== សេដ្ឋកិច្ច ==
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ ១៩៩៩ ផលិតផលសរុបក្នុងស្រុក របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។
មុនពេលធ្លាក់ចូលក្នុងជំលោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍន៍ឧស្សាហកម្មដោយកំលាំងពលកម្ម ភាគច្រើនស្ថិតក្នុងផ្នែកកសិកម្ម។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្ហូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង។ ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។
សង្គ្រាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខ្មែរក្រហមពីឆ្នាំ ១៩៧៥- ១៩៧៩ និងសង្គ្រាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ នៅអំឡុងឆ្នាំ ១៩៧៤ នៃពេលសង្គ្រាម អង្ករត្រូវបាននាំចូលពី ខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជាដែលពីមុនអំណោយផលដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាងគំហុក។ ភាពវឹកវរផ្ទៃក្នុងបានធ្វើអោយប៉ះពាល់ដល់ឧស្សាហកម្មកែឆ្នៃរបស់កម្ពុជាដែលនៅក្មេងខ្ចីនៅឡើយ និងបានបំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោគ និងផ្លូវដែក។
ក្នុងឆ្នាំ ១៩៧៥ របបថ្មីខ្មែរក្រហមបានធ្វើជាតូនីយកម្មនូវរាល់មធ្យោបាយផលិតក្នុងប្រទេសកម្ពុជា។ លុយ និងកម្មសិទ្ធិ ឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួនត្រូវបានបម្លែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ។ ផែនការ ៤ ឆ្នាំរបស់ខ្មែរក្រហមដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាងក្នុងឆ្នាំ ១៩៧៦ បានឆ្លុះបញ្ចាំងពីការធ្វើស្រូវច្រើនរដូវ និងការពង្រីកឲ្យបានធំទូលាយនូវប្រព័ន្ធធារាសាស្ត្រ។ គម្រោងផែនការនេះមានបំណងបង្កើនចំណូលដែលបានមកពីការនាំចេញអង្ករ និងផលិតផលផ្សេងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគ្រឿងចក្រដែលប្រើប្រាស់សម្រាប់បម្រើដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គម្រោងផែនការ៤ឆ្នាំ នេះ ត្រូវបានបង្កើតឡើងដោយពុំបានពិចារណាអោយបានស៊ីជំរៅ និងត្រូវបានបង្ខំអោយអនុវត្តដោយឃោឃៅ និងពុំ ទទួលបានជោគជ័យឡើយ។ ផលិតស្រូវកើនឡើងតិចតួច តែមានមនុស្សរាប់រយពាន់នាក់បានស្លាប់រវាងឆ្នាំ១៩៧៦-១៩៧៨ ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកំលាំង និងជំងឺដង្កាត់ដែលពុំបានយកចិត្តទុកដាក់ព្យាបាល និងពិនិត្យរោគសញ្ញា ខុស។ ពួកខ្មែរក្រហមបានប្រហារជីវិតមនុស្សរាប់រយពាន់នាក់ដោយចោទពួកគេថាជាសត្វ្រុវរបស់អង្គការ។ អំពើឃោឃៅ របស់របបខ្មែរ ក្រហមបានសំលាប់រង្គាលកំលាំងពលកម្មកម្ពុជាយ៉ាងច្រើន។
បន្ទាប់ពីរបបរខ្មែរក្រហមត្រូវដួលរលំក្នុងដើមឆ្នាំ ១៩៧៩ មក រដ្ឋាភិបាលបានបើកទូលាយលើវិស័យកសិកម្ម ប្រជាជន កម្ពុជារាប់លាននាក់បានប្រកបការងារជាកសិករបែបគ្រួសារ។ ក្នុងអំឡុងពាក់កណ្តាលាទសវត្ស ៩០ ទើបកម្ពុជាអាចមាន ផលិតផលអង្ករគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ខ្លួនឯងបាន និងចាប់ផ្តើមនាំចេញបានបន្តិចបន្តួច។ ហេថារចនាសម្ព័ន្ធប្រទេសបាន កែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផ្អែកលើជំនួយបរទេស។ តែវិស័យផ្សេងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចំរើននៅឡើយទេ។ ក្នុងឆ្នាំ១៩៩៥សេដ្ឋកិច្ចប្រទេសទាំងមូលមានកំរិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះបើ ប្រៀបធៀប ទៅនឹងមុនឆ្នាំ ១៩៧០សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចំរើនដែលគេ មើលឃើញនៅភ្នំពេញ។
== ១. ពន្ធលើតំលៃបន្ថែម ==
== ទិដ្ឋភាពទូទៅ ==
ពន្ធលើតំលៃបន្ថៃម VAT ត្រូវបានអនុវត្តសម្រាប់ របបពិតនៃអ្នកបង់ពន្ធចាប់ពីថ្ងៃទី ១ មករា ១៩៩៩ មក។ ក្រោមប្រព័ន្ធ VAT ពន្ធលើទិន្នផល "Output TAX" ត្រូវប្រមូលពីអតិថិជនដោយបន្ថែម VAT ទៅលើចំនួនដែលគេបានចំណាយ។ ទោះបីជាយ៉ាងណាក៏ដោយក៏អាជីវករត្រូវបង់ផងដែរនូវពន្ធលើធនធានដើម "Input TAX" ទៅអ្នកផ្គត់ផ្គង់លើតំលៃដែល ខ្លួនបានជាវ។ អាជីវករត្រូវបង់ Output TAXបន្ទាប់ពីដករំលួស Input TAX ដែលបង់អោយអ្នកផ្គត់ផ្គង់រួច។ តាមទ្រឹស្តី អាជីវករបង់ពន្ធលើតំលៃដែលបន្ថែមទៅក្នុងចង្វាក់ផ្គត់ផ្គង់។ ពន្ធនេះកើតឡើងដោយអ្នកទិញ រឺអាជីវករដែលត្រូវ លើកលែងពីពន្ធពេលដែលអ្នកទិញ រឺអាជីវករមិនអាចទារ Input TAX ដែលបង់បាន។
== ដែនអនុវត្ត ==
