក៏មិនហ៊ានងូតទឹក ហើយសិងទាំងខ្លួនដែលសៅហ្មងដោយញើសក្អែល។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​​ចំពោះព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យដើរផ្លូវឆ្ងាយ ទោះ​មិនទាន់​ដល់កំណត់​កន្លះខែ តថាគត​អនុញ្ញាតឲ្យភិក្ខុងូត​ទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​សម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) នៃគិម្ហរដូវ និងមួយខែ​ខាងដើម​នៃវស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យមានជម្ងឺ សម័យ​ធ្វើការងារ សម័យដើរ​ផ្លូវ​ឆ្ងាយ នេះជាសម័យ​ក្នុងសិក្ខាបទនោះ។ សិក្ខាបទ​នេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ត​ដល់ភិក្ខុ​ទាំងឡាយ​យ៉ាងនេះរួចហើយ។
 
[២៣៣] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ អជ្ឈោកាសេ ចីវរកម្មំ ករោន្តា សរជេន វាតេន ឱកិណ្ណា ហោន្តិ ទេវោ ច ថោកំ ថោកំ ផុស្សិ។ ភិក្ខូ កុក្កុច្ចាយន្តា ន ន្ហាយន្តិ កិលិន្នេន គត្តេន សយន្តិ។ ចីវរំបិ សេនាសនំបិ ទុស្សតិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អនុជានាមិ ភិក្ខវេ វាតវុដ្ឋិសមយេ ឱរេនឌ្ឍមាសំ ន្ហាយិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ឱរេនឌ្ឍមាសំ ន្ហាយេយ្យ អញ្ញត្រ សមយា បាចិត្តិយំ។ តត្ថាយំ សមយោ ទិយឌ្ឍោ មាសោ សេសោ គិម្ហានន្តិ វស្សានស្ស បឋមោ មាសោ ឥច្ចេតេ អឌ្ឍតេយ្យមាសា ឧណ្ហសមយោ បរិឡាហសមយោ គិលានសមយោ កម្មសមយោ អទ្ធានគមនសមយោ វាតវុដ្ឋិសមយោ អយំ តត្ថ សមយោតិ។
 
[២៣៣] សម័យនោះឯង ភិក្ខុជាច្រើនរូប ធ្វើចីវរកម្ម​ក្នុងទីវាល ត្រូវខ្យល់បក់​ដោយទាំង​ធូលីមក ទាំងភ្លៀង​ក៏ធ្លាក់ចុះមកត្រូវបន្តិចៗផង។ ភិក្ខុទាំងឡាយមានសេចក្តីរង្កៀស (ខ្លាចក្រែងត្រូវទោស) ក៏មិនហ៊ានងូតទឹក សឹងទាំងខ្លួនប្រឡាក់ប្រឡូស (នោះឯង)។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ​​ចំពោះព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យខ្យល់និងភ្លៀង ទុកជា​មិនទាន់​ដល់កំណត់​កន្លះខែ តថាគត​អនុញ្ញាតឲ្យភិក្ខុងូត​ទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិបាចិត្តិយ វៀរលែងតែមាន​សម័យ។ ឯសម័យ​ក្នុងសិក្ខាបទនោះគឺ មួយ​ខែ​កន្លះ​ដ៏សេស (ខាងចុង) នៃគិម្ហរដូវ និងមួយខែ​ខាងដើម​នៃវស្សានរដូវ រួមខែ​ទាំងនេះ ត្រូវជា​២ខែកន្លះ ហៅថា​សម័យ​ក្តៅ​ សម័យ​ស្អុះស្អាប់ សម័យមានជម្ងឺ​[១.២.៣.៤.សម័យ​ទាំង៤​យ៉ាង​នេះ​មិនចំពោះ​ខែណា ថ្ងៃណាទេ ដែលមានកំណត់​ពីរខែកន្លះ​នោះ តែសម័យ​ពីរយ៉ាង​ខាងដើម។] សម័យ​ធ្វើការងារ[២] សម័យដើរផ្លូវឆ្ងាយ​[៣] សម័យខ្យល់និងភ្លៀង[៤] នេះជាសម័យ​ក្នុងសិក្ខាបទនោះ។
 
[២៣៤] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ឱរេនឌ្ឍមាសន្តិ ឩនកឌ្ឍមាសំ។ ន្ហាយេយ្យាតិ ចុណ្ណេន វា មត្តិកាយ វា ន្ហាយតិ បយោគេ ទុក្កដំ។ ន្ហានបរិយោសានេ អាបត្តិ បាចិត្តិយស្ស។ អញ្ញត្រ សមយាតិ ឋបេត្វា សមយំ។ ឧណ្ហសមយោ នាម ទិយឌ្ឍោ មាសោ សេសោ គិម្ហានំ។ បរិឡាហសមយោ នាម វស្សានស្ស បឋមោ មាសោ។ ឥច្ចេតេ អឌ្ឍតេយ្យមាសា ឧណ្ហសមយោ បរិឡាហសមយោតិ ន្ហាយិតព្វំ។ គិលានសមយោ នាម យស្ស វិនា ន្ហានេន ន ផាសុ ហោតិ។ គិលានសមយោតិ ន្ហាយិតព្វំ។ កម្មសមយោ នាម អន្តមសោ បរិវេណំបិ សម្មដ្ឋំ ហោតិ។ កម្មសមយោតិ ន្ហាយិតព្វំ។ អទ្ធានគមនសមយោ នាម អឌ្ឍយោជនំ គមិស្សាមីតិ ន្ហាយិតព្វំ គច្ឆន្តេន ន្ហាយិតព្វំ គតេន ន្ហាយិតព្វំ។ វាតវុដ្ឋិសមយោ នាម ភិក្ខូ សរជេន វាតេន ឱកិណ្ណា ហោន្តិ ទ្វេ វា តីណិ វា ឧទកផុសិតានិ កាយេ បតិតានិ ហោន្តិ។ វាតវុដ្ឋិសមយោតិ ន្ហាយិតព្វំ។
 
[២៣៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងបឋមបារាជិក។ ពាក្យថា មិន​ទាន់​ដល់កំណត់​កន្លះខែ គឺខ្វះកន្លះខែ។ ពាក្យថា ងូតទឹក គឺភិក្ខុកំពុង​ងូតទឹកដុសដោយផង់លំអិត​ក្តី ដោយដីស្អិតក្តី ត្រូវអាបត្តិទុក្កដគ្រប់ប្រយោគ។ លុះងូតរួចស្រេច ត្រូវអាបត្តិបាចិត្តិយ។ ពាក្យ​ថា វៀរលែងតែមានសម័យ គឺលើកលែង​ចំពោះ​សម័យដែលគួរ។ មួយខែកន្លះដ៏សេស (ខាងចុង)​នៃ​គិម្ហរដូវ ហៅថា សម័យក្តៅ។ មួយខែខាងដើម​នៃវស្សានរដូវ ហៅថា សម័យស្អុះស្អាប់។ រួមខែ​ទាំង​នេះ ត្រូវជាពីរខែកន្លះ ហៅថា សម័យក្តៅ សម័យស្អុះស្អាប់ ភិក្ខុដឹងដូច្នេះហើយ គប្បីងូតទឹកចុះ។ ភិក្ខុណាវៀរចាកការងូតទឹកមានសេចក្តីមិនសប្បាយ ភិក្ខុនោះហៅថាមានសម័យមានជម្ងឺ​ ឬថា​មានសម័យឈឺថ្កាត់។ ភិក្ខុដឹងខ្លួនថា មានសម័យឈឺថ្កាត់ហើយ គប្បីងូតទឹកចុះ។ ការងារ​ដោយហោច​ទៅ សូម្បី​តែបោស​ច្រាសសំអាត​បរិវេណ​ ក៏ហៅថា​សម័យ​ធ្វើការងារ។ ភិក្ខុដឹង​ខ្លួន​ថា សម័យធ្វើការងារហើយ គប្បីងូតទឹកចុះ។ ដែលហៅថា សម័យ​ដើរផ្លូវឆ្ងាយ​ គឺភិក្ខុគិតថា អញ​នឹង​ដើរ​ផ្លូវ​ប្រមាណ​កន្លះយោជន៍ ហើយគប្បី​ងូតទឹក​បាន ភិក្ខុអ្នកដំណើរគប្បី​ងូតទឹកបាន ភិក្ខុ​ដើរ​ទៅ​ហើយ គប្បីងូតទឹក​បាន។ ដែលហៅថា សម័យ​ខ្យល់​និងភ្លៀង គឺពួក​ភិក្ខុត្រូវខ្យល់​ប្រកប​ដោយ​ធូលី​ហើយ មានដំណក់ទឹកពីរដំណក់ក្តី បីដំណក់ក្តី ធ្លាក់ត្រូវកាយ។ ភិក្ខុដឹងថា មានសម័យ​ខ្យល់​និង​ភ្លៀង គប្បីងូតទឹកបាន។
 
[២៣៥] ឩនកឌ្ឍមាសេ ឩនកសញ្ញី អញ្ញត្រ សមយា ន្ហាយតិ អាបត្តិ បាចិត្តិយស្ស។ ឩនកឌ្ឍមាសេ វេមតិកោ អញ្ញត្រ សមយា ន្ហាយតិ អាបត្តិ បាចិត្តិយស្ស។ ឩនកឌ្ឍមាសេ អតិរេកសញ្ញី អញ្ញត្រ សមយា ន្ហាយតិ អាបត្តិ បាចិត្តិយស្ស។ អតិរេកឌ្ឍមាសេ ឩនកសញ្ញី អាបត្តិ ទុក្កដស្ស។ អតិរេកឌ្ឍមាសេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អតិរេកឌ្ឍមាសេ អតិរេកសញ្ញី អនាបត្តិ។
 
[២៣៥] មិនទាន់ដល់កន្លះខែ ភិក្ខុក៏សំគាល់ថាមិនទាន់ដល់កន្លះខែ ហើយងូតទឹក ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ មិនទាន់ដល់កន្លះខែ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ មិនទាន់ដល់កន្លះខែ ភិក្ខុក៏សំគាល់ថា​លើស ហើយ​ងូតទឹក ត្រូវ​អាបត្តិ​បាចិត្តិយ វៀរលែងតែមានសម័យ។ កាលលើសជាងកន្លះខែ ភិក្ខុសំគាល់​ថា​ខ្វះ​វិញ ត្រូវអាបត្តិទុក្កដ។ កាលលើស​ជាងកន្លះខែ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កាល​លើស​ជាងកន្លះខែ ភិក្ខុសំគាល់ថា លើសមែន មិនត្រូវអាបត្តិឡើយ។
 
[២៣៦] អនាបត្តិ សមយេ អឌ្ឍមាសំ ន្ហាយតិ អតិរេកឌ្ឍមាសំ ន្ហាយតិ[ឥតោ បរំ កត្ថចិ សតិ ករណីយេ ឧទកំ ឱតរិត្វា ន្ហាយតិ បារំ គច្ឆន្តោ វា អាគច្ឆន្តោ វា នាយតីតិ ឯវំ បាឋោ អត្ថិ។] បារំ គច្ឆន្តោ ន្ហាយតិ សព្វប្បច្ចន្តិមេសុ ជនបទេសុ អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៣៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមានសម័យ១ កន្លះខែភិក្ខុងូតទឹកម្តង១ លើសជាងកន្លះខែភិក្ខុងូតទឹក១ ភិក្ខុឆ្លងទៅត្រើយ​ម្ខាង​ហើយងូត១ ភិក្ខុនៅក្នុងជនបទ​ចុងដែនបង្អស់១ ភិក្ខុមានសេចក្តីអន្តរាយ​[គឺភិក្ខុមានសត្វឃ្មុំ​ជាដើម​ដេញទិច ហើយមុជទៅក្នុងទឹក ដើម្បីឲ្យផុតពីសេចក្តីអន្តរាយនោះ ហៅថា មានសេចក្តី​អន្តរាយ​ក្នុង​សិក្ខាបទ​នេះ]១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៧ ចប់។
 
អដ្ឋមសិក្ខាបទំ
 
[២៣៧] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ ច បរិព្វាជកា ច សាកេតា សាវត្ថឹ អទ្ធានមគ្គប្បដិបន្នា ហោន្តិ។ អន្តរាមគ្គេ ចោរា និក្ខមិត្វា តេ អច្ឆិន្ទឹសុ។ សាវត្ថិយា រាជភដា និក្ខមិត្វា តេ ចោរេ សភណ្ឌេ គហេត្វា ភិក្ខូនំ សន្តិកេ ទូតំ បាហេសុំ អាគច្ឆន្តុ ភទ្ទន្តា សកំ សកំ ចីវរំ សញ្ជានិត្វា គណ្ហន្តូតិ។ ភិក្ខូ ចីវរំ ន សញ្ជានន្តិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភទ្ទន្តា អត្តនោ អត្តនោ ចីវរំ ន សញ្ជានិស្សន្តីតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ អថខោ តេ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា ភិក្ខូនំ តទនុច្ឆវិកំ តទនុលោមិកំ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ តេនហិ ភិក្ខវេ ភិក្ខូនំ សិក្ខាបទំ បញ្ញាបេស្សាមិ ទស អត្ថវសេ បដិច្ច សង្ឃសុដ្ឋុតាយ សង្ឃផាសុតាយ។បេ។ សទ្ធម្មដ្ឋិតិយា វិនយានុគ្គហាយ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ នវំ បន ភិក្ខុនា ចីវរលាភេន តិណ្ណំ ទុព្វណ្ណករណានំ អញ្ញតរំ ទុព្វណ្ណករណំ អាទាតព្វំ នីលំ វា កទ្ទមំ វា កាឡសាមំ វា។ អនាទា ចេ ភិក្ខុ តិណ្ណំ ទុព្វណ្ណករណានំ អញ្ញតរំ ទុព្វណ្ណករណំ នវំ ចីវរំ បរិភុញ្ជេយ្យ បាចិត្តិយន្តិ។
 
[២៣៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ កាលនោះឯង ពួកភិក្ខុខ្លះ​ ពួកបរិព្វាជកខ្លះ ជាច្រើន​រូប​នាំ​គ្នាដើរផ្លូវឆ្ងាយ ពីក្រុងសាកេតទៅក្រុង​សាវត្ថី។ លុះដល់ពាក់កណ្តាលផ្លូវ មានពួកចោរ​ចេញ​មក​ប្លន់​ពួកភិក្ខុ និងពួកបរិព្វាជកទាំងនោះ។ រាជអាមាត្យទាំងឡាយនាំគ្នាចេញ​ពីក្រុង​សាវត្ថី មកចាប់​ចោរ​ទាំងនោះបាន ព្រមទាំងទ្រព្យរបស់ ហើយប្រើបម្រើ​ទៅក្នុង​សំណាក់​ពួកភិក្ខុថា លោកម្ចាស់​ទាំងឡាយ​ចូរនិមន្ត​មកយកចីវររបស់ខ្លួនៗតាមស្គាល់ចុះ។ ភិក្ខុទាំងឡាយ​ក៏មិនស្គាល់ចីវរ។ មនុស្ស​ទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​ទាំងឡាយមិនគួរនឹង​មិន​ស្គាល់​ចីវររបស់ខ្លួនៗសោះ។ ភិក្ខុទាំងឡាយ​បានឮមនុស្សទាំងនោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់ហើយ។ ទើបភិក្ខុទាំងនោះ​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ​ទ្រង់ឲ្យ​ប្រជុំភិក្ខុសង្ឃ​ ហើយធ្វើធម្មីកថាដ៏ល្មម​សមគួរ​ដល់​រឿង​នោះៗ ដល់ភិក្ខុទាំងឡាយ ហើយទ្រង់ត្រាស់ហៅពួក​ភិក្ខុដោយព្រះពុទ្ធដីកាថា ម្នាល​ភិក្ខុ​ទាំងឡាយ បើដូច្នោះ តថាគត​នឹងបញ្ញត្ត​សិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​១០យ៉ាង គឺដើម្បី​ប្រពៃដល់សង្ឃ១ ដើម្បីសប្បាយដល់សង្ឃ១។បេ។ ដើម្បី​ឋិត​នៅ​នៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះព្រះវិន័យ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុបានចីវរថ្មីមកហើយ គប្បីកាន់យកនូវវត្ថុ​សម្រាប់​ធ្វើ​ឲ្យខូចពណ៌​៣​យ៉ាង គឺពណ៌ខៀវក្តី ពណ៌ភក់ក្តី ពណ៌ខ្មៅជាំក្តី វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ បើភិក្ខុ​មិន​កាន់យក​នូវវត្ថុ​សម្រាប់​ធ្វើឲ្យខូចពណ៌​៣យ៉ាង វត្ថុសម្រាប់​ធ្វើឲ្យខូចពណ៌​ណាមួយ ហើយប្រើ​ប្រាស់​ចីវរ​ថ្មី ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៣៨] នវំ នាម អកតកប្បំ វុច្ចតិ។ ចីវរំ នាម ឆន្នំ ចីវរានំ អញ្ញតរំ ចីវរំ។ តិណ្ណំ ទុព្វណ្ណករណានំ អញ្ញតរំ ទុព្វណ្ណករណំ អាទាតព្វន្តិ អន្តមសោ កុសគ្គេនបិ អាទាតព្វំ។ នីលំ នាម ទ្វេ នីលានិ កំសនីលំ បលាសនីលំ។ កទ្ទមោ នាម ឱទកោ វុច្ចតិ។ កាឡសាមំ នាម យង្កិញ្ចិ កាឡកំ[ឱ.ម.កាឡសាមកំ]។ អនាទា ចេ ភិក្ខុ តិណ្ណំ ទុព្វណ្ណករណានំ អញ្ញតរំ ទុព្វណ្ណករណន្តិ អន្តមសោ កុសគ្គេនបិ អនាទិយិត្វា តិណ្ណំ ទុព្វណ្ណករណានំ អញ្ញតរំ ទុព្វណ្ណករណំ នវំ ចីវរំ បរិភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។
 
[២៣៨] ដែលហៅថា ថ្មី គឺចីវរដែលមិនទាន់បានធ្វើកប្ប។ ដែលហៅថា ចីវរ គឺ​បណ្តា​ចីវរ​ទាំង៦ ចីវរណាមួយ។ ត្រង់ពាក្យថា គប្បីកាន់យក​នូវ​វត្ថុ​សម្រាប់​ធ្វើឲ្យ​ខូចពណ៌​៣យ៉ាង វត្ថុ​សម្រាប់​ធ្វើ​ឲ្យខូចពណ៌​ណាមួយ សេចក្តីថា ភិក្ខុត្រូវធ្វើកប្ប​ពិន្ទុ​ដោយកំណត់​យ៉ាង​តូចបំផុត​ត្រឹម​ប៉ុនចុងស្បូវ។ ដែលហៅថា ពណ៌ខៀវ គឺវត្ថុ​មានពណ៌ខៀវ​ពីរយ៉ាង បានដល់​ពណ៌ខៀវ​ដូច​សម្រិត១ ពណ៌ខៀវ​ដូចស្លឹកឈើ១។ ដែលហៅថា ពណ៌ភក់ គឺសំដៅយកភក់ដែល​នៅក្នុងទឹក។ ដែលហៅថា ពណ៌ខ្មៅជាំ គឺវត្ថុ​មានពណ៌​ខ្មៅណាមួយ។ ពាក្យថា បើភិក្ខុមិនកាន់យក​នូវ​វត្ថុ​សម្រាប់​ធ្វើឲ្យខូចពណ៌​៣យ៉ាង វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ សេចក្តីថា ភិក្ខុ​មិនធ្វើ​កប្ប​ពិន្ទុ បណ្តាវត្ថុសម្រាប់​ធ្វើឲ្យខូច​ពណ៌​៣យ៉ាង ដោយវត្ថុសម្រាប់ធ្វើ​ឲ្យខូច​ពណ៌ណាមួយ ដោយ​កំណត់​ប្រមាណ​យ៉ាងតូចបំផុត​ត្រឹម​ប៉ុនចុងស្បូវ ហើយប្រើប្រាស់​ចីវរថ្មី ត្រូវអាបត្តិបាចិត្តិយ។
 
[២៣៩] អនាទិន្នេ អនាទិន្នសញ្ញី បរិភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ អនាទិន្នេ វេមតិកោ បរិភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ អនាទិន្នេ អាទិន្នសញ្ញី បរិភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ អាទិន្នេ អនាទិន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អាទិន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អាទិន្នេ អាទិន្នសញ្ញី អនាបត្តិ។
 
[២៣៩] ចីវរដែលភិក្ខុមិនធ្វើកប្បពិន្ទុ ភិក្ខុសំគាល់ថាមិនទាន់ធ្វើកប្បពិន្ទុ ហើយប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរមិនទាន់ធ្វើកប្បពិន្ទុ ភិក្ខុមានសេចក្តី​សង្ស័យ ហើយប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរមិនទាន់ធ្វើកប្បពិន្ទុ ភិក្ខុសំគាល់ថា​ធ្វើកប្បពិន្ទុហើយ ៗ​ប្រើប្រាស់ ​​ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុសំគាល់ថា​មិនទាន់​បានធ្វើ​កប្បពិន្ទុ ត្រូវអាបត្តិ​ទុក្កដ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ចីវរបាន​ធ្វើកប្បពិន្ទុ​ហើយ ភិក្ខុសំគាល់​ថា​​​បានធ្វើ​កប្បពិន្ទុ មិនត្រូវអាបត្តិ​ឡើយ។
 
[២៤០] អនាបត្តិ អាទិយិត្វា បរិភុញ្ជតិ កប្បោ នដ្ឋោ ហោតិ កប្បកតោកាសោ ជិណ្ណោ ហោតិ កប្បកតេន អកប្បកតំ សំសិព្វិតំ ហោតិ អគ្គឡេ អនុវាតេ បរិភណ្ឌេ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៤០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុបានធ្វើ​កប្បពិន្ទុ ហើយប្រើប្រាស់១ កប្បពិន្ទុខូចខាតទៅ១ កន្លែងដែល​ធ្វើកប្បពិន្ទុ​គ្រាំគ្រា​ទៅ១ ភិក្ខុដេរ​ចីវរ​ដែល​មិនបាន​ធ្វើកប្បពិន្ទុ​ភ្ជាប់​ជាមួយ​នឹងចីវរ​ដែល​បាន​ធ្វើ​កប្បពិន្ទុ​ហើយ១ ចីវរ​ដែល​ប៉ះ​ដោយ​បំណះ​ថ្មី១ ចីវរដែលដាក់​អនុវាតថ្មី១ ចីវរ​ចាស់​ប្រក់ថែមថ្មី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៨ ចប់។
 
នវមសិក្ខាបទំ
 
[២៤១] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា ឧបនន្ទោ សក្យបុត្តោ ភាតុនោ សទ្ធិវិហារិកស្ស ភិក្ខុនោ សាមំ ចីវរំ វិកប្បេត្វា អប្បច្ចុទ្ធារកំ បរិភុញ្ជតិ។ អថខោ សោ ភិក្ខុ ភិក្ខូនំ ឯតមត្ថំ អារោចេសិ អយំ អាវុសោ អាយស្មា ឧបនន្ទោ សក្យបុត្តោ មយ្ហំ សាមំ ចីវរំ វិកប្បេត្វា អប្បច្ចុទ្ធារកំ បរិភុញ្ជតីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឧបនន្ទោ សក្យបុត្តោ ភិក្ខុស្ស សាមំ ចីវរំ វិកប្បេត្វា អប្បច្ចុទ្ធារកំ បរិភុញ្ជិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឧបនន្ទ ភិក្ខុស្ស សាមំ ចីវរំ វិកប្បេត្វា អប្បច្ចុទ្ធារកំ បរិភុញ្ជសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស ភិក្ខុស្ស សាមំ ចីវរំ វិកប្បេត្វា អប្បច្ចុទ្ធារកំ បរិភុញ្ជិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុស្ស វា ភិក្ខុនិយា វា សិក្ខមានាយ វា សាមណេរស្ស វា សាមណេរិយា វា សាមំ ចីវរំ វិកប្បេត្វា អប្បច្ចុទ្ធារកំ បរិភុញ្ជេយ្យ បាចិត្តិយន្តិ។
 
[២៤១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុ​បាន​វិកប្ប​ចីវរ​របស់​ខ្លួន​ដោយខ្លួនឯង រួចផ្ញើរ​នឹងភិក្ខុជាសទ្ធិវិហារិករបស់​ព្រះថេរៈ​ជាបងប្អូន ហើយមិន​បាន​ឲ្យ​ដក​វិកប្បចេញ ក៏​ចេះតែ​ប្រើប្រាស់ទៅ។ ទើបភិក្ខុនោះ​ប្រាប់សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​អាវុសោ ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​នេះ បានវិកប្បចីវរ​របស់ខ្លួន​ដោយខ្លួន​ឯង ផ្ញើនឹង​ខ្ញុំ ហើយមិន​ឲ្យ​ដក​វិកប្ប (ជាមុន) ហើយចេះតែ​ប្រើប្រាស់​ទៅ។ ភិក្ខុទាំងឡាយ​ណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឧបនន្ទសក្យបុត្រ​ដ៏មានអាយុ​មិនគួរ​នឹងវិកប្ប​ចីវរ​របស់ខ្លួន​ដោយខ្លួនឯង​ នឹងភិក្ខុផងគ្នា ហើយមិន​បាន​ឲ្យ​ដក​វិកប្ប​ចេញសិន ចេះតែ​ប្រើប្រាស់​ទៅសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់​សួរថា នែឧបនន្ទ ឮថា អ្នកឯង​បាន​វិកប្ប​ចីវរ​របស់ខ្លួន​ដោយ​ខ្លួនឯង​នឹងភិក្ខុផងគ្នា ហើយ​មិនឲ្យ​ដក​វិកប្ប​ចេញសិន ចេះតែប្រើ​ប្រាស់ទៅ ពិតមែនឬ។ ឧបនន្ទ​ដ៏មានអាយុ​ក្រាបទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង​មិនគួរ​នឹង​វិកប្ប​ចីវរ​របស់​ខ្លួនដោយខ្លួន​ឯង​នឹងភិក្ខុផងគ្នា ហើយប្រើប្រាស់​ចីវរ ដែលមិនបាន​ឲ្យ​គេដក​វិកប្ប​ចេញ​សិន​ទេ ម្នាលមោឃបុរស អំពើនេះ​មិនមែននាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយបានវិកប្បចីវរដោយខ្លួន​ឯង​ចំពោះ​ភិក្ខុ​ផងគ្នាក្តី ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ហើយប្រើ​ប្រាស់ចីវរ​ដែល​មិនទាន់​ឲ្យ​គេដក​វិកប្ប​ចេញសិន ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៤២] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុស្សាតិ អញ្ញស្ស ភិក្ខុស្ស។ ភិក្ខុនី នាម ឧភតោសង្ឃេ ឧបសម្បន្នា។ សិក្ខមានា នាម ទ្វេ វស្សានិ ឆសុ ធម្មេសុ សិក្ខិតសិក្ខា។ សាមណេរោ នាម ទសសិក្ខាបទិកោ។ សាមណេរី នាម ទសសិក្ខាបទិកា។ សាមន្តិ សយំ វិកប្បេត្វា។ ចីវរំ នាម ឆន្នំ ចីវរានំ អញ្ញតរំ ចីវរំ វិកប្បនុបគំ បច្ឆិមំ។ វិកប្បនំ នាម ទ្វេ វិកប្បនា សម្មុខាវិកប្បនា ច បរម្មុខាវិកប្បនា ច។ សម្មុខាវិកប្បនា នាម ឥមំ ចីវរំ តុយ្ហំ វិកប្បេមិ ឥត្ថន្នាមស្ស វាតិ។ បរម្មុខាវិកប្បនា នាម ឥមំ ចីវរំ វិកប្បនត្ថាយ តុយ្ហំ ទម្មីតិ។ តេន វត្តព្វោ កោ តេ មិត្តោ វា សន្ទិដ្ឋោ វាតិ។ ឥត្ថន្នាមោ ច ឥត្ថន្នាមោ ចាតិ។ តេន វត្តព្វោ អហំ តេសំ ទម្មិ តេសំ សន្តកំ បរិភុញ្ជ វា វិស្សជ្ជេហិ វា យថាបច្ចយំ វា ករោហីតិ។ អប្បច្ចុទ្ធារកំ នាម តស្ស វា អទិន្នំ តស្ស វា អវិស្សាសេន្តោ បរិភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។
 
[២៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹង​បឋមបារាជិក​សិក្ខាបទ។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុឯទៀត។ ដែលហៅថាភិក្ខុនី គឺភិក្ខុនីដែល​បាន​ឧបសម្បទាក្នុង​សង្ឃ​ទាំង​ពីរពួក។ ដែលហៅថាសិក្ខមានា គឺស្រី​ដែលបានសិក្សា​សិក្ខាក្នុងធម៌ទាំង​៦ គ្រប់ពីរឆ្នាំហើយ។ ដែលហៅថា សាមណេរ គឺកុលបុត្រ (ដែលបានសម្រេច​បព្វជ្ជាកម្ម​ហើយ) ទ្រទ្រង់​នូវសិក្ខាបទ​ទាំង​១០។ ដែលហៅថា សាមណេរី គឺស្រី(ដែល​បានសម្រេច​បព្វជ្ជាកម្មហើយ) ទ្រទ្រង់​នូវសិក្ខាបទ​ទាំង​១០។ ពាក្យថា ដោយខ្លួនឯង គឺវិកប្ប​ដោយខ្លួនឯង។ ដែលហៅថា ចីវរ គឺបណ្តាចីវរទាំង​៦ ចីវរ​ណាមួយ យ៉ាងតូចបំផុត​ល្មម​សម្រេច​កិច្ចវិកប្បបាន។ ដែលហៅថា វិកប្ប គឺវិកប្បមានពីរយ៉ាង បាន​ដល់​វិកប្ប​ចំពោះមុខ១ វិកប្ប​កំបាំងមុខ១។ ដែលហៅថា វិកប្បចំពោះមុខ គឺ​ភិក្ខុ​កំណត់​ដោយ​ពាក្យថា ខ្ញុំ​វិកប្ប​ចីវរ​នេះចំពោះ​លោក​ ឬចំពោះ​ភិក្ខុឈ្មោះ​នេះ។ ដែលហៅថា វិកប្ប​កំបាំងមុខ គឺ​ភិក្ខុ​កំណត់​ដោយពាក្យថា ខ្ញុំ​ឲ្យ​ចីវរ​នេះដល់លោក ដើម្បីវិកប្ប​ទុក។ ភិក្ខុនោះ​ត្រូវសួរ​ភិក្ខុ​ជាម្ចាស់​ចីវរ​ថា លោកណា​ជាមិត្រ​របស់លោក ឬលោក​ស្គាល់​លោកណា។ ភិក្ខុម្ចាស់​ចីវរ​ត្រូវប្រាប់​ថា ភិក្ខុ​ឈ្មោះនេះផង ភិក្ខុ​ឈ្មោះនេះផង។ ភិក្ខុអ្នក​ទទួល​វិកប្បនោះ ត្រូវនិយាយ​នឹងភិក្ខុ​ម្ចាស់​ចីវរ​ថា ខ្ញុំ​ឲ្យ​ចីវរ​ដល់ភិក្ខុ​ទាំងនោះ លោកចូរ​ប្រើប្រាស់ក្តី ឬលោក​ចូរលះបង់ក្តី លោកចូរធ្វើ​តាមសម​គួរ​ដល់​បច្ច័យ​ក្តី នូវចីវរ​របស់ភិក្ខុ​ទាំងនោះចុះ។ ដែលហៅថា មិនបានឲ្យ​គេដកវិកប្ប គឺ​ភិក្ខុជាម្ចាស់​ចីវរ​ប្រើប្រាស់​ចីវរដែល​ភិក្ខុ​អ្នក​ទទួលវិកប្ប​នោះមិន​បានប្រគល់​ឲ្យក្តី មិនស្និទ្ធស្នាល​នឹងភិក្ខុ​ជាអ្នក​ទទួល​វិកប្បនោះ ហើយប្រើប្រាស់​ក្តី ត្រូវអាបត្តិបាចិត្តិយ។
 
[២៤៣] អប្បច្ចុទ្ធារកេ អប្បច្ចុទ្ធារកសញ្ញី បរិភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ អប្បច្ចុទ្ធារកេ វេមតិកោ បរិភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ អប្បច្ចុទ្ធារកេ អប្បច្ចុទ្ធារកសញ្ញី បរិភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ អធិដ្ឋេតិ វា វិស្សជ្ជេតិ វា អាបត្តិ ទុក្កដស្ស។ បច្ចុទ្ធារកេ អប្បច្ចុទ្ធារកសញ្ញី អាបត្តិ ទុក្កដស្ស។ បច្ចុទ្ធារកេ វេមតិកោ អាបត្តិ ទុក្កដស្ស។ បច្ចុទ្ធារកេ បច្ចុទ្ធារកសញ្ញី អនាបត្តិ។
 
[២៤៣] ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថាមិនបានឲ្យគេដកវិកប្ប ហើយប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុមានសេចក្តី​សង្ស័យ ហើយប្រើប្រាស់​ ត្រូវ​អាបត្តិ​បាចិត្តិយ។ ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថា​បាន​ឲ្យ​គេ​ដកវិកប្ប ហើយ​ប្រើប្រាស់ ​​ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុអធិដ្ឋានក្តី លះបង់ចោលក្តី ត្រូវអាបត្តិ​ទុក្កដ។ ចីវរ​ដែលបានឲ្យ​គេដកវិកប្ប ភិក្ខុសំគាល់ថា មិនបានឲ្យ​គេដក​វិកប្ប​វិញ ត្រូវអាបត្តិទុក្កដ។ ចីវរ​ដែលបានឲ្យ​គេដកវិកប្បហើយ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរ​ដែលបានឲ្យ​គេដកវិកប្បហើយ ភិក្ខុសំគាល់ថា បានឲ្យ​គេដក​វិកប្បហើយ មិនត្រូវអាបត្តិឡើយ។
 
[២៤៤] អនាបត្តិ សោ វា ទេតិ តស្ស វា វិស្សាសេន្តោ បរិភុញ្ជតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៤៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុប្រើប្រាស់​ចីវរ​ដែល​ភិក្ខុអ្នកទទួល​វិកប្ប​នោះឲ្យក្តី ភិក្ខុ​ម្ចាស់របស់​ស្និទ្ធស្នាល​នឹងភិក្ខុ​ជាអ្នកទទួល​វិកប្ប​នោះក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៩ ចប់។
 
ទសមសិក្ខាបទំ
 
[២៤៥] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន សត្តរសវគ្គិយា ភិក្ខូ អសន្និហិតបរិក្ខារា ហោន្តិ។ ឆព្វគ្គិយា ភិក្ខូ សត្តរសវគ្គិយានំ ភិក្ខូនំ បត្តំបិ ចីវរំបិ អបនិធេន្តិ។ សត្តរសវគ្គិយា ភិក្ខូ ឆព្វគ្គិយេ ភិក្ខូ ឯតទវោចុំ ទេថាវុសោ អម្ហាកំ បត្តំបិ ចីវរំបីតិ។ ឆព្វគ្គិយា ភិក្ខូ ហសន្តិ។ តេ រោទន្តិ។ ភិក្ខូ ឯវមាហំសុ កិស្ស តុម្ហេ អាវុសោ រោទថាតិ។ ឥមេ អាវុសោ ឆព្វគ្គិយា ភិក្ខូ អម្ហាកំ បត្តំបិ ចីវរំបិ អបនិធេន្តីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ភិក្ខូនំ បត្តំបិ ចីវរំបិ អបនិធេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខូនំ បត្តំបិ ចីវរំបិ អបនិធេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខូនំ បត្តំបិ ចីវរំបិ អបនិធេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុស្ស បត្តំ វា ចីវរំ វា និសីទនំ វា សូចិឃរំ វា កាយពន្ធនំ វា អបនិធេយ្យ វា អបនិធាបេយ្យ វា អន្តមសោ ហស្សាបេក្ខោបិ[ឱ.ហាសាបេក្ខោបិ។ ម.ហសាបេក្ខោបិ។] បាចិត្តិយន្តិ។
 
[២៤៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងអារាមជេតវន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុ​មិនបាន​ទុកគ្រឿង​បរិក្ខារ​ដោយស្រួល។ ពួកឆព្វគ្គិយភិក្ខុ​លាក់​ទុកបាត្រខ្លះ ចីវរខ្លះ របស់ពួកសត្តរសវគ្គិយភិក្ខុ។ ពួក​សត្តរសវគ្គិយភិក្ខុក៏និយាយ​ពាក្យនេះនឹងពួកឆព្វគ្គិយភិក្ខុថា ម្នាលអាវុសោ អ្នកទាំងឡាយ​ចូរ​ឲ្យ​បាត្រខ្លះ ចីវរខ្លះ​ដល់​យើង។ ពួកឆព្វគ្គិយភិក្ខុ​ក៏នាំគ្នា​សើច។ ពួកសត្តរសវគ្គិយភិក្ខុទាំងនោះ​ក៏យំ។ ភិក្ខុទាំងឡាយ​សួរ​យ៉ាងនេះថា ម្នាល​អាវុសោ ហេតុអ្វី​បានជាអ្នក​ទាំងឡាយ​យំ។ ពួក​សត្តរសវគ្គិយ​ភិក្ខុ​ប្រាប់ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុ​ទាំងនេះ លាក់ទុកនូវបាត្រខ្លះ ចីវរខ្លះ របស់យើង។ ភិក្ខុទាំងឡាយ​ណា​ជាអ្នកមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា មិនសម្បី​បើពួកឆព្វគ្គិយភិក្ខុ​លាក់​ទុក​បាត្រខ្លះ ចីវរខ្លះ របស់ភិក្ខុ​ផងគ្នា​សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា អ្នកទាំងឡាយលាក់​ទុក​នូវបាត្រខ្លះ ចីវរខ្លះ របស់ភិក្ខុ​ផងគ្នា ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា សូមទ្រង់​ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស​ទាំងឡាយ មិនសម្បី​បើអ្នកឯងរាល់គ្នា​មកលាក់​ទុក​នូវបាត្រខ្លះ ចីវរខ្លះ​របស់ភិក្ខុ​ផងគ្នាសោះ ម្នាលមោឃបុរស​ទាំងឡាយ អំពើ​ដែល​ពួក​អ្នកឯង​រាល់គ្នា​ធ្វើនេះ ​មិនមែននាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​លាក់ទុកឯង ឬប្រើគេ​ឲ្យលាក់ទុកនូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី របស់ភិក្ខុផងគ្នា ដោយហោចទៅ​សូម្បី​គ្រាន់​តែមាន​បំណង​នឹងសើចលេង ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៤៦] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុស្សាតិ អញ្ញស្ស ភិក្ខុស្ស។ បត្តោ នាម ទ្វេ បត្តា អយោបត្តោ មត្តិកាបត្តោ។ ចីវរំ នាម ឆន្នំ ចីវរានំ អញ្ញតរំ ចីវរំ វិកប្បនុបគំ បច្ឆិមំ។ និសីទនំ នាម សទសំ វុច្ចតិ។ សូចិឃរំ នាម សសូចិកំ វា អសូចិកំ វា។ កាយពន្ធនំ នាម ទ្វេ កាយពន្ធនានិ បដ្ដិកំ សូករន្តកំ។ អបនិធេយ្យាតិ សយំ អបនិធេតិ អាបត្តិ បាចិត្តិយស្ស។ អបនិធាបេយ្យាតិ អញ្ញំ អាណាបេតិ អាបត្តិ បាចិត្តិយស្ស។ សកឹ អាណត្តោ ពហុកំបិ អបនិធេតិ អាបត្តិ បាចិត្តិយស្ស។ អន្តមសោ ហស្សាបេក្ខោបីតិ កីឡាធិប្បាយោ។
 
[២៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹង​បឋមបារាជិក​សិក្ខាបទ។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុឯទៀត។ ដែលហៅថាបាត្រ គឺបាត្រមានពីរយ៉ាង បានដល់​បាត្រ​ដែក​១ បាត្រដី១។ ដែលហៅថាចីវរ គឺបណ្តាចីវរទាំង​៦ ចីវរ​ណាមួយ យ៉ាងតូចបំផុត​ល្មម​វិកប្បបាន។ ដែលហៅថា និសីទនៈ សំដៅយកនិសីទនៈ​ដែលមានជាយ។ ដែលហៅថា បំពង់ម្ជុល គឺបំពង់​ម្ជុល​ដែលមានម្ជុលក្តី ឥត​ម្ជុលក្តី។ ដែលហៅថា វត្តពន្ធចង្កេះ គឺវត្តពន្ធចង្កេះ​មានពីរយ៉ាង បាន​ដល់​វត្ថពន្ធចង្កេះ​ឈ្មោះ​បដ្តិកៈ (ចំរៀកសម្ពត់)១ វត្ថពន្ធឈ្មោះសូករន្តកៈ (គឺ​វត្ថពន្ធ​មានសណ្ឋាន​ដូច​ពោះវៀន​ជ្រូក)១។ ពាក្យថាលាក់ទុកឯង គឺភិក្ខុលាក់ទុក​ដោយខ្លួន​ឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើគេឲ្យលាក់ គឺភិក្ខុ​បង្គាប់​អ្នកដទៃ (ឲ្យលាក់​ទុក) ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​បង្គាប់​គេ​តែ​ម្តង អ្នកទទួល​បង្គាប់​លាក់ទុក​ច្រើនដង ត្រូវអាបត្តិ​បាចិត្តិយ១។ ពាក្យថា ដោយហោច​ទៅ សូម្បី​គ្រាន់តែ​មានបំណង​នឹងសើចលេង គឺ​ភិក្ខុមានសេចក្តី​ប្រាថ្នានឹងលេង។
 
[២៤៧] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី បត្តំ វា ចីវរំ វា និសីទនំ វា សូចិឃរំ វា កាយពន្ធនំ វា អបនិធេតិ វា អបនិធាបេតិ វា អន្តមសោ ហស្សាបេក្ខោបិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ បត្តំ វា ចីវរំ វា និសីទនំ វា សូចិឃរំ វា កាយពន្ធនំ វា អបនិធេតិ វា អបនិធាបេតិ វា អន្តមសោ ហស្សាបេក្ខោបិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី បត្តំ វា ចីវរំ វា និសីទនំ វា សូចិឃរំ វា កាយពន្ធនំ វា អបនិធេតិ វា អបនិធាបេតិ វា អន្តមសោ ហស្សាបេក្ខោបិ អាបត្តិ បាចិត្តិយស្ស។ អញ្ញំ បរិក្ខារំ អបនិធេតិ វា អបនិធាបេតិ វា អន្តមសោ ហស្សាបេក្ខោបិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នស្ស បត្តំ វា ចីវរំ វា អញ្ញំ វា បរិក្ខារំ អបនិធេតិ វា អបនិធាបេតិ វា អន្តមសោ ហស្សាបេក្ខោបិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[២៤៧] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយលាក់ទុកឯង ឬប្រើគេ​ឲ្យ​លាក់​ទុក នូវ​បាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធ​ចង្កេះក្តី ដោយហោចទៅ សូម្បី​គ្រាន់​តែ​មាន​បំណង​នឹង​សើច​លេង ក៏ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយលាក់ទុកឯង ឬប្រើគេ​ឲ្យ​លាក់​ទុក នូវ​បាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធ​ចង្កេះក្តី ដោយហោចទៅ សូម្បី​គ្រាន់​តែ​មាន​បំណង​នឹង​សើច​លេង ត្រូវ​អាបត្តិ​បាចិត្តិយ។។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ហើយលាក់ទុកឯង ឬប្រើគេ​ឲ្យ​លាក់​ទុក នូវ​បាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធ​ចង្កេះក្តី ដោយហោចទៅ សូម្បី​គ្រាន់​តែ​មាន​បំណង​នឹង​សើច​លេង ក៏ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុលាក់ទុកឯង ឬប្រើគេឲ្យ​លាក់ទុក នូវបរិក្ខារ​ដទៃ ដោយហោច​ទៅ​ សូម្បី​គ្រាន់តែ​មានបំណង​នឹងសើច​លេង ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុលាក់ទុកឯង ឬប្រើគេឲ្យ​លាក់ទុក នូវបាត្រក្តី ចីវរក្តី បរិក្ខារដទៃក្តី របស់អនុបសម្បន្ន ដោយហោច​ទៅ​ សូម្បី​គ្រាន់តែ​មានបំណង​នឹងសើច​លេង ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
 
[២៤៨] អនាបត្តិ ន ហស្សាធិប្បាយោ ទុន្និក្ខិត្តំ បដិសាមេតិ ធម្មឹ កថំ កត្វា ទស្សាមីតិ បដិសាមេតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុមិនប្រាថ្នា​នឹងសើច​លេង ហើយទុកដាក់បាត្រ​ជាដើម​ដែលគេទុក​ដាក់​មិនល្អ១ ភិក្ខុ​ទុកដាក់​ដោយ​គិតថា អញ​នឹង​ធ្វើ​ធម្មីកថា​ហើយសឹម​ឲ្យវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី១០ ចប់។
 
សុរាបានវគ្គទី៦ ចប់។
 
តស្សុទ្ទានំ
 
សុរា អង្គុលិ ហាសោ ច [ឱ.ម.តោយញ្ច]
 
អនាទរិយញ្ច ភឹសនា
 
ជោតិ ន្ហាន ទុព្វណ្ណំ
 
សាមំ អបនិធេន ចាតិ។
 
ឧទ្ទាននៃសុរាបានវគ្គនោះ (មាន១០សិក្ខាបទ) គឺ
 
សុរាសិក្ខាបទ១ អង្គុលិសិក្ខាបទ១ ហាសសិក្ខាបទ១ អនាទរិយសិក្ខាបទ១ ភឹសនសិក្ខាបទ១ ជោតិសិក្ខាបទ១ ន្ហានសិក្ខាបទ១ ទុព្វណ្ណសិក្ខាបទ១ សាមសិក្ខាបទ១ អបនិធសិក្ខាបទ១។
 
សប្បាណកវគ្គស្ស បឋមសិក្ខាបទំ
 
[២៤៩] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា ឧទាយិ ឥស្សាសោ ហោតិ។ កាកា ចស្ស អមនាបា ហោន្តិ។ សោ កាកេ វិជ្ឈិត្វា សីសំ ឆិន្ទិត្វា សូលេ បដិបាដិយា ឋបេសិ។ ភិក្ខូ ឯវមាហំសុ កេនិមេ អាវុសោ កាកា ជីវិតា វោរោបិតាតិ។ មយា អាវុសោ អមនាបា មេ កាកាតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឧទាយិ សញ្ចិច្ច បាណំ ជីវិតា វោរោបេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ឧទាយិ សញ្ចិច្ច បាណំ ជីវិតា វោរោបេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស សញ្ចិច្ច បាណំ ជីវិតា វោរោបេស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សញ្ចិច្ច បាណំ ជីវិតា វោរោបេយ្យ បាចិត្តិយន្តិ។
 
[២៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិ​ដ៏មានអាយុ (ធ្លាប់) ជានាយ​ខ្មាន់​ធ្នូ។ លោក​នោះ​មិនពេញចិត្ត​នឹង​សត្វ​ក្អែក​ទាំងឡាយ។ ឧទាយិ​នោះក៏បាញ់​សត្វក្អែក​ទាំងឡាយ​ កាត់ក្បាល ហើយ​ដោត​លើឈើ​អណ្តោត ដោយលំដាប់គ្នា។ ភិក្ខុទាំងឡាយ​សួរយ៉ាងនេះ​ថា ម្នាលអាវុសោ លោក​ណា​សម្លាប់​សត្វក្អែក​ទាំងនេះ។ ឧទាយិឆ្លើយថា ម្នាលអាវុសោ ខ្ញុំ​សម្លាប់ (ព្រោះ) សត្វក្អែក​ ខ្ញុំ​មិន​ចូលចិត្តសោះ។ ពួកភិក្ខុ​ណាដែលមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ឧទាយិដ៏មានអាយុ មិនគួរ​នឹងក្លែង​ផ្តាច់​បង់​សត្វ​ចាក​ជីវិតសោះ។បេ។​ ព្រះអង្គទ្រង់ត្រាស់​សួរថា ម្នាលឧទាយិ ឮថា អ្នកឯង​ក្លែងផ្តាច់​បង់​សត្វ​ចាកជីវិត ពិតមែនឬ។ ឧទាយិ​ក្រាបទូលថា សូមទ្រង់មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស​ អ្នកឯងមិនគួរ​នឹង​ក្លែង​ផ្តាច់​បង់​សត្វចាក​ជីវិតទេ ម្នាលមោឃបុរស អំពើនេះ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយក្លែង​ផ្តាច់បង់​សត្វចាក​ជីវិត ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៥០] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សញ្ចិច្ចាតិ ជានន្តោ សញ្ជានន្តោ ចេច្ច អភិវិតរិត្វា វីតិក្កមោ។ បាណោ នាម តិរច្ឆានគតប្បាណោ វុច្ចតិ។ ជីវិតា វោរោបេយ្យាតិ ជីវិតិន្ទ្រិយំ ឧបច្ឆិន្ទតិ ឧបរោធេតិ សន្តតឹ វិកោបេតិ អាបត្តិ បាចិត្តិយស្ស។
 
[២៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹង​បឋមបារាជិក​សិក្ខាបទ។ ពាក្យថាក្លែង គឺដឹង​ស្គាល់​ជាក់ ហើយក្លែង​ប្រព្រឹត្ត​ល្មើស ប្រព្រឹត្តកន្លង។ ដែលហៅថាសត្វ គឺសំដៅយក​សត្វតិរច្ឆាន។ ពាក្យថាផ្តាច់បង់​នូវ​សត្វ​ចាកជីវិត គឺផ្តាច់បង់ បំបាត់បង់​នូវ​ជីវិតិន្ទ្រិយ គឺធ្វើ​តំណជីវិត​របស់សត្វ​ឲ្យ​កក្រើក ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៥១] បាណេ បាណសញ្ញី ជីវិតា វោរោបេតិ អាបត្តិ បាចិត្តិយស្ស។ បាណេ វេមតិកោ ជីវិតា វោរោបេតិ អាបត្តិ ទុក្កដស្ស។ បាណេ អប្បាណសញ្ញី ជីវិតា វោរោបេតិ អនាបត្តិ។ អប្បាណេ បាណសញ្ញី អាបត្តិ ទុក្កដស្ស។ អប្បាណេ វេមិតកោ អាបត្តិ ទុក្កដស្ស។ អប្បាណេ អប្បាណសញ្ញី អនាបត្តិ។
 
[២៥១] សត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាសត្វ(តិរច្ឆាន) ហើយដាក់ចុះ​ចាកជីវិត (សម្លាប់) ត្រូវ​អាបត្តិ​បាចិត្តិយ។ សត្វ (តិរច្ឆាន) ភិក្ខុមានសេចក្តី​សង្ស័យ ហើយដាក់ចុះ​ចាកជីវិត ត្រូវ​អាបត្តិ​ទុក្កដ។ សត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាមិនមែនសត្វ(តិរច្ឆាន) ហើយដាក់ចុះ​ចាកជីវិត មិនត្រូវ​អាបត្តិ​ឡើយ។ មិនមែនសត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាសត្វ(តិរច្ឆាន) ត្រូវ​អាបត្តិ​ទុក្កដ។ មិនមែនសត្វ (តិរច្ឆាន) ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ មិនមែនសត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាមិនមែនសត្វ(តិរច្ឆាន) មិនត្រូវ​អាបត្តិ​ឡើយ។
 
[២៥២] អនាបត្តិ អសញ្ចិច្ច អសតិយា អជានន្តស្ស នមរណាធិប្បាយស្ស ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៥២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុមិនក្លែង១ មិនមាន​ស្មារតី១ មិនដឹង១ មិនប៉ង​នឹងសម្លាប់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី១ ចប់។
 
ទុតិយសិក្ខាបទំ
 
[២៥៣] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ជានំ សប្បាណកំ ឧទកំ បរិភុញ្ជន្តិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ជានំ សប្បាណកំ ឧទកំ បរិភុញ្ជិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ជានំ សប្បាណកំ ឧទកំ បរិភុញ្ជថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ជានំ សប្បាណកំ ឧទកំ បរិភុញ្ជិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ជានំ សប្បាណកំ ឧទកំ បរិភុញ្ជេយ្យ បាចិត្តិយន្តិ។
 
[២៥៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ដឹងថាទឹក​មានសត្វហើយ យកទៅប្រើ​ប្រាស់។ ភិក្ខុទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹង​ថាទឹក​មានសត្វហើយ មិនគួរ​នឹងយកទៅប្រើប្រាស់សោះ។បេ។​ ព្រះដ៏មានព្រះភាគត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយដឹង​ថាទឹក​មានសត្វ​ហើយ យកទៅប្រើប្រាស់ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ​ ពួកអ្នកឯងដឹង​ថា​ទឹក​មានសត្វ​ហើយ មិនគួរ​នឹងយកទៅប្រើប្រាស់ទេ នែមោឃបុរសទាំងឡាយ អំពើនេះ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ​ដឹងហើយ បរិភោគ​ទឹកដែល​មានសត្វ​មានជីវិត (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៥៤] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ជានាតិ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ។ សប្បាណកន្តិ ជានន្តោ បរិភោគេន មរិស្សន្តីតិ ជានន្តោ បរិភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។
 
[២៥៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃ​បារាជិក​កណ្ឌ​រួចហើយ។ ដែលហៅថាដឹង គឺភិក្ខុដឹងខ្លួនឯង ឬពួក​អ្នកដទៃ​ប្រាប់​ដល់​ភិក្ខុនោះ។ ភិក្ខុ​ដឹង​ថា​ទឹក​មានសត្វ​មានជីវិត (ឬ) ដឹងថា​ពួកសត្វ​នឹង​ស្លាប់​ដោយការ​ប្រើប្រាស់ ហើយប្រើប្រាស់​ ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៥៥] សប្បាណកេ សប្បាណកសញ្ញី បរិភុញ្ជតិ អាបត្តិ បាចិត្តិយស្ស។ សប្បាណកេ វេមតិកោ បរិភុញ្ជតិ អាបត្តិ ទុក្កដស្ស។ សប្បាណកេ អប្បាណកសញ្ញី បរិភុញ្ជតិ អនាបត្តិ។ អប្បាណកេ សប្បាណកសញ្ញី អាបត្តិ ទុក្កដស្ស។ អប្បាណកេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អប្បាណកេ អប្បាណកសញ្ញី អនាបត្តិ។
 
[២៥៥] ទឹកមានសត្វមានជីវិត ភិក្ខុសំគាល់ថាទឹកមានសត្វមានជីវិត ហើយប្រើប្រាស់​ទឹកនោះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​សង្ស័យក្នុងទឹក​ដែលមានសត្វ​មានជីវិត ហើយប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ។ ទឹកមានសត្វ​មានជីវិត ភិក្ខុសំគាល់ថាទឹកគ្មានសត្វ ហើយប្រើប្រាស់ មិនត្រូវ​អាបត្តិ​។ ទឹកគ្មានសត្វ ភិក្ខុសំគាល់ថាមានសត្វ ត្រូវ​អាបត្តិ​ទុក្កដ។ ទឹកគ្មានសត្វ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ទឹកគ្មានសត្វ ភិក្ខុសំគាល់ថាគ្មានសត្វ មិនត្រូវ​អាបត្តិ។
 
[២៥៦] អនាបត្តិ សប្បាណកន្តិ អជានន្តោ អប្បាណកន្តិ ជានន្តោ បរិភោគេន ន មរិស្សន្តីតិ ជានន្តោ បរិភុញ្ជតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុមិនដឹងថា​ទឹក​មានសត្វ(ក្តី) ដឹងថា​ទឹក​គ្មាន​សត្វរស់​(ក្តី) ដឹងថាពួក​សត្វ​នឹង​មិនស្លាប់​ដោយការ​ប្រើប្រាស់ (ក្តី) ហើយប្រើប្រាស់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី២ ចប់។
 
តតិយសិក្ខាបទំ
 
[២៥៧] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ជានំ យថាធម្មំ នីហតាធិករណំ បុនកម្មាយ ឧក្កោដេន្តិ អកតំ កម្មំ ទុក្កដំ កម្មំ បុន កាតព្វំ កម្មំ អនីហតំ ទុន្នីហតំ បុន នីហនិតព្វន្តិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ជានំ យថាធម្មំ នីហតាធិករណំ បុនកម្មាយ ឧក្កោដេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ជានំ យថាធម្មំ នីហតាធិករណំ បុនកម្មាយ ឧក្កោដេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ជានំ យថាធម្មំ នីហតាធិករណំ បុនកម្មាយ ឧក្កោដេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ជានំ យថាធម្មំ នីហតាធិករណំ បុនកម្មាយ ឧក្កោដេយ្យ បាចិត្តិយន្តិ។
 
[២៥៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ដឹងថាអធិករណៈ​[មានសេចក្តី​អធិប្បាយ​ក្នុងសិក្ខាបទទី៨ តេរសកណ្ឌ​សៀវភៅ​ទី២រួចហើយ។] ដែល​សង្ឃ​រម្ងាប់​សមគួរ​តាមធម៌ហើយ សើរើដើម្បី​ធ្វើជាថ្មីទៀតថា កម្ម(នោះ) គឺសង្ឃ​មិនបានធ្វើ​ កម្ម(នោះ) គឺសង្ឃ​ធ្វើមិនត្រឹមត្រូវ ពួកយើង​ត្រូវធ្វើ​ជាថ្មីទៀត កម្មឈ្មោះ​ថា សង្ឃ​រម្ងាប់ហើយ​មិនស្រេច រម្ងាប់​ហើយ​មិនល្អ ពួកយើងត្រូវ​រម្ងាប់​ជាថ្មីទៀត។ ភិក្ខុទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹង​ថាអធិករណៈ ដែល​សង្ឃ​រម្ងាប់​សមគួរ​តាមធម៌ហើយ មិនគួរ​នឹងសើរើ​ដើម្បី​ធ្វើជាថ្មីទៀតសោះ។បេ។​ ព្រះដ៏មាន​ព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអ្នកឯងដឹង​ថាអធិករណៈ ដែល​សង្ឃ​រម្ងាប់​សមគួរ​តាមធម៌​ហើយ សើរើដើម្បី​ធ្វើជាថ្មី​ទៀត ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស​ទាំងឡាយ​ ពួកអ្នកដឹង​ថាអធិករណៈ ដែលសង្ឃ​រម្ងាប់សមគួរ​តាមធម៌​ហើយ មិនគួរ​នឹងសើរើ​ដើម្បី​ធ្វើជាថ្មី​ទៀតទេ នែមោឃបុរសទាំងឡាយ អំពើនេះ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយកាល​ដឹងថា​អធិករណៈ​ដែលសង្ឃ​រម្ងាប់​សមគួរ​តាមធម៌​ហើយ សើរើ​ដើម្បី​ធ្វើ​ជាថ្មីទៀត ភិក្ខុនោះ ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៥៨] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ជានាតិ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ សោ វា អារោចេតិ។ យថាធម្មំ នាម ធម្មេន វិនយេន សត្ថុ សាសនេន កតំ ឯតំ យថាធម្មំ នាម។
 
[២៥៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១ នៃ​បារាជិក​កណ្ឌ​។ ដែលហៅថាដឹង គឺភិក្ខុដឹងខ្លួនឯងក្តី ពួក​អ្នកដទៃ​ប្រាប់​ដល់​ភិក្ខុនោះក្តី ភិក្ខុដែល​មាន​រឿង​នោះ​ប្រាប់ក្តី។ ដែលហៅថា សមគួរ​តាមធម៌ គឺអធិរណៈ​ដែលសង្ឃ​ធ្វើ (គឺរម្ងាប់) ហើយតាម​ធម៌​ តាមវិន័យ តាមពាក្យ​ប្រៀន​ប្រដៅ​ព្រះសាស្តា នេះហៅថា សមគួរតាមធម៌។
 
[២៥៩] អធិករណំ នាម ចត្តារិ អធិករណានិ វិវាទាធិករណំ អនុវាទាធិករណំ អាបត្តាធិករណំ កិច្ចាធិករណំ។ បុនកម្មាយ ឧក្កោដេយ្យាតិ អកតំ កម្មំ ទុក្កដំ កម្មំ បុន កាតព្វំ កម្មំ អនីហតំ ទុន្នីហតំ បុន នីហនិតព្វន្តិ ឧក្កោដេតិ អាបត្តិ បាចិត្តិយស្ស។
 
[២៥៩] ដែលហៅថា អធិករណៈ គឺអធិករណៈ​មាន៤យ៉ាង គឺវិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។ ពាក្យថា សើរើដើម្បីធ្វើ​ជាថ្មីទៀត គឺ​ភិក្ខុ​សើរើ​ថា សង្ឃធ្វើកម្ម​មិនស្រេច សង្ឃ​ធ្វើ​កម្ម​មិនល្អ យើង​ត្រូវ​ធ្វើ​ជាថ្មី​ទៀត សង្ឃ​រម្ងាប់​កម្ម​មិន​ស្រេច សង្ឃ​រម្ងាប់​កម្ម​មិនល្អ យើងត្រូវ​រម្ងាប់​ជាថ្មីទៀត ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។
 
[២៦០] ធម្មកម្មេ ធម្មកម្មសញ្ញី ឧក្កោដេតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ វេមតិកោ ឧក្កោដេតិ អាបត្តិ ទុក្កដស្ស។ ធម្មកម្មេ អធម្មកម្មសញ្ញី ឧក្កោដេតិ អនាបត្តិ។ អធម្មកម្មេ ធម្មកម្មសញ្ញី អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ អធម្មកម្មសញ្ញី អនាបត្តិ។
 
[២៦០] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយ​សើរើ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ហើយ​សើរើ ត្រូវ​អាបត្តិទុក្កដ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយ​សើរើ មិនត្រូវ​អាបត្តិ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវ​អាបត្តិ​ទុក្កដ។ កម្មមិន​ប្រកប​ដោយធម៌ ភិក្ខុមាន​សេចក្តីសង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់​ថាកម្ម​មិនប្រកបដោយធម៌ មិនត្រូវ​អាបត្តិ។
 
