នយោបាយ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បន្ទាត់ទី១៣៖
 
*ជាទូទៅផ្នត់គំនិតរបស់ប្រជាពលរដ្ឋដែលតែងតែមិនពេញចិត្តស្អប់ខ្ពើមចំពោះរឿងនយោបាយ ពោលគឺវាកើតមាននៅលើជុំវិញពិភពលោកទាំងអស់ជាពិសេសគឺនៅបណ្តាប្រទេសដែលក្រីក្រ មានប្រជាពលរដ្ឋល្ងង់ៗ មិនសូវមានចំណេះដឹង និងការយល់ដឹងខ្ពស់ ហើយនិងប្រទេសដែលទើបតែងើបចេញពីភ្លើងសង្រ្គាមជាដើម។ ពួកគេបានចាត់ទុកការងារនយោបាយថា ជាការបោកប្រាស់ ការងារខ្មៅកខ្វក់ និងកាចសាហាវជាទីបំផុត ហើយអ្នកដែលអាចធ្វើនយោបាយបានលុះត្រាតែអ្នកនោះពូកែខាងបោកប្រាស់ ភូតកុហក ជាដើម។
ពាក្យថា នយោបាយ គឺជាការបោកប្រាសគឺជា ការងារខ្មៅកខ្វក់ ការងារស្មោកគ្រោកនោះ"ការប្រជែង បានលេចឮឡើងតាំងពីសម័យយូរលង់ណាស់មកហើយនៅលើសកលលោកនេះ ដើម្បី បានដឹកនាំប្រទេសជាតិ" មិនមែនជាការបោកប្រាស ខ្មៅកខ្វក់ ឬស្មោកគ្រោកនោះទេ ពាក្យនេះ បានលេចឮឡើង តាំងពីសម័យយូរលង់ណាស់មកហើយ នៅលើសកលលោកនេះ មិនមែនទើបតែឮនៅក្នុងពេលបច្ចុប្បន្ននោះទេ។ សម្រាប់បរិបទប្រទេស កម្ពុជា ដែលគេមើលឃើញថា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយធនធានមនុស្សនៅមានកម្រិតនោះ ផ្នត់គំនិតពលរដ្ឋមួយចំនួនធំ បានឲ្យនិយមន័យនយោបាយ ក្នុងគោលដៅចំអក ឬស្អប់ ចំពោះពាក្យ នយោបាយថា គឺជានយោបោក ហើយថែមទាំងយល់ថា នយោបាយគឺជាការងារមួយថោកទាប មិនស្មោះត្រង់ និងពោរពេញដោយល្បិចកលខ្មៅងងឹត គ្រប់បែបយ៉ាង ធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមបក្ខពួករបស់ខ្លួន និងដើម្បីតែអំណាចប៉ុណ្ណោះ។
*ពលរដ្ឋទាំងនោះ បានធ្វើការកំណត់ថា អ្នកដែលចូលខ្លួនប្រឡូកក្នុងឆាកនយោបាយបាននោះ ទាមទារឲ្យមានសមត្ថភាពខាងនិយាយកុហក បំផ្លើសបំភ្លៃការពិត បោកប្រាស់ ដោយមិនមែនជាមនុស្សល្អស្មោះត្រង់ សុចរិតនោះទេ។ ពួកគេបានយល់ឃើញថា សម្រាប់មនុស្សដែលល្អ ដែលត្រឹមត្រូវ ស្មោះត្រង់ មិនត្រូវប្រឡាក់ប្រឡូកក្នុងរឿងនយោបាយឡើយ ព្រោះបើពាក់ព័ន្ធនឹងរឿងនយោបាយនោះគឺជាមនុស្សចោលម្សៀតទាំងស្រុង។ តួយ៉ាង នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ពេលខ្លះប្រជាពលរដ្ឋ ឲ្យតែឮគេនិយាយរឿងនយោបាយ ពួកគាត់នាំគ្នាខ្លាចដូចខ្មោចងាប់ ៧ ថ្ងៃអ៊ីចឹង។ ផ្នត់គំនិតបែបនេះ ពួកគេបានប្រាប់ ឬទូន្មានប្រៀនប្រដៅកូនចៅតៗគ្នា ដូចជាឪពុកម្តាយទូន្មានកូនជាដើម មិនឲ្យកូនចូលរួមក្នុងសកម្មភាពនយោបាយ ដោយពួកគេប្រាប់ថា បើរៀនគិតតែរឿងរៀនទៅ បើធ្វើស្រែឲ្យគិតតែពីរឿងធ្វើស្រែទៅ បើលក់ដូរ គិតតែពីរឿងលក់ដូរដើម្បីបានប្រាក់ចំណេញទៅបានហើយ កុំនាំគ្នាទៅរវល់កិច្ចការនយោបាយកុំទៅខ្វល់រឿងនយោបាយ ធ្វើម៉េចអោយតែគ្រួសារយើងរស់ទៅ ប្រយ័ត្នគុក ប្រយ័ត្នងាប់ រស់នៅសម្ងំយកតែសុខរៀងៗខ្លួនទៅ អាណាងាប់ងាប់ទៅ កុំទៅចំណាយពេលឥតប្រយោជន៍គិតគូរវាច្រើនពេក រឿងនយោបាយហ្នឹង វាមិនមែនជារឿងរបស់ពួកយើងទេ។ ព្រោះរឿងស្រុកទេសរឿងជាតិអីហ្នឹង មានគេចាត់ចែងហើយ យើងពលរដ្ឋមិនចាំបាច់ខ្វល់នោះទេ អារឿងនយោបាយស្អីហ្នឹងនោះ។
ម្យ៉ាងវិញទៀត រឿងនយោបាយនេះ មិនល្អសោះឡើយ មិនស្រួលៗនោះ អាចបាត់បង់អាយុជីវិតផងក៏មានដែរ។ បើនៅក្នុងផ្តត់គំនិត គិតតែបែបនេះនោះ តើយើងគួរទាត់ចោលរឿងនយោបាយឬទេ? ហើយថានយោបាយជារឿងខ្មៅកខ្វក់ អាក្រក់ឬយ៉ាងណា? ចម្លើយគឺយើងមិនត្រូវទាត់ចោលនយោបាយនោះទេ។