ប្រព័ន្ធ VAT របស់កម្ពុជាបច្ចុប្បន្នកំណត់ត្រឹមសកម្មភាពអាជីវកម្មនៃអ្នកបង់ពន្ធរបបពិត ដែលផលិតនូវរបស់ផ្គត់ផ្គង់ ដែលត្រូវបង់ពន្ធហើយរួមទាំងអ្នកនាំចូលខ្លះ។ សូមមើលខាងក្រោមៈ
អ្នកបង់ពន្ធរបបពិតរួមមានអ្នកបង់ពន្ធ Incorperated និង Large ដែលទាក់ទងដល់ផលិតកម្មពាណិជ្ជកម្ម និង សេវាកម្ម។ ក្នុងករណីនីមួយៗអាជីវករត្រូវបង់ VAT លើតំលៃនៃទំនិញ រឺសេវាដែលត្រូវផ្គត់ផ្គង់។ ការបង់ពន្ធលើ របបមិនពិតអាចនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធ VAT នាពេលក្រោយ។
VAT ក៏អនុវត្តផងដែរលើតំលៃនៃអាករលើទំនិញដែលនាំចូលដោយរួមមានសម្បទាន ទោះបីសម្រាប់អ្នកនាំចេញក៏ដោយ ទំនិញដែលលើកលែងពន្ធខ្លះមានបារី គ្រឿងស្រវឹង ផលិតផលគ្រឿងយន្តដែលនាំចូលសម្រាប់គាំទ្រដល់ការកែឆ្នៃនាំចេញ។ ទំនិញដែលនាំចូលអាចចាត់ទុកជាសេវាភ្ជាប់រួម។ អ្នកនាំចូលត្រូវបង់ VAT ដល់គយនៅក្នុងពេលដែលអ្នកនាំចូលនោះ បង់ពន្ធនាំចូល។ VAT អាចត្រូវបង់នៅពេលទំនិញណាមួយត្រូវគេចាត់ទុកថាសម្រាប់ប្រើប្រាស់ជាបុគ្គលរឺក៏ជាអំណោយ។
== ទំនិញ និងសេវារួចពន្ធ ==
VAT មិនត្រូវបានរាប់បញ្ចូលអោយបង់ទេ នូវសកម្មភាពដែលរួមមានការផ្គត់ផ្គង់នូវៈ
* សេវាប្រៃសនីយ៍សាធារណៈ
* សេវាថ្មាំពេទ្យ និងពេទ្យ, និងរាល់ទំនិញដែលបម្រើអោយសកម្មភាពនេះ
* សកម្មភាពដឹកជញ្ជូនសាធារណៈដែលប្រតិបត្តិការដោយអ្នកផ្គត់ផ្គង់ខ្លួនឯង
* ជំនួញផ្នែកធានារ៉ាប់រង
* សេវាហិរញ្ញវត្ថុមួយចំនួន
* ការនាំចូលនូវទំនិញផ្ទាល់ខ្លួនមួយចំនួន
* សកម្មភាពមួយចំនួនដែលមិនគិតពីប្រាក់ចំណេញពោលគឺ ក្នុងគោលដៅប្រយោជន៍សាធារណៈ ដូចដែលមានចែងក្នុង ច្បាប់។
បើសិនជាអាជីវករលក់នូវទំនិញ រឺសេវាដែលរួចពន្ធ គេមិនអាចទារពន្ធ Input TAX ដែលបង់លើការជាវនេះបានទេ។ ប្រការនេះផ្ទុយពីអាត្រាសូន្យ ដែលអ្នកលក់ត្រូវរាប់បញ្ចូលទៅក្នុងប្រព័ន្ធ VAT និងដែលអាចត្រូវបង់ Input TAX។ បើ សិនជាអាជីវករលក់ទាំងរបស់ដែលត្រូវបង់ និងរួចពន្ធនោះ គេអាចត្រឹមតែទាមទារអោយបង់ពន្ធលើរបស់ដែលជាប់ជំពាក់ និង សកម្មភាពដែលត្រូវបង់ពន្ធប៉ុណ្ណោះ។
== អាត្រាពន្ធ ==
មានអាត្រាពន្ធ VAT ចំនួនពីរដូចខាងក្រោមៈ
* ០%- អាត្រានេះអនុវត្តសម្រាប់តែទំនិញដែលនាំចេញពីកម្ពុជា និងសេវាដែលធ្វើនៅក្រៅកម្ពុជា ការនាំចេញត្រូវកំណត់ថា រាប់បញ្ចូលទៅក្នុងការដឹកជញ្ជូនអន្តរជាតិសម្រាប់អ្នកដំណើររឺទំនិញនិងសេវាដែលទាក់ទងទៅនឹងការដឹកជញ្ជូនអន្តរជាតិ។