[២៦១] អនាបត្តិ អធម្មេន វា វគ្គេន វា នកម្មារហស្ស វា កម្មំ កតន្តិ ជានន្តោ ឧក្កោដេតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៦១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដឹងថា កម្មដែល​សង្ឃ​ធ្វើហើយ​ដោយកិច្ចដែល​មិនមែន​ជាធម៌ក្តី​[បានដល់​កម្ម​ដែល​ធ្វើ​មិនត្រឹមត្រូវ​តាមច្បាប់។] ដោយពួកក្តី​[បានដល់​កម្មដែល​ធ្វើ​បែកខ្ញែក​ជាពួក​ មិនព្រមព្រៀងគ្នា។] សង្ឃធ្វើកម្ម​ដល់​ភិក្ខុ​ដែល​មិនគួរ​ដល់​កម្មក្តី ហើយសើរើ ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៣ ចប់។
 
ចតុត្ថសិក្ខាបទំ
 
[២៦២] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា ឧបនន្ទោ សក្យបុត្តោ សញ្ចេតនិកំ សុក្កវិសដ្ឋឹ អាបត្តឹ អាបជ្ជិត្វា ភាតុនោ សទ្ធិវិហារិកស្ស ភិក្ខុនោ អារោចេសិ អហំ អាវុសោ សញ្ចេតនិកំ សុក្កវិសដ្ឋឹ អាបត្តឹ អាបន្នោ មា កស្សចិ អារោចេហីតិ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ សញ្ចេតនិកំ សុក្កវិសដ្ឋឹ អាបត្តឹ អាបជ្ជិត្វា សង្ឃំ តស្សា អាបត្តិយា បរិវាសំ យាចិ។ តស្ស សង្ឃោ តស្សា អាបត្តិយា បរិវាសំ អទាសិ។ សោ បរិវសន្តោ តំ ភិក្ខុំ បស្សិត្វា ឯតទវោច អហំ អាវុសោ សញ្ចេតនិកំ សុក្កវិសដ្ឋឹ អាបត្តឹ អាបជ្ជិត្វា សង្ឃំ តស្សា អាបត្តិយា បរិវាសំ យាចឹ តស្ស មេ សង្ឃោ តស្សា អាបត្តិយា បរិវាសំ អទាសិ សោហំ បរិវសាមិ វេទយាមហំ អាវុសោ វេទយតីតិ មំ អាយស្មា ធារេតូតិ។ កឹ នុ ខោ អាវុសោ យោ អញ្ញោបិ ឥមំ អាបត្តឹ អាបជ្ជតិ សោបិ ឯវំ ករោតីតិ។ ឯវមាវុសោតិ។ អយំ អាវុសោ អាយស្មា ឧបនន្ទោ សក្យបុត្តោ សញ្ចេតនិកំ សុក្កវិសដ្ឋឹ អាបត្តឹ អាបជ្ជិត្វា[អាបជ្ជិតិបិ បាឋោ] សោ មេ អារោចេតិ អហំ អាវុសោ សញ្ចេតនិកំ សុក្កវិសដ្ឋឹ អាបត្តឹ អាបន្នោ មា កស្សចិ អារោចេសីតិ។ កឹ បន ត្វំ អាវុសោ តំ អាបត្តឹ បដិច្ឆាទេសីតិ។ ឯវមាវុសោតិ។ អថខោ សោ ភិក្ខុ ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខុ ភិក្ខុស្ស ជានំ ទុដ្ឋុល្លំ អាបត្តឹ បដិច្ឆាទេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ភិក្ខុ ភិក្ខុស្ស ជានំ ទុដ្ឋុល្លំ អាបត្តឹ បដិច្ឆាទេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស ភិក្ខុស្ស ជានំ ទុដ្ឋុល្លំ អាបត្តឹ បដិច្ឆាទេស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុស្ស ជានំ ទុដ្ឋុល្លំ អាបត្តឹ បដិច្ឆាទេយ្យ បាចិត្តិយន្តិ។
 
[២៦២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទ​សក្យបុត្រដ៏មានអាយុ ត្រូវអាបត្តិ​ឈ្មោះ​សញ្ចេតនិកសុក្កវិសដ្ឋិ​[បានប្រែ​ក្នុង​សិក្ខាបទ​ទី១ នៃ​សង្ឃាទិសេសរួចហើយ។] ហើយប្រាប់​ដល់​ភិក្ខុ​ជាសទ្ធិវិហារិក របស់ព្រះថេរៈ​ជាបងប្អូន​ថា នែ​អាវុសោ ខ្ញុំ​ត្រូវ​អាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ​ហើយ លោកកុំប្រាប់​ដល់អ្នកណាឡើយ។ សម័យ​នោះឯង ភិក្ខុ១រូប​ត្រូវអាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយ​សូមនៅ​បរិវាស​ដើម្បី​អាបត្តិ​នោះនឹងសង្ឃ។ សង្ឃបាន​ឲ្យ​បរិវាស ដើម្បី​អាបត្តិ​នោះដល់​ភិក្ខុនោះ។ ភិក្ខុនោះ​កំពុងនៅបរិវាស ក៏បានឃើញ​ភិក្ខុ​ដែល​ព្រះឧបនន្ទ​ប្រាប់អាបត្តិ​នោះ ហើយ​បាន​ពោលពាក្យ​នេះថា នែអាវុសោ ខ្ញុំ​ត្រូវអាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិ ហើយសុំបរិវាស ដើម្បី​អាបត្តិ​នោះនឹងសង្ឃ សង្ឃ​បានឲ្យ​បរិវាស ដើម្បីអាបត្តិ​នោះដល់ខ្ញុំ​នោះឯង ខ្ញុំ​នោះកំពុង​នៅ​បរិវាស នែអាវុសោ ខ្ញុំសូម​ប្រាប់ឲ្យដឹង លោកដ៏មាន​អាយុចូរចាំ​ទុកនូវខ្ញុំថា ភិក្ខុនេះ​បានប្រាប់​ឲ្យ​ដឹង។ ភិក្ខុ​នោះសួរ​វិញថា នែអាវុសោ ទុកជាភិក្ខុ​ដទៃ​ណា តែត្រូវអាបត្តិនេះ ភិក្ខុនោះតែង​ធ្វើ​យ៉ាងហ្នឹង​ឬ។ ភិក្ខុដែលនៅ​បរិវាស​តបថា យ៉ាងហ្នឹងហើយ អាវុសោ។ ភិក្ខុនោះ​និយាយថា នែអាវុសោ លោក​ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​នេះ ត្រូវ​អាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកឧបនន្ទនោះ​បាន​ប្រាប់​ខ្ញុំថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ​សញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកកុំ​ប្រាប់ដល់​អ្នកណាឡើយ។ ភិក្ខុដែល​នៅបរិវាសនោះ​និយាយ​ថា នែអាវុសោ អ្នកបិទ​បាំង​អាបត្តិ​នោះឬអ្វី។ ភិក្ខុ​នោះ​ប្រាប់ថា យ៉ាងហ្នឹងហើយ អាវុសោ។ លំដាប់នោះឯង ភិក្ខុនោះ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ភិក្ខុកាល​ដឹងហើយ មិនគួរ​នឹង​បិទបាំង​អាបត្តិ​អាក្រក់​របស់​ភិក្ខុ​ផងគ្នាសោះ។បេ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ ឮថា អ្នកឯងកាលដឹងហើយ បិទបាំង​អាបត្តិ​អាក្រក់​របស់​ភិក្ខុ​ផងគ្នា ពិតមែនឬ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស​​ អ្នកឯងកាលបើដឹង​ហើយ មិនគួរ​នឹង​បិទបាំង​អាបត្តិ​អាក្រក់​របស់ភិក្ខុ​ផងគ្នាទេ នែមោឃបុរស អំពើនេះ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួក​ជនដែល​មិនទាន់​ជ្រះថ្លា ឬនាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវ​សិក្ខាបទ​​នេះ​យ៉ាងនេះថា ភិក្ខុណាមួយ កាល​ដឹងហើយ បិទបាំង​ទុកនូវ​អាបត្តិ​អាក្រក់​របស់ភិក្ខុ​ផងគ្នា​ (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៦៣] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុស្សាតិ អញ្ញស្ស ភិក្ខុស្ស។ ជានាតិ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ សោ វា អារោចេតិ។ ទុដ្ឋុល្លា នាម អាបត្តិ ចត្តារិ ច បារាជិកានិ តេរស ច សង្ឃាទិសេសា។ បដិច្ឆាទេយ្យាតិ ឥមំ ជានិត្វា ចោទេស្សន្តិ សារេស្សន្តិ ខុំសេស្សន្តិ វម្ភេស្សន្តិ មង្កុំ ករិស្សន្តិ[ឯត្ថន្តរេ អវណ្ណំ ករិស្សន្តតិបិ កត្ថចិ បោត្ថកេ អត្ថិ។] នារោចេស្សាមីតិ ធុរំ និក្ខិត្តមត្តេ អាបត្តិ បាចិត្តិយស្ស។
 
[២៦៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១ នៃ​បារាជិក​កណ្ឌ​។ ពាក្យថា ភិក្ខុផងគ្នា បានដល់​ភិក្ខុដទៃ។ ដែលហៅថា ដឹងនោះ គឺភិក្ខុដឹងដោយខ្លួនឯង​ក្តី ពួក​អ្នកដទៃ​ប្រាប់ភិក្ខុនោះ​ក្តី ភិក្ខុដែល​ត្រូវអាបត្តិ​នោះប្រាប់​ក្តី។ ដែល​ហៅថា អាបត្តិ​អាក្រក់ បាន​ដល់​អាបត្តិ​បារាជិក​ទាំង៤ផង អាបត្តិ​សង្ឃាទិសេសទាំង១៣ផង។ ពាក្យថា បិទបាំង​ទុក សេចក្តីថា (ភិក្ខុណា) គ្រាន់តែ​ដាក់​ធុរៈថា ភិក្ខុទាំងឡាយដឹង​នូវ​ភិក្ខុនេះហើយ នឹងចោទ នឹងរលឹក នឹង​ជេរ នឹង​ប្រទេច នឹង​បង្អាប់​បង្អោន (ហេតុនោះ) អញ​មិនបាច់​ប្រាប់ឡើយ (ភិក្ខុនោះ) ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៦៤] ទុដ្ឋុល្លាយ អាបត្តិយា ទុដ្ឋុល្លាបត្តិសញ្ញី បដិច្ឆាទេតិ អាបត្តិ បាចិត្តិយស្ស។ ទុដ្ឋុល្លាយ អាបត្តិយា វេមតិកោ បដិច្ឆាទេតិ អាបត្តិ ទុក្កដស្ស។ ទុដ្ឋុល្លាយ អាបត្តិយា អទុដ្ឋុល្លាបត្តិសញ្ញី បដិច្ឆាទេតិ អាបត្តិ ទុក្កដស្ស។ អទុដ្ឋុល្លំ អាបត្តឹ បដិច្ឆាទេតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នស្ស ទុដ្ឋុល្លំ វា អទុដ្ឋុល្លំ វា អជ្ឈាចារំ បដិច្ឆាទេតិ អាបត្តិ ទុក្កដស្ស។ អទុដ្ឋុល្លាយ អាបត្តិយា ទុដ្ឋុល្លាបត្តិសញ្ញី អាបត្តិ ទុក្កដស្ស។ អទុដ្ឋុល្លាយ អាបត្តិយា វេមតិកោ អាបត្តិ ទុក្កដស្ស។ អទុដ្ឋុល្លាយ អាបត្តិយា អទុដ្ឋុល្លាបត្តិសញ្ញី អាបត្តិ ទុក្កដស្ស។
 
[២៦៤] អាបត្តិអាក្រក់(ធ្ងន់) ភិក្ខុសំគាល់ថាអាបត្តិអាក្រក់ ហើយបិទបាំងទុក ត្រូវ​អាបត្តិ​បាចិត្តិយ។ អាបត្តិអាក្រក់ ភិក្ខុ​សង្ស័យ ហើយបិទបាំងទុក ត្រូវ​អាបត្តិទុក្កដ។ អាបត្តិ​អាក្រក់ ភិក្ខុសំគាល់ថាមិនមែនអាបត្តិអាក្រក់ (ស្រាល) ហើយបិទ​បាំងទុក ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​បិទបាំង​អាបត្តិ​មិនអាក្រក់ទុក ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបិទបាំង​សេចក្តី​ប្រព្រឹត្តល្មើស​អាក្រក់ (ធ្ងន់)ក្តី មិនអាក្រក់​ (ស្រាល)ក្តី របស់អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អាបត្តិ​មិនអាក្រក់ ភិក្ខុសំគាល់ថា​អាបត្តិ​អាក្រក់ ត្រូវ​អាបត្តិ​ទុក្កដ។ អាបត្តិមិនអាក្រក់ ភិក្ខុមាន​សេចក្តីសង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ អាបត្តិ​មិនអាក្រក់ ភិក្ខុសំគាល់​ថាអាបត្តិ​មិនអាក្រក់ ត្រូវ​អាបត្តិទុក្កដ។
 
[២៦៥] អនាបត្តិ សង្ឃស្ស ភណ្ឌនំ វា កលហោ វា វិគ្គហោ វា វិវាទោ វា ភវិស្សតីតិ នារោចេតិ សង្ឃភេទោ វា សង្ឃរាជិ វា ភវិស្សតីតិ នារោចេតិ អយំ កក្ខឡោ ផរុសោ ជីវិតន្តរាយំ វា ព្រហ្មចរិយន្តរាយំ វា ករិស្សតីតិ នារោចេតិ អញ្ញេ បដិរូបេ ភិក្ខូ អបស្សន្តោ នារោចេតិ នច្ឆាទេតុកាមោ នារោចេតិ បញ្ញាយិស្សតិ សកេន កម្មេនាតិ នារោចេតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៦៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនប្រាប់​ដោយគិត​ថា សេចក្តី​បង្កហេតុក្តី ជំលោះក្តី ប្រកួតប្រកាន់ក្តី វិវាទក្តី នឹងមាន​ដល់សង្ឃ១ ភិក្ខុ​មិនប្រាប់​ដោយ​គិត​ថា សង្ឃ​នឹង​បែក​បាក់ ឬសង្ឃ​នឹង​ប្រេះឆា១ ភិក្ខុមិន​ប្រាប់​ដោយគិតថា ភិក្ខុនេះ កាច​អាក្រក់ នឹងធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់ជីវិត ឬនូវ​សេចក្តី​អន្តរាយ​ដល់​ព្រហ្មចារ្យ១ ភិក្ខុ​មិនឃើញ​ភិក្ខុ​ទាំងឡាយ​ដទៃ​ដ៏សមគួរ​ (នឹងប្រាប់) ហើយខានប្រាប់១ ភិក្ខុ​មិនប្រាថ្នា​នឹង​បិទបាំង ហើយ​មិនទាន់​បាន​ប្រាប់១ ភិក្ខុ​មិនប្រាប់​ដោយ​សង្ឃឹមថា ភិក្ខុ​ដែល​ត្រូវ​អាបត្តិ​នោះ នឹង​ប្រាកដ​ដោយកម្ម​ជារបស់​ខ្លួន១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៤ ចប់។
 
បញ្ចមសិក្ខាបទំ
 
[២៦៦] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ វេឡុវនេ កលន្ទកនិវាបេ។ តេន ខោ បន សមយេន រាជគហេ សត្តរសវគ្គិយា ទារកា សហាយកា ហោន្តិ។ ឧបាលិ ទារកោ តេសំ បមុខោ [ឱ.ម.បាមោក្ខោ] ហោតិ។ អថខោ ឧបាលិស្ស មាតាបិតូនំ ឯតទហោសិ កេន នុ ខោ ឧបាយេន ឧបាលិ អម្ហាកំ អច្ចយេន សុខញ្ច ជីវេយ្យ ន ច កិលមេយ្យាតិ។ អថខោ ឧបាលិស្ស មាតាបិតូនំ ឯតទហោសិ សចេ ខោ ឧបាលិ លេខំ សិក្ខេយ្យ ឯវំ ខោ ឧបាលិ អម្ហាកំ អច្ចយេន សុខញ្ច ជីវេយ្យ ន ច កិលមេយ្យាតិ។ អថខោ ឧបាលិស្ស មាតាបិតូនំ ឯតទហោសិ សចេ ខោ ឧបាលិ លេខំ សិក្ខិស្សតិ អង្គុលិយោ[អង្គុលិយស្សាតិបិ បាឋោ] ទុក្ខា ភវិស្សន្តិ សចេ ខោ ឧបាលិ គណនំ សិក្ខេយ្យ ឯវំ ខោ ឧបាលិ អម្ហាកំ អច្ចយេន សុខញ្ច ជីវេយ្យ ន ច កិលមេយ្យាតិ។ អថខោ ឧបាលិស្ស មាតាបិតូនំ ឯតទហោសិ សចេ ខោ ឧបាលិ គណនំ សិក្ខិស្សតិ ឧរស្ស ទុក្ខោ ភវិស្សតិ សចេ ខោ ឧបាលិ រូបំ សិក្ខេយ្យ ឯវំ ខោ ឧបាលិ អម្ហាកំ អច្ចយេន សុខញ្ច ជីវេយ្យ ន ច កិលមេយ្យាតិ។ អថខោ ឧបាលិស្ស មាតាបិតូនំ ឯតទហោសិ សចេ ខោ ឧបាលិ រូបំ សិក្ខិស្សតិ អក្ខីនិស្ស ទុក្ខានិ ភវិស្សន្តិ ឥមេ ខោ សមណា សក្យបុត្តិយា សុខសីលា សុខសមាចារា សុភោជនានិ ភុញ្ជិត្វា និវាតេសុ សយនេសុ សយន្តិ សចេ ខោ ឧបាលិ សមណេសុ សក្យបុត្តិយេសុ បព្វជេយ្យ ឯវំ ខោ ឧបាលិ អម្ហាកំ អច្ចយេន សុខញ្ច ជីវេយ្យ ន ច កិលមេយ្យាតិ។
 
[២៦៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង កូនក្មេងទាំងឡាយ​មានពួក​១៧នាក់ ជាសំឡាញ់​នឹងគ្នានៅ​ក្នុង​ក្រុងរាជគ្រឹះ។ ក្មេង​ឈ្មោះ​ឧបាលិ​ជាប្រធាន​នៃ​ក្មេង​ទាំងនោះ។ លំដាប់​នោះឯង មាតាបិតា​ឧបាលិកុមារ​បានគិត​គ្នាដូច្នេះថា កាល​បើ​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅ​សប្បាយផង មិនលំបាកផង ដោយឧបាយ​ដូចម្តេចហ្ន៎។ មាតាបិតា​របស់ឧបាលិកុមារ​បានគិតគ្នា ក្នុងរឿងនេះទៀតថា បើឧបាលិរៀន​សរសេរ​អក្សរ ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់នៅ​សប្បាយ​​ផង មិនលំបាក​ផង ដោយប្រការដូច្នេះ។ មាតាបិតា​របស់ឧបាលិកុមារ បានគិត​គ្នា​ (ថែម)​ ក្នុងរឿង​នេះថា បើឧបាលិ​នឹង​រៀន​សរសេរ​អក្សរ ម្រាមដៃ​នឹងរួយ បើឧបាលិ​រៀន​រាប់ ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅសប្បាយផង មិនលំបាកផង ដោយអាការ​យ៉ាងនេះឯង។ ទើប​មាតាបិតា​របស់ឧបាលិកុមារ បានគិត​គ្នាទៅទៀតថា បើឧបាលិ​នឹង​រៀន​រាប់ ​នឹងលំបាក​ដល់​ទ្រូង បើឧបាលិ​រៀនមើលរូបនិមិត្ត ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅជាសុខផង មិនលំបាកផង ដោយអាការ​យ៉ាងនេះឯង។ មាតាបិតា​ឧបាលិ​បានគិតគ្នា​ក្នុងរឿង​នេះ​ទៀត​ថា បើ​ឧបាលិ​​រៀនមើលរូបនិមិត្ត ភ្នែករបស់​ឧបាលិនោះ​នឹង​លំបាក ឃើញ​តែ​ពួក​សមណៈ ជាសក្យបុត្រ​នេះ មានសីល​ជាសុខ មានសេចក្តី​ប្រព្រឹត្ត​ល្អ​ជាសុខ ឆាន់​ចង្ហាន់ល្អ សិង​លើសំណិង​ដែល​ខ្យល់​មិនបានចូលទៅ បើឧបាលិ​បួសក្នុងសំណាក់​សមណៈទាំងឡាយ ជាសក្យបុត្រ ដល់​ឥត​អំពី​យើងទៅ ឧបាលិ​គប្បី​រស់​នៅជាសុខផង មិនលំបាកផង ដោយអាការ​យ៉ាងនេះឯង។
 
[២៦៧] អស្សោសិ ខោ ឧបាលិ ទារកោ មាតាបិតូនំ ឥមំ កថាសល្លាបំ។ អថខោ ឧបាលិ ទារកោ យេន តេ ទារកា តេនុបសង្កមិ ឧបសង្កមិត្វា តេ ទារកេ ឯតទវោច ឯថ មយំ អយ្យា សមណេសុ សក្យបុត្តិយេសុ បព្វជិស្សាមាតិ។ សចេ ខោ ត្វំ អយ្យ បព្វជិស្សសិ ឯវំ មយំបិ បព្វជិស្សាមាតិ។ អថខោ តេ ទារកា ឯកមេកស្ស មាតាបិតរោ ឧបសង្កមិត្វា ឯតទវោចុំ អនុជានាថ អម្ហាកំ អគារស្មា អនគារិយំ បព្វជ្ជាយាតិ។ អថខោ តេសំ ទារកានំ មាតាបិតរោ សព្វេបិមេ ទារកា សមានច្ឆន្ទា កល្យាណាធិប្បាយាតិ អនុជានឹសុ។ តេ ភិក្ខូ ឧបសង្កមិត្វា បព្វជ្ជំ យាចឹសុ។ តេ ភិក្ខូ បព្វាជេសុំ ឧបសម្បាទេសុំ។ តេ រត្តិយា បច្ចូសសមយំ បច្ចុដ្ឋាយ រោទន្តិ យាគុំ ទេថ ភត្តំ ទេថ ខាទនីយំ ទេថាតិ។ ភិក្ខូ ឯវមាហំសុ អាគមេថាវុសោ យាវ រត្តិ វិភាយតិ[យាវ វិភាតាយ រត្តិយាតិបិ កត្ថចិ បោត្ថកេ ទិស្សតិ។] សចេ យាគុ ភវិស្សតិ បិវិស្សថ សចេ ភត្តំ ភវិស្សតិ ភុញ្ជិស្សថ សចេ ខាទនីយំ ភវិស្សតិ ខាទិស្សថ នោ ចេ ភវិស្សតិ យាគុ វា ភត្តំ វា ខាទនីយំ វា បិណ្ឌាយ ចរិត្វា ភុញ្ជិស្សថាតិ។ ឯវំបិ ខោ តេ ភិក្ខូ ភិក្ខូហិ វុច្ចមានា រោទន្តិយេវ យាគុំ ទេថ ភត្តំ ទេថ ខាទនីយំ ទេថាតិ សេនាសនំ ឩហទន្តិបិ ឧម្មិហន្តិបិ។
 
[២៦៧] ទារកឈ្មោះឧបាលិ បានស្តាប់​ពាក្យ​មាតាបិតា​ចរចាគ្នាយ៉ាងនេះហើយ។ ទើប​ឧបាលិ​ទារក ចូលទៅរកពួកក្មេង​ទាំងនោះ លុះ​ចូលទៅហើយ បាននិយាយ​ពាក្យនេះ​នឹង​ពួក​ក្មេង​ទាំងនោះថា នែអ្នកទាំងឡាយ ពួក​អ្នកចូរមក យើងនឹង​ទៅបួស​ក្នុងសំណាក់​សមណៈ​ទាំងឡាយ ជាសក្យបុត្រ។ ក្មេង​ទាំងនោះ​និយាយ​ថា នែអ្នក​ បើអ្នក​នឹងបួស យើង​នឹង​បួស​យ៉ាងហ្នឹង​ដែរ។ ទើប​ក្មេង​ទាំងនោះ​ចូល​ទៅរក​មាតាបិតា​រៀង​រាល់ខ្លួន ហើយបាន​និយាយ​ពាក្យនេះថា សូម​លោក​ម្តាយ លោកឪពុក​អនុញ្ញាត​ឲ្យ​យើងខ្ញុំ​ចេញពីផ្ទះ​ទៅបួស ក្នុងព្រះពុទ្ធ​សាសនា។ ទើប​មាតាបិតា​ក្មេង​ទាំងនោះក៏​បានអនុញ្ញាតដោយ​គិតឃើញថា ក្មេង​ទាំងអស់​នេះ​មាន​ចំណង់​ស្មើគ្មា មាន​សេចក្តី​ប្រាថ្នាល្អ។ ពួកក្មេង​ទាំងនោះ​ចូលទៅរក​ភិក្ខុទាំងឡាយ​ហើយសូមបព្វជ្ជា។ ភិក្ខុ​ទាំងនោះ​ក៏​បាន​ឲ្យ​បព្វជ្ជា​ឧបសម្បទា។ ពួកភិក្ខុ (បួសថ្មី) នោះ ក្រោកឡើង​ក្នុងរាត្រី​សម័យ​ជិត​ភ្លឺ​ហើយយំ​ទារ​ថា អ្នកទាំងឡាយចូរ​ឲ្យ​បបរ ចូរឲ្យបាយ ចូរឲ្យ​ខាទនីយៈ (នំចំណី)។ ភិក្ខុទាំងឡាយ​និយាយ​យ៉ាង​នេះថា នែ​អាវុសោ អ្នកទាំងឡាយ​ចូរបង្អង់ចាំ​ភ្លឺសិន បើមានបបរ អ្នកទាំងឡាយ​នឹង​បាន​ហុត​បបរ បើ​មាន​បាយ អ្នកទាំងឡាយ​នឹង​បានឆាន់ បើខាទនីយៈ​មាន ពួកអ្នក​នឹង​បាន​ទំពា បើបបរ ឬបាយ​ ឬខាទនីយៈគ្មាន​ទេ ពួកអ្នក​នឹង​ត្រាច់ទៅបិណ្ឌបាត​ហើយឆាន់។ ពួកភិក្ខុក្មេង​ទាំងនោះ​ដែល​ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះក៏ដោយ នៅតែយំ​ទារថា អ្នកទាំងឡាយ​ចូរឲ្យ​បបរ ចូរឲ្យ​បាយ ចូរ​ឲ្យ​ខាទនីយៈ ជុះដាក់សេនាសនៈខ្លះ នោមដាក់ខ្លះ។
 
[២៦៨] អស្សោសិ ខោ ភគវា រត្តិយា បច្ចូសសមយំ បច្ចុដ្ឋាយ ទារកសទ្ទំ សុត្វាន អាយស្មន្តំ អានន្ទំ អាមន្តេសិ កឹ នុ ខោ សោ អានន្ទ ទារកសទ្ទោតិ។ អថខោ អាយស្មា អានន្ទោ ភគវតោ ឯតមត្ថំ អារោចេសិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា ភិក្ខូ បដិបុច្ឆិ សច្ចំ កិរ ភិក្ខវេ ភិក្ខូ ជានំ ឩនវីសតិវស្សំ បុគ្គលំ ឧបសម្បាទេន្តីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តេ ភិក្ខវេ មោឃបុរិសា ជានំ ឩនវីសតិវស្សំ បុគ្គលំ ឧបសម្បាទេស្សន្តិ ឩនវីសតិវស្សោ ភិក្ខវេ បុគ្គលោ អក្ខមោ ហោតិ សីតស្ស ឧណ្ហស្ស ជិឃច្ឆាយ បិបាសាយ ឌំសមកសវាតាតបសិរឹសបសម្ផស្សានំ ទុរុត្តានំ ទុរាគតានំ វចនបថានំ ឧប្បន្នានំ សារីរិកានំ វេទនានំ ទុក្ខានំ តិព្វានំ ខរានំ កដុកានំ អសាតានំ អមនាបានំ បាណហរានំ អនធិវាសកជាតិកោ ហោតិ វីសតិវស្សោ ច ខោ ភិក្ខវេ បុគ្គលោ ខមោ ហោតិ សីតស្ស ឧណ្ហស្ស ជិឃច្ឆាយ បិបាសាយ ឌំសមកសវាតាតបសិរឹសបសម្ផស្សានំ ទុរុត្តានំ ទុរាគតានំ វចនបថានំ ឧប្បន្នានំ សារីរិកានំ វេទនានំ ទុក្ខានំ តិព្វានំ ខរានំ កដុកានំ អសាតានំ អមនាបានំ បាណហរានំ អធិវាសកជាតិកោ ហោតិ នេតំ ភិក្ខវេ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ជានំ ឩនវីសតិវស្សំ បុគ្គលំ ឧបសម្បាទេយ្យ សោ ច បុគ្គលោ អនុបសម្បន្នោ តេ ច ភិក្ខូ គារយ្ហា ឥទំ តស្មឹ បាចិត្តិយន្តិ។
 
[២៦៨] ព្រះដ៏មានព្រះភាគ​ទ្រង់​ក្រោក​ក្នុងរាត្រី​សម័យ​ជិត​ភ្លឺ​បានឮ​សម្លេង​ក្មេង លុះ​ឮ​ហើយ ក៏ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុមកថា ម្នាល​អានន្ទ សម្លេង​នោះជា​សម្លេង​ក្មេងឬអ្វី។ ទើប​ព្រះអានន្ទ​ដ៏មានអាយុ​ក្រាបទូលដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះ​និទាននេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់​សួរ​ចំពោះ​ភិក្ខុទាំង​ឡាយថា ម្នាល​ភិក្ខុទាំងឡាយ ឮថាភិក្ខុ​ទាំងឡាយ​ដឹងហើយ ឲ្យ​ឧបសម្បទា​ដល់​បុគ្គល​មានអាយុ​ខ្វះពី​២០ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា បពិត្រព្រះដ៏​មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏​មានជោគ​ទ្រង់​បន្ទោសថា នែភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ​ដឹង​ហើយ មិនគួរ​នឹង​ឲ្យ​ឧបសម្បទា​ដល់​បុគ្គល​មានអាយុខ្វះ​ពី២០ឆ្នាំទេ ម្នាល​ភិក្ខុទាំងឡាយ (ធម្មតា) បុគ្គល​មានអាយុ​មិនគ្រប់​២០ឆ្នាំ តែង​មិនធន់ទ្រាំ ត្រជាក់ក្តៅ ឃ្លាន​ស្រេក​សម្ផស្ស​របោម​មូស​ខ្យល់​កំដៅថ្ងៃ​សត្វ​ទីឃជាតិ​[បានដល់សត្វ​មានខ្លួនវែង មានពស់​ក្អែប​ជាដើម។ ] ទាំងឡាយ​នឹងគន្លង​ពាក្យដែល​បុគ្គល​ពោលអាក្រក់ នឹង​គន្លង​ពាក្យអាក្រក់​ដែល​បុគ្គល​នាំមកប្រាប់ និងទុក្ខ​វេទនា​ប្រជុំ​ក្នុង​សរីរៈ​ដ៏ក្លៀវក្លា រឹង អាក្រក់ មិនស្រួល មិនជាទីគាប់ចិត្ត ជាទីនាំ​បង់​នូវជីវិត​ដែល​កើតឡើង​ហើយ ចាត់​ជាអ្នកមាន​ជាតិ​មិនអត់ទ្រាំ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ខាង​បុគ្គល​មានវស្សា​គ្រប់២០ ទើប​ទ្រាំ​ត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូស ខ្យល់កំដៅថ្ងៃ សត្វទីឃជាតិទាំងឡាយ នឹង​គន្លង​ពាក្យដែល​បុគ្គល​ពោល​អាក្រក់មានមក នឹងគន្លង​ពាក្យអាក្រក់​ដែល​បុគ្គល​នាំមកប្រាប់ នឹង​ទុក្ខវេទនា​ប្រជុំ​ក្នុងសរីរៈ​ដ៏ក្លៀវក្លា​រឹង​អាក្រក់ មិនស្រួល មិនជាទីគាប់ចិត្ត ជាទីនាំ​បង់​នូវជីវិត​ដែល​កើតឡើង​ហើយ ចាត់ជាអ្នកមានជាតិ​អត់​ទ្រាំបាន ម្នាល​ភិក្ខុទាំងឡាយ អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា ដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ កាលដឹងហើយ ឲ្យឧបសម្បទាដល់​បុគ្គល​ដែល​មាន​អាយុ​មិនទាន់​គ្រប់២០ឆ្នាំ [គឺរាប់​ឆ្នាំ​បានគ្រប់​២០ហើយ តែនៅខ្វះ​ខែ និងថ្ងៃ ដូចមនុស្ស​ណាមួយ ​កាលនៅក្នុងផ្ទៃ​មាតាបានតែ​៧ខែ កាលដែលសម្រាល ៗនៅថ្ងៃ​១៥កើតខែ​ពិសាខ ឆ្នាំជូត លុះដល់​មកថ្ងៃ​១៥កើត ខែ​ពិសាខ ឆ្នាំមមែ បាន២០ឆ្នាំ​ខ្វះ​៣ខែ លុះតែបង្អង់​ឲ្យហួស​ដល់ថ្ងៃ១៥កើត ខែ​ស្រាពណ៌ ឆ្នាំមមែ ហើយរាប់យក៧ខែ ក្នុងផ្ទៃ​និង​អធិកមាស២ខែ មកផ្សំផង ទើបបានគ្រប់​២០ឆ្នាំគត់។] បុគ្គល​ដែល​មានអាយុ​មិនទាន់​គ្រប់២០ឆ្នាំ​នោះ ក៏នៅ​ជាអនុបសម្បន្នដដែល ចំណែក​ភិក្ខុទាំងឡាយនោះ អ្នកប្រាជ្ញ​គប្បីតិះដៀល នេះជា​អាបត្តិ​បាចិត្តិយ ក្នុងរឿងនោះ។
 
[២៦៩] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ជានាតិ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ សោ វា អារោចេតិ។ ឩនវីសតិវស្សោ នាម អប្បត្តវីសតិវស្សោ។ ឧបសម្បាទេស្សាមីតិ គណំ វា អាចរិយំ វា បត្តំ វា ចីវរំ វា បរិយេសតិ សីមំ វា សម្មន្នតិ អាបត្តិ ទុក្កដស្ស។ ញត្តិយា ទុក្កដំ។ ទ្វីហិ កម្មវាចាហិ ទុក្កដា។ កម្មវាចាបរិយោសានេ ឧបជ្ឈាយស្ស អាបត្តិ បាចិត្តិយស្ស គណស្ស ច អាចរិយស្ស ច អាបត្តិ ទុក្កដស្ស។
 
[២៦៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុនោះដឹង​ដោយខ្លួនឯងក្តី ពួកភិក្ខុដទៃ​ប្រាប់ដល់​ភិក្ខុនោះក្តី កុលបុត្រ​ដែល​នឹង​ឧបសម្បទា​នោះប្រាប់ក្តី។ បុគ្គល​ដែលមានវស្សាមិនទាន់​ដល់២០ឆ្នាំ ហៅថា មានវស្សា​មិនទាន់​គ្រប់២០ឆ្នាំ។ ភិក្ខុគិតថា​ អញនឹង​ឲ្យ​ឧបសម្បទា ហើយស្វែង​រកគណៈ​សង្ឃក្តី អាចារ្យ​ក្តី បាត្រក្តី ចីវរក្តី សន្មតសីមា (ថ្មី)ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវ​អាបត្តិ​ទុក្កដ ក្នុងខណៈ​ចប់ញត្តិ។ ភិក្ខុ​ត្រូវ​អាបត្តិ​ទុក្កដ​ទាំងឡាយ ក្នុងខណៈ​ចប់កម្មវាចាពីរដង។ ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បាចិត្តិយ​ គណៈ​សង្ឃ​នឹង​អាចារ្យ ត្រូវអាបត្តិ​ទុក្កដ​ក្នុងខណៈ​ចប់​កម្មវាចាស្រេច។
 
[២៧០] ឩនវីសតិវស្សេ ឩនវីសតិវស្សសញ្ញី ឧបសម្បាទេតិ អាបត្តិ បាចិត្តិយស្ស។ ឩនវីសតិវស្សេ វេមតិកោ ឧបសម្បាទេតិ អាបត្តិ ទុក្កដស្ស។ ឩនវីសតិវស្សេ បរិបុណ្ណវីសតិវស្សសញ្ញី ឧបសម្បាទេតិ អនាបត្តិ។ បរិបុណ្ណវីសតិវស្សេ ឩនវីសតិវស្សសញ្ញី អាបត្តិ ទុក្កដស្ស។ បរិបុណ្ណវីសតិវស្សេ វេមតិកោ អាបត្តិ ទុក្កដស្ស។ បរិបុណ្ណវីសតិវស្សេ បរិបុណ្ណវីសតិវស្សសញ្ញី អនាបត្តិ។
 
[២៧០] កុលបុត្រមានវស្សាមិនគ្រប់២០ ភិក្ខុសំគាល់ថាមានវស្សាមិនគ្រប់២០ ហើយឲ្យ​ឧបសម្បទា ត្រូវ​អាបត្តិ​បាចិត្តិយ។ កុលបុត្រមានវស្សាមិនគ្រប់២០ ភិក្ខុមានសេចក្តី​សង្ស័យ ហើយឲ្យ​ឧបសម្បទា ត្រូវ​អាបត្តិ​ទុក្កដ។ កុលបុត្រមានវស្សាមិនគ្រប់២០ ភិក្ខុ​សំគាល់​ថាមាន​វស្សាគ្រប់២០ ហើយឲ្យ​ឧបសម្បទា មិនត្រូវ​អាបត្តិ។ កុលបុត្រ​មានវស្សាគ្រប់​២០ ភិក្ខុ​សំគាល់ថា មានវស្សាមិនគ្រប់​២០ ត្រូវអាបត្តិ​ទុក្កដ។ កុលបុត្រ​មានវស្សាគ្រប់​២០ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ កុលបុត្រ​មានវស្សាគ្រប់​២០ ភិក្ខុ​សំគាល់ថា មានវស្សាគ្រប់​២០ មិនត្រូវអាបត្តិ។
 
[២៧១] អនាបត្តិ ឩនវីសតិវស្សំ បុគ្គលំ បរិបុណ្ណវីសតិវស្សសញ្ញី ឧបសម្បាទេតិ បរិបុណ្ណវីសតិវស្សំ បរិបុណ្ណវីសតិវស្សសញ្ញី ឧបសម្បាទេតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុសំគាល់​បុគ្គល​ដែល​មាន​វស្សា​មិនទាន់គ្រប់​២០ ថាមានវស្សា​គ្រប់​២០ ហើយឲ្យ​ឧបសម្បទា១ ភិក្ខុ​សំគាល់​បុគ្គល​ដែល​មាន​វស្សា​គ្រប់​២០ថាមានវស្សាគ្រប់​២០​ ហើយឲ្យ​ឧបសម្បទា១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៥ ចប់។
 
ឆដ្ឋសិក្ខាបទំ
 
[២៧២] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អញ្ញតរោ សត្ថោ រាជគហា បដិយាលោកំ គន្តុកាមោ ហោតិ។ អញ្ញតរោ ភិក្ខុ តេ មនុស្សេ ឯតទវោច អហំបិ អាយស្មន្តេហិ សទ្ធឹ គមិស្សាមីតិ។ មយំ ខោ ភន្តេ សុង្កំ បរិហរិស្សាមាតិ។ បជានាថាវុសោតិ។ អស្សោសុំ ខោ កម្មិកា សត្ថោ កិរ សុង្កំ បរិហរិស្សតីតិ តេ មគ្គេ បរិយុដ្ឋឹសុ។ អថខោ តេ កម្មិកា តំ សត្ថំ គហេត្វា អច្ឆិន្ទិត្វា តំ ភិក្ខុំ ឯតទវោចុំ កិស្ស ត្វំ ភន្តេ ជានំ ថេយ្យសត្ថេន សទ្ធឹ គច្ឆសីតិ បលិពុន្ធិត្វា មុញ្ចឹសុ។ អថខោ សោ ភិក្ខុ សាវត្ថឹ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខុ ជានំ ថេយ្យសត្ថេន សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ភិក្ខុ ជានំ ថេយ្យសត្ថេន សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស ជានំ ថេយ្យសត្ថេន សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ជានំ ថេយ្យសត្ថេន សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជេយ្យ អន្តមសោ គាមន្តរម្បិ បាចិត្តិយន្តិ។
 
[២៧២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង មានពួកឈ្មួញរទេះ​១ពួក មានសេចក្តី​ប្រាថ្នា​ចេញពី​ក្រុង​រាជគ្រឹះ ហើយទៅ​កាន់ប្រទេស​ឈ្មោះ​បដិយាលោក។ ភិក្ខុ១រូប​បាននិយាយ​ពាក្យ​នេះ​នឹង​មនុស្ស​ទាំងនោះ​ថា អាត្មានឹង​ទៅជាមួយ​នឹង​អ្នកដ៏​មានអាយុ​ទាំងឡាយដែរ។ ពួក​មនុស្ស​ទាំងនោះ​និយាយ​វិញថា សូមទាន ពួក​យើង​នឹង​គេចវាង​ឲ្យរួច​ពន្ធ​ទេតើ។ ភិក្ខុ​នោះ​និយាយ​ថា នែ​អ្នក​ដ៏មានអាយុ​ទាំងឡាយ អ្នកទាំងឡាយ​ចូរ​ដឹង​ចុះ។ ពួកអ្នក​ធ្វើ​ការគយ​បានឮគេ​និយាយ​ថា ពួក​ឈ្មួញ​នឹង​គេច​វាង​ឲ្យ​រួចពន្ធ ហើយចាំ​ស្កាត់​ពួក​មនុស្ស​ទាំងនោះ​ក្នុងផ្លូវ។ ឯពួក​អ្នក​ធ្វើការ​គយ​នោះ ក៏ចាប់​រឹប​យកពួកឈ្មួញ​រទេះ​នោះ ហើយបាន​និយាយ​ពាក្យនេះ​នឹងភិក្ខុ​នោះថា ទានប្រោស លោក​ដឹងហើយ ហេតុអ្វី​បានជាទៅជាមួយ​នឹងពួកឈ្មួញ​រទេះ​ដែល​គេចវាង​ឲ្យរួច​ពន្ធ ថាដូច្នោះ​ហើយ ក៏ចាប់ឃាត់​ភិក្ខុ​នោះទុក ហើយលែងទៅ។ លំដាប់នោះឯង ភិក្ខុនោះទៅ​កាន់​ក្រុង​សាវត្ថី ហើយប្រាប់​ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា​មានសេចក្តី ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុដឹង​ហើយ មិនគួរ​នឹង​បបួល​គ្នា​ដើរ​ទៅកាន់​ផ្លូវឆ្ងាយ​ជាមួយគ្នា មួយ​អន្លើ​ដោយពួកឈ្មួញ​គេច​វាង​ឲ្យរួចពន្ធ​សោះ។ ព្រះដ៏មានព្រះ​ភាគ​ត្រាស់សួរថា នែភិក្ខុ ឮថា អ្នកដឹងហើយ បបួលគ្នា​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយអន្លើ​ដោយពួក​ឈ្មួញដែល​គេចវាង​ឲ្យរួច​ពន្ធ ពិតមែនឬ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកដឹង​ហើយ មិនគួរ​នឹងបបួល​គ្នា​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយអន្លើ​ដោយពួកឈ្មួញ​ដែលគេច​វាង​ឲ្យរួចពន្ធ​ទេ នែមោឃបុរស អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយដឹងហើយ បបួលគ្នា​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយ​អន្លើ​ដោយ​ពួក​ឈ្មួញ​ជាចោរ ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៧៣] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ជានាតិ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ សោ វា អារោចេតិ។ ថេយ្យសត្ថោ នាម ចោរា កតកម្មា វា ហោន្តិ អកតកម្មា វា រាជានំ វា ថេយ្យំ គច្ឆន្តិ សុង្កំ វា បរិហរន្តិ។ សទ្ធិន្តិ ឯកតោ។ សំវិធាយាតិ គច្ឆាមាវុសោ គច្ឆាម ភន្តេ គច្ឆាម ភន្តេ គច្ឆាមាវុសោ អជ្ជ វា ហិយ្យោ វា បរេ វា គច្ឆាមាតិ សំវិទហតិ អាបត្តិ ទុក្កដស្ស។ អន្តមសោ គាមន្តរម្បីតិ កុក្កុដសម្បាតេ គាមេ គាមន្តរេ គាមន្តរេ អាបត្តិ បាចិត្តិយស្ស។ អគាមកេ អរញ្ញេ អឌ្ឍយោជនេ អឌ្ឍយោជនេ អាបត្តិ បាចិត្តិយស្ស។
 
[២៧៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹង​ដោយខ្លួនឯងក្តី ពួកអ្នកដទៃ​ប្រាប់​ភិក្ខុនោះក្តី ពួកឈ្មួញ​នោះប្រាប់ក្តី។ ដែលហៅថាពួក​ឈ្មួញ​ជាចោរ គឺពួកចោរ​ដែល​ធ្វើការ (លួច) ហើយក្តី មិនបាន​ធ្វើការ​(លួច)​ហើយក្តី ដល់នូវ​កិរិយាលួច​(របស់)​ស្តេចក្តី គេចវាង​ឲ្យរួច​ពន្ធក្តី។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ពាក្យថា បបួល គឺភិក្ខុ​នឹង​ឈ្មួញ​បបួលគ្នាថា នែអាវុសោ យើងនឹងទៅ បពិត្រ​លោកដ៏​ចំរើន យើង​នឹងទៅ បពិត្រ​លោកដ៏ចំរើន យើងនឹងទៅ នែអាវុសោ យើងនឹងទៅ យើងនឹង​ទៅ​ក្នុងថ្ងៃ​នេះក្តី ស្អែក​ក្តី ខានស្អែកក្តី ភិក្ខុនោះ ត្រូវអាបត្តិ​ទុក្កដ។ ពាក្យថា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ​ សេចក្តីថា ភិក្ខុដើរទៅក្នុងស្រុក​មានចម្ងាយ​ល្មម​មាន់ហើរ​ដល់ ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​ចន្លោះ​ស្រុក។ ភិក្ខុ​ដើរ​ទៅក្នុងព្រៃ​មិនមែនជាស្រុក ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​កន្លះយោជន៍។
 
[២៧៤] ថេយ្យសត្ថេ ថេយ្យសត្ថសញ្ញី សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជតិ អន្តមសោ គាមន្តរម្បិ អាបត្តិ បាចិត្តិយស្ស។ ថេយ្យសត្ថេ វេមតិកោ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជតិ អន្តមសោ គាមន្តរម្បិ អាបត្តិ ទុក្កដស្ស។ ថេយ្យសត្ថេ អថេយ្យសត្ថសញ្ញី សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជតិ អន្តមសោ គាមន្តរម្បិ អនាបត្តិ។ ភិក្ខុ សំវិទហតិ មនុស្សា ន សំវិទហន្តិ អាបត្តិ ទុក្កដស្ស។ អថេយ្យសត្ថេ ថេយ្យសត្ថសញ្ញី អាបត្តិ ទុក្កដស្ស។ អថេយ្យសត្ថេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អថេយ្យសត្ថេ អថេយ្យសត្ថសញ្ញី អនាបត្តិ។
 
[២៧៤] ពួកឈ្មួញដែល​ជាចោរ ភិក្ខុសំគាល់ថាពួកឈ្មួញ​ជាចោរ ហើយបបួល​គ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិ​បាចិត្តិយ។ ពួកឈ្មួញដែល​ជាចោរ ភិក្ខុមានសេចក្តី​សង្ស័យ ហើយបបួល​គ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិ​ទុក្កដ។ ពួកឈ្មួញដែល​ជាចោរ ភិក្ខុសំគាល់ថាមិនមែនពួកឈ្មួញ​ជាចោរ ហើយបបួល​គ្នា​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ មិនត្រូវ​អាបត្តិ។ ភិក្ខុបបួល តែមនុស្ស​ទាំងឡាយ​មិនបបួល (ភិក្ខុនោះ)​ត្រូវអាបត្តិ​ទុក្កដ។ ពួកឈ្មួញ​មិនមែន​ជាចោរ ភិក្ខុសំគាល់​ថាពួកឈ្មួញ​ជាចោរ ត្រូវអាបត្តិ​ទុក្កដ។ ពួកឈ្មួញ​មិនមែន​ជាចោរ ភិក្ខុសង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ពួកឈ្មួញ​មិនមែន​ជាចោរ ភិក្ខុសំគាល់​ថាពួកឈ្មួញមិនមែន​​ជាចោរ មិនត្រូវអាបត្តិ​។
 
[២៧៥] អនាបត្តិ អសំវិទហិត្វា គច្ឆតិ មនុស្សា សំវិទហន្តិ ភិក្ខុ ន សំវិទហតិ វិសង្កេតេន គច្ឆតិ អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុមិនបបួល ហើយទៅ១ មនុស្ស​ទាំងឡាយ​បបួល ភិក្ខុ​មិនបបួល១ ភិក្ខុទៅ​ដោយ​ខុស​សង្កេត​[បានដល់​ភិក្ខុ​បបួល​ថាទៅថ្ងៃ​នេះ ពេលនេះ តែ​មិនបាន​ទៅ​តាមថ្ងៃ តាម​ពេល​ដែល​បាន​កំណត់នោះ។]១ ភិក្ខុទៅ​ព្រោះ​មាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៦ ចប់។
 
សត្តមសិក្ខាបទំ
 
[២៧៦] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ កោសលេសុ ជនបទេសុ សាវត្ថឹ គច្ឆន្តោ អញ្ញតរេន គាមទ្វារេន អតិក្កមតិ។ អញ្ញតរា ឥត្ថី សាមិកេន សហ ភណ្ឌិត្វា គាមតោ និក្ខមិត្វា តំ ភិក្ខុំ បស្សិត្វា ឯតទវោច កហំ ភន្តេ អយ្យោ គមិស្សតីតិ។ សាវត្ថឹ ខោ អហំ ភគិនិ គមិស្សាមីតិ។ អហំ អយ្យេន សទ្ធឹ គមិស្សាមីតិ។ ឯយ្យាសិ ភគិនីតិ។ អថខោ តស្សា ឥត្ថិយា សាមិកោ គាមតោ និក្ខមិត្វា មនុស្សេ បុច្ឆិ អបាយ្យា ឯវរូបឹ ឥត្ថឹ បស្សេយ្យាថាតិ។ ឯសយ្យ បព្វជិតេន សហ គច្ឆតីតិ។ អថខោ សោ បុរិសោ អនុពន្ធិត្វា តំ ភិក្ខុំ គហេត្វា អាកោដេត្វា មុញ្ចិ។ អថខោ សោ ភិក្ខុ អញ្ញតរស្មឹ រុក្ខមូលេ[ឯត្ថន្តរេ បត្តំ ឋបេត្វាតិ កត្ថចិ បោត្ថកេ អត្ថិ] បធូបេន្តោ និសីទិ។ អថខោ សា ឥត្ថី តំ បុរិសំ ឯតទវោច នាយ្យ សោ ភិក្ខុ មំ និប្បាទេសិ អបិច អហមេវ តេន ភិក្ខុនា សទ្ធឹ គច្ឆាមិ អការកោ សោ ភិក្ខុ គច្ឆ នំ ខមាបេហីតិ។ អថខោ សោ បុរិសោ តំ ភិក្ខុំ ខមាបេសិ។ អថខោ សោ ភិក្ខុ សាវត្ថឹ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខុ មាតុគ្គាមេន សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ភិក្ខុ មាតុគ្គាមេន សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស មាតុគ្គាមេន សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ មាតុគ្គាមេន សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជេយ្យ អន្តមសោ គាមន្តរម្បិ បាចិត្តិយន្តិ។
 
[២៧៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុ១រូប​ទៅកាន់​ក្រុង​សាវត្ថី​ក្នុងកោសលជនបទ បានចេញ​ទៅតាម​ទ្វារមួយ។ ស្រី១នាក់​ឈ្លោះនឹងប្តី ហើយចេញ​ពីស្រុកទៅ ឃើញ​ភិក្ខុ​នោះ​ហើយ បាននិយាយ​ពាក្យនេះថា បពិត្រ​លោកម្ចាស់ លោកម្ចាស់​នឹងទៅទីណា។ ភិក្ខុ​នោះនិយាយថា នែ​នាង អាត្មា​នឹង​ទៅក្រុង​សាវត្ថី។ ស្រីនោះ​និយាយ​ថា ខ្ញុំម្ចាស់​នឹង​ទៅជាមួយ​លោកម្ចាស់​ដែរ។ ភិក្ខុ​នោះ​ឆ្លើយ​ថា មកចុះនាង។ ខណៈនោះឯង ប្តីនៃ​ស្រីនោះចេញពីស្រុក​ទៅ ហើយ​សួរ​មនុស្ស​ទាំងឡាយថា នែ​អ្នកទាំងឡាយ អ្នកទាំងឡាយ​បានឃើញ​ស្រីមាន​រូបរាង​យ៉ាងនេះ​ទេ។ គេប្រាប់​ថា នែអ្នក ស្រីនោះទៅ​ជាមួយ​នឹងអ្នកបួស​ទៅហើយ។ ទើប​បុរស​នោះ​ទៅតាម​ចាប់​ភិក្ខុនោះ វាយ ​ហើយលែងទៅ។ ភិក្ខុនោះ​ទ្រម​គ្រាំគ្រាអង្គុយ​នៅក្បែរ​គល់ឈើ១ដើម​ក្នុងកាលនោះ។ ឯស្រី​នោះ បាននិយាយ​ពាក្យនេះ​នឹង​បុរស​នោះថា នែអ្នក ភិក្ខុ​នោះ​មិនមែន​បបួល​ណែនាំខ្ញុំ​មកទេ តែថា ខ្ញុំ​ឯងទៅ​ជាមួយ​នឹង​ភិក្ខុនោះទេតើ ភិក្ខុនោះ​មិនមែន​ជាអ្នក​ធ្វើ (សេចក្តី​ខុស)​ទេ អ្នក​ចូរ​ទៅឲ្យ​ភិក្ខុ​នោះ​អត់​ទោសទៅ។ ទើបបុរសនោះ​សូមទោស​នឹងភិក្ខុ​នោះ។ លំដាប់នោះ ភិក្ខុនោះ​ទៅកាន់​ក្រុង​សាវត្ថី ហើយប្រាប់​ដំណើរនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា​មានសេចក្តី ប្រាថ្នា​តិច។បេ។ ភិក្ខុ​ទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរ​នឹង​បបួល​គ្នា​ ហើយដើរ​​ផ្លូវឆ្ងាយ​ជាមួយគ្នា មួយ​អន្លើ​ដោយមាតុគ្រាម​សោះ។បេ។ ព្រះដ៏មានព្រះ​ភាគ​ត្រាស់សួរថា ម្នាល​ភិក្ខុ ឮថា អ្នកឯងបបួលគ្នា ហើយ​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយអន្លើ​ដោយមាតុគ្រាម ពិតមែនឬ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរ​នឹងបបួល​គ្នា​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយអន្លើ​ដោយមាតុគ្រាមទេ។ នែមោឃបុរស អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ បបួលគ្នា​ដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយ​អន្លើ​ដោយមាតុគ្រាម ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៧៧] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ មាតុគ្គាមោ នាម មនុស្សិត្ថី ន យក្ខី ន បេតី ន តិរច្ឆានគតា វិញ្ញូ បដិពលា សុភាសិតទុព្ភាសិតំ ទុដ្ឋុល្លាទុដ្ឋុល្លំ អាជានិតុំ។ សទ្ធិន្តិ ឯកតោ។ សំវិធាយាតិ គច្ឆាម ភគិនិ គច្ឆាម អយ្យ គច្ឆាម អយ្យ គច្ឆាម ភគិនិ អជ្ជ វា ហិយ្យោ វា បរេ វា គច្ឆាមាតិ សំវិទហតិ អាបត្តិ ទុក្កដស្ស។ អន្តមសោ គាមន្តរម្បីតិ កុក្កុដសម្បាតេ គាមេ គាមន្តរេ គាមន្តរេ អាបត្តិ បាចិត្តិយស្ស។ អគ្គាមកេ អរញ្ញេ អឌ្ឍយោជនេ អឌ្ឍយោជនេ អាបត្តិ បាចិត្តិយស្ស។
 
[២៧៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថាមាតុគ្រាម សំដៅ​យកមនុស្ស​ស្រី មិនសំដៅ​យក​យក្សស្រី ប្រេតស្រី តិរច្ឆាន​ញីទេ មនុស្ស​ស្រីនោះតោង​ជាអ្នក​ដឹងក្តី​អាចដឹងសព្វ នូវពាក្យ​ដែលគេ​ពោល្អ​ ពោល​អាក្រក់ ពាក្យទ្រគោះ មិនមែន​ពាក្យ​ទ្រគោះ។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ពាក្យថា បបួលគ្នា គឺ​ភិក្ខុ​ និងមាតុគ្រាម​បបួលគ្នាថា នែនាង យើងនឹងទៅ លោកម្ចាស់ យើងនឹងទៅ លោកម្ចាស់ យើងនឹង​ទៅ​ នែនាង យើងនឹងទៅ យើងនឹងទៅថ្ងៃនេះ ថ្ងៃស្អែក ឬខានស្អែក ភិក្ខុនោះ ត្រូវអាបត្តិ​ទុក្កដ។ ពាក្យថា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុក​មួយ​ គឺភិក្ខុទៅក្នុងស្រុក​មានចម្ងាយ​ល្មម​មាន់ហើរ​ដល់ ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​ចន្លោះ​ស្រុក។ ភិក្ខុ​ដើរ​ទៅក្នុងព្រៃ​មិនមែនជាស្រុក ត្រូវអាបត្តិ​បាចិត្តិយ គ្រប់ៗ​កន្លះយោជន៍។
 
[២៧៨] មាតុគ្គាមេ មាតុគ្គាមសញ្ញី សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជតិ អន្តមសោ គាមន្តរម្បិ អាបត្តិ បាចិត្តិយស្ស។ មាតុគ្គាមេ វេមតិកោ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជតិ អន្តមសោ គាមន្តរម្បិ អាបត្តិ បាចិត្តិយស្ស។ មាតុគ្គាមេ អមាតុគ្គាមសញ្ញី សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជតិ អន្តមសោ គាមន្តរម្បិ អាបត្តិ បាចិត្តិយស្ស។ ភិក្ខុ សំវិទហតិ មាតុគ្គាមោ ន សំវិទហតិ អាបត្តិ ទុក្កដស្ស។ យក្ខិយា វា បេតិយា វា បណ្ឌកេន វា តិរច្ឆានគតមនុស្សវិគ្គហិត្ថិយា វា សទ្ធឹ សំវិធាយ ឯកទ្ធានមគ្គំ បដិបជ្ជតិ អន្តមសោ គាមន្តរម្បិ អាបត្តិ ទុក្កដស្ស។ អមាតុគ្គាមេ មាតុគ្គាមសញ្ញី អាបត្តិ ទុក្កដស្ស។ អមាតុគ្គាមេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អមាតុគ្គាមេ អមាតុគ្គាមសញ្ញី អនាបត្តិ។
 
[២៧៨] មាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ហើយបបួល​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិ​បាចិត្តិយ។ មាតុគ្រាម ភិក្ខុ​សង្ស័យ ហើយបបួល​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយបបួល​ដើរ​ផ្លូវ​ឆ្ងាយ​ជាមួយគ្នា ដោយហោចទៅ​ សូម្បី​ចន្លោះ​ស្រុកមួយ ត្រូវ​អាបត្តិបាចិត្តិយ។ ភិក្ខុបបួល មាតុគ្រាមមិនបបួល ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបបួលដើរផ្លូវ​ឆ្ងាយ​ជាមួយគ្នា មួយអន្លើ​ដោយយក្សស្រី ប្រេតស្រី មនុស្ស​ខ្ទើយ និងតិរច្ឆានញី​មានរាងដូចមនុស្ស ដោយហោចទៅ សូម្បី​ចន្លោះស្រុកមួយ ត្រូវអាបត្តិ​ទុក្កដ។ ​មិនមែនមាតុគ្រាម​ ភិក្ខុសំគាល់​ថាមាតុគ្រាម ត្រូវអាបត្តិ​ទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ ​មិនមែនមាតុគ្រាម ភិក្ខុសំគាល់​ថា មិនមែនមាតុគ្រាម មិនត្រូវអាបត្តិ​។
 
[២៧៩] អនាបត្តិ អសំវិទហិត្វា គច្ឆតិ មាតុគ្គាមោ សំវិទហតិ ភិក្ខុ ន សំវិទហតិ វិសង្កេតេន គច្ឆតិ អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៧៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុមិនបបួល ហើយទៅ១ មាតុគ្រាមបបួល ភិក្ខុ​មិនបបួល១ ភិក្ខុទៅ​ដោយ​ខុស​សង្កេត១ ភិក្ខុទៅ​ព្រោះ​មាន​សេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៧ ចប់។
 
