ប្រាសាទភ្នំជីសូរ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Bot: Migrating 4 interwiki links, now provided by Wikidata on d:q1628273 (translate me)
No edit summary
បន្ទាត់ទី៨៖
|location = [[ស្រុកសំរោង(ខេត្តតាកែវ)|ស្រុកសំរោង]] [[ខេត្តតាកែវ]]
}}
'''[[ភ្នំជីសូរ]]''' ស្ថិតនៅក្នុង ភូមិស្លា [[ឃុំរវាង​ឃុំ​រវៀង​]] [[ស្រុកសំរោង]] [[ខេត្តតាកែវ]] មានចំងាយប្រហែល៦២គីទ្បូមែត្រពីទី[[ក្រុងភ្នំពេញ]] គេអាចធ្វើដំណើរពី ទី[[ក្រុងភ្នំពេញ]]​ទៅកាន់ទីនោះបាន តាមផ្លូវជាតិលេខ២ កាត់តាម[[ស្រុកបាទី]] និង [[ប្រាសាទនាងខ្មៅ]] ដោយចំណាយពេល១ម៉ោង បន្ទាប់មក បត់ចូលតាមផ្លូវលំចំងាយ​៥គីទ្បូមែត្រពីផ្លូវជាតិ។ ប្រសិនបើ​គេធ្វើដំណើរពីទីរួម [[ខេត្តតាកែវ]]វិញ គេចំណាយពេលត្រឹមតែ១៥នាទី ប៉ុណ្ណោះក្នុងចំងាយផ្លួវ១៧គីទ្បូមែត្រ។<ref>[http://www.cambodia.gov.kh/unisql2/egov/khmer/sight.view.html?doc_oid=@176|1|1 គេហទំព័រ គ្រប់គ្រងភូមិបាល]</ref>
 
ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់[[ព្រហ្មមញ្ញសាសនា]]។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។ ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដែលសំខាន់ ហោយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ដោយឡែកទៀត គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ<ref>សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដោយលោកកែវ ភួង ទំព័រ៦២-៦៣</ref>។