* ១០%- នេះជាអាត្រាស្តង់ដារអនុវត្តចំពោះរាល់ការផ្គត់ផ្គង់ដែលមិនបង់ពន្ធដ៏ទៃទៀត។
== មូលដ្ឋានប្រមូលពន្ធ ==
Output TAX ជាទូទៅត្រូវគិតតាមការគុណតំលៃបង់ពន្ធ ពន្ធ VAT សុទ្ធដែលយកពីតំលៃវិក័យ ប័ត្រដោយអាត្រា VAT ដែលអនុវត្ត។ ជាមួយមុខទំនិញកំណត់មួយចំនួន VAT ត្រូវបានគណនាដោយផ្អែកលើ ជីធ នៃតំលៃនាំចូលបូកនឹងពន្ធគយ នាំចូលបូកនឹងពន្ធពិសេសលើសេវា និងទំនិញមួយចំនួន។ សម្រាប់ទំនិញដែលលក់ឈរលើគោលការណ៍ទិញ-ជួល 9រិះេ-ផុរចហាសបេ និងកិច្ចសន្យាជួលហរិញ្ញវត្ថុ 9ធិនានចិលា-លសោបេ VAT ត្រូវបានគណនាលើតំលៃសរុបនៅពេលផ្គត់ផ្គង់ ដែលខុសពីប្រាក់បង់បន្តិចម្តងៗដែលទទួលបាន។ សម្រាប់ទំនិញដែលស្ថិតក្រោមការជួល រឺទិញដោយបង់តាមរយៈពេល ទំនិញត្រូវបានចាត់ទុកថាត្រូវបានផ្តង់ផ្គង់ជាបន្តបន្ទាប់។
Input Credit ក៏ត្រូវបង់ពន្ធ VAT ដែរលើការកំសាន្តរួមមានផលិតផលប្រេង និងការទិញយានយន្តរបស់អ្នក ដំណើរខ្លះ។
== ការចុះបញ្ជី ==
អ្នកបង់ពន្ធលើរបបពិតទាំងអស់ដែលផ្គត់ផ្គង់នូវរាល់ទំនិញ និងសេវាបង់ពន្ធនៅកម្ពុជាត្រូវចុះបញ្ជីសម្រាប់ VAT។
ការចុះបញ្ជីដោយស្ម័គ្រចិត្តសម្រាប់អ្នកដែលមិនបង់របបពិតនិងអង្គភាពដែលទទួលអាជ្ញាប័ត្រពី ជឌជ ក្នុងដំណាក់កាល មុនពេលប្រតិបត្តិការក៏អាចធ្វើបានដែរ។
== បែបបទរដ្ឋបាល ==
សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក អ្នកបង់ពន្ធទាមទារអោយបិទបញ្ជី VAT និងធ្វើសេចក្តីប្រកាស និងការទូទាត់ផ្អែកលើ មូលដ្ឋានប្រចាំខែនៅថ្ងៃទី២០នៃខែបន្ទាប់។ សម្រាប់ការនាំចូល VAT អាចបង់ទៅគយនៅពេលនាំចូល។ នៅពេលដែល Input VAT របស់អ្នកបង់ពន្ធលើសពី Output VAT អាជីវករត្រូវប្រកាសពីការលើសនេះក្នុងរយៈពេលបីខែបន្ទាប់។ អាជីវករអាចស្នើសុំអោយអាជ្ញាធរគយបង់អោយខ្លួនវិញនូវអ្វីដែលលើស។ បទដ្ឋានពិសេសនៃការបង់ជូនវិញសម្រាប់អ្នក នាំចេញ និងអង្គភាពដែលទទួលអាជ្ញាប័ត្រពី CDC ក្នុងដំណាក់កាលមុនពេលប្រតិបត្តិការ។ បទដ្ឋានលំអិតរួមមាន កាតព្វកិច្ចក្នុងការថែរក្សាតួលេខ និងការធ្វើវិក័យប័ត្រពិសេស។ វិក័យបត្រប្រែប្រួលដោយផ្អែកលើការចុះបញ្ជី រឺមិនចុះបញ្ជី VAT របស់អ្នកដែលកំពុងធ្វើវិក័យបត្រ។