អដ្ឋមសិក្ខាបទំ
 
[២៨០] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អរិដ្ឋស្ស នាម ភិក្ខុនោ គទ្ធ[គទ្ធោតិបិ បាឋោ] ពាធិបុព្វស្ស ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ ហោតិ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ អស្សោសុំ ខោ សម្ពហុលា ភិក្ខូ អរិដ្ឋស្ស កិរ នាម ភិក្ខុនោ គទ្ធពាធិបុព្វស្ស ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ អថខោ តេ ភិក្ខូ យេន អរិដ្ឋោ ភិក្ខុ គទ្ធពាធិបុព្វោ តេនុបសង្កមឹសុ ឧបសង្កមិត្វា អរិដ្ឋំ ភិក្ខុំ គទ្ធពាធិបុព្វំ ឯតទវោចុំ សច្ចំ កិរ តេ អាវុសោ អរិដ្ឋ ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ ឯវំ ព្យាខោ អហំ អាវុសោ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ មា អាវុសោ អរិដ្ឋ ឯវំ អវច មា ភគវន្តំ អព្ភាចិក្ខិ ន ហិ សាធុ ភគវតោ អព្ភក្ខានំ ន ហិ ភគវា ឯវំ វទេយ្យ អនេកបរិយាយេន អាវុសោ អរិដ្ឋ អន្តរាយិកា ធម្មា វុត្តា[ឱ.ម.អន្តរាយិកា វុត្តា។] ភគវតា អលញ្ច បន តេ បដិសេវតោ អន្តរាយាយ អប្បស្សាទា កាមា វុត្តា ភគវតា ពហុទុក្ខា ពហូបាយាសា អាទីនវោ ឯត្ថ ភិយ្យោ អដ្ឋិកង្កលូបមា កាមា វុត្តា ភគវតា ពហុទុក្ខា ពហូបាយាសា អាទីនវោ ឯត្ថ ភិយ្យោ មំសបេសូបមា កាមា វុត្តា ភគវតា។បេ។ តិណុក្កូបមា កាមា វុត្តា ភគវតា។បេ។ អង្គារកាសូបមា កាមា វុត្តា ភគវតា។បេ។ សុបិនកូបមា កាមា វុត្តា ភគវតា។បេ។ យាចិតកូបមា កាមា វុត្តា ភគវតា។បេ។ រុក្ខផលូបមា កាមា វុត្តា ភគវតា។បេ។ អសិសូនូបមា កាមា វុត្តា ភគវតា។បេ។ សត្តិសូលូបមា កាមា វុត្តា ភគវតា។បេ។ សប្បសិរូបមា កាមា វុត្តា ភគវតា ពហុទុក្ខា ពហូបាយាសា អាទីនវោ ឯត្ថ ភិយ្យោតិ។ ឯវំបិ ខោ អរិដ្ឋោ ភិក្ខុ គទ្ធពាធិបុព្វោ តេហិ ភិក្ខូហិ វុច្ចមានោ តថេវ តំ បាបកំ ទិដ្ឋិគតំ[ឯត្ថន្តរេ ឧប្បន្នន្តិបិ កត្ថចិ បោត្ថកេ អត្ថិ។] ថាមសា បរាមាសា អភិនិវិស្ស វោហរតិ ឯវំ ព្យា ខោ អហំ អាវុសោ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ យតោ ច ខោ តេ ភិក្ខូ នាសក្ខឹសុ អរិដ្ឋំ ភិក្ខុំ គទ្ធពាធិបុព្វំ ឯតស្មា បាបកា ទិដ្ឋិគតា វិវេចេតុំ អថខោ តេ ភិក្ខូ យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា អរិដ្ឋំ ភិក្ខុំ គទ្ធពាធិបុព្វំ បដិបុច្ឆិ សច្ចំ កិរ តេ អរិដ្ឋ ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ ឯវំ ព្យា ខោ អហំ ភន្តេ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ កស្ស នុ ខោ នាម ត្វំ មោឃបុរិស មយា ឯវំ ធម្មំ ទេសិតំ អាជានាសិ ននុ មយា មោឃបុរិស អនេកបរិយាយេន អន្តរាយិកា ធម្មា វុត្តា អលញ្ច បន តេ បដិសេវតោ អន្តរាយាយ អប្បស្សាទា កាមា វុត្តា មយា ពហុទុក្ខា ពហូបាយាសា អាទីនវោ ឯត្ថ ភិយ្យោ អដ្ឋិកង្កលូបមា កាមា វុត្តា មយា។បេ។ មំសបេសូបមា កាមា វុត្តា មយា។បេ។ តិណុក្កូបមា កាមា វុត្តា មយា។បេ។ អង្គារកាសូបមា កាមា វុត្តា មយា។បេ។ សុបិនកូបមា កាមា វុត្តា មយា។បេ។ យាចិតកូបមា កាមា វុត្តា មយា។បេ។ រុក្ខផលូបមា កាមា វុត្តា មយា។បេ។ អសិសូនូបមា កាមា វុត្តា មយា។បេ។ សត្តិសូលូបមា កាមា វុត្តា មយា។បេ។ សប្បសិរូបមា កាមា វុត្តា មយា ពហុទុក្ខា ពហូបាយាសា អាទីនវោ ឯត្ថ ភិយ្យោ អថ ច បន ត្វំ មោឃបុរិស អត្តនា ទុគ្គហិតេន ទិដ្ឋិគតេន អម្ហេ ចេវ អព្ភាចិក្ខសិ អត្តានញ្ច ខនសិ ពហុញ្ច អបុញ្ញំ បសវសិ តញ្ហិ តេ មោឃបុរិស ភវិស្សតិ ទីឃរត្តំ អហិតាយ ទុក្ខាយ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ឯវំ វទេយ្យ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ សោ ភិក្ខុ ភិក្ខូហិ ឯវមស្ស វចនីយោ មា អាយស្មា ឯវំ អវច មា ភគវន្តំ អព្ភាចិក្ខិ ន ហិ សាធុ ភគវតោ អព្ភក្ខានំ ន ហិ ភគវា ឯវំ វទេយ្យ អនេកបរិយាយេន អាវុសោ អន្តរាយិកា ធម្មា វុត្តា ភគវតា អលញ្ច បន តេ បដិសេវតោ អន្តរាយាយាតិ។ ឯវញ្ច [ឱ.ម.ឯវញ្ច បន] សោ ភិក្ខុ ភិក្ខូហិ វុច្ចមានោ តថេវ បគ្គណ្ហេយ្យ សោ ភិក្ខុ ភិក្ខូហិ យាវតតិយំ សមនុភាសិតព្វោ តស្ស បដិនិស្សគ្គាយ។ យាវតតិយញ្ចេ សមនុភាសិយមានោ តំ បដិនិស្សជ្ជេយ្យ ឥច្ចេតំ កុសលំ នោ ចេ បដិនិស្សជ្ជេយ្យ បាចិត្តិយន្តិ។
 
[២៨០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះ​អរិដ្ឋ​ជាកូននៃ​ត្រកូល​អ្នកសម្លាប់​ត្មាត មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើងដូច្នេះ​ថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា តែង​ធ្វើ​នូវសេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់អ្នក​សេព ដោយប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​ព្រះដ៏​មានព្រះភាគ​សំដែងហើយ​ដោយប្រការ​ដូច្នោះ។ ភិក្ខុ​ជាច្រើនរូប​បានឮ​ពាក្យនោះថា ឮថា ភិក្ខុឈ្មោះ​អរិដ្ឋ​ជាកូននៃ​ត្រកូល​អ្នកសម្លាប់​ត្មាត មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើងដូច្នេះ​ថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ​ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់អ្នក​សេព ដោយ​ប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​ព្រះដ៏​មានព្រះភាគ​សំដែងហើយ​ដោយប្រការ​ដូច្នោះ។ ទើប​ភិក្ខុទាំងនោះ ចូលទៅរក​អរិដ្ឋ​ភិក្ខុជាកូន​នៃត្រកូលអ្នកសម្លាប់ត្មាតនោះ លុះចូល​ទៅហើយ បាន​និយាយ​ពាក្យនេះ​នឹង​អរិដ្ឋ​ភិក្ខុជាកូន​នៃ​ត្រកូល​អ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ ឮថា អ្នក​មាន​​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើងដូច្នេះ​ថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មាន​ព្រះភាគ​សំដែងហើយ​ថា តែង​ធ្វើ​នូវសេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់អ្នក​សេព ដោយប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ហើយ ​ដោយប្រការ​ដូច្នោះ មែនឬ។ អរិដ្ឋ​ភិក្ខុឆ្លើយថា នែអាវុសោ ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែងហើយ​ថា តែង​ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេព ដោយប្រការណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌ដែល​ព្រះដ៏​មានព្រះភាគ​សំដែងហើយ ​ដោយប្រការ​ដូច្នោះ។ ភិក្ខុទាំងឡាយ​និយាយ​ថា នែអាវុសោ​អរិដ្ឋ អ្នកចូរ​កុំ​និយាយ​យ៉ាងហ្នឹង អ្នកកុំពោល​បង្កាច់​ព្រះដ៏មានព្រះភាគ​ឡើយ ការ​ពោលបង្កាច់​ព្រះដ៏មានព្រះភាគ ​មិនល្អទេ ព្រោះថា ព្រះដ៏មានព្រះភាគ​មិនបាន​ត្រាស់ថាយ៉ាងនេះទេ នែអាវុសោ​អរិដ្ឋ ធម៌​ទាំងឡាយដែល​ធ្វើ​សេចក្តី​អន្តរាយ ព្រះដ៏​មានព្រះភាគ​សំដែងហើយ​ដោយបរិយាយ​ជាច្រើន ធម៌​ទាំងឡាយ​នោះសោត អាចធ្វើ​សេចក្តី​អន្តរាយ​ដល់អ្នក​សេពពិតមែន ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាមទាំងឡាយ​មានសេចក្តី​រីករាយតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាមទាំងឡាយ​នេះ​មានច្រើន ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរាង​ឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់​ច្រើន ទោសក្នុងកាម​ទាំងឡាយ​នេះ​មាន​ច្រើន ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាមទាំងឡាយ​មានឧបមាដោយដុំសាច់។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយគប់ភ្លើង​ធ្វើពីស្មៅ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរណ្តៅ​រងើកភ្លើង។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយអ្នកយល់សប្តិ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរបស់ដែល​ខ្ចីគេ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយផ្លែឈើ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយកាំបិត​និងជ្រញ់។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយលំពែង​និងដែក​ស្រួច។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះ​មានច្រើន។ អរិដ្ឋភិក្ខុ​ជាកូននៃ​ត្រកូល​អ្នកសម្លាប់​ត្មាត ទុកជា​ភិក្ខុទាំងឡាយ​និយាយ​ប្រដៅ​យ៉ាងនេះ ក៏នៅ​តែប្រកាន់​ទិដ្ឋិ​លាមក​នោះ​ដោយសេចក្តី​ប្រកាន់មាំ​ដោយកំលាំង ហើយពោលយ៉ាង​នោះ​ដដែលថា នែអាវុសោ ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏មានព្រះភាគ​សំដែងហើយ​ថាធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព ដោយប្រការ​ណា ខ្ញុំដឹង​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មានព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះ។ ភិក្ខុទាំងឡាយ​នោះ មិនអាច​ដោះ​ភិក្ខុ​ឈ្មោះ​អរិដ្ឋ​ជាកូន​នៃត្រកូល​អ្នកសម្លាប់ត្មាត​ចេញ​ពីទិដ្ឋិ​អាក្រក់យ៉ាង​នេះក្នុងកាលណា ភិក្ខុ​ទាំងឡាយ​នោះ​ក៏ចូលទៅគាល់​ព្រះដ៏មានព្រះភាគ​ក្នុងកាលនោះឯង លុះចូល​ទៅហើយ ក៏​ក្រាបទូល​ដំណើរ​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះ​ភាគទ្រង់​ឲ្យប្រជុំ​ភិក្ខុសង្ឃ​ ហើយ​ត្រាស់សួរចំពោះ​អរិដ្ឋ​ភិក្ខុ​ជាកូននៃ​ត្រកូល​អ្នកសម្លាប់ត្មាតថា នែអរិដ្ឋ ឮថា អ្នកមានទិដ្ឋិអាក្រក់​មានសភាព​យ៉ាងនេះ​កើតឡើង​ដូច្នេះថា ធម៌ទាំងឡាយ​ណាដែល​ព្រះដ៏មានព្រះភាគ​សំដែង​ថាធ្វើ​សេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះមិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នកសេព ដោយប្រការណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែលព្រះ​ដ៏មានព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះ ពិតមែនឬ។ អរិដ្ឋភិក្ខុក្រាបទូលថា សូមទ្រង់​មេត្តាប្រោស ធម៌ទាំងឡាយ​ណា​ដែល​​ព្រះដ៏មានព្រះភាគ​សំដែងហើយ​ថា ធ្វើ​សេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះមិនអាច​ធ្វើនូវ​សេចក្តី​​អន្តរាយ​ដល់​អ្នកសេព ដោយប្រការណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​​ដឹងច្បាស់​នូវធម៌​ដែលព្រះ​ដ៏មានព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះឯង។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​មោឃបុរស អ្នកដឹងច្បាស់​នូវធម៌ដែលតថាគតសំដែងហើយយ៉ាងនេះ មកពីអ្នកណា នែ​មោឃបុរស ធម៌​ធ្វើសេចក្តីអន្តរាយ​ តថាគត​សំដែងហើយ​ដោយបរិយាយ​ជាច្រើន ធម៌​ទាំងឡាយ​នោះ​សោត អាចធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព​បានពិតមែន តថាគត​សំដែង​ហើយថា កាម​ទាំងឡាយ​មានសេចក្តី​រីករាយតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះ​មានច្រើន តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរាងឆ្អឹង។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយដុះសាច់។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយគប់ភ្លើងធ្វើ​ពីស្មៅ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរណ្តៅ​រងើកភ្លើង។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយអ្នកយល់សប្តិ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរបស់ដែល​ខ្ចីគេ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយផ្លែឈើ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយកាំបិត​និង​ជ្រញ់។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយលំពែង​និង​ដែក​ស្រួច។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះមានច្រើន នែមោឃបុរស កាលបើ​ហេតុ​មាន​ទំនង​យ៉ាងនេះ អ្នកឯង​ហៅថា​ពោល​បង្កាច់​យើង​ផង ជីកគាស់​ខ្លួន​ឯងផង បានបាបជាច្រើន​ផង ដោយទិដ្ឋិ​ដែលខ្លួន​ប្រកាន់ខុស នែមោឃបុរស ព្រោះថាទិដ្ឋិ​របស់អ្នកឯងនោះ នឹងប្រព្រឹត្ត​ទៅ​ដើម្បី​ទោស មិនមែនជា​ប្រយោជន៍ និងទុក្ខ​អស់កាល​ជាអង្វែង នែមោឃបុរស អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយ ពោល​យ៉ាងនេះថា ធម៌ទាំងឡាយ​ណា​តែង​ធ្វើ​នូវសេចក្តី​អន្តរាយ​ដែល​ព្រះដ៏មានព្រះភាគ​សំដែងហើយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើនូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេពទេ ដោយប្រការយ៉ាងណា ខ្ញុំដឹង​ច្បាស់នូវ​ធម៌​ដែលព្រះដ៏​មានព្រះភាគ​សំដែងហើយ ដោយប្រការ​យ៉ាងនោះ។ ភិក្ខុនោះ គឺ​ភិក្ខុ​ទាំងឡាយ​និយាយ​ប្រដៅ​យ៉ាងនេះថា លោកដ៏មាន​អាយុ លោក​ចូរ​កុំពោល​យ៉ាងនេះឡើយ កុំពោល​បង្កាច់​ព្រះដ៏មានព្រះភាគ​ឡើយ ការ​ពោល​បង្កាច់​ព្រះ​ដ៏មានព្រះភាគ​ មិនល្អទេ ព្រះដ៏មានព្រះភាគ​មិនពោល​យ៉ាងនេះទេ នែអាវុសោ ធម៌​ទាំងឡាយ​តែង​ធ្វើនូវ​សេចក្តី​អន្តរាយ​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយបរិយា​យជាច្រើន ធម៌ទាំង​ឡាយ​នោះ​អាចធ្វើ​នូវសេចក្តី​អន្តរាយដល់​អ្នកសេពមែន។ ឯភិក្ខុនោះ កាលដែល​ភិក្ខុទាំងឡាយ​ពោល​យ៉ាងនេះហើយ ក៏​នៅតែ​ប្រកាន់​មាំ​យ៉ាងនោះដដែល ភិក្ខុនោះ​ត្រូវ​ភិក្ខុទាំងឡាយ​សូត្រ​សមនុភាសនកម្ម​អស់វារៈបីដង ដើម្បី​ឲ្យ​លះទិដ្ឋិ​នោះចេញ។ បើភិក្ខុនោះ កាលភិក្ខុ​ទាំងឡាយ​សូត្រ​សមនុភាសនកម្ម​អស់វារៈ​បីដង​ ហើយលះបង់​នូវទិដ្ឋិ​នោះបាន។ ការលះបង់​បាននេះ ជាការ​ល្អ បើភិក្ខុ​នោះ​មិនលះបង់​ទេ ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៨១] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ឯវំ វទេយ្យាតិ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។
 
[២៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុនោះពោលយ៉ាងនេះ គឺភិក្ខុនោះពោលថា ធម៌​ទាំងឡាយណា​ដែលព្រះដ៏​មានព្រះភាគ​សំដែង​ហើយថា ធ្វើសេចក្តី​អន្តរាយ​ ធម៌ទាំងឡាយ​នោះ មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នកសេព ដោយប្រការណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែលព្រះដ៏​មានព្រះភាគ​សំដែង​ហើយ ដោយប្រការ​ដូច្នោះ។
 
[២៨២] សោ ភិក្ខូតិ យោ សោ ឯវំវាទី ភិក្ខុ។ ភិក្ខូហីតិ អញ្ញេហិ ភិក្ខូហិ។ យេ បស្សន្តិ យេ សុណន្តិ តេហិ វត្តព្វោ មាយស្មា ឯវំ អវច មា ភគវន្តំ អព្ភាចិក្ខិ ន ហិ សាធុ ភគវតោ អព្ភក្ខានំ ន ហិ ភគវា ឯវំ វទេយ្យ អនេកបរិយាយេន អាវុសោ អន្តរាយិកា ធម្មា វុត្តា ភគវតា អលញ្ច បន តេ បដិសេវតោ អន្តរាយាយាតិ។ ទុតិយម្បិ វត្តព្វោ។ តតិយម្បិ វត្តព្វោ។ សចេ បដិនិស្សជ្ជតិ ឥច្ចេតំ កុសលំ នោ ចេ បដិនិស្សជ្ជតិ អាបត្តិ ទុក្កដស្ស។ សុត្វា ន វទន្តិ អាបត្តិ ទុក្កដស្ស។ សោ ភិក្ខុ សង្ឃមជ្ឈំបិ អាកឌ្ឍិត្វា វត្តព្វោ មា អាយស្មា ឯវំ អវច មា ភគវន្តំ អព្ភាចិក្ខិ ន ហិ សាធុ ភគវតោ អព្ភក្ខានំ ន ហិ ភគវា ឯវំ វទេយ្យ អនេកបរិយាយេន អាវុសោ អន្តរាយិកា ធម្មា វុត្តា ភគវតា អលញ្ច បន តេ បដិសេវតោ អន្តរាយាយាតិ។ ទុតិយម្បិ វត្តព្វោ តតិយម្បិ វត្តព្វោ។ សចេ បដិនិស្សជ្ជតិ ឥច្ចេតំ កុសលំ នោ ចេ បដិនិស្សជ្ជតិ អាបត្តិ ទុក្កដស្ស។
 
[២៨២] ពាក្យថា ភិក្ខុនោះ គឺភិក្ខុ​ដែលនិយាយ​យ៉ាងនេះនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺ​ភិក្ខុទាំងឡាយដទៃ។ ភិក្ខុទាំងឡាយ​ណាឃើញ ភិក្ខុទាំងឡាយ​ណាឮ ភិក្ខុទាំងឡាយ​នោះ ត្រូវ​និយាយ​ឲ្យភិក្ខុ​ដែលមាន​ទិដ្ឋិ​អាក្រក់​នោះថា នែលោកដ៏មាន​អាយុ លោក​កុំនិយាយ​យ៉ាងហ្នឹង កុំពោល​បង្កាច់​ព្រះដ៏មានព្រះភាគយ៉ាងហ្នឹង ការ​ពោល​បង្កាច់​ព្រះ​ដ៏មានព្រះភាគ​ មិនល្អទេ ព្រះដ៏មានព្រះភាគ​មិនពោល​យ៉ាងនេះទេ ម្នាលអាវុសោ ធម៌​ទាំងឡាយ​​ធ្វើនូវ​សេចក្តី​អន្តរាយ​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយបរិយាយ​ជាច្រើន ធម៌ទាំង​ឡាយ​នោះ ​អាចធ្វើ​សេចក្តី​អន្តរាយដល់​បុគ្គលអ្នកសេពមែន។ ភិក្ខុទាំងឡាយ​ត្រូវ​និយាយ​ប្រដៅ​ឲ្យភិក្ខុ​មានទិដ្ឋិ​អាក្រក់​នោះ​អស់​វារៈ​ពីរដងផង ត្រូវនិយាយ​ប្រដៅ​ឲ្យ​អស់វារៈ​បីដងផង។ បើភិក្ខុនោះ​លះបង់បាន ការលះ​បង់​បាននេះ​ជាការ​ល្អ បើមិនលះ​បង់ទេ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុទាំងឡាយ​ឮហើយ មិននិយាយ​ប្រដៅ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុទាំងឡាយ​ត្រូវទាញ​ភិក្ខុនោះ​មក​កាន់ទី​កណ្តាល​សង្ឃ ហើយនិយាយ​ប្រដៅ​ថា លោកដ៏មាន​អាយុ លោក​​កុំពោល​យ៉ាងនេះឡើយ កុំពោល​បង្កាច់​ព្រះដ៏មានព្រះភាគ ការ​ពោល​បង្កាច់​ព្រះ​ដ៏មានព្រះភាគ​ មិនល្អទេ ព្រោះព្រះដ៏មានព្រះភាគ​មិនពោល​យ៉ាងនេះទេ នែអាវុសោ ធម៌​ទាំងឡាយ​តែង​ធ្វើ​សេចក្តី​អន្តរាយ ព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយបរិយាយ​ជាច្រើន ធម៌ទាំង​ឡាយ​នោះ ​អាចធ្វើ​សេចក្តី​អន្តរាយដល់​អ្នកសេពមែន។ ភិក្ខុទាំងឡាយ​ត្រូវ​និយាយ​ប្រដៅ​ភិក្ខុ​មានទិដ្ឋិ​អាក្រក់​នោះ​អស់​វារៈ​ពីរដងផង ត្រូវនិយាយ​ប្រដៅ​​អស់វារៈ​បីដងផង។ បើភិក្ខុ​នោះលះបង់បាន ការលះបង់​បាននេះ ជាការ​ល្អ បើ​មិន​លះបង់​ទេ ត្រូវអាបត្តិ​ទុក្កដ។
 
[២៨៣] សោ ភិក្ខុ ភិក្ខូហិ សមនុភាសិតព្វោ។ ឯវញ្ច បន ភិក្ខវេ សមនុភាសិតព្វោ។ ព្យត្តេន ភិក្ខុនា បដិពលេន សង្ឃោ ញាបេតព្វោ សុណាតុ មេ ភន្តេ សង្ឃោ ឥត្ថន្នាមស្ស ភិក្ខុនោ ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ សោ តំ ទិដ្ឋឹ នប្បដិនិស្សជ្ជតិ។ យទិ សង្ឃស្ស បត្តកល្លំ សង្ឃោ ឥត្ថន្នាមំ ភិក្ខុំ សមនុភាសេយ្យ តស្សា ទិដ្ឋិយា បដិនិស្សគ្គាយ។ ឯសា ញត្តិ។ សុណាតុ មេ ភន្តេ សង្ឃោ ឥត្ថន្នាមស្ស ភិក្ខុនោ ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ សោ តំ ទិដ្ឋឹ នប្បដិនិស្សជ្ជតិ។ សង្ឃោ ឥត្ថន្នាមំ ភិក្ខុំ សមនុភាសតិ តស្សា ទិដ្ឋិយា បដិនិស្សគ្គាយ។ យស្សាយស្មតោ ខមតិ ឥត្ថន្នាមស្ស ភិក្ខុនោ សមនុភាសនា តស្សា ទិដ្ឋិយា បដិនិស្សគ្គាយ សោ តុណ្ហស្ស យស្ស នក្ខមតិ សោ ភាសេយ្យ។ ទុតិយម្បិ ឯតមត្ថំ វទាមិ។បេ។ តតិយម្បិ ឯតមត្ថំ វទាមិ។ សុណាតុ មេ ភន្តេ សង្ឃោ ឥត្ថន្នាមស្ស ភិក្ខុនោ ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ សោ តំ ទិដ្ឋឹ នប្បដិនិស្សជ្ជតិ។ សង្ឃោ ឥត្ថន្នាមំ ភិក្ខុំ សមនុភាសតិ តស្សា ទិដ្ឋិយា បដិនិស្សគ្គាយ។ យស្សាយស្មតោ ខមតិ ឥត្ថន្នាមស្ស ភិក្ខុនោ សមនុភាសនា តស្សា ទិដ្ឋិយា បដិនិស្សគ្គាយ សោ តុណ្ហស្ស យស្ស នក្ខមតិ សោ ភាសេយ្យ។ សមនុភដ្ឋោ សង្ឃេន ឥត្ថន្នាមោ ភិក្ខុ តស្សា ទិដ្ឋិយា បដិនិស្សគ្គាយ។ ខមតិ សង្ឃស្ស តស្មា តុណ្ហី។ ឯវមេតំ ធារយាមីតិ។
 
[២៨៣] ភិក្ខុនោះ​ត្រូវភិក្ខុ​ទាំងឡាយ​សូត្រ​សមនុភាសនកម្ម។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងឡាយ​ត្រូវសូត្រ​សមនុភាសនកម្ម​ (ដល់​ភិក្ខុមាន​ទិដ្ឋិអាក្រក់) យ៉ាងនេះ។ ភិក្ខុ​ដែល​ឈ្លាស​ អង់​អាច ត្រូវផ្តៀង​សង្ឃថា បពិត្រព្រះ​សង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់​ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិ​អាក្រក់ មានសភាព​យ៉ាងនេះ​កើតឡើង (ដូច្នេះ)ថា ធម៌​ទាំងឡាយ​ណា​ដែលព្រះដ៏មានព្រះភាគ​សំដែង​ថា ធ្វើសេចក្តី​អន្តរាយ ធម៌ទាំងឡាយ​នោះមិនអាច​ធ្វើសេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព ដោយប្រការ​ណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះ។ ភិក្ខុនោះ មិនលះបង់ទិដ្ឋិ​នោះ។ បើកម្ម​មានកាល​គួរ​ដល់​សង្ឃហើយ សង្ឃ​គប្បីសូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ។ នេះជាញត្តិ។ បពិត្រព្រះ​សង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់​ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិ​អាក្រក់ មានសភាព​យ៉ាងនេះ​កើតឡើង (ដូច្នេះ)ថា ធម៌​ទាំងឡាយ​ណា​ដែលព្រះដ៏មានព្រះភាគ​សំដែង​ថា ធ្វើសេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​​នោះ មិនអាច​ធ្វើសេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព ដោយប្រការ​ណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះ។ ភិក្ខុនោះ មិនលះបង់ទិដ្ឋិ​នោះ។ (ឥឡូវនេះ) សង្ឃសូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ។ ការសូត្រសមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ គួរ​ដល់​លោកដ៏​មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គ​នោះ​ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មាន​អាយុ​អង្គ​ណា លោកដ៏​មានអាយុ​អង្គនោះ​ត្រូវនិយាយ​ឡើង។ ខ្ញុំប្រកាស​សេចក្តី​នេះអស់​វារៈ​ពីរដងផង។បេ។ ខ្ញុំ​ប្រកាស​សេចក្តី​នេះអស់​វារៈ​បីដងផង។ បពិត្រព្រះ​សង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់​ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិ​អាក្រក់ មានសភាព​យ៉ាងនេះ​កើតឡើង (ដូច្នេះ)ថា ធម៌​ទាំងឡាយ​ណា​ដែលព្រះដ៏មានព្រះភាគ​សំដែង​ហើយថា ធ្វើសេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​​នោះ មិនអាច​ធ្វើសេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព ដោយប្រការ​ណា ខ្ញុំ​ដឹងច្បាស់​នូវធម៌​ដែលព្រះដ៏មាន​ព្រះភាគ​សំដែងហើយ ដោយប្រការ​ដូច្នោះ។ ភិក្ខុនោះ មិនលះបង់ទិដ្ឋិ​នោះទេ។ (ឥឡូវនេះ) សង្ឃសូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះហើយ។ ការសូត្រសមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះនេះ ដើម្បី​ឲ្យ​លះបង់​ទិដ្ឋិ​នោះ គួរ​ដល់​លោកដ៏​មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គ​នោះ​ត្រូវស្ងៀម មិនគួរ​ដល់លោកដ៏មាន​អាយុ​អង្គ​ណា លោកដ៏​មានអាយុ​អង្គនោះ​ត្រូវនិយាយ​ឡើង។ សង្ឃ​សូត្រ​សមនុភាសនកម្ម​ចំពោះ​ភិក្ខុឈ្មោះ​នេះ​ដើម្បី​ឲ្យលះបង់​ទិដ្ឋិ​នោះហើយ។ ការសូត្រសមនុភាសនកម្មនេះ គួរ​ដល់សង្ឃ ហេតុនោះ​សង្ឃ​ស្ងៀម។ ខ្ញុំ​ចាំទុក​នូវសង្ឃកម្ម​នេះ​ដោយអាការស្ងៀម​នៅយ៉ាងនេះ។
 
[២៨៤] ញត្តិយា ទុក្កដំ។ ទ្វីហិ កម្មវាចាហិ ទុក្កដា។ កម្មវាចាបរិយោសានេ អាបត្តិ បាចិត្តិយស្ស។
 
[២៨៤] ភិក្ខុត្រូវអាបត្តិ​ទុក្កដ ក្នុងខណៈ​ចប់ញត្តិ។ ភិក្ខុត្រូវអាបត្តិ​ទុក្កដទាំងឡាយ ក្នុងខណៈ​ចប់​កម្មវាចាពីរ (លើក)។ ភិក្ខុត្រូវអាបត្តិ​បាចិត្តិយ ក្នុងខណៈ​ចប់កម្ម​វាចា​ស្រេច។
 
[២៨៥] ធម្មកម្មេ ធម្មកម្មសញ្ញី នប្បដិនិស្សជ្ជតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ វេមតិកោ នប្បដិនិស្សជ្ជតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ អធម្មកម្មសញ្ញី នប្បដិនិស្សជ្ជតិ អាបត្តិ បាចិត្តិយស្ស។ អធម្មកម្មេ ធម្មកម្មសញ្ញី អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ អធម្មកម្មសញ្ញី អាបត្តិ ទុក្កដស្ស។
 
[២៨៥] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ តែមិនលះបង់ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ តែមិនលះបង់ ត្រូវ​អាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ តែមិនលះបង់ ត្រូវ​អាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវ​អាបត្តិ​ទុក្កដ។ កម្មមិន​ប្រកប​ដោយ​ធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ត្រូវ​អាបត្តិទុក្កដ។
 
[២៨៦] អនាបត្តិ អសមនុភាសន្តស្ស បដិនិស្សជ្ជន្តស្ស ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៨៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺសង្ឃ​មិនសូត្រ​សមនុភាសនកម្ម១ ភិក្ខុលះបង់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៨ ចប់។
 
នវមសិក្ខាបទំ
 
[២៨៧] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ជានំ តថាវាទិនា អរិដ្ឋេន ភិក្ខុនា អកដានុធម្មេន តំ ទិដ្ឋឹ អប្បដិនិស្សដ្ឋេន សទ្ធឹ សម្ភុញ្ជន្តិបិ សំវសន្តិបិ សហាបិ សេយ្យំ កប្បេន្តិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ជានំ តថាវាទិនា អរិដ្ឋេន ភិក្ខុនា អកដានុធម្មេន តំ ទិដ្ឋឹ អប្បដិនិស្សដ្ឋេន សទ្ធឹ សម្ភុញ្ជិស្សន្តិបិ សំវសិស្សន្តិបិ សហាបិ សេយ្យំ កប្បេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ជានំ តថាវាទិនា អរិដ្ឋេន ភិក្ខុនា អកដានុធម្មេន តំ ទិដ្ឋឹ អប្បដិនិស្សដ្ឋេន សទ្ធឹ សម្ភុញ្ជថាបិ សំវសថាបិ សហាបិ សេយ្យំ កប្បេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ជានំ តថាវាទិនា អរិដ្ឋេន ភិក្ខុនា អកដានុធម្មេន តំ ទិដ្ឋឹ អប្បដិនិស្សដ្ឋេន សទ្ធឹ សម្ភុញ្ជិស្សថាបិ សំវសិស្សថាបិ សហាបិ សេយ្យំ កប្បេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ជានំ តថាវាទិនា ភិក្ខុនា អកដានុធម្មេន តំ ទិដ្ឋឹ អប្បដិនិស្សដ្ឋេន សទ្ធឹ សម្ភុញ្ជេយ្យ វា សំវសេយ្យ វា សហ វា សេយ្យំ កប្បេយ្យ បាចិត្តិយន្តិ។
 
[២៨៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងហើយ បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែ​ពោល​យ៉ាងនោះ មិនបាន​ធ្វើ​តាម​ធម៌ មិនលះបង់​ទិដ្ឋិនោះចេញ។ ភិក្ខុទាំងឡាយណាមាន​សេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹងហើយ មិនគួរ​នឹងបរិភោគរួមខ្លះ នៅរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែ​ពោល​យ៉ាងនោះ ជាអ្នកមិន​ធ្វើ​តាម​ធម៌ មិនលះបង់​ទិដ្ឋិនោះសោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា អ្នកទាំងឡាយ​ដឹងហើយ បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែ​ពោល​យ៉ាងនោះ ជាអ្នកមិនបាន​ធ្វើ​តាម​ធម៌ ជាអ្នកមិនលះបង់​ទិដ្ឋិនោះចេញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគទ្រង់​បន្ទោសថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​ដឹងហើយ មិនគួរ​នឹង​ បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែ​ពោល​យ៉ាងនោះ មិន​ធ្វើ​តាម​ធម៌ មិនលះបង់​ទិដ្ឋិនោះទេ នែមោឃបុរស​ទាំងឡាយ អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​ណាមួយដឹងហើយ បរិភោគរួមក្តី នៅរួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ជាមួយ​នឹងភិក្ខុ​ដែល​មានប្រក្រតីពោល​យ៉ាងនោះ ជាអ្នកមិន​ធ្វើ​តាម​ធម៌ ជាអ្នកមិនលះបង់​ទិដ្ឋិនោះ ត្រូវអាបត្តិបាចិត្តិយ។
 
[២៨៨] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ជានាតិ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ សោ វា អារោចេតិ។ តថាវាទិនាតិ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ ឯវំ វាទិនា។ អកដានុធម្មោ នាម ឧក្ខិត្តោ អនោសារិតោ។ តំ ទិដ្ឋឹ អប្បដិនិស្សដ្ឋេន សទ្ធិន្តិ ឯតំ ទិដ្ឋឹ អប្បដិនិស្សដ្ឋេន សទ្ធឹ។ សម្ភុញ្ជេយ្យ វាតិ សម្ភោគោ នាម ទ្វេ សម្ភោគា អាមិសសម្ភោគោ ច ធម្មសម្ភោគោ ច។ អាមិសសម្ភោគោ នាម អាមិសំ ទេតិ វា បដិគ្គណ្ហាតិ វា អាបត្តិ បាចិត្តិយស្ស។ ធម្មសម្ភោគោ នាម ឧទ្ទិសតិ វា ឧទ្ទិសាបេតិ វា។ បទេន ឧទ្ទិសតិ វា ឧទ្ទិសាបេតិ វា បទេ បទេ អាបត្តិ បាចិត្តិយស្ស។ អក្ខរាយ ឧទ្ទិសតិ វា ឧទ្ទិសាបេតិ វា អក្ខរក្ខរាយ អាបត្តិ បាចិត្តិយស្ស។ សំវសេយ្យ វាតិ ឧក្ខិត្តកេន សទ្ធឹ ឧបោសថំ វា បវារណំ វា សង្ឃកម្មំ វា ករោតិ អាបត្តិ បាចិត្តិយស្ស។ សហ វា សេយ្យំ កប្បេយ្យាតិ ឯកច្ឆន្នេ ឧក្ខិត្តកេ និបន្នេ ភិក្ខុ និបជ្ជតិ អាបត្តិ បាចិត្តិយស្ស។ ភិក្ខុ និបន្នេ ឧក្ខិត្តកោ និបជ្ជតិ អាបត្តិ បាចិត្តិយស្ស។ ឧភោ វា និបជ្ជន្តិ អាបត្តិ បាចិត្តិយស្ស។ ឧដ្ឋហិត្វា បុនប្បុនំ និបជ្ជន្តិ អាបត្តិ បាចិត្តិយស្ស។
 
[២៨៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នានឹងបឋមបារាជិក។ ដែលហៅថា ដឹង គឺភិក្ខុដឹងដោយ​ខ្លួនឯងក្តី ពួកភិក្ខុដទៃ​ប្រាប់​ភិក្ខុនោះក្តី ភិក្ខុ​មានទិដ្ឋិ​អាក្រក់​នោះប្រាប់ក្តី។ ពាក្យថា មានប្រក្រតី​ពោលយ៉ាងនោះ គឺនៅតែនិយាយ​យ៉ាងនេះថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ មិនអាច​ធ្វើ​សេចក្តី អន្តរាយ​ដល់អ្នកសេព ដោយប្រការណា ខ្ញុំដឹង​ច្បាស់​នូវ​ធម៌​នោះដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយ ដោយប្រការ​ដូច្នោះ។ ភិក្ខុណា​ដែលសង្ឃ​លើក​វត្ត​[គឺភិក្ខុដែល​សង្ឃ​លើកវត្ត ដោយសូត្រ​ញត្តិចតុត្ថកម្មវាចា ព្រោះភិក្ខុ​នោះ​មិនឃើញ​អាបត្តិ មិនសំដែង​អាបត្តិ មិនលះបង់​ទិដ្ឋិ ហៅថា ភិក្ខុ​ដែលសង្ឃ​លើក​វត្ត ឯរូប​ភិក្ខុនោះ​ មិនត្រូវ​បរិភោគ​រួម​នឹង​សង្ឃឡើយ។ សេចក្តី​ពិស្តារ​ក្នុង​កម្មក្ខន្ធកៈ គម្ពីរ​ចុល្លវគ្គ។] ហើយ​សង្ឃ​មិនបាន​ហៅ​ចូលពួក​ទេ ភិក្ខុនោះ ហៅថា​មិនធ្វើតាម​ធម៌។ ពាក្យថា ជាមួយនឹង (ភិក្ខុ) មិនលះបង់​ទិដ្ឋិនោះ គឺ​ជាមួយ​នឹង​(ភិក្ខុ) ដែល​មិនលះបង់​នូវទិដ្ឋិ​នោះឲ្យដាច់​ស្រឡះ។ ពាក្យថា បរិភោគរួមក្តី​[បរិភោគ​ ក្នុងទីនេះចំពោះ​យកការសេពគប់។] សេចក្តីថា ដែលហៅថា បរិភោគរួម គឺបរិភោគរួម​មានពីរយ៉ាង បរិភោគរួម​ដោយ​អាមិសៈ១ បរិភោគ​រួម​ដោយ​ធម៌១។ ដែលហៅថា បរិភោគរួមដោយអាមិសៈ​នោះគឺ ភិក្ខុ​ឲ្យ​អាមិសៈ (ដល់​ភិក្ខុនោះក្តី) ទទួល​អាមិសៈ​អំពី​ភិក្ខុនោះក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ដែលហៅថា បរិភោគរួម​ដោយធម៌ គឺភិក្ខុ​សំដែង​ធម៌ (ដល់​ភិក្ខុនោះ)ក្តី ឲ្យ (ភិក្ខុនោះ)​សំដែងធម៌​ឲ្យ​ស្តាប់ក្តី។ ភិក្ខុសំដែង​ធម៌ (ដល់ភិក្ខុនោះ)ក្តី ឲ្យ(ភិក្ខុនោះ)​សំដែង​ធម៌ឲ្យស្តាប់ក្តី ដោយបទ ត្រូវអាបត្តិបាចិត្តិយ រាល់ៗបទ។ ភិក្ខុសំដែង​ធម៌ (ដល់ភិក្ខុនោះ)ក្តី ឲ្យ(ភិក្ខុនោះ)​សំដែង​ធម៌ឲ្យស្តាប់ក្តី ដោយអក្ខរៈ ត្រូវអាបត្តិបាចិត្តិយ រាល់ៗ​អក្ខរៈ។ ពាក្យថា នៅរួមក្តី គឺភិក្ខុ​ធ្វើ​ឧបោសថក្តី បវារណាក្តី សង្ឃកម្មក្តី ជាមួយ​នឹងភិក្ខុ​ដែល​សង្ឃ​លើក​វត្ត ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា សម្រេច​ឥរិយាបថ​ដេករួមក្តី គឺកាល​បើភិក្ខុដែល​សង្ឃ​​លើក​វត្ត​បានដេកហើយ ភិក្ខុក៏​ដេក​ក្នុងទីបិទបាំង​ជាមួយគ្នា ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើ​ភិក្ខុ​ដេកហើយ ភិក្ខុដែល​សង្ឃ​លើកវត្ត​ក៏ដេកដែរ ភិក្ខុ​នោះ​ត្រូវអាបត្តិ​បាចិត្តិយ។ ឬថាភិក្ខុ​ទាំងពីរ​រូប​ដេក (ជាមួយគ្នា) ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុក្រោក​ឡើង ហើយដេកវិញញយៗ ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៨៩] ឧក្ខិត្តកេ ឧក្ខិត្តកសញ្ញី សម្ភុញ្ជតិ វា សំវសតិ វា សហ វា សេយ្យំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ ឧក្ខិត្តកេ វេមតិកោ សម្ភុញ្ជតិ វា សំវសតិ វា សហ វា សេយ្យំ កប្បេតិ អាបត្តិ ទុក្កដស្ស។ ឧក្ខិត្តកេ អនុក្ខិត្តកសញ្ញី សម្ភុញ្ជតិ វា សំវសតិ វា សហ វា សេយ្យំ កប្បេតិ អនាបត្តិ។ អនុក្ខិត្តកេ ឧក្ខិត្តកសញ្ញី អាបត្តិ ទុក្កដស្ស។ អនុក្ខិត្តកេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុក្ខិត្តកេ អនុក្ខិត្តកសញ្ញី អនាបត្តិ។
 
[២៨៩] ភិក្ខុដែល​សង្ឃលើកវត្តហើយ ភិក្ខុសំគាល់ថាសង្ឃលើកវត្តហើយ ៗបរិភោគ​រួមក្តី នៅរួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុដែល​សង្ឃលើកវត្តហើយ ភិក្ខុមានសេចក្តី​សង្ស័យ ហើយបរិភោគ​រួមក្តី នៅរួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុដែល​សង្ឃលើកវត្តហើយ ភិក្ខុសំគាល់ថាសង្ឃមិនបានលើកវត្តទេ ហើយបរិភោគ​រួមក្តី នៅរួមក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី មិនត្រូវ​អាបត្តិ។ ភិក្ខុដែល​សង្ឃមិនបានលើកវត្ត ភិក្ខុសំគាល់ថាសង្ឃលើកវត្តហើយ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុដែល​សង្ឃមិនលើកវត្ត ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុដែល​សង្ឃមិនលើកវត្ត ភិក្ខុសំគាល់ថាសង្ឃមិនលើកវត្ត មិនត្រូវ​អាបត្តិ។
 
[២៩០] អនាបត្តិ អនុក្ខិត្តោតិ ជានាតិ ឧក្ខិត្តោ ឱសារិតោតិ ជានាតិ ឧក្ខិត្តោ តំ ទិដ្ឋឹ បដិនិស្សដ្ឋោតិ ជានាតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៩០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុដឹងថា ភិក្ខុនោះ​សង្ឃ​មិនលើកវត្ត១ ភិក្ខុដឹងថា ភិក្ខុដែល​សង្ឃ​លើកវត្តហើយ ដែលសង្ឃ​បានសូត្រ​ហៅ​ចូល​ពួកវិញ១ ភិក្ខុ​ដឹងថា ភិក្ខុ​ដែល​សង្ឃ​លើកវត្ត​ហើយ ៗបានលះបង់​ទិដ្ឋិ​នោះចេញ​ហើយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៩ ចប់។
 
ទសមសិក្ខាបទំ
 
[២៩១] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន កណ្ឌកស្ស នាម សមណុទ្ទេសស្ស ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ ហោតិ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ អស្សោសុំ ខោ សម្ពហុលា ភិក្ខូ កណ្ឌកស្ស នាម កិរ សមណុទ្ទេសស្ស ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ អថខោ តេ ភិក្ខូ យេន កណ្ឌកោ សមណុទ្ទេសោ តេនុបសង្កមឹសុ ឧបសង្កមិត្វា កណ្ឌកំ សមណុទ្ទេសំ ឯតទវោចុំ សច្ចំ កិរ តេ អាវុសោ កណ្ឌក ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ ឯវំ ព្យា ខោ អហំ ភន្តេ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ មា អាវុសោ កណ្ឌក ឯវំ អវច មា ភគវន្តំ អព្ភាចិក្ខិ ន ហិ សាធុ ភគវតោ អព្ភក្ខានំ ន ហិ ភគវា ឯវំ វទេយ្យ អនេកបរិយាយេន អាវុសោ កណ្ឌក អន្តរាយិកា ធម្មា វុត្តា ភគវតា អលញ្ច បន តេ បដិសេវតោ អន្តរាយាយ អប្បស្សាទា កាមា វុត្តា ភគវតា ពហុទុក្ខា ពហូបាយាសា អាទីនវោ ឯត្ថ ភិយ្យោ អដ្ឋិកង្កលូបមា កាមា វុត្តា ភគវតា។បេ។ មំសបេសូបមា កាមា វុត្តា ភគវតា។បេ។ តិណុក្កូបមា កាមា វុត្តា ភគវតា។បេ។ អង្គារកាសូបមា កាមា វុត្តា ភគវតា។បេ។ សុបិនកូបមា កាមា វុត្តា ភគវតា។បេ។ យាចិតកូបមា កាមា វុត្តា ភគវតា។បេ។ រុក្ខផលូបមា កាមា វុត្តា ភគវតា។បេ។ អសិសូនូបមា កាមា វុត្តា ភគវតា។បេ។ សត្តិសូលូបមា កាមា វុត្តា ភគវតា។បេ។ សប្បសិរូបមា កាមា វុត្តា ភគវតា ពហុទុក្ខា ពហូបាយាសា អាទីនវោ ឯត្ថ ភិយ្យោតិ។ ឯវំបិ ខោ កណ្ឌកោ សមណុទ្ទេសោ តេហិ ភិក្ខូហិ វុច្ចមានោ តថេវ តំ បាបកំ ទិដ្ឋិគតំ ថាមសា បរាមាសា អភិនិវិស្ស វោហរតិ ឯវំ ព្យា ខោ អហំ ភន្តេ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ យតោ ច ខោ តេ ភិក្ខូ នាសក្ខឹសុ កណ្ឌកំ សមណុទ្ទេសំ ឯតស្មា បាបកា ទិដ្ឋិគតា វិវេចេតុំ អថខោ តេ ភិក្ខូ យេន ភគវា តេនុបសង្កមឹសុ ឧបសង្កមិត្វា ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ភិក្ខុសង្ឃំ សន្និបាតាបេត្វា កណ្ឌកំ សមណុទ្ទេសំ បដិបុច្ឆិ សច្ចំ កិរ តេ កណ្ឌក ឯវរូបំ បាបកំ ទិដ្ឋិគតំ ឧប្បន្នំ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ ឯវំ ព្យា ខោ អហំ ភន្តេ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ កស្ស នុ ខោ នាម ត្វំ មោឃបុរិស មយា ឯវំ ធម្មំ ទេសិតំ អាជានាសិ ននុ មយា មោឃបុរិស អនេកបរិយាយេន អន្តរាយិកា ធម្មា វុត្តា អលញ្ច បន តេ បដិសេវតោ អន្តរាយាយ អប្បស្សាទា កាមា វុត្តា មយា ពហុទុក្ខា ពហូបាយាសា អាទីនវោ ឯត្ថ ភិយ្យោ អដ្ឋិកង្កលូបមា កាមា វុត្តា មយា។បេ។ មំសបេសូបមា កាមា វុត្តា មយា។បេ។ តិណុក្កូបមា កាមា វុត្តា មយា។បេ។ អង្ការកាសូបមា កាមា វុត្តា មយា។បេ។ សុបិនកូបមា កាមា វុត្តា មយា។បេ។ យាចិតកូបមា កាមា វុត្តា មយា។បេ។ រុក្ខផលូបមា កាមា វុត្តា មយា។បេ។ អសិសូនូបមា កាមា វុត្តា មយា។បេ។ សត្តិសូលូបមា កាមា វុត្តា មយា។បេ។ សប្បសិរូបមា កាមា វុត្តា មយា ពហុទុក្ខា ពហូបាយាសា អាទីនវោ ឯត្ថ ភិយ្យោ អថ ច បន ត្វំ មោឃបុរិស អត្តនា ទុគ្គហិតេន ទិដ្ឋិគតេន អម្ហេ ចេវ អព្ភាចិក្ខសិ អត្តានញ្ច ខនសិ ពហុញ្ច អបុញ្ញំ បសវសិ តំ ហិ តេ មោឃបុរិស ភវិស្សតិ ទីឃរត្តំ អហិតាយ ទុក្ខាយ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ អថខ្វេតំ មោឃបុរិស អប្បសន្នានញ្ចេវ អប្បសាទាយ បសន្នានញ្ច ឯកច្ចានំ អញ្ញថត្តាយាតិ។ វិគរហិត្វា ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ តេនហិ ភិក្ខវេ សង្ឃោ កណ្ឌកំ សមណុទ្ទេសំ នាសេតុ ឯវញ្ច បន ភិក្ខវេ នាសេតព្វោ អជ្ជតគ្គេ តេ អាវុសោ កណ្ឌក ន ចេវ សោ ភគវា សត្ថា អបទិសិតព្វោ យម្បិ ចញ្ញេ សមណុទ្ទេសា លភន្តិ ភិក្ខូហិ សទ្ធឹ ទ្វិរត្តតិរត្តំ សហសេយ្យំ សាបិ តេ នត្ថិ ចរ បិរេ[បិរេតិ បរ អមាមភាតិ វណ្ណនា] វិនស្សាតិ។ អថខោ សង្ឃោ កណ្ឌកំ សមណុទ្ទេសំ នាសេសិ។
 
[២៩១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ សម័យនោះឯង សមណុទ្ទេស​[សមណុទ្ទេស ជាពាក្យ​ផ្លាស់ប្តូរ​គ្នានឹង​ពាក្យ​ថា សមណេរ នឹងហៅថា​សមណុទ្ទេស​ក៏បាន ថាសាមណេរក៏បាន។]​ឈ្មោះកណ្ឌកៈ មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើង(ដូច្នេះ)​ថា ខ្ញុំដឹងច្បាស់​នូវធម៌​ដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយ គឺធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ជាធម៌​ធ្វើសេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេពនោះទេ។ ភិក្ខុ​ជាច្រើន​បានឮ​ដំណឹងថា សមណុទ្ទេសឈ្មោះ​កណ្ឌកៈ មាន​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើង(ដូច្នេះ)​ថា ខ្ញុំដឹងច្បាស់​នូវធម៌ ដែលព្រះដ៏​មានព្រះភាគ​សំដែងហើយ គឺធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ជាធម៌​ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​ មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេពទេ។ ទើប​ភិក្ខុទាំងឡាយនោះចូលទៅរក​សមណុទ្ទេ​ឈ្មោះ​កណ្ឌកៈ លុះចូល​ទៅហើយ បាន​និយាយ​ពាក្យនេះ​នឹង​កណ្ឌកសមណុទ្ទេសថា នែអាវុសោកណ្ឌកៈ ឮថា អ្នកឯង​មាន​​ទិដ្ឋិ​អាក្រក់​មាន​សភាព​យ៉ាងនេះ​កើតឡើង(ដូច្នេះ)​ថា ខ្ញុំដឹងច្បាស់​នូវធម៌ ដែលព្រះដ៏​មានព្រះភាគ​សំដែងហើយ គឺធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មាន​ព្រះភាគ​សំដែង​ថា ជាធម៌​ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេពទេ ពិតមែន​ឬ។ កណ្ឌកៈសមណុទ្ទេសឆ្លើយថា បពិត្រលោក​ម្ចាស់ដ៏ចំរើន ខ្ញុំករុណាដឹងច្បាស់​នូវធម៌ ដែលព្រះដ៏​មានព្រះភាគ​សំដែងយ៉ាងនេះថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏​មានព្រះភាគ​សំដែង​ថា ជាធម៌​ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេព ពិតមែន។ ភិក្ខុទាំងឡាយ​និយាយ​ថា នែអាវុសោ​កណ្ឌកៈ អ្នក​កុំ​និយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់​​ព្រះដ៏មានព្រះភាគ​ឡើយ ការ​ពោលបង្កាច់​ព្រះដ៏មានព្រះភាគ ​មិនល្អទេ ព្រះដ៏មាន​ព្រះភាគ​​មិនបាន​ត្រាស់ថាយ៉ាងនេះទេ នែអាវុសោ​កណ្ឌកៈ ធម៌​ទាំងឡាយ​ធ្វើ​សេចក្តី​អន្តរាយ​ដែល​ព្រះដ៏​មានព្រះភាគ​សំដែងហើយ​ដោយបរិយាយ​ជាច្រើន ធម៌​ទាំងឡាយ​នោះ អាចធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គលអ្នក​សេពមែន ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាមទាំងឡាយ​មានសេចក្តី​សុខតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាមទាំងឡាយ​នេះ​មានច្រើន ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរាង​ឆ្អឹង។បេ។ ព្រះដ៏មានព្រះភាគ​សំដែងហើយថា កាមទាំងឡាយ​មានឧបមាដោយដុំសាច់។បេ។ ព្រះដ៏​មាន​ព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយគប់ភ្លើងដែល​​ធ្វើពីស្មៅ។បេ។ ព្រះដ៏​មាន​ព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរណ្តៅ​រងើកភ្លើង។បេ។ ព្រះដ៏មាន​ព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយអ្នកយល់សប្តិ។បេ។ ព្រះដ៏មានព្រះ​ភាគ​​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរបស់ដែល​ខ្ចីគេ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយផ្លែឈើ។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយកាំបិត​និងជ្រញ់។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយលំពែង​និងដែក​ស្រួច។បេ។ ព្រះដ៏មានព្រះភាគ​សំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះ​មានច្រើន។ សមណុទ្ទេសកណ្ឌកៈ កាលដែល​ភិក្ខុ​ទាំងឡាយ​ពោលយ៉ាងនេះ ក៏នៅប្រកាន់​ទិដ្ឋិ​អាក្រក់​នោះ​ដោយសេចក្តី​ប្រកាន់ដ៏មាំ ហើយ​ពោល​យ៉ាង​​នោះ​ដដែលថា បពិត្រលោកដ៏ចំរើន ខ្ញុំដឹងច្បាស់​នូវធម៌​ដែលព្រះ​ដ៏មានព្រះភាគ​សំដែង​ហើយ​យ៉ាងនេះថា ធម៌​ទាំងឡាយ​ណាដែល​ព្រះដ៏មានព្រះភាគ​សំដែងហើយ​ថាជាធម៌ធ្វើ​សេចក្តី​អន្តរាយ ធម៌​ទាំងឡាយ​នោះ​មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេពទេ។ ភិក្ខុទាំងឡាយ​នោះ មិនអាច​នឹងដោះ​សមណុទ្ទេសឈ្មោះកណ្ឌកៈ​​ចេញ​ពីទិដ្ឋិ​អាក្រក់នោះ​ក្នុងកាលណា ភិក្ខុ​ទាំងឡាយ​នោះ​ចូលទៅគាល់​ព្រះដ៏មានព្រះភាគ​ក្នុងកាលនោះ លុះចូល​ទៅហើយ ​ក្រាបទូល​សេចក្តី​​នុ៎ះ​ដល់​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះ​ភាគ​ឲ្យប្រជុំ​ភិក្ខុសង្ឃ​ ហើយ​ត្រាស់សួរចំពោះកណ្ឌក​សមណុទ្ទេសក្នុងពេលនោះថា នែកណ្ឌកៈ ឮថា អ្នកឯងមានទិដ្ឋិអាក្រក់​មានសភាព​យ៉ាងនេះ​កើតឡើង​(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់​នូវធម៌​ដែល​ព្រះ​ដ៏មានព្រះភាគ​សំដែងហើយ គឺធម៌ទាំងឡាយ​ណាដែល​ព្រះដ៏មានព្រះភាគ​សំដែង​ថា ជាធម៌ធ្វើ​សេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះ មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នកសេពទេ ពិត​មែន​ឬ។ កណ្ឌកសមណុទ្ទេសនោះក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ដឹងច្បាស់​នូវធម៌​ដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយយ៉ាងនេះថា ធម៌ទាំងឡាយ​ណា​ដែល​​ព្រះដ៏មានព្រះភាគ​សំដែងហើយ​ថា ជាធម៌ធ្វើ​សេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះ មិនអាច​ធ្វើ​សេចក្តី​​អន្តរាយ​ដល់​បុគ្គលអ្នកសេពពិតមែន។ ព្រះដ៏មានព្រះភាគ​​ទ្រង់​ត្រាស់ថា ម្នាល​មោឃបុរស អ្នកដឹងច្បាស់​នូវធម៌​ដែលតថាគតសំដែងហើយយ៉ាងនេះ អំពីបុគ្គលណាមក នែ​មោឃបុរស ធម៌ទាំងឡាយ​ដែល​ធ្វើសេចក្តីអន្តរាយ​ តថាគត​សំដែងហើយ​ដោយបរិយាយ​ជាច្រើន ក៏ធម៌​ទាំងឡាយ​នោះ​ អាចធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព (មែន) តថាគត​សំដែង​ហើយថា កាម​ទាំងឡាយ​មានសេចក្តី​សុខតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះ​មានច្រើន តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរាងឆ្អឹង។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយដុះសាច់។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយគប់ភ្លើងធ្វើ​ដោយស្មៅ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរណ្តៅ​រងើកភ្លើង។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយអ្នកយល់សប្តិ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយរបស់ដែល​ខ្ចីគេ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយផ្លែឈើ។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយកាំបិត​និង​ជ្រញ់។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយលំពែង​និង​ដែក​ស្រួច។បេ។ តថាគតសំដែង​ហើយថា កាម​ទាំងឡាយ​មាន​ឧបមា​ដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោស​ក្នុងកាម​ទាំងឡាយ​នេះមានច្រើន នែមោឃបុរស កាលបើ​ដូច្នោះហើយ អ្នកឯង​ហៅថា​ពោល​បង្កាច់​យើង​ផង គាស់កកាយ​ខ្លួន​ឯងផង សោយបាបជាច្រើន​ផង ព្រោះទិដ្ឋិ​ដែលខ្លួន​កាន់យកខុស នែមោឃបុរស ទិដ្ឋិដែលអ្នកឯងកាន់​យក​អាក្រក់នោះ នឹងបង្កទោស​មិនជា​ប្រយោជន៍ ជាទុក្ខ​ដល់អ្នក​ឯងអស់កាល​ជាអង្វែង នែមោឃបុរស អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ ម្នាលមោឃបុរស ទិដ្ឋិអាក្រក់​របស់អ្នកឯង​នេះ មានតែ​នាំមិនឲ្យជ្រះថ្លា​ដល់ពួកជន​ដែល​មិនទាន់​ជ្រះថ្លា និងដើម្បីសេចក្តី​រាយមាយ​ដល់មនុស្ស​ពួកខ្លះ​ដែលជ្រះថ្លា​ហើយផង។ ព្រះដ៏​មានព្រះភាគ​បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់​ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរញុំាង​កណ្ឌកសមណុទ្ទេស​ឲ្យវិនាស​ចុះ​[អដ្ឋកថា វិនាសនោះ​មាន​បីយ៉ាង គឺ​សំវាសនាសនា វិនាសទីខានបាននៅរួម​ជាមួយនឹងសង្ឃ១ លិង្គនាសនា វិនាសចាកភេទ គឺត្រូវ​ផ្សឹក​ចេញ១ ទណ្ឌកម្មនាសនា វិនាស​ដោយ​ត្រូវទណ្ឌកម្ម មានមិនឲ្យដេក​នៅរួម​នឹងភិក្ខុ​អស់​ពីរ​បី​រាត្រី​ជាដើម១ កណ្ឌកៈនេះ​ត្រូវ​ទណ្ឌកម្មនាសនា។] ម្នាលភិក្ខុទាំងឡាយ កណ្ឌកសមណុទ្ទេស​នោះ ភិក្ខុទាំងឡាយ​ត្រូវឲ្យ​វិនាស​យ៉ាងនេះថា នែអាវុសោ​កណ្ឌកៈ កាលមាន​ថ្ងៃនេះជាដើម អ្នក​ឯង​មិនត្រូវ​អាង​ព្រះដ៏​មានព្រះភាគ​អង្គនោះ​ថាជា​សាស្តា​របស់អ្នកឡើយ សមណុទ្ទេស​ទាំងឡាយ​ដទៃ​តែង​បាន​នូវ​កិរិយា​ដេក​រួម​ឯណា អស់​រាត្រីពីរ​និងរាត្រី​បី​ជាមួយ​នឹង​ភិក្ខុទាំងឡាយ កិរិយា​ដេក​នៅ​រួម​នោះមិនមាន​ដល់អ្នកទេ នែមនុស្ស​ក្រៅការ អ្នកឯង​ចូរ​ចៀស​ចេញទៅ អ្នកចូរវិនាស​ទៅ។ ក្នុងកាលនោះឯង សង្ឃ​បាន​ឲ្យ​កណ្ឌកសមណុទ្ទេស​វិនាសហើយ។
 
