ធរណីន្ទ្រវម៌្មទី២៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
No edit summary
បន្ទាត់ទី២៦៖
|}}
 
វ្រះបាទ'''ធរណេន្ទ្រវម៌្មទី២''' រជ្ជកាល (គ.ស ១១០៧-១១១៣) ព្រះនាមពេលសោយរាជ្យ '''ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីធរណេន្ទ្រវម្ម៌ទេវ'''។ ព្រះបរមមរណនាម '''បរមនិស្កល្បទ'''។ ព្រះបាទ[[យុវរាជ​ទី២យុវរាជទី២]]គ្មាន​ព្រះរាជ​បុត្រសំរាប់​ស្នង​រាជ្យ​បន្ត​ទេ។ ដូច្នេះ​រាជសម្បត្តិ​ត្រូវ​ធ្លាក់​មក​លើ​ព្រះបាទ​ធរណេន្ទ្រវម៌្ម​ទី​២​ ដែល​ជា​បង​បង្កើត​របស់​ព្រះបាទ[[​ជយវម៌្ម​ទី​៧ជយវម៌្មទី៧]] និង​ព្រះបាទ​យុវរាជទី២។ បរិយាកាស​នៃ​ការ​ឡើង​សោយរាជ្យ កាលនោះ ​ព្រះធរណេន្ទ្រវម៌្មទី​២ នៅ​សាង​ផ្នួស​ជា​ព្រះសង្ឃ​នៅ​ឡើយ។ កាល​នោះ ព្រះអង្គ​បាន​ដាក់​ចិត្ត​គំនិត​រូបរាងកាយ​សំរាប់​បូជា​ថ្វាយ​ចំពោះ​ ព្រះពុទ្ធសាសនា​រួច​ជា​ស្រេច​ដែរ។ ព្រះអង្គ​ត្រូវ​សឹក​ចាក[[​សិក្ខាបទ]] មក​ទទួល​ព្រះរាជាភិសេក​ជា​ព្រះមហាក្សត្រ។ គឺ​ព្រាហ្មណ៍[[​ទិវាករបណ្ឌិត|ទិវាករទិវាករបណ្ឌិត]]​ទៀត​ដែល​បាន​រៀបចំ​ប្រារព្ធ​ធ្វើ​ព្រះរាជាភិសេក​ស្រោច​ទឹក តែងតាំង​ថ្វាយ​ព្រះអង្គ​តាម​លក្ខណៈ​ប្រពៃណី​សាសនា ដើម្បី​ឲ្យ​បាន​ទៅ​ជា​ព្រះមហាក្សត្រ​ពេញ​ច្បាប់។ សិលាចារឹកបាន​កត់​ទុក​មក​ថា “ព្រះអង្គ​មិន​ដែល​ប៉ង​ប្រាថ្នា​ចង់​បាន​រាជបល្លង្ក​ទេ។ តែ​ដោយសារ​មនុស្សម្នា​ជាច្រើន គ្មាន​អ្នក​ការពារ គ្មាន​ទី​ពំនាក់ បាន​មក​អង្វរ​ព្រះអង្គ ព្រះអង្គ​ក៏​សុខ​ចិត្ត​ទទួល​រាជសម្បត្តិ​តាម​សំណូម​ពរ” ។ ព្រះអង្គ​គ្រប់គ្រង​ប្រទេសជាតិ​ដោយ​សច្ចៈ​ យុត្តិធម៌ និង​ប្រុងប្រយ័ត្ន​ជានិច្ច។
 
ព្រះអង្គគោរព​គ្រប់​ច្បាប់​វិន័យ​ក្រឹត្យ​ក្រម​ដែល​មាន​នៅ​ក្នុង​សង្គម​ជាតិ។ ហេតុ​ដូច្នេះ​ហើយ ទើប​បាន​ជា​ព្រះអង្គ​សុខចិត្ត​រៀបអភិសេក​ជាមួយ​នឹង[[​មហេសី]]​របស់​ព្រះបាទ​យុវរាជទី២​ដែល​ត្រូវ​ជា​ប្អូន។ បើ​តាម​សិលាចារឹក​ដើម​ឡើយ ព្រះនាង​ត្រូវ​ជា​មហេសី​របស់​ព្រះបាទ​ព្រះនាង​ត្រូវ​ជា​មហេសី​របស់​ព្រះបាទ[[ជយវម៌្ម​ទី​៧ជយវម៌្មទី៧]]។ បន្ទាប់មក ព្រះនាង​បាន​ក្លាយ​ជា​មហេសី​របស់​ព្រះបាទ​យុវរាជ។ ក្រោយ​ដែល​ព្រះយុវរាជ​បាន​ចូល​ទិវង្គត ព្រះមហេសី​ដដែល​នេះ​បាន​ក្លាយ​ទៅ​ជា​ព្រះអគ្គមហេសី​របស់​ព្រះបាទ​ធរណេន្ទ្រវម៌្ម​ទី​១។ មហេសីអង្គនោះព្រះនាម [[វិជយេន្ទ្រលក្ឝ្មី]]។
 