== ២. ពន្ធលើផលរបរ ==
== ទិដ្ឋភាពទូទៅ ==
៣១ ធ្នូ ១៩៩៨ ពន្ធលើផលរបរត្រូវអនុវត្តលើរាល់បុគ្គល រឺអង្គភាពទោះបីបុគ្គលរឺក្រុមហ៊ុនក្នុងស្រុក រឺក៏បរទេសដែល ដាក់ទុនក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការចាប់ផ្តើមអនុវត្តVATពីថ្ងៃទី១មករា១៩៩៩មក ពន្ធលើផលរបរលែងត្រូវបាន គេអនុវត្តទៀតហើយលើអ្នកបង់ពន្ធរបបពិត។ ពន្ធ៤%នៃការប្រើប្រាស់ពីមុន ក៏ត្រូវបានដកចេញផងដែរពីរាល់អ្នកនាំចូល ទោះបីជា VAT នៅអនុវត្តក៏ដោយ។
ពន្ធលើផលរបរបន្តអនុវត្តចំពោះអ្នកបង់ពន្ធមិនមែនរបបពិតក្នុងអាត្រាទាប២%។ សម្រាប់ពន្ធលើផលរបរគឺរួមមានប្រាក់ ចំណូលពីការផ្គត់ផ្គង់ទំនិញ និងសេវាទោះបីជាអ្នកនាំចេញភាគច្រើនត្រូវលើកលែង។ ផលរបរដែលមិនទាក់ទងនឹងពន្ធលើ ផលរបរត្រូវបានកំណត់ក្នុងក្របខ័ណ្ឌដូចខាងក្រោមៈ
* ការលក់ផលិតផលកសិកម្មដែលមិនកែឆ្នៃ ដែលការលក់នេះធ្វើដោយអ្នកផលិត
* សកម្មភាពអាជីវកម្មតូចៗ
* ការនាំចេញភាគច្រើន
== មូលដ្ឋានបង់ពន្ធ ==
ពន្ធលើផលរបរគឺជាពន្ធលើប្រាក់ដែលប្រកបរបរដែលរកបាន ហើយវាមិនមែនជា VAT ទេ។ ជាទូទៅគេគណនាវាដោយ តំលៃសរុបដែលមានក្នុងវិក័យប័ត្រដោយអាត្រាអនុវត្តកំណត់មួយ។ វាជាការសាមញ្ញែដលពន្ធនេះត្រូវបានទារលើភាគីធ្វើ វិក័យប័ត្រ។ករណីនេះពន្ធលើផលរបរដែលប្រមូលបានជាទូទៅចាត់ទុកថាជាបំណុលនៃពន្ធលើផលរបរទាំងមូលឧទាហរណ៍ ដូចជាគ្មានការហូតពន្ធដែរ។
== អាត្រាពន្ធ ==
ចាប់ពីថ្ងៃទី ១ មករា ១៩៩៩ មក ពន្ធលើផលរបរត្រូវបានក្នុងអាត្រា ២%។
== បែបបទរដ្ឋបាល ==
ចំពោះទំនិញក្នុងស្រុក អ្នកបង់ពន្ធត្រូវធ្វើសេចក្តីប្រកាស និងបង់ពន្ធពិសេសនេះលើគោលការណ៏ប្រចាំខែដោយមិនអោយ ហួសពីថ្ងៃទី ១០ នៃខែបន្ទាប់។ សម្រាប់ទំនិញនាំចូលពន្ធពិសេសត្រូវបង់ទៅអោយគយក្នុងពេលនាំចូល។ បទដ្ឋានលំអិត មានចែងពីកាតព្វកិច្ចក្នុងការថែរក្សាទិន្នន័យ និងការធ្វើវិក័យប័ត្រ។
== ២.១. ពន្ធពិសេសលើសេវា និងទំនិញកំណត់ ==
== ទិដ្ឋភាពទូទៅ ==
ពន្ធពិសេសលើសេវា និងទំនិញកំណត់គឹជាទំរង់មួយនៃពន្ធអាករដែលអនុវត្តចំពោះការនាំចូល រឹផលិតផលក្នុងស្រុក និង ការផ្គត់ផ្គង់សេវា និងទំនិញកំណត់។
អត្រាពន្ធទំនិញ សេវា និងអត្រានៃពន្ធមានដូចខាងក្រោមៈ