[២៩២] តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ជានំ តថានាសិតំ កណ្ឌកំ សមណុទ្ទេសំ ឧបលាបេន្តិបិ ឧបដ្ឋាបេន្តិបិ សម្ភុញ្ជន្តិបិ សហាបិ សេយ្យំ កប្បេន្តិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ជានំ តថានាសិតំ កណ្ឌកំ សមណុទ្ទេសំ ឧបលាបេស្សន្តិបិ ឧបដ្ឋាបេស្សន្តិបិ សម្ភុញ្ជិស្សន្តិបិ សហាបិ សេយ្យំ កប្បេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ជានំ តថានាសិតំ កណ្ឌកំ សមណុទ្ទេសំ ឧបលាបេថាបិ ឧបដ្ឋាបេថាបិ សម្ភុញ្ជថាបិ សហាបិ សេយ្យំ កប្បេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ជានំ តថានាសិតំ កណ្ឌកំ សមណុទ្ទេសំ ឧបលាបេស្សថាបិ ឧបដ្ឋាបេស្សថាបិ សម្ភុញ្ជិស្សថាបិ សហាបិ សេយ្យំ កប្បេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ សមណុទ្ទេសោបិ ចេ ឯវំ វទេយ្យ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។ សោ សមណុទ្ទេសោ ភិក្ខូហិ ឯវមស្ស វចនីយោ មា អាវុសោ សមណុទ្ទេស ឯវំ អវច មា ភគវន្តំ អព្ភាចិក្ខិ ន ហិ សាធុ ភគវតោ អព្ភក្ខានំ ន ហិ ភគវា ឯវំ វទេយ្យ អនេកបរិយាយេន អាវុសោ សមណុទ្ទេស អន្តរាយិកា ធម្មា វុត្តា ភគវតា អលញ្ច បន តេ បដិសេវតោ អន្តរាយាយាតិ។ ឯវញ្ច សោ សមណុទ្ទេសោ ភិក្ខូហិ វុច្ចមានោ តថេវ បគ្គណ្ហេយ្យ សោ សមណុទ្ទេសោ ភិក្ខូហិ ឯវមស្ស វចនីយោ អជ្ជតគ្គេ តេ អាវុសោ សមណុទ្ទេស ន ចេវ សោ ភគវា សត្ថា អបទិសិតព្វោ យម្បិចញ្ញេ សមណុទ្ទេសា លភន្តិ ភិក្ខូហិ សទ្ធឹ ទ្វិរត្តតិរត្តំ សហសេយ្យំ សាបិ តេ នត្ថិ ចរ បិរេ វិនស្សាតិ។ យោ បន ភិក្ខុ ជានំ តថានាសិតំ សមណុទ្ទេសំ ឧបលាបេយ្យ វា ឧបដ្ឋាបេយ្យ វា សម្ភុញ្ជេយ្យ វា សហ វា សេយ្យំ កប្បេយ្យ បាចិត្តិយន្តិ។
 
[២៩២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា កណ្ឌកសមណុទ្ទេស​ សង្ឃ​ឲ្យវិនាស​​យ៉ាង​នោះហើយ បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ។ ភិក្ខុទាំងឡាយណាមាន​សេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹងថា កណ្ឌកសមណុទ្ទេស​ ដែលសង្ឃ​ឲ្យវិនាស​​យ៉ាង​នោះហើយ មិនគួរនឹងបញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា អ្នកទាំងឡាយ​ដឹងថា កណ្ឌកសមណុទ្ទេស​ ដែលសង្ឃ​ឲ្យវិនាស​​យ៉ាង​នោះហើយ បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគទ្រង់​បន្ទោសថា ម្នាល​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​ដឹងថា កណ្ឌកសមណុទ្ទេស​ ដែលសង្ឃ​ឲ្យវិនាស​​យ៉ាង​នោះហើយ មិនគួរនឹង​បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេច​ឥរិយាបថ​ដេករួមខ្លះទេ នែមោឃបុរស​ទាំងឡាយ អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា បើសមណុទ្ទេស​ពោលយ៉ាងនេះថា ខ្ញុំដឹងច្បាស់​នូវ​ធម៌​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ គឺធម៌​ទាំងឡាយណា ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ ថាជាធម៌​ធ្វើសេចក្តី​អន្តរាយ ធម៌ទាំងឡាយ​នោះ មិនអាច​ធ្វើសេចក្តីអន្តរាយ​ដល់​បុគ្គល​អ្នកសេពទេ។ សមណុទ្ទេស​នោះ ភិក្ខុទាំងឡាយ​ត្រូវនិយាយ​ប្រដៅ​យ៉ាងនេះថា នែអាវុសោ​សមណុទ្ទេស អ្នកឯង​កុំនិយាយ​យ៉ាងនេះឡើយ អ្នកកុំពោល​បង្កាច់​ព្រះដ៏មានព្រះភាគ​ឡើយ ការ​ពោល​បង្កាច់​ព្រះដ៏មានព្រះភាគ​ មិនល្អទេ ព្រោះ​ព្រះដ៏មានព្រះភាគ​មិនពោល​យ៉ាងនេះទេ នែ​អាវុសោសមណុទ្ទេស ធម៌ទាំងឡាយធ្វើសេចក្តី​អន្តរាយ​ដែលព្រះ​ដ៏មានព្រះភាគ​សំដែងហើយ ដោយ​បរិយាយជាច្រើន ធម៌ទាំងឡាយនោះ​អាចធ្វើ​សេចក្តី​អន្តរាយ​ដល់បុគ្គល​អ្នកសេព (មែន)។ សមណុទ្ទេស​នោះ កាលដែលភិក្ខុ​ទាំងឡាយ​ពោលយ៉ាងនេះហើយ ក៏នៅតែប្រកាន់​ដដែល សមណុទ្ទេស​នោះ ភិក្ខុទាំងឡាយត្រូវ​និយាយ​ប្រដៅ​យ៉ាងនេះថា នែអាវុសោ​សមណុទ្ទេស កាលមាន​ថ្ងៃនេះជាដើម អ្នក​មិនត្រូវ​អាង​ព្រះដ៏​មានព្រះភាគ​នោះ​ថាជា​សាស្តា​របស់អ្នកឡើយ សាមណេរ​ទាំងឡាយ​ដទៃ​តែង​បាន​កិរិយា​ដេក​រួម​ឯណា អស់​រាត្រីពីរ​បី​ជាមួយ​នឹង​ភិក្ខុទាំងឡាយ ការ​ដេក​នៅ​រួម​នោះមិនមាន​ដល់អ្នកទេ នែមនុស្ស​ក្រៅការ អ្នក​ចូរ​ចៀស​ចេញទៅ ចូរវិនាស​ទៅ។ ភិក្ខុណាមួយ​ដឹងថា សមណុទ្ទេស​ដែលសង្ឃ​ឲ្យវិនាសយ៉ាងនោះហើយ បញ្ចុះបញ្ចូល​ក្តី ឲ្យបម្រើ​ក្តី បរិភោគក្តី សម្រេច​ឥរិយាបថ​ដេករួមក្តី ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៩៣] សមណុទ្ទេសោ នាម សាមណេរោ វុច្ចតិ។ ឯវំ វទេយ្យាតិ តថាហំ ភគវតា ធម្មំ ទេសិតំ អាជានាមិ យថា យេមេ អន្តរាយិកា ធម្មា វុត្តា ភគវតា តេ បដិសេវតោ នាលំ អន្តរាយាយាតិ។
 
[២៩៣] ដែលហៅថា សមណុទ្ទេស គឺសំដៅយក​សាមណេរ។ ពាក្យថា ពោលយ៉ាងនេះ គឺពោលថា ខ្ញុំដឹងច្បាស់នូវធម៌​ដែលព្រះដ៏មានព្រះភាគ​សំដែងហើយ គឺធម៌​ទាំងឡាយណា​ដែលព្រះដ៏​មានព្រះភាគ​សំដែងថា ជាធម៌ធ្វើសេចក្តី​អន្តរាយ​ ធម៌ទាំងឡាយ​នោះ មិនអាច​ធ្វើ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នកសេពទេ។
 
[២៩៤] សោ សមណុទ្ទេសោតិ យោ សោ ឯវំវាទី សមណុទ្ទេសោ។ ភិក្ខូហីតិ អញ្ញេហិ ភិក្ខូហិ។ យេ បស្សន្តិ យេ សុណន្តិ តេហិ វត្តព្វោ មា អាវុសោ សមណុទ្ទេស ឯវំ អវច មា ភគវន្តំ អព្ភាចិក្ខិ ន ហិ សាធុ ភគវតោ អព្ភក្ខានំ ន ហិ ភគវា ឯវំ វទេយ្យ អនេកបរិយាយេន អាវុសោ សមណុទ្ទេស អន្តរាយិកា ធម្មា វុត្តា ភគវតា អលញ្ច បន តេ បដិសេវតោ អន្តរាយាយាតិ។ ទុតិយម្បិ វត្តព្វោ តតិយម្បិ វត្តព្វោ។ សចេ បដិនិស្សជ្ជតិ ឥច្ចេតំ កុសលំ នោ ចេ បដិនិស្សជ្ជតិ សោ សមណុទ្ទេសោ ភិក្ខូហិ ឯវមស្ស វចនីយោ អជ្ជតគ្គេ តេ អាវុសោ សមណុទ្ទេស ន ចេវ សោ ភគវា សត្ថា អបទិសិតព្វោ យម្បិចញ្ញេ សមណុទ្ទេសា លភន្តិ ភិក្ខូហិ សទ្ធឹ ទ្វិរត្តតិរត្តំ សហសេយ្យំ សាបិ តេ នត្ថិ ចរ បិរេ វិនស្សាតិ។
 
[២៩៤] ពាក្យថា សមណុទ្ទេសនោះ គឺសមណុទ្ទេស​ដែល​ជាអ្នកពោល​យ៉ាងនេះ​នោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺ​ភិក្ខុទាំងឡាយឯទៀត។ ភិក្ខុទាំងឡាយ​ណាឃើញ ភិក្ខុទាំងឡាយ​ណា​ឮ ភិក្ខុទាំងឡាយ​នោះត្រូវពោលនឹងសមណុទ្ទេស​នោះថា នែអាវុសោសមណុទ្ទេស អ្នកកុំពោល​យ៉ាងនេះឡើយ កុំពោល​បង្កាច់ព្រះដ៏មានព្រះភាគ​ឡើយ ការពោល​បង្កាច់​ព្រះដ៏មានព្រះភាគ​មិនសម្រេច​ប្រយោជន៍​ទេ ព្រោះ​ព្រះដ៏មានព្រះភាគ​មិន​ពោលយ៉ាងនេះទេ នែអាវុសោ​សមណុទ្ទេស ធម៌​ទាំងឡាយ ដែល​​ធ្វើ​សេចក្តី​អន្តរាយ ព្រះដ៏មានព្រះភាគ​សំដែងហើយ ដោយ​បរិយាយ​​ជាច្រើន ធម៌ទាំង​ឡាយ​នោះ ​អាចធ្វើ​សេចក្តី​អន្តរាយដល់​បុគ្គលអ្នកសេព(មែន)។ សមណុទ្ទេស​នោះ ភិក្ខុទាំងឡាយ​ត្រូវពោល​​អស់​វារៈ​ពីរដងផង ត្រូវពោល​​អស់វារៈ​បីដងផង។ បើ​សមណុទ្ទេស​នោះ​លះបង់បាន ការលះ​បង់​បាននេះ​ជាការ​ល្អ បើលះ​បង់មិនបានទេ សមណុទ្ទេស​នោះ ភិក្ខុទាំងឡាយ​ត្រូវនិយាយ​យ៉ាងនេះថា នែអាវុសោ​សមណុទ្ទេស កាលមាន​ថ្ងៃនេះជាដើម អ្នក​មិនត្រូវអាង​ព្រះដ៏មានព្រះភាគ​នោះថាជាសាស្តារបស់អ្នកឡើយ សមណុទ្ទេស​ទាំងឡាយ​ដទៃ​ តែងបានការដេកនៅរួមឯណា​អស់​រាត្រីពីរនិង​រាត្រីបី​ជាមួយ​នឹងភិក្ខុទាំងឡាយ ការ​ដេកនៅ​រួមនោះ​មិនមាន​ដល់អ្នកទេ នែមនុស្ស​ឥត​គេរាប់ អ្នកចូរ​ចៀស​ចេញទៅ ចូរវិនាសទៅ។
 
[២៩៥] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ជានាតិ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ សោ វា អារោចេតិ។ តថានាសិតន្តិ ឯវំ នាសិតំ។ សមណុទ្ទេសោ នាម សាមណេរោ វុច្ចតិ។ ឧបលាបេយ្យ វាតិ តស្ស បត្តំ វា ចីវរំ វា ឧទ្ទេសំ វា បរិបុច្ឆំ វា ទស្សាមីតិ ឧបលាបេតិ អាបត្តិ បាចិត្តិយស្ស។ ឧបដ្ឋាបេយ្យ វាតិ តស្ស ចុណ្ណំ វា មត្តិកំ វា ទន្តកដ្ឋំ វា មុខោទកំ វា សាទិយតិ អាបត្តិ បាចិត្តិយស្ស។ សម្ភុញ្ជេយ្យ វាតិ សម្ភោគោ នាម ទ្វេ សម្ភោគា អាមិសសម្ភោគោ ច ធម្មសម្ភោគោ ច។ អាមិសសម្ភោគោ នាម អាមិសំ ទេតិ វា បដិគ្គណ្ហាតិ វា អាបត្តិ បាចិត្តិយស្ស។ ធម្មសម្ភោគោ នាម ឧទ្ទិសតិ វា ឧទ្ទិសាបេតិ វា។ បទេន ឧទ្ទិសតិ វា ឧទ្ទិសាបេតិ វា បទេ បទេ អាបត្តិ បាចិត្តិយស្ស។ អក្ខរាយ ឧទ្ទិសតិ វា ឧទ្ទិសាបេតិ វា អក្ខរក្ខរាយ អាបត្តិ បាចិត្តិយស្ស។ សហ វា សេយ្យំ កប្បេយ្យាតិ ឯកច្ឆន្នេ នាសិតកេ សមណុទ្ទេសេ និបន្នេ ភិក្ខុ និបជ្ជតិ អាបត្តិ បាចិត្តិយស្ស។ ភិក្ខុ និបន្នេ នាសិតកោ សមណុទ្ទេសោ និបជ្ជតិ អាបត្តិ បាចិត្តិយស្ស។ ឧភោ វា និបជ្ជន្តិ អាបត្តិ បាចិត្តិយស្ស។ ឧដ្ឋហិត្វា បុនប្បុនំ និបជ្ជន្តិ អាបត្តិ បាចិត្តិយស្ស។
 
[២៩៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ដែលហៅថា ដឹង គឺភិក្ខុ​ដឹង​ដោយខ្លួនឯងក្តី ភិក្ខុទាំងឡាយដទៃ​ប្រាប់​ភិក្ខុនោះក្តី ឬសមណុទ្ទេស​នោះប្រាប់ក្តី។ ពាក្យថា ដែលសង្ឃ​ឲ្យវិនាសយ៉ាងនោះ​ហើយ គឺសង្ឃ​ឲ្យខូច​យ៉ាងនេះហើយ។ ដែលហៅថា សមណុទ្ទេស គឺសំដៅយក​សាមណេរ។ ពាក្យថា បញ្ចុះបញ្ចូលក្តី គឺភិក្ខុបញ្ចុះ​បញ្ចូល​ដោយគិតថា អញ​នឹងឲ្យ​បាត្រក្តី ចីវរក្តី បាលីក្តី អដ្ឋកថាក្តី ដល់សមណុទ្ទេសនោះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ឲ្យបម្រើក្តី គឺភិក្ខុត្រេកអរ​នឹងគ្រឿង​លំអិតក្តី ដីស្អិតក្តី ឈើស្ទន់ក្តី ទឹក​ខ្ពុរមាត់​ក្តី របស់សមណុទ្ទេស​នោះ ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា បរិភោគរួមក្តី គឺបរិភោគ​រួម​មាន​ពីរយ៉ាង បានដល់បរិភោគ​រួមដោយ​អាមិសៈ១ បរិភោគរួម​ដោយ​ធម៌១ ហៅថា​បរិភោគរួម។ ដែល​ហៅថា បរិភោគរួម​ដោយអាមិសៈ គឺ​ភិក្ខុឲ្យ​អាមិសៈ​ក្តី ទទួលក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ដែលហៅថា បរិភោគរួម​ដោយធម៌ គឺភិក្ខុសំដែង​ធម៌ដល់​សមណុទ្ទេស​នោះក្តី ឲ្យ​សមណុទ្ទេស​នោះ​សំដែង​ឲ្យ​ស្តាប់ក្តី។ ភិក្ខុសំដែង​ធម៌ដល់​សមណុទ្ទេស​នោះក្តី ឲ្យ​សមណុទ្ទេស​នោះ​សំដែង​ឲ្យ​ស្តាប់ក្តី ដោយ​បទ ត្រូវអាបត្តិ​បាចិត្តិយ​រាល់ៗបទ។ ភិក្ខុសំដែង​ធម៌ដល់​សមណុទ្ទេស​នោះក្តី ឲ្យ​សមណុទ្ទេស​នោះ​សំដែង​ឲ្យ​ស្តាប់ក្តី ដោយអក្ខរៈ ត្រូវអាបត្តិ​បាចិត្តិយ​រាល់ៗអក្ខរៈ។ ពាក្យថា សម្រេច​កិរិយា​ដេកនៅ​រួម​ក្តី គឺកាល​បើសមណុទ្ទេស​ដែលសង្ឃ​ឲ្យវិនាស​នោះបាន​ដេក​ហើយ ភិក្ខុក៏​ដេក​ក្នុងទី​បិទបាំង​ជាមួយ ត្រូវអាបត្តិ​បាចិត្តិយ។ កាលបើភិក្ខុដេកហើយ សមណុទ្ទេសដែល​សង្ឃ​ឲ្យវិនាស​ក៏ដេក​នៅ (ដែរ) ភិក្ខុនោះត្រូវអាបត្តិ​បាចិត្តិយ។ ឬដេកទាំងពីរនាក់ ភិក្ខុនោះត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុ​ក្រោក​ឡើង​ហើយ ដេកញយៗ ត្រូវអាបត្តិ​បាចិត្តិយ។
 
[២៩៦] នាសិតកេ នាសិតកសញ្ញី ឧបលាបេតិ វា ឧបដ្ឋាបេតិ វា សម្ភុញ្ជតិ វា សហ វា សេយ្យំ កប្បេតិ អាបត្តិ បាចិត្តិយស្ស។ នាសិតកេ វេមតិកោ ឧបលាបេតិ វា ឧបដ្ឋាបេតិ វា សម្ភុញ្ជតិ វា សហ វា សេយ្យំ កប្បេតិ អាបត្តិ ទុក្កដស្ស។ នាសិតកេ អនាសិតកសញ្ញី ឧបលាបេតិ វា ឧបដ្ឋាបេតិ វា សម្ភុញ្ជតិ វា សហ វា សេយ្យំ កប្បេតិ អនាបត្តិ។ អនាសិតកេ នាសិតកសញ្ញី អាបត្តិ ទុក្កដស្ស។ អនាសិតកេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនាសិតកេ អនាសិតកសញ្ញី អនាបត្តិ។
 
[២៩៦] សមណុទ្ទេសដែលសង្ឃ​ឲ្យ​វិនាស​ហើយ ភិក្ខុសំគាល់ថាសង្ឃឲ្យវិនាសហើយ ៗបញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគ​រួមក្តី សម្រេច​កិរិយា​ដេករួមក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។ សមណុទ្ទេស​ដែលសង្ឃ​ឲ្យ​វិនាសហើយ ភិក្ខុមានសេចក្តី​សង្ស័យ ហើយបញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគ​រួមក្តី សម្រេច​កិរិយា​ដេករួមក្តី ត្រូវ​អាបត្តិ​ទុក្កដ។ សមណុទ្ទេសដែលសង្ឃ​ឲ្យ​វិនាសហើយ ភិក្ខុសំគាល់ថាសង្ឃមិនបានឲ្យវិនាសទៅវិញ ហើយបញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគ​រួមក្តី សម្រេចកិរិយា​ដេករួមក្តី មិនត្រូវ​អាបត្តិ។ សមណុទ្ទេសដែលសង្ឃ​មិនឲ្យ​វិនាស ភិក្ខុសំគាល់ថា​សង្ឃឲ្យវិនាស ត្រូវ​អាបត្តិ​ទុក្កដ។ សមណុទ្ទេសដែលសង្ឃមិន​ឲ្យ​វិនាស ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ទុក្កដ។ សមណុទ្ទេសដែលសង្ឃមិន​ឲ្យ​វិនាស ភិក្ខុសំគាល់ថា​សង្ឃមិនឲ្យវិនាស មិនត្រូវ​អាបត្តិ។
 
[២៩៧] អនាបត្តិ អនាសិតកោតិ ជានាតិ តំ ទិដ្ឋឹ បដិនិស្សដ្ឋោតិ ជានាតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[២៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុដឹងថា សមណុទ្ទេស​នោះ សង្ឃ​មិនបានឲ្យ​វិនាស​១ ភិក្ខុដឹងថា​សមណុទ្ទេស​នោះ លះបង់​ទិដ្ឋិ​នោះហើយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី១០ ចប់។
 
សប្បាណកវគ្គទី៧ ចប់។
 
តស្សុទ្ទានំ
 
សញ្ចិច្ចវធសប្បាណំ ឧក្កោទុដ្ឋុល្លឆាទនំ
 
ឩនវីសតិ សត្ថញ្ច សំវិធានអរិដ្ឋកំ
 
ឧក្ខិត្តកណ្ឌកញ្ចេវ ទស សិក្ខាបទា ឥមេតិ។
 
ឧទាននៃសប្បាណកវគ្គនោះ មាន១០សិក្ខាបទនេះគឺ
 
សញ្ចិច្ចវធសិក្ខាបទ១ សប្បាណសិក្ខាបទ១ ឧក្កោសិក្ខាបទ១ ទុដ្ឋុលឆាទនសិក្ខាបទ១ ឩនវីសតិសិក្ខាបទ១ សត្ថសិក្ខាបទ១ សំវិធានសិក្ខាបទ១ អរិដ្ឋកសិក្ខាបទ១ ឧក្ខិត្តសិក្ខាបទ១ កណ្ឌកសិក្ខាបទ១។
 
សហធម្មិកវគ្គស្ស បឋមសិក្ខាបទំ
 
[២៩៨] តេន សមយេន ពុទ្ធោ ភគវា កោសម្ពិយំ វិហរតិ ឃោសិតារាមេ។ តេន ខោ បន សមយេន អាយស្មា ឆន្នោ អនាចារំ អាចរតិ។ ភិក្ខូ ឯវមាហំសុ មា អាវុសោ ឆន្ន ឯវរូបំ អកាសិ នេតំ កប្បតីតិ។ សោ ឯវំ វទេតិ ន តាវាហំ អាវុសោ ឯតស្មឹ សិក្ខាបទេ សិក្ខិស្សាមិ យាវ នញ្ញំ ភិក្ខុំ ព្យត្តំ វិនយធរំ បរិបុច្ឆាមីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា ឆន្នោ ភិក្ខូហិ សហធម្មិកំ វុច្ចមានោ ឯវំ វក្ខតិ ន តាវាហំ អាវុសោ ឯតស្មឹ សិក្ខាបទេ សិក្ខិស្សាមិ យាវ នញ្ញំ ភិក្ខុំ ព្យត្តំ វិនយធរំ បរិបុច្ឆាមីតិ។បេ។ សច្ចំ កិរ ត្វំ ឆន្ន ភិក្ខូហិ សហធម្មិកំ វុច្ចមានោ ឯវំ វទេសិ ន តាវាហំ អាវុសោ ឯតស្មឹ សិក្ខាបទេ សិក្ខិស្សាមិ យាវ នញ្ញំ ភិក្ខុំ ព្យត្តំ វិនយធរំ បរិបុច្ឆាមីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស ភិក្ខូហិ សហធម្មិកំ វុច្ចមានោ ឯវំ វក្ខសិ ន តាវាហំ អាវុសោ ឯតស្មឹ សិក្ខាបទេ សិក្ខិស្សាមិ យាវ នញ្ញំ ភិក្ខុំ ព្យត្តំ វិនយធរំ បរិបុច្ឆាមីតិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខូហិ សហធម្មិកំ វុច្ចមានោ ឯវំ វទេយ្យ ន តាវាហំ អាវុសោ ឯតស្មឹ សិក្ខាបទេ សិក្ខិស្សាមិ យាវ នញ្ញំ ភិក្ខុំ ព្យត្តំ វិនយធរំ បរិបុច្ឆាមីតិ បាចិត្តិយំ។ សិក្ខមានេន ភិក្ខវេ ភិក្ខុនា អញ្ញាតព្វំ បរិបុច្ឆិតព្វំ បរិបញ្ហិតព្វំ។ អយំ តត្ថ សាមីចីតិ។
 
[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅឃោសិតារាម ទៀប​ក្រុង​កោសម្ពី។ សម័យនោះឯង ឆន្នៈដ៏មានអាយុ​តែងប្រព្រឹត្ត​អនាចារ។ ភិក្ខុទាំងឡាយ​និយាយ​យ៉ាង​នេះថា នែ​អាវុសោឆន្នៈ អ្នកកុំធ្វើ​កម្ម​មានសភាព​យ៉ាងនេះ កម្មដែល​អ្នកធ្វើនេះ​ មិនគួរទេ។ ឆន្នភិក្ខុ​នោះនិយាយ​យ៉ាងនេះ​ថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សាសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​មិនទាន់​សាកសួរ​ភិក្ខុដទៃ​ដែលឈ្លាស​ ដែលទ្រទ្រង់​វិន័យ។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នៈដ៏មានអាយុ កាលបើ​ភិក្ខុទាំងឡាយ​ពោលពាក្យ​ប្រកប​ដោយធម៌ មិនគួរ​នឹងពោល​យ៉ាងនេះថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សាសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​មិនទាន់បាន​សាកសួរ​ភិក្ខុដទៃ​ដែលឈ្លាស​ ដែលទ្រទ្រង់​វិន័យនៅឡើយ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា នែឆន្នៈ ឮថា អ្នកឯង កាលបើ​ភិក្ខុ​ទាំងឡាយ​​ពោលពាក្យ​ប្រកប​ដោយធម៌ និយាយ​(នឹងភិក្ខុទាំងឡាយ) យ៉ាងនេះវិញថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សាសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​មិនទាន់បាន​សាកសួរ​ភិក្ខុដទៃ​ដែលឈ្លាស​ ដែលទ្រទ្រង់​វិន័យនៅឡើយ ពិតមែនឬ។ ឆន្នៈភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់​បន្ទោសថា នែ​មោឃបុរស កាលបើ​ភិក្ខុទាំងឡាយនិយាយពាក្យ​ប្រកប​ដោយធម៌ អ្នកឯងមិនគួរ​នឹងពោល​យ៉ាងនេះថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទ​​នេះទេ ព្រោះ​ខ្ញុំ​មិនទាន់បាន​សាកសួរ​ភិក្ខុដទៃ​ដែលឈ្លាស​ ដែលទ្រទ្រង់​វិន័យនៅឡើយ នែមោឃបុរស​ អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់ពួកជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ កាល​ភិក្ខុទាំងឡាយ​ពោលពាក្យ​ប្រកប​ដោយធម៌ ហើយពោល​យ៉ាងនេះថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់សាកសួរភិក្ខុដទៃ​ ​ដែល​ឈ្លាស​ ដែលទ្រទ្រង់​វិន័យដរាបណា ខ្ញុំ​នឹងមិនសិក្សា​សិក្ខាបទ​នេះដរាបនោះ ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកសិក្សា គួរ​ដឹងច្បាស់​ គួរ​សាកសួរ គួរ​ពិចារណា។ នេះ​ជា​សាមីចិកម្ម​ក្នុងសិក្ខាបទនោះ។
 
[២៩៩] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខូហីតិ អញ្ញេហិ ភិក្ខូហិ។ សហធម្មិកំ នាម យំ ភគវតា បញ្ញត្តំ សិក្ខាបទំ ឯតំ សហធម្មិកំ នាម។ តេន វុច្ចមានោ ឯវំ វទេតិ ន តាវាហំ អាវុសោ ឯតស្មឹ សិក្ខាបទេ សិក្ខិស្សាមិ យាវ នញ្ញំ ភិក្ខុំ ព្យត្តំ វិនយធរំ បណ្ឌិតំ មេធាវឹ ពហុស្សុតំ ធម្មកថិកំ បរិបុច្ឆាមីតិ ភណតិ អាបត្តិ បាចិត្តិយស្ស។
 
[២៩៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុ​ទាំងឡាយ គឺភិក្ខុទាំងឡាយដទៃ។ ដែលហៅថា ពាក្យ​ប្រកប​ដោយធម៌ គឺសិក្ខាបទ​ណា ដែលព្រះដ៏មានព្រះភាគ​បញ្ញត្តហើយ សិក្ខាបទ​នោះហៅថា ពាក្យ​ប្រកប​ដោយធម៌។ ភិក្ខុនោះ កាលភិក្ខុទាំងឡាយ​ពោលតាម​សិក្ខាបទ​នោះ ត្រឡប់​ជាពោល​យ៉ាងនេះ គឺពោលថា នែ​អាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សាក្នុងសិក្ខាបទ​នេះទេ ព្រោះ​ខ្ញុំ​មិនទាន់បាន​សាកសួរ​ភិក្ខុដទៃ​ដែលឈ្លាស ជាវិនយធរ ជាបណ្ឌិត​មានប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក​នៅឡើយ ភិក្ខុ​នោះ ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣០០] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី ឯវំ វទេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ ឯវំ វទេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី ឯវំ វទេតិ អាបត្តិ បាចិត្តិយស្ស។ អប្បញ្ញត្តេន វុច្ចមានោ ឥទំ ន សល្លេខាយ ន ធុតត្តាយ ន បាសាទិកតាយ ន អបចយាយ ន វីរិយារម្ភាយ សំវត្តតីតិ ឯវំ វទេតិ ន តាវាហំ អាវុសោ ឯតស្មឹ សិក្ខាបទេ សិក្ខិស្សាមិ យាវ នញ្ញំ ភិក្ខុំ ព្យត្តំ វិនយធរំ បណ្ឌិតំ មេធាវឹ ពហុស្សុតំ ធម្មកថិកំ បរិបុច្ឆាមីតិ ភណតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេន បញ្ញត្តេន វា អប្បញ្ញត្តេន វា វុច្ចមានោ ឥទំ ន សល្លេខាយ ន ធុតត្តាយ ន បាសាទិកតាយ ន អបចយាយ ន វីរិយារម្ភាយ សំវត្តតីតិ ឯវំ វទេតិ ន តាវាហំ អាវុសោ ឯតស្មឹ សិក្ខាបទេ សិក្ខិស្សាមិ យាវ នញ្ញំ ភិក្ខុំ ព្យត្តំ វិនយធរំ បណ្ឌិតំ មេធាវឹ ពហុស្សុតំ ធម្មកថិកំ បរិបុច្ឆាមីតិ ភណតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[៣០០] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នពិតមែន ហើយពោលយ៉ាងនេះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយពោលយ៉ាងនេះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយពោលយ៉ាងនេះ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ កាល​ភិក្ខុទាំងឡាយ​ពោលតាមពាក្យ​ដែលមិនមែន​ជាវិនយបញ្ញត្តិ ហើយពោល​យ៉ាងនេះ​ថា ពាក្យនេះ​មិន​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ផូរផង់​ចាកកិលេស មិនប្រព្រឹត្តទៅ​ដើម្បីកំចាត់​បង់កិលេស មិនប្រព្រឹត្ត​ទៅដើម្បី​​នាំមក​នូវសេចក្តី​ជ្រះថ្លា មិនប្រព្រឹត្ត​ទៅដើម្បី​មិនសន្សំ​នូវកិលេសវដ្ត មិនប្រព្រឹត្ត​​ទៅ​ដើម្បី​ប្រារព្ធ​សេចក្តី​ព្យាយាមទេ (ម្យ៉ាងទៀត) ពោលថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទនោះ​ទេ ព្រោះខ្ញុំ​មិនទាន់​សាកសួរ​ភិក្ខុដទៃ ដែលឈ្លាស​ទ្រទ្រង់​វិន័យ ជាបណ្ឌិត​មានប្រាជ្ញា ជាពហុស្សូត ជាធម្មកថិក នៅឡើយ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​ កាល​អនុបសម្បន្ន ពោលដោយ​វិនយបញ្ញត្តិក្តី ដោយពុទ្ធវចនៈ​ដែលមិនមែន​ជាវិនយបញ្ញត្តិក្តី ត្រឡប់​ពោល​យ៉ាងនេះថា ពាក្យនេះ​មិន​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ផូរផង់​ចាកកិលេស មិនប្រព្រឹត្តទៅ​ដើម្បី​កំចាត់​កិលេស មិនប្រព្រឹត្ត​ទៅដើម្បី​​នាំមក​នូវសេចក្តី​ជ្រះថ្លា មិនប្រព្រឹត្ត​ទៅដើម្បី​មិនសន្សំ​នូវ​កិលេសវដ្ត មិនប្រព្រឹត្ត​​ទៅ​ដើម្បី​ប្រារព្ធ​សេចក្តី​ព្យាយាមទេ (ម្យ៉ាងទៀត) ពោលថា នែអាវុសោ​ទាំងឡាយ ខ្ញុំ​មិនទាន់​សិក្សា​សិក្ខាបទនេះ​ទេ ព្រោះខ្ញុំ​មិនទាន់​បានសាកសួរ​ភិក្ខុដទៃ ដែលឈ្លាស​ទ្រទ្រង់​វិន័យ ជាបណ្ឌិត​មានប្រាជ្ញា ជាពហុស្សូត ជាធម្មកថិកនៅឡើយ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុសំគាល់​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុសំគាល់​ថាមិនមែន​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។
 
[៣០១] សិក្ខមានេនាតិ សិក្ខិតុកាមេន។ អញ្ញាតព្វន្តិ ជានិតព្វំ។ បរិបុច្ឆិតព្វន្តិ ឥទំ ភន្តេ កថំ ឥមស្ស កោ អត្ថោតិ។ បរិបញ្ហិតព្វន្តិ ចិន្តេតព្វំ តុលយិតព្វំ។ អយំ តត្ថ សាមីចីតិ អយំ តត្ថ អនុធម្មតា។
 
[៣០១] ត្រង់ពាក្យថា អ្នកសិក្សា គឺអ្នក​មានសេចក្តី​ប្រាថ្នា​ដើម្បីនឹង​សិក្សា។ ពាក្យថា គួរ​ដឹងច្បាស់ គឺគួរ​ចេះ។ ពាក្យថា គួរ​សាកសួរ គឺគួរ​សាកសួរថា បពិត្រ​លោកដ៏ចំរើន ពាក្យនេះ​ដូចម្តេច ពាក្យនេះ​មាន​សេចក្តី​ដូចម្តេច។ ពាក្យថា គួរ​ពិចារណា គឺគួរ​គិត​ គួរ​ថ្លឹង។ ពាក្យថា នេះ​ជា​សាមីចិកម្ម​ក្នុងសិក្ខាបទនោះ គឺថានេះ​តាមទំនៀមក្នុងសិក្ខាបទនោះ។
 
[៣០២] អនាបត្តិ ជានិស្សាមិ សិក្ខិស្សាមីតិ ភណតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣០២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុពោលថា ខ្ញុំ​នឹងដឹង ខ្ញុំ​នឹងសិក្សា១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី១ ចប់។
 
ទុតិយសិក្ខាបទំ
 
[៣០៣] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ភគវា ភិក្ខូនំ អនេកបរិយាយេន វិនយកថំ កថេតិ វិនយស្ស វណ្ណំ ភាសតិ វិនយបរិយត្តិយា វណ្ណំ ភាសតិ អាទិស្ស អាទិស្ស អាយស្មតោ ឧបាលិស្ស វណ្ណំ ភាសតិ។ ភិក្ខូ ភគវា ខោ អនេកបរិយាយេន វិនយកថំ កថេតិ វិនយស្ស វណ្ណំ ភាសតិ វិនយបរិយត្តិយា វណ្ណំ ភាសតិ អាទិស្ស អាទិស្ស អាយស្មតោ ឧបាលិស្ស វណ្ណំ ភាសតិ ហន្ទ មយំ អាវុសោ អាយស្មតោ ឧបាលិស្ស សន្តិកេ វិនយំ បរិយាបុណាមាតិ។ តេ ច ពហូ ភិក្ខូ ថេរា ច នវា ច មជ្ឈិមា ច អាយស្មតោ ឧបាលិស្ស សន្តិកេ វិនយំ បរិយាបុណន្តិ។ អថខោ ឆព្វគ្គិយានំ ភិក្ខូនំ ឯតទហោសិ ឯតរហិ ខោ អាវុសោ ពហូ ភិក្ខូ ថេរា ច នវា ច មជ្ឈិមា ច អាយស្មតោ ឧបាលិស្ស សន្តិកេ វិនយំ បរិយាបុណន្តិ សចេ ឥមេ វិនយេ បកតញ្ញុនោ ភវិស្សន្តិ អម្ហេ យេថិច្ឆកំ អាកឌ្ឍិស្សន្តិ បរិកឌ្ឍិស្សន្តិ ហន្ទ មយំ អាវុសោ វិនយំ វិវណ្ណេមាតិ។ អថខោ ឆព្វគ្គិយា ភិក្ខូ ភិក្ខូ ឧបសង្កមិត្វា ឯវំ វទន្តិ កឹ បនិមេហិ ខុទ្ទានុខុទ្ទកេហិ សិក្ខាបទេហិ ឧទ្ទិដ្ឋេហិ យាវទេវ កុក្កុច្ចាយ វិហេសាយ វិលេខាយ សំវត្តន្តីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ វិនយំ វិវណ្ណេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ វិនយំ វិវណ្ណេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា វិនយំ វិវណ្ណេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ បាតិមោក្ខេ ឧទ្ទិស្សមានេ ឯវំ វទេយ្យ កឹ បនិមេហិ ខុទ្ទានុខុទ្ទកេហិ សិក្ខាបទេហិ ឧទ្ទិដ្ឋេហិ យាវទេវ កុក្កុច្ចាយ វិហេសាយ វិលេខាយ សំវត្តន្តីតិ សិក្ខាបទវិវណ្ណនកេ បាចិត្តិយន្តិ។
 
[៣០៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ​ទ្រង់សំដែង​វិនយកថា សំដែង​គុណ​នៃ​វិន័យ ទ្រង់​សំដែង​គុណនៃការរៀនវិន័យ ទ្រង់​កំណត់​រឿយៗ ហើយទ្រង់​សំដែង​គុណ​របស់​ព្រះឧបាលិដ៏​មានអាយុ​ដល់​ភិក្ខុ​ទាំងឡាយ​ដោយបរិយាយ​ជាច្រើន។ ភិក្ខុទាំងឡាយ​និយាយ​ថា ព្រះដ៏មានព្រះភាគ​ទ្រង់សំដែង​វិនយកថា ទ្រង់សំដែង​គុណ​នៃ​វិន័យ ទ្រង់​សំដែង​គុណ​នៃការរៀនវិន័យ ទ្រង់​កំណត់​រឿយៗ ហើយទ្រង់​សំដែង​គុណ​របស់​ព្រះឧបាលិដ៏​មានអាយុ​​ដោយបរិយាយ​ជាច្រើន នែអាវុសោ​ទាំងឡាយ បើដូច្នោះ​យើងនឹង​រៀន​វិន័យ​ក្នុងសំណាក់​ព្រះឧបាលិដ៏មានអាយុ។ ទើប​ភិក្ខុ​ទាំងឡាយនោះ ជាថេរៈខ្លះ ជាភិក្ខុថ្មីខ្លះ ជាភិក្ខុ​កណ្តាល​ខ្លះ​ច្រើនរូប វៀនវិន័យ​ក្នុងសំណាក់​ព្រះឧបាលិ​ដ៏មានអាយុ។ លំដាប់​នោះឯង ពួក​ឆព្វគ្គិយភិក្ខុ​មានគំនិតដូច្នេះថា នែ​អាវុសោទាំងឡាយច ឥឡូវនេះឯង ភិក្ខុច្រើនអង្គ ជាថេរៈខ្លះ ជាភិក្ខុ​ថ្មី​ខ្លះ ជាភិក្ខុ​កណ្តាលខ្លះ វៀន​វិន័យ​ក្នុងសំណាក់​ព្រះឧបាលិ​ដ៏មានអាយុ បើភិក្ខុ​ទាំងឡាយ​នេះ​ជាអ្នក​ចេះស្ទាត់​ក្នុងវិន័យ​ នឹងទាញមក នឹងច្រានទៅ​នូវយើង​ទាំងឡាយ​តាមគាប់ចិត្ត នែ​អាវុសោ​ទាំងឡាយ ណ្ហើយចុះ យើងគួរ​ពោល​បង្អាប់​វិន័យវិញ។ ទើបពួកឆព្វគ្គិយភិក្ខុ​ចូលទៅជិត​ភិក្ខុ​ទាំងឡាយ ហើយនិយាយ​យ៉ាងនេះថា ប្រយោជន៍​អ្វីដោយ​សិក្ខាបទ​តូចៗ​ទាំងនេះ ដែល​បុគ្គល​ណាមួយ​សំដែង​ឡើងហើយ សិក្ខាបទ​ទាំងឡាយនេះ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត ដើម្បីសេចក្តី​លំបាកចិត្ត ដើម្បីសេចក្តី​សាំញុំាចិត្ត។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​ មិនគួរ​នឹងពោល​បង្អាប់​វិន័យសោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ​ពោល​បង្អាប់​វិន័យ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់​បន្ទោសថា នែ​មោឃបុរសទាំងឡាយ អ្នកទាំងឡាយ​មិនគួរ​នឹងពោលបង្អាប់​វិន័យទេ នែមោឃបុរស​ទាំងឡាយ​ អំពើនេះ​មិនមែន​នាំឲ្យ​ជ្រះថ្លាដល់​ជនដែល​មិនទាន់ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ កាល​បើ​​ភិក្ខុសំដែង​ឡើង​នូវ​បាតិមោក្ខ ហើយពោលយ៉ាង​នេះថា ប្រយោជន៍​អ្វី​ដោយ​សិក្ខាបទ​តូចៗទាំង​នេះ​ ដែលភិក្ខុ​ណាមួយ​សំដែង​ឡើងហើយ សិក្ខាបទ​ទាំងឡាយនេះ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត ដើម្បីសេចក្តី​លំបាកចិត្ត ដើម្បីសេចក្តី​រសេមរសាមចិត្តប៉ុណ្ណោះឯង ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ ព្រោះ​ពោលបង្អាប់​សិក្ខាបទ។
 
[៣០៤] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ បាតិមោក្ខេ ឧទ្ទិស្សមានេតិ ឧទ្ទិស្សន្តេ វា ឧទ្ទិសាបេន្តេ វា សជ្ឈាយំ វា ករោន្តេ។ ឯវំ វទេយ្យាតិ កឹ បនិមេហិ ខុទ្ទានុខុទ្ទកេហិ សិក្ខាបទេហិ ឧទ្ទិដ្ឋេហិ យាវទេវ កុក្កុច្ចាយ វិហេសាយ វិលេខាយ សំវត្តន្តិ យេ ឥមំ បរិយាបុណន្តិ តេសំ កុក្កុច្ចំ ហោតិ វិហេសា ហោតិ វិលេខា ហោតិ យេ ឥមំ ន បរិយាបុណន្តិ តេសំ កុក្កុច្ចំ ន ហោតិ វិហេសា ន ហោតិ វិលេខា ន ហោតិ អនុទ្ទិដ្ឋំ ឥទំ វរំ អនុគ្គហិតំ ឥទំ វរំ អបរិយាបុតំ[អចរិយាបុណិតន្តិ កត្ថចិ បោត្ថកេ ទិស្សតិ។] ឥទំ វរំ អធារិតំ ឥទំ វរំ វិនយោ វា អន្តរធាយតុ ឥមេ វា ភិក្ខូ អបកតញ្ញុនោ ហោន្តូតិ ឧបសម្បន្នស្ស វិនយំ វិវណ្ណេតិ អាបត្តិ បាចិត្តិយស្ស។
 
[៣០៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា កាលបើភិក្ខុសំដែង​ឡើង​នូវ​បាតិមោក្ខ គឺ​កាល​បើ​ភិក្ខុសំដែងឡើង​ឯងក្តី ឲ្យគេ​សំដែង​ឡើងក្តី ធ្វើ​ស្វាធ្យាយក្តី។ ពាក្យថា ពោលយ៉ាងនេះ គឺភិក្ខុណាពោល​បង្អាប់​វិន័យ​ដល់​ឧបសម្បន្ន​ផងគ្នាថា ប្រយោជន៍​អ្វី​ដោយសិក្ខាបទតូចៗ​ទាំងនេះ ដែលភិក្ខុ​ណាមួយ​សំដែង​ឡើង​ហើយ សិក្ខាបទ​ទាំង​នេះ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត សេចក្តី​លំបាកចិត្ត សេចក្តីរសេមរសាមចិត្ត​ប៉ុណ្ណោះឯង ភិក្ខុណា​រៀន​សិក្ខាបទនេះ ភិក្ខុនោះ​មានសេចក្តី​ក្តៅក្រហាយ​ចិត្ត សេចក្តី​លំបាក​ចិត្ត សេចក្តី​រសេមរសាម​ចិត្ត ភិក្ខុណា​មិនរៀន​សិក្ខាបទ​នេះ ភិក្ខុនោះ​មិនមានសេចក្តី​ក្តៅក្រហាយ​ចិត្ត សេចក្តី​លំបាក​ចិត្ត សេចក្តី​រសេមរសាម​ចិត្តទេ សិក្ខាបទ​នេះ​ បើមិនមាន​អ្នកណា​សំដែង​ឡើង ក៏​ជាការល្អ សិក្ខាបទនេះ បើមិនមានអ្នក​ណាសិក្សា​ ក៏ជាការល្អ សិក្ខាបទនេះ បើមិនមាន​អ្នកណា​រៀន ក៏ជាការល្អ សិក្ខាបទនេះ បើមិនមានអ្នកណា​ទ្រទ្រង់​ ក៏ជាការល្អ វិន័យ​ចូរ​អន្តរធានទៅ ឬ​ភិក្ខុ​ទាំងឡាយ​នេះ ចូរ​កុំឲ្យចេះ​ដឹងអ្វីសោះ ភិក្ខុនោះ​ត្រូវអាបត្តិ​បាចិត្តិយ។
 
[៣០៥] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី វិនយំ វិវណ្ណេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ វិនយំ វិវណ្ណេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី វិនយំ វិវណ្ណេតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញំ ធម្មំ វិវណ្ណេតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នស្ស វិនយំ វា អញ្ញំ វា ធម្មំ វិវណ្ណេតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[៣០៥] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយពោលបង្អាប់វិន័យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយពោលបង្អាប់វិន័យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយពោលបង្អាប់វិន័យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ ពោលបង្អាប់ធម៌ដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុពោល​បង្អាប់​វិន័យក្តី ធម៌​ដទៃក្តី ចំពោះ​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុសំគាល់​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ មិនមែន​ឧបសម្បន្ន ភិក្ខុសំគាល់​ថាមិនមែន​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។
 
[៣០៦] អនាបត្តិ ន វិវណ្ណេតុកាមោ ឥង្ឃ តាវ សុត្តន្តេ វា គាថាយោ វា អភិធម្មំ វា បរិយាបុណស្សុ បច្ឆា វិនយំ បរិយាបុណិស្សសីតិ ភណតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣០៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុមិនចង់ពោល​បង្អាប់១ ភិក្ខុពោលថា ណ្ហើយចុះ អ្នកចូររៀន​ព្រះសូត្រ​ទាំងឡាយក្តី គាថា​ទាំងឡាយក្តី អភិធម្មក្តី ជាមុនសិន ចាំរៀន​វិន័យ​ជាខាងក្រោយវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី២ ចប់។
 
តតិយសិក្ខាបទំ
 
[៣០៧] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ អនាចារំ អាចរិត្វា អញ្ញាណកេន អាបន្នាតិ ជានន្តូតិ បាតិមោក្ខេ ឧទ្ទិស្សមានេ ឯវំ វទន្តិ ឥទានេវ ខោ មយំ ជានាម អយម្បិ កិរ ធម្មោ សុត្តាគតោ សុត្តបរិយាបន្នោ អន្វឌ្ឍមាសំ ឧទ្ទេសំ អាគច្ឆតីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ បាតិមោក្ខេ ឧទ្ទិស្សមានេ ឯវំ វក្ខន្តិ ឥទានេវ ខោ មយំ ជានាម អយម្បិ កិរ ធម្មោ សុត្តាគតោ សុត្តបរិយាបន្នោ អន្វឌ្ឍមាសំ ឧទ្ទេសំ អាគច្ឆតីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ បាតិមោក្ខេ ឧទ្ទិស្សមានេ ឯវំ វទេថ ឥទានេវ ខោ មយំ ជានាម អយម្បិ កិរ ធម្មោ សុត្តាគតោ សុត្តបរិយាបន្នោ អន្វឌ្ឍមាសំ ឧទ្ទេសំ អាគច្ឆតីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា បាតិមោក្ខេ ឧទ្ទិស្សមានេ ឯវំ វក្ខថ ឥទានេវ ខោ មយំ ជានាម អយម្បិ កិរ ធម្មោ សុត្តាគតោ សុត្តបរិយាបន្នោ អន្វឌ្ឍមាសំ ឧទ្ទេសំ អាគច្ឆតីតិ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អន្វឌ្ឍមាសំ បាតិមោក្ខេ ឧទ្ទិស្សមានេ ឯវំ វទេយ្យ ឥទានេវ ខោ អហំ ជានាមិ អយម្បិ កិរ ធម្មោ សុត្តាគតោ សុត្តបរិយាបន្នោ អន្វឌ្ឍមាសំ ឧទ្ទេសំ អាគច្ឆតីតិ។ តញ្ចេ ភិក្ខុំ អញ្ញេ ភិក្ខូ ជានេយ្យុំ និសិន្នបុព្វំ ឥមិនា ភិក្ខុនា ទ្វិត្តិក្ខត្តុំ បាតិមោក្ខេ ឧទ្ទិស្សមានេ កោ បន វាទោ ភិយ្យោតិ ន ច តស្ស ភិក្ខុនោ អញ្ញាណកេន មុត្តិ អត្ថិ យញ្ច តត្ថ អាបត្តឹ អាបន្នោ តញ្ច យថាធម្មោ ការេតព្វោ ឧត្តរិញ្ចស្ស[ឱ.ម.ឧត្តរិ ចស្ស] មោហោ អារោបេតព្វោ តស្ស តេ អាវុសោ អលាភា តស្ស តេ ទុល្លទ្ធំ យំ ត្វំ បាតិមោក្ខេ ឧទ្ទិស្សមានេ ន សាធុកំ អដ្ឋិកត្វា មនសិករោសីតិ។ ឥទំ តស្មឹ មោហនកេ បាចិត្តិយន្តិ។
 
[៣០៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ​នាំគ្នាប្រព្រឹត្ត​អនាចារ​ ហើយគិតថា ភិក្ខុ​ទាំងឡាយ​ចូរដឹងថា យើងទាំងឡាយ​ត្រូវអាបត្តិ​ដោយសេចក្តី​ល្ងង់ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ ក៏នាំគ្នា​ពោលយ៉ាងនេះថា យើងទាំងឡាយ​ទើប​តែ​នឹងដឹង​ឥឡូវ​នេះថា ធម៌​នេះ​មកហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេស (ការសូត្រ) រាល់កន្លះខែ។ ភិក្ខុ​ទាំងឡាយ​ណាជាអ្នកមាន​​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយ​ភិក្ខុ​ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ ម្តេចក៏នាំគ្នា​ពោលយ៉ាងនេះថា យើងទាំងឡាយ​ទើប​តែ​នឹងដឹង​ក្នុងកាលឥឡូវ​នេះថា ធម៌​នេះ​មកហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេស រាល់កន្លះខែ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ​ កាលភិក្ខុកុំពុង​សំដែង​បាតិមោក្ខ ក៏នាំគ្នា​ពោលយ៉ាង​នេះថា យើងទាំងឡាយ​ទើប​តែ​នឹងដឹង​ឥឡូវ​នេះថា ធម៌​នេះ​មកហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេសរាល់​កន្លះ​ខែ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​មោឃបុរសទាំងឡាយ អ្នកទាំងឡាយ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ មិនគួរ​នឹងមកពោលយ៉ាងនេះថា យើងទាំងឡាយ​ទើប​តែ​នឹងដឹងក្នុងកាល​ឥឡូវ​នេះថា ធម៌​នេះ​មកហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេសរាល់កន្លះខែ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិនមែន​នាំពួកជនដែលមិនទាន់​ជ្រះថ្លាឲ្យជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខរាល់​កន្លះ​ខែ ហើយ​ពោលយ៉ាងនេះថា ខ្ញុំ​ទើប​តែ​នឹងដឹងក្នុង​កាល​ឥឡូវ​នេះថា ឮថា ធម៌​នេះ​មកហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេសរាល់កន្លះខែ។ បើភិក្ខុទាំងឡាយ​ដទៃ​ដឹង​នូវភិក្ខុ​នោះថា ភិក្ខុនេះ​ធ្លាប់​អង្គុយ​ស្តាប់​បាតិមោក្ខ ដែលភិក្ខុ​សំដែង​អស់​វារៈពីរ​បីដងហើយ នឹងពោល​ទៅ​ថ្វី​ទៀត​ដល់​ការស្តាប់​ច្រើនដង សេចក្តីរួច (ចាកអាបត្តិ) ដោយអាការដែល​មិនដឹង មិនមាន​ដល់​ភិក្ខុ​នោះទេ ភិក្ខុនោះ​ត្រូវអាបត្តិ​ណា ក្នុងរឿង​អនាចារ​នោះ សង្ឃ​គប្បីញុំាង​ភិក្ខុនោះ​ឲ្យ​ធ្វើ​នូវ​អាបត្តិ​នោះ ដោយគួរ​តាមធម៌ ម្យ៉ាងទៀត គប្បីលើកមោហារោបនកម្ម​ដល់ភិក្ខុនោះ​ថែមទៀតថា ម្នាល​អាវុសោ (ការនេះ) មិនជាលាភរបស់​អ្នកឯងទេ អ្នក​ឯង​បាននូវ​របស់​អាក្រក់ ដោយហេតុថា កាល​ភិក្ខុ​កំពុង​សំដែង​បាតិមោក្ខ អ្នកមិនបាន​ធ្វើទុក​ក្នុងចិត្ត​ឲ្យសម្រេច​ប្រយោជន៍ដ៏ល្អឡើយ។ នេះជា​អាបត្តិ​បាចិត្តិយ ព្រោះក្លែង​ធ្វើវង្វេង​នោះ (ធ្វើពើរ)។
 
[៣០៨] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អន្វឌ្ឍមាសន្តិ អនូបោសថិកំ។ បាតិមោក្ខេ ឧទ្ទិស្សមានេតិ ឧទ្ទិស្សន្តេ។ ឯវំ វទេយ្យាតិ អនាចារំ អាចរិត្វា អញ្ញាណកេន អាបន្នោតិ ជានន្តូតិ បាតិមោក្ខេ ឧទ្ទិស្សមានេ ឯវំ វទេតិ ឥទានេវ ខោ អហំ ជានាមិ អយម្បិ កិរ ធម្មោ សុត្តាគតោ សុត្តបរិយាបន្នោ អន្វឌ្ឍមាសំ ឧទ្ទេសំ អាគច្ឆតីតិ អាបត្តិ ទុក្កដស្ស។
 
[៣០៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​នឹងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា រាល់កន្លះខែ គឺរាល់​ថ្ងៃ​ឧបោសថ។ ពាក្យថា ភិក្ខុកំពុងសំដែង​​បាតិមោក្ខ សេចក្តីថា ​កាល​​ភិក្ខុកំពុងសូត្របាតិមោក្ខ។ ពាក្យថា ពោលយ៉ាងនេះ សេចក្តីថា ភិក្ខុណាប្រព្រឹត្ត​អនាចារ ហើយប្រាថ្នាថា ភិក្ខុទាំងឡាយចូរ​ដឹងថា យើងត្រូវ​អាបត្តិ​ដោយអាការ​មិនដឹង កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ ភិក្ខុនោះ​ពោលយ៉ាងនេះថា ខ្ញុំ​ទើប​តែ​នឹងដឹង​ឥឡូវ​នេះថា ឮថាធម៌​នេះ​មក​ហើយ​ក្នុង​សុត្តៈ រាប់ចូល​ហើយក្នុង​សុត្តៈ មកកាន់​ឧទ្ទេសរាល់កន្លះខែដូច្នេះ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។
 
[៣០៩] តញ្ចេតិ មោហេតុកាមំ ភិក្ខុំ អញ្ញេ ភិក្ខូ ជានេយ្យុំ និសិន្នបុព្វំ ឥមិនា ភិក្ខុនា ទ្វិត្តិក្ខត្តុំ បាតិមោក្ខេ ឧទ្ទិស្សមានេ កោ បន វាទោ ភិយ្យោតិ ន ច តស្ស ភិក្ខុនោ អញ្ញាណកេន មុត្តិ អត្ថិ យញ្ច តត្ថ អាបត្តឹ អាបន្នោ តញ្ច យថាធម្មោ ការេតព្វោ ឧត្តរិញ្ចស្ស មោហោ អារោបេតព្វោ។ ឯវញ្ច បន ភិក្ខវេ អារោបេតព្វោ។ ព្យត្តេន ភិក្ខុនា បដិពលេន សង្ឃោ ញាបេតព្វោ សុណាតុ មេ ភន្តេ សង្ឃោ អយំ ឥត្ថន្នាមោ ភិក្ខុ បាតិមោក្ខេ ឧទ្ទិស្សមានេ ន សាធុកំ អដ្ឋិកត្វា មនសិករោតិ។ យទិ សង្ឃស្ស បត្តកល្លំ សង្ឃោ ឥត្ថន្នាមស្ស ភិក្ខុនោ មោហំ អារោបេយ្យ។ ឯសា ញត្តិ។ សុណាតុ មេ ភន្តេ សង្ឃោ អយំ ឥត្ថន្នាមោ ភិក្ខុ បាតិមោក្ខេ ឧទ្ទិស្សមានេ ន សាធុកំ អដ្ឋិកត្វា មនសិករោតិ។ សង្ឃោ ឥត្ថន្នាមស្ស ភិក្ខុនោ មោហំ អារោបេតិ។ យស្សាយស្មតោ ខមតិ ឥត្ថន្នាមស្ស ភិក្ខុនោ មោហស្ស អារោបនា សោ តុណ្ហស្ស យស្ស នក្ខមតិ សោ ភាសេយ្យ។ អារោបិតោ សង្ឃេន ឥត្ថន្នាមស្ស ភិក្ខុនោ មោហោ។ ខមតិ សង្ឃស្ស តស្មា តុណ្ហី។ ឯវមេតំ ធារយាមីតិ។
 
[៣០៩] ពាក្យថា បើ(ភិក្ខុទាំងឡាយដទៃដឹង)​នូវភិក្ខុនោះ សេចក្តីថា ភិក្ខុទាំងឡាយ​ដទៃ​ដឹងនូវ​ភិក្ខុអ្នក​ប្រាថ្នានូវ​សេចក្តី​វង្វេង​ថា ភិក្ខុនេះ​ធ្លាប់​អង្គុយ​(ស្តាប់)​បាតិមោក្ខ​ដែល​ភិក្ខុ​សំដែង​អស់​វារៈ​ពីរបីដង​ហើយ នឹងពោលទៅ​ថ្វីទៀត​ដល់ការ​ស្តាប់​ច្រើនដង សេចក្តី​រួច (ចាកអាបត្តិ) ដោយ​អាការ​ដែល​មិនដឹង មិនមាន​ដល់ភិក្ខុនោះទេ ភិក្ខុនោះ​ត្រូវអាបត្តិ​ណាក្នុងរឿង​អនាចារ​នោះ សង្ឃ​គប្បីញុំាង​ភិក្ខុនោះ​ឲ្យធ្វើ​នូវអាបត្តិនោះ ដោយគួរ​តាមធម៌ ម្យ៉ាងទៀត គប្បីលើក​សេចក្តីវង្វេង គឺ​មោហារោបនកម្ម​ដល់ភិក្ខុ​នោះថែមទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃ​គប្បី​លើក​មោហារោបនកម្ម​ឡើងយ៉ាងនេះ។ ភិក្ខុដែលជាអ្នក​ឈ្លាស អង់អាច គប្បីញុំាង​សង្ឃ​ឲ្យដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនេះ​ឈ្មោះនេះ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ មិនបាន​ធ្វើទុក​ក្នុងចិត្ត​ឲ្យសម្រេច​ប្រយោជន៍​ដ៏ល្អឡើយ។ បើមោហារោបនកម្ម​ មានកាលដ៏សមគួរ​ដល់សង្ឃ​ហើយ សង្ឃគប្បីលើក​មោហារោបនកម្ម​ដល់ភិក្ខុឈ្មោះនេះ។ នេះជាវាចាប្រកាស​ឲ្យសង្ឃដឹង។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ភិក្ខុនេះ​ឈ្មោះនេះ កាលភិក្ខុកំពុង​សំដែង​បាតិមោក្ខ មិនបាន​ធ្វើទុក​ក្នុងចិត្ត​ឲ្យសម្រេច​ប្រយោជន៍​ដ៏ល្អទេ។ ឥឡូវនេះ សង្ឃលើកនូវមោហារោបនកម្ម​​ ​ដល់​ភិក្ខុឈ្មោះនេះ។ ការលើក​មោហារោបនកម្ម​ដល់ភិក្ខុឈ្មោះនេះ គួរ​ដល់លោកដ៏មានអាយុ​អង្គ​ណា លោកដ៏មានអាយុ​អង្គ​នោះ​គប្បីស្ងៀមនៅ មិនគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះគប្បី​ពោលឡើង។ មោហារោបនកម្ម​ សង្ឃបាន​លើក​ឡើងហើយ​ដល់​ភិក្ខុ​ឈ្មោះនេះ។ ការលើក​មោហារោបនកម្មនេះ សមគួរ​ដល់សង្ឃ ហេតុនោះសង្ឃស្ងៀមនៅ។ ខ្ញុំ​សូមចាំ​ទុក​នូវ​មោហារោបនកម្ម​នេះ ដោយការស្ងៀមនៅយ៉ាងនេះ។
 
