ចាន់ សុវ៉េត៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ ចាន់ សុវេត (Chan Soveth) គឺ​ជា​មន្ត្រី​ស៊ើប​អង្កេត...
(គ្មានភាពខុសគ្នា)

កំណែនៅ ម៉ោង១៣:៣៤ ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០១៤

ចាន់ សុវេត (Chan Soveth) គឺ​ជា​មន្ត្រី​ស៊ើប​អង្កេត​មួយ​រូប​នៃ​សមាគមអាដហុក (ADHOC) ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ រហូត​ដល់​ឆ្នាំ​២០១៤ ។ លោក​មាន​ស្រុក​កំណើត​នៅ​ភូមិ​កណ្ដាល ឃុំ​ព្រៃរ៉ៃ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ។ លោក ចាន់ សុវេត បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ពុធ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​វេលា​ម៉ោង ១៤ និង ៥៥ នាទី ។

ជីវិត និង ការ​សិក្សា

លោក ចាន់ សុវេត មាន​បង​ប្អូន​បួន​នាក់ ប្អូន​ប្រុស​មួយ និង​ប្អូន​ស្រី​ពីរ ហើយ​លោក​ជា​កូន​ច្បង​គេ ។ ឪពុក​ម្ដាយ​របស់​លោក​បាន​ទទួល​អនិច្ចកម្ម​តាំង​ពី​សម័យ​ខ្មែរក្រហម​មកម្ល៉េះ ។ លោក​មាន​កូន​ប្រុស​ពីរ​នាក់ និង​កូន​ស្រី​ម្នាក់ ។ លោក​បាន​សិក្សា​បញ្ចប់​អនុបណ្ឌិត​ផ្នែក​ច្បាប់ ។

សកម្មភាព​ការងារ

លោក ចាន់ សុវេត ធ្លាប់​បាន​បម្រើ​ការងារ​ជា​គ្រូ​បង្រៀន​នៅ​សាលា​បង្រៀន​ឯកជន​សំពៅមាស នៅ​ឆ្នាំ​១៩៩៣ ដល់ ១៩៩៤ ។ ក្រៅ​ពី​នេះ​លោក​ក៏បាន​បម្រើ​ការងារ​ជាមួយ​អ៊ុនតាក់ ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​ដែរ ។ លុះ​ក្រោយ​មក ទើប​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​សមាគមអាដហុក ។ ក្នុង​កំឡុង​ពេល​ការងារ​នៅ​សមាគម​ជាង ១៩ ឆ្នាំ​មក​នេះ ពោល​គឺ​មុន​ការ​ទទួល​មរណភាព លោក​បាន​ចូលរួម​ក្នុង​សកម្មភាព​ជាច្រើន ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទាមទារ​សិទ្ធិ​នានា ។

មរណភាព

លោក​បានទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង ១៤ និង ៥៥ នាទី នៅ​គេហដ្ឋាន​របស់​លោក ដោយ​សារ​ជំងឺ​គាំង​បេះដូង ។ លោក​មាន​គោល​បំណង ចង់​ឲ្យ​កូន​ប្រុស​ច្បង​របស់​លោក​ដែល​ទើប​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ បាន​ចូល​បម្រើ​ការងារ​នៅ​សារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍[១]

យោង

  1. ​មុ​ន​​ស្លា​ប់​ លោ​​ក​​ ​ចា​ន់​ ​សុ​​​វេ​ត​​ ចង់​​​ឲ្យ​​​​កូ​ន​​ប្រុ​ស​​​ក្លា​យ​​ជា​​​អ្ន​ក​​កា​​សែ​ត​​​ភ្នំ​ពេ​​ញ​​​ប៉ុ​ស្តិ៍, គេហទំព័រ​ថ្មីៗ, http://thmeythmey.com/index.php?page=detail&ctype=article&id=21062&lg=kh&#detail_block_read