* រថយន្តមួយចំនួន និងគ្រឿងបន្លាស់ ដែលមានកំលាំងខ្លាំងជាង ២០០០ សេសេ ៖ ៣០%
* រថយន្តមួយចំនួន និងគ្រឿងបន្លាស់ ដែលមានកំលាំងខ្លាំងជាង ២០០១ សេសេ ៖ ២០%
* រថយន្តទំហំធំមួយចំនួនធំ ឧ. (ឡានដឹកអ្នកដំណើរ ឡានដឹកទំនិញ ) ៖ ១០%
* ម៉ូតូ និងគ្រឿងបន្លាស់ដែលមានកំលាំងខ្លាំងជាង ១២៤ សេសេ ៖ ១០%
* ផលិតផលប្រេងមួយចំនួន ២០%
* ភេសជ្ជៈដែលមិនស្រវឹង និងមានសារធាតុកាបូណាតខ្លាត ៖ ២០%
* ស្រាបៀ ស្រា និងគ្រឿងផឹកស្រវឹង ៖ ១០%
* បារី និងស៊ីហ្គា ៖ ១០%
* សណ្ឋាគារ និងកន្លែងកំសាន្ត ៖ ១០%
* សំបុត្រយន្តហោះអន្តរជាតិ ដែលក្នុងកម្ពុជា ៖ ២%
* សកម្មភាពទូរគមនាគមន៏អន្តរជាតិខ្លះ ៖ ២%
ចូរកំណត់ចំណាំថា ការអនុវត្តន៏ពន្ធពិសេសលើការជួលបន្ទប់សណ្ឋាគារត្រូវបានផ្អាករហូតដល់មានសេចក្តីណែនាំថ្មី។
== មូលដ្ឋានទារពន្ធ ==
សម្រាប់ទំនិញដែលផលិតក្នុងស្រុក ពន្ធពិសេសគឺជាទូទៅគិតលើតំលៃលក់ក្រោយចេញពីរោងចក្រ។ សម្រាប់ទំនិញដែល នាំចូលវិញពន្ធនេះគិតលើតំលៃ ជីធ រួមជាមួយពន្ធគយ។ សម្រាប់សំបុត្រយន្តហោះ សណ្ឋាគារ និងសេវាទូរគមនាគមន៍ពន្ធ នេះជាទូទៅបង់លើតំលៃដែលមានក្នុងវិក័យប័ត្រដោយចំពោះសំបុត្រយន្តហោះ ត្រូវកំណត់ត្រឹមសំបុត្រដែលចេញក្នុង ប្រទេសកម្ពុជា។
== បែបបទរដ្ឋបាល ==
ចំពោះទំនិញក្នុងស្រុក អ្នកបង់ពន្ធត្រូវធ្វើសេចក្តីប្រកាស និងបង់ពន្ធពិសេសនេះលើគោលការណ៏ប្រចាំខែដោយមិនអោយ ហួសពីថ្ងៃទី ១០ នៃខែបន្ទាប់។ សម្រាប់ទំនិញនាំចូលពន្ធពិសេសត្រូវបង់ទៅអោយគយក្នុងពេលនាំចូល។ បទដ្ឋានលំអិតមាន ចែងពីកាតព្វកិច្ចក្នុងការថ្ងែរក្សាទិន្នន័យ និងការធ្វើវិក័យប័ត្រ។
== ៣. ពន្ធគយនាំចេញ នាំចូល ==
== ពន្ធនាំចូល ==
ពន្ធនាំចូលគ្របដណ្តប់លើទំនិញជាច្រើនប្រភេទ។ ជាទូទៅអាត្រាមានពី ៧% ១៥% ២០% ៣៥% រឺ ៥០%។
ការលើកទឹកចិត្តចំពោះវិនិយោគ
ការលើកលែងពន្ធនាំចូលអាចផ្តល់ជូនដោយ ជឌជ ដោយចាត់ទុកថាជាការលើកទឹកចិត្តចំពោះការវិនិយោគ។ ការលើក លែងនេះអនុវត្តចំពោះ ៖
* សំភារៈសំណង់
* គ្រឿងម៉ាស៊ីន និងសំភារៈ និងគ្រឿងបន្លាស់ ដែលត្រូវប្រើសម្រាប់ផលិតកម្ម
* សំភារៈឆៅ និងទំនិញពាក់កណ្តាលកែឆ្នៃ ដែលប្រើក្នុងផលិតកម្ម
* គម្រោងវិនិយោគ ដែលមានទំនាក់ទំនង និងការលើកទឹកចិត្តផ្នែកពន្ធនាំចុលរួមមានៈ
* គម្រោងដែលមានទិសដៅនាំចេញ យ៉ាងតិច៨០%