[៣១០] អនារោបិតេ មោហេ មោហេតិ អាបត្តិ ទុក្កដស្ស។ អារោបិតេ មោហេ មោហេតិ អាបត្តិ បាចិត្តិយស្ស។
 
[៣១០] កាលមោហារោបនកម្ម​ សង្ឃ​មិនទាន់​លើកឡើងទេ បើភិក្ខុក្លែង​ធ្វើវង្វេង ត្រូវអាបត្តិ​ទុក្កដ។ កាលមោហារោបនកម្ម​ សង្ឃ​​លើកឡើងហើយ ភិក្ខុនៅក្លែង​ធ្វើវង្វេងទៀត ត្រូវអាបត្តិបាចិត្តិយ។
 
[៣១១] ធម្មកម្មេ ធម្មកម្មសញ្ញី មោហេតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ វេមតិកោ មោហេតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ អធម្មកម្មសញ្ញី មោហេតិ អាបត្តិ បាចិត្តិយស្ស។ អធម្មកម្មេ ធម្មកម្មសញ្ញី អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ អធម្មកម្មសញ្ញី អាបត្តិ ទុក្កដស្ស។
 
[៣១១] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មប្រកបដោយធម៌ ហើយក្លែងធ្វើ​វង្វេង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ហើយក្លែងធ្វើវង្វេង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយក្លែងធ្វើវង្វេង ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់​ថា កម្មប្រកបដោយធម៌ ហើយ(ក្លែង​ធ្វើវង្វេង) ត្រូវអាបត្តិ​ទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់​ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិ​ទុក្កដ។
 
[៣១២] អនាបត្តិ ន វិត្ថារេន សុតំ ហោតិ ឩនកទ្វិត្តិក្ខត្តុំ វិត្ថារេន សុតំ ហោតិ នមោហេតុកាមស្ស ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣១២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុមិនទាន់​បានស្តាប់​បាតិមោក្ខ​ដោយពិស្តារ១ ភិក្ខុស្តាប់​បាតិមោក្ខ​ដោយពិស្តារ​អស់​វារៈ​មិនទាន់​ដល់ពីរបីដង១ ភិក្ខុ​មិនប៉ង​នឹងក្លែង​ធ្វើវង្វេង១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៣ ចប់។
 
ចតុត្ថសិក្ខាបទំ
 
[៣១៣] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ កុបិតា អនត្តមនា សត្តរសវគ្គិយានំ ភិក្ខូនំ បហារំ ទេន្តិ។ តេ រោទន្តិ។ ភិក្ខូ ឯវមាហំសុ កិស្ស តុម្ហេ អាវុសោ រោទថាតិ។ ឥមេ អាវុសោ ឆព្វគ្គិយា ភិក្ខូ កុបិតា អនត្តមនា អម្ហាកំ បហារំ ទេន្តីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ កុបិតា អនត្តមនា ភិក្ខូនំ បហារំ ទស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ កុបិតា អនត្តមនា ភិក្ខូនំ បហារំ ទេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា កុបិតា អនត្តមនា ភិក្ខូនំ បហារំ ទស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុស្ស កុបិតោ អនត្តមនោ បហារំ ទទេយ្យ បាចិត្តិយន្តិ។
 
[៣១៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ​ក្រោធខឹង ហើយឲ្យ​ប្រហារ​ដល់​ពួក​សត្តរសវគ្គិយភិក្ខុ (ភិក្ខុមាន​ពួក​១៧)។ សត្តរសវគ្គិយភិក្ខុទាំងនោះ​នាំគ្នាស្រែកយំ។ ភិក្ខុទាំងឡាយ​បានសួរ​យ៉ាងនេះថា ម្នាលអាវុសោ អ្នកទាំងឡាយ​ ហេតុអ្វី​បានជាយំ។ ពួកសត្តរសវគ្គិយភិក្ខុ​ឆ្លើយ​ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុ​ទាំងនេះ​ក្រោធខឹង បានឲ្យ​ប្រហារ​ដល់​ពួកយើង។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនគួរ​ក្រោធខឹង ហើយទៅ​ប្រហារ​ភិក្ខុទាំងឡាយ​សោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ​ក្រោធខឹង ហើយនាំគ្នា​ប្រហារ​ភិក្ខុទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​មោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរ​ក្រោធខឹង ហើយនាំគ្នា​ប្រហារ​ភិក្ខុទាំងឡាយ​ទេ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិន​នាំឲ្យជ្រះថ្លា​ដល់​ពួកជនដែលមិនទាន់​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយ ក្រោធខឹង ហើយឲ្យ​ប្រហារ​ដល់ភិក្ខុផងគ្នា ភិក្ខុនោះ​ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣១៤] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុស្សាតិ អញ្ញស្ស ភិក្ខុស្ស។ កុបិតោ អនត្តមនោតិ អនភិរទ្ធោ អាហតចិត្តោ ខិលជាតោ។ បហារំ ទទេយ្យាតិ កាយេន វា កាយប្បដិពទ្ធេន វា និស្សគ្គិយេន វា អន្តមសោ ឧប្បលបត្តេនបិ បហារំ ទេតិ អាបត្តិ បាចិត្តិយស្ស។
 
[៣១៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា ដល់ភិក្ខុផងគ្នា គឺដល់​ភិក្ខុ​ដទៃ។ ពាក្យថា ក្រោធខឹង សេចក្តីថា មានចិត្ត​មិនត្រេកអរ មានចិត្ត​គុំគួន មានចិត្ត​រឹងត្អឹង។ ពាក្យថា ឲ្យប្រហារ គឺឲ្យប្រហារ​ដោយកាយ​ក្តី ដោយវត្ថុ​ជាប់​នឹង​កាយ​ក្តី ដោយវត្ថុ​សម្រាប់​ចោលក្តី ដោយហោចទៅ សូម្បីតែ​ដោយ​ស្លឹក​ព្រលិត ភិក្ខុនោះ​ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣១៥] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី កុបិតោ អនត្តមនោ បហារំ ទេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ កុបិតោ អនត្តមនោ បហារំ ទេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី កុបិតោ អនត្តមនោ បហារំ ទេតិ អាបត្តិ បាចិត្តិយស្ស។ អនុបសម្បន្នស្ស កុបិតោ អនត្តមនោ បហារំ ទេតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[៣១៥] ឧបសម្បន្ន​[បានដល់​ភិក្ខុ] ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយក្រោធខឹង ឲ្យប្រហារ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយក្រោធខឹង ឲ្យប្រហារ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថា ជាអនុបសម្បន្ន​[បានដល់​ជន​មិនមែន​ភិក្ខុ] ហើយក្រោធ​ខឹង ឲ្យប្រហារ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុក្រោធខឹង ហើយឲ្យ​ប្រហារ​ដល់អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ (ហើយឲ្យ​ប្រហារ) ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថា អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។
 
[៣១៦] អនាបត្តិ កេនចិ វិហេឋីយមានោ មោក្ខាធិប្បាយោ បហារំ ទេតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣១៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដែលជន​ណាមួយ​បៀតបៀន ហើយមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​ឲ្យ​រួចខ្លួន ក៏ឲ្យ​ប្រហារ​ទៅវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៤ ចប់។
 
បញ្ចមសិក្ខាបទំ
 
[៣១៧] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ កុបិតា អនត្តមនា សត្តរសវគ្គិយានំ ភិក្ខូនំ តលសត្តិកំ ឧគ្គិរន្តិ។ តេ បហារសមុច្ចិតា រោទន្តិ។ ភិក្ខូ ឯវមាហំសុ កិស្ស តុម្ហេ អាវុសោ រោទថាតិ។ ឥមេ អាវុសោ ឆព្វគ្គិយា ភិក្ខូ កុបិតា អនត្តមនា អម្ហាកំ តលសត្តិកំ ឧគ្គិរន្តីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ កុបិតា អនត្តមនា[ឯត្ថន្តរេ សត្តរសវគ្គិយានន្តិ កត្ថចិ បោត្ថកេ អត្ថិ។] ភិក្ខូនំ តលសត្តិកំ ឧគ្គិរិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ កុបិតា អនត្តមនា ភិក្ខូនំ តលសត្តិកំ ឧគ្គិរថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា កុបិតា អនត្តមនា ភិក្ខូនំ តលសត្តិកំ ឧគ្គិរិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុស្ស កុបិតោ អនត្តមនោ តលសត្តិកំ ឧគ្គិរេយ្យ បាចិត្តិយន្តិ។
 
[៣១៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ​ក្រោធខឹង ហើយងាលំពែង គឺបាតដៃ​ឡើង​សំដៅ​ពួក​សត្តរសវគ្គិយភិក្ខុ (ធ្វើអាការ​បីដូច​ជានឹងវាយ) សត្តរសវគ្គិយភិក្ខុទាំងនោះទើប​តែ​នឹង​រួច​អំពី​ប្រហារ​មកហើយ (មានសេចក្តី​ភិតភ័យ) ក៏​នាំគ្នាយំ។ ភិក្ខុទាំងឡាយ​បានសួរ​យ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វី​បានជា​ពួកអ្នកយំ។ ពួកសត្តរសវគ្គិយភិក្ខុ​ឆ្លើយ​ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុ​ទាំងនេះ​ក្រោធខឹង ហើយងាបាត​ដៃឡើង​ដូចជាលំពែង​សំដៅ​ពួកយើង។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនគួរ​ក្រោធខឹង ហើយងាបាត​ដៃឡើង​ដូចជាលំពែង​សំដៅ​​ភិក្ខុ​ផងគ្នា​សោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ​ក្រោធខឹង ហើយងាបាត​ដៃឡើង​ដូចជាលំពែង​សំដៅ​ភិក្ខុទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​មោឃបុរស​ទាំងឡាយ ពួកអ្នកឯងមិនគួរនឹង​ក្រោធខឹង ហើយងាបាត​ដៃឡើង​ដូចជាលំពែង​សំដៅ​​ភិក្ខុ​ទាំងឡាយ​ទេ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិនមែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយក្រោធខឹង ហើយងាឡើងនូវលំពែង គឺបាតដៃ​ សំដៅ​ភិក្ខុផងគ្នា ភិក្ខុនោះ​ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣១៨] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុស្សាតិ អញ្ញស្ស ភិក្ខុស្ស។ កុបិតោ អនត្តមនោតិ អនភិរទ្ធោ អាហតចិត្តោ ខិលជាតោ។ តលសត្តិកំ ឧគ្គិរេយ្យាតិ កាយំ វា កាយប្បដិពទ្ធំ វា អន្តមសោ ឧប្បលបត្តំបិ ឧច្ចារេតិ អាបត្តិ បាចិត្តិយស្ស។
 
[៣១៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា សំដៅភិក្ខុផងគ្នា គឺសំដៅ​ភិក្ខុ​ដទៃ។ ពាក្យថា ក្រោធខឹង គឺមានចិត្ត​មិនត្រេកអរ មានចិត្ត​គុំគួន មានចិត្ត​រឹងត្អឹង។ ពាក្យថា ងាឡើង​នូវលំពែងគឺបាតដៃ សេចក្តីថា ភិក្ខុលើក​កាយ​ក្តី លើក​វត្ថុ​ជាប់​នឹង​កាយ​ក្តី ឡើងជន្ល ដោយហោចទៅ សូម្បីតែ​​ស្លឹក​ព្រលិត ​ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣១៩] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី កុបិតោ អនត្តមនោ តលសត្តិកំ ឧគ្គិរតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ កុបិតោ អនត្តមនោ តលសត្តិកំ ឧគ្គិរតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី កុបិតោ អនត្តមនោ តលសត្តិកំ ឧគ្គិរតិ អាបត្តិ បាចិត្តិយស្ស។ អនុបសម្បន្នស្ស កុបិតោ អនត្តមនោ តលសត្តិកំ ឧគ្គិរតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[៣១៩] ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយក្រោធខឹង ងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយក្រោធខឹង ងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយក្រោធ​ខឹង ងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុក្រោធខឹងដល់​អនុបសម្បន្ន ហើយងាលំពែង​គឺ​បាតដៃ​ឡើង ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថា អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។​
 
[៣២០] អនាបត្តិ កេនចិ វិហេឋិយមានោ មោក្ខាធិប្បាយោ តលសត្តិកំ ឧគ្គិរតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣២០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដែលជន​ណាមួយ​បៀតបៀន ហើយមាន​សេចក្តី​ប្រាថ្នា​ដើម្បីនឹង​ឲ្យ​រួចខ្លួន ក៏ងាលំពែង​គឺ​បាតដៃ​ឡើង១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៥ ចប់។
 
ឆដ្ឋសិក្ខាបទំ
 
[៣២១] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ ភិក្ខុំ អមូលកេន សង្ឃាទិសេសេន អនុទ្ធំសេន្តិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ភិក្ខុំ អមូលកេន សង្ឃាទិសេសេន អនុទ្ធំសេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខុំ អមូលកេន សង្ឃាទិសេសេន អនុទ្ធំសេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខុំ អមូលកេន សង្ឃាទិសេសេន អនុទ្ធំសេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុំ អមូលកេន សង្ឃាទិសេសេន អនុទ្ធំសេយ្យ បាចិត្តិយន្តិ។
 
[៣២១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ​នាំគ្នាកំចាត់ (គឺចោទ) ភិក្ខុ​ផងគ្នា​ដោយ​អាបត្តិ​សង្ឃាទិសេស​មិនមានមូល។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនគួរនឹងចោទ​​ភិក្ខុ​ផងគ្នា​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល​សោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយចោទ​​ភិក្ខុ​ផងគ្នា​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​ទាំងឡាយ ពួកអ្នកឯងមិនគួរនឹងចោទ​​ភិក្ខុ​ផងគ្នា​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល​ទេ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិន​នាំឲ្យជ្រះថ្លា​ដល់​ជនទាំងឡាយ​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យរឹងរឹត​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយចោទ​​ភិក្ខុ​ផងគ្នា​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល ​ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣២២] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុន្តិ អញ្ញំ ភិក្ខុំ។ អមូលកំ នាម អទិដ្ឋំ អសុតំ អបរិសង្កិតំ។ សង្ឃាទិសេសេនាតិ តេរសន្នំ អញ្ញតរេន។ អនុទ្ធំសេយ្យាតិ ចោទេតិ វា ចោទាបេតិ វា អាបត្តិ បាចិត្តិយស្ស។
 
[៣២២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុផងគ្នា គឺ​ភិក្ខុ​ដទៃ។ ដែលហៅថា មិនមានមូល គឺ​អាបត្តិ​សង្ឃាទិសេស​ដែលខ្លួន​មិនបាន​ឃើញ មិនបានឮ មិនបាន​រង្កៀស។ ពាក្យថា ដោយអាបត្តិ​សង្ឃាទិសេស គឺ​បណ្តា​សង្ឃាទិសេស​ទាំង១៣សិក្ខាបទ សិក្ខាបទ​ណាមួយ។ ពាក្យថា ចោទ សេចក្តីថា ភិក្ខុ​ចោទ​ឯងក្តី ប្រើគេ​ឲ្យចោទ​ក្តី ​ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣២៣] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី អមូលកេន សង្ឃាទិសេសេន អនុទ្ធំសេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ អមូលកេន សង្ឃាទិសេសេន អនុទ្ធំសេតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី អមូលកេន សង្ឃាទិសេសេន អនុទ្ធំសេតិ អាបត្តិ បាចិត្តិយស្ស។ អាចារវិបត្តិយា វា ទិដ្ឋិវិបត្តិយា វា អនុទ្ធំសេតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នំ អនុទ្ធំសេតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[៣២៣] ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយចោទ​​​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយចោទ​​​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយចោទ​​​​ដោយអាបត្តិ​សង្ឃាទិសេស​មិនមានមូល ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុចោទ​ដោយ​អាចារវិបត្តិ​ក្តី ដោយ​ទិដ្ឋិវិបត្តិក្តី ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុចោទ​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាឧបសម្បន្ន (ហើយចោទ) ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។​
 
[៣២៤] អនាបត្តិ តថាសញ្ញី ចោទេតិ វា ចោទាបេតិ វា ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣២៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុមាន​សេចក្តី​សំគាល់​ពិតមែន ហើយចោទ​ឯងក្តី ប្រើគេ​ឲ្យចោទ​ក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៦ ចប់។
 
សត្តមសិក្ខាបទំ
 
[៣២៥] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ សត្តរសវគ្គិយានំ ភិក្ខូនំ សញ្ចិច្ច កុក្កុច្ចំ ឧបទហន្តិ ភគវតា អាវុសោ សិក្ខាបទំ បញ្ញត្តំ ន ឩនវីសតិវស្សោ បុគ្គលោ ឧបសម្បាទេតព្វោតិ តុម្ហេ ច ឩនវីសតិវស្សា ឧបសម្បន្នា កច្ចិ នោ តុម្ហេ អនុបសម្បន្នាតិ។ តេ រោទន្តិ។ ភិក្ខូ ឯវមាហំសុ កិស្ស តុម្ហេ អាវុសោ រោទថាតិ។ ឥមេ អាវុសោ ឆព្វគ្គិយា ភិក្ខូ អម្ហាកំ សញ្ចិច្ច កុក្កុច្ចំ ឧបទហន្តីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ[ឯត្ថន្តរេ សត្តរសវគ្គិយានន្តិបិ កត្ថចិ បោត្ថកេ អត្ថិ។] ភិក្ខូនំ សញ្ចិច្ច កុក្កុច្ចំ ឧបទហិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខូនំ សញ្ចិច្ច កុក្កុច្ចំ ឧបទហថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខូនំ សញ្ចិច្ច កុក្កុច្ចំ ឧបទហិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខុស្ស សញ្ចិច្ច កុក្កុច្ចំ ឧបទហេយ្យ ឥតិស្ស មុហុត្តម្បិ អផាសុ ភវិស្សតីតិ ឯតទេវ បច្ចយំ ករិត្វា អនញ្ញំ បាចិត្តិយន្តិ។
 
[៣២៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ​ក្លែង​បង្កហេតុ​ឲ្យមាន​សេចក្តី​រង្កៀស​សង្ស័យ​កើត​ដល់ពួក​សត្តរសវគ្គិយភិក្ខុថា ម្នាល​អាវុសោ សិក្ខាបទ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ទុក​ហើយថា បុគ្គល​មានឆ្នាំ​ថយ​ពី២០ សង្ឃ​មិនគប្បី​ឲ្យ​ឧបសម្បទា​ឡើយ ចំណែក​ពួក​លោក មាន​អាយុ​មិនទាន់​ដល់​២០ឆ្នាំ​ មកទទួល​ឧបសម្បទា ពួក​លោក​មិនមែន​ជា​ឧបសមប្បន្ន​ទេដឹង។ សត្តរសវគ្គិយ​ភិក្ខុទាំងនោះ​ក៏នាំគ្នាយំ។ ភិក្ខុ​ទាំងឡាយ​បានសួរយ៉ាង​នេះ​ថា ម្នាលអាវុសោ ពួក​លោកយំ ព្រោះអ្វី។ ពួក​សត្តរសវគ្គិយ​ភិក្ខុ​ប្រាប់ថា អាវុសោ​ ឆព្វគ្គិយ​ភិក្ខុទាំងនេះ ក្លែង​បង្កហេតុ​ឲ្យ​មានសេចក្តី​រង្កៀស​សង្ស័យ​ដល់ពួកយើង។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនគួរនឹងបង្កហេតុ​ឲ្យមាន​សេចក្តី​រង្កៀស​សង្ស័យ ដល់​ភិក្ខុទាំងឡាយ​ផងគ្នាសោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអ្នកឯងក្លែងបង្កហេតុ​ឲ្យមាន​សេចក្តី​រង្កៀស​សង្ស័យ ដល់​ភិក្ខុទាំងឡាយ​ផងគ្នា ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​ទាំងឡាយ ពួកអ្នកឯងមិនគួរនឹង​ក្លែង​បង្កហេតុ​ឲ្យមាន​សេចក្តី​រង្កៀស​សង្ស័យ ដល់​ភិក្ខុទាំងឡាយ​ផងគ្នាទេ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិន​មែននាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយក្លែងបង្កហេតុ​ឲ្យមាន​សេចក្តី​រង្កៀស​សង្ស័យ ដល់​ភិក្ខុ​ផងគ្នា​ដោយគិត​ថា (សេចក្តី​រង្កៀស​សង្ស័យនេះ)​កើតឡើង ការមិន​សប្បាយចិត្ត​នឹងមាន​ដល់​ភិក្ខុនោះ១រំពេច​មិនខាន ភិក្ខុនោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើសេចក្តី​រង្កៀស​សង្ស័យ​នោះឯង​ជាហេតុពិត មិនមែន​ហេតុ​ដទៃឡើយ។
 
[៣២៦] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខុស្សាតិ អញ្ញស្ស ភិក្ខុស្ស។ សញ្ចិច្ចាតិ ជានន្តោ សញ្ជានន្តោ ចេច្ច អភិវិតរិត្វា វីតិក្កមោ។ កុក្កុច្ចំ ឧបទហេយ្យាតិ ឩនវីសតិវស្សោ មញ្ញេ ត្វំ ឧបសម្បន្នោ វិកាលេ មញ្ញេ តយា ភុត្តំ មជ្ជំ មញ្ញេ តយា បីតំ មាតុគ្គាមេន សទ្ធឹ រហោ មញ្ញេ តយា និសិន្នន្តិ កុក្កុច្ចំ ឧបទហតិ អាបត្តិ បាចិត្តិយស្ស។ ឯតទេវ បច្ចយំ ករិត្វា អនញ្ញន្តិ ន អញ្ញោ កោចិ បច្ចយោ ហោតិ កុក្កុច្ចំ ឧបទហិតុំ។
 
[៣២៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា ដល់ភិក្ខុផងគ្នា គឺដល់​ភិក្ខុ​ដទៃ។ ពាក្យថា ក្លែង សេចក្តីថា ភិក្ខុដឹង​គឺដឹងជាក់ ក្លែង​ល្មើស​ប្រព្រឹត្ត​កន្លង។ ពាក្យថា បង្កហេតុឲ្យ​មានសេចក្តី​​រង្កៀស​សង្ស័យ សេចក្តីថា ភិក្ខុណាបង្កហេតុ​ឲ្យ​មានសេចក្តី​រង្កៀស​សង្ស័យថា លោកទំនង​ជាមាន​ឆ្នាំ​មិនទាន់​គ្រប់២០ ហើយឧបសម្បទា​ទេដឹង លោក​បរិភោគ​អាហារ​ក្នុងវេលា​វិកាល​ទេដឹង លោកផឹកទឹក​ស្រវឹង​ទេដឹង លោក​អង្គុយ​ក្នុងទី​ស្ងាត់​ជាមួយ​នឹងមាតុគ្រាម​ទេដឹង ភិក្ខុនោះ​ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ព្រោះធ្វើ​សេចក្តី​រង្កៀស​សង្ស័យនោះឯង​ជាហេតុពិត មិនមែន​ហេតុ​ដទៃឡើយ សេចក្តីថា ហេតុណា​មួយ​ដទៃ​គ្មាន ចំពោះ​ត្រង់បង្កហេតុ​ឲ្យ​មានសេចក្តី​រង្កៀស​សង្ស័យ​កើតឡើង​ប៉ុណ្ណោះឯង។
 
[៣២៧] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី សញ្ចិច្ច កុក្កុច្ចំ ឧបទហតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ សញ្ចិច្ច កុក្កុច្ចំ ឧបទហតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី សញ្ចិច្ច កុក្កុច្ចំ ឧបទហតិ អាបត្តិ បាចិត្តិយស្ស។ អនុបសម្បន្នស្ស សញ្ចិច្ច កុក្កុច្ចំ ឧបទហតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[៣២៧] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយក្លែង​ផ្តើម​​សេចក្តី​រង្កៀស​សង្ស័យឲ្យ​កើតឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយក្លែង​ផ្តើម​​សេចក្តី​រង្កៀស​សង្ស័យឲ្យ​កើតឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយក្លែង​ផ្តើម​​សេចក្តី​រង្កៀស​សង្ស័យឲ្យ​កើតឡើង ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុក្លែង​ផ្តើម​​សេចក្តី​រង្កៀស​សង្ស័យឲ្យ​កើតឡើង​ដល់​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាអនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។​
 
[៣២៨] អនាបត្តិ ន កុក្កុច្ចំ ឧបទហិតុកាមោ ឩនវីសតិវស្សោ មញ្ញេ ត្វំ ឧបសម្បន្នោ វិកាលេ មញ្ញេ តយា ភុត្តំ មជ្ជំ មញ្ញេ តយា បីតំ មាតុគ្គាមេន សទ្ធឹ រហោ មញ្ញេ តយា និសិន្នំ ឥង្ឃ ជានាហិ មា តេ បច្ឆា កុក្កុច្ចំ អហោសីតិ ភណតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣២៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុមិនមានបំណង​នឹង​​ផ្តើម​​​សេចក្តី​រង្កៀស​សង្ស័យឲ្យ​កើតឡើង តែពោល​(តាមសេចក្តី​យល់)​ថា លោក​ប្រហែល​មានឆ្នំា​មិនទាន់​ដល់​២០ ហើយឧបសម្បទា​ទេដឹង លោកបរិភោគ​អាហារ​ក្នុងវេលា​វិកាល​ទេដឹង លោក​ផឹក​ទឹក​ស្រវឹង​ទេដឹង លោកអង្គុយ​ក្នុងទីស្ងាត់​ជាមួយ​នឹងមាតុគ្រាម​ទេដឹង ណ្ហើយចុះ លោកចូរ​ដឹង​ចុះ លោក​កុំរង្កៀស​សង្ស័យ​ស្តាយក្រោយ​ឡើយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៧ ចប់។
 
អដ្ឋមសិក្ខាបទំ
 
[៣២៩] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ បេសលេហិ ភិក្ខូហិ សទ្ធឹ ភណ្ឌន្តិ។ បេសលា ភិក្ខូ ឯវំ វទេន្តិ អលជ្ជិនោ ឥមេ អាវុសោ ឆព្វគ្គិយា ភិក្ខូ ន សក្កា ឥមេហិ សហ ភណ្ឌិតុន្តិ។ ឆព្វគ្គិយា ភិក្ខូ ឯវំ វទេន្តិ កិស្ស តុម្ហេ អាវុសោ អម្ហេ អលជ្ជិវាទេន បាបេថាតិ។ កហំ បន តុម្ហេ អាវុសោ អស្សុត្ថាតិ។ មយំ អាយស្មន្តានំ ឧបស្សុតឹ តិដ្ឋម្ហាតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ភិក្ខូនំ ភណ្ឌនជាតានំ កលហជាតានំ វិវាទាបន្នានំ ឧបស្សុតឹ តិដ្ឋិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ភិក្ខូនំ ភណ្ឌនជាតានំ កលហជាតានំ វិវាទាបន្នានំ ឧបស្សុតឹ តិដ្ឋថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ភិក្ខូនំ ភណ្ឌនជាតានំ កលហជាតានំ វិវាទាបន្នានំ ឧបស្សុតឹ តិដ្ឋិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ភិក្ខូនំ ភណ្ឌនជាតានំ កលហជាតានំ វិវាទាបន្នានំ ឧបស្សុតឹ តិដ្ឋេយ្យ យំ ឥមេ ភណិស្សន្តិ តំ សោស្សាមីតិ ឯតទេវ បច្ចយំ ករិត្វា អនញ្ញំ បាចិត្តិយន្តិ។
 
[៣២៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុឈ្លោះ​នឹងភិក្ខុទាំងឡាយ​ដែល​មានសីល​ជាទីស្រឡាញ់។ ពួក​ភិក្ខុ​ដែលមានសីល​ជាទី​ស្រឡាញ់ និយាយគ្នា​យ៉ាងនេះថា ម្នាល​អាវុសោ ឆព្វគ្គិយ​ភិក្ខុ​ទាំងនេះ​ជាពួក​អលជ្ជីទេ ពួក​យើង​មិនអាច​ឈ្លោះ​នឹង​ពួកនេះ​ទេ។ ពួកឆព្វគ្គិយ​ភិក្ខុ​(បានឮ) ក៏និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ​ព្រោះហេតុអ្វី អ្នកទាំងឡាយ​ញុំាង​ពួកយើង​ឲ្យ​ដល់​ដោយពាក្យ​ថា​អលជ្ជី។ ពួកភិក្ខុ​មានសីល​ជាទីស្រឡាញ់​សួរថា ម្នាលអាវុសោ ចុះពួក​អ្នកបាន​ឮ​ក្នុងទីណា។ ពួកឆព្វគ្គិយភិក្ខុ​ឆ្លើយថា យើង​ទាំងឡាយ​ឈរ​អែប​ស្តាប់​ពួកលោកដ៏មានអាយុ។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ កាលភិក្ខុ​ទាំងឡាយ​បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែង​គ្នា មិន​គួរ​នឹង​ឈរអែប​ស្តាប់សោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា កាលភិក្ខុ​ទាំងឡាយ​បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែង​គ្នា ពួកអ្នកឯង​​ឈរអែប​ស្តាប់ ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជាម្ចាស់ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​ទាំងឡាយ កាលភិក្ខុ​ទាំងឡាយ​បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែង​គ្នា ពួកអ្នកឯង​មិន​គួរ​នឹង​ឈរអែប​ស្តាប់ទេ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិន​មែននាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ​កាលបើភិក្ខុ​ទាំងឡាយ ​បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែង​គ្នា ទៅ​ឈរអែប​ស្តាប់ ដោយគិតថា ភិក្ខុ​ទាំងនេះ​នឹងពោលពាក្យ​ណា អញ​នឹងស្តាប់​ពាក្យនោះ ភិក្ខុនោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ ព្រោះ​ធ្វើ​កិរិយា​​​ឈរអែប​ស្តាប់​នោះ​ជាហេតុពិត មិនមែន​ហេតុ​ដទៃឡើយ។
 
[៣៣០] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ភិក្ខូនន្តិ អញ្ញេសំ ភិក្ខូនំ។ ភណ្ឌនជាតានំ កលហជាតានំ វិវាទាបន្នានន្តិ អធិករណជាតានំ។ ឧបស្សុតឹ តិដ្ឋេយ្យាតិ ឥមេសំ សុត្វា ចោទេស្សាមិ សារេស្សាមិ បដិចោទេស្សាមិ បដិសារេស្សាមិ មង្កុំ ករិស្សាមីតិ គច្ឆតិ អាបត្តិ ទុក្កដស្ស។ យត្ថ ឋិតោ សុណាតិ អាបត្តិ បាចិត្តិយស្ស។ បច្ឆតោ គច្ឆន្តោ តុរិតោ គច្ឆតិ សោស្សាមីតិ អាបត្តិ ទុក្កដស្ស។ យត្ថ ឋិតោ សុណាតិ អាបត្តិ បាចិត្តិយស្ស។ បុរតោ គច្ឆន្តោ ឱហីយតិ សោស្សាមីតិ អាបត្តិ ទុក្កដស្ស។ យត្ថ ឋិតោ សុណាតិ អាបត្តិ បាចិត្តិយស្ស។ ភិក្ខុស្ស ឋិតោកាសំ វា និសិន្នោកាសំ វា និបន្នោកាសំ វា អាគន្ត្វា មន្តេន្តំ ឧក្កាសិតព្វំ វិជានាបេតព្វំ។ នោ ចេ ឧក្កាសេយ្យ វា វិជានាបេយ្យ វា អាបត្តិ បាចិត្តិយស្ស។ ឯតទេវ បច្ចយំ ករិត្វា អនញ្ញន្តិ ន អញ្ញោ កោចិ បច្ចយោ ហោតិ ឧបស្សុតឹ តិដ្ឋិតុំ។
 
[៣៣០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ពាក្យថា កាលបើភិក្ខុ​ទាំងឡាយ គឺកាលបើ​ភិក្ខុ​ទាំងឡាយ​ដទៃ។ ពាក្យថា បង្កហេតុ​ប្រកួត​ប្រកាន់​ទាស់ទែង​គ្នា គឺភិក្ខុ​ទាំងនោះមាន​អធិករណៈ​កើតឡើង​ហើយ។ ពាក្យថា ឈរ​អែប​ស្តាប់ គឺភិក្ខុដើរ​ទៅដោយ​គិតថា អញ​ស្តាប់​ភិក្ខុទាំងនេះ​ហើយ នឹង​ចោទ​ នឹងឲ្យ​រលឹក នឹងចោទ​ចំពោះ​ នឹងឲ្យ​រលឹក​ចំពោះ នឹងធ្វើ​ឲ្យអៀនខ្មាស ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនោះ​ឈរ​ស្តាប់​ក្នុងទីណា ត្រូវ​អាបត្តិ​បាចិត្តិយ ក្នុងទីនោះ។ ភិក្ខុ​ដើរទៅ​តាមក្រោយ បើដើរ​ទៅ​ដោយ​រហ័ស​ដោយគិតថា អញ​នឹងស្តាប់ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុឈរ​ស្តាប់​ក្នុងទីណា ត្រូវអាបត្តិ​បាចិត្តិយ​ក្នុងទីនោះ។ ភិក្ខុ​ដើរទៅមុន ហើយ​ឈប់​ ដោយគិតថា អញ​នឹងស្តាប់ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុឈរ​ស្តាប់​ក្នុងទីណា ត្រូវអាបត្តិ​បាចិត្តិយ​ក្នុងទីនោះ។ ភិក្ខុណា​មកកាន់​ទីឈរក្តី ទីអង្គុយក្តី ទីដេកក្តី របស់ភិក្ខុផងគ្នា ភិក្ខុនោះ​គប្បី​ក្អក គប្បី​ញុំាង​ភិក្ខុ​ដែលកំពុង​ប្រឹក្សា​គ្នានោះ​ឲ្យដឹង។ បើភិក្ខុ​នោះ​មិនក្អក​ក្រហែមក្តី មិនឲ្យ​គេដឹងក្តី ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា ព្រោះ​ធ្វើ​កិរិយា​ឈរអែប​ស្តាប់​នោះជាហេតុពិត មិនមែន​ហេតុ​ដទៃ​ឡើយ សេចក្តីថា ហេតុឯណា​នីមួយ​ដទៃ​គ្មាន​ទេ ចំពោះ​ត្រង់​ការ​ឈរ​អែប​ស្តាប់​ប៉ុណ្ណោះឯង។
 
[៣៣១] ឧបសម្បន្នេ ឧបសម្បន្នសញ្ញី ឧបស្សុតឹ តិដ្ឋតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ វេមតិកោ ឧបស្សុតឹ តិដ្ឋតិ អាបត្តិ បាចិត្តិយស្ស។ ឧបសម្បន្នេ អនុបសម្បន្នសញ្ញី ឧបស្សុតឹ តិដ្ឋតិ អាបត្តិ បាចិត្តិយស្ស។ អនុបសម្បន្នស្ស ឧបស្សុតឹ តិដ្ឋតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ ឧបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នេ អនុបសម្បន្នសញ្ញី អាបត្តិ ទុក្កដស្ស។
 
[៣៣១] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយឈរអែប​ស្តាប់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តី​សង្ស័យ ហើយឈរអែប​ស្តាប់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយឈរអែប​ស្តាប់ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុឈរអែប​ស្តាប់​អនុបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថា​ឧបសម្បន្ន ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុមាន​សេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់​ថាអនុបសម្បន្ន​ដដែល ត្រូវអាបត្តិ​ទុក្កដ។​
 
[៣៣២] អនាបត្តិ ឥមេសំ សុត្វា ឱរមិស្សាមិ វិរមិស្សាមិ វូបសមិស្សាមិ អត្តានំ បរិមោចេស្សាមីតិ គច្ឆតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៣២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដើរ​ទៅ​ ដោយគិតថា អញ​នឹងស្តាប់​ភិក្ខុទាំងនេះហើយ នឹង​ថយចេញ នឹងវៀរ នឹងរម្ងាប់ (សេចក្តី​ប្រកួត​ប្រកាន់) នឹងដោះខ្លួន១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៨ ចប់។
 
នវមសិក្ខាបទំ
 
[៣៣៣] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ អនាចារំ អាចរិត្វា ឯកមេកស្ស កម្មេ កយិរមានេ បដិក្កោសន្តិ។ តេន ខោ បន សមយេន សង្ឃោ សន្និបតិតោ ហោតិ កេនចិទេវ ករណីយេន។ ឆព្វគ្គិយា ភិក្ខូ ចីវរកម្មំ ករោន្តា ឯកស្ស ឆន្ទំ អទំសុ។ អថខោ សង្ឃោ អយំ អាវុសោ ឆព្វគ្គិយោ ភិក្ខុ ឯកកោ អាគតោ ហន្ទស្ស មយំ កម្មំ ករោមាតិ តស្ស កម្មំ អកាសិ។ អថខោ សោ ភិក្ខុ យេន ឆព្វគ្គិយា ភិក្ខូ តេនុបសង្កមិ។ ឆព្វគ្គិយា ភិក្ខូ តំ ភិក្ខុំ ឯតទវោចុំ កឹ អាវុសោ សង្ឃោ អកាសីតិ។ សង្ឃោ មេ អាវុសោ កម្មំ អកាសីតិ។ ន មយំ អាវុសោ ឯតទត្ថាយ ឆន្ទំ អទម្ហា តុយ្ហំ កម្មំ ករិស្សតីតិ សចេ មយំ ជានេយ្យាម តុយ្ហំ កម្មំ ករិស្សតីតិ ន មយំ ឆន្ទំ ទទេយ្យាមាតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ធម្មិកានំ កម្មានំ ឆន្ទំ ទត្វា បច្ឆា ខីយនធម្មំ អាបជ្ជិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ធម្មិកានំ កម្មានំ ឆន្ទំ ទត្វា បច្ឆា ខីយនធម្មំ អាបជ្ជថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ធម្មិកានំ កម្មានំ ឆន្ទំ ទត្វា បច្ឆា ខីយនធម្មំ អាបជ្ជិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ធម្មិកានំ កម្មានំ ឆន្ទំ ទត្វា បច្ឆា ខីយនធម្មំ អាបជ្ជេយ្យ បាចិត្តិយន្តិ។
 
[៣៣៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុបានប្រព្រឹត្ត​អនាចារ កាលសង្ឃ​ធ្វើកម្ម (ដើម្បី​ដាក់ទោស) ដល់ភិក្ខុ​មួយរូបៗ ក៏​នាំគ្នានិយាយ​ខ្ទាស់។ គ្រានោះឯង សង្ឃបាន​ប្រជុំ​គ្នា​ដោយ​សង្ឃកិច្ច​នីមួយ។ ទើបពួកឆព្វគ្គិយ​ភិក្ខុ កំពុង​ធ្វើចីវរកម្ម​ បានឲ្យ​ឆន្ទៈ (សេចក្តីគាប់ចិត្ត​របស់​ខ្លួន) ដល់​ភិក្ខុ​មួយរូប។ គ្រានោះឯង សង្ឃ​ប្រឹក្សាគ្នាថា ម្នាលអាវុសោ ឆព្វគ្គិយ​ភិក្ខុ​នេះ​មកតែ​ម្នាក់​ឯង បើដូច្នោះ ពួកយើង​ត្រូវ​ធ្វើ​កម្ម​ដល់ភិក្ខុនោះចុះ ហើយបាន​ធ្វើ​កម្មដល់​ភិក្ខុនោះ។ ទើប​ភិក្ខុនោះ​ចូល​ទៅរក​ពួកឆព្វគ្គិយភិក្ខុ។ ពួកឆព្វគ្គិយភិក្ខុបានសួរ​ភិក្ខុនោះ​យ៉ាងនេះថា ម្នាលអាវុសោ សង្ឃ​បានធ្វើអ្វី។ ភិក្ខុនោះ​ប្រាប់ថា ម្នាលអាវុសោ សង្ឃ​បានធ្វើ​កម្ម​ដល់ខ្ញុំ។ ពួកឆព្វគ្គិយភិក្ខុ​បាន​និយាយ​ថា ម្នាលអាវុសោ យើង​ទាំងឡាយ​បានឲ្យឆន្ទៈ​ ដើម្បីជាប្រយោជន៍​ដល់​កម្ម​នេះ​ ដោយគិតថា សង្ឃ​នឹងធ្វើកម្ម​​ដល់លោក ក៏ទេ បើយើង​ទាំងឡាយ​ដឹងថា សង្ឃ​នឹងធ្វើកម្ម​ដល់លោកសោត យើង​ទាំងឡាយ​មិនឲ្យឆន្ទៈ​ទេ។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិន​គួរ​នឹងឲ្យឆន្ទៈ​ដល់សង្ឃកម្ម​ទាំងឡាយ​ដែល​ប្រកប​ដោយធម៌ ហើយត្រឡប់​មកតិះដៀល​ជាខាងក្រោយ​វិញសោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯងរាល់គ្នា​ឲ្យឆន្ទៈ​ ដើម្បី​សង្ឃកម្ម​ដែល​ប្រកបដោយ​ធម៌ ហើយត្រឡប់​មកតិះដៀល​ជាខាងក្រោយ​វិញ ពិតមែនឬ។ ពួក​ឆព្វគ្គិយ​ភិក្ខុ​ទូលថា សូមទ្រង់​មេត្តាប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជាម្ចាស់ដ៏​មាន​ព្រះភាគ ទ្រង់បន្ទោសថា នែ​​មោឃបុរស​ទាំងឡាយ ពួកអ្នកឯង​មិន​គួរ​នឹង​ឲ្យឆន្ទៈ​ ដើម្បី​សង្ឃកម្ម​ដែល​ប្រកបដោយ​ធម៌ ហើយត្រឡប់​មកតិះដៀល​ជាខាងក្រោយ​វិញ ម្នាល​មោឃបុរស​​ទាំងឡាយ​ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ​​ឲ្យឆន្ទៈ​ ដើម្បី​កម្មទាំងឡាយ​ដែល​ប្រកបដោយ​ធម៌ ហើយពោលតិះដៀល​ជាខាង​ក្រោយ​ (ភិក្ខុនោះ)​​ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣៣៤] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ធម្មិកំ នាម កម្មំ អបលោកនកម្មំ ញត្តិកម្មំ ញត្តិទុតិយកម្មំ ញត្តិចតុត្ថកម្មំ ធម្មេន វិនយេន សត្ថុ សាសនេន កតំ ឯតំ ធម្មិកំ នាម កម្មំ។ ឆន្ទំ ទត្វា ខីយតិ អាបត្តិ បាចិត្តិយស្ស។
 
[៣៣៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ កម្មដែលហៅថា ប្រកបដោយធម៌នោះ គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ ដែលសង្ឃ​ធ្វើតាមធម៌​ តាមវិន័យ តាម​ពាក្យ​ប្រដៅ​របស់​ព្រះសាស្តា កម្មនេះ ហៅថា កម្មប្រកបដោយធម៌។ ភិក្ខុ​ព្រមឲ្យ​ឆន្ទៈ ហើយត្រឡប់​តិះដៀល (ជាខាង​ក្រោយវិញ) ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣៣៥] ធម្មកម្មេ ធម្មកម្មសញ្ញី ឆន្ទំ ទត្វា ខីយតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ វេមតិកោ ឆន្ទំ ទត្វា ខីយតិ អាបត្តិ ទុក្កដស្ស។ ធម្មកម្មេ អធម្មកម្មសញ្ញី ឆន្ទំ ទត្វា ខីយតិ អនាបត្តិ។ អធម្មកម្មេ ធម្មកម្មសញ្ញី អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ អធម្មកម្មសញ្ញី អនាបត្តិ។
 
[៣៣៥] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកប​ដោយធម៌ ហើយឲ្យឆន្ទៈ ត្រឡប់​តិះដៀល​វិញ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ហើយឲ្យឆន្ទៈ ត្រឡប់​តិះដៀល​វិញ ត្រូវ​អាបត្តិទុក្កដ។ កម្មប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ ហើយឲ្យឆន្ទៈ ត្រឡប់​តិះដៀល​ មិនត្រូវ​អាបត្តិអ្វី។ កម្មមិនប្រកបដោយធម៌ ភិក្ខុ​សំគាល់ថាកម្មប្រកប​ដោយធម៌ (ហើយឲ្យឆន្ទៈ ត្រឡប់​តិះដៀល) ត្រូវ​អាបត្តិទុក្កដ។ កម្មមិន​ប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្មមិនប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ មិនត្រូវ​អាបត្តិអ្វី។
 
[៣៣៦] អនាបត្តិ អធម្មេន វា វគ្គេន វា ន កម្មារហស្ស វា កម្មំ កតន្តិ ជានន្តោ ខីយតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៣៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដឹងថា​កម្ម​ដែល​សង្ឃធ្វើ​ដោយ​មិនជាធម៌ក្តី ដោយពួកក្តី ដល់ភិក្ខុ​អ្នកមិនគួរ​ដល់កម្មក្តី ហើយតិះដៀល១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៩ ចប់។
 
ទសមសិក្ខាបទំ
 
[៣៣៧] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន សង្ឃោ សន្និបតិតោ ហោតិ កេនចិទេវ ករណីយេន។ ឆព្វគ្គិយា ភិក្ខូ ចីវរកម្មំ ករោន្តា ឯកស្ស ឆន្ទំ អទំសុ។ អថខោ សង្ឃោ យស្សត្ថាយ សន្និបតិតោ តំ កម្មំ ករិស្សាមាតិ ញត្តឹ ឋបេសិ។ អថខោ សោ ភិក្ខុ ឯវមេវិមេ ឯកមេកស្ស កម្មំ ករោន្តិ កស្ស តុម្ហេ កម្មំ ករិស្សថាតិ ឆន្ទំ អទត្វា ឧដ្ឋាយាសនា បក្កាមិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខុ សង្ឃេ វិនិច្ឆយកថាយ វត្តមានាយ ឆន្ទំ អទត្វា ឧដ្ឋាយាសនា បក្កមិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ភិក្ខុ សង្ឃេ វិនិច្ឆយកថាយ វត្តមានាយ ឆន្ទំ អទត្វា ឧដ្ឋាយាសនា បក្កមសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស សង្ឃេ វិនិច្ឆយកថាយ វត្តមានាយ ឆន្ទំ អទត្វា ឧដ្ឋាយាសនា បក្កមិស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សង្ឃេ វិនិច្ឆយកថាយ វត្តមានាយ ឆន្ទំ អទត្វា ឧដ្ឋាយាសនា បក្កមេយ្យ បាចិត្តិយន្តិ។
 
[៣៣៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង សង្ឃ​បានប្រជុំ​គ្នាដោយ​សង្ឃកិច្ច​ឯណានីមួយ។ ពួកឆព្វគ្គិយភិក្ខុ​​កំពុង​ធ្វើចីវរ​ ហើយ​បានឲ្យ​ឆន្ទៈ​ដល់​ភិក្ខុមួយ​រូប។ គ្រានោះឯង សង្ឃ​ប្រជុំ​គ្នា​ដើម្បី​ប្រយោជន៍​ដល់កម្មណា ហើយតាំង​ញត្តិឡើងដោយ​ប្រឹក្សាគ្នាថា យើងទាំងឡាយ​នឹងធ្វើ​នូវ​កម្ម​នោះ។ ខណៈនោះ ​ភិក្ខុនោះ​បាននិយាយ​ថា ភិក្ខុទាំងនេះ​តែង​ធ្វើ​កម្មដល់​ភិក្ខុ​មួយរូបៗ យ៉ាងនេះ​ឯង (ឥឡូវ) លោកទាំងឡាយ​នឹងធ្វើកម្ម​ដល់​អ្នកណាបាន ហើយ​មិនឲ្យ​ឆន្ទៈ ក៏ក្រោក​ចាក​អាសនៈ ចៀសចេញទៅ។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងឡាយ​នោះ​ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា កាលសង្ឃ​កំពុង​ប្រឹក្សា​វិនិច្ឆ័យ ភិក្ខុ​មិន​បាន​ឲ្យ​ឆន្ទៈ មិនគួរ​នឹង​ក្រោកចាក​អាសនៈ ចៀស​ចេញទៅសោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ ឮថា កាលសង្ឃ​កំពុង​ប្រឹក្សា​វិនិច្ឆ័យ (គឺ​សង្ឃ​កំពុង​វិនិច្ឆ័យ​រឿង​អ្វីមួយ​មិនទាន់ហើយ) អ្នកឯងមិនបាន​ឲ្យឆន្ទៈ​ ហើយក្រោក​ចាក​អាសនៈ ចៀសចេញទៅ ពិតមែនឬ។ ​ភិក្ខុនោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិត​មែន។ ព្រះពុទ្ធ​​ជាម្ចាស់ដ៏​មាន​ព្រះភាគ ទ្រង់តិះដៀលថា ម្នាល​​មោឃបុរស​ កាលសង្ឃ​កំពុង​ប្រឹក្សា​វិនិច្ឆ័យ ហេតុអ្វីក៏​អ្នកឯង​​មិន​ឲ្យ​ឆន្ទៈ ហើយ​ក្រោកចាក​អាសនៈ ចៀស​ចេញទៅ ម្នាល​មោឃបុរស​​​ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬនាំពួកជន​ដែលជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ​​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ ​កាលពាក្យ​វិនិច្ឆ័យ​​កំពុង​ប្រព្រឹត្តទៅ​ក្នុងសង្ឃ មិន​ឲ្យ​ឆន្ទៈ ហើយ​ក្រោកចាក​អាសនៈ ចៀស​ចេញទៅ ​​ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣៣៨] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សង្ឃេ វិនិច្ឆយកថា នាម វត្ថុ វា អារោចិតំ ហោតិ អវិនិច្ឆិតំ ញត្តិ វា ឋបិតា ហោតិ កម្មវាចា វា វិប្បកតា ហោតិ។ ឆន្ទំ អទត្វា ឧដ្ឋាយាសនា បក្កមេយ្យាតិ កថំ ឥទំ កម្មំ កុប្បំ អស្ស វគ្គំ អស្ស ន ករេយ្យាតិ គច្ឆតិ អាបត្តិ ទុក្កដស្ស។ បរិសាយ ហត្ថបាសំ វិជហន្តស្ស អាបត្តិ ទុក្កដស្ស។ វិជហិតេ អាបត្តិ បាចិត្តិយស្ស។
 
[៣៣៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ រឿង​ដែលសង្ឃ​ប្រាប់ហើយ តែមិនទាន់​បាន​វិនិច្ឆ័យ​ក្តី ញត្តិ​សង្ឃតាំងទុក​ហើយក្តី កម្មវាចា​សង្ឃ​ធ្វើ​មិនទាន់​ហើយក្តី ឈ្មោះថា​ពាក្យវិនិច្ឆ័យ​ (កំពុង​ប្រព្រឹត្តទៅ)​ក្នុងសង្ឃ។ ពាក្យថា ភិក្ខុ​មិនឲ្យ​ឆន្ទៈ ហើយ​ក្រោក​ចាកអាសនៈ ចៀសចេញទៅ សេចក្តីថា ភិក្ខុចេញទៅ​ដោយគិតថា មិនដឹង​ជាការ​អ្វី កម្មនេះ​ជាកម្មកំរើកទេ ជាពួកទេ សង្ឃ​មិនត្រូវ​ធ្វើទេ ត្រូវអាបត្តិ​ទុក្កដ។ កាលភិក្ខុ​កំពុង​លះ​ហត្ថបាសបរិសទ្យ ត្រូវអាបត្តិ​ទុក្កដ។ កាលលះហត្ថបាស​ហើយ ត្រូវអាបត្តិ​បាចិត្តិយ។
 
[៣៣៩] ធម្មកម្មេ ធម្មកម្មសញ្ញី ឆន្ទំ អទត្វា ឧដ្ឋាយាសនា បក្កមតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ វេមតិកោ ឆន្ទំ អទត្វា ឧដ្ឋាយាសនា បក្កមតិ អាបត្តិ ទុក្កដស្ស។ ធម្មកម្មេ អធម្មកម្មសញ្ញី ឆន្ទំ អទត្វា ឧដ្ឋាយាសនា បក្កមតិ អនាបត្តិ។ អធម្មកម្មេ ធម្មកម្មសញ្ញី អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ អធម្មកម្មសញ្ញី អនាបត្តិ។
 
[៣៣៩] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកប​ដោយធម៌ ហើយមិនឲ្យឆន្ទៈ ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ហើយមិនឲ្យឆន្ទៈ ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ ត្រូវ​អាបត្តិទុក្កដ។ កម្មប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ ហើយមិនឲ្យឆន្ទៈ ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ មិនត្រូវ​អាបត្តិ។ កម្មមិនប្រកបដោយធម៌ ភិក្ខុ​សំគាល់ថាកម្មប្រកប​ដោយធម៌ (ហើយមិនឲ្យឆន្ទៈ ក្រោក​ចាកអាសនៈ​ចៀសចេញ​ទៅ) ត្រូវ​អាបត្តិទុក្កដ។ កម្មមិន​ប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្មមិនប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ មិនត្រូវ​អាបត្តិ។
 
[៣៤០] អនាបត្តិ សង្ឃស្ស ភណ្ឌនំ វា កលហោ វា វិគ្គហោ វា វិវាទោ វា ភវិស្សតីតិ គច្ឆតិ សង្ឃភេទោ វា សង្ឃរាជិ វា ភវិស្សតីតិ គច្ឆតិ អធម្មេន វា វគ្គេន វា ន កម្មារហស្ស វា កម្មំ ករិស្សតីតិ គច្ឆតិ គិលានោ គច្ឆតិ គិលានស្ស ករណីយេន គច្ឆតិ ឧច្ចារេន វា បស្សាវេន វា បីឡិតោ គច្ឆតិ ន កម្មំ កោបេតុកាមោ បុន បច្ចាគមិស្សាមីតិ គច្ឆតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៤០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុទៅ ដោយគិតថា សេចក្តី​បង្កហេតុក្តី សេចក្តី​ប្រកួត​ប្រកាន់ក្តី សេចក្តី​ប្រកាន់​ខុសគ្នាក្តី សេចក្តី​ទាស់ទែង​ក្តី នឹងមាន​ដល់​សង្ឃ១ ភិក្ខុ​ទៅដោយគិតថា ការបែក​ធ្លាយ​នៃ​សង្ឃ​ក្តី ការ​ប្រេះ​ឆានៃ​សង្ឃក្តី នឹងមាន១ ភិក្ខុទៅ​ដោយគិតថា សង្ឃ​នឹងធ្វើ​កម្ម​មិនប្រកប​ដោយ​ធម៌​ក្តី នឹងធ្វើ​កម្ម​ជាពួកក្តី នឹងធ្វើ​កម្ម​ដល់​ភិក្ខុ​ដែលមិនគួរ​ដល់កម្មក្តី១ ភិក្ខុ​មានជម្ងឺ​ចៀសចេញទៅ១ ភិក្ខុទៅ​ដោយកិច្ច​ដែលគួរ​ធ្វើ​ដល់​ភិក្ខុ​ឈឺ១ ភិក្ខុដែល​ឧច្ចារៈក្តី បស្សាវៈ​ក្តី​បៀតបៀន​ហើយទៅ១ ភិក្ខុ​មិនប្រាថ្នា​ដើម្បី​នឹងញុំាង​កម្ម​ឲ្យ​កម្រើក ហើយចេញទៅ​ដោយគិតថា អញ​នឹង​ត្រឡប់​មកវិញទៀត១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី១០ ចប់។
 
ឯកាទសមសិក្ខាបទំ
 
[៣៤១] តេន សមយេន ពុទ្ធោ ភគវា រាជគហេ វិហរតិ វេឡុវនេ កលន្ទកនិវាបេ។ តេន ខោ បន សមយេន អាយស្មា ទព្វោ មល្លបុត្តោ សង្ឃស្ស សេនាសនញ្ច បញ្ញាបេតិ ភត្តានិ ច ឧទ្ទិសតិ។ សោ ចាយស្មា ទុព្វលចីវរោ ហោតិ។ តេន ខោ បន សមយេន សង្ឃស្ស ឯកំ ចីវរំ ឧប្បន្នំ ហោតិ។ អថខោ សង្ឃោ តំ ចីវរំ អាយស្មតោ ទព្វស្ស មល្លបុត្តស្ស អទាសិ។ ឆព្វគ្គិយា ភិក្ខូ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ យថាសន្ថុតំ ភិក្ខូ សង្ឃិកំ លាភំ បរិណាមេន្តីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ សមគ្គេន សង្ឃេន ចីវរំ ទត្វា បច្ឆា ខីយនធម្មំ អាបជ្ជិស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ សមគ្គេន សង្ឃេន ចីវរំ ទត្វា បច្ឆា ខីយនធម្មំ អាបជ្ជថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា សមគ្គេន សង្ឃេន ចីវរំ ទត្វា បច្ឆា ខីយនធម្មំ អាបជ្ជិស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សមគ្គេន សង្ឃេន ចីវរំ ទត្វា បច្ឆា ខីយនធម្មំ អាបជ្ជេយ្យ យថាសន្ថុតំ ភិក្ខូ សង្ឃិកំ លាភំ បរិណាមេន្តីតិ បាចិត្តិយន្តិ។
 
[៣៤១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះឯង ទព្វមល្លបុត្រ​ដ៏មានអាយុ ចាត់ចែង​សេនាសនៈ និង​សំដែងភត្ត​ដល់សង្ឃ។ ទព្វមល្លបុត្រ​ដ៏មានអាយុ​នោះជា​អ្នក​មានចីវរ​ទុព្វលភាព។ សម័យ​នោះ​ឯង ចីវរ១​បាន​កើតឡើង​ដល់​សង្ឃ។ សង្ឃ​ឲ្យចីវរ​នោះ​ដល់​ទព្វមល្លបុត្រ​ដ៏មានអាយុ។ ពួក​ឆព្វគ្គិយ​ភិក្ខុនាំគ្នា​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុទាំងឡាយ​បង្អោន​លាភ​របស់​សង្ឃ​ទៅតាម​សេចក្តី​គាប់ចិត្ត។ ភិក្ខុ​ទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា កាលបើសង្ឃ​ព្រមព្រៀង​គ្នា​ឲ្យ​ចីវរ (ដល់​ភិក្ខុ) ហើយ ពួក​ឆព្វគ្គិយ​ភិក្ខុ មិនគួរ​នឹងមក​តិះដៀល​ជាខាងក្រោយ​សោះ។បេ។​ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាសង្ឃព្រមព្រៀង​គ្នាឲ្យចីវរ​(ដល់ភិក្ខុ)​ហើយ អ្នកទាំងឡាយ​ត្រឡប់​មក​តិះដៀល​ជាខាងក្រោយ​វិញ ពិតមែនឬ។ ​ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជាម្ចាស់ដ៏​មាន​ព្រះភាគ ទ្រង់តិះដៀលថា ម្នាល​​មោឃបុរស​ទាំងឡាយ (កាលបើ)​ សង្ឃ​ព្រមព្រៀងគ្នា​ឲ្យ​ចីវរ (ដល់ភិក្ខុ) ហើយ មិនគួរ​នឹងពួក​អ្នកឯង​តិះដៀល​ជាខាងក្រោយ​វិញទេ ម្នាល​មោឃបុរស​ទាំងឡាយ​​​ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លាទេ ឬ​នាំពួក​ជន​ដែលជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ​​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ (​កាលបើ)​សង្ឃព្រម​ព្រៀងគ្នា​ឲ្យចីវរ​(ដល់​ភិក្ខុ)​ហើយ ក៏ដល់​នូវធម៌ គឺ​កិរិយា​តិះដៀល​ជាខាងក្រោយវិញថា ភិក្ខុ​ទាំងឡាយ​បង្អោន​លាភ​របស់​សង្ឃ តាមសេចក្តី​គាប់ចិត្ត ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣៤២] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សមគ្គោ នាម សង្ឃោ សមានសំវាសកោ សមានសីមាយំ ឋិតោ។ ចីវរំ នាម ឆន្នំ ចីវរានំ អញ្ញតរំ ចីវរំ វិកប្បនុបគំ បច្ឆិមំ។ ទត្វាតិ សយំ ទត្វា។ យថាសន្ថុតំ នាម យថាមិត្តតា យថាសន្ទិដ្ឋតា យថាសម្ភត្តតា យថាសមានុបជ្ឈាយកតា យថាសមានាចរិយកតា។ សង្ឃិកំ នាម សង្ឃស្ស ទិន្នំ ហោតិ បរិច្ចត្តំ។ លាភោ នាម ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារា អន្តមសោ ចុណ្ណបិណ្ឌោបិ ទន្តកដ្ឋំបិ ទសិកសុត្តំបិ។ បច្ឆា ខីយនធម្មំ អាបជ្ជេយ្យាតិ ឧបសម្បន្នស្ស សង្ឃេន សម្មតស្ស សេនាសនប្បញ្ញាបកស្ស វា ភត្តុទ្ទេសកស្ស វា យាគុភាជកស្ស វា ផលភាជកស្ស វា ខជ្ជភាជកស្ស វា អប្បមត្តកវិស្សជ្ជកស្ស វា ចីវរំ ទិន្នេ ខីយតិ អាបត្តិ បាចិត្តិយស្ស។
 
