ចាន់ សុវ៉េត៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
បន្ទាត់ទី១៣៖
លោក ចាន់ សុវ៉េត ធ្លាប់​បាន​ទៅ​សិក្សា​ឯកទេស​សិទ្ធិមនុស្ស នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន (Chulalongkorn) ប្រទេស​ថៃ ។
== សកម្មភាព​ការងារ ==
នៅ​ឆ្នាំ​១៩៩០ ក្រោយ​បញ្ចប់​ថ្នាក់​បាក់ឌុប លោក​បាន​សម្រេច​ចិត្ត​ទៅ​រក​ការងារ​ធ្វើ​នៅ​ជាយ​ដែន​ជំរំ[[ខាវអ៊ីដាង]] ។ បន្ទាប់​មក​ទៀត​លក​បាន​បម្រើ​ការងារ​ជា​ទាហាន​ផ្នែក​កាំភ្លើង​ធំបន្ទាប់​មក​ទៀត​លោក​បាន​បម្រើ​ការងារ​ជា​ទាហាន​ផ្នែក​កាំភ្លើង​ធំ ប៉ុន្តែ​ក្រោយ​មក​គេ​បាន​ចាប់​លោក​ដាក់​គុក​ងងឹត​អស់​ពេល​ជិត​មួយ​ឆ្នាំ ដោយ​សារ​ការ​ចោទ​ប្រកាន់​ថា​លោក​ឲ្យ​កូន​ចៅ​យក​អាវុធ​ទៅ​លក់​ឲ្យជនជាតិ​ថៃ ។ មិន​យូរ​ប៉ុន្មាន មេ​បញ្ជាការ​ក៏​​បាន​ស្នើ​យក​លោក​ចេញ​ពី​ពន្ធនាគារ​វិញ ដោយ​សារ​ពុំ​មាន​អ្នក​ចេះ​បញ្ជា​កាំភ្លើង​ធំ​និង​គូស​ផែនទី ។ ដោយ​សារ​អស់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បំពេញ​ភារកិច្ច លោកបាន​សម្រេច​ចិត្ត​កុហក​មេ​បញ្ជាការ សុំ​មក​លេង​ស្រុក​កំណើត​មុន​ចូល​បម្រើ​ការងារ​វិញ ហើយ​បាន​រត់​ចោល​ជួរ​ដោយ​ពុំ​វិលត្រឡប់​ទៅ​វិញ​ឡើយ ។
 
លោក ចាន់ សុវ៉េត ធ្លាប់​បាន​បម្រើ​ការងារ​ជា​គ្រូ​បង្រៀន​នៅ​​សាលា​បង្រៀន​ឯកជន​សំពៅមាស នៅ​ឆ្នាំ​១៩៩៣ ដល់ ១៩៩៤ ។ ក្រៅ​ពី​នេះ​លោក​ក៏បាន​បម្រើ​ការងារ​ជាមួយ​[[អ៊ុនតាក់]] (អាជ្ញាធរ​បណ្ដោះ​អាសន្ន​អង្គការ​សហប្រជាជាតិ) ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​ដែរ ។ លុះ​ក្រោយ​មក​នៅ​ឆ្នាំ ១៩៩៥ ទើប​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​[[សមាគមអាដហុក]] ។