* គម្រោងដែលស្ថិតក្នុងតំបន់លើកទឹកចិត្តពិសេស
* គម្រោងក្នុងផ្នែកឧស្សាហកម្មទេសចរណ៏
* គម្រោងផលិតកម្មការងារបំពាក់បំពន
* គម្រោងផ្នែកហេថារចនាសម្ពន្ធ័ និងថាមពល
== ពន្ធនាំចេញ ==
ពន្ធនាំចេញគ្របដណ្តប់លើមុខទំនិញមួយចំនួនមានកំណត់តែប៉ុណ្ណោះ ដូចជាឈើនិងផលិតផលចេញអំពីសត្វមួយចំនួន ភាគច្រើនរួមមានអាហារសមុទ្រ។
== ៤. ពន្ធលើបៀវត្ស ==
== ទិដ្ឋភាពទូទៅ ==
បទបញ្ញាត្តិស្តីពីពន្ធលើបៀវត្សរបស់កម្ពុជាកំណត់តាមគោលការណ៏ប្រភព និងការស្នាក់នៅផ្តល់អោយជាលក្ខណៈ អន្តរជាតិ។ ប្រាក់បៀវត្សបរទេសសម្រាប់ជនដែលស្នាក់នៅកម្ពុជា ស្ថិតក្រោមពន្ធលើបៀវត្សរបស់កម្ពុជាចំពោះអ្នកដែលមិន ស្នាក់នៅកម្ពុជា តែប្រាក់បៀវត្សមានប្រភពពីកម្ពុជាក៏ស្ថិតក្រោមពន្ធលើប្រាក់បៀវត្សនេះដែរ។ ទីកន្លែងនៃការបើក បៀវត្សមិនទាក់ទងដល់ការកំណត់ប្រភពវាឡើយ។
កម្ពុជាធ្វើការបែងចែកខុសពីគ្នារវាងប្រាក់បៀវត្សសុទ្ធ និងប្រាក់ចំណេញបន្ទាប់បន្សំ។ ប្រាក់បៀវត្សសុទ្ធត្រូវទារពី និយោជិតក្នុងពេលដែលពន្ធលើបៀវត្សលើប្រាក់ចំណេញបន្ទាប់បន្សំត្រូវបង់ដោយនិយោជក។ ពន្ធលើបៀវត្សគ្របដណ្តប់លើ ប្រាក់ខែដែលទាក់ទងនឹងការបំពេញការងារតែប៉ុណ្ណោះ ដែលខុសពីចំណូលបុគ្គលទូទៅ។ ចំណូលសុទ្ធមិនត្រូវបានរាប់ បញ្ចូលផងដែរ ដោយចំណូលរបៀបនេះត្រូវស្ថិតក្រោមប្រភេទពន្ធលើប្រាក់ចំណេញ។ បទដ្ឋានទាំងនេះអាចអោយអាជ្ញាធរ គិតថាអ្នកពិគ្រោះយោបល់ខ្លះជានិយោជិត។
== ការស្នាក់នៅ ==
អ្នកដែលស្នាក់នៅកម្ពុជា ដែលកំណត់ថាជានិយោជិត អ្នកបង់ពន្ធរឺមនុស្សម្នាក់គឺអ្នកដែល ៖
* ស្នាក់នៅកម្ពុជា រឺ
* មានទីកន្លែងជាគោលនៅកម្ពុជា រឺ
* ដែលមានវត្តមាននៅកម្ពុជាលើសពី ១៨២ថ្ងៃ ក្នុងមួយឆ្នាំនៃប្រតិទិន។
== ប្រាក់បៀវត្សដែលត្រូវបង់ពន្ធ ==
ការបែងចែកខុសគ្នាត្រូវធ្វើចំពោះបៀវត្សសុទ្ធ និងប្រាក់ចំណេញបន្ទាប់បន្សំ។ កំរិតនៃការបង់ពន្ធខុសគ្នាត្រូវយកមក អនុវត្តលើបៀវត្សសុទ្ធ។
បៀវត្សសុទ្ធរួមមាន ប្រាក់ខែ ប្រាក់កំលាំងពលកម្ម ប្រាក់រង្វាន់ ប្រាក់លើសម៉ោង ការទូទាត់កំចី និងប្រាក់បើកមុនដែល ផ្តល់ដោយនិយោជក។
== ផលចំណេញបន្ទាប់បន្សំ ==
ផលចំណេញបន្ទាប់បន្សំរួមមានៈ
* ការប្រើប្រាស់យានយន្ត