[៣៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ សង្ឃមាន​សំវាស​ស្មើគ្នា ឋិតនៅក្នុង​សីមាស្មើគ្នា ហៅថា ព្រមព្រៀងគ្នា។ ដែលហៅថា ចីវរ គឺ​បណ្តា​ចីវរ​៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុត​ល្មម​សម្រេច​កិច្ច​វិកប្ប​បាន​[អដ្ឋកថា បានដល់​សម្ពត់​ខ្នាតតូច បណ្តោយ​៨ធ្នាប់ ទទឹង​៤ធ្នាប់ ដោយធ្នាប់​ព្រះសុគត​ឡើងទៅ ហៅថា សម្ពត់​គួរ​ដល់​ការ​វិកប្ប។] ពាក្យថា ឲ្យ គឺឲ្យ​ដោយខ្លួនឯង។ ដែលហៅថា តាមសេចក្តី​គាប់ចិត្ត​នោះ គឺ​តាម​បុគ្គល​ដែលជាមិត្ត តាមបុគ្គល​ដែលធ្លាប់​ស្គាល់គ្នា តាមបុគ្គល​ដែលធ្លាប់​គប់គ្នា តាមបុគ្គល​ដែល​មាន​ឧបជ្ឈាយ៍​ស្មើគ្នា តាមបុគ្គល​ដែលមាន​អាចារ្យ​ស្មើគ្នា។ ដែលហៅថា របស់សង្ឃ​នោះ បានខាង​លាភ​ដែលគេលះបង់​ប្រគេន​ដល់សង្ឃ។ ដែលហៅថា លាភនោះ បាន​ខាង​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ​ជាបច្ច័យ​ដល់​មនុស្សឈឺ ដោយហោច​ទៅ សូម្បី​តែដុំ​លំអិតក្តី ឈើស្ទន់ក្តី អម្បោះ​រងជើងក្តី (ក៏ហៅថាលាភ)។ ពាក្យថា ដល់នូវ​ធម៌​ គឺ​កិរិយា​តិះដៀល ជាខាង​ក្រោយ សេចក្តីថា ភិក្ខុ​តិះដៀល​សង្ឃ​ដែល​បានឲ្យ​ចីវរ​ដល់ឧបសម្បន្ន​ដែលសង្ឃ​សន្មត​ឲ្យជាអ្នក​ក្រាលនូវ​សេនាសនៈក្តី ជាអ្នក​សំដែង​នូវភត្តក្តី ជាអ្នកចែក​នូវបបរ​ក្តី ជាអ្នកចែក​នូវផ្លែឈើ​ក្តី ជាអ្នក​ចែកនូវ​បង្អែមក្តី ជាអ្នកចាត់​ចែង​នូវ​វត្ថុ​បន្តិច​បន្តួច​ក្តី ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣៤៣] ធម្មកម្មេ ធម្មកម្មសញ្ញី ចីវរំ ទិន្នេ ខីយតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ វេមតិកោ ចីវរំ ទិន្នេ ខីយតិ អាបត្តិ បាចិត្តិយស្ស។ ធម្មកម្មេ អធម្មកម្មសញ្ញី ចីវរំ ទិន្នេ ខីយតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញំ បរិក្ខារំ ទិន្នេ ខីយតិ អាបត្តិ ទុក្កដស្ស។ ឧបសម្បន្នស្ស សង្ឃេន អសម្មតស្ស សេនាសនប្បញ្ញាបកស្ស វា ភត្តុទ្ទេសកស្ស វា យាគុភាជកស្ស វា ផលភាជកស្ស វា ខជ្ជភាជកស្ស វា អប្បមត្តកវិស្សជ្ជកស្ស វា ចីវរំ វា អញ្ញំ វា បរិក្ខារំ ទិន្នេ ខីយតិ អាបត្តិ ទុក្កដស្ស។ អនុបសម្បន្នស្ស សង្ឃេន សម្មតស្ស វា អសម្មតស្ស វា សេនាសនប្បញ្ញាបកស្ស វា ភត្តុទ្ទេសកស្ស វា យាគុភាជកស្ស វា ផលភាជកស្ស វា ខជ្ជភាជកស្ស វា អប្បមត្តកវិស្សជ្ជកស្ស វា ចីវរំ វា អញ្ញំ វា បរិក្ខារំ ទិន្នេ ខីយតិ អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ ធម្មកម្មសញ្ញី អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អធម្មកម្មេ អធម្មកម្មសញ្ញី អនាបត្តិ។
 
[៣៤៣] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកប​ដោយធម៌ ហើយតិះដៀល​សង្ឃ​ដែល​បានឲ្យ​ចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ កម្មប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ហើយ​តិះដៀល​​សង្ឃ​ដែល​បានឲ្យ​ចីវរ ត្រូវ​អាបត្តិបាចិត្តិយ។ កម្មប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ ហើយតិះដៀល​សង្ឃ​ដែល​បានឲ្យ​ចីវរ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុ​តិះដៀល​សង្ឃ​ដែលបាន​ឲ្យបរិក្ខារ​ដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុតិះដៀល​​សង្ឃ​ដែល​បានឲ្យ​ចីវរ ឬ​បរិក្ខារ​ដទៃ​ដល់​ឧបសម្បន្ន​ដែល​សង្ឃ​មិនបាន​សន្មត​ឲ្យជាអ្នក​ក្រាលនូវ​សេនាសនៈក្តី ជាអ្នក​សំដែង​នូវ​ភត្តក្តី ជាអ្នកចែកនូវ​បបរក្តី ជាអ្នកចែក​នូវ​ផ្លែឈើក្តី ជាអ្នកចែក​នូវ​បង្អែម​ក្តី ជាអ្នក​ចាត់ចែង​នូវ​វត្ថុ​បន្តិច​បន្តួច​ក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុតិះដៀល​​សង្ឃ​ដែល​បានឲ្យ​ចីវរ ឬ​បរិក្ខារ​ដទៃ​ដល់​អនុបសម្បន្ន​ដែល​សង្ឃសន្មត ឬ​មិនបាន​សន្មត​ ឲ្យជាអ្នក​ក្រាលនូវ​សេនាសនៈក្តី ជាអ្នក​សំដែង​នូវ​ភត្តក្តី ជាអ្នក​ចែក​នូវ​បបរក្តី ជាអ្នកចែក​នូវ​ផ្លែឈើក្តី ជាអ្នកចែក​នូវ​បង្អែម​ក្តី ជាអ្នក​ចាត់ចែង​នូវ​វត្ថុ​បន្តិច​បន្តួច​ក្តី ត្រូវ​អាបត្តិទុក្កដ។ កម្ម​មិន​ប្រកប​ដោយ​ធម៌ ភិក្ខុសំគាល់​ថា​កម្ម​ប្រកប​ដោយ​ធម៌ ត្រូវ​អាបត្តិ​ទុក្កដ។ កម្មមិន​ប្រកប​ដោយធម៌ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ កម្មមិនប្រកប​ដោយធម៌ ភិក្ខុសំគាល់ថាកម្ម​មិនប្រកប​ដោយធម៌ ​មិនត្រូវអាបត្តិ។
 
[៣៤៤] អនាបត្តិ បកតិយា ឆន្ទា ទោសា មោហា ភយា ករោន្តំ ក្វត្ថោ តស្ស ទិន្នេន លទ្ធាបិ វិនិបាតេស្សតិ ន សម្មា ឧបនេស្សតីតិ ខីយតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៤៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុតិះដៀល​សង្ឃ​អ្នកធ្វើ ព្រោះ​ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ ដោយប្រក្រតីថា ប្រយោជន៍​អ្វី​ដោយ​លាភ​ដែល​សង្ឃ​ឲ្យដល់​ភិក្ខុនោះ ភិក្ខុនោះ​ទុក​ជាបានហើយ ក៏គង់​ធ្វើ​លាភនោះ​ឲ្យ​វិនាស​ទៅដដែល នឹង​មិនបាន​នាំយក​ទៅដោយ​ប្រពៃ​ទេ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី១១ ចប់។
 
ទ្វាទសមសិក្ខាបទំ
 
[៣៤៥] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន សាវត្ថិយំ អញ្ញតរស្ស បូគស្ស សង្ឃស្ស សចីវរភត្តំ បដិយត្តំ ហោតិ ភោជេត្វា ចីវរេន អច្ឆាទេស្សាមាតិ។ អថខោ ឆព្វគ្គិយា ភិក្ខូ យេន សោ បូគោ តេនុបសង្កមឹសុ ឧបសង្កមិត្វា តំ បូគំ ឯតទវោចុំ ទេថាវុសោ ឥមានិ ចីវរានិ ឥមេសំ ភិក្ខូនន្តិ។ ន មយំ ភន្តេ ទស្សាម អម្ហាកំ សង្ឃស្ស អនុវស្សំ សចីវរភិក្ខា បញ្ញត្តាតិ។ ពហូ អាវុសោ សង្ឃស្ស ទាយកា ពហូ សង្ឃស្ស ភត្តា ឥមេ តុម្ហេ និស្សាយ តុម្ហេ សម្បស្សន្តា ឥធ វិហរន្តិ តុម្ហេ ចេ ឥមេសំ ន ទស្សថ អថ កោចរហិ ឥមេសំ ទស្សតិ ទេថាវុសោ ឥមានិ ចីវរានិ ឥមេសំ ភិក្ខូនន្តិ។ អថខោ សោ បូគោ ឆព្វគ្គិយេហិ ភិក្ខូហិ និប្បីឡិយមានោ យថាបដិយត្តំ ចីវរំ ឆព្វគ្គិយានំ ភិក្ខូនំ ទត្វា សង្ឃំ ភត្តេន បរិវិសិ។ យេ តេ ភិក្ខូ ជានន្តិ សង្ឃស្ស សចីវរភត្តំ បដិយត្តំ ន ច ជានន្តិ ឆព្វគ្គិយានំ ភិក្ខូនំ ទិន្នន្តិ តេ ឯវមាហំសុ ឱណោជេថ អាវុសោ សង្ឃស្ស ចីវរន្តិ។ នត្ថិ ភន្តេ យថាបដិយត្តំ ចីវរំ អយ្យា ឆព្វគ្គិយា អយ្យានំ ឆព្វគ្គិយានំ បរិណាមេសុន្តីតិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ ជានំ សង្ឃិកំ លាភំ បរិណតំ បុគ្គលស្ស បរិណាមេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ ជានំ សង្ឃិកំ លាភំ បរិណតំ បុគ្គលស្ស បរិណាមេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា ជានំ សង្ឃិកំ លាភំ បរិណតំ បុគ្គលស្ស បរិណាមេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ ជានំ សង្ឃិកំ លាភំ បរិណតំ បុគ្គលស្ស បរិណាមេយ្យ បាចិត្តិយន្តិ។
 
[៣៤៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ប្រជុំជន​ពួកមួយ​ក្នុងក្រុង​សាវត្ថី​ នាំគ្នា​តាក់តែង​ចង្ហាន់ ព្រមទាំង​ចីវរ​ទុកដើម្បី​ថ្វាយសង្ឃ​ ដោយគិតគ្នាថា យើងទាំងឡាយ​នឹង​និមន្ត​ឲ្យលោក​ឆាន់​ ហើយនឹង​ប្រគេន​ចីវរ។ លំដាប់នោះ ពួក​ឆព្វគ្គិយ​ភិក្ខុចូល​ទៅកាន់ទីប្រជុំ​ជន​នោះ លុះចូល​ទៅហើយ បាននិយាយ​ពាក្យនេះ​នឹងប្រជុំជន​នោះថា ម្នាលអាវុសោ ពួក​អ្នកចូរ​ឲ្យចីវរ​ទាំង​នេះ​ដល់​ភិក្ខុ​ទាំងឡាយនេះ។ ពួកជន​ទាំងឡាយនោះ​បាននិយាយ​តបវិញថា ព្រះករុណា ពួកខ្ញុំ​មិនថ្វាយទេ ពួក​ខ្ញុំ​ធ្លាប់​តាក់តែង​ចង្ហាន់​ ព្រមទាំងចីវរទុក​ដើម្បី​ថ្វាយសង្ឃ​រាល់ៗឆ្នាំ។ ពួកឆព្វគ្គិយ​ភិក្ខុ​និយាយ​លួង​លោមថា ម្នាលអាវុសោ ទាយក​របស់​សង្ឃ​មានច្រើន ភត្ត​របស់សង្ឃ​ក៏មានច្រើន ភិក្ខុ​អម្បាល​នេះ​បាន​អាស្រ័យ​លើអ្នក​ទាំងឡាយ បានជួប​ប្រសព្វ​អ្នកទាំងឡាយ ទើប​មកគង់​នៅក្នុង​​ទីនេះ​បាន បើអ្នកទាំងឡាយ​មិនប្រគេន​ដល់លោក​ទាំងនេះ ចុះអ្នកណា​ តើគេនឹងប្រគេន​ដល់​លោកទាំង​នេះបាន ម្នាលអាវុសោ ចូរអ្នក​ទាំងឡាយ​ឲ្យនូវ​ចីវរ​ទាំងឡាយ​នេះដល់​ភិក្ខុ​អម្បាលនេះចុះ។ ប្រជុំ​ជននោះ កាលត្រូវ​ពួកឆព្វគ្គិយភិក្ខុឆ្កឹះឆ្កៀល ទើប​ថ្វាយចីវរ​ដែលខ្លួនតាក់​តែងទុក ដល់ពួក​ឆព្វគ្គិយភិក្ខុ​អស់ទៅ ហើយអង្គាស​សង្ឃ​តែភត្ត​ប៉ុណ្ណោះ។ ភិក្ខុទាំងឡាយ​ណាដឹង​ថាភត្ត ព្រមទាំង​ចីវរ​ដែល​ប្រជុំជន​តាក់តែង​ទុកដើម្បី​ថ្វាយសង្ឃ តែមិនដឹងថាគេថ្វាយ​ដល់ពួក​ឆព្វគ្គិយ​ភិក្ខុ​ទៅហើយ ភិក្ខុទាំងឡាយ​នោះបាននិយាយ​យ៉ាងនេះ​(នឹងប្រជុំជននោះ)​ថា ម្នាលអាវុសោ អ្នកទាំងឡាយ​ចូរ​បង្អោន​ថ្វាយ​ចីវរដល់សង្ឃចុះ។ ប្រជុំជននោះ​បាននិយាយ​ប្រាប់ថា បពិត្រ​ព្រះករុណា ចីវរ​ដែលតាក់តែង​ទុក​នោះគ្មានទេ លោកម្ចាស់​ឆព្វគ្គិយ​ទាំងឡាយ​បង្អោន​ទៅដើម្បី​ពួក​លោកម្ចាស់ឆព្វគ្គិយ​អស់ទៅហើយ។ ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​ឆព្វគ្គិយ​ភិក្ខុ កាលបើ​ដឹងថា លាភរបស់សង្ឃ​គេបង្អោន​(ដើម្បីសង្ឃ)ទៅហើយ មិនគួរ​នឹង​បង្អោនទៅ​ដើម្បី​បុគ្គលសោះ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាអ្នកទាំងឡាយ​កាលបើ​ដឹងថា លាភ​របស់សង្ឃដែល​គេបង្អោន​ទៅដើម្បី​សង្ឃហើយ ត្រឡប់​បង្អោនទៅ​ដើម្បី​បុគ្គលវិញ ពិតមែនឬ។ ​ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិត​មែន។ ព្រះពុទ្ធ​​ជាម្ចាស់​ដ៏​មាន​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​​មោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​ កាលបើដឹងថា លាភរបស់សង្ឃ​ គេ​បង្អោនទៅ​(ដើម្បី​សង្ឃហើយ) ហេតុអ្វី​បានជាបង្អោនទៅដើម្បី​បុគ្គលវិញ ម្នាល​មោឃបុរស​ទាំងឡាយ​​​ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬ​នាំពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ​​គប្បី​សំដែង​​​ឡើង​នូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយដឹងថាលាភ​របស់សង្ឃ​ គេបង្អោន​ទៅ (ដើម្បី​សង្ឃហើយ) ត្រឡប់បង្អោនទៅ​ដើម្បីបុគ្គលវិញ ភិក្ខុ​នោះ​​ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣៤៦] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ជានាតិ នាម សាមំ វា ជានាតិ អញ្ញេ វា តស្ស អារោចេន្តិ សោ វា អារោចេតិ។ សង្ឃិកំ នាម សង្ឃស្ស ទិន្នំ ហោតិ បរិច្ចត្តំ។ លាភោ នាម ចីវរបិណ្ឌបាតសេនាសនគិលានប្បច្ចយភេសជ្ជបរិក្ខារា អន្តមសោ ចុណ្ណបិណ្ឌោបិ ទន្តកដ្ឋំបិ ទសិកសុត្តំបិ។ បរិណតំ នាម ទស្សាម ករិស្សាមាតិ វាចា ភិន្នា ហោតិ។ បុគ្គលស្ស បរិណាមេតិ អាបត្តិ បាចិត្តិយស្ស។
 
[៣៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹងដោយ​ខ្លួនឯងក្តី ពួកអ្នកដទៃ​ប្រាប់ភិក្ខុនោះក្តី អ្នកម្ចាស់​ទាននោះប្រាប់​ (ដល់​ភិក្ខុនោះ)​ក្តី។ ដែលហៅថា របស់សង្ឃ គឺលាភ​ដែលទាយក​បាន​ថ្វាយ បានបរិច្ចាគ​ដល់​សង្ឃ។ ដែលហៅថាលាភនោះ បានដល់​ចីវរ​ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ​ គឺថ្នាំ​ជាបច្ច័យ​ដល់​មនុស្សឈឺ ដោយហោចទៅ សូម្បីតែដុំនៃ​លំអិតក្តី ឈើស្ទន់​ក្តី អម្បោះ​រងជើង​ដម្បាញ​ក្តី (ក៏ហៅថាលាភក្នុងសិក្ខាបទ​នេះ)។ ដែលហៅថា គេបង្អោនទៅ គឺ​ម្ចាស់របស់​ គេ​បញ្ចេញ​វាចាថា ពួកខ្ញុំ​នឹងថ្វាយ ពួកខ្ញុំ​នឹងធ្វើ។ ភិក្ខុបង្អោន​ទៅដើម្បី​បុគ្គលវិញ ត្រូវអាបត្តិ​បាចិត្តិយ។
 
[៣៤៧] បរិណតេ បរិណតសញ្ញី បុគ្គលស្ស បរិណាមេតិ អាបត្តិ បាចិត្តិយស្ស។ បរិណតេ វេមតិកោ បុគ្គលស្ស បរិណាមេតិ អាបត្តិ ទុក្កដស្ស។ បរិណតេ អបរិណតសញ្ញី បុគ្គលស្ស បរិណាមេតិ អនាបត្តិ។ សង្ឃស្ស បរិណតំ អញ្ញស្ស សង្ឃស្ស វា ចេតិយស្ស វា បរិណាមេតិ អាបត្តិ ទុក្កដស្ស។ ចេតិយស្ស បរិណតំ អញ្ញស្ស ចេតិយស្ស វា សង្ឃស្ស វា បុគ្គលស្ស វា បរិណាមេតិ អាបត្តិ ទុក្កដស្ស។ បុគ្គលស្ស បរិណតំ អញ្ញស្ស បុគ្គលស្ស វា សង្ឃស្ស វា ចេតិយស្ស វា បរិណាមេតិ អាបត្តិ ទុក្កដស្ស។ អបរិណតេ បរិណតសញ្ញី អាបត្តិ ទុក្កដស្ស។ អបរិណតេ វេមតិកោ អាបត្តិ ទុក្កដស្ស។ អបរិណតេ អបរិណតសញ្ញី អនាបត្តិ។
 
[៣៤៧] លាភគេបង្អោនទៅហើយ ភិក្ខុសំគាល់ថាគេបង្អោនទៅហើយ ត្រឡប់បង្អោន​មក​ដើម្បី​បុគ្គលវិញ ត្រូវ​អាបត្តិ​បាចិត្តិយ។ លាភគេបង្អោនទៅហើយ ភិក្ខុមានសេចក្តី​សង្ស័យ ហើយ​បង្អោន​មក​ដើម្បី​បុគ្គលវិញ ត្រូវ​អាបត្តិទុក្កដ។ លាភគេបង្អោនទៅហើយ ភិក្ខុសំគាល់ថា គេមិន​ទាន់​បង្អោនទៅទេ ហើយបង្អោន​មក​ដើម្បី​បុគ្គល មិនត្រូវ​អាបត្តិ​អ្វីឡើយ។ លាភគេបង្អោនទៅ​ដើម្បីសង្ឃ តែភិក្ខុបង្អោន​មក​ដើម្បី​សង្ឃដទៃវិញក្តី ដើម្បី​ចេតិយក្តី ត្រូវអាបត្តិ​ទុក្កដ។ លាភគេបង្អោនទៅ​ហើយ​ដើម្បីចេតិយ ភិក្ខុបង្អោន​មកដើម្បី​ចេតិយ​ដទៃ​វិញក្តី ដើម្បីសង្ឃក្តី ដើម្បី​បុគ្គល​ក្តី ត្រូវ​អាបត្តិទុក្កដ។ លាភគេបង្អោនទៅ​​ដើម្បីបុគ្គលហើយ ភិក្ខុត្រឡប់បង្អោន​មក​ដើម្បី​បុគ្គល​ដទៃ​វិញក្តី ដើម្បីសង្ឃក្តី ដើម្បីចេតិយ​ក្តី ត្រូវ​អាបត្តិទុក្កដ។ លាភគេមិនទាន់​បង្អោនទៅ​ទេ ភិក្ខុសំគាល់ថា គេបង្អោនទៅហើយ ត្រូវ​អាបត្តិទុក្កដ។ លាភគេមិនទាន់​បង្អោនទៅ​ទេ ភិក្ខុមានសេចក្តី​សង្ស័យ ត្រូវ​អាបត្តិទុក្កដ។ លាភគេមិនទាន់​បង្អោនទៅ​ទេ ភិក្ខុសំគាល់ថា គេមិនទាន់បង្អោនទេ មិនត្រូវ​អាបត្តិ។
 
[៣៤៨] អនាបត្តិ កត្ថ ទេមាតិ បុច្ឆិយមានោ យត្ថ តុម្ហាកំ ទេយ្យធម្មោ បរិភោគំ វា លភេយ្យ បដិសង្ខារំ[បរិក្ខារន្តិ កត្ថចិ បោត្ថកេ ទិស្សតិ។] វា លភេយ្យ ចិរដ្ឋិតិកោ វា អស្ស យត្ថ វា បន តុម្ហាកំ ចិត្តំ បសីទតិ តត្ថ ទេថាតិ ភណតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺកាលបើ​ទាយក​សួរថា ពួកខ្ញុំ​នឹងថ្វាយ​ក្នុងទីណា ភិក្ខុប្រាប់ថា ទេយ្យធម៌​របស់អ្នក​ទាំងឡាយ គប្បី​បានបរិភោគក្តី គប្បី​បានការ​ជួសជុលក្តី គប្បី​ឋិតនៅយូរអង្វែង​ក្តី ក្នុងទីណា ម្យ៉ាងទៀត ចិត្តរបស់​អ្នកទាំងឡាយ​ជ្រះថ្លា​ក្នុងទីណា អ្នកទាំងឡាយ​ចូរថ្វាយ​ក្នុងទីនោះចុះ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី១២ ចប់។
 
សហធម្មិកវគ្គ ទី៨ ចប់។
 
តស្សុទ្ទានំ
 
សហធម្មវិវណ្ណញ្ច មោហាបនប្បហារកំ
 
តលសត្តិ អមូលញ្ច សញ្ចិច្ច ច ឧបស្សុតិ
 
បដិពាហនច្ឆន្ទញ្ច ទព្វញ្ច បរិណាមនន្តិ។
 
ឧទ្ទាននៃសហធម្មិកវគ្គនោះ (មាន១២សិក្ខាបទ) គឺ
 
សហធម្មិកសិក្ខាបទ១ វិវណ្ណនសិក្ខាបទ១ មោហាបនសិក្ខាបទ១ បហារកសិក្ខាបទ១ តលសត្តិកសិក្ខាបទ១ អមូលកសិក្ខាបទ១ សញ្ចិច្ចសិក្ខាបទ១ ឧបស្សុតិសិក្ខាបទ១ បដិពាហនសិក្ខាបទ១ ឆន្ទសិក្ខាបទ១ ទព្វសិក្ខាបទ១ បរិណាមនសិក្ខាបទ១។
 
រតនវគ្គស្ស បឋមសិក្ខាបទំ
 
[៣៤៩] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន រាជា បសេនទិ កោសលោ ឧយ្យានបាលំ អាណាបេសិ គច្ឆ ភណេ ឧយ្យានំ សោធេហិ ឧយ្យានំ គមិស្សាមាតិ។ ឯវំ ទេវាតិ ខោ សោ ឧយ្យានបាលោ រញ្ញោ បសេនទិស្ស កោសលស្ស បដិស្សុណិត្វា ឧយ្យានំ សោធេន្តោ អទ្ទស ភគវន្តំ អញ្ញតរស្មឹ រុក្ខមូលេ និសិន្នំ ទិស្វាន យេន រាជា បសេនទិ កោសលោ តេនុបសង្កមិ ឧបសង្កមិត្វា រាជានំ បសេនទឹ កោសលំ ឯតទវោច សុទ្ធំ[សុទ្ធំ ខោតិ កត្ថចិ បោត្ថកេ ទិស្សតិ។] ទេវ ឧយ្យានំ អបិច ភគវា តត្ថ និសិន្នោតិ។ ហោតុ ភណេ មយំ ភគវន្តំ បយិរុបាសិស្សាមាតិ។ អថខោ រាជា បសេនទិ កោសលោ ឧយ្យានំ គន្ត្វា យេន ភគវា តេនុបសង្កមិ។ តេន ខោ បន សមយេន អញ្ញតរោ ឧបាសកោ ភគវន្តំ បយិរុបាសន្តោ និសិន្នោ ហោតិ។ អទ្ទសា ខោ រាជា បសេនទិ កោសលោ តំ ឧបាសកំ ភគវន្តំ បយិរុបាសន្តំ និសិន្នំ ទិស្វាន ភីតោ អដ្ឋាសិ។ អថខោ រញ្ញោ បសេនទិស្ស កោសលស្ស ឯតទហោសិ នារហតាយំ បុរិសោ បាបោ ហោតុំ យថា ភគវន្តំ បយិរុបាសតីតិ។ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ អថខោ សោ ឧបាសកោ ភគវតោ គារវេន រាជានំ បសេនទឹ កោសលំ នេវ អភិវាទេសិ ន បច្ចុដ្ឋាសិ។ អថខោ រាជា បសេនទិ កោសលោ អនត្តមនោ អហោសិ កថំ ហិ នាម អយំ បុរិសោ មយិ អាគតេ នេវ អភិវាទេស្សតិ ន បច្ចុដ្ឋេស្សតីតិ។ អថខោ ភគវា រាជានំ បសេនទឹ កោសលំ អនត្តមនំ វិទិត្វា រាជានំ បសេនទឹ កោសលំ ឯតទវោច ឯសោ ខោ មហារាជ ឧបាសកោ ពហុស្សុតោ អាគតាគមោ កាមេសុ វីតរាគោតិ។ អថខោ រញ្ញោ បសេនទិស្ស កោសលស្ស ឯតទហោសិ នារហតាយំ ឧបាសកោ ឱរកោ ហោតុំ ភគវាបិ ឥមស្ស វណ្ណំ ភាណតីតិ។ តំ ឧបាសកំ ឯតទវោច វទេយ្យាសិ ឧបាសក យេន អត្ថោតិ។ សុដ្ឋុ ទេវាតិ។ អថខោ ភគវា រាជានំ បសេនទឹ កោសលំ ធម្មិយា កថាយ សន្ទស្សេសិ សមាទបេសិ សមុត្តេជេសិ សម្បហំសេសិ។ អថខោ រាជា បសេនទិ កោសលោ ភគវតា ធម្មិយា កថាយ សន្ទស្សិតោ សមាទបិតោ សមុត្តេជិតោ សម្បហំសិតោ ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កាមិ។
 
[៣៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ស្តេច​ព្រះនាម​បសេនទិកោសល បានត្រាស់​បង្គាប់​នាយ​ឧយ្យានបាល (អ្នករក្សាឧទ្យាន)ថា ម្នាលនាយ ឯងចូរ​ទៅជម្រះ​សំអាត​ឧទ្យាន យើងនឹង​ទៅ​ឧទ្យាន។ នាយឧយ្យានបាល​នោះបានទទួល​ព្រះឱង្ការ​របស់​ព្រះបាទ​បសេនទិកោសល​ថា បពិត្រ​ព្រះសម្មតិទេព យ៉ាងហ្នឹង​ហើយ ៗ ក៏ជម្រះឧទ្យាន ទទួលបាន​ឃើញ​ព្រះដ៏​មានព្រះភាគ​គង់​នៅ​​ក្រោមម្លប់​ឈើមួយ លុះឃើញហើយ ក៏ចូលទៅ​គាល់​ព្រះបាទ​បសេនទិកោសល លុះចូល​ទៅ​ដល់​ហើយ បានក្រាបទូល​ព្រះបាទ​បសេនទិកោសល​យ៉ាងនេះថា សូមទ្រង់​មេត្តា​ប្រោស ឧទ្យាន​រៀប​ចំស្អាត​ហើយ ម្យ៉ាង​ទៀត ព្រះដ៏មានព្រះភាគ​ ក៏គង់​ក្នុងទីនោះដែរ។ ព្រះបាទ​បសេនទិកោសល ទ្រង់​មានបន្ទូលថា ម្នាល​នាយ បើដូច្នោះ យើងនឹង​ទៅគាល់​ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះបាទ​បសេនទិកោសល ទ្រង់យាង​ទៅកាន់​ឧទ្យាន ហើយចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ​ជាម្ចាស់។ វេលានោះឯង មានឧបាសក​ម្នាក់​កំពុង​អង្គុយគាល់​ជិត​ព្រះដ៏មានព្រះភាគ។ ទើប​ព្រះបាទ​បសេនទិកោសល​ទ្រង់​ទតឃើញ​ឧបាសកនោះ​កំពុង​អង្គុយ​គាល់​ជិត​ព្រះ​ដ៏មានព្រះភាគ លុះទតច្បាស់ហើយ ទ្រង់មាន​សេចក្តី​ភិតភ័យ ហើយក៏​ទ្រង់​ឋិតនៅ (បង្អង់​ឈរសិន)។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់​ត្រិះរិះ​យ៉ាងនេះថា បុរសនេះ​មិនមែន​ជាមនុស្ស​អាក្រក់ទេ បានជាអង្គុយ​គាល់​ជិត​ព្រះដ៏មានព្រះភាគ។ ឯព្រះបាទបសេនទិកោសល ស្តេច​ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ​ដែរ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​នៅក្នុងទី​ដ៏សមគួរ។ ចំណែក​ឧបាសក​នោះ​មិនបាន​ថ្វាយ​បង្គំ​ មិនក្រោក​ទទួល​​ព្រះបាទ​បសេនទិកោសល​ឡើយ ព្រោះ​គោរព​ដល់​ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះបាទ​បសេនទិកោសល ទ្រង់​តូចព្រះទ័យ​ថា បុរស​នេះ កាលបើ​អញមកហើយ មិនគួរ​នឹង​មិនថ្វាយ​បង្គំ មិនក្រោក​ទទួល​(អញ)សោះ។ ខណៈនោះ ព្រះដ៏មានព្រះភាគ​ទ្រង់ជ្រាប​ថា ព្រះបាទ​បសេនទិកោសល ស្តេច​មានព្រះទ័យ​អាក់អន់​ហើយ ទើប​ទ្រង់​ត្រាស់​នឹង​ព្រះបាទ​បសេនទិកោសល​យ៉ាងនេះថា បពិត្រ​មហារាជ ឧបាសក​នេះឯង​ជាពហុស្សូត ជាអ្នក​ស្ទាត់​ក្នុងបិដក មានរាគៈ​ក្នុងកាម​ទាំងឡាយ​ទៅប្រាសអស់​ហើយ។ ព្រះបាទ​បសេនទិកោសល ទ្រង់​ត្រិះរិះ​យ៉ាងនេះថា ឧបាសក​នេះ​មិនមែន​ជាមនុស្ស​ថោកទាបទេ សូម្បី​ព្រះដ៏មានព្រះភាគ​ ក៏ទ្រង់​សរសើរ​គេដែរ។ ព្រះបាទបសេនទិកោសល ទ្រង់មាន​ព្រះឱង្ការ​ចំពោះ​នឹងឧបាសក​នោះ​យ៉ាងនេះ​ថា ម្នាល​ឧបាសក អ្នកត្រូវការ​ដោយ​របស់ណា គប្បី​ប្រាប់ដល់​យើងចុះ។ ឧបាសក​នោះទូលថា បពិត្រ​ព្រះសម្មតិទេព ប្រពៃហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ស្តេច​បសេនទិកោសល ឲ្យ​ឃើញ​ ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយ​ដោយធម្មីកថា។ ព្រះបាទបសេនទិកោសល លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យ​អង់អាច ឲ្យរីករាយ​ដោយធម្មីកថាហើយ ស្តេច​ក៏​ក្រោក​ចាក​អាសនៈ ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយទ្រង់​ធ្វើប្រទក្សិណ​ចៀស​ចេញទៅ។
 
[៣៥០] តេន ខោ បន សមយេន រាជា បសេនទិ កោសលោ ឧបរិប្បាសាទវរគតោ ហោតិ។ អទ្ទសា ខោ រាជា បសេនទិ កោសលោ តំ ឧបាសកំ រថិយាយ ឆត្តបាណឹ គច្ឆន្តំ ទិស្វាន បក្កោសាបេត្វា ឯតទវោច ត្វំ កិរ ឧបាសក ពហុស្សុតោ អាគតាគមោ សាធុ ឧបាសក អម្ហាកំ ឥត្ថាគារំ ធម្មំ វាចេហីតិ។ យមហំ ទេវ ជានាមិ អយ្យានំ វាហសា អយ្យាវ ទេវស្ស ឥត្ថាគារំ ធម្មំ វាចេស្សន្តីតិ។ អថខោ រាជា បសេនទិ កោសលោ សច្ចំ ខោ ឧបាសកោ អាហាតិ យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នោ ខោ រាជា បសេនទិ កោសលោ ភគវន្តំ ឯតទវោច សាធុ ភន្តេ ភគវា ឯកំ ភិក្ខុំ អាណាបេតុ យោ អម្ហាកំ ឥត្ថាគារំ ធម្មំ វាចេស្សតីតិ។ អថខោ ភគវា រាជានំ បសេនទឹ កោសលំ ធម្មិយា កថាយ សន្ទស្សេសិ សមាទបេសិ សមុត្តេជេសិ សម្បហំសេសិ។ អថខោ រាជា បសេនទិ កោសលោ ភគវតា ធម្មិយា កថាយ សន្ទស្សិតោ សមាទបិតោ សមុត្តេជិតោ សម្បហំសិតោ ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កាមិ។ អថខោ ភគវា អាយស្មន្តំ អានន្ទំ អាមន្តេសិ តេនហានន្ទ រញ្ញោ ឥត្ថាគារំ ធម្មំ វាចេហីតិ។ ឯវំ ភន្តេតិ ខោ អាយស្មា អានន្ទោ ភគវតោ បដិស្សុណិត្វា កាលេន កាលំ បវិសិត្វា រញ្ញោ ឥត្ថាគារំ ធម្មំ វាចេសិ។ អថខោ អាយស្មា អានន្ទោ បុព្វណ្ហសមយំ និវាសេត្វា បត្តចីវរមាទាយ យេន រញ្ញោ បសេនទិស្ស កោសលស្ស និវេសនំ តេនុបសង្កមិ។ តេន ខោ បន សមយេន រាជា បសេនទិ កោសលោ មល្លិកាយ ទេវិយា សទ្ធឹ សយនគតោ ហោតិ។ អទ្ទសា ខោ មល្លិកា ទេវី អាយស្មន្តំ អានន្ទំ ទូរតោ វ អាគច្ឆន្តំ ទិស្វាន សហសា វុដ្ឋាសិ។ បីតកមដ្ឋំ ទុស្សំ បភស្សិត្ថ។ អថខោ អាយស្មា អានន្ទោ តតោ វ បដិនិវត្តិត្វា អារាមំ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា អានន្ទោ បុព្វេ អប្បដិសំវិទិតោ រញ្ញោ អន្តេបុរំ បវិសិស្សតីតិ។បេ។ សច្ចំ កិរ ត្វំ អានន្ទ បុព្វេ អប្បដិសំវិទិតោ រញ្ញោ អន្តេបុរំ បវិសសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ អានន្ទ បុព្វេ អប្បដិសំវិទិតោ រញ្ញោ អន្តេបុរំ បវិសិស្សសិ នេតំ អានន្ទ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ វិគរហិត្វា ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ។
 
[៣៥០] គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចគង់​ក្នុងថ្នាក់​ខាងលើ​នៃប្រាសាទ​ដ៏​ប្រសើរ។ ព្រះបាទបសេនទិកោសលបានទត​ឃើញ​ឧបាសក​នោះដើរ​បាំងឆត្រ​ទៅតាមថ្នល់ លុះទត​ឃើញហើយ ទ្រង់ឲ្យហៅ​មក ហើយមាន​ព្រះឱង្ការ​យ៉ាងនេះថា ម្នាលឧបាសក ឮថា​អ្នកឯង​ជាពហុស្សូត ស្ទាត់​ក្នុងបិដក ម្នាលឧបាសក ល្អហើយ អ្នកចូរបង្ហាញ​ធម៌ក្នុង​ផ្ទះ​នៃ​ពួកស្រី​របស់យើង​ផង។ ឧបាសក​នោះទូលថា បពិត្រ​ព្រះសម្មតិទេព ខ្ញុំព្រះអង្គ​ដឹងធម៌ណា ព្រោះ​ហេតុតែ​លោកម្ចាស់​ទាំងឡាយ លោកម្ចាស់​ទាំងឡាយ​គង់នឹង​បង្ហាញ​ធម៌​នោះក្នុង​ផ្ទះនៃ​ពួក​ស្រី (គឺ​ពួកព្រះស្នំ) របស់ព្រះអង្គបាន។ លំដាប់នោះ ព្រះបាទបសេនទិកោសល​ទ្រង់​ត្រិះរិះថា ឧបាសក​ពោលពិតមែន ទើបទ្រង់​រាជដំណើរ​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ទ្រង់ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​នៅក្នុង​ទីដ៏សមគួរ។ ព្រះបាទ​បសេនទិកោសល លុះគង់ក្នុង​ទីដ៏សមគួរ​ហើយ ក៏ក្រាបទូល​ព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគទ្រង់​ប្រើភិក្ខុមួយរូប​ដែលអាច​នឹង​បង្ហាញ​ធម៌ក្នុង​ផ្ទះ​នៃពួកស្រី​របស់ខ្ញុំ​ព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ព្រះបាទ​បសេនទិកោសល​ឲ្យឃើញ ឲ្យកាន់​យក ឲ្យអង់អាច ឲ្យរីករាយ​ដោយធម្មីកថា។ ព្រះបាទបសេនទិកោលស លុះព្រះដ៏មានព្រះភាគ​ទ្រង់​ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យអង់អាច ឲ្យរីករាយ​ដោយធម្មីកថាហើយ ក៏ក្រោក​ចាក​អាសនៈ​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ​ ហើយធ្វើប្រទក្សិណចៀស​ចេញទៅ។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរ​បង្ហាញ​ធម៌​ក្នុង​ផ្ទះ​នៃ​ពួក​ស្រីរបស់ស្តេច។ ព្រះអានន្ទ​ដ៏មានអាយុ​បានទទួល​ព្រះតម្រាស់​ព្រះដ៏មាន​ព្រះភាគ​ថា សូម​ទ្រង់​មេត្តា​ប្រោស យ៉ាងហ្នឹង​ហើយ ៗចូល​ទៅបង្ហាញ​ធម៌​ក្នុងផ្ទះ​នៃពួក​ស្រីរបស់​ស្តេច​សព្វ​ៗ​វេលា​តាមសមគួរ។ វេលាព្រឹក ព្រះអានន្ទ​ដ៏មានអាយុ​ស្លៀក​ស្បង់​ ប្រដាប់​ដោយបាត្រ និងចីវរ​ ហើយចូល​ទៅកាន់​រាជនិវេសន៍​របស់ព្រះបាទ​បសេនទិកោសល។ វេលានោះឯង ព្រះបាទ​បសេនទិកោសល ស្តេច​កំពុង​ផ្ទំ​ជាមួយ​ព្រះទេវីព្រះនាម​មល្លិកា។ នាង​មល្លិកាទេវី បាន​ឃើញព្រះអានន្ទ​ដ៏មានអាយុ​មកអំពីចម្ងាយ លុះឃើញ​ហើយ ក៏ក្រោកឡើង​ដោយប្រញាប់។ សំពត់​មានពណ៌​លឿង​រលីង​ស្អាត​ក៏​របូតចុះ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ​ត្រឡប់​ចាក​ទី​នោះមក​កាន់​អារាម ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ណាមាន​សេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុ​ទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះអានន្ទ​ដ៏មានអាយុ ស្តេច​មិនទាន់​ទ្រង់ជ្រាប​ជាមុន មិនគួរ​នឹងចូល​ទៅខាងក្នុង​ព្រះរាជ​វាំង​របស់ស្តេច​សោះ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលអានន្ទ ឮថា​ស្តេច​មិនទាន់​ជ្រាប​ជាមុន អ្នកឯង​ស្រាប់​តែចូល​ទៅខាង​ក្នុងព្រះរាជវាំង​របស់ស្តេច ពិតមែនឬ។ ព្រះអានន្ទ​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះដ៏មានព្រះភាគទ្រង់​បន្ទោសថា ម្នាលអានន្ទ ស្តេច​មិនទាន់​ជ្រាបជាមុន អ្នកឯង​មិនគួរ​នឹង​ចូល​ទៅខាង​ក្នុងព្រះរាជវាំង​របស់ស្តេច​ទេ ម្នាលអានន្ទ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬ​នាំពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ទ្រង់​បន្ទោស​ហើយ ទ្រង់​ធ្វើធម្មីកថា​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មក ដោយព្រះពុទ្ធ​ដីកាថា។
 
[៣៥១] ទសយិមេ[ឱ.ទសិមេ។] ភិក្ខវេ អាទីនវា រាជន្តេបុរប្បវេសនេ។ កតមេ ទស។ ឥធ ភិក្ខវេ រាជា មហេសិយា សទ្ធឹ សយនគតោ[ឱ.ម.និសិន្នោ] ហោតិ។ តត្ថ ភិក្ខុ បវិសតិ។ មហេសី វា ភិក្ខុំ ទិស្វា សិតំ បាតុករោតិ ភិក្ខុ វា មហេសឹ ទិស្វា សិតំ បាតុករោតិ។ តត្ថ រញ្ញោ ឯវំ ហោតិ អទ្ធា ឥមេសំ កតំ វា ករិស្សន្តិ វាតិ។ អយំ ភិក្ខវេ បឋមោ អាទីនវោ រាជន្តេបុរប្បវេសនេ។ បុន ចបរំ ភិក្ខវេ រាជា ពហុកិច្ចោ ពហុករណីយោ អញ្ញតរំ ឥត្ថឹ គន្ត្វា នស្សរតិ។ សា តេន គព្ភំ គណ្ហាតិ[គណ្ហិ]។ តត្ថ រញ្ញោ ឯវំ ហោតិ ន ខោ ឥធ អញ្ញោ កោចិ បវិសតិ អញ្ញត្រ បព្វជិតេន សិយា នុ ខោ បព្វជិតស្ស កម្មន្តិ។ អយំ ភិក្ខវេ ទុតិយោ អាទីនវោ រាជន្តេបុរប្បវេសនេ។ បុន ចបរំ ភិក្ខវេ រញ្ញោ អន្តេបុរេ អញ្ញតរំ រតនំ នស្សតិ។ តត្ថ រញ្ញោ ឯវំ ហោតិ ន ខោ ឥធ អញ្ញោ កោចិ បវិសតិ អញ្ញត្រ បព្វជិតេន សិយា នុ ខោ បព្វជិតស្ស កម្មន្តិ។ អយំ ភិក្ខវេ តតិយោ អាទីនវោ រាជន្តេបុរប្បវេសនេ។ បុន ចបរំ ភិក្ខវេ រញ្ញោ អន្តេបុរេ អព្ភន្តរា គុយ្ហមន្តា ពហិទ្ធា សម្ភេទំ គច្ឆន្តិ។ តត្ថ រញ្ញោ ឯវំ ហោតិ ន ខោ ឥធ អញ្ញោ កោចិ បវិសតិ អញ្ញត្រ បព្វជិតេន សិយា នុ ខោ បព្វជិតស្ស កម្មន្តិ។ អយំ ភិក្ខវេ ចតុត្ថោ អាទីនវោ រាជន្តេបុរប្បវេសនេ។ បុន ចបរំ ភិក្ខវេ រញ្ញោ អន្តេបុរេ បុត្តោ វា បិតរំ បត្ថេតិ បិតា វា បុត្តំ បត្ថេតិ។ តេសំ ឯវំ ហោតិ ន ខោ ឥធ អញ្ញោ កោចិ បវិសតិ អញ្ញត្រ បព្វជិតេន សិយា នុ ខោ បព្វជិតស្ស កម្មន្តិ។ អយំ ភិក្ខវេ បញ្ចមោ អាទីនវោ រាជន្តេបុរប្បវេសនេ។ បុន ចបរំ ភិក្ខវេ រាជា នីចដ្ឋានិយំ ឧច្ចេ ឋានេ[ឧច្ចដ្ឋានេ] ឋបេតិ។ យេសន្តំ អមនាបំ តេសំ ឯវំ ហោតិ រាជា ខោ បព្វជិតេន សំសដ្ឋោ សិយា នុ ខោ បព្វជិតស្ស កម្មន្តិ។ អយំ ភិក្ខវេ ឆដ្ឋោ អាទីនវោ រាជន្តេបុរប្បវេសនេ។ បុន ចបរំ ភិក្ខវេ រាជា ឧច្ចដ្ឋានិយំ នីចេ ឋានេ[នីចដ្ឋានេ] ឋបេតិ។ យេសន្តំ អមនាបំ តេសំ ឯវំ ហោតិ រាជា ខោ បព្វជិតេន សំសដ្ឋោ សិយា នុ ខោ បព្វជិតស្ស កម្មន្តិ។ អយំ ភិក្ខវេ សត្តមោ អាទីនវោ រាជន្តេបុរប្បវេសនេ។ បុន ចបរំ ភិក្ខវេ រាជា អកាលេ សេនំ ឧយ្យោជេតិ។ យេសន្តំ អមនាបំ តេសំ ឯវំ ហោតិ រាជា ខោ បព្វជិតេន សំសដ្ឋោ សិយា នុ ខោ បព្វជិតស្ស កម្មន្តិ។ អយំ ភិក្ខវេ អដ្ឋមោ អាទីនវោ រាជន្តេបុរប្បវេសនេ។ បុន ចបរំ ភិក្ខវេ រាជា កាលេ សេនំ ឧយ្យោជេត្វា អន្តរាមគ្គតោ និវត្តាបេតិ។ យេសន្តំ អមនាបំ តេសំ ឯវំ ហោតិ រាជា ខោ បព្វជិតេន សំសដ្ឋោ សិយា នុ ខោ បព្វជិតស្ស កម្មន្តិ។ អយំ ភិក្ខវេ នវមោ អាទីនវោ រាជន្តេបុរប្បវេសនេ។ បុន ចបរំ ភិក្ខវេ រាជន្តេបុរំ[ឱ.ម.រញ្ញោ អន្តេបុរំ] ហត្ថិសម្មទ្ទំ អស្សសម្មទ្ទំ រថសម្មទ្ទំ រជនិយានិ រូបសទ្ទគន្ធរសផោដ្ឋព្វានិ យានិ ន បព្វជិតស្ស សារុប្បានិ។ អយំ ភិក្ខវេ ទសមោ អាទីនវោ រាជន្តេបុរប្បវេសនេ។ ឥមេ ខោ ភិក្ខវេ ទស អាទីនវា រាជន្តេបុរប្បវេសនេតិ។
 
[៣៥១] ម្នាល​ភិក្ខុ​ទាំង​ឡាយ ទោសទាំង១០យ៉ាងនេះ​រមែង​មានក្នុង​កិរិយា​ចូលទៅ​ខាង​ក្នុង​បុរី​របស់ស្តេច។ ទោសទាំង១០យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ស្តេច​ក្នុងលោកនេះ ទ្រង់​ប្រថាប់​លើ​ក្រឡា​ព្រះបន្ទំជាមួយ​មហេសី។ ភិក្ខុចូលទៅ​ក្នុងទីនោះ។ មហេសី​បានឃើញ​ភិក្ខុ រមែងធ្វើកិរិយា​ញញឹមឲ្យ​ប្រាកដខ្លះ ភិក្ខុឃើញ​មហេសី​ រមែង​ធ្វើកិរិយា​​ញញឹម​ឲ្យ​ប្រាកដខ្លះ។ ស្តេច​រមែង​រង្កៀស​ក្នុងរឿង​នោះយ៉ាងនេះថា ការមិនគួរ​អ្នកទាំងពីរនាក់​នេះបានធ្វើ​ហើយ ឬថា​អ្នក​ទាំងពីរ​នេះនឹង​ធ្វើនូវការ​មិនគួរ។ ម្នាល​ភិក្ខុទាំងឡាយ នេះជាទោស​ក្នុងកិរិយា​ចូលទៅខាង​ក្នុង​បុរី​នៃ​ស្តេច​ជាបឋម។ ម្នាល​ភិក្ខុទាំងឡាយ ហេតុដទៃនៅ​មានតទៅទៀត ស្តេច​ជាបុគ្គល​មានកិច្ច​ច្រើន មានការងារ​គួរ​ធ្វើ​ច្រើន ទ្រង់យាង​ទៅប្រោស​ស្រីដទៃ​ហើយក៏ភ្លេច។ ឯស្រី​នោះ ក៏មាន​គភ៌​ដោយស្តេច​នោះ។ ស្តេច​រមែង​រង្កៀស​ក្នុងរឿង​នោះយ៉ាងនេះថា ជននីមួយ​ដទៃ​ចូលទៅ​ក្នុងទីនេះ​មិនបានទេ វៀរ​មួយ​តែបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីពីរ ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅ​មានតទៅទៀត រតនៈ​ណាមួយ​ក្នុងបុរី​នៃស្តេច​បាត់​ទៅ។ ស្តេច​រមែង​រង្កៀស​ក្នុងរឿង​នោះយ៉ាងនេះថា ជននីមួយ​ដទៃ​ចូលទៅ​ក្នុងទីនេះ​មិនមានទេ វៀរលែង​តែបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីបី ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត រឿង​រ៉ាវ​ទាំងឡាយ​ដែល​ស្តេច​ត្រូវ​បិទបាំង​ទុក​ខាងក្នុង មាននៅខាង​ក្នុង​បុរីនៃ​ស្តេច ត្រឡប់​បែក​សាយ​ទៅខាងក្រៅ។ ស្តេច​រមែង​ទ្រង់រង្កៀស​ក្នុងរឿង​នោះយ៉ាងនេះថា ជននីមួយ​ដទៃ​ចូលទៅ​ក្នុងទីនេះ​មិនមានទេ វៀរ​លែង​​តែបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីបួន ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ព្រះរាជបុត្រ​ប្រាថ្នា​នឹង​បៀតបៀន​ចំពោះ​ព្រះរាជបិតា​ក្នុងបុរី​នៃស្តេច​ក្តី ព្រះរាជបិតា​ប្រាថ្នា​នឹង​បៀត​បៀន​ចំពោះ​ព្រះរាជបុត្រក្តី។ ព្រះរាជបុត្រ​ព្រះរាជ​បិតា​នោះរមែង​ទ្រង់​រង្កៀស​យ៉ាងនេះថា ជននីមួយ​ដទៃ​ចូលទៅ​ក្នុងទីនេះ​មិនមានទេ វៀរ​លែង​​តែបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីប្រាំ ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ស្តេច​ទ្រង់​តាំង​មន្ត្រី​ដែលតាំង​នៅក្នុង​ទីទាប​ឲ្យ​ឡើង​កាន់​ទីខ្ពស់។ ការតាំង​នោះមិនជាទី​គាប់ចិត្ត​របស់ជន​ទាំងឡាយណា ជនទាំងឡាយ​នោះរមែង​រង្កៀស​យ៉ាងនេះថា ស្តេច​តែង​ច្រឡូក​ច្រឡំ​ដោយបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជាទោស​ទីប្រាំមួយ ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ស្តេច​ទ្រង់​បន្ថយ​មន្ត្រី​ដែលតាំង​នៅក្នុង​ទីខ្ពស់ ឲ្យតាំងនៅ​ក្នុងទីទាប។ ការតាំងនោះ​មិនជាទី​គាប់ចិត្ត​របស់ជន​ទាំងឡាយណា ជនទាំងឡាយ​នោះរមែងរង្កៀសយ៉ាង​នេះ​ថា ស្តេច​តែង​ច្រឡូក​ច្រឡំ​ដោយ​បព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីប្រាំពីរ ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ស្តេច​ទ្រង់​បញ្ជូន​កងទ័ព​ទៅក្នុង​កាល​មិនសមគួរ។ ការ​បញ្ជូន​កងទ័ព​នោះ មិនជាទី​គាប់ចិត្ត​របស់ជន​ទាំងឡាយ​ណា ជនទាំងឡាយ​នោះរមែង​រង្កៀស​យ៉ាងនេះថា ស្តេច​តែង​ច្រឡូក​ច្រឡំ​ដោយបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីប្រាំបី ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ស្តេច​ទ្រង់ឲ្យ​បញ្ជូន​កងទ័ព​ទៅក្នុង​កាលដ៏សមគួរ ហើយទ្រង់​ឲ្យ​ត្រឡប់​វិលវិញ​ពាក់​កណ្តាល​ផ្លូវ។ ការត្រឡប់​វិលវិញ​នោះ មិនជាទី​គាប់ចិត្ត​របស់ជន​ទាំងឡាយ​ណា ជនទាំងឡាយ​នោះរមែង​រង្កៀស​យ៉ាងនេះថា ស្តេច​តែង​ច្រឡូក​ច្រឡំ​ដោយបព្វជិត ទំនង​ជាកម្មរបស់​បព្វជិត​ទេដឹង។ ម្នាលភិក្ខុទាំងឡាយ នេះជាទោស​ទីប្រាំបួន ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​នៅមានតទៅទៀត ខាងក្នុង​រាជបុរីតែង​ជ្រួលជ្រើម​ទៅដោយដំរី ជ្រួលជ្រើម​ទៅដោយសេះ ជ្រួលជ្រើម​ទៅដោយរថ និងរូប សំឡេងក្លិនរស ផោដ្ឋព្វៈ ជាហេតុ​នៃសេចក្តី​ត្រេកអរ សុទ្ធតែ​ជារបស់​មិនសមគួរ​ដល់បព្វជិត។ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី​ដប់ ក្នុងកិរិយា​ចូលទៅខាងក្នុង​បុរីនៃ​ស្តេច។ ម្នាលភិក្ខុទាំងឡាយ ទោស១០​យ៉ាងនេះឯង ជាទោស​ក្នុង​កិរិយា​ចូល​ទៅខាងក្នុង​បុរីនៃស្តេច។
 
[៣៥២] អថខោ ភគវា អាយស្មន្តំ អានន្ទំ អនេកបរិយាយេន វិគរហិត្វា ទុព្ភរតាយ ទុប្បោសតាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ រញ្ញោ ខត្តិយស្ស មុទ្ធាភិសិត្តស្ស [មុទ្ធាវសិត្តស្ស។ សោ បន បទភាជនេន ន សមេតិ។] អនិក្ខន្តរាជកេ អនិគ្គតរតនកេ[អនីភតរតនកេតិបិ បាឋោ។ សោបិ តេន ន សមេតិ] បុព្វេ អប្បដិសំវិទិតោ ឥន្ទខីលំ អតិក្កាមេយ្យ បាចិត្តិយន្តិ។
 
[៣៥២] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​បន្ទោស​ព្រះអានន្ទ​ដ៏មានអាយុ​ដោយ​បរិយាយ​ជាច្រើន។បេ។ ហើយទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុណាមួយ​(បើ)​ស្តេច​ជាក្សត្រិយ៍​បានមុទ្ធាភិសេក​ហើយ មិនទាន់​ជ្រាប​ជាមុន ឈានកន្លង​ធរណី​ចូលទៅក្នុងក្រឡា​ព្រះបន្ទំ ដែល​ស្តេច​មិនទាន់​យាង​ចេញ ស្រីកែវ​ក៏​មិនទាន់​ចេញ ត្រូវអាបត្តិ​បាចិត្តិយ។
 
[៣៥៣] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ ខត្តិយោ នាម ឧភតោ សុជាតោ ហោតិ មាតិតោ ច បិតិតោ ច សំសុទ្ធគហណិកោ យាវ សត្តមា បិតាមហយុគា អក្ខិត្តោ អនុបកុដ្ឋោ ជាតិវាទេន។ មុទ្ធាភិសិត្តោ នាម ខត្តិយាភិសេកេន អភិសិត្តោ ហោតិ។ អនិក្ខន្តរាជកេតិ រាជា សយនីឃរា អនិក្ខន្តោ ហោតិ។ អនិគ្គតរតនកេតិ មហេសី សយនីឃរា អនិក្ខន្តា ហោតិ ឧភោ វា អនិក្ខន្តា ហោន្តិ។ បុព្វេ អប្បដិសំវិទិតោតិ បុព្វេ អនិមន្តិតោ។ ឥន្ទខីលោ នាម សយនីឃរស្ស ឧម្មារោ វុច្ចតិ។ សយនីឃរំ នាម យត្ថ កត្ថចិ រញ្ញោ សយនំ បញ្ញត្តំ ហោតិ អន្តមសោ សាណិប្បាការបរិក្ខិត្តំបិ។ ឥន្ទខីលំ អតិក្កាមេយ្យាតិ បឋមំ បាទំ ឧម្មារំ អតិក្កាមេតិ អាបត្តិ ទុក្កដស្ស។ ទុតិយំ បាទំ អតិក្កាមេតិ អាបត្តិ បាចិត្តិយស្ស។
 
[៣៥៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ដែលហៅថាក្សត្រិយ៍នោះ បានដល់​ជនអ្នក​មានជាតិ​ល្អ​ទាំងសងខាង គឺខាង​មាតានិងខាង​បិតា ជាអ្នក​កាន់យក​ជាតិ​ដ៏បរិសុទ្ធ​ល្អ ដរាប​អំពី​គូនៃជីដូនជីតា​គំរប់​៧ គេមិនបានបោះ​បង់ចោល មិនបាន​តិះដៀល​ដោយជាតិ។ ដែលហៅថា បានមុទ្ធាភិសេកហើយ គឺស្តេច​ដែលគេ​បាន​អភិសេក ដោយអភិសេកឲ្យ​ជាក្សត្រិយ៍។ ពាក្យថា ស្តេច​មិនទាន់​យាងចេញ គឺស្តេច​មមិនទាន់​ចេញអំពី​ក្រឡា​ព្រះបន្ទំ។ ពាក្យថា ស្រីកែវ​មិនទាន់ចេញ គឺមហេសី មិនទាន់ចេញ​អំពី​ក្រឡាព្រះបន្ទំ ឬមួយ​ស្តេច​និងមហេសី​ទាំងពីរ មិនទាន់​ចេញអំពីក្រឡាព្រះបន្ទំ។ ពាក្យថា មិនទាន់​ទ្រង់​ជ្រាប​ជាមុន គឺ​ស្តេច​មិនទាន់​បាន​និមន្ត​ជាមុន។ ដែលហៅថា ធរណី គឺសំដៅ​យកធរណីនៃ​ក្រឡាព្រះបន្ទំ (បាន​ដល់​ក្រប​ទ្វារ​ខាងក្រោម)។ ទីក្រឡាព្រះបន្ទំ​របស់ស្តេច​ដែលគេតែង​តាំងទុក ក្នុងទីណាមួយ ដោយហោច​ទៅសូម្បី​តែទីដែល​គេបិទ​បាំង​ព័ន្ធ​ព័ទ្ធ​ដោយរនាំង ក៏ហៅ​ថាក្រឡាព្រះបន្ទំ​ទាំងអស់។ ពាក្យថា ឈានកន្លង​ធរណី​ចូលទៅ សេចក្តីថា ភិក្ខុឈាន​ជំហានទី១ឲ្យ​កន្លង​ធរណីចូលទៅ ត្រូវអាបត្តិ​ទុក្កដ។ ឈានជំហាន​ទី២ចូលទៅ​ ត្រូវ​អាបត្តិ​បាចិត្តិយ។
 
[៣៥៤] អប្បដិសំវិទិតេ អប្បដិសំវិទិតសញ្ញី ឥន្ទខីលំ អតិក្កាមេតិ អាបត្តិ បាចិត្តិយស្ស។ អប្បដិសំវិទិតេ វេមតិកោ ឥន្ទខីលំ អតិក្កាមេតិ អាបត្តិ បាចិត្តិយស្ស។ អប្បដិសំវិទិតេ បដិសំវិទិតសញ្ញី ឥន្ទខីលំ អតិក្កាមេតិ អាបត្តិ បាចិត្តិយស្ស។ បដិសំវិទិតេ អប្បដិសំវិទិតសញ្ញី អាបត្តិ ទុក្កដស្ស។ បដិសំវិទិតេ វេមតិកោ អាបត្តិ ទុក្កដស្ស។ បដិសំវិទិតេ បដិសំវិទិតសញ្ញី អនាបត្តិ។
 
[៣៥៤] ស្តេច​មិនបាននិមន្ត ភិក្ខុសំគាល់ថាស្តេច​មិនបាននិមន្ត​ ហើយដើរ​កន្លង​ធរណី​ចូលទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។ ស្តេច​មិនបាននិមន្ត ភិក្ខុមានសេចក្តី​សង្ស័យ​ ហើយដើរ​កន្លង​ធរណី​ចូលទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។ ស្តេច​មិនបាននិមន្ត ភិក្ខុសំគាល់ថាស្តេចនិមន្ត​ ហើយដើរ​កន្លង​ធរណី​ចូលទៅ ត្រូវ​អាបត្តិ​បាចិត្តិយ។ ស្តេច​និមន្តហើយ ភិក្ខុសំគាល់ថាស្តេច​មិនបាននិមន្ត​ ត្រូវ​អាបត្តិ​ទុក្កដ។ ស្តេច​និមន្តហើយ ភិក្ខុមានសេចក្តី​សង្ស័យ​ ត្រូវ​អាបត្តិ​ទុក្កដ។ ស្តេច​និមន្តហើយ ភិក្ខុសំគាល់ថាស្តេច​និមន្ត​ហើយ​ មិនត្រូវ​អាបត្តិ។
 