ក្នុង ​រជ្ជកាល​ព្រះអង្គ គេ​សង្កេត​ពុំ​ឃើញ​មាន​ឯកភាព ឬ​ការ​ចុះ​សំរុង​ស៊ីសង្វាក់​គ្នា​រវាង​ខ្មែរ​នឹង​ខ្មែរ​ឡើយ។ ការ​បែកបាក់​ទាស់​ទែង​ខ្វែង​គំនិត​គ្នា ការ​បែង​ចែក​ជា​ក្រុម​បក្ស​ពួក​បដិបក្ខ ក៏​កើត​មាន​ដែរ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ដឹង​ថា មាន​នាម៉ឺន​មន្ត្រី អ្នក​កាន់​សាសនា​តូច​ធំ មិន​បាន​ពេញ​ចិត្ត​នឹង​ព្រះមហាក្សត្រ​ទេ។ ឯ​បុព្វហេតុ​វិញ គេ​ពុំ​អាច​ដឹង​ជា​មក​អំពី​អ្វី​​ដែរ។ គេ​គ្រាន់​តែ​ដឹង​ថា ព្រាហ្មណ៍​ទិវាករបណ្ឌិត​ដែល​ធ្លាប់​តែ​ស្មោះ​ត្រង់​បំរើ​ព្រះបាទ​ជយវម៌្មទី​៧ ព្រះបាទ​យុវរាជ រហូត​មក​ដល់​ព្រះអង្គ​ចូល​ទិវង្គត បែរ​ជា​ក្បត់​រួម​កំលាំង​ជាមួយ​និង​ព្រះបាទ​សូយ៌្យវម៌្ម​ទី​២ ទំលាក់ និង​ធ្វើ​ឃាត​ព្រះអង្គ​ទៅ​វិញ ។
 
ក្រោយ ​ដែល​សោយរាជ​សម្បត្តិ​នគរ​កម្ពុជា​បាន ​៥ ​ឆ្នាំ ព្រះបាទ​ធរណេន្ទ្រវម៌្មទី​២​ ត្រូវ​អស់​ព្រះជន្ម​ក្នុង​ គ.ស ​១១១២ ដោយ​ព្រះបាទ​សូយ៌្យវម៌្ម​ទី​២​ធ្វើ​ឃាត។ សិលាចារឹក​ប្រាសាទ​ជ្រុង ដែល​ស្ថិត​នៅ​ក្នុង​នគរធំ បាន​បញ្ជាក់​ថា មាន​ការ​ផ្ទុះ​អាវុធ ប្រយុទ្ធ​គ្នា​យ៉ាង​ សាហាវ​ខ្លាំង​ក្លា​អស្ចារ្យ។ តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ ការ​ផ្ទុះ​អាវុធ​ក៏​ត្រូវ​ចប់​ទៅ​វិញ។ គឺ​ព្រះបាទ​គឺ​ព្រះបាទ[[សូយ៌្យវម៌្មទី​២សូយ៌្យវម៌្មទី២]] ត្រូវជាព្រះ[[នត្តា]][[មហយ្យកា]]មួយរបស់ព្រះអង្គ សំរេចជោគជ័យ ដណ្ដើម​យក​បាន​រាជ[[សម្បត្តិ​]]ពី​ព្រះបាទ​ធរណេន្ទ្រវម៌្ម​ទី​២។ ព្រឹត្តិការណ៍នេះត្រូវបានបង្ហើបឡើងដោយសិលាចារឹកភូមិធាតុ។
<ref>http://choukhmer.com/history-of-cambodia/khmer-history-by-ros-chantrabot/inscriptions-and-chinese-sources-3-angkor-period-ngor/</ref><ref>[http://books.google.com/books?id=AKzqy2_RSq4C&pg=PA112&lpg=PA112&dq=Dharanindravarman+I&source=bl&ots=gTyHvEHN9A&sig=Nn3UJqnS-D6m6aB389qqWhKOTa0&hl=en&sa=X&ei=O1twUoTDEIGxtAbZ7YGAAw&ved=0CIwBEOgBMA4#v=onepage&q=Dharanindravarman%20I&f=false The Civilization of Angkor, Charles Higham, University of California Press, 2004, pp. 112-113.]</ref>