* ប្រដាប់ប្រដាដែលប្រើប្រាស់សម្រាប់តុបតែងទីកន្លែងស្នាក់នៅ រួមមានគ្រឿងសង្ហារឹម និងប្រដាប់ប្រដាខាងក្នុងផ្សេង ទៀតផង។
* កំចីអត្រាការប្រាក់ទាប និងការលក់បញ្ចុះតំលៃ
* ជំនួយផ្នែកអប់រំ ឧទាហរណ៏ដូចជា ការបណ្តុះបណ្តាល
* ការគាំទ្រផ្នែកធានារ៉ាប់រងមួយចំនួន
* ប្រាក់ហោប៉ៅបន្ទាប់បន្សំ រឺលើស និងនិរភ័យសង្គម និងវិភាគទានប្រាក់សោធនិវត្ត។
* ប្រាក់ចំណាយលើការកំសាន្ត និងលំហែកាយ ដែលមិនដកពីអ្នកផ្តល់សម្រាប់គោលដៅលើប្រាក់ចំណេញឡើយ
== បៀវត្សដែលមិនបង់ពន្ធ ==
* ការទូទាត់លើសមួយចំនួន
* ការទូទាត់សងនៃចំណាយដែលទាក់ទងនឹងការងារ
* ប្រាក់សម្រាប់ធ្វើដំណើរខ្លះ
* ប្រាក់បៀវត្សរបស់និយោជិកនៃអង្គការជំនួយ រឺការទូត និងអន្តរជាតិដែលទទួលស្គាល់
* ប្រាក់បៀវត្សនៃជនដែលមិនស្នាក់នៅកម្ពុជា ហើយដែលប្រាក់នេះមិនបើកនៅកម្ពុជា ។
== ការកាត់រំលោះ ==
ការកាត់រំលោះគឺត្រូវបានគេកំរិតចំពោះចំនួនទឹកប្រាក់ដែលបានកំណត់ដោយច្បាប់ដែលមាន ចំនួនតិចតួចសម្រាប់កូននៅ ក្នុងបន្ទុករបស់និយោជិក និងសម្រាប់ការសងវិញនៃប្រាក់កម្ចីនិយោជកឬប្រាក់ផ្តល់អោយមុនប្រាក់ Avances។
== អត្រាពន្ធលើប្រាក់បៀវត្ស ==
ប្រាក់ខែសុទ្ធ-ការស្នាក់នៅក្នុងប្រទេសកម្ពុជា អត្រាពន្ធលើប្រាក់បៀវត្សប្រចាំខែគិតជាប្រាក់រៀល
* ០-៥០០/០០០ គិត ០%
* ៥០០/០០១-១/២៥០/០០០ គិត ៥%
* ១,២៥០/០០១-៨/៥០០/០០០ គិត ១០%
* ៨,៥០០/០០១-១២,៥០០/០០០ គិត ១៥%
* ១២,៥០០/០០១ ឡើទៅគិត ២០%
អត្រាពន្ធនេះសម្រាប់ការមិនស្នាក់នៅក្នុងប្រទេសកម្ពុជាគឺយ៉ាងទាប១៥%។ ពន្ធនេះបង្កើតបានជាពន្ធចុងក្រោយផងដែរ។
== ប្រាក់ចំណេញបន្ទាប់បន្សំ ==
ប្រាក់ចំណេញបន្ទាប់បន្សំគឺអាចដាក់ពន្ធបានលើនិយោជក(មិនមែនលើនិយោជិក) ចំពោះកំរិតអត្រាយ៉ាងទាប២០%នៃ តំលៃទីផ្សារនៃប្រាក់ចំណេញ។ កំរិតអត្រាពន្ធគឺត្រូវបានកំណត់ជាប្រាក់រៀលកម្ពុជាចំណូលជារូបិយបណ្ណ័បរទេសត្រូវ បង្វែរទៅជាប្រាក់រៀល។ អត្រាប្តូរប្រាក់ជាផ្លូវការគឺត្រូវបានផ្តល់អោយចំពោះគោលបំណងនេះ។
== ការគ្រប់គ្រង ==
និយោជិកទាំងឡាយត្រូវតែធ្វើសេចក្តីប្រកាស និងការបង់ពន្ធលើប្រាក់បៀវត្សប្រចាំខែមិនត្រូវយឺតជាងថ្ងៃទី១៥នៃខែ បន្ទាប់ៗ។ មិនមានការបង់ត្រឡប់ប្រចាំឆ្នាំវិញឡើយ។
(ប្រភពអត្ថបទ ៖ [http://www.cambodia.gov.kh/ www.cambodia.gov.kh])
|