[៣៥៥] អនាបត្តិ បដិសំវិទិតេ ន ខត្តិយោ ហោតិ ន ខត្តិយាភិសេកេន អភិសិត្តោ ហោតិ រាជា សយនីឃរា និក្ខន្តោ ហោតិ មហេសី សយនីឃរា និក្ខន្តា ហោតិ ឧភោ វា សយនីឃរា និក្ខន្តា ហោន្តិ ន សយនីឃរេ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៥៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺស្តេច​បាននិមន្ត១ ជន​នោះ​មិនមែន​ជាក្សត្រិយ៍១ ជាស្តេច​ តែមិនបាន​ទទួល​អភិសេក​ដោយ​អភិសេក​ជាក្សត្រិយ៍១ ស្តេច​យាងចេញ​ពីក្រឡា​ព្រះបន្ទំ១ មហេសីចេញពី​ក្រឡាព្រះបន្ទំ១ ឬមួយ​ស្តេច​នឹងមហេសី​ទាំងពីរ ចេញពី​ក្រឡាព្រះបន្ទំ១ ស្តេច​និងមហេសី​មិនបាន​នៅក្នុង​ក្រឡាព្រះបន្ទំ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី១ ចប់។
 
ទុតិយសិក្ខាបទំ
 
[៣៥៦] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អចិរវតិយា នទិយា ន្ហាយតិ។ អញ្ញតរោបិ ព្រាហ្មណោ បញ្ចសតានំ ថវិកំ ថលេ និក្ខិបិត្វា អចិរវតិយា នទិយា ន្ហាយិត្វា [ឱ.ម.ន្ហាយន្តោ] វិស្សរិត្វា អគមាសិ។ អថខោ សោ ភិក្ខុ តស្សាយំ ព្រាហ្មណស្ស ថវិកា មា នស្សីតិ អគ្គហេសិ។ អថខោ សោ ព្រាហ្មណោ សរិត្វា តុរិតោ អាធាវិត្វា តំ ភិក្ខុំ ឯតទវោច អបិ មេ ភោ ថវិកំ បស្សេយ្យាសីតិ។ ហន្ទ ព្រាហ្មណាតិ អទាសិ។ អថខោ តស្ស ព្រាហ្មណស្ស ឯតទហោសិ កេន នុ ខោ អហំ ឧបាយេន ឥមស្ស ភិក្ខុនោ បុណ្ណបត្តំ ន ទទេយ្យន្តិ។ ន មេ ភោ បញ្ចសតានិ សហស្សំ មេតិ បលិពុន្ធិត្វា មុញ្ចិ។ អថខោ សោ ភិក្ខុ អារាមំ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខុ រតនំ ឧគ្គហេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ ភិក្ខុ រតនំ ឧគ្គហេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ មោឃបុរិស រតនំ ឧគ្គហេស្សសិ នេតំ មោឃបុរិស អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ រតនំ វា រតនសម្មតំ វា ឧគ្គណ្ហេយ្យ វា ឧគ្គណ្ហាបេយ្យ វា បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៣៥៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូប​ងូតទឹក​ក្នុងស្ទឹង​អចិរវតី។ មានព្រាហ្មណ៍​ម្នាល​ទៀត​បានទុកថង់​ប្រាក់​ចំនួន​៥០០​កហាបណៈ​លើគោក ហើយចុះងូតទឹក​ក្នុងស្ទឹង​អវិរវតី (ឡើង​មកហើយ) ក៏ភ្លេច​ថង់ប្រាក់ ដើរចៀស​ចេញទៅ។ លំដាប់នោះ ភិក្ខុនោះក៏​រើស​យកដោយ​គិតថា ថង់នេះ​ប្រាកដ​ជាថង់​ប្រាក់​របស់ព្រាហ្មណ៍​នោះ កុំបីវិនាស​បាត់ឡើយ។ ឯព្រាហ្មណ៍​នោះនឹក​ឃើញ ក៏ត្រឡប់​វិល​មកវិញ​ដោយប្រញាប់ ហើយបានសួរ​ភិក្ខុនោះយ៉ាងនេះថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន លោកម្ចាស់​បានឃើញ​ថង់​ប្រាក់​របស់ខ្ញុំ​ដែរឬ។ ភិក្ខុនោះ​បានឲ្យ​ថង់​ប្រាក់​នោះទៅ​ដោយពាក្យថា យកចុះ​ព្រាហ្មណ៍។ ទើបព្រាហ្មណ៍​នោះបាន​គិត​យ៉ាង​នេះថា អញ​មិនគប្បី​ឲ្យរង្វាន់​ដល់​ភិក្ខុនេះ ដោយឧបាយ​ដូចម្តេច​ហ្ន៎។ ព្រាហ្មណ៍​នោះចោទ​ប្រកាន់ថា បពិត្រលោក​ម្ចាស់ កហាបណៈរបស់ខ្ញុំ​មិនមែន​៥០០ទេ របស់ខ្ញុំ​ប្រាកដ​ជា១០០០ រួច​ចាប់​ភិក្ខុ​នោះហើយ ក៏លែង​ទៅ។ ចំណែក​ភិក្ខុនោះទៅកាន់​អារាម​ហើយប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុមិនគួរ​នឹងរើស​យករតនៈ មានមាស​ប្រាក់ជាដើមសោះ។បេ។ ព្រះដ៏​មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ ឮថាអ្នកឯង​រើស​យក​រតនៈ ពិតមែនឬ។ ភិក្ខុនោះ​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯង​មិនគួរ​នឹងរើស​យករតនៈ​ទេ ម្នាលមោឃបុរស អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬ​នាំពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុណាមួយ​​រើស​យកឯងក្តី ឲ្យ​គេរើស​យកក្តី​នូវរតនៈក្តី នូវវត្ថុដែល​គេសន្មត​ជារតនៈក្តី ត្រូវអាបត្តិ​បាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្ត​ហើយ​ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះ។
 
[៣៥៧] តេន ខោ បន សមយេន សាវត្ថិយា ឧស្សវោ ហោតិ។ មនុស្សា អលង្កតប្បដិយត្តា ឧយ្យានំ គច្ឆន្តិ។ វិសាខាបិ មិគារមាតា អលង្កតប្បដិយត្តា ឧយ្យានំ គមិស្សាមីតិ គាមតោ និក្ខមិត្វា ក្យាហំ ករិស្សាមិ ឧយ្យានំ គន្ត្វា យន្នូនាហំ ភគវន្តំ បយិរុបាសេយ្យន្តិ អាភរណំ ឱមុញ្ចិត្វា ឧត្តរាសង្គេន ភណ្ឌិកំ ពន្ធិត្វា ទាសិយា អទាសិ ហន្ទ ជេ ឥមំ ភណ្ឌិកំ គណ្ហាហីតិ។ អថខោ វិសាខា មិគារមាតា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ និសីទិ។ ឯកមន្តំ និសិន្នំ ខោ វិសាខំ មិគារមាតរំ ភគវា ធម្មិយា កថាយ សន្ទស្សេសិ សមាទបេសិ សមុត្តេជេសិ សម្បហំសេសិ។ អថខោ វិសាខា មិគារមាតា ភគវតា ធម្មិយា កថាយ សន្ទស្សិតា សមាទបិតា សមុត្តេជិតា សម្បហំសិតា ឧដ្ឋាយាសនា ភគវន្តំ អភិវាទេត្វា បទក្ខិណំ កត្វា បក្កាមិ។ អថខោ សា ទាសី តំ ភណ្ឌិកំ វិស្សរិត្វា អគមាសិ។ ភិក្ខូ បស្សិត្វា ភគវតោ ឯតមត្ថំ អារោចេសុំ។ តេនហិ ភិក្ខវេ ឧគ្គហេត្វា និក្ខិបថាតិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ រតនំ វា រតនសម្មតំ វា អជ្ឈារាមេ ឧគ្គហេត្វា វា ឧគ្គហាបេត្វា វា និក្ខិបិតុំ យស្ស ភវិស្សតិ សោ ហរិស្សតីតិ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ រតនំ វា រតនសម្មតំ វា អញ្ញត្រ អជ្ឈារាមា ឧគ្គណ្ហេយ្យ វា ឧគ្គណ្ហាបេយ្យ វា បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៣៥៧] សម័យ​នោះឯង មានមហោស្រព​ក្នុងក្រុងសាវត្ថី។ មនុស្សទាំងឡាយ​ប្រដាប់​តាក់តែង​ខ្លួន​ទៅកាន់​ឧទ្យាន។ សូម្បីនាង​វិសាខា​មិគារមាតា ក៏បាន​ប្រដាប់​តាក់តែង​កាយ ហើយក៏​ចេញ​ចាកស្រុក​ទៅដោយគិតថា អញ​នឹងទៅកាន់​ឧទ្យាន​ដែរ ហើយគិតតទៅទៀតថា ចុះអញ​នឹងទៅ​កាន់​ឧទ្យាន​ធ្វើអ្វី បើដូច្នោះ​ គួរតែ​អញ​ចូលគាល់​ព្រះដ៏មានព្រះភាគវិញ ហើយក៏​ដោះ​នូវ​គ្រឿង​អាភរណៈ​ចង​ជាបង្វិច​ដោយសំពត់​បង្ក ហើយបាន​ហុច​ឲ្យ​ទៅទាសីថា ហ៏ហង ឯងចូរ​យកបង្វិច​នេះទៅ។ លំដាប់នោះ នាងវិសាខា​មិគារមាតា បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ​ទ្រង់ពន្យល់​នាងវិសាខា​មិគារមាតាដែលអង្គុយ​នៅក្នុងទីដ៏សមគួរហើយ ឲ្យឃើញ ​ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថាហើយ។ ឯនាង​វិសាខាមិគារមាតា លុះព្រះដ៏មានព្រះភាគ​ទ្រង់​ពន្យល់​ឲ្យឃើញ ឲ្យកាន់យក ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​ចាក​អាសនៈ​ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ​ហើយចៀស​ចេញទៅ។ ឯទាសីនោះ ក៏ភ្លេច​ចោលនូវ​បង្វិចនោះ ហើយដើរចេញទៅ។ ភិក្ខុ​ទាំងឡាយ​ឃើញហើយ បានក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​ចូររើស​យកទុកចុះ។ ព្រោះនិទាន​នេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់​ហៅ​ភិក្ខុទាំងឡាយ​ដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុរើសឯង ឬប្រើគេឲ្យ​រើស​នូវ​រតនៈក្តី នូវវត្ថុដែល​គេសន្មត​ជារតនៈក្តី ក្នុងអារាម​ ហើយ​ទុកដោយ​គិតថា រតនៈ​របស់​អ្នកណា អ្នកនោះ​នឹងយកទៅ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយ​រើសឯងក្តី ឲ្យគេរើសក្តី នូវ​រតនៈក្តី នូវវត្ថុ​ដែលគេសន្មត​ជារតនៈក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរ​លែងតែ (រើស​យកនូវ​រតនៈ​ដែលគេភ្លេច) នៅក្នុងវត្ត។ សិក្ខាបទ​នេះ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
 
[៣៥៨] តេន ខោ បន សមយេន កាសីសុ ជនបទេសុ អនាថបិណ្ឌិកស្ស គហបតិស្ស កម្មន្តគ្គាមោ ហោតិ។ តេន ច គហបតិនា អន្តេវាសី អាណត្តោ ហោតិ សចេ ភទ្ទន្តា អាគច្ឆន្តិ ភត្តំ ករេយ្យាសីតិ។ តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ កាសីសុ ជនបទេសុ ចារិកំ ចរមានា យេន អនាថបិណ្ឌិកស្ស គហបតិស្ស កម្មន្តគ្គាមោ តេនុបសង្កមឹសុ។ អទ្ទសា ខោ សោ បុរិសោ តេ ភិក្ខូ ទូរតោ វ អាគច្ឆន្តេ ទិស្វាន យេន តេ ភិក្ខូ តេនុបសង្កមិ ឧបសង្កមិត្វា តេ ភិក្ខូ អភិវាទេត្វា ឯតទវោច អធិវាសេន្តុ ភន្តេ អយ្យា ស្វាតនាយ គហបតិនោ ភត្តន្តិ។ អធិវាសេសុំ ខោ តេ ភិក្ខូ តុណ្ហីភាវេន។ អថខោ សោ បុរិសោ តស្សា រត្តិយា អច្ចយេន បណីតំ ខាទនីយំ ភោជនីយំ បដិយាទាបេត្វា កាលំ អារោចាបេត្វា អង្គុលិមុទ្ទិកំ ឱមុញ្ចិត្វា តេ ភិក្ខូ ភត្តេន បរិវិសិត្វា អយ្យា ភុញ្ជិត្វា គច្ឆន្តុ អហំបិ កម្មន្តំ គមិស្សាមីតិ អង្គុលិមុទ្ទិកំ វិស្សរិត្វា អគមាសិ។ ភិក្ខូ បស្សិត្វា សចេ មយំ គមិស្សាម នស្សិស្សតាយំ អង្គុលិមុទ្ទិកាតិ តត្ថេវ អច្ឆឹសុ។ អថខោ សោ បុរិសោ កម្មន្តា អាគច្ឆន្តោ តេ ភិក្ខូ បស្សិត្វា ឯតទវោច កិស្ស ភន្តេ អយ្យា ឥធេវ អច្ឆន្តីតិ។ អថខោ តេ ភិក្ខូ តស្ស បុរិសស្ស ឯតមត្ថំ អារោចេត្វា សាវត្ថឹ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ រតនំ វា រតនសម្មតំ វា អជ្ឈារាមេ វា អជ្ឈាវសថេ វា ឧគ្គហេត្វា វា ឧគ្គហាបេត្វា វា និក្ខិបិតុំ យស្ស ភវិស្សតិ សោ ហរិស្សតីតិ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ រតនំ វា រតនសម្មតំ វា អញ្ញត្រ អជ្ឈារាមា វា អជ្ឈាវសថា វា ឧគ្គណ្ហេយ្យ វា ឧគ្គណ្ហាបេយ្យ វា បាចិត្តិយំ។ រតនំ វា បន ភិក្ខុនា រតនសម្មតំ វា អជ្ឈារាមេ វា អជ្ឈាវសថេ វា ឧគ្គហេត្វា វា ឧគ្គហាបេត្វា វា និក្ខិបិតព្វំ យស្ស ភវិស្សតិ សោ ហរិស្សតីតិ។ អយំ តត្ថ សាមីចីតិ។
 
[៣៥៨] គ្រានោះឯង ក្នុងកាសី​ជនបទ មានស្រុក១​ ជាទី​ធ្វើការងារ​របស់អនាថបិណ្ឌិក​គហបតី។ គហបតីនោះ​បានបង្គាប់​អន្តេវាសី (កូនក្មួយ)​ថា បើលោកម្ចាស់​ទាំងឡាយ​និមន្ត​មក អ្នក​ឯង​គប្បីធ្វើ​ភត្ត​ប្រគេន​ផង។ គ្រានោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប​ត្រាច់​ទៅកាន់​ចារិក​ក្នុងកាសី​ជនបទ ហើយហួស​ទៅកាន់​ស្រុក​ជាទី​ធ្វើ​ការងារ​របស់​អនាថបិណ្ឌិកគហបតី។ បុរសនោះ​បានឃើញ​ភិក្ខុទាំងនោះ​មកអំពី​ចម្ងាយ លុះបាន​ឃើញ​ច្បាស់ហើយ បានចូលទៅរក​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់​ហើយ បានថ្វាយ​បង្គំ​ភិក្ខុទាំងនោះ ហើយពោលនូវ​ពាក្យនេះ​ថា បពិត្រ​ព្រះករុណា សូមលោកម្ចាស់​ទាំងឡាយ​ទទួល​ចង្ហាន់​របស់គហបតី​ក្នុងថ្ងៃស្អែក។ ភិក្ខុ​ទាំងនោះ​បានទទួល​ដោយភាវៈ​ស្ងៀមនៅ។ លុះកន្លង​រាត្រី​នោះទៅ បុរសនោះ​បានឲ្យ​គេតាក់តែង​ខាទនីយ​ភោជនីយាហារដ៏ផ្ចិតផ្ចង់ ហើយបាន​ឲ្យពិត​ភត្តកាល​(ពេលឆាន់) រួចក៏​ដោះ​នូវ​ចិញ្ចៀន​ចេញ ហើយអង្គាស​ភិក្ខុទាំងនោះ​ដោយភត្ត​ស្រេចហើយ​ពិតថា លោកម្ចាស់​ទាំងឡាយ​ឆាន់​ហើយ សូមនិមន្ត​ទៅចុះ ចំណែកខ្ញុំ​ នឹងទៅធ្វើការងារដែរ (និយាយ​ដូច្នេះ​ហើយ) ក៏​ភ្លេច​ចិញ្ចៀន​(នោះ) ហើយទៅ។ ភិក្ខុទាំងឡាយ​បាន​ឃើញ​ហើយ ក៏ឈប់​នៅក្នុង​ទីនោះ​ដោយគិត​គ្នាថា បើយើង​ទាំងឡាយ​នឹង​ដើរចេញទៅ ចិញ្ចៀន​នេះនឹងបាត់​បង់ទៅពុំខាន។ ឯបុរស​នោះ កាលមក​អំពី​ធ្វើ​ការងារ បានឃើញ​ភិក្ខុទាំងនោះ​ហើយសួរយ៉ាងនេះថា បពិត្រ​ព្រះករុណា ពួកលោកម្ចាស់​ឈប់​នៅក្នុងទីនេះ​ធ្វើអ្វី។ ទើបភិក្ខុទាំងនោះ​ប្រាប់​សេចក្តី​នុ៎ះ​ដល់បុរស​នោះ ហើយទៅកាន់​ក្រុង​សាវត្ថី បានប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ​ទ្រង់​ធ្វើ​ធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​រើសឯង ឬឲ្យ​គេរើស​នូវ​រតនៈក្តី នូវវត្ថុដែល​គេសន្មត​ជារតនៈក្តី ខាងក្នុង​វត្តក្តី ខាងក្នុង​ទីស្នាក់​ក្តី ហើយទុក​ដាក់ ដោយគិតថា រតនៈ​របស់ជនណា ជននោះ​នឹងនាំយកទៅ។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទនេះ​យ៉ាងនេះថា ភិក្ខុណាមួយ​រើស​ឯងក្តី ឲ្យគេ​រើសក្តី នូវរតនៈក្តី នូវ​វត្ថុ​ដែលគេសន្មត​ជារតនៈក្តី ត្រូវ​អាបត្តិ​បាចិត្តិយ វៀរ​លែង​តែ​ខាងក្នុង​វត្ត ឬខាងក្នុងទីស្នាក់។ ម្យ៉ាង​ទៀត ភិក្ខុ​គប្បី​រើសឯង ឬ​ឲ្យគេរើសនូវ​រតនៈក្តី នូវវត្ថុ​ដែលគេសន្មត​ជារតនៈក្តី ខាងក្នុង​អារាមក្តី ខាងក្នុង​ទីស្នាក់ក្តី ហើយទុកដាក់​ដោយគិតថា រតនៈ​របស់ជនណា ជននោះ​នឹងនាំយក​ទៅ។ នេះ​ជា​សាមីចិកម្ម​ក្នុងសិក្ខាបទនោះ។
 
[៣៥៩] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ រតនំ នាម មុត្តា មណិ វេឡុរិយោ សង្ខោ សិលា បវាឡំ រជតំ ជាតរូបំ លោហិតង្កោ មសារគល្លំ ឯតំ រតនំ នាម។ រតនសម្មតំ នាម យំ មនុស្សានំ ឧបភោគបរិភោគំ ឯតំ រតនសម្មតំ នាម។ អញ្ញត្រ អជ្ឈារាមា វា អជ្ឈាវសថា វាតិ ឋបេត្វា អជ្ឈារាមំ អជ្ឈាវសថំ។ អជ្ឈារាមោ នាម បរិក្ខិត្តស្ស អារាមស្ស អន្តោ អារាមោ អបរិក្ខិត្តស្ស ឧបចារោ។ អជ្ឈាវសថោ នាម បរិក្ខិត្តស្ស អាវសថស្ស អន្តោ អាវសថោ អបរិក្ខិត្តស្ស ឧបចារោ។ ឧគ្គណ្ហេយ្យាតិ សយំ គណ្ហាតិ អាបត្តិ បាចិត្តិយស្ស។ ឧគ្គណ្ហាបេយ្យាតិ អញ្ញំ គណ្ហាបេតិ អាបត្តិ បាចិត្តិយស្ស។
 
[៣៥៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ដែលហៅថារតនៈនោះ បានដល់កែវ​មុក្តា កែវមណិ កែវពៃទូរ សង្ខ កែវសិលា កែវបវាឡ ប្រាក់ មាស កែវក្រហម (កែវ​ទទឹម) កែវមរកដ (កែវ​ពព្រូស) នេះឈ្មោះថា រតនៈ។ ដែលហៅថា វត្ថុ​ដែលគេសន្មត​ជារតនៈនោះ បានដល់​វត្ថុឯណាមួយ​ជាគ្រឿង​ឧបភោគ​បរិភោគ​របស់មនុស្ស​ទាំងឡាយ វត្ថុនេះ​ឈ្មោះថា គេសន្មត​ជារតនៈ។ ពាក្យថា វៀរលែង​តែ​ខាងក្នុងអារាម​ក្តី ខាងក្នុង​ទីស្នាក់ក្តី គឺ​លើកលែងតែ​ខាងក្នុង​វត្ត និងខាង​ក្នុងទីស្នាក់។ ដែលហៅថា ខាងក្នុង​វត្តនោះ គឺ​វត្ត​ដែល​មានរបង សំដៅយក​ទីខាងក្នុង​នៃរបង​វត្ត (បើ) វត្តដែល​មិនមាន​របង សំដៅ​យកត្រឹម​ទីឧបចារ​នៃវត្ត។ ដែលហៅថា ខាងក្នុង​ទីស្នាក់នោះ គឺទីស្នាក់​ដែលមានរបង សំដៅ​យកទីខាង​ក្នុង​នៃ​ទីស្នាក់ (បើ) ទីស្នាក់​ដែល​ឥត​របង​ សំដៅ​យកត្រឹម​ទីឧបចារ​នៃទីស្នាក់។ ពាក្យថា រើស​ឯង សេចក្តីថា ភិក្ខុកាន់​យកដោយ​ខ្លួនឯង ត្រូវ​អាបត្តិ​បាចិត្តិយ។ ពាក្យថា ឲ្យគេរើស សេចក្តីថា ភិក្ខុ​ឲ្យអ្នកដទៃ​កាន់យក ត្រូវអាបត្តិ​បាចិត្តិយ។
 
[៣៦០] រតនំ វា បន ភិក្ខុនា រតនសម្មតំ វា អជ្ឈារាមេ វា អជ្ឈាវសថេ វា ឧគ្គហេត្វា វា ឧគ្គហាបេត្វា វា និក្ខិបិតព្វន្តិ រូបេន វា និមិត្តេន វា សញ្ញាណំ កត្វា និក្ខិបិត្វា អាចិក្ខិតព្វំ យស្ស ភណ្ឌំ នដ្ឋំ សោ អាគច្ឆតូតិ។ សចេ តត្ថ អាគច្ឆតិ សោ វត្តព្វោ អាវុសោ កីទិសន្តេ ភណ្ឌន្តិ។ សចេ រូបេន វា និមិត្តេន វា សម្បាទេតិ ទាតព្វំ។ នោ ចេ សម្បាទេតិ វិចិនាហិ អាវុសោតិ វត្តព្វោ។ តម្ហា អាវាសា បក្កមន្តេន យេ តត្ថ ហោន្តិ ភិក្ខូ បដិរូបា តេសំ ហត្ថេ និក្ខិបិត្វា បក្កមិតព្វំ។ នោ ចេ ហោន្តិ ភិក្ខូ បដិរូបា យេ តត្ថ ហោន្តិ គហបតិកា បដិរូបា តេសំ ហត្ថេ និក្ខិបិត្វា បក្កមិតព្វំ។ អយំ តត្ថ សាមីចីតិ អយំ តត្ថ អនុធម្មតា។
 
[៣៦០] ពាក្យថា ម្យ៉ាងទៀត ភិក្ខុគប្បី​រើសឯង ឬឲ្យគេរើស​នូវ​រតនៈក្តី នូវ​វត្ថុ​ដែលគេ​សន្មត​ជារតនៈក្តី ខាងក្នុងវត្តក្តី ខាងក្នុង​ទីស្នាក់​ក្តី ហើយទុកដាក់ សេចក្តីថា ភិក្ខុ​ធ្វើសញ្ញា​[ភិក្ខុ​ដែលបាន​រើស​កែវ​៧ប្រការ មានមាស​ប្រាក់​ជាដើម ដែលគេភ្លេច​នៅក្នុងវត្តក្តី ក្នុងលំនៅ​របស់​ភិក្ខុក្តី ត្រូវ​ធ្វើ​ស្លាកយកទៅ​បិទ​ទុកនៅ​ទីណាមួយ គឺទ្វារវត្ត ឬទីជិត​កន្លែង​ដែលខ្លួននៅ ឯសេចក្តី​ក្នុងស្លាក​នោះ ដូច្នេះ អ្នកណា​បាត់​របស់អ្វី អ្នកនោះ​ចូរ​មកទទួលយក។] (គ្រឿង​កំណត់ដឹង) ដោយរូបក្តី ដោយ​និមិត្ត​គ្រឿង​សំគាល់ក្តី គប្បីទុក​ដាក់ហើយ​ប្រាប់ថា ជនណាបាត់​ភណ្ឌ ជននោះចូរ​មកយកចុះ។ បើម្ចាស់​របស់នោះ​មកក្នុងទីនោះ ភិក្ខុគប្បីសួរ​គេថា អាវុសោ ភណ្ឌ​របស់អ្នក​ដូចម្តេច។ បើគេ​ប្រាប់​ត្រូវ​តាមរូបក្តី តាមនិមិត្ត​គ្រឿង​សំគាល់ក្តី ភិក្ខុគប្បី​ឲ្យចុះ។ បើគេ​ប្រាប់​មិនត្រូវ ភិក្ខុ​គប្បី​ពោលថា អាវុសោ អ្នកចូរ​រកខ្លួនឯងចុះ។ កាលភិក្ខុនោះ​នឹង​ចៀសចេញ​ចាកទីស្នាក់នោះទៅ ភិក្ខុ​ទាំងឡាយណា​ដ៏សមគួរ​មាននៅក្នុងទីនោះ គប្បីផ្ញើទុក​ក្នុងដៃ​ភិក្ខុទាំងឡាយនោះ ហើយចៀស​ចេញទៅ។ បើមិនមាន​ភិក្ខុដ៏សមគួរ​ទេ ភិក្ខុនោះ​ត្រូវផ្ញើរ​ទុកនៅដៃ​របស់ពួក​គហបតី​ដ៏សមគួរ ដែល​មាននៅ​ក្នុងទីនោះ ហើយគប្បី​ចៀស​ចេញទៅ។ ពាក្យថា នេះជាសាមីចិកម្ម​ក្នុងសិក្ខាបទ​នោះ គឺនេះ​តាមធម្មតា​ក្នុងរឿងនោះ។
 
[៣៦១] អនាបត្តិ រតនំ វា រតនសម្មតំ វា អជ្ឈារាមេ វា អជ្ឈាវសថេ វា ឧគ្គហេត្វា វា ឧគ្គហាបេត្វា វា និក្ខិបតិ យស្ស ភវិស្សតិ សោ ហរិស្សតីតិ រតនសម្មតំ[រតនំ វា រតនសម្មតំ វាតិ កត្ថចិ បោត្ថកេ ទិស្សតិ។] វិស្សាសំ គណ្ហាតិ តាវកាលិកំ គណ្ហាតិ បំសុកូលសញ្ញិស្ស ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៦១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុរើស​ឯង ឬ​ឲ្យគេរើស​នូវរតនៈក្តី នូវវត្ថុ​ដែលគេសន្មត​ជារតនៈក្តី ខាងក្នុងវត្តក្តី ខាងក្នុង​ទីស្នាក់ក្តី ហើយទុកដាក់​ដោយ​គិតថា រតនៈ​របស់អ្នកណា អ្នកនោះ​នឹងនាំយកទៅ១ ភិក្ខុ​កាន់​យក​វត្ថុ​ដែលគេសន្មត​ជារតនៈ​ដោយស្និទ្ធស្នាល១ ភិក្ខុកាន់​យកជារបស់​ខ្ចី១ ភិក្ខុ​សំគាល់​ថាជា​របស់បង្សុកូល១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី២ ចប់។
 
តតិយសិក្ខាបទំ
 
[៣៦២] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ វិកាលេ គាមំ បវិសិត្វា សភាយំ និសីទិត្វា អនេកវិហិតំ តិរច្ឆានកថំ កថេន្តិ សេយ្យថីទំ រាជកថំ ចោរកថំ មហាមត្តកថំ សេនាកថំ ភយកថំ យុទ្ធកថំ អន្នកថំ បានកថំ វត្ថកថំ សយនកថំ មាលាកថំ គន្ធកថំ ញាតិកថំ យានកថំ គាមកថំ និគមកថំ នគរកថំ ជនបទកថំ ឥត្ថីកថំ សុរាកថំ វិសិខាកថំ កុម្ភដ្ឋានកថំ បុព្វប្បេតកថំ នានត្តកថំ លោកក្ខាយិកំ សមុទ្ទក្ខាយិកំ ឥតិភវាភវកថំ ឥតិ វា។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សមណា សក្យបុត្តិយា វិកាលេ គាមំ បវិសិត្វា សភាយំ និសីទិត្វា អនេកវិហិតំ តិរច្ឆានកថំ កថេស្សន្តិ សេយ្យថីទំ រាជកថំ ចោរកថំ មហាមត្តកថំ សេនាកថំ ភយកថំ យុទ្ធកថំ អន្នកថំ បានកថំ វត្ថកថំ សយនកថំ មាលាកថំ គន្ធកថំ ញាតិកថំ យានកថំ គាមកថំ និគមកថំ នគរកថំ ជនបទកថំ ឥត្ថីកថំ សុរាកថំ វិសិខាកថំ កុម្ភដ្ឋានកថំ បុព្វប្បេតកថំ នានត្តកថំ លោកក្ខាយិកំ សមុទ្ទក្ខាយិកំ ឥតិភវាភវកថំ ឥតិ វា សេយ្យថាបិ គិហី កាមភោគិនោតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ វិកាលេ គាមំ បវិសិត្វា សភាយំ និសីទិត្វា អនេកវិហិតំ តិរច្ឆានកថំ កថេស្សន្តិ សេយ្យថីទំ រាជកថំ។បេ។ ឥតិភវាភវកថំ ឥតិ វាតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ វិកាលេ គាមំ បវិសិត្វា សភាយំ និសីទិត្វា អនេកវិហិតំ តិរច្ឆានកថំ កថេថ សេយ្យថីទំ រាជកថំ។បេ។ ឥតិភវាភវកថំ ឥតិ វាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា វិកាលេ គាមំ បវិសិត្វា សភាយំ និសីទិត្វា អនេកវិហិតំ តិរច្ឆានកថំ កថេស្សថ សេយ្យថីទំ រាជកថំ។បេ។ ឥតិភវាភវកថំ ឥតិ វា នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ វិកាលេ គាមំ បវិសេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៣៦២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុចូលទៅកាន់​ស្រុក​ក្នុងវេលា​រសៀល ហើយអង្គុយ​និយាយ​តិរច្ឆានកថា​ផ្សេងៗ​ជាច្រើន​ក្នុងរោង​ជាទី​ប្រជុំនិយាយ តិរច្ឆានកថា​នោះ​ដូចម្តេចខ្លះ តិរច្ឆានកថានោះ គឺពោល​អំពីរឿង​ស្តេច ពោលអំពីចោរ ពោលអំពីមហាមាត្យ ពោលអំពីសេនាទាហាន ពោលអំពីភ័យ (និងសត្វ​សាហារជាដើម) ពោលអំពីចម្បាំង ពោលអំពី​បាយ ពោលអំពី​ទឹក ពោលអំពីសំពត់ ពោលអំពី​ទីដេក ពោលអំពី​ផ្កាកម្រង ពោលអំពី​គ្រឿង​ក្រអូប ពោលអំពីញាតិ ពោលអំពីយាន ពោលអំពីស្រុក ពោលអំពីនិគម ពោលអំពី​ក្រុង ពោលអំពី​ជនបទ ពោលអំពី​ស្រី ពោលអំពី​សុរា ពោលអំពី​ច្រក ពោលអំពី​ទីដំកល់នៃ​ក្អម គឺ​កំពង់​ទឹក ពោលអំពី​ញាតិដែល​ស្លាប់​ទៅកាន់​បរលោក ពោលអំពី​រឿង​ផ្សេងៗ​ដែលឥត​ប្រយោជន៍ ពោលអំពី​លោក (លទ្ធិ​កុហក​ក្នុងលោក) ពោលអំពីសមុទ្រ ពោលអំពីភវៈ​[ភវៈ គឺសស្សតទិដ្ឋិ]​ និង​អភវៈ[អភវៈ គឺឧច្ឆេទទិដ្ឋិ ម្យ៉ាងទៀត ភវៈ គឺសេចក្តី​ចំរើន អភវៈ គឺ​សេចក្តី​សាបសូន្យ ឬភវៈ គឺ​សេចក្តី​សុខ​ក្នុងកាម អភវៈ គឺសេចក្តី​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យលំបាក​ឥតប្រយោជន៍។]​ដែលជាហេតុ​ឥតប្រយោជន៍​ដូច្នេះខ្លះ ដូច្នោះខ្លះ។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណ​សក្យបុត្រ មិនគួរ​នឹង​មកចូលស្រុក​ក្នុងវេលាវិកាល ហើយអង្គុយ​និយាយ​តិរច្ឆានកថា​ផ្សេងៗ​ជាច្រើន ក្នុងរោង​ជាទីប្រជុំ​និយាយ ដូចពួកគ្រហស្ថ​អ្នកបរិភោគ​នូវកាមសោះ តិរច្ឆានកថា​នោះ​ដូចម្តេចខ្លះ តិរច្ឆានកថានោះគឺ ពោល​អំពីរឿង​ស្តេច ពោលអំពីចោរ ពោលអំពីមហាមាត្យ ពោលអំពីសេនាទាហាន ពោលអំពីភ័យ (និងសត្វ​សាហារជាដើម) ពោលអំពីចម្បាំង ពោលអំពី​បាយ ពោលអំពី​ទឹក ពោលអំពីសំពត់ ពោលអំពី​ទីដេក ពោលអំពី​កម្រងផ្កា ពោលអំពី​គ្រឿង​ក្រអូប ពោលអំពីញាតិ ពោលអំពីយាន ពោលអំពីស្រុក ពោលអំពីនិគម ពោលអំពី​នគរ ពោលអំពី​ជនបទ ពោលអំពី​ស្រី ពោលអំពី​សុរា ពោលអំពី​ច្រក ពោលអំពី​ទីដំកល់នៃ​ក្អម គឺ​កំពង់​ទឹក ពោលអំពី​ញាតិដែល​ស្លាប់​ទៅកាន់​បរលោក ពោលអំពី​រឿង​ផ្សេងៗ​ ពោលអំពី​លោក (លទ្ធិ​កុហក​ក្នុងលោក) ពោលអំពីសមុទ្រ ពោលអំពីភវៈ​ និង​អភវៈ​​ដែលជាហេតុ​ឥតប្រយោជន៍​ដូច្នេះ​ខ្លះ ដូច្នោះខ្លះ។ ភិក្ខុទាំងឡាយ​បានឮពួក​មនុស្ស​ទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ភិក្ខុទាំងឡាយ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយ​នោះពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុមិនគួរ​នឹងមកចូល​ស្រុក​ក្នុងវេលា​វិកាល ហើយ​អង្គុយ​និយាយ​តិរច្ឆានកថាផ្សេងៗ​ជាច្រើនក្នុង​រោង​ជាទី​ប្រជុំ​ពោលសោះ តិរច្ឆាន​កថា​នោះដូចម្តេចខ្លះ តិរច្ឆានកថានោះគឺ ពោលអំពី​រឿង​ស្តេច​។បេ។ ពោលអំពី​ភវៈ និងអភវៈ​ដែល​ជាហេតុ​ឥត​ប្រយោជន៍​ដូច្នេះខ្លះ ដូច្នោះខ្លះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់សួរ​ថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ពួកអ្នកឯង​រាល់គ្នាចូល​ស្រុកក្នុងវេលាវិកាល ហើយ​អង្គុយ​និយាយ​តិរច្ឆានកថា​ផ្សេងៗជាច្រើន តិរច្ឆានកថានោះដូចម្តេចខ្លះ តិរច្ឆានកថានោះគឺ ពោលអំពី​រឿង​ស្តេច។បេ។ ពោល​អំពី​ភវៈ និងអភវៈ​ដែលជាហេតុ​ឥតប្រយោជន៍​ដូច្នេះខ្លះ ដូច្នោះខ្លះ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុ​ទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​មោឃបុរស​ទាំងឡាយ ពួកអ្នកឯង​មិនគួរ​នឹងចូលស្រុក ក្នុងវេលាវិកាល ហើយអង្គុយ​និយាយ​តិរច្ឆាន​កថាផ្សេងៗជា​ច្រើនទេ តិរច្ឆានកថានោះ​ដូចម្តេចខ្លះ តិរច្ឆានកថានោះគឺ ពោលអំពីរឿង​ស្តេច។បេ។ ពោលអំពីភវៈ និងអភវៈ​ដែលជាហេតុ​ឥតប្រយោជន៍​ដូច្នេះខ្លះ ដូច្នោះខ្លះ ម្នាល​មោឃបុរស​ទាំងឡាយ អំពើនេះ​មិន​មែន​នាំឲ្យជ្រះថ្លា​ ដល់​ពួកជន​ដែល​មិនទាន់​​ជ្រះថ្លា ឬ​នាំពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យ​រឹងរឹត​​តែ​ជ្រះថ្លា​ឡើង​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុណាមួយ​​​ចូលស្រុក​ក្នុងវេលាវិកាល ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏​​មានព្រះភាគ ​ទ្រង់​បញ្ញត្ត​សិក្ខាបទនេះ​ដល់​ភិក្ខុទាំងឡាយ​យ៉ាងនេះ។
 
[៣៦៣] តេន ខោ បន សមយេន សម្ពហុលា ភិក្ខូ កោសលេសុ ជនបទេសុ សាវត្ថឹ គច្ឆន្តា សាយំ អញ្ញតរំ គាមំ ឧបគច្ឆឹសុ។ មនុស្សា តេ ភិក្ខូ បស្សិត្វា ឯតទវោចុំ បវិសថ ភន្តេតិ។ អថខោ តេ ភិក្ខូ ភគវតា បដិក្ខិត្តំ វិកាលេ គាមំ បវិសិតុន្តិ កុក្កុច្ចាយន្តា[កុក្កុច្ចាយន្តា គាមន្តិ កត្ថចិ បោត្ថកេ ទិស្សតិ។] ន បវិសឹសុ។ ចោរា តេ ភិក្ខូ អច្ឆិន្ទឹសុ។ អថខោ តេ ភិក្ខូ សាវត្ថឹ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសុំ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ អាបុច្ឆា វិកាលេ គាមំ បវិសិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អនាបុច្ឆា វិកាលេ គាមំ បវិសេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៣៦៣] សម័យ​នោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប​ទៅកាន់ក្រុង​សាវត្ថី​ក្នុង​កោសល​ជនបទ ក៏​បានចូលទៅ​កាន់ស្រុកមួយ ក្នុងវេលាល្ងាច។ មនុស្សទាំង​ឡាយឃើញ​ភិក្ខុទាំងនោះហើយ ក៏បាន​ពោលនូវ​ពាក្យនេះថា សូមលោកម្ចាស់​ទាំងឡាយនិមន្ត​ចូលមក។ ចំណែក​ភិក្ខុ​ទាំងនោះ​សង្ស័យ​ថា ព្រះដ៏មានព្រះភាគ​ទ្រង់ឃាត់​ហាមនូវ​ការចូល​ស្រុក​ក្នុងវេលាវិកាលហើយ បាន​ជាមិន​ហ៊ានចូលទៅ។ ចោរទាំងឡាយ​បានប្លន់ភិក្ខុ​ទាំងនោះ។ ភិក្ខុទាំងនោះ​ទៅ​ក្រុង​សាវត្ថី​ ហើយ​ប្រាប់​សេចក្តីនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាប​ទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើធម្មីកថា​ ហើយ​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុដែលបាន​លាភិក្ខុផងគ្នា ហើយចូល​ស្រុក​ក្នុង​វេលាវិកាលបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុណាមួយ​មិនបានលា​ ហើយចូលទៅកាន់​ស្រុកក្នុងវេលាវិកាល ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏​មានព្រះភាគ ​ទ្រង់​បញ្ញត្តសិក្ខាបទនេះ​ដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
 
[៣៦៤] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ កោសលេសុ ជនបទេសុ សាវត្ថឹ គច្ឆន្តោ សាយំ អញ្ញតរំ គាមំ ឧបគច្ឆិ។ មនុស្សា តំ ភិក្ខុំ បស្សិត្វា ឯតទវោចុំ បវិសថ ភន្តេតិ។ អថខោ សោ ភិក្ខុ ភគវតា បដិក្ខិត្តំ អនាបុច្ឆា វិកាលេ គាមំ បវិសិតុន្តិ កុក្កុច្ចាយន្តោ ន បាវិសិ។ ចោរា តំ ភិក្ខុំ អច្ឆិន្ទឹសុ។ អថខោ សោ ភិក្ខុ សាវត្ថឹ គន្ត្វា ភិក្ខូនំ ឯតមត្ថំ អារោចេសិ។ ភិក្ខូ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ សន្តំ ភិក្ខុំ អាបុច្ឆា វិកាលេ គាមំ បវិសិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សន្តំ ភិក្ខុំ អនាបុច្ឆា វិកាលេ គាមំ បវិសេយ្យ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៣៦៤] សម័យ​នោះឯង ភិក្ខុមួយរូប​ទៅកាន់​ក្រុងសាវត្ថី​ក្នុងកោសល​ជនបទ វេលាល្ងាច​បានចូល​ទៅកាន់ស្រុក​មួយ។ មនុស្សទាំងឡាយ​ឃើញ​ភិក្ខុនោះហើយ បានពោលនូវ​ពាក្យនេះថា សូមលោកម្ចាស់​និមន្ត​ចូលមក។ ចំណែក​ភិក្ខុនោះ​រង្កៀសថា ព្រះដ៏​មានព្រះភាគ​ទ្រង់ឃាត់ហាម ការដែល​មិនបានលា​ភិក្ខុផងគ្នា ហើយចូលស្រុក​ក្នុងវេលាវិកាល ទើបមិនហ៊ាន​ចូលទៅ។ ពួកចោរ​ក៏ប្លន់​ភិក្ខុនោះ។ ភិក្ខុនោះ​ទៅដល់​ក្រុងសាវត្ថី ក៏ប្រាប់​សេចក្តីនុ៎ះ​ដល់​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុលា​ភិក្ខុដែលមាន​នៅជាមុន ហើយទើបចូល​ស្រុក​ក្នុងវេលា​វិកាលបាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវ​សិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ​មិនលាភិក្ខុដែល​មាននៅ ហើយចូលស្រុក​ក្នុងវេលាវិកាល ត្រូវអាបត្តិ​បាចិត្តិយ។ ព្រះដ៏​មានព្រះភាគ​ទ្រង់​បញ្ញត្តសិក្ខាបទ​នេះដល់​ភិក្ខុទាំងឡាយ​យ៉ាងនេះហើយ។
 
[៣៦៥] តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ អហិនា ទដ្ឋោ ហោតិ។ អញ្ញតរោ ភិក្ខុ អគ្គឹ អាហរិស្សាមីតិ គាមំ គច្ឆតិ។ អថខោ សោ ភិក្ខុ ភគវតា បដិក្ខិត្តំ សន្តំ ភិក្ខុំ អនាបុច្ឆា វិកាលេ គាមំ បវិសិតុន្តិ កុក្កុច្ចាយន្តោ ន បាវិសិ។ ភគវតោ ឯតមត្ថំ អារោចេសុំ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ តថារូបេ អច្ចាយិកេ ករណីយេ សន្តំ ភិក្ខុំ អនាបុច្ឆា វិកាលេ គាមំ បវិសិតុំ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សន្តំ ភិក្ខុំ អនាបុច្ឆា វិកាលេ គាមំ បវិសេយ្យ អញ្ញត្រ តថារូបា អច្ចាយិកា ករណីយា បាចិត្តិយន្តិ។
 
[៣៦៥] សម័យនោះឯង មានពស់ចឹក​ភិក្ខុមួយរូប។ ភិក្ខុមួយរូប​ទៅកាន់​ស្រុក​ដោយគិត​ថា អញ​នឹងទៅយក​ភ្លើង​មក។ តែភិក្ខុនោះ​រង្កៀសថា ព្រះដ៏មានព្រះភាគ​ទ្រង់ឃាត់​ហាម​ការមិនបាន​លាភិក្ខុដែល​មាននៅ ហើយចូល​ស្រុក​ក្នុងវេលា​វិកាល ទើបមិនហ៊ាន​ចូលទៅ។ ភិក្ខុនោះ​ក្រាបទូល​​ ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរ​នេះ ព្រះដ៏មានព្រះភាគ​ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ដែល​មានកិច្ច​ប្រញាប់​ដូច្នោះ មិនបាច់​លា​​ភិក្ខុដែលមាន​នៅ ហើយចូល​ស្រុក​ក្នុងវេលា​វិកាលបាន ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវ​សិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណា​មួយ​មិនបានលាភិក្ខុដែល​មាននៅ ហើយចូលស្រុក​ក្នុងវេលាវិកាល ត្រូវអាបត្តិ​បាចិត្តិយ វៀរ​លែង​តែ​មានកិច្ច​ប្រញាប់ដូច្នោះ។
 
[៣៦៦] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សន្តោ នាម ភិក្ខុ សក្កា ហោតិ អាបុច្ឆា បវិសិតុំ។ អសន្តោ នាម ភិក្ខុ ន សក្កា ហោតិ អាបុច្ឆា បវិសិតុំ។ វិកាលោ នាម មជ្ឈន្តិកេ វីតិវត្តេ យាវ អរុណុគ្គមនា។ គាមំ បវិសេយ្យាតិ បរិក្ខិត្តស្ស គាមស្ស បរិក្ខេបំ អតិក្កមន្តស្ស អាបត្តិ បាចិត្តិយស្ស។ អបរិក្ខិត្តស្ស គាមស្ស ឧបចារំ ឱក្កមន្តស្ស អាបត្តិ បាចិត្តិយស្ស។ អញ្ញត្រ តថារូបា អច្ចាយិកា ករណីយាតិ ឋបេត្វា តថារូបំ អច្ចាយិកំ ករណីយំ។
 
[៣៦៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ដែលហៅថា ភិក្ខុមាននៅ គឺភិក្ខុ​ដែលគេគួរ​នឹងលាហើយ​ចូលទៅ (កាន់ស្រុក)​បាន។ ដែលហៅថា ភិក្ខុ​មិនមាននៅ គឺមិនមានភិក្ខុដែល​គេគួរ​នឹងលា​ហើយចូលទៅ (កាន់​ស្រុក)។ ដែលហៅថា វេលាវិកាលនោះ គឺតាំង​ពីថ្ងៃ​ជ្រេពី​ត្រង់ទៅដរាប​ទល់​នឹងអរុណរះឡើង។ ពាក្យថា ចូលទៅកាន់​ស្រុក សេចក្តីថា ភិក្ខុឈាន​រំលង​របងនៃ​ស្រុកដែល​មានរបង ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុឈាន​ជំហាន​ចូលទៅកាន់​ឧបចារ​ស្រុកដែល​គ្មានរបង ត្រូវអាបត្តិ​បាចិត្តិយ។ ពាក្យថា វៀរលែង​តែមាន​កិច្ច​ប្រញាប់​ដូច្នោះ សេចក្តីថា លើកលែង​តែកិច្ច​ប្រញាប់​មានសភាព​ដូច្នោះ។
 
[៣៦៧] វិកាលេ វិកាលសញ្ញី សន្តំ ភិក្ខុំ អនាបុច្ឆា គាមំ បវិសតិ អញ្ញត្រ តថារូបា អច្ចាយិកា ករណីយា អាបត្តិ បាចិត្តិយស្ស។ វិកាលេ វេមតិកោ សន្តំ ភិក្ខុំ អនាបុច្ឆា គាមំ បវិសតិ អញ្ញត្រ តថារូបា អច្ចាយិកា ករណីយា អាបត្តិ បាចិត្តិយស្ស។ វិកាលេ កាលសញ្ញី សន្តំ ភិក្ខុំ អនាបុច្ឆា គាមំ បវិសតិ អញ្ញត្រ តថារូបា អច្ចាយិកា ករណីយា អាបត្តិ បាចិត្តិយស្ស។ កាលេ វិកាលសញ្ញី អាបត្តិ ទុក្កដស្ស។ កាលេ វេមតិកោ អាបត្តិ ទុក្កដស្ស។ កាលេ កាលសញ្ញី អនាបត្តិ។
 
[៣៦៧] វេលាវិកាល (កាលមិនគួរ) ភិក្ខុសំគាល់ថាវេលាវិកាល ហើយមិនបាន​លាភិក្ខុ​ដែលមាននៅ ចូលទៅកាន់​ស្រុក ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមាន​កិច្ច​ប្រញាប់​ដូច្នោះ។ វេលាវិកាល ភិក្ខុមានសេចក្តី​សង្ស័យ ហើយមិន​លាភិក្ខុ​ផងគ្នាដែល​មាននៅ ចូលទៅកាន់​ស្រុក ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមាន​កិច្ច​ប្រញាប់​ដូច្នោះ។ កាលមិនគួរ ភិក្ខុសំគាល់ថាកាលគួរ ហើយមិន​លាភិក្ខុ​ផងគ្នាដែលមាននៅ ចូលទៅកាន់​ស្រុក ត្រូវអាបត្តិ​បាចិត្តិយ វៀរលែងតែមាន​កិច្ច​ប្រញាប់​មានសភាពដូច្នោះ។ កាលគួរ ភិក្ខុសំគាល់​ថាកាលមិនគួរ ហើយ(មិនលាភិក្ខុ​ផងគ្នា ចូល​ទៅកាន់ស្រុក) ត្រូវអាបត្តិ​ទុក្កដ។ កាលគួរ ភិក្ខុ​មានសេចក្តី​សង្ស័យ ត្រូវអាបត្តិ​ទុក្កដ។ កាលគួរ ភិក្ខុ​សំគាល់​ថាកាលគួរ មិនត្រូវអាបត្តិ​ឡើយ។
 
[៣៦៨] អនាបត្តិ តថារូបេ អច្ចាយិកេ ករណីយេ សន្តំ ភិក្ខុំ អាបុច្ឆា បវិសតិ អសន្តំ ភិក្ខុំ អនាបុច្ឆា បវិសតិ អន្តរារាមំ[ឱ.ម.អន្តរាគាមំ] គច្ឆតិ ភិក្ខុនូបស្សយំ គច្ឆតិ តិត្ថិយសេយ្យំ គច្ឆតិ បដិក្កមនំ គច្ឆតិ គាមេន មគ្គោ ហោតិ អាបទាសុ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន១១យ៉ាង) គឺភិក្ខុ​មានកិច្ច​ប្រញាប់​មានសភាព​ដូច្នោះ១ ភិក្ខុបានលា​ភិក្ខុផងគ្នាដែល​មាននៅ​ហើយចូលទៅ១ ភិក្ខុ​មិនបាន​លា​ព្រោះ​គ្មាន​ភិក្ខុ ហើយចូល​ទៅ១ ភិក្ខុដើរ​ទៅកាន់ចន្លោះ​អារាម១ ភិក្ខុទៅកាន់​លំនៅភិក្ខុនី១ ភិក្ខុទៅកាន់​លំនៅ​ពួកតិរ្ថិយ១ ភិក្ខុ​ទៅកាន់ទី​ឆាន់ហើយ​ត្រឡប់​វិញ១ ភិក្ខុដើរ​តាមផ្លូវ​មាននៅ​ក្នុងស្រុក១ ភិក្ខុ​មានសេចក្តី​អន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៣ ចប់។
 
ចតុត្ថសិក្ខាបទំ
 
[៣៦៩] តេន សមយេន ពុទ្ធោ ភគវា សក្កេសុ វិហរតិ កបិលវត្ថុស្មឹ និគ្រោធារាមេ។ តេន ខោ បន សមយេន អញ្ញតរេន ទន្តការេន ភិក្ខូ បវារិតា ហោន្តិ យេសំ អយ្យានំ សូចិឃរេន អត្ថោ អហំ សូចិឃរេនាតិ។ តេន ខោ បន សមយេន ភិក្ខូ ពហូ សូចិឃរេ វិញ្ញាបេន្តិ។ យេសំ ខុទ្ទកា សូចិឃរា តេ មហន្តេ សូចិឃរេ វិញ្ញាបេន្តិ។ យេសំ មហន្តា សូចិឃរា តេ ខុទ្ទកេ សូចិឃរេ វិញ្ញាបេន្តិ។ អថខោ ទន្តការោ ភិក្ខូនំ ពហូ សូចិឃរេ ករោន្តោ ន សក្កោតិ អញ្ញំ វិក្កាយិកំ ភណ្ឌំ កាតុំ អត្តនាបិ ន យាបេតិ។ បុត្តទារាបិស្ស កិលមន្តិ។ មនុស្សា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សមណា សក្យបុត្តិយា ន មត្តំ ជានិត្វា ពហូ សូចិឃរេ វិញ្ញាបេស្សន្តិ អយំ ឥមេសំ ពហូ សូចិឃរេ ករោន្តោ ន សក្កោតិ អញ្ញំ វិក្កាយិកំ ភណ្ឌំ កាតុំ អត្តនាបិ ន យាបេតិ បុត្តទារាបិស្ស កិលមន្តីតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ភិក្ខូ ន មត្តំ ជានិត្វា ពហូ សូចិឃរេ វិញ្ញាបេស្សន្តីតិ។បេ។ សច្ចំ កិរ ភិក្ខវេ ភិក្ខូ ន មត្តំ ជានិត្វា ពហូ សូចិឃរេ វិញ្ញាបេន្តីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តេ ភិក្ខវេ មោឃបុរិសា ន មត្តំ ជានិត្វា ពហូ សូចិឃរេ វិញ្ញាបេស្សន្តិ នេតំ ភិក្ខវេ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ អដ្ឋិមយំ វា ទន្តមយំ វា វិសាណមយំ វា សូចិឃរំ ការាបេយ្យ ភេទនកំ បាចិត្តិយន្តិ។
 
[៣៦៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅនិគ្រោធារាម ទៀប​ក្រុង​កបិលពស្តុ ក្នុងដែន​សក្កៈ។ វេលានោះឯង មានជាង​ឆ្នៃភ្លុក​ម្នាក់ បានបវារណា​ភិក្ខុ​ទាំងឡាយ​ថា លោកម្ចាស់​ទាំងឡាយណា​ត្រូវការ​បំពង់ម្ជុល ខ្ញុំព្រះករុណា​នឹងប្រគល់​បំពង់ម្ជុល។ គ្រានោះ ភិក្ខុ​ទាំងឡាយ​ក៏បាន​សូមបំពង់​ម្ជុល​ជាច្រើន។ ពួកភិក្ខុណា​មានបំពង់​ម្ជុលតូច ភិក្ខុទាំងនោះ​សូមបំពង់​ម្ជុលធំទៀត ពួកភិក្ខុណាមាន​បំពង់​ម្ជុល​ធំ ភិក្ខុ​ទាំងនោះសូម​យកបំពង់​ម្ជុល​តូចទៀត។ លំដាប់​នោះ ជាងឆ្នៃភ្លុក​រវល់​តែធ្វើ​បំពង់​ម្ជុលច្រើន​ប្រគេន​ភិក្ខុទាំងឡាយ ក៏មិនអាច​នឹងធ្វើ​របស់​សម្រាប់​លក់ដូរ​ឯទៀត​បានឡើយ ហើយមិន​អាច​នឹងញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅបានផង ទាំងកូន​និង​ប្រពន្ធ​របស់ជាង​នោះសោត ក៏នឿយ​ព្រួយ​លំបាក។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជា​សក្យបុត្រ មិនគួរ​នឹង​មិនដឹងប្រមាណ សូមបំពង់​ម្ជុលច្រើន ឯជាង​ឆ្នៃ​ភ្លុក​នេះរវល់​តែធ្វើ​បំពង់​ម្ជុលច្រើន​ប្រគេន​ភិក្ខុទាំងនេះ ក៏មិនអាច​ធ្វើ​របស់​សម្រាប់​លក់ដូរ​ឯទៀត​​បាន ហើយមិន​បានញុំាង​អត្តភាព​ឲ្យប្រព្រឹត្ត​ទៅបានផង ទាំងកូន​និង​ប្រពន្ធ​របស់ជាង​នោះសោត ក៏នឿយ​ព្រួយ​លំបាក។ កាលមនុស្សទាំងនោះ​កំពង់​តែពោលទោស តិះដៀល បន្តុះ​បង្អាប់ ភិក្ខុទាំងឡាយ​ក៏បាន​ឮច្បាស់។ ពួកភិក្ខុ​ណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ភិក្ខុទាំងឡាយ​មិនគួរ​នឹង​មិនដឹង​ប្រមាណ សូមបំពង់​ម្ជុល​ច្រើន (ហួសកំណត់)​។បេ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់សួរ​ថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា​ភិក្ខុ​ទាំងឡាយ​មិនស្គាល់​ប្រមាណ សូមបំពង់ម្ជុល​ច្រើន ពិតមែនឬ។ ភិក្ខុទាំងនោះ​ក្រាបទូលថា សូមទ្រង់​មេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុ​ទាំងឡាយ ពួកមោឃបុរសទាំងនោះ មិនគួរ​នឹងមិនដឹង​ប្រមាណ សូមបំពង់​ម្ជុល​ច្រើនទេ ម្នាល​ភិក្ខុទាំងឡាយ អំពើ​នេះមិនមែន​នាំពួក​ជនដែល​មិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង​ ឬ​នាំពួក​ជន​ដែល​ជ្រះថ្លា​ហើយ ឲ្យ​កាន់​​តែ​ជ្រះថ្លាឡើង​​ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើង​នូវសិក្ខាបទ​នេះយ៉ាង​នេះថា ភិក្ខុណាមួយឲ្យ​គេធ្វើបំពង់​ម្ជុល​ជាវិការ​នៃឆ្អឹង​ក្តី ជាវិការ​នៃភ្លុក​ក្តី ជាវិការ​នៃ​ស្នែងក្តី ត្រូវ​ភេទ​នកបាចិត្តិយ​​[អាបត្តិ​បាចិត្តិយ​នេះមានកិច្ច​ត្រូវបំបែក​បំពង់​ម្ជុល​នោះ​មុន​ជាវិនយកម្ម ទើបសំដែង​បាន បើមិនបាន​ធ្វើ​វិនយកម្មទេ សំដែង​មិនបានឡើយ។]
 
[៣៧០] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ អដ្ឋិ នាម យង្កិញ្ចិ អដ្ឋិ។ ទន្តោ នាម ហត្ថិទន្តោ វុច្ចតិ។ វិសាណំ នាម យង្កិញ្ចិ វិសាណំ។ ការាបេយ្យាតិ ករោតិ វា ការាបេតិ វា បយោគេ ទុក្កដំ បដិលាភេន ភិន្ទិត្វា បាចិត្តិយំ ទេសេតព្វំ។
 
[៣៧០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នា​ក្នុងសិក្ខាបទ​ទី១​នៃបារាជិកកណ្ឌ។ ដែលហៅថា ឆ្អឹង គឺឆ្អឹងណាមួយ។ ដែលហៅថាភ្លុក សំដៅ​យកភ្លុក​ដំរី​ជាប្រមាណ។ ដែលហៅថា ស្នែង គឺស្នែងណាមួយ។ ពាក្យថា​ឲ្យគេធ្វើ គឺធ្វើ​ដោយខ្លួនឯងក្តី ឲ្យអ្នកដទៃ​ធ្វើក្តី ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​ដែលធ្វើ ត្រូវ​បំបែក​បំពង់ម្ជុល​ដែលខ្លួនបាន​មកនោះ ហើយសឹម​សំដែង​អាបត្តិ​បាចិត្តិយ។
 
[៣៧១] អត្តនា វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អត្តនា វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស ។ បរេហិ វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញស្សត្ថាយ ករោតិ វា ការាបេតិ វា អាបត្តិ ទុក្កដស្ស។ អញ្ញេន កតំ បដិលភិត្វា បរិភុញ្ជតិ អាបត្តិ ទុក្កដស្ស។
 
[៣៧១] ភិក្ខុញុំាង​បំពង់ម្ជុល​ដែលខ្លួន​ធ្វើមិនទាន់​ស្រេច ឲ្យសម្រេច​ដោយខ្លួនឯង ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុបង្គាប់​អ្នកដទៃ​ឲ្យសម្រេច​នូវបំពង់​ម្ជុល​ដែលខ្លួន​ធ្វើមិនទាន់​ស្រេច ត្រូវអាបត្តិ​បាចិត្តិយ។ បំពង់ម្ជុល​ដែលអ្នកដទៃ​ធ្វើមិនទាន់​ស្រេច ភិក្ខុសម្រេច​ដោយខ្លួនឯង​ ត្រូវអាបត្តិ​បាចិត្តិយ។ ភិក្ខុធ្វើដោយ​ខ្លួនឯងក្តី ប្រើអ្នកដទៃ​ឲ្យធ្វើក្តី នូវបំពង់​ម្ជុល​ដើម្បីអ្នកដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបាន​បំពង់ម្ជុល​ដែលអ្នកដទៃធ្វើហើយ (យកមក) ប្រើ​ប្រាស់ ត្រូវអាបត្តិ​ទុក្កដ។
 
[៣៧២] អនាបត្តិ គណ្ឋិកាយ អរណិកេ វីថេ អញ្ជនិយា អញ្ជនីសលាកាយ វាសីជដេ ឧទកបុញ្ឆនិយា ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៧២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុយកឆ្អឹង​ជាដើម​មកធ្វើ​ជាឡេវវក្ខុំ១ ធ្វើជារបស់​សម្រាប់​ពួតភ្លើង១ ធ្វើជាក្រវិល​វត្ថពន្ធចង្កេះ១ ធ្វើជាខ្លាស់​សម្រាប់​ដាក់ថ្នាំ​បន្តក់ភ្នែក១ ធ្វើជា​ចង្កឹះ​នៃខ្លាក់នោះ១ ធ្វើជាមៀន​កាំបិត១ ធ្វើជា​របស់​សម្រាប់​ជូតទឹក១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៤ ចប់។
 
បញ្ចមសិក្ខាបទំ
 
[៣៧៣] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា ឧបនន្ទោ សក្យបុត្តោ ឧច្ចេ មញ្ចេ សយតិ។ អថខោ ភគវា សម្ពហុលេហិ ភិក្ខូហិ សទ្ធឹ សេនាសនចារិកំ អាហិណ្ឌន្តោ យេនាយស្មតោ ឧបនន្ទស្ស សក្យបុត្តស្ស វិហារោ តេនុបសង្កមិ។ អទ្ទសា ខោ អាយស្មា ឧបនន្ទោ សក្យបុត្តោ ភគវន្តំ ទូរតោ វ អាគច្ឆន្តំ ទិស្វាន ភគវន្តំ ឯតទវោច អាគច្ឆតុ មេ ភន្តេ ភគវា សយនំ បស្សតូតិ។ អថខោ ភគវា តតោ វ បដិនិវត្តិត្វា ភិក្ខូ អាមន្តេសិ អាសយតោ ភិក្ខវេ មោឃបុរិសោ វេទិតព្វោតិ។ អថខោ ភគវា អាយស្មន្តំ ឧបនន្ទំ សក្យបុត្តំ អនេកបរិយាយេន វិគរហិត្វា ទុព្ភរតាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ នវំ បន ភិក្ខុនា មញ្ចំ វា បីឋំ វា ការយមានេន អដ្ឋង្គុលបាទកំ ការេតព្វំ សុគតង្គុលេន អញ្ញត្រ ហេដ្ឋិមាយ អដនិយា តំ អតិក្កាមយតោ ឆេទនកំ បាចិត្តិយន្តិ។
 
[៣៧៣] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះឧបនន្ទសក្យបុត្ត​ដ៏មានអាយុ​សិងលើគ្រែដ៏ខ្ពស់។ វេលា​នោះ ព្រះដ៏មានព្រះភាគ​ទ្រង់ពុទ្ធដំណើរ​ទៅកាន់សេនាសនចារិក​ជាមួយ​នឹងពួកភិក្ខុច្រើនរូប ហើយ​ចូលទៅកាន់វិហារ​ដែលព្រះឧបនន្ទ​សក្យបុត្តដ៏មានអាយុ​នៅ។ ឯព្រះឧបនន្ទ​សក្យបុត្ត​ដ៏មានអាយុ​បានក្រឡេក​ទៅឃើញ​ព្រះដ៏មានព្រះភាគ​កំពុង​យាងមកពីចម្ងាយ លុះបាន​ឃើញ​ហើយ ក៏បាន​ក្រាបទូល​ពាក្យនេះនឹង​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏​មានព្រះភាគ​ជាម្ចាស់​ទ្រង់ចូល​មកទតមើល​ទីដេក​របស់ខ្ញុំ​ព្រះអង្គសិន។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រឡប់​មកពីទីនោះវិញ ទ្រង់ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ ឯមោឃបុរស អ្នកទាំងឡាយ​គប្បីដឹងដោយ​ទីអាស្រ័យ​[បានដល់​ទីនៅ]។ គ្រានោះឯង ព្រះដ៏មានព្រះភាគ​ទ្រង់បន្ទោស​ព្រះឧបនន្ទ​សក្យបុត្តដ៏មានអាយុ​ដោយអនេកបរិយាយ។បេ។ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បី​សំដែង​ឡើងនូវ​សិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុឲ្យ​គេធ្វើ​គ្រែក្តី តាំងក្តីដ៏ថ្មី ត្រូវឲ្យ​ធ្វើឲ្យមានជើង​៨ធ្នាប់​ដោយធ្នាប់​ព្រះសុគត វាស់ពី​ត្រឹមមេគ្រែ​ខាងក្រោមចុះទៅ (បើធ្វើ)​ឲ្យកន្លង​ហួសពីនោះទៅ ត្រូវ​ឆេទនកបាចិត្តិយ​[អាបត្តិបាចិត្តិយនេះ​មានកិច្ច​ត្រូវកាត់ (ជើងគ្រែ) នោះមុន​ជាវិនយកម្មទើបសំដែងបាន បើមិនបាន​ធ្វើវិនយកម្មទេ សំដែង​មិនបានឡើយ]។
 
[៣៧៤] នវំ នាម ករណំ ឧបាទាយ វុច្ចតិ។ មញ្ចោ នាម ចត្តារោ មញ្ចា មសារកោ ពុន្ទិកាពទ្ធោ កុឡិរបាទកោ អាហច្ចបាទកោ។ បីឋំ នាម ចត្តារិ បីឋានិ មសារកំ ពុន្ទិកាពទ្ធំ កុឡិរបាទកំ អាហច្ចបាទកំ។ ការយមានេនាតិ ករោន្តោ វា ការាបេន្តោ វា។ អដ្ឋង្គុលបាទកំ ការេតព្វំ សុគតង្គុលេន អញ្ញត្រ ហេដ្ឋិមាយ អដនិយាតិ ឋបេត្វា ហេដ្ឋិមំ អដនិយំ។ តំ អតិក្កាមេត្វា ករោតិ វា ការាបេតិ វា បយោគេ ទុក្កដំ បដិលាភេន ឆិន្ទិត្វា បាចិត្តិយំ ទេសេតព្វំ។
 
[៣៧៤] ដែលហៅថា ថ្មី គឺសំដៅ​យកការ​ធ្វើឡើងជាប្រមាណ។ ដែលហៅថាគ្រែ គឺគ្រែ​មាន៤យ៉ាង បានដល់គ្រែដែល​គេដាប់ជើង​ ហើយបញ្ចូល​មេគ្រែទៅក្នុង​ដំណាប់នោះ១ គ្រែ​ដែល​គេ​បង្ខាំជើង​គ្រែដោយមេគ្រែ ហើយធ្វើ​ដោយសង្ខេប​ជាបល្លង្ក១ គ្រែដែលគេធ្វើ​ជើងប្រហែល​នឹង​ជើង​សត្វ​សេះ សត្វពពែជាដើម១ គ្រែដែលគេបាន​បញ្ចុះពន្លួញទៅក្នុងមេ១។ ដែលហៅថា តាំង គឺតាំង​មាន៤យ៉ាង តាំងដែលគេ​ដាប់​ជើងហើយ បញ្ចូល​មេតាំង​ទៅក្នុងដំណាប់នោះ១ តាំង​ដែល​គេបង្ខាំ​ជើង​តាំងដោយ​មេតាំង ហើយធ្វើ​ដោយសង្ខេប​ជាបល្លង្ក១ តាំងដែល​គេធ្វើ​ជើង​ប្រហែល​នឹងជើង​សត្វសេះ សត្វពពែជាដើម១ តាំងដែលគេ​បានបញ្ចុះពន្លួញ​ទៅក្នុងមេ១។ ពាក្យថា ឲ្យគេ​ធ្វើ​ គឺធ្វើឯងក្តី ឲ្យគេធ្វើក្តី។ ពាក្យថា ឲ្យធ្វើ​ឲ្យមាន​ជើង៨ធ្នាប់ ដោយធ្នាប់​ព្រះសុគត វៀរចាក​មេគ្រែ​ខាងក្រោម គឺវៀរ​មេគ្រែខាង​ក្រោម​ចុះទៅ គឺវាស់​ពីត្រឹម​មេគ្រែខាងក្រោម ភិក្ខុធ្វើ​ដោយខ្លួនឯងក្តី ឲ្យគេធ្វើក្តី ឲ្យកន្លងហួសប្រមាណ​នោះទៅ ត្រូវអាបត្តិ​ទុក្កដក្នុងប្រយោគ​ដែលធ្វើ ត្រូវកាត់​គ្រែ​ក្នុងខណៈ​ដែលបាន​មកចេញ ហើយសឹម​សំដែង​អាបត្តិ​បាចិត្តិយ។
 
[៣៧៥] អត្តនា វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អត្តនា វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញស្សត្ថាយ ករោតិ វា ការាបេតិ វា អាបត្តិ ទុក្កដស្ស។ អញ្ញេន កតំ បដិលភិត្វា បរិភុញ្ជតិ អាបត្តិ ទុក្កដស្ស។
 
[៣៧៥] គ្រែដែល​ខ្លួនធ្វើ​មិនទាន់ស្រេច ភិក្ខុសម្រេច​ដោយខ្លួនឯង​ ត្រូវអាបត្តិ​បាចិត្តិយ។ គ្រែដែលខ្លួន​ធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃ​សម្រេច​ឲ្យ ត្រូវអាបត្តិបាចិត្តិយ។ គ្រែដែល​អ្នកដទៃ​ធ្វើមិនទាន់សម្រេច ភិក្ខុធ្វើឲ្យសម្រេច​ដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ គ្រែដែលអ្នកដទៃ​ធ្វើ​មិនទាន់ស្រេច ភិក្ខុ​ឲ្យអ្នកដទៃទៀត​សម្រេចឲ្យ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុធ្វើគ្រែដោយខ្លួនឯងក្តី ឲ្យអ្នកដទៃធ្វើក្តី ដើម្បីអ្នកដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបាន​គ្រែ ឬតាំងដែលអ្នកដទៃធ្វើ (ហើយ​យកមក) ប្រើប្រាស់​ ត្រូវអាបត្តិទុក្កដ។
 
[៣៧៦] អនាបត្តិ បមាណិកំ ករោតិ ឩនកំ ករោតិ អញ្ញេន កតំ បមាណាតិក្កន្តំ បដិលភិត្វា ឆិន្ទិត្វា បរិភុញ្ជតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៧៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុធ្វើ​ត្រូវតាម​ប្រមាណ១ ភិក្ខុធ្វើ​ឲ្យថយចុះពីប្រមាណ១ ភិក្ខុបានគ្រែ​ ឬតាំងដែល​អ្នកដទៃ​ធ្វើឲ្យហួស​ប្រមាណ (យក​មក) កាត់ចេញ​ហើយប្រើប្រាស់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៥ ចប់។
 
ឆដ្ឋសិក្ខាបទំ
 
[៣៧៧] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ឆព្វគ្គិយា ភិក្ខូ មញ្ចំបិ បីឋំបិ តូលោនទ្ធំ ការាបេន្តិ។ មនុស្សា វិហារចារិកំ អាហិណ្ឌន្តា បស្សិត្វា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម សមណា សក្យបុត្តិយា មញ្ចំបិ បីឋំបិ តូលោនទ្ធំ ការាបេស្សន្តិ សេយ្យថាបិ គិហី កាមភោគិនោតិ។ អស្សោសុំ ខោ ភិក្ខូ តេសំ មនុស្សានំ ឧជ្ឈាយន្តានំ ខីយន្តានំ វិបាចេន្តានំ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ មញ្ចំបិ បីឋំបិ តូលោនទ្ធំ ការាបេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ មញ្ចំបិ បីឋំបិ តូលោនទ្ធំ ការាបេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា មញ្ចំបិ បីឋំបិ តូលោនទ្ធំ ការាបេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ មញ្ចំ វា បីឋំ វា តូលោនទ្ធំ ការាបេយ្យ ឧទ្ទាលនកំ បាចិត្តិយន្តិ។
 
[៣៧៧] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយ​ភិក្ខុឲ្យគេធ្វើ​គ្រែ​ខ្លះ តាំងខ្លះ ញាត់ដោយ​សំឡីគរ ឬសំឡីកប្បាស​(ជាដើម)។ ពួកមនុស្ស​នាំគ្នា​ដើរទៅកាន់វិហារ​ចារិក បានឃើញ​ហើយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ជាសក្យបុត្ត​មិនគួរ​នឹងឲ្យគេធ្វើ​គ្រែខ្លះ តាំងខ្លះ ញាត់ដោយ​សំឡី​ដូចជាពួកគ្រហស្ត​អ្នកបរិភោគ​កាមគុណសោះ។ កាលមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ ពួកភិក្ខុណា​​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​មិនគួរ​នឹងឲ្យ​គេធ្វើគ្រែខ្លះ តាំងខ្លះ ញាត់​ដោយសំឡីសោះ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា អ្នកទាំងឡាយឲ្យគេធ្វើគ្រែខ្លះ តាំងខ្លះ ញាត់ដោយ​សំឡី ពិតមែនឬ។ ភិក្ខុទាំងនោះ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ​ទ្រង់​បន្ទោសថា ម្នាលមោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​មិនគួរ​នឹង​ឲ្យគេធ្វើ​គ្រែខ្លះ តាំងខ្លះ ញាត់​ដោយ​សំឡីទេ ម្នាលមោឃបុរស​ទាំងឡាយ អំពើនេះ​មិនមែននាំពួក​ជន​ដែលមិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លាឡើង ឬនាំពួកជន​ដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុណាមួយឲ្យគេធ្វើគ្រែក្តី តាំងក្តី​ញាត់ដោយសំឡី ត្រូវ​ឧទ្ទាលនកបាចិត្តិយ​[អាបត្តិ​បាចិត្តិយនេះ មានកិច្ចត្រូវទំលាយ (សំឡី)​នោះ​មុន​ជាវិនយកម្ម ទើបសំដែង​បាន​ បើមិនបានធ្វើវិនយកម្មទេ សំដែង​មិនបានឡើយ។]
 
[៣៧៨] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ មញ្ចោ នាម ចត្តារោ មញ្ចា មសារកោ ពុន្ទិកាពទ្ធោ កុឡិរបាទកោ អាហច្ចបាទកោ។ បីឋំ នាម ចត្តារិ បីឋានិ មសារកំ ពុន្ទិកាពទ្ធំ កុឡិរបាទកំ អាហច្ចបាទកំ។ តូលំ នាម តីណិ តូលានិ រុក្ខតូលំ លតាតូលំ បោតកីតូលំ។ ការាបេយ្យាតិ ករោតិ វា ការាបេតិ វា បយោគេ ទុក្កដំ បដិលាភេន ឧទ្ទាលេត្វា បាចិត្តិយំ ទេសេតព្វំ។
 
[៣៧៨] ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹង​សិក្ខាបទទី១នៃ​បារាជិកកណ្ឌ។ ដែលហៅថា គ្រែ គឺគ្រែមាន៤យ៉ាង បានដល់គ្រែដែលគេដាប់ជើង ហើយបញ្ចូលមេគ្រែ​ទៅក្នុង​ដំណាប់នោះ១ គ្រែដែលគេបង្ខាំជើង​គ្រែដោយមេគ្រែ ហើយធ្វើដោយសង្ខេប​ជាបល្លង្ក១ គ្រែ​ដែលគេ​ធ្វើជើងប្រហែល​នឹងជើង​សេះ​ ជើងពពែ​ជាដើម១ គ្រែដែលគេបាន​បញ្ចុះពន្លួញ​ទៅក្នុង​មេ១។ ដែលហៅថា តាំង គឺតាំងមាន៤យ៉ាង បានដល់តាំង​ដែលគេដាប់ជើងហើយបញ្ចូល​មេតាំង​ទៅក្នុងដំណាប់នោះ១ តាំងដែលគេបង្ខាំជើង​តាំងដោយមេតាំង​ទាំងឡាយ ហើយធ្វើ​ដោយ​សង្ខេប​ជាបល្លង្ក១ តាំងដែលគេធ្វើជើងប្រហែល​នឹងជើងសេះ ជើងពពែ​ជាដើម១ តាំងដែលគេបានបញ្ចុះជើង​ទៅក្នុងមេ១។ ដែលហៅថា សំឡី គឺសំឡីមាន៣យ៉ាង គឺ​សំឡី​កើតពី​ដើមឈើ (មានដើមរកាជាដើម)១ សំឡី​កើតពីវល្លិ៍​(មានវល្លិ៍ទឹកដោះ​ជាដើម)១ សំឡី​កើតអំពី​ស្មៅ១។ ពាក្យថា ឲ្យគេធ្វើ គឺភិក្ខុធ្វើ​ដោយខ្លួនឯងក្តី ឲ្យគេធ្វើក្តី ត្រូវអាបត្តិ​ទុក្កដក្នុង​ប្រយោគដែល​ធ្វើ ភិក្ខុត្រូវ​រើកកាយ​សំឡី​ក្នុងគ្រែក្នុង​ខណៈដែលបានមក ហើយសឹមសំដែងអាបត្តិចេញ។
 
[៣៧៩] អត្តនា វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អត្តនា វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញស្សត្ថាយ ករោតិ វា ការាបេតិ វា អាបត្តិ ទុក្កដស្ស។ អញ្ញេន កតំ បដិលភិត្វា បរិភុញ្ជតិ អាបត្តិ ទុក្កដស្ស។
 
[៣៧៩] គ្រែឬតាំងដែល​ខ្លួនធ្វើ​មិនទាន់ស្រេច ភិក្ខុឲ្យសម្រេច​ដោយខ្លួនឯង​ ត្រូវអាបត្តិ​បាចិត្តិយ។ គ្រែឬតាំងដែលខ្លួន​ធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃ​សម្រេច​ឲ្យ ត្រូវអាបត្តិបាចិត្តិយ។ គ្រែឬតាំងដែល​អ្នកដទៃ​ធ្វើមិនទាន់ស្រេច ភិក្ខុសម្រេច​ដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ គ្រែឬតាំងដែលអ្នកដទៃ​ធ្វើ​មិនទាន់ស្រេច ភិក្ខុ​ឲ្យអ្នកដទៃទៀត​សម្រេចឲ្យ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុធ្វើគ្រែឬតាំងដោយខ្លួនឯងក្តី អ្នកដទៃធ្វើក្តី ដើម្បីបុគ្គលដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបាន​គ្រែឬ​តាំងដែលអ្នកដទៃធ្វើឲ្យ (ហើយ​យកមក) ប្រើប្រាស់​ ត្រូវអាបត្តិទុក្កដ។
 
[៣៨០] អនាបត្តិ អាយោគេ កាយពន្ធនេ អំសពទ្ធកេ បត្តត្ថវិកាយ បរិស្សាវនេ ពិម្ពោហនំ ករោតិ អញ្ញេន កតំ បដិលភិត្វា ឧទ្ទាលេត្វា បរិភុញ្ជតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៨០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុធ្វើ​ជាសំពត់​អាយោគ១ ធ្វើជាវត្ថពន្ធចង្កេះ១ ធ្វើជាយោគបាត្រ១ ធ្វើជាស្លោក​បាត្រ១ ធ្វើជាតម្រងទឹក១ ធ្វើជា​ខ្នើយ១ ភិក្ខុបាន​គ្រែឬតាំង​ដែលអ្នកដទៃ​ធ្វើឲ្យ (ហើយយកមក) ទម្លាយ​ចេញទើបប្រើប្រាស់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៦ ចប់។
 
សត្តមសិក្ខាបទំ
 
[៣៨១] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ភគវតា ភិក្ខូនំ និសីទនំ អនុញ្ញាតំ ហោតិ។ ឆព្វគ្គិយា ភិក្ខូ ភគវតា និសីទនំ អនុញ្ញាតន្តិ អប្បមាណិកានិ និសីទនានិ ធារេន្តិ មញ្ចស្សបិ បីឋស្សបិ បុរតោបិ បច្ឆតោបិ ឱលម្ពេន្តិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ អប្បមាណិកានិ និសីទនានិ ធារេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ អប្បមាណិកានិ និសីទនានិ ធារេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា អប្បមាណិកានិ និសីទនានិ ធារេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ និសីទនំ បន ភិក្ខុនា ការយមានេន បមាណិកំ ការេតព្វំ។ តត្រិទំ បមាណំ ទីឃសោ ទ្វេ វិទត្ថិយោ សុគតវិទត្ថិយា តិរិយំ ទិយឌ្ឍំ។ តំ អតិក្កាមយតោ ឆេទនកំ បាចិត្តិយន្តិ។ ឯវញ្ចិទំ ភគវតា ភិក្ខូនំ សិក្ខាបទំ បញ្ញត្តំ ហោតិ។
 
[៣៨១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សំពត់និសីទនៈ (សំពត់សម្រាប់​ទ្រាប់អង្គុយ) ព្រះដ៏មានព្រះ​ភាគទ្រង់​បានអនុញ្ញាត​ហើយដល់ភិក្ខុទាំងឡាយ។ ឯពួកឆព្វគ្គិយ​ភិក្ខុគិតថា សំពត់​និសីទនៈ​ ព្រះដ៏មានព្រះភាគ​ទ្រង់​បានអនុញ្ញាត​ហើយ ៗក៏ប្រើប្រាស់សំពត់​និសីទនៈ​ទាំងឡាយ​មិនសម​ប្រមាណ ធ្វើឲ្យ​សំពត់​និសីទនៈ​ទាំងនោះ​សំយុងចុះពីខាងមុខខ្លះ ពីខាងក្រោយខ្លះនៃ​គ្រែ​និង​តាំង។ ភិក្ខុទាំងឡាយណា​​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​មិនគួរ​នឹងប្រើប្រាស់​សំពត់និសីទនៈ​មិនសមប្រមាណ​សោះ។បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា អ្នកទាំងឡាយប្រើប្រាស់​សំពត់​និសីទនៈ​មិនសម​ប្រមាណ ពិតមែនឬ។ ភិក្ខុទាំងនោះ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់​បន្ទោសថា ម្នាលមោឃបុរស​ទាំងឡាយ អ្នកទាំងឡាយ​មិនគួរ​នឹង​ប្រើប្រាស់​សំពត់​និសីទនៈ​មិនសមតាមប្រមាណទេ នែមោឃបុរស​ទាំងឡាយ អំពើនេះ​មិនមែន​នាំពួក​​ជន​ដែលមិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លាឡើង ឬនាំពួកជន​ដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុឲ្យគេធ្វើសំពត់​និសីទនៈ គប្បីឲ្យគេធ្វើ​ឲ្យត្រូវ​ប្រមាណ។ ឯប្រមាណ​ក្នុងសំពត់​និសីទនៈ​នោះយ៉ាងនេះ គឺបណ្តោយ​២ចំអាម ទទឹង១ចំអាមកន្លះ ដោយចំអាមព្រះសុគត។ បើភិក្ខុ​ធ្វើ​ឲ្យកន្លង​ហួសប្រមាណ​នោះទៅ ត្រូវឆេទនកបាចិត្តិយ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​បាន​បញ្ញត្ត​ហើយដល់ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ។
 
[៣៨២] តេន ខោ បន សមយេន អាយស្មា ឧទាយិ មហាកាយោ ហោតិ។ សោ ភគវតោ បុរតោ និសីទនំ បញ្ញាបេត្វា សមន្តតោ សមញ្ឆមានោ និសីទតិ។ អថខោ ភគវា អាយស្មន្តំ ឧទាយឹ ឯតទវោច កិស្ស ត្វំ ឧទាយិ និសីទនំ បញ្ញាបេត្វា សមន្តតោ សមញ្ឆសិ សេយ្យថាបិ បុរាណសិកោដ្ឋោតិ។ តថា ហិ បន ភន្តេ ភគវតា ភិក្ខូនំ អតិខុទ្ទកំ និសីទនំ អនុញ្ញាតន្តិ។ អថខោ ភគវា ឯតស្មឹ និទានេ ឯតស្មឹ បករណេ ធម្មឹ កថំ កត្វា ភិក្ខូ អាមន្តេសិ អនុជានាមិ ភិក្ខវេ និសីទនស្ស ទសាវិទត្ថឹ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ និសីទនំ បន ភិក្ខុនា ការយមានេន បមាណិកំ ការេតព្វំ។ តត្រិទំ បមាណំ ទីឃសោ ទ្វេ វិទត្ថិយោ សុគតវិទត្ថិយា តិរិយំ ទិយឌ្ឍំ ទសាវិទត្ថិ។ តំ អតិក្កាមយតោ ឆេទនកំ បាចិត្តិយន្តិ។
 
[៣៨២] សម័យនោះឯង ឧទាយិដ៏មានអាយុ​មានរាងកាយធំ។ ឧទាយិ​នោះបាន​ក្រាលសំពត់​និសីទនៈ​ចំពោះព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ រួចទាញ​ឲ្យយឺត​ដោយជុំវិញ ហើយអង្គុយ​នៅ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់​នឹងឧទាយិដ៏​មានអាយុ​យ៉ាងនេះថា នែឧទាយិ អ្នកបាន​ជាក្រាលសំពត់​និសីទនៈហើយទាញ​ឲ្យយឺត​ដោយជុំវិញ ដូចជា​ជាងស្បែក​ពីដើម ព្រោះហេតុអ្វី។ ឧទាយិ​នោះក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បានជាខ្ញុំព្រះអង្គ​ធ្វើដូច្នោះ ព្រោះសំពត់និសីទនៈ​ដែលព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតដល់​ភិក្ខុទាំងឡាយ​តូចពេកណាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់​ហៅភិក្ខុទាំងឡាយ​ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​(ឲ្យត)នូវជាយ​នៃសំពត់​និសីទនៈ១ចំអាម​ទៀត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សំដែង​ឡើងនូវ​សិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុ​នឹងឲ្យគេធ្វើសំពត់​និសីទនៈ​ ត្រូវឲ្យគេធ្វើ​ឲ្យត្រូវនឹង​ប្រមាណ។ ឯប្រមាណ​ក្នុង​សំពត់​និសីទនៈ​នោះយ៉ាងនេះ គឺបណ្តោយ២ចំអាម ទទឹង​១ចំអាមកន្លះ និងជាយ​១ចំអាម​ដោយចំអាម​ព្រះសុគត។ (បើភិក្ខុធ្វើ) ឲ្យកន្លង​ហួសពីនោះទៅ ត្រូវឆេទនកបាចិត្តិយ។
 
[៣៨៣] និសីទនំ នាម សទសំ វុច្ចតិ។ ការយមានេនាតិ ករោន្តោ វា ការាបេន្តោ វា។ បមាណិកំ ការេតព្វំ។ តត្រិទំ បមាណំ ទីឃសោ ទ្វេ វិទត្ថិយោ សុគតវិទត្ថិយា តិរិយំ ទិយឌ្ឍំ ទសាវិទត្ថិ។ តំ អតិក្កាមេត្វា ករោតិ វា ការាបេតិ វា បយោគេ ទុក្កដំ បដិលាភេន ឆិន្ទិត្វា បាចិត្តិយំ ទេសេតព្វំ។
 
[៣៨៣] ដែលហៅថា សំពត់និសីទនៈនោះ គឺសំដៅយក​សំពត់​និសីទនៈ​ដែលមាន​ជាយ។ ពាក្យថា ឲ្យគេធ្វើ គឺធ្វើឯងក្តី ឲ្យគេធ្វើក្តី។ ភិក្ខុត្រូវធ្វើឲ្យ​ត្រូវនឹងប្រមាណ។ ឯប្រមាណ​ក្នុងសំពត់​និសីទនៈ​នោះយ៉ាងនេះ គឺបណ្តោយ២ចំអាម ទទឹង​១ចំអាមកន្លះ និងជាយ​១ចំអាម​ ដោយចំអាម​ព្រះសុគត។ ភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើក្តី ឲ្យកន្លងហួស​ប្រមាណ​នោះទៅ ត្រូវអាបត្តិ​ទុក្កដ​ក្នុងប្រយោគ​ដែលធ្វើ ភិក្ខុត្រូវ​កាត់សំពត់​និសីទនៈ​ក្នុងខណៈ​ដែលបានមក ហើយសឹមសំដែង​អាបត្តិ​បាចិត្តិយ​ចេញ។
 
[៣៨៤] អត្តនា វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អត្តនា វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញស្សត្ថាយ ករោតិ វា ការាបេតិ វា អាបត្តិ ទុក្កដស្ស។ អញ្ញេន កតំ បដិលភិត្វា បរិភុញ្ជតិ អាបត្តិ ទុក្កដស្ស។
 
[៣៨៤] សំពត់និសីទនៈដែល​ខ្លួនធ្វើ​មិនទាន់ស្រេច ភិក្ខុឲ្យសម្រេចខ្លួនឯង​ ត្រូវអាបត្តិ​បាចិត្តិយ។ សំពត់និសីទនៈដែលខ្លួន​ធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃ​សម្រេច​ឲ្យ ត្រូវអាបត្តិ​បាចិត្តិយ។ សំពត់និសីទនៈដែល​អ្នកដទៃ​ធ្វើមិនទាន់ស្រេច ភិក្ខុឲ្យសម្រេចខ្លួនឯង ត្រូវអាបត្តិ​បាចិត្តិយ។ សំពត់និសីទនៈដែលអ្នកដទៃ​ធ្វើ​មិនទាន់ស្រេច ភិក្ខុ​ឲ្យអ្នកដទៃទៀត​សម្រេច ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើក្តី ដើម្បីអ្នកដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបាន​សំពត់​និសីទនៈ​ដែលបុគ្គលដទៃធ្វើហើយ​(​យកមក) ប្រើប្រាស់​ ត្រូវអាបត្តិទុក្កដ។
 
[៣៨៥] អនាបត្តិ បមាណិកំ ករោតិ ឩនកំ ករោតិ អញ្ញេន កតំ បមាណាតិក្កន្តំ បដិលភិត្វា ឆិន្ទិត្វា បរិភុញ្ជតិ វិតានំ វា ភុម្មត្ថរណំ វា សាណិប្បាការំ វា ភិសឹ វា ពិម្ពោហនំ វា ករោតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៨៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុធ្វើ​សំពត់និសីទនៈ​ត្រូវតាមប្រមាណ១ ភិក្ខុធ្វើ​សំពត់និសីទនៈថយចុះ​ពីប្រមាណ១ ភិក្ខុបាន​សំពត់និសីទនៈ​ដែលអ្នក​ដទៃធ្វើ​ឲ្យលើសហួស​ប្រមាណ ហើយកាត់ចេញ​ទើបប្រើប្រាស់១ ភិក្ខុធ្វើ​សំពត់និសីទនៈ​ឲ្យ​ជាពិតានក្តី ឲ្យជា​កម្រាល​នៃផែនដីក្តី ឲ្យជារនាំង​ក្តី ឲ្យជាពូកក្តី ឲ្យជា​ខ្នើយក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៧ ចប់។
 
អដ្ឋមទិសិក្ខាបទំ
 
[៣៨៦] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ភគវតា ភិក្ខូនំ កណ្ឌុប្បដិច្ឆាទិ អនុញ្ញាតា ហោតិ។ ឆព្វគ្គិយា ភិក្ខូ ភគវតា កណ្ឌុប្បដិច្ឆាទិ អនុញ្ញាតាតិ អប្បមាណិកាយោ កណ្ឌុប្បដិច្ឆាទិយោ ធារេន្តិ បុរតោបិ បច្ឆតោបិ អាកឌ្ឍន្តា អាហិណ្ឌន្តិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ អប្បមាណិកាយោ កណ្ឌុប្បដិច្ឆាទិយោ ធារេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ អប្បមាណិកាយោ កណ្ឌុប្បដិច្ឆាទិយោ ធារេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា អប្បមាណិកាយោ កណ្ឌុប្បដិច្ឆាទិយោ ធារេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ កណ្ឌុប្បដិច្ឆាទឹ បន ភិក្ខុនា ការយមានេន បមាណិកា ការេតព្វា។ តត្រិទំ បមាណំ ទីឃសោ ចតស្សោ វិទត្ថិយោ សុគតវិទត្ថិយា តិរិយំ ទ្វេ វិទត្ថិយោ។ តំ អតិក្កាមយតោ ឆេទនកំ បាចិត្តិយន្តិ។
 
[៣៨៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះដ៏មានព្រះ​ភាគ​បានអនុញ្ញាតសំពត់​សម្រាប់​គ្របកម​(ជាដើម)​ដល់ភិក្ខុទាំងឡាយ។ ពួកឆព្វគ្គិយ​ភិក្ខុគិតគ្នាថា សំពត់សម្រាប់​គ្របកម​ ព្រះដ៏មាន​ព្រះ​ភាគ​​ទ្រង់​បានអនុញ្ញាត​ហើយ ៗក៏ប្រើប្រាស់នូវសំពត់សម្រាប់​គ្របកម​​ទាំងឡាយ​មិនសម​ប្រមាណ ទាញពីមុខខ្លះ ពីក្រោយខ្លះហើយចេញដើរទៅ។ ពួកភិក្ខុណា​​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​មិនគួរ​នឹងប្រើប្រាស់​ សំពត់សម្រាប់​គ្របកម​​មិនសមប្រមាណ​សោះ។បេ។ ព្រះដ៏មានព្រះភាគ​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាអ្នកទាំងឡាយប្រើប្រាស់សំពត់សម្រាប់​គ្របកម​​​ទាំងឡាយមិនសម​ប្រមាណ ពិតមែនឬ។ ភិក្ខុទាំងនោះ​ក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់​បន្ទោសថា នែពួកមោឃបុរស អ្នកទាំងឡាយ​មិនគួរ​នឹង​ប្រើប្រាស់សំពត់សម្រាប់​គ្របកម​មិនសមប្រមាណទេ នែពួកមោឃបុរស អំពើនេះ​មិនមែន​នាំពួក​​ជន​ដែលមិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លាឡើង ឬនាំពួកជន​ដែលជ្រះថ្លាហើយ ឲ្យកាន់តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះយ៉ាងនេះថា ភិក្ខុឲ្យគេធ្វើសំពត់សម្រាប់​គ្របកម​ ត្រូវឲ្យគេធ្វើ​ឲ្យត្រូវនឹង​ប្រមាណ។ ឯប្រមាណ​ក្នុងសំពត់សម្រាប់​គ្របកម​​នោះយ៉ាងនេះគឺ​បណ្តោយ​៤ចំអាម ទទឹង២ចំអាម ដោយចំអាមព្រះសុគត។ បើភិក្ខុ​ធ្វើ​ឲ្យកន្លង​ហួសប្រមាណ​នោះ​ទៅ ត្រូវឆេទនកបាចិត្តិយ។
 
[៣៨៧] កណ្ឌុប្បដិច្ឆាទិ នាម យស្ស អធោនាភិ ឧព្ភជានុមណ្ឌលំ កណ្ឌុ វា បីឡកា វា អស្សាវោ វា ថុល្លកច្ឆោ វា អាពាធោ តស្ស បដិច្ឆាទនត្ថាយ។ ការយមានេនាតិ ករោន្តោ វា ការាបេន្តោ វា។ បមាណិកា ការេតព្វា។ តត្រិទំ បមាណំ ទីឃសោ ចតស្សោ វិទត្ថិយោ សុគតវិទត្ថិយា តិរិយំ ទ្វេ វិទត្ថិយោ។ តំ អតិក្កាមេត្វា ករោតិ វា ការាបេតិ វា បយោគេ ទុក្កដំ បដិលាភេន ឆិន្ទិត្វា បាចិត្តិយំ ទេសេតព្វំ។
 
[៣៨៧] សំពត់​ដែលគេធ្វើ​ដើម្បីបិទ ឬគ្របនូវ​អាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី ទឹករងៃក្តី បូសធំក្តី តាំងពីខាង​ក្រោមផ្ចិត​ចុះមក តាំងពី​មណ្ឌល​ជង្គង់​ឡើងទៅ​របស់ភិក្ខុ ហៅថា សំពត់សម្រាប់​គ្របកម​។ ពាក្យថា ឲ្យគេធ្វើ គឺធ្វើឯងក្តី ឲ្យគេធ្វើក្តី។ ភិក្ខុត្រូវឲ្យគេធ្វើ​ឲ្យត្រូវនឹងប្រមាណ។ ឯប្រមាណ​ក្នុងសំពត់សម្រាប់​គ្របកម​នោះយ៉ាងនេះ គឺបណ្តោយ៤ចំអាម ទទឹង២ចំអាម ដោយ​ចំអាម​ព្រះសុគត។ ភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើក្តី ឲ្យកន្លងហួស​ប្រមាណ​នោះ ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​​ដែលធ្វើ ភិក្ខុត្រូវ​កាត់សំពត់សម្រាប់​គ្របកម​​ក្នុងខណៈ​ដែលបានមក ហើយសឹមសំដែង​អាបត្តិ​បាចិត្តិយ​ចេញ។
 
[៣៨៨] អត្តនា វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អត្តនា វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញស្សត្ថាយ ករោតិ វា ការាបេតិ វា អាបត្តិ ទុក្កដស្ស។ អញ្ញេន កតំ បដិលភិត្វា បរិភុញ្ជតិ អាបត្តិ ទុក្កដស្ស។
 
[៣៨៨] សំពត់សម្រាប់​គ្របកម​ដែល​ខ្លួនធ្វើ​មិនទាន់ស្រេច ភិក្ខុឲ្យសម្រេចខ្លួនឯង​ ត្រូវអាបត្តិ​បាចិត្តិយ។ សំពត់សម្រាប់​គ្របកម​ដែលខ្លួន​ធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃ​សម្រេច​ឲ្យ ត្រូវអាបត្តិ​បាចិត្តិយ។ សំពត់សម្រាប់​គ្របកម​ដែល​អ្នកដទៃ​ធ្វើមិនទាន់ស្រេច ភិក្ខុឲ្យ​សម្រេច​ខ្លួនឯង ត្រូវអាបត្តិ​បាចិត្តិយ។ សំពត់សម្រាប់​គ្របកម​ដែលអ្នកដទៃ​ធ្វើ​មិនទាន់ស្រេច ភិក្ខុ​ឲ្យអ្នក​ដទៃ​ទៀត​សម្រេចឲ្យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើក្តី ដើម្បីប្រយោជន៍​អ្នកដទៃ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុបានសំពត់សម្រាប់​គ្របកម​​ដែលអ្នកដទៃធ្វើហើយ​(​យកមក) ប្រើប្រាស់​ ត្រូវអាបត្តិទុក្កដ។
 
[៣៨៩] អនាបត្តិ បមាណិកំ ករោតិ ឩនកំ ករោតិ អញ្ញេន កតំ បមាណាតិក្កន្តំ បដិលភិត្វា ឆិន្ទិត្វា បរិភុញ្ជតិ វិតានំ វា ភុម្មត្ថរណំ វា សាណិប្បាការំ វា ភិសឹ វា ពិម្ពោហនំ វា ករោតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៨៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុធ្វើ​សំពត់សម្រាប់​គ្របកម​​ត្រូវតាមប្រមាណ១ ភិក្ខុធ្វើសំពត់សម្រាប់​គ្របកម​ថយចុះ​ពីប្រមាណ១ ភិក្ខុបាន​សំពត់​សម្រាប់​​គ្របកម​​ដែលអ្នក​ដទៃធ្វើ​ឲ្យកន្លងហួស​ប្រមាណ ហើយកាត់ចេញ​ ទើបប្រើប្រាស់១ ភិក្ខុធ្វើ​ សំពត់សម្រាប់​គ្របកម​ឲ្យ​ជាពិតានក្តី ជាគ្រឿង​កម្រាល​ផែនដីក្តី ជារនាំង​ក្តី ជាពូកក្តី ជា​ខ្នើយក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៨ ចប់។
 
នវមសិក្ខាបទំ
 
[៣៩០] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន ភគវតា ភិក្ខូនំ វស្សិកសាដិកា អនុញ្ញាតា ហោតិ។ ឆព្វគ្គិយា ភិក្ខូ ភគវតា វស្សិកសាដិកា អនុញ្ញាតាតិ អប្បមាណិកាយោ វស្សិកសាដិកាយោ ធារេន្តិ បុរតោបិ បច្ឆតោបិ អាកឌ្ឍន្តា អាហិណ្ឌន្តិ។ យេ តេ ភិក្ខូ អប្បិច្ឆា។បេ។ តេ ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម ឆព្វគ្គិយា ភិក្ខូ អប្បមាណិកាយោ វស្សិកសាដិកាយោ ធារេស្សន្តីតិ។បេ។ សច្ចំ កិរ តុម្ហេ ភិក្ខវេ អប្បមាណិកាយោ វស្សិកសាដិកាយោ ធារេថាតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម តុម្ហេ មោឃបុរិសា អប្បមាណិកាយោ វស្សិកសាដិកាយោ ធារេស្សថ នេតំ មោឃបុរិសា អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ វស្សិកសាដិកំ បន ភិក្ខុនា ការយមានេន បមាណិកា ការេតព្វា។ តត្រិទំ បមាណំ ទីឃសោ ឆ វិទត្ថិយោ សុគតវិទត្ថិយា តិរិយំ អឌ្ឍតេយ្យា។ តំ អតិក្កាមយតោ ឆេទនកំ បាចិត្តិយន្តិ។
 
[៣៩០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សំពត់​វស្សិកសាដក ព្រះដ៏មានព្រះ​ភាគ​បាន​អនុញ្ញាត​ហើយ​ដល់ភិក្ខុទាំងឡាយ។ ឯពួកឆព្វគ្គិយ​ភិក្ខុគិតគ្នាថា សំពត់​វស្សិកសាដក​ ព្រះដ៏មាន​ព្រះ​ភាគ​​​បានអនុញ្ញាត​ហើយ ៗក៏ប្រើប្រាស់សំពត់​វស្សិកសាដក​មិនសម​ប្រមាណ ទាញពីមុខខ្លះ ពីក្រោយខ្លះហើយចេញដើរទៅ។ ពួកភិក្ខុណា​​មានសេចក្តី​ប្រាថ្នា​តិច។បេ។ ភិក្ខុទាំងនោះ​ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ​មិនគួរ​នឹងប្រើប្រាស់​សំពត់​វស្សិកសាដក​​មិន​សមប្រមាណ​សោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាអ្នក​ទាំងឡាយ​ប្រើប្រាស់សំពត់​វស្សិកសាដក​​​មិនសម​ប្រមាណ ពិតមែនឬ។ ភិក្ខុទាំងនោះ​ក្រាបទូលថា សូម​ទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទ្រង់​បន្ទោសថា នែពួកមោឃបុរស អ្នកទាំងឡាយ​មិនគួរ​នឹង​ប្រើប្រាស់សំពត់​វស្សិកសាដក​មិនសមប្រមាណទេ នែពួកមោឃបុរស អំពើនេះ​មិនមែន​នាំពួក​​ជន​ដែលមិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លាឡើង ឬនាំពួកជន​ដែលជ្រះថ្លាហើយ ឲ្យកាន់​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុឲ្យគេធ្វើសំពត់​វស្សិកសាដក ត្រូវឲ្យគេធ្វើ​ឲ្យត្រូវនឹង​ប្រមាណ។ ឯប្រមាណ​ក្នុង​សំពត់​វស្សិកសាដក​​នោះយ៉ាងនេះ គឺ​បណ្តោយ​៦ចំអាម ទទឹង២ចំអាមកន្លះ ដោយចំអាម​ព្រះ​សុគត។ បើភិក្ខុ​ធ្វើ​ឲ្យកន្លង​ហួសប្រមាណ​នោះ​ទៅ ត្រូវឆេទនកបាចិត្តិយ។
 
[៣៩១] វស្សិកសាដិកា នាម វស្សានស្ស ចាតុម្មាសត្ថាយ។ ការយមានេនាតិ ករោន្តោ វា ការាបេន្តោ វា។ បមាណិកា ការេតព្វា។ តត្រិទំ បមាណំ ទីឃសោ ឆ វិទត្ថិយោ សុគតវិទត្ថិយា តិរិយំ អឌ្ឍតេយ្យា។ តំ អតិក្កាមេត្វា ករោតិ វា ការាបេតិ វា បយោគេ ទុក្កដំ បដិលាភេន ឆិន្ទិត្វា បាចិត្តិយំ ទេសេតព្វំ។
 
[៣៩១] ដែលហៅថា សំពត់​វស្សិកសាដកនោះ គឺ​សំពត់ដែល​ភិក្ខុធ្វើ​សម្រាប់​ងូត​ទឹក​ភ្លៀង​អស់​៤ខែ​នៃ​វស្សានរដូវ។ ពាក្យថា ឲ្យគេធ្វើ គឺធ្វើឯងក្តី ឲ្យគេធ្វើក្តី។ ភិក្ខុត្រូវឲ្យគេធ្វើ​ឲ្យត្រូវ​តាម​ប្រមាណ។ ឯប្រមាណ​ក្នុង​សំពត់​វស្សិកសាដក​នោះយ៉ាងនេះ គឺបណ្តោយ៦ចំអាម ទទឹង២ចំអាម​កន្លះ ដោយ​ចំអាម​ព្រះសុគត។ បើភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើក្តី ឲ្យកន្លងហួស​ប្រមាណ​នោះទៅ ត្រូវអាបត្តិ​ទុក្កដ​ក្នុង​ប្រយោគ​​ដែលធ្វើ ភិក្ខុត្រូវ​កាត់សំពត់​វស្សិកសាដក​​ក្នុងខណៈ​ដែលបានមក ហើយសឹមសំដែង​អាបត្តិ​បាចិត្តិយ​ចេញ។
 
[៣៩២] អត្តនា វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អត្តនា វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញស្សត្ថាយ ករោតិ វា ការាបេតិ វា អាបត្តិ ទុក្កដស្ស។ អញ្ញេន កតំ បដិលភិត្វា បរិភុញ្ជតិ អាបត្តិ ទុក្កដស្ស។
 
[៣៩២] សំពត់​វស្សិកសាដក​ដែល​ខ្លួនធ្វើ​មិនទាន់ស្រេច ភិក្ខុឲ្យសម្រេចដោយខ្លួនឯង​ ត្រូវអាបត្តិ​បាចិត្តិយ។ សំពត់​វស្សិកសាដក​ដែលខ្លួន​ធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃ​សម្រេច​ឲ្យ ត្រូវអាបត្តិ​បាចិត្តិយ។ សំពត់​វស្សិកសាដក​ដែល​អ្នកដទៃ​ធ្វើមិនទាន់ស្រេច ភិក្ខុឲ្យ​សម្រេច​ដោយ​ខ្លួនឯង ត្រូវអាបត្តិ​បាចិត្តិយ។ សំពត់​វស្សិកសាដក​ដែលអ្នកដទៃ​ធ្វើ​មិនទាន់ស្រេច ភិក្ខុ​ឲ្យអ្នក​ដទៃ​ទៀត​សម្រេចឲ្យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើក្តី ដើម្បីប្រយោជន៍​អ្នកដទៃ ត្រូវអាបត្តិ​​ទុក្កដ។ ភិក្ខុបានសំពត់​វស្សិកសាដក​​ដែលអ្នកដទៃធ្វើហើយ​(​យកមក) ប្រើប្រាស់​ ត្រូវអាបត្តិទុក្កដ។
 
[៣៩៣] អនាបត្តិ បមាណិកំ ករោតិ ឩនកំ ករោតិ អញ្ញេន កតំ បមាណាតិក្កន្តំ បដិលភិត្វា ឆិន្ទិត្វា បរិភុញ្ជតិ វិតានំ វា ភុម្មត្ថរណំ វា សាណិប្បាការំ វា ភិសឹ វា ពិម្ពោហនំ វា ករោតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៩៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុធ្វើ​សំពត់​វស្សិកសាដក​​ត្រូវតាមប្រមាណ១ ភិក្ខុធ្វើសំពត់​វស្សិកសាដក​ថយចុះ​ពីប្រមាណ១ ភិក្ខុបានសំពត់​វស្សិកសាដក​​ដែលអ្នក​ដទៃធ្វើ​ឲ្យហួស​ប្រមាណ ហើយ(យកមក)​កាត់ចេញ​ ទើបប្រើប្រាស់១ ភិក្ខុធ្វើសំពត់​វស្សិកសាដក(នោះ)​​ឲ្យ​ជាពិតានក្តី ជា​កម្រាល​ផែនដីក្តី ជារនាំង​ក្តី ជាពូកក្តី ជា​ខ្នើយក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី៩ ចប់។
 
ទសមសិក្ខាបទំ
 
[៣៩៤] តេន សមយេន ពុទ្ធោ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ។ តេន ខោ បន សមយេន អាយស្មា នន្ទោ ភគវតោ មាតុច្ឆាបុត្តោ អភិរូបោ ហោតិ ទស្សនីយោ បាសាទិកោ ចតុរង្គុលោមកោ ភគវតា។ សោ សុគតចីវរប្បមាណំ ចីវរំ ធារេតិ។ អទ្ទសំសុ ខោ ថេរា ភិក្ខូ អាយស្មន្តំ នន្ទំ ទូរតោ វ អាគច្ឆន្តំ ទិស្វាន ភគវា អាគច្ឆតីតិ អាសនា វុដ្ឋហន្តិ។ តេ ឧបគតំ សញ្ជានិត្វា ឧជ្ឈាយន្តិ ខីយន្តិ វិបាចេន្តិ កថំ ហិ នាម អាយស្មា នន្ទោ សុគតចីវរប្បមាណំ ចីវរំ ធារេស្សតីតិ។បេ។ សច្ចំ កិរ ត្វំ នន្ទ សុគតចីវរប្បមាណំ ចីវរំ ធារេសីតិ។ សច្ចំ ភគវាតិ។ វិគរហិ ពុទ្ធោ ភគវា កថំ ហិ នាម ត្វំ នន្ទ សុគតចីវរប្បមាណំ ចីវរំ ធារេស្សសិ នេតំ នន្ទ អប្បសន្នានំ វា បសាទាយ បសន្នានំ វា ភិយ្យោភាវាយ។បេ។ ឯវញ្ច បន ភិក្ខវេ ឥមំ សិក្ខាបទំ ឧទ្ទិសេយ្យាថ យោ បន ភិក្ខុ សុគតចីវរប្បមាណំ ចីវរំ ការាបេយ្យ អតិរេកំ វា ឆេទនកំ បាចិត្តិយំ។ តត្រិទំ សុគតស្ស សុគតចីវរប្បមាណំ ទីឃសោ នវ វិទត្ថិយោ សុគតវិទត្ថិយា តិរិយំ ឆ វិទត្ថិយោ។ ឥទំ សុគតស្ស សុគតចីវរប្បមាណន្តិ។
 
[៣៩៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះនន្ទ​ដ៏មានអាយុ ជាបុត្ត​នៃព្រះមាតុច្ឆានៃ​ព្រះដ៏មានព្រះភាគ មានរូបល្អគួរ​នឹង​រមឹលមើល នាំឲ្យជ្រះថ្លា មានកំពស់​ទាបជាង​ព្រះដ៏មានព្រះភាគ​៤ធ្នាប់។ ព្រះនន្ទនោះ​ទ្រង់​ចីវរ​ប៉ុនគ្នា​នឹងចីវរ​ព្រះសុគត។ ពួកភិក្ខុ​ជាថេរៈ​បានឃើញ​ព្រះនន្ទ​ដ៏មានអាយុ​ដើរមក​អំពី​ចម្ងាយ លុះឃើញ​ហើយ ក៏នាំគ្នា​ក្រោកឡើង​អំពី​អាសនៈ ដោយគិតថា ព្រះដ៏មានព្រះភាគ​ទ្រង់​ពុទ្ធដំណើរមក។ លុះព្រះនន្ទ​ចូលមក​ជិតហើយ ភិក្ខុទាំងនោះ​ក៏ស្គាល់​ច្បាស់ ទើបពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះនន្ទ​ដ៏មានអាយុ​មិនគួរ​នឹង​ប្រើប្រាស់​ចីវរប៉ុន​ចីវរ​ព្រះសុគតសោះ។បេ។ ព្រះអង្គទ្រង់​ត្រាស់​សួរថា នែនន្ទ ឮថាអ្នក​ឯង​ប្រើប្រាស់ចីវរ​ប៉ុនចីវរ​ព្រះសុគត​ ពិតមែនឬ។ ព្រះនន្ទនោះក្រាបទូលថា សូម​ទ្រង់​មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់​ដ៏មានព្រះភាគ​ទ្រង់​បន្ទោសថា នែនន្ទ អ្នកឯង​មិនគួរ​នឹង​ប្រើប្រាស់​ចីវរ​ប៉ុនចីវរ​ព្រះសុគតទេ នែនន្ទ អំពើនេះ​មិនមែន​នាំពួក​​ជន​ដែលមិនទាន់​ជ្រះថ្លា​ឲ្យ​ជ្រះថ្លាឡើង ឬនាំពួកជន​ដែលជ្រះថ្លាហើយ ឲ្យកាន់​តែជ្រះថ្លា​ឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​ឡើងនូវសិក្ខាបទ​នេះ​យ៉ាងនេះ​ថា ភិក្ខុណាមួយឲ្យគេធ្វើចីវរ​ប៉ុនចីវរ​ព្រះសុគត​ឬធំជាង ត្រូវឆេទនកបាចិត្តិយ។ ឯប្រមាណ​សុគតចីវរ​របស់​ព្រះសុគត​នោះយ៉ាងនេះ គឺបណ្តោយ​៩ចំអាម ទទឹង៦ចំអាម ដោយចំអាម​ព្រះសុគត។ នេះជាប្រមាណ​សុគត​ចីវរ​របស់​ព្រះសុគត។
 
[៣៩៥] យោ បនាតិ យោ យាទិសោ។បេ។ ភិក្ខូតិ។បេ។ អយំ ឥមស្មឹ អត្ថេ អធិប្បេតោ ភិក្ខូតិ។ សុគតចីវរប្បមាណំ នាម ទីឃសោ នវ វិទត្ថិយោ សុគតវិទត្ថិយា តិរិយំ ឆ វិទត្ថិយោ។ ការាបេយ្យាតិ ករោតិ វា ការាបេតិ វា បយោគេ ទុក្កដំ។ បដិលាភេន ឆិន្ទិត្វា បាចិត្តិយំ ទេសេតព្វំ។
 
[៣៩៥] ពាក្យថា ភិក្ខុណាមួយ មានសេចក្តី​ដូចគ្នាក្នុង​សិក្ខាបទ​ទី១នៃ​បារាជិកកណ្ឌ។ ដែលហៅថា ប្រមាណ​សុគតចីវរ គឺបណ្តោយ​៩ចំអាម ទទឹង៦ចំអាម ដោយចំអាម​ព្រះសុគត។ ពាក្យថា ឲ្យគេធ្វើ គឺភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើ​ក្តី ត្រូវអាបត្តិទុក្កដក្នុង​ប្រយោគ​ដែលធ្វើ ភិក្ខុត្រូវ​កាត់​ចីវរ​ក្នុងខណៈ​ដែលបានមក ហើយសឹម​សំដែង​អាបត្តិបាចិត្តិយចេញ។
 
[៣៩៦] អត្តនា វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អត្តនា វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ អត្តនា បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ បរេហិ វិប្បកតំ បរេហិ បរិយោសាបេតិ អាបត្តិ បាចិត្តិយស្ស។ អញ្ញស្សត្ថាយ ករោតិ វា ការាបេតិ វា អាបត្តិ ទុក្កដស្ស។ អញ្ញេន កតំ បដិលភិត្វា បរិភុញ្ជតិ អាបត្តិ ទុក្កដស្ស។
 
[៣៩៦] ចីវរ​ដែល​ខ្លួនធ្វើ​មិនទាន់ស្រេច ភិក្ខុឲ្យសម្រេចដោយខ្លួនឯង​ ត្រូវអាបត្តិ​បាចិត្តិយ។ ចីវរដែលខ្លួន​ធ្វើមិនទាន់ស្រេច ភិក្ខុឲ្យអ្នកដទៃ​សម្រេច​ឲ្យ ត្រូវអាបត្តិ​បាចិត្តិយ។ ចីវរ​ដែល​អ្នកដទៃ​ធ្វើមិនទាន់ស្រេច ភិក្ខុឲ្យ​សម្រេច​ដោយ​ខ្លួនឯង ត្រូវអាបត្តិ​បាចិត្តិយ។ ចីវរ​ដែលអ្នកដទៃ​ធ្វើ​មិនទាន់ស្រេច ភិក្ខុ​ឲ្យអ្នក​ដទៃ​ទៀត​សម្រេចឲ្យ ត្រូវ​អាបត្តិ​បាចិត្តិយ។ ភិក្ខុធ្វើឯងក្តី ឲ្យគេធ្វើក្តី ដើម្បីប្រយោជន៍​អ្នកដទៃ ត្រូវអាបត្តិ​​ទុក្កដ។ ភិក្ខុបានចីវរ​​ដែលអ្នកដទៃធ្វើហើយ​(​យកមក) ប្រើប្រាស់​ ត្រូវអាបត្តិទុក្កដ។
 
[៣៩៧] អនាបត្តិ ឩនកំ ករោតិ អញ្ញេន កតំ បដិលភិត្វា ឆិន្ទិត្វា បរិភុញ្ជតិ វិតានំ វា ភុម្មត្ថរណំ វា សាណិប្បាការំ វា ភិសឹ វា ពិម្ពោហនំ វា ករោតិ ឧម្មត្តកស្ស អាទិកម្មិកស្សាតិ។
 
[៣៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុធ្វើ​ចីវរ​ថយចុះ​ពីប្រមាណ១ ភិក្ខុបានចីវរ​​ដែលអ្នក​ដទៃធ្វើ​ហើយ(យកមក)​កាត់ចេញ​ ទើបប្រើប្រាស់១ ភិក្ខុធ្វើចីវរនោះ​​ឲ្យ​ជាពិតានក្តី ជា​កម្រាល​ផែនដីក្តី ជារនាំង​ក្តី ជាពូកក្តី ជា​ខ្នើយក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
 
សិក្ខាបទទី១០ ចប់។
 
រតនវគ្គទី៩ ចប់។
 
តស្សុទ្ទានំ
 
រញ្ញោ ច រតនំ សន្តំ សូចិ មញ្ចញ្ច តូលិកំ
 
និសីទនញ្ច កណ្ឌុញ្ច វស្សិកា សុគតេន ចាតិ។
 
ឧទាននៃរតនវគ្គនោះ (មាន១០សិក្ខាបទ)គឺ
 
រាជសិក្ខាបទ១ រតនសិក្ខាបទ១ សន្តសិក្ខាបទ១ សូចិសិក្ខាបទ១ មញ្ចសិក្ខាបទ១ តូលិកសិក្ខាបទ១ និសីទនសិក្ខាបទ១ កណ្ឌុសិក្ខាបទ១ វស្សិកសិក្ខាបទ១ សុគតសិក្ខាបទ១។
 
[៣៩៨] ឧទ្ទិដ្ឋា ខោ អាយស្មន្តោ ទ្វេនវុតិ បាចិត្តិយា ធម្មា។ តត្ថាយស្មន្តេ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា ទុតិយម្បិ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា តតិយម្បិ បុច្ឆាមិ កច្ចិត្ថ បរិសុទ្ធា បរិសុទ្ធេត្ថាយស្មន្តោ តស្មា តុណ្ហី។ ឯវមេតំ ធារយាមីតិ។
 
[៣៩៨] បពិត្រលោកដ៏មានអាយុ​ទាំងឡាយ អាបត្តិបាចិត្តិយ​ទាំង៩២ ខ្ញុំបាន​សំដែង​រួចហើយ។ ខ្ញុំសូមសួរអស់​លោកដ៏មានអាយុ​ក្នុងអាបត្តិទាំងនោះ លោកទាំងឡាយ​ជា​អ្នកបរិសុទ្ធ​ហើយឬ ខ្ញុំសូមសួរ​អស់​វារៈ​ជាគំរប់​ពីរដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ ខ្ញុំ​សូមសួរ​អស់វារៈ​ជាគំរប់​បីដងផង លោកទាំងឡាយ​ជាអ្នកបរិសុទ្ធ​ហើយឬ លោកដ៏មានអាយុ​ទាំងឡាយ​សុទ្ធតែ​ជាអ្នក​បរិសុទ្ធ​ហើយ ក្នុងអាបត្តិទាំងនេះ ព្រោះហេតុ​នោះបានជាអស់​លោកស្ងៀម​នៅ។ ខ្ញុំ​សូម​ចាំទុក​នូវសេចក្តី​បរិសុទ្ធនេះ ដោយការស្ងៀមនៅយ៉ាងនេះឯង។
 
អនុយ្យុត្តសញ្ញីនៅក្នុងបិដកខ្មែរយើង ឃើញដាក់ថា ឧយ្យុត្តសញ្ញី ដែលមានអត្ថន័យជាន់គ្នាទៅនឹងឃ្លាទី១ក្នុងឃ្នាបទី១៨៣នេះ ចំណែកឯនៅក្នុងឆដ្ឋសង្គាយនា ឃើញដាក់ថា អនុយ្យុត្តសញ្ញីដែលសមស្របទៅនឹងអត្ថន័យក្នុងឃ្នាបនេះទាំងមូល។ ព្រោះហេតុនេះ សូមអ្នកសិក្សាពិចារណាផងចុះ។Pfeil
 
បាចិត្តិយកណ្ឌ ចប់។
 
==ឯកសារយោង==
 
# [[ព្រះត្រៃបិដក]] > [[វិន័យបិដក]] > [[មហាវិភង្គ]]
 
====បាដិទេសនីយកណ្ឌ====